Posted on Leave a comment

តើពាក្យ «ស្នាន» មានន័យដូចម្ដេច ?

ស្នាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នហាន ) ការងូតទឹក, ការជម្រះកាយ ។ រ. ស. ប្រើជា កិ. “ស្រង់ទឹក”
ឧទាហរណ៍៖ ទ្រង់ស្នាន ទ្រង់ស្រង់។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស្នាន៉ៈ, ដូចជា ស្នានកាល ពេលងូតទឹក ។ ស្នានគ្រឹះ ឬ ស្នានវេស្ម័ន បន្ទប់សម្រាប់ងូតទឹក ។ ស្នានពស្ត្រ ឬ —ព័ស្ត្រ ( —ពស់ ឬ —ព័ស ) សំពត់សម្រាប់ផ្លាស់ងូតទឹក (សំពត់ងូត) ។ ស្នានភូមិ ឬ —ស្ថាន ទីសម្រាប់ងូតទឹក ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាតកបត្រ» មានន័យដូចម្ដេច ?

ស្នាតកបត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មធ្យមសិក្សាបត្រ សញ្ញាបត្រជាគ្រឿងសម្គាល់ថា សាមីជនបានរៀនផុតការសិក្សានៅក្នុងវិទ្យាល័យហើយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាតក, -តិកា» មានន័យដូចម្ដេច ?

ស្នាតក, -តិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានមធ្យមសិក្សាបត្រ គឺសញ្ញាបត្រជាទីបំផុតនៃការសិក្សាក្នុងវិទ្យាល័យ (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាតក» មានន័យដូចម្ដេច ?

ស្នាតក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. នហាតក ) អ្នកងូតទឹក; អ្នកងូតទឹកជម្រះចង្រៃ; អ្នកងូតទឹកប្រសិទ្ធីក្នុងវេលាចប់កិច្ចសិក្សា ( លទ្ធិព្រាហ្មណ៍ ); ប្រើជា ស្នាតកៈ ក៏បាន; បើស្ត្រីជា ស្នាតិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាដៃឯក» មានន័យដូចម្ដេច ?

ស្នាដៃឯក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារដែលធ្វើរួចស្រេច ការសម្រិតសម្រាំងរបស់ជនណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាដៃភាពយន្តជាស្នាដៃដោយឡែកណាមួយ» មានន័យដូចម្ដេច ?

ស្នាដៃភាពយន្តជាស្នាដៃដោយឡែកណាមួយ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា រួមមាន៖ ▪ស្នាដៃភាពយន្តរឿងខ្នាតវែង ខ្នាតខ្លី ▪ស្នាដៃភាពយន្តទូរទស្សន៍ខ្នាតវែង ខ្នាតខ្លី ▪ស្នាដៃភាពយន្តរឿងភាគ ▪ស្នាដៃភាពយន្តឯកសារខ្នាតវែង ខ្នាតខ្លី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាដៃ» មានន័យដូចម្ដេច ?

ស្នាដៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដែលកើតពីដៃធ្វើ; ថ្វីដៃ។
ឧទាហរណ៍៖ ប្រាសាទនគរវត្តជាស្នាដៃរបស់ពួកជាងខ្មែរសម័យបុរាណ។

                      លទ្ធផលនៃការងារ ឬអំពើរបស់ជនណាមួយ ទោះដោយផ្លូវគំនិតប្រាជ្ញាក្តី ដោយកម្លាំងកាយក្តី ដូចយ៉ាងសៀវភៅ ចម្លាក់ជាដើម។

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ផលិតផលខាងវិស័យសិល្បៈវប្បធម៌ កើតចេញពីការច្នៃប្រឌិត បង្កើតឡើងដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាច» មានន័យដូចម្ដេច ?

ស្នាច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បាចទឹក មានសណ្ឋានផ្សេងៗ តាមគួរដល់ការប្រកបប្រើ។
ឧទាហរណ៍៖ ស្នាចទូក ស្នាចសម្រាប់បាចទឹកចេញពីក្នុងទូក; ស្នាចជ្រោង ស្នាចមានរាងជាស្នូក មានដងវែង មានជ្រោង សម្រាប់បាចទឹកដាក់ស្រែជាដើម ( ហៅខ្លីត្រឹមតែ ស្នាចៗ ដូចគ្នាទាំងអស់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នាក្របីធំ» មានន័យដូចម្ដេច ?

ស្នាក្របីធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាង កំពស់ ១៥- ២០ ម ដុះក្នុងព្រៃក្រាស់នៃឧបទ្វីបឥណ្ឌូចិន​ និងជ្វា ។ ឈើពណ៌លឿង ពណ៌ប្រែជាខ្មៅ បើដើមចាស់ ទន់ស្រាល ប្រើសម្រាប់ធ្វើនឹមដងកាំបិត ពូថៅ និងជាព្រួញ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នា» មានន័យដូចម្ដេច ?

ស្នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាវុធមួយប្រភេទ ធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាបសម្រាប់ដាក់ផ្គាប់យឹតបាញ់ ។ ព. ទ. បុ. ស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្នាតែខានបាញ់យូរ រមែងតែបាញ់មិនសូវរត់ បាញ់មិនត្រង់, ធម៌តែខានសូត្ររំឭកយូររមែងតែរអាក់រអួល; កិច្ចការទាំងពួងតែខានកាន់ខានធ្វើយូររមែងតែងាស់ដៃងាស់គំនិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នល» មានន័យដូចម្ដេច ?

ស្នល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធាត់ឬធំពេញសាច់។
ឧទាហរណ៍៖ ធាត់ស្នល, ធំស្នល, រាងស្នល ។ និយាយថា ស្ន៊ល ក៏មាន។

តើពាក្យ «ស្នប» មានន័យដូចម្ដេច ?

ស្នប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ដែលរុំសាកសព។
ឧទាហរណ៍៖ ស្នបសព ឬ ស្នបខ្មោច, សំពត់ស្នប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងព្រះអង្គុលី» មានន័យដូចម្ដេច ?

ស្នងព្រះអង្គុលី

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្លាបព្រា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងព្រះអង្គុលា» មានន័យដូចម្ដេច ?

ស្នងព្រះអង្គុលា

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងព្រះហស្ត» មានន័យដូចម្ដេច ?

ស្នងព្រះហស្ត

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា វែករាប់បាត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងព្រះនេត្រ» មានន័យដូចម្ដេច ?

ស្នងព្រះនេត្រ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា វ៉ែនតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងការរាជការ» មានន័យដូចម្ដេច ?

ស្នងការរាជការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត្រីដែលរាជការចាត់ឱ្យទៅបំពេញមុខនាទី តាងនាមរដ្ឋាភិបាលមួយកាលមួយគ្រា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងការប៉ូលិសនៃនិគមទី១» មានន័យដូចម្ដេច ?

ស្នងការប៉ូលិសនៃនិគមទី១

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នងការប៉ូលិសផ្នែកទីមួយ (ម.ព ស្នងការ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងការដ្ឋាន» មានន័យដូចម្ដេច ?

ស្នងការដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម.ព ស្ថានស្នងការប៉ូលិស)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នងការ» មានន័យដូចម្ដេច ?

ស្នងការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត្រីទទួលភារៈខាងមើលចាត់ចែង ត្រួតតា្ររក្សាសេចក្តីរៀបរយនៅក្នុងទីក្រុង អ្នកទទួលបំពេញមុខនាទីមួយកាលមួយគ្រា មានកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្នង» មានន័យដូចម្ដេច ?

ស្នង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជួល, ចេញខ្លួនជាតំណាង។

ឧទាហរណ៍៖ កូនស្នងឪពុក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណាង ។ ឋានន្តរក្រមការខែត្រក្នុងរជ្ជកាលពីដើម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាតំណាង, ជាជំនួស
ឧទាហរណ៍៖ ព្រះពុទ្ធរូបស្នងព្រះអង្គ។

                      ស្នងការ មន្ត្រីទទួលភារៈត្រួតត្រារបៀបរៀបរយនិងសន្តិសុខក្នុងទីក្រុង : ទទួលបង្គាប់ពីលោកស្នងការ;សមាជិកនៃគណៈកម្មការដែលទទួលមុខងារជាអ្នកចាត់ការផ្សេងៗជាតំណាងសមាគមណាមួយ : គួរចាត់ស្នងការពីររូបឲ្យទៅ ប្រស្រ័យទាក់ទងពីរឿងនោះ (បារ. Commissaire) ។ ស្នងការដ្ឋាន ទីតាំងឬទីចាត់ការរបស់ស្នងការ ។ ព. ទ. បុ. ទំពាំងស្នងឫស្សី (ម. ព. ទំពាំង) ។ ស្នងព្រះនេត្រ ( រ. ស. ) ស្នងភ្នែក ( វ៉ែនតា ) ។ ស្នងព្រះហស្ត ( រ. ស. ) វែករាប់បាត្រ ។ ស្នងព្រះអង្គុលី (រ. ស.) ស្លាបព្រា, សម ។ ស្នងភ្នែក វ៉ែនតា ( សម្រាប់សាធារណជន ) ។ តបស្នង សងតបវិញ, តបឧបការគុណ: ធ្វើបុណ្យតបស្នងសងគុណមាតាបិតា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ន» មានន័យដូចម្ដេច ?

ស្ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកវែងស្រួចចុង បញ្ចុះខាងគល់ភ្ជ័រភ្ជាប់នឹងគល់ដងវែងសម្រាប់សត្រីធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទះ» មានន័យដូចម្ដេច ?

ស្ទះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទរាំងដោយសន្ទះ។
ឧទាហរណ៍៖ ស្ទះផ្លូវ, ស្ទះច្រក។

                      ខាំងគាំងនៅមិនចូលមិនចេញ។
ឧទាហរណ៍៖ ស្លេស្ម៍ស្ទះក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទំ» មានន័យដូចម្ដេច ?

ស្ទំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឈឺងំឬឈឺទំនៅបន្តិចៗមិនបាត់។
ឧទាហរណ៍៖ ឈឺពោះស្ទំ; ជំងឺស្ទំពោះ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឈឺងំឬឈឺទំនៅបន្តិចៗមិនបាត់។
ឧទាហរណ៍៖ ឈឺពោះស្ទំ; ជំងឺស្ទំពោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទោះ» មានន័យដូចម្ដេច ?

ស្ទោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់ជែះយកសំបក ( ឈើ )។
ឧទាហរណ៍៖ ស្ទោះសំបកឈើ។

                      ព. ប្រ. និយាយល្បងមើលសិន។
ឧទាហរណ៍៖ ចាំស្ទោះឲ្យដឹងសិន, និយាយស្ទោះមើល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទោង» មានន័យដូចម្ដេច ?

ស្ទោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចៅហ្វាយស្រុកស្ទោង ( ក្នុងរជ្ជកាលពីដើមរាប់ជាខែត្រមួយ )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស៊ោងអំពោង; ស្ទេង។
ឧទាហរណ៍៖ ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ នៅខាងកើតស្រុកជីក្រែង ឡើងទីរួមខែត្រកំពង់ធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទោក» មានន័យដូចម្ដេច ?

ស្ទោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រំ, ទក់។
ឧទាហរណ៍៖ ឈើសាច់ស្ទោក។

                      ដែលខកខានឬស្ទាក់ស្ទើរទៅពុំរួច ។
ឧទាហរណ៍៖ ស្ទោកដំណើរ ។

                      ជ្រេញ ឬក្រំចិត្ត, រួញ, រួញរា
ឧទាហរណ៍៖ ស្ទោកចិត្ត, ស្ទោកគំនិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទៃ» មានន័យដូចម្ដេច ?

ស្ទៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អុំគ្រលែងឲ្យគ្រាប់ញែកចេញដោយឡែកពីគ្នា។
ឧទាហរណ៍៖ ស្ទៃអង្ករ។

                     លក់ព្នៃស្ទៃអុំ ( ព. ប្រ. ) ពិន័យលក់សង្កត់សង្កិនញាំញីខុសមាត្រាច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទែះ» មានន័យដូចម្ដេច ?

ស្ទែះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរបេះរេចបន្តិចៗ។
ឧទាហរណ៍៖ ឆ្នាំងស្ទែះមាត់, កាំបិតស្ទែះមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទែល» មានន័យដូចម្ដេច ?

ស្ទែល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលៀនឬលេចចេញគ្រមែលលើសពីទីប្រក្រតី។
ឧទាហរណ៍៖ លៀនស្ទែល; ពោះស្ទែល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលៀនឬលេចចេញគ្រមែលលើសពីទីប្រក្រតី។
ឧទាហរណ៍៖ លៀនស្ទែល; ពោះស្ទែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទែរ» មានន័យដូចម្ដេច ?

ស្ទែរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឃនមាត្រ ឯកភាពនៃរង្វាស់ឧសដុតមានទំហំប៉ុនម៉ែត្រគីប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទែត» មានន័យដូចម្ដេច ?

ស្ទែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាបទ្រនាប់រាងសាយសមកម្ពស់, សមទំហំ។
ឧទាហរណ៍៖ រាងស្ទែត។

                     ប្រើជា កិ. វិ. ក៏បាន។
ឧទាហរណ៍៖ ឈរស្ទែត, ដើរស្ទែតចុះស្ទែតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទែ» មានន័យដូចម្ដេច ?

ស្ទែ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាបក្រទាអ៊ែនស៊ែបន្តិច។
ឧទាហរណ៍៖ រាងស្ទែ។

                      ប្រើជា កិ. វិ. ក៏បាន។
ឧទាហរណ៍៖ ដើរស្ទែចុះស្ទែឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទេះ» មានន័យដូចម្ដេច ?

ស្ទេះ

មានន័យថា ( ម. ព. ស្ទែះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទេញ» មានន័យដូចម្ដេច ?

ស្ទេញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដៅសាច់ងំក្រស្រាក។
ឧទាហរណ៍៖ ក្ដៅស្ទេញ, គ្រុនស្ទេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទេង» មានន័យដូចម្ដេច ?

ស្ទេង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើលទៅឃើញច្បាស់ទាំងស្រុង, ទាំងមូល, ទន្ទេង។
ឧទាហរណ៍៖ បីស្ទេង, ពាំស្ទេង, លីស្ទេង, សែងស្ទេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទៀង» មានន័យដូចម្ដេច ?

ស្ទៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិមនុស្សអ្នកព្រៃមួយប្រភេទ កើតនៅក្នុងកម្ពុជរដ្ឋ។
ឧទាហរណ៍៖ ស្ទៀងជាពួកកួយ, រដែ, សំរែ, ជង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើរវាល» មានន័យដូចម្ដេច ?

ស្ទើរវាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូមិភាគក្បែរជើងភ្នំ ដែលទឹកហូរច្រោះរាបទៅជាវាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើរកំណើត» មានន័យដូចម្ដេច ?

ស្ទើរកំណើត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទើរតែនឹងមិនកើត, ដែលធ្វើកើតដោយខ្ជីខ្ជា; ដែលតិចស្ទើរពេកមិនល្មមដល់ការ។
ឧទាហរណ៍៖ បើស្ទើរកំណើតកុំធ្វើ ឲ្យគេធ្វើទៅអេះ!; របស់ស្ទើរកំណើត ( ព. ព. )។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលស្ទើរតែនឹងមិនកើត, ដែលធ្វើកើតដោយខ្ជីខ្ជា; ដែលតិចស្ទើរពេកមិនល្មមដល់ការ។
ឧទាហរណ៍៖ បើស្ទើរកំណើតកុំធ្វើ ឲ្យគេធ្វើទៅអេះ!; របស់ស្ទើរកំណើត ( ព. ព. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើរកោះ» មានន័យដូចម្ដេច ?

ស្ទើរកោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃដីស្ដួចជ្រលមវែងដែលមានលំហសមុទ្រឬទន្លេព័ទ្ធស្ទើរនឹងជុំ នៅសល់តែភាគតូចស្ដួចទ្រវែងជាប់ទៅនឹងផ្ទៃដីខាងត្រើយ, ស្ទើរនឹងទៅជាកោះ; ហៅតាម សំ. បា. ស. ថា ទ្វីបសាទិស “ភាគដីដែលស្ទើរឬរកកល់នឹងទៅជាកោះ” (បារ. Presqu’lle) ។ ហៅថា ទៀបកោះ ក៏បាន។
ដីដែលលយទៅក្នុងសមុទ្រ​ ជាប់នឹងដែនដីគោកទាំងពីរខាង ដូចយ៉ាងស្ទើរកោះម៉ាឡាកា​ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើរ» មានន័យដូចម្ដេច ?

ស្ទើរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនពេញ, មិនល្មម, មិនគ្រប់គ្រាន់; មិនទាន់ដល់កំណត់។
ឧទាហរណ៍៖ របស់ស្ទើរ; ទុំស្ទើរ។

                      កិ. វិ. ដែលមិនដាច់ស្រេច, នៅរារែក ។
ឧទាហរណ៍៖ ស្ទើរទៅស្ទើរនៅ, ស្ទើរថាស្ទើរទេ ។

                       ស្ទើរចិត្ត កិ. ឬ កិ. វិ. មិនល្មមដល់ចិត្ត, តិចនឹងចិត្ត ។ ស្ទើរដៃ កិ. ឬ កិ. វិ. មិនពេញដៃ, មិនអស់ពីដៃ ។ ស្ទើរតែ ឬ ស្ទើរនឹង និ. រកកល់តែឬរកកល់នឹង : ស្ទើរតែមិនបាន, ស្ទើរនឹងមិនកើត ។ ស្ទើរភ្លើង គុ. ឬ កិ. វិ. ដែលមិនដល់ភ្លើង
ឧទាហរណ៍៖ បាយស្ទើរភ្លើង; ដាំបាយស្ទើរភ្លើង ។

                       ព. ប្រ. ដែលមិនដល់កម្រិត, មិនពេញលេញ
ឧទាហរណ៍៖ ចំណេះស្ទើរភ្លើង; ប្រដៅស្ទើរភ្លើង, រៀនស្ទើរភ្លើង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើត» មានន័យដូចម្ដេច ?

ស្ទើត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល-ងអើតឡើង ឬដែលបះអើតខ្ពស់ឡើង។
ឧទាហរណ៍៖ ងស្ទើត, រាងស្ទើត; បះស្ទើត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល-ងអើតឡើង ឬដែលបះអើតខ្ពស់ឡើង។
ឧទាហរណ៍៖ ងស្ទើត, រាងស្ទើត; បះស្ទើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទើញ» មានន័យដូចម្ដេច ?

ស្ទើញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរីកច្រពើសឡើងមិនរាបទាបតាមប្រក្រតី, សម្ទើញ។
ឧទាហរណ៍៖ ធ្មេញស្ទើញ, បបូរមាត់ស្ទើញ។

តើពាក្យ «ស្ទើង» មានន័យដូចម្ដេច ?

ស្ទើង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំទើងមើង។
ឧទាហរណ៍៖ ដំរីស្ដធំស្ទើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទួយ» មានន័យដូចម្ដេច ?

ស្ទួយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រដោយបាតដៃលើកជ្រោងឡើង
ឧទាហរណ៍៖ លុយទឹកជ្រៅស្ទួយបង្វេច។

                       ព. ប្រ. លើកតម្កើង; ចំទួយ, កាន់ជើង; ថ្នម ។
ឧទាហរណ៍៖ ស្ទួយគុណ, ស្ទួយចំណេះ; ម្ដាយស្ទួយកូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទួន» មានន័យដូចម្ដេច ?

ស្ទួន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលើសផ្ទួនដោយភាន់, ដោយច្រឡំ។
ឧទាហរណ៍៖ ដាក់ស្ទួន, ស្ទួនពីរ, ស្ទួនបួន; របស់ស្ទួន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលើសផ្ទួនដោយភាន់, ដោយច្រឡំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទូរ» មានន័យដូចម្ដេច ?

ស្ទូរ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើលទៅឃើញស្ទុងវែងដោយទុលខ្ពស់ឡើងដូចគេទទូរ។
ឧទាហរណ៍៖ ត្រីរ៉ស់រត់ស្ទូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទូច» មានន័យដូចម្ដេច ?

ស្ទូច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់មច្ឆជាតិដោយសន្ទូចវាត់, ដោយសន្ទូចទាញឬសន្ទូចអន្ទង់
ឧទាហរណ៍៖ ស្ទូចត្រី, ស្ទូចអន្ទង់។

                    គាស់លើកឬអន្ទងយោងគ្រឿងធ្ងន់ឲ្យហើបឲ្យអណ្ដែតឡើង ដោយឈើវែង ( ឈើដងសន្ទូច ) ។
ឧទាហរណ៍៖ ស្ទួចឈើហុប ។

                    ព. ប្រ. ល្បួងអន្ទងចិត្ត ។
ឧទាហរណ៍៖ ស្ទូចចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទូង» មានន័យដូចម្ដេច ?

ស្ទូង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោតដាំឲ្យកើតជាសម្ទូង។
ឧទាហរណ៍៖ ស្ទូងស្រូវ, ស្ទូងកូនថ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទុះ» មានន័យដូចម្ដេច ?

ស្ទុះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រត់ឬបោលពេញសម្ទុះ, ពេញទំហឹង
ឧទាហរណ៍៖ ស្ទុះភ្លែត ( ម. ព. ស្ទា ផង )។

                      ព. ប្រ. លូតលាស់ ។
ឧទាហរណ៍៖ ពោតត្រូវភ្លៀងតែពីរថ្ងៃស្ទុះល្កក់ ។

                       ចម្រើន, មានបាន ។
ឧទាហរណ៍៖ រកស៊ីតែមួយឆ្នាំស្ទុះសន្ធឹក ( ម. ព. ស្ទា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទុលៗ» មានន័យដូចម្ដេច ?

ស្ទុលៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទុលៗ មិនឃើញរូប ( ម. ប្រ., ច្រ. ប្រ. ទុលៗ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទុយ» មានន័យដូចម្ដេច ?

ស្ទុយ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើលទៅឃើញគ្រុយមិនច្បាស់ ( ព្រោះងងឹត ឬព្រោះស្រវាំងភ្នែក )។
ឧទាហរណ៍៖ កាលពីពេលព្រលប់ ខ្ញុំឃើញមនុស្សម្នាក់ដើរស្ទុយចេញពីក្រោមផ្ទះអ្នកទៅឯកើតទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទុង» មានន័យដូចម្ដេច ?

ស្ទុង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឃើញទទុងព្រឹលៗ មិនច្បាស់។
ឧទាហរណ៍៖ ភ្នែកស្រវាំងមើលឃើញស្ទុងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទឹល» មានន័យដូចម្ដេច ?

ស្ទឹល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរីកលៀនអន្ធឹលឬគគុលចេញមកក្រៅ។
ឧទាហរណ៍៖ រីកស្ទឹល, លៀនស្ទឹល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរីកលៀនអន្ធឹលឬគគុលចេញមកក្រៅ។
ឧទាហរណ៍៖ រីកស្ទឹល, លៀនស្ទឹល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទឹម» មានន័យដូចម្ដេច ?

ស្ទឹម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រត់ដៃម្ខាងឬដៃទាំងពីរលើចង្កេះ។
ឧទាហរណ៍៖ ឈរស្ទឹមចង្កេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទឹង, ព្រែក ផ្លូវទឹកដែលនាវា ឬក្បួនចេញចូលបាន បណ្តែតបាន» មានន័យដូចម្ដេច ?

ស្ទឹង, ព្រែក ផ្លូវទឹកដែលនាវា ឬក្បួនចេញចូលបាន បណ្តែតបាន

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃទឹកសាបដែលតភ្ជាប់ទៅនឹងផ្ទៃទឹកសមុទ្រ។ ទំហំទទឹងស្ទឹង ព្រែក ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបាន បណ្ដែតបាន ត្រូវកំណត់ត្រឹមខ្សែបន្ទាត់កម្រិតទឹកខ្ពស់បំផុត ទាំងសងខាងនៅរដូវវស្សាលើក-លែងតែមានទឹកជំនន់ខុសធម្មតា។ ទំហំដីចំណីស្ទឹង ព្រែក ផ្លូវទឹកដែលនាវា ឬក្បូនចេញចូលបានបណ្ដែតបាន ត្រូវកំណត់ចម្ងាយ ២០ (ម្ភៃ) ម៉ែត្រ យ៉ាងតិចពីខ្សែបន្ទាត់ទឹកខ្ពស់បំផុតនៅរដូវវស្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទឹង» មានន័យដូចម្ដេច ?

ស្ទឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវទឹកដែលមានក្បាលហូរចេញពីភ្នំ, ពីជ្រោះ, ពីបឹង, ពីអូរធ្លាក់ចុះចួបនឹងទន្លេឬសមុទ្រ។
ឧទាហរណ៍៖ ស្ទឹងតូច, ស្ទឹងធំ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវទឹកធម្មជាតិដែលទទួលប្រភពទឹកមកពីជ្រោះ អូរ ទឹកក្រោមដី និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចាក់ទៅបឹង ទន្លេ និងសមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទីក» មានន័យដូចម្ដេច ?

ស្ទីក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរីកស្ទាញ។
ឧទាហរណ៍៖ ជ្រនីកស្ទីក។

                     ដែលរីកក្រាស់ស្ទើញបន្តិច។
ឧទាហរណ៍៖ បបូរមាត់ស្ទីក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទិល» មានន័យដូចម្ដេច ?

ស្ទិល

មានន័យថា ( ម. ព. ស្ទឹល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ទាំងហើរ» មានន័យដូចម្ដេច ?

ទាំងហើរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ, មានអ្នកជឿថា បើយកមើមមកប្រសិទ្ធីហើយបៀម អាចដើរឬរត់លឿនរហ័សខុសប្រក្រតីបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងស្លាបស្រួចចុងខ្នងស» មានន័យដូចម្ដេច ?

ស្ទាំងស្លាបស្រួចចុងខ្នងស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៥-២៦.៥ ស.ម.។ ក្បាលមានពណ៌ប្រផេះ មានឆូតខ្មៅពាសពេញខ្លួន ចុងខ្នងស។ ទីជំរកៈ ព្រៃរបោះ តំបន់ចំការ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ឧសភា ពងចំនួន២ពណ៌ស។ ជីវសាស្ត្រៈ ជារឿយៗទុំលើមែកឈើខ្ពស់ស្រលះ រួចទំលាក់ខ្លួនមកដីដើម្បីចាប់សត្វល្អិតដែលជាចំនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងស្លាបឆែក» មានន័យដូចម្ដេច ?

ស្ទាំងស្លាបឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣0-៣៦ ស.ម។ ឈ្មោល៖ ផ្នែកខ្នងពណ៌ប្រផេះព្រលែត ចុងស្លាបហើរទី១ ពណ៌ខ្មៅ បំពង់កសដោយមានដៅឆ្នូតពណ៌ប្រផេះ។ មានឆ្នូតៗអង្កន់ញឹកពណ៌លឿងនៅផ្នែកពោះ។ ចំកណ្តាលបណ្តោយកន្ទុយខាងក្រោមមានឆ្នូតទទឹងពណ៌ប្រផេះ ៤ កង់ និងផ្នែកក្រហម។ ញី៖ មាឌធំជាងឈ្មោល ភ្នែកលឿង ផ្នែកខ្នងពណ៌លឿងខ្ចី ឆ្នូតកន្ទុយច្បាស់ជាងឈ្មោល។ ទីជំរក៖ តាមព្រៃល្បោះ ព្រៃពាក់កណ្តាលស្រោង ចំការធំៗ និងតំបន់វាល។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែមេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងលលក» មានន័យដូចម្ដេច ?

ស្ទាំងលលក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣១-៣៥ ស.ម។ ពេញវ័យ៖ កន្ទុយខ្លី គែមលើនៃស្លាបពណ៌ខ្មៅ ស្លាបទី១ផ្នែកក្រោមពណ៌ខ្មៅ ផ្នត់ស្លាបរាងជាអក្សរ V នៅពេលសំកាំង។ មិនទាន់ពេញវ័យ៖ ដើមទ្រូង និងផ្នែកខ្នងពណ៌លឿងខ្ចី សំឡេងឭពីយូ ពីយូ នៅពេលដែលវាបង្អួតរាង។ ទីជំរក៖ តំបន់វាលលំហ រួមទាំងតំបន់កសិកម្ម រយៈកំពស់មិនលើសពី ១៥០០ម។ជីវសាស្រ្ត៖ ហើរសំកាំងដើម្បីរកចំណី។ របាយ៖ វត្តមានគ្រប់រដូវ និងមានគ្រប់ទីកន្លែង ជាពិសេសតំបន់វាលទំនាប ។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងធំស្លាបស្រួចៈ» មានន័យដូចម្ដេច ?

ស្ទាំងធំស្លាបស្រួចៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៨-៤៨ ស.ម។ មាឌធំ ខ្នងពណ៌ប្រផេះស្រអាប់ ពុកមាត់ខ្មៅ និងត្រចៀកស ឆ្នូតអង្កន់ខ្មៅៗជាច្រើននៅចំហៀងដងខ្លួន នៅពីក្រោមស្លាបហើរមាន ឆ្នូតអង្កន់ៗញឹក។ ទីជំរកៈ ទីជំរកផ្សេងៗគ្នាជាច្រើនរួមទាំងតំបន់ដីសើមផង។ របាយៈ វត្តមានពេញមួយឆ្នាំ មានដោយកម្រ។ រដូវបន្តពូជៈ ខែមករា ដល់មេសា ពងចំនួន ៣ ទៅ ៤។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងត្នោតស្លាបឆែកកំប៉ោយ» មានន័យដូចម្ដេច ?

ស្ទាំងត្នោតស្លាបឆែកកំប៉ោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៦ ស.ម.។ កំប៉ោយខ្មៅវែងឈរត្រង់ដោយមានពណ៌សនៅចុងកំប៉ោយ ផ្នែកខ្នងពណ៌ត្នោតចាស់ លើលលែងតែក្បាល និងកន្ទុយពណ៌ត្នោតខ្ចី ផ្នែកពោះពណ៌សអង្កន់លឿង។ ទីជំរកៈ ព្រៃស្រោង តំបន់ដីសើម និងព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទកម្រ។ រដូវបន្តពូជៈ ចាប់ពី មេសា ដល់មិថុនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងតូចស្លាបស្រួច» មានន័យដូចម្ដេច ?

ស្ទាំងតូចស្លាបស្រួច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៥.៥-១៨ ស.ម.។ មានបណ្តោយខ្លួនតូច ឆ្នូតពណ៌ខ្មៅកាត់តាមភ្នែក ថ្ងាស ចិញ្ចើម និងចំកស បំពង់ក និងគូថពណ៌ច្រេះ ក្រោមស្លាបមានអង្កន់ញឹក។ ទីជំរកៈ ព្រៃល្បោះ ទីវាល និងជាយព្រៃស្រោង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា ពងចំនួន៤ទៅ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំងខ្មៅសស្លាបឆែក» មានន័យដូចម្ដេច ?

ស្ទាំងខ្មៅសស្លាបឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣១,៥-៣៣ ស.ម.។ ខ្លួនពណ៌ខ្មៅសមានកំប៉ោយវែងដុះត្រង់ឡើងលើ ផ្នែកពោះពណ៌សដែលមាឆ្នូតអង្កន់ញឹកពណ៌ត្នោត និងអង្កន់ខ្មៅមួយនៅដើមទ្រូង។ ទីជំរកៈ ព្រៃរបោះ ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា ពងចំនួន២ទៅ៣។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាំង» មានន័យដូចម្ដេច ?

ស្ទាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ សម្បុរប្រផេះ រាងក្រទា ចំពុះខុប មាឌប៉ុនប្រមង់ ជាពួកសត្វឆាបឆក់ ។ ស្ទាំងលលក ស្ទាំងមាឌតូច ច្រើនឆាបលលកជាអាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាវធំ» មានន័យដូចម្ដេច ?

ស្ទាវធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាង កំពស់ ១០ -៣០ ម ដុះក្នុងព្រៃធំ លើដីទំនាប មានខ្សាច់ ឬសីលាភ្នំភ្លើង នៃឧបទ្វីបឥណ្ឌូចិន និងជ្វា ។ ឈើរឹងល្អ សម្រាប់សង់ផ្ទះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាវទឹក» មានន័យដូចម្ដេច ?

ស្ទាវទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬចុល្លព្រឹក្សកំពស់ ៤ – ១២ ម កម្រមានកំពស់ដល់ ២៥ ម ណាស់ ដុះក្នុងព្រៃពាសពេញដោយភក់ល្បាប់លើដីមានជាតិកំបោរ ទំនាប ឬទួលខ្ពស់រហូតដល់ ៨០០ម នៃប្រទេសកម្ពុជា វៀតណាម ថៃ ភូមា និងជ្វា ។ ដើមស្ទាវទឹកអាចធ្វើធ្យូងល្អប្រណិត ឬសម្រាប់សង់រោងបណ្ដោះអាសន្ន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាវ» មានន័យដូចម្ដេច ?

ស្ទាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជំទង់ ( ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ )។
ឧទាហរណ៍៖ គោស្ទាវ, មាន់ស្ទាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាល់» មានន័យដូចម្ដេច ?

ស្ទាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុករុញឲ្យតឹងសាច់សំពត់ដោយចន្ទាល់។
ឧទាហរណ៍៖ ស្ទាល់តម្បាញ។

                    ដាក់ស្លង់ប្រហោងឬរន្ធឲ្យទាល់ឲ្យជិតឲ្យណែន
ឧទាហរណ៍៖ ស្ទាល់គូទត្រល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាប» មានន័យដូចម្ដេច ?

ស្ទាប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាល់ចុះពាល់ឡើងឬពាល់ច្បូតស្រាលៗ, ចាប់ពាល់ឬរាវថ្នមៗ។
ឧទាហរណ៍៖ យកដៃស្ទាប, ដើរស្ទាបៗ។

                     ស្ទាបចិត្តមើល ( ព. ប្រ. ) ស្ទង់ចិត្តមើល ។ ស្ទាបស្ទង់ (ព. ប្រ.) ស្ទង់ល្បងមើលបន្តិចៗឲ្យដឹងសិន ។ ស្ទាបអង្អែល ស្ទាបអង្អែលចុះអង្អែលឡើងរឿយៗ ។ ព. ប្រ. ចាប់តោងអារម្មណ៍រឿយៗមិនលែង ។ ស្ទាបអាចម៍ត្រជាក់ ( ព. ប្រ. ) បង់គំនិត, បង់ប្រយោជន៍, ខូចការ អស់សង្ឃឹម ( ព. សា. ) ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់អាមសនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាត់» មានន័យដូចម្ដេច ?

ស្ទាត់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្នឹក, ជំនាញ, ប្រាកដ។
ឧទាហរណ៍៖ ចេះស្ទាត់, ចាំស្ទាត់; គំនិតស្ទាត់។

                     ស្ទាត់ស្ទាញ ស្ទាត់ជំនាញ, ស្ទាត់ណាស់ ( ម. ប្រ., ច្រ. ប្រ. ស្ទាត់ជំនាញ ជាង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ថ្នឹក, ជំនាញ, ប្រាកដ។ ស្
ឧទាហរណ៍៖ ចេះស្ទាត់, ចាំស្ទាត់; គំនិតស្ទាត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាញ» មានន័យដូចម្ដេច ?

ស្ទាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទីកឬរីកស្ញាញ។
ឧទាហរណ៍៖ រីកស្ទាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាក់​អារម្មណ៍» មានន័យដូចម្ដេច ?

ស្ទាក់​អារម្មណ៍

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់​ផ្លូវ​គំនិត ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អារម្មណ (អ.ថ. –រុ័ម-ម៉ៈណៈ), ដូច​ជា អារម្មណប្បភេទ ដំណើរ​ផ្សេង​នៃ​អារម្មណ៍​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាក់ស្ទើរ» មានន័យដូចម្ដេច ?

ស្ទាក់ស្ទើរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទើសទាក់ស្ទើរដំណើរ។
ឧទាហរណ៍៖ នាំឲ្យស្ទាក់ស្ទើរដំណើរ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ទើរនៅស្ទើរទៅ, រារែក, អល់អែក។
ឧទាហរណ៍៖ ចិត្តស្ទាក់ស្ទើរ, ដំណើរស្ទាក់ស្ទើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទាក់» មានន័យដូចម្ដេច ?

ស្ទាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្កាត់ពីមុខ, ស្កាត់រាំងឬខាំងពីមុខ។
ឧទាហរណ៍៖ ស្ទាក់គោ, ស្ទាក់ផ្លូវ, ស្ទាក់ដំណើរ។

                      ស្ទាក់សម្ដី ស្កាត់សម្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទា» មានន័យដូចម្ដេច ?

ស្ទា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្ដែងអាការចេញក្រទា; ឆ្លា, ឆ្លេឆ្លា។
ឧទាហរណ៍៖ ស្ទាចុះស្ទាឡើង; រត់ស្ទា។

                     ស្ទុះស្ទា ស្ទុះឆ្លាចុះឆ្លាឡើង ។ ព. ប្រ. ខំប្រឹងធ្វើការពេញកម្លាំង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សម្ដែងអាការចេញក្រទា; ឆ្លា, ឆ្លេឆ្លា។
ឧទាហរណ៍៖ ស្ទាចុះស្ទាឡើង; រត់ស្ទា។

                     ស្ទុះស្ទា ស្ទុះឆ្លាចុះឆ្លាឡើង ។ ព. ប្រ. ខំប្រឹងធ្វើការពេញកម្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទល់» មានន័យដូចម្ដេច ?

ស្ទល់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្ទប់។
ឧទាហរណ៍៖ ស្ទប់ស្ទល់ ស្ទប់គាំពា, ទប់ទល់ ( ម. ប្រ., ច្រ. ប្រ. ទប់ទល់ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទល» មានន័យដូចម្ដេច ?

ស្ទល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលឥតសមរម្យ។
ឧទាហរណ៍៖ រាងស្ទល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដួលឬរលំស្ដូក។
ឧទាហរណ៍៖ ដួលស្ទល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទប់» មានន័យដូចម្ដេច ?

ស្ទប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះទប់ផ្អប; យកបាតដៃប៉ះទប់ផ្អប។
ឧទាហរណ៍៖ ដាក់ឈើស្ទប់; យកដៃស្ទប់ចង្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទប» មានន័យដូចម្ដេច ?

ស្ទប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់សណ្ឋានដូចជាស្រទប គឺដែលមានសំបកនៅក្នុងសាច់នាំឲ្យសាច់មិនជាប់គ្នា។
ឧទាហរណ៍៖ សាច់ឈើស្ទប។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អប។
ឧទាហរណ៍៖ អបស្ទប អបទប់ទល់ផ្សំជាមួយគ្នាដូចជាស្រទប : ប្រែករទេះបាក់, ត្រូវរកឈើមកអបស្ទបវា ប្រើបណ្ដោះអាសន្នសិនទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទន់» មានន័យដូចម្ដេច ?

ស្ទន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ដុសជម្រះធ្មេញ។
ឧទាហរណ៍៖ ទំពាស្ទន់ស្រស់, ដំស្ទន់ ( ខ្មែរច្រើនប្រើវល្លិស្រស់ឬមែកឈើស្រស់ដែលមានរសប្រហាតឬស្មែងដូងស្មែងស្លាស្រស់ក៏ប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទង់» មានន័យដូចម្ដេច ?

ស្ទង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់គ្រឿងវាស់ឬគ្រឿងពិសោធ គ្រឿងលៃឲ្យដឹងជម្រៅ, ឲ្យដឹងភាគខ្ពស់ទាប, ឲ្យដឹងទម្ងន់; លៃប្រមាណមើល។ លៃប្រមាណមើល ឬ ស្មានមើលឲ្យដឹង, ដង្វិនមើល។
ឧទាហរណ៍៖ ស្ទងទឹក, ស្ទង់ភាគផ្ទៃដី, ដាក់កែវស្ទង់ឲ្យដឹងខ្ពស់ទាប, ស្ទង់កម្ពស់ភ្នំ។

                      លៃប្រមាណមើល ឬ ស្មានមើលឲ្យដឹង, ដង្វិនមើល
ឧទាហរណ៍៖ ស្ទង់ចិត្ត, ស្ទង់ប្រាជ្ញា, ស្ទង់ចំណេះមើល ។ ស្ទាបស្ទង់ ( ម. ព. ស្ទាប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទង» មានន័យដូចម្ដេច ?

ស្ទង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទងដែលទ្រទ្រង់ស្និតចេក ( ដោយសញ្ជាតិ )។
ឧទាហរណ៍៖ ចេកមួយស្ទង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានវែងបន្តិចជាងទំហំ។
ឧទាហរណ៍៖ រាងស្ទង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ទក់» មានន័យដូចម្ដេច ?

ស្ទក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសាច់ស្ពោតឬស្ទីកស្គុយ ដោយបុក, ដោយទង្គិច, ដោយប៉ះជល់ត្រូវខ្លាំង។
ឧទាហរណ៍៖ អន្លូងក្បាលស្វាស្ទក់។

                      ដែលឡើងសាច់រលស្ពឹកមិនដឹងសម្ផស្ស មិនស្រៀវមិនព្រឺ។
ឧទាហរណ៍៖ ជើងស្ទក់។

តើពាក្យ «ស្ថិរតា» មានន័យដូចម្ដេច ?

ស្ថិរតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃអ្វីៗដែលនៅឈឹងស្ងៀមឥតកម្រើក ​គ្មានការលូតលាស់ដូចយ៉ាងទឹកត្រពាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថិរ» មានន័យដូចម្ដេច ?

ស្ថិរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. ថិរ ) ដែលឋិតនៅបានយូរ, ឋិតថេរ, មាំមួន, មាំទាំ; ខ្ជាប់ខ្ជួន; រឹងប៉ឹង ។ ស្ថិរកម្ម ការឋិតថេរ ។ ស្ថិរចិត្ត ចិត្តខ្ជាប់ខ្ជួន; ចិត្តរឹងប៉ឹង ។ ស្ថិរប្រាជ្ញា ប្រាជ្ញាខ្ជាប់ខ្ជួន។ ស្ថិរភាព ភាពឋិតថេរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថិតិ» មានន័យដូចម្ដេច ?

ស្ថិតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ឋិតិ ) ការឋិតនៅ, ទីតាំង; ទីតាំងនៃចិត្ត, ការរស់នៅ, ជីវិត; សភាព; សេចក្ដីឋិតថេរ; ច្បាប់; សណ្ដាប់, ទំនៀម, ទម្លាប់; ចំនួនដែលកត់ត្រា, បញ្ជី ។ ស្ថិតិកាល ដូចគ្នានឹង ឋិតិកាល ។ ស្ថិតិភាព ដូចគ្នានឹង ឋិតិភាព ។ ស្ថិតិភេទ ការល្មើសច្បាប់ ។ ស្ថិតិលេខកៈ ( —ខៈកៈ) អ្នកសរសេរបញ្ជី, អ្នកចុះបញ្ជី ( បើស្ដ្រីជា សិ្ថតិលេខិកា ) ។ សិ្ថតិលេខា ការសរសេរបញ្ជី, ការចុះបញ្ជី ។ ស្ថិតិសមោធាន ( —សៈម៉ោ— ) ការភ្ជុំបញ្ជី ។ល។
វិទ្យាខាងការប្រមូលក្នុងកាលមានកំណត់នូវហេតុការណ៍ ព័ត៌មានផ្សេងៗ សម្រាប់យកទៅបូកបញ្ចូលគិតជាភាគរយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថិត» មានន័យដូចម្ដេច ?

ស្ថិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ.; បា. ឋិត ) ឋិត ( ម. ព. នេះ ) ។ ស្ថិតស្ថេរ ដូចគ្នានឹង ឋិតថេរ ដែរ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឋិតិ ដែលមានបច្ច័យដល់សមតានៃកម្លាំង ដែលមិនកម្រើកដោយមានកម្លាំងពីរប៉ុនគ្នាទប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាវរ—» មានន័យដូចម្ដេច ?

ស្ថាវរ—

មានន័យថា (មើលក្នុងពាក្យ ស្ថាពរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាពរ​ព័ស្តុ» មានន័យដូចម្ដេច ?

ស្ថាពរ​ព័ស្តុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង ថាវរ​វត្ថុ (ប្រើ​ជា ស្ថាវរ​ព័ស្តុ ក៏​បាន) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាពរ​កម្ម» មានន័យដូចម្ដេច ?

ស្ថាពរ​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង ថាវរ​កម្ម (បើ​ជា ស្ថាវរ​កម្ម ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាពរ» មានន័យដូចម្ដេច ?

ស្ថាពរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្ថាវរ; បា. ថាវរ ) មាំមួន, មាំទាំ; ខ្ជាប់ខ្ជួន; រឹងប៉ឹង; ឋិតថេរ, ដែលទុកជាបានការស្រេចឥតរើរុះ ។
ឧទាហរណ៍៖ របស់ស្ថាពរ ( ម. ព. ថាវរៈ ផង )។

ស្ថាពរកម្ម (—ពៈរៈក័ម ) ដូចគ្នានឹង ថាវរកម្ម ( ប្រើជា ស្ថាវរកម្ម ក៏បាន ) ។ ស្ថាពរព័ស្តុ ( —ពៈរៈព័ស ) ដូចគ្នានឹង ថាវរវត្ថុ ( ប្រើជា ស្ថាវរព័ស្តុ ក៏បាន ) ។ ល ។
ដែលទុកជាស្រេចឥតរើរុះ ដែលគេមិនត្រូវធ្វើថែមទៀត។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មាំមួន, ជាប់រហូត។ ឧទា៖ សាលក្រមជាស្ថាពរ គឺសាលក្រមដែលកាត់សេចក្ដីជាស្រេចដាច់ខាត មិនត្រូវរុះរើទៀតទេ គឺថាគូក្ដីមិនអាចប្ដឹងឧទ្ធរណ៍ ប្ដឹងសាទុក្ខបានឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាប័នអប់រំឯកជន» មានន័យដូចម្ដេច ?

ស្ថាប័នអប់រំឯកជន

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ស្ថាប័នអប់រំ ដែលដំណើរការគ្រប់គ្រងដោយបុគ្គលឯកជន សមាគម ឬអង្គការក្រៅរដ្ឋាភិបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ថាប័នអប់រំសាធារណៈ» មានន័យដូចម្ដេច ?

ស្ថាប័នអប់រំសាធារណៈ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ស្ថាប័នអប់រំ ដែលគ្រប់គ្រងដោយអាជ្ញាធរអប់រំសាធារណៈ ឬក្រសួង ស្ថាប័នរដ្ឋ។