Posted on Leave a comment

តើពាក្យ «ស៊ី» មានន័យដូចម្ដេច ?

ស៊ី

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) បរិភោគភោជនាហារ ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ ( ខ្មែរបុរាណប្រើ ស្វោយ ); សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្ត្រីធំថា ពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ
ឧទាហរណ៍៖ មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី ( បុរាណថា ឆី ) ; ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ ។

                      ស៊ីជំនោរ ឬស៊ីបញ្ជោរ ឡើងបញ្ជោរ ។
ឧទាហរណ៍៖ មនុស្សស៊ីជំនោរ ។

                      ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ ដែលមានបាតជ្រៅ(ចំពោះតែនាវា)
ឧទាហរណ៍៖ ទូកស៊ីជម្រៅ (ព.ផ្ទ. ស៊ីរាក់ ឬ ស៊ីទឹករាក់) ។

                     ស៊ីឈ្នួល ធ្វើការយកឈ្នួល, ទទួលជួលឲ្យគេ ។ ស៊ីតូច ចាយវាយតូច ឬស៊ីម្ហូបតិចមុខ (ព.ផ្ទ. ស៊ីធំ) ។ ស៊ីថោក យកតម្លៃថោក, យកថ្លៃតិច(ព.ផ្ទ. ស៊ីថ្លៃ) ។ ស៊ីថ្លៃ យកថ្លៃច្រើន (ព.ផ្ទ. ស៊ីថោក) ។ ស៊ីទម្លាក់ ឬស៊ីយាងយាវ និយាយពីទូកងមាឌរឹង បានតែអុំទម្លាក់ច្រវាឲ្យយាងយាវមួយៗទើបលឿន ។
ឧទាហរណ៍៖ ទូកនេះស៊ីទម្លាក់ អុំសាប់មិនលឿនទេ(ព.ផ្ទ. ស៊ីសាប់) ។

                      ស៊ីធំ ស៊ីម្ហូបច្រើនមុខឬចាយវាយធំ(ព.ផ្ទ.ស៊ីតូច) ។ ស៊ីនុយ ត្របាក់នុយ,លេបនុយ ។ ព.ប្រ. ស៊ីសំណូក ។ ស៊ីនៅមុខ បំបាត់យកនៅមុខ ឬលួចនៅមុខ ។ ស៊ីប្រាក់ ឬស៊ីប្រាក់កាស បំបាត់ប្រាក់ (មានបំបាត់ប្រាក់រាជការជាដើម) ឬយកប្រាក់សំណូក។ ស៊ីប្រាក់ខែ បានប្រាក់ដែលត្រូវបើកតាមកំណត់ពេញរៀងរាល់ខែ (មាសិក) ។ ស៊ីប្រាក់ថ្ងៃ បានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃដែលធ្វើការ (ទិនិក) ។ ស៊ីប្រាក់រ៉ឺត្រែត, ស៊ីរ៉ឺត្រែត ឬ ស៊ីប្រាក់កម្រៃ បានប្រាក់ដែលខ្លួនអ្នករាជការចាស់ត្រូវបានរៀងរាល់ខែ( ដោយមិនបាច់ធ្វើរាជការ គឺចូលនិវត្តន៍ ) ។ ស៊ីប្រេង,បង្អស់ប្រេង,ចុះប្រេង រថយន្ដអ្នក ស៊ីប្រេងតិចជាងរបស់ខ្ញុំ ។ ស៊ីផឹក ស៊ីផងផឹកស្រាផង ។ ស៊ីផេះ! ឬស៊ីតែផេះ! ( ព. សា. ) គ្មានអ្វីស៊ី ( ម. ព. ផេះ ផង ) ។ ស៊ីផ្ដាច់ស្រុក យកប្រយោជន៍បានពីស្រុកមួយទាំងមូល។ ព. ប្រ. លេងឈ្នះកាយយកគ្រាប់ទាំងអស់ពីក្នុងរន្ធមិនឲ្យអ្នកម្ខាងដើរផងបាន(ក្នុងល្បែងបាយខុំ) ។ ស៊ីផ្លែត្នោត ត្រូវគេបញ្ឆោតឬចាញ់បោកគេ ។ ស៊ីផ្អែម ស៊ីចំណីផ្អែម ។ ព. ប្រ. រកបានដោយងាយៗ, មានចំណេញងាយៗ, ងាយបានប្រាក់ ។ ស៊ីពីក្រោយខ្នង យកបានពីក្រោយខ្នង ឬបំបាត់យកបានមិនឲ្យដឹងខ្លួន។ ស៊ីពីមុខ យកបានពីមុខឬបំបាត់យកពីមុខ ។ ស៊ីព្រោះលោះកម្លាំង មិនធ្វើការនឿយហត់ព្រមទាំងបានសុខស្រួលដោយសារកូនឬកូនសិស្សចិញ្ចឹមរក្សា ។ ស៊ីម៉ង់ ស៊ីក្នុងមួយរន្ធបានតែគ្រាប់មួយម៉ង់ៗ (ក្នុងល្បែងបាយខុំ) ។ ព. ប្រ. គួរនឹងបានច្រើន បែរជាបានតែមួយគត់ឬគួរនឹងបានចំណែកច្រើនទៅជាបានតែមួយចំណែក ។ ស៊ីមិនមុត ធ្វើការមិនកើតឬយកប្រយោជន៍មិនបាន ។ ស៊ីមួយចំហៀងស្រុក បានប្រយោជន៍ពីក្នុងស្រុកចំនួនពាក់កណ្ដាល ។ព. ប្រ. លេងឈ្នះកាយយកគ្រាប់ពីប៉ែកខាងគេអស់ទាំង៥រន្ធ ( ក្នុងល្បែងបាយខុំ ) ។ ស៊ីមេកូន យកទាំងមេទាំងកូន ឬ យកទាំងម្ដាយទាំងកូន ។ ព. ប្រ. ស៊ីម្ដងពីររន្ធ ( ល្បែងបាយខុំ ) ។ ស៊ីរាក់ ឬ ស៊ីទឹករាក់ ដែលមានបាតរាក់ ( ចំពោះតែនាវា )
ឧទាហរណ៍៖ ទូកស៊ីរាក់ (ព. ផ្ទ. ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ) ។

                    ស៊ីរះសងខាង ចេះរេបែរលៃលកយកប្រយោជន៍ឲ្យបានពីមនុស្សទាំងពីរខាង ។ព. ទ. បុ. នាងតីស្មាគាង ស៊ីរះសងខាងមិនឲ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឲ្យអាក់អន់ចិត្តមកលើខ្លួនផង ឲ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រី ម្នាក់ឈ្មោះ តី ដែលមានប្ដីពីរចេះផ្គាប់ចិត្តប្ដីទាំងពីរនាក់មិនឲ្យអាក់អន់ ។ ស៊ីវេលា អស់វេលា,ខាតវេលា
ឧទាហរណ៍៖ ស៊ីរះសងខាង ចេះរេបែរលៃលកយកប្រយោជន៍ឲ្យបានពីមនុស្សទាំងពីរខាង ។ព. ទ. បុ. នាងតីស្មាគាង ស៊ីរះសងខាងមិនឲ្យឃ្នើសចិត្ត និយាយពីអ្នកដែលចេះផ្គាប់ចិត្តមនុស្សទាំងពីរខាង ដែលទាស់អធ្យាស្រ័យគ្នា មិនឲ្យអាក់អន់ចិត្តមកលើខ្លួនផង ឲ្យកើតប្រយោជន៍មកលើខ្លួនផង ដូចជាស្រី ម្នាក់ឈ្មោះ តី ដែលមានប្ដីពីរចេះផ្គាប់ចិត្តប្ដីទាំងពីរនាក់មិនឲ្យអាក់អន់ ។ ស៊ីវេលា អស់វេលា,ខាតវេលា

                      ស៊ីសាច់ បរិភោគសាច់ ។ ព. ប្រ. ខឹងខ្លាំង, ខឹងខ្លាំងស្ទើរហ៊ានស៊ីសាច់
ឧទាហរណ៍៖ ខឹងស៊ីសាច់ ។

                     ស៊ីសាច់ខ្នង (ព. ប្រ.) ស៊ីសំណូក ។ ស៊ីសាប់ និយាយពីទូក-ងមាឌទន់បានតែអុំសាប់ឲ្យញាប់ច្រវាទើបលឿន
ឧទាហរណ៍៖ ទូកនេះស៊ីសាប់ អុំយាងយាវមិនលឿនទេ ( ព. ផ្ទ. ស៊ីទម្លាក់ ឬ ស៊ីយាងយាវ ) ។

                   ស៊ីសោហ៊ុយ ចុះសោហ៊ុយ, ត្រូវចាយប្រាក់តាមការប្រកប ។

ឧទាហរណ៍៖ ការនុះមិនស៊ីសោហ៊ុយច្រើនប៉ុន្មានទេ ។

                  ស៊ីចាយ ចាយវាយស៊ីផឹកតាមតែប្រទះ ។ ស៊ីចុក(ព.សា.) ស៊ីស្លាចុកថ្នាំ; ចិញ្ចឹមជីវិតតាមប្រក្រតី ។ ស៊ីចុកបុកទំពា (ព.សា.) ស៊ីចាយអស់គង់ជាមួយគ្នា, អត់ឃ្លានមានស៊ីជាមួយគ្នា ។ ស៊ីចំណេញ យកចំណេញ។ ស៊ីជី ចាប់យកជាតិជី,ស្រូបយកជាតិជី ។

ឧទាហរណ៍៖ ដីស៊ីជី។

                   ស៊ីជើង កាត់សាច់ចង្វែកម្រាមជើង

ឧទាហរណ៍៖ ទឹកស៊ីជើង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សី អ. ថ. ស៊ី៎ ) ព័ណ៌, សម្បុរ ។ ស៊ីនួន ( ស. សីន្វល អ. ថ. ស៊ី៎នួន ) សម្បុរ-សលាយលឿងខ្ចីបន្តិចៗ, សម្បុរ-សលឿងខ្ចីប៉ផូរ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ិន្ធ» មានន័យដូចម្ដេច ?

ស៊ិន្ធ

មានន័យថា (មើលក្នុងពាក្យ សិន្ធុ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ិន្ទ» មានន័យដូចម្ដេច ?

ស៊ិន្ទ

មានន័យថា (មើលក្នុងពាក្យ សិន្ធុ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ិនសែ» មានន័យដូចម្ដេច ?

ស៊ិនសែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) គ្រូ; គ្រូបង្រៀន ( ខ្មែរច្រើនហៅក្លាយជា ចិនសែ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ាំស៊ន» មានន័យដូចម្ដេច ?

ស៊ាំស៊ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ទ្រាំ + ទ្រ្ចន អ. ថ. សាំ + សន “សាំត្រួតដដែលៗ” ឬ ទ្រាំទ្រាក អ. ថ. សាំសាក “ថែមៗដដែលៗ” ) សាំផ្ទួនដដែលៗ, ច្រំដែល, ចែប៉ប្រែ។
ឧទាហរណ៍៖ និយាយស៊ាំស៊ន; សម្ដីស៊ាំស៊ន ( ម. ព. សាំ និង ស៊ន ផង )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ទ្រាំ + ទ្រ្ចន អ. ថ. សាំ + សន “សាំត្រួតដដែលៗ” ឬ ទ្រាំទ្រាក អ. ថ. សាំសាក “ថែមៗដដែលៗ” ) សាំផ្ទួនដដែលៗ, ច្រំដែល, ចែប៉ប្រែ។
ឧទាហរណ៍៖ និយាយស៊ាំស៊ន; សម្ដីស៊ាំស៊ន ( ម. ព. សាំ និង ស៊ន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ាំទាំ» មានន័យដូចម្ដេច ?

ស៊ាំទាំ

មានន័យថា ( ម. ព. សាំទាំ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ាំ» មានន័យដូចម្ដេច ?

ស៊ាំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អាចប្រព្រឹត្តទៅបាន ព្រោះការថ្នឹក, មានដំណើរថ្នឹក។
ឧទាហរណ៍៖ ស៊ាំចិត្ត, ស៊ាំកម្លាំង, ស៊ាំសាច់។

                     ស៊ប់ស៊ាំ ( ម. ព. ស៊ប់ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថ្នឹក។
ឧទាហរណ៍៖ ចិត្តស៊ាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊សគ្រលស» មានន័យដូចម្ដេច ?

ស៊សគ្រលស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្គងឥតគួរឥតសម, ច្រឡោះបោះ; តោសម៉ោស ឬតោសមម៉ោស។
ឧទាហរណ៍៖ សម្ដីស៊សគ្រលស, ឫកស៊សគ្រលស; និយាយស៊សគ្រលស, ធ្វើការស៊សគ្រលស។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឆ្គងឥតគួរឥតសម, ច្រឡោះបោះ; តោសម៉ោស ឬតោសមម៉ោស។
ឧទាហរណ៍៖ សម្ដីស៊សគ្រលស, ឫកស៊សគ្រលស; និយាយស៊សគ្រលស, ធ្វើការស៊សគ្រលស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊យ» មានន័យដូចម្ដេច ?

ស៊យ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ចិ. សួយ ) មិនប្រទះលាភ, ឃ្វាងលាភ; មិនសមបំណង; មោឃៈ, ឃែត, ឥតបានអ្វី។
ឧទាហរណ៍៖ ខ្ញុំស៊យទទេ ។ ព. ផ្ទ. ហេង គុ. ។ ស៊យដំណើរឃ្វាងដំណើរ។

                     កៀសកៀរប្រមុំឬពង្រាបសក់បួងដោយស៊យឲ្យរៀបរយស្រួល។
ឧទាហរណ៍៖ ស៊យសក់, ស៊យផ្នួងសក់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានស្រដៀងនឹងស្នៀតសក់ ធ្វើដោយមាស, ប្រាក់, ទង់ហ៊្វា, ទង់ដែង, ស្ពាន់, ស្នែងជាដើម សម្រាប់កៀសកៀរប្រមុំឬពង្រាបសក់បួងឬកួចផ្នួងសក់។

ឧទាហរណ៍៖ សៀតស៊យនៅផ្នួងសក់ (សម្រាប់ស្ត្រីដែលទុកសក់បួង)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ចិ. សួយ ) មិនប្រទះលាភ, ឃ្វាងលាភ; មិនសមបំណង; មោឃៈ, ឃែត, ឥតបានអ្វី។
ឧទាហរណ៍៖ ខ្ញុំស៊យទទេ ។ ព. ផ្ទ. ហេង គុ. ។ ស៊យដំណើរឃ្វាងដំណើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ប់» មានន័យដូចម្ដេច ?

ស៊ប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់
ឧទាហរណ៍៖ ស៊ប់ចិត្ត; ចុះចិត្តស៊ប់, ជឿស៊ប់, ចូលស៊ប់; តាំងស៊ប់។

                      ស៊ប់សួន ស៊ប់មាំ; ទៀងទាត់ប្រាកដ, ឥតប្រែប្រួល ។
ឧទាហរណ៍៖ ដាក់ឲ្យស៊ប់សួន ។

                      ស៊ប់ស៊ាំ ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម ។

តើពាក្យ «ស៊ន» មានន័យដូចម្ដេច ?

ស៊ន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជ្ច៍ន ឬ ទ្រ្ចន អ. ថ. សន់ ) តម្រួតលើគ្នា, ដាក់តម្រួតបន្ទើតលើគ្នា ។
ឧទាហរណ៍៖ រៀបសម្រាប់មួយតុស៊ន ចានពីរជាន់ មួយតុទៀតស៊នចានបីជាន់។

                       ស្ទួន, ស្ទួនគ្នា, ផ្ទួនលើគ្នា​។
ឧទាហរណ៍៖ ស៊នដំណើរ, ស៊នសម្ដី, ស៊នគំនិត ។ ម. ព. ផ្ទួន ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ង» មានន័យដូចម្ដេច ?

ស៊ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលហ៊ុមព្រួលបញ្ចូលត្រី, បង្ខាំងត្រី
ឧទាហរណ៍៖ ចាប់ត្រីក្នុងស៊ង។

                     ច្រកឬប្រហប់មានសណ្ឋានជាទ្វារជ្រលមឬជ្រៅ ។
ឧទាហរណ៍៖ ចូលតាមស៊ង ។

                    កញ្ចប់ធ្វើដោយស្លឹកចេកស្រស់ជាដើមមានសណ្ឋានជ្រលមមានស្រទាប់ហូតទាញចេញបាន សម្រាប់ដាក់ស្លាបារី
ឧទាហរណ៍៖ ស៊ងស្លា, មាន ២ បែបគឺ ស៊ងតូច ស៊ងដាក់ម្លូបៀកនិងស្លាចំណិត, ថ្នាំឬមានបារីផង; ស៊ងធំ ស៊ងដាក់ស្លឹកម្លូព្រមទាំងកំបោរ, ស្លាជ្វា, ស្លា, ថ្នាំ ។

                     ចួនធ្វើដោយមាស ប្រាក់, ស្ពាន់ មានសណ្ឋានជ្រលមដែរ តែឥតស្រទាប់ឬថតហូតទេ សម្រាប់ដាក់ម្លូឬបារី ។
ឧទាហរណ៍៖ ស៊ងមាស, ស៊ងប្រាក់, ស៊ងស្ពាន់ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុពណ៌កោស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊កសៀត» មានន័យដូចម្ដេច ?

ស៊កសៀត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ស្ច់ស្យើត អ. ថ. សសៀត ) ញុះញង់, និយាយអុជអាល, និយាយញុះឲ្យគេបែកបាក់គ្នា ។ ជ្រៀតជ្រែក ឬសបសម្ដីឲ្យទាល់នៅស្ងៀម ។ ពាក្យស៊កសៀត ពាក្យញុះញង់; ពាក្យសបឲ្យទាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៊ក» មានន័យដូចម្ដេច ?

ស៊ក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហកបញ្ចូល; ដាក់សៀតឬបញ្រ្ជកឲ្យជាប់នៅ ឬក៏ឲ្យទើរនៅ
ឧទាហរណ៍៖ ស៊កបន្លួញក្នុងដំណាប់, ស៊ករនុកទ្វារ, ស៊កក្រដាសក្រោមពូក។

                      ព. ប្រ. លូកសម្ដី សបសម្ដីឲ្យទាល់ ។
ឧទាហរណ៍៖ ស៊កតែ ១ ម៉ាត់ទៅបាត់មាត់ដូចគេចុក ។

                     ស៊ករូប ( សព្ទអារក្ស ) ចូលរូបឬគ្របរូប, ជាន់រូប ( ខ្មោចចូល )
ឧទាហរណ៍៖ អស់លោកស៊ករូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស៉្បុល» មានន័យដូចម្ដេច ?

ស៉្បុល

មានន័យថា ( ម. ព. ស៉្បុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សះ» មានន័យដូចម្ដេច ?

សះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាដំបៅ, បាត់ដំបៅ។
ឧទាហរណ៍៖ ដំបៅសះ, សះដំបៅ។

                     សះជា ឬសះសា ជានឹងគ្នា, លែងខឹងប្រកាន់គ្នា, លែងទាស់គ្នា ។ សះស្បើយ បាត់ឈឺស្រឡះ, ជាស្រឡះពីជំងឺ, ជាស្មោះស្មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឱក» មានន័យដូចម្ដេច ?

សំឱក

មានន័យថា ( ម. ព. សំអោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឫទ្ធី» មានន័យដូចម្ដេច ?

សំឫទ្ធី

មានន័យថា ( ម. ព. សំរឹទ្ធី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឫទ្ធិ» មានន័យដូចម្ដេច ?

សំឫទ្ធិ

មានន័យថា ( ម. ព. សំឫទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឫទ្ធ» មានន័យដូចម្ដេច ?

សំឫទ្ធ

មានន័យថា (មើលពាក្យ សំរឹទ្ធ ឬ សំរឹទ្ធិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឥត» មានន័យដូចម្ដេច ?

សំឥត

មានន័យថា ( ម. ព. សំអិត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអោក» មានន័យដូចម្ដេច ?

សំអោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធំ, ធាត់, ថ្លោសរាងស្រគុក។
ឧទាហរណ៍៖ ធំសំអោក, ពោះសំអោក, ដុះពោះសំអោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអែល» មានន័យដូចម្ដេច ?

សំអែល

មានន័យថា ( ម. ព. សម្អែល ឬ សំអ៊ែល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអែក» មានន័យដូចម្ដេច ?

សំអែក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សំអោក។
ឧទាហរណ៍៖ ដុះពោះសំអែកសំអោក ដុះពោះសំអោកមិនសមរម្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអេក» មានន័យដូចម្ដេច ?

សំអេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្អេក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអុះ» មានន័យដូចម្ដេច ?

សំអុះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំហុយត្រីស្រស់ល្អិតៗ ដែលផ្សំគ្រឿងស្រេច។
ឧទាហរណ៍៖ សំអុះត្រីបណ្ដូលល្ពៅ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រីស្រស់ល្អិតៗដែលផ្សំគ្រឿងស្រដៀងនឹងប្រហិតតែឥតម្សៅ ចម្អិនដោយចំហុយ។
ឧទាហរណ៍៖ សំអុះចង្វាមូល, ត្រីសំអុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអុយ» មានន័យដូចម្ដេច ?

សំអុយ

មានន័យថា ( ម. ព. សម្អុយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអិត» មានន័យដូចម្ដេច ?

សំអិត

មានន័យថា ( ម. ព. សម្អិត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអាត» មានន័យដូចម្ដេច ?

សំអាត

មានន័យថា ( ម. ព. សម្អាត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអាងនៃបទល្មើស» មានន័យដូចម្ដេច ?

សំអាងនៃបទល្មើស

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា បទល្មើសឧក្រិដ្ឋ ឬបទល្មើសមជ្ឈិម ទោះជាបានប្រព្រឹត្តនៅក្រៅប្រទេស ដែលផលទទួលបានពីបទ-ល្មើសទាំងនេះ អាចក្លាយជាកម្មវត្ថុនៃការសម្អាតប្រាក់ ដូចបានកំណត់នៅក្នុងកថាខណ្ឌ (ក) នៃមាត្រា៣ នៃច្បាប់នេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអាង» មានន័យដូចម្ដេច ?

សំអាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្អាង )។

                        ដំណើរឬរបស់ដែលគួរអាងដល់, ភ័ស្តុតាង, តឹកតាង
ឧទាហរណ៍៖ សឹងមានរបស់នេះជាសំអាង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាគ្រឿងអាងដល់។
ឧទាហរណ៍៖ ពាក្យសំអាង ( ម. ប្រ., ច្រ. ប្រ. ពាក្យអាង ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអប់ពុត» មានន័យដូចម្ដេច ?

សំអប់ពុត

មានន័យថា ( ម. ព. សម្អប់ពុត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអប់» មានន័យដូចម្ដេច ?

សំអប់

មានន័យថា ( ម. ព. សម្អប់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំអក» មានន័យដូចម្ដេច ?

សំអក

មានន័យថា ( ម. ព. សម្អក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡែះ» មានន័យដូចម្ដេច ?

សំឡែះ

មានន័យថា ( ម. ព. សំឡេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡេះ» មានន័យដូចម្ដេច ?

សំឡេះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អារ-ក ឬ ចាក់កបន្តិចម្ដងៗ យឺតៗ ឲ្យស្លាប់។
ឧទាហរណ៍៖ សំឡេះមាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡេងល្មម» មានន័យដូចម្ដេច ?

សំឡេងល្មម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (តន្រ្តី) សំឡេងតន្ត្រីដែលមិនខ្លាំងមិនខ្សោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡេងមានប្រៀប» មានន័យដូចម្ដេច ?

សំឡេងមានប្រៀប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំឡេងកាត់សាញ សំឡេងមានឧត្តមានុភាព ឬអតិភារភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡេងតន្ត្រី» មានន័យដូចម្ដេច ?

សំឡេងតន្ត្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំឡេងច្រៀងបន្ទរតាមបទភ្លេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡេង» មានន័យដូចម្ដេច ?

សំឡេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ។
ឧទាហរណ៍៖ សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ —ក្រឳ សំឡេងលាន់ឮវ៉ៅគ្រលួច ។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេងស្អា សំឡេងគគ្រាតមិនស្អាត។ល។

                  សូរស័ព្ទដែលចេញពីសួតមកតាមប្រហោងមាត់ កាបញ្ចេញដោយសន្លឹកឆ្នោត។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសុរសៀង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡី» មានន័យដូចម្ដេច ?

សំឡី

មានន័យថា ( ម. ព. សម្លី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំឡាញ» មានន័យដូចម្ដេច ?

សំឡាញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ទាញបង្អើលសត្វមិនឲ្យហ៊ានមកស៊ីផ្លែឈើជាដើម។
ឧទាហរណ៍៖ ទាញខ្សែសំឡាញបង្អើលសត្វមិនឲ្យមកស៊ីផ្លែឈើជាដំណាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំហារិម—» មានន័យដូចម្ដេច ?

សំហារិម—

មានន័យថា ( ម. ព. សំហារិម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំហារិម» មានន័យដូចម្ដេច ?

សំហារិម

មានន័យថា ( ម. ព. សង្ហារិម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំស្ក្រឹត» មានន័យដូចម្ដេច ?

សំស្ក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សំស្ក្ឫត “ពាក្យសម្រិតសម្រាំង, ភាសាសម្រាំង”, ឫ > រឹ; បា. សក្កដ ) ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្ក្រឹតក្លាយជាមតភាសា ( ភាសាស្លាប់ ) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ ( ប្រើខ្លះបន្តិចបន្តួច ), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់។
ឧទាហរណ៍៖ ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសា របៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ ( ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំស្ការ» មានន័យដូចម្ដេច ?

សំស្ការ

មានន័យថា (មើលពាក្យ សង្ការ ន.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសែ» មានន័យដូចម្ដេច ?

សំសែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងសស្ត្រាមួយប្រភេទ មានមុខទាំងពីរខាង ចុងស្រួចរលែម ទ្រង់ទ្រាយផ្លែស្រដៀងនឹងលំពែង តែមានទ្រនុងចំកណ្ដាលទាំងពីរខាង ដងខ្លី។
ឧទាហរណ៍៖ សំសែជាសស្ត្រា រាប់ចូលក្នុងយុទ្ធភណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសេទជៈ» មានន័យដូចម្ដេច ?

សំសេទជៈ

មានន័យថា ( ម. ព. សំសេទជ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសេទជ» មានន័យដូចម្ដេច ?

សំសេទជ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. —ជ; សំ. សំស្វេទជ ) ដែលកើតពីញើសក្អែល។ សំសេទជសត្ត ឬ សំសេ្វទជសត្វ សត្វដែលកើតពីញើសក្អែលឬពីទីដែលស្មោកគ្រោកអាប់អួ។
ឧទាហរណ៍៖ ចៃ, សង្កើច,… ជាសំសេទជសត្ត ( ម. ព. សេទជ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសារៈ» មានន័យដូចម្ដេច ?

សំសារៈ

មានន័យថា ដូចគ្នានឹង សង្សារ ( ម. ប្រ., ច្រ. ប្រ. សង្សារ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសារ» មានន័យដូចម្ដេច ?

សំសារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សំសារៈ )។
ឈ្មោះក្រូចមួយប្រភេទ ពួកក្រូចចងសក់។
ឧទាហរណ៍៖ ក្រូចសំសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសយត្ថវាចក» មានន័យដូចម្ដេច ?

សំសយត្ថវាចក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វាចក ) និបាតសព្ទប្រាប់សេចក្តីសង្ស័យ, ប្រាប់សេចក្តីឆ្ងល់។
ឧទាហរណ៍៖ ឬ?, ដែរឬ? , អ្វី? , ដែរឬអ្វី? , ទេដឹង? , ទេដឹងឬ? , . . . ជាសំសយត្ថវាចក ( ព. វ. ) ហៅ សំសយត្ថនិបាត ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសយត្ថនិបាត» មានន័យដូចម្ដេច ?

សំសយត្ថនិបាត

មានន័យថា (មើលពាក្យសំសយត្ថវាចកៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំសន្ទនា» មានន័យដូចម្ដេច ?

សំសន្ទនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជួបនិយាយគ្នាពីកិច្ចការផ្សេងៗ។ ( ម. ព. សន្ទនា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវេជនីយ» មានន័យដូចម្ដេច ?

សំវេជនីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលគួរសង្វេគ។ សំវេជនីយដ្ឋាន ទីដែលគួរឲ្យកើតសង្វេគ ។ សំវេជនីយទស្សនីយដ្ឋាន ( —ទ័ស-សៈនីយ៉័ត-ឋាន ) ទីដែលគួរទៅមើល ( លុះបានឃើញ ) គួរឲ្យកើតសង្វេគ គឺទីដំណែលរបស់បុគ្គលដែលគួរគោរព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវេគ» មានន័យដូចម្ដេច ?

សំវេគ

មានន័យថា ( ម. ព. សង្វេគ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវិធានវត្ថុ» មានន័យដូចម្ដេច ?

សំវិធានវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលដាក់ទុកសម្រាប់បំពេញសេចក្តីត្រូវការ ឬជាចាំបាច់ ប្រាក់ដែលដាក់តម្កល់ទុកជាគ្រឿងបញ្ចាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវិធានការ» មានន័យដូចម្ដេច ?

សំវិធានការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ចែងទុក ការបម្រុងទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវាសនាសនា» មានន័យដូចម្ដេច ?

សំវាសនាសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) មើលក្នុងពាក្យ នាសនង្គ ( ព. វិ. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវាស» មានន័យដូចម្ដេច ?

សំវាស

មានន័យថា ( មើលក្នុងពាក្យ សង្វាស ឬ សំវាស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវាទ» មានន័យដូចម្ដេច ?

សំវាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនិយាយសាសង ឆ្លើយឆ្លងគ្នា រវាងមនុស្សពីរ ឬច្រើននាក់ ការសាសងរវាងតួរបាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវរី» មានន័យដូចម្ដេច ?

សំវរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝវ៌រី ឬ ឝត្វរី ) រាត្រី, យប់ ( ព. កា. )។ សំវរីកាល ពេលយប់ ។ សំវរីចរ រត្តិចរ ឬរាត្រីចរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំវរ» មានន័យដូចម្ដេច ?

សំវរ

មានន័យថា ( ម. ព. សង្វរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំលៀង» មានន័យដូចម្ដេច ?

សំលៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់សស្ត្រាសង្កត់មុខដុះលើថ្មរឿយៗ ឲ្យមានមុខមុត។
ឧទាហរណ៍៖ សំលៀងកាំបិត ។ សំលៀងមាត់ចាំ ( ព. ប្រ. ) ប្រុងមាត់ចាំនិយាយឬចាំឆ្លើយជាដើម ។ ថ្មសំលៀង ថ្មសម្រាប់សំលៀងសស្ត្រាមានកាំបិតជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរោងស្វា» មានន័យដូចម្ដេច ?

សំរោងស្វា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ព្រឹក្សមួយប្រភេទកំពស់ 15-20ម ដុះក្នុងព្រៃធំ និងព្រៃល្បោះ នៃ ទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ឈើសម្រាប់សង់ផ្ទះគ្រាប់ ជាថ្នាំធ្វើឱ្យនោមច្រើន។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរោងភ្នំ» មានន័យដូចម្ដេច ?

សំរោងភ្នំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លិព្រឹក្សមួយពួកកំពស់ ២-៤ម ពេលខ្លះស្ទើវារដុះក្នុងព្រៃធំ ឬ ព្រៃល្បោះជិតមាត់ទឹកនៃទ្វីបអាស៊ីក្តៅ ច្រើនមានដុះលើភ្នំបូកគោ។ គេនិយមដាំ សំរោងភ្នំ ជាលំអក្នុងប្រទេសក្តៅ និងត្រជាក់មធ្យម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរោងប្រេង» មានន័យដូចម្ដេច ?

សំរោងប្រេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ព្រឹក្សម្យ៉ាងកំពស់ 10-13ម ដុះក្នុងព្រៃស្រោង នៃឥណ្ឌូចិនក្នុង ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងហ្វីលីពីន។ គ្រាប់អាចលីងបរិភោគបាន។ ឈើសម្រាប់សង់ផ្ទះ។ គ្រាប់គេច្រើនប្រើធ្វើជាសាប៊ូ ឬសម្រាប់ឱ្យក្មេងលេងបាយខុំ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរោងធំ» មានន័យដូចម្ដេច ?

សំរោងធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សម្យ៉ាងកំពស់ 8-20ម ដុះក្នុងព្រៃធំលើដីទំនាប ឬលើភ្នំ តូចៗនៅអាស៊ីអាគ្នេយ៍។ គ្រាប់អាចបរិភោគបាន។ សំបកសម្រាប់វេញធ្វើខ្សែពួរ។ ឈើល្អប្រណិត គេប្រើធ្វើគ្រឿងផ្ទះ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរោង» មានន័យដូចម្ដេច ?

សំរោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទផ្កាមានក្លិនស្អុយ, គ្រាប់ផ្លែប្រើស្លប្រេងបាន។
ឧទាហរណ៍៖ ប្រេងសំរោង។

                  ពិធីមួយប្រភេទជាឧបកិច្ចឲ្យស្ត្រីមានគ័ភ៌តាំងនៅល្អ ( ប្រើចំពោះតែជាមួយនឹងពាក្យ ចង )។
ឧទាហរណ៍៖ រៀបពិធីចងសំរោង ( ទំនៀមក្សត្រិយ៍ )។

                    “ចុល្លព្រឹក្ស ឬព្រឹក្សតូចកំពស់ 7-15ម ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃ ទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ គេនិយមដាំនៅក្នុងទីក្រុង ជារុក្ខជាតិលំអវិថីនានា និងសួនសាធារណៈ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរែ» មានន័យដូចម្ដេច ?

សំរែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិមនុស្សអ្នកព្រៃពួកមួយកើតនៅក្នុងកម្ពុជរដ្ឋ។
ឧទាហរណ៍៖ ពួកកួយ, រដែ, សំរែ, ជង, ព្នង, ស្ទៀង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរឆ្នូតខ្មៅវែងៗ។
ឧទាហរណ៍៖ ឆ្កែសំរែ, សម្បុរសំរែ; មេសំរែ, អាសំរែ ( ឆ្កែ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរេច, ដីការសំរេច» មានន័យដូចម្ដេច ?

សំរេច, ដីការសំរេច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អត្ថបទជាផ្លូវការ ដែលមន្រ្តីប្រភេទខ្លះ មានចៅហ្វាយខេត្តជាដើម ធ្វើឡើងដើម្បីសម្រេចពីវិធានការផ្សេងៗ ជាប្រយោជន៍ដល់ការត្រួតត្រា (ម.ព ដីកាផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរៀម» មានន័យដូចម្ដេច ?

សំរៀម

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សន្សឹមៗ ។
ឧទាហរណ៍៖ ដើរសំរៀមៗ, បរិភោគសំរៀម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរូបសើឧស្ម័ន» មានន័យដូចម្ដេច ?

សំរូបសើឧស្ម័ន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កំហាប់ឧស្ម័នជាបនៅលើផ្ទៃអង្គធាតុរឹងដោយកំលាំងទំនាញរវាងផ្ទៃ និងម៉ូលេគុលឧស្ម័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរូបសើ» មានន័យដូចម្ដេច ?

សំរូបសើ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការកកើតនៃស្រទាប់ឧស្ម័ន វត្ថុរាវ ឬរឹងនៅលើផ្ទៃនៅលើវត្ថុរឹង ឬមិនសូវញឹកញាប់នៃវត្ថុរាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរូបកាំរស្មី» មានន័យដូចម្ដេច ?

សំរូបកាំរស្មី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការវាស់ស្បិចត្រូផូតូមាត្រនៃសំរូបពន្លឺនៅជំហានរលកដោយឡែកដោយសារធាតុក្នុងសូលុយស្យុង។ វាអាចត្រូវបានប្រើសំរាប់កំណត់កំហាប់នៃសារធាតុ និងតាមដានបំលែងស៊ុបស្រ្តា ដើម្បីបង្កើតប្រតិកម្មអង់ស៊ីម។ អាចហៅម្យ៉ាងទៀតថាការរលត់បាត់ដង់ស៊ីតេអុបទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរូប» មានន័យដូចម្ដេច ?

សំរូប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅមិនទាន់ស្រិត ( ចំពោះតែអង្ករ )។
ឧទាហរណ៍៖ អង្ករសំរូប។ ព. ផ្ទ. សម្រិត។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការស្រូបយកឧស្ម័នដោយវត្ថុរឹងឫរាវ ឫការស្រូបយកវត្ថុរាវដោយវត្ថុរឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរុង» មានន័យដូចម្ដេច ?

សំរុង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឱនមុខចុះចាក់ទឹកទទះបន្តិចៗស្រប់ក្បាល ដើម្បីឲ្យបាត់ឈឺក្បាល
ឧទាហរណ៍៖ បានសំរុងពីរបីព្រឹកទៅបាត់ឈឺក្បាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរឹទ្ធី» មានន័យដូចម្ដេច ?

សំរឹទ្ធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសម្រេច, ការសម្រេចផល, សម្រេចប្រយោជន៍ ( ពាក្យប្រើក្លាយមកពី សំរឹទ្ធិ ឬ សំឫទ្ធិ )។
ឧទាហរណ៍៖ សូមឲ្យបានសំរឹទ្ធីដូចសេចក្តីប្រាថ្នា!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរឹទ្ធិ—» មានន័យដូចម្ដេច ?

សំរឹទ្ធិ—

មានន័យថា ( មើលក្នុងពាក្យ សំរឹទ្ធ ឬ សំរឹទ្ធិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរឹទ្ធិ» មានន័យដូចម្ដេច ?

សំរឹទ្ធិ

មានន័យថា ( ម. ព. សំរឹទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរឹទ្ធ» មានន័យដូចម្ដេច ?

សំរឹទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សំ + ឫទ្ធ ឬ ឫទ្ធិ ) សេចក្តីសម្រេច; សេចក្តីចម្រើន; ការលូតលាស់, ដុះដាល; ផលសម្រេច ។ ខ្មែរហៅលោហៈមួយប្រភេទកើតអំពីការលាយផ្សំលោហជាតិផ្សេងៗ មានដែក, ស្ពាន់ជាដើម, សន្មតថាជារបស់ត្រជាក់ត្រជំនាំឲ្យសម្រេចប្រយោជន៍ផ្សេងៗ ( ច្រើនសរសេរ សំរឹទ្ធិ ជាង )
ឧទាហរណ៍៖ ព្រះសំរឹទ្ធិ, ផ្តិលសំរឹទ្ធិ ( សរសេរជា សំឫទ្ធ ឬ សំឫទ្ធិ ក៏បាន )។

                     សំរឹទ្ធិ ឬ សំឫទ្ធិ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-រ៉ិត-ធិ, ដូចជា សំរឹទ្ធិការ្យ ( —កា ) ការសម្រេច, កិច្ចការដែលសម្រេចប្រយោជន៍ ។ សំរឹទ្ធិជ័យ ជ័យសម្រេច សំរឹទ្ធិជោគ ជោគសម្រេចផលប្រយោជន៍ ។ សំរឹទ្ធិភាព ភាពនៃសេចក្តីសម្រេច, ដំណើរសម្រេចប្រយោជន៍ ។ សំរឹទ្ធិស័ក ស័កសម្រេច គឺស័ក ១០ នៃឆ្នាំដែលជាចុងបំផុតនៃស័កទាំង១០ ( ម. ព. ស័ក ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរាស់» មានន័យដូចម្ដេច ?

សំរាស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំរាស់ជាចុល្លព្រឹក្សមួយកំពស់ ៤-៧ ម ដុះនៅមាត់ព្រៃជ្រៅ នៅប្រទេសកម្ពុជា​និងវៀតណាម ។ ឈើគេប្រើសំរាប់ធ្វើទំនប់ទឹកនេសាទ ឬគ្រឿងសង់ផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរាម» មានន័យដូចម្ដេច ?

សំរាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងខ្ជាំ ។
ឧទាហរណ៍៖ បោសសំរាម, គំនរសំរាម។

                    ព. ទ. បុ. ភ្លើងឆេះពីសំរាម ទោសបណ្ដាលពីអ្នកតូចរាលដាលដល់អ្នកធំ។ មានសំរាម ទើបឆ្កែជុះ មានទំនងទើបគេថា ( ពិតខ្លះ ទេខ្លះ ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ
មានន័យថា ១. របស់របរប្រើប្រាស់ សម្ភារៈ ផលិតផលដែលបានបន្សល់ ឬបង្កើតពីសកម្មភាព និងជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនមានផ្ទុកសារធាតុពុល ឬសំណល់គ្រោះថ្នាក់។ ២. ផ្នែកមួយនៃសំណល់រឹង ដែលពុំមានផ្ទុកជាតិពុល ឬសារធាតុបង្កគ្រោះថ្នាក់ ហើយត្រូវបញ្ចេញពីលំនៅឋាន អគារសាធារណៈ រោងចក្រ ទីផ្សារ សណ្ឋាគារ អគារពាណិជ្ជកម្ម ភោជនីយដ្ឋាន មធ្យោ-បាយដឹកជញ្ជូន កន្លែងកម្សាន្ត។ល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរាជ» មានន័យដូចម្ដេច ?

សំរាជ

មានន័យថា ( ម. ព. សម្រាជ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរាកពេលប្រជុំ» មានន័យដូចម្ដេច ?

សំរាកពេលប្រជុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អាកពេលប្រជុំដែលកំពុងតែធ្វើ ដោយមានហេតុផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំរង» មានន័យដូចម្ដេច ?

សំរង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ផ្លែទុំស្ងួត បើត្រាំទឹករីកស្គុយ សាច់ស្កាតៗ ប្រើលាយស្ករបរិភោគជាចំណីត្រជាក់។
ឧទាហរណ៍៖ ឈ្មោះព្រឹក្សមួយប្រភេទកំពស់ ១៥ -៣០ ម ដុះក្នុងព្រៃត្រជាក់លើភ្នំទាបៗពី ៣០០ ទៅ ៦០០ ម ខព្វេធនៃឥណ្ឌូចិនផ្លែទុំស្ងួត អាចត្រាំទឹកឱ្យរីកស្គុយ សាច់ស្កាតៗ ប្រើលាយស្ករបរិភោគជាចំណីត្រជាក់។ ពីជំនាន់ដើម ផ្លែសំរងជារបរជំនួញធំមួយនាំទៅលក់បរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោជនៈ» មានន័យដូចម្ដេច ?

សំយោជនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សំយោជន ឬ បា. សញ្ញោជន ) កិលេសជាគ្រឿងប្រកបចិត្ត គឺកិលេសរឹងត្អឹងជាគ្រឿងទាក់ឆ្វាក់រួបរឹត ដែលអាស្រ័យនៅនឹងចិត្ត . . . ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគី» មានន័យដូចម្ដេច ?

សំយោគី

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើឱ្យប្រើវិធីសំយោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគប៉ូលីប៉ិបទីត Fischer» មានន័យដូចម្ដេច ?

សំយោគប៉ូលីប៉ិបទីត Fischer

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំយោគប៉ិបទីតដែលក្នុងនោះអាស៊ីតអាមីណូ ឬប៉ិបទីតផេ្សងទៀតមានក្រុមអាមីណូសេរីប្រតិកម្មជាមួយស្រឡាយ អាស៊ីតអាឡូសែននៃអាស៊ីតអាឡូបន្ដដោយអាមីនកម្មជាមួយអាម៉ូញ៉ាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគគិន» មានន័យដូចម្ដេច ?

សំយោគគិន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលក្ខណៈជាសំយោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគ Gatterman-Koch» មានន័យដូចម្ដេច ?

សំយោគ Gatterman-Koch

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំយោគអាល់ដេអ៉ីត។ អាលដេអ៉ីតកើត ឡើង នៅពេលដែលអ៉ីដ្រូកាបួអារ៉ូម៉ាទិចត្រូវបានដុតកំដៅក្នុងវត្ដមានអ៉ីដ្រូសែនក្លរួកាតាលីករក្លរួនៃលោហៈខ្លះ និងកាបូនម៉ូណូអុកស៊ីត ឬអ៉ីដ្រូសែនស្យានួ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគ Friedlander» មានន័យដូចម្ដេច ?

សំយោគ Friedlander

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំយោគនៃអាគីណូលីន។ វិធីនេះត្រូវបានកាតាលីសដោយបាសជាធម្មតា និងជាកុងដង់កម្មស្រឡាយ o-អាមីណូ- កាបូនីលអារ៉ូម៉ាទិចជាមួយសមាសធាតុមួយដែលមានក្រុមមេទីលឡែនក្នុងទី តាំងអាល់ហ្វាទៅនឹងកាបូនីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគ Fittig» មានន័យដូចម្ដេច ?

សំយោគ Fittig

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំយោគនៃអ៊ីដ្រូកាបួអារូមាទិចដោយប្រតិកម្មកុងដង់កម្មនៃអារីលអាឡូសែនួជាមួយអាល់គីលអាឡូសែនួដោយប្រើសូដ្យូមជា កាតាលីករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយោគ» មានន័យដូចម្ដេច ?

សំយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រកប; ការផ្សំ; ការរួបរួម; ការទាក់ទងជាមួយ; ការនៅរួមគ្នា; ការពាក់ព័ន្ធ; សមាគមដ៏ស្និទ្ធជិត ។ ព. វ. អក្សរតម្រួតគ្នា, ដូចជា ក្ក, ក្ខ, គ្គ, គ្ឃ; ច្ច, ច្ឆ, ជ្ជ, ជ្ឈ, ញ្ញ ជាដើម ( ហៅ អក្សរសំយោគ ) ។ សំយោគវិធាន, —ពិធាន ឬ —វិធី ( ស័ង-យោគៈ— ) បែបតម្រួតអក្សរ ។ សូត្រសំយោគ សូត្រសង្កត់អក្សរតួដើមដែលមានអក្សរតម្រួតនៅខាងចុងឲ្យធ្ងន់, ដូចជា តស្ស ( ត័ស-សៈ )។
ការរួបរួម ការផ្តុំធាតុផ្សេងៗឱ្យរលាយចូលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយែះ» មានន័យដូចម្ដេច ?

សំយែះ

មានន័យថា ( ម. ព. សំយេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយេះ» មានន័យដូចម្ដេច ?

សំយេះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លៀករំសាយជាយសំពត់ឬជាយខោប៉ែកខាងលើឲ្យធ្លាក់បត់គ្របលើខ្សែក្រវាត់រយាកចុះក្រោម។
ឧទាហរណ៍៖ សំយេះសំពត់, សំយេះខោ, ស្លៀកសំយេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយុង» មានន័យដូចម្ដេច ?

សំយុង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទម្លាក់ឬធ្លាក់ស្តោកចុះក្រោម ។
ឧទាហរណ៍៖ អង្គុយសំយុងជើង, សំយុងកន្ទុយខ្សែចុះក្រោម, ធ្លាក់សំយុងក្បាលមកមុន។

                      សំយុងចិត្ត ជ្រុលចិត្ត ឬចុះចិត្តស៊ប់ ។
ឧទាហរណ៍៖ សំយុងមុខ ទម្លាក់មុខចុះ; យារមុខឬងប់មុខឆ្ពោះទៅរក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយាយ» មានន័យដូចម្ដេច ?

សំយាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរីកសាយ, វាតទីឲ្យរីកធំទូលាយ ( ម. ប្រ. )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាយព្រៃ ។
ឧទាហរណ៍៖ សំយាយព្រៃ។

                     ចុងធាងឬចុងមែកដែលមានស្លឹកយុលទោរចុះក្រោម
ឧទាហរណ៍៖ សំយាយមែកឫស្សី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយាប» មានន័យដូចម្ដេច ?

សំយាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុងញកដំបូលគ្រឹហា, ចុងញកដំបូលទាំងពួង
ឧទាហរណ៍៖ សំយាបផ្ទះ, សំយាបរោង។

                     ព. ប្រ. ចុងបំផុតកំប៉េះអ្វីមួយ ។
ឧទាហរណ៍៖ សំយាបគូទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សំយាក» មានន័យដូចម្ដេច ?

សំយាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យធ្លាក់សស្រេកសស្រាក ។
ឧទាហរណ៍៖ សំយាកសក់ ឱនក្បាលចុះរំសាយសក់វែងសស្រេកសស្រាក ។

                      ធ្លាក់ទោរត្រសាយចុះក្រោម ។
ឧទាហរណ៍៖ ដូងសំយាកធាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖