Posted on Leave a comment

តើពាក្យ «សៅវតារ» មានន័យដូចម្ដេច ?

សៅវតារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ ពង្សាវតារ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅវគន្ធ» មានន័យដូចម្ដេច ?

សៅវគន្ធ

មានន័យថា (មើលពាក្យ សៅគន្ធ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរ័ម្យ» មានន័យដូចម្ដេច ?

សៅរ័ម្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សៅរ័ភ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរ័ភ» មានន័យដូចម្ដេច ?

សៅរ័ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សៅរភ, សៅរភ្យ < សុរភិ, ឬ សៅរម្យ; បា. សុរភិ ) គ្រឿងក្រអូប, សុគន្ធ; ទឹកក្រអូប, ទឹកអប់ ( ព. កា. ប្រើជា សៅរភា ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរ៍» មានន័យដូចម្ដេច ?

សៅរ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សៅរ ឬ សៅរិ; បា. សោរ ឬ សោរិ ) ឈ្មោះផ្កាយនព្វគ្រោះទី៧ ។
ឧទាហរណ៍៖ ផ្កាយសៅរ៍ ។

                     មានន័យថា ឈ្មោះថ្ងៃទី៧នៃសប្ដាហ៍
ឧទាហរណ៍៖ ថ្ងៃសៅរ៍ ។ សៅរពារ ( —រ៉ៈពា ) ថ្ងៃសៅរ៍ ( ព. កា. ឬ ព. ហ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរសេនី» មានន័យដូចម្ដេច ?

សៅរសេនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ ប្រាក្រឹត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរភា» មានន័យដូចម្ដេច ?

សៅរភា

មានន័យថា (មើលពាក្យ សៅរ័ភ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅរក្ស» មានន័យដូចម្ដេច ?

សៅរក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សៅរ័ក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅម៉ង» មានន័យដូចម្ដេច ?

សៅម៉ង

មានន័យថា ( ម. ព. សៅហ្មង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅភាគ្យ» មានន័យដូចម្ដេច ?

សៅភាគ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សោភគ្គ ) លំអ; ស្រីសួស្ដី; សេចក្ដីសុខ, សេចក្ដីចម្រើន; លាភ ( ប្រើជា សោភគ្គ ក៏បាន; ព. កា. ប្រើក្លាយជា សៅវភាគ្យ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅតូម៉េ និងប្រាំងស៊ីប» មានន័យដូចម្ដេច ?

សៅតូម៉េ និងប្រាំងស៊ីប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សៅតូម៉េ និងប្រាំងស៊ីប, (រាជធានី/​រដ្ឋធានី) សៅតូម៉េ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅតូម៉េ» មានន័យដូចម្ដេច ?

សៅតូម៉េ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស សៅតូម៉េ និងប្រាំងស៊ីប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅដៅ» មានន័យដូចម្ដេច ?

សៅដៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. បុ. ) ពាយងាយ, ខ្ជីខ្ជា, ផ្ដេសផ្ដាស។
ឧទាហរណ៍៖ ធ្វើសៅដៅ; សម្ដីសៅដៅ ( ច្រើនតែប្រើក្នុងកាព្យ ) : ចាស់ទុំតែងថា ជនទ្រើសពាលា ទ្រនង់យង់ឃ្នង ច្រើនធ្វើសៅដៅ ឃោរឃៅកន្លង អស់ញាតិផៅផង គេស្អប់គេខ្ពើម។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. បុ. ) ពាយងាយ, ខ្ជីខ្ជា, ផ្ដេសផ្ដាស។
ឧទាហរណ៍៖ ធ្វើសៅដៅ; សម្ដីសៅដៅ ( ច្រើនតែប្រើក្នុងកាព្យ ) : ចាស់ទុំតែងថា ជនទ្រើសពាលា ទ្រនង់យង់ឃ្នង ច្រើនធ្វើសៅដៅ ឃោរឃៅកន្លង អស់ញាតិផៅផង គេស្អប់គេខ្ពើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅជៃ» មានន័យដូចម្ដេច ?

សៅជៃ

មានន័យថា ( ម. ព. សាវជៃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅគន្ធ» មានន័យដូចម្ដេច ?

សៅគន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សុ + គន្ធ > សុគន្ធ; បា. សោគន្ធ < សុគន្ធ ) គ្រឿងក្រអូប ( ព. កា. ប្រើក្លាយជា សៅវគន្ធ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅកែ» មានន័យដូចម្ដេច ?

សៅកែ

មានន័យថា ( ម. ព. សាវកែ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៅ» មានន័យដូចម្ដេច ?

សៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្រើជា ឝ្រៅ អ. ថ. ស់ៅ ) ដែលមានសម្បុរមិនបរិសុទ្ធ, ដែលអន់ឬខូចសម្បុរ។
ឧទាហរណ៍៖ សម្បុរសៅ ឬ សៅសម្បុរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោះអង្គើយ» មានន័យដូចម្ដេច ?

សោះអង្គើយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជើយ, ព្រងើយ; ល្វើយ; តោះតើយ; ប៉កល្វើយ។
ឧទាហរណ៍៖ ធ្វើសោះអង្គើយ, ធ្វើការសោះអង្គើយ; ចិត្តសោះអង្គើយ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជើយ, ព្រងើយ; ល្វើយ; តោះតើយ; ប៉កល្វើយ ។
ឧទាហរណ៍៖ ធ្វើសោះអង្គើយ, ធ្វើការសោះអង្គើយ; ចិត្តសោះអង្គើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោះសា» មានន័យដូចម្ដេច ?

សោះសា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មោះស្មាន, ស្រឡះ, ស្រឡះស្រឡំ; ដាច់ស្រេច។
ឧទាហរណ៍៖ ជាសោះសា ជាស្រឡះ, ជាស្មោះស្មាន : ខ្ញុំទើបនឹងងើបពីឈឺមិនទាន់ជាសោះសានៅឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោះ» មានន័យដូចម្ដេច ?

សោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអស់រសជាតិ, ដែលស្ងួតក្រៀម ក្រទាំងអស់រសជាតិ
ឧទាហរណ៍៖ សរសៃថ្នាំសោះអស់ជាតិខ្លាំង, ត្រីងៀតសោះ ។

                    ដែលនឿយខ្លាំងស្រាំងខ្លួន; ដែលអស់កម្លាំងល្វើយស្ងួតបំពង់ក ។
ឧទាហរណ៍៖ នឿយសោះខ្លួន, ខំប្រឹងដើរស្ទើរសោះខ្លួន ។

                    សោះកក្រោះ សោះក្រៀមក្រទាំង, ក្រៀមក្រោះឥតរសជាតិ, ផ្អោះឥតរសជាតិ ។
ឧទាហរណ៍៖ នំសោះកក្រោះ ព. ប្រ. ដែលរម៉ោករម៉ាំងឥតគួរសម : សម្ដីសោះកក្រោះ; និយាយសោះកក្រោះ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឥតមានអ្វី, ទទេ; ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យ បដិសេធ ថា
ឧទាហរណ៍៖ គ្មានសោះ, ទទេសោះ, មិនដឹងសោះ, មិនដែលសោះ, មិនបានសោះ; កុំឲ្យសោះ; ពុំដែលបានដឹងសោះ។ល។

                      សោះតែ កុំឲ្យតែ ។
ឧទាហរណ៍៖ ធ្វើការលំៗសោះតែគេថា ។

                      សោះទេ មិន…ទេ; ឯណោះទេ ។ សោះនឹង មិនបាច់នឹង, មិនព្រួយនឹង ។
ឧទាហរណ៍៖ បានគេមិនទៅរាល់គ្នាស្រួលហើយ ខ្ញុំសោះនឹងទៅ ( ឬសោះខ្ញុំនឹងទៅ ) ។

                       សោះសូន្យ ឬ សូន្យសោះ សូន្យទទេ ។ សោះឡើយ មិន…ឡើយ, ពុំ…ឡើយ ។

ឧទាហរណ៍៖ មិនដែលឃើញសោះឡើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោឡស» មានន័យដូចម្ដេច ?

សោឡស

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. ឞេឌឝ ) ដប់ប្រាំមួយ (១៦)។
ឧទាហរណ៍៖ លេខសោឡស លេខ១៦ គឺលេខដែលហោរកែនតាម ថ្ងៃ ខែ ឆ្នាំ កំណើតទៅឃើញ ១៦គត់ ; មនុស្សដែលមានលេខសោឡស តាមក្បួន ហោរទាយថា ល្អ ( ព. ហ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយស្នាក់អាស្រ័យ» មានន័យដូចម្ដេច ?

សោហ៊ុយស្នាក់អាស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់បំណាច់ដែលរដ្ឋបើកឱ្យមន្រ្តីភ្នាក់ងារ ជាគ្រឿ​ងទប់ទល់នឹងការខាតបង់ ដោយហូបបាយនៅខាងក្រៅគ្រួសាររបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយផ្លាស់កន្លែង» មានន័យដូចម្ដេច ?

សោហ៊ុយផ្លាស់កន្លែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាន់ដែលមន្រ្តី ភ្នាក់ងារត្រូវបានក្នុងការផ្លាស់ទីកន្លែងធ្វើការពីមួយទៅមួយ ទុកជាគ្រឿងជួយទប់ទល់នឹងសោហ៊ុយបង់ខាតក្នុងដំណើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយប្រេង» មានន័យដូចម្ដេច ?

សោហ៊ុយប្រេង

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រាល់ចំណាយដែលអ្នកចុះកិច្ចសន្យាបានចំណាយក្នុងកិច្ចប្រតិបត្តិការប្រេងកាត និងដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងប្រេងកាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយបេសកកម្ម» មានន័យដូចម្ដេច ?

សោហ៊ុយបេសកកម្ម

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រាក់ឧបត្ថម្ភ (ប្រាក់ហោប៉ៅ) ផ្តល់ជូនតាមចំនួនថ្ងៃដែលបំពេញបេសកកម្មក្នុងប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយធ្វើដំណើរ» មានន័យដូចម្ដេច ?

សោហ៊ុយធ្វើដំណើរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សោហ៊ុយបង់ខាត ក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយទស្សនាចរ» មានន័យដូចម្ដេច ?

សោហ៊ុយទស្សនាចរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់រង្វាន់ដែលមន្រ្តី ភ្នាក់ងារត្រូវបាន ក្នុងការចេញទៅបំពេញមុខងារឆ្ងាយពីការិយាល័យ របស់ខ្លួន ឬក្រៅស្រុកខេត្តដែលខ្លួនត្រួតត្រា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយតំណាង» មានន័យដូចម្ដេច ?

សោហ៊ុយតំណាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់ដែលរដ្ឋបើកឱ្យមន្រ្តីប្រភេទខ្លះ សម្រាប់ទប់ ទល់នឹងសោហ៊ុយទទួលភ្ញៀវ ក្នុងនាមរាជការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយដើរផ្លូវ» មានន័យដូចម្ដេច ?

សោហ៊ុយដើរផ្លូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់រង្វាន់ដែលមន្រ្តីភា្នក់ងារត្រូវបាន ក្នុងការបំពេញទស្សនាចរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយដឹកនាំ» មានន័យដូចម្ដេច ?

សោហ៊ុយដឹកនាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់កាសចេញចាយ​ក្នុងថ្លៃដឹកនាំវត្ថុ ឬដំណើរទៅកាន់ទីជិតឆ្ងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយដឹកជញ្ជូន» មានន័យដូចម្ដេច ?

សោហ៊ុយដឹកជញ្ជូន

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចំណាយជាក់ស្តែងដែលត្រូវផ្តល់ជូនសម្រាប់ទិញសំបុត្រយន្តហោះ រថយន្ត កប៉ាល់ រថភ្លើង បង់ពន្ធព្រលាន (ក្នុងករណីបើមាន) ពីអង្គភាពឆ្ពោះទៅគោលដៅការងារ និងត្រឡប់មកអង្គភាពវិញ។ ការផ្តល់ថវិកា គឺផ្អែកតាមវិក្កយបត្រជាក់ស្តែងដែលចេញដោយក្រុមហ៊ុនភ្នាក់ងារដឹកជញ្ជូន ឬភ្នាក់ងារទេសចរណ៍ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុយ» មានន័យដូចម្ដេច ?

សោហ៊ុយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ប្រាក់សម្រាប់ចាយ, តម្លៃចាយប្រើ, ដើមទុន។
ឧទាហរណ៍៖ គ្មានសោហ៊ុយចាយតាមផ្លូវ; ខ្ចីប្រាក់គេ៥០រៀលធ្វើសោហ៊ុយទិញអីវ៉ាន់លក់ដូរ ។ សោហ៊ុយសោដា សោហ៊ុយរាយរង។

                    ប្រាក់កាសដែលបង់ខាតក្នុងការចាយផ្សេងៗ មានប្រាក់ប្រដាប់ក្តី បា្រក់ចាយក្នុងដំណើរ និងហូបចុក ​ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោហ៊ុនស្នាក់នៅ» មានន័យដូចម្ដេច ?

សោហ៊ុនស្នាក់នៅ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មុខចំណាយស្នាក់នៅសម្រាប់ទូទាត់ថ្លៃសណ្ឋាគារ ឬផ្ទះសំណាក់ក្នុងពេលបំពេញបេសកកម្ម។ បន្ថែមលើនេះ ក៏មានឧបត្ថម្ភថវិកាសម្រាប់អាហារប្រចាំថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោសិ» មានន័យដូចម្ដេច ?

សោសិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) គម្រក់ពេក, សោកៀ; ដែលមិនបានការ។
ឧទាហរណ៍៖ គំនិតសោសិ, ល្ងង់សោសិ ( ម. ព. សោ គុ. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោវណ្ណម័យ» មានន័យដូចម្ដេច ?

សោវណ្ណម័យ

មានន័យថា (មើលក្នុងពាក្យ សោវណ្ណ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោវណ្ណ» មានន័យដូចម្ដេច ?

សោវណ្ណ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សៅវណ៌ ) ដែលជាមាស, ដែលធ្វើដោយមាស; ដែលវិចិត្រដោយមាស, ដែលទឹបមាស។
ឧទាហរណ៍៖ គ្រឿងសោវណ្ណ; បល្ល័ង្កសោវណ្ណ ( ប្រើជា សោវណ្ណម័យ ឬ សុវណ្ណម័យ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភ័ន» មានន័យដូចម្ដេច ?

សោភ័ន

មានន័យថា ( ម. ព. សោភ័ណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភ័ណ» មានន័យដូចម្ដេច ?

សោភ័ណ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សោភន ឬ សោភណ; សំ. ឝោភន ) ល្អ; ហ្មត់ហ្មង។
ឧទាហរណ៍៖ ប្រសើរសោភ័ន ប្រសើរក្រៃលែង, ល្អកន្លង ( ព. កា. ) : ផ្ទះថ្មច្រើនជាន់ រាប់បានច្រើនពាន់ សោភ័នពិសី នៅក្រុងភ្នំពេញ ដែលរៀបចំថ្មី នៅនាលោកីយ៍ ជាក្រុងមួយដែរ ។ ភ្នំពេញយូរទៅ រឹងរឹតត្រឹមត្រូវ ដោយស្នាដៃខ្មែរ សម័យជាន់ក្រោយ ខិតខំបង្វែរ ពង្រីកបំបែរ ឲ្យធំឡើងទៀត ។ . . .

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភី» មានន័យដូចម្ដេច ?

សោភី

មានន័យថា ( ម. ព. សោភិនី )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភិនី» មានន័យដូចម្ដេច ?

សោភិនី

មានន័យថា ( ម. ព. សោភា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោរពារ» មានន័យដូចម្ដេច ?

សោរពារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សោរវារ; សំ. សៅរ— ) ថ្ងៃសៅរ៍ ( ព. កា. ឬ ព. ហ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោយ» មានន័យដូចម្ដេច ?

សោយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បុរាណប្រើ ស្វោយ; ស. ប្រើ ស្វេយ អ. ថ. ស្វឺ៎យ ) ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ ។
ឧទាហរណ៍៖ សោយសុខ, សោយទុក្ខ, សោយផលកម្ម។

                      រ. ស. បរិភោគ, ស៊ី, ផឹក ។
ឧទាហរណ៍៖ ព្រះករុណាកំពុងសោយ ។

                      សោយរាជ្យ ( —រាច ) បានឡើងជាក្សត្រិយ៍ទ្រង់រាជ្យ ។ សេពសោយ ស៊ី, ផឹក ( ពាក្យអ្នកសែនខ្មោចឬអ្នកនិយាយទៅរក រូបអារក្ស )
ឧទាហរណ៍៖ អញ្ជើញអស់លោកសេពសោយចុះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមាន» មានន័យដូចម្ដេច ?

សោមាន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ទន់, ទន់ល្វន់, ទន់ភ្លន់; កំលោះ, ក្រមុំ ( ព. កា. )។
ឧទាហរណ៍៖ សោមានបានរៀន តាមគ្រូប្រិតប្រៀន ឲ្យមានវិជ្ជា បានចេះគ្រប់គ្រាន់ ទាន់កាលវេលា ទុកជាទ្រព្យា ប្រសើរក្រៃលែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោរវារៈ» មានន័យដូចម្ដេច ?

សោរវារៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សោរពារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោរពារ» មានន័យដូចម្ដេច ?

សោរពារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សោរវារ; សំ. សៅរ— ) ថ្ងៃសៅរ៍ ( ព. កា. ឬ ព. ហ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោយព្រះវិលាល័យ» មានន័យដូចម្ដេច ?

សោយព្រះវិលាល័យ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្លាប់ (អគ្គមហេសី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោយ» មានន័យដូចម្ដេច ?

សោយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បុរាណប្រើ ស្វោយ; ស. ប្រើ ស្វេយ អ. ថ. ស្វឺ៎យ ) ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ ។
ឧទាហរណ៍៖ សោយសុខ, សោយទុក្ខ, សោយផលកម្ម។

                     រ. ស. បរិភោគ, ស៊ី, ផឹក ។
ឧទាហរណ៍៖ ព្រះករុណាកំពុងសោយ ។

                    សោយរាជ្យ ( —រាច ) បានឡើងជាក្សត្រិយ៍ទ្រង់រាជ្យ ។ សេពសោយ ស៊ី, ផឹក ( ពាក្យអ្នកសែនខ្មោចឬអ្នកនិយាយទៅរក រូបអារក្ស ) ។
ឧទាហរណ៍៖ អញ្ជើញអស់លោកសេពសោយចុះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមាន» មានន័យដូចម្ដេច ?

សោមាន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ទន់, ទន់ល្វន់, ទន់ភ្លន់; កំលោះ, ក្រមុំ ( ព. កា. )។
ឧទាហរណ៍៖ សោមានបានរៀន តាមគ្រូប្រិតប្រៀន ឲ្យមានវិជ្ជា បានចេះគ្រប់គ្រាន់ ទាន់កាលវេលា ទុកជាទ្រព្យា ប្រសើរក្រៃលែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមវារៈ» មានន័យដូចម្ដេច ?

សោមវារៈ

មានន័យថា ( ម. ព. សោមពារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមវល្លិ» មានន័យដូចម្ដេច ?

សោមវល្លិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —វល្លី ) វល្លិសោម ( ដូចគ្នានឹង សោមលតា ដែរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមលតា» មានន័យដូចម្ដេច ?

សោមលតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) វល្លិសោម ( មានមើមស្រដៀងនឹងមើមស្ពៃ, សម្រាប់ស្ងោរយកទឹកប្រើជាថ្នាំត្រជាក់; ហៅ សោមវល្លិ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមពារ» មានន័យដូចម្ដេច ?

សោមពារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —វារ ) ថ្ងៃចន្ទ្រ ( ព. កា. ឬ ព. ហ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមនស្ស» មានន័យដូចម្ដេច ?

សោមនស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សៅមនស្យ ) សេចក្ដីសប្បាយចិត្ត, សេចក្ដីរីករាយសប្បាយ; អំណរ។ សោមនស្សវេទនា ( —ម៉ៈន័ស-សៈ— ) ដំណើរទទួលអារម្មណ៍ជា សោមនស្ស ។ ព. ផ្ទ. ទោមនស្សវេទនា។ល។
ឧទាហរណ៍៖ មានសោមនស្ស ( មិនបាច់ប្រើ សេចក្ដី ផ្សំជា សេចក្ដីសោមនស្ស ទេ ) ។ ព. ផ្ទ. ទោមនស្ស។

                     សេចក្តីសប្បាយចិត្ត សេចក្តីរីករាយសប្បាយ អំណរដោយបានលាភ ដំណើរទទួលអារម្មណ៍ជាសោមនស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោមគ្រោះ» មានន័យដូចម្ដេច ?

សោមគ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សោម្យ ឬ សៅម្យ “ជារបស់ព្រះចន្ទ្រ; ត្រជាក់; ដែលគួរពេញចិត្ត, គួររីករាយ” + គ្រហ “គ្រោះ” ) គ្រោះល្អ, គ្រោះជា ។ ព. ផ្ទ. បាបគ្រោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោម» មានន័យដូចម្ដេច ?

សោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះចន្ទ្រ; ព្រះបាទកុវេរៈ; ព្រះសិវៈ; អាកាស; ខ្យល់; ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា ។ល។ ឈ្មោះវល្លិមួយប្រភេទ មានមើមស្រដៀងនឹងមើមស្ពៃ, សម្រាប់ស្ងោរយកទឹកប្រើជាថ្នាំត្រជាក់
ឧទាហរណ៍៖ មើមសោម, ទឹកសោម ។

                    ឈ្មោះឈើមួយប្រភេទ មាននិយាយក្នុងលទ្ធិព្រាហ្មណ៍ថា ពួកព្រាហ្មណិកយកសំបកឬស្លឹកមកស្ងោរ ឬក៏ធ្វើដោយបែបណា ដឹងមិនប្រាកដ ប្រើផឹកក្នុងយញ្ញពិធី ។
ឈ្មោះផ្ដៅមួយប្រភេទដើមធំវែង ច្រើនដុះនៅព្រៃភ្នំ, គេកាត់យកចុងមកសកប្រើជាបន្លែឬស្រុសធ្វើរបោយ។
ឧទាហរណ៍៖ ផ្ដៅសោម, សម្លចុងសោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភ័ន» មានន័យដូចម្ដេច ?

សោភ័ន

មានន័យថា ( ម. ព. សោភ័ណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភ័ណ» មានន័យដូចម្ដេច ?

សោភ័ណ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សោភន ឬ សោភណ; សំ. ឝោភន ) ល្អ; ហ្មត់ហ្មង។
ឧទាហរណ៍៖ ប្រសើរសោភ័ន ប្រសើរក្រៃលែង, ល្អកន្លង ( ព. កា. ) : ផ្ទះថ្មច្រើនជាន់ រាប់បានច្រើនពាន់ សោភ័នពិសី នៅក្រុងភ្នំពេញ ដែលរៀបចំថ្មី នៅនាលោកីយ៍ ជាក្រុងមួយដែរ ។ ភ្នំពេញយូរទៅ រឹងរឹតត្រឹមត្រូវ ដោយស្នាដៃខ្មែរ សម័យជាន់ក្រោយ ខិតខំបង្វែរ ពង្រីកបំបែរ ឲ្យធំឡើងទៀត ។ . . .

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភី» មានន័យដូចម្ដេច ?

សោភី

មានន័យថា ( ម. ព. សោភិនី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភិនី» មានន័យដូចម្ដេច ?

សោភិនី

មានន័យថា ( ម. ព. សោភា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភា» មានន័យដូចម្ដេច ?

សោភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំអ; ពន្លឺ, ពន្លឺត្រចះ ។ ព. កា. ប្រើជា សោភី ក៏បាន; បើស្ត្រីជា សោភិនី “ស្ត្រីល្អ, នាងល្អ” ក៏បាន ។ ព. សា. សម្បូណ៍សោភិនី សម្បូណ៍គរគោកយកមិនអស់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝោភា ) ល្អ; ហ្មត់ហ្មង; ភ្លឺត្រចះ, ត្រចង់; ត្រយង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោភគ្គ» មានន័យដូចម្ដេច ?

សោភគ្គ

មានន័យថា (មើលពាក្យ សៅភាគ្យ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោប៉ត្រោ» មានន័យដូចម្ដេច ?

សោប៉ត្រោ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សោត្រោ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោបាន» មានន័យដូចម្ដេច ?

សោបាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជណ្ដើរ; បង្អោង ( បា. ប្រើជា សោបាណ ក៏មាន; ព. កា. ឬ រ.ស. ); ព. កា. ថា
ឧទាហរណ៍៖ ស្ដេចស្ដែងទ្រង់បាន ឡើងតាមសោបាន ចូលថ្កានប្រាសាទ រាជកញ្ញា ប្រសើរស្អាងស្អាត សម្រាលព្រះបាទ ពុំឲ្យឮសូរ។

                     នាគសោបាន ជណ្ដើរមានរូបនាគ ( ជណ្ដើរនាគ )
ឧទាហរណ៍៖ លុះហែសពរាជា មកដល់នាមេរុដ្ឋាន មាននាគសោបាន គេបានយោងព្រះសពឡើង ។ តម្កល់លើបញ្ចា ដ៏ថ្លៃថ្លារុងរឿងថ្កើង មន្ត្រីសឹងកាន់គ្រឿង សក្ការៈថ្វាយព្រះសព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធនៈ» មានន័យដូចម្ដេច ?

សោធនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សោធន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធនី» មានន័យដូចម្ដេច ?

សោធនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝោ— ) អំបោស, ច្រាស; ប្រែង ( ព. កា. )។
ឧទាហរណ៍៖ គ្រានោះដូនជី កាន់សោធនី បោសទីក្បែរតូប ទីនោះមានផ្កា ធុំក្លិនក្រអូប ច្រមុះស្រងស្រូប ភ្លេចធម៌កម្មដ្ឋាន ។ ទន្ដសោធនី ស្ទន់ឬច្រាសសម្រាប់ដុសជម្រះធ្មេញ ។ វត្ថសោធនី ច្រាសឬប្រែងសម្រាប់ដុសជម្រះធូលីដែលប្រឡាក់សំពត់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធនអតីតភាព» មានន័យដូចម្ដេច ?

សោធនអតីតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សោធនដែលរដ្ឋបើកឱ្យមន្ត្រីភ្នាក់ងារ ធ្វើការបាន គ្រប់កំណត់ ៣០ ឆ្នាំ សោធនប្រភេទនេះគិតជា ៦០ភាគរយនៃបៀលៀងរបស់សាមីខ្លួននៅពេលនិវត្តន៍។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធនសមាមាត្រ» មានន័យដូចម្ដេច ?

សោធនសមាមាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សោធនបើកឱ្យមន្ត្រីភា្នក់ងារដែលធ្វើការ មិនបានគ្រប់កំណត់ ៣០ឆ្នាំ ហើយសុំទទួលនិវត្តន៍ ឬដែលរាជការ ដាក់ឱ្យទទួលនិវត្តន៍ទាំងបង្ខំ ដោយធ្វើការបានតែ ​២៥ឆ្នាំ ឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធនបាត់បង់សមត្ថភាពការងារ» មានន័យដូចម្ដេច ?

សោធនបាត់បង់សមត្ថភាពការងារ

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ប្រាក់ប្រចាំខែដែលរដ្ឋផ្ដល់ដល់អតីតយុទ្ធជនដែលបាត់បង់សមត្ថភាពការងារដោយសារជំងឺរុាំរ៉ៃ ចាស់ជរា គ្រោះថ្នាក់ផ្សេងៗ មិនគ្រប់លក្ខណៈជនពិការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធននិវត្ត» មានន័យដូចម្ដេច ?

សោធននិវត្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ប្រាក់ប្រចាំខែដែលរដ្ឋផ្តល់ដល់អតីតយុទ្ធជនចូលនិវត្តន៍ ដែលកំណត់ដោយច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោធន» មានន័យដូចម្ដេច ?

សោធន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សោធន; សំ. ឝោធន ) ការជម្រះ, ការលាងជម្រះ, ការសម្អាត, ការជម្រះឲ្យត្រឹមត្រូវ ។ សោធនកម្ម ឬ —កិច្ច ការធ្វើឲ្យជ្រះ, ឲ្យស្អាត ។ សោធនបត្រ ឬ —ប័ត្រ សន្លឹកប្រាប់ពាក្យខុសពាក្យត្រូវ ( សន្លឹកសៀវភៅដែលកែពាក្យខុសឲ្យទៅជាពាក្យត្រូវ )។ល។
ប្រាក់កាត់ពីបៀលៀងរបស់មន្រ្តីភ្នាក់ងារ ដែលនៅក្នុងសកម្មភាពទុកយកទៅបើកឱ្យវិញ នៅពេលទទួលនិវត្តន៍ ត្រាតែបាត់បង់ជីវិតទើបចែកតាមភាគ ឱ្យទៅបឋមភិរិយាទៀតប្រសិនបើនៅរស់ សោធនមានពីរប្រភេទ គឺសោធនអតីតភាពនឹងសោធនសមាមាត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោទរិយា» មានន័យដូចម្ដេច ?

សោទរិយា

មានន័យថា ( ម. ព. សោទរា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោទរិយ» មានន័យដូចម្ដេច ?

សោទរិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សោទរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោទរា» មានន័យដូចម្ដេច ?

សោទរា

មានន័យថា (មើលពាក្យ សោទរ ឬ សោទរិយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោទរ» មានន័យដូចម្ដេច ?

សោទរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សហ “ជាមួយ, រួមជាមួយ” > ស + ឧទរ ឬ ឧទរិយ “ពោះ, ផ្ទៃ”; សំ. សោទរ ឬសោទយ៌ ) បងប្រុសឬប្អូនប្រុសរួមឧទរមួយ, បងប្អូនប្រុសពោះមួយ ( ប្រើជា សោទរៈ ឬ សោទរិយៈ ក៏បាន; បើបងឬប្អូនស្រីជា សោទរា ឬ សោទរិយា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោទកបាយាស» មានន័យដូចម្ដេច ?

សោទកបាយាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) មើលក្នុងពាក្យ បាយាស។

តើពាក្យ «សោទក» មានន័យដូចម្ដេច ?

សោទក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវទឹក, ធ្នារទឹក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ស “ប្រកបដោយ” + ឧទក “ទឹក” ) ដែលមានទឹក។
ឧទាហរណ៍៖ ត្រពាំងសោទក (ព. កា.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោត្រោ» មានន័យដូចម្ដេច ?

សោត្រោ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់រឹងទាំងរលុងពេកមិនសមខ្លួនផងទៀត។
ឧទាហរណ៍៖ ពាក់អាវសោត្រោ, ស្លៀកខោសោប៉ត្រោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោត្ថិភាព» មានន័យដូចម្ដេច ?

សោត្ថិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សោត្ថិ + ភាវ; សំ. ស្វស្ដិ + ភាវ ) សុវត្ថិភាព។
ឧទាហរណ៍៖ បានត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសោត្ថិភាព, បានប្រកបដោយសោត្ថិភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោតា» មានន័យដូចម្ដេច ?

សោតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.សោត; សំ. ស្រោតស៑ ) ខ្សែទឹក ។ ព. ពុ. ឈ្មោះលោកុត្តរធម៌មួយគូ គឺមគ្គផលជាដើមខ្សែ ( ថ្នាក់មគ្គហៅ សោតាមគ្គ ឬ សោតាបត្តិមគ្គ, ថ្នាក់ផលហៅ សោតាផល ឬ សោតាបត្តិផល ) ។ សោតាបន្ន ( —ប័ន; បា. < សោត + អាបន្ន “បានលុះ, បានសម្រេច” ) អរិយបុគ្គលអ្នកបានសម្រេចលោកុត្តរធម៌ថ្នាក់សោតា ( បើស្ត្រីជា សោតាបន្នា )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោតពិនិត្យ» មានន័យដូចម្ដេច ?

សោតពិនិត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធីពិនិត្យអាការរោគ ដោយផ្ទៀងស្តាប់សន្ទុះជីពចរ នៅសួត និងបេះដូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោតប្បសាទ» មានន័យដូចម្ដេច ?

សោតប្បសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃទាំងឡាយ ដែលជាគ្រឿងនាំឱ្យត្រចៀកស្តាប់ ឮសូរសំឡេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោត» មានន័យដូចម្ដេច ?

សោត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រោត្រ ) ត្រចៀក ។ សោតទ្វារ ទ្វារត្រចៀក ( ត្រចៀកជាទ្វារចូលនៃសំឡេង ) ។ សោតប្បសាទ ( —ត័ប-ប៉ៈសាត ) ប្រសាទរបស់ត្រចៀក ។ សោតវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ ។ សោតសម្ផស្ស ( —សំ-ផស់ ) ការប៉ះពាល់សំឡេងដោយសោតប្បសាទ ( ម. ព. សម្ផស្ស ផង ) ។ សោតាយតនៈ ( —យ៉ៈតៈនៈ; បា. < សោត + អាយតន ) អាយតនៈ គឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង៦។ល។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ,ក៏ដោយ
ឧទាហរណ៍៖ សោតណា យ៉ាងណាក៏ដោយ : តាមតែសោតណាចុះ ! តាមតែយ៉ាងណាក៏ដោយចុះ !។

                      សោតសឹង ឬ សោតសឹងតែ សុទ្ធសឹង ឬ សុទ្ធសឹងតែ ។
ឧទាហរណ៍៖ សោតសឹងព្រៃស្បាត, សោតសឹងតែផ្លែខ្ចីៗ (ព.កា.) ។

                     សោតឯ ចំណែកឯ ។
ឧទាហរណ៍៖ សោតឯបងខ្ញុំក៏ដែរ…។

                    បើពុំនោះសោត បើមិនដូច្នោះទេ ។
ឧទាហរណ៍៖ បើពុំនោះសោតក្រែងតែគាត់មានធុរៈអ្វីជាទម្ងន់ ។

                   បើមិនទេសោត បើមិនមែនដូច្នោះទេ ។
ឧទាហរណ៍៖ បើមិនទេសោត ឲ្យហៅវាមកសួរចុះ! ។

                   ពុំនោះសោត មួយទៀត

ឧទាហរណ៍៖ ពុំនោះសោតត្រូវឲ្យដឹងដំណឹងទៅខ្ញុំបាន៥ថ្ងៃមុន ។

                  ពុំនោះសោតត្រូវឲ្យដឹងដំណឹងទៅខ្ញុំបាន៥ថ្ងៃមុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោណ្ឌី» មានន័យដូចម្ដេច ?

សោណ្ឌី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពួកសត្វ ដែលមានច្រមុះលយទៅជាប្រមោយ ដូចយ៉ាងដំរីទេ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោណ្ឌកូល» មានន័យដូចម្ដេច ?

សោណ្ឌកូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិដែលដុះពន្លកពីរ (ម.ព ទ្វិពីជបត្តជាតិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោដា» មានន័យដូចម្ដេច ?

សោដា

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សោហ៊ុយ ។
ឧទាហរណ៍៖ សោហ៊ុយសោដា សោហ៊ុយរាយរង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោចិ៍» មានន័យដូចម្ដេច ?

សោចិ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សោច )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោច» មានន័យដូចម្ដេច ?

សោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុចិ, ឧ > ឱ គឺ សុ > សោ; សំ. ឝុចិ “បរិសុទ្ធិ, សេចក្ដីស្អាត, ការហ្មត់ចត់ត្រឹមត្រូវ” ) ខ្មែរច្រើនប្រើពាក្យនេះជាសម្ដីសាមញ្ញ សំដៅន័យថា “ហេតុ, ការណ៍, ការខុសត្រូវ, ការសមនិងពុំសម, កិច្ចការរាក់ជ្រៅ” ដោយមានពាក្យបដិសេធថា “មិនដឹង, ពុំដឹង, ឥតដឹង” រៀងពីខាងដើមជាដរាប។
ឧទាហរណ៍៖ កុំជឿវា, វាឥតដឹងសោចអីទេ; អាក្មេងមិនដឹងសោច ! ; យី ! គាត់នេះ ឥតដឹងសោចិ៍អីសោះតែម្ដង ! ( ប្រើចំពោះតែជាសម្ដីទ្រគោះមើលងាយឬសិ្នទ្ធស្នាលឥតក្រែងខ្លាចចិត្តគ្នា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោគ្រោក» មានន័យដូចម្ដេច ?

សោគ្រោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រក់, កខ្វក់, គួរខ្ពើម។
ឧទាហរណ៍៖ ទីសោគ្រោក ( ប្រើជា សោកគ្រោក ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោគន្ធិកៈ» មានន័យដូចម្ដេច ?

សោគន្ធិកៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សោគន្ធិក ) ដែលមានក្លិនក្រអូប។
ឧទាហរណ៍៖ ផ្កាសោគន្ធិក ( ព. កា. ប្រើជា សោគន្ធិកា ក៏បាន ) ។ ប. សំ. សំខ្យាចំនួនមួយរយសែនអដដៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោគន្ធិកា» មានន័យដូចម្ដេច ?

សោគន្ធិកា

មានន័យថា (មើលពាក្យ សោគន្ធិកៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោគន្ធិក» មានន័យដូចម្ដេច ?

សោគន្ធិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សោគន្ធិកៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោក័ន្ដ» មានន័យដូចម្ដេច ?

សោក័ន្ត

មានន័យថា (មើលពាក្យ សក់ក័ន្ដ ឬ សក់កាន្ដ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកៀ» មានន័យដូចម្ដេច ?

សោកៀ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) គម្រក់ក្រៃពេក, ដែលមិនបានការសោះ, សោសិ។
ឧទាហរណ៍៖ គំនិតសោកៀ, របស់សោកៀ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកី» មានន័យដូចម្ដេច ?

សោកី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝោកិន៑ ) ដែលមានសោក ឬអ្នកដែលមានសោក; បើស្រ្តីជា សោកិនី ( ព. កា. )។
ឧទាហរណ៍៖ បុរសសោកី និងសោកិនី ស្ត្រីក្នុងលោកា តែងគេចពុំផុត ពីកាមតណ្ហា ក្នុងជាតិណាៗ ក៏មានសោកស្ដាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝោកិន៑ ) ដែលមានសោក ឬអ្នកដែលមានសោក; បើស្រ្តីជា សោកិនី ( ព. កា. )។
ឧទាហរណ៍៖ បុរសសោកី និងសោកិនី ស្ត្រីក្នុងលោកា តែងគេចពុំផុត ពីកាមតណ្ហា ក្នុងជាតិណាៗ ក៏មានសោកស្ដាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកិនី» មានន័យដូចម្ដេច ?

សោកិនី

មានន័យថា (មើលពាក្យ សោកី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកាន្ដ» មានន័យដូចម្ដេច ?

សោកាន្ដ

មានន័យថា (ម. ព. សក់ក័ន្ដ ឬ សក់កាន្ដ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកា» មានន័យដូចម្ដេច ?

សោកា

មានន័យថា ( ម. ព. សោក ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកម៉ោក» មានន័យដូចម្ដេច ?

សោកម៉ោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សោកមម៉ោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកមម៉ោក» មានន័យដូចម្ដេច ?

សោកមម៉ោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រុបទ្រុលសុកមម៉ុក ( ច្រើនប្រើ សោកម៉ោក ជាង )។
ឧទាហរណ៍៖ ព្រៃសោកម៉ោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖