Posted on Leave a comment

តើពាក្យ «អន្លក់ព្រះ» មានន័យដូចម្ដេច ?

អន្លក់ព្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះតិណជាតិមួយប្រភេទមានស្លឹកក្រាស់ មានសាច់ច្រើន ដុះតាមមាត់សមុទ្រនៃអាស៊ីក្តៅ។ គេនិយមប្រជាបន្លែរបោយ បរិភោគជាមួយទឹកគ្រឿង។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្លក់» មានន័យដូចម្ដេច ?

អន្លក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លែដែលប្រើជ្រលក់បរិភោគផ្សំជាមួយនឹងទឹកគ្រឿង ឬផ្អក, ម៉ាំ, អំបិលម្ទេស, . . . : អន្លក់ស្រស់, អន្លក់ឆៅ, អន្លក់ស្រុស ។ អន្លក់អន្លៃ ( ម. ព. អន្លៃ ) ។ ព. ទ. បុ. ចង់ពិសាឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយ បើចង់ឆ្ងាញ់ត្រូវឲ្យមានអន្លក់ទឹកគ្រឿងផ្សំផង, បើចង់ឲ្យខ្លួនស្រណុកទៅខាងមុខ ត្រូវខំប្រឹងរៀនប្រឹងរកជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្យបទ» មានន័យដូចម្ដេច ?

អន្យបទ

មានន័យថា ដូចគ្នានឹង អញ្ញបទ ដែរ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្យតិរ្ថីយ៍» មានន័យដូចម្ដេច ?

អន្យតិរ្ថីយ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អន្យតិរ្ថីយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្យតិរ្ថិយ» មានន័យដូចម្ដេច ?

អន្យតិរ្ថិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អន្យតិរ្ថិយ; បា. អញ្ញតិត្ថិយ ) តិរ្ថិយដទៃ គឺដទៃក្រៅពីពុទ្ធសាសនិកជន : ពួកអន្យតិរ្ថិយ ឬ ពួកនិគ្រន្ថអន្យតិរ្ថិយ ។ ខ្មែរប្រើជា គុ. ( ព. ប្រ. ) ក៏មាន : កំណាញ់អន្យតិរ្ថិយ កំណាញ់ក្រៅតម្រា ។ ចិត្តអន្យតិរ្ថិយ ចិត្តអាក្រក់ហួសពេក ។ មនុស្សអន្យតិរ្ថិយ មនុស្សក្រៅធម៌ ក្រៅច្បាប់ ។ ល ។ ព. ប្រ. ជាកាព្យថា : ជនអន្យតិរ្ថីយ៍ ចិត្តជួអប្រីយ៍ ឥតមានមេត្តា ទោះឃើញអ្នកក្រ ទុគ៌តម្ដេចម្ដា ឥតមានករុណា អាណិតគ្នាសោះ ។ កើតមកជាមនុស្ស ទោះស្រីទោះប្រុស ក្រមុំកំលោះ គួរមានមេត្តា ករុណាដៅឆ្ពោះ អ្នកដែលមានគ្រោះ ឲ្យបានសុខផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន—» មានន័យដូចម្ដេច ?

អន្ន—

មានន័យថា ( មើលក្នុងពាក្យ អន្ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន​បាន» មានន័យដូចម្ដេច ?

អន្ន​បាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ស៊ី​និង​គ្រឿង​ផឹក, បាយ​ទឹក ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា បុព្វន្ន (< បុព្វ “មុន” + អន្ន) របស់​ដែល​ត្រូវ​ស៊ី​មុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន​ទាន» មានន័យដូចម្ដេច ?

អន្ន​ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឲ្យ​បាយ​ចំណី (ដល់​បដិគ្គាហក​ ឬ​បដិគ្គាហិកា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន​កិច្ច» មានន័យដូចម្ដេច ?

អន្ន​កិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិច្ច​បរិភោគ​អាហារ (វេវ. ភត្ត​កិច្ច) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន​កាល» មានន័យដូចម្ដេច ?

អន្ន​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេល​បាយ (វេវ. ភត្ត​កាល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ន» មានន័យដូចម្ដេច ?

អន្ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អទ ឬ អទ៑ “ស៊ី” + ត < ន្ន, លុប ទ ឬ ទ៑ ចោល ) របស់ដែលត្រូវស៊ី ( គ្រឿងស៊ីមានបាយជាដើម ) ។ អន្នកាល ពេលបាយ ( វេវ. ភត្តកាល ) ។ អន្នកិច្ច កិច្ចបរិភោគអាហារ ( វេវ. ភត្តកិច្ច ) ។ អន្នទាន ការឲ្យបាយចំណី ( ដល់បដិគ្គាហកឬបដិគ្គាហិកា ) ។ អន្នបាន គ្រឿងស៊ីនិងគ្រឿងផឹក, បាយទឹក ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា បុព្វន្ន ( < បុព្វ “មុន” + អន្ន ) របស់ដែលត្រូវស៊ីមុន ។ អបរន្ន ( អៈប៉ៈ— ; < អបរ “ក្រោយ, ខាងក្រោយ” + អន្ន ) របស់ដែលត្រូវស៊ីក្រោយ ។ បុព្វន្នាបរន្ន របស់ដែលត្រូវស៊ីមុននិងរបស់ដែលត្រូវស៊ីក្រោយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធ—» មានន័យដូចម្ដេច ?

អន្ធ—

មានន័យថា ( មើលក្នុងពាក្យ អន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធ​ពាល» មានន័យដូចម្ដេច ?

អន្ធ​ពាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្ងង់​ងងឹត​សូន្យ​ឈឹង (ដូច​មនុស្ស​ខ្វាក់)
ឧទាហរណ៍៖ ជន​អន្ធ​ពាល (ម. ព. អនុ​ពាល ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធ​កូប» មានន័យដូចម្ដេច ?

អន្ធ​កូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ដូង​ងងឹត​គឺ​អណ្ដូង​ដែល​មាន​មាត់​តូច​ក្រហួច​ងងឹត​ឈ្ងោក​មើល​ទឹក​ពុំ​ឃើញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធោ—» មានន័យដូចម្ដេច ?

អន្ធោ—

មានន័យថា ( មើលក្នុងពាក្យ អន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធោភាសន៍» មានន័យដូចម្ដេច ?

អន្ធោភាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាណនៃអង្គ ឬសត្វខ្លះដែលឆ្លុះពន្លឺក្នុងទីងងឹត ដូចជាអំពិលអំពែក និងផ្សិតខ្លះ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធោភាស» មានន័យដូចម្ដេច ?

អន្ធោភាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដល់ ឬមានលក្ខណៈជាអន្ធោភាសន៍ ដែលក្នុងទីងងឹត តឆ្លុះចេញធ្លោមក ដូចជាភ្នែកសត្វខ្លះ ដែលត្រូវពន្លឺភ្លើងក្នុងទីងងឹត ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធោ» មានន័យដូចម្ដេច ?

អន្ធោ

មានន័យថា ( មើលក្នុងពាក្យ អន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធើម» មានន័យដូចម្ដេច ?

អន្ធើម

មានន័យថា ( មើលក្នុងពាក្យ អន្ទ្រើម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធួម» មានន័យដូចម្ដេច ?

អន្ធួម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំដំណើរទួមៗគឃ្លើន ។
ឧទាហរណ៍៖ ដើរអន្ធួមៗ; ដំណើរអន្ធួមៗ ( ម. ប្រ. )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំដំណើរទួមៗគឃ្លើន ។
ឧទាហរណ៍៖ ដើរអន្ធួមៗ; ដំណើរអន្ធួមៗ ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធូ—» មានន័យដូចម្ដេច ?

អន្ធូ—

មានន័យថា ( មើលក្នុងពាក្យ អន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធូបមា ឬ អន្ធោបមា» មានន័យដូចម្ដេច ?

អន្ធូបមា ឬ អន្ធោបមា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (–ប៉ៈ ម៉ា; < អន្ធ + ឧបមា) ឧបមា ​ឬ​ប្រៀប​ដូច​មនុស្ស​ខ្វាក់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធឹល» មានន័យដូចម្ដេច ?

អន្ធឹល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អន្ធិល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធិល» មានន័យដូចម្ដេច ?

អន្ធិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខាប់ខន់ទន់ក្រាស់អាចរង្គើឬកម្រើករញ្ជួយបាន ( ច្រើនប្រើ អន្ធឹល ជាង )។
ឧទាហរណ៍៖ ចាហួយទើបនឹងរឹងអន្ធឹលៗ ( ប្រើជា អន្ទិល ឬ អន្ទឹល ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធិកា» មានន័យដូចម្ដេច ?

អន្ធិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) រាត្រី ( យប់ ) ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ព. ប្រ. ថា ។
ឧទាហរណ៍៖ ពេលអន្ធិកា ពន្លឺចន្ទ្រា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន ។ ត្រូវរៀនឲ្យដល់ ថ្នាក់ខ្ពស់និម្មល កុំគេចវេះវៀន មិនដល់កម្រិត កុំខ្ជិលអៀនប្រៀន ត្រូវខំប្រឹងរៀន ប្រណាំងសែងចន្ទ្រ ។ ចន្ទ្រដប់ប្រាំកើត ដូចអ្នករៀនឆើត មានចិត្តកួចកាន់ រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់ កុំឲ្យចាញ់ចន្ទ្រ ដប់ប្រាំកើតឡើយ ។ អ្នករៀនរូបណា យល់ក្ដីឧបមា នេះពុំកន្តើយ អ្នករៀនរូបនោះ ឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយ រមែងក្សេមក្សាន្ដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធា» មានន័យដូចម្ដេច ?

អន្ធា

មានន័យថា ( មើលក្នុងពាក្យ អន្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធការ​ពន្ធនាគារ ឬ –គ្រឹះ» មានន័យដូចម្ដេច ?

អន្ធការ​ពន្ធនាគារ ឬ –គ្រឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុក​ងងឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធការដ្ឋាន ឬ –ស្ថាន» មានន័យដូចម្ដេច ?

អន្ធការដ្ឋាន ឬ –ស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ងងឹត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធការ» មានន័យដូចម្ដេច ?

អន្ធការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ងងឹត។
អន្ធភាព, ទីងងឹតចាក់ភ្នែកមិនធ្លុះ សេចក្តីងងឹតដោយល្ងង់ខ្លៅ លោកន្តរនរក ជាឋាននរក ជាឋាននរកដែលជ្រៅបំផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ធ» មានន័យដូចម្ដេច ?

អន្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ខ្វាក់ ( ទាំងពីរខាង ); ព. កា., បើបុរសប្រើជា អន្ធោ; ស្ត្រីជា អន្ធា ក៏បាន; ព. កា. ថា : អន្ធោអន្ធា នៅជាមួយគ្នា សុទ្ធតែពពើម រាវរកនេះនោះ ទទីមទទើម ពពីមពពើម ជួនរកមិនឃើញ ។ អន្ធការ ងងឹត ។ អន្ធការដ្ឋាន ឬ —ស្ថាន ទីងងឹត ។ អន្ធការពន្ធនាគារ ឬ —គ្រឹះ ( —ការ៉:— ) គុកងងឹត ។ អន្ធកូប អណ្ដូងងងឹតគឺអណ្ដូងដែលមានមាត់តូចក្រហួចងងឹតឈ្ងោកមើលទឹកពុំឃើញ ។ អន្ធពាល ល្ងង់ងងឹតសូន្យឈឹង ( ដូចមនុស្សខ្វាក់ ) : ជនអន្ធពាល ( ម. ព. អនុពាល ផង ) ។ អន្ធូបមា ឬ អន្ធោបមា ( — ប៉ៈម៉ា; < អន្ធ + ឧបមា ) ឧបមាឬប្រៀបដូចមនុស្សខ្វាក់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រើម» មានន័យដូចម្ដេច ?

អន្ទ្រើម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រើមៗ គឺដែលមានលំនាំដើរលឿនឬរត់បោះជំហានវែងៗរង្វើលៗ។
ឧទាហរណ៍៖ ដើរអន្ទ្រើមៗ, រត់— ; ដំណើរ— ( និយាយថា អន្ធើមៗ ក៏មាន )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រើមៗ គឺដែលមានលំនាំដើរលឿនឬរត់បោះជំហានវែងៗរង្វើលៗ។
ឧទាហរណ៍៖ ដើរអន្ទ្រើមៗ, រត់— ; ដំណើរ— ( និយាយថា អន្ធើមៗ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រើតៗ» មានន័យដូចម្ដេច ?

អន្ទ្រើតៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំដើរចុចចុងម្រាមជើងឬចុចកែងហើបៗ ទ្រើតៗ។
ឧទាហរណ៍៖ ដើរអន្ទ្រើតៗ; ដំណើរអន្ទ្រើតៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំដើរចុចចុងម្រាមជើងឬចុចកែងហើបៗ ទ្រើតៗ។
ឧទាហរណ៍៖ ដើរអន្ទ្រើតៗ; ដំណើរអន្ទ្រើតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រូត» មានន័យដូចម្ដេច ?

អន្ទ្រូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការលំនាំដំណើរធ្ងន់គូទ ឬដែលមានសម្លៀកស៊ូប៉ទ្រូ ហើយថែមទាំងមានដំណើរបញ្ជច់ជង្គង់ផង។
ឧទាហរណ៍៖ ដើរអន្ទ្រូតៗ; ដំណើរអន្ទ្រូតៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការលំនាំដំណើរធ្ងន់គូទ ឬដែលមានសម្លៀកស៊ូប៉ទ្រូ ហើយថែមទាំងមានដំណើរបញ្ជច់ជង្គង់ផង។
ឧទាហរណ៍៖ ដើរអន្ទ្រូតៗ; ដំណើរអន្ទ្រូតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រុក» មានន័យដូចម្ដេច ?

អន្ទ្រុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រុកៗរឿយៗ ។
ឧទាហរណ៍៖ ដើរអន្ទ្រុក; ដំណើរអន្ទ្រុក ។ វេវ. អន្ទ្រក់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រុកៗរឿយៗ ។
ឧទាហរណ៍៖ ដើរអន្ទ្រុក; ដំណើរអន្ទ្រុក ។ វេវ. អន្ទ្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រឺត» មានន័យដូចម្ដេច ?

អន្ទ្រឺត

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮទ្រឺតៗ រឿយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រាម» មានន័យដូចម្ដេច ?

អន្ទ្រាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការលំនាំដើរលឿនឬរត់យាងយាវល្មមៗ។
ឧទាហរណ៍៖ រត់អន្ទ្រាម; ដំណើរអន្ទ្រាមៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការលំនាំដើរលឿនឬរត់យាងយាវល្មមៗ
ឧទាហរណ៍៖ រត់អន្ទ្រាម; ដំណើរអន្ទ្រាមៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រាក» មានន័យដូចម្ដេច ?

អន្ទ្រាក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រាកៗរឿយៗ ( អ៊ីកអ៊ាកៗ )។
ឧទាហរណ៍៖ រត់អន្ទ្រាក; ដំណើររត់អន្ទ្រាកៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រាកៗរឿយៗ ( អ៊ីកអ៊ាកៗ )
ឧទាហរណ៍៖ រត់អន្ទ្រាក; ដំណើររត់អន្ទ្រាកៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រត» មានន័យដូចម្ដេច ?

អន្ទ្រត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រតៗរឿយៗ។
ឧទាហរណ៍៖ រត់អន្ទ្រត; ដំណើររត់អន្ទ្រតៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រតៗរឿយៗ។
ឧទាហរណ៍៖ រត់អន្ទ្រត; ដំណើររត់អន្ទ្រតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទ្រក់» មានន័យដូចម្ដេច ?

អន្ទ្រក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រក់ៗរឿយៗ។
ឧទាហរណ៍៖ ដើរអន្ទ្រក់; ដំណើរអន្ទ្រក់ ។ វេវ. អន្ទ្រុក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទ្រក់ៗរឿយៗ។
ឧទាហរណ៍៖ ដើរអន្ទ្រក់; ដំណើរអន្ទ្រក់ ។ វេវ. អន្ទ្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទះអន្ទែង» មានន័យដូចម្ដេច ?

អន្ទះអន្ទែង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រសាប់រសល់ប្រះប្រាណ, ឡេះឡះដោយឈឺចាប់ពើត, ក្ដៅ, ក្រហល់ក្រហាយ ជាដើម ។
ឧទាហរណ៍៖ គ្រុនក្ដៅក្រហាយអន្ទះអន្ទែង។

                     ព. ប្រ. ក្ដៅក្រហាយព្រោះភ្លើងកាមដុតកម្ដៅ ។
ឧទាហរណ៍៖ អន្ទះអន្ទែងចង់បាន ។

                     ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ចង់បានអន្ទះអន្ទែង, ខឹងអន្ទះអន្ទែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទះសា» មានន័យដូចម្ដេច ?

អន្ទះសា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញអាការឡេះឡះប្រះដៃប្រះជើងឬប្រះប្រាណ : ចេះតែអន្ទះសានៅពុំសុខ, អន្ទះសារកទឹកផឹក ។ អន្ទះសាខ្វារ-ក ( ព. ប្រ. ) ប្រញាប់រួសរាន់ស្លន់ស្លោពេក : ចុះអន្ទះសាខ្វារ-ក ប្រញាប់ន្អាលនឹងទៅណាភ្លាម ? ។ អន្ទះសាអន្ទាលោង អន្ទះសារត់ទន់លោង ដោយការប្រញឹកប្រញាប់ខ្លាំងព្រោះមានភ័យអាសន្ន ។ អន្ទះសាស្លឈាម អន្ទះសាក្នុងវេលាជិតអស់ជីវិត ។ ព. ប្រ. ប្រញាប់ប្រញាល់រហាល់ហួសពេក : កុំអាលអន្ទះសាស្លឈាមទៅណាភ្លាម ! ( ព. ទ្រ. ម. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទោល» មានន័យដូចម្ដេច ?

អន្ទោល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. អន្ទោល ឬ អាន្ទោល “គ្រវី; គ្រវែង; ស្ទុះ; លឿន; លឿនដោយកម្លាំងខ្យល់” ) ត្រាច់រង្គាត់កើតស្លាប់ក្នុងវាលវដ្ដសង្សារ, វិលកើតវិលស្លាប់ ។
ឧទាហរណ៍៖ អន្ទោលកើតស្លាប់, អន្ទោលទៅក្នុងភពតូចភពធំ, អន្ទោលជាតិ ។

                       តាមស្វះស្វែងរកមិនលែង ។
ឧទាហរណ៍៖ អន្ទោលរកសព្វទិសទីក៏រកពុំឃើញ ។ ( ព. កា. ) : សព្វសត្វក្នុងលោក សុទ្ធតែវិយោគ ព្រោះការអន្ទោល មានក្ដីនិរាស ព្រាត់ប្រាសជាគោល ទោះចង់រត់ចោល ក៏គ្រាន់តែចង់ ។ រីព្រះសម្ពុទ្ធ មានញាណមោះមុត បំពេញចំណង់ ដោយទ្រង់យាត្រា តាមមាគ៌ាត្រង់ ពីព្រោះព្រះអង្គ ជ្រាបការអន្ទោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទោកអន្ទោល» មានន័យដូចម្ដេច ?

អន្ទោកអន្ទោល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាមអង្វរទទូចទទែមិនលែង, ដិតដោយយំដោយតាមគោរពឬតាមអង្វរករគេមិនលែង ។
ឧទាហរណ៍៖ ខំអន្ទោកអន្ទោលសុំយ៉ាងណា ក៏នៅតែមិនព្រមឲ្យ។

                       ប្រើជា កិ. វិ. ក៏បាន “ដែលចេះតែអង្វរទទូចទទែមិនលែង”
ឧទាហរណ៍៖ គាត់ចេះតែមកនិយាយអន្ទោកអន្ទោលឲ្យខ្ញុំទៅជួយសង្គ្រោះដោះទុក្ខ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទោក» មានន័យដូចម្ដេច ?

អន្ទោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អន្ទុក ” ទន្លីង ” ) នេសាទុបករណ៍មួយប្រភេទ មានដង, ខ្សែ និងគន្លឹះ សម្រាប់ឲ្យថ្លោះបាន
ឧទាហរណ៍៖ អន្ទោកសំពោច, អន្ទោកស្វា ។

                      ប្រដាប់មានដងមានខ្សែ សម្រាប់ជាន់ក្រឡឹងឈើជាដើមម្នាក់ឯងបាន
ឧទាហរណ៍៖ អន្ទោកក្រឡឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទេបប្រផេះ» មានន័យដូចម្ដេច ?

អន្ទេបប្រផេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២៩ ស.ម នៅកម្ពុជាមានពីរប្រភេទ ដែលយើងកក់ត្រាបាន។ ប្រភេទទី១: Leucogensis-មានពណ៌ប្រផេះស្រាល ថ្ងាសខ្មៅ ដៅសជុំវិញភ្នែក ត្រចៀក និង គូថស ចុងស្លាបទី១ខ្មៅ ភ្នែកក្រហម។ ប្រភេទទី២: Salangensis-ស្រដៀង Leucogensis ដែរតែសំបុរដងខ្លួនទាំងមូលពណ៌ស្រគាំជាង គុម្ពត្រចៀកឆូតសព្រាលៗ។ ទីជំរកៈ តំបន់វាល ប្រភេទព្រៃរិចរិល តាមជាយព្រៃកោងកាង និងតំបន់ឆ្នេរ។ របាយៈ ក្នុងចំណោម២ប្រភេទនេះ ប្រភេទទី១ Leucogensis វត្តមាននៅរដូវប្រាំង និង ប្រភេទទី២ Salangensis វត្តមានពេញមួយឆ្នាំ។ ពត៌មានផ្សេងទៀតពុំទាន់ដឹងច្បាស់នៅឡើយ។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទេបទងកន្រ្តៃ» មានន័យដូចម្ដេច ?

អន្ទេបទងកន្រ្តៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៣- ៣៥.៥ ស.ម.។​ ពេញវ័យៈ សំបុរខ្មៅរលោង មានកំប៉ោយ កន្ទុយទងកន្រៃ្ត។ ពេលមិនទាន់ពេញវ័យៈ កន្ទុយឆែកល្មម។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលព្រៃស្រោង ព្រៃរបោះ និងព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខេ កុម្ភៈ ដល់ កកដ្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទេបខ្មៅផ្លេក» មានន័យដូចម្ដេច ?

អន្ទេបខ្មៅផ្លេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២២-២៣.៥ ស.ម .។ មាឌតូចជាងអន្ទេបដទៃ ខ្លួនខ្មៅភ្លឺរលោង កន្ទុយឆែកល្មម។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ទុំលើទ្រនុំខ្ពស់ ដើម្បីរកចាប់សត្វល្អិត។ របាយៈ វត្តមានពេញមួយឆ្នាំ មាគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ កកដ្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទេបខ្មៅ» មានន័យដូចម្ដេច ?

អន្ទេបខ្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បក្សី​មួយ​ប្រភេទ ប្រវែង ២៧-២៨.៥ ស.ម៖ ជាទូទៅមានសំបុរខ្មៅ ដងខ្លួនទ្រវែង និងកន្ទុយឆែកជ្រៅ។ មិនទាន់ពេញវ័យ៖ សំបុររោមសរាងជាស្រកានៅផ្នែកពោះ និងចុងខ្នង។ ទីជំរក៖ ព្រៃគុម្ពោតស្រឡះ វាលស្រែ វាលភក់ ទីប្រជុំជន តាមមាត់ផ្លូវ។ របាយ៖ វត្តមាននៅរដូវប្រាំង តែមួយចំនួនវត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង ពិសេសតំបន់មាត់សមុទ្រ។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែសីហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទេបកំប៉ោយខ្សែ» មានន័យដូចម្ដេច ?

អន្ទេបកំប៉ោយខ្សែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៩-៣៣ ស.ម .។ សំបុរខ្មៅសុទ្ធ មាឌធំជាងអន្ទេបដ៏ទៃ ចំពុះរាងកោងខុប កន្ទុយរាងត្រីកោណ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលព្រៃស្រោង និងព្រៃរបោះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខៃមេសា ដល់ មិថុនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទើត» មានន័យដូចម្ដេច ?

អន្ទើត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមាំ, មិនរឹងប៉ឹង, មិនស៊ប់ ទន់រលាស់ភើតៗ ដោយមានទោលស្ដើង មានបណ្ដោយវែង ទាំងរនូតឬគ្រឿងទ្រពីក្រោមក៏រង្វើលឃ្លាតឆ្ងាយពីគ្នា ជាដើម។
ឧទាហរណ៍៖ រលាស់អន្ទើតៗ, ក្ដារស្ពានអន្ទើតៗ ( ប្រើជា អន្ធើតៗ ក៏មាន )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនមាំ, មិនរឹងប៉ឹង, មិនស៊ប់ ទន់រលាស់ភើតៗ ដោយមានទោលស្ដើង មានបណ្ដោយវែង ទាំងរនូតឬគ្រឿងទ្រពីក្រោមក៏រង្វើលឃ្លាតឆ្ងាយពីគ្នា ជាដើម។
ឧទាហរណ៍៖ រលាស់អន្ទើតៗ, ក្ដារស្ពានអន្ទើតៗ ( ប្រើជា អន្ធើតៗ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទូ» មានន័យដូចម្ដេច ?

អន្ទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អន្ទុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទុ» មានន័យដូចម្ដេច ?

អន្ទុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អន្ទុ, អន្ទុក ) កជើង; ទន្លីង; ច្រវាក់; ច្រួល; ខ្នោះ, គ្រឿងឃុំខាំង ( សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ )។
ឧទាហរណ៍៖ ព. កា. ថា ជនជាប់អន្ទុក រមែងមានមុខ ស្រពោនស្រពាប់ កើតទុក្ខព្រួយប្រាណ ឥតមានក្ដីស្ងប់ ព្រោះតែទម្លាប់ ខុសចាកផ្លូវច្បាប់ ។ គឺខ្លួនប្រព្រឹត្ត អំពើទុច្ចរិត ប្រាជ្ញប្រាប់មិនស្ដាប់ ធ្វើតាមទំនើង ពុំស្គាល់រស់ស្លាប់ នរណាបង្គាប់ ខ្លួនធ្វើខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទឺរឺរឺត» មានន័យដូចម្ដេច ?

អន្ទឺរឺរឺត

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា មើលក្នុងពាក្យ អន្តឺរ៉ឺរ៉ឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទឹល» មានន័យដូចម្ដេច ?

អន្ទឹល

មានន័យថា ( ម. ព. អន្ធិល ឬ អន្ធឹល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទិល» មានន័យដូចម្ដេច ?

អន្ទិល

មានន័យថា ( ម. ព. អន្ធិល ឬ អន្ធឹល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទិកា» មានន័យដូចម្ដេច ?

អន្ទិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ជើងក្រាន ( ដែលធ្វើដោយដីដុតឆ្អិន ), ជើងក្រានលើកបាន, អាំងឡូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទាំស្លា» មានន័យដូចម្ដេច ?

អន្ទាំស្លា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ប្រវែងវេលាដែលទំពាស្លាមួយម៉ាត់ញំៗ ល្មមសាបកំបោរឬវេលាបៀមស្លាមួយម៉ាត់សាបកំបោរ។
ឧទាហរណ៍៖ យូរប្រហែលមួយអន្ទាំស្លា ( មួយសាបស្លា ) ព. បុ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទាក់ខ្លា» មានន័យដូចម្ដេច ?

អន្ទាក់ខ្លា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះស្នៀតគុនមួយបែបមានលំនាំអាការស្រដៀងនឹងលំនាំរង្វង់ដងអន្ទាក់ដាក់ខ្លា ។ គងអន្ទាក់ខ្លា កិ. ឬ កិ. វិ. គង-កជើងម្ខាងលើក្បាលជង្គង់ម្ខាង។
ឧទាហរណ៍៖ អង្គុយគងអន្ទាក់ខ្លា។

តើពាក្យ «អន្ទាក់» មានន័យដូចម្ដេច ?

អន្ទាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយខ្សែឬដោយចម្រៀកផ្ដៅជាដើម មានក្រវិលរូតបាន សម្រាប់ទាក់, សម្រាប់ដាក់ឲ្យជាប់សត្វទ្វេបាទចតុប្បាទជាដើម : សត្វជាប់អន្ទាក់ ។ អន្ទាក់ណែងណង អន្ទាក់មានចងណែងណងផង ។ អន្ទាក់រូត អន្ទាក់ឥតដង រូតជាប់ ក្នុងកាលដែលសត្វចូលក្នុងរង្វង់ប៉ះឲ្យរូត ។ អន្ទាក់វាត់ អន្ទាក់មានដងវែងមានគន្លឹះ កាលណាប៉ះត្រូវទំនងថ្លោះវាត់ឡើងរូតជាប់សត្វ ។ ព. ប្រ. អន្ទាក់កាម កាមគុណដែលទុកដូចជាអន្ទាក់ទាក់សត្វលោក ។ អន្ទាក់ដៃ ហត្ថបាស ។ អន្ទាក់មារ កិលេសដែលជាគ្រឿងទាញទាក់សត្វលោក ។ ជាប់អន្ទាក់ ជាប់កុន, ជាប់ចំណោម ។ នៅក្នុងអន្ទាក់ នៅក្នុងទំនាយថាមិនបាត់, ថាមិនស្លាប់ . . .; នៅក្រៅអន្ទាក់ ទំនាយយាមថាបាត់, ថាស្លាប់ ( ពាក្យប្រើក្នុងក្បួនចាប់យាម )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់អាំង» មានន័យដូចម្ដេច ?

អន្ទង់អាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលមាគ៌ត្រង់ ដែលបត់បែនដូចជាអន្ទង់អាំង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលវៀចព័ទ្ធពេនក្រវិចក្រវៀន ( ដូចរបត់អន្ទង់ដែលគេត្បុតអាំង )។
ឧទាហរណ៍៖ ផ្លូវអន្ទង់អាំង, របត់អន្ទង់អាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់វិត» មានន័យដូចម្ដេច ?

អន្ទង់វិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិមួយប្រភេទ ដើមសណ្ឋានជាវល្លិ, តាមធម្មតា, មានមែកច្រើនតែមួយគូៗទន្ទឹមគ្នា ស្លឹកក៏មួយគូៗទន្ទឹមគ្នាដែរ មានបន្លាច្រើនតែបួនៗ ដុះចេញត្រង់គល់ទងស្លឹក បើមុតសាច់ឈឺចាប់ពើត, ក្លិនក្រពុល ប៉ុន្តែប្រើស្លឹកបុកធ្វើជាបន្លែឬជាគ្រឿងផ្សំឲ្យកាត់ចម្អាប ស្ល-កកូរអន្ទង់ឬត្រីរំអិលបាន។
ឧទាហរណ៍៖ សម្ល-កកូរស្លឹកអន្ទង់វិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់រោយ» មានន័យដូចម្ដេច ?

អន្ទង់រោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម្យ៉ាង កំពស់ ៦-៨ ម ដុះក្នុងព្រៃក្រាស់ជ្រលងភ្នំ ឬព្រៃស្រស់ នៃអាស៊ីផ្នែកអាគ្នេយ៍ ពេលខ្លះគេដាំវាជាលំអ ហើយដើមសម្រាប់សង់ខ្ទម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់រុក» មានន័យដូចម្ដេច ?

អន្ទង់រុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) អាការដែលនៅស្ងៀមៗតាមសភាពប្រក្រតី ស្រាប់តែចេញឈាមស្រស់ៗពីច្រមុះ ( ច្រើនមានតែកូនក្មេង )។
ឧទាហរណ៍៖ អន្ទង់រុកច្រមុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់បារ» មានន័យដូចម្ដេច ?

អន្ទង់បារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះរោគមួយប្រភេទបណ្ដាលឲ្យធ្លាក់លោហិតពីមាត់ពីច្រមុះ ជារោគរឹងត្អឹងកែបានដោយកម្រ។
ឧទាហរណ៍៖ កើតរោគអន្ទង់បារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់-ស» មានន័យដូចម្ដេច ?

អន្ទង់-ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកំពស់ ២-៥ម ដុះក្រោមដើមឈើ ក្នុងព្រៃជ្រៅនៃឥណ្ឌូចិន ឧបទ្វីបជ្វា នឹងក្នុងប្រទេសឥណ្ឌា។ សំបក ជាថ្នាំរម្ងាប់រោគ គ្រឿងរំលាយអាហារ ផ្លែ ជាឱសថរាកមួល ឫសសម្រាប់បន្សាបពិស និងធ្វើឱ្យបាត់ស្រវឹងស្រា។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង់» មានន័យដូចម្ដេច ?

អន្ទង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីឃជាតិមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់ រាប់បញ្ចូលក្នុងពួកមច្ឆជាតិ : អន្ទង់កប់ភក់ ។ អន្ទង់ស អន្ទង់ដែលមានខ្លួនសប្លែកពីអន្ទង់ធម្មតា ( កម្រមានណាស់ ) ។ ព. ប្រ. ច្រមុះអន្ទង់ ច្រមុះមនុស្សដែលមានចុងស្រួចឆ្លឺម សណ្ឋានស្រដៀងនឹងច្រមុះអន្ទង់ ។ គុ. ប៉ិនឬហៃខាងការចចាក់ចចុចឈ្លេចឈ្លីរកហេតុរកដំណើរដែលកំបាំងឲ្យឃើញតាមពិត : មនុស្សច្រមុះអន្ទង់ ។ ព. ទ. បុ. អន្ទង់វែង កុំរកឆ្នំាងវែង ការខ្លីឬងាយ កុំធ្វើឲ្យវែងឬឲ្យពិបាកឡើយ ។ ពោះអន្ទង់ ការមានចិត្តលាតត្រង់ភ្លឹងឥតកកិចកកុច ឬដែលស្មោះអស់ពីពោះ, មានចិត្តត្រង់ : មនុស្សពោះអន្ទង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ទង» មានន័យដូចម្ដេច ?

អន្ទង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំសរសៃអំបោះ ឬសូត្រទៅមកៗ រៀបចំឲ្យមានរបៀបបណ្ដោយគ្នា ហើយមូរដោយក្ដារមូរដាក់ព័ន្ធមូលនឹងដាម ដើម្បីថ្ករត្បាញ។
ឧទាហរណ៍៖ អន្ទងអំបោះ។

                    ( ព. ប្រ. ) ដឹកនាំឬបញ្ចុះបញ្ចូលឲ្យព្រមតាម, ឲ្យដោយតាម : អន្ទងកូនឲ្យខំប្រឹងរៀនសូត្រ ។ ទាញយោងឲ្យហើប, ឲ្យអណ្ដែតឡើង, ឲ្យឃ្លាតចាកទី : អន្ទងឈើហុប ។ យោងអន្ទង ទំនុកបម្រុងឲ្យចម្រុងចម្រើន ( មើលក្នុងពាក្យ យោង ទៀតផង )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបោះ ឬសូត្រដែលអន្ទងរួចហើយ។
ឧទាហរណ៍៖ អន្ទងខ្មៅ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអន្ទងរួចហើយ។
ឧទាហរណ៍៖ អំបោះអន្ទង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ថោចៗ» មានន័យដូចម្ដេច ?

អន្ថោចៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សន្សឹមៗ បន្តិចៗ តាមដោយហោច
ឧទាហរណ៍៖ រៀនសូត្រអន្ថោចៗ , ធ្វើការអន្ថោចៗ; រកស៊ីអន្ថោចៗ ។

                       ងោចៗរឿយៗមិនលែង ។
ឧទាហរណ៍៖ អង្វរអន្ថោចៗទាល់តែទន់ចិត្តព្រមឲ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ថឺម» មានន័យដូចម្ដេច ?

អន្ថឺម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំដំណើរឱនៗ ងើបៗ ឡេមឡឺមញើបៗ។
ឧទាហរណ៍៖ ដើរអន្ថឺមចូលទៅ, ដើរអន្ថឺមៗ; ដំណើរអន្ថឺមៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំដំណើរឱនៗ ងើបៗ ឡេមឡឺមញើបៗ។
ឧទាហរណ៍៖ ដើរអន្ថឺមចូលទៅ, ដើរអន្ថឺមៗ; ដំណើរអន្ថឺមៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ថម» មានន័យដូចម្ដេច ?

អន្ថម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំដំណើរឱនខ្លួនចុះងើបងក់ៗ ញើបៗ។
ឧទាហរណ៍៖ ដើរអន្ថមចូលទៅ, ដើរអន្ថមៗ, ដំណើរអន្ថមៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានលំនាំដំណើរឱនខ្លួនចុះងើបងក់ៗ ញើបៗ។
ឧទាហរណ៍៖ ដើរអន្ថមចូលទៅ, ដើរអន្ថមៗ, ដំណើរអន្ថមៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត—» មានន័យដូចម្ដេច ?

អន្ត—

មានន័យថា ( មើលក្នុងពាក្យ អន្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​វាសិនី ឬ អន្តេវាសី» មានន័យដូចម្ដេច ?

អន្ត​វាសិនី ឬ អន្តេវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិស្ស, កូន​សិស្ស; បើ​ស្ត្រី​ជា អន្ត​វាសិនី ឬ អន្តេវា-សិនី (ម. ព. អន្តេវាសិក ផង) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​ព័ណ៌ ឬ អន្ត​វណ្ណ» មានន័យដូចម្ដេច ?

អន្ត​ព័ណ៌ ឬ អន្ត​វណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ជាតិ​ទាប, ជន​ជាតិ​សូទ្រៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​ធម៌» មានន័យដូចម្ដេច ?

អន្ត​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​លាមក​ ឬ​ធម៌​អម​ខាង; មាន ២ យ៉ាង​គឺ ១-កាម​សុខល្លិកានុយោគ សេចក្ដី​ព្យាយាម​ខំ​ប្រឹង​ប្រព្រឹត្ត​វត្ត​ប្រតិបត្តិ​ខ្ជីខ្ជា​តាម​តែ​បាន; ២-អត្តកិលម​ថានុ-យោគ សេចក្ដី​ព្យាយាម​ខំ​ប្រឹង​ប្រព្រឹត្ត​វត្ត​ប្រតិបត្តិ​តឹង​ពេក​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ហួស​ហេតុ​ឃ្វាង​ខុស​ផ្លូវ​ប្រតិបត្តិ​ល្អ (ព. ពុ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​ជាតិ» មានន័យដូចម្ដេច ?

អន្ត​ជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​ទាប; អ្នក​ដែល​មាន​ជាតិ​ថោក​ទាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​គូ» មានន័យដូចម្ដេច ?

អន្ត​គូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដល់​នូវ​ទី​បំផុត​ទុក្ខ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​គត» មានន័យដូចម្ដេច ?

អន្ត​គត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្លាប់​ហើយ (បើ​ស្ត្រី​ជា អន្ត​គតា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​កាល» មានន័យដូចម្ដេច ?

អន្ត​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ជា​ទី​បំផុត; ពេល​ស្លាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត​ករ» មានន័យដូចម្ដេច ?

អន្ត​ករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រោក» មានន័យដូចម្ដេច ?

អន្ត្រោក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តត្រោកឥតឈប់; រខោកចុះរខោកឡើង; ដែលដើរដោយអាការសោកប៉ត្រោក។
ឧទាហរណ៍៖ ដើរអន្ត្រោក, ស្ពាយសម្ពាយអន្ត្រោកចុះអន្ត្រោកឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រើក» មានន័យដូចម្ដេច ?

អន្ត្រើក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រើកៗ ពីនេះទៅនោះឥតឈប់ឥតសម្រាក។
ឧទាហរណ៍៖ ដើរអន្ត្រើកទាល់ល្ងាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រុក» មានន័យដូចម្ដេច ?

អន្ត្រុក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រុកៗមិនឈប់។
ឧទាហរណ៍៖ ធ្វើការអន្ត្រុកទាល់ល្ងាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រឹក» មានន័យដូចម្ដេច ?

អន្ត្រឹក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រឹកៗ ឬតត្រឹកមិនឈប់។
ឧទាហរណ៍៖ រត់អន្ត្រឹក, ឆ្កែបោលអន្ត្រឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រាក់» មានន័យដូចម្ដេច ?

អន្ត្រាក់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រាក់ៗឥតឈប់។
ឧទាហរណ៍៖ ដើរអន្ត្រាក់, ខំរែកលលក់អន្ត្រាក់រាល់ថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត្រត» មានន័យដូចម្ដេច ?

អន្ត្រត

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រតៗ ឬត្រែតត្រតៗ។
ឧទាហរណ៍៖ ដើរអន្ត្រតចុះអន្ត្រតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តៈ» មានន័យដូចម្ដេច ?

អន្តៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អន្ត; សំ. អន្ត្រ ) ពោះវៀនធំ ( រ. ស. )។
ឧទាហរណ៍៖ ព្រះអន្តៈ ឬ ព្រះអន្តំ ( —អន់-ត័ង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ—» មានន័យដូចម្ដេច ?

អន្តោ—

មានន័យថា (មើលក្នុងពាក្យ អន្តោ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​សារ» មានន័យដូចម្ដេច ?

អន្តោ​សារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ដែល​មាន​ខ្លឹម​ខាង​ក្នុង (ឈើ​ខ្លឹម); ហៅ អន្តោ​សារជាតិ ឬ អន្តោ​សារព្រឹក្ស ក៏​បាន ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​ប្រាសាទ» មានន័យដូចម្ដេច ?

អន្តោ​ប្រាសាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ក្នុង​ប្រាសាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​នគរ» មានន័យដូចម្ដេច ?

អន្តោ​នគរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ក្នុង​ក្រុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​ជាត» មានន័យដូចម្ដេច ?

អន្តោ​ជាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាសៈ​កើត​ក្នុង; បើ​ស្ត្រី​ជា អន្តោ​ជាតា (ហៅ អន្តោ​ជាត​ទាស, អន្តោ​ជាត​ទាសី ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​ជន» មានន័យដូចម្ដេច ?

អន្តោ​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​ខាង​ក្នុង គឺ​មនុស្ស​ក្នុង​ផ្ទះ​មួយ, ក្នុង​គ្រួសារ​មួយ​ឬ​ក្នុង​ត្រកូល​មួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ​គ្រឹះ» មានន័យដូចម្ដេច ?

អន្តោ​គ្រឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ក្នុង​ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោប្រវេសន្ត» មានន័យដូចម្ដេច ?

អន្តោប្រវេសន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលចាកចោលស្រុកកំណើតរបស់ខ្លួន ហើយមកតាំងលំនៅឋានក្នុងប្រទេសដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោប្រវេសន៍» មានន័យដូចម្ដេច ?

អន្តោប្រវេសន៍

មានន័យថា ការ​ចូល​មក​ខាង​ក្នុង ។ ការ​ចូល​មក​ក្នុង​ប្រទេស​ណា​មួយ ដើម្បី​តាំង​លំនៅ​ជា​ប្រាកដ​នៅ​ទី​នោះ ដោយ​ឥត​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ, ដំណើរ​ដែល​ជន​បរទេស​ចូល​មក​តាំង​លំនៅ​ក្នុង​ប្រទេស
ឧទាហរណ៍៖ ការ​ប្រិតប្រៀង​ខាង​អន្តោប្រវេសន៍, រឿង​អន្តោប្រវេសន៍។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាកចោលប្រទេសទៅតាំងលំនៅក្នុងទីដទៃដោយឥតបំណងថានឹងត្រឡប់មកប្រទេសរបស់ខ្លួនវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តោ» មានន័យដូចម្ដេច ?

អន្តា

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អន្តរ៑ ) ខាងក្នុង, ឯក្នុង ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អន្តោគ្រាម ខាងក្នុងស្រុក ។ អន្តោគ្រឹះ ខាងក្នុងផ្ទះ ។ អន្តោជន ជនខាងក្នុង គឺមនុស្សក្នុងផ្ទះមួយ, ក្នុងគ្រួសារមួយឬក្នុងត្រកូលមួយ ។ អន្តោជាត ទាសៈកើតក្នុង; បើស្ត្រីជា អន្តោជាតា ( ហៅ អន្តោជាតទាស, អន្តោជាតទាសី ក៏បាន ) ។ អន្តោនគរ ខាងក្នុងក្រុង ។ អន្តោប្រវេសន៍ ការចូលមកខាងក្នុង ។ ការចូលមកក្នុងប្រទេសណាមួយ ដើម្បីតាំងលំនៅជាប្រាកដនៅទីនោះ ដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស : ការប្រិតប្រៀបខាងអន្តោប្រវេសន៍, រឿងអន្តោប្រវេសន៍ ។ អន្តោប្រាសាទ ខាងក្នុងប្រាសាទ ។ អន្តោសារ ឈើដែលមានខ្លឹមខាងក្នុង ( ឈើខ្លឹម ); ហៅ អន្តោសារជាតិ ឬ អន្តោសារព្រឹក្ស ក៏បាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តែងអន្តៃ» មានន័យដូចម្ដេច ?

អន្តែងអន្តៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រ៉ាំរ៉ៃ, តត្រំតត្រើយ, ត្រាំត្រែង, យូរ; មិនចេះដាច់ស្រេច ។
ឧទាហរណ៍៖ កើតក្ដីអន្តែងអន្តៃមិនចេះស្រេច; ឈឺអន្តែងអន្តៃ; ជំងឺ— ។

                        និយាយថា អន្តែងៗ ឬ អន្តៃៗ ក៏មាន ចំពោះមែកឈើជាដើមដែលបាក់តែមិនដាច់ធ្លាក់ស្រឡះទេ ដោយនៅទាក់ជាប់នឹងអ្វីបន្តិចបន្តួច
ឧទាហរណ៍៖ ជាប់អន្តែងៗ ឬ នៅទាក់ជាប់អន្តៃៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រ៉ាំរ៉ៃ, តត្រំតត្រើយ, ត្រាំត្រែង, យូរ; មិនចេះដាច់ស្រេច
ឧទាហរណ៍៖ កើតក្ដីអន្តែងអន្តៃមិនចេះស្រេច; ឈឺអន្តែងអន្តៃ; ជំងឺ— ។

                     និយាយថា អន្តែងៗ ឬ អន្តៃៗ ក៏មាន ចំពោះមែកឈើជាដើមដែលបាក់តែមិនដាច់ធ្លាក់ស្រឡះទេ ដោយនៅទាក់ជាប់នឹងអ្វីបន្តិចបន្តួច
ឧទាហរណ៍៖ ជាប់អន្តែងៗ ឬ នៅទាក់ជាប់អន្តៃៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ—» មានន័យដូចម្ដេច ?

អន្តេ—

មានន័យថា ( មើលក្នុងពាក្យ អន្តេ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​វាសិក» មានន័យដូចម្ដេច ?

អន្តេ​វាសិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ច្រើន​តែ​នៅ​ក្នុង​ទី​ជិត​គ្រូ (សិស្ស), ម. ព. នេះ​ទៀត​ផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖