ស្នែង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង ។ របស់មានទម្ងន់ល្មមសែងពីរនាក់រួច ។
ឧទាហរណ៍៖ អីវ៉ាន់ពីរស្នែង។
គ្រែស្នែង គ្រែតូចខ្លីសម្រាប់ជិះមានមនុស្សសែង ។ អង្រឹងស្នែង អង្រឹងមានចំពាស់មានដង សម្រាប់ជិះមានមនុស្សសែង ។
អវយវៈមានសាច់រឹងស្និទ្ធដុះលើក្បាលសត្វពួកខ្លះ មានគោក្របីជាដើម ។
ឧទាហរណ៍៖ ស្នែងគោ, ស្នែងក្របី, ស្នែងក្ដាន់ ។
ស្នែងទន់ ស្នែងម្រឹគពួកខ្លះ ដែលវាកាច់ស្នែងចាស់ហើយទើបដុះឡើងទៀតនៅទន់ៗ ។
គ្រឿងផ្លុំធ្វើដោយចុងស្នែងក្របីឬដោយសំបកដង្កៀបក្ដាមគ្រោងជាដើម មានសូរលាន់ឮរំពង ។
ឧទាហរណ៍៖ ផ្លុំស្នែង, បង្កូកស្នែង ។
ឈ្មោះចេកឥតត្រយូងមួយប្រភេទ ផ្លែវែងៗ ទងនិងសំបកស្វិត, មួលទងទើបឆាប់ទុំ, វេលាទុំ សំបកឡើងសម្បុរលឿងជាំ សាច់ខាងក្នុងលឿងខ្ចី, អាចទុកបានយូរថ្ងៃមិនរលួយ, ទុកយូរទៅឡើងសំបកក្រមៅ, បើចង់ឲ្យមានរសឆ្ងាញ់ប្លែកពីប្រក្រតី ត្រូវស្ងោរឲ្យឆ្អិនហើយអាំងថែមទៀត, ច្រើនមាននៅព្រៃចម្ការលើ ក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀម ខែត្រកំពង់ចាម ។
ឧទាហរណ៍៖ ចេកស្នែងមានតម្លៃជាងចេកឯទៀតក្នុងកម្ពុជរដ្ឋ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖