Posted on Leave a comment

តើពាក្យ «អេទែកម្ម» មានន័យដូចម្ដេច ?

អេទែកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំធ្វើអែទែពីអាល់កុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេទែ» មានន័យដូចម្ដេច ?

អេទែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អំបូរនៃសមាសធាតុសរីរាង្គដែលកកើតនៅពេលអាតូមអុកស៊ីសែន មួយធើ្វជាស្ពានរវាងក្រុមអាល់គីលពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេទីអុកស៊ីល» មានន័យដូចម្ដេច ?

អេទីអុកស៊ីល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល ethoxy ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេទីលអាល់កុល» មានន័យដូចម្ដេច ?

អេទីលអាល់កុល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល ethanol ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេទីល» មានន័យដូចម្ដេច ?

អេទីល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. រ៉ាឌីកាល់អ៊ីដ្រូកាបូន – C2H5.។
២. ឈ្មោះក្នុងពាណិជ្ជកម្មសំរាប់សមាសធាតុអង់ទីណុកសំណតេត្រាអេទីលក្នុងបេ្រងសាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេទីនីលកម្ម» មានន័យដូចម្ដេច ?

អេទីនីលកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការផលិតស្រឡាយអាសេទីឡែនដោយកុងដង់កម្មអាសេទីឡែនជាមួយសមាសធាតុដូចជាអាល់ដេអ៉ីត។
ឧទាហរណ៍៖ ការផលិតប៊ុយទីនដ្យុលពីផម៉ាល់ដេអ៊ីត ជាមួយអាសេទីឡែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេត្យូពី» មានន័យដូចម្ដេច ?

អេត្យូពី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេត្យូពី, (រាជធានី/​រដ្ឋធានី) អាឌីសអាបេបា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេតុកស៊ីត» មានន័យដូចម្ដេច ?

អេតុកស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុកើតឡើងពីអេតាណុលដោយការជំនួសអ៉ីដ្រូសែននៃក្រុមអ៉ីដ្រុកស៊ីលដោយលោហៈវ៉ាឡង់មួយ។ គេហៅម្យ៉ាងទៀតថា អេទីលឡាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេតុកស៊ី» មានន័យដូចម្ដេច ?

អេតុកស៊ី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា (រ៉ាឌីកាល់ C2H5O- ) បានពីអេទីលអាល់កុល។ គេហៅម្យ៉ាង ទៀតថា អេទីអុកស៊ីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេតាណុល(អេទីលអាល់កុល)» មានន័យដូចម្ដេច ?

អេតាណុល(អេទីលអាល់កុល)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាល់កុលរលាយក្នុងទឹកគ្មានពណ៌។ មានរូបមន្ដ C2H5OH ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេតាណាល់(អាសេតាល់ដេអ៉ីត)» មានន័យដូចម្ដេច ?

អេតាណាល់(អាសេតាល់ដេអ៉ីត)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាល់ដេអ៉ីតរាវងាយឆេះ គ្មានពណ៌។ មានរូបមន្ដ CH3CHO ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេណុល-សេតូថូតូមេរីស» មានន័យដូចម្ដេច ?

អេណុល-សេតូថូតូមេរីស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ចលនារបស់អាតូមអ៉ីដ្រូសែនពីអាតូមកាបូនក្បែរក្រុមកាបូនីលរបស់សមាសធាតុសេតូដើម្បីបង្កើតសណ្ឋានអ៉ីសូមែអេណុលនៃសមាសធាតុនោះ។ លំនាំបព្រា្ចាសនៃបំលាស់ទីអាតូមអ៊ីដ្រូសែនក៏កើតមានផងដែរ។

តើពាក្យ «អេណុល» មានន័យដូចម្ដេច ?

អេណុល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុសរីរាង្គមានក្រុមអ៊ីដ្រូកស៊ីតជាប់ទៅនឹងសម័ន្ធពីរជាន់ ដែលប្រែប្រួលតាមទំរង់សេតូនដោយផលហៅថា អេណុលសេតូថូតូមេរីស។
ឧទាហរណ៍៖ CH3COH═CHCO2C2H5 ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេណង់ត្យូម័ព» មានន័យដូចម្ដេច ?

អេណង់ត្យូម័ព

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល enantiomer ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេណង់ត្យូមែ» មានន័យដូចម្ដេច ?

អេណង់ត្យូមែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា គូអ៉ីសូមែដែលជារូបភាពឆ្លុះ និងមិនត្រួតលើគ្នា។ វាជាគូម៉ូលេគុលគីរ៉ាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេណង់ត្យូមភីស» មានន័យដូចម្ដេច ?

អេណង់ត្យូមភីស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បាតុភូតនៃទំនាក់ទំនងរូបភាព កពា្ចក់ឆ្លុះដែលបានបង្ហាញដោយក្រាមខាងស្ដាំដៃ និងខាងឆេ្វងដៃ ឬដោយទំរង់ម៉ូលេគុលសេ្ដរ៉េអូអ៊ីសូមែពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេណង់ត្យូត្រូពី» មានន័យដូចម្ដេច ?

អេណង់ត្យូត្រូពី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនាក់ទំនងនៃទំរង់ក្រាមរបស់សារធាតុដូចគ្នាដែលក្នុងនោះទំរង់មួយឋិតថេរនៅលើសីតុណភាពចំណុចឆ្លង និងទំរង់មួយទៀតឋិតថេរ នៅក្រោមសីតុណ្ហភាពចំណុចឆ្លង ដូចេ្នះទំរង់ទាំងនេះអាចផ្លាស់ប្ដូរពីមួយទៅមួយទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេចអូច» មានន័យដូចម្ដេច ?

អេចអូច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការបបូរមាត់អូចៗឬទុលហើបៗមិនច្បាស់ការជាថាអ្វី។
ឧទាហរណ៍៖ និយាយអេចអូច, ខ្សឹបអេចអូច ( ម. ព. រអេចរអូច ផង ) ។

                      ព. ប្រ. ដែលគ្រាន់តែខ្សឹបខ្សៀវចចាក់ចចុចនាយអាយមិនទាន់សម្រេចការជាអ្វីនៅឡើយ; រឆៀបរញេញ។
ឧទាហរណ៍៖ ឮគេនិយាយអេចអូចមិនទាន់ប្រាកដ ( និយាយថា រអេចរអូច ក៏បាន ) ។ ( ព. កា. ) : ខ្សឹបខ្សៀវអេចអូច ជួននាំឲ្យខូច ប្រយោជន៍តូចធំ ជួនកើតរឿងហេតុ ណាមួយពុំសម ជួនភ័ន្តច្រឡំ ព្រោះខ្សឹបអេចអូច ។ មានរឿងពីព្រេង ថ្លែងពីការលេង – ល្បែងខ្សឹបបង្ខូច ឲ្យបែកសាមគ្គី ខ្ទេចខ្ទីធំតូច ព្រោះខ្សឹបអេចអូច ខូចរដ្ឋទាំងមូល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេក្វាទ័រ» មានន័យដូចម្ដេច ?

អេក្វាទ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេក្វាទ័រ, (រាជធានី/​រដ្ឋធានី) គីតូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេកូឡាបិល» មានន័យដូចម្ដេច ?

អេកូឡាបិល

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ស្លាកសញ្ញាបរិស្ថានពិសេស ដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៧ សម្រាប់ផលិតផលអេកូទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេកូទេសចរណ៍» មានន័យដូចម្ដេច ?

អេកូទេសចរណ៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌តំបន់ ជួយលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ផ្ដល់បទពិសោធន៍ល្អដល់ទេសចរ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកម្សាន្ត កោតសរសើរ រៀនសូត្រពីធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេក» មានន័យដូចម្ដេច ?

អេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រាខ្មែរលើមួយបែបធ្វើដោយត្រាំគ្រឿងផ្សំក្នុងពាង។
ឧទាហរណ៍៖ ស្រាអេក ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ព. ប្រ. ) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អរ , បែក ថា : អរអេក អរខ្លាំងស្ទើរភ្លេចខ្លួន, អរឆ្លេឆ្លា ( ដូចជាខ្មែរលើស្រវឹងស្រាអេក ) ។ បែកអេក បែកជាពពុរ, បែកប៉ផ្ដៀចៈបាយជ្រាយបែកអេក បាយជ្រាយជាប់រលាយគ្នាប៉ផ្ដៀច ។ បែកអេកបែកខុន ( ព. សា. ) បែកសាពេញបន្ទុក; បែកសារបើករបាញ : ជជែកបែកអេកបែកខុន; ឈ្លោះប្រកែកបែកអេកបែកខុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀវ !» មានន័យដូចម្ដេច ?

អៀវ !

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់ ! ។ ពាក្យសម្រាប់បញ្ឈប់សេះ, ដោយសេចក្ដីបង្គាប់ថា ” ចូរឈប់ ! ” ឬ ថា ” ឯងចូរឈប់ ! “; ព. ប្រ. ពាក្យស្រែកឲ្យសញ្ញាគ្នាក្នុងល្បែងស្ដេចចង ក្នុងវេលាដែលមនុស្សម្នាក់ក្នុងពួកម្ខាងចូលមក, ត្រូវត្រង់លើឈ្មោះដែលគេបានខ្សឹបគ្នារួចហើយថា ” ស្រឡាញ់… ”
ឧទាហរណ៍៖ ត្រូវគេអៀវ ត្រូវគេស្រែកថា អៀវ ! ហើយគេឡើងជិះ( ល្បែងឯទៀត ដែលមានថ្នាក់ត្រូវឡើងជិះគ្នា ក៏ប្រើពាក្យ អៀវ ! ដែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀវ» មានន័យដូចម្ដេច ?

អៀវ

👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ( ចិ. ) មួយ ( ពាក្យប្រើក្នុងមេលេខចិននិងល្បែងធួ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀរឡង់» មានន័យដូចម្ដេច ?

អៀរឡង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អៀរឡង់, (រាជធានី/​រដ្ឋធានី) ឌុយប្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀរមៀរ» មានន័យដូចម្ដេច ?

អៀរមៀរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អៀរមមៀរ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អៀរមមៀរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀរមមៀរ» មានន័យដូចម្ដេច ?

អៀរមមៀរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសៀរតាមក្បែរឬតាមកៀនដោយអាការញញើតញញើម ឬក៏អៀនប្រៀន។
ឧទាហរណ៍៖ ដើរអៀរមមៀរ; ធ្វើឫកអៀរមៀរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសៀរតាមក្បែរឬតាមកៀនដោយអាការញញើតញញើម ឬក៏អៀនប្រៀន។
ឧទាហរណ៍៖ ដើរអៀរមមៀរ; ធ្វើឫកអៀរមៀរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀម» មានន័យដូចម្ដេច ?

អៀម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) សំពត់សម្រាប់ពាតបិទទ្រូង និងពោះក្មេងស្រី មានខ្សែចងពីខាងខ្នង។
ឧទាហរណ៍៖ ក្មេងចងអៀម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀនប្រៀន» មានន័យដូចម្ដេច ?

អៀនប្រៀន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអៀនអៀរមមៀរ, អៀនមូរមុខ, ក្រអឹមក្រអៀម។
ឧទាហរណ៍៖ មនុស្សអៀនប្រៀន, ឫកពាអៀនប្រៀន ។ កម្ជិលអៀនប្រៀន ដែលខ្ជិលមូរមុខក្រអឹមក្រអៀម ( ព. ព.; ព. គ. ខ្ជិលអៀនប្រៀន ) ។ ព. ទ. បុ. កម្ជិលអៀនប្រៀន បួសហើយមិនរៀន បន្ទោសថាខ្លៅ( សេចក្ដីងាយទេ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀន» មានន័យដូចម្ដេច ?

អៀន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកខ្មាសរួញចិត្តគំនិត ឬនឹកខ្មាសខ្មូរមុខ, រួញខ្លួន : អៀនមិនហ៊ានចេញពីក្នុងផ្ទះ ។ ប្រើជា ន. ឬ គុ. ក៏បាន : មានអៀន; មនុស្សអៀនច្រើន ។ អៀនខ្មាស អៀនផងខ្មាសផង ។ អៀនខ្លួន អៀនរឹងខ្លួន, នឹករឹងខ្លួន ។ អៀនបាប អៀនចំពោះបាប គឺរួញចិត្តគំនិតមិនហ៊ានធ្វើបាប ។ អៀនអន់ អៀននឹកអន់ចិត្ត, អៀននឹកតូចចិត្ត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារ កាលណាចេញមកតាមឧច្ចារមគ្គ បណ្ដាលឲ្យរមាស់ឆៀបៗរឿយៗ។
ឧទាហរណ៍៖ កើតអៀន, អៀនចេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀង» មានន័យដូចម្ដេច ?

អៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អៀង ។ ពាក្យទំយើនិយាយទៅរកកូនតូចដោយថ្នម។
ឧទាហរណ៍៖ កូនម៉ែ នាងអៀងទៅកូន !

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាហារថ្មីដែលសត្វតិណភក្ខរើមកទំពាម្ដងទៀតឲ្យល្អិតហើយលេបទៅវិញ។
ឧទាហរណ៍៖ គោរើអៀង, គោទំពាអៀង ។

                      សត្វរើអៀង ឬ សត្វទំពាអៀង សត្វដែលស៊ីតិណជាតិហើយដល់ពេលរើមកទំពាម្ដងទៀតឲ្យល្អិតហើយលេបទៅវិញ។
ឧទាហរណ៍៖ គោ, ក្របី . . . ជាពួកសត្វរើអៀង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៀ» មានន័យដូចម្ដេច ?

អៀ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទ កើតនាភ្នែក ធ្វើទុក្ខភ្នែកឲ្យមានកន្ទុយថ្លែននិងពពឹក ឲ្យភ្នែកពព្រៀកជានិច្ច ( បារ. Trachome ត្រាកូម ) ជាជំងឺរ៉ាំរ៉ៃ ទាំងជារោគងាយឆ្លងពីអ្នកម្នាក់ទៅអ្នកដទៃផងទៀត។
ឧទាហរណ៍៖ ភ្នែកកើតអៀ ឬ អៀស៊ីភ្នែក, ភ្នែកអៀស៊ី ។

                      ក្នុងសម័យបច្ចុប្បន្ននេះគេច្រើនហៅ ត្រាកូម កាមវេជ្ជសាស្ត្រសាកល គេមិនសូវហៅ អៀ ទេ( បើចង់យល់ច្បាស់អំពីប្រភពនិងការព្យាបាលជំងឺត្រាកូមនេះ ចូរសួរគ្រូពេទ្យភ្នែកចុះ ឬបើមានការសង្ស័យក្រែងភ្នែករបស់ខ្លួនមានរោគ ត្រាកូម គួរសុំឲ្យគ្រូពេទ្យភ្នែកពិនិត្យមើល ក៏គង់នឹងអាចដឹងបាន ) ។ ព. កា. ឲ្យងាយចាំហើយប្រយ័ត្នកុំឲ្យរោគអៀស៊ីភ្នែកឆ្លង។
ឧទាហរណ៍៖ រោគអៀស៊ីភ្នែក គ្រូពេទបច្ចេក- ទេសហៅថា ជំងឺត្រាកូម ងាយឆ្លងពីគ្នា គួរបុត្រធីតា ប្រយ័ត្នខា្លចឆ្លង ។ ច្រើនតែក្មេងៗ ដែលវារួមលេង ចូលគ្នាម្ដងៗ ក្មេងម្នាក់មានរោគ ត្រាកូមចម្លង ដោយការទាក់ទង គ្នាវានោះឯង ។ វាឆ្លងងាយណាស់ ទោះចាស់និងចាស់ ក៏ឆ្លងស្ដែងៗ លុះតែពេទ្យភ្នែក ទើបអាចថ្លាថ្លែង ប្រាប់ហេតុនេះឯង ឲ្យអស់សង្ស័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើយ» មានន័យដូចម្ដេច ?

អើយ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបន: ដែលគួរប្រកបប្រើ ឲ្យមានសំឡេងវែងស្រួលមាត់, ដូចជា អ្នកអើយ, នាងអើយ, សម្លាញ់អើយ, ប្អូនអើយ, កម្មអើយ, យាយអើយ, ម្ចាស់អើយ ។ ល ។ ពាក្យដែលមានអក្សរប្រកបយ៉ាងនេះថាបានពីរយ៉ាងគឺថា ” អ្នកអ្ហើយ, នាងអ្ហើយ,… យាយអ្ហើយ, ម្ចាស់អ្ហើយ ” ក៏បាន; ថាតាមសំឡេងអក្សរប្រកបខាងចុងជា ” អ្នកកើយ, នាងង៉ើយ, . . . យាយយ៉ើយ, ម្ចាស់សើយ ” ដូច្នេះ ក៏បាន ( ត្រូវសរសេរជា អើយ ដូចដែល ) ។ ប៉ុន្តែបើអក្សរប្រកបដែលផ្សំខ្យល់សំឡេងមិនស្រួលស្ដាប់, ដូចជា ព្រះអង្គអើយ, ភិក្ខុអើយ, ទុក្ខអើយ, ព្រះពុទ្ធអើយ យ៉ាងនេះត្រូវថាបានតែ អ្ហើយ ជាដាច់ខាត ( កុំថា ” ព្រះអង្គគើយ, ភិកខ្វើយ, ទុកខើយ, ព្រះពុតធើយ “; ត្រូវថា ” ព្រះអង់អ្ហើយ, ភិកអ្ហើយ, ទុកអ្ហើយ, ព្រះពុតអ្ហើយ ” ) ។ ឬពាក្យដែលឥតមានអក្សរប្រកប, ដូចជា តាអើយ, បាអើយ, មាអើយ, ពូអើយ យ៉ាងនេះក៏ត្រូវថាបានតែ អ្ហើយ ដែរ ( កុំថា ” តារ៉ើយ, បារ៉ើយ, មារ៉ើយ, ពូរ៉ើយ ឬ ពូវ៉ើយ “; ត្រូវថា ” តាអ្ហើយ,មាអ្ហើយ, ពូអ្ហើយ ” ) ។ ប្រើសំឡេងខ្ពស់ជា អើ៎យ ក៏បាន តាមទំនងដែលត្រូវប្រើសូរខ្ពស់ ( ត្រូវប្រយ័ត្នកុំប្រើពាក្យ អើយ “អ្ហើយ” ជាអឺយ ឬ អ្ហឺយ ) ។ ម. ព. អឺយ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើពើ» មានន័យដូចម្ដេច ?

អើពើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកចិត្តទុកដាក់; គោរព; មានអាទរភាព, ប្រុងប្រយ័ត្ន; នឹកនា, នាំពា; ទំនុកបម្រុង
ឧទាហរណ៍៖ អើពើចំពោះកិច្ចការ; ត្រូវចៅហ្វាយនាយស្ដីបន្ទោសព្រោះមិនអើពើ ។

                       ( ព. កា. )
ឧទាហរណ៍៖ មនុស្សអើពើមិនប្រហែស សហេតុច្បាស់ចែសឲ្យឃើញជាក់ មនុស្សបែបនេះបើច្រើននាក់ មានល័ក្ខណ៍នាំឲ្យជាតិចម្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើបឡើប» មានន័យដូចម្ដេច ?

អើបឡើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទើបមកដល់ក្រោយគេហើយសម្ដែងអាការអើតអើមៗដោយមិនទាន់បានកិច្ចការធ្វើនឹងគេ ឬមិនទាន់ស៊ប់ក្នុងទីប្រជុំ ឬក៏ទើបមកដល់ក្នុងវេលាដែលគេជិតលែងធ្វើកិច្ចការនោះហើយ។
ឧទាហរណ៍៖ ទើបនឹងអើបឡើបមកក្រោយគេ ( និយាយថា អឺបឡឺប ក៏មាន ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតែងតែអើបឡើបដោយមកមិនទាន់ពេលកិច្ចការ
ឧទាហរណ៍៖ មនុស្សអើបឡើប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើតអើម» មានន័យដូចម្ដេច ?

អើតអើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អើតៗញញើតញញើមងាកឆ្វេងងាកស្ដាំងាកនាយងាកអាយឬអើតៗឡេមឡឺមចេញមិនចេញចូលមិនចូល។
ឧទាហរណ៍៖ ឈរអើតអើមតាមមាត់ទ្វារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើត» មានន័យដូចម្ដេច ?

អើត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដកកមើល ឬដកទាំងខ្លួនទាំងកងើតមើល : អើតតាមបង្អួច ។
ឧទាហរណ៍៖ អើតងើត អើតមើលនេះហើយមើលនោះទៀតរឿយៗ : សមណៈមិនត្រូវដើរអើតងើតក្នុងទីដ៏ពុំសមគួរឡើយ ។

                    ទៅមកសួរនាំដោយសេចក្ដីរាប់រកគ្នា, ទៅមកសួរសុខទុក្ខគ្នា : ខ្ញុំឈឺទទួលទានដំណេកជាប់ជាងបីខែហើយ ឥតមានញាតិណាគេមកអើតងើតទេ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អើ» មានន័យដូចម្ដេច ?

អើ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យឆ្លើយទទួលព្រម, អនុលោមតាម, មិនទទឹងទាស់ឬឆ្លើយឆ្លងតបសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬសម្រាប់មនុស្សស្មើភាពនិយាយរកគ្នា។
ឧទាហរណ៍៖ ម៉ែ ពីសារួចហើយឬ ? –អើ! ; អើទៅចុះ!; អើ ត្រូវហើយ!; អើ ហ្នឹងហើយ! អើ បើឯងមិនទៅ អញក៏មិនទៅដែរ ! ។ ល ។ ព. ផ្ទ. ទេ ។ អើក៏ ដូច្នេះក៏, យ៉ាងហ្នឹងក៏ : អើក៏គួរដែរ!; អើ ក៏បានដែរ! ។ ចុះ ? ហ៏ចុះ ? មើលហ៏ ? អើក៏ចំណែកខាងអ្នក តើអ្នកយល់ដូចម្តេច ? អើចុះ ? រួចចុះ ? មើលហ៏ ? អើចុះបើគេមិនព្រមឲ្យ តើយើងនឹងថាម៉េច ? ។ អើតែមាត់ ព្រមតែមាត់ ( ចិត្តមិនព្រម ) ។ អើឬទេ? ព្រមឬទេ? : ម៉េចហ៏? អើឬទេ? ។ អើហ្ន៎! យីហ្ន៎! អើហ្ន៎!ពុំគួរបើយ៉ាងហ្នឹងសោះ! ; អើហ្ន៎! នេះហៅពេញជាល្អ! កុំអាលអើ! កុំអាលព្រម!។ យីអើ! ឬ យីអើហ្ន៎! ( ម. ព. ទាំងពីរនេះ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួសៗ» មានន័យដូចម្ដេច ?

អួសៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរគោឈ្មោលយំកម្ទររកគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួល» មានន័យដូចម្ដេច ?

អួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទះខ្យល់ក្នុងបំពង់ក ( ដោយលេបភោជនាហារឬទឹកជាដើម : អួលបាយ, អួលទឹក ។ )

                     ព. ប្រ. ក្ដួលចិត្តគាំងសម្ដីរកកលស្ដីពុំកើត

ឧទាហរណ៍៖ នឹកឡើងអួលដើមកស្ដីមិនរួច ។

                         អួលអាក់ ឬ អាក់អួល ក្ដួលៗរអាក់រអួលចិត្ត : កើតទុក្ខក្ដៅក្ដួលអួលអាក់ទម្លាក់កិច្ចការចោលលែងនឹកនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួន» មានន័យដូចម្ដេច ?

អួន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបរណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានសណ្ឋានវែង មានកម្សួលបណ្ដែត សម្រាប់ដាក់រាយក្នុងទឹកជ្រៅឲ្យជាប់ត្រី។
ឧទាហរណ៍៖ ត្រីអួន ត្រីដែលបានដោយជាប់អួន ។

                     ព. ប្រ. ជាប់អួន ជាប់ឃុំឬជាប់ចំណោម, ជាប់កុន ។ ព. កា. ប្រៀប
ឧទាហរណ៍៖ ប្រយ័ត្នផុងខ្លួន ក្រែងលោជាប់អួន ពិបាកបង្រះ ដូចជនអន្ធពាល មានចិត្តស្រាលខ្លះ ជាប់អួនឡេះឡះ អ្នកណាជួយកើត ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួទីនួ» មានន័យដូចម្ដេច ?

អួទីនួ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) អាក្រក់ក្រៃពេក, គំរិងគំរាំង, គ្រោតគ្រាត, គគ្រីតគគ្រាត។
ឧទាហរណ៍៖ របស់អួទីនួ, អាក្រក់អួទីនួ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួត» មានន័យដូចម្ដេច ?

អួត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អ ឲ្យអ្នកដទៃស្ដាប់ ឬនិយាយលើកបំផ្លើសលើសហេតុឲ្យគេស្ងើច។
ឧទាហរណ៍៖ អួតកូន, អួតខ្លួន, អួតចេះ, អួតថាល្អ, អួតមាន ។ អួតអាង អួតផងអាងផង ឬអួតមានអាង ។ គុ. ដែលជាអ្នកអួត : មនុស្សអួត ។ ព. សុ. កុំអាលអួតមុនឲ្យស៊ុនខូចការ ការមិនទាន់សម្រេចទេ កុំប្រញាប់និយាយអួតមុន ។ ព. កា. ថា : ការអ្វីមិនទាន់ដល់ កុំខ្វាយខ្វល់ពោលអួតមុន ព្រោះក្រែងអួតទៅស៊ុន អួតមុនច្រើនតែខូចការ ។ ចួនកាលមានសត្រូវ រារាំងផ្លូវឬខាំងខារ ពុំអាចនឹងការពារ បែរជាស្ទោកខូចការអស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អួ» មានន័យដូចម្ដេច ?

អួ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាក្រក់, គម្រក់, គគ្រក់; អាប់អន់។
ឧទាហរណ៍៖ របស់អួ, មនុស្សអួ ( ព. សា., ម. ប្រ. ) ។ អួអាប់ ឬ អាប់អួ ( មើលក្នុង ពាក្យ អាប់ គុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូ៎ះ!» មានន័យដូចម្ដេច ?

អូ៎ះ!

មានន័យថា ( ម. ព. អូះ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូ៎!» មានន័យដូចម្ដេច ?

អូ៎!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អូ! )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូ៎យ!» មានន័យដូចម្ដេច ?

អូ៎យ!

មានន័យថា ( ម. ព. អូយ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូះ!» មានន័យដូចម្ដេច ?

អូះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយប្រកែកមិនព្រមឬដោយស្ងើចជាដើម។
ឧទាហរណ៍៖ អូះ ! អញមិនរវល់ទេ, អូ៎ះ ! លឿនណាស់! ( ព. សា. អ្ហូះ ! ឬ អ្ហូ៎ះ ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្លូ» មានន័យដូចម្ដេច ?

អូស្លូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ន័រវេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្យានីយ័ង» មានន័យដូចម្ដេច ?

អូស្យានីយ័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អូស្យានី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្យានីយែន» មានន័យដូចម្ដេច ?

អូស្យានីយែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អូស្យានី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្យានី» មានន័យដូចម្ដេច ?

អូស្យានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Océanie ) ឈ្មោះប្រជុំកោះច្រើនដែលរួមចូលជាមហាទ្វីបមួយចំណែក( រាប់ចូលក្នុងចំនួនមហាទ្វីបទាំង៥ ) ក្នុងមនុស្សលោក នៅក្នុងមហាសមុទ្រជាខាងកើតទ្វីបអាស៊ី ជាខាងលិចទ្វីបអាមេរិក។
ឧទាហរណ៍៖ មហាទ្វីបអូស្យានីបែងជាភាគធំមាន៣ ប៉ែកគឺ ម៉ាឡេហ្ស៊ី ( Malaisie )ជាភាគ ១, ម៉េឡាណេហ្ស៊ី( Mélanésie ) ជាភាគ ១, ប៉ូលីណេហ្ស៊ី ( Polynésie ) ជាភាគ១ ។

                      ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងមហាទ្វីបអូស្យានីនោះ, បុរសហៅ អូស្យានីយ័ង ( បារ. Océanien ), ស្ត្រីហៅ អូស្យានីយែន ( បារ. Océanienne ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្ត្រាលីយ័ង» មានន័យដូចម្ដេច ?

អូស្ត្រាលីយ័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អូស្ត្រាលី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្ត្រាលីយែន» មានន័យដូចម្ដេច ?

អូស្ត្រាលីយែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អូស្ត្រាលី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស្តា្រលី» មានន័យដូចម្ដេច ?

អូស្តា្រលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អូស្តា្រលី, (រាជធានី/​រដ្ឋធានី) កង់បេរ៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូសូន» មានន័យដូចម្ដេច ?

អូសូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ទម្រង់អុកស៊ីសែនបីអាតូម (O2 ) ដែលជាសមាសធាតុឧស្ម័ននៃបរិយាកាស ។ នៅក្នុងមណ្ឌលអាកាសរចល់ វាកើតឡើងតាមរយៈប្រតិកម្មធម្មជាតិ និងប្រតិកម្មផូតូគីមីជាមួយនឹង ឧស្ម័ននានាកើតចេញពីសកម្មភាពមនុស្ស (អ័ព្ទ) ។ អូសូនក្នុងមណ្ឌលអាកាសរចល់ មាននាទីជា ឧស្ម័នផ្ទះកញ្ចក់ ។ ក្នុងមណ្ឌលអាកាសស្ងប់ អូសូនកើតចេញពីអន្តរកម្ម រវាងកាំរស្មីស្វាយអុលត្រាពីព្រះអាទិត្យ និងម៉ូលេគុលអុកស៊ីសែន (O2 )។ នៅក្នុងមណ្ឌលអាកាសស្ងប់ អូសូនមាននាទីចម្បងក្នុងការធ្វើឲ្យមានតុល្យភាពរំភាយរស្មី ក្នុងមណ្ឌលអាកាសស្ងប់ ។ អូសូនមានកំហាប់ខ្ពស់បំផុតនៅក្នុងស្រទាប់អូសូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូស» មានន័យដូចម្ដេច ?

អូស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញដោយរំកិលដិតជាប់លើដី ឬលើផ្ទៃទឹ។
ឧទាហរណ៍៖ អូសទូកចុះទឹក, អូសសម្រាស់, អូសមែកឈើ ។

                      ព. ប្រ. យករបស់ពីកូនបំណុលដោយកំហែងបង្ខំចិត្តឲ្យព្រមសង។
ឧទាហរណ៍៖ ទារប្រាក់ពុំបាន អូសយកគោមួយនឹម ។

                     ទាញព្រយុងគ្នា។
ឧទាហរណ៍៖ គោម្ខាងដើរអូសអាម្ខាង ។ ព. ទ. បុ. អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក ធ្វើការដែលមានរឿងទើសទាក់ឲ្យកើតបានដោយស្រួល ពុំឲ្យមានផុររមាស់មោះហ្មង ។ អូសបន្លាស្រាស់ផ្លូវ ជំទាស់មិនឲ្យកិច្ចការថ្មីកើតឡើងបាន ។ អូសសម្រាស់ប្រទះពាក្យ និយាយប៉ះពានទៅលើហេតុលើរឿងនាំឲ្យទាក់សម្ដីគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូរ» មានន័យដូចម្ដេច ?

អូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រលងជាផ្លូវទឹកដែល, ក្នុងរដូវភ្លៀង, មានទឹកហូរចូលមកក្នុងនទីឬក្នុងបឹង, ក្នុងសមុទ្រ។
ឧទាហរណ៍៖ ទឹកអូរតូចធំហូរប្រជុំចុះមកក្នុងនទី ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវទឹកធម្មជាតិ ដែលទទួលប្រភពមកពីជ្រោះ និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចូលព្រែក ស្ទឹង ទន្លេ ឬបឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូយម៉ូយ» មានន័យដូចម្ដេច ?

អូយម៉ូយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៧-១៥ ម អាចខ្ពស់ប្លែកពីធម្មតារហូតដល់ ៣០ ម មានកំណើតនៅអាមេរិកក្តៅ គេនាំមកដាំក្នុងស្រុកក្តៅសកលលោក ជារុក្ខជាតិលម្អ។ ​ដើមនេះមានស្លឹកជ្រុះនៅរដុវប្រាំង លើកលែងតេក្នុងកោះ Java។ នៅគ្របើប្រទេសអាំស៊ី ដើមអូយម៉ូយអាចដុះដោយគ្រាប់នៅជាយព្រៃឈើ។ ផ្លែគេទុកធ្វើថ្នាំឱ្យបាយបាន ឱ្យរលាយអាហារ ឬជាថ្នាំឱ្យលាមកទន់។ ស្លឹកខ្ចីបុកម៉ដ្ឋ គេយកបិទលើស្រែងឱ្យឆាប់ជា។ សំបកអូយម៉ុយ សម្រាប់ធ្វើថ្នាំព្យបាលរោគ ជំនួសសំបកឆ្ពឹស “Cassia fistula L”។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូយណូយ» មានន័យដូចម្ដេច ?

អូយណូយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាងកំពស់ ៨-១០ម ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា និង វៀតណាមខាងត្បូង។ ឈើសម្រាប់ធ្វើក្តារក្រាលផ្ទះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូយ!» មានន័យដូចម្ដេច ?

អូយ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរស្រែកដោយឈឺខ្លាំង, ដោយឈឺចាប់។
ឧទាហរណ៍៖ អូយ ! ឈឺណាស់ ! ( ស្រែកថា អូយយ៉ា !, អូយយ៉ះ !, ឬ អ៊ូយ !, អ៊ូ៎យ !, អ៊ូយយ៉ា !, អ៊ូយយ៉ះ ! ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូម៉ង់» មានន័យដូចម្ដេច ?

អូម៉ង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អូម៉ង់, (រាជធានី/​រដ្ឋធានី) ម៉ាស្កាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូន» មានន័យដូចម្ដេច ?

អូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្អូន ( ពាក្យសម្រាប់ហៅប្អូនដោយថ្នម )។
ឧទាហរណ៍៖ ចាំបងផងអូន !

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ឩន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូទ្រីស» មានន័យដូចម្ដេច ?

អូទ្រីស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អូទ្រីស, (រាជធានី/​រដ្ឋធានី) វីយែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូត» មានន័យដូចម្ដេច ?

អូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យំ, យំសោក, សម្ដែងអាការធ្វើដូចជាយំសោក ( ប្រើចំពោះតែត្រង់ថ្នាក់រឿងដែលតួល្ខោនត្រូវធ្វើជាយំសោក ។ បុរាណប្រើជា ឱត ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណើរភ្លេងពិណពាទ្យមួយបទ សម្រាប់លេងត្រង់ថ្នាក់ល្ខោនអូត ( ល្ខោនធ្វើជាយំសោក )
ឧទាហរណ៍៖ ភ្លេងអូត ( បុរាណហៅ ភ្លេងឱត ) ។

តើពាក្យ «អូចៗ» មានន័យដូចម្ដេច ?

អូចៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរសើបចិត្តបន្តិចៗ។
ឧទាហរណ៍៖ នឹកចង់បានអូចៗ, នឹកខឹងអូចៗ ។ ឈឺបន្តិចៗ, ឈឺឆៀបៗ : ឈឺអូចៗ ។ រមាស់ឆៀបៗ : រមាស់អូចៗ ។

                      ដែលនៅហើបបបូរមាត់បន្តិចៗរឿយៗ។
ឧទាហរណ៍៖ ខ្សឹបអូចៗ ( ម. ព. រអូចៗ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូងឡូង» មានន័យដូចម្ដេច ?

អូងឡូង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឮៗខ្លាំងៗ ( ចំពោះតែវចីភេទ )។
ឧទាហរណ៍៖ ស្រែកអូងឡូង; សម្រែកអូងឡូង, សម្ដីអូងឡូង ( និយាយថា អោងឡោង ក៏បាន, តាមទម្លាប់ប្រើ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឮៗខ្លាំងៗ ( ចំពោះតែវចីភេទ )។
ឧទាហរណ៍៖ ស្រែកអូងឡូង; សម្រែកអូងឡូង, សម្ដីអូងឡូង ( និយាយថា អោងឡោង ក៏បាន, តាមទម្លាប់ប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អូ!» មានន័យដូចម្ដេច ?

អូ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យលាន់មាត់ដោយការអស់ឆ្ងល់, ដោយការយល់សេចក្ដីជាក់ជាដើម។
ឧទាហរណ៍៖ អូ! មែនហើយ! អូ៎! ដូច្នោះទេឬ ? ( ព. សា. អ្ហូ! ឬ អ្ហូ៎! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុ៎ក» មានន័យដូចម្ដេច ?

អុ៎ក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( មើលក្នុងពាក្យ ឧក ឬ អុក កិ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុះ!» មានន័យដូចម្ដេច ?

អុះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យលាន់មាត់ ដោយខ្លាចក្រែងដួល, ក្រែងធ្លាក់ ឬដោយនឹកស្ដាយ, ដោយមានក្រោធជាដើម។
ឧទាហរណ៍៖ អុះ! ធ្លាក់ហើយ! ( លាន់មាត់ថា ឱះ! ឬអោ៎ះ! ក៏មាន ) ។ អុះឱ! ឬ អុ៎ះអ៎ោ! ពាក្យទួញឬពិលាប : អុះឱ! មាសម្ដាយអើយ ! . . . ។ សរសេរជា ឧះ! ឬ ឧ៎ះ!, ឧះឱ ឬឧ៎ះអោ៎ ! ក៏បាន ។ ប្រើជា ឱះឱ! ឬ អោ៎ះអោ៎! ក៏មាន ។ ព. កា. ថ្លែងក្ដីទុក្ខឬពិលាប : អុះឱក្ដីទុក្ខ! ពីនេះទៅមុខ តើបានអ្នកណា នឹងជួយផ្គត់ផ្គង់ បម្រុងមាតា កាលមានបុត្រភ្ងា ធូរចិត្តធូរថ្លើម ។ ពីថ្ងៃនេះទៅ គ្រាន់តែរស់នៅ ដោយដកដង្ហើម ក្ដីព្រាត់ប្រាសបុត្រ ស្រយុតសម្បើម អុះឱដង្ហើម ខ្ញុំអស់ថ្ងៃណា !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុំទូក» មានន័យដូចម្ដេច ?

អុំទូក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទឬទំនុកច្រៀងមួយមេមានចេញពាក្យថា អុំទូក តាមថ្នាក់ម្ដងៗ។
ឧទាហរណ៍៖ បទអុំទូក ឬ ទំនុកអុំទូក ។

                        ឈ្មោះភ្លេងមានទំនងលំនាំជាបទអុំទូក។
ឧទាហរណ៍៖ ភ្លេងអុំទូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុំត្រុំ» មានន័យដូចម្ដេច ?

អុំត្រុំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែសំកុកសម្កុល ឬសម្ងំនៅក្នុងបន្ទប់ងងឹតជាដើម។
ឧទាហរណ៍៖ អង្គុយអុំត្រុំក្នុងបន្ទប់; កិរិយាអុំត្រុំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេះតែសំកុកសម្កុលឬសម្ងំនៅក្នុងបន្ទប់ងងឹតជាដើម។
ឧទាហរណ៍៖ អង្គុយអុំត្រុំក្នុងបន្ទប់; កិរិយាអុំត្រុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុំ» មានន័យដូចម្ដេច ?

អុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ចង្អេរដែលដាក់គ្រាប់ស្រូវជាដើមដោយដៃទាំងពីរលើកដាក់ៗ ដូចគេចាប់ជះ ដើម្បីឲ្យហើរសំដីស្រូវជាដើម។
ឧទាហរណ៍៖ អុំស្រូវ, អុំគ្រាប់សណ្ដែកបាយ។

👉ថ្នាក់ពាក្យជា នាមសព្ទ

មានន័យថា ចាប់ច្រវាចូកទឹកតាមទំនងបែបបទឲ្យទូកលឿន។
ឧទាហរណ៍៖ អុំទូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឺត» មានន័យដូចម្ដេច ?

អុឺត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសំឡេងឮ អុឺតៗ ( នៃក្រួចអុឺត ឬនៃមនុស្សធ្វើត្រាប់ក្រួចអឺុត )
ឧទាហរណ៍៖ អ៊ីតតគ្នា ( សរសេរជា អ៊ីត ក៏បាន ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រួចមួយប្រភេទ មាឌធំជាងក្រួចឯទៀតរងាវ ឬយំឮសូរ អុឺតៗ ជាបក្សីដេញធ្នាក់។
ឧទាហរណ៍៖ ក្រួចអ៊ីត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឹះអ៊ះ» មានន័យដូចម្ដេច ?

អុឹះអ៊ះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ខំប្រឹងស្ទុះស្ទាដោយឈឺចិត្តតែរាល់គ្នា
ឧទាហរណ៍៖ បងប្អូនក្នុងស្រុកគេអ៊ឹះអ៊ះជួយខ្ញុំតែរាល់គ្នា ( ប្រើជា អ៊ុះអ៊ះ ក៏បាន ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សូរលាន់មាត់ដោយក្រោធខ្លាំង ឬដោយខំប្រឹងលើករបស់ធ្ងន់ជាដើម។
ឧទាហរណ៍៖ ខឹងអ៊ឹះអ៊ះទះកន្ទេល ( និយាយថា អ៊ុះអ៊ះ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឹះ!» មានន័យដូចម្ដេច ?

អុឹះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ អឺះ! ) ។
មានន័យថា ពាក្យលាន់មាត់ដោយប្រឹងលើករបស់ធ្ងន់ជាដើម
ឧទាហរណ៍៖ លាន់មាត់ឮអឹុះ ( ឮអុឹះ ប៉ុន្តែសូរវែង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឹះ» មានន័យដូចម្ដេច ?

អុឹះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរលាន់មាត់ដោយធុញ ឬដោយប្រឹងលើករបស់ធ្ងន់, ដោយប្រឹងរមាត់ជាដើម។
ឧទាហរណ៍៖ លាន់មាត់ឮអឹុះ ។ មិនអឹុះ, មិនដែលអឹុះ ឬ មិនដែលមានអ៊ឹះ​ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធន់ទ្រាំ, ចេះអត់ឱន មិនដែលឮត្អូញ ឬឆ្លើយឆ្លងតបតដល់ម្ដង
ឧទាហរណ៍៖ វាគោរពខ្ញុំណាស់ ទុកជាស្ដីបន្ទោសយ៉ាងណាក៏មិនអុឹះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុឹកអធឹក» មានន័យដូចម្ដេច ?

អុឹកអធឹក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អឹុកធឹក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីថាៈ» មានន័យដូចម្ដេច ?

អុីថាៈ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អុីថា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីតើ» មានន័យដូចម្ដេច ?

អុីតើ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា ) ទេតើ។
ឧទាហរណ៍៖ អុីចេះអុីតើ! ដូច្នេះទេតើ! គេមកហើយអុីតើ គេមកហើយទេតើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីដ្រូកាបួប៉ូលីស៊ីគ្លិចអាលីផាទិច» មានន័យដូចម្ដេច ?

អុីដ្រូកាបួប៉ូលីស៊ីគ្លិចអាលីផាទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុអាលីផាទិច ឬអាលីស៊ីគ្លិចមិនឆ្អែតដែលមានកាបូនលើសពីបួននៅកុ្នងខ្សែ និងមានសម្ព័ន្ធពីរជាន់យ៉ាងតិចពីរ ឧទាហរណ៍ អិចសាដ្យែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីចុង» មានន័យដូចម្ដេច ?

អុីចុង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) អុីចុះ, ដូច្នោះ។
ឧទាហរណ៍៖ អ៎! អីុចុងទេឬ ? ធ្វើអ៊ីចុងមិនកើតទេ! ( កុំប្រើ អញ្ចុង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីចឹង» មានន័យដូចម្ដេច ?

អុីចឹង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) យ៉ាងហ្នឹង, ដូចហ្នឹង, ដូច្នឹង។
ឧទាហរណ៍៖ ធ្វើអ៊ីចឹងមិនត្រូវទេ, ធ្វើអុីចេះវិញ! ( កុំប្រើ អញ្ចឹង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុីកអ៊ាក» មានន័យដូចម្ដេច ?

អុីកអ៊ាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដើរយោលខ្លួនងីកងាកៗ ឃ្លោងៗទៅឆ្វេងទៅស្ដាំ( ព្រោះធ្ងន់ខ្លួន ឬធ្ងន់ពោះ )។
ឧទាហរណ៍៖ ដំណើរអ៊ីកអ៊ាក; ដើរអ៊ីកអ៊ាកៗ ( និយាយថា អ៊ិកអ៊ាក់ ក៏មាន) ។

                     ព. ប្រ. យឺត; សុញសាញ; ដែលទម្លាក់ក្រាញមិនព្រមកែតាមសម័យនិយម, ដែលមិនទាន់ពេល, មិនទាន់សម័យ។

ឧទាហរណ៍៖ គំនិតអ៊ីកអ៊ាក; ធ្វើការអ៊ីកអ៊ាក, រៀនសូត្រអ៊ីកអ៊ាក ។ ប្រទេសអ៊ីកអ៊ាក ប្រទេសដែលមានសេចក្ដីចម្រើនយឺត, ដែលមានអារ្យធម៌យឺតឬគាំង, ងាស់ ។

តើពាក្យ «អុី!» មានន័យដូចម្ដេច ?

អុី!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ព. សា ) យី! ( សូរលាន់មាត់តាមទម្លាប់ដែលថ្នឹកឬតាមដោយទម្លាប់ស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុិះអ៊ុះ» មានន័យដូចម្ដេច ?

អុិះអ៊ុះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮអ៊ិះៗអ៊ុះៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុហ្វសិត» មានន័យដូចម្ដេច ?

អុហ្វសិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( អ. Offset ) វិធីបោះពុម្ពដោយប្រើបន្ទះស័ង្កសីដែលផ្ដិតរូបនិងអក្សរអំពីហ៊្វីលថត។
ឧទាហរណ៍៖ អុហ្វសិតមានប្រយោជន៍ដ៏សំខាន់ខាងការបោះពុម្ព ព្រោះមិនបាច់រៀបពុម្ពទៀត គេធ្វើតែម្ដងប៉ុណ្ណោះ ក៏អាចប្រើការបានតៗទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុល» មានន័យដូចម្ដេច ?

អុល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អុរ ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុរ» មានន័យដូចម្ដេច ?

អុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខមាត់ដែលទើបភ្ញាក់ពីដេកមិនទាន់លុបលាងជម្រះនៅឡើយ។
ឧទាហរណ៍៖ ឈ្លោះទាំងអុរ, ទឹកមាត់អុរ ( ប្រើជា អុល ក៏បាន ព្រោះ រ > ល ជួសគ្នា ) ។

                     ប្រើជា កិ. វិ. ឬ គុ. ក៏បាន ។

ឧទាហរណ៍៖ ថ្នំាអុរ ថ្នាំសម្រាប់ប្រើទាំងអុរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្លាក់ភ្លៀងខ្លាំង។
ឧទាហរណ៍៖ ភ្លៀងអុរ ភ្លៀងខ្លាំង, ភ្លៀងធំ ( ព. សា. និយាយក្លាយជា ឱរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ។ ម. ព. បង្អុរ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្លាក់ភ្លៀងខ្លាំង។
ឧទាហរណ៍៖ ភ្លៀងអុរ ភ្លៀងខ្លាំង, ភ្លៀងធំ ( ព. សា. និយាយក្លាយជា ឱរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ។ ម. ព. បង្អុរ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុបឆឺយ» មានន័យដូចម្ដេច ?

អុបឆឺយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. អបជេយ អ. ថ. អុបឆឺយ “អប់ជើយ” ) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងស្រល់កន្ទុយដំរី សំបកមានក្លិនក្រអូប ប្រើជាគ្រឿងផ្សំថ្នាំឬផ្សំធ្វើគ្រឿងក្រអូបបាន; មាន៣ប្រភេទគឺ អុបឆឺយសៀម, អុបឆឺយទេស, អុបឆឺយយួន( អុបឆឺយយួននេះល្អជាងប្រភេទឯទៀត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុតស្វាយ» មានន័យដូចម្ដេច ?

អុតស្វាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អុតពួកអុតក្ដាមដែរ ប៉ុន្តែដោរធំៗ មានសម្បុរស្វាយក្រមៅ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះគណ្ឌយា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុតធំស្រាល» មានន័យដូចម្ដេច ?

អុតធំស្រាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អុតធំដែរ តែស្រាលមិនបណ្តាលឱ្យអ្នកជំងឺស្លាប់ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុតធំ» មានន័យដូចម្ដេច ?

អុតធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគស្បែកឆ្លងរាតត្បាត ដំបូងឡើងកន្ទឹះផេរដូចកញ្ជ្រិលពេញតែខ្លួន រួចទើបដោរពងចេញទឹករងៃបណ្តាលឱ្យអ្នកឈឺបាត់បង់ជីវិត ឬគ្រាន់តែសម្លាក នៅត្រង់មុខ ឬសព្វសពា្វង្គកាយក៏មាន។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះគណ្ឌរោគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុតតូច» មានន័យដូចម្ដេច ?

អុតតូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អុតស្វាយ អុតព្រៃម៉្យាងស្រដៀងនឹងអុតធំ តែពងដោរតូចៗ ជាងហើយមិនបណ្តាលស្លាប់ដល់អ្នកជំងឺផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុតក្តាម» មានន័យដូចម្ដេច ?

អុតក្តាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគសើស្បែកម៉្យាងឡើងដោរពេញខ្លួន ច្រើនកើតតែកូនក្មេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុត» មានន័យដូចម្ដេច ?

អុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគពួកមួយ មាន ៣ ប្រភេទគឺ អុតក្ដាម អុតដែលកើតនៅស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល ។ អុតធំ អុតដែលកើតព្រោះពេទ្យជោះឬកើតឯង; ដែលកើតឯងហៅថា អុតព្រៃ ជាជំងឺឆ្លង មានអានុភាពក្លាខ្លាំង អាចញ៉ាំងមនុស្សអ្នកកើតឲ្យវិនាសជីវិតក៏មាន, ឲ្យពិការអវយវៈមានខ្វាក់ភ្នែកជាដើមក៏មាន, ឲ្យមានស្នាមរទុះត្រង់មុខឬសព្វសព៌ាង្គកាយក៏មាន( ហៅដោយបញ្ចៀសថា ផ្កាឈើ, កើតផ្កាឈើ ) ។ អុតព្រៃនេះមានឈ្មោះផ្សេងគ្នាតាមលក្ខណសណ្ឋានដែលកើតគឺ អុតបាយ, ផ្លែភ្លាំង, ក្រោះរមាស ជាដើម ។ អុតស្វាយ អុតពួកអុតក្ដាមដែរ ប៉ុន្តែដោរធំៗ មានសម្បុរស្វាយក្រមៅ ។ មុខអុត មុខដែលមានស្នាមអុត ។ល។ ( ព. កា. )
ឧទាហរណ៍៖ អុតជាជំងឺគួរតែខ្លាច ព្រោះរោគនេះកាចរុករានឆ្លង ពេលណាឮថាមានម្ដងៗ ជនផងត្រូវស្ដាប់បញ្ជាពេទ្យ ។ ប្រញាប់ចាក់ថ្នាំបង្ការភ្លាម ធ្វើតាមបម្រាមកុំបណ្ដែត- បណ្ដោយឲ្យកើតទៅជាហេតុ នាំឲ្យរោគអុតឆ្លងពេញពាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុញន៏!» មានន័យដូចម្ដេច ?

អុញន៏!

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អុញ! ) ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អុញ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អុញ!» មានន័យដូចម្ដេច ?

អុញ!

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យលាន់មាត់ដោយភ្ញាក់, ដោយជ្រុលគំនិត, ជ្រុលដៃ; នឹកស្ដាយ; បន្ទោស; ស្ងើចឬដោយមានអំណរជាដើម
ឧទាហរណ៍៖ អុញ! កំពប់អស់រលីង! អុញ! ធ្វើកើតភ្លាម! អុញន៏! គេថាកុំៗមិនស្ដាប់, ឥឡូវមិនខុសពីមាត់ថា! មែនអីុថាៈ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យលាន់មាត់ដោយភ្ញាក់, ដោយជ្រុលគំនិត, ជ្រុលដៃ; នឹកស្ដាយ; បន្ទោស; ស្ងើចឬដោយមានអំណរជាដើម។
ឧទាហរណ៍៖ អុញ! កំពប់អស់រលីង! អុញ! ធ្វើកើតភ្លាម!; អុញន៏! គេថាកុំៗមិនស្ដាប់, ឥឡូវមិនខុសពីមាត់ថា! មែនអីុថាៈ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត