Posted on Leave a comment

តើពាក្យ «សិលា—» មានន័យដូចម្ដេច ?

សិលា—

មានន័យថា ( មើលក្នុងពាក្យ សិលា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ស្ដម្ភ» មានន័យដូចម្ដេច ?

សិលា​ស្ដម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស្តំ, ជើង ដ) សសរ​ថ្ម ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​សារ» មានន័យដូចម្ដេច ?

សិលា​សារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​សស្រ្តា» មានន័យដូចម្ដេច ?

សិលា​សស្រ្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សស្រ្តា​ដែល​ធ្វើ​ដោយ​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​វេស្ម័ន» មានន័យដូចម្ដេច ?

សិលា​វេស្ម័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​ថ្ម; កំពែង​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ម័យ» មានន័យដូចម្ដេច ?

សិលា​ម័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ដោយ​ថ្ម, ដែល​យក​ថ្ម​ធ្វើ ។
ឧទាហរណ៍៖ របស់​សិលា​ម័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ភាព» មានន័យដូចម្ដេច ?

សិលា​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណើត​ថ្ម, កំណើត​អំពី​ថ្ម; ភាព​ថ្ម, បែប​ដូច​ថ្ម
ឧទាហរណ៍៖ សសរ​សិលា​ភាព សសរ​ស៊ីម៉ងត៍ ឬ​សសរ​ដែល​ផាត់​ថ្នាំ​ដូច​ព័ណ៌​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ព័រ្ស» មានន័យដូចម្ដេច ?

សិលា​ព័រ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្លៀង​ធ្លាក់​ដុំ​ថ្ម (ជា​អព្ភូត​ហេតុ​ដែល​កើត​មាន​ព្រោះ​អំពើ​ទុច្ចរិត​ដែល​មាន​តំណាល​ក្នុង​បុរាណ​សម័យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ព័ណ៌ ឬ–វណ្ណ» មានន័យដូចម្ដេច ?

សិលា​ព័ណ៌ ឬ–វណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ណ៌​ថ្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ប្រាសាទ» មានន័យដូចម្ដេច ?

សិលា​ប្រាសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាសាទ​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​បដ្ត ឬ–ប័ដ» មានន័យដូចម្ដេច ?

សិលា​បដ្ត ឬ–ប័ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះ​ថ្ម, ផែន​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ធាតុ» មានន័យដូចម្ដេច ?

សិលា​ធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុ​ថ្ម, ដី-ស​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ជតេល» មានន័យដូចម្ដេច ?

សិលា​ជតេល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រេង​ដែល​មាន​ប្រភព​ចេញ​ពី​ក្នុង​ថ្ម (ដូច​យ៉ាង​ប្រេង​កាត​ជាដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ចុណ្ណ» មានន័យដូចម្ដេច ?

សិលា​ចុណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ផង់​ថ្ម (ស៊ីម៉ងត៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា​ចារឹក ឬ សិលា​លេខ» មានន័យដូចម្ដេច ?

សិលា​ចារឹក ឬ សិលា​លេខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាឧទ្ធគម» មានន័យដូចម្ដេច ?

សិលាឧទ្ធគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលផុសចេញមកក្រៅ ដោយអំណាចភ្នំភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាឥន្ធនិយ» មានន័យដូចម្ដេច ?

សិលាឥន្ធនិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលដុតឆេះទៅជាភ្លើង ប្រើអុជបំភ្លឺបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាអវសាទ» មានន័យដូចម្ដេច ?

សិលាអវសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលកើតពីកណ្តេងដីតាំងពីកើតទឹកដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាស្ពរិត» មានន័យដូចម្ដេច ?

សិលាស្ពរិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មមានសណ្ឋានជាស្រទាប់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាសុខុមក័ណ» មានន័យដូចម្ដេច ?

សិលាសុខុមក័ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលម៉ដ្ឋខៃ ហើយច្រើនផុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាសនៈ» មានន័យដូចម្ដេច ?

សិលាសនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សិលា + អាសន) អាសនៈ​ថ្ម (យ៉ាង​ដូច​កៅអី​ថ្ម​ជាដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាលេខសាស្រ្ត» មានន័យដូចម្ដេច ?

សិលាលេខសាស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការបោះពុម្ពរូប ឬអក្សរដែលឆ្លាក់លើបន្ទះថ្មផុយ ក្រដាសពុម្ពដែលគេបោះតាមរបៀបនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាលវន» មានន័យដូចម្ដេច ?

សិលាលវន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មជាអំបិលកើតនៅក្នុងស្រទាប់ដី ដោយអំណាចទឹកសមុទ្រដែលរឹងខះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលារូបបរិវត្ត» មានន័យដូចម្ដេច ?

សិលារូបបរិវត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្មដែលកើតពីកណ្តេងដី ឬថ្មកើតដោយអំណាចភ្នំភ្លើង ហើយក្លាយពីរូបដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាមុទ្ទវិទ្យា» មានន័យដូចម្ដេច ?

សិលាមុទ្ទវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបបោះពុម្ព ដោយឆ្លាក់រូបនៅលើបន្ទះថ្ម យកទៅផ្តិតលើក្រដាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលាង្គារ ឬ សិលង្គារ» មានន័យដូចម្ដេច ?

សិលាង្គារ ឬ សិលង្គារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សិលា + អង្គារ “ធ្យូង”) ថ្ម​ដែល​ទៅ​ជា​ធ្យូង (ធ្យូង​ថ្ម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិលា» មានន័យដូចម្ដេច ?

សិលា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝិលា ) ថ្ម ។ សិលាគ្រឹះ ផ្ទះថ្ម; គុហាក្នុងភ្នំ ។ សិលាង្គារ ឬ សិលង្គារ ( បា. សិលា + អង្គារ ” ធ្យូង ” ) ថ្មដែលទៅជាធ្យូង ( ធ្យូងថ្ម ) ។ សិលាចារឹក ឬ សិលាលេខ អក្សរថ្ម ។ សិលាចុណ្ណ (—ចុន ) ផង់ថ្ម ( ស៊ីម៉ងត៍ ) ។ សិលាជតេល (—ជៈតែល ) ប្រេងដែលមានប្រភពចេញពីក្នុងថ្ម ( ដូចយ៉ាងប្រេងកាតជាដើម ) ។ សិលាធាតុ ធាតុថ្ម, ដី-សថ្ម ។ សិលាបដ្ដ ឬ —ប័ដ បន្ទះថ្ម,ផែនថ្ម ។ សិលាប្រាសាទ ប្រាសាទថ្ម ។ សិលាព័ណ៌ ឬ —វណ្ណ (—វ័ន ) ព័ណ៌ថ្ម ។ សិលាព័រ្ស (—ព័រ ) ភ្លៀងធ្លាក់ដុំថ្ម( ជាអព្ភូតហេតុដែលកើតមានព្រោះអំពើទុច្ចរិតដែលមានតំណាលក្នុងបុរាណសម័យ ) ។ សិលាភាព កំណើតថ្ម, កំណើតអំពីថ្ម; ភាពថ្ម, បែបដូចថ្ម : សសរសិលាភាព សសរស៊ីម៉ងត៍ ឬសសរដែលផាត់ថ្នាំដូចព័ណ៌ថ្ម ។ សិលាម័យ (—ម៉ៃ ) ដែលធ្វើដោយថ្ម, ដែលយកថ្មធ្វើ : របស់សិលាម័យ ។ សិលាវេស្ម័ន ផ្ទះថ្ម; កំពែងថ្ម ។ សិលាសនៈ (—សៈន៉ៈ; បា. សិលា + អាសន ) អាសនៈថ្ម ( យ៉ាងដូចកៅអីថ្មជាដើម ) ។ សិលាសស្ត្រា សស្ត្រាដែលធ្វើដោយថ្ម ។ សិលាសារដែក ។ សិលាស្ដម្ភ ( ស្ដំ, ជើង ដ ) សសរថ្ម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ–» មានន័យដូចម្ដេច ?

សិរ–

មានន័យថា ( មើលក្នុងពាក្យ សិរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ​ប្រណាម, សិរសា​ប្រណិប័ត ឬ–ប្រណិប័តន៍» មានន័យដូចម្ដេច ?

សិរ​ប្រណាម, សិរសា​ប្រណិប័ត ឬ–ប្រណិប័តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឱន​ក្បាល​សំពះ, ការ​ក្រាប​ថ្វាយ​បង្គំ, ការ​ងក់​ក្បាល​គំនាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ​ប័ដ ឬ សិរោវេដ្ឋន៍» មានន័យដូចម្ដេច ?

សិរ​ប័ដ ឬ សិរោវេដ្ឋន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្នួត​ក្បាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ​បីឌា ឬ–បីឡា» មានន័យដូចម្ដេច ?

សិរ​បីឌា ឬ–បីឡា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ឈឺ​ក្បាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ​តាណ ឬ–ត្រាណ» មានន័យដូចម្ដេច ?

សិរ​តាណ ឬ–ត្រាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ការពារ​ក្បាល គឺ ដួន, មួក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ្ស៍» មានន័យដូចម្ដេច ?

សិរ្ស៍

មានន័យថា ( ម. ព. សិរ្ស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរ្ស» មានន័យដូចម្ដេច ?

សិរ្ស

មានន័យថា ដូចគ្នានឹង សិរ ( ម. ព. នេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរោ—» មានន័យដូចម្ដេច ?

សិរោ—

មានន័យថា ( មើលក្នុងពាក្យ សិរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរោមណី ឬ សិរោរ័ត្ន» មានន័យដូចម្ដេច ?

សិរោមណី ឬ សិរោរ័ត្ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចូឡាមណី, ស្នៀត​សក់​ដាំ​ពេជ្រ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរោធរា» មានន័យដូចម្ដេច ?

សិរោធរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈ​ដែល​ទ្រ​ក្បាល (ក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរោឃាត ឬ សិរោ​ប្រហារ» មានន័យដូចម្ដេច ?

សិរោឃាត ឬ សិរោ​ប្រហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​វាយ​ ឬ​សំពង​ក្បាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរឹសបសត្ត» មានន័យដូចម្ដេច ?

សិរឹសបសត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សរីស្រឹប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី—» មានន័យដូចម្ដេច ?

សិរី—

មានន័យថា ( មើលក្នុងពាក្យ សិរី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​សោភា» មានន័យដូចម្ដេច ?

សិរី​សោភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំអ​នៃ​សិរី ។ល។ (ម. ព. ស្រី ២ ន. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​សយនា» មានន័យដូចម្ដេច ?

សិរី​សយនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណេក​ដ៏​មាន​សិរី; ក្រឡា​បន្ទំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​សម្បត្តិ» មានន័យដូចម្ដេច ?

សិរី​សម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិ​មាន​សិរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​សក្យ​មុនី» មានន័យដូចម្ដេច ?

សិរី​សក្យ​មុនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​សក្យ​មុនី​មាន​សិរី, ព្រះ​មាន​បុណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​វុឌ្ឍិ» មានន័យដូចម្ដេច ?

សិរី​វុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ចម្រើន​ដោយ​សិរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​វិលាស» មានន័យដូចម្ដេច ?

សិរី​វិលាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិលាស​ដ៏​មាន​សិរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី​មន្ត» មានន័យដូចម្ដេច ?

សិរី​មន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​សិរី (បើ​ស្ត្រី​ជា សិរី​មតី ឬ សិរី​មន្តី) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សិរី;

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរីវុឌ្ឍិ» មានន័យដូចម្ដេច ?

សិរីវុឌ្ឍិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនសិរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរី» មានន័យដូចម្ដេច ?

សិរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ ឝ្រី ) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណ្យភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន,លាភ; ឥស្សរភាព, តេជះ, អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ ល ។
ឧទាហរណ៍៖ មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។

                     សិរីភទ្រ ( សិរ៉ីភ័ត ) សេចក្ដីចម្រើនដោយសិរី ឬសិរីដ៏ចម្រើន
ឧទាហរណ៍៖ មានសិរីភទ្រ ។ ( ព.កា. ) : សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា ។ សិរីមន្ដ (—ម៉ន់ ) ដែលមានសិរី; អ្នកមានសិរី ( បើស្ត្រីជា សិរីមតី ឬ សិរីមន្តី ) ។ សិរីវិលាស វិលាសដ៏មានសិរី ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី ។ សិរីសក្យមុនី ព្រះសក្យមុនីមាន សិរី, ព្រះមានបុណ្យ ។ សិរីសម្បត្តិ សម្បត្តិមានសិរី។ សិរីសយនា (—សៈយ៉ៈន៉ា ) ដំណេកដ៏មានសិរី; ក្រឡាបន្ទំ ។ សិរីសោភា លំអនៃសិរី ។ ល ។ ( ម.ព. ស្រី ន. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរិ» មានន័យដូចម្ដេច ?

សិរិ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួម, រួបរួម, ផ្សំ, បូកផ្សំ។
ឧទាហរណ៍៖ ដងប៉ាកកា២០, ខ្មៅដៃ២០, បន្ទាត់១០សិរិត្រូវជា៥០។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរស៍» មានន័យដូចម្ដេច ?

សិរស៍

មានន័យថា ដូចគ្នានឹង សិរ ដែរ ( ម.ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរសាច់, ឫស្សីសាច់» មានន័យដូចម្ដេច ?

សិរសាច់, ឫស្សីសាច់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម្យ៉ាង កំពស់ ២-៦ ម ដុះក្នុងព្រៃល្បោះ នៅប្រទេសឥណ្ឌា និងឥណ្ឌូចិន។ ឫសគេស្ងោរផឹក សម្រាប់ជាថ្នាំបញ្ចុះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរសា ដោយ​ត្បូង» មានន័យដូចម្ដេច ?

សិរសា ដោយ​ត្បូង

មានន័យថា (ដោយ​ក្បាល គឺ​ឱន​ក្បាល​គោរព) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរមាន់ស» មានន័យដូចម្ដេច ?

សិរមាន់ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិប្រចាំឆ្នាំ ស្ទើរវារ កម្ពស់ ០,៤០-១ ម មានផ្កាពណ៌ស ឬផ្កាឈូក ដើមកំណើតនៅស្រុកឥណ្ឌា គេនាំយកមកដាំជាលម្អ។ នៅស្រុកអាហ្វ្រិកខ្លះ គេបរិភោគស្លឹកសិរមាន់ស។ ចិននៅស្រុកខ្មែរតែងយកគ្រាប់ព្យាបាលជំងឺភ្នែក។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរមាន់ក្រហម» មានន័យដូចម្ដេច ?

សិរមាន់ក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិដុះយូរឆ្នាំ មានកម្ពស់ ៣០-៨០ ម មែកត្រង់ឡើងលើ ឬស្ទើរវា។ ផ្កាមានពណ៌ក្រហម ពេលខ្លះ ពណ៌លឿង កម្រមានពណ៌សណាស់។ ដើមនេះដុះក្នុងស្រុកឥណ្ឌា គេនាំទៅដាំជាលម្អនៅគ្រប់ប្រទេសក្តៅ និងប្រទេសបង្គួរ។ ចិននៅស្រុកខ្មែរបានយកគ្រាប់សិរមាន់ក្រហមតុបតែងនំជាគំនូរអក្សរផ្សេងៗ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិរមាន់» មានន័យដូចម្ដេច ?

សិរមាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយ**ប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន ( សរសេរជា សេរមាន់ ក៏មាន ) ។ ឈ្មោះឈើតូចមួយប្រភេទ ដើមស្ទើរជាតិណជាតិ ផ្កាក្រហមស្រដៀងនឹងផ្កាច្បា ( ម.ព. សិរ ផង ) ។ **ពាក្យ “មួយ” ត្រូវបានកែសម្រួលពីពាក្យដើម “មួ” ទើបសមស្របតាមបរិបទនេះ។

                    ដើមសិរមាន់ ជាព្រឹក្សកំពស់ ១០-២៥ ម ដុះក្នុងព្រៃធំ លើដីទំនាប ឬលើភ្នំដែលមានកំពស់មធ្យមនៃប្រទេសខ្មែរ ឡាវ វៀតណាម និងថៃ។ ផ្លែទុំ គេនិយមបេះមកបរិភោគជាអាហារ។ ឈើសម្រាប់ធ្វើដងកាំបិត ពូថៅ ។ល។

ឧទាហរណ៍ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិម្ពលី» មានន័យដូចម្ដេច ?

សិម្ពលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាល្មលិ, ឝាល្មលិនី ) ឈើរកា, ដើមរកា ។ សិម្ពលីវ័ន ព្រៃរកា ។ ឋានសិម្ពលី ឋានគ្រុឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិព្វនី» មានន័យដូចម្ដេច ?

សិព្វនី

 👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សីវនី ) តណ្ហា ( តណ្ហាបានជាហៅ សិព្វនី ព្រោះជាគ្រឿងដេរចាក់ស្រែះចិត្តសត្វលោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិព្វន» មានន័យដូចម្ដេច ?

សិព្វន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សីវន ) ការដេរ ( ហៅ សិព្វកម្ម ឬ សិព្វនកម្ម ក៏បាន ) ។សិព្វនការក ឬ –ការី អ្នកធ្វើការដេរ, អ្នកដេរ, ជាងដេរ ( បើស្រ្តីជា សិព្វនការិកា ឬ –ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប–» មានន័យដូចម្ដេច ?

សិប្ប–

មានន័យថា ( មើលក្នុងពាក្យ សិប្ប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​សាលា» មានន័យដូចម្ដេច ?

សិប្ប​សាលា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលា​រៀន​សិប្បៈ, រោង​ការ ។ល។ (ម. ព. សិល្ប ផង) ។

តើពាក្យ «សិប្ប​វិទូ» មានន័យដូចម្ដេច ?

សិប្ប​វិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ចេះ​សិប្បៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​វន្ត» មានន័យដូចម្ដេច ?

សិប្ប​វន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​សិប្បៈ (បើ​ស្ត្រី​ជា សិប្ប​វតី ឬ–វន្តី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​ជីវី» មានន័យដូចម្ដេច ?

សិប្ប​ជីវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ចិញ្ចឹម​ជីវិត​ដោយ​សិប្ប​កម្ម (បើ​ស្ត្រី​ជា សិប្ប​ជីវិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​ជីវិកា» មានន័យដូចម្ដេច ?

សិប្ប​ជីវិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចិញ្ចឹម​ជីវិត​ដោយ​សិប្ប​កម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​ករ, សិប្ប​ការ ឬ សិប្ប​ការី» មានន័យដូចម្ដេច ?

សិប្ប​ករ, សិប្ប​ការ ឬ សិប្ប​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាង, អ្នក​ធ្វើ​ជាង (បើ​ស្ត្រី​ជា សិប្ប​ការិកា ឬ សិប្ប​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប​កម្ម» មានន័យដូចម្ដេច ?

សិប្ប​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ជាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បៈ» មានន័យដូចម្ដេច ?

សិប្បៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សិប្ប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បីជាតិ» មានន័យដូចម្ដេច ?

សិប្បីជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិប្បី ) ខ្យង; ជាតិខ្យងទួទៅ។
ឧទាហរណ៍៖ គ្រំ, លៀស, ខ្ចៅ…ជាសិប្បីជាតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បី» មានន័យដូចម្ដេច ?

សិប្បី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សិប្បិកៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិសត្វ» មានន័យដូចម្ដេច ?

សិប្បិសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករសត្វ ដែលបង្កប់ខ្លួនក្នុងសំបកមានប្រអប់ ដូចយ៉ាងគ្រំ លៀស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិវប្បករ» មានន័យដូចម្ដេច ?

សិប្បិវប្បករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចិញ្ចឹមគ្រំ ខ្ចៅ លៀស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិវប្បកម្ម» មានន័យដូចម្ដេច ?

សិប្បិវប្បកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចិញ្ចឹមគ្រំ ខ្ចៅ លៀស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិយការ» មានន័យដូចម្ដេច ?

សិប្បិយការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិប្បិយ “ដែលជាកំណើតនៃសិប្បៈ ឬដែលគួរដល់សិប្បៈ” + ការ “អ្នកធ្វើ; មុខការ” ) មុខការដែលជាកំណើតនៃសិប្បៈ, កន្លែងបង្កើតសិប្បៈ ។ ពាក្យនេះខ្មែរសន្មតប្រើជាឈ្មោះក្រសួងសេនាបតី ដែលត្រូវគ្រប់គ្រងត្រួតត្រាលើការបង្កើតសិប្បៈផ្សេង ( សម័យមុន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិនី» មានន័យដូចម្ដេច ?

សិប្បិនី

មានន័យថា (ម. ព. សិប្បិកៈឬ សិប្បី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិកៈ» មានន័យដូចម្ដេច ?

សិប្បិកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សិប្បិក ឬ សិប្បី; សំ. ឝិល្បិន៑ ) អ្នកមានសិប្បៈ, អ្នកធ្វើសិប្បកម្ម; បើស្ត្រីជា សិប្បិកា ឬ សិប្បិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បិកា» មានន័យដូចម្ដេច ?

សិប្បិកា

មានន័យថា ( ម. ព. សិប្បិកៈ ឬ សិប្បី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បនិម្មិត» មានន័យដូចម្ដេច ?

សិប្បនិម្មិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតុបតែងរចនាឡើងដោយសិល្បៈ ដែលមិនមែនជាធម្មជាតិ។
ឧទាហរណ៍៖ ជើងសិប្បនិម្មិត ផ្កាសិប្បនិម្មិត ផ្លែឈើសិប្បនិម្មិត … ។

                         (ម.ព. និមិត បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្បករ» មានន័យដូចម្ដេច ?

សិប្បករ

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា បុគ្គលដែលធ្វើរបរហត្ថកម្មផ្ទាល់ខ្លួនជាប្រយោជន៍ផ្ទាល់ខ្លួនឯង ទោះនៅនឹងផ្ទះខ្លួនក្តី នៅក្រៅក្តី មានប្រើកម្លាំងយន្តដែលជាម៉ាស៊ីនស្វ័យប្រវត្តិក្តី គ្មានក្តី មានបើកផ្ទះដាក់សញ្ញាក្តី គ្មានក្តី ច្រើនតែលក់ផលិតផលនៃការងាររបស់ខ្លួនផ្ទាល់ដែលធ្វើតែម្នាក់ឯងក្តី មានប្តី ឬប្រពន្ធ និងសមាជិកនានានៃគ្រួសារដែលធ្វើការមិនយកប្រាក់ឈ្នួល ព្រមទាំងកម្មករ ឬកូនជាងជួយផងក្តី ប៉ុន្តែរោងជាងទាំងមូលស្ថិតនៅក្រោមការដឹកនាំរបស់ខ្លួនតែម្នាក់ឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិប្ប» មានន័យដូចម្ដេច ?

សិប្ប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិប្ប; សំ. ឝិល្ប ) ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សា មានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអ រហូតដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេង តន្ត្រី, ច្រៀង, រាំ ជាដើម ឬការប្រដាប់តាក់តែង, ការរចនាវិចិត្រផ្សេងៗ ( ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់ ) ។ សិប្បកម្ម ការជាង ។ សិប្បករ, សិប្បការ ឬ សិប្បការី ជាង, អ្នកធ្វើជាង ( បើស្ត្រីជា សិប្បការិកា ឬ សិប្បការិនី ) ។ សិប្បជីវិកា ការចិញ្ចឹមជីវិតដោយសិប្បកម្ម ។ សិប្បជីវី អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម ( បើស្រ្តីជា សិប្បជីវិនី ) ។ សិប្បវន្ត (–វ័ន) អ្នកមានសិប្បៈ ( បើស្រ្តីជា សិប្បវតី ឬ –វន្តី ) ។ សិប្បវិទូ អ្នកចេះសិប្បៈ ។ សិប្បសាលា សាលារៀនសិប្បៈ, រោងការ ។ ល ។ ( ម. ព. សិល្ប ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធៅវ៏» មានន័យដូចម្ដេច ?

សិន្ធៅវ៏

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយមកពី សិន្ធវ ដែល អ. ថ. សិន្ធ័វ ( ម. ព. សិន្ធវ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធុសង្គម» មានន័យដូចម្ដេច ?

សិន្ធុសង្គម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទន្លេប្រសព្វមុខ; មាត់ពាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធុ» មានន័យដូចម្ដេច ?

សិន្ធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) នទី, ទន្លេ; មហាសមុទ្រ; ទឹក, ធ្នារទឹក ។ ឈ្មោះទន្លេមួយ, សម័យសព្វថ្ងៃហៅស៊ិន្ទ, ស៊ិន្ធ ឬ ឥណ្ឌុស ( Sind, Sindh ឬ Indus ), មានក្បាលចេញមកពីប្រទេសហិមពាន្ដប៉ែកខាងលិច ហូរមកខាងត្បូង កាត់ដែនគន្ធារៈ ( បញ្ជ័ប ) ឱបប្រទេសឥណ្ឌាពីខាងលិចចូលមកក្នុងមហាសមុទ្រឥណ្ឌាប៉ែកខាងលិច ត្រង់លំហសមុទ្រដែលហៅថា សមុទ្រអូម៉ង់ ( Mer d’Oman ); ពួកអ្នកភូមិសាស្រ្តបានប្រើគ្រឿងវាស់ឃើញបណ្ដោយទន្លេនេះ ២.៩០០ គីឡូម៉ែត្រ ( ពាក្យថា ឥណ្ឌូ ឬ ហិណ្ឌូ, ឥណ្ឌា ឬ អ័ងដិ៍ នេះ បានឈ្មោះមកពីទន្លេ សិន្ធុ ឬ ឥណ្ឌុស នេះឯង ) ។ ខ្មែរបុរាណហៅ គូ ឬ ស្រះធំវែង ដែលជីកព័ទ្ធជុំវិញកំពែងបន្ទាយឬវាំងប្រាសាទថា សិន្ទ ឬ សិន្ធ ( សិន ) ដែរ, ដូចយ៉ាង សិន្ធ ព័ទ្ធជុំវិញនរគវត្តជាដើម, សព្វថ្ងៃនេះហៅក្លាយជា កសិណ ឬ ក្រសិណ ។ សិន្ធុបតី ( –ប៉ៈដី ) ម្ចាស់សមុទ្រ; នាមទេវតាជាម្ចាស់សមុទ្រ ( វរុណ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធវៈ» មានន័យដូចម្ដេច ?

សិន្ធវៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សិន្ធវ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធវ» មានន័យដូចម្ដេច ?

សិន្ធវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សិន្ធវ; សំ. សៃន្ធវ អ. ថ. សែន-ធៈវៈ ) ដែលជាប់ទាក់ទងដោយទន្លេ, ដោយសមុទ្រ, ដោយទន្លេសិន្ធុ; ដែលកើតក្នុងទន្លេ, ក្នុងសមុទ្រ, ក្នុងដែនសិន្ធវៈ ។ ឈ្មោះដែនឬប្រទេសនៅត្រើយខាងស្ដាំទន្លេសិន្ធុ ។ សេះសិន្ធព ។ ឈ្មោះអំបិលមួយប្រភេទ ដែលគេដងទឹកអណ្ដូងប្រៃមករំងាស់ ឬអំបិលដែលកើតឯង ( ខ្មែរច្រើនហៅ អំបិលសិន្ធៅវ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធពអមរិន្ទ» មានន័យដូចម្ដេច ?

សិន្ធពអមរិន្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិន្ធវ “សេះសិន្ធព” + អមរ “ទេវតា” + ឥន្ទ “ជាធំ; ព្រះឥន្ទ”) ព្រះនាមក្សត្រិយ៍អង្គមួយ ជាតិរាស្ដ្រសុទ្ធបានសោយរាជ្យក្នុងកម្ពុជរដ្ឋ ពីក្នុងព្រះជន្ម ៧ ឆ្នាំ ក្នុងខាងចុងសតវត្សរ៍ទី ១២ នៃពុទ្ធសករាជ ( ព. ស. ១១៨១; ឆ្នាំរកានព្វស័ក គ. ស. ៦៣៧ ); ក្នុងព្រះរាជពង្សាវតារខ្មែរហៅ ព្រះបាទសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) ជាក្សត្រិយ៍មានបុណ្យអស្ចារ្យមួយអង្គក្នុងពួកក្សត្រិយ៍ខ្មែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធព» មានន័យដូចម្ដេច ?

សិន្ធព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សិន្ធវ; សំ. សៃន្ធវ អ. ថ. សែន-ធៈវៈ “ដែលជាប់ទាក់ទងដោយទន្លេសិន្ធុ” ) សេះដែលកើតក្នុងដែនសិន្ធវៈ, សេះដែលមានពូជពីដែនសិន្ធវៈ ( សេះទេស )
ឧទាហរណ៍៖ សេះសិន្ធព; ប្រើសំដៅសេចក្ដីត្រឹមតែ “សេះ” ក៏មាន។

                    សិន្ធពពាជី ឬ សិន្ធពអស្សតរ ( –អ័ស-សៈដ ) សេះសិន្ធព ។ សិន្ធពមនោម័យ ( –មៈនោមៃ ) សេះសិន្ធពដែលមានល្បឿនឆាប់ទាន់ចិត្ត ( ម. ព. មនោ ផង ) ។ សន្ធិពអាជានេយ្យ (–នៃ) ឬ –អាជានៃយ៍ សេះសិន្ធពយ៉ាងលឿន ( ម. ព. សិន្ធវ និង សិន្ធុ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ធ» មានន័យដូចម្ដេច ?

សិន្ធ

មានន័យថា (មើលក្នុងពាក្យ សិន្ធុ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិន្ទ» មានន័យដូចម្ដេច ?

សិន្ទ

មានន័យថា មើលក្នុងពាក្យ សិន្ធុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ–» មានន័យដូចម្ដេច ?

សិនេហ–

មានន័យថា ( មើលក្នុងពាក្យ សិនេហ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ​វន្ត» មានន័យដូចម្ដេច ?

សិនេហ​វន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​ក្តី​ស្នេហា (បើ​ស្ត្រី​ជា សិនេហ​វតី ឬ សិនេហ​វន្តី) ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ស្នេហា;

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ​មិត្ត ឬ​ សិនេហកៈ» មានន័យដូចម្ដេច ?

សិនេហ​មិត្ត ឬ​ សិនេហកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រ​កម្សត់​កម្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ​ចិត្ត» មានន័យដូចម្ដេច ?

សិនេហ​ចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​ស្នេហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ​គរុ» មានន័យដូចម្ដេច ?

សិនេហ​គរុ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឆ្ងន់​ដោយ​ស្នេហា; អ្នក​ដែល​មាន​ចិត្ត​ជ្រប់​ព្រោះ​ក្តី​ស្នេហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហប្បហាន ឬ –ប្រហាន» មានន័យដូចម្ដេច ?

សិនេហប្បហាន ឬ –ប្រហាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លះ​ក្តី​សេ្នហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហប្បដិព័ទ្ធ ឬ–ប្រតិព័ទ្ធ» មានន័យដូចម្ដេច ?

សិនេហប្បដិព័ទ្ធ ឬ–ប្រតិព័ទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជាប់​ជំពាក់​ដោយ​ស្នេហា; អ្នក​ដែល​ជាប់​ជំពាក់​ដោយ​ស្នេហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេហ» មានន័យដូចម្ដេច ?

សិនេហ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្នេហ ) ជ័រ, ជ័រស្អិត, របស់ស្អិត, ប្រេងស្អិត; សេចក្ដីស្រឡាញ់ជាប់ចិត្ត ( ស្នេហា ) ។ សិនេហគរុ ដែលធ្ងន់ដោយស្នេហា; អ្នកដែលមានចិត្តជ្រប់ព្រោះក្ដីស្នេហា ។ សិនេហចិត្ត ចិត្តស្នេហា ។ សិនេហប្បដិព័ទ្ធ ឬ –ប្រតិព័ទ្ធ ( –ហ័ប-ប៉ៈ– ឬ –ប្រៈតិ– ) ដែលជាប់ជំពាក់ដោយស្នេហា; អ្នកដែលជាប់ជំពាក់ដោយស្នហា ។ សិនេហប្បហាន ឬ –ប្រហាន ( –ហ័ប-ប៉ៈ– ឬ ប្រៈ– ) ការលះក្ដីស្នេហា ។ សិនេហមិត្ត ឬ សិនេហកៈ មិត្រកម្សត់កម្រ ។ សិនេហវន្ដ ( –វ័ន ) ដែលមានស្នេហា; អ្នកដែលមានក្ដីស្នេហា ( បើស្រ្តីជា សិនេហវតី ឬ សិនេហវន្តី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនេរុ» មានន័យដូចម្ដេច ?

សិនេរុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភ្នំព្រះសុមេរុ៍ ( ហៅ សិនេរុរាជ “ស្ដេចភ្នំឈ្មោះសិនេរុ” ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិនិទ្ធភាព» មានន័យដូចម្ដេច ?

សិនិទ្ធភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃអ្វីៗដែលជិតស្និទ្ធ កៀកកើយ ស្មោះអស់ពីពោះ មានសារសំខាន់។
ភាពផ្សារភ្ជាប់គ្នា ភាពអាចរួមរស់ជាមួយគ្នា និងសាមគ្គីភាព ក្នុងចំណោមប្រទេស ស្ថាប័ន ឬបុគ្គល។
ឧទាហរណ៍៖ សមាគមអាស៊ានកំពុងព្យាយាមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងចំណោមប្រទេសសមាជិក ដើម្បីក្លាយជាសហគមន៍មួយដែលមានសិនិទ្ធភាពអាចរួមរស់ជាសហគមន៍មានវាសនាតែមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖