ស្បើយ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម ។
ឧទាហរណ៍៖ ភ្លៀងស្បើយ ភ្លៀងអន់, ភ្លៀងនៅមានតិចតួច ។
ជំងឺស្បើយ ជំងឺស្រាកស្រាន្ត ។ រាប់អានយ៉ាងស្បើយ រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ ស្បើយរហើយ ស្រាកស្រាលទុក្ខព្រួយ ឬស្រាកស្រាលជំងឺ ។ ជាសះស្បើយ ជាស្រឡះ, អស់ជំងឺ ។ ស្បើយគ្រោះថ្នាក់ រួចផុតពីគ្រោះថ្នាក់ ។ ស្បើយអាគក ( ព. ប្រ. ) ហើយគ្នា, អស់សង្ឃឹម (ព. សា.) ព. កា. សាមញ្ញថា ។
ឧទាហរណ៍៖ បើស្បើយអាគក ហើយតើត្រូវរក ពីណាមកផ្សំ មានតែត្រូវរក កុំនៅសម្ងំ តែកុំបន្លំ លួចលាក់ទ្រព្យគេ ។ល។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម ។
ឧទាហរណ៍៖ ភ្លៀងស្បើយ ភ្លៀងអន់, ភ្លៀងនៅមានតិចតួច។
ជំងឺស្បើយ ជំងឺស្រាកស្រាន្ត ។ រាប់អានយ៉ាងស្បើយ រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ ស្បើយរហើយ ស្រាកស្រាលទុក្ខព្រួយ ឬស្រាកស្រាលជំងឺ ។ ជាសះស្បើយ ជាស្រឡះ, អស់ជំងឺ ។ ស្បើយគ្រោះថ្នាក់ រួចផុតពីគ្រោះថ្នាក់ ។ ស្បើយអាគក ( ព. ប្រ. ) ហើយគ្នា, អស់សង្ឃឹម (ព. សា.) ព. កា. សាមញ្ញថា
ឧទាហរណ៍៖ បើស្បើយអាគក ហើយតើត្រូវរក ពីណាមកផ្សំ មានតែត្រូវរក កុំនៅសម្ងំ តែកុំបន្លំ លួចលាក់ទ្រព្យគេ ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖