Posted on Leave a comment

តើពាក្យ «អញ្ញាត» មានន័យដូចម្ដេច ?


អញ្ញាត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អជ្ញាត ) ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ ។ អញ្ញាតកុលវង្ស ( —កុ-ល៉ៈវង់ ) អ្នកដែលមានវង្សត្រកូលពុំប្រាកដ ។ អញ្ញាតកេត ឬ —វាស អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត ។ អញ្ញាតក្រឹត អ្នកដែលធ្វើអ្វីៗស្មានៗ ព្រោះពុំយល់ការ ។ អញ្ញាតជន ( —ជន់ ) មនុស្សដែលគេពុំស្គាល់ ។ អញ្ញាតសីល អ្នកដែលមានសណ្ដាប់ធ្នាប់ឬសំបុកទ្រយុកយ៉ាងណាគេពុំអាចដឹងបាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply