ស្នេហ៍
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬ ស្នេហ ដូច សំ. ដែរ ) ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ ។
ឧទាហរណ៍៖ គេមិនស្នេហ៍បន្តិចបន្តួចមករកខ្ញុំទេ។
ស្នេហ៍ស្និទ្ធ ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច ។ល។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ដូចគ្នានឹង សិនេហ ដែរ ) ។ ឈ្មោះទុព្វិជ្ជាមួយប្រភេទជាវិជ្ជាលាមក ជាវិជ្ជាមិនចេញមុខ…។ ស្នេហ៍មុខ ឈ្មោះទុព្វិជ្ជានោះដែរប៉ុន្តែមានលក្ខណៈផ្សេង ( មិនបាច់បញ្ចេញអត្ថន័យ ) ។ ស្នេហ៍ស្នង
ឧទាហរណ៍៖ ឱមាសស្នេហ៍ស្នង ម្ដេចក៏ឲ្យបង ទទួលរងទុក្ខ ចំណង់បើដល់ ទៅពេលខាងមុខ សមនឹងផ្ដល់ទុក្ខ ជាងនេះទេដឹង ?… ។
ព. ទ. បុ. ថា : ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្ដេកផ្តិត ពុំស្មើសង្គ្រោះ មានអត្ថន័យថា ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្តីស្និទ្ធស្នាល ត្រអាលរកគ្នាទេ, ការស្រឡាញ់ផ្ដេកផ្ដិត ប៉ុន្តែពុំសង្គ្រោះគ្នាសោះ ក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖