Posted on Leave a comment

តើពាក្យ «សាច់ធ្មេញ» មានន័យដូចម្ដេច ?


សាច់ធ្មេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ឆ្អឹងធ្មេញ​ នៅខាងក្នុងប្រទាប់ដែលមើលទៅឃើញរលោង (ធ្មេញមនុស្ស សត្វ)។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា អញ្ចាញព្រះទន្ត

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាច់ដុំ-សេកសោម» មានន័យដូចម្ដេច ?


សាច់ដុំ-សេកសោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សឈើធំ ដុះក្នុងព្រៃជ្រៅ ឬព្រៃចុល្លព្រឹក្សនៃស្រុកខ្មែរ វៀតណាម ថៃ ជ្វា និងឥណ្ឌា ។ ផ្លែទុំ ដូចផ្លែទំពាំងបាយជូរបារាំង គេប្រើសម្រាប់ធ្វើឱ្យត្រីសន្លប់មុននេសាទ។ គ្រា់មានជាតិចត់អ្នកធ្វើស្រាប៊ីយ៉ែ លួចយកប្រើជំនួសផ្កា Houblon ហេតុនេះ អ្នកផឹកស្រាប៊ីយ៉ែ ដែលគេដាក់គ្រាប់សាច់ដុំច្រើនកើតជំងឺស្កន់។ ផ្លែកិនឱ្យម៉ត់ អាចប្រើសម្រាប់សម្លាប់សត្វចែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាច់ជូរ» មានន័យដូចម្ដេច ?


សាច់ជូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុផ្សំមានបែបភាពជាអំបិលជូរ សាច់រឹងជាដុំ សម្រាប់ប្រើកូរលាយទឹកជ្រលក់ឲ្យដិតស្រស់ព័ណ៌ជាដើម; មាន ២ ប្រភេទគឺ សាច់ជូរ-ស មានសាច់ព័ណ៌ស; សាច់ជូរខៀវ មានព័ណ៌ខៀវស្ទើរបៃតងចាស់ ( ច្រើនប្រើជាថ្នាំ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាច់ ផលិតផលសត្វមានរោគ» មានន័យដូចម្ដេច ?


សាច់ ផលិតផលសត្វមានរោគ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សាច់ និងផលិតផលសត្វដែលផ្ទុកទៅដោយមេរោគ ដូចជា៖ វីរុស បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត និងប្រភេទអតិសុខុមប្រាណផ្សេងៗទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាច់» មានន័យដូចម្ដេច ?


សាច់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនិង**សត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ **ពាក្យ “និង” ត្រូវបានកែតម្រូវពីពាក្យដើម “នឹង” ដោយហេតុថាពាក្យ “នឹង” ពុំមែនប្រើសម្រាប់ភ្ជាប់ពាក្យ ២ នោះទេ។
ឧទាហរណ៍៖ សាច់មនុស្ស, សាច់សត្វ ។

                 តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏ ។
ឧទាហរណ៍៖ សាច់ផ្លែមៀន, សាច់ដូង ។

                 បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗ ។
ឧទាហរណ៍៖ សំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។

                 សាច់ក្រក ( ស. សៃក្រ្ចក អ. ថ. សៃក្រក ) សាច់ដែលចិញ្ច្រាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ ( ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក ) ។ សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។ សាច់ញាតិ ឬញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។ សាច់ដុំកំភួន ញាតិជិត ។ សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។ សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។ សាច់បញ្ញើ ឬ សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។ សាច់សន្ដាន ញាតិសន្ដាន ។ សាច់សាលោហិត បងប្អូន ។ ល ។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានរវល់ឥតប្រយោជន៍ ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.)
ឧទាហរណ៍៖ ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សាច់ព្រះស្ងោយ ។

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ផ្នែកទាំងអស់នៃសត្វ ដែលអាចបរិភោគបាន លើកលែងតែផលិតផលសត្វដែលមានចែងក្នុងអនុក្រឹត្យនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាច» មានន័យដូចម្ដេច ?


សាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោយទឹកដោយបាតដៃបាចឲ្យបែកចេញឡើងព្រោង ។
ឧទាហរណ៍៖ សាចទឹក ។

                   បោកបាចទឹកភ្លៀងចូលដោយកម្លាំងខ្យល់បក់ ។
ឧទាហរណ៍៖ ភ្លៀងសាចចូលក្នុងរោង ។ បាចសាច ( ម. ព. បាច ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.អ.ផ”» មានន័យដូចម្ដេច ?


សាងសង់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.អ.ផ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រគល់សិទ្ធិឱ្យឯកជនធ្វើអាជីវកម្មយកកម្រៃក្នុងរយៈមួយដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។ ផុតរយៈពេលនោះ ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់-កាប់ និងផលប្រយោជន៍ទាំងអស់លើសំណង់ហេដ្ឋា-រចនាសម្ព័ន្ធ ដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ សហការ និងផ្ទេរ ហៅកាត់ “ស.ស.ផ”» មានន័យដូចម្ដេច ?


សាងសង់ សហការ និងផ្ទេរ ហៅកាត់ “ស.ស.ផ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់ នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយស្ថាប័នមានសមត្ថកិច្ចនោះ និងឯកជនសហការគ្នាក្នុងការធ្វើអាជីវកម្ម គ្រប់គ្រង កាន់កាប់ ទទួលចំណេញ-ខាត និងរងនូវហានិភ័យនានា ដែលទាក់ទងនឹងអាជីវកម្មរួមគ្នា ក្នុងរយៈពេលដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។ ផុតរយៈពេលកំណត់ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៍ទាំងអស់ លើសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យា មកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ ផ្ទេរ និងអាជីវកម្ម ហៅកាត់ “ស.ផ.អ”» មានន័យដូចម្ដេច ?


សាងសង់ ផ្ទេរ និងអាជីវកម្ម ហៅកាត់ “ស.ផ.អ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ចផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់ នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវផ្ទេរសំណង់នោះ មកឱ្យស្ថាប័នមានសមត្ថកិច្ចកាន់កាប់វិញ ក្រោយពេលសាងសង់រួច។ ស្ថាប័នមានសមត្ថកិច្ច ប្រគល់សិទ្ធិឱ្យឯកជនធ្វើអាជីវកម្មលើសំណង់នោះ ក្នុងរយៈពេលមួយដែលបានកំណត់ក្នុងកិច្ចសន្យាសម្បទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ ធ្វើម្ចាស់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.ម.អ.ផ”» មានន័យដូចម្ដេច ?


សាងសង់ ធ្វើម្ចាស់ អាជីវកម្ម និងផ្ទេរ ហៅកាត់ “ស.ម.អ.ផ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ច ផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធដោយប្រគល់ផ្ដាច់ឱ្យឯកជនធ្វើជាកម្មសិទ្ធិករលើសំណង់នោះ ហើយឯកជនជាអ្នកធ្វើអាជីវកម្មយកកម្រៃក្នុងរយៈពេលមួយជាកំណត់។ ផុតរយៈពេលកំណត់ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៍ទាំងអស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ ធ្វើម្ចាស់ និងអាជីវកម្ម ហៅកាត់ “ស.ម.អ”» មានន័យដូចម្ដេច ?


សាងសង់ ធ្វើម្ចាស់ និងអាជីវកម្ម ហៅកាត់ “ស.ម.អ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ចផ្ដល់សម្បទានឱ្យទៅឯកជនធ្វើការសាងសង់ នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រគល់ផ្ដាច់ឱ្យឯកជនធ្វើជាកម្មសិទ្ធិករលើសំណង់នោះ ហើយឯកជនធ្វើអាជីវកម្មយកកម្រៃលើសំណង់នោះ សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈក្រោមលក្ខខណ្ឌដែលមានការឯកភាពគ្នារវាងភាគីទាំងពីរ និងដែលមានចែងក្នុងកិច្ចសន្យាសម្បទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងសង់ ជួល និងផ្ទេរ ហៅកាត់ “ស.ជ.ផ”» មានន័យដូចម្ដេច ?


សាងសង់ ជួល និងផ្ទេរ ហៅកាត់ “ស.ជ.ផ”


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្ថាប័នមានសមត្ថកិច្ចផ្ដល់សម្បទានឱ្យទៅឯកជន ធ្វើការសាងសង់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រគល់សិទិ្ធឱ្យឯកជនជួលសំណង់នោះពីស្ថាប័នមានសមត្ថកិច្ចក្នុងរយៈពេលមួយ ដែលបានកំណត់ក្នុងកិច្ចសន្យាជួល តាមតម្លៃឯកភាពគ្នា ដើម្បីធ្វើអាជីវកម្ម។ ផុតរយៈពេលនោះ ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៍ទាំងអស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យា មកឱ្យស្ថាប័នមានសមត្ថកិច្ចវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងញ្ញាង» មានន័យដូចម្ដេច ?


សាងញ្ញាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទមានមែកសាងញ្ញាង កំពស់ ១០-២០ម ដុះក្នុងព្រៃល្បោះ ឬមាត់ព្រៃធំ នៃប្រទេសកម្ពុជា និងវៀតណាម។ ដើមសម្រាប់ធ្វើវត្ថុប្រើប្រាស់បណ្តោះអាសន្ន ឬធ្វើអុស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាងញ៉ាង» មានន័យដូចម្ដេច ?


សាងញ៉ាង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបែកក្រញាងកន្ទ្រាញចេញក្រៅ។
ឧទាហរណ៍៖ មែកឈើសាងញ៉ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាង» មានន័យដូចម្ដេច ?


សាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក, ធ្វើ, សង់ ឲ្យកើតឡើង ( ចំពោះការកុសល ) ។
ឧទាហរណ៍៖ សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា ។

                   សាងសង់ សង់សម្អិតសម្អាងឲ្យបានកើតឡើងជាការកុសល ។ សាងសូម សាងហើយប្រាថ្នាថាសូមឲ្យបានសម្រេចតាមបំណង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ មានផ្លែ ៥ ឬ ៦ បែកជាចង្វែកក្រញាង ធ្វើដោយឫស្សីឬដែក មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតអំពៅដែលកាត់ជាកង់ខ្លីៗ
ឧទាហរណ៍៖ ធ្វើសាងដោតអំពៅ, អំពៅមួយសាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគ្រែប» មានន័យដូចម្ដេច ?


សាគ្រែប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ក្រូអាស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគូរនាម» មានន័យដូចម្ដេច ?


សាគូរនាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ស្លឹកក្រាស់ស្រួចៗ ផ្លែតូចៗ ទ្រើសជាងផ្លែតង្កៀបក្ដាម, ស្លឹកនឹងផ្លែមានរសជូរល្មម បរិភោគបាន, ច្រើនដុះក្នុងព្រៃរនាមឬដុះតាមមាត់ស្ទឹង, មាត់ព្រែក, មាត់អូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគូភ្នំ» មានន័យដូចម្ដេច ?


សាគូភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សតូចល្មមកម្ពស់ពី ១ – ២ ម ពេកខ្លះជាវល្លិដុះក្រោមដើមឈើធំៗ ក្នុងព្រៃឈើទាល តាមមាត់សមុទ្រ ប្រទេសកម្ពុជា។ ស្លឹកខ្ចីៗ អាចប្រើជាបន្លែរបោយបាន ផ្លែបរិភោគបានដែរ។ មើមក៏អាចស្ងោរដូចដំឡូងសម្រាប់បរិភោគ។ ឫស គ្រូខ្មែរយកផ្សំជាថ្នាំ។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគូចាម» មានន័យដូចម្ដេច ?


សាគូចាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាគូចាមជាចុល្លព្រឹក្សកម្ពស់ពី ០.៥០ -២ ម ដុះក្នុងព្រៃក្រាស់ ដែលមានដើមត្បែង ដើមឈើទាល ។ល។ នៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍ មានរសជាតិផ្អែមក្រអូប គេចូលចិត្តបរិភោគណាស់។ គ្រូថ្នាំខ្មែរ តែងយកស្លឹកសាគូចាម ធ្វើជាថ្នាំលើកកម្លាំង ឱ្យនារីទើបសម្រាលកូនផឹក។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគូ» មានន័យដូចម្ដេច ?


សាគូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងក្រកោ តែដើមទាបៗ មានមើមសម្បុរ-ស ប្រើស្ងោរបរិភោគជាអាហារ ឬហាន់ឲ្យស្ដើងៗលាយបាយក៏បាន កិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្ស ប្រើជាអាហារជំនួសបាយបាន, ជាដំណាំងាយដាំ មានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ។
ឧទាហរណ៍៖ ម្សៅសាគូ, បាយលាយមើមសាគូ។

                 ឈ្មោះស្មៅម៉្យាងកំពស់ ១-២ ម មានកំណើតក្នុងប្រទេសអាមេរិកកណ្ដាល គេនាំមកដាំជាដំណាំ គ្រប់ប្រទេសក្ដៅ លើសកលលោកដើម្បីយកមើមធ្វើអាហារ លាយបាយក៏បាន ។ ម្សៅដែលច្រោះពីមើម ជាអាហារលើកកំលាំងកូនក្មេង និងអ្នកងើបពីឈឺ ។​ គេប្រើស្លឹកសាគូ សំរាប់ខ្ចប់គ្រឿងបរិភោគ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគរសាស្រ្ត» មានន័យដូចម្ដេច ?


សាគរសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសិក្សាពីមហាសាគរ​ មានសមុទ្រជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគរវិទ្យា» មានន័យដូចម្ដេច ?


សាគរវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យានិយាយពីសមុទ្រ ( បារ. Océanographie អូស្យាណូគ្រ័ហ្វ‍៊ី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាគរ» មានន័យដូចម្ដេច ?


សាគរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សមុទ្រ ។ មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថា សមុទ្របានជាហៅសាគរ ព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទ សគរ ។
ឧទាហរណ៍៖ ( សំ. បា. ) សមុទ្រ ។ មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថា សមុទ្របានជាហៅសាគរ ព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទ សគរ ។

                 ព. កា. សាគរា, សាគរេស, សាគរោ សមុទ្រ ។ សាគរេ ក្នុងសមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាខាសោ» មានន័យដូចម្ដេច ?


សាខាសោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខាខាងសេដ្ឋកិច្ច ដែលជាអាយុជីវិតរបស់ប្រទេសនីមួយៗ ដូចជារបរស្រូវជាសាខាសោរបស់កម្ពុជរដ្ឋ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាខាបថ» មានន័យដូចម្ដេច ?


សាខាបថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវខ្សែដែលតភ្ជាប់មកពីផ្លូវធំ ដូចយ៉ាងខ្សែអគ្គិសនី ដែលភ្ជាប់ពីផ្លូវចូលមកផ្ទះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាខា» មានន័យដូចម្ដេច ?


សាខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាខា ) មែក : បែកសាខា ។ សាខាកាល កាលរាយរងបែកចេញពីកាលធំ ៣ គឺ បច្ចុប្បន្នកាល, អតីតកាល, អនាគតកាល ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលី ត្រង់អាខ្យាត ) ។ សាខានគរ ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ ។ សាខាបសាខា ( –ប៉ៈ– ) មែកតូចនិងមែកធំ ។ សាខាប្រទេស ឬ –រដ្ឋ ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ ។ សាខាពាណិជ្ជ ឬ –ពាណិជ្យ ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ ។ សាខាម្រឹគ ស្វា; ពួកដែលលោតតោងមែកឈើបាន ស្វា, ទោច, កំប្រុក…ជាសាខាម្រឹគ ។ សាខាសមាគម សមាគមរង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក–» មានន័យដូចម្ដេច ?


សាក–


មានន័យថា ( មើលក្នុងពាក្យ សាកៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក្សី» មានន័យដូចម្ដេច ?


សាក្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < សាក្សិន៑; បា. សក្ខី ) ស្ម, បន្ទាល់ ។
ឧទាហរណ៍៖ សឹងមានសាក្សីបានដឹងបាន ឃើញផង ។ សាក្សីទុច្ចរិត សាក្សីដែលប្រព្រឹត្តអំពើអាក្រក់, សាក្សីវៀច ។ សាក្សីបញ្ចេះ សាក្សីដែលអ្នកអាងដល់លបបញ្ចេះមុនជាស្រេច ។ សាក្សីពេជ្រញាណ សាក្សីដែលបានដឹងឮជាក់ប្រាកដ ទាំងមានអានុភាពអង់អាចផង ។ ច្រើនប្រើក្នុងការសំបូងសង្រូង : សូមពួកទេវតាជាសាក្សីពេជ្រញាណរបស់ខ្ញុំ! ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក្យ–» មានន័យដូចម្ដេច ?


សាក្យ–


មានន័យថា ( ម. ព. សក្យ– ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក្យ» មានន័យដូចម្ដេច ?


សាក្យ


មានន័យថា ( ម. ព. សក្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក់បើ» មានន័យដូចម្ដេច ?


សាក់បើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ ។
ឧទាហរណ៍៖ របស់សាក់បើ, ចំណេះសាក់បើដែរទេ ។

                   ស្មើគ្នា, ប្រហែលគ្នា ។
ឧទាហរណ៍៖ សាក់បើនឹងវា ប្រហែលនឹងវា ( ម. ប្រ. ) ។ និ. គួរបើ, សមបើ : សាក់បើដែរ, គួរបើដែរ ។ សាក់បើអ្វី គួរអ្វី ។ ពុំសាក់បើ ពុំសមបើ : ពុំសាក់បើ ស្ដីថាឲ្យគ្នាសោះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក់» មានន័យដូចម្ដេច ?


សាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ដោយម្ជុល ឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមក្នុងសាច់ឲ្យដិតជាប់ជាក្បាច់ក្បូរ ឬជារូប, យ័ន្ដ, អក្សរ ។
ឧទាហរណ៍៖ ចូលចិត្តចង់ សាក់ ខ្ញុំសាក់ឲ្យ!

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមក្បាច់ក្បូរឬរូប, យ័ន្ដ, អក្សរដែលចាក់នឹងម្ជុលឬដែកស្រួច បញ្ចូលទឹក ខ្មៅឬទឹកក្រហមដិតជាប់នៅក្នុងសាច់ ។
ឧទាហរណ៍៖ មនុស្សនុ៎ះមានសាក់រូបហនុមានត្រង់កំភួនដៃឆ្វេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកៈ» មានន័យដូចម្ដេច ?


សាកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាក; សំ. ឝាក ) អន្លក់; បន្លែ ។ សាកជាតិ ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង ។
ឧទាហរណ៍៖ ស្ពៃ, ជីរ, ត្រប់, ត្រកួន, ព្រលឹត,…ជាសាកជាតិ ។

                  សាកភក្ខ ឬ –ភ័ក្ខ អ្នកដែលបរិភោគតែបន្លែ ( តមមិនបរិភោគត្រីសាច់ ); សរសេរជា សាកភក្ស ឬ –ភ័ក្ស ក៏បាន ។ សាកភោជន ឬ សាកាហារ ម្ហូបដែលមានសុទ្ធតែបន្លែ ( ឥតត្រីសាច់ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកេ, ខ្នុរសម្ល» មានន័យដូចម្ដេច ?


សាកេ, ខ្នុរសម្ល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ដើមនេះមានកម្ពស់ ៦-១៥ ម មានដើមកំណើតក្នុងប្រទេសប៉ូលីណេស៊ី ក្នុងសមុទ្រ Pacifique។ គេដាំជិតផ្ទះជាលំអ និងសម្រាប់យកផ្លែបរិភោគ។ យើងយកខ្នុរសម្លនៅខ្ចីសម្រាប់ស្ល កកូរ ឬប្រហើរ។ ពូជម៉្យាងឱ្យផ្លែសាកេដែលមានឱជារសឆ្ងាញ់ណាស់ ពេលគេចៀនប្រៀបដូចដំឡូងបារាំង ឬទុកធ្វើតំណាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកេ» មានន័យដូចម្ដេច ?


សាកេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំមួយប្រភេទ ដើម, ស្លឹក, ផ្លែចាប់ច្រឡំនឹងខ្នុរសម្ល ផ្លែប្រើប្រកបការជាបង្អែមឬជាម្ហូបក៏បាន មានឱជារសពិសា ជនានុជនរាប់អានណាស់
ឧទាហរណ៍៖ សាកេជាដំណាំមានប្រយោជន៍ គួរអ្នកផងពេញចិត្តដាំឲ្យបានច្រើនៗឡើង ។

                 ដើមនេះមានកម្ពស់ ៦-១៥ ម មានដើមកំណើតក្នុងប្រទេសប៉ូលីណេស៊ី ក្នុងសមុទ្រ Pacifique។ គេដាំជិតផ្ទះជាលំអ និងសម្រាប់យកផ្លែបរិភោគ។ យើងយកខ្នុរសម្លនៅខ្ចីសម្រាប់ស្ល កកូរ ឬប្រហើរ។ ពូជម៉្យាងឱ្យផ្លែសាកេដែលមានឱជារសឆ្ងាញ់ណាស់ ពេលគេចៀនប្រៀបដូចដំឡូងបារាំង ឬទុកធ្វើតំណាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកុណិក» មានន័យដូចម្ដេច ?


សាកុណិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាកុណិក ) ព្រានបក្សី, ព្រានសត្វស្លាប ( ប្រមាញ់បក្សី )
ឧទាហរណ៍៖ ពួកសាកុណិក ទោះចូលព្រៃញឹក រកទឹកផឹកបាន ព្រោះគេចំណាំ សូរមាត់សត្វស៊ាន គេដឹងថាមាន ទឹកជ្រោះជាដើម ។ ( ស្ដ្រីជា សាកុណិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកិយៈ» មានន័យដូចម្ដេច ?


សាកិយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាកិយ ) ជនជាតិសក្យ
ឧទាហរណ៍៖ ( បើស្ដ្រីជា សាកិយានី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកិយានី» មានន័យដូចម្ដេច ?


សាកិយានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្ដ្រីជាតិសក្យៈ ។ ( ព. កា. )
ឧទាហរណ៍៖ កាលព្រះសិទ្ធត្ថ ស្ដេចទ្រង់និវ័ត្ត ពីរាជោទ្យាន មកដល់រាជវាំង ពេលនោះមែនមាន កញ្ញាស្អាតស្អាន សាកិយានី ។ នាងជាស្រីស្នំ រូបឆោមឧត្ដម នាមគោតមី បានពោលសរសើរ សិរីសួស្ដី នៃព្រះនរបតី ជាព្រះមហាសត្ដ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកាហារី» មានន័យដូចម្ដេច ?


សាកាហារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានដល់ជនដែលប្រព្រឹត្តសាកាហារនិយម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បានដល់ជនដែលប្រព្រឹត្តសាកាហារនិយម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកាហារនិយម» មានន័យដូចម្ដេច ?


សាកាហារនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វគ្គប្រតិបត្តិ ដែលមានជនខ្លះកាន់ជាប់ ដោយតមអាហារមានសាច់សត្វ គឺបរិភោគតែឫស មើម គ្រាប់ និងស្លឹកឈើ ដូចមានជនចំពួកខ្លះនៅប្រទេសឥណ្ឌាប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកសួរ» មានន័យដូចម្ដេច ?


សាកសួរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរសាកមើលឲ្យជាក់, សួរសង្កេតពីមួយទៅមួយ ឬពីនេះទៅនោះឲ្យជាក់សេចក្ដី ។
ឧទាហរណ៍៖ សាកសួរឲ្យច្បាស់ការ ( និយាយថា សួរសាក ក៏បាន ) ។ ( ព. កា. ) : ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់-សន្ដានព្រេងព្រឹទ្ធ រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឲ្យដឹងខ្ពស់ទាប ។ ( សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកសព» មានន័យដូចម្ដេច ?


សាកសព


មានន័យថា មើលពាក្យ សាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកវប្បកម្ម» មានន័យដូចម្ដេច ?


សាកវប្បកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការដាំដើម និងថែទាំឈើក្នុងសួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា គ្រឹះស្ថានឧត្ដមសិក្សា ដែលមានការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញវិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យខេមរភូមិន្ទ» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យខេមរភូមិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហាវិទ្យាល័យនៅប្រទេសកម្ពុជា ជាទីប្រជុំចុះនៃគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ដូចយ៉ាងមហាភូមិន្ទពេទ្យ និងនីតិសាស្រ្ត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកលវិទ្យាល័យ» មានន័យដូចម្ដេច ?


សាកលវិទ្យាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំមហាវិទ្យាល័យ ជាគ្រឹះស្ថានសិក្សាឧត្តមវិជ្ជាគ្រប់ផ្នែកនៅក្នុងប្រទេស​។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា គ្រឹះស្ថានឧត្តមសិក្សាដែលមានបេសកកម្មផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ សាកលវិទ្យាល័យ មានមហាវិទ្យាល័យច្រើនជាចំណុះ ដែលក្នុងនោះ ត្រូវមានមហាវិទ្យាល័យ ៣ ជាចាំបាច់គឺ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យគណិតសាស្ត្រនិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងយ៉ាងតិច ត្រូវមានមហាវិទ្យាល័យបន្ថែមពីរផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកលភាវូបនីយកម្ម» មានន័យដូចម្ដេច ?


សាកលភាវូបនីយកម្ម


មានន័យថា ការរីកចម្រើននៃទំនាក់ទំនងជាសាកលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ និងការអនុវត្តនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការណ៍នេះស្តែងឡើងតាមរយៈពាណិជ្ជកម្មការវិនិយោគបរទេស ការផ្ទេរបច្ចេកវិទ្យា លំហូរនៃមូលធន និងកម្លាំងពលកម្ម។
ឧទាហរណ៍៖ ពិភពលោកបច្ចុប្បន្ននេះបានឈានចូលទៅយុគសម័យនៃសាកលវូបនីយកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកល» មានន័យដូចម្ដេច ?


សាកល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទូទៅ ដែលឥតរើសមុខ ដែលប្រារព្ធដល់របស់ទាំងមូល៖ មត្តកសាសន៍សាកល ។ ( ម. ព. សកល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកម៉្ញាក» មានន័យដូចម្ដេច ?


សាកម៉្ញាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) ដែលមានសូរសំនៀងស្អារនរយាបៗ ។
ឧទាហរណ៍៖ សម្ដីសាកម៉្ញាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកប៉ត្រាក» មានន័យដូចម្ដេច ?


សាកប៉ត្រាក


មានន័យថា ( ម. ព. សាកត្រាក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកន្ទេល» មានន័យដូចម្ដេច ?


សាកន្ទេល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេសម្រាប់លេងនៅពេលបញ្ចប់ពិធីមង្គលការអាពាហ៍ពិពាហ៍ ឬបញ្ចប់ពិធីបុណ្យធំៗដែលគេធ្វើយូរថ្ងៃ លុះលេងភ្លេងនេះចប់ហើយគេសាកម្រាលមានកន្ទេលជាដើម
ឧទាហរណ៍៖ ភ្លេងសាកន្ទេល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកត្រាក» មានន័យដូចម្ដេច ?


សាកត្រាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្លាក់ ឬយុលកន្ត្រាក ឬក៏រយាកចុះក្រោម។
ឧទាហរណ៍៖ មែកឈើយុលសាកត្រាក, សក់សាកប៉ត្រាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាកច្ឆា» មានន័យដូចម្ដេច ?


សាកច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សហ “ជាមួយ” ឬ សម្មា “ដោយប្រពៃ, ត្រឹមត្រូវ” + កថា “ពាក្យ, សម្ដី” ) ការសន្ទនាគ្នា; ការជជែកពិគ្រោះគ្នារកខុសរកត្រូវ, រកសេចក្ដីពិត; ការប្រឹក្សាពិគ្រោះគ្នាពីធម៌អាថ៌ ។
ឧទាហរណ៍៖ ធ្វើសាកច្ឆា ( ម. ព. ធម្មសាកច្ឆា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាក» មានន័យដូចម្ដេច ?


សាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្លងយកបែបឲ្យដូចភាពដើម ។
ឧទាហរណ៍៖ សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។

                  ល្បងមើលឲ្យដឹង, ពិសោធមើល ។
ឧទាហរណ៍៖ សាកមើលឲ្យដឹងសិន, យករបស់នុះ មកសាកគ្នាមើល, ជាងសាកមាស ។

                  កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល ១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ ធ្នាប់ ( លៃតាមទំហំមែកឈើ ) ហើយយកស្រកីដូងខ្ចោបដីក្ដោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យមូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្ដាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ ( បារ. Marcotter )
ឧទាហរណ៍៖ សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា … ( ម. ព. បំបៅ និង ផ្សាំ ទៀតផង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស. សរសេរ ទ្រាក អ. ថ. សាក ) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ ( ម. ព. តាយសាក ផង ) ។ សាកខ្មោច រូបបុគ្គលស្លាប់ ។ សាកឆ្អឹង រាងឆ្អឹង ។ សាកសព រូបរាងសព ។ សាកអសុភ រូបអសុភ ( រូបមនុស្សសត្វដែលស្លាប់ស្អុយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សា» មានន័យដូចម្ដេច ?


សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរឡើងវិញ ។
ឧទាហរណ៍៖ សាកន្ទេល ។

                  កើបឡើងវិញ ។
ឧទាហរណ៍៖ សាស្រូវ ។

                  ត្រឡប់វិញ
ឧទាហរណ៍៖ សាមកវិញ, ដើរសាចុះសាឡើង ។

                  រើឈឺឡើងវិញ ។
ឧទាហរណ៍៖ សាឈឺឡើងវិញ ។

                 និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឲ្យរង្កៀសចិត្ត, ដើម្បីឲ្យអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន
ឧទាហរណ៍៖ និយាយសាទុក្ខ, សាទុក្ខសាទោស ( ម. ព. សារទុក្ខ ក្នុងពាក្យ សារ ន. ផង ) ។

                 និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត ។
ឧទាហរណ៍៖ សានិយាយម្ដងទៀត ។ រើធ្វើជាថ្មីទៀត : សាធ្វើជាថ្មី ។ ន. ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក : ដើរមួយសា, មួយសាពីរសា ។ 

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក។
ឧទាហរណ៍៖ ដើរមួយសា, មួយសាពីរសា។

                  ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្ជ្រាំងស្រស់ ។

ឧទាហរណ៍៖ សាស្រូវ, សាឪឡឹក ។ ប្រើដូចជា គុ. ក៏បាន : ស្រូវសា, ឪឡឹកសា ។ ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម : ជំងឺសា, សាចាប់ ។ ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្លា : សាត្រីក្អែក ។ ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ធ្លកជាដើម : សាសំពោច ។ បែកសា បែកក្រពះមូត្រ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន ( ម. ព. បែក ផង ) ។ ឈ្លោះបែកសា ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន ។ បែកការខ្ចរខ្ចាយសាយសុស : ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ–» មានន័យដូចម្ដេច ?


សហ–


មានន័យថា ( មើលក្នុងពាក្យ សហ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ហាសនៈ» មានន័យដូចម្ដេច ?


សហ​ហាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សើច​សប្បាយ​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​សយ្យា ឬ –សេយ្យា» មានន័យដូចម្ដេច ?


សហ​សយ្យា ឬ –សេយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ជាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​វាសី» មានន័យដូចម្ដេច ?


សហ​វាសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​នៅ​ជា​មួយ, អ្នក​នៅ​ផ្ទះ​ឬ​ភូមិ​ជាមួយ (បើ​ស្ត្រី​ជា សហ​វាសិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​វាស» មានន័យដូចម្ដេច ?


សហ​វាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នៅ​ជាមួយ, ការ​នៅ​ផ្ទះ ឬ ភូមិ​ជាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ភោជ» មានន័យដូចម្ដេច ?


សហ​ភោជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បរិភោគ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ភាព» មានន័យដូចម្ដេច ?


សហ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ជា​មួយ​គ្នា​ ឬ​ត្រូវ​គ្នា, ការ​រួប​រួម​ ឬ​ប្រមូល​ផ្តុំ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ពន្ធុ» មានន័យដូចម្ដេច ?


សហ​ពន្ធុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រម​ទាំង​ផៅ​ពង្ស; ផៅ​ពង្ស​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ពន្ធន៍ ឬ –ព័ន្ធន៍» មានន័យដូចម្ដេច ?


សហ​ពន្ធន៍ ឬ –ព័ន្ធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង​ភ្ជាប់​ជាមួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ប្រតិបត្តិការ» មានន័យដូចម្ដេច ?


សហ​ប្រតិបត្តិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បំពេញ​កិច្ចការ​រួម ការ​ពួត​ដៃ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជួយ​ធ្វើ​កិច្ចការ​ណា​មួយ ។
ឧទាហរណ៍៖ ធ្វើ​សហ​ប្រតិបត្តិការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​បុត្ត ឬ –បុត្រ» មានន័យដូចម្ដេច ?


សហ​បុត្ត ឬ –បុត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រម​ទាំង​កូន, ជាមួយ​នឹង​កូន (ព. កា.)
ឧទាហរណ៍៖ បិតា​សហ​បុត្រ ចិត្ត​បរិសុទ្ធ​ទាំង​ពីរ​នាក់ កាន់​សីល​ប្រាំ​ជៀងជាក់ ឥត​រអាក់​រអួល​ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​បាលី​ប្រទេស ឬ –រដ្ឋ» មានន័យដូចម្ដេច ?


សហ​បាលី​ប្រទេស ឬ –រដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស​ ឬ​ដែន​ផ្សេង​ៗ​គ្នា ដែល​រួប​រួម​ការ​គ្រប់គ្រង​រាជការ​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​បាលន៍ ឬ –បាលី» មានន័យដូចម្ដេច ?


សហ​បាលន៍ ឬ –បាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រួម​រក្សា, ការ​គ្រប់គ្រង​រួម​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​បាន» មានន័យដូចម្ដេច ?


សហ​បាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ផឹក​ជា​មួយ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ធម្មិក» មានន័យដូចម្ដេច ?


សហ​ធម្មិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួក​នេះ ហៅ សហ​ធម្មិក ឬ សហ​ធម្មិកា, ប៉ុន្តែ​ក្នុង​សម័យ​ឥឡូវ​នៅ​មាន​តែ​ភិក្ខុ​និង​សាមណេរ (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ធម្មចារី» មានន័យដូចម្ដេច ?


សហ​ធម្មចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ជាមួយ, អ្នក​កាន់​ច្បាប់​ត្រូវ​គ្នា (សហ​ចារី); បើ​ស្ត្រី​ជា សហ​ធម្មចារិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ធម៌» មានន័យដូចម្ដេច ?


សហ​ធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌ ​ឬ​ច្បាប់​សម្រាប់​កាន់​ត្រូវ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ជីវិន ឬ សហ​ជីវី» មានន័យដូចម្ដេច ?


សហ​ជីវិន ឬ សហ​ជីវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​អាយុ​ស្រប​គ្នា, គូកន; ជន​អ្នក​ចូល​សមាគម​ជាមួយ​គ្នា (បើ​ស្ត្រី​ជា សហ​ជីវិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ជាត» មានន័យដូចម្ដេច ?


សហ​ជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​កើត​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដំណាល​គ្នា (បើ​ស្ត្រី​ជា សហ​ជាតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ចារី» មានន័យដូចម្ដេច ?


សហ​ចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រព្រឹត្ត​ធម៌​ឬ​ច្បាប់​ជាមួយ, អ្នក​មាន​ការ​ប្រព្រឹត្ត​ត្រូវ​គ្នា (បើ​ស្ត្រី​ជា សហ​ចារិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ចរ» មានន័យដូចម្ដេច ?


សហ​ចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដើរ​ជា​មួយ, អ្នក​ដែល​ជា​គ្នា​ក្នុង​ការ​ដើរ​ផ្លូវ (បើ​ស្ត្រី​ជា សហ​ចារិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​គ្រិន» មានន័យដូចម្ដេច ?


សហ​គ្រិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ចាស់​សហ​គ្រាស, ជន​អ្នក​កាន់​កាប់​សហ​គ្រាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​គ្រាស គ្រឹះ​» មានន័យដូចម្ដេច ?


សហ​គ្រាស គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ថាន​ ឬ​អង្គការ​ជា​របស់​រាជការ​ឬ​របស់​ឯក​ជន សម្រាប់​ទទួល​ធ្វើ​ការ​ធំ​ៗ ដូច​ជា​ស្ថាបនា​ស្ពាន, ថ្នល់​ជាដើម ។
ឧទាហរណ៍៖ សហ​គ្រាស​ទទួល​ធ្វើ​ស្ពាន, ប្រគល់​មុខ​សំណង់​នោះ​ទៅ​ឲ្យ​សហ​គ្រាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​គាមី» មានន័យដូចម្ដេច ?


សហ​គាមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ទៅ​ជា​មួយ (បើ​ស្ត្រី​ជា សហ​គាមិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​គមន៍» មានន័យដូចម្ដេច ?


សហ​គមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទៅ​ជា​មួយ, ដំណើរ​ជា​មួយ​គ្នា ។ ប្រជុំ​ភូមិ​ឬ​តំបន់​អ្នក​ស្រុក​ប្រកប​មុខ​របរ​ចូល​គ្នា,…
ឧទាហរណ៍៖ បង្កើត​ឲ្យ​មាន​សហ​គមន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​គមនាគមន៍» មានន័យដូចម្ដេច ?


សហ​គមនាគមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទៅ​មក​ជា​មួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​កីឡា» មានន័យដូចម្ដេច ?


សហ​កីឡា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លេង​ជា​មួយ​គ្នា, ការ​រួម​ល្បែង​ជា​មួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ការី» មានន័យដូចម្ដេច ?


សហ​ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា, អ្នក​ព្រួត​គ្នា​ជួយ​ធ្វើ​កិច្ច​ការ​ណា​មួយ; ភ្នាក់ងារ​ក្នុង​មុខ​តំណែង​រាជការ​ជាដើម ។
ឧទាហរណ៍៖ នាយ​ការិយាល័យ និង លេខាធិការ ជា​សហ​ការី​នៃ​នាយក​ក្រសួង; លោក​រដ្ឋ​មន្រ្តី​ព្រម​ទាំង​សហ​ការី​បាន​អញ្ជើញ​ទៅ​ជួប​ជុំ​ជា​អធិបតី ក្នុង​ពិធី​បុណ្យ​នោះ​ដែរ; ព្រះ​បាឡាត់​គណ, ព្រះ​វិន័យ​ធរ​គណ, ព្រះ​ធម្ម​ធរ​គណ, ព្រះ​សមុហ៍​គណ​និង​លេខាធិការ​គណ ជា​សហ​ការី​នៃ​ព្រះ​មេ​គណ, ព្រះ​មេ​គណ​គ្រប់​ខែត្រ អាច​មាន​ឋានានុក្រម​ទី​ព្រះ​គ្រូ​ជា​សហ​ការី​ផង​ដែរ​ក៏​បាន ។ (ឥត្ថី, សហ​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ​ករណ៍» មានន័យដូចម្ដេច ?


សហ​ករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាន​អត្ថន័យ​ដូច​គ្នា​នឹង សហ​កម្ម ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ក្រុម​ហ៊ុន​ឬ​អង្គការ​ដែល​ប្រមូល​ផ្តុំ​ជន​អ្នក​បង្កើត​ផល​ផ្សេង​ៗ ឬ​អ្នក​ទទួល​ទិញ ដើម្បី​យក​កម្រៃ​មក​ចែក​គ្នា​តាម​សម​គួរ​ដល់​ប្រាក់​ដើម ដែល​បាន​ចូល​ហ៊ុន ឬ​តម្លៃ​ដែល​សមាជិក​ម្នាក់​ៗ​បាន​ទិញ (ពុំ​មែន​ជា​ជំនួញ​ទេ)
ឧទាហរណ៍៖ បង្កើត​សហ​ករណ៍, ទិញ​អីវ៉ាន់​នៅ​សហ​ករណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហ័ស» មានន័យដូចម្ដេច ?


សហ័ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សហស‌៑ ) កម្លាំង; ពលស័ក្ដិ; អំណាច, សេចក្ដីអង់អាច; សេចក្ដីក្លាហាន ។ គុ. ឬ កិ. វិ. ខ្លាំង, ដែលអង់អាច, មានអំណាច; ដែលក្លាហាន, ក្លាខ្លាំង : ចិត្តសហ័ស ចិត្តក្លាហាន, ចិត្តមុត ។ត្រូវរបួសសហ័ស ត្រូវរបួសខ្លាំង ។ អំពើសហ័ស អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហោទរ» មានន័យដូចម្ដេច ?


សហោទរ


មានន័យថា ( ម. ព. សហ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហេតុនិយម» មានន័យដូចម្ដេច ?


សហេតុនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធទស្សនវិជ្ជា ពោលពីសហេតុធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហេតុធម៌» មានន័យដូចម្ដេច ?


សហេតុធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈនៃហេតុ ដែលជាប់ទាក់ទៅនឹងផល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហិចសហារ» មានន័យដូចម្ដេច ?


សហិចសហារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សហិត្រ “សេចក្ដីខំប្រឹង, ព្យាយាម”; សហាថ៌ < សហ + អាថ៌ “ដែលមានសេចក្ដីត្រូវការជាមួយ” ) ដែលសង្វាត, វាតអាទ្យ, ដែលស្រវាស្រទេញ; ដែលរវះរវាមកាម
ឧទាហរណ៍៖ មនុស្សសហិចសហារ, ចិត្តសហិចសហារ ( និយាយថា ស្វាហិចស្វាហារ ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហា–» មានន័យដូចម្ដេច ?


សហា–


មានន័យថា ( មើលក្នុងពាក្យ សហ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហាវ» មានន័យដូចម្ដេច ?


សហាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រហ័ស, រួស​រាន់, ដោយ​ប្រញាប់, ដែល​ច្រណែន, ឫស្សា, ព្រហើន, កោង​កាច, រហ័ស​ខឹង, ដែល​ច្រណែន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រហ័ស, រួស​រាន់, ដោយ​ប្រញាប់, ដែល​ច្រណែន, ឫស្សា, ព្រហើន, កោង​កាច, រហ័ស​ខឹង, ដែល​ច្រណែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហារ» មានន័យដូចម្ដេច ?


សហារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សហឞ៌ “ច្រណែន, ឫស្យា”; សំ. បា. សហសា “រហ័ស, រួសរាន់, ដោយប្រញាប់” ) កាច, សហាវ; ព្រហើន; រហ័សខឹង, ហៃខឹង; ដែលច្រណែន, ឫស្យា
ឧទាហរណ៍៖ ខ្ញុំលាត្រង់ចិត្តសហារ សហាវអស្ចារ្យ បន្ទន់ក្របាន ( កាព្យបណ្ឌិត ជ័យ ក្នុងសិលាចារឹកបុរាណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហាយិកា» មានន័យដូចម្ដេច ?


សហាយិកា


មានន័យថា ( ម. ព. សហាយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហាយ» មានន័យដូចម្ដេច ?


សហាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា ( បើស្រ្តីជា សហាយិកា ) ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីផ្សេងថា ” បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា “

ឧទាហរណ៍៖ មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ។

                  សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត ។ សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់ ។ ប្រើជា កិ. ក៏បាន : សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្ស–» មានន័យដូចម្ដេច ?


សហស្ស–


មានន័យថា ( មើលក្នុងពាក្យ សហស្ស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្ស​រង្សី» មានន័យដូចម្ដេច ?


សហស្ស​រង្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​រស្មី​ច្រើន (ព្រះ​អាទិត្យ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្ស​បទី​ជាតិ» មានន័យដូចម្ដេច ?


សហស្ស​បទី​ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​សត្វ​មាន​ជើង​ច្រើន, សត្វ​ពួក​ម្រើម​ព្រះ (ហៅ សហស្ស​បទី​សត្ត ឬ –សត្វ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្ស​ន័យន៍, –នេត្ត ឬ–នេត្រ» មានន័យដូចម្ដេច ?


សហស្ស​ន័យន៍, –នេត្ត ឬ–នេត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដឹង​ការណ៍​ច្រើន (ព. ប្រ.) គឺ​អ្នក​ដែល​អាច​ពិចារណា​ឃើញ​ការណ៍​កំបាំង​យ៉ាង​ច្រើន​បាន​ភ្លាម​ៗ (ព្រះ​ឥន្រ្ទ); ហៅ សហ​ស្រាក្ស ក៏​បាន (សំ.; បា. សហស្សក្ខ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្ស​គុណ» មានន័យដូចម្ដេច ?


សហស្ស​គុណ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​គុណ​ភាព​ច្រើន ។
ឧទាហរណ៍៖ ថ្នាំ​សហស្ស​គុណ ថ្នាំ (តែ​មួយ​មុខ) ដែល​ប្រើ​រម្ងាប់​រោគ​បាន​ច្រើន​ប្រភេទ (សម្មតិ​វោហារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សហស្សបទី» មានន័យដូចម្ដេច ?


សហស្សបទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វមានជើងច្រើន ដូចជាក្អែប និងម្រើមព្រះ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖