អគ្និ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អគ្គិ ) ភ្លើង ( ប្រើក្លាយជា អគ្នី ក៏មាន ) ។ អគ្និក្រីឌា ដូចគ្នានឹង អគ្គិកីឡា ( ម. ព. នេះក្នុងពាក្យ អគ្គិ ) ។ អគ្និជ្វាលា ដូចគ្នានឹងអគ្គិជ្ជាលា ( ម. ព. នេះក្នុងពាក្យ អគ្គិ ) ។ អគ្និទិស ( សំ. —ទិឝ ) ទិសនៃអគ្និទេព ( ទិសអាគ្នេយ៍ ) ។ អគ្និទេព ទេវតាឈ្មោះអគ្និ ( តាមលទ្ធិព្រាហ្មណ៍ ) ។ អគ្និប្រស្ត្រ ( —ប្រ័ស ) ថ្មដែកភ្លើង ។ អគ្និមណី ( —មៈនី; សំ. —មណិ ) កែវកើតពន្លឺភ្លើង; កែវមណីជោតិរស ( សន្មតប្រើតាមសម័យនិយម, ហៅកែវអំពូលអគ្គិសនីឬកែវឆ្លុះ ( ពិល ) ថា អគ្និមណី ឬ អគ្គិមណី ក៏គួរ ) ។ អគ្និវាណ កូនសរដែលក្ដៅឬភ្លឺព្រោងដូចជាភ្លើង; គ្រាប់កំាភ្លើងដែលបែកផ្ទុះចេញជាភ្លើង ( ហៅគ្រាប់ផ្ទុះឬគ្រាប់បែកក្នុង សម័យបច្ចុប្បន្នថា អគ្និវាណ ក៏គួរ ) ។ អគ្និសិខា ( សំ. —ឝិខ, ឝិខា ) ដូចគ្នានឹង អគ្គិសិខា ( មើលក្នុងពាក្យ អគ្គិ ) ។ អគ្និហោត្រ ការសាចទឹកដោះថ្លាបូជាភ្លើង; វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង ( តាមលទ្ធិព្រហ្មណ៍ )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖