Posted on Leave a comment

តើពាក្យ «ស្ប៉ិចត្រូផូតូម៉ែត្រតំរង» មានន័យដូចម្ដេច ?

ស្ប៉ិចត្រូផូតូម៉ែត្រតំរង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ធាតុវិភាគស្ប៉ិចត្រូត្រាភិចនៃកាំរស្មីស្ប៉ិចដែលក្នុង នោះគេប្រើតំរងសំរាប់ញែកផ្នែកចង្អៀតនៃស្ប៉ិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិចត្រូផូតូម៉ែត្រដូបសុន» មានន័យដូចម្ដេច ?

ស្ប៉ិចត្រូផូតូម៉ែត្រដូបសុន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្ប៉ិចត្រូផូតូម៉ែត្រផូតូអេឡិចទ្រិចដែលត្រូវប្រើ ប្រាស់ក្នុងការកំណត់ចំណុះអូសូននៃបរិយាកាសដោយប្រៀបធៀបថាមពលព្រះអាទិត្យនៅជំហានរលកពីរក្នុងបង់សំរូបនៃអូសូនដោយអនុញ្ញាតិអោយកាំរសី្ម និមួយៗប៉ះទៅលើផូតូកោសិកាឆ្លាស់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិចត្រូកាប Fery» មានន័យដូចម្ដេច ?

ស្ប៉ិចត្រូកាប Fery

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្ប៉ិចតូក្រាបដែលធាតុអុបទិចរបស់វាបង្កឡើងដោយព្រីសចំណាំងត្រឡប់មានមុខកោងរាងស៊ីឡាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិចឌីប្រាក់ស្យុង» មានន័យដូចម្ដេច ?

ស្ប៉ិចឌីប្រាក់ស្យុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បង់ពនឺ្ល និងបង់ងងឹត ឬបង់ពណ៌ស្របគ្នានៃពនឺ្លដែលបងើ្កតឡើងដោយឌីប្រាក់ស្យុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិចដាច់» មានន័យដូចម្ដេច ?

ស្ប៉ិចដាច់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្ប៉ិចដែលក្នុងនោះជំហានរលកសមាសធាតុស្ថិតិនៅជាលំដាប់ តំលៃដាច់ពីគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិចចំណាំងពន្លឺ» មានន័យដូចម្ដេច ?

ស្ប៉ិចចំណាំងពន្លឺ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្ប៉ិចបន្សាយដែលក្នុងនោះអាតូម ឬម៉ូលេគុលត្រូវបានភ្ញោចដោយការស្រូបពន្លឺ ហើយបន្ទាប់មកបពោ្ចញពន្លឺនៃបេ្រកង់សំគាល់ លក្ខណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ិច Fraunhofer» មានន័យដូចម្ដេច ?

ស្ប៉ិច Fraunhofer

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាត់សំរូបក្នុងពន្លឺព្រះអាទិត្យអាស្រ័យទៅនឹងស្រទាប់ខាងក្រៅត្រជាក់របស់បរិយាកាសព្រះអាទិត្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ប៉ត» មានន័យដូចម្ដេច ?

ស្ប៉ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់ផតខូងយុរខុសប្រក្រតី។
ឧទាហរណ៍៖ ថ្ពាល់ស្ប៉ត, ធូរស្ប៉ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បោង» មានន័យដូចម្ដេច ?

ស្បោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការុងត្បាញដោយស្លឹកត្នោតឬចចូតជាដើម រាងតូចខ្លី សម្រាប់ច្រកអំបុកឬអង្ករ ( ច្រើនមានប្រើក្នុងខែត្រស្វាយរៀង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បៃរោយ» មានន័យដូចម្ដេច ?

ស្បៃរោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្ញីភ្លើងមួយប្រភេទ ឆេះរោយភ្លឺព្រោងព្រាត ស្រដៀងនឹងគោហៀ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បៃរឿង» មានន័យដូចម្ដេច ?

ស្បៃរឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្ទើរជាតិណជាតិ ផ្កាព័ណ៌លឿង ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន ។ មានមួយប្រភេទទៀតហៅ ស្បៃរឿងទេស ផ្កាព័ណ៌ក្រហមភាវ ស្លឹកខ្ចីប្រើការជាអន្លក់ឬរបោយបានដែរ ។
ឈ្មោះតិណជាតិមួយប្រភេទកំពស់០.៥-១ម គេនាំពីទ្វីបអាមេរិក មកដាំក្នុងទ្វីបអាហ្រ្វិកប្រទេសក្តៅ និងត្រជាក់មធ្យមសកលលោក។ នៅស្រុកខ្មែរស្លឹកខ្លីៗ អាចធ្វើអន្លក់ទឹកគ្រឿង។ ផ្កាពណ៌លឿង ហាលស្ងួត គេឆុងផឹកព្យាបាលជំងឺក្អកមាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បៃមុង» មានន័យដូចម្ដេច ?

ស្បៃមុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅរាងដូចច្រាច់ ដុះក្នុងទឹកបឹង ឬស្រែ ពេលរដូវវស្សា នៃទ្វីបអាស៊ីផ្នែកក្តៅ។ ខ្មែរយើងចូលចិត្តបរិភោគស្លឹកជាមួយទឹកគ្រឿង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បៃ» មានន័យដូចម្ដេច ?

ស្បៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់សាច់ស្ដើងប៉ើងរ៉ើង សម្រាប់ប្រើការធ្វើមុងជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែប» មានន័យដូចម្ដេច ?

ស្បែប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទម្រង់មាត់មិនជាប្រក្រតី។
ឧទាហរណ៍៖ មាត់ស្បែប, ពេបស្បែប, យំស្បែប ។ ប្រើជា ច្បែប ក៏មាន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានទម្រង់មាត់មិនជាប្រក្រតី។
ឧទាហរណ៍៖ មាត់ស្បែប, ពេបស្បែប, យំស្បែប ។ ប្រើជា ច្បែប ក៏មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែដណ្តប់» មានន័យដូចម្ដេច ?

ស្បែដណ្តប់

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុភាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែជ្រលក់ទឹក» មានន័យដូចម្ដេច ?

ស្បែជ្រលក់ទឹក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសីតសុភាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែង» មានន័យដូចម្ដេច ?

ស្បែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានខ្លឹមក្រហមចាស់ សម្រាប់ស្ងោរជ្រលក់កក់ត្បាញកន្ទេលក្រហមជាដើម ។ ដែកមួយប្រភេទ សណ្ឋានវែងមូលឬមូលមានជ្រុង រាងជ្រលមខាងចុងសម្រាប់ប្រើការគាស់ឬបុកបំបែកថ្ម, ក្រួសរវានជាដើម។
ឧទាហរណ៍៖ ដែកស្បែង។

                    ព្រឹក្សមួយមានកម្ពស់ ៧-១០ ម មានបន្លារាងសាជីមូលខ្លីៗលើធា។ ដើមនេះដុះក្នុងព្រៃស្រោងនៃទ្វីពអាំស៊ីក្តៅ គេនិយមដាំដើមស្បែងក្នុងភូមិសម្រាប់យកម្លប់ជ្រក។ សំពកឱ្យជ័រជ្លក់ម្យ៉ាងពណ៌ក្រហម។ ឈើជាថ្នាំសម្រាប់ព្យាបាលជំងឺចុកខ្នង ឬជំងឺឈាម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែកជើង» មានន័យដូចម្ដេច ?

ស្បែកជើង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រនាប់ជើងធ្វើដោយស្បែកគោជាដើមដែលសម្លាប់ឲ្យស្លាប់សាច់ហើយ សម្រាប់ពាក់ឲ្យស្រួលជើងដើរ, មានឈ្មោះច្រើនយ៉ាងមាន ស្បែកជើងផ្ទាត់, ស្បែកជើងសង្រែក ជាដើម។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុពណ៌បាទ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែក» មានន័យដូចម្ដេច ?

ស្បែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទរុំព័ទ្ធពីខាងក្រៅសាច់សរីរកាយមនុស្សឬសត្វពួកខ្លះ ( រ. ស. ហៅ ព្រះតចោ អ. ថ. —តៈ— ) ។ ស្គមស្បែកដណ្ដប់ឆ្អឹង ស្គមកំព្រឹងឃើញតែឆ្អឹងរគាម ។ របាំស្បែក ឬ ល្ខោនស្បែក របាំឬល្ខោនមួយប្រភេទ លេងដោយបញ្ចាំងស្រមោលស្បែកចម្លាក់ ( ម. ព. ណាំង ឬ ហ្នាំង ផង )។
ឈ្មោះវល្លិពពាយមួយប្រភេទ ផ្លែតូចៗ ស្រដៀងនឹងផ្លែសណ្ដែកព្នង ប្រើជាបន្លែឬជាអន្លក់ ។
ឧទាហរណ៍៖ ពពាយស្បែកជាដំណាំមួយ ងាយដាំមិនរើសដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បែ» មានន័យដូចម្ដេច ?

ស្បែ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្បថ ថា : ស្បថស្បែ ឬ ស្បែស្បថ ស្បថយ៉ាងស្រាល ( ឥតមានសូត្រសច្ចាប្រណិធាន ) ។ ( ព. កា. )។
ឧទាហរណ៍៖ កូនចៅកុំហ៊ាន ស្បែស្បថបំពាន ខុសច្បាប់បញ្ញត្ត ចាស់ទុំហាមប្រាម ថាត្រូវប្រយ័ត្ន ស្បថខុសតែងបាត់ ប្រយោជន៍ឬខ្លួន ។ គួរខ្លាចគួរស្ដាយ ក្រែងក្ដីអន្តរាយ កើតតាមគាប់ជួន នៅនាលោកីយ៍ ឥតអ្វីជួយស្ងួន- គ្រងរក្សាខ្លួន រងសុទ្ធតែបាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បេត» មានន័យដូចម្ដេច ?

ស្បេត

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ចិតផ្ចង់, ពិនិត្យពិច័យ យ៉ាងយឺតៗ ឬ សំរៀមៗ។
ឧទាហរណ៍៖ ធ្វើការស្បេត ( និយាយថា ស្បឺត ក៏មានតែមិនសូវប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បៀង» មានន័យដូចម្ដេច ?

ស្បៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងបរិភោគចិញ្ចឹមជីវិតក្នុងការដើរផ្លូវឆ្ងាយ ។ ចួនកាលហៅគ្រឿងចិញ្ចឹមជីវិតជាប្រក្រតីថា ស្បៀង ដែរក៏មាន។ ព. ប្រ. កុសលដែលបម្រុងនឹងឲ្យផលទៅជាតិមុខ ។
ឧទាហរណ៍៖ ខ្លួនចាស់ហើយគួរសន្សំស្បៀងទុកទៅមុខ។

                     ខ្សែវែងឬផ្ដៅទាំងដើមវែងចងលាតសន្ធឹងសម្រាប់ហាលឬពាក់សំពត់ ( ច្រើនតែប្រើការហាលចីវរបព្វជិត )។
ឧទាហរណ៍៖ ខ្សែស្បៀងចីវរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បើយ» មានន័យដូចម្ដេច ?

ស្បើយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម ។
ឧទាហរណ៍៖ ភ្លៀងស្បើយ ភ្លៀងអន់, ភ្លៀងនៅមានតិចតួច ។

                     ជំងឺស្បើយ ជំងឺស្រាកស្រាន្ត ។ រាប់អានយ៉ាងស្បើយ រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ ស្បើយរហើយ ស្រាកស្រាលទុក្ខព្រួយ ឬស្រាកស្រាលជំងឺ ។ ជាសះស្បើយ ជាស្រឡះ, អស់ជំងឺ ។ ស្បើយគ្រោះថ្នាក់ រួចផុតពីគ្រោះថ្នាក់ ។ ស្បើយអាគក ( ព. ប្រ. ) ហើយគ្នា, អស់សង្ឃឹម (ព. សា.) ព. កា. សាមញ្ញថា ។

ឧទាហរណ៍៖ បើស្បើយអាគក ហើយតើត្រូវរក ពីណាមកផ្សំ មានតែត្រូវរក កុំនៅសម្ងំ តែកុំបន្លំ លួចលាក់ទ្រព្យគេ ។ល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម ។
ឧទាហរណ៍៖ ភ្លៀងស្បើយ ភ្លៀងអន់, ភ្លៀងនៅមានតិចតួច។

                    ជំងឺស្បើយ ជំងឺស្រាកស្រាន្ត ។ រាប់អានយ៉ាងស្បើយ រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ ស្បើយរហើយ ស្រាកស្រាលទុក្ខព្រួយ ឬស្រាកស្រាលជំងឺ ។ ជាសះស្បើយ ជាស្រឡះ, អស់ជំងឺ ។ ស្បើយគ្រោះថ្នាក់ រួចផុតពីគ្រោះថ្នាក់ ។ ស្បើយអាគក ( ព. ប្រ. ) ហើយគ្នា, អស់សង្ឃឹម (ព. សា.) ព. កា. សាមញ្ញថា
ឧទាហរណ៍៖ បើស្បើយអាគក ហើយតើត្រូវរក ពីណាមកផ្សំ មានតែត្រូវរក កុំនៅសម្ងំ តែកុំបន្លំ លួចលាក់ទ្រព្យគេ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បើម» មានន័យដូចម្ដេច ?

ស្បើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្លាចខ្លាំង, កោត, ស្ញែង, ស្ញប់ស្ញែង។
ឧទាហរណ៍៖ មាឌប៉ុណ្ណឹងខ្ញុំមិនស្បើមប៉ុនសក់!; មានអំណាចគួរស្បើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បូវរនាត» មានន័យដូចម្ដេច ?

ស្បូវរនាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទ កំពស់ ១.៥០-៣ម ដុះផ្គុំគ្នាជាច្រើនលើដីគ្មានព្រៃ ឬ កណ្តាលព្រៃ នៃអាស៊ីផ្នែកក្តៅ។ គេច្រូតស្លឹកសម្រាប់ប្រក់ផ្ទះ និង ធ្វើជញ្ជាំង។ ស្លឹកអាចទុកអោយគោ ក្របីស៊ី ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បូវ» មានន័យដូចម្ដេច ?

ស្បូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទ ស្លឹកវែងៗរឹងគគ្រាត, មានពីរប្រភេទគឺ ស្បូវភ្លាំង ស្បូវស្លឹកធំៗ ប្រើការក្រងប្រក់ផ្ទះ; ស្បូវរណ្ដាស ស្បូវស្លឹកល្អិតៗ បើទាល់ប្រើការក្រងប្រក់ផ្ទះបាន តែមិនសូវជាប់។

                      ស្មៅមួយប្រភេទ កំពស់រហូត ១.៥០ ម ដុះក្នុងព្រៃស្រោងនៃប្រទេសក្តៅសកលលោក។ ស្លឹកខ្ចីជាចំណីសត្វចតុប្បាទស្រុក ឬព្រៃ ។​ ស្លឹកស្បូវ រីងត្រគ្រាត ប្រើការក្រងប្រក់ំ និងធ្វើជាជញ្ចាំងផ្ទះបាន គ្រូថ្នាំបុរាណប្រើមើម ធ្វើថ្នាំសំអាតឈាម និងធ្វើអោយនោមច្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បូន» មានន័យដូចម្ដេច ?

ស្បូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈមួយប្រភេទជាទីតាំងនៃគ័ភ៌ ។
ឧទាហរណ៍៖ ស្បូនស្រុត ស្បូនធ្លាក់ស្រុតចុះខុសពីកន្លែងប្រក្រតី ។

                     គាស់ស្បូន កកាយពោះឆ្កឹះគាស់ប្រមុំឲ្យស្បូនអណ្ដែតឡើង ។

                     ថង់ស្បែកជាទីជ្រកអាស្រ័យនៃទារក ក្នុងគភ៌ស្រ្តី ឬសត្វញី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បុល» មានន័យដូចម្ដេច ?

ស្បុល

មានន័យថា ( ម. ព. ស្បុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បុរ» មានន័យដូចម្ដេច ?

ស្បុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែងសាច់សំពត់ដែលត្បាញវែងកើនទៅខាងមុខត្រឹមចុងដៃ ឈោងដៃត្បាញទៅទៀតមិនកើតត្រូវមូរដាក់ផ្សំម្ដងឲ្យខើចខ្លីសិន ហើយទើបត្បាញតទៅទៀត ( ច្រើននិយាយថា ស្បុល ជាង )
ឧទាហរណ៍៖ ថ្ងៃនេះត្បាញបានតែមួយស្បុល។

                     ប្រវែងអំបោះអន្ទងល្មមត្បាញបានសាច់សំពត់មួយស្បុល ។

ឧទាហរណ៍៖ អំបោះមួយស្បុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បឺត» មានន័យដូចម្ដេច ?

ស្បឺត

មានន័យថា ( ម. ព. ស្បេត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បិតរឹត» មានន័យដូចម្ដេច ?

ស្បិតរឹត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាញ់គ្នេរ, គិតកាញ់, រិះ, ស្វិតស្វាញ; តឹងតែង
ឧទាហរណ៍៖ កុំស្បិតរឹតពេក !; ធ្វើការស្បិតរឹត។

                    ប្រើជា គុ. ក៏បាន : មនុស្សស្បិតរឹត, គំនិតស្បិតរឹត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កាញ់គ្នេរ, គិតកាញ់, រិះ, ស្វិតស្វាញ; តឹងតែង។
ឧទាហរណ៍៖ កុំស្បិតរឹតពេក !; ធ្វើការស្បិតរឹត។

                     ប្រើជា គុ. ក៏បាន : មនុស្សស្បិតរឹត, គំនិតស្បិតរឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បិត» មានន័យដូចម្ដេច ?

ស្បិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យបដិសេធ មានសេចក្តីថា “មិនរវល់, មិនត្រូវការ, ស្អុះ, អំពល់អី”។
ឧទាហរណ៍៖ អញស្បិតនឹងទៅ ! ស្បិតនឹងឲ្យ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បិចត្រូផូតូម៉ែត្រឌីផេរ៉ង់» មានន័យដូចម្ដេច ?

ស្បិចត្រូផូតូម៉ែត្រឌីផេរ៉ង់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល absorption spectrophotometer ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បាន់» មានន័យដូចម្ដេច ?

ស្បាន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រាកដ, ស្ដែង, ច្បាស់ ។
ឧទាហរណ៍៖ ធ្វើឲ្យឃើញស្បាន់ ។

                     ជាក់ស្បាន់ ជាក់ប្រាកដ, ជាក់ស្ដែង ។

ឧទាហរណ៍៖ ឃើញជាក់ស្បាន់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រាកដ, ស្ដែង, ច្បាស់។
ឧទាហរណ៍៖ ធ្វើឲ្យឃើញស្បាន់ ។

                    ជាក់ស្បាន់ ជាក់ប្រាកដ, ជាក់ស្ដែង ។
ឧទាហរណ៍៖ ឃើញជាក់ស្បាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បាត់» មានន័យដូចម្ដេច ?

ស្បាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រលាំងទ្រាបបាយជាដើមដោយលំអិតលាជ, ច្របល់លំអិតលាជឬម្សៅស្រួយជាមួយនឹងស្ករ។
ឧទាហរណ៍៖ យកលាជមកស្បាត់ទ្រាបបាយ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លាជដែលបុកល្អិតសម្រាប់ព្រលាំងទ្រាបបាយជាដើមឬម្សៅស្រួយសម្រាប់ព្រលាំងនំក្រៀម។
ឧទាហរណ៍៖ បុកលាជធ្វើស្បាត់, ស្បាត់ទ្រាបបាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បាត» មានន័យដូចម្ដេច ?

ស្បាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រៃដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុល។
ឧទាហរណ៍៖ ស្បាតស្បូវ ( ម. ព. ញៀតស្បាត ផង )។

                      លក្ខណៈ; លំនាំ, ទ្រង់ទ្រាយ, រាង, រាងរៅ។

ឧទាហរណ៍៖ រូបស្បាត, មាឌស្បាត លក្ខណៈឬទ្រង់ទ្រាយរបស់រូប, របស់មាឌ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុលចូលមិនចុះ, ទ្រុបទ្រុលជុកជិតក្នុងចំណែកខាងក្រោម។
ឧទាហរណ៍៖ ព្រៃស្បាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បថ» មានន័យដូចម្ដេច ?

ស្បថ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យក្លាយមកពី បា. សបថ; សំ. ឝបថ; និយាយក្រសោបខ្លីថា ស្បថ ) ប្រកាសសំបថ គឺពោលពាក្យសច្ចាប្រកាសសេចក្តីពិតត្រង់លាងខ្លួន ចំពោះមុខបុគ្គលដទៃ។
ឧទាហរណ៍៖ ស្បថកែខ្លួន, ស្បថយកឈ្នះ, ស្បថឲ្យរួចខ្លួន ( ម. ព. សបថ ផង )។

                    ស្បថប្រណិធាន ស្បថដោយមានសូត្រសច្ចាប្រណិធានផង ( ពាក្យសាមញ្ញនិយាយក្លាយជា ស្បថប្រាំធាន ) ។ ស្បថលាងខ្លួន ស្បថកែខ្លួន, ស្បថឲ្យរួចខ្លួន ។ ស្បថស្បែ ឬ ស្បែស្បថ ( ម. ព. ស្បែ )។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បង្ក័ជ» មានន័យដូចម្ដេច ?

ស្បង្ក័ជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយមកពី សត្តបង្ក័ជ ដែលនិយាយថា ស័ត-ត្បង់-កាច់, និយាយក្រសោបខ្លីមកទៀតថា ស្បង់កាច់ ( ម. ព. សត្តបង្ក័ជ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្បង់» មានន័យដូចម្ដេច ?

ស្បង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាសាវព័ស្ត្រសម្រាប់បព្វជិតពុទ្ធសាសនិកស្លៀកជានិច្ច ( អន្តរវាសកៈ )។
ឧទាហរណ៍៖ កាសាវព័ស្ត្រ ៣ ផ្ទាំងគឺស្បង់, ចីពរ, សង្ឃាដី ហៅថាត្រៃចីវរ។

                    ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា ឃើញសេះថាជាលា ឃើញគជាថាកណ្ដុរ ( សាស្ត្រាច្បាប់ពាក្យចាស់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នំ» មានន័យដូចម្ដេច ?

ស្នំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា សនម អ. ថ. សៈហ្នុ៎ម ) ស្ត្រីអ្នកបម្រើក្សត្រិយ៍ទ្រង់រាជ្យ, ស្ត្រីក្នុងព្រះរាជវាំង ។
ឧទាហរណ៍៖ ស្ត្រីស្នំ, ពួកព្រះស្នំ។

                     ស្រីស្នំក្រមការ ( —ក្រំ-ម៉ៈកា ) ពួកស្រីស្នំអ្នកធ្វើការបម្រើក្សត្រិយ៍ទ្រង់រាជ្យតាមលំដាប់វេន គឺធ្វើការចូលវេនចេញវេនតាមលំដាប់ ។

                     ស្តី្រជាបាទ បរិចាកនៃមហាក្សត្រ ស្រ្តីនៅក្នុងរាជវាំង ជាអ្នកបម្រើព្រះរាជាដោយចូល ចេញវេនគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នោអំបោះ» មានន័យដូចម្ដេច ?

ស្នោអំបោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចម៉្យាង ដុះលើដីសើមៗ ឬក្នុងទឹកស្រែនៃប្រទេសអាស៊ីផ្នែកក្តៅ។ ស្លឹកខ្ចី និងផ្កាដែលមានពណ៌លឿងដូចផ្កាស្នោ គេអាចបរិភោគបាន ក្នុងពេលមានទុរ្ភិក្ស (ដូចកាលជំនាន់ ប៉ុល ពត) ។ បណ្តូលដើមមានភាពទន់ គេនិយមប្រើសម្រាប់ធ្វើ “ទែម៉ូស” ប្រដាប់រក្សាទឹកឱ្យនៅត្រជាក់។ គ្រូថ្នាំយកបណ្តូលនេះ ធ្វើឱសថសម្រាប់ឃាត់ឈាម ជាពិសេសក្នុងរោគស្បូនស្រ្តី។
ឧទាហរណ៍៖ ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នោអាចម៍មាន់» មានន័យដូចម្ដេច ?

ស្នោអាចម៍មាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅរឹងដុះក្នុងទឹក ឬលើដីសើម មានកម្ពស់ ១,៥ ទៅ ២ ម នៃឥណ្ឌូចិន និងប្រទេសឥណ្ឌា។ បណ្តូលដើមស្នោអាចម៍មាន់ ក៏ដូចជាស្នោអំបោះដែរ គេអាចប្រើធ្វើ “ទែសម៉ូស” បានដូចគ្នា។ ផ្កាស្នោអាចម៍មាន់ អាចធ្វើជាបន្លែបរិភោគ ជាមួយប្រហុក ឬទឹកគ្រឿង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នោស្រុក, ស្នោគោក» មានន័យដូចម្ដេច ?

ស្នោស្រុក, ស្នោគោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះចុល្លព្រឹក្សកំពស់ 2-3ម មានបន្លា គេនាំពីប្រទេសឥណ្ឌា មកដាំ ជាដើមដុះរហ័សសម្រាប់ធ្វើរបងស្រស់។ នៅប្រទេសកំណើតវា គេប្រើស្លឹកជាថ្នាំ ដែលអាចធ្វើឱ្យបាត់រមាស់ និងជាថ្នាំបំពោកលើបូស។ ក្នុងប្រទេសខ្មែរ គេប្រើស្លឹកជាចំណីគោ ក្របី។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នោទក» មានន័យដូចម្ដេច ?

ស្នោទក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយមកពី ទក្សិណោទក ដែលច្រើននិយាយក្រសោបថា ទ័ក-ស្នោទក់ កាត់ ទ័ក ចេញមិនថា នៅត្រឹមតែ ស្នោទក់ ( ម. ព. ទក្សិណោទក និង ទក្ខិណោទក ) ។ និយាយឃ្លាតក្លាយជា ទឹកស្នោទក ក៏មាន ប៉ុន្តែមិនដែលសរសេរទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នោ» មានន័យដូចម្ដេច ?

ស្នោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ សាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្ក្រេមអង្ក្រម, ផ្កាលឿងខ្ចី ប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន
ឧទាហរណ៍៖ អន្លក់ផ្កាស្នោលាយដើមព្រលឹតហាន់, ជ្រក់ផ្កាស្នោ, នំផ្កាស្នោ។

                     ស្រាលដូចស្នោ ស្រាលស្ងើក ។

                     ឈ្មោះចុល្លព្រឹក្សមួយប្រភេទ សាច់ស្តោតស្រាល កំពស់ ២-៤ ម ដុះក្នុងទឹកភក់ល្បាប់នៃទ្វីបអាស៊ីក្តៅ។ ផ្កាលឿងខ្ចី អាចមានលក់នៅក្នុងផ្សារ។ គេប្រើផ្កាជាអន្លក់ ឬជារបោយជ្រក់ក៏បាន។ នៅភូមិជុំវិញទន្លេសាប គេច្រើនជិះទូកដង្ហែគ្នាទូកនៅមុខ ពត់ទងផ្កាទាំងដើមជ្រលក់ម្សៅ ហើយចំអិនជាមួយនឹងខ្លាញ់ជ្រូក រួចលែងផ្កាឆ្អិនឱ្យនៅលើដើមវិញ ដើម្បីឱ្យអ្នកជិះខាងក្រោយបរិភោគ។ ពេលទុរភិក្ស (1975-79) ស្លឹកខ្ចីៗ និងផ្លែ ក៏គេបរិភោគដែរ។ ពេលធម្មតាស្លឹក និងមែកខ្ចីៗសម្រាប់ធ្វើជាចំណីគោ ក្របី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងរំដួល» មានន័យដូចម្ដេច ?

ស្នែងរំដួល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ព្រឹក្សម្យ៉ាងកំពស់ 10-30ម ដុះក្នុងព្រៃធំ ឬព្រៃស្រោងលើដីទំនាប មិនសូវដុះលើភ្នំខ្ពស់ឡើយ។ ដើមនេះមាននៅក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ គេតែងនិយមដាំនៅជិតផ្ទះដោយផ្កាក្លិនក្រអូប។ ឈើរឹងសត្វល្អិតស៊ីមិនដាច់ តែច្រើនបែកក្រហែងពេលត្រូវភ្លៀង ថ្ងៃយូរ គេប្រើសម្រាប់ធ្វើដុំរទេះ។ គេស្ងោរស្លឹក ផ្កា ឫសធ្វើថ្នាំគ្រុន។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងពពែ» មានន័យដូចម្ដេច ?

ស្នែងពពែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកមួយប្រភេទ ពួកចេកអំបូង, ផ្លែវែងៗ រមួលបន្តិចៗ សណ្ឋានស្រដៀងនឹងស្នែងពពែ។
ឧទាហរណ៍៖ ចេកស្នែងពពែមានរសខុសគ្នាពីចេកអំបូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងប្រើស» មានន័យដូចម្ដេច ?

ស្នែងប្រើស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិណជាតិមានដើមរឹងកំពស់ ២០-៦០ ស.ម បែកមែកជាច្រើន។ នៅប្រទេសខ្មែរ ដើមនេះមានច្រើនដុះលើដីសើមៗនៅពេជ្រនិល ដែលជាភ្នំមានកំពស់ប្រហែល ៤០០ម។ នៅប្រទេសលាវ និង វៀតណាម វាតែងដុះតាមវាលស្មៅ។ ក្នុងដើមនេះ គេរកឃើញធាតុៗ “អាលកាឡូអិដ”​ ពីរ។ គេនិយមដាំដើមនេះជាលំអ។ មែកស្ងួត អាចប្រើសម្រាប់ធ្វើអំបោស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងទន្សោង» មានន័យដូចម្ដេច ?

ស្នែងទន្សោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរបាំប្រុសមួយប្រភេទ ពាក់ស្នែងទន្សោងរាំ ប្រើក្នុងព្រះរាជពិធីធំៗ។
ឧទាហរណ៍៖ រាំស្នែងទន្សោង ( សម័យសព្វថ្ងៃមិនសូវមាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងគោក្របី» មានន័យដូចម្ដេច ?

ស្នែងគោក្របី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស​មួយប្រភេទកំពស់ ១-៣ម ដុះជាន់ក្រោមឈើធំៗក្នុងព្រៃក្រាស់ លើដីទនាប ឬ លើភ្នំខ្ពស់ល្មមច្រើនដុះ លើភ្នំគិរីរម្យ(Kirrom) ក្នងប្រទេសខ្មែរ។ ពូជនេះមានក្នុងអាស៊ីអាគ្នេយ៌ទាំងមូល។ ពេលខ្លះ គេដាំជាលំអក្នុង ក្រុង ឬ​ សួន ដោយស្នែងគោ ក្របីមានផ្កា ស ល្អ។ រឹសជាថ្នាំព្យបាលរោគផ្សេងៗ។ គេស្ងោរអោយអ្នកចុកពោះផឹក។ គេកិន ឫសបំពោកលើដំបៅពស់ចឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែងក្របី» មានន័យដូចម្ដេច ?

ស្នែងក្របី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយកម្ពស់ ០,៣០-១,៥០ ម ពេលវាឡើងលើរុក្ខជាតិខាង ដុះលើដីវាលមានថ្ងៃ នៅមាត់ផ្លូវ រវាលស្មៅនៃទ្វីបអាស៊ី និងអាហ្វ្រិកក្តៅ។ គោ ក្របីតែងស៊ីដើមនេះជាដរាប។ គ្រូថ្នាំខ្មែរប្រើស្លឹកស្នែងក្របីធ្វើថ្នាំកម្លាំងឱ្យនារីទើបសម្រាលកូនរួច។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នែង» មានន័យដូចម្ដេច ?

ស្នែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង ។ របស់មានទម្ងន់ល្មមសែងពីរនាក់រួច ។
ឧទាហរណ៍៖ អីវ៉ាន់ពីរស្នែង។

                    គ្រែស្នែង គ្រែតូចខ្លីសម្រាប់ជិះមានមនុស្សសែង ។ អង្រឹងស្នែង អង្រឹងមានចំពាស់មានដង សម្រាប់ជិះមានមនុស្សសែង ។
អវយវៈមានសាច់រឹងស្និទ្ធដុះលើក្បាលសត្វពួកខ្លះ មានគោក្របីជាដើម ។
ឧទាហរណ៍៖ ស្នែងគោ, ស្នែងក្របី, ស្នែងក្ដាន់ ។

                   ស្នែងទន់ ស្នែងម្រឹគពួកខ្លះ ដែលវាកាច់ស្នែងចាស់ហើយទើបដុះឡើងទៀតនៅទន់ៗ ។
គ្រឿងផ្លុំធ្វើដោយចុងស្នែងក្របីឬដោយសំបកដង្កៀបក្ដាមគ្រោងជាដើម មានសូរលាន់ឮរំពង ។
ឧទាហរណ៍៖ ផ្លុំស្នែង, បង្កូកស្នែង ។

                    ឈ្មោះចេកឥតត្រយូងមួយប្រភេទ ផ្លែវែងៗ ទងនិងសំបកស្វិត, មួលទងទើបឆាប់ទុំ, វេលាទុំ សំបកឡើងសម្បុរលឿងជាំ សាច់ខាងក្នុងលឿងខ្ចី, អាចទុកបានយូរថ្ងៃមិនរលួយ, ទុកយូរទៅឡើងសំបកក្រមៅ, បើចង់ឲ្យមានរសឆ្ងាញ់ប្លែកពីប្រក្រតី ត្រូវស្ងោរឲ្យឆ្អិនហើយអាំងថែមទៀត, ច្រើនមាននៅព្រៃចម្ការលើ ក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀម ខែត្រកំពង់ចាម ។
ឧទាហរណ៍៖ ចេកស្នែងមានតម្លៃជាងចេកឯទៀតក្នុងកម្ពុជរដ្ឋ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នេហ៍ហៃ» មានន័យដូចម្ដេច ?

ស្នេហ៍ហៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យប្រៀបសាមញ្ញ ) ស្នេហាស៊ប់ងងុលងប់ហួសហេតុថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឲ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត ។
ឧទាហរណ៍៖ ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់។

                    ( ពាក្យកាព្យសាមញ្ញ ) : ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឲ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យប្រៀបសាមញ្ញ ) ស្នេហាស៊ប់ងងុលងប់ហួសហេតុថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឲ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត
ឧទាហរណ៍៖ ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់។

                   ( ពាក្យកាព្យសាមញ្ញ ) : ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឲ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នេហ៍ហឺត» មានន័យដូចម្ដេច ?

ស្នេហ៍ហឺត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យប្រៀបសាមញ្ញ ) ស្រឡាញ់ជាប់ចិត្តស្អិតល្មួត កាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឲ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត។
ឧទាហរណ៍៖ វាចេះតែស្រពោនស្រពាប់ព្រោះតែស្នេហ៍ហឺតហ្នឹងឯងណ៎ៈ បង ! . . . ។

                    ( ពាក្យកាព្យសាមញ្ញ )
ឧទាហរណ៍៖ ស្នេហាស្នេហ៍ហឺត នាំឲ្យផ្ដាក់ផ្ដឺត ភ្លេចការរបរ ទោះនៅក្នុងផ្ទះ ទោះបីចេញចរ គ្មានចិត្តត្រេកអរ ចំពោះការងារ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ពាក្យប្រៀបសាមញ្ញ ) ស្រឡាញ់ជាប់ចិត្តស្អិតល្មួត កាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឲ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត។
ឧទាហរណ៍៖ វាចេះតែស្រពោនស្រពាប់ព្រោះតែស្នេហ៍ហឺតហ្នឹងឯងណ៎ៈ បង ! . . . ។

                       ( ពាក្យកាព្យសាមញ្ញ )
ឧទាហរណ៍៖ ស្នេហាស្នេហ៍ហឺaត នាំឲ្យផ្ដាក់ផ្ដឺត ភ្លេចការរបរ ទោះនៅក្នុងផ្ទះ ទោះបីចេញចរ គ្មានចិត្តត្រេកអរ ចំពោះការងារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នេហ៍» មានន័យដូចម្ដេច ?

ស្នេហ៍

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬ ស្នេហ ដូច សំ. ដែរ ) ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ ។
ឧទាហរណ៍៖ គេមិនស្នេហ៍បន្តិចបន្តួចមករកខ្ញុំទេ។

                      ស្នេហ៍ស្និទ្ធ ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច ។ល។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ដូចគ្នានឹង សិនេហ ដែរ ) ។ ឈ្មោះទុព្វិជ្ជាមួយប្រភេទជាវិជ្ជាលាមក ជាវិជ្ជាមិនចេញមុខ…។ ស្នេហ៍មុខ ឈ្មោះទុព្វិជ្ជានោះដែរប៉ុន្តែមានលក្ខណៈផ្សេង ( មិនបាច់បញ្ចេញអត្ថន័យ ) ។ ស្នេហ៍ស្នង
ឧទាហរណ៍៖ ឱមាសស្នេហ៍ស្នង ម្ដេចក៏ឲ្យបង ទទួលរងទុក្ខ ចំណង់បើដល់ ទៅពេលខាងមុខ សមនឹងផ្ដល់ទុក្ខ ជាងនេះទេដឹង ?… ។

                      ព. ទ. បុ. ថា : ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្ដេកផ្តិត ពុំស្មើសង្គ្រោះ មានអត្ថន័យថា ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្តីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រឡាញ់ផ្ដេកផ្ដិត ប៉ុន្តែពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នេហា» មានន័យដូចម្ដេច ?

ស្នេហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬជា ស្នេហ ដូច សំ. ដែរ ) សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។
ឧទាហរណ៍៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព. ពុ. ថា : ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ… ( ម. ព. ស្នេហ៍ កិ. និង ស្នេហ៍ ន. ទៀតផង )។

                     ( ច្រើនប្រើក្នុងកាព្យ )

ឧទាហរណ៍៖ ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឲ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក- ហើយឲ្យទៅណា? . . . ។ ប្រលោមលោកស្នេហា ( មើលក្នុងពាក្យ ប្រលោមលោក )។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬជា ស្នេហ ដូច សំ. ដែរ ) សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។
ឧទាហរណ៍៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព. ពុ. ថា : ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ… ( ម. ព. ស្នេហ៍ កិ. និង ស្នេហ៍ ន. ទៀតផង )។

                     ( ច្រើនប្រើក្នុងកាព្យ )
ឧទាហរណ៍៖ ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឲ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក- ហើយឲ្យទៅណា? . . . ។ ប្រលោមលោកស្នេហា ( មើលក្នុងពាក្យ ប្រលោមលោក ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នៀត» មានន័យដូចម្ដេច ?

ស្នៀត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សៀត, គ្រឿងសៀត ។ កាំបិតស្នៀត កាំបិតតូចមានស្រោមសម្រាប់សៀតចង្កេះ ។ ស្នៀតពោត ផ្លែពោតដែលទើបនឹងចេញនៅឱបនឹងដើមមិនទាន់រំសាយសក់, ក្ដឹបពោត។
ឧទាហរណ៍៖ ពោតរាយស្នៀត ពោតចេញស្នៀត។

                     ស្នៀតសក់ គ្រឿងអលង្ការសម្រាប់សៀតផ្នួងសក់ ( ស្ត្រី )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ល្បិច ។
ឧទាហរណ៍៖ ស្នៀតគុន, ស្នៀតចំបាប់, ស្នៀតដាល់ ។

                       មានស្នៀត មានល្បិច ។ ព. ប្រ. មានពំនឹង, មានសហាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នើ» មានន័យដូចម្ដេច ?

ស្នើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរឲ្យដឹងសិន, ពិគ្រោះឬប្រឹក្សាមុនសិន ( ចំពោះតែជាមួយនឹងឥស្សរជន គឺក្រាបបង្គំទូល, ក្រាបទូល, ទូល, ពិត, ជម្រាប, ឲ្យដឹងការមុនសិន )។
ឧទាហរណ៍៖ ទូលស្នើ, ស្នើការ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់, សង្កាត់ ដែលសើរើឡើងបានដោយងាយ។ ធ្លាប់សរសេរមកថា ស្នើរ ប៉ុន្តែដោយពិនិត្យឃើញថាពាក្យនេះចេញមកពី សើ ទើបសរសេរថា ស្នើ វិញ។
ឧទាហរណ៍៖ ស្នើក្រដាស, រើយកតាមស្នើ។

                       ចំនួនពីរគួបគ្នា ( ចំពោះតែសន្លឹក ដូចយ៉ាងម្លូជាដើម )។
ឧទាហរណ៍៖ ម្លូប្រាំស្នើ ម្លូដប់សន្លឹក ( ម. ព. ត្របក ផង ) ។ វគ្គស្នើ ( ម. ព. វគ្គ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នួល» មានន័យដូចម្ដេច ?

ស្នួល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ស្លឹកល្អិតៗ សាច់ជ្រាក, គេច្រើនប្រើការចងល័ក្ត។
ព្រឹក្សកម្ពស់ ១០-២០ ម ដុះក្នុងព្រៃស្រោង និងព្រៃល្បោះក្នុងឧបទ្វីបឥណ្ឌូចិន។ ផ្លែខ្ចីៗអាចបរិភោគបាន។ គ្រាប់ទុំគេលីង ហើយកិនឱ្យម៉ដ្ឋឆុងផឹកដូចកាហ្វេ។ ឈើស្នួលគេប្រើសម្រាប់សង់ផ្ទះ និងធ្វើវត្ថុឈើផ្សេងៗ។

                        ឈ្មោះស្រុកមួយក្នុងខេត្តក្រចេះ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទុំដោយបង្ខំ គឺទុំដោយមិនទាន់ពេញចំណាស់។
ឧទាហរណ៍៖ ផ្លែស្វាយស្នួល, ទុំស្នួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នួ» មានន័យដូចម្ដេច ?

ស្នួ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ដើរសួលើ ឬប្រដាប់សម្រាប់ពាក់សំពត់ជាដើម។
ឧទាហរណ៍៖ ដើរតាមស្នួ, ឈើស្នួ; ស្នួចីវរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នូលទឹកកក» មានន័យដូចម្ដេច ?

ស្នូលទឹកកក

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សំណាកទឹកកកដែលមានរាងស៊ីឡាំងដែលបានមកពីការខួងយកចេញពីផែនទឹកកក ឬស្រទាប់ទឹកកក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នូល» មានន័យដូចម្ដេច ?

ស្នូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលដាក់ស៊កឬញាត់ខាងក្នុង ដូចជាបណ្ដូល។
ឧទាហរណ៍៖ ស្នូលឈើ, ស្នូលនំគម។

                     ស្នូលប្រទេស (ព. ប្រ.) ប្រទេសដែលនៅកណ្ដាលគេ ក្នុងចំណោមប្រទេសជិតខាង ។ ស្នូលពោត ឬ បណ្ដូលពោត បណ្ដូលផ្លែពោត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នូរ» មានន័យដូចម្ដេច ?

ស្នូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ, សូរសព្ទ ( ម. ប្រ., ច្រ. ប្រ. សូរ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នូក» មានន័យដូចម្ដេច ?

ស្នូក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានរាងក្រឡូមខាងក្នុង សណ្ឋានស្នាច តែមានរបាំងខាងដើមនិងខាងចុង ( ច្រើនធ្វើដោយឈើ )។
ឧទាហរណ៍៖ ស្នូកជ្រូក ស្នូកសម្រាប់ដាក់បាយជ្រូក; ស្នូកជ្រលក់ ស្នូកសម្រាប់ជ្រលក់សំពត់។

                     សំបករាងកាយសត្វអដ្ឋិចម្មជាតិពួកខ្លះ មានអណ្ដើកជាដើម។
ឧទាហរណ៍៖ ស្នូកអណ្ដើក, ស្នូកកន្ធាយ។

                     ប៉ែកខាងគល់កាំភ្លើង។
ឧទាហរណ៍៖ ស្នូកកាំភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នុំ» មានន័យដូចម្ដេច ?

ស្នុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា សនម អ. ថ. សៈហ្នុ៎ម ) អ្នករុំសព ( ចំពោះតែអ្នកធ្វើការក្នុងព្រះរាជវាំង មានមុខការខាងរុំសពក្សត្រិយ៍មន្ត្រី, ខាងការរៀបចំសពព្រះរាជទ្រព្យ, ខាងការចាំរក្សាហោព្រះអដ្ឋិ )។
ឧទាហរណ៍៖ ក្រុមស្នុំ, ពួកស្នុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នឹម» មានន័យដូចម្ដេច ?

ស្នឹម

មានន័យថា (ម. ព. ស្និម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នឹង» មានន័យដូចម្ដេច ?

ស្នឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រឹងស្រួចដែលបោះក្នុងដី ចងខ្សែបសុសត្វ។
ឧទាហរណ៍៖ ស្នឹងគោ។

                     បង្គោលខ្លីដែលបោះឬជីកដាំក្នុងដី ចងខ្សែសន្ធឹងដៃជើងមនុស្សទោស។
ឧទាហរណ៍៖ ចងស្នឹង, វាយស្នឹង ( មានប្រើតែក្នុងរជ្ជកាលពីដើម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និម» មានន័យដូចម្ដេច ?

ស្និម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលឬច្រែះស្ដើងដែលកើតនៅលោហជាតិមានដែក, ស្ពាន់ជាដើម ( ច្រើនប្រើ ស្នឹម ជាង )
ឧទាហរណ៍៖ ដែកឡើងស្នឹម, ស្នឹមស្ពាន់។

                      ព. ប្រ. ស្នឹមចិត្ត មន្ទិលរបស់ចិត្ត, គ្រឿងសៅហ្មងចិត្ត, ឧបក្កិលេស ។ កើតស្នឹមក្នុងផ្ទះ មានដំណើរសៅហ្មងនឹងគ្នាឯងក្នុងផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធ—» មានន័យដូចម្ដេច ?

ស្និទ្ធ—

មានន័យថា ( មើលក្នុងពាក្យ ស្និទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធ​ស្នេហ៍ ឬ ស្នេហ៍​ស្និទ្ធ» មានន័យដូចម្ដេច ?

ស្និទ្ធ​ស្នេហ៍ ឬ ស្នេហ៍​ស្និទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជា​ទី​ស្រឡាញ់​​ស៊ប់​ជាប់​ចិត្ត (ព. កា.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធ​ស្នេហា» មានន័យដូចម្ដេច ?

ស្និទ្ធ​ស្នេហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នេហា​ស៊ប់​ចិត្ត, ស្នេហ៍​ស្និទ្ធ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធ​ជិត» មានន័យដូចម្ដេច ?

ស្និទ្ធ​ជិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជិត​ដិត​ណាស់; ជិត​ស្លុង ឥត​មាន​ស្នាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធស្នាល» មានន័យដូចម្ដេច ?

ស្និទ្ធស្នាល

មានន័យថា ( ម. ព. ស្នាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និទ្ធ» មានន័យដូចម្ដេច ?

ស្និទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. និង បា. រួមគ្នាម្ខាងមួយតួ; សំ. ស្និគ្ធ; បា. សិនិទ្ធ ) ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ ( ម. ព. សិនិទ្ធ ផង ) ។ ខ្មែរប្រើជា កិ., កិ. វិ. ឬ គុ. ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត, ស៊ប់ចិត្តឥតរង្កៀស, ទុកចិត្តស៊ប់; ជិតដិត, ទំនុកទុកចិត្ត, ឥតរង្កៀស ។
ឧទាហរណ៍៖ ខ្ញុំមិនសូវស្និទ្ធនឹងគេទេ; បរិភោគស្និទ្ធ; មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ។

                       ជិតស្លុង ។
ឧទាហរណ៍៖ ឈើសាច់ស្និទ្ធ; ដៃជាងនេះបញ្ចុះដំណាប់ស្និទ្ធល្អណាស់ ។

                       ស្និទ្ធជិត ជិតដិតណាស់; ជិតស្លុង ឥតមានស្នាម ។ ស្និទ្ធស្នាល ( ម. ព. ស្នាល ) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត ( ព. កា. ) ។ ស្និទ្ធស្នេហា ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្និត» មានន័យដូចម្ដេច ?

ស្និត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំឬសំណុំផ្លែចេកដែលនៅជាប់នឹងស្ទងឬដែលពន្លះចេញពីស្ទងមកមិនឲ្យរបេះដាច់ពីគ្នា។
ឧទាហរណ៍៖ ស្និតចេក ឬ ចេកមួយស្និត។

                    ក្រាសមួយប្រភេទមានធ្មេញទាំងពីរខាងល្អិតញឹកជិត សម្រាប់សិតឲ្យដោយចៃឬសិតសក់ស្លូតឲ្យរាបជិត។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (ក្រាសធេ្មញល្អិត) ព្រះសម្អាងកេសា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាល» មានន័យដូចម្ដេច ?

ស្នាល

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្និទ្ធ ថា ។
ឧទាហរណ៍៖ ស្និទ្ធស្នាល ស្និទ្ធជិតដិតនឹងគ្នា, ស្និទ្ធឥតរង្កៀស : មនុស្សស្និទ្ធស្នាល; សេចក្តីស្និទ្ធស្នាល។

                       ស្នាលស្និទ្ធ ដូចគ្នានឹង ស្និទ្ធស្នាល ដែរ ។ ព. កា. ថា : សេចក្តីស្និទ្ធស្នាល មានរសត្រកាល ប្រសើរថ្លៃថ្នា ជាងអស់រសផង ដែលឆ្ងាញ់ពីសា ឥតមានភោជនណា ប្រដូចស្មើបាន ។ ដ្បិតរសភោជន ទោះឆ្ងាញ់ពេកពន់ ចិញ្ចឹមរូបប្រាណ ឆ្ងាញ់តែមួយពេល ពុំយូរប៉ុន្មាន ស្និទ្ធស្នាលឆ្ងាញ់បាន អស់កាលយូរលង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាយុ» មានន័យដូចម្ដេច ?

ស្នាយុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នហារុ ) សរសៃឈាម ( ម. ព. ធមនី និង នហារុ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាយទឹក» មានន័យដូចម្ដេច ?

ស្នាយទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សម្យ៉ាងដុះច្រើន ជាដង្គំត្រង់ឡើងលើកំពស់ ១-២ ម ក្នុងព្រៃស្រោង ច្រើនមានតាមមាត់ទឹក ឥណ្ឌូចិន និងជ្វា។ ស្លឹក ហាលស្ងួតសម្រាប់ទុកធ្វើចន្លុះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាយដែល» មានន័យដូចម្ដេច ?

ស្នាយដែល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមស្រលួត ស្លឹកទ្រវែងស្រួចៗ សាច់រឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាយ» មានន័យដូចម្ដេច ?

ស្នាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកច្រាញ មែកកន្ទ្រាង មានជ័រ-សស្អិត សំបកស្វិត បុកស្ងោធ្វើក្រដាសសាច់ក្រាស់បាន។
ឧទាហរណ៍៖ ក្រដាសស្នាយល្អជាងក្រដាសល្វាដី។

                    “ចុល្លព្រឹក្សមានមែកធាងក្រវិចក្រវៀន កំពស់ ២-៤ម ដុះលើដីវាល និងក្នុងព្រៃគម្ពោតមានបន្លា នៃទ្វីបអាស៊ីក្តៅ។ ស្លឹកគគ្រាត ខ្មែរតែងប្រើសម្រាប់ដុះធ្មេញឱ្យស ឬខាត់ តុ ទូ។ តាមក្បួនឱសថបុរាណ គេស្ងោរស្លឹកផឹកពញយាបាល រាគមួល។ គេស្ងោរឫសជាថ្នាំក្អក ឬថ្នាំព្យាបាលជំងឺរបេង។ “

                      ស្នៀតសម្រាប់បោះកាំរទេះឲ្យតឹងឲ្យណែន។
ឧទាហរណ៍៖ បោះស្នាយរទេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាមភ្លោះ» មានន័យដូចម្ដេច ?

ស្នាមភ្លោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គូតូច ឬប្រឡាយធំជ្រៅដែលជីកព័ទ្ធជុំវិញកំពែងជាដើម បញ្ចូលទឹកឲ្យដក់នៅជានិច្ច សម្រាប់ការពារមិនឲ្យបច្ចាមិត្តពីខាងក្រៅចូលមកបានដោយងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាមបន្សល់ទុក» មានន័យដូចម្ដេច ?

ស្នាមបន្សល់ទុក

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា លំនាំនៃផលតបអាកាសធាតុនៅទីកន្លែង និង/ ឬ ពេលវេលាណាមួយ ទៅនឹងកម្លាំងជំរុញជាក់លាក់ ។ ស្នាមបន្សល់ទុកត្រូវបានប្រើប្រាស់ដើម្បីស្វែងរកវត្តមានប្រតិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាមចុម្ពិត» មានន័យដូចម្ដេច ?

ស្នាមចុម្ពិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីជិតដែលល្មមមេដែកស្រូបទាញបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាមគំនូស» មានន័យដូចម្ដេច ?

ស្នាមគំនូស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមដិតជាប់នៅលើអ្វីមួយ ទោះខូង ឬរាបក៏ដោយ លំអានដែលលេចចេញឱ្យឃើញ ដឹងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាម» មានន័យដូចម្ដេច ?

ស្នាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្លាក ។
ឧទាហរណ៍៖ ស្នាមដំបៅ។

                       លំអានដែលគូស, ដែលឆ្លាក់ជាដើម ។
ឧទាហរណ៍៖ ស្នាមគំនូស, ស្នាមចម្លាក់ ។

                       ដាន ។
ឧទាហរណ៍៖ ស្នាមជើង ។

                      ស្នាមចិត្ត គំនូសចិត្ត ។ ព. ប្រ. មានស្នាម មានហេតុអាក្រក់ដែលធ្លាប់ប្រព្រឹត្តពីមុនរួចមកហើយ ។ បំបាត់ស្នាម ឬ រំលុបស្នាម បំបាត់, រំលុបឬកាយកប់លុបលាងហេតុអាក្រក់ ។ ល ។

                      ( ស. សនាម អ. ថ. សៈហ្ន៎ាម ) ទីវាលសម្រាប់លេងល្បែងប្រណាំង ។
ឧទាហរណ៍៖ ស្នាមប្រណាំងសេះ, ស្នាមប្រដាល់។

                     សមរភូមិ ឬ ទីតយុទ្ធ ។
ឧទាហរណ៍៖ ស្នាមចម្បាំង ( ម. ប្រ. ) ។ ធ្លាប់ចុះស្នាម ឬ ធ្លាប់ចូលស្នាម ធ្លាប់ប្រណាំងមកហើយ, ធ្លាប់ប្រយុទ្ធឬធ្លាប់លេងមកហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់—» មានន័យដូចម្ដេច ?

ស្នាប់—

មានន័យថា ( មើលក្នុងពាក្យ ស្នាប់ ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់​ភ្លៅ» មានន័យដូចម្ដេច ?

ស្នាប់​ភ្លៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខោ​ជើង​ខ្លី​ចង្អៀត​រឹត​ភ្លៅ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់​ព្រះ​ជង្ឃ» មានន័យដូចម្ដេច ?

ស្នាប់​ព្រះ​ជង្ឃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រ. ស.) ខោ​ជើង​វែង ឬ​ស្រោម​ជើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់​ដៃ» មានន័យដូចម្ដេច ?

ស្នាប់​ដៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ពាក់​ដៃ​ជា​ទ្រនាប់​សម្រាប់​ដាល់​​កុំ​ឲ្យ​ប៉ះ​ត្រូវ​ម្រាម​ដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់​ដេរ ឬ ស្នាប់​ម្រាម​ដៃ» មានន័យដូចម្ដេច ?

ស្នាប់​ដេរ ឬ ស្នាប់​ម្រាម​ដៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រនាប់​សម្រាប់​ស៊ត​ម្រាប​ដៃ​ដេរ​កុំ​ឲ្យ​ម្ជុល​មុត​ដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់ស្មៅ» មានន័យដូចម្ដេច ?

ស្នាប់ស្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីវាលដែលគេដាំស្មៅយ៉ាងក្រាស់ជិត ហើយកាត់តម្រឹម ជាគ្រឿងលម្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់មុខ» មានន័យដូចម្ដេច ?

ស្នាប់មុខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកឥតគ្រាប់មួយប្រភេទ ផ្លែធំៗសំបកក្រាស់។
ឧទាហរណ៍៖ ចេកស្នាប់មុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់ព្រះឧរូ (ឧរុ)» មានន័យដូចម្ដេច ?

ស្នាប់ព្រះឧរូ (ឧរុ)

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ខោស្នាប់ភ្លៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់ព្រះសិរ» មានន័យដូចម្ដេច ?

ស្នាប់ព្រះសិរ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា កន្សែងជូតក្បាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់ព្រះជង្ឃ» មានន័យដូចម្ដេច ?

ស្នាប់ព្រះជង្ឃ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ខោជើងវែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប់» មានន័យដូចម្ដេច ?

ស្នាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រង ។
ឧទាហរណ៍៖ ស្នាប់ក; ស្នាប់ផ្សិត។

                     ប្រដាប់សម្រាប់ទ្រាប់, សម្រាប់រង, សម្រាប់ការពារ ។ ស្នាប់ដេរ ឬ ស្នាប់ម្រាមដៃ ទ្រនាប់សម្រាប់ស៊កម្រាមដៃដេរកុំឲ្យម្ជុលមុតដៃ ។ ស្នាប់ដៃ ប្រដាប់ពាក់ដៃជាទ្រនាប់សម្រាប់ដាល់កុំឲ្យប៉ះត្រូវម្រាមដៃ ។ ស្នាប់ព្រះជង្ឃ ( —ជង់; រ. ស. ) ខោជើងវែង ឬស្រោមជើង ។ ស្នាប់ព្រះសិរ ( រ. ស. ) ឈ្នួតព្រះសិរ ( ឈ្នួតក្បាល ) ។ ស្នាប់ព្រះឧរុ ( រ. ស.) ខោខ្លី, ខោស្នាប់ភ្លៅ ( ហៅក្លាយជា —ឧរូ ក៏មាន ) ។ ស្នាប់ភ្លៅ ខោជើងខ្លីចង្អៀតរឹតភ្លៅ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញៀតញឹកជុកជិត។
ឧទាហរណ៍៖ ព្រៃស្នាប់។

                    ប្រើជា ន. ក៏បាន: ស្នាប់ស្បូវ, ស្នាប់ត្រែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាបក» មានន័យដូចម្ដេច ?

ស្នាបក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នហាបក ) អ្នកផ្ងូតទឹក, អ្នកបម្រើគេក្នុងការងូតទឹក; អ្នកផ្ងូតទឹកបង្កក់ប្រសិទ្ធិឲ្យគេ, អ្នករកប្រយោជន៍ដោយការស្រោចទឹកឲ្យគេ ( សរសេរជា ស្នាបកៈ ក៏បាន; បើស្ត្រីជា ស្នាបិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាប» មានន័យដូចម្ដេច ?

ស្នាប

មានន័យថា ( ម. ព. ស្ងាប ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នានីយ» មានន័យដូចម្ដេច ?

ស្នានីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.; បា. នហានីយ) ដែលសម្រាប់ងូត, ដែលប្រើជាគ្រឿងងូត ។ ស្នានីយពស្ត្រ ឬ —ព័ស្ត្រ ( —យៈ— ) ដូចគ្នានឹង ស្នានពស្ត្រ ឬ —ព័ស្ត្រ ។ ស្នានីយភណ្ឌ ឬ —ភាណ្ឌ (—យៈ—) របស់សម្រាប់ប្រើការងូត, សម្រាប់ប្រើការដុះជម្រះកាយ ( ដូចយ៉ាងលំអិតនិងសាប៊ូជាដើម ) ។ ស្នានីយវារី ( —យៈ—; សំ. —វារិ ) ទឹកសម្រាប់ងូត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នានកិច្ច, ពិធី» មានន័យដូចម្ដេច ?

ស្នានកិច្ច, ពិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចំអាសរូបអសុភ គឺការលាងជម្រះកាយឱ្យ មនុស្សដែលទើបតែស្លាប់ដោយរោគផ្សេងៗ ឬដោយជរាពាធ ពិធីមហាសិទ្ធិ ដែលអ្នកបួសក្នុងលទ្ធិគ្រឹស្តចាក់ស្រាទំពាំងជូរលាយទឹកទៅលើដៃបរិស័ទ។