Posted on Leave a comment

តើពាក្យ «អញ្ជើញ» មានន័យដូចម្ដេច ?


អញ្ជើញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជូនដំណឹងឬហៅរកដោយគោរព ចំពោះឥស្សរជនជាគ្រហស្ថមានក្សត្រិយ៍ជាដើម ឬចំពោះសាធារណជនជាគ្រហស្ថដែលត្រូវប្រើពាក្យគួរសមទៅរក
ឧទាហរណ៍៖ អញ្ជើញសម្ដេច, អញ្ជើញព្រះអង្គម្ចាស់, អញ្ជើញអស់លោក, អញ្ជើញពួកចាស់ទុំ ; . . . ( ចំពោះបព្វជិតប្រើពាក្យថា និមន្ដ ) ។

                       រើជាពាក្យបង្គាប់ឬអង្វរឲ្យទៅ, ឲ្យចូលជាដើម ។
ឧទាហរណ៍៖ អញ្ជើញស្ដេច ! , អញ្ជើញព្រះតេជព្រះគុណ !, អញ្ជើញលោក! , អញ្ជើញ!; . . . ។

                       កិ. នុ. ប្រើជាជំនួយកិរិយាសព្ទពួកខ្លះ សម្រាប់និយាយទៅរកជនដែលត្រូវគោរព
ឧទាហរណ៍៖ ព្រះតេជព្រះគុណអញ្ជើញទៅណា ?, អញ្ជើញលោកចូល !, អញ្ជើញពិសា ! ; . . . ។

                      ចំពោះក្សត្រិយ៍ ប្រើពាក្យថា ស្ដេច, យាង ក៏មាន ( តាមគួរដល់ដំណើរសេចក្ដី )
ឧទាហរណ៍៖ ទ្រង់ស្ដេចទៅណាក្រាបទូល ? ; សូមស្ដេចព្រះករុណា . . .។

                      អញ្ជើញគ្រឿង នាំយកគ្រឿងដែលព្រះរាជាទ្រង់ប្រើប្រាស់ទៅដាក់ជិតព្រះអង្គ ។ ពួកអញ្ជើញគ្រឿង ពួកមហាតលិកអ្នកអញ្ជើញគ្រឿង ។ ល ។ ( គួរប្រយ័ត្នកុំនិយាយថា អន់ជើញ ឲ្យធ្លាប់មាត់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply