Posted on Leave a comment

តើពាក្យ «សិនិទ្ធពល» មានន័យដូចម្ដេច ?


សិនិទ្ធពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងដែលស្អិតជាប់គ្នារបស់អង្គណាមួយ
ឧទាហរណ៍៖ ស៊ីម៉ងត្រាំទឹក នាំឱ្យមានសិនទ្ធពលថែមដល់ឥដ្ឋដែលភ្ជាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិនិទ្ធ» មានន័យដូចម្ដេច ?


សិនិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ស្និគ្ធ ) ស្និទ្ធ; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ; ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត ។ សិនិទ្ធភាព ភាពជិតស្និទ្ធ, សេចក្ដីស្និទ្ធស្នាល, ការជិតដិតនឹងគ្នា ។
ឧទាហរណ៍៖ ប្រាស្រ័យគ្នាដោយសិនិទ្ធភាព, មានសិនិទ្ធភាពទៅវិញទៅមក ។

                 សិនិទ្ធមិត្ត មិត្តស្និត, មិត្តទំនុកទុកចិត្ត ។ សិនិទ្ធយាគូ បបរខាប់; បបរឆ្ងាញ់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិន» មានន័យដូចម្ដេច ?


សិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត្រារង្វាស់ឬចម្ងាយប្រវែង ២០ ព្យាម ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ក្សិណ < សំ. ក្សណ ) ខ្លះ, ចួន, ចួនកាល
ឧទាហរណ៍៖ សិនដេកសិនក្រោក; សិនសើចសិនយំ; សិនថាទៅសិនថាទេ ។

                   ពាក្យសម្រាប់ប្រើផ្សំពីខាងចុងពាក្យដទៃ ( ច្រើនតែប្រើជាជំនួយកិរិយាសព្ទ ) ប្រាប់សេចក្ដីកំណត់កាលថា “មុន; បន្តិច; មួយរំពេច, មួយស្របក់”
ឧទាហរណ៍៖ ឈប់សិន, កុំអាលសិន, ចាំងូតទឹកសិន ។ សិនរ៉ា ( ម. ព. រ៉ា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ–» មានន័យដូចម្ដេច ?


សិទ្ធ–


មានន័យថា ( មើលក្នុងពាក្យ សិទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​រស» មានន័យដូចម្ដេច ?


សិទ្ធ​រស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹក​បារទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​យោគ» មានន័យដូចម្ដេច ?


សិទ្ធ​យោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រកប ឬ​របស់​ស័ក្ដិសិទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​មន្ត ឬ–មន្រ្ត» មានន័យដូចម្ដេច ?


សិទ្ធ​មន្ត ឬ–មន្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត​ស័ក្ដិសិទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​ធាតុ» មានន័យដូចម្ដេច ?


សិទ្ធ​ធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុ​រ៉ែ​ដែល​រម្លាយ​ស្រេច​ហើយ; បារទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​ជន» មានន័យដូចម្ដេច ?


សិទ្ធ​ជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ខ្លាំង​ពូកែ, មនុស្ស​ជំនាញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​ការ្យ» មានន័យដូចម្ដេច ?


សិទ្ធ​ការ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារ​ដែល​សម្រេច​ហើយ;

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ការងារ​សម្រេច​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​កាម» មានន័យដូចម្ដេច ?


សិទ្ធ​កាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សេចក្ដី​ប្រាថ្នា​ឬ​មាន​បំណង​សម្រេច​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ​កម្ម» មានន័យដូចម្ដេច ?


សិទ្ធ​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ ឬ​ការ​ដែល​សម្រេច​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធី–» មានន័យដូចម្ដេច ?


សិទ្ធី–


មានន័យថា ( មើលក្នុងពាក្យ សិទ្ធិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធី​ស្វរៈ» មានន័យដូចម្ដេច ?


សិទ្ធី​ស្វរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍; សិវៈ (ព្រះ​ឥសូរ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ–» មានន័យដូចម្ដេច ?


សិទ្ធិ–


មានន័យថា ( មើលក្នុងពាក្យ សិទ្ធិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​សួស្តិ៍» មានន័យដូចម្ដេច ?


សិទ្ធិ​សួស្តិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិ​និង​សួស្ដី; សួស្ដី​នៃ​សិទ្ធិ ។ បុរាណ្យ​ប្រើ​ពាក្យ​នេះ​ជា ការ​ផ្តើម​នៃ​មន្ត​អាគម, ដូច​ជា​អាគម​ស្ដោះ​ផ្លុំ​រម្ងាប់​ពិស​ពស់​ថា ឩម​សិទ្ធិ​សួស្តិ៍ កុំ​ឲ្យ​ជ្រួស​ជ្រលួស​ទៅ​រក​ការ​ឃ្វាង សុំ​ឲ្យ​ប្រកប​ដោយ​ការ​រាង​ចាល​ចាញ់ អញ​ស្ដោះ​ផ្លុំ​ទៅ​ឲ្យ​ត្រូវ​លើ​អាសិរ​ពិស​ទ្រើស​ទ្រឹស្តិ​កំណាច​ចង្រៃ ឲ្យ​ចាញ់​តេជ​ដៃ​នៃ​អញ​ឯង ឲ្យ​ប្រស្ដែង​បាក់​បប​ខ្លប​ខ្លាច​អំណាច​មន្ត​គាថា ចេស្ដា​ស័ក្ដិសិទ្ធិ ដូច​ទឹក​អម្រឹត​ត្រជាក់​ត្រជំ ឲ្យ​ពិស​ចង្រៃ​ឯង​រលាយ​រសាយ​ខ្ចាយ​បាត់​សូន្យ​ទៅ​ឥឡូវ​នេះ​ហោង… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​យោគ» មានន័យដូចម្ដេច ?


សិទ្ធិ​យោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រើ​គ្រឿង​ស័ក្ដិសិទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​មន្ត ឬ–មន្រ្ត» មានន័យដូចម្ដេច ?


សិទ្ធិ​មន្ត ឬ–មន្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ត​ស័ក្ដិសិទ្ធិ (ប្រើ​ជា សិទ្ធ​មន្ត ឬ–មន្រ្ត ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​មគ្គ ឬ–មាគ៌ា» មានន័យដូចម្ដេច ?


សិទ្ធិ​មគ្គ ឬ–មាគ៌ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​នៃ​សេចក្ដី​ចម្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ពល» មានន័យដូចម្ដេច ?


សិទ្ធិ​ពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង​នៃ​សេចក្ដី​អង់អាច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ទស្សី» មានន័យដូចម្ដេច ?


សិទ្ធិ​ទស្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ប្រមើល​ឃើញ​សេចក្ដី​ចម្រើន​ទៅ​ខាង​មុខ (បើ​ស្ត្រី​ជា សិទ្ធិ​ទស្សិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​តេជ ឬ –តេជះ» មានន័យដូចម្ដេច ?


សិទ្ធិ​តេជ ឬ –តេជះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តេជះ​នៃ​សិទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ជោគ» មានន័យដូចម្ដេច ?


សិទ្ធិ​ជោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫក្សពារ​ពេលា​ល្អ​ដែល​អាច​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច​តាម​បំណង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​គុណ» មានន័យដូចម្ដេច ?


សិទ្ធិ​គុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណ​ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ក្សេត្រ ឬ–ភូមិ» មានន័យដូចម្ដេច ?


សិទ្ធិ​ក្សេត្រ ឬ–ភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​កើត​នៃ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ការ្យ» មានន័យដូចម្ដេច ?


សិទ្ធិ​ការ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ ។ ខ្មែរ​បុរាណ​ប្រើ​ជា​ពាក្យ​ផ្តើម​ក្នុង​ក្បួន​តម្រា, ជា​ពាក្យ​អធិដ្ឋាន​ប្រសិទ្ធី​សូម​ឲ្យ​សម្រេច​ប្រយោជន៍​បាន​តាម​ប្រាថ្នា
ឧទាហរណ៍៖ សិទ្ធិ​ការ្យ​អាចារ្យ​ចែង​សម្ដែង​អំពី​ថ្នាំ​រម្ងាប់​រោគ​ផ្សេង​ៗ ដូច​មាន​សេចក្ដី​ទៅ​នេះ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ​ការក» មានន័យដូចម្ដេច ?


សិទ្ធិ​ការក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ (បើ​ស្ត្រី​ជា សិទ្ធិ​ការិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិឧបត្ថម្ភ» មានន័យដូចម្ដេច ?


សិទ្ធិឧបត្ថម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិបង្អោនដល់មហាអំណាចណាមួយ ឱ្យទំនុកបំរុងដល់រដ្ឋមួយតូច ដែលពុំទាន់មានសមត្ថភាពល្មមនឹងគ្រប់គ្រងខ្លួនឯងបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិអំណាចប្រតិបត្តិ» មានន័យដូចម្ដេច ?


សិទ្ធិអំណាចប្រតិបត្តិ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការធ្វើសេចក្ដីសម្រេចចិត្តផ្នែកគ្រប់គ្រងនិងរដ្ឋបាល។ ឧទាហរណ៍៖ ការធ្វើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាលើគម្រោងដែលត្រូវអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិអំណាចប្បញ្ញត្តិ» មានន័យដូចម្ដេច ?


សិទ្ធិអំណាចប្បញ្ញត្តិ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា សមត្ថភាពក្នុងការធ្វើលិខិតបទដ្ឋាន។ ឧទាហរណ៍៖ ក្រុមប្រឹក្សាខេត្ត មានសិទ្ធិអំណាចក្នុងការដាក់ចេញដីកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិអំណាច» មានន័យដូចម្ដេច ?


សិទ្ធិអំណាច


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា លទ្ធភាពតាមផ្លូវច្បាប់ក្នុងការធ្វើអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិអាទិភាព» មានន័យដូចម្ដេច ?


សិទ្ធិអាទិភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិឥណទាយក ដែលគេត្រូវបើកប្រាក់ឱ្យជាអាទិភាពលើអសង្ហារិមវត្ថុជានិក្ខេប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិស័្វយសម្រេច» មានន័យដូចម្ដេច ?


សិទ្ធិស័្វយសម្រេច


មានន័យថា សិទ្ធិក្នុងការសម្រេចចចិត្តដោយឯករាជ្យរបស់បុគ្គល ក្រុម សហគមន៍ ស្ថាប័ន ឬប្រទេសណាមួយ។
ឧទាហរណ៍៖ ឧ. ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជាឆ្នាំ១៩៩៣ ប្រជពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្ត។

                    ឧ. នៅឆ្នាំ២០០២ ប្រជាជនទីម័រខាងកើតបានប្រើប្រាស់សិទ្ធិស្វ័យសម្រេចក្នុងការបង្កើតរដ្ឋឯករាជ្យមួយដោយខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិស័ក្ដិ» មានន័យដូចម្ដេច ?


សិទ្ធិស័ក្ដិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាច​នៃ​ការ​សម្រេច​ប្រយោជន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិស៊ីវិល» មានន័យដូចម្ដេច ?


សិទ្ធិស៊ីវិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិក្នុងការប្រាស្រ័យនឹងការប្រើសិទ្ធិ មានកិច្ចធានាអះអាងនៅក្នុងក្រមបវេណីដល់ពលរដ្ឋម្នាក់ៗ ដូចយ៉ាងសិទ្ធិក្នុងការចែកមត៌ក ការលក់ដូរទ្រព្យសម្បត្តិរបស់ខ្លួន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិវន្តនៃអាជ្ញាបណ្ណអប់រំ» មានន័យដូចម្ដេច ?


សិទ្ធិវន្តនៃអាជ្ញាបណ្ណអប់រំ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អ្នកទទួលសិទ្ធិពាក់ព័ន្ធលើផលប្រយោជន៍នៃអាជ្ញា-បណ្ណអប់រំ តាមរយៈការផ្ទេរសិទ្ធិ ការលក់ ឬការស្នងមរតកជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិវន្ត» មានន័យដូចម្ដេច ?


សិទ្ធិវន្ត


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកមានសិទ្ធិលើវត្ថុណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិរបស់សម្បទានិកលើដីដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេលនៃសម្បទាន» មានន័យដូចម្ដេច ?


សិទ្ធិរបស់សម្បទានិកលើដីដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេលនៃសម្បទាន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិដែលទទួលស្គាល់ដូចជាកម្មសិទ្ធិករ លើកលែងតែការផ្ទេរសិទ្ធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិពលរដ្ឋ» មានន័យដូចម្ដេច ?


សិទ្ធិពលរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិដែលបើកឱ្យពលរដ្ឋទាំងឡាយ ប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋ ដូចជាសិទ្ធិបោះឆ្នោតរើសអ្នកតំណាងរបស់ខ្លួន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិប្រទាន» មានន័យដូចម្ដេច ?


សិទ្ធិប្រទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចដែលបុគ្គលមួយបង្អោនទៅបុគ្គលមួយទៀត ដើម្បីចាត់ចែងកិច្ចការក្នុងនាមរបស់ខ្លួន លិខិតដែលជាគ្រឿងបង្អោនអំណាចបែបនេះឱ្យទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិប្រត្យក្ស» មានន័យដូចម្ដេច ?


សិទ្ធិប្រត្យក្ស


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិបែងចែក» មានន័យដូចម្ដេច ?


សិទ្ធិបែងចែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិរបស់អ្នកធានាទាំងឡាយ ដើម្បីបែងកាតព្វកិច្ច ដែលខ្លួនត្រូវប្រតិបត្តិចំពោះឥណទាយកជំនួសឥណយិក ដែលមិនធ្វើតាមកិច្ចសន្យា​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិបុព្វក្រ័យ» មានន័យដូចម្ដេច ?


សិទ្ធិបុព្វក្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិដែលក្រុមរាជការខ្លះ (ក្រុមគយ) អាចនឹងទទួលទិញនូវទំនិញ តាមថ្លៃដែលចុះលើសន្លឹក បណ្តឹង ក្នុងករណីដែលយល់ថា តម្លៃទាបហួសហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិបហារ័ណ» មានន័យដូចម្ដេច ?


សិទ្ធិបហារ័ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិដើម្បីប្រើប្រាស់នូវហិរញ្ញប្បមាណ ឬចាត់ ចែងប្រាក់ដើម្បី ឥណទាន ដែលព្រមឱ្យហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិបន្ត» មានន័យដូចម្ដេច ?


សិទ្ធិបន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិនៃឥទាយកដើម្បីប្តឹងឱ្យលក់នូវសង្ហារិម ឬអសង្ហារិម ដែលជាវត្ថុធានាអះអាង (បំណុលរបស់ខ្លួន) ទោះរបស់ទាំងនោះនៅលើដៃជនណាក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិធ្វើសេវាកម្មចែកចាយអគ្គិសនី» មានន័យដូចម្ដេច ?


សិទ្ធិធ្វើសេវាកម្មចែកចាយអគ្គិសនី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិជាម្ចាស់ សិទ្ធិដំណើរការ និងសិទ្ធិគ្រប់គ្រង ឬត្រួតត្រាលើមធ្យោបាយចែកចាយអគ្គិសនី ដើម្បីផ្ទេរ ផ្គត់ផ្គង់ ឬលក់អគ្គិសនីដល់អ្នកប្រើប្រាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិដាច់មុខ» មានន័យដូចម្ដេច ?


សិទ្ធិដាច់មុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិរបស់បុគ្គលដែលអាចធ្វើអ្វីមួយដាច់មុខតែឯង ដូចជាការបោះពុម្ពផ្សាយនូវសៀវភៅ ឬទិញ លក់នូវវត្ថុណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិជួលអចិន្រ្តៃយ៍» មានន័យដូចម្ដេច ?


សិទ្ធិជួលអចិន្រ្តៃយ៍


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សិទ្ធិជួលអចលនវត្ថុរយៈពេលវែង ចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិជជែក» មានន័យដូចម្ដេច ?


សិទ្ធិជជែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិបើកឱ្យអ្នកធានាសុំឱ្យឥណទាយក ប្តឹងទារពីឥណាយិកដើមជាមុនសិន សឹមខ្លួនប្រតិបត្តិតាមកាតព្វកិច្ចរបស់ខ្លួនជាក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិគណនាពិសេស» មានន័យដូចម្ដេច ?


សិទ្ធិគណនាពិសេស


👉ថ្នាក់ពាក្យជា គយ
មានន័យថា ឯកតាវាស់តម្លៃ ដែលកំណត់ដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF)។ ការប្ដូររូបិយប័ណ្ណ ទៅជារូបិយប័ណ្ណជាតិ ត្រូវគណនាដោយអនុលោមទៅតាមវិធីប៉ាន់ប្រមាណតម្លៃ ដែលអនុវត្តដោយ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធិ» មានន័យដូចម្ដេច ?


សិទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន ( ម. ព. សិទ្ធ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។ សិទ្ធិការក (–រ៉ៈកៈ ឬ –រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ ( បើស្រ្តីជា សិទ្ធិការិកា ) ។ សិទ្ធការ្យ ( –កា ) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្ដើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា ។
ឧទាហរណ៍៖ សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីតទៅនេះ…។

                 សិទ្ធិក្សេត្រ ឬ –ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។ សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។ សិទ្ធិជ័យ ជម្នះដាច់ស្រេច ។ សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។ សិទ្ធិតេជ ឬ –តេជះ តេជះនៃសិទ្ធិ ។ សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ ( បើស្ត្រីជា សិទ្ធិទស្សិនី ) ។ សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។ សិទ្ធិមគ្គ ឬ –មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។ សិទ្ធិមន្ដ ឬ– មន្ដ្រ មន្ដស័ក្ដិសិទ្ធិ ( ប្រើជា សិទ្ធមន្ដ ឬ – មន្ដ្រ ក៏បាន ) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។ សិទ្ធិសួស្ដិ៍ ( –សួស ) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណប្រើពាក្យនេះជាការផ្ដើមនៃមន្ដអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្ដិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិស ទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្ដគាថាចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង…។ សិទ្ធីស្វរៈ ( សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ ( ព្រះឥសូរ ) ។ ល ។
ដំណើរអាចធ្វើអ្វីមួយបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធា–» មានន័យដូចម្ដេច ?


សិទ្ធា–


មានន័យថា ( មើលក្នុងពាក្យ សិទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធាន្តនិយម» មានន័យដូចម្ដេច ?


សិទ្ធាន្តនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនួលចិត្តដែលបាក់ខាងជឿ ដែលប្រកាន់ថាពិតដោយឥតត្រិះរិះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធាន្ត» មានន័យដូចម្ដេច ?


សិទ្ធាន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុចជាខ្លឹមសារនៃលទ្ធិសាសនា ឬទស្សនវិជ្ជាណាមួយ មនុស្សដែលប្រកាន់ថា ត្រូវពិត តាមតែខ្លួនបានដឹងឮមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធានុញ្ញាត» មានន័យដូចម្ដេច ?


សិទ្ធានុញ្ញាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សិទ្ធ + អនុញ្ញាត) អនុញ្ញាត​ដែល​សម្រេច​តាម​ច្បាប់​បញ្ញត្ត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធាថ៌» មានន័យដូចម្ដេច ?


សិទ្ធាថ៌


មានន័យថា មើលពាក្យ សិទ្ធត្ថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធាចារ្យ» មានន័យដូចម្ដេច ?


សិទ្ធាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សិទ្ធ + អាចាយ៌) គ្រូ​អ្នក​មាន​ចំណេះ​យ៉ាង​ពូកែ, ត្រូវ​ជំនាញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធន្ត ឬ សិទ្ធាន្ត» មានន័យដូចម្ដេច ?


សិទ្ធន្ត ឬ សិទ្ធាន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​យល់​ព្រម​ដាច់​ស្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធត្ថ» មានន័យដូចម្ដេច ?


សិទ្ធត្ថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សិទ្ធាថ៌ ) អ្នកដែលមានប្រយោជន៍ឬមានបំណងសម្រេចហើយ, អ្នកសម្រេចប្រយោជន៍បានតាមបំណង; អ្នកមានស្រីសួស្ដី; គ្រាប់ស្ពៃស ។ ព្រះនាមដើមរបស់ព្រះសក្យមុនីគោតម; ខ្មែរច្រើនហៅ ព្រះសិទ្ធាថ៌ ( សំ. សិទ្ធាថ៌ ឬ សវ៌ាថ៌សិទ្ធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធញ្ញាណ» មានន័យដូចម្ដេច ?


សិទ្ធញ្ញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាណ​ដែល​អាច​សម្រេច​សេចក្ដី​ដឹង​បាន​ងាយ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិទ្ធ» មានន័យដូចម្ដេច ?


សិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ ។ ន. អ្នកសម្រេចការ; សេចក្ដីសម្រេចតាមមាត្រាច្បាប់; អ្នកប្រាជ្ញ; ទេវតាពួកមួយ; ឫសីពួកមួយ ( ម. ព. សិទ្ធិ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធៈ, ដូចជា សិទ្ធកម្ម អំពើឬការដែលសម្រេចហើយ ។ សិទ្ធកាម ដែលមានសេចក្ដីប្រាថ្នាឬមានបំណងសម្រេចហើយ ។ សិទ្ធការ្យ ( –កា ) ការងារដែលសម្រេចហើយ; ដែលមានការងារសម្រេចហើយ ។ សិទ្ធជន មនុស្សខ្លាំងពូកែ, មនុស្សជំនាញ ។ សិទ្ធញ្ញាណញាណដែលអាចសម្រេចសេចក្ដីដឹងបានងាយៗ ។ សិទ្ធធាតុ ធាតុរ៉ែដែលរម្លាយស្រេចហើយ, បារទ ។ សិទ្ធន្ត ឬ សិទ្ធាន្ត ( សិត-ធ័ន ឬ –ធាន ) ការយល់ព្រមដាច់ស្រេច ។ សិទ្ធមន្ត ឬ –មន្ត្រ មន្តស័ក្តិសិទ្ធ ។ សិទ្ធយោគ គ្រឿងប្រកប ឬរបស់ស័ក្ដិសិទ្ធ ។ សិទ្ធរស ទឹកបារទ ។ សិទ្ធវិជ្ជា ឬ –វិទ្យា ចំណេះដែលសម្រេចហើយ ។ សិទ្ធាចារ្យ ( សំ. សិទ្ធ + អាចាយ៌ ) គ្រូអ្នកមានចំណេះយ៉ាងពូកែ, គ្រូជំនាញ ។ សិទ្ធានុញ្ញាត ( បា. សិទ្ធ + អនុញ្ញាត ) អនុញ្ញាតដែលសម្រេចតាមច្បាប់បញ្ញត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិថិល–» មានន័យដូចម្ដេច ?


សិថិល–


មានន័យថា ( មើលក្នុងពាក្យ សិថិល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិថិលោ–» មានន័យដូចម្ដេច ?


សិថិលោ–


មានន័យថា ( មើលក្នុងពាក្យ សិថិល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិថិល» មានន័យដូចម្ដេច ?


សិថិល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝិថិល ) ធូរ; រលុង; ស្រាល ។ ន. ព្យញ្ជនៈទី ១ និងទី ៣ ក្នុងវគ្គទាំង ៥ រួមជា ១០ តួគឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព ជាអក្សរមានសំឡេងធូរ មិនមានសូរអក្សរ ហ លាយផ្សំផងជាគូគ្នានឹងអក្សរ ធនិត ( ម. ព. អក្ខរប្បភេទ ផង ) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិ-ថិ-ល៉ៈ, ដូចជា សិថិលកម្ម ការធូរថយឬការបន្ធូរបន្ថយ ។ សិថិលគារវៈ ឬ សិថិលគោរព សេចក្ដីគោរពយ៉ាងស្បើយ, យ៉ាងតោះតើយ ។ សិថិលភាព ដំណើរធូរថយ ឬដំណើរបន្ធូរបន្ថយ ។ សិថិលមិត្ត ឬ –មិត្រ មិត្តដែលរាប់អានគ្នាបន្តិចបន្តួច ( ព. ផ្ទ. ទឡ្ហមិត្ត ) ។ សិថិលសព្ទសំឡេងធូរ; សូរស្រាល ។ សិថិលាភិវាទន៍ ( បា. < សិថិល + អភិវាទន ) ការថ្វាយបង្គំ, សំពះសួរ, គំនាប់យ៉ាងស្បើយឬយ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។ សិថិលានុសាសន៍ ឬ សិថិលានុសាសនី ( បា. < សិថិល + អនុសាសន ឬ អនុសាសនី ) ការប្រៀនប្រដៅ ឬពាក្យស្ដីប្រដៅយ៉ាងធូរៗ, យ៉ាងស្រាលៗ, ព្រួលៗ ។ សិថិលោវាទ( បា. < សិថិល + ឱវាទ ) ឱវាទយ៉ាងធូរៗ, យ៉ាងច្បោលៗ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិតអន្លិត» មានន័យដូចម្ដេច ?


សិតអន្លិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តិចតួចស្ដួចឆ្មារ ។
ឧទាហរណ៍៖ របស់សិតអន្លិត ។

                   ដែលស្ដើងទន់សឹកប៉ប្លឹក ទាំងតិចផង ។
ឧទាហរណ៍៖ សាច់ជ្រូកសិតអន្លិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិតអន៉្លេត» មានន័យដូចម្ដេច ?


សិតអន៉្លេត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សិតអន្លិត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិតសក់» មានន័យដូចម្ដេច ?


សិតសក់


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សិតព្រះកេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិតការណ៍» មានន័យដូចម្ដេច ?


សិតការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –ការណ; សំ. ស្មិត– ) ហេតុនៃការញញឹម, ដំណើរញញឹម ( រ. ស. )។
ឧទាហរណ៍៖ ទ្រង់ធ្វើព្រះសិតការណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិត» មានន័យដូចម្ដេច ?


សិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សិត្ត < សិច ” ស្រោច, ចាក់ទឹកចេញ; ស្ដារ” ) ផ្អៀងក្អមឬឆ្នាំងឲ្យទឹកហូរចេញស្រួលមិនឲ្យខ្ចាយ
ឧទាហរណ៍៖ សិតទឹកពីក្អម ។

                  ចាក់លោហជាតិឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឲ្យកើតបានជារូបរាងអ្វីៗឡើង
ឧទាហរណ៍៖ សិតរូប, សិតចួង, សិតទៀនវស្សា ។

                  ឈូសរំលីងឬលញ់ឲ្យស្អាត ។
ឧទាហរណ៍៖ សិតសសរលញ់ ។

                  យកក្រាសឬស្និតចូកសក់ ។
ឧទាហរណ៍៖ សិតសក់ ។

                  ចូកជូតរឿយៗ ដោយប្រែងលាបបាយជូរជាដើម ។
ឧទាហរណ៍៖ សិតអំបោះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិដ្ឋកាសី» មានន័យដូចម្ដេច ?


សិដ្ឋកាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ បក្សីដែលស៊ីគ្រាប់ផ្លែឈើជាអាហារ ដូចយ៉ាងមាន់ ព្រាប លលក ជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សត្វ បក្សីដែលស៊ីគ្រាប់ផ្លែឈើជាអាហារ ដូចយ៉ាងមាន់ ព្រាប លលក ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិញ» មានន័យដូចម្ដេច ?


សិញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលញាប់ញឹករទេញ ។
ឧទាហរណ៍៖ ដើរញាប់សិញ, ដំណើរញាប់សិញ។

                   ​​​​​​​​​​​​​​​​​ដែលញឹកស្អេក ។

ឧទាហរណ៍៖​​ បន្ទោះញឹកសិញ ។

                   សិញសុញ ( ម. ព. សុញ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលញាប់ញឹករទេញ ។
ឧទាហរណ៍៖ ដើរញាប់សិញ, ដំណើរញាប់សិញ។

                   ដែលញឹកស្អេក ។
ឧទាហរណ៍៖ បន្ទោះញឹកសិញ ។

                  សិញសុញ ( ម. ព. សុញ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិចមម៉ិច» មានន័យដូចម្ដេច ?


សិចមម៉ិច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តិចតួច, ស្ដើងស្ដួច; ដែលរេចរិលស្ដួចស្ដើង។
ឧទាហរណ៍៖ ស្មៅសិចមម៉ិច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិចប៉ប្រិច» មានន័យដូចម្ដេច ?


សិចប៉ប្រិច


មានន័យថា ( ម. ព. សិចមម៉ិច ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សិចមម៉ិច) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ហៈ» មានន័យដូចម្ដេច ?


សិង្ហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សឹហ; បា. សីហ ) ឈ្មោះរាសីទី ៥ ( សីហៈ ) នៃសុរិយគតិ ( ម. ព. រាសី និង សីហៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ហល» មានន័យដូចម្ដេច ?


សិង្ហល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សឹហល; បា.សីហល ឬ សីហឡ ) លង្កា; ជាតិមនុស្សអ្នកនៅក្នុងកោះលង្កា។
ឧទាហរណ៍៖ កោះសិង្ហល; ជាតិសិង្ហល, អ្នកសិង្ហល (ម. ព. លង្កា ផង) ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិង-ហៈល៉ៈ, ដូចជា សិង្ហលទ្វីប កោះសិង្ហល (កោះលង្កា) សព្វថ្ងៃនេះហៅ ឝ្រីលង្កា (ស្រីលង្កា) ។ សិង្ហលភាសា ភាសាអ្នកសិង្ហល (សម្ដីអ្នកលង្កាទ្វីប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ហរាសី» មានន័យដូចម្ដេច ?


សិង្ហរាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សិង្ហៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ហបុរី» មានន័យដូចម្ដេច ?


សិង្ហបុរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សិង្ហបុរី, (រាជធានី/​រដ្ឋធានី) សិង្ហបុរី។
រាជធានី/​រដ្ឋធានី នៃប្រទេស សិង្ហបុរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ហ» មានន័យដូចម្ដេច ?


សិង្ហ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សឹហ; បា. សីហ ) សីហៈ ឬតោ ( បារ. លីយ៉ុង Lion ) ។ អ្នកខ្លះយល់ថា សិង្ហដោយខ្លួន តោ ដោយខ្លួន, ចួនកាលហៅរួមថា សិង្ហតោ យល់ថា សិង្ហ និង តោ; តាមសេចក្ដីពិត សិង្ហ ឬ សីហៈ ប្រែថា តោ មិនមែនទីទៃពីគ្នាទេ, ប៉ុន្តែជាងរាល់ប្រទេសច្រើនធ្វើរូបក្លាយផ្សេងៗពីគ្នា ក៏នាំឲ្យមានអ្នកយល់ថា សិង្ហ ឬ សីហៈ ទីទៃពី តោ ( ម. ព. សីហៈ ឬ សីហ៍ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ឃានិក» មានន័យដូចម្ដេច ?


សិង្ឃានិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សិង្ឃាណក, ឝិង្ឃាណក ឬ សឹហាន ) សំបោរ; ទឹកសំបោរ; ( រ. ស. )។
ឧទាហរណ៍៖ ព្រះសិង្ឃានិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ឃាដក» មានន័យដូចម្ដេច ?


សិង្ឃាដក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ឝ្ឫង្គាតក) ផ្លូវបែកបី, ផ្លូវត្រឡែងកែងបី ឬផ្លូវបែកបួន, ផ្លូវត្រឡែងកែងបួន ( ម. ព. បាយសិង្ឃាដក៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្ឃាដ» មានន័យដូចម្ដេច ?


សិង្ឃាដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្ឫង្គាត ) ផ្លែក្រចាប់; អ្វីៗដែលមានសណ្ឋានដូចផ្លែក្រចាប់ ។ ខ្មែរហៅបាយដែលចាប់បន្តិចៗ ដាក់លើស្លឹកចេកពាសពីលើមាត់ឆ្នាំងថ្នាំថា បាយសិង្ឃាដ ឬ បាយសិង្ឃាដក៍ ( ម. ព. នេះផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្គាលី» មានន័យដូចម្ដេច ?


សិង្គាលី


មានន័យថា ( ម. ព. សិគាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង្គាល» មានន័យដូចម្ដេច ?


សិង្គាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សិគាល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិង» មានន័យដូចម្ដេច ?


សិង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ឝី ឬ ឝីង; បា. សិ ឬ សី ) ដេក ។ ខ្មែរប្រើចំពោះតែជាសមណសព្ទ។
ឧទាហរណ៍៖ លោកសិង (បព្វជិតដេក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិគាលី» មានន័យដូចម្ដេច ?


សិគាលី


មានន័យថា ( ម. ព. សិគាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិគាល» មានន័យដូចម្ដេច ?


សិគាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិគាល; សំ. ស្ឫគាល ) ចចក ( ឈ្មោល ); ចចកញីជា សិគាលី ឬ សិង្គាលី ( ព. កា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខី» មានន័យដូចម្ដេច ?


សិខី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សិខិន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខិន» មានន័យដូចម្ដេច ?


សិខិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិខិន៑; បា. សិខី; < សិខា + ឥន៑ ឬ ឦ ” មានសិខា ” ) ភ្លើង; ក្ងោក; ក្មេងទុកជុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខា» មានន័យដូចម្ដេច ?


សិខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ឝិខា ) កំប៉ោយ, ជុក, សិរ; អណ្ដាតភ្លើង, កំពូល, ទីបំផុត, ចុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខរី» មានន័យដូចម្ដេច ?


សិខរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សិខរិន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខរិន» មានន័យដូចម្ដេច ?


សិខរិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិខរិន៑; បា. សិខរី; < ឝិខរ ឬ សិខរ “កំពូល; ចុង” + ឥន៑ ឬ ឦ “មាន” ) ភ្នំ; ដើមឈើ, ដង្គុំឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខណ្ឌី» មានន័យដូចម្ដេច ?


សិខណ្ឌី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សិខណ្ឌិន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិខណ្ឌិន» មានន័យដូចម្ដេច ?


សិខណ្ឌិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិខណ្ឌិន៑; បា. សិខណី្ឌ ) សត្វមានកំប៉ោយ ( ក្ងោក ); សត្វមានសិរ ( មាន់ ); ព្រួញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្សាអភិរក្សវិទ្យាល័យ» មានន័យដូចម្ដេច ?


សិក្សាអភិរក្សវិទ្យាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីមានភារៈត្រួតមើលការសិក្សា រក្សាសេចក្តីរៀបរយ និងការប្រតិបត្តិតាមវិន័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្សាត្រៀម» មានន័យដូចម្ដេច ?


សិក្សាត្រៀម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាត្រៀមបម្រុងខ្លួននឹងប្រឡងចូលរៀន ក្នុងសាលាជាន់ខ្ពស់ណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្សា» មានន័យដូចម្ដេច ?


សិក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝិក្សា; បា. សិក្ខា ) សិក្ខា គឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ការហ្វឹកហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខប្រតិបត្តិ; វិជ្ជា; ការស្ទាត់ជំនាញ, . . . ។ ខ្មែរច្រើនប្រើជា កិ. “រៀន, រៀនទន្ទេញ, សូត្ររៀន” : មាតាបិតាទំនុកបម្រុងបុត្រឲ្យសិក្សា ។ សិក្សាការ ឬ –ការ្យ ការសិក្សា ។ សិក្សាចតុរាង្គ ( –ចៈតុរ៉ាង ) អង្គ ៤ នៃការសិក្សាគឺ សុ. ចិ. បុ. លិ. ( ម. ព. នេះ ) ។ សិក្សាត្រ័យ ប្រជុំ ៣ នៃខប្រតិបត្តិគឺសីល, សមាធិ, បញ្ញា ( ហៅ ត្រ័យសិក្ខា ក៏បាន; ព. ពុ. ) ។ សិក្សាធិការ ( សំ. ឝិក្សា + អធិការ ) ការគ្រប់គ្រងឬត្រួតត្រាលើការសិក្សា : ក្រសួងសិក្សាធិការ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្ខាសាលា» មានន័យដូចម្ដេច ?


សិក្ខាសាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានជាទីដែលគេបង្ហាត់បង្រៀនមនុស្សមានចិត្តស្ម័គ្រក្នុងភេទអ្នកបួស (លទ្ធិគ្រិស្ត)។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការប្រជុំដើម្បីផ្សព្វផ្សាយ ពិគ្រោះយោបល់ ណែនាំ ផ្លាស់ប្តូរបទពិសោធន៍…ដល់សិក្ខាកាមដែលបានកំណត់តាមមុខសញ្ញា។ ២. សកម្មភាពនៃការផ្សព្វផ្សាយ ការពិគ្រោះយោបល់ ការណែនាំ ឬការផ្លាស់ប្តូរបទពិសោធន៍ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកចូលរួមពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការរៀបចំនិងការអនុវត្តគោលបំណងគោលនយោបាយ និងកម្មវិធីរបស់ក្រសួង ស្ថាប័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្ខាបរិវច្ឆ័ន» មានន័យដូចម្ដេច ?


សិក្ខាបរិវច្ឆ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរើសរកវិជ្ជាពិនិត្យឱ្យជាក់ច្បាស់របស់គ្រូ មុននឹងយកទៅបង្រៀនសិស្ស ឬមុខវិជ្ជានីមួយៗ ដែលបានសម្រាំងរួចហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្ខាបទធារី» មានន័យដូចម្ដេច ?


សិក្ខាបទធារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាស្រ្តាចារ្យ ឬជនដទៃពុំមែនជាគ្រូ ដែលបានគេរើសឱ្យទៅជួយបង្រៀនមុខវិជ្ជាណាមួយ តាមសមត្ថភាព ក្នុងសាលាជាន់ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សិក្ខាបទ» មានន័យដូចម្ដេច ?


សិក្ខាបទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត្រា ឬចំណែកវិន័យដែលត្រូវប្រព្រឹត្តតាមពាក្យ បង្គាប់បញ្ជា ពាក្យប្រៀនប្រដៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖