Posted on Leave a comment

តើពាក្យ «អារម្មណ—» មានន័យដូចម្ដេច ?


អារម្មណ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អារម្មណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្មណ៍» មានន័យដូចម្ដេច ?


អារម្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អារម្មណ; សំ. អារម្ពណ ឬ អាលម្ពន ) គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង;… ។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ ប្រភេទគឺ រូបារម្មណ៍ ( សម្រាប់ភ្នែក ), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ ( សម្រាប់អណ្ដាត ), ផោដ្ឋព្វារម្មណ៍ ( សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ ចេញ ), ធម្មារម្មណ៍ ( សម្រាប់ចិត្តសុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ—» មានន័យដូចម្ដេច ?


អារម្ភ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អារម្ភ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​វាទិន ឬ–វាទី» មានន័យដូចម្ដេច ?


អារម្ភ​វាទិន ឬ–វាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​ផ្តើម​និយាយ​មុន​គេ (ក្នុង​ទី​ប្រជុំ​ជាដើម) អ្នក​ផ្តើម​និយាយ​មុន (បើ​ស្ត្រី​ជា អារម្ភ​វាទិនី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​វាទ» មានន័យដូចម្ដេច ?


អារម្ភ​វាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ផ្តើម​និយាយ​មុន​គេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​បទ» មានន័យដូចម្ដេច ?


អារម្ភ​បទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទ​ផ្តើម, សេចក្ដី​ប្រារព្ធ, អារម្ភ​កថា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​ចេតនា» មានន័យដូចម្ដេច ?


អារម្ភ​ចេតនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ដែល​ផ្តួចផ្តើម​ឡើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​ចិត្ត» មានន័យដូចម្ដេច ?


អារម្ភ​ចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​គិត​តាំង​ផ្តើម​ជា​មុន, ចិត្ត​ប្រារព្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ​កថា» មានន័យដូចម្ដេច ?


អារម្ភ​កថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ប្រារព្ធ, ពាក្យ​ផ្តើម, ពាក្យ​នាំ​មុខ
ឧទាហរណ៍៖ អារម្ភ​កថា​សៀវភៅ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភវាចា» មានន័យដូចម្ដេច ?


អារម្ភវាចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគដំបូងនៃសុន្ទរកថា ឬលំនៅដើមនៃសៀវភៅរបស់អ្នកនិពន្ធណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភកថា» មានន័យដូចម្ដេច ?


អារម្ភកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបរិយាយនៅខាងដើម នៃសៀវភៅរបស់អ្នកតែង អ្នករៀបរៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារម្ភ» មានន័យដូចម្ដេច ?


អារម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រារព្ធ, ការតាំងផ្ដើមឬផ្ដួចផ្ដើម; ការរៀបរប; ដំណើរចាប់ផ្ដើមការ, ចាប់ធ្វើការឬចាប់ការ ។ អារម្ភកថា ពាក្យប្រារព្ធ, ពាក្យផ្ដើម, ពាក្យនាំមុខ ។
ឧទាហរណ៍៖ អារម្ភកថាសៀវភៅ… ។

                    អារម្ភចិត្ត ចិត្តគិតតាំងផ្ដើមជាមុន, ចិត្តប្រារព្ធ ។ អារម្ភចេតនា គំនិតដែលផ្ដួចផ្ដើមឡើង ។ អារម្ភបទ បទផ្ដើម, សេចក្ដីប្រារព្ធ, អារម្ភកថា ។ អារម្ភវាទ ពាក្យផ្ដើមនិយាយមុនគេ ។ អារម្ភវាទិន ឬ —វាទី អ្នកដែលច្រើនតែផ្ដើមនិយាយមុនគេ (ក្នុងទីប្រជុំជាដើម), អ្នកផ្ដើមនិយាយមុន ( បើស្ត្រីជា អារម្ភវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារតិ» មានន័យដូចម្ដេច ?


អារតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការវៀរ, ការវៀរលែង, ការតម, ការកាន់ត្រណម ។ វេវ. វិរតិ ។ អារតិភាព ភាពនៃអារតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារណ្យក» មានន័យដូចម្ដេច ?


អារណ្យក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព.អារណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារណ្យ» មានន័យដូចម្ដេច ?


អារណ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដូចគ្នានឹង អារញ្ញ, អារញ្ញក, អារញ្ញិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញ​ផល» មានន័យដូចម្ដេច ?


អារញ្ញ​ផល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លែ​ឈើ​ក្នុង​ព្រៃ (ផ្លែ​ឈើ​ព្រៃ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញិក» មានន័យដូចម្ដេច ?


អារញ្ញិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. អារញ្ញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញធម៌» មានន័យដូចម្ដេច ?


អារញ្ញធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពសង្គមមនុស្សព្រៃ ភាពនៃមនុស្ស ដែលមិនសប្បាយចិត្តនឹងរស់នៅ ក្នុងស្រុកខាងក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញក—» មានន័យដូចម្ដេច ?


អារញ្ញក—


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ក្នុង ព. អារញ្ញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញក​សេនាសនៈ» មានន័យដូចម្ដេច ?


អារញ្ញក​សេនាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាសនៈ​ក្នុង​ព្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញក​ភិក្ខុ» មានន័យដូចម្ដេច ?


អារញ្ញក​ភិក្ខុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិក្ខុ​អ្នក​នៅ​ក្នុង​ព្រៃ (ហៅ ភិក្ខុ​អារញ្ញិក ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញក​ធូតង្គ» មានន័យដូចម្ដេច ?


អារញ្ញក​ធូតង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធូតង្គ​របស់​ភិក្ខុ​ដែល​ត្រូវ​នៅ​តែ​ក្នុង​ព្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញកា—» មានន័យដូចម្ដេច ?


អារញ្ញកា—


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ក្នុង ព. អារញ្ញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញការាម ឬ អារញ្ញកាវាស» មានន័យដូចម្ដេច ?


អារញ្ញការាម ឬ អារញ្ញកាវាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អារាម​ ឬ​អាវាស​ក្នុង​ព្រៃ (វត្ត​ក្នុង​ព្រៃ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញក» មានន័យដូចម្ដេច ?


អារញ្ញក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. អារញ្ញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារញ្ញ» មានន័យដូចម្ដេច ?


អារញ្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អារណ្យ, អារណ្យក ) ដែលកើតឬមានក្នុងព្រៃ; ដែលនៅក្នុងព្រៃ; ដែលជារបស់ព្រៃ; ដែលជាប់ទាក់ទងដោយព្រៃ ។ ខ្មែរច្រើនប្រើពាក្យ អារញ្ញ ជាឋានន្តរនៃមន្ត្រីរដ្ឋបាលខែត្រក្រៅ ដែលមានព្រៃច្រើន, ដូចជា អារញ្ញសង្រ្គាម, អារញ្ញសេនា ជាដើម ។ អារញ្ញផល (—រ៉ាញ់-ញ៉ៈផល់) ផ្លែឈើក្នុងព្រៃ ( ផ្លែឈើព្រៃ) ។ អារញ្ញកធូតង្គ ធូតង្គរបស់ភិក្ខុដែលត្រូវនៅតែក្នុងព្រៃ ។ អារញ្ញកភិក្ខុ ភិក្ខុអ្នកនៅក្នុងព្រៃ (ហៅ ភិក្ខុអារញ្ញិក ក៏បាន) ។ អារញ្ញកសេនាសនៈ សេនាសនៈក្នុងព្រៃ ។ អារញ្ញការាម ឬ អារញ្ញកាវាស (—រ៉ាម ឬ —វ៉ាស) អារាមឬអាវាសក្នុងព្រៃ ( វត្តក្នុងព្រៃ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ស—» មានន័យដូចម្ដេច ?


អារក្ស—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អារក្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ស​ព្រៃ» មានន័យដូចម្ដេច ?


អារក្ស​ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិសាច​រក្សា​ព្រៃ, ខ្មោច​ព្រៃ (ម. ព. រាក្ស័ស ផង) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ស​ត្បាល់» មានន័យដូចម្ដេច ?


អារក្ស​ត្បាល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ, មាន​ក្មេង​ម្នាក់​ទទូរ​សំពត់​អង្គុយ​លើ​ត្បាល់​ធំ​ផ្កាប់ ធ្វើ​ជា​រូប​អារក្ស, មាន​ក្មេង​ច្រើន​នាក់​អង្គុយ​ព័ទ្ធ​ជុំ​វិញ ច្រៀង​ទះ​ដៃ​រាយ​ទំនុក, ក្មេង​ដែល​អង្គុយ​លើ​ត្បាល់​នោះ​ធ្វើ​អាការ​កិរិយា​ដូច​ជា​ខ្មោច​អារក្ស​ចូល (ជា​ល្បែង​លំអក់​ព័ណ៌, មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ស» មានន័យដូចម្ដេច ?


អារក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អារក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ខ—» មានន័យដូចម្ដេច ?


អារក្ខ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អារក្ខ ឬ អារក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ខ​ទេវតា, អារក្ខ​ទេព ឬ អារក្ស–» មានន័យដូចម្ដេច ?


អារក្ខ​ទេវតា, អារក្ខ​ទេព ឬ អារក្ស–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេវតា​អ្នក​បីបាច់​រក្សា​មនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ–រក្ស ក៏​បាន ទេព្រ័ក្ស ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ខា» មានន័យដូចម្ដេច ?


អារក្ខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អារក្សា ) ការជួយរក្សាការពារឲ្យបានសេចក្ដីសុខស្រួល, ការឃុំគ្រងរក្សាការពារអន្តរាយ, ការមើលថែទាំប្រយ័ត្នមិនឲ្យអន្តរាយកើតឡើងបាន។
ឧទាហរណ៍៖ កាលបើមានហេតុគួរឲ្យកើតមានអន្តរាយក្នុងទីអាវាស, សង្ឃអាចសូមអារក្ខាអំពីរដ្ឋបាលបាន ( តាមគួរដល់អនុញ្ញាតក្នុងវិន័យ ) ។

                    សារព័ននៃវិធាបនឹងច្បាប់ សម្រាប់ប្រតិបតិ្ត ដើម្បីឱ្យមានសេចក្តីរៀបរយជាសាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ខទេវី» មានន័យដូចម្ដេច ?


អារក្ខទេវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កញ្ញាប្រកបដោយរូបសម្បត្តិ មានលំនាំដូចស្រីទេពអប្សរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារក្ខ» មានន័យដូចម្ដេច ?


អារក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា”។
ឧទាហរណ៍៖ លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។

                     អារក្សត្បាល់ ឈ្មោះល្បែងក្មេងមួយប្រភេទ លេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញ ច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល (ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម) ។ អារក្សទឹក បិសាចអ្នករក្សាទឹក, ខ្មោចចាំទឹកឬខ្មោចទឹក ( ម. ព. រាក្ស័ស ផង ) ។ អារក្ខទេវតា, អារក្ខទេព ឬ អារក្ស— (—រ៉ាក-ខៈ—ឬ —រ៉ាក់-ក្សៈ—) ទេវតាអ្នកបីបាច់រក្សាមនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ— រក្ស ក៏បាន ទេព្រ័ក្ស ក៏បាន ) ។ អារក្សព្រៃ បិសាចរក្សាព្រៃ, ខ្មោចព្រៃ ( ម. ព. រាក្ស័ស ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារកូដ» មានន័យដូចម្ដេច ?


អារកូដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្ពាន់ ។ អាកូដម័យ (—រ៉ៈកូដៈម៉ៃ) ដែលធ្វើដោយស្ពាន់, ដែលយកស្ពាន់ធ្វើ, ដែលជាស្ពាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារកាត់» មានន័យដូចម្ដេច ?


អារកាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចសេចក្តីទាំងអំណាច លើរឿងហេតុណាមួយ ដែលមិនដាច់ស្រេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អារ» មានន័យដូចម្ដេច ?


អារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ។
ឧទាហរណ៍៖ អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្ដាច់, អារតម្រឹម ។

                      កាត់ពន្លះ, លឿយកាត់ផ្ដាច់ ដោយសស្ត្រាមានកាំបិតជាដើម (រុញទាញៗដូចជាកាត់ដោយរណារ)។
ឧទាហរណ៍៖ អារពន្លះស្បែក ។

                     អារកាត់ (ព. ប្រ. ) សម្រេចសេចក្ដីដោយកាត់ប្រមាណ, ដោយស្មាន។
ឧទាហរណ៍៖ ខ្ញុំមិនហ៊ានអារកាត់សេចក្ដីនេះទេ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកាត់ផ្ដាច់ប្រយោជន៍ដែលខ្លួនត្រូវបាន គឺប្រយោជន៍ខាងការបន្តពូជពង្ស និងមាតាបិតុបដ្ឋាន ។ អារ នេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូន គឺដែលមិនធ្លាប់មានកូនសោះ, ហៅថា ស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្ដីប្រពន្ធ, មេគោអារ (ស្រីអារ ព. ខ្ព. ថា វញ្ឈា) ។ ទ្រព្យអារទ្រព្យផុត ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូន ហើយអ្នកទាំងពីរនោះឥតបានប្រគល់ឲ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យ ឬជាប្រយោជន៍ឃ្លាំងរបស់រាជការ គឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ
ឧទាហរណ៍៖ ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា “ក.” យាយ “ច.” ។

                   ពាក្យជាគុណបទនេះ កាលពីដើម អ្នកសរសេរតាមទម្លាប់រៀងខ្លួន គឺសរសេរជា អា ក៏មាន ជា អារ ក៏មាន, តាំងពីនេះតទៅគួរសរសេរជា អារ ចុះ ព្រោះមានអត្ថន័យសមជាង អា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ័ត» មានន័យដូចម្ដេច ?


អាយ័ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. អាយត្ត “ដែលពឹងផ្អែកលើអ្នកដទៃ, ដែលឥតអំណាចលើខ្លួន; បរាធីន ឬ អញ្ញាធីន, អនត្តាធីន”) បញ្ញត្ត, ហាមដោយដាច់ខាត, ដាក់អាជ្ញាឬដាក់កំហិតយ៉ាងតឹងតែង, ប្រិតយ៉ាងតឹង។
ឧទាហរណ៍៖ អាយ័តពុំឲ្យទៅមកទៀត ។

                      ហាម ឬដាក់កំហិតយ៉ាងដាច់ខាតចំពោះអ្នកកាន់កាប់ ឬអ្នកគ្រប់គ្រង។
ឧទាហរណ៍៖ អាយ័តពុំឲ្យប្រហែសធ្វេសបណ្ដោយគោឲ្យចូលស៊ីស្មៅក្នុងទីនេះទៀត ។

                     ប្រើជា គុ. ក៏មាន
ឧទាហរណ៍៖ មនុស្សអាយ័តគេ (ព. ម. ) មនុស្សកញ្ជះគេ (សរសេរជា អាយ៉ាត់ តាមទម្លាប់ក៏បាន) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ញត្តិហាមជាដាច់ខាត ការដាក់អាជ្ញា ឬកំហិតយ៉ាងតឹងតែង ដូចជាអាយ័តមិនឱ្យកាន់គ្រឿងសស្រ្តាវុធ ដោយឥតអនុញ្ញាត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ៌ៈ» មានន័យដូចម្ដេច ?


អាយ៌ៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ម. ព. អរិយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ៌ែន» មានន័យដូចម្ដេច ?


អាយ៌ែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អរិយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ៌េន» មានន័យដូចម្ដេច ?


អាយ៌េន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អរិយក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ៌កៈ» មានន័យដូចម្ដេច ?


អាយ៌កៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អរិយក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ៉ាត់» មានន័យដូចម្ដេច ?


អាយ៉ាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (មើលក្នុងពាក្យ អាយ័ត ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយោធន៍» មានន័យដូចម្ដេច ?


អាយោធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាយោធន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយោធន» មានន័យដូចម្ដេច ?


អាយោធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាយោធន) សង្គ្រាម, ចម្បាំង (ព. កា. ) : ប្រទេសសុខសោត បើមានអាយោធន៍ រដ្ឋរាស្ត្រច្របល់ កិច្ចការប្រយោជន៍ ហិនហោចឥតសល់ ព្រោះតែកង្វល់ ផ្ដល់ឲ្យតាមកាល ។ ឬមួយបែបទៀតថា : កំណើតអាយោធន៍ មានការក្រេវក្រោធ ជាដើមប្រធាន ទោះម្ខាងខំទប់ ម្ខាងទៀតរុករាន ដោយក្ដីឈ្លានពាន ទន្រ្ទានញាំញី ។ ជួនម្ខាងរំលោភ ព្រោះតែក្ដីល្មោភ ចង់បានទឹកដី របស់គេលាំងៗ ឥតអៀនខ្មាសអ្វី ម៉្លោះម្ចាស់ទឹកដី គេអត់ពុំបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយោគ» មានន័យដូចម្ដេច ?


អាយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្យាយាម; កិច្ចការរវល់; គ្រឿងប្រដាប់កាយ ។ ខ្សែធំទន់ឬសំពត់សម្រាប់ប្រើការអង្គុយផ្អែកពិតយោគខ្លួនឲ្យស្រួលសរសៃ, ហៅថា ខ្សែអាយោគឬសំពត់អាយោគ ( មានប្រើតែពីក្នុងបុរាណសម័យ; ក្នុង វិ. ពុ. ក៏មាននិយាយអំពីខ្សែឬសំពត់អាយោគនេះដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយូស» មានន័យដូចម្ដេច ?


អាយូស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. អាយុស៑ ( មើលក្នុងពាក្យ អាយុ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ—» មានន័យដូចម្ដេច ?


អាយុ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាយុ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា» មានន័យដូចម្ដេច ?


អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នក​មាន​អាយុ ។ ពាក្យ​លំអុត​សម្រាប់​ហៅ​មនុស្ស​ក្មេង​ជាង​ខ្លួន​ ឬ​អ្នក​ដែល​តូច​ជាង​ខ្លួន, ដែល​គេ​គោរព​ខ្លួន (ច្រើន​ប្រើ​ខាង​បព្វជិត​ជាង​គ្រហស្ថ)
ឧទាហរណ៍៖ និមន្ត​ទៅ​ណា​អាយុស្មន្ត ? និមន្ត​អាយុស្មន្ត​មក​ខាង​ណេះ ! អាយុស្មន្ត​សុខ​សប្បាយ​ទេ​ឬ ? (ម. ព. អាវុសោ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​សេស» មានន័យដូចម្ដេច ?


អាយុ​សេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេស​នៃ​អាយុ គឺ​អាយុ​ដែល​មាន​សេស មិន​គត់​ឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​សង្ខារ» មានន័យដូចម្ដេច ?


អាយុ​សង្ខារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. អាយុស៑ + សំស្ការ > អាយុះ​សំស្ការ) ការ​ភ្ជុំ​អាយុ, ការ​កំណត់​អាយុ​ដែល​នឹង​ដល់​មរណ​កាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​វេទ ឬ អាយុពេ្វទ, អាយុ​វ៌េទ» មានន័យដូចម្ដេច ?


អាយុ​វេទ ឬ អាយុពេ្វទ, អាយុ​វ៌េទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុ​វ៌េទ) វិទ្យា​សម្រាប់​រក្សា​អាយុ, វិជ្ជា​សម្រាប់​ចម្រើន​អាយុ, សម្រាប់​បង្កើត​សុខ​ភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​វស្សា» មានន័យដូចម្ដេច ?


អាយុ​វស្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុ ​និង​វស្សា គឺ​ចំនួន​អាយុ​ និង​ចំនួន​វស្សា​ដែល​បួស (បាន​ប៉ុន្មាន​ហើយ ?) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​វឌ្ឍន​ការណ៍» មានន័យដូចម្ដេច ?


អាយុ​វឌ្ឍន​ការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដែល​នាំ​ឲ្យ​ចម្រើន​អាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយ​ល្អ), សេចក្ដី​សុខ, កម្លាំង (ពាក្យ​សម្រាប់​ឲ្យ​ពរ)
ឧទាហរណ៍៖ សូម​ឲ្យ​អ្នក​មាន​អាយុ, វណ្ណៈ, សុខៈ, ពលៈ ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​វឌ្ឍនៈ ឬ –វឌ្ឍន៍» មានន័យដូចម្ដេច ?


អាយុ​វឌ្ឍនៈ ឬ –វឌ្ឍន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ចម្រើន​អាយុ
ឧទាហរណ៍៖ ថ្នាំ​អាយុ​វឌ្ឍនៈ ថ្នាំ​ចម្រើន​អាយុ (ហៅ អាយុ​វឌ្ឍន​ភេសជ្ជ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ពេទ្យ ឬ –វេជ្ជ» មានន័យដូចម្ដេច ?


អាយុ​ពេទ្យ ឬ –វេជ្ជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេទ្យ​អ្នក​ចេះ​វិធី​ថែ​រក្សា​ឲ្យ​មាន​អាយុ​វែង ឬ​ពេទ្យ​អ្នក​ចេះ​ថ្នាំ​ចម្រើន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ពរ» មានន័យដូចម្ដេច ?


អាយុ​ពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស.) ពរ​ថា​ឲ្យ​មាន​អាយុ​វែង (ដូច​ពរ​ជា សូម​ឲ្យ​អ្នក​មាន​អាយុ​វែង ! …) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​បរិយោសាន» មានន័យដូចម្ដេច ?


អាយុ​បរិយោសាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះ​បយ៌វសាន) ទី​បំផុត​នៃ​អាយុ ។
ឧទាហរណ៍៖ អាយុ​ហបរិយោសាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​បរិមាណ» មានន័យដូចម្ដេច ?


អាយុ​បរិមាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រាប់​អាយុ; ការ​ស្មាន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​បរិច្ឆេទ» មានន័យដូចម្ដេច ?


អាយុ​បរិច្ឆេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កំណត់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ទាន» មានន័យដូចម្ដេច ?


អាយុ​ទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឲ្យ​អាយុ គឺ​ការ​ជួយ​ឲ្យ​មាន​ជីវិត (ជីវិត​ទាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ជីវិត» មានន័យដូចម្ដេច ?


អាយុ​ជីវិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស.) ដំណើរ​មាន​អាយុ​រស់​នៅ
ឧទាហរណ៍៖ សូម​ឲ្យ​ខ្ញុំ​មាន​អាយុ​ជីវិត​ត​ទៅ​ទៀត ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​ជន្ម ឬ–ជន្មន, –ជន្មា, –ជន្មាន» មានន័យដូចម្ដេច ?


អាយុ​ជន្ម ឬ–ជន្មន, –ជន្មា, –ជន្មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. ស. អាយុ​កំណើត គឺ​អាយុ​ដែល​រាប់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ឬ​តាំង​ពី​ថ្ងៃ​កើត​មក​ដល់​ថ្ងៃ​នេះ (ម. ព. ជន្ម ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​គណនា» មានន័យដូចម្ដេច ?


អាយុ​គណនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រាប់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​កាល» មានន័យដូចម្ដេច ?


អាយុ​កាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​នៃ​អាយុ​គឺ​ជំនាន់, ស្រករ, ស្របក់​ស្របាល​នៃ​អាយុ​ ឬ​កាល​កំណត់​នៃ​អាយុ​ចំនួន​ប៉ុណ្ណោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​កាម» មានន័យដូចម្ដេច ?


អាយុ​កាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង់​បាន​អាយុ​វែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ​កប្ប ឬ –កល្ប» មានន័យដូចម្ដេច ?


អាយុ​កប្ប ឬ –កល្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណត់​នៃ​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុប្បមាណ ឬ –ប្រមាណ» មានន័យដូចម្ដេច ?


អាយុប្បមាណ ឬ –ប្រមាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុធ» មានន័យដូចម្ដេច ?


អាយុធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ដូចគ្នានឹង អាវុធ ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុត្តកៈ» មានន័យដូចម្ដេច ?


អាយុត្តកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អាយុត្តក; សំ. អាយុក្តក ) អ្នកមានមុខងារ ឬនាទីជាអ្នកតឿនទារសួយអាករ, ជាអ្នកទារពន្ធ ឬហូតពន្ធ, ហូតភាស៊ី; អាជ្ញាហ្លួងទារពន្ធ; ស្មៀនកាន់បញ្ជីពន្ធ, ចៅហ្វាយពន្ធ ឬនាយពន្ធ ។
ខ្មែរសម័យបច្ចុប្បន្ន ហៅក្រុមលេខកៈមួយក្រុមធ្វើរាជការក្នុងព្រះបរមរាជវាំង ប៉ុន្តែហៅ រាជាយុត្តកៈ ( មើលត្រង់ រាជា—ក្នុងពាក្យ រាជ ) ។

                       សេនានី ជាអ្នកមានភារៈខាងចាត់ចែងស្បៀងអាហារ និងផ្គត់ផ្គង់នូវយោធាបរិក្ខារដល់កងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុត្តកដ្ឋាន» មានន័យដូចម្ដេច ?


អាយុត្តកដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងជាទីធ្វើការរបស់អាយុត្តកៈ អង្គមន្រ្តីខាងទាហាន ដែលមានភារៈគ្រប់គ្រងកាន់ប្រាក់កាស សម្រាប់ចំណាយក្នុងកងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុគ្រប់ការ» មានន័យដូចម្ដេច ?


អាយុគ្រប់ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុមនុស្សប្រុស ឬស្រ្តី ដែលល្មមមានប្រពន្ធ ឬយកប្តីបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុក្ខ័យ ឬ–ក្ស័យ» មានន័យដូចម្ដេច ?


អាយុក្ខ័យ ឬ–ក្ស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​អស់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយុ» មានន័យដូចម្ដេច ?


អាយុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អាយុស៑ ឬជា អាយុ ក៏មានខ្លះ) ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន។
ឧទាហរណ៍៖ អាយុ២០ឆ្នាំ ។

                      ខ្មែរប្រើជា អាយូស ក៏មាន (—យ៉ូស), ក្លាយមកពី សំ. អាយុស៑ ។ អាយុកប្ប ឬ —កល្ប (—ក័ប ឬ —ក័ល) កំណត់នៃអាយុ ។ អាយុកាម ការចង់បានអាយុវែង ។ អាយុកាល កាលនៃអាយុ គឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះៗ ។ អាយុក្ខ័យ ឬ —ក្ស័យ ដំណើរអស់អាយុ ។ អាយុគណនា (—គៈណៈ—) ការរាប់អាយុ ។ អាយុជន្ម ឬ —ជន្មន, —ជន្មា,— ជន្មាន (—ជន់ ឬ —ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស. ) អាយុកំណើត គឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ (ម. ព. ជន្ម ផង) ។ អាយុជីវិត (បា. ស. ) ដំណើរមានអាយុរស់នៅ។
ឧទាហរណ៍៖ សូមឲ្យខ្ញុំមានអាយុជីវិតតទៅទៀត! ។

                     អាយុទាន ការឲ្យអាយុ គឺការជួយឲ្យមានជីវិត (ជីវិតទាន) ។ អាយុបរិច្ឆេទ (—ប៉ៈរ៉ិច-ឆែត) ការកំណត់អាយុ ។ អាយុបរិមាណ (—ប៉ៈរ៉ិម៉ាន) ការរាប់អាយុ; ការស្មានអាយុ ។ អាយុបរិយោសាន ឬ អាយុហបរិយោសាន (—ប៉ៈរ៉ិយ៉ោ— ឬ —ហៈ—; បា. ; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះបយ៌វសាន) ទីបំផុតនៃអាយុ ។ អាយុប្បមាណ ឬ —ប្រមាណ ចំនួនអាយុ ។ អាយុពរ (បា. ស. ) ពរថាឲ្យមានអាយុវែង (ដូចពរថា សូមឲ្យអ្នកមានអាយុវែង!…) ។ អាយុពេទ្យ ឬ —វេជ្ជ ពេទ្យអ្នកចេះវិធីថែរក្សាឲ្យមានអាយុវែង ឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ ។ អាយុវឌ្ឍនៈ ឬ —វឌ្ឍន៍ (—វ័ត-ឍៈនៈ ឬ—វ័ត) ដំណើរចម្រើនអាយុ។
ឧទាហរណ៍៖ ថ្នាំអាយុវឌ្ឍនៈ ថ្នាំចម្រើនអាយុ (ហៅ អាយុវឌ្ឍនភេសជ្ជ ក៏បាន) ។

                      អាយុវឌ្ឍនការណ៍ ហេតុដែលនាំឲ្យចម្រើនអាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយល្អ), សេចក្ដីសុខ, កម្លាំង (ពាក្យសម្រាប់ឲ្យពរ) : សូមឲ្យអ្នកមានអាយុ, វណ្ណៈ, សុខៈ, ពលៈ! ។ អាយុវស្សា អាយុនិងវស្សា គឺចំនួនអាយុនិងចំនួនវស្សាដែលបួស ( បានប៉ុន្មានហើយ? ) ។ អាយុវេទ ឬ អាយុព្វេទ, អាយុវ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុវ៌េទ) វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព ។ អាយុសង្ខារ (បា. ; សំ. អាយុស៑ + សំស្ការ > អាយុះសំស្ការ) ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល ។ អាយុសេស (—សែស) សេសនៃអាយុ គឺអាយុដែលមានសេស មិនគត់ឆ្នាំ ។ អាយុស្មន្ត, ឬ អាយស្មន្ត, អាយស្មា (—យុស-ស្មន់ ឬ —យ៉័ស-ស្មន់, —យ៉័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នកមានអាយុ ។ ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន (ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ)។
ឧទាហរណ៍៖ និមន្តទៅណាអាយុស្មន្ត?; និមន្តអាយុស្មន្តមកខាងណេះ! ; អាយុស្មន្តសុខសប្បាយទេឬ? ( ម. ព. អាវុសោ ផង ) ។

                     ដំណើរប្រព្រឹត្តទៅនៃជីវិត កាលរបស់ជីវិត កាលដែលជីវិតកំពុងនៅមាន កំណត់នៃអាយុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាយនកម្ម» មានន័យដូចម្ដេច ?


អាយាយនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យអ្នកនិពន្ធដែលស្រែកហៅរកឱ្យទេវតា ឬវត្ថុសក្តិសិទ្ធិជួយទំនុកបំរុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាម័ក» មានន័យដូចម្ដេច ?


អាយាម័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលសម្រាប់សម្រួលដំណើរ បរិធានម៉្យាង សម្រាប់សម្រួលល្បឿនគ្រឿងចក្រឱ្យដើរស្មើកុំឱ្យយឺត កុំឱ្យលឿនពេក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្រាប់សម្រួលដំណើរ បរិធានម៉្យាង សម្រាប់សម្រួលល្បឿនគ្រឿងចក្រឱ្យដើរស្មើកុំឱ្យយឺត កុំឱ្យលឿនពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាមិក» មានន័យដូចម្ដេច ?


អាយាមិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា នៃអាយាម័ក (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាមន្តរ» មានន័យដូចម្ដេច ?


អាយាមន្តរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈបណ្តោយខ្សែផែនដី គិតពីអក្ខោសានម្ខាង ទៅម្ខាង ដោយធៀបទៅនឹងខ្សែនៃភូមធ្យរេខា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាចន—» មានន័យដូចម្ដេច ?


អាយាចន—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាយាចន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយាចនៈ» មានន័យដូចម្ដេច ?


អាយាចនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយាចន) ការទទូចសូម; ការអង្វរ; ការជម្រាប; ការអញ្ជើញ, ការនិមន្ត, ការអារាធនា។
ឧទាហរណ៍៖ ធ្វើអាយាចនៈ ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាយាចន (—យ៉ាចៈន៉ៈ), ដូចជា អាយាចនកថា ពាក្យសូម; ពាក្យអង្វរ; ពាក្យនិមន្តឬអញ្ជើញ ។ អាយាចនបត្រ សំបុត្រអញ្ជើញឬនិមន្ត ។ អាយាចនភាព ភាពឬដំណើរនៃការអញ្ជើញឬការនិមន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយលម្ពាយ» មានន័យដូចម្ដេច ?


អាយលម្ពាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយឃ្លាតពី អាលម្ពាយ (គួរឈប់ប្រើពាក្យឃា្លតក្លាយនេះ, គួរប្រើពាក្យ អាលម្ពាយ វិញ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយតភាព» មានន័យដូចម្ដេច ?


អាយតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពតឹងចង្អៀត ភាពតឹង បានដល់សេចក្តីសុខសាន្តក្នុងលោក ឬក្នុងភូមិភាគណាមួយ ដែលនាំឱ្យព្រួយបារម្ភ ដោយខ្លាចក្រែងមានចំបាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយតនៈ» មានន័យដូចម្ដេច ?


អាយតនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយតន) លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេស ឬជាតិភូមិ; ហេតុឬការណ៍ ។ ព. ពុ. ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះហៅថា អាយតនៈ ខាងក្នុង (ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ទាំង ៦ នេះ ហៅថា អាយតនៈខាងក្រៅ (ហៅឲ្យពេញថា រូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ, ផោដ្ឋព្វាយតនៈ, ធម្មាយតនៈ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន ។ អាយតនៈ សព្ទនេះ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា ទេវាយតនៈ លំនៅរបស់ទេវតា (អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជន ដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា ក៏ហៅ ទេវាយតនៈ ដែរ) ។ ឥស្សរាយតនៈ លំនៅរបស់ឥស្សរជន ។ សុវណ្ណាយតនៈ កន្លែងកើតមាសឬអណ្ដូងមាស ។ រតនាយតនៈ អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង ។ សកុណាយតនៈ សមោសរណដ្ឋាននៃហ្វូងបក្សី ។ អស្សាយតនៈ សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ (ប្រទេសដើមកំណើតសេះ) ។ គវាយតនៈ សញ្ជាតិប្រទេសនៃហ្វូងគោ ។ មុត្តាយតនៈ ហេតុឬការណ៍ដែលនាំឲ្យរួច (ចាកទុក្ខ) ។ ល ។ ព. វ. អាយតនៈ នេះចួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន (ហៅថា បទបូរណៈ ឬ សកត្ថ), ដូចជា កម្មាយតនៈ ការងារ, កិច្ចការ, របរ; អំពើ (ដូចគ្នានឹង កម្ម ទទេដែរ); សិប្បាយតនៈ សិប្បៈឬសិល្បៈ, សិល្ប៍ (ដូចគ្នានឹង សិប្ប ទទេដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយតនិបាត» មានន័យដូចម្ដេច ?


អាយតនិបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយត “ដែលញែកឬវាតចេញឲ្យទូលាយ” + និបាត “និបាតសព្ទ”) ទីបំផុតនៃនាមសព្ទដែលសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យរបស់វិភត្តិនាម, ដូចជា បុរិស “បុរស” ផ្សំនឹងវិភត្តិនាមជា បុរិសោ “រីបុរស”, បុរិសំ “នូវបុរស”, បុរិសេន “ដែលបុរស”, បុរិសស្ស “ដល់បុរស” ឬ “នៃបុរស” ជាដើម; ឱ, º , ឯន, ស្ស ឬ រី, នូវ, ដែល, ដល់, នៃ ជា អាយតនិបាត (ព. វ. ) ។ ល។ ព. កា។ បញ្ជាក់ការប្រើអាយតនិបាត : និបាតពួកនេះទាំងប៉ុន្មាន អ្នកប្រើស្មានៗច្រើនតែភ្លាត់ នៃ-នូវ-ដល់-ដោយគួរប្រយ័ត្ន កុំឲ្យវិបត្តិខូចសេចក្ដី ។ គួរអ្នកស្រឡាញ់អក្សរជាតិ កុំប្រើឲ្យឃ្លាតចាកវិធី គួរធ្វើសម្ព័ន្ធឲ្យខ្ទេចខ្ទី ឈ្លេចឈ្លីជាមុនសិនសឹមប្រើ ។ ពាក្យដល់និងនៃសេចក្ដីផ្សេង ជួនភ័ន្តវង្វេងប្រើសើៗ បែរមានសេចក្ដីប៉ះទៅលើ ក្ដីច្នេះសោះតើជាច្នោះវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាយ» មានន័យដូចម្ដេច ?


អាយ


👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដែលទីទៃពីពាក្យថា នាយ ឬ ខាងនាយ គឺខាងនេះ, ខាងឯណេះ។
ឧទាហរណ៍៖ ខាងអាយ; ត្រើយអាយ, ស្រុកអាយ, ឯអាយ, រៀងអាយ, មកអាយសិន! ។

                       នាយអាយ កិ. វិ. ពីនេះពីនោះ, ខាងណេះខាងណោះ, ត្រង់ណេះត្រង់ណោះ។
ឧទាហរណ៍៖ និយាយលេងនាយអាយ; ចាំរកនាយអាយមើល ក្រែងលោបាន ។

                      ថានាយថាអាយ ថានេះថានោះ, ថានេះហើយថានោះទៀត ។ លូកនាយលូកអាយ លូកនេះហើយលូកនោះទៀត ។ ល ។ ព. ទ. បុ. ថា : ជួញជិតៗ ជាជាងជួញឆ្ងាយ ជួញរៀងអាយ ចិញ្ចឹមមាតា ។ ព. កា. ថា : …ហៃកូនមាសម្ដាយ មកអាយឆាប់រ៉ា ម្ដាយនឹងប្រាប់បា ឲ្យដឹងរឿងហេតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម័យ» មានន័យដូចម្ដេច ?


អាម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាមយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉េរិគ» មានន័យដូចម្ដេច ?


អាម៉េរិគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាម៉េរិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉េរិក័ន» មានន័យដូចម្ដេច ?


អាម៉េរិក័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។ )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉េរិក័ង» មានន័យដូចម្ដេច ?


អាម៉េរិក័ង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉េរិកែន» មានន័យដូចម្ដេច ?


អាម៉េរិកែន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉េរិក» មានន័យដូចម្ដេច ?


អាម៉េរិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. អាម៉េរិគើ៍ : Amérique; អ. អាម៉េរិកា America) ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោក នៅក្នុងចន្លោះលំហនៃមហាសមុទ្រអត្លង់ទិគនិងមហាសមុទ្រប៉ាស៊ីហ្វិគ (រាប់ចូលក្នុងចំនួនមហាទ្វីបទាំង ៥)។
ឧទាហរណ៍៖ ភូមិភាគនៃទ្វីបអាម៉េរិគ ចែកក្នុងភូមិសាស្ត្រជា៣ភាគគឺ អាម៉េរិគខាងជើង, អាម៉េរិគកណ្ដាល, អាម៉េរិគខាងត្បូង ។

                     ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាម៉េរិគនោះ, បុរសហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្រ្តីហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរច្រើនហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំងបុរសទាំងស្រ្តី។
ឧទាហរណ៍៖ ប្រុសអាម៉េរិក័ង, ស្រីអាម៉េរិក័ង ។ ម. ព. មហាទ្វីប ផង ។

                    ប្រទេស អាម៉េរិក (សហរដ្ឋ), (រាជធានី/​រដ្ឋធានី) វ៉ាស៊ីនតោន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉ាស់» មានន័យដូចម្ដេច ?


អាម៉ាស់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថោក, ថោកទាបឬទាបថោក; អាស្រូវ; អាប់, អាប់ឱន។
ឧទាហរណ៍៖ អាម៉ាស់មុខ ថោកមុខ, អាប់មុខ ។ អាម៉ាស់កេរ្តិ៍ ថោកកេរ្តិ៍ឈ្មោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាម៉ាន់» មានន័យដូចម្ដេច ?


អាម៉ាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្ស៊កដានី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទ—» មានន័យដូចម្ដេច ?


អាមោទ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាមោទ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទ​ភាព» មានន័យដូចម្ដេច ?


អាមោទ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ ឬ​ដំណើរ​នៃ​អាមោទៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទ​គន្ធ» មានន័យដូចម្ដេច ?


អាមោទ​គន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិន​ក្រអូប​ខ្លាំង, ក្លិន​ក្រអូប​សាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទ​កថា ឬ –វាចា, –វាទ» មានន័យដូចម្ដេច ?


អាមោទ​កថា ឬ –វាចា, –វាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​រួសរាយ​ ឬ​ស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយ​មាន​សេចក្ដី​រីករាយ ឬ​ដោយ​មាន​អំណរ​ខ្លាំង ។ (ព. កា.)
ឧទាហរណ៍៖ អាមោទ​វាទ​ញាតិ​រីករាយ ស្រស់ស្រាយ​សប្បាយ​ទាំងអស់​គ្នា ជា​ភាព​ឲ្យ​មាន​សមគ្គា ដែល​ជា​ប្រភព​សាមគ្គី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទៈ» មានន័យដូចម្ដេច ?


អាមោទៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាមោទ ។ )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាមោទ» មានន័យដូចម្ដេច ?


អាមោទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាមោទ) សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់ ។ ប្រើជា គុ. ផងក៏បាន “ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ” ។ អាមោទកថា ឬ —វាចា, —វាទ សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយមានសេចក្ដីរីករាយ ឬដោយមានអំណរខ្លាំង ។ (ព. កា. ) : អាមោទវាទញាតិរីករាយ ស្រស់ស្រាយសប្បាយទាំងអស់គ្នា ជាភាពឲ្យមានសមគ្គា ដែលជាប្រភពសាមគ្គី ។ អាមោទគន្ធ (—គ័ន ឬ គន់,— គន់-ធ) ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ ។ អាមោទបុស្ប (—បុស) ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ ។ អាមោទភាព ភាពឬដំណើរនៃអាមោទៈ ។ អាមោទរស (—រស់) រសនៃអាមោទៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖