Posted on Leave a comment

តើពាក្យ «អគ្នន្យ័ស្ត្រ» មានន័យដូចម្ដេច ?


អគ្នន្យ័ស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អគ្និ “ភ្លើង” + អន្យ “ដទៃ” + អស្ត្រ “អាវុធ” ) កាំភ្លើង ។ សម្រាប់ប្រើតែក្នុងកាព្យ តាមដោយពួកកវីត្រូវការប្រើ។
ឧទាហរណ៍៖ ដូចជាកាព្យថា រីអគ្នន្យ័ស្ត្រ ជាគ្រឿងប្រើប្រាស់ សម្រាប់ការពារ ស្រុកទេសខ្លួនប្រាណ កើតមានដោយសារ ពួកជនបរិវារ រដ្ឋរាជ្យផ្ដួចផ្ដើម ។ ប្រសិនបើមនុស្ស ទាំងស្រីទាំងប្រុស មានចិត្តជោកសើម ដោយទឹកមេត្តា រាល់តែដង្ហើម អ្នកណានឹងផ្ដើម បង្កើតធ្វើអ្វី ។ អគ្នន្យ័ស្ត្រមាន ព្រោះក្ដីឈ្លានពាន នៃជនប្រុសស្រី ដែលដាច់មេត្តា ករុណាពិសី នៅនាលោកីយ៍ ទើបមានគ្រឿងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply