Posted on Leave a comment

តើពាក្យ «ស្រងាកស្ដាប់ផ្គរ» មានន័យដូចម្ដេច ?

ស្រងាកស្ដាប់ផ្គរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ អ្នកច្រៀងផ្ដើមទំនុកថា ស្រងាកស្ដាប់ផ្គរ . . . ផ្គរលាន់គ្រុមៗ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងាក» មានន័យដូចម្ដេច ?

ស្រងាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផ្ងាកមកក្រោយ; ដែលរួញរសាយចិត្តងាកថយក្រោយ ដោយមានទោមនស្ស។
ឧទាហរណ៍៖ ចិត្តស្រងាក ឬ ស្រងាកចិត្ត; ដួលស្រងាក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្ងាកមកក្រោយ; ដែលរួញរសាយចិត្តងាកថយក្រោយ ដោយមានទោមនស្ស។
ឧទាហរណ៍៖ ចិត្តស្រងាក ឬ ស្រងាកចិត្ត; ដួលស្រងាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងល់, ត្រម៉ល់, សែដាព្រៃ (រុក្ខជាតិ)» មានន័យដូចម្ដេច ?

ស្រងល់, ត្រម៉ល់, សែដាព្រៃ (រុក្ខជាតិ)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្ស កម្ពស់ពី ២ ទៅ ៨ ម ដុះក្នុងព្រៃទំនាប ឬទីវាល លើខ្នងភ្នំដែលមានថ្មច្រើន។ ផ្លែទុំមានរសជាតិផ្អែម តែហាង អាចបរិភោគបាន។ គេស្ងោរឫសដើមនេះ ហើយបាចក្នុងទឹក ដើម្បីឲ្យត្រីសន្លប់ មុននឹងគេនេសាទ។ សំបកសម្រាប់ជ្រលក់សំណាញ់ ឬត្រាប់សៀវភៅ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងល់» មានន័យដូចម្ដេច ?

ស្រងល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម្យ៉ាងកំពស់ ១-៧ ម ដុះក្នុងព្រៃក្រាស់ តាមមាត់ទឹកនៃអាស៊ីផ្នែកអាគ្នេយ៍ ក្នុងប្រទេសកម្ពុជា ស្រងល់ច្រើនដុះលើភ្នំបូកគោ ដុះលើថ្ម។ ផ្លែទុំបរិភោគបាន គឺជាថ្នាំបញ្ចុះ និងធ្វើឱ្យនោមច្រើន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ងឿងគាំងនៅធ្មឹងដោយត្រូវដំណំឬដោយទញ់ទាល់គំនិត, ទាល់សម្ដី។
ឧទាហរណ៍៖ ត្រូវមួយដំបងស្រងល់, ដួលស្រងល់, នៅស្ងៀមស្រងល់។

👉ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សន្ធាន (ឈ្នាប់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា
ឧទាហរណ៍៖

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងក» មានន័យដូចម្ដេច ?

ស្រងក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កណ្ដាប់ ឬផ្នត់ដែលឡើងខ្ពស់ត្រង់ក, កអាវដែលឡើងខ្ពស់។
ឧទាហរណ៍៖ ស្រង-កអាវ ( ម. ព. ស្រង ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រង» មានន័យដូចម្ដេច ?

ស្រង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រើមចង់ឡើងច្រាសទឹក ( ចំពោះតែមច្ឆជាតិ )។
ឧទាហរណ៍៖ ត្រីស្រង។

                       ហិតរកក្លិន។
ឧទាហរណ៍៖ ស្រងក្លិន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរកកល់ឡើងក។
ឧទាហរណ៍៖ គោស្រង-ក, ក្របីស្រង-ក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រឃុល» មានន័យដូចម្ដេច ?

ស្រឃុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គឃុល។
ឧទាហរណ៍៖ ដណ្ដប់សំពត់ស្រឃុល; សំពត់ស្រុងស្រឃុល (និយាយថា ស្រគុល ក៏មាន, តាមទម្លាប់ប្រើ)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គឃុល។
ឧទាហរណ៍៖ ដណ្ដប់សំពត់ស្រឃុល; សំពត់ស្រុងស្រឃុល (និយាយថា ស្រគុល ក៏មាន, តាមទម្លាប់ប្រើ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រឃិលស្រឃុល» មានន័យដូចម្ដេច ?

ស្រឃិលស្រឃុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស៊ុលគឃុល, រយីករយាក, ខ្ជីខ្ជា។
ឧទាហរណ៍៖ ដណ្ដប់សំពត់ស្រឃិលស្រឃុល; សំពត់ស្លុយស្រឃិលស្រឃុល (និយាយថា ស្រគិលស្រគុល ក៏មាន, តាមទម្លាប់ប្រើ)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស៊ុលគឃុល, រយីករយាក, ខ្ជីខ្ជា។
ឧទាហរណ៍៖ ដណ្ដប់សំពត់ស្រឃិលស្រឃុល; សំពត់ស្លុយស្រឃិលស្រឃុល (និយាយថា ស្រគិលស្រគុល ក៏មាន, តាមទម្លាប់ប្រើ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគំស៊ីផ្លែ, ស្រគំភ្លុក» មានន័យដូចម្ដេច ?

ស្រគំស៊ីផ្លែ, ស្រគំភ្លុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កំពស់ ៤-១៥ ម ដុះលើដីទំនាបនៃព្រៃល្បោះក្នុងប្រទេសកម្ពុជា ។ ផ្លែទុំមានរសផ្អែមរិភោគបាន ។ ឈើគេសំរាប់ប្រើសង់ផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគំភ្នំ» មានន័យដូចម្ដេច ?

ស្រគំភ្នំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រគំភ្នំ កំពស់ ៤-១០ ម ដុះក្នុងព្រៃក្រាស់ ក្នុងប្រទេសកម្ពុជា និងវៀតណាម ។ នៅខ្មែរ ស្រគំភ្នំច្រើនមានក្នុងខេត្តកំពត ( កំចាយ ,បូកគោ )​។ ឈើគេប្រើសង់ផ្ទះបាន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគំព្រៃ» មានន័យដូចម្ដេច ?

ស្រគំព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សធំមួយប្រភេទ កំពស់ ២៥-៣៥ ម មានដុះលើដីទំនាបព្រៃល្បោះក្នុងប្រទេសខ្មែរ និងវៀតណាម ។ ឈើជាប់ល្អ គេប្រើសំរាប់ធ្វើគ្រឿងសង់ផ្ទះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគំ» មានន័យដូចម្ដេច ?

ស្រគំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ ផ្លែតូចស្រួចៗមានជ័រស្អិត វេលាទុំបរិភោគបាន មានរសផ្អែមត្រជាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគោម» មានន័យដូចម្ដេច ?

ស្រគោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ ខ្លួនទ្រវែងជើងឆ្មារវែងៗតាវរ៉ាវ សម្បុរបៃតង ច្រឡំនឹងស្មៅស្រស់, បើគោ, ក្របី, សេះ, ស៊ីស្មៅដោយចូលទៅផង បណ្ដាលឲ្យពុលហើមពោះ។
ឧទាហរណ៍៖ គោពុលស្រគោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគែល» មានន័យដូចម្ដេច ?

ស្រគែល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលត្រមែង; ដែលរួញថយ។
ឧទាហរណ៍៖ ចិត្តស្រគែល ឬ ស្រគែលចិត្ត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទើសទៅពុំរួច។
ឧទាហរណ៍៖ ថយក្រោយស្រគែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគុំកាច់, រំដេញទឹក» មានន័យដូចម្ដេច ?

ស្រគុំកាច់, រំដេញទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កំពស់ ១៥-២០ម ដុះក្នុងព្រៃរនាម ឬព្រៃស្រោងនៃទ្វីបឥណ្ឌូចិន។ ឈើសម្រាប់សង់ផ្ទះ ឬធ្វើអុសដុស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគុល» មានន័យដូចម្ដេច ?

ស្រគុល

មានន័យថា ( ម. ព. ស្រឃុល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគុក» មានន័យដូចម្ដេច ?

ស្រគុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធាត់ទាំងមានទម្ងន់ផង។
ឧទាហរណ៍៖ មេមាន់ធាត់ស្រគុកៗ ( ស្រគុក-គុក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគិលស្រគុល» មានន័យដូចម្ដេច ?

ស្រគិលស្រគុល

មានន័យថា (ម. ព. ស្រឃិលស្រឃុល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគាំ» មានន័យដូចម្ដេច ?

ស្រគាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រឿង, ស្រទន់, ដែលខ្ចីស្ទើរមិនច្បាស់ព័ណ៌។
ឧទាហរណ៍៖ សម្បុរក្រហមស្រគាំ, លឿងស្រគាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគាល» មានន័យដូចម្ដេច ?

ស្រគាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជិតនឹងទុំ, ដែលរកកល់ទុំ គឺដែលទើបផ្ដើមទុំបន្តិចៗ មិនទាន់សព្វសាច់។
ឧទាហរណ៍៖ ផ្លែស្វាយស្រគាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រគត់ស្រគំ» មានន័យដូចម្ដេច ?

ស្រគត់ស្រគំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសង្រួមឥន្ទ្រិយរម្យទម, នឹងនួន។
ឧទាហរណ៍៖ ឥរិយាបថស្រគត់ស្រគំ; សង្រួមស្រគត់ស្រគំ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសង្រួមឥន្ទ្រិយរម្យទម, នឹងនួន។
ឧទាហរណ៍៖ ឥរិយាបថស្រគត់ស្រគំ; សង្រួមស្រគត់ស្រគំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រខូវ» មានន័យដូចម្ដេច ?

ស្រខូវ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមើលទៅឃើញស្រតូវ, ស្កុង។
ឧទាហរណ៍៖ អង្គុយស្រខូវ, អង្គុយទទូរសំពត់ស្រខូវៗ ( ស្រខូវ-ខូវ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រខុក» មានន័យដូចម្ដេច ?

ស្រខុក

មានន័យថា ( ម. ព.ស្រខក់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រខក់» មានន័យដូចម្ដេច ?

ស្រខក់

មានន័យថា ( ម. ព. ស្រកក់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រក់» មានន័យដូចម្ដេច ?

ស្រក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុះឬលេចធ្លាក់ចេញជាតំណក់។
ឧទាហរណ៍៖ ទឹកស្រក់, ឈាមស្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកោក» មានន័យដូចម្ដេច ?

ស្រកោក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទេឥតបានអ្វី; រខោក។
ឧទាហរណ៍៖ រែកល្អីស្រកោកមកវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកេក» មានន័យដូចម្ដេច ?

ស្រកេក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រកាក។
ឧទាហរណ៍៖ ស្រកេកស្រកាក ស្រកាកប្រតេកប្រតាក, ស្រកាកក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកូក» មានន័យដូចម្ដេច ?

ស្រកូក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានកំពុងកណ្ដាលដូចយ៉ាងរាងស្នូកអណ្ដើក; ច្រើននិយាយថា ស្រកូកៗ (ស្រកូក-កូក)
ឧទាហរណ៍៖ រាងស្រកូកៗ។

                      ប្រើជា កិ. វិ. ក៏បាន : ទន្សាយក្រាបស្រកូកៗ ទន្សាយក្រាបបំប្រួញខ្លួនខ្ពស់កំពុងត្រង់ខ្នង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកីអណ្ដែង» មានន័យដូចម្ដេច ?

ស្រកីអណ្ដែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមនុស្ស ជាពួករោគស្រែង។
ឧទាហរណ៍៖ ស្រកីអណ្ដែងជារោគបណ្ដាលឲ្យរមាស់ម្ដងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកី» មានន័យដូចម្ដេច ?

ស្រកី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈមួយប្រភេទ សណ្ឋានច្រាញៗនៅត្រង់ត្រចៀកត្រី សម្រាប់ដកដង្ហើម ។ បណ្ដាញច្រាញៗដែលកើតនៅគល់ធាងដូង, ធាងត្នោត ជាដើម។
ឧទាហរណ៍៖ ស្រកីដូង, ស្រកីត្នោត។

                  អវយវៈម៉្យាង សណ្ឋានច្រាញនៅត្រង់ត្រចៀកត្រី សម្រាប់ដកដង្ហើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកានាគ, ស្រឡប់ពពក, វល្លិវឹក» មានន័យដូចម្ដេច ?

ស្រកានាគ, ស្រឡប់ពពក, វល្លិវឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ 0.៦០-២ ម តឿ ឬត្រង់ទៅលើដុះក្នុងវាលស្មៅ ឬក្នុងស្រែដែលគេបោះបង់លើដីខ្សាច់នៃទ្វីបអាស៊ីអាគ្នេយ៍ជាដើមសម្រាប់គោក្របីស៊ី។ គ្រូថ្នាំខ្មែរប្រើរុក្ខជាតិនេះ ធ្វើថ្នាំព្យាបាលជំងឺផ្សេងៗ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកានាគ» មានន័យដូចម្ដេច ?

ស្រកានាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ស្លឹកមូលល្អិតៗ ដើមតូចៗ មានបន្លា មានជ័រ-ស ផ្កាតូចព័ណ៌ក្រហម, កាត់ដាំរស់, គេច្រើនដាំក្នុងផើង ប្រើជាគ្រឿងតាំងជាលម្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកាក» មានន័យដូចម្ដេច ?

ស្រកាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ប្រឡូសដោយកាក, ដែលប្រឡាក់ស្រមាមប៉ាក; គគ្រាត, គគ្រីតគគ្រាត។
ឧទាហរណ៍៖ ប្រឡាក់ដៃស្រកាក; ស្រែងស្រកាក។

                     ព. ប្រ. ដែលមានសេចក្តីសៅហ្មង, មិនបរិសុទ្ធ។
ឧទាហរណ៍៖ ខ្លួនឯងស្រកាកមិនគិត គិតតែទូន្មានប្រដៅគេឲ្យកាន់សីល !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រកា» មានន័យដូចម្ដេច ?

ស្រកា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) ច្រាស់យកស្រកាត្រីចេញ។
ឧទាហរណ៍៖ យកត្រីទៅស្រកាឲ្យហើយទៅ! (គួរនិយាយថា យកត្រីទៅច្រាស់ស្រកាឲ្យហើយទៅ ! )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកឬបន្ទះតូចៗ ស្ដើងៗ ខ្លីៗ ដែលស្រោបជាប់ពីក្រៅស្បែកត្រីពួកខ្លះឬពស់ជាដើម ។
ឧទាហរណ៍៖ ស្រកាត្រី, ស្រកាពស់ ។ ស្រកាពង្រូល ស្រកាសត្វពង្រូល ( ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់ ) ។ ត្រីស្រកា ត្រីដែលមានស្រកា។

                      បែកស្រកា ប្រេះស្បែកបន្តិចៗជាក្រឡាៗ ។
ឧទាហរណ៍៖ ត្រូវខ្យល់ខែកត្កិកបែកស្រកាព្រោង, ស្គមបែកស្រកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រករ» មានន័យដូចម្ដេច ?

ស្រករ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្របាលគ្នា, ស្របាក់ស្របាលគ្នា, មុនក្រោយគ្នាបន្តិចបន្តួច ។
ឧទាហរណ៍៖ អាយុស្រករគ្នា, ពួកក្មេងស្រករៗគ្នា, មកដល់ស្រករគ្នា។

                  គូស្រករ គូស្វាមីភរិយាដែលមានអាយុស្រករគ្នា ។ ព. កា. ថា

ឧទាហរណ៍៖ រីគូស្រករ ប្រសើរបវរ ពុំសូវដែលមាន ច្រើនតែលើសខ្វះ ខែឆ្នាំធនធាន បើបានជាមាន ហៅពេញមានភ័ព្វ ។

តើពាក្យ «ស្រកក់» មានន័យដូចម្ដេច ?

ស្រកក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទទឹកជោកចេញអាការកំប្រោន, ប្រុនៗ, ស្ញុល។
ឧទាហរណ៍៖ ដើរហាលភ្លៀងទទឹកស្រកក់ ( និយាយថា ស្រខក់ ឬ ស្រខុក ក៏មាន : ទទឹកស្រខក់, ទទឹកភ្លៀងស្រខុក )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទទឹកជោកចេញអាការកំប្រោន, ប្រុនៗ, ស្ញុល។
ឧទាហរណ៍៖ ដើរហាលភ្លៀងទទឹកស្រកក់ ( និយាយថា ស្រខក់ ឬ ស្រខុក ក៏មាន : ទទឹកស្រខក់, ទទឹកភ្លៀងស្រខុក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រក» មានន័យដូចម្ដេច ?

ស្រក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថយចុះ, ថយស្រុតចុះ; អន់ហើមឬបាត់ហើម។
ឧទាហរណ៍៖ ទឹកស្រក; សាច់ពីដើមហើមពោរ ឥឡូវបានស្រកហើយ។

                      ស្រកសាច់ ចុះសាច់ ។ ស្រកស្រុត ស្រកទ្រុឌឬរលស់ចុះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ» មានន័យដូចម្ដេច ?

ស្រ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈូឆរ; សស្រាញ់; សស្រោកសស្រាំ។
ឧទាហរណ៍៖ រត់ស្រ, ដើរស្រចុះស្រឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្យុល» មានន័យដូចម្ដេច ?

ស្យុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសាច់ស្តុលយុល, ស្ប៉ុល។
ឧទាហរណ៍៖ មុខស្យុល, សាច់ហើមស្យុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្យាម» មានន័យដូចម្ដេច ?

ស្យាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេឃ, ពពក ។ ស្យាមព័ណ៌ ( —ម៉ៈព័រ ) ព័ណ៌ស្យាម ( ព័ណ៌ផ្ទៃមេឃ )។
សៀម ។ ស្យាមប្រទេស (—ម៉ៈ—) ប្រទេសសៀម ។ ស្យាមរដ្ឋ ឬ—រាស្ត្រ ( —ម៉ៈ— ) ដែនសៀម។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝ្សាម; បា. សយាម ) ខ្មៅខៀវ, ខៀវសម្បុរធ្លះ, ខៀវផ្ទៃមេឃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្យានួសេរី» មានន័យដូចម្ដេច ?

ស្យានួសេរី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្យានួដែលមិនផ្សំជាផ្នែកណាមួយនៃកុំផេ្លចអ៉ីយ៉ុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្យា» មានន័យដូចម្ដេច ?

ស្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំឡូងព្រៃមួយប្រភេទ ដើមមានបន្លា មើមធំៗ សាច់ស្អិត មានសរសៃ ច្រើនមានសម្បូណ៌នៅទីភ្នំឬក្នុងព្រៃភ្នំ។
ឧទាហរណ៍៖ មើមដំឡូងស្យាមានប្រយោជន៍លាយបាយបានក្នុងទុព្ភិក្ខសម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ម័គ្រ» មានន័យដូចម្ដេច ?

ស្ម័គ្រ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សមគ្រ; បា. សមគ្គ ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពីខ្លួនឯង ។ ខ្មែរប្រើជា កិ. “ពេញចិត្តធ្វើដោយខ្លួនឯង, ពេញចិត្តចូលជាមួយ, ធ្វើពីចិត្តឯង”
ឧទាហរណ៍៖ មិនស្ម័គ្រធ្វើការ។

                       ប្រើជា ន. ក៏បាន “ការពេញចិត្តធ្វើដោយខ្លួនឯង, . . .”
ឧទាហរណ៍៖ បើកឲ្យចូលធ្វើការតាមស្ម័គ្រ ។

                      ស្ម័គ្រចិត្ត ពេញចិត្តដោយខ្លួនឯងឥតអ្នកណាបង្ខំ ។
ឧទាហរណ៍៖ ទាហានស្ម័គ្រចិត្ត ទាហានអាសា ( ខ្មែរហៅចំពោះតែទាហានក្នុងក្រុមពិជ័យសង្គ្រាម ) ។

                      ស្ម័គ្របក្សពួក ពួកដែលចូលគំនិតគ្នា ។ ស្ម័គ្រស្មាគម សមាគមតាមស្ម័គ្រ ។ ស្ម័គ្រស្មាន ( សំ. សមគ្រ + សមាន “ស្មើ, ស្មើគ្នា” ) ស្ម័គ្រចិត្តស្មើគ្នា, ស្រុះចិត្តគ្នា; ស្ម័គ្រអស់ពីចិត្ត; សោះសា ។ ស្ម័គ្រស្មោះ ឬ ស្មោះស្ម័គ្រ ស្ម័គ្រដោយស្មោះអស់ពីចិត្ត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ម៊ោកគ្រោក» មានន័យដូចម្ដេច ?

ម៊ោកគ្រោក

មានន័យថា ( ម. ព. ស្មោកគ្រោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅអាចម៍កុក» មានន័យដូចម្ដេច ?

ស្មៅអាចម៍កុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មានរូបរាងដូចស្មៅម្រុម ឫស្មាច់ទឹកដែរ មានកំពស់ ០,៥០-១ ម មិនសូវមានរោមទេ ដុះក្នុងស្រែក្រោយរដូវច្រូតហើយ ឬលើដីសើមៗ នៃប្រទេសក្តៅសកលលោក។ ដើមនេះជាចំណីជ្រូក ហើយដើមដែលហាលស្ងួតគេអាចប្រើទុកបង្កាត់ភ្លើង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅស្រូបពិសពស់» មានន័យដូចម្ដេច ?

ស្មៅស្រូបពិសពស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្ដានស្មៅក្បាលកណ្ដៀរ ប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗ កាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗ គេកាត់តម្រឹមឲ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឲ្យជារស់រានមានជីវិតបាន(សៀមហៅស្មៅនេះថា លូកខេយតាយម់ យាយជ័កប៉ក អ. ថ. លូកខឺយតាយម៉ែយ៉ាយឆ័កប៉ុក “កូនប្រសាប្រុសស្លាប់ម្ដាយក្មេកទាញគ្រប”; មានរឿងតំណាលព្រេងនាយវែង…) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅស្រកានាគ» មានន័យដូចម្ដេច ?

ស្មៅស្រកានាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅស្ទើវារមួយប្រវែងរហូតជិត ១ ម ដុះលើដីវាល មាត់ផ្លូវ ឬលើភ្លឺស្រៃនៅឧបទ្វីបឥណ្ឌូចិន ជ្វា និងប្រទេសឥណ្ឌា ។ គេប្រើដើមស្រកានាគ សំរាប់ធ្វើជីស្រស់ ។ គ្រូថ្នាំខ្មែរឆុងស្លឹកនិងធាងតូចៗ ធ្វើថ្នាំផឹករំងាប់រោគ គ្រឿងដកដង្ហើម ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅស្មាច់ទឹក» មានន័យដូចម្ដេច ?

ស្មៅស្មាច់ទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅ កំពស់ ០,៥០-២ ម ដុះលើដីសើមៗនៃទ្វីបអាស៊ីផ្នែកក្តៅ។ ជារុក្ខជាតិឱសថនៅប្រទេសខ្មែរ និង លាវ។ មែក និងស្លឹក គេប្រើជាថ្នាំបំពោកលើកន្លែងហើមនៃសន្លាក់ឆ្អឹង។ នៅប្រទេសវៀតណាម គេបរិភោគស្លឹកខ្ចីនៃស្មៅស្មាច់ទឹក។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅសន្សើមដួច» មានន័យដូចម្ដេច ?

ស្មៅសន្សើមដួច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅតូចមួយប្រភេទ ដុះលើដីសើមៗ ធាតុខ្សាច់ ដីទទេ ដើមនេះមានស្លឹកដុះទាបផ្ទាល់ដី មានពណ៌ច្រើនតែក្រហម។ ដើមនេះមានគ្រប់ស្រុកក្តៅក្នុងទ្វីបអាស៊ី អូស្ត្រាលី និងមីក្រូណេស៊ី។ គ្រូខ្មែរយកដើមស្មៅនេះ ព្យាបាលជំងឺក្រមរ ស្រែង ឬជំងឺរញាក់រញ័រ កើតក្អកមាន់។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅសណ្តែកព្រៃ» មានន័យដូចម្ដេច ?

ស្មៅសណ្តែកព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះ ជាស្មៅវារលើដើមចុល្លព្រឹក្សនៅជិតខាង ដុះក្នុងព្រៃល្បោះ ព្រៃគម្ពោតតាមមាត់ផ្លូវជិតទឹក លើដីខ្សាច់ទីរាប ឬលើភ្នំដែលមានកម្ពស់រាបជាង ២០០០ម ។ គេប្រទះឃើញ ស្មេ. ក្នុងទ្វីបអាស៊ីផ្នែកក្តៅ។ គ្រាប់អាចស្ងោរស៊ីបាន។ វល្លិគេយកចងអុស ឬរបង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅសង្កើច» មានន័យដូចម្ដេច ?

ស្មៅសង្កើច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំមួយប្រភេទ កំពស់ ៣០-៥០ ស.ម ដុះក្រោឈើធំៗ ក្នុងព្រៃត្រជាក់លើភ្នំនៃប្រទេសខ្មែរ ច្រើនមានក្នុងវាលស្មៅលើភ្នំបូកគោ ។ គេប្រើដើម សម្រាប់សម្លាប់សត្វល្អិត ជាពិសេសសត្វសង្កើច ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅរាំងទឹក» មានន័យដូចម្ដេច ?

ស្មៅរាំងទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាង កំពស់ ២០-៤០ស.ម​ ច្រើនដុះលើដីដែលគ្មានដាំដំណាំ​ ឬលើភ្លឺស្រែ នៃទ្វីបអាស៊ីក្តៅនិងក្តៅមធ្យម។ ដើមនេះសម្រាប់បរិភោគជាបន្លែ ពេលខ្លះ គេលក់ក្នុងផ្សារ។ គ្រូខ្មែរស្ងោរស្លឹករាំងទឹកសម្រាប់ព្យាបាលរោគជាច្រើន ជាពិសេសរោគផ្តាសាយ រាកមួល និងរបេង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅម្រុម» មានន័យដូចម្ដេច ?

ស្មៅម្រុម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះកំពស់ ៣០-៨០ ស.ម មានរោមជាច្រើន ដុះក្នុងវាលភក់ល្បាប់ លើដីទំនាប ឬលើភ្នំ ដែលមានកំពស់រហូតដល់ ១៣០០ម។ ដើមនេះមានដុះគ្រប់ប្រទេសក្តៅសកលលោក។ គេប្រើស្មៅនេះសម្រាប់អោយជ្រូកស៊ី។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅមមាំង» មានន័យដូចម្ដេច ?

ស្មៅមមាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម៉្យាង ដុះឯងៗត្រង់ឡើងលើ កម្ពស់ ៥០-៨០ ស.ម លើដីទំនេរក្នុងទ្វីបអាស៊ីក្តៅ។ ដើមនេះមានក្លិនស្អុយ។ គេប្រើស្មៅនេះផ្សំថ្នាំពស់ចឹក។ មែក ធាង ព្រមទាំងឫស ជាគ្រឿងផ្សំថ្នាំព្យាបាលជំងឺប្រមេះស្ត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅភ្លុក» មានន័យដូចម្ដេច ?

ស្មៅភ្លុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅប្រចាំឆ្នាំមួយពួក ដុះក្នុងស្រែ ក្រោយរដូវច្រូត និងលើដីវាលនៃប្រទេសក្តៅសកលលោក។ តាមក្បួនឱសថបុរណា គេស្ងោរដើមស្មៅនេះផឹក ព្យាបាលឫសដូងបាត។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅភ្លើង» មានន័យដូចម្ដេច ?

ស្មៅភ្លើង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំកម្ពស់ ១០-៨០ សង់ទីម៉ែត្រ ដុះនៅទីទឹកមានភក់ល្បាប់នៃឥណ្ឌូចិនទាំងមូល។ ស្មៅនេះ គេយកធ្វើឱសថឃាត់ឈាម មិនឱ្យហូរពេលស្រ្តីសម្រាលកូនហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅផ្ទុះ, ស្មៅប្រម៉ាត់មនុស្ស» មានន័យដូចម្ដេច ?

ស្មៅផ្ទុះ, ស្មៅប្រម៉ាត់មនុស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅម៉្យាងកម្ពស់ពី ៣០ ទៅ ៨០ សង់ទីម៉ែត្រ ដុះតាមមាត់ផ្ទះ និងនៅទីវាលក្នុងប្រទេសជាច្រើន ក្នុងអាស៊ី ផ្នែកអាគ្នេយ៍។ ឫស និងដើមស្មៅផ្ទុះ មានជាតិចត់មួយឈ្មោះ “តាន់ណាំង” គេប្រើសម្រាប់ធ្វើថ្នាំបន្សាបពុលម្ហូបអាហារ ដោយធ្វើឱ្យក្អួតចេញ ៃបញ្ចុះចេញ។ ឫសស្ងួតអាចយកទៅត្រាំស្រា ស ផឹក ដើម្បីឱ្យបរិភោគបាយបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅផ្កាថ្ម, ស្មៅស្លាបទា» មានន័យដូចម្ដេច ?

ស្មៅផ្កាថ្ម, ស្មៅស្លាបទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទកម្ពស់ ២០-៤០ ស.ម ស្ទើរវារដុះលើដីមានថ្ម ឬដីស្ងួត ក្នុងទ្វីបអាស៊ីក្តៅ និងអូស្ត្រាលីខាងជើង។ ដើមនេះជាចំណីជ្រូក។ គ្រូថ្នាំបុរាណប្រើស្មៅផ្កាថ្ម សម្រាប់ធ្វើឱសថព្យាបាលជំងឺបូមទ្រនិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅប្រទាលនាងស, ដំឡូងគ្រឹង» មានន័យដូចម្ដេច ?

ស្មៅប្រទាលនាងស, ដំឡូងគ្រឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅម៉្យាង មានដើមដុះទទឹងដី ដើមនេះមានដុះតែក្នុងប្រទេសវៀតណាមខាងជើងទេ គឺគ្មានដុះក្នុងស្រុកខ្មែរឡើយ។ យើងស្គាល់តែផ្លែវា ដែលគេយកមកលក់ហៅផ្លែ “ដំឡូងគ្រឹង” ឬ “ផ្លែប្រទាលនាងស” ដែលគ្រូថ្នាំស្រុកយើងនិយមទិញ។ ផ្លែមានរាងពងក្រពើ ប្រហែល ២ សង់ទីម៉ែត្រ ទទឹង ១ – ១៥ សង់ទីម៉ែត្រ មានបន្លាតូចៗ ដូចរោមវែងៗ ។ គ្រូថ្នាំប្រើគ្រាប់ដំឡូងគ្រឹងត្រាំស្រា ស សម្រាប់ព្យាបាលជំងឺសន្លាក់ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅបាក់ក្បាល» មានន័យដូចម្ដេច ?

ស្មៅបាក់ក្បាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំ រឹង កំពស់ ១-១.៥០ ម ដុះលើដីសើម និងក្នុងទឹកស្រែនៃទ្វីបអាហ្វ្រិក អាស៊ី និងអូស្ត្រាលីផ្នែកក្តៅ អាចនាំចូលទ្វីបក្តៅមធ្យម ដោយចៃដន្យ។ ជារុក្ខជាតិដុះលាយជាមួយស្រូវ គេតែងទុកជាស្មៅចង្រៃមួយ តែស្មៅនេះជាអាហារសត្វពាហនៈ។ មានគ្រាប់សម្បូរដោយជាតិម្សៅ ស្រុកខ្លះ គេបរិភោគដូចស្រូវដែរ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅទំហូ» មានន័យដូចម្ដេច ?

ស្មៅទំហូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅល្អិត កំពស់ ១០-៥០ ស.ម ដុះលើដីសើម ជាពិសេសក្នុងស្រែមុនរដូវច្រូតកាត់។ ផ្កាដុះផ្តុំគ្នារាងកោងពណ៌លឿង ធំប៉ុនម្រាមដៃក្មេងស្រី តែងបេះពាក់លេងដូចទំហូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅត្រាចគល់» មានន័យដូចម្ដេច ?

ស្មៅត្រាចគល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិដុះបានយូរឆ្នាំមួយប្រភេទ កំពស់ ០,៥០-១ម មានគល់ក្រាស់ពណ៌ខ្មៅក្នុង ក្រោមដើមឈើធំៗក្នុងព្រៃធំនៃឥណ្ឌូចិន និងប្រទេសចិនខាងត្បូង។ ដើមត្រាចគល់ គេប្រើការដូចដើមទាលត្រាញ់ដែរ គឺសំរាប់ធ្វើស្រាស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅជ្រលក់» មានន័យដូចម្ដេច ?

ស្មៅជ្រលក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅវារលើដីម្យ៉ាង ប្រវែង ៣០-៥០ ស.ម. មានរោមដុះក្រោមដើមឈើធំៗ ក្នុងព្រៃក្រាស់ប្រទេសឥណ្ឌា និងឧបទ្វីបឥណ្ឌូចិន ខេត្តខ្លះនៅឥណ្ឌា គេដាំជាច្រើន ដើម្បីយកឫសទុកជ្រលក់សំពត់ ឱ្យមានពណ៌ក្រហម ឬលឿងភ្លាវ ។ ដើមនេះ ជាជំនួញយ៉ាងធំមួយក្នុងខេត្តខ្លះដែលនៅឆ្នេរខាងកើតនៃប្រទេសឥណ្ឌា ។ តាមក្បួនឱសថបុរាណ ស្លឹកស្ងួត កិនឱ្យល្អិត លាយជាមួយម្សៅអង្ករ ជាថ្នាំសម្រាប់ព្យាបាលរោគហឺត ។​
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅជើងក្រាស់, ស្មៅសន្សោង» មានន័យដូចម្ដេច ?

ស្មៅជើងក្រាស់, ស្មៅសន្សោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទ កំពស់ ២០-៥០ ស.ម ដុះតាមមាត់ផ្លូវនៃប្រទេសក្តៅសកលលោក។ គេប្រើដើមធ្វើកង្វារត្រចៀក។ ឫសគេឆុងផឹកដើម្បីឱ្យ បែកញើសនឹងឱ្យបាត់គ្រុន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅជើងកុក, ស្មៅត្មាតទន្ទ្រាន» មានន័យដូចម្ដេច ?

ស្មៅជើងកុក, ស្មៅត្មាតទន្ទ្រាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាលលើដីប្រវែង ១០-៤០ស.ម ដុះក្នុងវាលស្មៅនៅប្រទេសឥណ្ឌា ក្នុងឧបទ្វីបឥណ្ឌូចិន និងជ្វា ជារុក្ខជាតិដែលឃើញមានលក់ក្នុងឱសថស្ថានចិន នៃប្រទេសកម្ពុជា គេប្រើធ្វើជាថ្នាំព្យាបាលជំងឺប្រមាត់ រាគមួល និងស្រ្តីដែលគ្មានរដូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅជម្ពូ» មានន័យដូចម្ដេច ?

ស្មៅជម្ពូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះមានដើមកំណើតប្រហែលក្នុងប្រទេសបូព៌ាប្រទេសជិតអឺរ៉ុប គេនាំមកដាំសម្រាប់យកផ្កា ជាថ្នាំជ្រលក់សំពត់សូត្រ ឬសំឡីឱ្យមានពណ៌ក្រហម អាចជ្រលក់ជាផ្កាឈូកបានដែរ តែមិនជាប់យូរទេ។ នៅស្រុកក្រៅឥណ្ឌូចិន គេយកផ្កាស្មៅជម្ពូធ្វើ “ល្មៀត ” ក្លែងក្លាយ ព្រោះ “ល្មៀតបរិសុទ្ធ”មែនទែន (ដែលគ្មាននៅប្រទេសឥណ្ឌូចិនតទេ) មានតម្លៃខ្ពស់ណាស់ (ចូរកុំច្រឡំនឹងរមៀត ដែលយើងប្រើ “safran des Indes”គឺមិនមែនរមៀតបរិសុទ្ធទេ)។ គ្រាប់ស្មៅជម្ពូសម្រាប់ធ្វើថ្នាំបញ្ចុះ។ ផ្កាគេយកលាយធ្វើថ្នាំច្រើនមុខណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅចំពូទា, ស្មៅស្លាបទា» មានន័យដូចម្ដេច ?

ស្មៅចំពូទា, ស្មៅស្លាបទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅចំពុះទាមានកម្ពស់ ២០-៤០ ស.ម មានដើមកំណើតក្នុងប្រទេសអាហ្រ្វិកក្តៅ គេដាំក្នុងសួនលំអ។ គេប្រើដើមនេះសម្រាប់សម្លាប់សត្វល្អិត។ គេច្រើនយកស្មៅនេះដាក់ក្រោមកន្ទេលដើម្បីកម្ចាត់សង្កើច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅគ្រេច» មានន័យដូចម្ដេច ?

ស្មៅគ្រេច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទាបម៉្យាង ដុះដោយសារដើមដទៃទៀត គឺដើមបញ្ញើខ្លួនលើគេ ច្រើនដុះលើឫស សន្តានដើមស្រូវ ពោត។ គ្រូថ្នាំស្វែងរកដើមនេះណាស់ ដើម្បីទុកព្យាបាលរោគដំបៅ និងគ្រេចជើងដៃ។ គេទំពារដើមឱ្យម៉ត់ ទើបខ្ជាក់ក្នុងស្លឹកចេក ហើយយកទៅឆ្អើរភ្លើង មុននឹងយកទៅស្អំកន្លែងឈឺ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅគោ» មានន័យដូចម្ដេច ?

ស្មៅគោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះមានដើមកំណើតស្រុកអាហ្វ្រិកក្តៅក្នុងសកលោកលើដីវាល។ សត្វពាហនៈចូលចិត្តស៊ីណាស់ ស្មៅនេះមានជាតិប្រូតេអីុន ច្រើនធ្វើឱ្យសត្វឆាប់ធំធាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅគែលលក» មានន័យដូចម្ដេច ?

ស្មៅគែលលក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមានគល់រឹងមួយប្រភេទកម្ពស់ ១០-៥០ ស.ម ដុះក្នុងព្រៃល្បោះ ឬតាមមាត់ផ្លូវ ឬក្នុងវាលស្មៅលើដីឧទ្ទាម។ ដើមនេះមានគ្រប់ប្រទេសក្តៅក្នុងសកលលោក។ គ្រូថ្នាំខ្មែរ យកមែកមានស្លឹកដាំធ្វើថ្នាកម្លាំងឱ្យនារីទើបសម្រាលកូនផឹក។ ដើមបុកម៉ដ្ឋជាថ្នាំបំពោកលើបូស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅក្រចក» មានន័យដូចម្ដេច ?

ស្មៅក្រចក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងកំពស់ ៣០-៥០ស.ម ដុះក្នុងប្រទេសឥណ្ឌា និងជ្វា ដាំជាលំអ នៅប្រទេសខ្មែរ ផ្កាពណ៌ផ្កាឈូក ឬក្រហម។ គេប្រើស្លឹកស្ងោរ សម្រាប់លាងសក់ក្បាល ស្លឹកស្ងោរអាចអោយសក់ដុះឆាប់ៗ ។​ គេប្រើផ្កាធ្វើថ្នាំលាបក្រចកក៏បាន។​ គ្រាប់ជាឱសថ ប្រើពេលនារីសម្រាលកូនពិបាក ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅកន្ត្រើយ» មានន័យដូចម្ដេច ?

ស្មៅកន្ត្រើយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅដុះយូរឆ្នាំមិនងាប់មានកម្ពស់ ២០-៦០ ម មើមវារលើដី ដុះនៅទីវាលគ្មានព្រៃក្នុងប្រទេសអាស៊ីក្តៅ។ គេដើរចៀសពេលស្មៅនេះមានផ្លែ ព្រោះផ្លែចាក់ចាំប់សំពត់អាវ នាំរំខាន។ ស្លឹកកន្ត្រើយមានជីវជាតិល្អសម្រាប់ឱ្យគោ ក្របី ស៊ី។ គ្រាប់គេប្រើធ្វើថ្នាំបញ្ចុះព្រូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅកក់ក្អាម» មានន័យដូចម្ដេច ?

ស្មៅកក់ក្អាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តៅសោម ចាតាលព្រឹក្សធំ វារឡើងលើដើមឈើធំៗក្នុងពញរៃក្រាស់នៃប្រទេសជាច្រើនៈ ឥណ្ឌូចិន ឧបទ្វីបជ្វា កោះNicolar កោះ Andaman ប្រទេសឥណ្ឌូណេស៊ី និង ហ្វីលីពីន។ មែកវា គេប្រើសំរាប់ធ្វើកញ្ជើ ល្អី និង វិញខ្សែពួរ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅ (អំបុក), (ស្មៅ) ស្រមោច, ព្រះល្ងៀង» មានន័យដូចម្ដេច ?

ស្មៅ (អំបុក), (ស្មៅ) ស្រមោច, ព្រះល្ងៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិវាលើដីមួយប្រភេទមានកូនស្លឹកបី ដុះក្នុងទីវាលមានថ្ងៃលើដីខ្សាច់ក្នុងប្រទេសឥណ្ឌូចិន និងប្រជុំកោះជ្វា។ គេស្ងោរដើមនេះផឹកដើម្បីរំងាប់រោគអុត។ គ្រូខ្មែរយកស្មៅនេះលាយជាមួយរុក្ខជាតិដទៃទៀត ធ្វើថ្នាំព្យាបាលរោគស្វាយ។ គោ ក្របីចូលចិត្តស៊ីស្មៅនេះណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៅ» មានន័យដូចម្ដេច ?

ស្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជពួកមួយដែលដុះឯងលើផែនដីឬក្នុងទឹក ស្លឹកសណ្ឋានជាចម្រៀកតួចៗ ( ហៅរួមថា តិណជាតិ ទីទៃពីរុក្ខជាតិ, លតាជាតិ, ធញ្ញជាតិ . . . ) មានច្រើនយ៉ាងជាអនេក ។
ឧទាហរណ៍៖ ស្មៅទឹក, ស្មៅគោក។

                     ព. ប្រ. ស្មៅកិលេស ឬ ស្មៅតណ្ហា កិលេសឬតណ្ហាដែលទ្រុបទ្រុលក្នុងសន្ដានបុថុជ្ជន ដូចជាស្មៅដុះចាក់ឫសស្មូញស្មាញក្នុងដី។ ស្មៅព្រៅ ស្មៅដែលដុះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែឥតដែលមានសត្វតិណភ័ក្សណាស៊ី; ឬស្មៅសម្ចាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោះសរ» មានន័យដូចម្ដេច ?

ស្មោះសរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមោសរ “ប្រជុំឬជួបជុំគ្នាដោយរីករាយ” ) សេចក្តីរីករាយរាក់ទាក់, សេចក្តីរួសរាយ, សាទរ។
ឧទាហរណ៍៖ ទទួលភ្ញៀវដោយស្មោះសរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោះងារ» មានន័យដូចម្ដេច ?

ស្មោះងារ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ជីខ្ជា តាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន។
ឧទាហរណ៍៖ ការស្មោះងារ, សម្ដីស្មោះងារ, ធ្វើការស្មោះងារ។

                    មនុស្សស្មោះងារ មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជីខ្ជា តាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន។
ឧទាហរណ៍៖ ការស្មោះងារ, សម្ដីស្មោះងារ, ធ្វើការស្មោះងារ។

                     មនុស្សស្មោះងារ មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោះ» មានន័យដូចម្ដេច ?

ស្មោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រង់អស់ពីចិត្ត ឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ ។
ឧទាហរណ៍៖ ចិត្តស្មោះ; ស្រឡាញ់ស្មោះ។

                     ស្មោះចំពោះ ស្មោះឆ្ពោះត្រង់ ។ ស្មោះត្រង់ ស្មោះពិត។ ស្មោះស្ម័គ្រ ឬ ស្ម័គ្រស្មោះ ( ម. ព. ស្ម័គ្រ ) ។ ស្មោះស្មាន សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ ។

ឧទាហរណ៍៖ ជាស្មោះស្មាន ។

                     ជាស្មោះស្មាន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រង់អស់ពីចិត្ត ឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ។
ឧទាហរណ៍៖ ចិត្តស្មោះ; ស្រឡាញ់ស្មោះ។

                      ស្មោះចំពោះ ស្មោះឆ្ពោះត្រង់ ។ ស្មោះត្រង់ ស្មោះពិត។ ស្មោះស្ម័គ្រ ឬ ស្ម័គ្រស្មោះ ( ម. ព. ស្ម័គ្រ ) ។ ស្មោះស្មាន សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ។
ឧទាហរណ៍៖ ជាស្មោះស្មាន។

                       ស្មោះស្មើ ស្មោះឥតល្អៀង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោស្នោ» មានន័យដូចម្ដេច ?

ស្មោស្នោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទាបណាស់ ដុះក្នុងស្រែ ឬលើភ្លឺស្រែ ដែលមានខ្សាច់នៃប្រទេសក្តៅ និតក្តៅមធ្យម លើដីរាប ឬទួលមិនលើសពីកម្ពស់ ៥០០ ម ។ ផ្កាអាចបរិភោគបានពេលមានទុរិ្ភក្ស។ នៅស្រុកជិតខាងយើង គេយកស្មៅស្នោ ធ្វើថ្នាំព្យាបាលរោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោញ» មានន័យដូចម្ដេច ?

ស្មោញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលបក្សីមួយប្រភេទ ពួកក្អែកទឹក សម្បុរខ្មៅ កវែង ចំពុះវែង ជើងជាប់ដូចប្រវឹក ប៉ិនមុជទឹក ចឹកចាប់មច្ឆជាតិជាអាហារ ។
បក្សីមួយប្រភេទ មានប្រវែង ៨៥-៩៧ ស.ម។ កវែងដូចពស់ ចំពុះស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ទីជំរកៈ បឹង វាលភក់ ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ បន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេស។ ជីវសាស្ត្រៈ មុជទឹកចាប់ត្រីជាអាហារ។ រដូវបន្តពូជៈ ចាប់ពីខែមិថុនា ដល់ខែមិនាចំនួនពងពី ០៤ ទៅ ០៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោង» មានន័យដូចម្ដេច ?

ស្មោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ពួកត្រែង។
ឧទាហរណ៍៖ ស្មៅស្មោង។

                       ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ។
ឧទាហរណ៍៖ ភ្លេងស្មោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោកគ្រោក» មានន័យដូចម្ដេច ?

ស្មោកគ្រោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រក់, កខ្វក់, ប្រឡាក់ប្រឡូស គួរខ្ពើម ( សោកគ្រោក )។
ឧទាហរណ៍៖ ទីស្មោកគ្រោក។

                      ដែលខ្ជិលសម្អាតឬមិនចេះសម្អាត បណ្ដោយឲ្យកខ្វក់ ។
ឧទាហរណ៍៖ មនុស្សស្មោកគ្រោក ( និយាយថា ស្ម៊ោកគ្រោក ក៏មាន, តាមទម្លាប់ប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មោក» មានន័យដូចម្ដេច ?

ស្មោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញៀតស្បាតញឹកជុកជិត។
ឧទាហរណ៍៖ ព្រៃស្មោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មែសៀម, ត្បាញ់» មានន័យដូចម្ដេច ?

ស្មែសៀម, ត្បាញ់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៦ ម ដុះក្នុងព្រៃកោងកាងនៃអាស៊ីផ្នែកក្តៅ។ រុក្ខជាតិនេះ អាចដុះរហ័សជាងដើមជិតខាង អាចយកដីល្បាប់អស់ ដុះតែឯងមួយប្រទេស ។ ដើមស្មែសៀម គេទុកជាដើមដុះដំបូងក្នុងមាត់សមុទ្រ មុនមានព្រៃកោងកាង។ សំបកស្មែនេះជាថ្នាំព្យាបាលរោគស្បែក ជាពិសេសកើតរមាស់។ ឫសដែលដុះចេញក្រៅដី គេទុកផ្សំថ្នាំម៉្យាង សម្រាប់លើកកម្លាំងបុរស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មែធំ» មានន័យដូចម្ដេច ?

ស្មែធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស មួយប្រភេទកម្ពស់ពី ២-១០ ម មានដុះឫសដុះលើគោករាងជើងទោម ដុះក្នុងព្រៃកោងកាងគ្រប់ប្រទេសក្តៅ។ អាចដុះផ្តុំគ្នាច្រើន។ សំបកគេប្រើជាថ្នាំជ្រលក់សំពត់ឱ្យពណ៌ក្រហម។ ឈើជាប់ល្អណាស់ គេច្រើនប្រើធ្វើធ្យូង ឬជាបង្គោលរបង បង្គោលសម្រាប់ចាក់ឫសផ្ទះ ឬអុសដុត។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មែង» មានន័យដូចម្ដេច ?

ស្មែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំទងជាចង្កោមផ្លែឈើពួកខ្លះ ដូចយ៉ាងស្លា, ទន្សែជាដើម។
ឧទាហរណ៍៖ ស្លាមួយស្មែង, ផ្លែរង្គោះអស់នៅតែស្មែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មែក» មានន័យដូចម្ដេច ?

ស្មែក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្មោក។
ឧទាហរណ៍៖ ស្មែកស្មោក ស្មោកក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មែ» មានន័យដូចម្ដេច ?

ស្មែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ច្រើនដុះតាមមាត់ព្រែកទឹកប្រៃ ឬតាមមាត់សមុទ្រ គេច្រើនប្រើការធ្វើឧស ។ ឈ្មោះក្ដាមសមុទ្រពួកមួយ ច្រើនអាស្រ័យនៅនឹងឫសស្មែ ឬឫសកោងកាង។
ឧទាហរណ៍៖ ក្ដាមប្រៃដែលគេនាំយកមកលក់គ្រប់ទីតំបន់សុទ្ធតែក្ដាមស្មែ។

                   ចុល្លព្រឹក្ស មួយប្រភេទកម្ពស់ពី ៤-៨ ម មានគល់ដើមរាងខ្លះជាចន្ទល ដុះក្នុងព្រៃកោងកាង លាយជាមួយពូជដទៃទៀត គឺស្មែមិនដែលដុះផ្តុំគ្នាឡើយ ដើមស្មែមានក្នុងប្រទេសក្តៅ។ គេប្រើសំបកជាថ្នាំជ្រលក់សំណាញ់នេសាទ។ ​ដើមស្មែអាចថ្វើអុសដុតល្អ ព្រោះមិនសូវមានផ្សែងច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មេរ» មានន័យដូចម្ដេច ?

ស្មេរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសរសេរ ( ស្មៀន )។
ឧទាហរណ៍៖ កាលណោះព្រះយមពណ្ណរាយ លើសលែងសព្វសាយ ស្ដេចទតព្រះនេត្រយល់ជាក់ ។ ស្ដេចបើកព្រះឱស្ឋប្រើអ្នក- ស្មេរមួយប្រត្យ័ក្ស ដណ្ដឹងឲ្យជាក់ក្ដាត់ណា ( សាស្ត្រា សុបិនកុមារ )។

                   ស្មៀនស្មេរ ( ព. សា. ) ស្មៀនអ្នកសរសេរ, ស្មៀនធម្មតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មេញ» មានន័យដូចម្ដេច ?

ស្មេញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អិតញឹកសិញ។
ឧទាហរណ៍៖ ល្អិតស្មេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មេ» មានន័យដូចម្ដេច ?

ស្មេ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អិតញឹកស្អេក។
ឧទាហរណ៍៖ ល្អិតស្មេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មៀន» មានន័យដូចម្ដេច ?

ស្មៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស្ម្យើន អ. ថ. ស្ម៎ៀន, ផូ័ខ្យើន អ. ថ. ភូខ៎ៀន “អ្នកសរសេរ” ) ស្មេរ ។ ស្មៀនជំនួយ ស្មៀនអ្នកជួយធ្វើការ។ ស្មៀនត្រា ស្មៀនអ្នកកាន់រក្សាត្រា ។ ស្មៀនរង ស្មៀនអ្នកធ្វើការរងពីស្មៀនធំមក ។ ស្មៀនសាលា ស្មៀនអ្នកធ្វើការនៅសាលាខែត្រឬសាលាស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មឿក» មានន័យដូចម្ដេច ?

ស្មឿក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញឫកក្រអឺត, ដែលធ្វើមុខមាំ។
ឧទាហរណ៍៖ មុខស្មឿក, ធ្វើមុខស្មឿក; អង្គុយស្មឿក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញឫកក្រអឺត, ដែលធ្វើមុខមាំ។
ឧទាហរណ៍៖ មុខស្មឿក, ធ្វើមុខស្មឿក; អង្គុយស្មឿក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មើ» មានន័យដូចម្ដេច ?

ស្មើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប៉ុនគ្នា, ត្រូវគ្នា, មិនលើសមិនខ្វះពីគ្នា; រាបដូចគ្នា ( យ៉ាងផ្ទៃស្គរ ); ដែលជាកណ្ដាលមិនលម្អៀងទៅរកខាងណា ។
ឧទាហរណ៍៖ ទម្ងន់ស្មើគ្នា, កម្លាំងស្មើគ្នា; តាំងចិត្តស្មើ, រាប់អានស្មើ។

                      ស្មើភាគ ភាគប៉ុនគ្នា ។ ស្មើភាព ភាពស្មើគ្នា ។ ស្មើមុខ មានមុខការនិងអំណាចដូចគ្នា។ ស្មើដោយ និ. ប្រាកដដោយ, ស្មើនឹង, ដូចជា ។ ស្មើនឹង និ. ដូចគ្នានឹង។ ស្មើហើយ ! អស់ហើយ ! (ព. គ.) ។គ្នាស្មើ គុ. ដែលមានភាពស្មើគ្នា: មនុស្សគ្នាស្មើ ។ល។

តើពាក្យ «ស្មូរជន» មានន័យដូចម្ដេច ?

ស្មូរជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលស្មូរ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាជនស្មូរ ឬដែលជារបស់ជនស្មូរ។
ឧទាហរណ៍៖ មនុស្សស្មូរជន; ចិត្តស្មូរជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មូរ» មានន័យដូចម្ដេច ?

ស្មូរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កំណាញ់រឹតត្បិតឥតអៀនខ្មាស។
ឧទាហរណ៍៖ ចិត្តស្មូរ, មនុស្សស្មូរ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៃទទូចឥតខ្មាស។
ឧទាហរណ៍៖ ស្មូរសុំ ( ម. ព. ទ្រឹស្តិស្មូរ និង ស្មូរជន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មូម» មានន័យដូចម្ដេច ?

ស្មូម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូមទាន។
ឧទាហរណ៍៖ ឲ្យទានដល់ពួកស្មូម ( ព. សា. ស្មុំ )។

                    អ្នកសូមទានគេ អ្នកក្រីក្រចឹញ្ចឹមជីវិត ដោយសារតែការសូមទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មូនឆ្នាំង» មានន័យដូចម្ដេច ?

ស្មូនឆ្នាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូនក្អមឆ្នាំង គឺជាងអ្នកធ្វើឆ្នាំងដី ឬក្អមដី។
ឧទាហរណ៍៖ ភូមិស្មូនឆ្នាំង, ត្រកូលស្មូនឆ្នាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មូន» មានន័យដូចម្ដេច ?

ស្មូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូនរបស់ឬរបស់ដែលកើតពីសូន, ពីប៉ាន់ ( ម. ប្រ. ) ។ ការសូនឬប៉ាន់ឲ្យកើតជារូប, ឲ្យកើតជារបស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្មូត្រ» មានន័យដូចម្ដេច ?

ស្មូត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ស្មូត )។