Posted on Leave a comment

តើពាក្យ «សារជាតិ» មានន័យដូចម្ដេច ?

សារជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិដែលមានរស ខ្លឹមសារសំខាន់ សារជាតិនៃសាច់សត្វ រូបធាតុ សារជាតិរឹង ជ្រាយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារជាត» មានន័យដូចម្ដេច ?

សារជាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ សារព្រឹក្ស ឈើមានខ្លឹម ( ព. ផ្ទ. អសារជាត ឬ អសារព្រឹក្ស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារចរ» មានន័យដូចម្ដេច ?

សារចរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលប្រាស្រ័យការជាមួយនឹងបុគ្គលិកច្រើននាក់ ក្នុងរឿងតែមួយដូចគ្នា ដូចយ៉ាងសារចររបស់រដ្ឋមន្រ្តី ដែលប្រាស្រ័យការជាមួយនឹងនាយក្រុមនៅក្រោមឱវាទជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារគន្ធ» មានន័យដូចម្ដេច ?

សារគន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិនខ្លឹម ( មានខ្លឹមចន្ទន៍ជាដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារគតិ» មានន័យដូចម្ដេច ?

សារគតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គតិខ្ជាប់ខ្ជួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារការី» មានន័យដូចម្ដេច ?

សារការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីក្រៅរាជការ ដែលមានភារៈខាងតែងសំបុត្រលក់ ដូរនឹងកិច្ចសន្យាឱ្យមានយថាភាពចំពោះមុខតុលាការ (ម.ព យថាភាព) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារកម្មទណ្ឌ» មានន័យដូចម្ដេច ?

សារកម្មទណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រដែលសាមីខ្លួនអ្នកទ័លក្រធ្វើដាក់ដៃអ្នកម្ចាស់ប្រាក់ប្រគល់ខ្លួនជាទាសៈ ឬទាសីនៅបម្រើគេ ( ប្រើតែក្នុងសម័យពីដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សារ» មានន័យដូចម្ដេច ?

សារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សា រ) ខ្លឹម; សេចក្ដីខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង; ការសំខាន់, របស់សំខាន់; គោល, គោលចារឹក, ហ្ល័កឋាន; កម្លាំង; អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; សំណាង, បុណ្យភ័ព្វ; តម្លៃ, ទ្រព្យ, សម្បត្តិ; របស់សុទ្ធ; សេចក្ដីពិត; ប្រយោជន៍, ផលប្រយោជន៍; ធាតុសុទ្ធឬធាតុផ្សំណាមួយ; សំបុត្រ, ចុតហ្មាយ; ពាក្យសង្ខេប, សេចក្ដីបំព្រួញ; . . . ។
ឧទាហរណ៍៖ មានសារមកដល់ មានសំបុត្រមកដល់ (សម័យឥឡូវមិនសូវមានប្រើ) ។

                 ដំរីស្ដរឬដំរីមានភ្លុកដែលធំអស់ទំហំហើយ ។

ឧទាហរណ៍៖ ដំរីសារ ។

                 ព. ទ. បុ. ដំរីសារស្លាប់ យកចង្អេរបាំង ការអាក្រក់យ៉ាងធំ ខំប្រឹងបិទបាំងដោយហេតុ ឬដោយឧបាយបន្តិចបន្តួច ធ្វើម្ដេចនឹងកំបាំង ។ គជសារ (គច់ជៈសា) ដំរីមាឌធំសម្បើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹង, រ៉ឹងប៉ឹង, ខ្ជាប់ខ្ជួន, មាំមួន; ខ្លាំង, ដែលមានកម្លាំង; ដែលក្លាហាន, អង់អាច, អាចហាន; ដែលពិត, ប្រាកដ; មានតម្លៃ; ថ្លៃ, ថ្លៃថ្លា, ប្រសើរ, ខ្ពង់ខ្ពស់; សំខាន់; គ្រប់, គ្រប់សព្វ; . . . ។

                      ខ្លឹមសារ ខ្លឹមរឹង, ខ្លឹមសំខាន់; ប្រយោជន៍ថ្លៃថ្លា ។ មានសារមកដល់ មានសំបុត្រមកដល់ (សម័យឥឡូវមិនសូវមានប្រើ) ។ ឥតសារ ឥតខ្លឹម; ឥតតម្លៃ; ឥតប្រយោជន៍ ។ ឥតសព្ទឥតសារ ឥតផលប្រយោជន៍, មិនបានការ : សម្ដីឥតសព្ទឥតសារ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សារ៉ៈ, ដូចជា សារកតិកា សេចក្ដីប្តេជ្ញាមានហ្ល័កឋាន ។ សារកម្មទណ្ឌ ( –ក័ម-ម៉ៈទ័ន ) សំបុត្រដែលសាមីខ្លួនអ្នកទ័លក្រធ្វើដាក់ដៃអ្នកម្ចាស់ប្រាក់ប្រគល់ខ្លួនជាទាសៈឬទាសីនៅបម្រើគេ ( ប្រើតែក្នុងសម័យពីដើម ) ។ សារគតិ គតិខ្ជាប់ខ្ជួន ។ សារគន្ធ ( – គន់-ធ ឬ –គន់ ) ក្លិនខ្លឹម ( មានខ្លឹមចន្ទន៍ជាដើម ) ។ សារជាត ឬ សារព្រឹក្ស ឈើមានខ្លឹម ( ព. ផ្ទ. អសារជាត ឬ អសារព្រឹក្ស ) ។ សារតាំង (សា–) សារ (សំបុត្រ) តែងតាំងដែលប្រមុខរដ្ឋចេញឲ្យទូតកាន់ទៅ ប្រគល់ជូនចំពោះប្រមុខរដ្ឋបរទេស ដែលទូតនោះត្រូវនៅអែបទាក់ទងជាមួយ : ប្រគល់សារតាំង, បានទទួលសារតាំង ។ សារត្រា សំបុត្ររបស់អគ្គសេនាបតីប្រើជាផ្លូវរាជការ (សម័យពីដើម); សំបុត្រប្រកាសរបស់រដ្ឋមន្ត្រីណាមួយប្រើជាផ្លូវរាជការ (សម័យបច្ចុប្បន្ន) : សារត្រារដ្ឋមន្ត្រីក្រសួងអប់រំ**ជាតិ ។ សារទស្សី អ្នកដែលយល់ឃើញធម៌ឬអ្វីមួយថាជាសារៈ ( បើស្រ្តីជា សារទស្សិនី ) ។ សារទិស គ្រប់ទិស ។ សារទុក្ខ ទុក្ខគ្រប់សព្វ, ទុក្ខទាំងពួង ( ម. ព. សាទុក្ខ ក្នុងពាក្យ សា កិ. ផង ) ។ សារទ្រព្យ ឬ –ធន ទ្រព្យមានតម្លៃ ។ សារធម្ម ឬ –ធម៌ ធម៌ជាសារៈ, ធម៌ជាគោល ។ សារបណ្ណ (-ប័ន) ឬ សារប័ព្វ, សារបញ្ជី សន្លឹកប្រាប់បញ្ជីមាតិកាឬសន្លឹកប្រាប់បញ្ជីរឿង, បញ្ជីមាតិកា, បញ្ជីរឿង ។ សារប្បវត្តិ ឬ សារព័ត៌មាន ( សារៈ– ) ដំណឹងពិត; កាសែត ។ សារព័ស្ដុ ឬ –វត្ថុ វត្ថុជាសារៈ, របស់មានតម្លៃ ។ សារព្រឹក្ស ដូចគ្នានឹង សារជាត ។ សារភណ្ឌ ភណ្ឌៈមានតម្លៃ; ទំនិញមានតម្លៃ ។ សារភាព ភាវៈពិត, ដំណើរឬសេចក្ដីពិត : ទទួលសារភាព, ទទួលតាមដំណើរពិត, ទទួលខុស ។ សារភូត ដែលជាសារៈ, ដើមចម, ជាគោល, ជាហ្ល័កឋាន ។ សារមតិ គំនិតដែលយល់ធម៌ឬអ្វីមួយថាជាសារៈ ។ សារមតី អ្នកដែលមានគំនិតយល់ថាជាសារៈ ( បើស្រ្តីជា សារមតិនី ) ។ សារមន្ទីរ មន្ទីរដាក់របស់មានតម្លៃ; វិវិធភណ្ឌដ្ឋាន ។ សារវន្ដ ( –វាន់ ) ដែលមានសារៈ, ដែលមានប្រយោជន៍, ដែលសំខាន់, ប្រកបដោយខ្លឹមសារ ។ សារវិទ ឬ –វិទូ អ្នកដឹងអ្វីៗដែលជាប្រយោជន៍ ឬដែលមានតម្លៃ ។ សារសព្ទ ពាក្យពិត; ពាក្យមានប្រយោជន៍, មានតម្លៃ (ម. ព. សាសព្ទ ផង ) ។ សារសូន្យ ( សំ. សារឝូន្យ ) ដែលសូន្យចាកតម្លៃ; ដំណើរសូន្យចាកប្រយោជន៍ឬសូន្យចាកតម្លៃ, ការខូចប្រយោជន៍, ការអស់តម្លៃ ។ សារាចរ ( សារ៉ា-ច ) លិខិតមានកម្មវត្ថុដូចគ្នាតែមួយដែលប្រាស្រ័យចំពោះបុគ្គលច្រើនគ្នា ដូចយ៉ាងលិខិតរបស់នាយករដ្ឋមន្រ្តី ដែលប្រាស្រ័យកិច្ចការជាមួយនឹងក្រសួងរដ្ឋមន្រ្តីនានាជាដើម : ប្រតិបត្តិតាមសារាចរ, ធ្វើសារាចរបង្គាប់ទៅគ្រប់ក្រុមក្រោមឱវាទ ។សារាសារ ឬ សារាសារៈ ( សំ. បា. < សារ + អសារ ) សារៈនិងអសារៈ; ខ្លាំងនិងខ្សោយ; កម្លាំងនិងកម្សោយ ។ ល ។ **ពាក្យ “អប់រំ” ត្រូវបានកែតម្រូវពីពាក្យដើម “អបរំ” ដោយហេតុថាពុំមានពាក្យ “អបរំ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយ័ណ្ហ–» មានន័យដូចម្ដេច ?

សាយ័ណ្ហ–

មានន័យថា ( ម. ក្នុង ព. សាយណ្ហៈ ឬ សាយ័ណ្ហ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយ័ណ្ហ» មានន័យដូចម្ដេច ?

សាយ័ណ្ហ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាយណ្ហៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយឺន» មានន័យដូចម្ដេច ?

សាយឺន

មានន័យថា មើលពាក្យ សៃយឺន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយយុត» មានន័យដូចម្ដេច ?

សាយយុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាយហ្យុត (–យុត) “វេលាថ្ងៃឈប់” ឬ សាវហ្យុត (–យុត) “ក្រមុំឈប់ ឬក្រមុំទច់”) ឈ្មោះឈើមួយប្រភេទ ដើមរឹង ស្ទើរជាវល្លិស្រដៀងនឹងត្រៀលស្វា ស្លឹកស្រដៀងនឹងគគីរ តែទ្រើសជាងផ្កាសណ្ឋានស្រដៀងនឹងក្ដាំងងា មានក្លិនស្រដៀងនឹងផ្លែព្នៅទុំក្រអូបខ្លាំងតែក្នុងវេលាយប់ជិតភ្លឺមកទល់នឹងពេលថ្ងៃរះអស់ក្លិន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយម្បាត» មានន័យដូចម្ដេច ?

សាយម្បាត

មានន័យថា (ម. ព. សាយបាត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយមាស» មានន័យដូចម្ដេច ?

សាយមាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាយមាឝ < សាយម៑ “វេលាល្ងាច” + អាឝ “ភោជន”; បា. សាយំ+ អាស, ំ > ម ) ភោជនដែលត្រូវបរិភោគក្នុងវេលាល្ងាច, ភោជនល្ងាច(បាយល្ងាច)
ឧទាហរណ៍៖ បរិភោគសាយមាស, ពេលសាយមាស (ហៅ សាយភោជន ក៏បាន) ។

                  ព. ផ្ទ. បាតរាស “ភោជនដែលត្រូវបរិភោគក្នុងវេលាព្រឹក (បាយព្រឹក) ” ។
ឧទាហរណ៍៖ ការបរិភោគអាហារនៅពេលរសៀល ឬថ្ងៃលិច គ្រឿងបរិភោគនៅពេលនោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយភោជន» មានន័យដូចម្ដេច ?

សាយភោជន

មានន័យថា ដូចគ្នានឹង សាយមាស ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយបាត» មានន័យដូចម្ដេច ?

សាយបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សាយំ “វេលាល្ងាច” + បាតោ “វេលាព្រឹក”; សំ. សាយប្រាតរ៑ < សាយន៑ ឬ សាយម៑ + ប្រាតរ៑ ) វេលាល្ងាចនិងវេលាព្រឹក ( ព. កា. )។
ឧទាហរណ៍៖ រាល់សាយម្បាត ត្រូវខំសង្វាត រៀនសូត្រកុំធ្វេស ធ្វេសម្ដងមិនអី កុំឲ្យទ្វេធ្វេស ទ្វេធ្វេសប្រហែស ប្រហែលបង់ទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយតេស» មានន័យដូចម្ដេច ?

សាយតេស

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយណ្ហ–» មានន័យដូចម្ដេច ?

សាយណ្ហ–

មានន័យថា ( ម. ក្នុង ព. សាយណ្ហៈ ឬ សាយ័ណ្ហ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយណ្ហៈ» មានន័យដូចម្ដេច ?

សាយណ្ហៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាយណ្ហ; សំ. សាយាហ្ន ) វេលារសៀល, ពេលល្ងាច ។
ឧទាហរណ៍៖ វេលាសាយ័ណ្ហ; ហៅ សាយណ្ហកាល ឬ –សម័យ ក៏បាន ( ព. ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហកាល, –សម័យ ) ។

                  សាយណ្ហៈ សុវត្ថិ! ឬ សាយណ្ហៈ សួស្ដី! (សាយុ័ន-ហៈសុវ៉ាត់ ឬ –សួស-ស្ដី) “សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច”: ពាក្យសម្រាប់ឲ្យពរគ្នា ឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេពីត្រង់ រហូតដល់ថ្ងៃអស្ដង្គត (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដី ក្នុងវេលារសៀល ឬក្នុងវេលាល្ងាច!; សរសេរជាសាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! ក៏បាន ( ព. ផ្ទ. អរុណ សុវត្ថិ! ឬ –សួស្ដី!; រាត្រី សុវត្ថិ! ឬ –សួស្ដី!) ។ សាយណ្ហាភិវាទ( បា. សាយណ្ហ + អភិវាទ ) ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា
ឧទាហរណ៍៖ សាយ័ណ្ហ សុវត្ថិ! ឬ សាយ័ណ្ហ សួស្ដី! ( ព. ផ្ទ. វាសរង្គាភិវាទ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយណ្ហសម័យ» មានន័យដូចម្ដេច ?

សាយណ្ហសម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាល្ងាច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយដៀវ» មានន័យដូចម្ដេច ?

សាយដៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាដៀវ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាយ» មានន័យដូចម្ដេច ?

សាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាច, រាយ; ខ្ចរខ្ចាយ, ផ្សាយចេញ ។
ឧទាហរណ៍៖ ទឹកជនសាយពេញវាល, ដំណឹងសាយ ។ កិ. វិ. ឬ គុ. ដែលខ្ចរខ្ចាយ, ដែលផ្សាយចេញ; ដែលលាន់ឮចេញឆ្ងាយ; ដែលរីកចេញទៅខាង : ក្លិនសាយ; សំឡេងសាយ, ឮសាយ; ត្រគាកសាយ ។ សាយភាយ សាយក្លិនធុំភាយ ។ ព. ប្រ. សាយដំណឹងឬកេរ្ដិ៍ឈ្មោះសព្វអន្លើ ។ សាយសុស ឬ សុសសាយ លេចឮខ្ចរខ្ចាយសុសសព្វគ្រប់ទិសទី ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. សាយ “ខ្សែ” ) សំណុំសរសៃសូត្រតូច ដែលចងតពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង ។
ឧទាហរណ៍៖ សាយឯក, ឯកដាច់សាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាម័រ» មានន័យដូចម្ដេច ?

សាម័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សាម័រ, (រាជធានី/​រដ្ឋធានី) អាប្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមៈ» មានន័យដូចម្ដេច ?

សាមៈ

មានន័យថា (មើលក្នុងពាក្យ វេទ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមុទ្រៈ» មានន័យដូចម្ដេច ?

សាមុទ្រៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាមុទ្ទៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមុទ្រិក» មានន័យដូចម្ដេច ?

សាមុទ្រិក

មានន័យថា ( បា. ឬ សំ. ) ដូចគ្នានឹង សាមុទ្ទៈ ឬ សាមុទ្រៈ ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមុទ្ទៈ» មានន័យដូចម្ដេច ?

សាមុទ្ទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាមុទ្ទ; សំ. សាមុទ្រ ) អ្វីៗដែលកើតក្នុងសមុទ្រ ។ អំបិលដែលបានពីក្នុងទីជិតសមុទ្រឬដែលកើតពីទឹកសមុទ្រ ( ហៅសាមុទ្ទិក ឬ សាមុទ្រិក ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមុទ្ទិក» មានន័យដូចម្ដេច ?

សាមុទ្ទិក

មានន័យថា ( បា. ឬ សំ. ) ដូចគ្នានឹង សាមុទ្ទៈ ឬ សាមុទ្រៈ ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមីសម្ពន្ធ» មានន័យដូចម្ដេច ?

សាមីសម្ពន្ធ

មានន័យថា ម. ព. សាមី អា. និ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមីជននៃខណ្ឌប័ណ្ណ» មានន័យដូចម្ដេច ?

សាមីជននៃខណ្ឌប័ណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាម្ចាស់សោធន មានសៀវភៅប្រកបដោយ សន្លឹកខណ្ឌសម្រាប់កាត់ចេញ នៅពេលបើកប្រាក់ មួយលើកៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមីជន» មានន័យដូចម្ដេច ?

សាមីជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកបាននូវមុខតំណែង នូវយសសក្តិ ដោយ មានប័ណ្ណជាសំអាង (ជាគូផ្ទុយគ្នានឹងអ្នកស្តីទី) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជនជាអ្នកបាននូវមុខតំណែង នូវយសសក្តិ ដោយ មានប័ណ្ណជាសំអាង (ជាគូផ្ទុយគ្នានឹងអ្នកស្តីទី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមីចិ» មានន័យដូចម្ដេច ?

សាមីចិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលត្រឹមត្រូវ, ប្រពៃ, សមគួរ, គួរគាប់, មិនឆ្គង ។ សាមីចិកម្ម កិច្ចការត្រឹមត្រូវ; ការគោរព, ការគប្បី ។ សាមីចិបដិបត្តិ បដិបត្តិត្រឹមត្រូវ ។ សាមីចិបដិបទា បដិបទាប្រពៃ ។ សាមីចិបដិបន្ន អ្នកបដិបត្តិត្រឹមត្រូវ ( បើស្ត្រីជា សាមីចិបដិបន្នា ) ។ សាមីចិវត្ត វត្តបដិបត្តិត្រឹមត្រូវ ។ សាមីចិវាចា ឬ –វាទ សម្ដីត្រឹមត្រូវ, ពាក្យគោរព, ពាក្យគួរសម ។ សាមីចិវាទី អ្នកដែលប្រើសម្ដីគួរសមជានិច្ច ។ បើស្ត្រីជា សាមីចិវាទិនី ។ សាមីចិសាសន៍ ឬ –សាសនា ពាក្យប្រៀនប្រដៅដែលគួរគោរព, ពាក្យប្រៀនប្រដៅត្រឹមត្រូវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមី» មានន័យដូចម្ដេច ?

សាមី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វាមិន៑ ) ម្ចាស់; ម្ចាស់របស់; ប្ដី; ចៅហ្វាយ, នាយ ។ សាមីការ ម្ចាស់ការ, អ្នកដើមការ ។ សាមីខ្លួន ឬ សាមីរូប ម្ចាស់ខ្លួន, ខ្លួនគេ ។ សាមីជន ជនជាម្ចាស់របស់អ្វីមួយ; ជនដែលបាននូវមុខតំណែង, នូវយសសក្ដិជាដើម ដោយមានលិខិតជាសំអាង ។ សាមីទាន ទានដែលជាម្ចាស់លើអស់ទ្រព្យ, ទានដ៏ឧត្ដម ។ សាមីបរិភោគ( បា. សាមិ– ) ការបរិភោគចតុប្បច្ច័យដោយបានពិចារណាតាមលំអានបច្ចយសន្និស្សិតសីលឥតខ្វះចន្លោះ ( ព. វិ. ពុ. ) ។ សាមីបុណ្យ ម្ចាស់បុណ្យ, អ្នកដើមបុណ្យ ។ សាមីភ័ក្ដិ ឬ ស្វាមីភ័ក្ដិ សេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះម្ចាស់, ចំពោះចៅហ្វាយនាយ ឬ ចំពោះប្ដី ។ សាមីភគិនី ( បា. សាមិ– ) បងស្រីឬប្អូនស្រីរបស់ប្ដី ។ ល ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( បា. ) ឈ្មោះអាយតនិបាតពួកទី៦ មានពាក្យប្រើថា នៃ, របស់, ផង….ដូចជា ផ្ទះនៃខ្ញុំ, សេះរបស់ខ្ញុំ, គោផងប្អូនខ្ញុំ; ហៅ សាមីសម្ពន្ធ ក៏បាន ( ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមិនី» មានន័យដូចម្ដេច ?

សាមិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ស្វាមិនី ) ស្រ្តីជាម្ចាស់, ស្ត្រីម្ចាស់របស់ ។ គេហសាមិនី ស្ត្រីជាម្ចាស់ផ្ទះ; ប្រពន្ធ ( អ្នកផ្ទះ ) ។ ប្រើជា គេហស្សាមិនី ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមិក» មានន័យដូចម្ដេច ?

សាមិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វាមិក ) ម្ចាស់, ម្ចាស់របស់; ប្ដី; ចៅហ្វាយ, នាយ ( ព. កា. )
ឧទាហរណ៍៖ អាចោរសាមាន្យ យប់លួចគេបាន ធ្វើហាក់ងូតទឹក លាក់ទ្រព្យផ្ដេសផ្ដាស ច្រឡាសទាល់ព្រឹក ត្រាតែសាមិក នៃទ្រព្យគេឃើញ ។ សាមិកភាព ភាពជាសាមិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមាយិក» មានន័យដូចម្ដេច ?

សាមាយិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ឬ សំ. សាមយិក ) ដែលកើតឬមានតាមសម័យ; ដែលត្រូវឬសមតាមសម័យ ។ សមាយិកភណ្ឌ ឬ –វត្ថុ របស់ឬអ្វីៗដែលកើតតាមសម័យ, ដែលសមតាមសម័យ ។ សាមាយិករោគ ឬ សាមាយិកាពាធ ជំងឺដែលកើតតាមកាល តាមសម័យ ។ សាមាយិកលាភ លាភកើតក្នុងសម័យ គឺលាភដែលកើតមានតាមសម័យម្ដងៗ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមាន្យ» មានន័យដូចម្ដេច ?

សាមាន្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. សាមញ្ញ ) សារធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់។
ឧទាហរណ៍៖ ចោរសាមាន្យ ចោរធម្មតា , ចោររយ ( ព. កា. ) : រីចោរសាមាន្យ វាលួចគេបាន គ្រាន់តែស៊ីផឹក ពុំគិតអត់ឃ្លាន បានល្ងាចស៊ីព្រឹក រាល់ល្ងាចវរវឹក ធ្វើទុក្ខប្រពន្ធ ។ ( ពាក្យ សាមាន្យ និង សាមញ្ញ មានអត្ថន័យធម្មតាដូចជាគ្នា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមហាប» មានន័យដូចម្ដេច ?

សាមហាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស.”បីអម្រែក” ) គឺភោជនាហារបង្អែមចម្អាបបីអម្រែក ដែលបុរសបីនាក់រែកដើរក្រឡឹងជើងថ្ករពោលពាក្យស្រែកហៅឆ្លើយគ្នា…ហើយប្រគេនភិក្ខុបីរូបឬប្រគេនសង្ឃ ឧទ្ទិសចំណែកបុណ្យឆ្ពោះទៅមតកបុគ្គល…, ធ្វើក្នុងវេលាព្រឹកដែលប្រជុំគ្នារើសអដ្ឋិ ( ទំនៀមសៀម; ហៅជាខ្មែរថា បីអម្រែក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមសិប» មានន័យដូចម្ដេច ?

សាមសិប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមតូចរឹង មានបន្លា ស្លឹកមូលល្អិតៗស្រួចៗមើមមូលៗតូចៗក្លិនក្រពុលបន្តិចៗដុះជាចង្កោម, បើបន្សាបឲ្យអស់រសជាតិក្រពុលហើយប្រកបការធ្វើជាបង្អែមបាន រាប់អានទុកជាចំណីមានតម្លៃមួយយ៉ាងរបស់ខ្មែរ។
ឧទាហរណ៍៖ ដំណាប់មើមសាមសិប ។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. អ. ថ. សាមស៊ិប ) ដប់បីដង ( ៣០ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមវេទ» មានន័យដូចម្ដេច ?

សាមវេទ

មានន័យថា មើលក្នុងពាក្យ វេទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមយិកភាព» មានន័យដូចម្ដេច ?

សាមយិកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗ ដែលកើតមានតាមពេលវេលាទៀតទាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមយិកបត្រ» មានន័យដូចម្ដេច ?

សាមយិកបត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទស្សនាវដ្តី ដែលគេបោះពុម្ពផ្សាយតាមពេលកំណត់ទុកយ៉ាងទៀតទាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមន្តរាជ» មានន័យដូចម្ដេច ?

សាមន្តរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលជាបាទបរិចាគរបស់សក្តិភូមិ ដោយជំនឿទុកចិត្ត និងគារវភក្តី (ម.ព. សក្តិភូមិ)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បុគ្គលជាបាទបរិចាគរបស់សក្តិភូមិ ដោយជំនឿទុកចិត្ត និងគារវភក្តី (ម.ព. សក្តិភូមិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមន្ដ» មានន័យដូចម្ដេច ?

សាមន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ជិត, ដែលនៅជិតគ្នា ។
ឧទាហរណ៍៖ ទីសាមន្ដ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សា-ម៉ន់-តៈ, ដូចជា សាមន្តគ្រាម ស្រុកជិតគ្នា ។

                  សាមន្ដប្រទេស ប្រទេសជិតគ្នា, ប្រទេសជិតខាង ។ សាមន្ដរដ្ឋ ដែនជិតខាង, ដែនដែលមានព្រំប្រទល់គ្នា ។ សាមន្ដរាជ ព្រះរាជាក្នុងប្រទេសជិតខាង; ប្រទេសរាជ ( ស្ដេចចំណុះគេ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមណេរី» មានន័យដូចម្ដេច ?

សាមណេរី

មានន័យថា ( មើលក្នុងពាក្យ សាមណេរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមណេរ» មានន័យដូចម្ដេច ?

សាមណេរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ឝ្រាមណេរ “កូនចៅឬផៅពង្សនៃសមណៈ” ) បព្វជិតពុទ្ធសាសនិកអ្នកកាន់សីល១០…(លោកនេន); បើស្រ្តីជា សាមណេរី ( តែសម័យឥឡូវមិនមាន ) ។ សាមណេរគ្រោង សាមណេរធំ, សាមណេរបួសឯចាស់ ។ សាមណេរសិក្ខា( –ណេរ៉ៈ– ) សិក្ខាសម្រាប់សាមណេរ ( ព.វិ.ពុ. ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមញ្ញជន» មានន័យដូចម្ដេច ?

សាមញ្ញជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជារាស្រ្តសាមញ្ញតូចតាច ច្រើនតែជាមនុស្សល្ងង់ខ្លៅ ត្រូវគេបញ្ឆោតបានដោយងាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមញ្ញ» មានន័យដូចម្ដេច ?

សាមញ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រាមណ្យ ) សមណភាព ។ សាមញ្ញគុណ គុណនៃសមណភាព ។ សាមញ្ញប្បដិបត្តិ បដិបត្តិតាមសមណភាព ។ សាមញ្ញសាសនា សាសនារបស់ព្រះពុទ្ធដែលមានភាពជាសមណៈពិត, សាសនាស្រោចស្រង់សត្វ ( ពុទ្ធសាសនា ) ។ ព. ផ្ទ. ព្រហ្មញ្ញសាសនា, អញ្ញលទ្ធិ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សំ. សាមាន្យ ) សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់ ។
ឧទាហរណ៍៖ ពាក្យសាមញ្ញ គ្រាមភាសា, ពាក្យផ្សារ ។

                  មនុស្សសាមញ្ញ មនុស្សសាធារណៈ, មនុស្សរយ ។ របស់សាមញ្ញ របស់រយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. សាមុ័ញញ៉ៈ, ដូចជា សាមញ្ញនាម សាធារណនាម ( ព.ផ្ទ. វិសាមញ្ញនាម ) ។ សាមញ្ញលក្ខណៈ សេចក្ដីកំណត់ឃើញស្មើ គឺឃើញថា អនិច្ចំ, ទុក្ខំ, អនត្តា ជាសភាពប្រព្រឹត្តទៅស្មើគ្នាទួទៅគ្រប់រូបសត្វលោក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមគ្គីភេទ» មានន័យដូចម្ដេច ?

សាមគ្គីភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានៈ ។
ឧទាហរណ៍៖ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឲ្យជាដរាប ។ ( ព.កា. ថ្លែងពីទោសនៃសាមគ្គីភេទ) : សាមគ្គីភេទ ជាមូលហេតុ បើកឲ្យសត្រូវ ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ ក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណ វស្សការៈ មន្រ្តីឈ្លានពាន ប្រើល្បិចចូលបាន ញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឲ្យបែកសាមគ្គី ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី ថាឈ្លាសផងទៀត ។ ( រឿងរដ្ឋវជ្ជី មានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹប របស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ ) ។ ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត ធ្វើសាមគ្គី ឲ្យខូចបង់សៀត បែកហើយផ្សារទៀត ពុំងាយជិតឡើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាមគ្គី» មានន័យដូចម្ដេច ?

សាមគ្គី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. សាមគ្រី ) សេចក្ដីព្រមព្រៀង, សេចក្ដីព្រមព្រឹសជាមួយគ្នា, ដំណើរស្រុះគ្នា ។
ឧទាហរណ៍៖ សាមគ្គីជាគុណសម្បត្តិដ៏សំខាន់មួយរបស់សត្វលោក។

                 សាមគ្គីធម៌ ធម៌ព្រមព្រៀង, សេចក្ដីព្រមព្រៀងដែលទុកជាធម៌( ដ៏សំខាន់ ); វិធីឬរបៀប,បែបបទដែលបង្វឹកគ្នាឲ្យមានសាមគ្គី ។សាមគ្គីភាព ភាពនៃសាមគ្គី; បែបបទ, ចរិយា, សណ្ដាប់ធ្នាប់នៃសាមគ្គី(ដែលកើតអំពីសាមគ្គីធម៌) ។ សាមគ្គីមិត្ត ឬ –មិត្រ មិត្រមានសាមគ្គី ។សាមគ្គីរស រសនៃសាមគ្គី ។ សាមគ្គីរសានិសង្ស អានិសង្សនៃសាមគ្គីរស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាពិភ័ក្ដិ» មានន័យដូចម្ដេច ?

សាពិភ័ក្ដិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរត្រឡប់សះសានឹងគ្នា ហើយទំនុកបម្រុងរក្សាគ្នាតទៅ។
ឧទាហរណ៍៖ ពីដើមទាស់ទែងគ្នា ឥឡូវមានសាពិភ័ក្ដិនឹងគ្នាហើយ (ម. ព. សា កិ. និង ពិភ័ក្ដិ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាប់» មានន័យដូចម្ដេច ?

សាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់ចិញ្ច្រាំស្រាលៗញាប់ៗឲ្យដាច់ជាចំណិតតូចៗ ស្ដើងៗ ។
ឧទាហរណ៍៖ សាប់ផ្លែល្ហុង, សាប់ទំពាំង, សាប់តាសក់ ។

                   អុំទូកញាប់ៗ ។
ឧទាហរណ៍៖ សាប់ច្រវាព្រមគ្នា ។

                  ព. ប្រ. ស្ដីបន្ទោសញាប់មាត់ ។
ឧទាហរណ៍៖ សាប់ព្រឹក សាប់ល្ងាច ព្រឹកបន្ទោសល្ងាចបន្ទោសយ៉ាងញាប់មាត់ ។

                  សូត្រសេចក្ដីឬសូត្រធម៌យ៉ាងញាប់ស្អេក
ឧទាហរណ៍៖ សាប់តែមួយសន្ទុះចប់ភ្លាម ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាប៊ូប្រតិកម្ម» មានន័យដូចម្ដេច ?

សាប៊ូប្រតិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបំប្លែងអង្គខ្លាញ់ឱ្យទៅជាសាប៊ូ ដូចជាការយកប្រេងទៅធ្វើជាសាប៊ូ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាប៊ូ» មានន័យដូចម្ដេច ?

សាប៊ូ

មានន័យថា ( ម. ព. សប៊ូ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបៈ» មានន័យដូចម្ដេច ?

សាបៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព.សាប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបេក្ខភាព» មានន័យដូចម្ដេច ?

សាបេក្ខភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលគ្មានសច្ចភាពខាងក្នុងពិតៗ ដែលងាករេទៅតាមការពិចារណា ដែលមានការទាក់ទងទៅវិញទៅមក ។
ឧទាហរណ៍៖ ប្រាក់ ១០០រៀល មានតម្លៃជាសបេក្ខភាព តែទៅលើមនុស្សជាម្ចាស់ ទេ ចំពោះអ្នកមានទ្រព្យប្រាក់ ១០០រៀល ជារបស់រប៉ិចរប៉ី ឯអ្នកក្រីក្រវិញ ឃើញច្រើនល្មមបំពេញសេចក្តីត្រូវការបានយ៉ាងធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបាល» មានន័យដូចម្ដេច ?

សាបាល

មានន័យថា ( ម. ព. ស្របាល ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបាន» មានន័យដូចម្ដេច ?

សាបាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្បថ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សបន; សំ. ឝបន ) សម្បថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបតៃយ» មានន័យដូចម្ដេច ?

សាបតៃយ

មានន័យថា មើលពាក្យ សាបតេយ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបតេយ្យ» មានន័យដូចម្ដេច ?

សាបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វាបតេយ ) សម្បត្តិ, ទ្រព្យ, ប្រើក្លាយជា សាបតៃយ ក៏មាន ( ច្រើនប្រើក្នុងកាព្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាប» មានន័យដូចម្ដេច ?

សាប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឲ្យដុះជាសំណាប ។
ឧទាហរណ៍៖ ខ្ញុំសាបបានពីរថ្នាលហើយ។

                 សាបព្រោះបណ្ដុះដាំ សាបខ្លះ ព្រោះខ្លះបណ្ដុះខ្លះ ដាំខ្លះ ។ ព. ប្រ. ទំនុកបម្រុងផ្ចុងផ្ដើមឲ្យកើតកាលវាលគុម្ព ។ សាបពូជវិជ្ជា បណ្ដុះវិជ្ជាឲ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ ។ សាបពូជសុជីវធម៌ បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឲ្យចេះ, ឲ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ ។ ព. កា. ថា
ឧទាហរណ៍៖ កុំសាបពូជពាល ក្រែងនាំឲ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឲ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ។

                    ( បា. សាប; សំ. ឝាប ) សម្បថ ។ សាបកៈ ឬ សាបករ អ្នកស្បថ( បើស្ត្រីជា សាបិកា ឬ សាបការិកា) ។ សាបកម្ម ការស្បថ ។ សាបវាទ ពាក្យស្បថ, សម្បថ ។ សាបវាទី អ្នកដែលនិយាយឡើងអាងតែស្បថ ( បើស្រ្តីជា សាបវាទិនី ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតរសប្រៃ ។
ឧទាហរណ៍៖ ទឹកសាប ។

                  ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប ។
ឧទាហរណ៍៖ សម្លសាប ។

                 ព. ប្រ. ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ ។
ឧទាហរណ៍៖ សម្ដីសាប, សាបអំណាច, មន្ដអាគមសាប ។

                 ដែលចេញអស់រសជាតិដើមហើយ ។
ឧទាហរណ៍៖ ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង! ។

                  ដែលឥតរសជាតិខ្លាំង ។

ឧទាហរណ៍៖ ថ្នាំសាប ( សម្រាប់ប្រើចុកស៊ីស្លា ) ។

                  ព. ទ. បុ. ស្លឲ្យសាប បង្គុយឲ្យទាប គំនិតឲ្យវៃ ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ ។ សាបឈឹង សាបឥតរសប្រៃសោះ ។ សាបឈ្លេម សាបប្រហាត ។ សាបមាត់ នឹកចង់បរិភោគអាហារដែលមានរសប្រៃឬជូរ ( ច្រើនតែទើបងើបពីឈឺ ) ។ ព. ប្រ. នឹកចង់បានរអូចមិនស្រាក : កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឲ្យចោរសាបមាត់ ! ។ សាបរលាប ឥតអំណាច, ឥតតម្លៃ ។ សាបសូន្យ បាត់សូន្យ, វិនាសអស់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន្តិ» មានន័យដូចម្ដេច ?

សាន្តិ

មានន័យថា ( ម. ព. សន្តិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន្ដ» មានន័យដូចម្ដេច ?

សាន្ដ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝាន្ត; បា. សន្ត ) ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ដ, សុខស្រួល ។
ឧទាហរណ៍៖ ស្រុកសុខសាន្ដ ស្រុកសុខស្រួល, ស្រុកក្សេមក្សាន្ដ។

                  សាន្ដគ្រោះ ( សាន– ) ដែលស្បើយគ្រោះកាច, ស្បើយគ្រោះថ្នាក់ : ព្រៃសាន្ដគ្រោះ ព្រៃដែលឥតគ្រោះកាច, ព្រៃដែលមិនចាញ់ ។ សាន្ដត្រាណ ( សាន– ) ដែលមានការគ្រប់គ្រងឬមានពំនាក់នាំឲ្យបានសុខស្រួលហើយ : ស្រុកសាន្ដត្រាណ ( ម. ព. ត្រាណ ផង ) ។ សាន្ដសុខ សុខស្រួល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ហ្សូស៊េ» មានន័យដូចម្ដេច ?

សាន់ហ្សូស៊េ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូស្តារីកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់សាល់វ៉ាឌ័រ» មានន័យដូចម្ដេច ?

សាន់សាល់វ៉ាឌ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អែលសាល់វ៉ាឌ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វ៉ាន់» មានន័យដូចម្ដេច ?

សាន់វ៉ាន់

មានន័យថា ( ម. ព. សាន់វុ័ណ្ដ ឬ សាន់វុ័ណ្ឌ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វុ័ណ្ឌ» មានន័យដូចម្ដេច ?

សាន់វុ័ណ្ឌ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សាន់វុ័ណ្ដ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វុ័ណ្ដ» មានន័យដូចម្ដេច ?

សាន់វុ័ណ្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវ័ណ្ដចុះវ័ណ្ដឡើង, ដែលជំពាក់ពាក់ព័ន្ធ, រសេមរសាម
ឧទាហរណ៍៖ ជំពាក់សាន់វុ័ណ្ដ; ចិត្តសាន់វុ័ណ្ឌ; សម្ដីសាន់វុ័ណ្ដ; សរសេរតាមទម្លាប់ជា សាន់វ៉ាន់ ក៏មាន ( ម. ព. វ័ណ្ដ ឬ វ័ណ្ឌ កិ. និង ន. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ត្យាហ្គោ» មានន័យដូចម្ដេច ?

សាន់ត្យាហ្គោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ីលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ដូម៉ាំង» មានន័យដូចម្ដេច ?

សាន់ដូម៉ាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ដូមីនីក (សាធារណរដ្ឋ)។

តើពាក្យ «សានូ» មានន័យដូចម្ដេច ?

សានូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សានុ ) ជម្រាលភ្នំ; ច្រកភ្នំ ( ព. កា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានុសិស្ស» មានន័យដូចម្ដេច ?

សានុសិស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យបំប្រួញមកពីសិស្សានុសិស្ស បា. < សិស្ស + អនុសិស្ស ) សិស្សតូចនិងសិស្សធំ ឬសិស្សផ្ទាល់នឹងចៅសិស្ស ។
ឧទាហរណ៍៖ ពួកសានុសិស្ស ( ម. ប្រ., ច្រ. ប្រ. សិស្សានុសិស្ស ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានណូវ» មានន័យដូចម្ដេច ?

សានណូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សារហ្នូ អ. ថ. សានហ្នូ៎ ) ធាតុពុលមួយប្រភេទប្រើជាថ្នាំពិស ( ច្រើនហៅ ជ័រណូវ ជាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានក្រម» មានន័យដូចម្ដេច ?

សានក្រម

មានន័យថា មើលពាក្យ សាលក្រម ក្នុងពាក្យ សាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន» មានន័យដូចម្ដេច ?

សាន

មានន័យថា ( មើលក្នុងពាក្យ សាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វាសាធុ» មានន័យដូចម្ដេច ?

សាធ្វាសាធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាធ្វសាធុ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វាចារ» មានន័យដូចម្ដេច ?

សាធ្វាចារ

មានន័យថា ( មើលក្នុងពាក្យ សាធុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វសាធុ» មានន័យដូចម្ដេច ?

សាធ្វសាធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សាធុ “សប្បុរស” + អសាធុ “អសប្បុរស” , ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ ) សប្បុរសនិងអសប្បុរស, អ្នកល្អនិងអ្នកអាក្រក់, អ្នកប្រព្រឹត្តត្រឹមត្រូវនិងអ្នកប្រព្រឹត្តខ្ជីខ្ជា។ ( ព. កា. ) : សាធ្វាសាធុជន ទោះសម្ពន្ធរួបរួមគ្នា យូរទៅគង់ឃ្លាតឃ្លា ព្រោះចរិយាផ្សេងដោយខ្លួន។
ឧទាហរណ៍៖ ពួកសាធ្វសាធុបើទុកជាច្រឡំគ្នា ក៏មិនយូរប៉ុន្មានដូចប្រេងលាយទឹក ។ ប្រើជា សាធ្វាសាធុជន ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ–» មានន័យដូចម្ដេច ?

សាធុ–

មានន័យថា ( មើលក្នុងពាក្យ សាធុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​សម្មត» មានន័យដូចម្ដេច ?

សាធុ​សម្មត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ សាធុ​សន្មត (–សន់-ន៉ៈម៉ត់) ដែល​មាន​សេចក្ដី​យល់​ព្រម​អំពី​សប្បុរស ឬ​អំពី​អ្នក​ប្រាជ្ញ, ដែល​អ្នក​កាន់​ត្រឹមត្រូវ​យល់​ព្រម​ផង​ហើយ
ឧទាហរណ៍៖ សេចក្ដី​នេះ​ជា​សាធុ​សម្មត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​សមាចារ ឬ សាធ្វាចារ» មានន័យដូចម្ដេច ?

សាធុ​សមាចារ ឬ សាធ្វាចារ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. < សាធុ + អាចារ “មារយាទ”) មារយាទ​ល្អ; ដែល​មាន​មារយាទ​ល្អ; អ្នក​មាន​មារយាទ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​វាទី» មានន័យដូចម្ដេច ?

សាធុ​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បើ​ស្ត្រី​ជា សាធុ​វាទិនី) អ្នក​ពោល​ពាក្យ​ពីរោះ, ត្រឹមត្រូវ; សាធុ​ការី ឬ សាធុ​ការិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​វាចា ឬ–វាទ» មានន័យដូចម្ដេច ?

សាធុ​វាចា ឬ–វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ពីរោះ, សម្ដី​ត្រឹមត្រូវ; សាធុ​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​រូប» មានន័យដូចម្ដេច ?

សាធុ​រូប

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែល​មាន​សភាព​ល្អ; ដែល​ច្បាស់លាស់; សភាព​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ភាព» មានន័យដូចម្ដេច ?

សាធុ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ល្អ; ដំណើរ​មាន​ចិត្ត​ល្អ ។

តើពាក្យ «សាធុ​ព្រឹត្តិ» មានន័យដូចម្ដេច ?

សាធុ​ព្រឹត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុវ្ឫត្តិ) ការ​ប្រព្រឹត្ត​ត្រឹមត្រូវ, មារយាទ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ពាហនៈ ឬ–វាហនៈ» មានន័យដូចម្ដេច ?

សាធុ​ពាហនៈ ឬ–វាហនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាហនៈ​ដែល​បង្ហាត់​បាន​បទ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ផល» មានន័យដូចម្ដេច ?

សាធុ​ផល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផល​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​បថ ឬ សាធុ​បទវី» មានន័យដូចម្ដេច ?

សាធុ​បថ ឬ សាធុ​បទវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​នៃ​អំពើ​ល្អ, ផ្លូវ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ជាត» មានន័យដូចម្ដេច ?

សាធុ​ជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ; ដែល​ត្រឹមត្រូវ, ដែល​សម្រេច​ត្រឹមត្រូវ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ជន» មានន័យដូចម្ដេច ?

សាធុ​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​អ្នក​ត្រឹមត្រូវ, មនុស្ស​អ្នក​កាន់​អំពើ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​គត» មានន័យដូចម្ដេច ?

សាធុ​គត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឋិត​នៅ​ក្នុង​អំពើ​ល្អ; អ្នក​ត្រឹមត្រូវ (បើ​ស្ត្រី​ជា សាធុ​គតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ក្រឹត្យ» មានន័យដូចម្ដេច ?

សាធុ​ក្រឹត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុក្ឫត្យ) ក្រឹត្យ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ក្រឹត» មានន័យដូចម្ដេច ?

សាធុ​ក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុក្ឫត) ដែល​បាន​ធ្វើ​ឬ​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ​ហើយ
ឧទាហរណ៍៖ ការ​សាធុ​ក្រឹត, សៀវភៅ​សាធុ​ក្រឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ​សព្ទ» មានន័យដូចម្ដេច ?

សាធុ​ការ​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ​សព្ទ​សាធុ​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ​ពរ» មានន័យដូចម្ដេច ?

សាធុ​ការ​ពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាធុ​ការ​ និង​ពរ ឬ​ពាក្យ​ពរ​ដែល​លាយ​ដោយ​សម្ដី​ថា សាធុ ! ផង ។
ឧទាហរណ៍៖ ឲ្យ​សាធុ​ការ​ពរ, ទទួល​សាធុ​ការ​ពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការី» មានន័យដូចម្ដេច ?

សាធុ​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បញ្ចេញ​វាចា​ថា សាធុ ! ឬ​អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ថា សាធុ ! (បើ​ស្ត្រី​ជា សាធុ​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ» មានន័យដូចម្ដេច ?

សាធុ​ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បញ្ចេញ​វាចា​ថា សាធុ !
ឧទាហរណ៍៖ ឲ្យ​សាធុ​ការ ឬ ឲ្យ​សព្ទ​សាធុ​ការ ។

                  ឈ្មោះ​ដំណើរ​ភ្លេង​ពិណពាទ្យ​មួយ​បទ ។
ឧទាហរណ៍៖ ភ្លេង​សាធុ​ការ ។