Posted on Leave a comment

តើពាក្យ «សស្រូះ» មានន័យដូចម្ដេច ?

សស្រូះ

មានន័យថា ( ម. ព. សស្រូស ឬ សស្រ៊ូស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

តើពាក្យ «សស្រូស» មានន័យដូចម្ដេច ?

សស្រូស

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮស្រូសៗឬស្រ៊ូសៗច្រើនដង (សរសេរជា សស្រូះ ឬ សស្រ៊ូះ ក៏មាន ព្រោះឧទានសព្ទនឹងកំណត់សូរឲ្យទៀងទាត់ដាច់ខាតពុំកើតទេ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រឹប» មានន័យដូចម្ដេច ?

សស្រឹប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. សស្រិប)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រិប» មានន័យដូចម្ដេច ?

សស្រិប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែលឮសូរស្រិបៗ ឬ ស្រឹបៗរឿយៗមិនដាច់ ។
ឧទាហរណ៍៖ រលឹមសស្រិប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រិច» មានន័យដូចម្ដេច ?

សស្រិច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រក់ស្រិចៗមិនស្រាក។
ឧទាហរណ៍៖ រលឹមសស្រិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រិក» មានន័យដូចម្ដេច ?

សស្រិក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សស្រាក់ ថា ។
ឧទាហរណ៍៖ ស្រក់សស្រិកសស្រាក់ ស្រក់សស្រាក់ពីសពាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រាំ» មានន័យដូចម្ដេច ?

សស្រាំ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រមៗស្រុះគ្នា។
ឧទាហរណ៍៖ ទះដៃសស្រាំ, លោតសស្រាំ, ដើរសស្រាំចុះសស្រាំឡើង (ម. ព. សស្រោក ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រាញ់» មានន័យដូចម្ដេច ?

សស្រាញ់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសស្រោកសស្រាំដោយសេចក្ដីរីករាយ ។
ឧទាហរណ៍៖​ ពួកក្មេងរត់លេងសស្រាញ់, លោតសស្រាញ់ ។

                  ដែលហូររាក់ៗឥតអាក់
ឧទាហរណ៍៖ ទឹកហូរសស្រាញ់ ។

                 ដែលលូតលាស់ខ្ចីព្រមគ្នា ។
ឧទាហរណ៍៖ សន្ទូងលាស់សស្រាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្រាក់» មានន័យដូចម្ដេច ?

សស្រាក់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៀរ, ហូរ, ស្រក់ស្រាក់ៗមិនដាច់ ។
ឧទាហរណ៍៖ បែកញើសសស្រាក់, ឈាមហូរសស្រាក់, ទឹកភ្នែកស្រក់សស្រាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រ–» មានន័យដូចម្ដេច ?

សស្ត្រ–

មានន័យថា ( ម. ក្នុង ព. សស្ត្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រា–» មានន័យដូចម្ដេច ?

សស្ត្រា–

មានន័យថា ( ម. ក្នុង ព. សស្ត្រ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រាយុធ ឬ សស្ត្រាវុធ» មានន័យដូចម្ដេច ?

សស្ត្រាយុធ ឬ សស្ត្រាវុធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝស្រ្ត + អាយុធ; បា. សត្ថ + អាវុធ) គ្រឿង​សស្រ្តា​ និង​អាវុធ (ខ្មែរ​ប្រើ សស្ត្រាវុធ ជាង) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រា» មានន័យដូចម្ដេច ?

សស្ត្រា

 មានន័យថា ពាក្យប្រើក្លាយមកពី សស្ត្រ ( ម. ព. នេះ និង សត្រា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រការ» មានន័យដូចម្ដេច ?

សស្ត្រការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​គ្រឿង​សស្ត្រា, ជាង​សស្ត្រា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស្ត្រ» មានន័យដូចម្ដេច ?

សស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝស្ត្រ; បា. សត្ថ ) គ្រឿងប្រដាប់ធ្វើដោយដែកមានមុខមុត មានកាំបិត, ផ្គាក់, ដាវ, លំពែង ជាដើម ។ ខ្មែរនិយាយក្លាយជា សស្រ្តា ឬ សត្រា ( ហៅចំពោះតែគ្រឿងប្រហារ ) ។ សស្រ្តការ អ្នកធ្វើគ្រឿងសស្រ្តា, ជាងសស្ត្រា ។ សស្ត្រគ្រឹះ ឬ សស្ត្រាគារ( សំ. ឝស្ត្រ + អគារ “ផ្ទះ” ) ឃ្លាំងសស្ត្រាវុធ, អាយុធាគារ ។ សស្ត្រជីព, –ជីវៈ ឬ –ជីវិន អ្នកចិញ្ចឹមជីវិតដោយមុខការកាន់គ្រឿងសស្ត្រា ( យោធា, ទាហាន ) ។ សស្ត្រាយុធ ឬ សស្ត្រាវុធ ( សំ. ឝស្ត្រ + អាយុធ; បា. សត្ថ + អាវុធ ) គ្រឿសស្ត្រានិងអាវុធ ( ខ្មែរប្រើ សស្ត្រាវុធ ជាង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សស៊្រាស» មានន័យដូចម្ដេច ?

សស៊្រាស

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្ទុះរត់ ឬលោតដោយសេចក្ដីរីករាយ
ឧទាហរណ៍៖ លោតសស៊្រាស; កូនតូចរត់សស៊្រាសទៅតោងម្ដាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសោះអន្ទង» មានន័យដូចម្ដេច ?

សសោះអន្ទង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ប្រ.) និយាយលួងលោម, និយាយថ្នម, និយាយយោងអន្ទង ។
ឧទាហរណ៍៖ សសោះអន្ទងឲ្យស្រួលចិត្ត ។ ប្រើជា គុ. សម្ដីសសោះអន្ទង ។សសោះអន្ទងយោងចិត្ត និយាយសម្រួលឲ្យមានចិត្តរីករាយឡើងវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសោះ» មានន័យដូចម្ដេច ?

សសោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សិត ឬត្រដោះសម្រួលឲ្យស្លូតឲ្យរត់សរសៃរាបសាស្មើល្អ សសោះអំបោះ, សសោះសូត្រ, សសោះសក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសេះ» មានន័យដូចម្ដេច ?

សសេះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគស្ងួតស្ងប់, ប្រយោគរូប, ថ្នាក់ថ្នមរូប។
ឧទាហរណ៍៖ ឈឺស្គមប្រដក់ម្ល៉េះទៅហើយ គិតតែពីសប្បាយមិនសសេះរូប!; ឱអ្នកអើយ! ខ្ញុំសព្វថ្ងៃសសេះតែរូបទេ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសៀរ» មានន័យដូចម្ដេច ?

សសៀរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សៀរសំរៀមៗ ។
ឧទាហរណ៍៖ សសៀរតាមជញ្ជាំង; ដើរសសៀរតាមមាត់ត្រពាំង ។

                  និ. ជិតនឹង, រកកល់នឹង : សសៀរនឹងបាន ( ព. ប្រ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សៀរសំរៀមៗ
ឧទាហរណ៍៖ សសៀរតាមជញ្ជាំង; ដើរសសៀរតាមមាត់ត្រពាំង ។

                  និ. ជិតនឹង, រកកល់នឹង : សសៀរនឹងបាន ( ព. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសូល» មានន័យដូចម្ដេច ?

សសូល

មានន័យថា ដូចគ្នានឹង ត្រសូល ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសុល» មានន័យដូចម្ដេច ?

សសុល

មានន័យថា ដូចគ្នានឹង ត្រសុល ដែរ ( និយាយតាមទម្លាប់ប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសុរៈ» មានន័យដូចម្ដេច ?

សសុរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សសុរ; សំ. ឝ្វឝុរ ) បិតាក្មេក ( រ. ស. )
ឧទាហរណ៍៖ ព្រះសសុរៈ ព្រះបិតាក្មេក ។

                 សសុររាជ ព្រះរាជាជាបិតាក្មេក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសុកមម៉ុក» មានន័យដូចម្ដេច ?

សសុកមម៉ុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សុកមម៉ុកក្រៃពេក ។
ឧទាហរណ៍៖ កន្លែងសសុកមម៉ុក ( ប្រើជា ត្រសុកមម៉ុក ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសឹក» មានន័យដូចម្ដេច ?

សសឹក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្សឹកខ្សួលម្ដងៗ ។
ឧទាហរណ៍៖ យំសសឹក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្សឹកខ្សួលម្ដងៗ ។
ឧទាហរណ៍៖ យំសសឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសី» មានន័យដូចម្ដេច ?

សសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សសិន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសិន» មានន័យដូចម្ដេច ?

សសិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝឝិន៑; បា. សសី ) ជោតិភាពមានរូបទន្សាយ ( ព្រះចន្ទ្រ ); ប្រើជា សសិ ក៏មាន ( ម. ព. សសាង្ក ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសិត» មានន័យដូចម្ដេច ?

សសិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្បូតស្លាបរឿយៗដោយចំពុះដើម្បីឲ្យរាបទាប ។
ឧទាហរណ៍៖ បក្សីសសិតស្លាប ។

                  សិតរឿយៗដោយប្រែងលាបបាយជូរ ( ចំពោះតែការត្បាញសំពត់ ) ។
ឧទាហរណ៍៖ សសិតអំបោះ ។

👉ថ្នាក់ពាក្យជា  នាមសព្ទ

មានន័យថា ឈ្មោះស្មៅមួយប្រភេទ ដើមនិងស្លឹកមានមុខមុត, កាលបើប៉ះត្រូវ អាចលះមុតសាច់បាន : ដើរលុកព្រៃសសិតលះជើងឈាមរហាម ( ប្រើជា ត្រសិត ក៏មាន, តាមទម្លាប់ហៅដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសិ» មានន័យដូចម្ដេច ?

សសិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សសី; សំ. ឝឝិន៑ ) ព្រះចន្ទ្រ ( ម. ព. សសិន ឬ សសី និង សសាង្ក ផង ) ។ សសិមណ្ឌល វង់ព្រះចន្ទ្រ ។ សសិរង្សី រស្មីព្រះចន្ទ្រ ។ សសិវារៈ ឬ –ពារ ថ្ងៃចន្ទ្រ ។ សសិសោភា លម្អព្រះចន្ទ្រ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសាង្ក» មានន័យដូចម្ដេច ?

សសាង្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝឝាំក ឬ ឝឝាង្ក < ឝឝ “ទន្សាយ” + អំក ឬ អង្ក “ស្នាម, គំនូស; គ្រឿងសម្គាល់”; បា. សសំក ឬ សសង្ក < សស + អំក ឬ អង្ក ) ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ ( ព្រះចន្ទ្រ ) ។ ព្រះចន្ទ្របានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្ទ្រផ្ដិតរូបពោធិសត្វ, កាល ( ព្រះសក្យមុនី ) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប… ( ព. កា. )
ឧទាហរណ៍៖ សសាង្កភ្លឺស្វាងក្នុងរាត្រី កត្ដិកបុណ្ណមីជិតអធ្រាត្រ ពពកអណ្ដែតដាច់ឃ្លាតៗ រស្មីពព្រាតចាំងលើទឹក ។

                 វេវ. ចន្ទ ឬ ចន្ទ្រ, និសាករ, និសានាថ, សសិន ឬ សសី, សីតរង្សី, ហិមរង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សសរ» មានន័យដូចម្ដេច ?

សសរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងទព្វសម្ភារៈជាជំហរទ្រឬទប់គ្រឿងប្រុងទាំងពួង ។
ឧទាហរណ៍៖ សសរឫស្សី, សសរឈើ, សសរថ្ម; សសរផ្ទះ, សសរស្ពាន, សសរកី ។

                  សសរកន្លោង សសរកណ្ដាលដែលជាមេលើអស់សសរទាំងពួង ។ សសរខឿន បង្គោលខឿន ។ សសរជើងរៀង សសរជួរខាង ។ សសរទ្រូង សសរជួរកណ្ដាល ។ សសរប្រឡៅមូល សសរឈើដែលគេគ្រាន់តែច្រាស់សំបកចេញ ហើយគេច្រាស់ឬឈូសសម្អាត ឲ្យមូលប៉ុណ្ណោះ ។ សសរលញ់ សសរឈើខ្លឹមដែលគេឈូសដល់ខ្លឹមសម្អាតឲ្យរលីងរលោងមានសណ្ឋានមូលដូចទៀន ។ សសរសកអំពៅ សសរឈើដែលគេចាំងឬឈូសឲ្យមានជ្រុង៥ ឬ ៦ជុំវិញ។ សសរស្ដម្ភ (–ស្ដំ, ជើង ដ; សំ. ស្ដម្ភ, បា. ថម្ភ, “សសរ” )សសរបណ្ដុះបន្តុបលើធ្នឹមទាបត្រង់ល្វែងបាំងសាចវិហារឬសាលាធំ ។ ល ។ ព. ប្រ. មនុស្សសសរផ្ទះ មនុស្សប្រកាន់មានះរឹងត្អឹងពិបាកប្រដៅ, មនុស្សមុខរឹង ( បា. ហៅ ថម្ភបុគ្គល “បុគ្គលរឹងដូចសសរផ្ទះ” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវិញ្ញាណកៈ» មានន័យដូចម្ដេច ?

សវិញ្ញាណកៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សវិញ្ញាណក; សំ. សវិជ្ញានក ) ដែលមានវិញ្ញាណ ។ ន. សត្វមានវិញ្ញាណ ។ ព. ផ្ទ. អវិញ្ញាណកៈ ។ សវិញ្ញាណកទ្រព្យ ទ្រព្យមានវិញ្ញាណ : គោ, ក្របី, ដំរី, សេះ,… ជាសវិញ្ញាណកទ្រព្យ ( ប្រើជា វិញ្ញាណកទ្រព្យ ក៏បាន ) ។ ព. ផ្ទ. អវិញ្ញាណកទ្រព្យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវន–» មានន័យដូចម្ដេច ?

សវន–

មានន័យថា ( ម. ក្នុង ព. សវនៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវន​កិច្ច» មានន័យដូចម្ដេច ?

សវន​កិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ច​ដែល​ត្រូវ​ស្ដាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវន​កាល» មានន័យដូចម្ដេច ?

សវន​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេល​ដែល​គួរ​ស្ដាប់, ពេល​កំពុង​ស្ដាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវន្តី» មានន័យដូចម្ដេច ?

សវន្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ.) នទី, ស្ទឹង ( សម្រាប់កាព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនៈ» មានន័យដូចម្ដេច ?

សវនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សវន; សំ. ឝ្រវណ ) ការឮ, ការស្ដាប់; ត្រចៀក ។ សវនកាល (សៈវ៉ៈន៉ៈ– ) ពេលដែលគួរស្ដាប់, ពេលកំពុងស្ដាប់ ។ សវនកិច្ច ( សៈវ៉ៈន៉ៈកិច ) កិច្ចដែលត្រូវស្ដាប់ ។ សវនាការ (សៈវ៉ៈន៉ាកា; បា. សវន + អាការ ) អាការនៃការស្ដាប់, អាការស្ដាប់ ។ ខ្មែរប្រើជា កិ. “”ស្ដាប់”” ក៏មាន; ( រ. ស. ) : ទ្រង់ព្រះសវនាការ ទ្រង់ព្រះសណ្ដាប់ ។ សវនានិសង្ស (សៈវ៉ៈន៉ានិសង់; បា. សវន + អានិសំស ) អានិសង្សដែលបានពីការស្ដាប់ ។ សវនូបចារ ( សៈវ៉ៈន៉ូប៉ៈចា; បា. < សវន + ឧបចារ ) ទីមានចម្ងាយល្មមស្ដាប់សំឡេងឮទៅវិញទៅមក ។ ល ។ បើមានសព្ទដទៃដែលជារស្សៈឬលហុភ្ជាប់ជាមួយពីខាងដើម ត្រូវតម្រួត ស ជា ស្ស, ដូចជា ធម្មស្សវនកាល ( ធ័ម-ម័ស-សៈវ៉ៈន៉ៈ– ) ពេលដែលគួរស្ដាប់ធម៌ ។ អស្សវនកៈ (អ័ស-សៈវ៉ៈន៉ៈកៈ) អ្នកដែលមិនធ្លាប់បានស្ដាប់ គឺអ្នកដែលមិនធ្លាប់ស្ដាប់សោះ ក៏ស្រាប់តែបានស្ដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនូ–» មានន័យដូចម្ដេច ?

សវនូ–

មានន័យថា ( ម. ក្នុង ព. សវនៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនូបចារ» មានន័យដូចម្ដេច ?

សវនូបចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សវន + ឧបចារ) ទី​មាន​ចម្ងាយ​ល្មម​ស្ដាប់​សំឡេង​ឮ​ទៅ​វិញ​ទៅ​មក ។ ល ។ បើ​មាន​សព្ទ​ដទៃ​ដែល​ជា​រស្សៈ​ ឬ​លហុ​ភ្ជាប់​ជា​មួយ​ពី​ខាង​ដើម ត្រូវ​តម្រួត ស ជា ស្ស, ដូច​ជា ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ–) ពេល​ដែល​គួរ​ស្ដាប់​ធម៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនីយ៍» មានន័យដូចម្ដេច ?

សវនីយ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សវនីយ; សំ. ឝ្រវណីយ ) ដែលគួរស្ដាប់, ដែលត្រូវស្ដាប់ ។ ន. សម្ដីដែលគួរឬត្រូវស្ដាប់ ។ ខ្មែរប្រើជា រ. ស. ចំពោះតែព្រះបន្ទូលរបស់សម្ដេចព្រះវររាជជននី ឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី : ទទួលព្រះសវនីយ៍ ( ម. ព. រាជសវនីយ៍ ក្នុងពាក្យ រាជ ផង ) ។ សវនីយ៍លេខា ( ម. ព. រាជ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនា–» មានន័យដូចម្ដេច ?

សវនា–

មានន័យថា ( ម. ក្នុង ព. សវនៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនានិសង្ស» មានន័យដូចម្ដេច ?

សវនានិសង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សវន + អានិសំស) អានិសង្ស​ដែល​បាន​ពី​ការ​ស្ដាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនាការសាធាណៈ» មានន័យដូចម្ដេច ?

សវនាការសាធាណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជំនុំជម្រះនៃតុលាការ ដែលបើកឱ្យមហាជនចូលស្តាប់វិនិច្ឆ័យសេចក្តីបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនាការវិទេសី» មានន័យដូចម្ដេច ?

សវនាការវិទេសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបើកជំនុំជម្រះខាងផ្លូវតុលាការ នៅទីខុសពីប្រក្រតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនាការ» មានន័យដូចម្ដេច ?

សវនាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សវន + អាការ) អាការ​នៃ​ការ​ស្ដាប់, អាការ​ស្ដាប់ ។ ខ្មែរ​ប្រើ​ជា កិ. “ស្ដាប់” ក៏​មាន; (រ. ស.) ។
ឧទាហរណ៍៖ ទ្រង់​ព្រះ​សវនាការ ទ្រង់​ព្រះ​សណ្ដាប់ ។

                  ការចូលជួបសន្ទនាជាមួយនឹងក្សត្រគ្រងរាជ្យ ឬឥស្សរជនជាន់ខ្ពស់ណាមួយ ការបើកជំនុំជម្រះ ខាង ផ្លូវតុលាការ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា ការប្រជុំដោះស្រាយវិវាទរបស់មន្ត្រីកាន់កាប់បញ្ជី មុននឹងសម្រេចករណីជំទាស់នានារបស់ដើមបណ្តឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនដ្ឋាន» មានន័យដូចម្ដេច ?

សវនដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីប្រជុំស្តាប់ តន្រ្តី ឬមើលរបាំ (ច្រើននិយាយពីសាលជាទីប្រជុំស្តាប់ឥស្សរជន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកៈ» មានន័យដូចម្ដេច ?

សវនកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកផ្ទៀងស្តាប់សុន្ទរកថា ឬការជជែកពិភាក្សា ពីរឿងអ្វីមួយ។

តើពាក្យ «សវនករឯករាជ្យ» មានន័យដូចម្ដេច ?

សវនករឯករាជ្យ

👉ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា សវនករជារូបវន្តបុគ្គល ដែលជាសមាជិកសកម្មរបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា ហើយបម្រើការងារនៅក្នុងក្រុមហ៊ុនផ្តល់សេវាសវនកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនករប្រតិស្រុត» មានន័យដូចម្ដេច ?

សវនករប្រតិស្រុត

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា អ្នកដែលប្រកបវិជ្ជាជីវៈក្នុងនាម និងក្រោមការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់ ដើម្បីបញ្ជាក់អំពីភាពទៀងទាត់ និងភាពស្មោះត្រង់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់រូបវន្ដបុគ្គល ឬនីតិបុគ្គលដែលសវនករប្រតិស្រុតនោះ អនុវត្តការងារសវនកម្ម តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ឬតាមកិច្ចព្រមព្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនករបច្ចេកវិទ្យាព័ត៌មាន» មានន័យដូចម្ដេច ?

សវនករបច្ចេកវិទ្យាព័ត៌មាន

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សវនករដែលមានសមត្ថកិច្ចធ្វើផែនការអនុវត្ត និងរាយការណ៍អំពីការងារសវនកម្មបច្ចេកវិទ្យាព័ត៌មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនករ» មានន័យដូចម្ដេច ?

សវនករ

👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលអនុវត្តការងារសវនកម្ម និងជាសមាជិកសកម្មរបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។ ២. គណនេយ្យករជំនាញម្នាក់ដែលធ្វើកិច្ចការក្នុងលក្ខណៈជាបុគ្គល ឬធ្វើកិច្ចការក្នុងក្រុមហ៊ុនគណនេយ្យណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកម្មផ្ទៃក្រៅ» មានន័យដូចម្ដេច ?

សវនកម្មផ្ទៃក្នុង

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការពិនិត្យពិចារណា ឬការពិនិត្យឡើងវិញលើកិច្ចបញ្ជិកាគណនេយ្យ ប្រព័ន្ធគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការត្រួតពិនិត្យស្ថាប័នគ្រប់គ្រង ដោយអនុលោមតាមស្តង់ដារនៃការធ្វើសវនកម្មទូទៅ និងតាមស្តង់ដារនៃការធ្វើសវនកម្មរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការធានាថា៖ ក-បណ្តាសកម្មភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ តាមរយៈសេចក្តីថ្លែងការណ៍ និងតាមរបាយការណ៍។ ខ-បណ្តាសកម្មភាពទំាងនេះ ត្រូវបានអនុវត្ត ដោយអនុលោមតាមគោលការណ៍គណនេយ្យទូទៅ។ គ-ការត្រួតពិនិត្យនីតិវិធី និងការអនុវត្តដោយអនុលោមតាមច្បាប់ បទបញ្ជា កិច្ចព្រមព្រៀង ប្រព័ន្ធគ្រប់គ្រង កិច្ចសន្យា កម្មវិធី និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត ដែលទាក់ទងដល់ចំណូល ចំណាយ និងការប្រើប្រាស់ប្រភពធនធានរបស់រាជរដ្ឋាភិបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកម្មផ្ទៃក្នុង» មានន័យដូចម្ដេច ?

សវនកម្មផ្ទៃក្នុង

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង បម្រើជាឧប-ករណ៍ត្រួតពិនិត្យមួយ ដែលមានមុខងារវាយតម្លៃ និងវាស់វែងនូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃការគ្រប់គ្រងទាំងឡាយផ្សេងទៀត ប្រកបដោយឯករាជ្យ។ ២. ការធានាដោយឯករាជ្យ និងមិនលម្អៀង និងជាសកម្មភាពពិគ្រោះយោបល់ ដែលបង្កើតឡើងដើម្បីបន្ថែមតម្លៃ និងធ្វើឱ្យប្រតិបត្តិការរបស់អង្គភាពកាន់តែប្រសើរ។ សវនកម្មផ្ទៃក្នុងជួយអង្គភាពឱ្យសម្រេចនូវគោលបំណងរបស់ខ្លួន ដោយនាំមកនូវអភិក្រមដែលមានលក្ខណៈជាប្រព័ន្ធនិងជំនាញ ដើម្បីវាយតម្លៃ និងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការអភិបាលកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកម្មបច្ចេកវិទ្យាព័ត៌មាន» មានន័យដូចម្ដេច ?

សវនកម្មបច្ចេកវិទ្យាព័ត៌មាន

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ដំណើរការមានលក្ខណៈជាប្រព័ន្ធ ឯករាជ្យ និងចងក្រងឯកសារ ដើម្បីប្រមូល និងវាយតម្លៃភ័ស្ដុតាងក្នុងគោលបំណងបញ្ជាក់អំពីកម្រិតសមស្របជាមួយលក្ខណៈវិនិច្ឆ័យ នៃសវនកម្មបច្ចេកវិទ្យាព័ត៌មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយដោយទីចាត់ការគយនិងរដ្ឋាករ» មានន័យដូចម្ដេច ?

សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយដោយទីចាត់ការគយនិងរដ្ឋាករ

👉ថ្នាក់ពាក្យជា គយ
មានន័យថា ការធ្វើសវនកម្ម ការសុើបអង្កេត អធិការកិច្ច ឬការត្រួតពិនិត្យឡើងវិញដែលមានលក្ខណៈជាប្រព័ន្ធ ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវ និងស្របច្បាប់នៃប្រតិវេទន៍គយ តាមរយៈការត្រួតពិនិត្យនូវឯកសារបញ្ជីគណនេយ្យ កំណត់ត្រា និងបណ្ដាព័ត៌មានផ្សេងៗទៀតដែលបុគ្គលដូចមានចែងក្នុងបញ្ញត្តិប្រការ៦ នៃប្រកាសនេះ ត្រូវរក្សាទុក ស្របតាមបញ្ញត្តិប្រការ១ នៃប្រកាសស្តីពីការគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងៗទៀតស្តីពីការនាំចេញ និងនាំចូល ដូចយោងខាងលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវនកម្ម» មានន័យដូចម្ដេច ?

សវនកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្ទៀងស្តាប់ ការយកចម្លើយសាក្សី វេលាដែលសិល្បករម្នាក់ៗ ច្រៀង ឬលេងភ្លេង។

👉ថ្នាក់ពាក្យជា គណនេយ្យ, មូលបត្ររដ្ឋ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការត្រួតពិនិត្យជាទៀងទាត់រៀងរាល់ឆ្នាំ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើគ្រប់លទ្ធកម្មសាធារណៈដែលបានអនុវត្តរួចនិងស្ថិតក្រោមសិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម។ ២. ការត្រួតពិនិត្យនិងវាយតម្លៃដោយឯករាជ្យនិងជាប្រព័ន្ធលើទិន្នន័យ របាយការណ៍ កំណត់ត្រា កិច្ចប្រតិបត្តិការ និងលទ្ធផលជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុរបស់សហគ្រាស សម្រាប់គោលបំណងជាក់លាក់ណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សវ» មានន័យដូចម្ដេច ?

សវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝវ; បា. ឆវ; ខ្មែរប្រើ ឆ > ស, វ > ព = សព ) សព, សាកសព ។ សវកម្ម ឬ –កិច្ច ឬ ឆវ– ការរម្លាយសព, ឈាបនកិច្ច ។ សវទាហិក ឬ ឆវ– អ្នករម្លាយសព, អ្នកដុតខ្មោច (បើស្ត្រីជា សវទាហិកា ឬ ឆវ– ) ។ សវមន្ទីរ ឬ ឆវ– មន្ទីរ, ផ្ទះ, រោង, សាលា តម្កល់សព; មេរុ ( មេន ) ។ សវរថ ឬ ឆវ– រថដឹកនាំសព ។ សវវាហៈ ឬ ឆវ– អ្នកសែងសព, អ្នកសែងខ្មោច។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្លាប» មានន័យដូចម្ដេច ?

សល្លាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការចរចារកគ្នា, ការពោលពាក្យរួសរាយឬរាក់ទាក់រកគ្នា ។ សល្លាបកថា ឬ កថាសល្លាប ពាក្យចរចា; សម្ដីរួសរាយឬរាក់ទាក់ ។ វេវ. សម្ភាស, សម្ភាសន៍, សង្កថា, សហាលាប ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្យសាស្រ្ត» មានន័យដូចម្ដេច ?

សល្យសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ សល្យកម្ម។

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១.ការវះកាត់តាមរបៀបវេជ្ជសាស្រ្ត ក្នុងបំណងព្យាបាល។ ២.ការវះកាត់តាមរបៀបវិទ្យាសាស្រ្ត ក្នុងបំណងព្យាបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្យពេទ្យទន្តកម្ម» មានន័យដូចម្ដេច ?

សល្យពេទ្យទន្តកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូពេទ្យជាអ្នកព្យាបាលរោគធ្មេញ ហើយស្ទាត់ចំណានក្នុងការប៉ះ ដក ទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្យពេទ្យ» មានន័យដូចម្ដេច ?

សល្យពេទ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូពេទ្យជាអ្នកចំណានខាងការវះកាត់ ក្នុងការព្យាបាលអ្នកជំងឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្យតិច» មានន័យដូចម្ដេច ?

សល្យតិច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខារជ្ជសត្វម៉្យាង មានផ្កាយសមុទ្រជាតួយ៉ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល្យកម្ម-សាស្រ្ត» មានន័យដូចម្ដេច ?

សល្យកម្ម-សាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកវិទ្យាពេទ្យ ដែលត្រូវកាន់ពាល់ដោយដៃលាត ឬវះកាត់ដោយប្រដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល់វ៉ល់» មានន័យដូចម្ដេច ?

សល់វ៉ល់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទទាក់ទទាម, វិលវល់, មិនជាក់លាក់, សាំញ៉ាំ, សាន់វុ័ណ្ឌ; រាយមាយ ។
ឧទាហរណ៍៖ ចិត្តសល់វ៉ល់, គំនិតសល់វ៉ល់; ក្ដីសល់វ៉ល់, អំពើសល់វ៉ល់ ។ ( កាព្យបញ្ជាក់ពាក្យ សល់វ៉ល់ ) : សល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រា សល់វ៉ល់ព្រោះល្បែង- ស៊ីសងនានា សល់វ៉ល់ពាលា សុទ្ធសឹងសល់វ៉ល់ ។ សល់វ៉ល់ណាក្ដី សុទ្ធសឹងអប្រីយ៍ រែងនាំឲ្យដល់ ក្ដីទុក្ខក្ដីព្រួយ រញ្ជួយកមល ទោះមានសុខសល់ ក៏សល់ស្ដើងស្ដួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល់ជាសន្និធិ» មានន័យដូចម្ដេច ?

សល់ជាសន្និធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់ដែលតម្កល់ទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សល់» មានន័យដូចម្ដេច ?

សល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សេស, នៅមាន, នៅមិនទាន់អស់, លើស, លើសពីចំនួនដែលត្រូវការ ។
ឧទាហរណ៍៖ លុយ១០សេនចែកគ្នា៩នាក់ នៅសល់ ១ សេនចែកមិនដាច់ ។

                   សល់ផល សល់ច្រើន, បរិបូណ៍ : ម្ហូបសល់ផល ។ សល់សែន សល់រាប់សែន, ច្រើនក្រៃ : ច្រើនសល់សែន ។ ប្រសើរសល់ស្រី ប្រសើរលើសឬជាងស្រីទាំងពួង ( ព. កា. ) : ហៃមាសពិសី ប្រសើរសល់ស្រី ឥតបីប្រៀបផ្ទឹម ចូរកែវចរចា រួសរ៉ាញញឹម ប៉ប្រីយ៍ប៉ប្រឹម មកកុំតោះតើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សលៀង» មានន័យដូចម្ដេច ?

សលៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស្លើ្យង ឬ ឆ្លើ្យង អ. ថ. ស្លៀង ឬ ឆ្លៀង ) គ្រែស្នែងលាត ( រ. ស. ) ។
ឧទាហរណ៍៖ ស្ដេចគង់លើព្រះសលៀង ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសលៀង, ព្រះរាជយាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សលាសាស្រ្ត» មានន័យដូចម្ដេច ?

សលាសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពិនិត្យសិក្សាពីសិលាជាតិទាំងឡាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សលាដុផល» មានន័យដូចម្ដេច ?

សលាដុផល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សលាដុ; សំ. ឝលាដុ ) ផ្លែខ្ចី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សលាកបត្រ» មានន័យដូចម្ដេច ?

សលាកបត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះឈើ ឬដែកដែលគេចោះ សម្រាប់ដោយភ្ជាប់សន្លឹកក្រដាស ដែលគេសរសេរកត់ត្រាព័ត៌មានផ្សេងៗ រួចយកទៅតម្រៀបតាមលំដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សលាក» មានន័យដូចម្ដេច ?

សលាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សលាកា; សំ. ឝលាកា ) ស្លាក; ឆ្នោត ។ សលាកបរិវត្តន៍ ( –ប៉ៈរ៉ិវ័ត ) ការផ្លាស់ឬប្ដូរស្លាក; ការផ្លាស់ឬប្ដូរឆ្នោត ។ សលាកភត្ត (–កៈភ័ត ) ភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាក ដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក ។
ឧទាហរណ៍៖ ទាយកច្រើនប្រជុំគ្នា ធ្វើសលាកភត្តក្នុងរដូវដើមឆ្នាំ ( ព. ពុ. ) ។ សលាកវិចារណ៍ (–កៈ–) ការចាប់ស្លាក; ការបោះឆ្នោត ។ សលាកានុវត្តន៍ អនុវត្តន៍តាមឆ្នោត ។ ល ។

                  ផ្ទាំងឈើ ឬក្រដាសដែលគេសរសេរកត់ប្រាប់ពីចំនួន ទម្ងន់ ហើយចងភ្ជាប់នឹងទំនិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរៈ» មានន័យដូចម្ដេច ?

សរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សរ; សំ. ស្វរ ) សំឡេង; ស្រៈ ។ ទីឃសរៈ ស្រៈមានសំឡេងវែង ។ រស្សសរៈ ស្រៈមានសំឡេងខ្លី ( ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរោជ» មានន័យដូចម្ដេច ?

សរោជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សរស៑; បា. សរ “ស្រះ; ត្រពាំង; បឹងតូច” + ជ “ដែលដុះ”; សរស៑ ឬ សរ > សរោ ) ឈូក ( ព. កា. ប្រើជា សារោជ ក៏បាន ) ។ សរោជបុស្ប ( សៈរ៉ោជៈបុស ) ផ្កាឈូក; ប្រើជា សរោជបុប្ផា ក៏បាន (សម្រាប់ប្រើក្នុងកាព្យ) ។
ឧទាហរណ៍៖ សរោជបុប្ផា រីកស្គុសស្គាយនា- ស្រះបោក្ខរណី ផ្ទៃស្រះទាំងមូល ទឹកថ្លាយល់ដី សឹងមានហ្វូងត្រី ហែបហែលរេរា ។ ព្រះបាទបពិត្រ ទ្រង់ទតពិនិត្យ នូវហ្វូងមច្ឆា ទ្រង់ភ្នកនឹកដល់ កែវកល្យាណា ដែលព្រាត់ប្រាសគ្នា អស់កាលយូរលង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរូប» មានន័យដូចម្ដេច ?

សរូប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. សរុប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរុបសរសើរ» មានន័យដូចម្ដេច ?

សរុបសរសើរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សររស្រិញ អ. ថ. ស័នសឺន ឬ ស័នរ៉ៈសឺន ឬ ប្រើជា ស្រះស្រិញ អ. ថ. សៈសឺន ក៏មាន ) និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។ សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី… មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរត្នរុងរឿងឫទ្ធិរង្សី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរុប» មានន័យដូចម្ដេច ?

សរុប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សរូប; សំ. ស្វរូប, ន “សភាវៈឬសភាព; ប្រភេទ; បែប, បែបយ៉ាង; ប្រក្រតី; ការរួបរួម” ) រួបរួម, ប្រមូលរួមគ្នា; រួមសេចក្ដី, ប្រមូលសេចក្ដីដោយសង្ខេប ( ច្រើនប្រើ សរុប ជាង ) ។
ឧទាហរណ៍៖ យកអីវ៉ាន់មកសរុបគ្នា; សរុបសេចក្ដី, និយាយសរុប ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សរូប អ. ថ. សៈរ៉ូប៉ៈ, ដូចជា សរូបកថា ពាក្យរួបរួម ។ សរូបន័យ ន័យសង្ខេប, សេចក្ដីពន្យល់ដោយរួបរួម ។ សរូបនិទ្ទេស ការសម្ដែងចេញដោយសរុប, ការញែកសេចក្ដីដោយសង្ខេប ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីស្រឹប» មានន័យដូចម្ដេច ?

សរីស្រឹប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សរីស្ឫប; បា. សិរឹសប ) សត្វលូន, ឧរគសត្វ ។
ឧទាហរណ៍៖ ពស់, អន្ទង់, ក្អែប, ម្រើមព្រះ,… ជាសរីស្រឹប ឬ សិរឹសបសត្ត ។ វេវ. ឧរគសត្វ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ–» មានន័យដូចម្ដេច ?

សរីរ–

មានន័យថា ( ម. ក្នុង ព. សរីរៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​សំស្ការ» មានន័យដូចម្ដេច ?

សរីរ​សំស្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រម្លាយ​រូប, ឈាបន​កិច្ច ។
ឧទាហរណ៍៖ ការ​រម្លាយ​រូប, ឈាបន​កិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​សោសន» មានន័យដូចម្ដេច ?

សរីរ​សោសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បង្អត់​ខ្លួន​ឲ្យ​ស្គាំងស្គម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​សន្ធិ» មានន័យដូចម្ដេច ?

សរីរ​សន្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណ​សរីរៈ, សន្លាក់​ឆ្អឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​សណ្ឋាន» មានន័យដូចម្ដេច ?

សរីរ​សណ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយ​សរីរៈ, បែប​ភាព​ឬ​រាងរៅ​របស់​រូប​កាយ ។
ឧទាហរណ៍៖ ទ្រង់ទ្រាយ​សរីរៈ, បែប​ភាព​ឬ​រាងរៅ​របស់​រូប​កាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​វិមោក្ខ ឬ–វិមោក្សណ៍» មានន័យដូចម្ដេច ?

សរីរ​វិមោក្ខ ឬ–វិមោក្សណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រួច​ផុត​ចាក​សរីរៈ (មរណ​ភាព) ។ ព. ពុ. ការ​រលត់​ខន្ធ​ចូល​កាន់​និញ្វន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​វិជ្ជា, –វិទ្យា, ឬ –សាស្រ្ត» មានន័យដូចម្ដេច ?

សរីរ​វិជ្ជា, –វិទ្យា, ឬ –សាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា ​ឬ​ក្បួន​សម្រាប់​រៀន​សង្កេត​ចំណាំ​អាការៈ​ក្នុង​ខ្លួន ឲ្យ​ដឹង​ដោយ​ការ​វះ​កាត់​ជាដើម (សម្រាប់​ទេព្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​រូប​ធាតុ» មានន័យដូចម្ដេច ?

សរីរ​រូប​ធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប​ធាតុ​ក្នុង​សរីរៈ គឺ​ធាតុ​ដែល​មាន​រូប​ផ្សេង​ៗ​ក្នុង​សរីរ​កាយ (បារ. Matière organique) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​យាត្រា» មានន័យដូចម្ដេច ?

សរីរ​យាត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចិញ្ចឹម​ជិវីត, ការ​រស់​នៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​យន្ត ឬ –យន្រ្ត» មានន័យដូចម្ដេច ?

សរីរ​យន្ត ឬ –យន្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យន្ត​ គឺ​សរីរៈ, សរីរ​កាយ​ដែល​ទុក​ដូច​​ជា​គ្រឿង​យន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​ភេទ» មានន័យដូចម្ដេច ?

សរីរ​ភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បែក​ធ្លាយ​សរីរៈ, ដំណើរ​រំលាង​ខន្ធ, មរណ​ភាព ។
ឧទាហរណ៍៖ ដល់​នូវ​សរីរ​ភេទ (ស្លាប់) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​ព័ណ៌ ឬ –វណ្ណ» មានន័យដូចម្ដេច ?

សរីរ​ព័ណ៌ ឬ –វណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បុរ​សរីរៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​បរិហារ» មានន័យដូចម្ដេច ?

សរីរ​បរិហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ថែ​រក្សា​ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​និក្ខេប» មានន័យដូចម្ដេច ?

សរីរ​និក្ខេប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បោះបង់​សរីរៈ; ការ​បញ្ចុះ​សព ។
ឧទាហរណ៍៖ ធ្វើ​សរីរ​និក្ខេប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​ធាតុ» មានន័យដូចម្ដេច ?

សរីរ​ធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុ​ដែល​ប្រជុំ​នៅ​ក្នុង​ខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់​អដ្ឋិ​ដែល​រម្លាយ​រួច​ហើយ (ហៅ​ចំពោះ​តែ​អដ្ឋិ​លោក​អ្នក​មាន​បុណ្យ ​ឬ​ព្រះ​អរហន្ត) ។
ឧទាហរណ៍៖ សរីរ​ធាតុ​ស្ដេច​ចក្រពត្តិ, សរីរ​ធាតុ​ព្រះ​បច្ចេក​ពុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​ជៈ ឬ –ជាត» មានន័យដូចម្ដេច ?

សរីរ​ជៈ ឬ –ជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កើត​ចេញ​អំពី​សរីរៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរ​កិច្ច» មានន័យដូចម្ដេច ?

សរីរ​កិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រវល់​ដោយ​រាង​កាយ (មាន​បន្ទោ​ឧច្ចារៈ​បស្សាវៈ​ជាដើម); ការ​រម្លាយ​សព្វ​ឬ​បញ្ចុះ​សព ។
ឧទាហរណ៍៖ ធ្វើ​សរីរ​កិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរៈមានប្រយោជន៍» មានន័យដូចម្ដេច ?

សរីរៈមានប្រយោជន៍

👉ថ្នាក់ពាក្យជា គយ
មានន័យថា គ្រប់សរីរៈដែលផ្ដល់ប្រយោជន៍ដល់ការលូតលាស់នៃរុក្ខជាតិ ដោយកម្ចាត់សមាសភាពចង្រៃបំផ្លាញដំណាំ តាមរយៈការធ្វើប៉ារ៉ាស៊ីត ការចាប់ធ្វើជាចំណីនិងការចម្លងរោគផ្សេងៗ។ សរីរៈមានប្រយោជន៍ទាំងនោះ រាប់បញ្ចូលនូវពពួកសត្វល្អិតចៃ ណេម៉ាតូតផ្សិត បាក់តេរី វីរុស និងមីក្រូសរីរាង្គផ្សេងៗទៀត។សរីរៈមានប្រយោជន៍ដែលរៀបរាប់ខាងលើនេះ ជាសត្រូវធម្មជាតិ ដែលអាចកម្ចាត់ពពួកសមាសភាពចង្រៃលើដំណាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរៈ» មានន័យដូចម្ដេច ?

សរីរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរីរ; សំ. ឝរីរ ) អត្តភាព, រូប, រាងកាយ, ខ្លួនប្រាណ; សាកសព; រាងឆ្អឹង : ថែទាំសរីរៈ; រម្លាយសរីរៈ ។ បើរៀងពីខាងដើមសព្ទដទៃសរសេរជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូចជា សរីរកាយ រាងកាយទាំងមូល, គ្រោងរូប ។ សរីរកិច្ច ការរវល់ដោយរាងកាយ (មានបន្ទោឧច្ចារៈបស្សាវៈជាដើម); ការរម្លាយសព្វឬបញ្ចុះសព : ធ្វើសរីរកិច្ច ។ សរីរជៈ ឬ –ជាត ដែលកើតចេញអំពីសរីរៈ ។ សរីរធាតុ ធាតុដែលប្រជុំនៅក្នុងខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់អដ្ឋិដែលរម្លាយរួចហើយ (ហៅចំពោះតែអដ្ឋិលោកអ្នកមានបុណ្យឬព្រះអរហន្ដ) : សរីរធាតុស្ដេចចក្រពត្តិ, សរីរធាតុព្រះបច្ចេកពុទ្ធ ។ សរីរនិក្ខេប ការបោះបង់សរីរៈ; ការបញ្ចុះសព : ធ្វើសរីរនិក្ខេប ។ សរីរបរិហារ ការថែរក្សាខ្លួន ។ សរីរប្បដិជគ្គនៈ ( សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ ) ការជម្រះឬសម្អាតសរីរៈ ។ សរីរប្បដិព័ទ្ធ ឬ –ប្រតិព័ទ្ធ ( សៈរ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ– ) ដែលជាប់ទាក់ទងដោយសរីរកាយ : ស្រមោលជាសរីរប្បដិព័ទ្ធ ។ ដែលជាប់នៅនាសរីរៈ (ដូចយ៉ាងសំពត់អាវ ដែលស្លៀកពាក់ជាប់នឹងខ្លួន, អម្រែកនៅលើស្មាជាដើម) ។ សរីរប្បទេស ឬ –ប្រទេស សរីរកាយ, –សព៌ាង្គកាយ ។ សរីរប្បភា ឬ –ប្រភា រស្មីឬពន្លឺដែលភ្លឺចេញអំពីសរីរកាយ : សរីរប្បភានៃទេវតា ។ សរីរព័ណ៌ ឬ –វណ្ណ សម្បុរសរីរៈ ។ សរីរព្យាបាល ឬ –រក្សា ការរក្សាសរីរៈ ( សរីរបរិហារ ) ។ សរីរភេទ ការបែកធ្លាយសរីរៈ, ដំណើររំលាងខន្ធ, មរណភាព : ដល់នូវសរីរភេទ ( ស្លាប់ ) ។ សរីរយន្ដ ឬ –យន្ដ្រ ( –យន់ ) យន្ដគឺសរីរៈ, សរីរកាយដែលទុកដូចជាគ្រឿងយន្ដ ។ សរីរយាត្រា ការចិញ្ចឹមជីវិត,ការរស់នៅ ។ សរីររូបធាតុ ( សៈរ៉ីរ៉ៈរូប៉ៈធាត ) រូបធាតុក្នុងសរីរៈ គឺធាតុដែលមានរូបផ្សេងៗក្នុងសរីរកាយ (បារ. Matiére organique) ។ សរីរវិជ្ជា, –វិទ្យា, ឬ –សាស្ត្រ វិជ្ជាឬក្បួនសម្រាប់រៀនសង្កេតចំណាំអាការៈក្នុងខ្លួន ឲ្យដឹងដោយការវះកាត់ជាដើម ( សម្រាប់ពេទ្យ ) ។ សរីរវិមោក្ខ ឬ –វិមោក្សណ៍ ការរួចផុតចាកសរីរៈ (មរណភាព) ។ ព. ពុ. ការរលត់ខន្ធចូលកាន់និព្វាន ។ សរីរសណ្ឋាន ទ្រង់ទ្រាយសរីរៈ, បែបភាពឬរាងរៅរបស់រូបកាយ ។ សរីរសន្ធិ តំណសរីរៈ, សន្លាក់ឆ្អឹង ។ សរីរសោសន ( –សៈន៉ៈ ឬ –សន់ ) ការបង្អត់ខ្លួនឲ្យស្គាំងស្គម ។ សរីរសំស្ការ ការរម្លាយរូប, ឈាបនកិច្ច ។ សរីរាការ ( សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ ) អាការៈក្នុងខ្លួន ( មានសក់, រោមជាដើម ) ។ សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ ) ប៉ែកឬចំណែកនៃសរីរៈ ( មានដៃ, ជើង ជាដើម ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរិន» មានន័យដូចម្ដេច ?

សរីរិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝរីរិន៑; បា. សរីរី ) អ្នកមានសរីរៈ គឺមនុស្ស, សត្វ, សត្វលោក (ស្ត្រីជា សរីរិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សរីរា–» មានន័យដូចម្ដេច ?

សរីរា–

មានន័យថា ( ម. ក្នុង ព. សរីរៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖