Posted on Leave a comment

តើពាក្យ «សម្រួល» មានន័យដូចម្ដេច ?


សម្រួល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ, នាំ ឲ្យស្រួល; កែឲ្យបានស្រួលឡើង ។
ឧទាហរណ៍៖ សម្រួលការ, និយាយសម្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រួត» មានន័យដូចម្ដេច ?


សម្រួត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រួតសរសៃ ។
ឧទាហរណ៍៖ ពត់ខ្លួនរាល់ព្រឹកព្រហាមសម្រួតសរសៃដើម្បីឲ្យស្រួលខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រួច» មានន័យដូចម្ដេច ?


សម្រួច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រួច, បិទឲ្យស្រួច ។
ឧទាហរណ៍៖ សម្រួចឈើ ។

                   ព. ប្រ. ប្រុងចាំ, ប្រុងទុកឲ្យហើយ ។
ឧទាហរណ៍៖ សម្រួចមាត់ចាំនិយាយ, សម្រួចគំនិតទុកជាមុន ។

                   សម្រួចសម្រាំង សម្រាំងគំនិតស្មារតីប្រុងទុកស្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រូប» មានន័យដូចម្ដេច ?


សម្រូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រូប, ការបឺតចូល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាក់ទឹកលាយជាមួយដើម្បីឲ្យងាយស្រូប ។
ឧទាហរណ៍៖ បាយសម្រូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រូត» មានន័យដូចម្ដេច ?


សម្រូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដោយឲ្យរឥលខ្លួនចុះក្រោម, ឲ្យរបូតចុះមកក្រោម ។
ឧទាហរណ៍៖ សម្រូតខ្លួនចុះតាមសសរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុះសម្រួល» មានន័យដូចម្ដេច ?


សម្រុះសម្រួល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយសម្រួលឲ្យស្រុះចិត្តគំនិតជាមួយ; និយាយដឹកនាំឲ្យស្រុះស្រួលនឹងគ្នា; និយាយសម្រួលឲ្យសះជានឹងគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុះ» មានន័យដូចម្ដេច ?


សម្រុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ, នាំ ឲ្យស្រុះគ្នា ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុត» មានន័យដូចម្ដេច ?


សម្រុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រុតចុះក្រោម ។
ឧទាហរណ៍៖ សម្រុតសសរផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុញ» មានន័យដូចម្ដេច ?


សម្រុញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រុញ, ចាប់រុញឲ្យស្រុញ, សង្កត់ឲ្យស្រុញ ។
ឧទាហរណ៍៖ ចាប់សង្កត់សម្រុញ; សួរសម្រុញឲ្យទាល់ឆ្លើយមិនរួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុង» មានន័យដូចម្ដេច ?


សម្រុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ ឬប៉ែកដែលស្រុងចុះ ។
ឧទាហរណ៍៖ សម្រុងសំពត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រុក» មានន័យដូចម្ដេច ?


សម្រុក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុករុលចូលពេញទំហឹង ។
ឧទាហរណ៍៖ សម្រុកចូល, បោលសម្រុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រឹង» មានន័យដូចម្ដេច ?


សម្រឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្លឹងធ្មឹងទ្រឹងរំពឹងជញ្ជឹងគិត ។
ឧទាហរណ៍៖ អង្គុយសម្រឹងស្មិងស្មាធិ៍; ឈរសម្រឹងមួយស្របក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រិល» មានន័យដូចម្ដេច ?


សម្រិល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យឡើងព័ណ៌ខ្មៅស្រិល ( ម. ប្រ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រិត» មានន័យដូចម្ដេច ?


សម្រិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អាត, ឲ្យបរិសុទ្ធ; សិតទឹកឬជាត់ទឹកសម្រេងមិនឲ្យដោយកករជាដើម ។
ឧទាហរណ៍៖ សម្រិតទឹក ។

                  សម្រិតសម្រាំង ផ្ចិតផ្ចង់ឲ្យស្អាត, ឲ្យបរិសុទ្ធ ។
ឧទាហរណ៍៖ ធ្វើការសម្រិតសម្រាំង ។

                  រើសសម្រាំងយកតែល្អ
ឧទាហរណ៍៖ រើសសម្រិតសម្រាំងយកសុទ្ធតែល្អៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រិតរួចហើយ ( ប្រើចំពោះតែអង្ករ ) អង្ករសម្រិត ។ ព. ផ្ទ. សំរូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាំង» មានន័យដូចម្ដេច ?


សម្រាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រាំង ។
ឧទាហរណ៍៖ សម្រាំងខ្លួន។

                   ជ្រើសរើសយកតែល្អ ។
ឧទាហរណ៍៖ សម្រាំងយកតែល្អ ។

                   តាំងចិត្តគំនិតឲ្យល្អ ។
ឧទាហរណ៍៖ សម្រាំងចិត្ត ។

                   ប្រុងប្រយ័ត្នមិនប្រហែសធ្វេស ។
ឧទាហរណ៍៖ សម្រាំងស្មារតី។សម្រិតសម្រាំង (ម.ព. សម្រិត កិ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាស់» មានន័យដូចម្ដេច ?


សម្រាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មែកឈើឬមែកឫស្សីជាដើម ដែលស្រាស់ខាំងរាំងផ្លូវឬច្រកល្ហកលើគោកឬក៏ក្នុងទឹក ។
ឧទាហរណ៍៖ ស្រាស់សម្រាស់ ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រមូលផ្ដុំនៅមួយកន្លែងរហូតដល់ពេលវេលាមួយសមស្រប ទើបគេធ្វើនេសាទដោយប្រើឧបករណ៍នេសាទហ៊ុមព័ទ្ធចាប់យកត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាលកូន» មានន័យដូចម្ដេច ?


សម្រាលកូន


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ប្រសូត្រ, ទ្រង់សម្ភព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាល» មានន័យដូចម្ដេច ?


សម្រាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រាល, ជួយរំលែក, រម្លោះ, រំដោះ ឲ្យស្រាល : សម្រាលអម្រែក, សម្រាលទោស, សម្រាលទុក្ខ ។ ព. ប្រ. កើតចេញពីផ្ទៃ, ប្រសូត ។
ឧទាហរណ៍៖ សម្រាលកូន ( លុះកូនកើតរួចហើយផ្ទៃក៏ស្រាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាយ» មានន័យដូចម្ដេច ?


សម្រាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យឬសេចក្ដីដែលប្រែស្រាយពីភាសាដទៃមកជាភាសាសម្រាប់ជាតិ ( ច្រើនហៅចំពោះពាក្យឬសេចក្ដីដែលប្រែពីបាលីឬពីសំស្រ្កឹតមកជាភាសាខ្មែរ ) ។
ឧទាហរណ៍៖ សាត្រាសម្រាយ, ពាក្យសម្រាយ, សេចក្ដីសម្រាយ; សាត្រានុះមានបាលីមានសម្រាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាប់» មានន័យដូចម្ដេច ?


សម្រាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្ហាន់ដែលទាយកទាយិការៀបផ្គត់ផ្គង់បម្រុង ឬប្រចាំទុកឲ្យមានស្រេចស្រាប់ ដើម្បីប្រគេនបព្វជិតរាល់ថ្ងៃ ។
ឧទាហរណ៍៖ រៀបសម្រាប់ប្រគេនលោក, រៀបចង្ហាន់ពីរសម្រាប់ ។

                   ភោជនាហារដែលគ្រហស្ថរៀបផ្គត់ផ្គង់គ្រហស្ថជានិច្ចហៅ សម្រាប់ ដែរក៏មាន តែមិនសូវប្រើ ។ វត្ថុដែលបម្រុងឲ្យមានស្រាប់, ប្រដាប់ ។

ឧទាហរណ៍៖ ខោអាវមួយសម្រាប់, ស្បែកជើងពីរសម្រាប់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ ។
ឧទាហរណ៍៖ ​ដែកជារបស់សម្រាប់ប្រើការបានច្រើនយ៉ាង; ក្រដាសសម្រាប់សរសេរ ។

​​​​​                 មន្ត្រីសម្រាប់ឯក មន្ត្រីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ;…( ក្នុងសម័យពីដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាន្ត» មានន័យដូចម្ដេច ?


សម្រាន្ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រាន្ដ ។ ដេក( សម្រាប់គ្រហស្ថជាឥស្សរជនឬគ្រហស្ថដែលគួរគោរព ) ។
ឧទាហរណ៍៖ លោកកំពុងសម្រាន្ដ; អញ្ជើញម៉ែសម្រាន្ដ! ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងប់ឥតទុក្ខភ័យ, ដែលមានសុខស្រួល ។
ឧទាហរណ៍៖ សុខសម្រាន្ដ សុខសាន្ដ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាត» មានន័យដូចម្ដេច ?


សម្រាត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រាត, ចាប់ទាញសម្លៀកចេញពីខ្លួនអ្នកដទៃឲ្យអាក្រាត ។
ឧទាហរណ៍៖ ចាប់សម្រាតសំពត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាជ» មានន័យដូចម្ដេច ?


សម្រាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សម្រាជ៑ ឬ សំរាជ៑ ) អធិរាជ, មហារាជ ។
ឧទាហរណ៍៖ ( សំ. សម្រាជ៑ ឬ សំរាជ៑ ) អធិរាជ, មហារាជ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាកមាតុភាព» មានន័យដូចម្ដេច ?


សម្រាកមាតុភាព


👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ការសម្រាកមុន និងក្រោយពេលសម្រាលកូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រាក» មានន័យដូចម្ដេច ?


សម្រាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រាក, ឈប់ឲ្យស្រាកនឿយ ។
ឧទាហរណ៍៖ សម្រាកកម្លាំង, សម្រាកកាយ ។

                 សម្រាកសម្រន់ ធ្វើឲ្យស្រាកស្រន់ ។ សម្រាកសម្រាន្ដ ធ្វើឲ្យស្រាកស្រាន្ដ ។ សម្រាកសម្រាល ធ្វើឲ្យស្រាកស្រាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រស់» មានន័យដូចម្ដេច ?


សម្រស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រស់ទឹក ។
ឧទាហរណ៍៖ ជាត់បាយសម្រស់ទឹក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រស់, ការល្អល្អះ, ភាពប្រិមប្រិយ ។
ឧទាហរណ៍៖ មានសម្រស់ល្អណាស់, បញ្ចេញសម្រស់ដ៏ឆើតឆាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រប» មានន័យដូចម្ដេច ?


សម្រប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រប, ឲ្យអែបស្របគ្នា ។
ឧទាហរណ៍៖ សម្របសម្ដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រន់ខ្យល់» មានន័យដូចម្ដេច ?


សម្រន់ខ្យល់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មានលក្ខណៈដូចជាកំបោរដែលអាចបំលែងដោយផ្នែកទៅជាកាបូណាតដោយដាក់អោយត្រូវខ្យល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រន់» មានន័យដូចម្ដេច ?


សម្រន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រន់ គឺគ្រាន់តែទប់ទល់ឲ្យអន់សិន ។
ឧទាហរណ៍៖ បរិភោគសម្រន់ បរិភោគឲ្យល្មមតែអន់ឃ្លាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រង់សុរិយោដី» មានន័យដូចម្ដេច ?


សម្រង់សុរិយោដី


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេចក្ដីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និងគតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្ដែងលើដី យកមកកសាងជាឯកសារសុរិយោដី ដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រង់» មានន័យដូចម្ដេច ?


សម្រង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលស្រង់យកមកសេចក្ដីនេះ ជាសម្រង់ពីច្បាប់ដើម; សម្រង់នេះខុសពីច្បាប់ដើមច្រើនណាស់។
សេចក្តីស្រង់ ចម្លងដោយសង្ខេបជាលាយ លក្ខ័ណ៍ អក្សរ ដូចយ៉ាងសម្រង់អត្ថបទ ជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រង់យកមក, ដែលបានដោយស្រង់ : របស់សម្រង់ ។ ម្លូសម្រង់ ម្លូដែលជ្រើសរើសយកសុទ្ធតែស្លឹកល្អៗ ( ម្លូសម្រាំង )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រក់» មានន័យដូចម្ដេច ?


សម្រក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រក់សម្រក់ទឹកមាត់ សម្រក់ទឹកភ្នែក សម្រក់ជ័រល្ហុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្រក» មានន័យដូចម្ដេច ?


សម្រក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រក ។
ឧទាហរណ៍៖ ខ្យល់សម្រកទឹក ។

                    ( ស. សាំរ្ចក អ. ថ. –រ៉ក ) រើ ឬចង្អោរចេញ ( ម. ប្រ. ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវទឹកស្រក ( កាលជាខាងចុងនៃរដូវភ្លៀង ) ។
ឧទាហរណ៍៖ រដូវសម្រក, ខែសម្រក ។

                   ឈ្មោះឈើតូចមួយប្រភេទ ប្រើជាថ្នាំដុសលាបសាច់ដែលហើមឲ្យស្រក
ឧទាហរណ៍៖ ដើមសម្រក ។

                   សម្រក ជាគុម្ពព្រឹក្ស កំពស់ ១-១,៥០ ម ដុះលើដីវាលនៃឥណ្ឌូចិន។ សំបកសម្រាប់ធ្វើចំណងចងវត្ថុផ្សេងៗ។ គេបុកស្លឹកបិទលើដៃជើងរបួស ដោយមុតបន្លា ឬកាំបិតពូថៅ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មោទនីយកថា» មានន័យដូចម្ដេច ?


សម្មោទនីយកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំមោទនីយ– ) សម្ដីដែលគួររីករាយ, គួរត្រេកអរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយ ។
ឧទាហរណ៍៖ និយាយគ្នាដោយសម្មោទនីយកថា ( ប្រើជា សម្មោទនកថា ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មោទនកថា» មានន័យដូចម្ដេច ?


សម្មោទនកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំមោទន– ) សម្ដីដែលនាំឲ្យមានសេចក្ដីរីករាយ, ឲ្យមានអំណរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយពោលសម្មោទនកថារកគ្នា ( ប្រើជា សមោទនីយកថា ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មុខីភូត» មានន័យដូចម្ដេច ?


សម្មុខីភូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សម្មុខិន៑ + ភូត ) ដែលមានឬដែលនៅក្នុងទីចំពោះមុខ, ដែលប្រទះឃើញនៅមុខ, ដែលប្រាកនៅមុខរបស់សម្មុខីភូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មា–» មានន័យដូចម្ដេច ?


សម្មា–


មានន័យថា ( ម. ក្នុង ព. សម្មា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មា​មគ្គ» មានន័យដូចម្ដេច ?


សម្មា​មគ្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​ត្រូវ, គន្លង​ឬ​លំអាន​ត្រូវ (ព. ផ្ទ. មិច្ឆា​មគ្គ) ។ តាម​ពុទ្ធ​សាសនា, សម្មា​មគ្គ (អដ្ឋង្គិក​មគ្គ) មាន ៨ យ៉ាង គឺ ១-សម្មា​ទិដ្ឋិ សេចក្ដី​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទិដ្ឋិ); ២-សម្មា​សង្កប្ប ឬ–សង្កប្បៈ សេចក្ដី​ត្រិះរិះ​ត្រូវ, តម្រិះ​ត្រូវ (ព. ផ្ទ. មិច្ឆា​សង្កប្បៈ); ៣-សម្មា​វាចា សម្ដី​ត្រូវ; ប្រើ​ជា​ សម្មា​ពាក្យ​ក៏​បាន (ព. ផ្ទ. មិច្ឆា​វាចា) ឬ–ពាក្យ); ៤-សម្មា​កម្មន្តៈ ការ​ងារ​ត្រូវ (ព. ផ្ទ. មិច្ឆា​កម្មន្តៈ); ៥-សម្មា​អាជីវៈ ការ​ចិញ្ចឹម​ជីវិត​ត្រូវ; ប្រើ​ជា សម្មា​អាជីវោ ឬ សម្មា​អាជីព, សម្មា​ជីព, សម្មា​ជីវៈ ក៏​បាន (ព. ផ្ទ. មិច្ឆា​អាជីវៈ ឬ មិច្ឆា​អាជីវោ, មិច្ឆា​អាជីព, មិច្ឆា​ជីព, មិច្ឆា​ជីវៈ); ៦-សម្មា​វាយាមៈ ព្យាយាម​ត្រូវ; ប្រើ​ជា សម្មា​ព្យាយាម ក៏​បាន (ព. ផ្ទ. មិច្ឆា​វាយាមៈ ឬ មិច្ឆា​ព្យាយាម); ៧-សម្មា​សតិ ស្មារតី​ត្រូវ, ការ​រឭក​ត្រូវ (ព. ផ្ទ. មិច្ឆា​សតិ); ៨-សម្មា​សមាធិ សមាធិ​ត្រូវ (ព. ផ្ទ. មិច្ឆា​សមាធិ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មា​បដិបត្តិ ឬ–បដិបទា» មានន័យដូចម្ដេច ?


សម្មា​បដិបត្តិ ឬ–បដិបទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រតិបត្តិ​ត្រូវ (ព. ផ្ទ. មិច្ឆា​បដិបត្តិ ឬ–បដិបទា “ការ​ប្រតិបត្តិ​ខុស”) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មា​ទស្សនៈ» មានន័យដូចម្ដេច ?


សម្មា​ទស្សនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​យល់​ឃើញ​ត្រូវ (ព. ផ្ទ. មិច្ឆា​ទស្សនៈ “ការ​យល់​ឃើញ​ខុស”) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មាសម្ពុទ្ធ» មានន័យដូចម្ដេច ?


សម្មាសម្ពុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. សម្យក្សម្ពុទ្ធ < សម្យច៑ ” ប្រពៃ ” , ច៑ > ក៑ + សម្ពុទ្ធ ) លោកអ្នកត្រាស់ដឹងឯងដោយប្រពៃ ( ព្រះសព្វញ្ញុពុទ្ធ )
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មាសមាធិ» មានន័យដូចម្ដេច ?


សម្មាសមាធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាធិត្រូវផ្លូវ ត្រូវទំនង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មាមតិ» មានន័យដូចម្ដេច ?


សម្មាមតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗមានទំងន់ស្របនឹងមតិខាងសាសនា ដែលគេចាត់ទុកថាជាពិត (ម.ព គន្ថបដិបទា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មាន» មានន័យដូចម្ដេច ?


សម្មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. សំមាន ) សេចក្ដីរាប់អាន, ការរាប់រក; សេចក្ដីគោរព, សេចក្ដីគួរសម ( ម. ព. សក្ការសម្មាន ផង ) ។ សម្មានភាព ( ស័ម-ម៉ាន៉ៈភាប ) ដំណើររាប់អានគ្
ឧទាហរណ៍៖ សម្ដែងសម្មានភាពរកគ្នាទៅវិញទៅមក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មា» មានន័យដូចម្ដេច ?


សម្មា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. សម្យច៑ ) ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹមត្រូវ ( ព. ផ្ទ. មិច្ឆា ) ។សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា សម្មាចារ ( បា. < សម្មា + អាចារ ” ការប្រព្រឹត្តស៊ប់; មារយាទ ” ) ការកាន់ត្រូវ; មារយាទត្រឹមត្រូវ; មារយាទល្អ ( ព. ផ្ទ. មិច្ឆាចារ ) ។ សម្មាទស្សនៈ ការយល់ឃើញត្រូវ (ព. ផ្ទ. មិច្ឆាទស្សនៈ “ការយល់ឃើញខុស” ) ។ សម្មាបដិបត្ដិ ឬ –បដិបទា ការប្រតិបត្តិត្រូវ ( ព. ផ្ទ. មិច្ឆាបដិបត្ដិ ឬ –បដិបទា “ការប្រតិបត្តិខុស” ) ។ សម្មាមគ្គ ផ្លូវត្រូវ, គន្លងឬលំអានត្រូវ (ព. ផ្ទ. មិច្ឆាមគ្គ) ។ តាមពុទ្ធសាសនា, សម្មាមគ្គ ( អដ្ឋង្គិកមគ្គ ) មាន ៨ យ៉ាង គឺ ១- សម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ ( ព. ផ្ទ. មិច្ឆាទិដ្ឋិ ); ២- សម្មាសង្កប្ប ឬ –សង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, តម្រិះត្រូវ ( ព. ផ្ទ. មិច្ឆាសង្កប្បៈ ); ៣- សម្មាវាចា សម្ដីត្រូវ; ប្រើជា សម្មាពាក្យ ក៏បាន (ព. ផ្ទ. មិច្ឆាវាចា ឬ –ពាក្យ); ៤- សម្មាកម្មន្ដៈ ការងារត្រូវ ( ព. ផ្ទ. មិច្ឆាកម្មន្ដៈ ); ៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ; ប្រើជា សម្មាអាជីវោ ឬសម្មាអាជីព, សម្មាជីព, សម្មាជីវៈ ក៏បាន ( ព. ផ្ទ. មិច្ឆាអាជីវៈ ឬ មិច្ឆាអាជីវោ, មិច្ឆាអាជីព, មិច្ឆាជីព, មិច្ឆាជីវៈ ); ៦- សម្មាវាយាមៈ ព្យាយាមត្រូវ; ប្រើជា សម្មាព្យាយាម ក៏បាន ( ព. ផ្ទ. មិច្ឆាវាយាមៈ ឬ មិច្ឆាព្យាយាម); ៧- សម្មាសតិ ស្មារតីត្រូវ, ការរឭកត្រូវ (ព. ផ្ទ. មិច្ឆាសតិ); ៨- សម្មាសមាធិ សមាធិត្រូវ (ព. ផ្ទ. មិច្ឆាសមាធិ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មតិ–» មានន័យដូចម្ដេច ?


សម្មតិ–


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. សម្មតិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មតិលិង្គ» មានន័យដូចម្ដេច ?


សម្មតិលិង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិង្គដោយសន្មតិសម្រាប់ប្រើក្នុងតន្តិភាសាទាំងពួង មានភាសាសំស្រ្កឹតនិងភាសាបាលីជាដើម; សំស្រ្កឹតនិងបាលី កំណត់យក ការន្ដ គឺស្រៈ ជាទីបំផុតនៃនាមសព្ទជាគោល ឲ្យដឹងថាជា បុំលិង្គ, ជា ឥត្ថីលិង្គ, ឬជា នបុំសកលិង្គ ដូចជា ទារ ( ទារោ ) “ប្រពន្ធ”, មាតុគ្រាម ឬ មាតុគ្គាម ( មាតុគ្គាមោ ) “ស្ត្រី” នេះតាមរូបសេចក្ដី គួរតែជា ឥត្ថីលិង្គ, ប៉ុន្តែរូបសព្ទជា អការន្ដ-បុំលិង្គ ក៏ត្រឡប់ជា បុំលិង្គ ទៅវិញ; បញ្ញា, សាលា ដែលពុំមែនជាប្រុសជាស្រីសោះទេ, តាមរូបសព្ទជា អាការន្ដ-ឥត្ថីលិង្គ ក៏ត្រឡប់ជា ឥត្ថីលិង្គ ទៅវិញ; លិង្គយ៉ាងនេះហៅថា សម្មតិលិង្គ គឺលិង្គមានឈ្មោះដោយសន្មតិ ( ព. វ. ) ។ ភាសាខ្មែរយើងគ្មាន សម្មតិលិង្គ នេះទេ ( ម. ព. លិង្គ និង ជាតិលិង្គ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មតិនាម» មានន័យដូចម្ដេច ?


សម្មតិនាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមដែលគេដាក់ជាការសន្មត ជំនួសនាមកំណើត តាមលក្ខណៈនៃមនុស្សសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មតិកម្ម» មានន័យដូចម្ដេច ?


សម្មតិកម្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្មានដែលគេធ្វើលើវត្ថុ លើការណ៍ណាមួយ ទោះបីមែន ឬមិនមែនក៏ដោយស្រេចនៅលើការសង្កេត ពិនិត្យជាក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មតិ» មានន័យដូចម្ដេច ?


សម្មតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សន្មតិ ) ។ សម្មតិទេព ( សំ. បា. សម្មតិ + ទេវ) ទេពតាដោយសន្មតិ គឺមនុស្សដែលគេសន្មតទុកដូចជាទេវតារបស់មនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។
ឧទាហរណ៍៖ បពិត្រព្រះសម្មតិទេព, សូមទ្រង់មានព្រះជន្មាយុយឺនយូរ ក្រៃលែងជាងរយវស្សា! ។

                សម្មតិទេពី ឬ –ទេវី ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យ ។ សម្មតិវោហារ ពាក្យដែលសន្មតប្រើ, ពាក្យផ្សំប្រើ ។ សម្មតិសង្ឃ ភិក្ខុសង្ឃបុថុជ្ជនដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ( ព. ពុ. ) ។ ព. ផ្ទ. អរិយសង្ឃ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មត» មានន័យដូចម្ដេច ?


សម្មត


មានន័យថា ( ម. ព. សន្មត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មជ្ជនី» មានន័យដូចម្ដេច ?


សម្មជ្ជនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំមាជ៌នី ឬ សម្មាជ៌នី ) អំបោស ( ព. កា. ) ។
ឧទាហរណ៍៖ នាងទេពធីតាឈ្មោះលាជា ម្នីម្នាចុះមកក្នុងរាត្រី ដៃកាន់សម្មជ្ជនីថ្មី បោសដីប្របកុដិព្រះកស្សប ( រឿងនាងលាជា ទេពធីតា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្មជ្ជន» មានន័យដូចម្ដេច ?


សម្មជ្ជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំមាជ៌ន ឬ សម្មាជ៌ន ) ការបោស, ការបោសច្រាស, ការបោសសម្អាត ( ហៅ សម្មជ្ជនកម្ម ក៏បាន : ធ្វើសម្មជ្ជនកម្ម “បោស, បោសសម្អាត” ) ។ សម្មជ្ជនកិច្ច ការរវល់បោសសម្អាត ។ សម្មជ្ជនវត្ត វត្តឬច្បាប់ប្រាប់បែបបោសសម្អាត ។ សម្មជ្ជនវេរ វេនបោសសម្អាត ។ សម្មជ្ជនានិសង្ស ( បា. សម្មជ្ជន + អានិសំស ) អានិសង្ស (ប្រយោជន៍) ដែលកើតពីការបោសសម្អាត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភោរ» មានន័យដូចម្ដេច ?


សម្ភោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. តះពោន អ. ថ. តៈផូន ឬ តៈភោន ) ឈ្មោះគ្រឿងភ្លេងពិណពាទ្យមួយប្រភេទរាងមូលជ្រលម ខាងដើមធំជាងខាងចុង ដាសស្បែកទាំងពីរខាងមានចម្រៀកស្បែករឹតព័ទ្ធស្រោបតួ, ដាក់ផ្ដេកភ្ជាប់លើជើងទ្រពីក្រោម, កាលណារៀបនឹងទះលេងភ្លេង ត្រូវកិនបាយលាយផេះបិទចំកណ្ដាលស្បែកដាស ដើម្បីឲ្យលាន់សូរធំតូចក្រអួន, ប្រើទះនឹងបាតដៃទាំងពីរខាង ។
ឧទាហរណ៍៖ ស្គរធំជាគូទទួលចង្វាក់សម្ភោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភោទ្យ» មានន័យដូចម្ដេច ?


សម្ភោទ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សម្ភោជ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភោជ» មានន័យដូចម្ដេច ?


សម្ភោជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបរិភោគអាហារជាមួយគ្នា; ការលៀងភ្ញៀវ ។ ខ្មែរប្រើជា កិ. “” លៀងភ្ងៀវ “”, ចំពោះការលៀងភ្ញៀវក្នុងវេលាប្រជុំឆ្លងឬឡើងមន្ទីរថ្មីជាដើម; ទោះបីមិនមានលៀងភោជនាហារសោះទេ គ្រាន់តែប្រជុំភ្ញៀវឆ្លងឬឡើងមន្ទីរថ្មីជាដើមក៏ហៅ សម្ភោជ ដែរ; ប្រើជា សម្ភោទ្យ ក៏បាន, បើមានថ្លែងសេចក្ដីរៀបរាប់ពីដំណើរកិច្ចការនោះផង ច្រើនហៅ សម្ពោធ ឬ សម្ពោធន៍ (ហៅចំពោះតែការធំដុំឬការប្លែក, បើការធម្មតាការរាយរង ហៅថា ឡើង ឬ ឆ្លង, និយាយថា ឡើងផ្ទះថ្មី, ឆ្លងសាលា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភោគ» មានន័យដូចម្ដេច ?


សម្ភោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបរិភោគជាមួយ; ការប្រើប្រាស់អ្វីៗផងគ្នាឬរួមគ្នា; ការរួមមេត្រីជាមួយ, ការរួមសុខទុក្ខជាមួយគ្នា; ការគប់រក, ការសេពគប់រាប់រកគ្នា; សេចក្ដីសុខក្នុងកាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភេទ» មានន័យដូចម្ដេច ?


សម្ភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រចួបឬប្រសព្វចូលគ្នា, ការរួមចូលគ្នា ។
ឧទាហរណ៍៖ នទីសម្ភេទ ឬ សម្ភេទទន្លេ ប៉ែកទន្លេខាងចុងបំផុតដែលចួបទល់នឹងសមុទ្រ, មាត់ពាមទន្លេ ។

                    ដំណើរលាយច្រឡំគ្នា ។
ឧទាហរណ៍៖ ជាតិសម្ភេទ ឬ សម្ភេទជាតិ ( សំភេទៈជាត ) ដំណើរលាយច្រឡំជាតិឬជាតិដែលលាយច្រឡំគ្នា ។

                   ការបែកឬធ្លាយ; ការបែកបាក់គ្នាឬបែកខ្ញែកគ្នា ។
ឧទាហរណ៍៖ ញាតិសម្ភេទ ឬ សម្ភេទញាតិ ( សំ-ភេទៈញាត ) ការបែកខ្ញែកញាតិឬញាតិដែលបែកបាក់គ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភូតិ» មានន័យដូចម្ដេច ?


សម្ភូតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដើមកំណើត; ច្បាប់ដើម; គំរូឬបែបដើម; ពលស័ក្ដិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភីត» មានន័យដូចម្ដេច ?


សម្ភីត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. សម្ភិត )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សម្ភិត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភី» មានន័យដូចម្ដេច ?


សម្ភី


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សំ “ប្រពៃ” + ភី “ខ្លាច” = ខ្លាចក្រែង ) ឱហាត, សង្វាត, ខំប្រឹង ដោយសង្កេត, ពិនិត្យ, យកចិត្តទុកដាក់ ខ្លាចក្រែងមិនសម្រេច ។
ឧទាហរណ៍៖ សម្ភីរៀន, សម្ភីគិត, សម្ភីធ្វើការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភិន្ន» មានន័យដូចម្ដេច ?


សម្ភិន្ន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) បែកឬធ្លាយហើយ; ដែលបែកឬធ្លាយហើយ; ដែលបែកបាក់គ្នា ( ព. កា. )
ឧទាហរណ៍៖ ញាតិមិត្រសម្ភិន្ន ព្រោះការទាក់ទិន ដោយក្ដីប្រកាន់ ថាមានតែអញ ទើបពេញសំខាន់ ចិត្តនឹកក្រណាន់ មិនព្រមស្រួលស្រប ។

                   បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ម-ភិន-នៈ, ដូចជា សម្ភិន្នញាតិ ញាតិដែលបែកគ្នា, ដែលកើតឈ្លោះប្រកែកបែកបាក់គ្នា។ សម្ភិន្នវង្ស វង្ស, ត្រកូលដែលបែកគ្នា ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) បែកឬធ្លាយហើយ; ដែលបែកឬធ្លាយហើយ; ដែលបែកបាក់គ្នា ( ព. កា. ) ។
ឧទាហរណ៍៖ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ម-ភិន-នៈ, ដូចជា សម្ភិន្នញាតិ ញាតិដែលបែកគ្នា, ដែលកើតឈ្លោះប្រកែកបែកបាក់គ្នា។ សម្ភិន្នវង្ស វង្ស, ត្រកូលដែលបែកគ្នា ។ ល ។

                 បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ម-ភិន-នៈ, ដូចជា សម្ភិន្នញាតិ ញាតិដែលបែកគ្នា, ដែលកើតឈ្លោះប្រកែកបែកបាក់គ្នា។ សម្ភិន្នវង្ស វង្ស, ត្រកូលដែលបែកគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភិតភាព» មានន័យដូចម្ដេច ?


សម្ភិតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្ភិតត្ត ឬ សម្ភិតភាវ ) សេចក្ដីខ្លាចខ្លាំង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភិតចិត្ត» មានន័យដូចម្ដេច ?


សម្ភិតចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តភ័យចំប្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភិត» មានន័យដូចម្ដេច ?


សម្ភិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ភ័យខ្លាំង, ភ័យចំប្រប់; ដែលខ្លាចខ្លាំង ( ព. កា. ) ។
ឧទាហរណ៍៖ ព្រឹកមិញចូលព្រៃ ស្រាប់តែមានភ័យ ពុំបានជាគិត ប្រទះដំរី- មួយគួរសម្ភិត ឃើញភ្លាមខ្ញុំមឹត ឥតងាកមើលក្រោយ ។

                 សម្ភិតចិត្ត ( —តៈ— ) ចិត្តភ័យចំប្រប់ ។ សម្ភិតភាព ( —តៈ—; បា. សម្ភិតត្ត ឬ សម្ភិតភាវ ) សេចក្ដីខ្លាចខ្លាំង ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា​​( សំ. បា. ) ភ័យខ្លាំង, ភ័យចំប្រប់; ដែលខ្លាចខ្លាំង ( ព. កា. )
ឧទាហរណ៍៖ ព្រឹកមិញចូលព្រៃ ស្រាប់តែមានភ័យ ពុំបានជាគិត ប្រទះដំរី- មួយគួរសម្ភិត ឃើញភ្លាមខ្ញុំមឹត ឥតងាកមើលក្រោយ ។

​​​​​​​​​​​​                  សម្ភិតចិត្ត ( —តៈ— ) ចិត្តភ័យចំប្រប់ ។ សម្ភិតភាព ( —តៈ—; បា. សម្ភិតត្ត ឬ សម្ភិតភាវ ) សេចក្ដីខ្លាចខ្លាំង ។ ល ។​​​​​

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាសិត» មានន័យដូចម្ដេច ?


សម្ភាសិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សម្ភាឞិត ) ដែលនិយាយគ្នាហើយ; សម្ដីដែលនិយាយគ្នាហើយ ( ម. ព. សម្ភាស និង សម្ភាសា ផង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សម្ភាឞិត ) ដែលនិយាយគ្នាហើយ; សម្ដីដែលនិយាយគ្នាហើយ ( ម. ព. សម្ភាស និង សម្ភាសា ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាសា» មានន័យដូចម្ដេច ?


សម្ភាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សម្ភាឞ ) សម្ដីនិយាយរកគ្នា; សម្ដីសួរឆ្លើយ ។
ឧទាហរណ៍៖ ធ្វើសម្ភាសារកគ្នា ។

                   សម្ដីសួរឬឆ្លើយរបស់អ្នកយាមល្បាត, ដូចជាថា អ្នកណាដើរនុ៎ះ ? —ខ្ញុំ ជាដើម
ឧទាហរណ៍៖ សម្ភាសារបស់អ្នកយាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាសសិក្សា» មានន័យដូចម្ដេច ?


សម្ភាសសិក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការហាត់និយាយឲ្យត្រូវបែបបទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាសបត្រ» មានន័យដូចម្ដេច ?


សម្ភាសបត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ —បណ្ណ សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាសន៍» មានន័យដូចម្ដេច ?


សម្ភាសន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ភាស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាស» មានន័យដូចម្ដេច ?


សម្ភាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ឬ —សន; សំ. សម្ភាឞ ឬ —ឞណ) ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា ។ សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយ ដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ ។
ឧទាហរណ៍៖ ធ្វើសម្ភាស, ស្ដាប់សម្ភាសន៍ ។

                  សម្ភាសបត្រ ឬ —បណ្ណ (សំ-ភាសៈប័ត ឬ —ប័ន) សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា ។ សម្ភាសសិក្សា (សំ-ភាសៈសិក-សា) ការហាត់និយាយឲ្យត្រូវបែបបទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវិតមិត្ត» មានន័យដូចម្ដេច ?


សម្ភាវិតមិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ —មិត្រ មិត្រដែលស្គាល់ចិត្តគំនិតគ្នា, មិត្រទំនុកទុកចិត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវិតចិត្ត» មានន័យដូចម្ដេច ?


សម្ភាវិតចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តដែលហាត់ថ្នឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវិត» មានន័យដូចម្ដេច ?


សម្ភាវិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលបានចម្រើនហើយ; ដែលធ្វើឲ្យលូតលាស់ហើយ; ដែលបានបង្វឹកឬបង្ហាត់ត្រឹមត្រូវហើយ, ថ្នឹកហើយ; ដែលស្គាល់ចិត្តគំនិតគ្នា; ដែលស្រួលទាំងគ្រប់ ។ សម្ភាវិតចិត្ត (—តៈ—) ចិត្តដែលហាត់ថ្នឹក។ សម្ភាវិតមិត្ត ឬ —មិត្រ មិត្រដែលស្គាល់ចិត្តគំនិតគ្នា, មិត្រទំនុកទុកចិត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវរាគ» មានន័យដូចម្ដេច ?


សម្ភាវរាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សម្ភវ ឬ សម្ភាវ “ការកើត, កំណើត” + រាគ “តម្រេក” ) តម្រេកដែលជាហេតុឲ្យសត្វកើតសំដៅចំពោះសុក្កៈរបស់បុរសស្ត្រីឬសត្វញីឈ្មោលដែលឃ្លាតចេញដោយការធ្វើមេថុនសេវនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវនៈ» មានន័យដូចម្ដេច ?


សម្ភាវនៈ


មានន័យថា ( ម. ព. សម្ភាពន៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាវកថា» មានន័យដូចម្ដេច ?


សម្ភាវកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពាក្យសរសើរ, ពាក្យស្ងើច ។
ឧទាហរណ៍៖ ពោលសម្ភាវកថា ( ម. ព. សម្ភាពន៍ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈសាងសង់» មានន័យដូចម្ដេច ?


សម្ភារៈសាងសង់


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សម្ភារៈសំណង់ រួមទាំងឧបករណ៍បរិក្ខារបំពាក់ឱ្យសំណង់ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុង នៅក្នុងការសាងសង់នានា សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ប្រើប្រាស់ដើម្បីដំណើរការសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងដំណាក់កាលសាងសង់ដំបូង ឬពង្រីក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈវេចខ្ចប់ និងកុងតឺណ័រសម្រាប់ដឹកជញ្ជូន និងដាក់នាវា» មានន័យដូចម្ដេច ?


សម្ភារៈវេចខ្ចប់ និងកុងតឺណ័រសម្រាប់ដឹកជញ្ជូន និងដាក់នាវា


👉ថ្នាក់ពាក្យជា គយ
មានន័យថា ទំនិញដែលប្រើសម្រាប់ការពារទំនិញមួយ ក្នុងអំឡុងពេលដឹកជញ្ជូន និងដាក់នាវា ដែលមានលក្ខណៈខុសគ្នាអំពីកុងតឺណ័រសម្រាប់ដាក់ទំនិញ និងវត្ថុធាតុសម្រាប់លក់រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈវេចខ្ចប់» មានន័យដូចម្ដេច ?


សម្ភារៈវេចខ្ចប់


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សម្ភារៈរុំ ឬវេចខ្ចប់បំណែកណាមួយនៃសត្វ ឬផលិតផលមានដើមកំណើតពីសត្វឱ្យមានអនាម័យ និងសុវត្ថិភាព។ ២. ដប អំពូល ថង់ គម្រប បន្ទះ ជាដើម…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈបរិក្ខារពេទ្យ» មានន័យដូចម្ដេច ?


សម្ភារៈបរិក្ខារពេទ្យ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំឡី ស្បៃ ទ្រូសសេរ៉ូម សឺវ៉ាំង ចេស កាតេទែរ ស្រោមអនាម័យ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈបរិក្ខារផលិតកម្ម» មានន័យដូចម្ដេច ?


សម្ភារៈបរិក្ខារផលិតកម្ម


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. គ្រឿងម៉ាស៊ីន ឧបករណ៍ ដែលបានប្រើប្រាស់ជាមូលដ្ឋានសំខាន់ ក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះ មិនអាចបំប្លែងដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់រយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។ គ្រឿងម៉ាស៊ីននិងឧប-ករណ៍ទាំងនោះ មិនត្រូវគិតបញ្ចូលផងទេនូវឧបករណ៍ផ្នែកព័ត៌មានវិទ្យា ឬយានយន្ត ដែលប្រើប្រាស់សម្រាប់គោលបំណងផ្សេង ក្រៅពីកិច្ចដំណើរការផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ២. គ្រឿងម៉ាស៊ីន ឧបករណ៍ដែលប្រើប្រាស់ក្នុងការផលិតអង្ករ។ ៣. គ្រឿងម៉ាស៊ីន ឧបករណ៍ ដែលបានប្រើប្រាស់ជាមូលដ្ឋានសំខាន់ក្នុងការបំប្លែងធាតុចូលផលិតកម្មរបស់ឧស្សាហកម្មគាំទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈបរិក្ខារ» មានន័យដូចម្ដេច ?


សម្ភារៈបរិក្ខារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកណាមួយនៃហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាញទូរគមនាគមន៍ រួមមាន ខ្សែកាប បន្ទប់បែងចែកបណ្ដាញ សសរទូរសព្ទ បង្គោលអង់តែន រូងផ្លូវក្រោមដី បំពង់ទុយយោ អន្លង់ រណ្ដៅ ជន្ទល់ ឬបរិក្ខារផ្សេងៗទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារៈ» មានន័យដូចម្ដេច ?


សម្ភារៈ


👉ថ្នាក់ពាក្យជា គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វត្ថុធាតុដើម គ្រឿងផ្សំ គ្រឿងបន្លាស់ សមាសភាគ ការដំឡើងរាយរង និង/ឬទំនិញដែលត្រូវបានធ្វើទៅជាទំនិញមួយផ្សេងទៀត ឬជាប្រធានបទដំណើរការក្នុងការផលិតកម្មនៃទំនិញមួយផ្សេងទៀត។ ២. ការផ្គត់ផ្គង់ទាំងអស់ រួមបញ្ចូលនូវរបស់របរដែលប្រើប្រាស់ដោយអ្នកទទួលការ សម្រាប់បញ្ចូលទៅក្នុងសំណង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារយាន» មានន័យដូចម្ដេច ?


សម្ភារយាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យានផ្ទុក ដឹក ដែលកំរើកពីទីទុកដាក់បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារភ្លឹក» មានន័យដូចម្ដេច ?


សម្ភារភ្លឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្បួន ឬតម្រាសម្រាប់មើលខែឆ្នាំ និងកម្រិតព្រេងសំណាងជាដើម ។
ឧទាហរណ៍៖ ក្បួនសម្ភារភ្លឹក ( ម. ព. សម្ពង្ស ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារភាព» មានន័យដូចម្ដេច ?


សម្ភារភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាពអ្វីៗដែលជាសម្ភារ ឬរូបធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារកម្ម» មានន័យដូចម្ដេច ?


សម្ភារកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យជាសម្ភារវត្ថុ គឺបញ្ចេញវត្ថុឥតរូបឱ្យឃើញទៅជាមានរូប ។
ឧទាហរណ៍៖ កវីនិពន្ធមានសម្បទាខាងសម្ភារកម្មនូវគំនិតរបស់ខ្លួនឱ្យអ្នកផងយល់ថាមានរូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភារ» មានន័យដូចម្ដេច ?


សម្ភារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី ( របស់ពោធិសត្វ ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្រ្គោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់; . . . ។ គ្រឿងសម្ភារ គ្រឿងផ្សំ; គ្រឿងប្រើប្រាស់ ។ ដោយសារសម្ភារ ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង
ឧទាហរណ៍៖ យើងខ្ញុំបានសេចក្ដីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ ។ ម្លប់សម្ភារ ម្លប់តេជះ, ម្លប់បុណ្យ : សូមជ្រកកោនក្រោមម្លប់សម្ភារព្រះបាទម្ចាស់ ។ សម្ភារបារមី បារមីដែលបានសាងសន្សំឬអប់រំទុកមក ។ គុណសម្ភារ តេជះរបស់គុណ ។ ទព្វសម្ភារ គ្រឿងប្រុងមានគ្រឿងផ្ទះជាដើម (ម. ព. នេះផង) ។ ពោធិសម្ភារ ការសាងសន្សំឲ្យបានត្រាស់ជាព្រះពុទ្ធ ។ រាជសម្ភារ តេជះរបស់ព្រះរាជា ។ សីលសម្ភារ អង្គសីល; តេជះសីល ។ ល ។

                     (អាចប្រើជា គុណនាម បាន) គ្រឿងសម្រាប់ប្រើការក្នុងអាជីវកម្ម ដីស្រែចំការ (នង្គ័ល រនាស់); យោធបរិក្ខារជាចាំបាច់ សម្រាប់សេចក្តីត្រូវការរបស់កងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភាពន៍» មានន័យដូចម្ដេច ?


សម្ភាពន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សម្ភាវន ឬ សំ. សំភាវន) សេចក្ដីសរសើរ, ការស្ងើចសរសើរ ។ ខ្មែរប្រើជា គុ. ក៏មាន : ពាក្យសម្ភាពន៍ ពាក្យសរសើរ ; ព. កា. នាអ្នកកាន់ល្អ ទោះបីខ្សត់ក្រ ចំណេះទន់ទាប តែងបានទទួល នូវពាក្យសម្ភាពន៍ កើតទ្រព្យកើតលាភ រៀងរាបមិនដាច់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភវេសី» មានន័យដូចម្ដេច ?


សម្ភវេសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សម្ភវ “ការកើត, កំណើត” + ឯសី “អ្នកស្វែងរក, អ្នករក” ) អ្នករកដំណើរកើត គឺសត្វដែលនៅក្នុងគ័ភ៌ឬនៅក្នុងស្រោមស៊ុត បម្រុងនឹងសម្រាលឬញាស់តាមកាលកំណត់ ( ចំពោះ ជលម្ពុជៈ និង អណ្ឌជៈ ); សត្វដែលផ្ដើមចាប់កំណើតក្នុងខណៈចិត្តទី ១ ឬដែលផ្ដើមចាប់កំណើតឡើងដោយឥរិយាបថណា នៅមិនទាន់ផ្លាស់ឥរិយាបថនោះ (ចំពោះ សំសេទជៈ និង ឧបបាតិកៈ); សត្វដែលកំពុងស្វែងរកទីកើតតៗទៅទៀត ( និយាយដោយរួបរួម ); បើស្ត្រីជា សម្ភវេសិនី (តែមិនសូវប្រើ); ព. កា. សូមផ្សាយមេត្តាឆ្ពោះពួកសត្វ នៅក្នុងវាលវដ្ដភពទាំងបី ទោះសត្វពួកសម្ភវេសី ឲ្យមានសេចក្ដីសុខក្សេមក្សាន្ដ ។ ព. ផ្ទ. ភូត “សត្វដែលកើតស្រេចហើយ” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភវរាគ» មានន័យដូចម្ដេច ?


សម្ភវរាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ភាវរាគ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភព» មានន័យដូចម្ដេច ?


សម្ភព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាមសព្ទ ( សំ. បា. សម្ភវ ) ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា ( ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌ )
ឧទាហរណ៍៖ បដិច្ចសមុប្បាទធម៌ទាំង ១២ មានសម្ភពតៗគ្នាពីមួយទៅមួយ ។ ខ្មែរប្រើពាក្យសម្ភពនេះជា កិ. ” កើត, សម្រាល, ឆ្លងទន្លេ ” ប្រើចំពោះតែព្រះរាជបុត្រឬព្រះរាជធីតា ដែលមានព្រះបិតាជាក្សត្រិយ៍ទ្រង់រាជ្យ ព្រះមាតាជារាស្ត្រ ពុំមែនព្រះអគ្គមហេសី : …ទ្រង់សម្ភពនៅថ្ងៃ … ខែ … ឆ្នាំ … ព. ស. … នៅទី …. ។ បើព្រះមាតាជាក្សត្រិយានីឬជារាស្ត្រ ប៉ុន្តែមានឋានៈជាព្រះអគ្គមហេសីឬជាព្រះមហេសី ត្រូវប្រើពាក្យថា ” ប្រសូត ” : … ទ្រង់ប្រសូតនៅថ្ងៃ … ខែ … ឆ្នាំ … ព. ស. … នៅទី … ។ ប្រើដោយសន្មតិ, ឯពាក្យសំស្រ្កឹតនិងបាលី ចំពោះអរូបនាម ច្រើនតែប្រើពាក្យសម្ភវៈ (សម្ភព), សម្រាប់មនុស្សនិងសត្វ ច្រើនតែប្រើពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ; វិជាត, វិជាតិ សព្ទទាំងអស់នេះសុទ្ធតែប្រែថា ” កើត, ប្រសូត, សម្រាល, ឆ្លងទន្លេ ” ដូចគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ភត្តមិត្ត» មានន័យដូចម្ដេច ?


សម្ភត្តមិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្ភត្ត; សំ. សំភក្ត ឬ សម្ភក្ត ) មិត្តជិតដិតទុកចិត្តស្និទ្ធស្នាលយ៉ាងមាំ ( ទឡ្ហមិត្ត ) ។
ឧទាហរណ៍៖ អ្នកនុះជាសម្ភត្តមិត្តរបស់ខ្ញុំ ។ ព. ផ្ទ. សន្ទិដ្ឋមិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធអេឡិចត្រូស្ដាទិច» មានន័យដូចម្ដេច ?


សម្ព័ន្ធអេឡិចត្រូស្ដាទិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សម្ព័ន្ធវ៉ាឡង់ដែលក្នុងនោះអាតូមពីរស្ថិតនៅជាមួយគ្នាដោយកំលាំងអេឡិចត្រូស្ដាទិចដែលបង្កឡើងដោយការផេ្ទរអេឡិចត្រុងមួយ ឬច្រើនពីអាតូមមួយទៅអាតូមមួយទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធអេឡិចត្រូវ៉ាឡង់» មានន័យដូចម្ដេច ?


សម្ព័ន្ធអេឡិចត្រូវ៉ាឡង់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល ionic bond ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធពីរជាន់អិចសូស៊ីគ្លិច» មានន័យដូចម្ដេច ?


សម្ព័ន្ធពីរជាន់អិចសូស៊ីគ្លិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សម័ន្ធពីរជាន់ដែលបានភ្ជាប់ទៅខាងក្រៅទំរង់ខ្សែបិទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធពីរជាន់» មានន័យដូចម្ដេច ?


សម្ព័ន្ធពីរជាន់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទនៃជំនាប់រវាងអាតូមដែលក្នុងនោះគូអេឡិចត្រុងពីរគូត្រូវបានដាក់រួមសើ្មគា្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធទេ្វអេឡិចត្រុង» មានន័យដូចម្ដេច ?


សម្ព័ន្ធទេ្វអេឡិចត្រុង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេឡិចត្រុងពីរដែលត្រូវបានដាក់រួមរវាងអាតូមពីរ យកវិញធើ្វអោយកើនមានសម័្ពន្ធវ៉ាឡង់មិនប៉ូលែមួយ។ បន្ទាត់ស្ប៉ិចញែកជិតគា្នពីរកើនឡើងពីអន្ដរកាលរវាងភាពមួយនិងភាពទេ្វដែលបង្កើតជាសម័្ពន្ធទេ្វ អេឡិចត្រុងដូចបានពិពណ៌នាក្នុងនិយមន័យរូបអាតូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ព័ន្ធទេ្វអង់ដូស៊ីគ្លិច» មានន័យដូចម្ដេច ?


សម្ព័ន្ធទេ្វអង់ដូស៊ីគ្លិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងទំរង់ម៉ូលេគុល សម័្ពន្ធពីរជានដែលជាផ្នែកនៃប្រព័ន្ធវង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត