ស្បែង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានខ្លឹមក្រហមចាស់ សម្រាប់ស្ងោរជ្រលក់កក់ត្បាញកន្ទេលក្រហមជាដើម ។ ដែកមួយប្រភេទ សណ្ឋានវែងមូលឬមូលមានជ្រុង រាងជ្រលមខាងចុងសម្រាប់ប្រើការគាស់ឬបុកបំបែកថ្ម, ក្រួសរវានជាដើម។
ឧទាហរណ៍៖ ដែកស្បែង។
ព្រឹក្សមួយមានកម្ពស់ ៧-១០ ម មានបន្លារាងសាជីមូលខ្លីៗលើធា។ ដើមនេះដុះក្នុងព្រៃស្រោងនៃទ្វីពអាំស៊ីក្តៅ គេនិយមដាំដើមស្បែងក្នុងភូមិសម្រាប់យកម្លប់ជ្រក។ សំពកឱ្យជ័រជ្លក់ម្យ៉ាងពណ៌ក្រហម។ ឈើជាថ្នាំសម្រាប់ព្យាបាលជំងឺចុកខ្នង ឬជំងឺឈាម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖