Posted on Leave a comment

តើពាក្យ «ស្រយង់» មានន័យដូចម្ដេច ?

ស្រយង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួយស្រពន់ងាស់គាំងសរសៃ ដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម។
ឧទាហរណ៍៖ ស្រយង់ដៃ, ស្រយង់ជើង។

                    ព. ប្រ. ស្រយង់ចិត្ត ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត ។ ស្រយុតស្រយង់ ( ម. ព. ស្រយុត )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួយស្រពន់ងាស់គាំងសរសៃ ដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម។
ឧទាហរណ៍៖ ស្រយង់ដៃ, ស្រយង់ជើង។

                   ព. ប្រ. ស្រយង់ចិត្ត ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត ។ ស្រយុតស្រយង់ ( ម. ព. ស្រយុត )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រម៉ពិភេទភ៌» មានន័យដូចម្ដេច ?

ស្រម៉ពិភេទភ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬ ចុល្លព្រឹក្សកំពស់៦-១០ម ដុះក្នុងព្រៃស្រោង ឬ ព្រៃក្រាស់នៃអាស៊ីផ្នែកអាគ្នេយ៌។ ឈើសម្រាប់ធ្វើជាកង់រទេះ។ ផ្លែគេប្រើធ្វើជាថ្នាំជ្រលក់សំពត់ពណ៌ខ្មៅ។ ផ្លែខ្លី ជាថ្នាំបញ្ចុះ។ ផ្លែទុំអាចធ្វើថ្នាំរាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រម៉» មានន័យដូចម្ដេច ?

ស្រម៉

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំតូចៗរបស់ល័ក្ដ ឬផ្លែកប្បាស។
ឧទាហរណ៍៖ ស្រម៉កប្បាស, ស្រម៉ល័ក្ដ ឬ ល័ក្ដស្រម៉។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមោល» មានន័យដូចម្ដេច ?

ស្រមោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្លប់; ភាពរូបព្រាងៗ ដែលប្រាកដតាមរូបដើម ដោយមានពន្លឺចាំងត្រូវ; ភាពរូបក្នុងវត្ថុភ្លឺថ្លាមានកញ្ចក់និងទឹកថ្លាជាដើម ប្រាកដតាមសណ្ឋានរូបដែលឆ្លុះត្រូវត្រង់
ឧទាហរណ៍៖ ស្រមោលភ្នំ; ស្រមោលមុខក្នុងកញ្ចក់។

                    ព. ប្រ. ខ្មោចបិសាច, ខ្មោចជំបួរជួរ ។
ឧទាហរណ៍៖ ស្រមោលចេះតែតាមបៀតបៀន( និយាយទៅតាមជំនឿ )

                    ព្រឹក្សម្យ៉ាង កំពស់ ១៥-២០ ម ដុះក្នុងព្រៃជ្រៅជិតមាត់ទឹកនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ដើមមានឫសដុះចេញក្រៅបញ្ឈរ គេតែងកាត់យកមកធ្វើឆ្នុកដប ឬកំសួលសន្ទូចវាត់។ ឈើអាចប្រើសម្រាប់សង់ខ្ទម ឬរោងបណ្តោះអាសន្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមោច» មានន័យដូចម្ដេច ?

ស្រមោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វច្រើនពួក មានប្រភេទផ្សេងៗគ្នា ជាសត្វមានសាមគ្គីស្រុះគ្នា ច្រើនរកស៊ីជាពួកៗមូលគ្នា
ឧទាហរណ៍៖ ស្រុះគ្នាដូចស្រមោច។

                     ព. ទ. បុ. ស្រមោចក្រវែលស្ករ បុរសក្រវែលស្ត្រី ។ ស្ករជិតស្រមោច ( ម. ព. ស្ករ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមៃ» មានន័យដូចម្ដេច ?

ស្រមៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្នកដល់ឬផ្អូកដល់ហាក់ដូចជាឮឬឃើញឬថានឹងបានតាមបំណង។
ឧទាហរណ៍៖ ខ្ញុំស្រមៃហាក់ដូចជា កូនខ្ញុំស្រែកហៅ; ចិញ្ចៀនបាត់រកមិនឃើញ ខ្ញុំចេះតែស្រមៃថាដូចជានៅត្រង់ណេះត្រង់ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមែះ» មានន័យដូចម្ដេច ?

ស្រមែះ

មានន័យថា ( ម. ព. ស្រមេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមេះ» មានន័យដូចម្ដេច ?

ស្រមេះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទឹកមុខចេញអាការឲ្យឃើញថាអៀនខ្មាសខ្លាំង ព្រោះទាល់ដំណើរ, ទាល់ផ្លូវ, ទាល់ច្រក។
ឧទាហរណ៍៖ មុខស្រមេះ; ទាល់ស្រមេះ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានទឹកមុខចេញអាការឲ្យឃើញថាអៀនខ្មាសខ្លាំង ព្រោះទាល់ដំណើរ, ទាល់ផ្លូវ, ទាល់ច្រក។
ឧទាហរណ៍៖ មុខស្រមេះ; ទាល់ស្រមេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមេវ» មានន័យដូចម្ដេច ?

ស្រមេវ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមូវ ថា : ស្រមេវស្រមូវ ស្រមូវក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមេម» មានន័យដូចម្ដេច ?

ស្រមេម

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមាម ថា : ស្រមេមស្រមាម ស្រមាមក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមេក» មានន័យដូចម្ដេច ?

ស្រមេក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមក ថា
ឧទាហរណ៍៖ ស្រមេកស្រមក ស្រមកក្រៃពេក, ស្រមកស្រកេកស្រកាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមៀន» មានន័យដូចម្ដេច ?

ស្រមៀន

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅកោនកំប្រោនក្នុងកៀន ឬក្នុងទីចង្អៀត។
ឧទាហរណ៍៖ អង្គុយស្រមៀននៅកៀនជញ្ជាំង, ដេកស្រមៀន, ធ្វើមុខស្រមៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមើល» មានន័យដូចម្ដេច ?

ស្រមើល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តល្អិតក្រៃពេក ស្ទើរមើលពុំឃើញច្រើនកើតនៅទីឬនៅវត្ថុសោគ្រោក មានសំបុកសត្វ, សំបកស៊ុតសត្វជាដើម។
ឧទាហរណ៍៖ ស្រមើលរោមរសឹបរសាវដេកមិនលក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមើង» មានន័យដូចម្ដេច ?

ស្រមើង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សើងម៉ើង។
ឧទាហរណ៍៖ ភ្ញាក់ពីដេកស្រមើង, ក្រោកស្រមើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមើ» មានន័យដូចម្ដេច ?

ស្រមើ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមៃ ថា : ស្រមើស្រមៃ ស្រមៃបន្តិចបន្តួច, ស្រមៃរហាក់រហៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមូវ» មានន័យដូចម្ដេច ?

ស្រមូវ

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលមានពុក, រោម, មមីសវែងខ្លះខ្លីខ្លះច្រើន។
ឧទាហរណ៍៖ រោមដើមទ្រូងស្រមូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមូល» មានន័យដូចម្ដេច ?

ស្រមូល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រមូលចូលច្របល់គ្នាចំពាក់ឆ្វាក់ជាដុំ, ដែលប្រមូលច្របូកច្របល់គ្នា។
ឧទាហរណ៍៖ ចំពាក់ស្រមូលដោះមិនរួច, ស្រមូលដូចសូត្រចំពាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមូម» មានន័យដូចម្ដេច ?

ស្រមូម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្កូញជាដុំ, ស្រមូវ។
ឧទាហរណ៍៖ ពុកចង្កាស្រមូម។

                    ស្រមូមស្រមាម ស្រមូមមិនរាបទាប, មិនស្អាត ស្រមេវស្រមូវ។
ឧទាហរណ៍៖ ពុកចង្កាស្រមូមស្រមាម, រោមស្រមូមស្រមាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមូញ» មានន័យដូចម្ដេច ?

ស្រមូញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មូញ; ស្កូញ; ស្ញូញ; ដែលមិនជ្រះ, មិនស្អាត។
ឧទាហរណ៍៖ មុខស្រមូញ ។ ស្រមូញស្រមាញ ស្មូញស្មាញ, ស្កូញស្កាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមុយ» មានន័យដូចម្ដេច ?

ស្រមុយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មុយ, សុយម៉ុយ; ស្រពោនស្រពាប់អាប់អន់។
ឧទាហរណ៍៖ មុខស្រមុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមុតចិត្ត» មានន័យដូចម្ដេច ?

ស្រមុតចិត្ត

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រងោចចិត្ត, លន្លង់លន្លោចខ្លោចចិត្ត។
ឧទាហរណ៍៖ នឹកស្ដាយស្រមុតចិត្ត, នឹកអាណិតស្រមុតចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមុក» មានន័យដូចម្ដេច ?

ស្រមុក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដកដង្ហើមប៉ះខ្ទាំងខ្ទប់ចេញសូរសព្ទខ្លាំងក្នុងវេលាកំពុងដេកលក់។
ឧទាហរណ៍៖ ដេកស្រមុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមឹម» មានន័យដូចម្ដេច ?

ស្រមឹម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មឹម, ក្រមឹម។
ឧទាហរណ៍៖ មុខស្រមឹម។

                     ប្រើជា កិ. វិ. ក៏បាន។
ឧទាហរណ៍៖ អង្គុយស្រមឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមឹក» មានន័យដូចម្ដេច ?

ស្រមឹក

មានន័យថា ( ម. ព. ស្រមិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមិក» មានន័យដូចម្ដេច ?

ស្រមិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្មៅធំខ្ពស់សម្បើម ( ចំពោះតែមនុស្ស )។
ឧទាហរណ៍៖ រូបធំស្រមិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមាមប៉ាក» មានន័យដូចម្ដេច ?

ស្រមាមប៉ាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ស្រមាមប្រតាក។
ឧទាហរណ៍៖ ពុកមាត់ប្រឡាក់ស្រមាមប៉ាក, រោមប្រឡាក់ស្រមាមប៉ាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមាម» មានន័យដូចម្ដេច ?

ស្រមាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ជាប់ស្រកាកនឹងពុកមាត់ឬនឹងរោមជាដើម។
ឧទាហរណ៍៖ ពុកមាត់ស្រមាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមាញ» មានន័យដូចម្ដេច ?

ស្រមាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មាញ ។ ស្រមូញស្រមាញ ( ម. ព. ស្រមូញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមាក់» មានន័យដូចម្ដេច ?

ស្រមាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំមាំ, ធំដំបង ( ចំពោះតែមនុស្ស )។
ឧទាហរណ៍៖ មានចោរមួយនាក់ រូបធំស្រមាក់ ធាក់ទ្វារចូលមក ដៃកាន់ដំបង ឈរផ្អៀងផ្អងរក មើលទ្រព្យនឹងយក ដោយឥតកោតក្រែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណ—» មានន័យដូចម្ដេច ?

ស្រមណ—

មានន័យថា ( ម. ព. សមណ ឬ សមណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណ៍» មានន័យដូចម្ដេច ?

ស្រមណ៍

មានន័យថា ( ម. ព. ស្រមណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណៈ» មានន័យដូចម្ដេច ?

ស្រមណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រមណ; បា. សមណ ) សមណៈ ( ម. ព. សមណ ឬ សមណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណុទ្ទេស» មានន័យដូចម្ដេច ?

ស្រមណុទ្ទេស

មានន័យថា ដូចគ្នានឹង សមណុទ្ទេស ដែរ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណី» មានន័យដូចម្ដេច ?

ស្រមណី

មានន័យថា ដូចគ្នានឹង សមណី ដែរ (ម. ព. នេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណស័ក្ដិ» មានន័យដូចម្ដេច ?

ស្រមណស័ក្ដិ

មានន័យថា ( ម. ព. ស្រមណសក្ដិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមណសក្ដិ» មានន័យដូចម្ដេច ?

ស្រមណសក្ដិ

មានន័យថា ដូចគ្នានឹង សមណសក្ដិ ឬ —ស័ក្ដិ ដែរ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រមក» មានន័យដូចម្ដេច ?

ស្រមក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់កខ្វក់; ព្រលូស។
ឧទាហរណ៍៖ ដៃប្រឡាក់ខ្លាញ់ស្រមក; ជើងប្រឡាក់ភក់ស្រមក; ខ្លួនប្រឡាក់ធូលីស្រមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពោន» មានន័យដូចម្ដេច ?

ស្រពោន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រញម។
ឧទាហរណ៍៖ ស្លឹកឈើស្រពោន។

                     ដែលមិនស្រស់បស់, មិនរីករាយ, ក្រៀមក្រំ។
ឧទាហរណ៍៖ មុខស្រពោន។

                    ស្រពោនស្រពាប់ ស្រពោនក្រៀមក្រំ, ស្រពោនជ្រប់។
ឧទាហរណ៍៖ មុខស្រពោនស្រពាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពេចស្រពឹល» មានន័យដូចម្ដេច ?

ស្រពេចស្រពឹល

មានន័យថា ( ម. ព. ស្រពេចស្រពិល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពេចស្រពិល» មានន័យដូចម្ដេច ?

ស្រពេចស្រពិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនជាក់លាក់, មិនប្រាកដប្រជា, រហាក់រហៀង។
ឧទាហរណ៍៖ ដឹងស្រពេចស្រពិល; ដំណឹងស្រពេចស្រពិល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនជាក់លាក់, មិនប្រាកដប្រជា, រហាក់រហៀង។
ឧទាហរណ៍៖ ដឹងស្រពេចស្រពិល; ដំណឹងស្រពេចស្រពិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពឹល» មានន័យដូចម្ដេច ?

ស្រពឹល

មានន័យថា ( ម. ព. ស្រពិល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពិល» មានន័យដូចម្ដេច ?

ស្រពិល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឃើញព្រឹលៗមិនច្បាស់។
ឧទាហរណ៍៖ មើលឃើញស្រពិលៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពាប់» មានន័យដូចម្ដេច ?

ស្រពាប់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងួតបន្តិចៗ នៅសើមខ្លះឬនៅស្រស់ខ្លះ។
ឧទាហរណ៍៖ កុំបាច់ហាលឲ្យស្ងួត ឲ្យគ្រាន់តែស្រពាប់បានហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពាប» មានន័យដូចម្ដេច ?

ស្រពាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងទាបស្រឡាប។
ឧទាហរណ៍៖ រោងស្រពាប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្រាបស្រពាប ក្រាបរាបអស់ទាំងខ្លួន; ដួលស្រពាប ដួលរាបទាំងស្រុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រពន់» មានន័យដូចម្ដេច ?

ស្រពន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ពឹកស្រយង់មួយរំពេចៗ។
ឧទាហរណ៍៖ ស្រពន់ដៃ, ស្រពន់ជើង។

                       ស្រពន់ចិត្ត (ព. ប្រ.) ស្រយង់ចិត្តឬតូចចិត្តរវាតគំនិតបន្តិចៗ
ឧទាហរណ៍៖ អាក់អន់ស្រពន់ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រព» មានន័យដូចម្ដេច ?

ស្រព

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ឝ្រវ ឬ ស្រវ, វ > ព = ឝ្រព ឬ ស្រព ប្រើជា ន. “ការស្រោច; ការសម្រក់; ការបង្ហូរ”) ប្រស់ទឹកឲ្យសើម, ឲ្យជោក, ឲ្យនៅស្រស់ ។
ឧទាហរណ៍៖ ស្រពទឹកស្លឹកម្លូកុំឲ្យស្រពោន, កុំឲ្យស្វិត។

                      (រ. ស.) លាង, ជម្រះ, លុបឲ្យជ្រះ ឲ្យស្អាត ។
ឧទាហរណ៍៖ ស្រពព្រះភ័ក្ត្រ គឺជម្រះព្រះភ័ក្ត្រ (លុបលាងមុខឲ្យស្អាត)។

                       ស្រោចស្រព ម. ក្នុង ព. ស្រោច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប់» មានន័យដូចម្ដេច ?

ស្រប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ស្រប៉េក )។ ឈរជ្រកម្លប់ ( ចំពោះតែដំរី )។
ឧទាហរណ៍៖ ដំរីស្រប់ក្នុងម្លប់ឈើធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប៉ែក» មានន័យដូចម្ដេច ?

ស្រប៉ែក

មានន័យថា ( ម. ព. ស្រប៉េក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប៉េក» មានន័យដូចម្ដេច ?

ស្រប៉េក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រប៉ើក ថា : ស្រប៉េកស្រប៉ើក ឬ ស្រប៉ែកស្រប៉ើក ស្រប៉ើកច្រើនអន្លើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប៉ើក» មានន័យដូចម្ដេច ?

ស្រប៉ើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានស្ដើងហើបឡើងជាងប្រក្រតី ។
ឧទាហរណ៍៖ ក្រមរឈើស្រប៉ើក, ក្រចករបើកស្រប៉ើក។

                      ព. ប្រ. ដែលអែបអបដោយសារគេ, ដែលឥតអំណាច ។
ឧទាហរណ៍៖ មនុស្សស្រប៉ើក ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប៉ូប» មានន័យដូចម្ដេច ?

ស្រប៉ូប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រាបចំកោងខ្លួនបន្តិច។
ឧទាហរណ៍៖ ក្រាបស្រប៉ូប; រាងស្រប៉ូប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលក្រាបចំកោងខ្លួនបន្តិច។
ឧទាហរណ៍៖ ក្រាបស្រប៉ូប; រាងស្រប៉ូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប៉ាប» មានន័យដូចម្ដេច ?

ស្រប៉ាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានទាបរាបស្រពាប (ដូចយ៉ាងរាងកន្ធាយ)។
ឧទាហរណ៍៖ រាងស្រប៉ាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្របាំង» មានន័យដូចម្ដេច ?

ស្របាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបាំងគ្នាបាន គឺដែលមិនធំមិនតូចមិនខ្ពស់មិនទាបជាងគ្នាប៉ុន្មាន, រលឿគ្នា។
ឧទាហរណ៍៖ មាឌស្របាំងគ្នា, កូនប្រុសស្របាំងនឹងឪពុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្របាល» មានន័យដូចម្ដេច ?

ស្របាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ ពួកច្រាច់ ពួកត្រកៀត តែធំជាងច្រាច់ តូចជាងត្រកៀត ប្រើជាបន្លែបាន។
ឧទាហរណ៍៖ ឈ្មោះស្មៅទឹកមួយប្រភេទ ពួកច្រាច់ ពួកត្រកៀត តែធំជាងច្រាច់ តូចជាងត្រកៀត ប្រើជាបន្លែបាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនតិចមិនច្រើន ឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា។
ឧទាហរណ៍៖ ចំណេះស្របាលគ្នា, អាយុស្របាលគ្នា; ចេះដឹងស្របាលគ្នា។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនតិចមិនច្រើន ឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា។
ឧទាហរណ៍៖ ចំណេះស្របាលគ្នា, អាយុស្របាលគ្នា; ចេះដឹងស្របាលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្របាក់ស្របាល» មានន័យដូចម្ដេច ?

ស្របាក់ស្របាល

មានន័យថា ( ម. ព. ស្របក់ស្របាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្របក់ស្របាល» មានន័យដូចម្ដេច ?

ស្របក់ស្របាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្របាលៗគ្នា, បន្ទាប់ៗគ្នា។
ឧទាហរណ៍៖ អាយុស្របក់ស្របាលគ្នា; មកដល់ស្របក់ស្របាលគ្នា។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្របាលៗគ្នា, បន្ទាប់ៗគ្នា។
ឧទាហរណ៍៖ អាយុស្របក់ស្របាលគ្នា; មកដល់ស្របក់ស្របាលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្របក់» មានន័យដូចម្ដេច ?

ស្របក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខណៈ, វេលាតូច, រំពេច។
ឧទាហរណ៍៖ ចាំមួយស្របក់, ឈប់មួយស្របក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រប» មានន័យដូចម្ដេច ?

ស្រប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបណ្ដោយតាមគ្នា; ដែលមានសូរសម្ផស្សចុងចួនត្រូវគ្នា
ឧទាហរណ៍៖ ពាក្យស្របគ្នា; ពាក្យកាព្យស្របចួនគ្នា។

                     ដែលបណ្ដោយទន្ទឹមគ្នា ។

ឧទាហរណ៍៖ ផ្ដេកសសរស្របគ្នា ។

                       យល់ស្រប យល់តាម ។

តើពាក្យ «ស្រន់» មានន័យដូចម្ដេច ?

ស្រន់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាក, អន់, ថយ។
ឧទាហរណ៍៖ មិនទាន់បាត់ឈឺទេ គ្រាន់តែស្រន់, ស្រន់អន់ឈឺ, បានស្រន់អន់ឃ្លាន។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន់។
ឧទាហរណ៍៖ បន់ស្រន់ គឺបន់សុំឲ្យជំងឺបានធូរស្រាល, ឲ្យបានដូចបន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទ្ធា» មានន័យដូចម្ដេច ?

ស្រទ្ធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រទ្ធា; បា. សទ្ធា ) សទ្ធា ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទំ» មានន័យដូចម្ដេច ?

ស្រទំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានពន្លឺទន់ ព្រោះបាំងដោយពពក, ដោយកញ្ចក់ព័ណ៌ជាដើម។
ឧទាហរណ៍៖ មេឃស្រទំ, វ៉ែនតាស្រទំ, ពន្លឺស្រទំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទៀក» មានន័យដូចម្ដេច ?

ស្រទៀក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រលៀក, ស្តឹក មិនកម្រើកខ្លួនប្រាណ។
ឧទាហរណ៍៖ ដេកស្រទៀក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់អូហ្សូន» មានន័យដូចម្ដេច ?

ស្រទាប់អូហ្សូន

👉ថ្នាក់ពាក្យជា គយ
មានន័យថា ឧស្ម័នអូហ្សូន (O3) ដែលប្រមូលផ្តុំស្ថិតនៅក្នុងបរិយាកាសតាមបែបធម្មជាតិ មានកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផែនដី ហើយមានបរិមាណប្រហែល ៩០ ភាគរយ នៃបរិមាណអូហ្សូនសរុបនៅលើផែនដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់អូសូន» មានន័យដូចម្ដេច ?

ស្រទាប់អូសូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់មួយ ដែលមានកំហាប់អូសូនខ្ពស់បំផុតនៅក្នុង មណ្ឌលអាកាសស្ងប់ ដែលលាតសន្ធឹងប្រមាណ១២ ទៅ៤០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយកំហាប់អូសូនកើនដល់កម្រិតអតិបរមាចន្លោះពី ២០ ទៅ ២៥គីឡូម៉ែត្រ។ ស្រទាប់នេះកំពុងរងការខូចខាតដោយសារការបញ្ចេញឧស្ម័នដែលផ្សំដោយក្លរ និងប្រូមតាមរយៈសកម្មភាពមនុស្ស ។ ជារៀងរាល់ឆ្នាំ ការបាត់បង់ខ្លាំងបំផុតនៃស្រទាប់អូសូនកើតឡើងនៅនិទាឃរដូវក្នុងតំបន់អង់តាកទិក ដែលបង្កឡើងដោយសមាសធាតុក្លរ និងប្រូមចេញពីសកម្មភាពមនុស្ស គួបផ្សំនឹងលក្ខខណ្ឌឧតុនិយមជាក់លាក់នៃតំបន់នោះ ។ បាតុភូតនេះបង្កើតឲ្យមាន ប្រហោងអូសូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់អគិ្គសនីទេ្វ» មានន័យដូចម្ដេច ?

ស្រទាប់អគិ្គសនីទ្វេ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ​បាតុភូតប្រទះនៅអន្ដរមុខរវាងវត្ថុរឹង និងរាវ។
ឧទាហរណ៍៖ រវាងអេឡិចត្រូត និងសូលុយស្យុងក្បែរវា។ វាបង្កឡើងដោយ ស្រទាប់មានបន្ទុកមួយប្រភេទភ្ជាប់ទៅនឹងផ្ទៃវត្ថុរឹង និងស្រទាប់អ៊ីយ៉ុងចល័ត មួយទៀតដែលមានបន្ទុកផ្ទុយគ្នាព័ទ្ធជុំវិញស្រទាប់ទីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់សកម្ម» មានន័យដូចម្ដេច ?

ស្រទាប់សកម្ម

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់ដីខាងលើដែលមានទឹកកករលាយនិង កកតាមដដូវ ហើយស្ថិតនៅពីលើកំណកអចិន្រ្តៃយ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់ព្រំប្រទល់បរិយាកាស» មានន័យដូចម្ដេច ?

ស្រទាប់ព្រំប្រទល់បរិយាកាស

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់បរិយាកាសជាប់ផ្ទៃផែនដី ដែលរងឥទ្ធិពលដោយការកកិតជាមួយផ្ទៃប៉ះ និងដោយការបញ្ជូនកម្ដៅ និងកត្តាផ្សេងៗដែលឆ្លងកាត់ផ្ទៃនោះ ។ ស្រទាប់ទាបបំផុត ១០០ម៉ែត្រពីផ្ទៃដី (ប្រមាណ១០% នៃកម្រាស់ស្រទាប់ព្រំប្រទល់បរិយាកាស ) ដែលជាតំបន់កកើតចរន្ត ឬកំណួចមេកានិកខ្លាំង មានឈ្មោះថា ស្រទាប់ព្រំប្រទល់ផ្ទៃដី ឬស្រទាប់ផ្ទៃដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់ទេ្វ» មានន័យដូចម្ដេច ?

ស្រទាប់ទេ្វ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល electric double layer.

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់ទឹកកក» មានន័យដូចម្ដេច ?

ស្រទាប់ទឹកកក

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គំនរផ្ទាំងទឹកកកដែលមានកម្រាស់ក្រាស់អាចគ្របដណ្ដប់ផ្ទៃដីនិងស្រទាប់ថ្មហើយជាធម្មតាមានវិសាលភាពធំជាង ៥០ ០០០គីឡូម៉ែត្រក្រឡា ( ម៉ែត្រការ៉េ) ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានស្រទាប់ទឹកកក ធំៗចំនួន៣ គឺនៅហ្គ្រីនលែន និងពីរទៀតនៅទ្វីបអង់តាកទិកពោលគឺស្រទាប់ទឹកកក អង់តាកទិកខាងកើតនិង ខាងលិច ដែលញែកដាច់គ្នាដោយជួរភ្នំអង់តាកទិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាប់» មានន័យដូចម្ដេច ?

ស្រទាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្របក, ផ្នត់, បន្ទះ, ផ្ទាំង, ជាន់ដែលត្រួតលើគ្នាជាសង្កាត់, ដោយឡែក។
ឧទាហរណ៍៖ ស្រទាប់ផ្កា, ស្រទាប់សំពត់, ស្មាច់ច្រើនស្រទាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទាង» មានន័យដូចម្ដេច ?

ស្រទាង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលត្រដាងចង្គ្រាង, ច្រងាង។
ឧទាហរណ៍៖ ផ្ងារស្រទាង, លាតដៃស្រទាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទប» មានន័យដូចម្ដេច ?

ស្រទប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកដែលស្ទបលើគ្នាជាស្រទាប់ៗ ឬដែលស្ទបឱបពីក្រៅ។
ឧទាហរណ៍៖ ស្រទបចេក, ស្រទបត្នោត, ស្រទបស្លា, ស្រទបដូង។

                     សំបករុក្ខជាតិខ្លះ ដូចជាដើមចេក ស្លា ដូង ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទន់ណាស់» មានន័យដូចម្ដេច ?

ស្រទន់ណាស់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ល្វត ល្វន់ពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រទន់» មានន័យដូចម្ដេច ?

ស្រទន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ស្រួល, ទន់ល្វន់, ទន់ផ្អែមសុភាព
ឧទាហរណ៍៖ សូរស្រទន់, សម្ដីស្រទន់ ។

                      ដែលស្រទំយ៉ាងទន់ ។
ឧទាហរណ៍៖ មេឃស្រទន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រតូវ» មានន័យដូចម្ដេច ?

ស្រតូវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រខូវ។
ឧទាហរណ៍៖ ទទូរសំពត់ស្រតូវ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រខូវ។
ឧទាហរណ៍៖ ទទូរសំពត់ស្រតូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រតឹក» មានន័យដូចម្ដេច ?

ស្រតឹក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្តឹក, ជ្រលៀកល្វើយ។
ឧទាហរណ៍៖ ដេកស្រតឹក, ដួលស្រតឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រណោះ» មានន័យដូចម្ដេច ?

ស្រណោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកស្ដាយស្រងោចចិត្ត, ភ្នកនឹកដល់ដំណើរដើមដែលធ្លាប់ ឬបានឃើញដំណែលដែលធ្លាប់ ក៏កើតលន្លង់លន្លោចចិត្ត ឬនឹកស្ដាយស្រងោច។
ឧទាហរណ៍៖ ស្រណោះល្បែងកាលខ្លួនពីក្មេង, ស្រណោះកន្លែងដែលធ្លាប់នៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រណោក» មានន័យដូចម្ដេច ?

ស្រណោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសោកស្ដាយ ( ម. ប្រ. )។
ឧទាហរណ៍៖ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រណោះ ថា : ស្រណោះស្រណោក ស្រណោះសោកស្ដាយ, សោកស្ដាយស្រណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រណុខ» មានន័យដូចម្ដេច ?

ស្រណុខ

មានន័យថា ( ម. ព. ស្រណុក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រណុក» មានន័យដូចម្ដេច ?

ស្រណុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសុខ; ដែលមិននឿយ; ស្រួល; ងាយ ( សរសេរជា ស្រណុក មកយូរហើយ )។
ឧទាហរណ៍៖ មនុស្សស្រណុក; ការស្រណុកធ្វើ; នៅស្រណុក ។ ស្រណុកខ្លួន ស្រួលខ្លួន, មិនឈឺចាប់ ។ មិនសូវស្រណុកខ្លួន មិនសូវជា, ឈឺចាប់បន្តិចបន្តួច ។ ស្រណុកចិត្ត ស្រួលចិត្ត, ឥតព្រួយ ។ ព. ទ. បុ. ចង់ពិសាឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយ បើចង់បរិភោគឲ្យឆ្ងាញ់ពិសា ត្រូវរកអន្លក់ទឹកគ្រឿងផ្សំនាំមុខ បើចង់ឲ្យខ្លួនស្រណុក ត្រូវខំប្រឹងធ្វើការឲ្យនឿយជាមុនសិន។

តើពាក្យ «ស្រណាន» មានន័យដូចម្ដេច ?

ស្រណាន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រណុក។
ឧទាហរណ៍៖ ស្រណុកស្រណាន ស្រណុកក្សេមក្សាន្ត, ស្រណុកសុខសប្បាយឥតមោះហ្មង, សុខសាន្តត្រាណ, សុខសម្រាន្ត : នៅស្រណុកស្រណាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រណាង» មានន័យដូចម្ដេច ?

ស្រណាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនៅមានសណ្ឋានជាធ្នះ តែមានដំបូល ធ្វើលើដើមឈើធំ សម្រាប់នៅបណ្ដោះអាសន្ន ឲ្យផុតភ័យអំពីសត្វសាហាវមានខ្លាជាដើម។
ឧទាហរណ៍៖ ធ្វើស្រណាងនៅក្នុងព្រៃធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រដៀងគ្នា» មានន័យដូចម្ដេច ?

ស្រដៀងគ្នា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សភាគ ដែលអាចឱ្យរលាយចូលគ្នាបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រដី» មានន័យដូចម្ដេច ?

ស្រដី

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ដី, និយាយ, ថា។
ឧទាហរណ៍៖ ខឹងកុំស្រដី នៅស្ងៀមធ្វើវ្ហី ត្រជាក់ត្រជំចិត្តថ្លើម។

                     ព. ទ. បុ. អឹមអៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទទេ ( មានអត្ថន័យរាក់ដែរទេ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រដាស់» មានន័យដូចម្ដេច ?

ស្រដាស់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រង្វើលឃ្លាតពីគ្នាយ៉ាងល្មម, ស្រឡះ, មិនញឹក, មិនដាសជិតគ្នា។
ឧទាហរណ៍៖ ពពកស្រដាស់, ដំណាំស្រដាស់ៗពីគ្នា; កាសឲ្យឃ្លាតស្រដាស់ៗ, ស្រដាស់ភ្នែក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រង្វើលឃ្លាតពីគ្នាយ៉ាងល្មម, ស្រឡះ, មិនញឹក, មិនដាសជិតគ្នា។
ឧទាហរណ៍៖ ពពកស្រដាស់, ដំណាំស្រដាស់ៗពីគ្នា; កាសឲ្យឃ្លាតស្រដាស់ៗ, ស្រដាស់ភ្នែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រជែត» មានន័យដូចម្ដេច ?

ស្រជែត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទមានស្លឹករួញៗបន្តិច មានមើមមូលៗ ច្រើនដុះនៅដីលាយខ្សាច់ ក្នុងរដូវភ្លៀង ពួកក្មេងគង្វាលគោច្រើនជីកយកមកប្រដំលេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រង់ព្រះវារី» មានន័យដូចម្ដេច ?

ស្រង់ព្រះវារី

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ងូតទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រង់» មានន័យដូចម្ដេច ?

ស្រង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកយកឲ្យផុតពីទឹក, លើកយកពីក្នុងទឹក ។
ឧទាហរណ៍៖ ស្រង់សំណាត់, ស្រង់ក្មេងលង់ទឹក។

                     ព. ប្រ. យោង, ជួយសង្គ្រោះ ឲ្យរួចពីទុក្ខ, ពីភ័យ, ពីសេចក្តីវិនាស ។
ឧទាហរណ៍៖ ស្រង់ញាតិឲ្យរួចពីសេចក្តីវិនាស ។

                     ចម្លងដាក់ដល់ត្រើយគឺអមតមហានិព្វាន ។
ឧទាហរណ៍៖ ព្រះពុទ្ធទ្រង់ស្រង់សត្វ (ម. ព. ស្រោច ផង) ។

                      សរសេរដកចេញខ្លះយកមក ។
ឧទាហរណ៍៖ ស្រង់សេចក្តីខ្លះពីច្បាប់ដើម ។

                      ( រ. ស. ឬ ស. ស. ) ងូតទឹក។
ឧទាហរណ៍៖ ព្រះរាជាទ្រង់ស្រង់សុគន្ធវារី; និមន្តព្រះសង្ឃស្រង់ទឹក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភ្នំធំមួយក្នុងស្រុងគងពិសី ខែត្រកំពង់ស្ពឺ
ឧទាហរណ៍៖ ភ្នំស្រង់ ។

                      ឈ្មោះស្រះបុរាណមួយធំល្វឹងនៅខាងមុខប្រាសាទបន្ទាយក្ដី ក្នុងខែត្រសៀមរាប សម្រាប់ក្សត្រិយ៍ក្នុងសម័យមហានគរស្ដេចចុះស្រង់ក្រសាលមួយដងមួយកាល
ឧទាហរណ៍៖ ស្រះស្រង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងៅ» មានន័យដូចម្ដេច ?

ស្រងៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសម្បុរភ្លឺរលោង ឆ្លុះស្រមោលបាន, ដែលឡើងសម្បុរង៉ៅ។
ឧទាហរណ៍៖ ភ្លឺស្រស់ស្រងៅ។

                     ព. ប្រ. ស្រស់បស់, ស្រស់បំព្រង, ឈ្មង។
ឧទាហរណ៍៖ ស្រីស្រស់ស្រងៅ ឆោមឆ្លៅមាសបង ហេតុម្ដេចនួនល្អង នាងពុំចរចា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងោច» មានន័យដូចម្ដេច ?

ស្រងោច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកលន្លោចចិត្ត។
ឧទាហរណ៍៖ ស្រងោចចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងែ» មានន័យដូចម្ដេច ?

ស្រងែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធញ្ញជាតិមួយប្រភេទ ដើមដូចស្រូវ ដុះឯងក្នុងទឹក ផ្លែមានព្រុយជាកន្ទុយត្រង់ខាងចុងគ្រាប់, ប្រើការដូចស្រូវបានដែរ ប៉ុន្តែបាយរឹងណាស់ រសជាតិផ្អោះៗ។ ឈ្មោះក្ដាមស្រែមួយប្រភេទ មាឌតូច ច្រើនជ្រកនៅក្នុងគុម្ពស្រងែ, ក្នុងគុម្ពស្រូវ។
ឧទាហរណ៍៖ ស្រងែដំណើប, ស្រងែខ្សាយ។

                      ស្រងែ ជាស្រូវព្រៃ ច្រើនដុះមាត់ស្រះ ឬក្នុងទឹកជាស្រូវលិចទឹក មានមើមដើមធំៗ ។ ផ្លែបរិភោគបានដូចស្រូវធម្មតាដែរ ។ ក្នុងក្បួនឱសថបុរាណ គេប្រើស្រូវស្រងែ សម្រាប់រម្ងាប់ធាតុពុល ។ ស្រូវស្រងែជាពូជដើមនៃស្រូវនានា ដែលគេដាំ។
ឈ្មោះក្ដាមស្រែមួយប្រភេទ មាឌតូច ច្រើនជ្រកនៅក្នុងគុម្ពស្រងែ, ក្នុងគុម្ពស្រូវ
ឧទាហរណ៍៖ ក្ដាមស្រងែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងេះស្រងោច» មានន័យដូចម្ដេច ?

ស្រងេះស្រងោច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកភ្នកដល់ទីដែលធ្លាប់ឃើញ, ធ្លាប់នៅ មកពីដើម ឬនឹកភ្នកដល់រឿង, ហេតុ ដែលធ្លាប់ដឹងមកពីមុនយូរហើយ ក៏ស្រណោះលន្លង់លន្លោច។
ឧទាហរណ៍៖ លុះឃើញកន្លែងដែលធ្លាប់លេងពីក្មេង ក៏នឹងស្រងេះស្រងោច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងេវ» មានន័យដូចម្ដេច ?

ស្រងេវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានភ្នែកតូចម្ខាង ( តាមធម្មតាពីកំណើតឬដោយប្រឹងធ្វើ )។
ឧទាហរណ៍៖ ភ្នែកស្រងេវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងៀវ» មានន័យដូចម្ដេច ?

ស្រងៀវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្មេចភ្នែកម្ខាងបើកភ្នែកម្ខាងផ្ទៀងតម្រង់ឲ្យចំទីឬអ្វីៗដែលសំដៅ។
ឧទាហរណ៍៖ លើកស្នាស្រងៀវបាញ់សត្វ, ស្រងៀវភ្នែកសម្លឹងទៅបង្គោលខាងមុខ។

តើពាក្យ «ស្រងើ» មានន័យដូចម្ដេច ?

ស្រងើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងើបមុខបន្តិចចេញអាការឲ្យឃើញថាមានបើឆ្ងល់មិនជាក់លាក់ ឬដែលមានមុខងើបបន្តិចយ៉ាងជើយសមរម្យ ( តាមធម្មតាពីកំណើត )។
ឧទាហរណ៍៖ ធ្វើមុខស្រងើ; មុខស្រងើស្រស់បស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងូត» មានន័យដូចម្ដេច ?

ស្រងូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រពោនស្រពាប់មិនស្រស់បស់ ( ចំពោះតែទឹកមុខ )។
ឧទាហរណ៍៖ កើតទុក្ខមុខស្រងូត។

                    ស្រងូតស្រងាត់ ស្រងូតស្ងៀមស្ងាត់, សញ្ជប់សញ្ជឹង គួរឲ្យអាណិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងឹម» មានន័យដូចម្ដេច ?

ស្រងឹម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពភ្លឹម, ពព្រឹមបើកមិនសូវស្រឡះ ( ចំពោះតែភ្នែក )។
ឧទាហរណ៍៖ ភ្នែកស្រងឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងាំ» មានន័យដូចម្ដេច ?

ស្រងាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកំពស់ ២-៦ម ដុះក្នុងព្រៃធំជីតសមុទ្រ និងព្រៃស្រល់លើភ្នំទាបៗល្ម នៃឧបទ្វីបឥណ្ឌូចិនគេតែងប្រើដើមធ្វើជាបង្គោលរបង ឬធ្វើជាជន្លង់សំរាប់ដាំម្រេច។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរស្រទំប្រឿងមិនចាំងភ្នែក។
ឧទាហរណ៍៖ សម្បុរស្រងាំ, មើលទៅឃើញស្រងាំ។

                       ដែលស្រទំស្រឡះល្ហល្ហេវ។
ឧទាហរណ៍៖ មេឃមីរស្រងាំ។

                      ព. ប្រ. ដែលស្លៀកពាក់សមរម្យមិនរន្ទាលពេក។
ឧទាហរណ៍៖ ស្រីស្រស់ស្រងាំ…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រងាត់» មានន័យដូចម្ដេច ?

ស្រងាត់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរខៀវឬបៃតងស្រងាំហាក់ដូចជាឆ្លុះពន្លឺស្រទំដល់ភ្នែក។
ឧទាហរណ៍៖ ខៀវស្រងាត់, មើលទៅព្រៃឃើញស្រងាត់។

                      ព. ប្រ. ដែលស្រងោចលន្លោចហាក់ដូចជាស្ងប់ស្ងាត់។
ឧទាហរណ៍៖ ស្រងាត់ចិត្ត។

                     ស្រងូតស្រងាត់ ( ម. ព. ស្រងូត )។