Posted on Leave a comment

តើពាក្យ «ស្បែក» មានន័យដូចម្ដេច ?


ស្បែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទរុំព័ទ្ធពីខាងក្រៅសាច់សរីរកាយមនុស្សឬសត្វពួកខ្លះ ( រ. ស. ហៅ ព្រះតចោ អ. ថ. —តៈ— ) ។ ស្គមស្បែកដណ្ដប់ឆ្អឹង ស្គមកំព្រឹងឃើញតែឆ្អឹងរគាម ។ របាំស្បែក ឬ ល្ខោនស្បែក របាំឬល្ខោនមួយប្រភេទ លេងដោយបញ្ចាំងស្រមោលស្បែកចម្លាក់ ( ម. ព. ណាំង ឬ ហ្នាំង ផង )។
ឈ្មោះវល្លិពពាយមួយប្រភេទ ផ្លែតូចៗ ស្រដៀងនឹងផ្លែសណ្ដែកព្នង ប្រើជាបន្លែឬជាអន្លក់ ។
ឧទាហរណ៍៖ ពពាយស្បែកជាដំណាំមួយ ងាយដាំមិនរើសដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply