Posted on Leave a comment

តើពាក្យ «សម្ព័ន្ធឌីស៊ុលផួ» មានន័យដូចម្ដេច ?


សម្ព័ន្ធឌីស៊ុលផួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល disulfide bridge ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធដាល» មានន័យដូចម្ដេច ?


សម្ព័ន្ធដាល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទសម័ន្ធមូលេគុលដែលក្នុងនោះដងស៊ីតេអេឡិចត្រុងនៃ អេឡិចត្រុងដាលត្រូវចាត់ទុកថាបានរាលដាលលើអាតូមមួយចំនួនឬលើម៉ូលេគុលទាំងមូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធដាទិវ» មានន័យដូចម្ដេច ?


សម្ព័ន្ធដាទិវ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល coordinate covalent bond។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធគូអេឡិចត្រុង» មានន័យដូចម្ដេច ?


សម្ព័ន្ធគូអេឡិចត្រុង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល covalent bond ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធគី្លកូស៊ីត» មានន័យដូចម្ដេច ?


សម្ព័ន្ធគី្លកូស៊ីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សម័្ពន្ធរវាងកាបូនអាណូមេរិចនៃស្ករស៊ីគ្លិចជាមួយនឹង ក្រុម–OH នៃស្ករ ឬអាល់កុលផេ្សងទៀត។ សម័្ពន្ធនេះភ្ជាប់ស្ករជាមួយគ្នាក្នុង អូលីកូសាការីត និងប៉ូលីសាការីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធកូវ៉ាឡង់ពីរជាន់» មានន័យដូចម្ដេច ?


សម្ព័ន្ធកូវ៉ាឡង់ពីរជាន់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សម័្ពន្ធកូវាឡង់ដែលគូអេឡិចត្រុងពីរបានដាក់ ទេ្វតារួមដោយអាតូមទាំងពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធ» មានន័យដូចម្ដេច ?


សម្ព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ពន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពោធិ» មានន័យដូចម្ដេច ?


សម្ពោធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ការដឹងព្រម, ការត្រាស់ដឹង, ប្រាជ្ញាឲ្យបានត្រាស់ច្បាស់ជាព្រះពុទ្ធ ។
ឧទាហរណ៍៖ បានសម្រេចសម្ពោធិ បានត្រាស់ច្បាស់ជាព្រះពុទ្ធ ។

                  សម្ពោធិញ្ញាណ ញាណឬប្រាជ្ញារបស់ព្រះពុទ្ធ ។ សម្ពោធិប្រាប្ដ ( —ប្រាប; សំ.; បា. —បត្ត ) បានត្រាស់ឬដែលបានត្រាស់ជាព្រះពុទ្ធប្រាកដហើយ ។ ល ។ បច្ចេកសម្ពោធិ ( បុ័ច-ចេកៈ— ) ដូចគ្នានឹង បច្ចេកពោធិ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពោធន៍» មានន័យដូចម្ដេច ?


សម្ពោធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ពោធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពោធនៈ» មានន័យដូចម្ដេច ?


សម្ពោធនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. សម្ពោធន ) ការហៅក្នុងទីចំពោះមុខ, ការស្រែកហៅឬហៅ, អាលបនៈ ( ព. វ. ) ដូចជា នាង! ឯងទៅណាហ្នឹង?; កូន ! ឯងខំប្រឹងរៀនទៅណ៎ះកូនណា៎ !; ឬប្រើពាក្យថា បពិត្រ, ម្នាល, នែ, ហៃ, ដូចជា បពិត្រមហារាជ, ម្នាលកូន, នែវ៉ី, ហៃបា ( អាលបនៈ និង សម្ពោធនៈ ជា វេវចនៈនឹងគ្នា ប្រើជួសគ្នាបាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពោធ» មានន័យដូចម្ដេច ?


សម្ពោធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សម្ពោធ ឬ —ធន ) ការរំឭក; ការថ្លែងសេចក្ដីដោយច្បាស់លាស់; ការពោលពាក្យប្រាស្រ័យរកគ្នា; ការហៅគ្នាចំពោះមុខ; . . . ។ ខ្មែរប្រើ សម្ពោធ ជា កិ. សំដៅសេចក្ដីថា “ថ្លែងសេចក្ដីរៀបរាប់ឬរាយការណ៍ក្នុងទីប្រជុំឆ្លងឬឡើងមន្ទីរថ្មីជាដើម” : សម្ពោធសាលារៀន ( ម.ព. សម្ភោជ និង សម្ភោទ្យ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពែះ» មានន័យដូចម្ដេច ?


សម្ពែះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ពែះ; អាការឬសណ្ឋានស្ពែះ ។
ឧទាហរណ៍៖ បបូរមាត់សម្ពែះ ( និយាយថា សម្ពេះ ឬ សំពេះ ក៏មាន ប៉ុន្តែមិនសូវប្រើ ) ។ សរ. ជា សំពែះ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ពែះ; អាការឬសណ្ឋានស្ពែះ ។
ឧទាហរណ៍៖ បបូរមាត់សម្ពែះ ( និយាយថា សម្ពេះ ឬ សំពេះ ក៏មាន ប៉ុន្តែមិនសូវប្រើ ) ។ សរ. ជា សំពែះ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពៀត» មានន័យដូចម្ដេច ?


សម្ពៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ត្បាញដោយចម្រៀកចចូត, ស្លឹកត្នោត, ស្លឹករឹត,… ឬធ្វើដោយស្បែកសម្លាប់មានរាងស្ពៀតសម្រាប់ដាក់អ្វីៗស្រាលៗ ។
ឧទាហរណ៍៖ សម្ពៀតចចូត, សម្ពៀតរំចេក, សម្ពៀតស្បែក ។ សរ. ជា សំពៀត ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពុទ្ធ» មានន័យដូចម្ដេច ?


សម្ពុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកដឹងព្រម, អ្នកភ្ញាក់ខ្លួន, លោកអ្នកត្រាស់ដឹង;…។ ព្រះនាមនៃព្រះសព្វញ្ញុពុទ្ធគ្រប់អង្គ ។
ឧទាហរណ៍៖ ព្រះសម្ពុទ្ធ ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ម-ពុត-ធៈ, ដូចជា សម្ពុទ្ធទេសិត ធម៌ដែលព្រះសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ។ សម្ពុទ្ធធម៌ ធម៌របស់ព្រះសម្ពុទ្ធ, ពុទ្ធសាសនា ។ ល ។ បច្ចេកសម្ពុទ្ធ ( បុ័ច-ចេកៈស័ម-ពុត ) ដូចគ្នានឹង បច្ចេកពុទ្ធ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពឹក» មានន័យដូចម្ដេច ?


សម្ពឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ពឹក, យឺត, ច្រអូស; សាច់ស្ពឹក; កិរិយាស្ពឹក, យឺត, ច្រអូស ។
ឧទាហរណ៍៖ គោសម្ពឹក ។ សម្ពឹក! រំងើក! ឥតចិត្តឥតថ្លើម! ( ព. ទ្រ. ម. )។ សរ. ជា សំពឹក ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ពឹក, យឺត, ច្រអូស; សាច់ស្ពឹក; កិរិយាស្ពឹក, យឺត, ច្រអូស ។
ឧទាហរណ៍៖ គោសម្ពឹក ។ សម្ពឹក! រំងើក! ឥតចិត្តឥតថ្លើម! ( ព. ទ្រ. ម. )។ សរ. ជា សំពឹក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាហិកា» មានន័យដូចម្ដេច ?


សម្ពាហិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ពាហក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាហនកម្ម» មានន័យដូចម្ដេច ?


សម្ពាហនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្ពាហណ; សំ. សំវហន ) ការគក់ច្របាច់, ការចាប់សរសៃឲ្យ, ការនួតបុត្រធីតាត្រូវគោរពមាតាបិតាដោយកិច្ចផ្សេងៗ មានវន្ទនានិងសម្ពាហនកម្មជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាហណៈ» មានន័យដូចម្ដេច ?


សម្ពាហណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ពាហនកម្ម )។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ច្របាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាហក» មានន័យដូចម្ដេច ?


សម្ពាហក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្ពាហក ) អ្នកគក់ច្របាច់, អ្នកចាប់សរសៃឲ្យ, អ្នកនួត, ហ្មនួត ។ បើស្ត្រីជា សម្ពាហិកា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាល់សញ្ញាជាតិ» មានន័យដូចម្ដេច ?


សម្ពាល់សញ្ញាជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្
មានន័យថា សញ្ញាសម្រាប់សម្គាល់ជាតិរបស់ខ្លួន រួមមាន ទង់ជាតិ ឬសញ្ញាជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាយ» មានន័យដូចម្ដេច ?


សម្ពាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្វិចដែលវេចស្ពាយ ។
ឧទាហរណ៍៖ វេចសម្ពាយ, ស្ពាយសម្ពាយ ។

                  អ្នកស្ពាយ ឬ ឈ្មួញសម្ពាយ អ្នកស្ពាយអីវ៉ាន់លក់ ។ ដើរសម្ពាយ ស្ពាយសម្ពាយដើរលក់អីវ៉ាន់ ។ សរ. ជា សំពាយ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ—» មានន័យដូចម្ដេច ?


សម្ពាធ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. សម្ពាធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ​ប្រាប្ត» មានន័យដូចម្ដេច ?


សម្ពាធ​ប្រាប្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដល់​នូវ​សេចក្ដី​ចង្អៀត​ចិត្ត; អ្នក​ដែល​កំពុង​តប់​ប្រមល់​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ​បថ ឬ–មគ្គ,–មាគ៌ា» មានន័យដូចម្ដេច ?


សម្ពាធ​បថ ឬ–មគ្គ,–មាគ៌ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​ចង្អៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ​ចិត្ត» មានន័យដូចម្ដេច ?


សម្ពាធ​ចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​ចង្អៀត​ចង្អល់; ចិត្ត​ដែល​គិត​ជ្រៀត​បៀត​គេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ​គ្រឹះ» មានន័យដូចម្ដេច ?


សម្ពាធ​គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​ចង្អៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធា—» មានន័យដូចម្ដេច ?


សម្ពាធា—


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ក្នុង ព. សម្ពាធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធាវាស» មានន័យដូចម្ដេច ?


សម្ពាធាវាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (<សម្ពាធ + អាវាស) អាវាស, លំនៅ ចង្អៀត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធរច្ឆា» មានន័យដូចម្ដេច ?


សម្ពាធរច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្រក​ ឬ​ប្រហប់​ចង្អៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធភាព» មានន័យដូចម្ដេច ?


សម្ពាធភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពចង្អៀតចង្អល់ ភាពខ្ចី សុញគំនិតគិតមិនលេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធនភាព» មានន័យដូចម្ដេច ?


សម្ពាធនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាពនៃអង្គដែលបង្ហាប់បាន ដូចយ៉ាងសាច់គ កប្បាស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធដ្ឋាន» មានន័យដូចម្ដេច ?


សម្ពាធដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ចង្អៀត; អវយវៈ​កំបាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ» មានន័យដូចម្ដេច ?


សម្ពាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលកម្លាំងផ្ទប់នៃសន្ទនីយវត្ថុលើវត្ថុណាមួយ ឬលើផ្ទៃដែលទុកជាឯកភាព ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក ។
ឧទាហរណ៍៖ ទីសម្ពាធ ទីចង្អៀត ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ —មគ្គ, —មាគ៌ា ( —បត់ ឬ —ម័ក, —មារគា ) ផ្លូវចង្អៀត ។ សម្ពាធប្រាប្ដ (—ប្រាប) ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស ( < សម្ពាធ + អាវាស ) អាវាស, លំនៅ ចង្អៀត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពលី» មានន័យដូចម្ដេច ?


សម្ពលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝំពលី ឬ ឝម្ពលី ) ស្រីមេអណ្ដើក; ស្រីជាមេលើពួកពេស្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធដ្ឋាន» មានន័យដូចម្ដេច ?


សម្ពាធដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ចង្អៀត; អវយវៈ​កំបាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពាធ» មានន័យដូចម្ដេច ?


សម្ពាធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផលកម្លាំងផ្ទប់នៃសន្ទនីយវត្ថុលើវត្ថុណាមួយ ឬលើផ្ទៃដែលទុកជាឯកភាព ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក
ឧទាហរណ៍៖ ទីសម្ពាធ ទីចង្អៀត ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ —មគ្គ, —មាគ៌ា ( —បត់ ឬ —ម័ក, —មារគា ) ផ្លូវចង្អៀត ។ សម្ពាធប្រាប្ដ (—ប្រាប) ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស ( < សម្ពាធ + អាវាស ) អាវាស, លំនៅ ចង្អៀត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពលី» មានន័យដូចម្ដេច ?


សម្ពលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝំពលី ឬ ឝម្ពលី ) ស្រីមេអណ្ដើក; ស្រីជាមេលើពួកពេស្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពល» មានន័យដូចម្ដេច ?


សម្ពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬប្រើជា សំវល ក៏មានខ្លះ ) ស្បៀងសម្រាប់ដើរផ្លូវ, ស្បៀងលៀងជីវិតតាមផ្លូវឆ្ងាយ ( ព. កា. )
ឧទាហរណ៍៖ ជូជកងងល់ លុះបានសម្ពល ដែលភរិយាក្មេង ចាត់ចែងឲ្យស្រេច សម្រេចចិត្តឯង ប្រថុយចេញស្វែង រកខ្ញុំប្រុសស្រី ។ ឲ្យមកបម្រើ ភរិយាសើវ៉ើ ជួជាតិអប្រីយ៍ ឲ្យតែគាប់ចិត្ត អាណិតមកប្ដី ខុសត្រូវអ្វីៗ តាចាស់ឥតគិត ។ ( កាព្យធៀបរឿងជូជក; ម. កណ្ឌជូជក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពរ» មានន័យដូចម្ដេច ?


សម្ពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំវរ ឬប្រើជា សម្ពរ ក៏មានខ្លះ ) ការសង្រួម, ការស្ងៀមស្ងប់, ស្រគត់ស្រគំ, រម្យទម ( ព.កា. )
ឧទាហរណ៍៖ រីអ្នកត្រេកអរ ចំពោះសីលធម៌ ត្រូវមានសម្ពរ ឥន្រ្ទិយប្រាំមួយ ជាត្រួយសំវរ ទើបមានអំណរ ទាំងខ្លួនទាំងគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធ—» មានន័យដូចម្ដេច ?


សម្ពន្ធ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ សម្ពន្ធ ឬ សម្ព័ន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធ​មេត្រី» មានន័យដូចម្ដេច ?


សម្ពន្ធ​មេត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រាប់​អាន​គ្នា​តាម​ចំណង​ប្តេជ្ញា ឬ​សន្យា​ដ៏​មាំមួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធ​មិត្ត ឬ–មិត្រ» មានន័យដូចម្ដេច ?


សម្ពន្ធ​មិត្ត ឬ–មិត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រ​ដែល​ចង​សេចក្ដី​រាប់​អាន​ដោយ​បាន​ប្តេជ្ញា​ ឬ​សន្យា​គ្នា​យ៉ាង​មាំមួន ។
ប្រជារាស្រ្តនៃប្រទេស ដែលជាប់ទាក់ទងគ្នាដោយសម្ពន្ធភាពសឹក ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធ​ពង្ស ឬ –វង្ស» មានន័យដូចម្ដេច ?


សម្ពន្ធ​ពង្ស ឬ –វង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វង្ស​ដែល​ភ្ជាប់​ជា​ញាតិ​នឹង​គ្នា​ត​ៗ​មក​មិន​ដាច់ ឬ​វង្ស​ដែល​ជាប់​ទង​គន្លង​ជា​ញាតិ​នឹង​គ្នា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធី» មានន័យដូចម្ដេច ?


សម្ពន្ធី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សម្ពន្ធិន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធិនី» មានន័យដូចម្ដេច ?


សម្ពន្ធិនី


មានន័យថា ( ម. ព. សម្ពន្ធិន ឬ សម្ពន្ធី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធិន» មានន័យដូចម្ដេច ?


សម្ពន្ធិន


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. សម្ពន្ធិន៑; បា. សម្ពន្ធី ) ដែលជាប់តគ្នា, ដែលចងភ្ជាប់គ្នា, ដែលទាក់ទងរកគ្នា, ដែលជាប់ទងគន្លងគ្នា; បើស្ត្រីជា សម្ពន្ធិនី ( ព. កា. ) ។
ឧទាហរណ៍៖ រីសម្ពន្ធី សម្ពន្ធិនី ពេញទាំងភូមិស្រុក រាប់គ្នាជិតដិត ស្នាលស្និទ្ធពេញមុខ ពុំដែលមានទុក្ខ- ព្រួយព្រោះឈ្លោះឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធអារ៉ាប់» មានន័យដូចម្ដេច ?


សម្ពន្ធអារ៉ាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សសម្ពន្ធតាំងបង្កើតរវាងប្រទេសទាំងឡាយ ដែលប្រើភាសាអារ៉ាប់នៅមជ្ឈិមបូព៌ាមណ្ឌល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធមិត្ត» មានន័យដូចម្ដេច ?


សម្ពន្ធមិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជារាស្រ្តនៃប្រទេស ដែលជាប់ទាក់ទងគ្នាដោយ សម្ពន្ធភាពសឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធភាព» មានន័យដូចម្ដេច ?


សម្ពន្ធភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាតិពន្ធ គឺញាតិដែលជាប់ដោយសារដូចយ៉ាងម្តាយ ឪពុកក្មេក កូនប្រសា មាមីងក្មេក បងប្អូនថ្លៃ ខាងប្តី​ ឬខាងប្រពន្ធ ជាដើម ការួមកម្លាំងរវាងរដ្ឋនឹងរដ្ឋ ដើម្បីតទល់នឹងខ្មាំងសត្រូវ ។
ឧទាហរណ៍៖ សម្ពន្ធភាពសឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធខាងវប្បធម៌» មានន័យដូចម្ដេច ?


សម្ពន្ធខាងវប្បធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រាស្រ័យទាក់ទងខាងវប្បធម៌ មានការប្តូរចំណេះគ្នាទៅវិញទៅមក ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធកីឡា» មានន័យដូចម្ដេច ?


សម្ពន្ធកីឡា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលបង្កើតឡើងរវាងអ្នកកីឡា ដើម្បីសមាជិកឱ្យហ្វឹកហាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធការ» មានន័យដូចម្ដេច ?


សម្ពន្ធការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរួបរួម ការចងរឹត ការភ្ជាប់តគ្នា ការប្រាស្រ័យទាក់ទងទៅវិញ ទៅមករវាងឯកភាពសឹកៈ សេនានី សម្ពន្ធការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពន្ធ» មានន័យដូចម្ដេច ?


សម្ពន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការចងពន្ធ គឺការចងមេត្រីជាដន្លងនឹងគ្នា ឬការដណ្ដឹងកូនស្រីឲ្យកូនប្រុស”
ឧទាហរណ៍៖ ចង់ធ្វើសម្ពន្ធនឹងគ្នា ។ ញាតិសម្ពន្ធ ញាតិពន្ធ ។

                 ( សំ. បា. សម្ពន្ធ ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា ។
ឧទាហរណ៍៖ មានសម្ពន្ធនឹងគ្នា មានដំណើរទាក់ទងនឹងគ្នា ។

                 ព. វ. ចំណងបទ ឬចំណងប្រយោគ គឺការចងបទក្នុងសង្កាត់មួយៗឬក្នុងប្រយោគមួយៗ ឲ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើ ជាដើម; ដូចជា ខ្ញុំ ទៅ ធ្វើ ការ ឯ-សាលាស្រុក, សម្ពន្ធថា : ខ្ញុំ ជាប្រធានរបស់ ទៅ, ទៅ ជាកិរិយារបស់ ខ្ញុំ, ធ្វើ ជាកិរិយាប្រាប់បំណងរបស់ ទៅ (ទៅដើម្បីធ្វើ); ការ ជាអំពើរបស់ ធ្វើ, ឯ-សាលាស្រុក ជាអាយតនិបាតប្រាប់ទី ( ដែលត្រូវធ្វើការ ) ។ ល ។ លើកសម្ពន្ធ លើកបទមួយៗ ( ក្នុងប្រយោគ ) ឲ្យឃើញដំណើរចូលរកគ្នា ។ ខ្មែរប្រើជា កិ. ក៏បាន : កាលណាពិនិត្យសេចក្ដីក្នុងប្រយោគមួយៗ ឲ្យដឹងថាត្រឹមត្រូវឬខុសទេ ត្រូវសម្ពន្ធមើលសិនទើបអាចដឹងបាន ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ( ដែលជា បា. ឬ សំ. ) អ. ថ. ស័ម ឬ សំ-ព័ន-ធៈ, ដូចជា សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា, ស្វាមីភរិយាដែលមានជាតិផ្សេងគ្នា : ប្ដីប្រពន្ធសម្ពន្ធជាតិ; ឬ អ្នកដែលមានជាតិផ្សេងគ្នាចងគ្នាជាមិត្រ : មិត្រសម្ពន្ធជាតិ ។ សម្ពន្ធមិត្ត ឬ —មិត្រ មិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬ សន្យាគ្នាយ៉ាងមាំមួន ។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន ។ សម្ពន្ធពង្ស ឬ —វង្ស វង្សដែលភ្ជាប់ជាញាតិនឹងគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពច្ឆរៈ» មានន័យដូចម្ដេច ?


សម្ពច្ឆរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ក្ល.; បា. សំវច្ឆរ; សំ. សំវត្សរ ) ឆ្នាំ ។ សម្ពច្ឆរច្ឆិន្ន ( ស័ម-ព័ច-ឆៈ-រុ័ច-ឆិន ) វេលាឬកាលដាច់ឆ្នាំ គឺវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី; ហៅ សម្ពច្ឆរច្ឆិន្នពិធី ក៏បាន “ពិធីដាច់ឆ្នាំ, ពិធីសង្ក្រាន្ដ, ពិធីត្រស្ដិឬត្រុដិ, ពិធីត្រស្ដិសង្ក្រាន្ដឬត្រុដិសង្ក្រាន្ដ” ( ម. ព. ត្រស្តិ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ពង្ស» មានន័យដូចម្ដេច ?


សម្ពង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស.; សំ. សំ + វំឝ; បា. សំ + វំស )ការរួមវង្សឬរួមត្រកូលគ្នា; ការបានគ្នាជាស្វាមីភរិយា; ដំណើរត្រូវខែឆ្នាំគ្នាគួរផ្សំផ្គុំជាស្វាមីភរិយាបាន ។
ឧទាហរណ៍៖ ត្រូវសម្ពង្សគ្នា ។

                  ឈ្មោះក្បួនមើលខែឆ្នាំគូបុរសស្ត្រី ឬក្បួនមើលគូព្រេង: ក្បួនសម្ពង្ស; ជាគូគ្នានឹងក្បួនសម្ភារភ្លឹក : ក្បួនសម្ពង្សសម្ភារភ្លឹក ( តាមលទ្ធិព្រាហ្មណ៍និងហោរាសាស្រ្ត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ផុល្លបុប្ផា» មានន័យដូចម្ដេច ?


សម្ផុល្លបុប្ផា


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ —បុស្ប ផ្ការីក ( ព.កា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ផុល្លល» មានន័យដូចម្ដេច ?


សម្ផុល្ល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សំផុល្ល; បា. សម្ផុល្លិត ) ដែលរីក, ដែលរីកស្គុសស្គាយផ្កាសម្ផុល្ល ប្រើជា សំផុល្ល ក៏បាន ( ព. កា. ) ។
សម្ផុល្លបុប្ផា ឬ —បុស្ប (ស័ម-ផុល-ល៉ៈ-បុប-ផា ឬ —បុស) ផ្ការីក ( ព.កា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ផុល» មានន័យដូចម្ដេច ?


សម្ផុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ផុល្ល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ផស្ស» មានន័យដូចម្ដេច ?


សម្ផស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំស្បឝ៌) ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក ( ជាអាយតនៈខាងក្នុង ) ឃើញរូប ( ដែលជាអាយតនៈខាងក្រៅ ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦ យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស ( ព. ពុ. ) ។ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាល តាមកំណត់មាត្រាកាព្យថា សម្ផស្ស ដែរ
ឧទាហរណ៍៖ កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ផប្បលាប» មានន័យដូចម្ដេច ?


សម្ផប្បលាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្ផប្បលាប < សម្ផ “បង្ខូចប្រយោជន៍; ឥតប្រយោជន៍; . . .” + ប – លាប “ការពោល, និយាយ” ) សម្ដីបង្ខូចប្រយោជន៍, សម្ដីឥតប្រយោជន៍, ពាក្យរោយរាយ, សម្ដីឥតសព្ទឥតសារ ( រាប់ចូលក្នុងវចីទុច្ចរិត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ប័ទ» មានន័យដូចម្ដេច ?


សម្ប័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សម្បទ៑; បា. សម្បទា) ការដល់ព្រម, ការគ្រប់ព្រមឬគ្រប់គ្រាន់, ការបរិបូណ៌; ការសមប្រកប; គុណជាតិជាគ្រឿងសម្រេចប្រយោជន៍; សម្បត្តិ
ឧទាហរណ៍៖ មនុស្សអ្នកមានកេរ្ដិ៍ឈ្មោះយសស័ក្ដិទ្រព្យធន ព្រោះមានសម្ប័ទ ឬ សម្បទា ៤ យ៉ាងគឺ ការខំប្រឹងប្រកបកិច្ចការមិនខ្ជិលច្រអូស, ការចេះថែរក្សា, ការគប់រកយកមនុស្សល្អជាគ្នា, ការចាយវាយទ្រព្យធនត្រូវបែបបទ ។

                   គុណសម្ប័ទ ឬ —សម្បទា ( ម. ព. សម្បត្តិ ) ។ ល ។ ( ម. ព. ភោគសម្ប័ទ និង បរិវារសម្ប័ទ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បោរ» មានន័យដូចម្ដេច ?


សម្បោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុទឹករាវឬខាប់ដែលហូរចេញមកតាមរន្ធច្រមុះ ដោយមានរោគផ្ដាសាយឬកើតឫសដូងច្រមុះ, ត្រូវចំហាយក្ដៅជាដើម ។
ឧទាហរណ៍៖ ហៀរសម្បោរ ។

                  រំអិលដែលធ្លាក់មកតាមឧច្ចារមគ្គ ។

ឧទាហរណ៍៖ កើតរោគមួលធ្លាក់សុទ្ធតែសម្បោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បែង» មានន័យដូចម្ដេច ?


សម្បែង


មានន័យថា ( ម. ព. សំបែង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បើម» មានន័យដូចម្ដេច ?


សម្បើម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរស្បើម ។
ឧទាហរណ៍៖​ ធំសម្បើម; ស្រែកឮខ្លាំងយ៉ាងសម្បើម។

                  ស្កឹមស្កៃ ដែលធំហួស ស្ទើរតែមិនជឿថា កម្លាំងមនុស្សធើ្វកើត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលគួរស្បើម ។
ឧទាហរណ៍៖​ ធំសម្បើម; ស្រែកឮខ្លាំងយ៉ាងសម្បើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បួរមាស» មានន័យដូចម្ដេច ?


សម្បួរមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សនេះ មានដើមកំណើតនៅស្រុកអាមេរិកខាងត្បូង (St. Domingue) ។ គេដាំដើមនេះ នៅឥណ្ឌូចិន សម្រាប់លំអ ដោយផ្កាមានក្លិនក្រអូបល្អណាស់។ ផ្លែមានជាតិចត់ គេយកទៅធ្វើកាវនៅប្រទេសយើង។ ធាងដើមនេះ ស្ងោរព្យាបាលជំងឺខ្លះៗ ដូចជាគ្រុន ឬហើមខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បួរ» មានន័យដូចម្ដេច ?


សម្បួរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពួកមួយ មាន ៣ ប្រភេទ គឺ ១- សម្បួរកក់ សម្បួរដើមស្ទើរជាវល្លិមានបន្លា ផ្លែមានរសជូរ, ប្រើជាគ្រឿងកក់សក់ឬលាងជម្រះ, គេច្រើនយកផ្លែទុំក្រៀមមកដាក់ត្រាំក្នុងទឹកផ្តិល លាយជាមួយនឹងចំណិតផ្លែក្រូចសើច ហៅថា ទឹកសម្បួរ ប្រើជាទឹកមង្គលសម្រាប់ជជុះរលាស់ប្រោះព្រំជម្រះចង្រៃ ( តាមលទ្ធិដែលធ្លាប់ប្រកាន់ជឿ ); ២- សម្បួរទេស ឬ សម្បួរប្រាក់ សម្បួរស្លឹកល្អិតៗ ផ្កាសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព កាលណារីកមានព័ណ៌ស, ត្រួយផ្កាផ្លែខ្ចី ប្រើជាអន្លក់ឬរបោយបាន, គេច្រើនដាំធ្វើជារបងភូមិលំនៅ; ៣- សម្បួរមាស សម្បួរដើមតូច ផ្កាតូចៗពណ៌លឿង ក្លិនក្រអូបឆ្ងិត, គេច្រើនដាំប្របមាត់ទ្វាររបងផ្ទះឬដាំធ្វើជារបងផ្ទះក៏មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បូរបរិសទ» មានន័យដូចម្ដេច ?


សម្បូរបរិសទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃផ្ទះជំនួញដែលមានមនុស្សចូលទិញឥតស្រាក ភាពនៃមនុស្សដែលចូលទិញឱសថជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បូរណភាព» មានន័យដូចម្ដេច ?


សម្បូរណភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្ស ឬអ្វីៗដែលដល់ហើយនូវភាពហូរហៀរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បូរ» មានន័យដូចម្ដេច ?


សម្បូរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. < សំ > សម៑ “គ្រប់ព្រម; ណាស់” + បូរ “ពេញ” ) ពេញពាស; បរិបូរក្រៃពេក, គរគោគ ។
ឧទាហរណ៍៖ ទឹកភ្លៀងសម្បូរ, ស្រុកសម្បូរ ។ សម្បូរពោរពាស សម្បូរសល់ផល ។ សម្បូរហូរហៀរ សម្បូរគរគោក ។ ល ។ វេវ. សម្បូណ៌ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < សំ > សម៑ “គ្រប់ព្រម; ណាស់” + បូរ “ពេញ” ) ពេញពាស; បរិបូរក្រៃពេក, គរគោគ ។
ឧទាហរណ៍៖ ទឹកភ្លៀងសម្បូរ, ស្រុកសម្បូរ ។ សម្បូរពោរពាស សម្បូរសល់ផល ។ សម្បូរហូរហៀរ សម្បូរគរគោក ។ ល ។ វេវ. សម្បូណ៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បូណ៌» មានន័យដូចម្ដេច ?


សម្បូណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះតាំងជាស្រុក, រួមខេត្តសម្បុកចូលមកផង, ហៅ ស្រុកសម្បូណ៌ នៅក្នុងអាណាខេត្តក្រចេះ ( ម. ព. សម្បូណ៌ គុ. ផង )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < សំ > សម៑ “គ្រប់ព្រម; ណាស់” + បូណ៌ “ដែលពេញ”; បា. សម្បុណ្ណ ) ដែលពេញពាស, បរិបូណ៍ណាស់, ច្រើនលើសលន់ ។
ឧទាហរណ៍៖ ស្រុកសម្បូណ៌ ស្រុកដែលមានស្បៀងអាហារសល់ផលច្រើន ។ វេវ. សម្បូរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បូងសង្រូង» មានន័យដូចម្ដេច ?


សម្បូងសង្រូង


មានន័យថា ( ម. ព. សំបូងសង្រូង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរស្បែក» មានន័យដូចម្ដេច ?


សម្បុរស្បែក


មានន័យថា ( ម. ព. សម្បុរថ្ងៃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរល្វែង, ឈើអែម» មានន័យដូចម្ដេច ?


សម្បុរល្វែង, ឈើអែម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើឬវល្លិដើមធំ សំបកមានរសផ្អែម សម្រាប់ប្រើជាថ្នាំកែរោគឬផ្សំធ្វើជាដំបែ ។
ចុល្លព្រឹក្ស ឬព្រឹក្សមានកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃរបោះជិតមាត់សមុទ្រក្នុងឥណ្ឌូចិន (ប្រទេសខ្មេរ ថៃ ភូមា) និងស្រុកចិន។ សំបកមានក្លិនក្រអូបប្រហើរ សម្រាប់ធ្វើធូប និងប្រើជាថ្នាំក្តៅ។ នៅស្រុកចិន គេប្រើសំបកជាគ្រឿងទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរល្វែង» មានន័យដូចម្ដេច ?


សម្បុរល្វែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សំបកមានក្លិនក្រអូបប្រហើរសម្រាប់ប្រើជាថ្នាំក្ដៅ, ជាគូគ្នានឹងសំបកទេពទារូ ។
ឧទាហរណ៍៖ សំបកទេពទារូសម្បុរល្វែង។

                 ចុល្លព្រឹក្ស ឬព្រឹក្សមានកម្ពស់ ៥-១៥ ម ដុះក្នុងព្រៃរបោះជិតមាត់សមុទ្រក្នុងឥណ្ឌូចិន (ប្រទេសខ្មេរ ថៃ ភូមា) និងស្រុកចិន។ សំបកមានក្លិនក្រអូបប្រហើរ សម្រាប់ធ្វើធូប និងប្រើជាថ្នាំក្តៅ។ នៅស្រុកចិន គេប្រើសំបកជាគ្រឿងទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរថ្ងៃ» មានន័យដូចម្ដេច ?


សម្បុរថ្ងៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បុរស្បែកខាងក្រៅ, ឆវិ ( និយាយចំពោះបានតែមនុស្ស ) ។
ឧទាហរណ៍៖ មិនរលាត់សម្បុរថ្ងៃ ( ហៅ សម្បុរស្បែក ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរគីង្គក់» មានន័យដូចម្ដេច ?


សម្បុរគីង្គក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែកដែលព្រឺបះរោម នៅពេលមានភ័យ ឬស្ញើប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុរ» មានន័យដូចម្ដេច ?


សម្បុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ណ៌ ( សម្រាប់ប្រើចំពោះមនុស្សនិងសត្តនិករទាំងពួង ) ។
ឧទាហរណ៍៖ ខ្ញុំដើរអម្បាញ់មិញ ប្រទះមនុស្សកំលោះម្នាក់រាងស្ដើង សម្បុរសណ្ដែកបាយដឹកគោកម្រៀវមួយសម្បុរត្នោត ( កុំនិយាយថា មនុស្សព័ណ៌សណ្ដែកបាយ , គោព័ណ៌ត្នោត,…) ។ ម. ព. ពណ៌ ឬ ព័ណ៌ ផង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឆវី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុដ» មានន័យដូចម្ដេច ?


សម្បុដ


មានន័យថា ( ម. ព. សំបុត្រ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុកសម្បត្តិ» មានន័យដូចម្ដេច ?


សម្បុកសម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុកពោះ» មានន័យដូចម្ដេច ?


សម្បុកពោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ទំហំ ឬសម្រុងថ្នក់ពោះ ។
ឧទាហរណ៍៖ សម្បុកពោះទ្រយុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុកទ្រយុក» មានន័យដូចម្ដេច ?


សម្បុកទ្រយុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ដាប់ធ្នាប់ទ្រព្យធនក្នុងផ្ទះមួយគ្រួ ។
ឧទាហរណ៍៖ ខ្ញុំគ្រាន់តែស្គាល់គេដោយសារបានចួបគ្នាមួយដងមួយកាល តែត្រង់សម្បុកទ្រយុកគេយ៉ាងណានោះ ខ្ញុំមិនអាចដឹងបានទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុកចាប» មានន័យដូចម្ដេច ?


សម្បុកចាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះនំក្រៀមមួយប្រភេទ មានសណ្ឋានសុកមម៉ុករហោសៗស្រដៀងនឹងសំបុកចាប, មានស្នូលក្នុង ។
ឧទាហរណ៍៖ នំសម្បុកចាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុកកាត់» មានន័យដូចម្ដេច ?


សម្បុកកាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បុក» មានន័យដូចម្ដេច ?


សម្បុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនៅរបស់សត្វតិរច្ឆានពួកខ្លះ (ដែលកធ្វើឡើង) សម្រាប់ដាក់ស៊ុត, ដាក់ កូនឬសម្រាប់ជ្រកអាស្រ័យ ។
ឧទាហរណ៍៖ សម្បុកចាប, សម្បុកកុក, សម្បុកមាន់; សម្បុកកណ្ដុរ; សម្បុកនាង ។

                 សម្បុកកាត់ សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ ។ សម្បុកពោះ (ព. ប្រ. ) ទំហំឬសម្រុងថ្នក់ពោះ ។
ឧទាហរណ៍៖ សម្បុកពោះទ្រយុក ។

                  សម្បុកសម្បត្តិ ( ព. ប្រ. ) សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ ។ កូនមួយសម្បុក កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយ ហើយនៅរួមតែក្នុងសម្បុកមួយ ឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក ។ ពងចាំសម្បុក ពងសត្វដែលរួនមិនញាស់ ( ព. ខ្ព. ថា ស៊ុតចាំសម្បុក )។ ល ។

                  ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះ រួមចូលក្នុងស្រុកសម្បូណ៌នៅក្នុងអាណាខេត្តក្រចេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បីឡងកម្ម» មានន័យដូចម្ដេច ?


សម្បីឡងកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើទុក្ខធ្វើបាប ដោយអាងតែខ្លួនមានអំណាចលើគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បារ» មានន័យដូចម្ដេច ?


សម្បារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀកស្រទបចេក ដែលច្រៀកធ្វើជាចំណងចងអ្វីៗ, ច្រើនហៅពេញថា សម្បារចេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បាច់» មានន័យដូចម្ដេច ?


សម្បាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សម្បាច “ទទួល, ទទួលរក្សាទុក, រក្សាទុក” ) ទ្រព្យកេរ្ដិ៍, របស់ជាដំណែល, មរតក ។
ឧទាហរណ៍៖​ បុត្រធីតាត្រូវទទួលសម្បាច់របស់មាតាបិតា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាកេរ្តិ៍, ជាដំណែល, ជាមរតក ។
ឧទាហរណ៍៖ ទ្រព្យសម្បាច់, កេរ្តិ៍សម្បាច់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បា» មានន័យដូចម្ដេច ?


សម្បា


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. ឝម្បា “ពន្លឺឬរស្មីដែលមានភ្លាមបាត់ភ្លាម; ដែលមិនយូរ, ឆាប់បាត់” ) ដែលឆាប់បាត់, ឆាប់រសាយ ។ ខ្មែរប្រើពាក្យនេះចម្ពោះតែជាមួយនឹងពាក្យ ខឹង ថា
ឧទាហរណ៍៖ ខឹងសម្បា ខឹងឆាប់រសាយ, ខឹងភ្លាមបាត់ភ្លាម, ខឹងបន្តិចបន្តួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បហារភូមិ» មានន័យដូចម្ដេច ?


សម្បហារភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមរភូមិ ។ ល ។ (ម.ព. សម្បហារ បន្ថែម )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បហារ» មានន័យដូចម្ដេច ?


សម្បហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំប្រហារ ឬ សម្ប្រ– ) ការតយុទ្ធគ្នា, ការចូលប្រឡូកកាប់សម្លាប់គ្នា; សង្រ្គាម ។
ឧទាហរណ៍៖ ស្រុកកើតសម្បហារ ស្រុកកើតចម្បាំង ។ សម្បហារភូមិ ( —រៈភូម ) សមរភូមិ ។ ល ។

                  ការប្រយុទ្ធទៅវិញទៅមក រវាងកងកម្លាំងជាគូ សត្រូវគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បសាទ» មានន័យដូចម្ដេច ?


សម្បសាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំប្រសាទ ឬ សម្ប្រ– ) សេចក្ដីជ្រះថ្លាខ្លាំង; សេចក្ដីជឿទុកចិត្តឥតរង្កៀស ។
ឧទាហរណ៍៖ ឲ្យទានដោយសម្បសាទ; មានសម្បសាទចម្ពោះមិត្រសម្លាញ់ ( ប្រើជា សម្បសាទន៍ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរិវត្តន៍» មានន័យដូចម្ដេច ?


សម្បរិវត្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្បរិវត្តន; សំ. –វត៌ន ) ការប្រែត្រឡប់, ការប្រែប្រួល, ប្រែខ្វែ; ការរើរុះពាក្យសម្ដី; ការផ្លាស់ប្ដូរ; ប្រើជា សម្បរិវត្តនភាព ( —វ័តតៈន៉ៈភាប) ក៏បាន។ សម្បរិវត្តនាការ (—វ័ត-តៈន៉ាកា; បា. < សម្បរិវត្តន + អាការ ) អាការនៃសម្បរិវត្តន៍។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរិវត្តនាការ» មានន័យដូចម្ដេច ?


សម្បរិវត្តនាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សម្បរិវត្តន + អាការ ) អាការនៃសម្បរិវត្តន៍ ។ ល ។ (ម.ព. សម្បរិវត្តន៍ បន្ថែម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរាយិកសុខ» មានន័យដូចម្ដេច ?


សម្បរាយិកសុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខដែលនឹងបានទៅក្នុងអនាគតកាលឬក្នុងបរលោកនាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរាយិកប្រយោជន៍» មានន័យដូចម្ដេច ?


សម្បរាយិកប្រយោជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រយោជន៍ទៅខាងមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរាយិក» មានន័យដូចម្ដេច ?


សម្បរាយិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ឬ សំ. សាម្ប— ) ដែលនឹងមានទៅក្នុងអនាគតកាល ឬទៅក្នុងបរលោកនាយ, ខាងអនាគតកាល, ខាងបរលោកនាយ ។ សម្បរាយិកប្រយោជន៍ ប្រយោជន៍ទៅខាងមុខ ។ សម្បរាយិកសុខ សុខដែលនឹងបានទៅក្នុងអនាគតកាលឬក្នុងបរលោកនាយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បរាយ» មានន័យដូចម្ដេច ?


សម្បរាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អនាគតកាល; បរលោក ។
ឧទាហរណ៍៖ ទ្រព្យដែលនឹងបានក្នុងសម្បរាយ, ទោសក្នុងសម្បរាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បយោគ» មានន័យដូចម្ដេច ?


សម្បយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំប្រយោគ ឬ សម្រ្ប– ) ការប្រកប, ការផ្សំចូលគ្នា; ការរួបរួមគ្នា; សមាគម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បយុត្ត» មានន័យដូចម្ដេច ?


សម្បយុត្ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. សំប្រយុក្ត ឬ សម្រ្ប— ) ប្រកប, ផ្សំ; ដែលប្រកប, ដែលផ្សំហើយ, ដែលលាយច្រឡំ, ដែលរួមចូលគ្នា ។
ឧទាហរណ៍៖ ចិត្តសម្បយុត្តដោយអំណរ ។

                 ញាណសម្បយុត្ត ចិត្តដែលសម្បយុត្តដោយការដឹង, ដោយប្រាជ្ញា ។ សទ្ធាសម្បយុត្ត ចិត្តដែលសម្បយុត្តដោយសទ្ធា ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សំប្រយុក្ត ឬ សម្រ្ប— ) ប្រកប, ផ្សំ; ដែលប្រកប, ដែលផ្សំហើយ, ដែលលាយច្រឡំ, ដែលរួមចូលគ្នា ។
ឧទាហរណ៍៖ ចិត្តសម្បយុត្តដោយអំណរ ។

                  ញាណសម្បយុត្ត ចិត្តដែលសម្បយុត្តដោយការដឹង, ដោយប្រាជ្ញា ។ សទ្ធាសម្បយុត្ត ចិត្តដែលសម្បយុត្តដោយសទ្ធា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បធាន» មានន័យដូចម្ដេច ?


សម្បធាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំប្រធាន ឬ សម្ប្រធាន ) ការពិចារណា, ការគិតឈ្លេចឈ្លីរកឲ្យឃើញ ។
ឧទាហរណ៍៖ ធ្វើសម្បធាន, ដឹងការណ៍ពិតដោយសម្បធាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត