អង្គការលើកលែងទោសអន្តរជាតិ
មានន័យថា អង្គការនេះធ្វើយុទ្ធនាការអន្តរជាតិក្នុងការគាំទ្រចំពោះអ្នកទាំងឡាយណាដែលជាប់ឃុំឃាំងដោយជំនឿសាសនា និងនយោបាយទូទាំងពិភពលោក។ អង្គការនេះបានអនុវត្តនូវគោលនយោបាយសំខាន់ៗចំនួនបី៖ – ទីមួយ៖ ដោះលែងអ្នកទោសមនសិការ – ទីពីរ៖ បញ្ឈប់ការធ្វើទារុញកម្មរាល់ទម្រង់ទាំងអស់ រួមទាំងទោសប្រហារជីវិត – ទីបី៖ ស្វែងរកយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងការកាត់សេចក្តីចំពោះអ្នកទោសនយោបាយទាំងអស់។ អង្គការនេះមានទីតាំងនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស មានតំណាងនៅអង្គការសហប្រជាជាតិ ហើយទទួលពានរង្វាន់សិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧៨។ អង្គការនេះទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុបក្រុមប្រឹក្សានៃអឺរ៉ុប អង្គការនៃរដ្ឋអាមេរិក និងអង្គការឯកភាពអាហ្វ្រ៊ិក និងក្នុងឆ្នាំ១៩៧៧ អង្គការនេះបានទទួលពានរង្វាន់ណូប៊ែលសន្តិភាព។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖