Posted on Leave a comment

តើពាក្យ «អច្ឆរិយ» មានន័យដូចម្ដេច ?


អច្ឆរិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អាឝ្ចយ៌ ) ដែលគួរស្ងើចក្រៃពេក; ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក ( អស្ចារ្យ ) ។ អច្ឆរិយការណ៍ ឬ —ហេតុ ការណ៍ឬហេតុជាអស្ចារ្យ ។ អច្ឆរិយបុគ្គល បុគ្គលអស្ចារ្យ ។ អច្ឆរិយបុរស បុរសអស្ចារ្យ ។ អច្ឆរិយមនុស្ស មនុស្សអស្ចារ្យ, មនុស្សឧត្តមបំផុតឥតមានពីរ : ព្រះសព្វញ្ញុពុទ្ធជាអច្ឆរិយមនុស្ស ។ អច្ឆរិយវត្ថុ វត្ថុដែលគួរកោតសរសើរ, វត្ថុដែលគួរឲ្យស្ងើចក្រៃពេក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply