Posted on Leave a comment

តើពាក្យ «អង្កាំ» មានន័យដូចម្ដេច ?

អង្កាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់មូលតូចឬល្អិត មានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដឺម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗ ឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន។
ឧទាហរណ៍៖ អង្កាំកែវ, អង្កាំមាស, អង្កាំចាន, ស្បែកជើងផ្ទាត់ប៉ាក់អង្កាំចាន, ចងដៃអង្កាំមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កាល់» មានន័យដូចម្ដេច ?

អង្កាល់

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កាលណា, វេលាណា ( ពាក្យសួរ ឬពាក្យឆ្ងល់ ) : ទៅអង្កាល់ ? , មកពីអង្កាល់ ? , ដល់ទៅអង្កាល់ទើបឲ្យប្រាក់ ? ។ អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះ ប្រហែលជាម៉ោង ១៦ ។ អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎ ?។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្ការបុស្ស» មានន័យដូចម្ដេច ?

អង្ការបុស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬចុល្លព្រឹក្សមួយកំពស់ ៦- ២០ ម គេច្រើនដាំជាលំអជិតផ្ទះ ជាពិសេសនៅឥណ្ឌូចិន និងនៅឧបទ្វីបឥណ្ឌា ។ ផ្កាពណ៌ស មានក្លិន ក្រអូបឈ្ងប់ខ្លាំង កាលណាស្ងួតក្រៀត បើលាយនិងថ្នាំជក់មានក្លិនធុំដូចក្លិនអាភៀន ។ ដើមអាចប្រើធ្វើវត្ថុផ្នែកសិល្បៈ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កាម» មានន័យដូចម្ដេច ?

អង្កាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកគ្រាប់ស្រូវដែលរបកចេញ, សំបកអង្ករ
ឧទាហរណ៍៖ គំនរអង្កាម។

                      ឈ្មោះជីរមួយប្រភេទ ដុះវារលើដី ស្លឹកតូចៗ មូលៗ ក្លិនប្រហើរឈ្ងុយឆ្ងាញ់
ឧទាហរណ៍៖ ជីរអង្កាមប្រើជាគ្រឿងជ្រក់, ជាគ្រឿងញាំ, ភ្លា ឬ ជារបោយ, ជាអន្លក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កាប់អង្កើ» មានន័យដូចម្ដេច ?

អង្កាប់អង្កើ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរអាក់រអួលឬទទាក់ទទាមនាំឲ្យពិបាកច្រើនលើកច្រើនដង។
ឧទាហរណ៍៖ ធ្វើទុក្ខអង្កាប់អង្កើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កាន់» មានន័យដូចម្ដេច ?

អង្កាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញ នៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ
ឧទាហរណ៍៖ ស្ទៃអង្ករប្រមូលអង្កាន់។

                      ព. ប្រ. សេចក្ដីសៅហ្មងដែលមានខ្លះ មិនទាន់បរិសុទ្ធស្អាត
ឧទាហរណ៍៖ នៅមានអង្កាន់ក្នុងចិត្ត ( ម. ព. កន្ទក់អង្កាន់ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កាញ់» មានន័យដូចម្ដេច ?

អង្កាញ់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាងម្រាមដៃម្ខាងឲ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឲ្យមានជាផ្នត់។
ឧទាហរណ៍៖ អង្កាញ់ចីពរ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោប ឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង។
ឧទាហរណ៍៖ សម្លផ្កាអង្កាញ់។

                     ជួរ ឬស្រទាប់រលកតូចៗ។
ឧទាហរណ៍៖ អង្កាញ់រលក ( ច្រើនហៅ កង្កាញ់រលក ជាង )។

                     ព្រឹក្សមួយប្រភេទមានកម្ពស់ ​៦-២០ ម ដុះក្នុងព្រៃល្បោះ លើដីទំនាបនៅអាស៊ីអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ីទៅដាំជាលម្អ។ នៅប្រទេសខ្មែរយើង និយមដាំអង្កាញ់នៅជិតគេហដ្ឋានជាម្លប់។ ដើមនេះដុះដំបូងលឿនណាស់ គេនិយមដាំសម្រាប់ឱ្យមានព្រៃឡើងវិញឆាប់ៗ។ ឈើអង្កាញ់ជាឈើប្រណីត មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬធ្វើតុ ទូ។ ផ្កាខ្ចី ស្លឹកខ្ចីអាចបរិភោគក្នុងសម្លបាន។ បណ្តូលឈើលាយជាមួយគ្រាប់ដើមសង្កែសម្រាប់ធ្វើថ្នាំព្រូន។ គេយកឈើដែលបុកម៉ដ្ឋលាយជាមួយប្រេងដូង ដើម្បីព្យាបាលជំងឺរមាស់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលរត់ឬដើរលឿនញាប់ជើងរមេញ។

ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ដែលរត់ ឬដើរលឿនញាប់ជើងរមេញ។
ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កា» មានន័យដូចម្ដេច ?

អង្កា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្ក, ម. ព. នេះ ) លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឲ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ។
ឧទាហរណ៍៖ អង្កា ១, អង្កា ២, . . . ឬ អង្កា ក, អង្កា កា, . . . ( ខ្មែរច្រើនហៅក្លាយជា ឱង្កា ប្រើចំពោះតែសាស្ត្រាស្លឹករឹត, ស្លឹកត្នោតឬក្រាំង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្ករ» មានន័យដូចម្ដេច ?

អង្ករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត ។ អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់ ។ អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម ។ អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ ។ អង្ករសម្រិត អង្ករដែលស្រិតរួចហើយ ។ អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត ។ ព. ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកយកមនុស្សអាក្រក់ជាគ្នាវិញ ។ ( ព. កា. ) : អសារក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ( សាស្ត្រារាជនេតិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កបាលី» មានន័យដូចម្ដេច ?

អង្កបាលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អង្កបាលិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កបាលិកា» មានន័យដូចម្ដេច ?

អង្កបាលិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ធាត្រី។
ឧទាហរណ៍៖ នាងអង្កបាលិកា នាំធីតាសេដ្ឋីដើរលេងកម្សាន្តក្នុងវេលាល្ងាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កន់» មានន័យដូចម្ដេច ?

អង្កន់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. អង្កន ន. “ស្នាម” ) អារដោយមុខកាំបិតឲ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ ( ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់ )។
ឧទាហរណ៍៖ អង្កន់ត្រីរួចប្រឡាក់អំបិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅស្លឹកធំ» មានន័យដូចម្ដេច ?

អង្កត់ខ្មៅស្លឹកធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូច ឬចុល្លព្រឹក្សមួយកម្ពស់ ៥-១០ ម ដុះក្នុងព្រៃក្រាស់ និងស្ទើរក្រាស់នៅឥណ្ឌូចិន ឧបទ្វីបជ្វា ប្រទេសឥណ្ឌូនេស៊ី និងលើកោះ Moluques។ ឈើអាចប្រើសង់រោងបណ្តោះអាសន្ន ឬសង់ខ្ទម។ មែកធាងតូចៗ គេរើសធ្វើអុស។ គ្រូថ្នាំបុរាណស្ងោរមែកធាងកាត់តូចៗ អោយផឹកដើម្បីអោយអន់ឈឺចាប់។ គេផ្សំឫសជាមួយរុក្ខជាតិផ្សេងទៀតធ្វើថ្នាំកម្លាំង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅ ឬ ដំបងគ្រញូងៈ» មានន័យដូចម្ដេច ?

អង្កត់ខ្មៅ ឬ ដំបងគ្រញូងៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១២១-១៣៥ ស.ម ឈ្មោលៈ មាឌធំ ចំពុះធំវែងខ្មៅ និងជើងវែងក្រហម ដងខ្លួនស តែចុងខ្នងដល់កន្ទុយខ្មៅឆ្នូតកណ្តាលស្លាបពណ៌ខ្មៅ ក្បាល និងកខ្មៅ ភ្នែកលឿងចាំង។ ញីៈ រូបរាងដូចឈ្មោលដែរ តែភ្នែកពណ៌ត្នោត។ ទីជំរកៈ ព្រៃលិចទឹក ព្រៃតាមទន្លេ និងតំបន់ដីសើមក្នុងព្រៃល្បោះ។ ជីវសាស្រ្តៈ ច្រើនរកស៊ីនៅតែឯង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែងជាប្រភេទកំរ។ រដូវបន្តពូជៈ ខែតុលា ដល់មិនា ពងចំនួនពី ៣ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅ» មានន័យដូចម្ដេច ?

អង្កត់ខ្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅ ស្លាបខ្មៅស្រដៀងនឹងអក ប៉ុន្តែជើងវែងខ្ពស់ចង្គ្រោង។ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិត                                        ស្រដៀងនឹងខ្ចាស់ តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង ។

                        ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១០-២០ ម ដុះក្នុងព្រៃធំ ឬព្រៃក្រាស់មធ្យមនៅប្រទេសខ្មែរតែមួយទេ គឺគ្មាននៅប្រទេសដទៃឡើយ។ ដើមពណ៌ស លាយខ្មៅបន្តិចៗចំកណ្តាលអាចទៅជាឈើរឹងខ្មៅស្រិល ខ្លះៗបាន កាលណាដើមចាស់។ ឈើខ្មៅស្រិលនេះ គេនិយមប្រើប្រើសម្រាប់ធ្វើ តុ ទូ ដងកាំបិត ពេលខ្លះធ្វើធគ្រឿងភ្លេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កត់» មានន័យដូចម្ដេច ?

អង្កត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្ទុយឧសឬកំណាត់ឈើតូចខ្លី។
ឧទាហរណ៍៖ អង្កត់ឧស, អង្កត់ឈើ ។ ( ព. កា. ) : រូបប្រាណស្រស់ៗ ស្រាប់តែលោអស់ ជីវិតសូន្យឈឹង ជារូបស្ដឹងស្ដូក ឥតផ្អូកឥតដឹង ដេកផ្ងារសន្ធឹង ដូចជាអង្កត់ ។ អង្កត់ឧសឈើ គេអាចយកធ្វើ- ការកើតតាមបទ ប្រើជានេះនោះ តាមពេលក្រខ្សត់ ឯរូបរលត់ ឥតខ្លឹមសារឡើយ ។ ព. ពុ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្កញ់ស្វា, ប្រុញស្វា» មានន័យដូចម្ដេច ?

អង្កញ់ស្វា, ប្រុញស្វា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាងកម្ពស់ ៦ -១០ ម ច្រើនដុះក្នុងព្រៃក្រាស់ តាមមាត់ទឹក លើដីរាប ឬទួល មិនខ្ពស់ហួសពី ៦០០ ម ។ គេប្រទះឃើញង្កញ់ស្វា នៅស្រុកថៃ ខ្មែរ និងវៀតណាមខាងត្បូង។ ស្លឹកខ្ចីអាចធ្វើអន្លក់ ឬរបោយបាន ផ្លែក៏អាចបរិភោគបានដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង្ក» មានន័យដូចម្ដេច ?

អង្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្ក ឬ អង្កន ) គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា ( ឱង្កា )។ អង្កវិទ្យា វិទ្យាលេខ, វិជ្ជានព្វន្ដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់អាច» មានន័យដូចម្ដេច ?

អង់អាច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក។
ឧទាហរណ៍៖ មនុស្សអង់អាច, សម្ដីអង់អាច, ចិត្តអង់អាច ។ ( ព. កា. ) : ធម្មតាអ្នកប្រាជ្ញ មានចិត្តអង់អាច កាន់ធម៌សុចរិត ទោះគេបង្ខំ បំភ័ន្ដគំនិត ឲ្យកាន់ទុច្ចរិត សូវស្លាប់មិនកាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ហ្គោឡា» មានន័យដូចម្ដេច ?

អង់ហ្គោឡា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ហ្គោឡា, (រាជធានី/​រដ្ឋធានី) លូអង់ដា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ស៊ីម» មានន័យដូចម្ដេច ?

អង់ស៊ីម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រូតេអ៉ីនដែលមានសកម្មភាពកាតាលីសយថាប្រភេទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ទីហ្កា និងបាប៊ុយដា» មានន័យដូចម្ដេច ?

អង់ទីហ្កា និងបាប៊ុយដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ទីហ្កា និងបាប៊ុយដា, (រាជធានី/​រដ្ឋធានី) សាំងចន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ត្រូពីអន្ដរភាព» មានន័យដូចម្ដេច ?

អង់ត្រូពីអន្ដរភាព

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កំដៅស្រូប ឬរំដោះចេញក្នុងបណ្ដូរផាសចែកអោយសីតុណ្ហភាពដាច់ខាតនៅពេលដែលបណ្ដូរកើតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ត្រូពីសកម្មកម្ម» មានន័យដូចម្ដេច ?

អង់ត្រូពីសកម្មកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគ្នាក្នុងអង់ត្រូពីរវាងកុំផ្លិចសកម្មកម្មក្នុងប្រតិកម្មគីមី និងប្រតិករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ត្រូពីល្បាយ» មានន័យដូចម្ដេច ?

អង់ត្រូពីល្បាយ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាប់ពីការលាយសារធាតុភាពខុសគ្នារវាងអងត្រូពីនៃល្បាយ និងផលបូកអង់ត្រូពីនៃសមាសភាគរបស់ល្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ត្រូពី» មានន័យដូចម្ដេច ?

អង់ត្រូពី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនោរពីភាពមានសណ្ដាប់ធ្នាប់ទៅភាពគ្មានសណ្ដាប់ដោយថាមពលត្រូវបានគេប្រើដើម្បីជួយទំនោរនេះជាបណ្ដោះអាសន្ននៅក្នុងសារពាង្គកាយរស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីអ៉ីយ៉ុងកម្ម» មានន័យដូចម្ដេច ?

អង់តាល់ពីអ៉ីយ៉ុងកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of ionisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីអាតូមកម្ម» មានន័យដូចម្ដេច ?

អង់តាល់ពីអាតូមកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of atomisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីអន្ដរភាព» មានន័យដូចម្ដេច ?

អង់តាល់ពីអន្ដរភាព

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំរែបំរួលអង់តាល់ពីទៅតាមអន្ដរភាពផាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីរំហួត» មានន័យដូចម្ដេច ?

អង់តាល់ពីរំហួត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល eat of vaporisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីរលាយ» មានន័យដូចម្ដេច ?

អង់តាល់ពីរលាយ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល See heat of fusion ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីប្រតិកម្ម ( និមិត្ដសញ្ញា ∆H)» មានន័យដូចម្ដេច ?

អង់តាល់ពីប្រតិកម្ម ( និមិត្ដសញ្ញា ∆H)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំរែបំរួលអង់តាល់ពីទៅតាមប្រតិកម្មគីមី។ មើល enthalpy change ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីណឺតកម្ម» មានន័យដូចម្ដេច ?

អង់តាល់ពីណឺតកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of neutralisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីចំហេះ» មានន័យដូចម្ដេច ?

អង់តាល់ពីចំហេះ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល eat of combustion ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពីកំណ» មានន័យដូចម្ដេច ?

អង់តាល់ពីកំណ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of formation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាល់ពី» មានន័យដូចម្ដេច ?

អង់តាល់ពី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញា H ។ បរិមាណកំដៅនៃសារធាតុនៅសីតុណ្ហ្ហភាព និងសំពាធណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់តាណាណារីវ» មានន័យដូចម្ដេច ?

អង់តាណាណារីវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ាដាហ្កាស្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ដូរ៉ា» មានន័យដូចម្ដេច ?

អង់ដូរ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ដូរ៉ា, (រាជធានី/​រដ្ឋធានី) អានដូរ៉ាឡាវ៉េឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ដូ» មានន័យដូចម្ដេច ?

អង់ដូ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បុព្វបទចង្អុលប្រាប់ទិសសម័ន្ធវ៉ាឡងទៅខាងក្នុងនៃវង់មានកាបូនប្រាំមួយក្នុងសណ្ឋានទូករបស់វា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់គ្លេស (ចក្រភព)» មានន័យដូចម្ដេច ?

អង់គ្លេស (ចក្រភព)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់គ្លេស (ចក្រភព), (រាជធានី/​រដ្ឋធានី) ឡុងដ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់គ្លេស» មានន័យដូចម្ដេច ?

អង់គ្លេស

មានន័យថា ( ម. ព. អង្គ្លេស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់ការ៉ា» មានន័យដូចម្ដេច ?

អង់ការ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តួកគី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង់» មានន័យដូចម្ដេច ?

អង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់, រង់ចាំ, ឈប់ចាំ។
ឧទាហរណ៍៖ អង់មួយស្របក់, អង់ចាំ ( ពាក្យសាមញ្ញប្រើកាត់ខ្លីមកពីពាក្យ បង្អង់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អងឆ្អតលឿង» មានន័យដូចម្ដេច ?

អងឆ្អតលឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៦-៥០ ស.ម.។ ដងខ្លួនពណ៌ត្នោតទុំ ក្បាល ក ទ្រូវពណ៌ខ្មៅដូចម្រែងភ្លើង កន្ទុយពណ៌ប្រផេះតំរៀបជាកាំដោយមានចុងជ្រលក់ពណ៌ខ្មៅ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អងឆ្អតខៀវ» មានន័យដូចម្ដេច ?

អងឆ្អតខៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៥-៦៨ ស.ម.។ កន្ទុយវែងតំរៀបជាកាំ ចុងកន្ទុយអង្កន់សខ្មៅ ចំពុះក្រហមភ្លឺ ក្បាល បំពង់កពណ៌ខ្មៅ ផ្នែកខ្នងពណ៌ខៀវ មានឆ្នូតសនៅកញ្ចឹងក។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង ព្រៃគុម្ពោត ព្រៃឫស្សី និងជួនកាលនៅព្រៃស្រោងស្រឡះផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា ពងចំនួនពី ៣ទៅ ៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អង» មានន័យដូចម្ដេច ?

អង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាំទ្រទប់ពីក្រោម, ត្រកងទប់។
ឧទាហរណ៍៖ អងមនុស្សឈឺ ។ អបអង អបទប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អឃ៌» មានន័យដូចម្ដេច ?

អឃ៌

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. អគ្ឃ ) ដែលមានតម្លៃ, ថ្លៃ, ថ្លៃថ្លា ឬថ្លាថ្លៃ ( ម. ព. អគ្ឃ ឬ អគ្ឃិយ ផង ) ។ សម្ដេចព្រះអឃ៌អគ្គមហេសី ព្រះអគ្គមហេសីថ្លៃថ្លា គឺខត្តិយានីជាព្រះអគ្គមហេសីដែលបានមុទ្ធាភិសេករួមរាជាសនៈជាមួយនឹងព្រះរាជាជាព្រះរាជស្វាមី ( ប្រើក្លាយជា អាឃ៌ ក៏មាន អ. ថ. អារ : ព្រះអាឃ៌អគ្គមហេសី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អឃោសៈ» មានន័យដូចម្ដេច ?

អឃោសៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អឃោស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អឃោស» មានន័យដូចម្ដេច ?

អឃោស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមិនគឹកកង, ដែលមានសូរសព្ទមិនកងរំពង ។ ន. អក្សរដែលមានសំឡេងមិនគឹកកង, មាន ១១ តួគឺ ក ខ , ច ឆ , ដ ឋ , ត ថ , ប ផ ; ស , បើរាប់ ឝ, ឞ តាម សំ. ផ្សំផងជា ១៣ តួ ( ព. វ. ) ។ ព. ផ្ទ. ឃោស ឬ ឃោសៈ ។ អឃោសសព្ទ សូរមិនគឹកកង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អឃម័យ» មានន័យដូចម្ដេច ?

អឃម័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អឃមយ < អឃ “បាប; សេចក្ដីទុក្ខ” + មយ “ដែលសុទ្ធតែ” ) ដែលសុទ្ធតែបាបឬបរិបូណ៌ដោយសេចក្ដីទុក្ខ, ដែលរងសុទ្ធតែទុក្ខ។
ឧទាហរណ៍៖ មនុស្សអឃម័យ, ចិត្តអឃម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្រ—» មានន័យដូចម្ដេច ?

អគ្រ—

មានន័យថា ( មើលក្នុងពាក្យ អគ្គ ឬ អគ្រ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្រ» មានន័យដូចម្ដេច ?

អគ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អគ្គ ឬ អគ្រ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្យាគារ» មានន័យដូចម្ដេច ?

អគ្យាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អគ្គិ “ភ្លើង” + អគារ “រោង; ផ្ទះ” , ឥ > យ, លុប គ មួយតួចេញ ) រោងភ្លើង។
ឧទាហរណ៍៖ ក្នុងវត្តមួយៗត្រូវមានអគ្យាគារសម្រាប់ដាំទឹកក្ដៅ, សម្រាប់ស្ងោរក្រាក់ខ្នុរជ្រលក់ចីវរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្យន្តរាយ» មានន័យដូចម្ដេច ?

អគ្យន្តរាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អគ្គិភ័យ ភ្លើងដែលឆេះផ្ទះ ឆេះព្រៃ ឬឆេះបំផ្លាញរបរផលដំណាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្នី» មានន័យដូចម្ដេច ?

អគ្នី

មានន័យថា ( មើលក្នុងពាក្យ អគ្និ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ—» មានន័យដូចម្ដេច ?

អគ្និ—

មានន័យថា ( មើលក្នុងពាក្យ អគ្និ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ហោត្រ» មានន័យដូចម្ដេច ?

អគ្និ​ហោត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សាច​ទឹក​ដោះ​ថ្លា​បូជា​ភ្លើង; វត្ថុ​ដ៏​ឧត្ដម​សម្រាប់​បូជា​ភ្លើង (តាម​លទ្ធិ​ព្រាហ្មណ៍) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​សិខា» មានន័យដូចម្ដេច ?

អគ្និ​សិខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ឝខ, ឝិខា) ដូច​គ្នា​នឹង អគ្គិ​សិខា (មើល​ក្នុង​ពាក្យ អគ្គិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​វាណ» មានន័យដូចម្ដេច ?

អគ្និ​វាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​សរ​ដែល​ក្ដៅ ឬ ភ្លឺ​ព្រោង​ដូច​ជា​ភ្លើង; គ្រាប់​កាំភ្លើង​ដែល​បែក​ផ្ទុះ​ចេញ​ជា​ភ្លើង (ហៅ​គ្រាប់​ផ្ទុះ ឬ គ្រាប់​បែក​ក្នុង​សម័យ​បច្ចុប្បន្ន​ថា អគ្និ​វាណ ក៏​គួរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​មណី» មានន័យដូចម្ដេច ?

អគ្និ​មណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវ​កើត​ពន្លឺ​ភ្លើង; កែវ​មណី​ជោតិ​រស (សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​កែវ​អំពូល​អគ្គិសនី​ឬ​កែវ​ឆ្លុះ (ពិល) ថា អគ្និ​មណី ឬ អគ្គិ​មណី ក៏​គួរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ប្រស្រ្ត» មានន័យដូចម្ដេច ?

អគ្និ​ប្រស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ម​ដែក​ភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ទេព» មានន័យដូចម្ដេច ?

អគ្និ​ទេព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេវតា​ឈ្មោះ​អគ្និ (តាម​លទ្ធិ​ព្រាហ្មណ៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ទិស» មានន័យដូចម្ដេច ?

អគ្និ​ទិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ទិឝ) ទិស​នៃ​អគ្និ​ទេព (ទិស​អាគ្នេយ៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ជ្វាលា» មានន័យដូចម្ដេច ?

អគ្និ​ជ្វាលា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង អគ្គិជ្ជាលា (ម. ព. នេះ​ក្នុង​ពាក្យ អគ្គិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ​ក្រីឌា» មានន័យដូចម្ដេច ?

អគ្និ​ក្រីឌា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង អគ្គិ​កីឡា (ម. ព. នេះ​ក្នុង​ពាក្យ អគ្គិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្និ» មានន័យដូចម្ដេច ?

អគ្និ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អគ្គិ ) ភ្លើង ( ប្រើក្លាយជា អគ្នី ក៏មាន ) ។ អគ្និក្រីឌា ដូចគ្នានឹង អគ្គិកីឡា ( ម. ព. នេះក្នុងពាក្យ អគ្គិ ) ។ អគ្និជ្វាលា ដូចគ្នានឹងអគ្គិជ្ជាលា ( ម. ព. នេះក្នុងពាក្យ អគ្គិ ) ។ អគ្និទិស ( សំ. —ទិឝ ) ទិសនៃអគ្និទេព ( ទិសអាគ្នេយ៍ ) ។ អគ្និទេព ទេវតាឈ្មោះអគ្និ ( តាមលទ្ធិព្រាហ្មណ៍ ) ។ អគ្និប្រស្ត្រ ( —ប្រ័ស ) ថ្មដែកភ្លើង ។ អគ្និមណី ( —មៈនី; សំ. —មណិ ) កែវកើតពន្លឺភ្លើង; កែវមណីជោតិរស ( សន្មតប្រើតាមសម័យនិយម, ហៅកែវអំពូលអគ្គិសនីឬកែវឆ្លុះ ( ពិល ) ថា អគ្និមណី ឬ អគ្គិមណី ក៏គួរ ) ។ អគ្និវាណ កូនសរដែលក្ដៅឬភ្លឺព្រោងដូចជាភ្លើង; គ្រាប់កំាភ្លើងដែលបែកផ្ទុះចេញជាភ្លើង ( ហៅគ្រាប់ផ្ទុះឬគ្រាប់បែកក្នុង សម័យបច្ចុប្បន្នថា អគ្និវាណ ក៏គួរ ) ។ អគ្និសិខា ( សំ. —ឝិខ, ឝិខា ) ដូចគ្នានឹង អគ្គិសិខា ( មើលក្នុងពាក្យ អគ្គិ ) ។ អគ្និហោត្រ ការសាចទឹកដោះថ្លាបូជាភ្លើង; វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង ( តាមលទ្ធិព្រហ្មណ៍ )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្នន្យ័ស្ត្រ» មានន័យដូចម្ដេច ?

អគ្នន្យ័ស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អគ្និ “ភ្លើង” + អន្យ “ដទៃ” + អស្ត្រ “អាវុធ” ) កាំភ្លើង ។ សម្រាប់ប្រើតែក្នុងកាព្យ តាមដោយពួកកវីត្រូវការប្រើ។
ឧទាហរណ៍៖ ដូចជាកាព្យថា រីអគ្នន្យ័ស្ត្រ ជាគ្រឿងប្រើប្រាស់ សម្រាប់ការពារ ស្រុកទេសខ្លួនប្រាណ កើតមានដោយសារ ពួកជនបរិវារ រដ្ឋរាជ្យផ្ដួចផ្ដើម ។ ប្រសិនបើមនុស្ស ទាំងស្រីទាំងប្រុស មានចិត្តជោកសើម ដោយទឹកមេត្តា រាល់តែដង្ហើម អ្នកណានឹងផ្ដើម បង្កើតធ្វើអ្វី ។ អគ្នន្យ័ស្ត្រមាន ព្រោះក្ដីឈ្លានពាន នៃជនប្រុសស្រី ដែលដាច់មេត្តា ករុណាពិសី នៅនាលោកីយ៍ ទើបមានគ្រឿងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្នន្យុត្បាត» មានន័យដូចម្ដេច ?

អគ្នន្យុត្បាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អគ្និ “ភ្លើង” + អន្យ “ដទៃ” + ឧត្បាត “ការធ្លាក់ចុះ” ) ភ្លើងដែលធ្លាក់ចុះពីអាកាស; ថ្មអាចម៍ផ្កាយ, ឧក្កាបាត, កេតុធ្លាក់ ( បារ. Aérolithe ) ។ ព. កា. សម្រាប់កវីប្រើតាមត្រូវការ អគ្នន្យុត្បាត យូរៗឃ្លាតៗ កើតមានម្ដងៗ ចាស់ទុំប្រាប់ថា គួរអស់ជនផង កុំភ័យកុំផ្សង ព្រោះធម្មតាទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្ឃិយ» មានន័យដូចម្ដេច ?

អគ្ឃិយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អគ្ឃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្ឃ» មានន័យដូចម្ដេច ?

អគ្ឃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អឃ៌ ឬ អរ្ឃិយ ) ដែលមានតម្លៃ ។ អគ្ឃភណ្ឌ ឬ អគ្ឃិយ— របស់មានតម្លៃ ។ អគ្ឃវត្ថុ ឬ អគ្ឃិយ— វត្ថុមានតម្លៃ ។ អគ្ឃវាចា ឬ —វាទ សម្ដីមានតម្លៃឬពាក្យថ្លៃ ។ អគ្ឃវាទី អ្នកដែលពេញចិត្តនិយាយតែពាក្យមានតម្លៃ ( បើស្ត្រីជា អគ្ឃវាទិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ—» មានន័យដូចម្ដេច ?

អគ្គ—

មានន័យថា ( មើលក្នុងពាក្យ អគ្គ ឬ អគ្រ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​សេនាបតី» មានន័យដូចម្ដេច ?

អគ្គ​សេនាបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាបតី​ធំ​បណ្តាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​សាវ័ក ឬ អគ្រ​សាវ័ក» មានន័យដូចម្ដេច ?

អគ្គ​សាវ័ក ឬ អគ្រ​សាវ័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាវ័ក​ធំ; បើ​ស្ត្រី​ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​សាវិកា ឬ អគ្រ​ស្រាវិកា» មានន័យដូចម្ដេច ?

អគ្គ​សាវិកា ឬ អគ្រ​ស្រាវិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាវក ឬ សាវ័ក ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​វាចា ឬ អគ្រ​សព្ទ» មានន័យដូចម្ដេច ?

អគ្គ​វាចា ឬ អគ្រ​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​លេខាធិការ» មានន័យដូចម្ដេច ?

អគ្គ​លេខាធិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខាធិការ​ធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​រាជទូត» មានន័យដូចម្ដេច ?

អគ្គ​រាជទូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជ​ទូត​ធំ, រាជ​ទូត​ចម្បង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​រាជ» មានន័យដូចម្ដេច ?

អគ្គ​រាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​រាជា​ជា​ធំ​ចម្បង, អធិរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​យោធី ឬ អគ្រ​យោធិន» មានន័យដូចម្ដេច ?

អគ្គ​យោធី ឬ អគ្រ​យោធិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនា​ប្រមុខ, ស្តេច​សឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​យាន ឬ អគ្រ-» មានន័យដូចម្ដេច ?

អគ្គ​យាន ឬ អគ្រ-

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាន​ប្រសើរ​បំផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​មហេសី ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​មហេសី ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហេសី​ធំ​ចម្បង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​មហា​មាត្យ, អគ្គ​មហា​សេនា ឬ អគ្គ​មហា​សេនាបតី, អគ្គ​មហា​សេនាធិបតី» មានន័យដូចម្ដេច ?

អគ្គ​មហា​មាត្យ, អគ្គ​មហា​សេនា ឬ អគ្គ​មហា​សេនាបតី, អគ្គ​មហា​សេនាធិបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធិបតី​នៃ​សេនាបតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​មហា​បណ្ឌិត» មានន័យដូចម្ដេច ?

អគ្គ​មហា​បណ្ឌិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហា​បណ្ឌិត​ថ្នាក់​ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​មន្រ្តី ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​មន្រ្តី ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​ផុត​លេខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ភោជន ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​ភោជន ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជន​មាន​តម្លៃ; ភោជន​ថ្មោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ភូមិ ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​ភូមិ ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាក់​ខ្ពស់, ជាន់​ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ពាហា» មានន័យដូចម្ដេច ?

អគ្គ​ពាហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើម​ដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​បុរស» មានន័យដូចម្ដេច ?

អគ្គ​បុរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុរស​ឧត្ដម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​បុគ្គល» មានន័យដូចម្ដេច ?

អគ្គ​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​ថ្នាក់​ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​បណ្ឌិត ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​បណ្ឌិត ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ឌិត​ខ្ពង់ខ្ពស់, អ្នក​ប្រាជ្ញ​ថ្នាក់​ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​នាយក» មានន័យដូចម្ដេច ?

អគ្គ​នាយក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយក​ធំ, ចាងហ្វាង​ធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ទេសាភិបាល» មានន័យដូចម្ដេច ?

អគ្គ​ទេសាភិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរ​មន្រ្តី​ជាន់​ខ្ពស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​ណា​មួយ ចាត់​តាំង​ឲ្យ​ទៅ​ត្រួតត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្រ្តី​បារាំង​ដែល​ត្រួតត្រា​ឥណ្ឌូចិន ក្នុង​សម័យ​មុន​ឯករាជ្យ​ជាដើម (បារ. Gouverneur Général)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ទេវី» មានន័យដូចម្ដេច ?

អគ្គ​ទេវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អគ្គ​មហេសី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ទាន ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​ទាន ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាន​ដ៏​ប្រសើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ទក្ខិណេយ្យ​បុគ្គល» មានន័យដូចម្ដេច ?

អគ្គ​ទក្ខិណេយ្យ​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទក្ខិណេយ្យ​បុគ្គល​ខ្ពង់ខ្ពស់ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គ​ជាយា ឬ អគ្រ–» មានន័យដូចម្ដេច ?

អគ្គ​ជាយា ឬ អគ្រ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (រ. ស.) ភរិយា​ធំ​ចម្បង (អគ្គ​មហេសី ឬ​រាជ​មហេសី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គេហវ័ន» មានន័យដូចម្ដេច ?

អគ្គេហវ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកទៅមុខនូវចំនួនសរុប ឬសេចក្តីនៅទំព័រមួយខាងមុខ ឬចំនួនមួយដែលលើកទៅបញ្ចូលខាងមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គី» មានន័យដូចម្ដេច ?

អគ្គី

មានន័យថា ( ម. ព. អគ្គិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គិ—» មានន័យដូចម្ដេច ?

អគ្គិ—

មានន័យថា ( មើលក្នុងពាក្យ អគ្គិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អគ្គិ​សិខា» មានន័យដូចម្ដេច ?

អគ្គិ​សិខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ដាត​ភ្លើង; គោម, ចង្កៀង ។ល។ (មើល​ក្នុង​ពាក្យ អគ្និ ផង)។