Posted on Leave a comment

តើពាក្យ «អង្ក្រង» មានន័យដូចម្ដេច ?


អង្ក្រង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងផេះ , អង្ក្រងភ្លើង ។ ស្រុះគ្នាដូចអង្ក្រង ស្រុះគ្នាជាឯកច្ឆន្ទ ( មិនមើលបំណាំមិនប្រចាំគ្នា )។
ឧទាហរណ៍៖ ព. កា. ថា គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្ក្រង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ ។ សាមគ្គីភេទ បង្កើតជាហេតុ ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់។

                        ចុល្លព្រឹក្សមួយប្រភេទមានបន្លា កំពស់ ២-៦ម ដុះក្នុងព្រៃគុម្ពោត នៃឧបទ្វីបឥណ្ឌូចិន។ គេប្រើដើមធ្វើជាធ្យូង។ គ្រូថ្នាំបុរាណស្ងោរសំបក ធ្វើថ្នាំព្យាបាលជម្ងឺអណ្ឌាស័យ និងជម្ងឺបណ្តាលអំពីផ្សិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply