Posted on Leave a comment

តើពាក្យ «អាយ៌កៈ» មានន័យដូចម្ដេច ?

អាយ៌កៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អរិយក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយ៉ាត់» មានន័យដូចម្ដេច ?

អាយ៉ាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (មើលក្នុងពាក្យ អាយ័ត ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយោធន៍» មានន័យដូចម្ដេច ?

អាយោធន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាយោធន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយោធន» មានន័យដូចម្ដេច ?

អាយោធន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាយោធន) សង្គ្រាម, ចម្បាំង (ព. កា. ) : ប្រទេសសុខសោត បើមានអាយោធន៍ រដ្ឋរាស្ត្រច្របល់ កិច្ចការប្រយោជន៍ ហិនហោចឥតសល់ ព្រោះតែកង្វល់ ផ្ដល់ឲ្យតាមកាល ។ ឬមួយបែបទៀតថា : កំណើតអាយោធន៍ មានការក្រេវក្រោធ ជាដើមប្រធាន ទោះម្ខាងខំទប់ ម្ខាងទៀតរុករាន ដោយក្ដីឈ្លានពាន ទន្រ្ទានញាំញី ។ ជួនម្ខាងរំលោភ ព្រោះតែក្ដីល្មោភ ចង់បានទឹកដី របស់គេលាំងៗ ឥតអៀនខ្មាសអ្វី ម៉្លោះម្ចាស់ទឹកដី គេអត់ពុំបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយោគ» មានន័យដូចម្ដេច ?

អាយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្យាយាម; កិច្ចការរវល់; គ្រឿងប្រដាប់កាយ ។ ខ្សែធំទន់ឬសំពត់សម្រាប់ប្រើការអង្គុយផ្អែកពិតយោគខ្លួនឲ្យស្រួលសរសៃ, ហៅថា ខ្សែអាយោគឬសំពត់អាយោគ ( មានប្រើតែពីក្នុងបុរាណសម័យ; ក្នុង វិ. ពុ. ក៏មាននិយាយអំពីខ្សែឬសំពត់អាយោគនេះដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយូស» មានន័យដូចម្ដេច ?

អាយូស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. អាយុស៑ ( មើលក្នុងពាក្យ អាយុ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ—» មានន័យដូចម្ដេច ?

អាយុ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាយុ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា» មានន័យដូចម្ដេច ?

អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នក​មាន​អាយុ ។ ពាក្យ​លំអុត​សម្រាប់​ហៅ​មនុស្ស​ក្មេង​ជាង​ខ្លួន​ ឬ​អ្នក​ដែល​តូច​ជាង​ខ្លួន, ដែល​គេ​គោរព​ខ្លួន (ច្រើន​ប្រើ​ខាង​បព្វជិត​ជាង​គ្រហស្ថ)
ឧទាហរណ៍៖ និមន្ត​ទៅ​ណា​អាយុស្មន្ត ? និមន្ត​អាយុស្មន្ត​មក​ខាង​ណេះ ! អាយុស្មន្ត​សុខ​សប្បាយ​ទេ​ឬ ? (ម. ព. អាវុសោ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​សេស» មានន័យដូចម្ដេច ?

អាយុ​សេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេស​នៃ​អាយុ គឺ​អាយុ​ដែល​មាន​សេស មិន​គត់​ឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​សង្ខារ» មានន័យដូចម្ដេច ?

អាយុ​សង្ខារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. អាយុស៑ + សំស្ការ > អាយុះ​សំស្ការ) ការ​ភ្ជុំ​អាយុ, ការ​កំណត់​អាយុ​ដែល​នឹង​ដល់​មរណ​កាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​វេទ ឬ អាយុពេ្វទ, អាយុ​វ៌េទ» មានន័យដូចម្ដេច ?

អាយុ​វេទ ឬ អាយុពេ្វទ, អាយុ​វ៌េទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុ​វ៌េទ) វិទ្យា​សម្រាប់​រក្សា​អាយុ, វិជ្ជា​សម្រាប់​ចម្រើន​អាយុ, សម្រាប់​បង្កើត​សុខ​ភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​វស្សា» មានន័យដូចម្ដេច ?

អាយុ​វស្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុ ​និង​វស្សា គឺ​ចំនួន​អាយុ​ និង​ចំនួន​វស្សា​ដែល​បួស (បាន​ប៉ុន្មាន​ហើយ ?) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​វឌ្ឍន​ការណ៍» មានន័យដូចម្ដេច ?

អាយុ​វឌ្ឍន​ការណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដែល​នាំ​ឲ្យ​ចម្រើន​អាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយ​ល្អ), សេចក្ដី​សុខ, កម្លាំង (ពាក្យ​សម្រាប់​ឲ្យ​ពរ)
ឧទាហរណ៍៖ សូម​ឲ្យ​អ្នក​មាន​អាយុ, វណ្ណៈ, សុខៈ, ពលៈ ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​វឌ្ឍនៈ ឬ –វឌ្ឍន៍» មានន័យដូចម្ដេច ?

អាយុ​វឌ្ឍនៈ ឬ –វឌ្ឍន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ចម្រើន​អាយុ
ឧទាហរណ៍៖ ថ្នាំ​អាយុ​វឌ្ឍនៈ ថ្នាំ​ចម្រើន​អាយុ (ហៅ អាយុ​វឌ្ឍន​ភេសជ្ជ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ពេទ្យ ឬ –វេជ្ជ» មានន័យដូចម្ដេច ?

អាយុ​ពេទ្យ ឬ –វេជ្ជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេទ្យ​អ្នក​ចេះ​វិធី​ថែ​រក្សា​ឲ្យ​មាន​អាយុ​វែង ឬ​ពេទ្យ​អ្នក​ចេះ​ថ្នាំ​ចម្រើន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ពរ» មានន័យដូចម្ដេច ?

អាយុ​ពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស.) ពរ​ថា​ឲ្យ​មាន​អាយុ​វែង (ដូច​ពរ​ជា សូម​ឲ្យ​អ្នក​មាន​អាយុ​វែង ! …) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​បរិយោសាន» មានន័យដូចម្ដេច ?

អាយុ​បរិយោសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះ​បយ៌វសាន) ទី​បំផុត​នៃ​អាយុ ។
ឧទាហរណ៍៖ អាយុ​ហបរិយោសាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​បរិមាណ» មានន័យដូចម្ដេច ?

អាយុ​បរិមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រាប់​អាយុ; ការ​ស្មាន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​បរិច្ឆេទ» មានន័យដូចម្ដេច ?

អាយុ​បរិច្ឆេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កំណត់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ទាន» មានន័យដូចម្ដេច ?

អាយុ​ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឲ្យ​អាយុ គឺ​ការ​ជួយ​ឲ្យ​មាន​ជីវិត (ជីវិត​ទាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ជីវិត» មានន័យដូចម្ដេច ?

អាយុ​ជីវិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស.) ដំណើរ​មាន​អាយុ​រស់​នៅ
ឧទាហរណ៍៖ សូម​ឲ្យ​ខ្ញុំ​មាន​អាយុ​ជីវិត​ត​ទៅ​ទៀត ! ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​ជន្ម ឬ–ជន្មន, –ជន្មា, –ជន្មាន» មានន័យដូចម្ដេច ?

អាយុ​ជន្ម ឬ–ជន្មន, –ជន្មា, –ជន្មាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. ស. អាយុ​កំណើត គឺ​អាយុ​ដែល​រាប់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ឬ​តាំង​ពី​ថ្ងៃ​កើត​មក​ដល់​ថ្ងៃ​នេះ (ម. ព. ជន្ម ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​គណនា» មានន័យដូចម្ដេច ?

អាយុ​គណនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រាប់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​កាល» មានន័យដូចម្ដេច ?

អាយុ​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​នៃ​អាយុ​គឺ​ជំនាន់, ស្រករ, ស្របក់​ស្របាល​នៃ​អាយុ​ ឬ​កាល​កំណត់​នៃ​អាយុ​ចំនួន​ប៉ុណ្ណោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​កាម» មានន័យដូចម្ដេច ?

អាយុ​កាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង់​បាន​អាយុ​វែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ​កប្ប ឬ –កល្ប» មានន័យដូចម្ដេច ?

អាយុ​កប្ប ឬ –កល្ប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណត់​នៃ​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុប្បមាណ ឬ –ប្រមាណ» មានន័យដូចម្ដេច ?

អាយុប្បមាណ ឬ –ប្រមាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុធ» មានន័យដូចម្ដេច ?

អាយុធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ដូចគ្នានឹង អាវុធ ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុត្តកៈ» មានន័យដូចម្ដេច ?

អាយុត្តកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អាយុត្តក; សំ. អាយុក្តក ) អ្នកមានមុខងារ ឬនាទីជាអ្នកតឿនទារសួយអាករ, ជាអ្នកទារពន្ធ ឬហូតពន្ធ, ហូតភាស៊ី; អាជ្ញាហ្លួងទារពន្ធ; ស្មៀនកាន់បញ្ជីពន្ធ, ចៅហ្វាយពន្ធ ឬនាយពន្ធ ។
ខ្មែរសម័យបច្ចុប្បន្ន ហៅក្រុមលេខកៈមួយក្រុមធ្វើរាជការក្នុងព្រះបរមរាជវាំង ប៉ុន្តែហៅ រាជាយុត្តកៈ ( មើលត្រង់ រាជា—ក្នុងពាក្យ រាជ ) ។

                       សេនានី ជាអ្នកមានភារៈខាងចាត់ចែងស្បៀងអាហារ និងផ្គត់ផ្គង់នូវយោធាបរិក្ខារដល់កងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុត្តកដ្ឋាន» មានន័យដូចម្ដេច ?

អាយុត្តកដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងជាទីធ្វើការរបស់អាយុត្តកៈ អង្គមន្រ្តីខាងទាហាន ដែលមានភារៈគ្រប់គ្រងកាន់ប្រាក់កាស សម្រាប់ចំណាយក្នុងកងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុគ្រប់ការ» មានន័យដូចម្ដេច ?

អាយុគ្រប់ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាយុមនុស្សប្រុស ឬស្រ្តី ដែលល្មមមានប្រពន្ធ ឬយកប្តីបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុក្ខ័យ ឬ–ក្ស័យ» មានន័យដូចម្ដេច ?

អាយុក្ខ័យ ឬ–ក្ស័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​អស់​អាយុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយុ» មានន័យដូចម្ដេច ?

អាយុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អាយុស៑ ឬជា អាយុ ក៏មានខ្លះ) ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន។
ឧទាហរណ៍៖ អាយុ២០ឆ្នាំ ។

                      ខ្មែរប្រើជា អាយូស ក៏មាន (—យ៉ូស), ក្លាយមកពី សំ. អាយុស៑ ។ អាយុកប្ប ឬ —កល្ប (—ក័ប ឬ —ក័ល) កំណត់នៃអាយុ ។ អាយុកាម ការចង់បានអាយុវែង ។ អាយុកាល កាលនៃអាយុ គឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះៗ ។ អាយុក្ខ័យ ឬ —ក្ស័យ ដំណើរអស់អាយុ ។ អាយុគណនា (—គៈណៈ—) ការរាប់អាយុ ។ អាយុជន្ម ឬ —ជន្មន, —ជន្មា,— ជន្មាន (—ជន់ ឬ —ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស. ) អាយុកំណើត គឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ (ម. ព. ជន្ម ផង) ។ អាយុជីវិត (បា. ស. ) ដំណើរមានអាយុរស់នៅ។
ឧទាហរណ៍៖ សូមឲ្យខ្ញុំមានអាយុជីវិតតទៅទៀត! ។

                     អាយុទាន ការឲ្យអាយុ គឺការជួយឲ្យមានជីវិត (ជីវិតទាន) ។ អាយុបរិច្ឆេទ (—ប៉ៈរ៉ិច-ឆែត) ការកំណត់អាយុ ។ អាយុបរិមាណ (—ប៉ៈរ៉ិម៉ាន) ការរាប់អាយុ; ការស្មានអាយុ ។ អាយុបរិយោសាន ឬ អាយុហបរិយោសាន (—ប៉ៈរ៉ិយ៉ោ— ឬ —ហៈ—; បា. ; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះបយ៌វសាន) ទីបំផុតនៃអាយុ ។ អាយុប្បមាណ ឬ —ប្រមាណ ចំនួនអាយុ ។ អាយុពរ (បា. ស. ) ពរថាឲ្យមានអាយុវែង (ដូចពរថា សូមឲ្យអ្នកមានអាយុវែង!…) ។ អាយុពេទ្យ ឬ —វេជ្ជ ពេទ្យអ្នកចេះវិធីថែរក្សាឲ្យមានអាយុវែង ឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ ។ អាយុវឌ្ឍនៈ ឬ —វឌ្ឍន៍ (—វ័ត-ឍៈនៈ ឬ—វ័ត) ដំណើរចម្រើនអាយុ។
ឧទាហរណ៍៖ ថ្នាំអាយុវឌ្ឍនៈ ថ្នាំចម្រើនអាយុ (ហៅ អាយុវឌ្ឍនភេសជ្ជ ក៏បាន) ។

                      អាយុវឌ្ឍនការណ៍ ហេតុដែលនាំឲ្យចម្រើនអាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយល្អ), សេចក្ដីសុខ, កម្លាំង (ពាក្យសម្រាប់ឲ្យពរ) : សូមឲ្យអ្នកមានអាយុ, វណ្ណៈ, សុខៈ, ពលៈ! ។ អាយុវស្សា អាយុនិងវស្សា គឺចំនួនអាយុនិងចំនួនវស្សាដែលបួស ( បានប៉ុន្មានហើយ? ) ។ អាយុវេទ ឬ អាយុព្វេទ, អាយុវ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុវ៌េទ) វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព ។ អាយុសង្ខារ (បា. ; សំ. អាយុស៑ + សំស្ការ > អាយុះសំស្ការ) ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល ។ អាយុសេស (—សែស) សេសនៃអាយុ គឺអាយុដែលមានសេស មិនគត់ឆ្នាំ ។ អាយុស្មន្ត, ឬ អាយស្មន្ត, អាយស្មា (—យុស-ស្មន់ ឬ —យ៉័ស-ស្មន់, —យ៉័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នកមានអាយុ ។ ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន (ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ)។
ឧទាហរណ៍៖ និមន្តទៅណាអាយុស្មន្ត?; និមន្តអាយុស្មន្តមកខាងណេះ! ; អាយុស្មន្តសុខសប្បាយទេឬ? ( ម. ព. អាវុសោ ផង ) ។

                     ដំណើរប្រព្រឹត្តទៅនៃជីវិត កាលរបស់ជីវិត កាលដែលជីវិតកំពុងនៅមាន កំណត់នៃអាយុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាយនកម្ម» មានន័យដូចម្ដេច ?

អាយាយនកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យអ្នកនិពន្ធដែលស្រែកហៅរកឱ្យទេវតា ឬវត្ថុសក្តិសិទ្ធិជួយទំនុកបំរុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាម័ក» មានន័យដូចម្ដេច ?

អាយាម័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលសម្រាប់សម្រួលដំណើរ បរិធានម៉្យាង សម្រាប់សម្រួលល្បឿនគ្រឿងចក្រឱ្យដើរស្មើកុំឱ្យយឺត កុំឱ្យលឿនពេក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្រាប់សម្រួលដំណើរ បរិធានម៉្យាង សម្រាប់សម្រួលល្បឿនគ្រឿងចក្រឱ្យដើរស្មើកុំឱ្យយឺត កុំឱ្យលឿនពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាមិក» មានន័យដូចម្ដេច ?

អាយាមិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា នៃអាយាម័ក (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាមន្តរ» មានន័យដូចម្ដេច ?

អាយាមន្តរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈបណ្តោយខ្សែផែនដី គិតពីអក្ខោសានម្ខាង ទៅម្ខាង ដោយធៀបទៅនឹងខ្សែនៃភូមធ្យរេខា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាចន—» មានន័យដូចម្ដេច ?

អាយាចន—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាយាចន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយាចនៈ» មានន័យដូចម្ដេច ?

អាយាចនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយាចន) ការទទូចសូម; ការអង្វរ; ការជម្រាប; ការអញ្ជើញ, ការនិមន្ត, ការអារាធនា។
ឧទាហរណ៍៖ ធ្វើអាយាចនៈ ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាយាចន (—យ៉ាចៈន៉ៈ), ដូចជា អាយាចនកថា ពាក្យសូម; ពាក្យអង្វរ; ពាក្យនិមន្តឬអញ្ជើញ ។ អាយាចនបត្រ សំបុត្រអញ្ជើញឬនិមន្ត ។ អាយាចនភាព ភាពឬដំណើរនៃការអញ្ជើញឬការនិមន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយលម្ពាយ» មានន័យដូចម្ដេច ?

អាយលម្ពាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយឃ្លាតពី អាលម្ពាយ (គួរឈប់ប្រើពាក្យឃា្លតក្លាយនេះ, គួរប្រើពាក្យ អាលម្ពាយ វិញ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយតភាព» មានន័យដូចម្ដេច ?

អាយតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពតឹងចង្អៀត ភាពតឹង បានដល់សេចក្តីសុខសាន្តក្នុងលោក ឬក្នុងភូមិភាគណាមួយ ដែលនាំឱ្យព្រួយបារម្ភ ដោយខ្លាចក្រែងមានចំបាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយតនៈ» មានន័យដូចម្ដេច ?

អាយតនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយតន) លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេស ឬជាតិភូមិ; ហេតុឬការណ៍ ។ ព. ពុ. ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ទាំង ៦ នេះហៅថា អាយតនៈ ខាងក្នុង (ហៅឲ្យពេញថា ចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍ ។ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ ទាំង ៦ នេះ ហៅថា អាយតនៈខាងក្រៅ (ហៅឲ្យពេញថា រូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈ, ផោដ្ឋព្វាយតនៈ, ធម្មាយតនៈ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន ។ អាយតនៈ សព្ទនេះ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា ទេវាយតនៈ លំនៅរបស់ទេវតា (អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជន ដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា ក៏ហៅ ទេវាយតនៈ ដែរ) ។ ឥស្សរាយតនៈ លំនៅរបស់ឥស្សរជន ។ សុវណ្ណាយតនៈ កន្លែងកើតមាសឬអណ្ដូងមាស ។ រតនាយតនៈ អណ្ដូងរតនវត្ថុ, អណ្ដូងត្បូង ។ សកុណាយតនៈ សមោសរណដ្ឋាននៃហ្វូងបក្សី ។ អស្សាយតនៈ សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ (ប្រទេសដើមកំណើតសេះ) ។ គវាយតនៈ សញ្ជាតិប្រទេសនៃហ្វូងគោ ។ មុត្តាយតនៈ ហេតុឬការណ៍ដែលនាំឲ្យរួច (ចាកទុក្ខ) ។ ល ។ ព. វ. អាយតនៈ នេះចួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន (ហៅថា បទបូរណៈ ឬ សកត្ថ), ដូចជា កម្មាយតនៈ ការងារ, កិច្ចការ, របរ; អំពើ (ដូចគ្នានឹង កម្ម ទទេដែរ); សិប្បាយតនៈ សិប្បៈឬសិល្បៈ, សិល្ប៍ (ដូចគ្នានឹង សិប្ប ទទេដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយតនិបាត» មានន័យដូចម្ដេច ?

អាយតនិបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយត “ដែលញែកឬវាតចេញឲ្យទូលាយ” + និបាត “និបាតសព្ទ”) ទីបំផុតនៃនាមសព្ទដែលសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យរបស់វិភត្តិនាម, ដូចជា បុរិស “បុរស” ផ្សំនឹងវិភត្តិនាមជា បុរិសោ “រីបុរស”, បុរិសំ “នូវបុរស”, បុរិសេន “ដែលបុរស”, បុរិសស្ស “ដល់បុរស” ឬ “នៃបុរស” ជាដើម; ឱ, º , ឯន, ស្ស ឬ រី, នូវ, ដែល, ដល់, នៃ ជា អាយតនិបាត (ព. វ. ) ។ ល។ ព. កា។ បញ្ជាក់ការប្រើអាយតនិបាត : និបាតពួកនេះទាំងប៉ុន្មាន អ្នកប្រើស្មានៗច្រើនតែភ្លាត់ នៃ-នូវ-ដល់-ដោយគួរប្រយ័ត្ន កុំឲ្យវិបត្តិខូចសេចក្ដី ។ គួរអ្នកស្រឡាញ់អក្សរជាតិ កុំប្រើឲ្យឃ្លាតចាកវិធី គួរធ្វើសម្ព័ន្ធឲ្យខ្ទេចខ្ទី ឈ្លេចឈ្លីជាមុនសិនសឹមប្រើ ។ ពាក្យដល់និងនៃសេចក្ដីផ្សេង ជួនភ័ន្តវង្វេងប្រើសើៗ បែរមានសេចក្ដីប៉ះទៅលើ ក្ដីច្នេះសោះតើជាច្នោះវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាយ» មានន័យដូចម្ដេច ?

អាយ

👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដែលទីទៃពីពាក្យថា នាយ ឬ ខាងនាយ គឺខាងនេះ, ខាងឯណេះ។
ឧទាហរណ៍៖ ខាងអាយ; ត្រើយអាយ, ស្រុកអាយ, ឯអាយ, រៀងអាយ, មកអាយសិន! ។

                       នាយអាយ កិ. វិ. ពីនេះពីនោះ, ខាងណេះខាងណោះ, ត្រង់ណេះត្រង់ណោះ។
ឧទាហរណ៍៖ និយាយលេងនាយអាយ; ចាំរកនាយអាយមើល ក្រែងលោបាន ។

                      ថានាយថាអាយ ថានេះថានោះ, ថានេះហើយថានោះទៀត ។ លូកនាយលូកអាយ លូកនេះហើយលូកនោះទៀត ។ ល ។ ព. ទ. បុ. ថា : ជួញជិតៗ ជាជាងជួញឆ្ងាយ ជួញរៀងអាយ ចិញ្ចឹមមាតា ។ ព. កា. ថា : …ហៃកូនមាសម្ដាយ មកអាយឆាប់រ៉ា ម្ដាយនឹងប្រាប់បា ឲ្យដឹងរឿងហេតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម័យ» មានន័យដូចម្ដេច ?

អាម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាមយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉េរិគ» មានន័យដូចម្ដេច ?

អាម៉េរិគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាម៉េរិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉េរិក័ន» មានន័យដូចម្ដេច ?

អាម៉េរិក័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។ )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉េរិក័ង» មានន័យដូចម្ដេច ?

អាម៉េរិក័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉េរិកែន» មានន័យដូចម្ដេច ?

អាម៉េរិកែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាម៉េរិក ឬ អាម៉េរិគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉េរិក» មានន័យដូចម្ដេច ?

អាម៉េរិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. អាម៉េរិគើ៍ : Amérique; អ. អាម៉េរិកា America) ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោក នៅក្នុងចន្លោះលំហនៃមហាសមុទ្រអត្លង់ទិគនិងមហាសមុទ្រប៉ាស៊ីហ្វិគ (រាប់ចូលក្នុងចំនួនមហាទ្វីបទាំង ៥)។
ឧទាហរណ៍៖ ភូមិភាគនៃទ្វីបអាម៉េរិគ ចែកក្នុងភូមិសាស្ត្រជា៣ភាគគឺ អាម៉េរិគខាងជើង, អាម៉េរិគកណ្ដាល, អាម៉េរិគខាងត្បូង ។

                     ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាម៉េរិគនោះ, បុរសហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្រ្តីហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរច្រើនហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំងបុរសទាំងស្រ្តី។
ឧទាហរណ៍៖ ប្រុសអាម៉េរិក័ង, ស្រីអាម៉េរិក័ង ។ ម. ព. មហាទ្វីប ផង ។

                    ប្រទេស អាម៉េរិក (សហរដ្ឋ), (រាជធានី/​រដ្ឋធានី) វ៉ាស៊ីនតោន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉ាស់» មានន័យដូចម្ដេច ?

អាម៉ាស់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថោក, ថោកទាបឬទាបថោក; អាស្រូវ; អាប់, អាប់ឱន។
ឧទាហរណ៍៖ អាម៉ាស់មុខ ថោកមុខ, អាប់មុខ ។ អាម៉ាស់កេរ្តិ៍ ថោកកេរ្តិ៍ឈ្មោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម៉ាន់» មានន័យដូចម្ដេច ?

អាម៉ាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្ស៊កដានី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទ—» មានន័យដូចម្ដេច ?

អាមោទ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាមោទ ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទ​ភាព» មានន័យដូចម្ដេច ?

អាមោទ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ ឬ​ដំណើរ​នៃ​អាមោទៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទ​គន្ធ» មានន័យដូចម្ដេច ?

អាមោទ​គន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិន​ក្រអូប​ខ្លាំង, ក្លិន​ក្រអូប​សាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទ​កថា ឬ –វាចា, –វាទ» មានន័យដូចម្ដេច ?

អាមោទ​កថា ឬ –វាចា, –វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​រួសរាយ​ ឬ​ស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយ​មាន​សេចក្ដី​រីករាយ ឬ​ដោយ​មាន​អំណរ​ខ្លាំង ។ (ព. កា.)
ឧទាហរណ៍៖ អាមោទ​វាទ​ញាតិ​រីករាយ ស្រស់ស្រាយ​សប្បាយ​ទាំងអស់​គ្នា ជា​ភាព​ឲ្យ​មាន​សមគ្គា ដែល​ជា​ប្រភព​សាមគ្គី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទៈ» មានន័យដូចម្ដេច ?

អាមោទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាមោទ ។ )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមោទ» មានន័យដូចម្ដេច ?

អាមោទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាមោទ) សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់ ។ ប្រើជា គុ. ផងក៏បាន “ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ” ។ អាមោទកថា ឬ —វាចា, —វាទ សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយមានសេចក្ដីរីករាយ ឬដោយមានអំណរខ្លាំង ។ (ព. កា. ) : អាមោទវាទញាតិរីករាយ ស្រស់ស្រាយសប្បាយទាំងអស់គ្នា ជាភាពឲ្យមានសមគ្គា ដែលជាប្រភពសាមគ្គី ។ អាមោទគន្ធ (—គ័ន ឬ គន់,— គន់-ធ) ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ ។ អាមោទបុស្ប (—បុស) ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ ។ អាមោទភាព ភាពឬដំណើរនៃអាមោទៈ ។ អាមោទរស (—រស់) រសនៃអាមោទៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេនី» មានន័យដូចម្ដេច ?

អាមេនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អាមេនី, (រាជធានី/​រដ្ឋធានី) យ៉េរ៉េវ៉ាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិត—» មានន័យដូចម្ដេច ?

អាមេណ្ឌិត—

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើលក្នុងពាក្យ អាមេណ្ឌិត ។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិត​សព្ទ» មានន័យដូចម្ដេច ?

អាមេណ្ឌិត​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទ​ផ្ទួន​ៗ, ដូច​ជា បា. អាបោ អាបោ “ទឹក​ៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើន​ៗ (ច្រើន​ក្រៃលែង)” ជាដើម; ខ្មែរ​ដូច​ជា ផ្សេង​ៗ, ទីទៃ​ៗ; ច្រើន​ៗ; តិច​ៗ; ដដែល​ៗ ជាដើម ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិត​វាទី» មានន័យដូចម្ដេច ?

អាមេណ្ឌិត​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​និយាយ​ផ្ទួន​ៗ, ដូច​ជា លោក​ៗ, អ្នក​ៗ, តា​ៗ, យាយ​ៗ ជាដើម (បើ​ស្ត្រី​ជា អាមេណ្ឌិត​វាទិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិត​លេខ ឬ អាមេណ្ឌិត​សញ្ញា» មានន័យដូចម្ដេច ?

អាមេណ្ឌិត​លេខ ឬ អាមេណ្ឌិត​សញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខ​ផ្ទួន​ ឬ​គ្រឿង​សម្គាល់​ពាក្យ​ផ្ទួន ។ ខ្មែរ​ប្រើ​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ មាន​សណ្ឋាន​ខាង​ក្បាល​ឬ​ខាង​លើ​ជា​លេខ ២ ប៉ុន្តែ​ខាង​កន្ទុយ​ឬ​ខាង​ក្រោម​ទាញ​ចុះ (ៗ) នេះ សម្រាប់​សរសេរ​រៀង​ពី​ខាង​មុខ​ពាក្យ ដែល​ត្រូវ​ថា ផ្ទួន, ដូច​ជា ផ្សេង​ៗ, ទីទៃ​ៗ, បង​ៗ, ប្អូន​ៗ ជាដើម, ប៉ុន្តែ​ពាក្យ បា. ដូច​យ៉ាង អាបោ អាបោ ជាដើម​កុំ​ប្រើ អាបោ​ៗ ត្រូវ​ប្រើ អាបោ អាបោ តាម​រូប​ដើម (ហៅ លេខទោ ក៏​បាន ។ ម. ព. វណ្ណយុត្ត ទៀត​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិតសញ្ញា» មានន័យដូចម្ដេច ?

អាមេណ្ឌិតសញ្ញា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើលក្នុងពាក្យ អាមេណ្ឌិត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិតលេខ» មានន័យដូចម្ដេច ?

អាមេណ្ឌិតលេខ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើលក្នុងពាក្យ អាមេណ្ឌិត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌិត» មានន័យដូចម្ដេច ?

អាមេណ្ឌិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាម្រេឌិត) ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល (ប្រើចំពោះតែសម្ដី : ពាក្យថា ផ្សេងៗ, ទីទៃៗ, តូចៗ, ធំៗ, កុំៗ, ទេៗ ជាដើមជាសម្ដី អាមេណ្ឌិត) ។ ប្រើជា ន. ក៏បាន “ពាក្យផ្ទួន” (ដូចគ្នានឹង អាមេណ្ឌន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —មេន-ឌិតៈ, ដូចជា អាមេណ្ឌិតពាក្យ ឬ— វាចា, —វាទ ពាក្យផ្ទួន, សម្ដីថែមៗ ដូចយ៉ាង ទៅៗ!, កុំៗ, បងៗ ជាដើម (ហៅ អនុលាប ក៏បាន) ។ អាមេណ្ឌិតលេខ ឬ អាមេណ្ឌិតសញ្ញា លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះសម្រាប់សរសេររៀងពីខាងមុខពាក្យដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោ ក៏បាន ។ ម. ព. វណ្ណយុត្ត ទៀតផង) ។ អាមេណ្ឌិតវាទី អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជា លោកៗ, អ្នកៗ, តាៗ, យាយៗ ជាដើម (បើស្ត្រីជា អាមេណ្ឌិតវាទិនី) ។ អាមេណ្ឌិតសព្ទ សព្ទផ្ទួនៗ, ដូចជា បា. អាបោ អាបោ “ទឹកៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើនៗ (ច្រើនក្រៃលែង)” ជាដើម; ខ្មែរដូចជា ផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗ ជាដើម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌនៈ» មានន័យដូចម្ដេច ?

អាមេណ្ឌនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាមេណ្ឌន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមេណ្ឌន» មានន័យដូចម្ដេច ?

អាមេណ្ឌន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អាមេណ្ឌន; សំ. អាម្រេឌន ) ពាក្យពោលផ្ទួន, សម្ដីផ្ទួន, ដូចជា ទីទៃៗ, ផ្សេងៗ, ចាស់ៗ, ក្មេងៗ; អ្នកៗ, នាងៗ ជាដើម។
ឧទាហរណ៍៖ បងៗ ឲ្យខ្ញុំទៅដោយសារផងបង ! (ម. ព. អាមេណ្ឌិត ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមុកុលិត» មានន័យដូចម្ដេច ?

អាមុកុលិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. មុកុលិត ឬ អាមុកុលិត; បា. មកុលិត ឬ មកុឡិត ) ដែលទើបរីកបានពាក់កណ្ដាល។
ឧទាហរណ៍៖ ផ្កាអាមុកុលិត (ប្រើជា អាមុកុលិតបុស្ប ក៏បាន, អ. ថ. —តៈបុស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមីនខ្លាញ់ RCH-2NH2» មានន័យដូចម្ដេច ?

អាមីនខ្លាញ់ RCH-2NH2

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាមីនអាលីផាទិចធម្មតាបានមកពីបេ្រង និងខ្លាញ់ប្រើជាធាតុបន្ទន់ ក្នុងវេជ្ជសាស្ដ្រជាធាតុកណ្ដាលគីមី និងក្នុងការផលិតកៅស៊ូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមីតអាស៊ីត» មានន័យដូចម្ដេច ?

អាមីតអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុស្រឡាយពីអាស៊ីត ដែលក្នុងនោះក្រុមអ៊ី ដ្រុកស៊ីលនៃក្រុមកាបុកស៊ីលត្រូវបានជំនួសដោយក្រុមអាមីណូ (-NH2) ឬក្រុម អាមីណូជំនួស (-NH2R or –NHR2) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស—» មានន័យដូចម្ដេច ?

អាមិស—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាមិស) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស​ហេតុ» មានន័យដូចម្ដេច ?

អាមិស​ហេតុ

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ព្រោះ​ហេតុ​តែ​អាមិសៈ; ដោយសារ​តែ​អាមិសៈ គឺ​ដោយសារ​សម្លឹង​ឃើញ​លាភ​ ឬ​ផល​ប្រយោជន៍​នៅ​មុខ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស​សន្និច័យ» មានន័យដូចម្ដេច ?

អាមិស​សន្និច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សន្សំ​អាមិសៈ, ការ​លាក់​សុំ​អាមិសៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស​បូជា» មានន័យដូចម្ដេច ?

អាមិស​បូជា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បូជា​ដោយ​អាមិសៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស​ទាយក» មានន័យដូចម្ដេច ?

អាមិស​ទាយក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ឲ្យ​អាមិសៈ (បើ​ស្ត្រី​ជា អាមិស​ទាយិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិសៈ» មានន័យដូចម្ដេច ?

អាមិសៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាមិស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមិស» មានន័យដូចម្ដេច ?

អាមិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អាមិស; សំ. អាមិឞ) សាច់ (ដែលប្រើជាអាហារ); នុយ; របស់ជាគ្រឿងទាក់ចិត្តឬជាគ្រឿងជន្លជន្លេញចិត្ត; លាភៈ; សក្ការៈ ឬលាភសក្ការៈ; ទាន, ទេយ្យទាន ឬទេយ្យវត្ថុ; ចតុប្បច្ច័យ; អាហារ ។ ល ។
ឧទាហរណ៍៖ ខំប្រឹងសម្លឹងឃើញអាមិសៈ ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាមិស (អ. ថ.— មិសៈ), ដូចជា អាមិសទាន ការឲ្យអាមិសៈ; ការឲ្យចតុប្បច្ច័យ (ជាគូគ្នានឹង ធម្មទាន) ។ អាមិសទាយក (—យក់) អ្នកឲ្យអាមិសៈ (បើស្ត្រីជា អាមិសទាយិកា) ។ អាមិសបូជា បូជាដោយអាមិសៈ ។ អាមិសសន្និច័យ ការសន្សំអាមិសៈ, ការលាក់សុំអាមិសៈ ។ អាមិសហេតុ ព្រោះហេតុតែអាមិសៈ; ដោយសារតែអាមិសៈ គឺដោយសារសម្លឹងឃើញលាភឬផលប្រយោជន៍នៅមុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមាស្រ័យ» មានន័យដូចម្ដេច ?

អាមាស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាមាសយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមាសយរោគ» មានន័យដូចម្ដេច ?

អាមាសយរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាមាឝយ “ក្រពះអាហារ, ក្រពះបាយ” + រោគ) ជំងឺក្រពះ គឺជំងឺដែលកើតនៅក្រពះ, ជំងឺក្រពះពិការ (ម. ព. អាមាសយ ឬ អាមាស្រ័យ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមាសយ» មានន័យដូចម្ដេច ?

អាមាសយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាមាឝយ ឬ អាមាឝ្រយ < អាម “ឆៅ; ស្រស់; អាហារថ្មី” + អាឝយ ឬ អាឝ្រយ ” ទីអាស្រ័យ, ទីនៅ, លំនៅ”; បា. អាម + អាសយ) ក្រពះអាហារ, ក្រពះបាយ ។ អាមាសយរោគ ឬ អាមាសយាពាធ រោគក្រពះ, ជំងឺបណ្ដាលពីក្រពះ (ព. ខ្ព. ឬ រ. ស. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមាត្យ» មានន័យដូចម្ដេច ?

អាមាត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ដូចគ្នានឹង អមាត្យ ន. ដែរ ។ សំ. ជា អមាត្យ ក៏បាន, អាមាត្យ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមាតិសារ» មានន័យដូចម្ដេច ?

អាមាតិសារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អាម “ឆៅ” + អតិសារ “ជំងឺមួល, ជំងឺមួលឈាម”) ជំងឺមួល (ព្រោះទាស់ចំណីណាមួយមានអាហារឆៅជាដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមសូល» មានន័យដូចម្ដេច ?

អាមសូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាម “ឆៅ” + សូល “ការចាក់ដោត”; សំ. អាមឝូល) ជំងឺចុកសៀតពោះ; ជំងឺចុកពោះ (បណ្ដាលអំពីការបរិភោគអាហារឆៅជាដើម) ។ ព. កា. ដាស់តឿនឲ្យស្គាល់អាម័យនិងអនាម័យ។
ឧទាហរណ៍៖ អាមសូលជារោគចុកសៀតពោះ កើតព្រោះអាហារស្រស់ឆៅៗ គួរស្ទាបស្ទង់មើលកុំសៅដៅ ជួនមេរោគនៅនោះក៏មាន ។ ចាស់ថាថ្នមខ្លួនស្ងួនចំណី ថ្នមស្រីកុំប្រើការឈ្លានពាន អាម័យត្រូវចៀសកុំឲ្យមាន ទោះឃ្លានត្រូវមើលសិនសឹមស៊ី ។ ត្រូវតែឲ្យមានអនាម័យ រាល់យប់រាល់ថ្ងៃត្រូវសម្ភី រក្សាខ្លួនប្រាណជន្មជីវី ដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមវាត» មានន័យដូចម្ដេច ?

អាមវាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់ដែលបណ្ដាលឲ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ (បណ្ដាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ) ។ (ព. កា. ប្រើជា អាមវាតោ, អាមវាតា តាមចំនួនកាព្យក៏បាន) ។ ព. កា. ប្រាប់ពីការរក្សាខ្លួនថា : រីអាមវាត ជារោគាពាធ ហើមពោះច្រអឹង កើតពីបរិភោគ អាហាររឹងៗ ដែលពុំអាចនឹង រលាយឆាប់បាន ។ ពុំនោះកើតព្រោះ អាហារស្រស់ៗ ឆៅទាំងប៉ុន្មាន ដែលក្រ-រលាយ ក៏សឹងតែមាន អ្នកថែទាំប្រាណ ត្រូវស្ទាបស្ទង់មើល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមយ» មានន័យដូចម្ដេច ?

អាមយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាមយ ) រោគ, អាពាធ, ព្យាធិ, ជំងឺ។
ឧទាហរណ៍៖ ថ្នាំរម្ងាប់អាម័យ ( ព. កា. ) : ខ្លួនអ្នកសព្វថ្ងៃ ពុំមានអាម័យ ទេឬយ៉ាងណា? ប្រសិនបើមាន គួរថែរក្សា ឆាប់ៗរួសរ៉ា ទើបបានស្រួលខ្លួន ។ ព. ផ្ទ. អនាមយ ឬ អនាម័យ; អរោគ, អារោគ្យ ។

                    អាមយភាព ភាពនៃជំងឺ; ដំណើរមានជំងឺ, ការខ្វះសុខភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមន្តន—» មានន័យដូចម្ដេច ?

អាមន្តន—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាមន្តន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​សូប» មានន័យដូចម្ដេច ?

អាមក​សូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ល​ឆៅ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​សុសាន ឬ–ស្មសាន» មានន័យដូចម្ដេច ?

អាមក​សុសាន ឬ–ស្មសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មសាន​សម្រាប់​ចោល​អសុភ​ស្រស់, ស្មសាន​ដែល​តម្កល់​ ឬ​កប់​ខ្មោច​ស្រស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​ភោជី» មានន័យដូចម្ដេច ?

អាមក​ភោជី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អន្លក់​ឆៅ; សត្វ​តិរច្ឆាន (មនុស្ស​ស្រី​ ឬ​សត្វ​តិរច្ឆាន​ញី​ជា អាមក​ភោជិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​ភោជន» មានន័យដូចម្ដេច ?

អាមក​ភោជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជន​ឆៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​ភត្ត» មានន័យដូចម្ដេច ?

អាមក​ភត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយ​ឆៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​បាត្រ» មានន័យដូចម្ដេច ?

អាមក​បាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាត្រ​ឆៅ (បាត្រ​ដី​ដែល​មិន​ទាន់​បាន​ដុត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក​និវាប, –និវាបៈ ឬ អាមក​សាក ឬ អាមក​សាក» មានន័យដូចម្ដេច ?

អាមក​និវាប, –និវាបៈ ឬ អាមក​សាក ឬ អាមក​សាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លែ​ ឬ​អន្លក់​ស្រស់, ឆៅ (ម. ព. សាកៈ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាមក» មានន័យដូចម្ដេច ?

អាមក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ឬជា អាម ក៏មាន) ឆៅ; ស្រស់ ។ អាមកនិវាប, —និវាបៈ (—វាប ឬ —វាប៉ៈ) ឬ អាមកសាក, —សាកៈ បន្លែឬអន្លក់ស្រស់, ឆៅ (ម. ព. សាកៈ ផង) ។ អាមកបាត្រ បាត្រឆៅ (បាត្រដីដែលមិនទាន់បានដុត) ។ អាមកភត្ត បាយឆៅ ។ អាមកភោជន ភោជនឆៅ ។ អាមកភោជី អ្នកដែលចូលចិត្តបរិភោគអន្លក់ឆៅ; សត្វតិរច្ឆាន (មនុស្សស្រីឬសត្វតិរច្ឆានញីជា អាមកភោជិនី) ។ អាមកសុសាន ឬ —ស្មសាន ស្មសានសម្រាប់ចោលអសុភស្រស់, ស្មសានដែលតម្កល់ ឬកប់ខ្មោចស្រស់ ។ អាមកសូប សម្លឆៅ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាម» មានន័យដូចម្ដេច ?

អាម

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឩម ថា : ឩមអាម អាគមដែលមានពាក្យ ឩម ផ្ដើមជាមុន។
ឧទាហរណ៍៖ ខ្ញុំមិនចេះឩមអាមស្ដោះផ្លុំអ្វីទេ ចេះតែថ្នាំកែរោគតាមបន្ទាល់ ។ (ព. កា. ) : អាគមឩមអាម ព្រះពុទ្ធទ្រង់ហាម មិនឲ្យអ្នកបួស រៀនសូត្រកួចកាន់ ក្រណាន់ជ្រុលជ្រួស ភ្លេចគិតសីលផ្នួស ដើរស្ដោះព្រួសគេ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (សំ. បា. ) ពាក្យឆ្លើយ, ឆ្លើយទទួល “ករុណា, កណា, បាទ, ច៎ាស, ចា, ច៎ា, អើ…”, ដូចជា អាម ភន្តេ ! ករុណា ទានប្រោស ! (សម្រាប់ប្រើតែខាង សំ. និង បា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាភោគចិត្ត» មានន័យដូចម្ដេច ?

អាភោគចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ប្រើត្រឹមតែអាភោគ ឬរួមភ្ជាប់ជាមួយនឹង ចិត្ត ផងក៏មានខ្លះ) ដំណើរនឹកជញ្ជឹង; ការតាំងចិត្ត, ការចងចិត្តនឹក, ការនឹកៗតែក្នុងចិត្តមិនបាច់ចេញវាចា។
ឧទាហរណ៍៖ ធ្វើអាភោគចិត្ត; ភិក្ខុត្រូវពិចារណាបច្ចវេក្ខណៈដោយអាភោគចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាភេទ» មានន័យដូចម្ដេច ?

អាភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អា + ភេទ “ការបែកសព្វ; ការបែកខ្ចាយឬបែកខ្ញែក; ដំណើរផ្សេងគ្នាឬប្លែកគ្នា”) ហេតុចម្លែកដែលស្រាប់តែកើតឡើងឲ្យឃើញជាផ្នូល (ដូចយ៉ាងផ្កាយដុះកន្ទុយជាដើម) ឬអ្វីៗដែលមិនធ្លាប់ឃើញមានសោះ ស្រាប់តែបណ្ដាលកើតមានឡើងជាផ្នូល។
ឧទាហរណ៍៖ ស្រុកកើតអាភេទ, អាភេទស្រុក, មានអាភេទឲ្យឃើញជាមុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាភៀស» មានន័យដូចម្ដេច ?

អាភៀស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យប្រើក្លាយឃ្លាតពី សំ. អាវេឝ ន. “ការរត់ពួន, ការគេចវេះ, ការភៀសខ្លួន” គេចវេះភៀសខ្លួន, ភៀសខ្លួនមិនឲ្យគេស្គាល់។
ឧទាហរណ៍៖ អាភៀសខ្លួនទៅពួននៅក្នុងស្រុកឆ្ងាយ (ខ្មែរបុរាណប្រើជា អាពៀស ឃើញថាត្រឹមត្រូវជាង អាភៀស ដ្បិតបំប្លែងមកពី សំ. អាវេឝ, វ > ព, អេ > អៀ, ឝ > ស; បើចង់ឲ្យជិតប្រភពនៃពាក្យ គួរប្រើ អាពៀស ឬ អាពេស ក៏រឹតតែជិតប្រភពដើមទៅទៀត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាភៀន» មានន័យដូចម្ដេច ?

អាភៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមតូចៗកម្ពស់ប្រហែលនឹងដើមថ្នាំជក់ឬប្រហែលនឹងដើមស្ពៃដែលចេញផ្កាហើយ, ផ្លែមានជ័រ គេយកជ័រនោះមកកូរឲ្យខាប់សម្រាប់ប្រើការជក់បឺតលេបផ្សែង ( នាំឲ្យញៀនជាប់ ) ឬប្រើការផ្សំថ្នាំកែរោគក៏បាន។
ឧទាហរណ៍៖ នៅលើខ្នងភ្នំក្នុងប្រទេសលាវ គេដាំអាភៀនខ្លះដោយអន្លើៗ ។

                       ឈ្មោះ តិណជាតិប្រចាំឆ្នាំ កម្ពស់ ១,៥០-២ម គេដាំក្នុងប្រទេសជាច្រើននៃមជ្ឈិមបូព៌ាប្រទេស និងបូព៌ាប្រទេស។ ឥណ្ឌូចិន អាភៀនមាន ដាំលើភ្នំខ្ពស់ៗ នៃប្រទេស លាវ និងវៀតណាម និងកណ្តាល។ គេកាត់ផ្លែខ្ចីៗ យកហាលឱ្យស្ងួត ធ្វើជាអាភៀនជក់ជាថ្នាំប្រវឹង ដោយខ្មែរខ្លះ និងចិនជាច្រើនក្នុងប្រទេសខ្មែរជំនាន់មុន។ អាភៀនមានធាតិអាល់កាលូអ៊ីត ចំនួនម្ភៃ ដែលមានម័រហ្វ៊ីន មួយភាគប្រហែល ១៥% ។ ម័រហ្វ៊ីនជាឱសថ សម្រាប់ធ្វើឱ្យស្ពឹក។