Posted on Leave a comment

តើពាក្យ «សាខាសោ» មានន័យដូចម្ដេច ?


សាខាសោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខាខាងសេដ្ឋកិច្ច ដែលជាអាយុជីវិតរបស់ប្រទេសនីមួយៗ ដូចជារបរស្រូវជាសាខាសោរបស់កម្ពុជរដ្ឋ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាខាបថ» មានន័យដូចម្ដេច ?


សាខាបថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវខ្សែដែលតភ្ជាប់មកពីផ្លូវធំ ដូចយ៉ាងខ្សែអគ្គិសនី ដែលភ្ជាប់ពីផ្លូវចូលមកផ្ទះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាខា» មានន័យដូចម្ដេច ?


សាខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាខា ) មែក : បែកសាខា ។ សាខាកាល កាលរាយរងបែកចេញពីកាលធំ ៣ គឺ បច្ចុប្បន្នកាល, អតីតកាល, អនាគតកាល ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលី ត្រង់អាខ្យាត ) ។ សាខានគរ ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ ។ សាខាបសាខា ( –ប៉ៈ– ) មែកតូចនិងមែកធំ ។ សាខាប្រទេស ឬ –រដ្ឋ ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ ។ សាខាពាណិជ្ជ ឬ –ពាណិជ្យ ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ ។ សាខាម្រឹគ ស្វា; ពួកដែលលោតតោងមែកឈើបាន ស្វា, ទោច, កំប្រុក…ជាសាខាម្រឹគ ។ សាខាសមាគម សមាគមរង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាក្សី» មានន័យដូចម្ដេច ?


សាក្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < សាក្សិន៑; បា. សក្ខី ) ស្ម, បន្ទាល់ ។
ឧទាហរណ៍៖ សឹងមានសាក្សីបានដឹងបាន ឃើញផង ។ សាក្សីទុច្ចរិត សាក្សីដែលប្រព្រឹត្តអំពើអាក្រក់, សាក្សីវៀច ។ សាក្សីបញ្ចេះ សាក្សីដែលអ្នកអាងដល់លបបញ្ចេះមុនជាស្រេច ។ សាក្សីពេជ្រញាណ សាក្សីដែលបានដឹងឮជាក់ប្រាកដ ទាំងមានអានុភាពអង់អាចផង ។ ច្រើនប្រើក្នុងការសំបូងសង្រូង : សូមពួកទេវតាជាសាក្សីពេជ្រញាណរបស់ខ្ញុំ! ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាក់បើ» មានន័យដូចម្ដេច ?


សាក់បើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ ។
ឧទាហរណ៍៖ របស់សាក់បើ, ចំណេះសាក់បើដែរទេ ។

                   ស្មើគ្នា, ប្រហែលគ្នា ។
ឧទាហរណ៍៖ សាក់បើនឹងវា ប្រហែលនឹងវា ( ម. ប្រ. ) ។ និ. គួរបើ, សមបើ : សាក់បើដែរ, គួរបើដែរ ។ សាក់បើអ្វី គួរអ្វី ។ ពុំសាក់បើ ពុំសមបើ : ពុំសាក់បើ ស្ដីថាឲ្យគ្នាសោះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាក់» មានន័យដូចម្ដេច ?


សាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ដោយម្ជុល ឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមក្នុងសាច់ឲ្យដិតជាប់ជាក្បាច់ក្បូរ ឬជារូប, យ័ន្ដ, អក្សរ ។
ឧទាហរណ៍៖ ចូលចិត្តចង់ សាក់ ខ្ញុំសាក់ឲ្យ!

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមក្បាច់ក្បូរឬរូប, យ័ន្ដ, អក្សរដែលចាក់នឹងម្ជុលឬដែកស្រួច បញ្ចូលទឹក ខ្មៅឬទឹកក្រហមដិតជាប់នៅក្នុងសាច់ ។
ឧទាហរណ៍៖ មនុស្សនុ៎ះមានសាក់រូបហនុមានត្រង់កំភួនដៃឆ្វេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកៈ» មានន័យដូចម្ដេច ?


សាកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាក; សំ. ឝាក ) អន្លក់; បន្លែ ។ សាកជាតិ ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង ។
ឧទាហរណ៍៖ ស្ពៃ, ជីរ, ត្រប់, ត្រកួន, ព្រលឹត,…ជាសាកជាតិ ។

                  សាកភក្ខ ឬ –ភ័ក្ខ អ្នកដែលបរិភោគតែបន្លែ ( តមមិនបរិភោគត្រីសាច់ ); សរសេរជា សាកភក្ស ឬ –ភ័ក្ស ក៏បាន ។ សាកភោជន ឬ សាកាហារ ម្ហូបដែលមានសុទ្ធតែបន្លែ ( ឥតត្រីសាច់ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកេ, ខ្នុរសម្ល» មានន័យដូចម្ដេច ?


សាកេ, ខ្នុរសម្ល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ដើមនេះមានកម្ពស់ ៦-១៥ ម មានដើមកំណើតក្នុងប្រទេសប៉ូលីណេស៊ី ក្នុងសមុទ្រ Pacifique។ គេដាំជិតផ្ទះជាលំអ និងសម្រាប់យកផ្លែបរិភោគ។ យើងយកខ្នុរសម្លនៅខ្ចីសម្រាប់ស្ល កកូរ ឬប្រហើរ។ ពូជម៉្យាងឱ្យផ្លែសាកេដែលមានឱជារសឆ្ងាញ់ណាស់ ពេលគេចៀនប្រៀបដូចដំឡូងបារាំង ឬទុកធ្វើតំណាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកេ» មានន័យដូចម្ដេច ?


សាកេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ដើម, ស្លឹក, ផ្លែចាប់ច្រឡំនឹងខ្នុរសម្ល ផ្លែប្រើប្រកបការជាបង្អែមឬជាម្ហូបក៏បាន មានឱជារសពិសា ជនានុជនរាប់អានណាស់
ឧទាហរណ៍៖ សាកេជាដំណាំមានប្រយោជន៍ គួរអ្នកផងពេញចិត្តដាំឲ្យបានច្រើនៗឡើង ។

                 ដើមនេះមានកម្ពស់ ៦-១៥ ម មានដើមកំណើតក្នុងប្រទេសប៉ូលីណេស៊ី ក្នុងសមុទ្រ Pacifique។ គេដាំជិតផ្ទះជាលំអ និងសម្រាប់យកផ្លែបរិភោគ។ យើងយកខ្នុរសម្លនៅខ្ចីសម្រាប់ស្ល កកូរ ឬប្រហើរ។ ពូជម៉្យាងឱ្យផ្លែសាកេដែលមានឱជារសឆ្ងាញ់ណាស់ ពេលគេចៀនប្រៀបដូចដំឡូងបារាំង ឬទុកធ្វើតំណាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកុណិក» មានន័យដូចម្ដេច ?


សាកុណិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាកុណិក ) ព្រានបក្សី, ព្រានសត្វស្លាប ( ប្រមាញ់បក្សី )
ឧទាហរណ៍៖ ពួកសាកុណិក ទោះចូលព្រៃញឹក រកទឹកផឹកបាន ព្រោះគេចំណាំ សូរមាត់សត្វស៊ាន គេដឹងថាមាន ទឹកជ្រោះជាដើម ។ ( ស្ដ្រីជា សាកុណិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកិយៈ» មានន័យដូចម្ដេច ?


សាកិយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាកិយ ) ជនជាតិសក្យ
ឧទាហរណ៍៖ ( បើស្ដ្រីជា សាកិយានី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកិយានី» មានន័យដូចម្ដេច ?


សាកិយានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្ដ្រីជាតិសក្យៈ ។ ( ព. កា. )
ឧទាហរណ៍៖ កាលព្រះសិទ្ធត្ថ ស្ដេចទ្រង់និវ័ត្ត ពីរាជោទ្យាន មកដល់រាជវាំង ពេលនោះមែនមាន កញ្ញាស្អាតស្អាន សាកិយានី ។ នាងជាស្រីស្នំ រូបឆោមឧត្ដម នាមគោតមី បានពោលសរសើរ សិរីសួស្ដី នៃព្រះនរបតី ជាព្រះមហាសត្ដ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកាហារី» មានន័យដូចម្ដេច ?


សាកាហារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានដល់ជនដែលប្រព្រឹត្តសាកាហារនិយម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់ជនដែលប្រព្រឹត្តសាកាហារនិយម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកាហារនិយម» មានន័យដូចម្ដេច ?


សាកាហារនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វគ្គប្រតិបត្តិ ដែលមានជនខ្លះកាន់ជាប់ ដោយតមអាហារមានសាច់សត្វ គឺបរិភោគតែឫស មើម គ្រាប់ និងស្លឹកឈើ ដូចមានជនចំពួកខ្លះនៅប្រទេសឥណ្ឌាប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកសួរ» មានន័យដូចម្ដេច ?


សាកសួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរសាកមើលឲ្យជាក់, សួរសង្កេតពីមួយទៅមួយ ឬពីនេះទៅនោះឲ្យជាក់សេចក្ដី ។
ឧទាហរណ៍៖ សាកសួរឲ្យច្បាស់ការ ( និយាយថា សួរសាក ក៏បាន ) ។ ( ព. កា. ) : ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់-សន្ដានព្រេងព្រឹទ្ធ រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឲ្យដឹងខ្ពស់ទាប ។ ( សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកវប្បកម្ម» មានន័យដូចម្ដេច ?


សាកវប្បកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការដាំដើម និងថែទាំឈើក្នុងសួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា គ្រឹះស្ថានឧត្ដមសិក្សា ដែលមានការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញវិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យខេមរភូមិន្ទ» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យខេមរភូមិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហាវិទ្យាល័យនៅប្រទេសកម្ពុជា ជាទីប្រជុំចុះនៃគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ដូចយ៉ាងមហាភូមិន្ទពេទ្យ និងនីតិសាស្រ្ត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យ» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំមហាវិទ្យាល័យ ជាគ្រឹះស្ថានសិក្សាឧត្តមវិជ្ជាគ្រប់ផ្នែកនៅក្នុងប្រទេស​។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា គ្រឹះស្ថានឧត្តមសិក្សាដែលមានបេសកកម្មផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ សាកលវិទ្យាល័យ មានមហាវិទ្យាល័យច្រើនជាចំណុះ ដែលក្នុងនោះ ត្រូវមានមហាវិទ្យាល័យ ៣ ជាចាំបាច់គឺ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យគណិតសាស្ត្រនិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងយ៉ាងតិច ត្រូវមានមហាវិទ្យាល័យបន្ថែមពីរផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកលភាវូបនីយកម្ម» មានន័យដូចម្ដេច ?


សាកលភាវូបនីយកម្ម


មានន័យថា ការរីកចម្រើននៃទំនាក់ទំនងជាសាកលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ និងការអនុវត្តនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការណ៍នេះស្តែងឡើងតាមរយៈពាណិជ្ជកម្មការវិនិយោគបរទេស ការផ្ទេរបច្ចេកវិទ្យា លំហូរនៃមូលធន និងកម្លាំងពលកម្ម។
ឧទាហរណ៍៖ ពិភពលោកបច្ចុប្បន្ននេះបានឈានចូលទៅយុគសម័យនៃសាកលវូបនីយកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកល» មានន័យដូចម្ដេច ?


សាកល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទូទៅ ដែលឥតរើសមុខ ដែលប្រារព្ធដល់របស់ទាំងមូល៖ មត្តកសាសន៍សាកល ។ ( ម. ព. សកល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកម៉្ញាក» មានន័យដូចម្ដេច ?


សាកម៉្ញាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) ដែលមានសូរសំនៀងស្អារនរយាបៗ ។
ឧទាហរណ៍៖ សម្ដីសាកម៉្ញាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកន្ទេល» មានន័យដូចម្ដេច ?


សាកន្ទេល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេសម្រាប់លេងនៅពេលបញ្ចប់ពិធីមង្គលការអាពាហ៍ពិពាហ៍ ឬបញ្ចប់ពិធីបុណ្យធំៗដែលគេធ្វើយូរថ្ងៃ លុះលេងភ្លេងនេះចប់ហើយគេសាកម្រាលមានកន្ទេលជាដើម
ឧទាហរណ៍៖ ភ្លេងសាកន្ទេល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកត្រាក» មានន័យដូចម្ដេច ?


សាកត្រាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្លាក់ ឬយុលកន្ត្រាក ឬក៏រយាកចុះក្រោម។
ឧទាហរណ៍៖ មែកឈើយុលសាកត្រាក, សក់សាកប៉ត្រាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាកច្ឆា» មានន័យដូចម្ដេច ?


សាកច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សហ “ជាមួយ” ឬ សម្មា “ដោយប្រពៃ, ត្រឹមត្រូវ” + កថា “ពាក្យ, សម្ដី” ) ការសន្ទនាគ្នា; ការជជែកពិគ្រោះគ្នារកខុសរកត្រូវ, រកសេចក្ដីពិត; ការប្រឹក្សាពិគ្រោះគ្នាពីធម៌អាថ៌ ។
ឧទាហរណ៍៖ ធ្វើសាកច្ឆា ( ម. ព. ធម្មសាកច្ឆា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សាក» មានន័យដូចម្ដេច ?


សាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្លងយកបែបឲ្យដូចភាពដើម ។
ឧទាហរណ៍៖ សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។

                  ល្បងមើលឲ្យដឹង, ពិសោធមើល ។
ឧទាហរណ៍៖ សាកមើលឲ្យដឹងសិន, យករបស់នុះ មកសាកគ្នាមើល, ជាងសាកមាស ។

                  កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល ១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ ធ្នាប់ ( លៃតាមទំហំមែកឈើ ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យមូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ ( បារ. Marcotter )
ឧទាហរណ៍៖ សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា … ( ម. ព. បំបៅ និង ផ្សាំ ទៀតផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស. សរសេរ ទ្រាក អ. ថ. សាក ) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ ( ម. ព. តាយសាក ផង ) ។ សាកខ្មោច រូបបុគ្គលស្លាប់ ។ សាកឆ្អឹង រាងឆ្អឹង ។ សាកសព រូបរាងសព ។ សាកអសុភ រូបអសុភ ( រូបមនុស្សសត្វដែលស្លាប់ស្អុយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សា» មានន័យដូចម្ដេច ?


សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរឡើងវិញ ។
ឧទាហរណ៍៖ សាកន្ទេល ។

                  កើបឡើងវិញ ។
ឧទាហរណ៍៖ សាស្រូវ ។

                  ត្រឡប់វិញ
ឧទាហរណ៍៖ សាមកវិញ, ដើរសាចុះសាឡើង ។

                  រើឈឺឡើងវិញ ។
ឧទាហរណ៍៖ សាឈឺឡើងវិញ ។

                 និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឲ្យរង្កៀសចិត្ត, ដើម្បីឲ្យអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន
ឧទាហរណ៍៖ និយាយសាទុក្ខ, សាទុក្ខសាទោស ( ម. ព. សារទុក្ខ ក្នុងពាក្យ សារ ន. ផង ) ។

                 និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត ។
ឧទាហរណ៍៖ សានិយាយម្ដងទៀត ។ រើធ្វើជាថ្មីទៀត : សាធ្វើជាថ្មី ។ ន. ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក : ដើរមួយសា, មួយសាពីរសា ។ 

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក។
ឧទាហរណ៍៖ ដើរមួយសា, មួយសាពីរសា។

                  ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្ជ្រាំងស្រស់ ។

ឧទាហរណ៍៖ សាស្រូវ, សាឪឡឹក ។ ប្រើដូចជា គុ. ក៏បាន : ស្រូវសា, ឪឡឹកសា ។ ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម : ជំងឺសា, សាចាប់ ។ ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្លា : សាត្រីក្អែក ។ ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ធ្លកជាដើម : សាសំពោច ។ បែកសា បែកក្រពះមូត្រ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន ( ម. ព. បែក ផង ) ។ ឈ្លោះបែកសា ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន ។ បែកការខ្ចរខ្ចាយសាយសុស : ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ហាសនៈ» មានន័យដូចម្ដេច ?


សហ​ហាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សើច​សប្បាយ​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​សយ្យា ឬ –សេយ្យា» មានន័យដូចម្ដេច ?


សហ​សយ្យា ឬ –សេយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ជាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​វាសី» មានន័យដូចម្ដេច ?


សហ​វាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​នៅ​ជា​មួយ, អ្នក​នៅ​ផ្ទះ​ឬ​ភូមិ​ជាមួយ (បើ​ស្ត្រី​ជា សហ​វាសិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​វាស» មានន័យដូចម្ដេច ?


សហ​វាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នៅ​ជាមួយ, ការ​នៅ​ផ្ទះ ឬ ភូមិ​ជាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ភោជ» មានន័យដូចម្ដេច ?


សហ​ភោជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បរិភោគ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ភាព» មានន័យដូចម្ដេច ?


សហ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ជា​មួយ​គ្នា​ ឬ​ត្រូវ​គ្នា, ការ​រួប​រួម​ ឬ​ប្រមូល​ផ្តុំ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ពន្ធុ» មានន័យដូចម្ដេច ?


សហ​ពន្ធុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រម​ទាំង​ផៅ​ពង្ស; ផៅ​ពង្ស​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ពន្ធន៍ ឬ –ព័ន្ធន៍» មានន័យដូចម្ដេច ?


សហ​ពន្ធន៍ ឬ –ព័ន្ធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង​ភ្ជាប់​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ប្រតិបត្តិការ» មានន័យដូចម្ដេច ?


សហ​ប្រតិបត្តិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បំពេញ​កិច្ចការ​រួម ការ​ពួត​ដៃ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជួយ​ធ្វើ​កិច្ចការ​ណា​មួយ ។
ឧទាហរណ៍៖ ធ្វើ​សហ​ប្រតិបត្តិការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​បុត្ត ឬ –បុត្រ» មានន័យដូចម្ដេច ?


សហ​បុត្ត ឬ –បុត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រម​ទាំង​កូន, ជាមួយ​នឹង​កូន (ព. កា.)
ឧទាហរណ៍៖ បិតា​សហ​បុត្រ ចិត្ត​បរិសុទ្ធ​ទាំង​ពីរ​នាក់ កាន់​សីល​ប្រាំ​ជៀងជាក់ ឥត​រអាក់​រអួល​ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​បាលី​ប្រទេស ឬ –រដ្ឋ» មានន័យដូចម្ដេច ?


សហ​បាលី​ប្រទេស ឬ –រដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស​ ឬ​ដែន​ផ្សេង​ៗ​គ្នា ដែល​រួប​រួម​ការ​គ្រប់គ្រង​រាជការ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​បាលន៍ ឬ –បាលី» មានន័យដូចម្ដេច ?


សហ​បាលន៍ ឬ –បាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រួម​រក្សា, ការ​គ្រប់គ្រង​រួម​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ធម្មិក» មានន័យដូចម្ដេច ?


សហ​ធម្មិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួក​នេះ ហៅ សហ​ធម្មិក ឬ សហ​ធម្មិកា, ប៉ុន្តែ​ក្នុង​សម័យ​ឥឡូវ​នៅ​មាន​តែ​ភិក្ខុ​និង​សាមណេរ (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ធម្មចារី» មានន័យដូចម្ដេច ?


សហ​ធម្មចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​កាន់​ច្បាប់​ត្រូវ​គ្នា (សហ​ចារី); បើ​ស្ត្រី​ជា សហ​ធម្មចារិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ធម៌» មានន័យដូចម្ដេច ?


សហ​ធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌ ​ឬ​ច្បាប់​សម្រាប់​កាន់​ត្រូវ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ជីវិន ឬ សហ​ជីវី» មានន័យដូចម្ដេច ?


សហ​ជីវិន ឬ សហ​ជីវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​អាយុ​ស្រប​គ្នា, គូកន; ជន​អ្នក​ចូល​សមាគម​ជាមួយ​គ្នា (បើ​ស្ត្រី​ជា សហ​ជីវិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ជាត» មានន័យដូចម្ដេច ?


សហ​ជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​កើត​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដំណាល​គ្នា (បើ​ស្ត្រី​ជា សហ​ជាតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ចារី» មានន័យដូចម្ដេច ?


សហ​ចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ឬ​ច្បាប់​ជាមួយ, អ្នក​មាន​ការ​ប្រព្រឹត្ត​ត្រូវ​គ្នា (បើ​ស្ត្រី​ជា សហ​ចារិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ចរ» មានន័យដូចម្ដេច ?


សហ​ចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដើរ​ជា​មួយ, អ្នក​ដែល​ជា​គ្នា​ក្នុង​ការ​ដើរ​ផ្លូវ (បើ​ស្ត្រី​ជា សហ​ចារិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​គ្រិន» មានន័យដូចម្ដេច ?


សហ​គ្រិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ចាស់​សហ​គ្រាស, ជន​អ្នក​កាន់​កាប់​សហ​គ្រាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​គ្រាស គ្រឹះ​» មានន័យដូចម្ដេច ?


សហ​គ្រាស គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ថាន​ ឬ​អង្គការ​ជា​របស់​រាជការ​ឬ​របស់​ឯក​ជន សម្រាប់​ទទួល​ធ្វើ​ការ​ធំ​ៗ ដូច​ជា​ស្ថាបនា​ស្ពាន, ថ្នល់​ជាដើម ។
ឧទាហរណ៍៖ សហ​គ្រាស​ទទួល​ធ្វើ​ស្ពាន, ប្រគល់​មុខ​សំណង់​នោះ​ទៅ​ឲ្យ​សហ​គ្រាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​គាមី» មានន័យដូចម្ដេច ?


សហ​គាមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ទៅ​ជា​មួយ (បើ​ស្ត្រី​ជា សហ​គាមិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​គមន៍» មានន័យដូចម្ដេច ?


សហ​គមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទៅ​ជា​មួយ, ដំណើរ​ជា​មួយ​គ្នា ។ ប្រជុំ​ភូមិ​ឬ​តំបន់​អ្នក​ស្រុក​ប្រកប​មុខ​របរ​ចូល​គ្នា,…
ឧទាហរណ៍៖ បង្កើត​ឲ្យ​មាន​សហ​គមន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​គមនាគមន៍» មានន័យដូចម្ដេច ?


សហ​គមនាគមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទៅ​មក​ជា​មួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​កីឡា» មានន័យដូចម្ដេច ?


សហ​កីឡា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លេង​ជា​មួយ​គ្នា, ការ​រួម​ល្បែង​ជា​មួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ការី» មានន័យដូចម្ដេច ?


សហ​ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា, អ្នក​ព្រួត​គ្នា​ជួយ​ធ្វើ​កិច្ច​ការ​ណា​មួយ; ភ្នាក់ងារ​ក្នុង​មុខ​តំណែង​រាជការ​ជាដើម ។
ឧទាហរណ៍៖ នាយ​ការិយាល័យ និង លេខាធិការ ជា​សហ​ការី​នៃ​នាយក​ក្រសួង; លោក​រដ្ឋ​មន្រ្តី​ព្រម​ទាំង​សហ​ការី​បាន​អញ្ជើញ​ទៅ​ជួប​ជុំ​ជា​អធិបតី ក្នុង​ពិធី​បុណ្យ​នោះ​ដែរ; ព្រះ​បាឡាត់​គណ, ព្រះ​វិន័យ​ធរ​គណ, ព្រះ​ធម្ម​ធរ​គណ, ព្រះ​សមុហ៍​គណ​និង​លេខាធិការ​គណ ជា​សហ​ការី​នៃ​ព្រះ​មេ​គណ, ព្រះ​មេ​គណ​គ្រប់​ខែត្រ អាច​មាន​ឋានានុក្រម​ទី​ព្រះ​គ្រូ​ជា​សហ​ការី​ផង​ដែរ​ក៏​បាន ។ (ឥត្ថី, សហ​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ​ករណ៍» មានន័យដូចម្ដេច ?


សហ​ករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាន​អត្ថន័យ​ដូច​គ្នា​នឹង សហ​កម្ម ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ក្រុម​ហ៊ុន​ឬ​អង្គការ​ដែល​ប្រមូល​ផ្តុំ​ជន​អ្នក​បង្កើត​ផល​ផ្សេង​ៗ ឬ​អ្នក​ទទួល​ទិញ ដើម្បី​យក​កម្រៃ​មក​ចែក​គ្នា​តាម​សម​គួរ​ដល់​ប្រាក់​ដើម ដែល​បាន​ចូល​ហ៊ុន ឬ​តម្លៃ​ដែល​សមាជិក​ម្នាក់​ៗ​បាន​ទិញ (ពុំ​មែន​ជា​ជំនួញ​ទេ)
ឧទាហរណ៍៖ បង្កើត​សហ​ករណ៍, ទិញ​អីវ៉ាន់​នៅ​សហ​ករណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ័ស» មានន័យដូចម្ដេច ?


សហ័ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សហស‌៑ ) កម្លាំង; ពលស័ក្ដិ; អំណាច, សេចក្ដីអង់អាច; សេចក្ដីក្លាហាន ។ គុ. ឬ កិ. វិ. ខ្លាំង, ដែលអង់អាច, មានអំណាច; ដែលក្លាហាន, ក្លាខ្លាំង : ចិត្តសហ័ស ចិត្តក្លាហាន, ចិត្តមុត ។ត្រូវរបួសសហ័ស ត្រូវរបួសខ្លាំង ។ អំពើសហ័ស អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហេតុនិយម» មានន័យដូចម្ដេច ?


សហេតុនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធទស្សនវិជ្ជា ពោលពីសហេតុធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហេតុធម៌» មានន័យដូចម្ដេច ?


សហេតុធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈនៃហេតុ ដែលជាប់ទាក់ទៅនឹងផល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហិចសហារ» មានន័យដូចម្ដេច ?


សហិចសហារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សហិត្រ “សេចក្ដីខំប្រឹង, ព្យាយាម”; សហាថ៌ < សហ + អាថ៌ “ដែលមានសេចក្ដីត្រូវការជាមួយ” ) ដែលសង្វាត, វាតអាទ្យ, ដែលស្រវាស្រទេញ; ដែលរវះរវាមកាម
ឧទាហរណ៍៖ មនុស្សសហិចសហារ, ចិត្តសហិចសហារ ( និយាយថា ស្វាហិចស្វាហារ ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហាវ» មានន័យដូចម្ដេច ?


សហាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រហ័ស, រួស​រាន់, ដោយ​ប្រញាប់, ដែល​ច្រណែន, ឫស្សា, ព្រហើន, កោង​កាច, រហ័ស​ខឹង, ដែល​ច្រណែន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រហ័ស, រួស​រាន់, ដោយ​ប្រញាប់, ដែល​ច្រណែន, ឫស្សា, ព្រហើន, កោង​កាច, រហ័ស​ខឹង, ដែល​ច្រណែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហារ» មានន័យដូចម្ដេច ?


សហារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សហឞ៌ “ច្រណែន, ឫស្យា”; សំ. បា. សហសា “រហ័ស, រួសរាន់, ដោយប្រញាប់” ) កាច, សហាវ; ព្រហើន; រហ័សខឹង, ហៃខឹង; ដែលច្រណែន, ឫស្យា
ឧទាហរណ៍៖ ខ្ញុំលាត្រង់ចិត្តសហារ សហាវអស្ចារ្យ បន្ទន់ក្របាន ( កាព្យបណ្ឌិត ជ័យ ក្នុងសិលាចារឹកបុរាណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហាយ» មានន័យដូចម្ដេច ?


សហាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា ( បើស្រ្តីជា សហាយិកា ) ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីផ្សេងថា ” បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា “

ឧទាហរណ៍៖ មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ។

                  សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត ។ សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់ ។ ប្រើជា កិ. ក៏បាន : សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្ស​រង្សី» មានន័យដូចម្ដេច ?


សហស្ស​រង្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​រស្មី​ច្រើន (ព្រះ​អាទិត្យ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្ស​បទី​ជាតិ» មានន័យដូចម្ដេច ?


សហស្ស​បទី​ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​សត្វ​មាន​ជើង​ច្រើន, សត្វ​ពួក​ម្រើម​ព្រះ (ហៅ សហស្ស​បទី​សត្ត ឬ –សត្វ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្ស​ន័យន៍, –នេត្ត ឬ–នេត្រ» មានន័យដូចម្ដេច ?


សហស្ស​ន័យន៍, –នេត្ត ឬ–នេត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដឹង​ការណ៍​ច្រើន (ព. ប្រ.) គឺ​អ្នក​ដែល​អាច​ពិចារណា​ឃើញ​ការណ៍​កំបាំង​យ៉ាង​ច្រើន​បាន​ភ្លាម​ៗ (ព្រះ​ឥន្រ្ទ); ហៅ សហ​ស្រាក្ស ក៏​បាន (សំ.; បា. សហស្សក្ខ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្ស​គុណ» មានន័យដូចម្ដេច ?


សហស្ស​គុណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​គុណ​ភាព​ច្រើន ។
ឧទាហរណ៍៖ ថ្នាំ​សហស្ស​គុណ ថ្នាំ (តែ​មួយ​មុខ) ដែល​ប្រើ​រម្ងាប់​រោគ​បាន​ច្រើន​ប្រភេទ (សម្មតិ​វោហារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្សបទី» មានន័យដូចម្ដេច ?


សហស្សបទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វមានជើងច្រើន ដូចជាក្អែប និងម្រើមព្រះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហស្ស» មានន័យដូចម្ដេច ?


សហស្ស


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. សហស្រ ) ចំនួនពាន់, ពាន់ ( ១.០០០ )។ គុ. ច្រើន, អនេក ( ហៅ អនេកត្ថសំខ្យា ) ។ សហស្សគុណ ដែលមានគុណភាពច្រើន ។
ឧទាហរណ៍៖ ថ្នាំសហស្សគុណ ថ្នាំ ( តែមួយមុខ ) ដែលប្រើរម្ងាប់រោគបានច្រើនប្រភេទ ( សម្មតិវោហារ ) ។

                  ឈ្មោះឈើមួយប្រភេទ ពួកល្ហុងខ្វង, ស្លឹកឆែករាក់ៗសម្បុរស្វាយ, ដើមទាបៗជាងល្ហុងខ្វង ( សម្មតិវោហារ ) ។ សហស្សន័យន៍, –នេត្ត ឬ –នេត្រ អ្នកដឹងការណ៍ច្រើន ( ព. ប្រ. ) គឺអ្នកដែលអាចពិចារណាឃើញការណ៍កំបាំងយ៉ាងច្រើនបានភ្លាមៗ ( ព្រះឥន្រ្ទ ); ហៅ សហស្រាក្ស ក៏បាន ( សំ.; បា. សហស្សក្ខ ) ។ សហស្សបទី ( –ប៉ៈ– ) សត្វមានជើងច្រើន ម្រើមព្រះ ។ សហស្សបទីជាតិ ជាតិសត្វមានជើងច្រើន, សត្វពួកម្រើមព្រះ (ហៅ សហស្សបទីសត្ត ឬ –សត្វ ក៏បាន ) ។ សហស្សរង្សី អ្នកមានរស្មីច្រើន ( ព្រះអាទិត្យ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហសេវិក» មានន័យដូចម្ដេច ?


សហសេវិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបំពេញមុខការ ឬបេសកកម្មផងគ្នា ដូចយ៉ាង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហសា» មានន័យដូចម្ដេច ?


សហសា


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (សំ. បា.) ដោយរហ័ស, យ៉ាងឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់ចិត្ត; ទាន់ហន់ ( ព. កា. ) ។
ឧទាហរណ៍៖ មុនធ្វើត្រូវគិត រិះរេពិនិត្យ កុំសហសា ភ្លាមភ្លែតហួសពេក ច្រើនតែពុំជា បើមានគ្នីគ្នា ត្រូវប្រឹក្សាសិន ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (សំ. បា.) ដោយរហ័ស, យ៉ាងឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់ចិត្ត; ទាន់ហន់ ( ព. កា. ) ។
ឧទាហរណ៍៖ មុនធ្វើត្រូវគិត រិះរេពិនិត្យ កុំសហសា ភ្លាមភ្លែតហួសពេក ច្រើនតែពុំជា បើមានគ្នីគ្នា ត្រូវប្រឹក្សាសិន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហសម្ពន្ធី» មានន័យដូចម្ដេច ?


សហសម្ពន្ធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលប្រាប់ថា មានបច្ច័យជាប់ទាក់ទងគ្នាទៅវិញទៅមក ដូចជាស្តេច និងរាស្រ្ត ជាដើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រាប់ថា មានបច្ច័យជាប់ទាក់ទងគ្នាទៅវិញទៅមក ដូចជាស្តេច និងរាស្រ្ត ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហសម្ពន្ធ» មានន័យដូចម្ដេច ?


សហសម្ពន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជាប់ទាក់ទងរវាងពាក្យពីរម៉ាត់ ដូចជាប្តី និងប្រពន្ធ, ឪពុក និងកូន ឪ និងម៉ែ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហវិជិតរាជ្យ» មានន័យដូចម្ដេច ?


សហវិជិតរាជ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធជាអធិបតេយ្យ ដែលមហាអំណាចពីរ មានទៅលើរដ្ឋតែមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហវត្តភាព» មានន័យដូចម្ដេច ?


សហវត្តភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរប្រចួន គឺស្រាប់តែកើតមានដំណាលគ្នាព្រមតែម្តង សហវត្តភាពនៃបាតភូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហវត្ត» មានន័យដូចម្ដេច ?


សហវត្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមកជាក្រោយ ដែលជាប់អាមណាមមក, ដរធរមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហរដ្ឋអាមេរិក» មានន័យដូចម្ដេច ?


សហរដ្ឋអាមេរិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋនៅទ្វីបអាមេរិកខាងជើង មានដែនដែលរួមបញ្ចូលមកចំនួន ៤៩ និងដែនដីដទៃក្រៅខ្លះទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហរដ្ឋ» មានន័យដូចម្ដេច ?


សហរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តុំរដ្ឋដែលទីដទៃគ្នា មកធ្វើជារដ្ឋតែមួយវិញ (ម.ព សមាគតរដ្ឋ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភោជនដ្ឋាន» មានន័យដូចម្ដេច ?


សហភោជនដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងបរិភោគអាហារជុំគ្នា នៃសេនានី ឬអនុសេនី នៅក្នុងកងទ័ព ពួកសេនានីដែលបរិភោគអាហារជុំគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពសូវៀត» មានន័យដូចម្ដេច ?


សហភាពសូវៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋដែលប្រមូលដែនជា ច្រើនក្រោយពេលកម្ចាត់ព្រះចៅត្សារ ហើយបង្កើតជារដ្ឋមួយក្នុងឆ្នាំ១៩២២ ដោយប្រកាន់របបគ្រប់គ្រងជាសង្គមនិយម ដើម្បីឆ្ពោះទៅកាន់ទីដៅតាមលំអានលោក ម៉ាក្ស និងឡេនីន ទៅរកលទ្ធិរួមសម្បាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព» មានន័យដូចម្ដេច ?


សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហព័ន្ធសហជីព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពបារាំង» មានន័យដូចម្ដេច ?


សហភាពបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះពិសិដ្ឋឡើងដោយរដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ ១៩៤៦ ដល់សារព័ននៃរដ្ឋដែលមានប្រទេសបារាំង ខេត្តទាំងឡាយនៅអាហ្វ្រិក និងសមាគត រដ្ឋឥណ្ឌូចិនជាសមាជិក។ សហភាពនេះ បើតាមគំនិតរបស់អ្នកបង្កើតថា ចង់ឱ្យគេឃើញថា បារាំង បោះបង់លទ្ធិអាណានិគម ហើយបើកឱ្យសមាជិករាល់គ្នាមានសមភាពទាំងខាងសិទ្ធិ ទាំងខាងករណីយ កិច្ច ឥតមានរើសដល់ពូជអម្បូរ និងលទ្ធិសាសនាឡើយ។ តែដោយបារាំងនៅតែចង់តាំងខ្លួនធ្វើជាប្រធានម្នាក់ឯង ហាក់ដូចជាខ្លាដែលដណ្តើមអំពាពីសត្វដទៃយកមក ហើយលើកខ្លួនជាមេចំណែកយ៉ាងនេះ ទើបមានពាក្យនិន្ទាយ៉ាខ្លាំង ក្រោយដែលប្រទេសជាសមាជិកបានប្រកាសខ្លួនជាឯករាជ្យ ទាល់តែអស់ជីពជន្មរហូតដល់ឥឡូវនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពគយ ឬសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


សហភាពគយ ឬសេដ្ឋកិច្ច


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា សហភាពដែលបង្កើតឡើង និងមានសមាសភាពជាសមាជិកដែលមានសមត្ថកិច្ចអនុម័តច្បាប់របស់ខ្លួន ដែលបានចងសមាជិកភាពទាំងនេះនៅក្នុងអនុសញ្ញានេះ និងមានសមត្ថកិច្ចសម្រេចដោយអនុលោមទៅតាមនីតិវិធីផ្ទៃក្នុង ដើម្បីចុះហត្ថលេខាឱ្យសច្ចាប័ន ឬអនុម័តយល់ព្រមលើអនុសញ្ញានេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពគយ» មានន័យដូចម្ដេច ?


សហភាពគយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហភាពខាងគយ គឺប្រទេសទាំងឡាយស្រុះចិត្តមូលមតិគ្នាក្នុងផ្លូវ ជំនួញខាងក្នុងនឹងខាងក្រៅស្រុក ដោយមិនប្រើការហូតពន្ធយ៉ាងធ្ងន់ទុកជារបាំង ដើម្បីការពារផលិតផលក្នុងស្រុកនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាព» មានន័យដូចម្ដេច ?


សហភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំបញ្ចូលវត្ថុផ្សេងៗ គ្នាឱ្យរលាយទៅជាសាច់មួយ សាមគ្គី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភគនី» មានន័យដូចម្ដេច ?


សហភគនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូនជី ដែលនៅក្នុងអាវាសជាមួយគ្នា ឬដែលប្រកាន់វត្តប្រតិបត្តិដូចគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធសហជីព» មានន័យដូចម្ដេច ?


សហព័ន្ធសហជីព


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គការវិជ្ជាជីវៈ ដែលត្រូវបានបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហជីពមូលដ្ឋាន ដែលមានវិជ្ជាជីវៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលមានសកម្មភាពសេដ្ឋកិច្ចដូចគ្នា ឬប្រហាក់ប្រហែលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធនិយោជក» មានន័យដូចម្ដេច ?


សហព័ន្ធនិយោជក


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្
មានន័យថា អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្តពីសំណាក់សមាគមនិយោជក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធ» មានន័យដូចម្ដេច ?


សហព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំដែនច្រើនមកបញ្ចូលគ្នាធ្វើជារដ្ឋតែមួយ (ម.ព. សហគមន៍ សហនិកាយ និង សមាគតរដ្ឋ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ទ្ធ» មានន័យដូចម្ដេច ?


សហព័ទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលរួមគ្នាយ៉ាងជិតស្និទ្ធ កៀកកើយ ប្តីរវាងប្រពន្ធ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរួមគ្នាយ៉ាងជិតស្និទ្ធ កៀកកើយ ប្តីរវាងប្រពន្ធ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្ដី ឬប្រពន្ធ ឬទាំងប្ដី ទាំងប្រពន្ធ។ ២. ប្រពន្ធ ឬប្តី ដែលនៅមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហពលរដ្ឋ» មានន័យដូចម្ដេច ?


សហពលរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន ឬពលរដ្ឋដែលមានជនជាតិភូមិ គឺស្រុកកំណើតជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត