Posted on Leave a comment

តើពាក្យ «អភ្យាគមនាគមន៍» មានន័យដូចម្ដេច ?

អភ្យាគមនាគមន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —គមន ) ការទៅមកសួរសុខទុក្ខគ្នា។
ឧទាហរណ៍៖ តែងមានអភ្យាគមនាគមន៍រកគ្នារឿយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ្យាគម» មានន័យដូចម្ដេច ?

អភ្យាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) សង្គ្រាម ( ព. កា. )។
ឧទាហរណ៍៖ រដ្ឋតូចរដ្ឋធំ មានអភ្យាគម កើតជាកង្វល់ ប្រជាពលរដ្ឋ រជើបរចល់ រមែងតែដល់ នូវក្ដីទុក្ខព្រួយ ។ អភ្យាគមកើត ចេញពីកំណើត នៃហេតុតែមួយ គឺក្ដីរំលោភ នាំឲ្យរញ្ជួយ បង្កក្ដីព្រួយ ដល់រដ្ឋសុខសាន្ត ។ រដ្ឋដែលបានសុខ កើតការអុកឡុក ព្រោះទ្រាំពុំបាន ត្រូវតែតទប់ ខំប្រឹងរុញច្រាន ទោះបានពុំបាន ខានទប់ពុំកើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ្យាគត» មានន័យដូចម្ដេច ?

អភ្យាគត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) អ្នកដែលមករក, ភ្ញៀវ ( បើស្ត្រីជា អភ្យាគតា អ. ថ. —គៈ— )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័យឯកសិទ្ធិសភា» មានន័យដូចម្ដេច ?

អភ័យឯកសិទ្ធិសភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អភ័យឯកសិទ្ធិ ដែលសមាជិកសភាម្នាក់ៗត្រូវមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័យឯកសិទ្ធិ» មានន័យដូចម្ដេច ?

អភ័យឯកសិទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អភយ “ការឥតន័យ, ការមិនប្រកាន់ទោស, . . . ” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់” ) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ ។
ឧទាហរណ៍៖ អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។

                      ( ម. ព. សិទ្ធិ និង ឯកសិទ្ធិ ផង ) ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ ( អៈភៈយៈ ), ដូចជា អភយដ្ឋាន ឬ —ប្រទេស ឋានឬប្រទេសដែលឥតភ័យ

ឧទាហរណ៍៖ ព្រៃនោះធំស្ងាត់មែន ប៉ុន្តែជាអភយដ្ឋាន ។

                      សិទ្ធិដែលជនខ្លះមានចំពោះខ្លួនម្នាក់ៗ មិនឱ្យមានភ័យ មានទោសដល់ខ្លួន ដូចជាមិនឱ្យគេចោទគេចាប់ គេឃុំឃាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័យឯកសិទ្ធដាច់ខាតការទូត» មានន័យដូចម្ដេច ?

អភ័យឯកសិទ្ធដាច់ខាតការទូត

មានន័យថា អភ័យឯកសិទ្ធិពុំមែនត្រឹមត្រូវមិនអនុញ្ញាតឱ្យមានការកាត់ទោស ឬការអនុវត្តសាលក្រមទៅលើអ្នកការទូតប៉ុណ្ណោះទេ ថែមទាំងបានហាមឃាត់ការចាប់ផ្តើមនូវនីតិវិធីព្រហ្មទណ្ឌចំពោះអ្នកការទូតផងដែរ ដូចជាការចេញដីកាកោះអញ្ជើញអ្នកការទូតឱ្យមកចូលរួមការជំនុំជម្រះក្តី ឬកោះអញ្ជើញឱ្យមកធ្វើជាកសិណសាក្សីជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័យឯកសិទ្ធការទូត» មានន័យដូចម្ដេច ?

អភ័យឯកសិទ្ធការទូត

មានន័យថា សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ឱ្យដល់ស្ថានបេសកកម្មការទូតនោះឱ្យរួចផុតពីអំណាខយុត្តាធិការបស់រដ្ឋម្ចាស់ផ្ទះដោយធានានូវភាពពុំអាចបំពារបំពានបាន និងការពារដល់ការអនុវត្តមុខងាររបស់បុគ្គលិកទាំងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័យ» មានន័យដូចម្ដេច ?

អភ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អភយ ) ការឥតភ័យ, ឥតខ្លាច; ការមិនប្រកាន់ទោស, មិនយកទោស, មិនចាប់ទោស; ការមិនបៀតបៀនឲ្យភិតភ័យ : ឲ្យអភ័យ; គួរដល់អភ័យ; បានអភ័យអំពី . . . ។ ប្រើជា គុ. ក៏បាន “ដែលឥតភ័យ” : ប្រទេសអភ័យ; សត្វអភ័យ ។ វេវ. និរភ័យ ឬ និភ៌យ ។ ខ្មែរប្រើជា កិ. ក៏មាន “មិនឲ្យមានភ័យ; មិនឲ្យមានទោស, មិនប្រកាន់ទោស” : សូមអភ័យ ឬ សូមអភ័យទោស សូមកុំប្រកាន់ទោស, កុំចាប់ទោស : សេចក្ដីគួរពុំគួរ សូមអភ័យទោស ( បែបសេចក្ដីគោរពសម្រាប់ប្រើក្នុងខាងចុងសំបុត្រ, ចុតហ្មាយ, ដីកាទាំងពួង; ត្រង់ខាងចុងបន្ទាប់ពាក្យ សូម ត្រូវបញ្ចូលពាក្យតាមថ្នាក់បុគ្គល : . . . សូមព្រះរាជទាន . . ., . . . សូមទ្រង់ . . ., . . . សូមមេត្តា . . . ) ។ អភ័យឯកសិទ្ធិ ( —អែក-កៈសិត ) ន. ( បា. < អភយ “ការឥតន័យ, ការមិនប្រកាន់ទោស, . . . ” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់” ) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ : អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។ ( ម. ព. សិទ្ធិ និង ឯកសិទ្ធិ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ ( អៈភៈយៈ ), ដូចជា អភយដ្ឋាន ឬ —ប្រទេស ឋានឬប្រទេសដែលឥតភ័យ : ព្រៃនោះធំស្ងាត់មែន ប៉ុន្តែជាអភយដ្ឋាន ។ អភយទាន ការឲ្យអភ័យ; ការឲ្យជីវិត ( ជីវិតទាន ) ។ អភយន្តរាយ ( < អភយ + អន្តរាយ ) ដែលឥតភ័យនិងអន្តរាយ ។ អភយវ័ន ព្រៃដែលឥតភ័យ, ដែលពុំគួរខ្លាច ។ អភយូបទ្រព ( < អភយ + ឧបទ្រព ) ដែលឥតភ័យឥតឧបទ្រព ។ អភយូបសគ្គ ឬ —ស័គ្គ ( < អភយ + ឧបសគ្គ ) ដែលឥតភ័យឥតឧបស័គ្គ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័ព្វ» មានន័យដូចម្ដេច ?

អភ័ព្វ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អភព្វ; សំ. អភវ្យ, ខ្មែរផ្លាស់ វ ជា ព ប្រើជា អភព្យ ឬ អភ័ព្យ ) ដែលមិនគួរ, ពុំគួរដល់កិច្ចការ, ដែលពុំអាច; ដែលឥតសំណាងល្អ, មានសំណាងតិច; ដែលឃ្វាងចាកប្រយោជន៍ឬឃ្វាងចាកមគ្គផល ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដែលឥតភ័ព្វ, ដែលមានសំណាងតិច; ដែលទំនុកបម្រុងគេឬធ្វើគុណទៅរកគេហើយច្រើនតែត្រឡប់ជាបានទោសមកវិញ”
ឧទាហរណ៍៖ មនុស្សអភ័ព្វ; ខ្ញុំអភ័ព្វណាស់ ។

                       ព. ផ្ទ. ភ័ព្វ ឬ ភ័ព្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អភព្វ អ. ថ. អៈភ័ប-ពៈ, ដូចជា អភព្វជាតិ ឬ អភព្វដ្ឋាន កំណើតអភ័ព្វ ។ អភព្វបុគ្គល បុគ្គលអភ័ព្វ ។ ព. វិ. ពុ. បុគ្គលដែលមិនគួរបួសក្នុងពុទ្ធសាសនា . . . ( ព. ផ្ទ. ភព្វបុគ្គល ) ។ អភព្វរូប សភាពពុំសមគួរ; ដែលមានសភាពពុំសមគួរ; ការឃ្វាងចាកប្រយោជន៍ឬចាកលាភ; សេចក្ដីទុក្ខ ( ព. ផ្ទ. ភព្វរូប ) ។ អភព្វាគមន៍ ( —គំ; បា. អភព្វ + អាគមន “ការមក, ការដល់; ការបានសម្រេច” ) អ្នកដែលមានឧបនិស្ស័យស្ដើងស្ដួចឬដែលមានសំណាងតិច ពុំអាចនឹងសម្រេចមគ្គផលបាន ( បើស្ត្រីជា អភព្វាគមនា អ. ថ. —គៈមៈ— ) ។ ល ។ ( ព. កា. ប្រើជា អភព្វា, អភព្វោ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ័ព្យ» មានន័យដូចម្ដេច ?

អភ័ព្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អភ័ព្វ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភេទនីយ៍ភាព» មានន័យដូចម្ដេច ?

អភេទនីយ៍ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗដែលគង់, ដែលមិនធ្លុះធ្លាយដោយងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភេទនីយ៍» មានន័យដូចម្ដេច ?

អភេទនីយ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គង់កាប់មិនមុត មិនធ្លាយដោយងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភេទ» មានន័យដូចម្ដេច ?

អភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលមិនផ្សេងគ្នា, មិនប្លែកគ្នា; អ្វីៗដែលដូចគ្នា, ដំណើរត្រូវបែបគ្នា។
ឧទាហរណ៍៖ របស់អភេទ; រឿងហេតុនោះជាអភេទទេ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនផ្សេងគ្នា, មិនប្លែកគ្នា; អ្វីៗដែលដូចគ្នា, ដំណើរត្រូវបែបគ្នា។
ឧទាហរណ៍៖ របស់អភេទ; រឿងហេតុនោះជាអភេទទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភេជ្ជរូប» មានន័យដូចម្ដេច ?

អភេជ្ជរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលមានសភាពរឹងប៉ឹង, មាំ, ជាប់បានយូរ, មិនងាយធ្លុះធ្លាយ, ជាស្ថាពរ។
ឧទាហរណ៍៖ របស់អភេជ្ជរូប ។ ព. ផ្ទ. ភេជ្ជរូប។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមានសភាពរឹងប៉ឹង, មាំ, ជាប់បានយូរ, មិនងាយធ្លុះធ្លាយ, ជាស្ថាពរ។
ឧទាហរណ៍៖ របស់អភេជ្ជរូប ។ ព. ផ្ទ. ភេជ្ជរូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភូត—» មានន័យដូចម្ដេច ?

អភូត—

មានន័យថា ( មើលក្នុងពាក្យ អភូត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភូត» មានន័យដូចម្ដេច ?

អភូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ ។
ឧទាហរណ៍៖ ពាក្យអភូត ពាក្យមិនពិត ( ខ្មែរប្រើក្លាយជា ភូត “មិនពិត” : ពាក្យភូត, ភូតភរ ) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភូតៈ, ដូចជា អភូតការណ៍ ឬ —ហេតុ ការណ៍ឬហេតុមិនពិត ។ អភូតបុព្វ ដែលមិនធ្លាប់មាន, មិនដែលមាន ។ អភូតវាចា ឬ —វាទ សម្ដីមិនពិត ។ អភូតវាទិន ឬ —វាទី អ្នកដែលច្រើនតែនិយាយពាក្យមិនពិត ( បើស្រ្តីជា អភូតវាទិនី ) ។ ល ។

តើពាក្យ «អភិ—» មានន័យដូចម្ដេច ?

អភិ—

មានន័យថា ( មើលក្នុងពាក្យ អភិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិស្នេហា» មានន័យដូចម្ដេច ?

អភិស្នេហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសេ្នហាដោយស្រៀកចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសោធន៍» មានន័យដូចម្ដេច ?

អភិសោធន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អភិសោធន; សំ. អភិឝោធន ) ការជម្រះ, ការលាង, ការសម្អាត ដោយក្រៃលែង; ការសម្រេចសេចក្ដីដាច់ស្រេច; ការផ្ទៀងសម្រេច។
ឧទាហរណ៍៖ បានធ្វើអភិសោធន៍រួចហើយ ( ម. ព. សោធន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសោធ» មានន័យដូចម្ដេច ?

អភិសោធ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) ជម្រះ, លាង, សម្អាត ដោយក្រៃលែង; សម្រេចសេចក្ដីដាច់ស្រេច; ផ្ទៀងតម្រូវឬផ្ទៀងសម្រេចដោយត្រឹមត្រូវ។
ឧទាហរណ៍៖ បានអភិសោធរួចហើយ ( ម. ព. អភិសោធន៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសេក» មានន័យដូចម្ដេច ?

អភិសេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិឞេក ) ការស្រោចទឹកក្លស់ទឹកស័ង្ខ ( លើព្រះសិរ្ស៍លោកអ្នកមានបុញ្ញាភិនីហារ ) សន្មតឲ្យឡើងពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ ( ម. ព មុទ្ធាភិសេក ផង ) ។ ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយពរថ្វាយជ័យចំពោះព្រះពុទ្ធរូបដែលកសាងថ្មី ក៏ហៅ អភិសេក ដែរ។
ឧទាហរណ៍៖ អភិសេកព្រះ ( ធ្វើតាមដំណើររឿង កាលដែលព្រះសក្យមុនីគោតម ទ្រង់បានត្រាស់ជាព្រះពុទ្ធរួចស្រេចហើយ, ក្នុងវេលាភ្លាមៗនោះ, ពួកទេវតានំាគ្នាមកប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរទិព្វថ្វាយពរសព្ទសាធុការថា “ព្រះពុទ្ធឈ្នះមារហើយ ! មារមានចិត្តបាបចាញ់ព្រះអង្គហើយ !” ។ ពាក្យ អភិសេក នេះខ្មែរប្រើជា កិ. ផងក៏មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសូន្យ» មានន័យដូចម្ដេច ?

អភិសូន្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យសូន្យ ភាពនៃអ្វីៗ ដែកសោះសូន្យ ដែលឥតសល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសិត្តរាជ» មានន័យដូចម្ដេច ?

អភិសិត្តរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិឞិក្ដ— ) ព្រះរាជាដែលបានអភិសេករួចហើយ ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។ វេវ. មុទ្ធាភិសិត្តរាជ ។ ព. ផ្ទ. អនភិសិត្តរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសម្ពោធិ» មានន័យដូចម្ដេច ?

អភិសម្ពោធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការត្រាស់ដឹងចំពោះ គឺការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសម័យ» មានន័យដូចម្ដេច ?

អភិសម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —សមយ ) ការត្រាស់ដឹង, ការបានសម្រេចមគ្គផល; ការដឹងឬយល់ច្បាស់; សេចក្ដីចូលចិត្តស៊ប់ឥតសង្ស័យ ( ម. ព. សម័យ ផង )។
សមិទ្ធិ ការធ្វើឱ្យមានមែនៗ ឱ្យកើតមានពិតៗ ការលក់ទ្រព្យសម្បត្តិ ដើម្បីយកទៅរកស៊ីបង្កើតផល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសមាចារិកវត្ត» មានន័យដូចម្ដេច ?

អភិសមាចារិកវត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វត្តប្រតិបត្តិដែលប្រព្រឹត្តទៅក្នុងអភិសមាចារ ឬវត្តប្រតិបត្តិរបស់អ្នកប្រកបដោយអភិសមាចារ គឺវត្តប្រតិបត្តិរៀបរយត្រឹមត្រូវ ( ព. វិ. ពុ. សំដៅសមណសារូបមានការស្លៀកដណ្ដប់រៀបរយនិងការសង្រួមឥរិយាបថទាំង៤ជាដើមរបស់បព្វជិត ហៅថា អភិសមាចារិកវត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិសមាចារ» មានន័យដូចម្ដេច ?

អភិសមាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សមាចារដ៏ក្រៃលែង គឺមារយាទល្អក្រៃពេក ឬការប្រព្រឹត្តរៀបរយគួរឲ្យពេញចិត្ត, គួរឲ្យជ្រះថ្លា។
ឧទាហរណ៍៖ បព្វជិតត្រូវប្រកបជានិច្ចដោយអភិសមាចារ។

                     វិទ្យាសាស្រ្តចែងពីសីលធម៌, ពីការប្រព្រឹត្តក្នុងផ្លូវត្រូវ គួរជាទីពេញចិត្តនៃអ្នកផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវាទន៍» មានន័យដូចម្ដេច ?

អភិវាទន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អភិវន្ទន៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវាទ» មានន័យដូចម្ដេច ?

អភិវាទ

មានន័យថា ( ម. ព. អភិវន្ទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវន្ទន៍» មានន័យដូចម្ដេច ?

អភិវន្ទន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វន្ទន ឬ —វាទន ) កិរិយាថ្វាយបង្គំ, ការគំនាប់, ការសំពះឬការក្រាបសំពះ ដោយគោរព ( ច្រើនប្រើក្នុងកាព្យ ) ។ អភិវន្ទនាការ ឬ អភិវាទនាការ អាការនៃអភិវន្ទន៍ឬអភិវាទន៍។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវន្ទ» មានន័យដូចម្ដេច ?

អភិវន្ទ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ថ្វាយបង្គំ, គំនាប់, សំពះ, ក្រាបសំពះ ដោយគោរព ( ច្រើនប្រើក្នុងកាព្យ )។
ឧទាហរណ៍៖ សូមក្រាបអភិវាទ ឆ្ពោះព្រះលោកនាថ បរមសាស្ដា ជាគ្រូនៃមនុស្ស និងពួកទេព្ដា ទ្រង់ត្រាស់ទេស្នា ប្រទានឱវាទ ។ សូមក្រាបអភិវន្ទ ឆ្ពោះធម៌សោភ័ន តំណាងលោកនាថ សូមធ្វើអភិវន្ទន៍ ឆ្ពោះសង្ឃសីលស្អាត ស្ដាប់ព្រះឱវាទ ប្រព្រឹត្តត្រឹមត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវឌ្ឍន៍ប្រកបដោយចីរភាព» មានន័យដូចម្ដេច ?

អភិវឌ្ឍន៍ប្រកបដោយចីរភាព

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអភិវឌ្ឍដែលបំពេញសេចក្ដីត្រូវការបច្ចុប្បន្ន ដោយមិនប៉ះពាល់ដល់លទ្ធភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបំពេញសេចក្ដីត្រូវការរបស់ពួកគេផ្ទាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវឌ្ឍន៍បៃតង» មានន័យដូចម្ដេច ?

អភិវឌ្ឍន៍បៃតង

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអភិវឌ្ឍដែលប្រើប្រាស់ធនធានប្រកបដោយចីរភាព រួមមាន ការងារបរិស្ថានបៃតង និងធនធានធម្មជាតិទឹក និងអនាម័យ សេដ្ឋកិច្ចនិងវិនិយោគទូរគមនាគមន៍ និងដឹកជញ្ជុន ឧស្សាហកម្ម និងថាមពល ទេសចរណ៍បៃតងសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ដីធ្លី ។​

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវឌ្ឍនភាព» មានន័យដូចម្ដេច ?

អភិវឌ្ឍនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលដល់នូវសុក្រឹតភាព ដែលឥតខ្ចោះ (ម.ព សុក្រិតភាព)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវឌ្ឍន ឬ អភិវឌ្ឍន៍» មានន័យដូចម្ដេច ?

អភិវឌ្ឍន ឬ អភិវឌ្ឍន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនក្រៃលែង ។

                         ការដុះដាល រីកចម្រើន (ម.ព. វិបុលការ)។

ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិវឌ្ឍ» មានន័យដូចម្ដេច ?

អភិវឌ្ឍ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) ចម្រើនក្រៃលែង, លូតលាស់ចម្រើន ។ អភិវឌ្ឍន ឬ អភិវឌ្ឍន៍ ន. សេចក្ដីចម្រើនក្រៃលែង ។ អភិវឌ្ឍនភាព ភាពនៃសេចក្ដីចម្រើន ។ អភិវឌ្ឍនាការ អាការនៃអភិវឌ្ឍន៍។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិលក្ខិតសម័យ» មានន័យដូចម្ដេច ?

អភិលក្ខិតសម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អភិលក្ខិតកាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិលក្ខិតកាល» មានន័យដូចម្ដេច ?

អភិលក្ខិតកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អភិ-លក្ខិត “ដែលកំណត់ទុក” + កាល ឬ សមយ; សំ. អភិ-លក្សិត— ) កាលឬសម័យដែលកំណត់ទុក ( ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើម ដែលត្រូវធ្វើរៀងរាល់ឆ្នាំ )។
ឧទាហរណ៍៖ ថ្ងៃ ១៥ កើតខែមាឃ និងខែពិសាខរៀងរាល់ឆ្នាំ ជាអភិលក្ខិតសម័យនៃការប្រជុំគ្នាធ្វើមាឃបូជា, ធ្វើវិសាខបូជា នៃពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរំ» មានន័យដូចម្ដេច ?

អភិរំ

មានន័យថា ( ម. ព. អភិរម ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរូហ៍» មានន័យដូចម្ដេច ?

អភិរូហ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អភិ “ក្រៃលែង” + រុហ > រូហ “ដុះ, ដុះដាល; លូត, លូតលាស់; ចម្រើន” ) ការលូតលាស់ចម្រើន, សេចក្ដីចម្រុងចម្រើន។
ឧទាហរណ៍៖ នាបីហៅគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្តាយ . . . ( សាស្ត្រាច្បាប់ក្រម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរាស្ត្រមន្ត្រី» មានន័យដូចម្ដេច ?

អភិរាស្ត្រមន្ត្រី

មានន័យថា ( ម. ព. អភិរដ្ឋមន្ត្រី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរាម» មានន័យដូចម្ដេច ?

អភិរាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ល្អ, ប្រពៃ, ថ្លៃថ្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរាជ» មានន័យដូចម្ដេច ?

អភិរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អធិរាជ ( ម. ប្រ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរម្យ» មានន័យដូចម្ដេច ?

អភិរម្យ

មានន័យថា ដូចគ្នានឹង អភិរម កិ. ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរម» មានន័យដូចម្ដេច ?

អភិរម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) រីករាយឬត្រេកអរក្រៃពេក; ពេញចិត្ត; នៅអាស្រ័យឬសម្នាក់អាស្រ័យដោយសប្បាយ ( ប្រើជា អភិរម្យ ក៏បាន, អ. ថ. —រំ )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆត្ររួតមានរំភាយដូចក្លស់ សម្រាប់ប្រើជាគ្រឿងរុងរឿងក្នុងក្បួនហែក្នុងព្រះរាជពិធីណាមួយ ( ច្រើនសរសេរ អភិរំ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរដ្ឋមន្ត្រី» មានន័យដូចម្ដេច ?

អភិរដ្ឋមន្ត្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ស.; បា. អភិ + រដ្ឋ + មន្តី; សំ. អភិ + រាឞ្ត្រ + មន្ត្រិន៑ ) ពាក្យសន្មតប្រើតាមសម័យនិយម សំដៅសេចក្ដីថា “មហាមាត្រឬមន្ត្រីថ្នាក់ខ្ពស់បំផុត” ( ម. ព. អភិ, រដ្ឋ, រាស្ត្រ និង មន្ត្រីផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរក្សថាមពល» មានន័យដូចម្ដេច ?

អភិរក្សថាមពល

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកាត់បន្ថយថាមពលតាមរយៈការប្រើប្រាស់សេវាកម្មថាមពលដែលមានបរិមាណតិចជាងមុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិរក្ខ ឬ–រក្ស» មានន័យដូចម្ដេច ?

អភិរក្ខ ឬ–រក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រក្សា​ដោយ​ប្រយ័ត្ន; ការ​រក្សា​ដោយ​ប្រយ័ត្ន
ឧទាហរណ៍៖ ធ្វើ​អភិរក្ស (ន. ប្រើ​ជា អភិរក្ខា ឬ–រក្សា ក៏​បាន)

                       អ្នកត្រូវ ឬមានភារៈរក្សាទុកឱ្យគង់នូវអ្វីមួយ, ឈ្មោះគណបក្សមួយនៅប្រទេសអង់គ្លេស ដែលប្រកាន់ថាត្រូវតែរក្សាឱ្យគង់វង្សនូវរបៀបគ្រប់គ្រងតាមទម្លាប់ ដោយប្រឆាំងទល់នឹងការបដិវត្តដែលនឹងកើតឡើងយ៉ាងដាច់ខាត ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិមានៈ» មានន័យដូចម្ដេច ?

អភិមានៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រកាន់ខ្លួនឯងហួសហេតុ ទាល់តែទៅមើលងាយអ្នកដទៃថា គេមិនស្មើនឹងខ្លួន មិនចេះដឹងស្មើនឹងខ្លួន សេចក្តីប្រកាន់ថា ខ្លួនគ្រាន់បើជាងអ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិមានី» មានន័យដូចម្ដេច ?

អភិមានី

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអធ្យាស្រ័យធ្ងន់ក្នុងអភិមានៈក្រអឺតក្រទម (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិមានិក» មានន័យដូចម្ដេច ?

អភិមានិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានបំណងចង់បាន ឬចង់តោងទាមអ្វីមួយក្សត្រដែលប្រាសចាករាជសម្បត្តិ ហើយចង់តោងទាមយកវិញ កូនកម្លោះជាគូបម្រុងនៃស្រ្តីក្រមុម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិមង្គល» មានន័យដូចម្ដេច ?

អភិមង្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) មង្គលដ៏ឧត្តម, ហេតុដែលនាំឲ្យមានសេចក្ដីចម្រើនក្រៃលែង, អភិវុឌ្ឍករណ៍ ( ព. កា. ប្រើជា អភិមង្គល៍ ( អៈភិមង់ ) ក៏បាន។
ឧទាហរណ៍៖ ព្រះពុទ្ធស្ដេចទ្រង់ ប្រទានអភិមង្គល៍ ដោយព្រះឱវាទ ឲ្យសត្វលោក តាំងចិត្តឲ្យស្អាត កុំឲ្យគ្រោតគ្រាត ច្របូកច្របល់ ។ ប្រព្រឹត្តប្រតិបត្តិ កម្ចាយកម្ចាត់ ធម៌ជាអកុសល ជម្រះសន្ដាន ឲ្យបានលុះដល់ អរិយមគ្គផល ដល់និព្វានហោង ។ ឬ មួយបែបទៀតថា : អ្នកកាន់សីលគង់ កបដោយអភិមង្គល៍ សព្វទិនរាត្រី ប្រាកចាកឧបទ្រព កបដោយសិរី ចម្រើនសួស្ដី ឥតបីមោះហ្មង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិភវ័ន» មានន័យដូចម្ដេច ?

អភិភវ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជិះជាន់ដោយប្រើអំណាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិប្រាយ» មានន័យដូចម្ដេច ?

អភិប្រាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អភិប្បាយ, អធិប្បាយ ) សេចក្ដីប្រាថ្នា, បំណង; សេចក្ដីត្រូវការ; សេចក្ដីរាយការណ៍; អធិប្បាយ ។ ខ្មែរប្រើជា កិ. ផងក៏បាន, សំដៅសេចក្ដីថា “និយាយរៀបរាប់, និយាយថ្លែងការណ៍, រាយការណ៍; អធិប្បាយ”
ឧទាហរណ៍៖ អភិប្រាយកម្ចាយសេចក្ដីឲ្យភ្លឺច្បាស់។

                      ប្រើជា គុ. ក៏បាន “ដែលអធិប្បាយ”
ឧទាហរណ៍៖ ពាក្យអភិប្រាយ ( ម. ព. អភិនេស្ក្រម៍ ផង ) ។

                      ពាក្យសំដីដែលគេនិយាយសាសងរកគ្នា សំដីព្រោកប្រាជ្ញ ហើយមិនសូវបានការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិប្រណិប័តន៍» មានន័យដូចម្ដេច ?

អភិប្រណិប័តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អភិ + ប្រណិបតន ឬ ប្រណិបាត ) ការសម្ដែងសេចក្ដីគោរពយ៉ាងក្រៃលែង, ការគំនាប់ដោយគោរព
ឧទាហរណ៍៖ នៅវេលានោះ ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះរាជទានឱកាសឲ្យអស់ប្រជាពលរដ្ឋចូលមកធ្វើអភិប្រណិប័តន៍ចំពោះព្រះអង្គ។

                       ប្រើជា កិ. ក៏បាន សរសេរជា អភិប្រណិប័ត ដូច ប្រណិប័ត កិ. ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិប្រណិប័ត» មានន័យដូចម្ដេច ?

អភិប្រណិប័ត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ម. ក្នុង ព. អភិប្រណិប័តន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិប្រណិបាត» មានន័យដូចម្ដេច ?

អភិប្រណិបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អភិប្រណិប័តន៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាល—» មានន័យដូចម្ដេច ?

អភិបាល—

មានន័យថា ( មើលក្នុងពាក្យ អភិបាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលហិរញ្ញវត្ថុ/មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?

អភិបាលហិរញ្ញវត្ថុ/មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានទទួលការតែងតាំងនិងប្រគល់សិទ្ធិចុះទិដ្ឋាការលើធានាចំណាយ និងលើអាណត្តិបើកប្រាក់តាមកម្រិតទឹកប្រាក់ ដែលទទួលបានការប្រទានសិទ្ធិពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អភិបាលហិរញ្ញវត្ថុ អាចជាប្រធានក្រុមមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុនៅអមផ្ទាល់នៃក្រសួង ស្ថាប័នចំណាយ ប្រធាននាយកដ្ឋានហិរញ្ញកិច្ច អនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការទទួលបន្ទុកក្រសួង ស្ថាប័នចំណាយ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលបណ្តោះអាសន្ន» មានន័យដូចម្ដេច ?

អភិបាលបណ្តោះអាសន្ន

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា អ្នកគ្រប់គ្រងបណ្តោះអាសន្ន ដែលតែងតាំងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបំពេញភារកិច្ចក្រុមហ៊ុនធានារ៉ាប់រងមុនពេលធ្វើការជម្រះបញ្ជីដើម្បីវាយតម្លៃលើស្ថានភាពសាធនភាពរបស់ក្រុមហ៊ុន។

តើពាក្យ «អភិបាលនៃគណៈអភិបាលក្រុង ស្រុក» មានន័យដូចម្ដេច ?

អភិបាលនៃគណៈអភិបាលក្រុង ស្រុក

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អាណាប័កក្នុងនាមក្រុមប្រឹក្សា និងមានសិទ្ធិពេញលេញលើការអនុវត្តចំណូល ចំណាយ ស្របតាមថវិកាដែលបានអនុម័ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលដ្ឋាន» មានន័យដូចម្ដេច ?

អភិបាលដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការិយាល័យជាទីទុកដាក់នូវក្បាលសៀវភៅ បញ្ជីផ្សេងៗ សម្រាប់ពិនិត្យត្រួត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលខេត្ត-ក្រុង» មានន័យដូចម្ដេច ?

អភិបាលខេត្ត-ក្រុង

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អាណាប័កតាមការប្រទានសិទ្ធិ សម្រាប់ចំណាយគ្រប់គ្រងរដ្ឋបាលស៊ីវិល លើមណ្ឌលទឹកដីខេត្ត-ក្រុងរបស់ខ្លួន ក្នុងក្របខ័ណ្ឌ “សិទ្ធិប្រទាននៃឥណទាន” ដែលធ្វើឡើងដោយអាណាប័កដើមខ្សែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលកិច្ចអាកាសធាតុ» មានន័យដូចម្ដេច ?

អភិបាលកិច្ចអាកាសធាតុ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កិច្ចការទូត យន្តការ និងវិធានការនានាក្នុងគោលបំណងដឹកនាំប្រព័ន្ថសង្គមឆ្ពោះទៅរកការទប់ស្កាត់ កាត់បន្ថយ ឬបន្សុំាទៅនឹងហានិភ័យទាំងឡាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាលកិច្ច» មានន័យដូចម្ដេច ?

អភិបាលកិច្ច

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការរួមបញ្ចូលនូវដំណើរការ និងរចនាសម្ព័ន្ធដែលថ្នាក់ដឹកនាំ ឬក្រុមប្រឹក្សាភិបាលបាន អនុវត្តដើម្បីជូនព័ត៌មាន ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់អង្គភាព សំដៅសម្រេចនូវគោលបំណងរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិបាល» មានន័យដូចម្ដេច ?

អភិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកគ្រប់គ្រង; អ្នកបីបាច់រក្សា, អ្នកថែរក្សា ។ ការគ្រប់គ្រង; ការបីបាច់, ការថែរក្សា ។ អភិបាលខេត្ត ឬ —ខែត្រ មន្ត្រីរក្សាខែត្រ គឺមន្ត្រីអ្នកត្រួតត្រាការរាជការក្នុងខែត្រទាំងមូល ( ចៅហ្វាយខែត្រ ) ។ អភិបាលខែត្ររង មន្ត្រីមានឋានៈរងពីអភិបាលខែត្រមក ។ អភិបាលស្រុក មន្រ្តីរក្សាស្រុកក្នុងខែត្រ ( ចៅហ្វាយស្រុក ) ។ អភិបាលស្រុករង មន្រ្តីមានឋានៈរងពីអភិបាលស្រុកមក ។ ប្រើជា កិ. ផងក៏បាន “គ្រប់គ្រង; បីបាច់, ថែរក្សា” : មាតាបិតាអភិបាលបុត្រ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភិប៉ាល៉ៈ, ដូចជា អភិបាលជន ជនអ្នកអភិបាល ។ អភិបាលជេដ្ឋ អ្នកដែលជាធំក្នុងអភិបាល ។ អភិបាលភាព ភាវៈនៃអភិបាល ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន អ. ថ. —បាល, ដូចជា ក្សេត្រាភិបាល ឬ ខេត្តាភិបាល អ្នករក្សាខេត្ត; អ្នកចំាស្រែ ។ គ្រឹហាភិបាល ( គ្រឹះហ៊ា— ) អភិបាលផ្ទះ; អ្នកចាំផ្ទះ ។ ទេសាភិបាល អ្នកគ្រប់គ្រងប្រទេស; អធិបតីខែត្រ ។ ទ្វារាភិបាល ឆ្មាំទ្វារ ។ រោគាភិបាល អភិបាលរោគ; អ្នករក្សាជំងឺ ។ សុខាភិបាល អភិបាលឲ្យបានសេចក្ដីសុខ ( មិនឲ្យមានជំងឺ ) : ក្រុមសុខាភិបាល ក្រុមពេទ្យអ្នកថែរក្សាការពារមិនឲ្យសាធារណជនមានជំងឺ . . . ។ ក្រសួងសាធារណសុខាភិបាល ( —រៈណៈ— ) ឈ្មោះក្រសួងពេទ្យក្នុងប្រទេសកម្ពុជា។ល។

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, គណនេយ្យ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ ២. សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនេស្ក្រម៍» មានន័យដូចម្ដេច ?

អភិនេស្ក្រម៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អភិនិឞ្រ្កមក; បា. អភិនិក្ខមក ) អ្នកដែលលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌ ឬអ្នកចេញបួស, បព្វជិត។
ឧទាហរណ៍៖ ( ព. កា. ) កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្ដាំមេជី ( សាស្រ្តាច្បាប់រាជនេតិ; ម. ព. អភិនិស្ក្រមណ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនេស្ក្រមណ៍» មានន័យដូចម្ដេច ?

អភិនេស្ក្រមណ៍

មានន័យថា ( ម. ព. អភិនិស្ក្រមណ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនីហារសម្បន្នា» មានន័យដូចម្ដេច ?

អភិនីហារសម្បន្នា

មានន័យថា ( មើលក្នុងពាក្យ អភិនីហារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនីហារសម្បន្ន» មានន័យដូចម្ដេច ?

អភិនីហារសម្បន្ន

មានន័យថា ( មើលក្នុងពាក្យ អភិនីហារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនីហារ» មានន័យដូចម្ដេច ?

អភិនីហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការតំាងចិត្តប្រាថ្នា; សេចក្ដីប្រាថ្នា; បំណង; ការកសាងសន្សំបុណ្យកុសល; ការអប់រំបន្ទុំបារមី
ឧទាហរណ៍៖ មនុស្សមានអភិនីហារក្រាស់ មនុស្សមានបុណ្យខ្លាំងឬមានបុញ្ញាភិនីហារ ។

                      អភិនីហារសម្បន្ន ( —រៈសំប័ន ) អ្នកដែលមានអភិនីហារគ្រប់គ្រាន់ ( បើស្ត្រីជា អភិនីហារសម្បន្នា អ. ថ. —រៈស័ម-ប៉័ន-ន៉ា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនិស្ក្រំមណ៍» មានន័យដូចម្ដេច ?

អភិនិស្ក្រំមណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អភិនិឞ្រ្កមណ; បា. អភិនិក្ខមន ) ការលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌; ការចេញបួស
ឧទាហរណ៍៖ ធ្វើអភិនិស្រ្កមណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនិស្ក្រមណ៍» មានន័យដូចម្ដេច ?

អភិនិស្ក្រមណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អភិនិឞ្រ្កមណ; បា. អភិនិក្ខមន ) ការលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌; ការចេញបួស។
ឧទាហរណ៍៖ ធ្វើអភិនិស្រ្កមណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនិវេស» មានន័យដូចម្ដេច ?

អភិនិវេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —និវេឞ ) ការតាំងចិត្ត, សេចក្ដីព្យាយាម; ការខំប្រឹងសិក្សា។
ឧទាហរណ៍៖ ធ្វើអភិនិវេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិនន្ទនាការ» មានន័យដូចម្ដេច ?

អភិនន្ទនាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសំដែងសេចក្តីគួរសម គោរពចំពោះអ្នកផង ពាក្យសរសើរដោយបញ្ជោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិធាយក» មានន័យដូចម្ដេច ?

អភិធាយក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសម្រាប់ចេញ ប្រាប់ឈ្មោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិធានសព្ទ» មានន័យដូចម្ដេច ?

អភិធានសព្ទ

មានន័យថា មើលក្នុងពាក្យ អភិធាន និង សព្ទ ឬ ស័ព្ទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិធាន» មានន័យដូចម្ដេច ?

អភិធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះ ។មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរឬដែលប្រមូលមករៀបរៀងដោយពួកៗ ( ហៅ អភិធានសព្ទ ក៏បាន ) ។ វេវ. វចនានុក្រម, បទានុក្រម, លិបិក្រម, អក្ខរានុក្រម, សព្វវចនានុក្រម, សព្វវចនាធិប្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិធម្ម» មានន័យដូចម្ដេច ?

អភិធម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ធម៌ ) ធម៌មានសេចក្ដីល្អិតក្រៃលែង . . .; ធម៌និយាយអំពីចិត្ត, ចេតសិក, រូប, និព្វាន ( ព. ពុ. ) ។ ឈ្មោះបិដកមួយ ក្នុងបិដកទាំងបី ( ហៅឲ្យពេញថា អភិធម្មបិដក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិធជមហារដ្ឋគុរុ» មានន័យដូចម្ដេច ?

អភិធជមហារដ្ឋគុរុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ស.; បា. អភិទ្ធជ + មហា + រដ្ឋ + គរុ ; សំ. អភិធ្វជ + មហា + រាឞ្រ្ត + គុរុ ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់ ។ ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា ។ ក្នុងបុរាណសម័យ, កាលដែលប្រទេសភូមាមានព្រះមហាក្សត្រិយ៍គ្រប់គ្រងរាជសម្បត្តិនៅឡើយ, ព្រះរាជាទ្រង់តាំងព្រះមហាថេរជាអ្នកប្រាជ្ញធំអង្គណាមួយជា ព្រះអភិធជមហារាជគុរុ ជាមហារាជគ្រូក្នុងព្រះរាជាណាចក្រភូមា; លុះចំណេរកាលមកដល់បច្ចុប្បន្នសម័យនេះ ប្រទេសភូមាមានឯករាជ្យជាសាធារណរដ្ឋ ហៅថា សហភាពភូមា ទៅវិញ, រដ្ឋាភិបាលក៏បំប្លែងសមណស័ក្ដិនេះជា អភិធជមហារដ្ឋគុរុ តាមសម័យនិយម, បានតាំងមហាថេរថ្នាក់ អគ្គមហាបណ្ឌិត ច្រើនរូបក្នុងសហភាពភូមាឲ្យឡើងកាន់សមណស័ក្ដិនេះ ។ ដល់មក ព. ស. ២៥០០ រដ្ឋាភិបាលសាធារណរដ្ឋភូមា បានសុំតាំងមហាថេរបរទេស ៤ រូបគឺ មហាថេរ ប្រទេសស្រីលង្កា, ប្រទេសកម្ពុជា, ប្រទេសថៃឡងដ៍, ប្រទេសលាវ ឲ្យមានសមណស័ក្ដិជា អភិធជមហារដ្ឋគុរុ ផងដែរ ដោយមិត្តភាព ទាំងខាងពុទ្ធចក្រទាំងខាងអាណាចក្រ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិទ្រោះ» មានន័យដូចម្ដេច ?

អភិទ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អភិទ្រោហ; ខ្មែរប្រើ ហ > ះ ) ការកំហែង, គំរាម, សង្កត់សង្កិន, ជំលាបដាក់ ( ខ្មែរប្រើជា កិ. ឬ គុ. ក៏បាន )។ ព. កា. ថា
ឧទាហរណ៍៖ ចូរកាន់ចិត្តស្មោះ កុំប្រើអភិទ្រោះ ឆ្ពោះជនឥតទោស បើឲ្យហ្មត់ចត់ ត្រូវមានសន្ដោស ពុទ្ធោវាទប្រោស ប្រាប់ថាបានសុខ។

តើពាក្យ «អភិទោសកាល ឬ —សម័យ» មានន័យដូចម្ដេច ?

អភិទោសកាល ឬ —សម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពេលព្រលប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិទោស» មានន័យដូចម្ដេច ?

អភិទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ទោឞ ) ព្រលប់ ។ អភិទោសកាល ឬ —សម័យ ( —ទោ-សៈ— ) ពេលព្រលប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិណ្ហ—» មានន័យដូចម្ដេច ?

អភិណ្ហ—

មានន័យថា ( មើលក្នុងពាក្យ អភិណ្ហ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិណ្ហ» មានន័យដូចម្ដេច ?

អភិណ្ហ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. < អភិណ្ហំ; សំ. អភីក្សណម៑ ) រឿយៗ, ញយៗ, ញឹកញយ ។ សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អភិណ្ហគមនាគមន៍ ( —គៈមៈនាគំ ) ការទៅមករឿយៗ : ធ្វើអភិណ្ហគមនាគមន៍ ។ អភិណ្ហប្បច្ចវេក្ខណៈ ( អៈភិន-ហ័ប-ប៉័ច-ចៈវ៉េក-ខៈណៈ ) ការពិចារណាឃើញរឿយៗ, ការរំពឹងឃើញរឿយៗថា “ខ្លួនអញគេចមិនរួចពីជរា, —ពីព្យាធិ, —ពីមរណៈ, —ពីសេចក្ដីព្រាត់ប្រាសនិរាស, ខ្លួនអញមានអំពើល្អអាក្រក់ជារបស់ខ្លួនអញ” ( ព. ពុ. ) ។ អភិណ្ហសន្និបាត ការប្រជុំគ្នារឿយៗឬញឹកញយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិញ្ញាណ» មានន័យដូចម្ដេច ?

អភិញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អ-អភិជ្ញាន ) គ្រឿងសម្គាល់; ស្លាកស្នាម; ភិនភាគ ។ ព. ពុ. សេចក្ដីដឹងវិសេសខាងផ្លូវព្រះនិព្វាន។
ញ្ញាណសក្តិជាគ្រឿងនាំឱ្យចេះដឹងស្គាល់នូវអ្វីៗ យ៉ាងជាក់លាក់ ក្នុងពុទ្ធសាសនា ញាណដ៏ពិសេសដែលនាំឱ្យដឹងច្បាស់ក្នុងព្រះនិព្វាន ដូចជាអរហគ្គជលញាណ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិញ្ញា» មានន័យដូចម្ដេច ?

អភិញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. អភិជ្ញា ) សេចក្ដីដឹងយ៉ាងខ្ពស់; សេចក្ដីដឹងវិសេសដែលកើតអំពីកម្លាំងនៃឈាន។
ឧទាហរណ៍៖ បានសម្រេចអភិញ្ញា ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិជ្ឈា» មានន័យដូចម្ដេច ?

អភិជ្ឈា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិធ្យា ) គំនិតសម្លឹងរំពៃរកទំនងឲ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស។
ឧទាហរណ៍៖ អភិជ្ឈាជាទុច្ចរិតមួយខាងផ្លូវចិត្ត រាប់ចូលជាមនោទុច្ចរិតមួយក្នុងមនោទុច្ចរិត៣យ៉ាង។

                      អភិជ្ឈាភិភូត ( បា. < អភិជ្ឈា + អភិ-ភូត “គ្របសង្កត់” ) ដែលត្រូវអភិជ្ឈាគ្របសង្កត់ឬជិះជាន់ស៊ប់ ( ឥត្ថី. អភិជ្ឈាភិភូតា ) ។ ព. កា. ថា
ឧទាហរណ៍៖ រីជនចិត្តស្លូត អភិជ្ឈាភិភូត បែរជាកាចល្មោភ ឥតអៀនឥតខ្មាស ព្រោះតែក្ដីលោភ នាំឲ្យក្រសោប ប្រយោជន៍ផ្ទាល់ខ្លួន ។ ទោះគេហិនហោច ឈឺចិត្តផ្សាខ្លោច ក៏ដោយឥតស្ងួន កៀរយកប្រយោជន៍ ឲ្យតែបានខ្លួន កាចល្មោភផ្ទួនៗ ឥតក្ដីអៀនខ្មាស។

                      គំនិតរំពៃចង់បានទ្រព្យអ្នកដទៃឱ្យបានមកជារបស់ខ្លួន ការចង់បានហួសហេតុ ខុសទំនងមិនចេះស្កប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិជនាធិបតេយ្យ» មានន័យដូចម្ដេច ?

អភិជនាធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគ្រប់គ្រង ដែលអំណាចទាំងពួង ធ្លាក់ទៅក្នុងកណ្តាប់ដៃជនភាគតិច វណ្ណៈនៃអភិជន និងជនដែលប្រកបដោយឯកសិទ្ធិ ហើយដែលបរិបូណ៌ដោយតំរិះប្រាជ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិជនភាព, -ចរិយា» មានន័យដូចម្ដេច ?

អភិជនភាព, -ចរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិរបស់អភិជនមានព្រះរាជវង្សានុវង្សជាដើម ការប្រព្រឹត្តថ្លៃថ្នូររបស់អភិជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិជន» មានន័យដូចម្ដេច ?

អភិជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិ​ភូមិ ។
សមាជិកនៃអភិជនាធិបតេយ្យ នៃវណ្ណៈដែលប្រកបដោយឯកសិទ្ធិ ជនជាបក្សពន្ធនឹងការគ្រប់គ្រងនៃអភិជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិច្ឆា» មានន័យដូចម្ដេច ?

អភិច្ឆា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អភិ + ឥច្ឆា “ការ​ចង់​បាន”) ការ​ចង់​បាន​ណាស់, ការ​ចង់​បាន​អន្ទះសា​ខ្វារ-ក; ការ​ចង់​បាន​ហួស​ហេតុ​ហួស​ទំនង; សេចក្ដី​ច្រណែន ។
សេចក្តីស្រេកឃ្លានចង់បានយ៉ាងខ្លាំងនូវវត្ថុ ដើម្បីបំពេញសេចក្តីត្រូវការតាមធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិចលនា» មានន័យដូចម្ដេច ?

អភិចលនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃធាតុពុះផុរឡើងយ៉ាងខ្លាំង ភាពច្របូកច្របល់វឹកវរយ៉ាងខ្លាំង ភាពក្រពុលមុខខ្លាំងក្នុងកាមតណ្ហា។

តើពាក្យ «អភិក្រម» មានន័យដូចម្ដេច ?

អភិក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឈាន​ចូល, ការ​ចូល​ជិត; ការ​រុករាន​ចូល, ការ​បុក​រុក​ចូល, ដំណើរ​រឹត​ឡើង​ៗ
ឧទាហរណ៍៖ ជំងឺ​អភិក្រម ជំងឺ​រឹត, ឈឺ​ខ្លាំង, ឈឺ​ធ្ងន់ ។

                      ដំណើរទៅមុខ ការដុះដាល រីកទូលាយ ការចម្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភិ» មានន័យដូចម្ដេច ?

អភិ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ; . . . “; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។ អភិក្កន្តព័ណ៌ ឬ —វណ្ណ ( អៈភិក-ក័ន-តៈ—) ឬ អភិក្កាន្តព័ណ៌ ( —កាន-តៈ— ) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។ អភិក្រម ( —ក្រំ ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។ អភិក្រោធ ក្រោធខ្លំាង ( វេវ. អភិរោធ ) ។ អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។ អភិគម ឬ —គមន៍ ( —គំ ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។ អភិគោត្ត ឬ —គោត្រ ឧត្តមគោត្រ ( ត្រកូលខ្ពស់ ) ។ អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។ អភិច្ឆា ( បា. < អភិ + ឥច្ឆា “ការចង់បាន” ) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។ អភិជន ( —ជន់ ) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។ អភិជ័យ ជម្នះយ៉ាងសម្បើម ។ អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ ( បើស្ត្រីជា អភិជាតា ) ។ អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។ អភិជេដ្ឋ ដែលជាច្បងឬជាចម្បងជាងគេ ( បើស្ត្រីជា អភិជេដ្ឋា ) ។ អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី ( —តៈ— ) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។ អភិញ្ញាតការណ៍ ( —តៈ— ) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។ អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។ អភិញ្ញាតធម៌ ( —តៈធ័រ ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។ អភិតរុណ ( —តៈរុន ) ក្មេងណាស់; ខ្ចីណាស់ ( ឥត្ថី. អភិតរុណី ) ។ អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។ អភិធេយ្យ ឬ —ធៃយ ( —ធៃ ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ ( រ. ស. ប្រើជា នាមាភិធេយ្យ ឬ —ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន ) ។ អភិនន្ទ ( —នន់ ) ត្រេកអរខ្លំាង ។ អភិនន្ទន៍ ( —នន់ ) អំណរខ្លាំង ។ អភិនន្ទនភាព ( —នន់-ទៈនៈភាប ) ភាពឬភាវៈនៃអំណរខ្លំាង ។ អភិនន្ទនាការ ( —នន់-ទៈ— ) អាការអភិនន្ទន៍ ។ អភិនព ( —នប់ ) គុ. ( បា. អភិនវ ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។ អភិនវកម្ម ( —នៈវៈក័ម ) ការដែលទើបបង្កើតថ្មី ។ អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។ អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្គ្រាម ។ អភិមាន សេចក្ដីប្រកាន់ហួសពេក; ការកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។ អភិមុខ ប្រមុខ, ប្រធាន; អ្នកនំាមុខគេ, អ្នកដែលជាមេគេ ។ កិ វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា កម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ ( មេការ ) ។ សេនាភិមុខ ឬ អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា ( មេទ័ពធំ; បារ. Maréchal ) ។ អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។ អភិរក្ខ ឬ —រក្ស ( —រ័ក ) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស ( ន. ប្រើជា អភិរក្ខា ឬ —រក្សា ក៏បាន ) ។ អភិរតិ ឬ —រ័តិ ( —រៈតិ ឬ —រ័ត ) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លំាង ។ អភិរូប មានរូបល្អ, មានលម្អ ( បើស្ត្រីជា អភិរូបា អ. ថ. —ប៉ា ) ។ អភិរោធ ( —រោត ) ក្រោធខ្លាំង ។ អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។ អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។ អភិលាសក ( —សក់ ) អ្នកដែលមានអភិលាស ( បើស្ត្រីជា អភិលាសិកា ) ។ អភិសន្ដាប ( —សន់-ដាប ) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្គ្រាម ។ អភិសាប ឬ —សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។ អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។ អភិសិទ្ធិ ( —សិត ) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។ អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។ អភិហារិន ឬ —ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ ( បើចោរស្ត្រីជា អភិហារិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភាព» មានន័យដូចម្ដេច ?

អភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អភាវ; ខ្មែរប្រើផ្លាស់ វ ជា ព ) ការឥតភាព; ការមិនមាន; សេចក្ដីស្លាប់ ។ ព. ផ្ទ. ភាព, ភាវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖