Posted on Leave a comment

តើពាក្យ «អាចរិយ​វត្ត» មានន័យដូចម្ដេច ?


អាចរិយ​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ត​ប្រតិបត្តិ​ដែល​សិស្ស​ត្រូវ​ធ្វើ​ចំពោះ​គ្រូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​មត្ត» មានន័យដូចម្ដេច ?


អាចរិយ​មត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ល្មម​ធ្វើ​ជា​គ្រូ​គេ​បាន ។ ព. វិ. ពុ. ភិក្ខុ​ដែល​មាន​វស្សា​និង​ចំណេះ​វិជ្ជា​ល្មម​ជា​គ្រូ​គេ​បាន (តាម​ពុទ្ធានុញ្ញាត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​ភាព» មានន័យដូចម្ដេច ?


អាចរិយ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ភាព​នៃ​អាចារ្យ, បែប​ភាព​ឬ​បែប​បទ​របស់​អាចារ្យ ឬ​សម្រាប់​អាចារ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​ភាគ» មានន័យដូចម្ដេច ?


អាចរិយ​ភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែក​ដែល​ត្រូវ​បាន​អាចារ្យ, រង្វាន់​គ្រូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​បូជា» មានន័យដូចម្ដេច ?


អាចរិយ​បូជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រគេន​ ឬ​ជូន​អ្វី​ៗ​ដល់​គ្រូ; គ្រឿង​បូជា​អាចារ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​បូជក ឬ–បូជកៈ» មានន័យដូចម្ដេច ?


អាចរិយ​បូជក ឬ–បូជកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បូជា​អាចារ្យ គឺ​អ្នក​ដែល​មិន​ភ្លេច​គុណ​គ្រូ ហើយ​តែងតែ​បាន​នេះ​បាន​នោះ យក​ទៅ​ប្រគេន ​ឬ​ជូន​គ្រូ​ជា​ញឹក​ញយ (បើ​ស្ត្រី​ជា អាចរិយ​បូជិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​បរម្បរា» មានន័យដូចម្ដេច ?


អាចរិយ​បរម្បរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាចារ្យ​ត​ៗ​គ្នា​មក, អាចារ្យ​ច្រើន​តំណ
ឧទាហរណ៍៖ លទ្ធិ​របស់​អាចរិយ​បរម្បរា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ​គារវៈ ឬ–គោរព» មានន័យដូចម្ដេច ?


អាចរិយ​គារវៈ ឬ–គោរព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គោរព​គ្រូ
ឧទាហរណ៍៖ ពួក​សិស្ស​ត្រូវ​មាន​អាចរិយ​គារវៈ​គ្រប់​វេលា​រៀន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយោ––» មានន័យដូចម្ដេច ?


អាចរិយោ––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាចរិយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយោវាទ» មានន័យដូចម្ដេច ?


អាចរិយោវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឱវាទ​នៃ​អាចារ្យ, ដំបូន្មាន​គ្រូ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយុ––» មានន័យដូចម្ដេច ?


អាចរិយុ––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាចរិយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយុបជ្ឈាយ៍» មានន័យដូចម្ដេច ?


អាចរិយុបជ្ឈាយ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាចារ្យ​ និង​ឧបជ្ឈាយ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយា​ព្យាករណ៍» មានន័យដូចម្ដេច ?


អាចរិយា​ព្យាករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនាយ​គ្រូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយប្បាចារ្យ» មានន័យដូចម្ដេច ?


អាចរិយប្បាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អាចរិយប្បាចរិយ < អាចរិយ + ប + អាចរិយ; សំ. អាចាយ៌​ប្រាចាយ៌ < អាចាយ៌ + ប្រ + អាចាយ៌) អាចារ្យ​ដែល​ជា​ប្រធាន​ឬ​ជា​ប្រមុខ​របស់​អាចារ្យ គឺ​អាចារ្យ​របស់​អាចារ្យ​ឬ​គ្រូ​របស់​គ្រូ ។
ឧទាហរណ៍៖ ឱវាទ​នេះ​ជា​របស់​អាចរិយប្បាចារ្យ​ច្រើន​តំណ​មក​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចរិយ» មានន័យដូចម្ដេច ?


អាចរិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាចាយ៌, ខ្មែរសរសេរសម្រួលជា អាចារ្យ ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន (ម. ព. អាចារ្យ ទៀតផង) ។ អាចរិយកតញ្ញូ អ្នកដឹងគុណគ្រូ ។ អាចរិយគារវៈ (––រៈវៈ) ឬ ––គោរព ការគោរពគ្រូ។
ឧទាហរណ៍៖ ពួកសិស្សត្រូវមានអាចរិយគារវៈគ្រប់វេលារៀន ។

                     អាចរិយបរម្បរា (––ប៉ៈរ៉័ម-ប៉ៈរ៉ា) អាចារ្យតៗគ្នាមក, អាចារ្យច្រើនតំណ។
ឧទាហរណ៍៖ លទ្ធិរបស់អាចរិយបរម្បរា ។

                     អាចរិយបូជក ឬ ––បូជកៈ (––បូជក់ ឬ ––ប៉ូជៈកៈ) អ្នកបូជាអាចារ្យ គឺអ្នកដែលមិនភ្លេចគុណគ្រូ ហើយតែងតែបាននេះបាននោះ យកទៅប្រគេនឬជូនគ្រូជាញឹកញយ (បើស្ត្រីជា អាចរិយបូជិកា) ។ អាចរិយបូជា ការប្រគេនឬជូនអ្វីៗដល់គ្រូ; គ្រឿងបូជាអាចារ្យ ។ អាចរិយប្បាចារ្យ (–យ៉័ប-ប៉ាចា ; បា. អាចរិយប្បាចរិយ < អាចរិយ + ប +អាចរិយ; សំ. អាចាយ៌ប្រាចាយ៍ < អាចាយ៍ + ប្រ + អាចាយ៌) អាចារ្យដែលជាប្រធានឬជាប្រមុខរបស់អាចារ្យ គឺអាចារ្យរបស់អាចារ្យ ឬគ្រូរបស់គ្រូ។
ឧទាហរណ៍៖ ឱវាទនេះជារបស់អាចរិយប្បាចារ្យច្រើនតំណមកហើយ ។

                     អាចរិយព្យាករណ៍ ទំនាយគ្រូ ។ អាចរិយភាគ ចំណែកដែលត្រូវបានអាចារ្យ, រង្វាន់គ្រូ ។ អាចរិយភាព ភាពនៃអាចារ្យ, បែបភាពឬបែបបទរបស់អាចារ្យ ឬសម្រាប់អាចារ្យ ។ អាចរិយមត្ត (—ម៉ាត់) អ្នកដែលល្មមធ្វើជាគ្រូគេបាន ។ ព. វិ. ពុ. ភិក្ខុដែលមានវស្សានិងចំណេះវិជ្ជាល្មមធ្វើជាគ្រូគេបាន (តាមពុទ្ធានុញ្ញាត) ។ អាចរិយវត្ត វត្តប្រតិបត្តិដែលសិស្សត្រូវធ្វើចំពោះគ្រូ ។ អាចរិយវាទ វាទៈរបស់អាចារ្យ។
ឧទាហរណ៍៖ ធម៌វិន័យខាងពួកពុទ្ធសាសនិកជនមហាយានិកជា “អាចរិយវាទ” (ព្រោះប្រកាន់តាមវាទៈនៃអាចារ្យរបស់ខ្លួនៗ), ខាងហីនយានិកជា “ថេរវាទ” (ព្រោះប្រកាន់តាមបែបបឋមសង្គាយនា) ។

                      អាចរិយវាទី អ្នកដែលច្រើនតែពោលអាងវាទៈរបស់គ្រូ។
ឧទាហរណ៍៖ ពួកពុទ្ធសាសនិកខាងមហាយានជា “អាចរិយវាទី”, ខាងហីនយានជា “ថេរវាទី” ។ បើស្ត្រីជា អាចរិយវាទិនី ។

                     អាចរិយុបជ្ឈាយ៍ អាចារ្យនិងឧបជ្ឈាយ៍ ។ អាចរិយោវាទ ឱវាទនៃអាចារ្យ, ដំបូន្មានគ្រូ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយ––» មានន័យដូចម្ដេច ?


អាចយ––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាចយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយ​ធម៌ ឬ –ភាព» មានន័យដូចម្ដេច ?


អាចយ​ធម៌ ឬ –ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្លាប់​ ឬ​ភាព​នៃ​ការ​សន្សំ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយ​គាមិន ឬ–គាមី» មានន័យដូចម្ដេច ?


អាចយ​គាមិន ឬ–គាមី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​លុះ​ក្នុង​ការ​សន្សំ… ។ អ្នក​ដែល​ស៊ប់​ចិត្ត​ក្នុង​ការ​សន្សំ (បើ​ស្ត្រី​ជា អាចយ​គាមិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយ​ការី» មានន័យដូចម្ដេច ?


អាចយ​ការី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​ធ្វើ​អាចយ​ភាព (បើ​ស្ត្រី​ជា អាចយ​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយៈ» មានន័យដូចម្ដេច ?


អាចយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាចយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចយ» មានន័យដូចម្ដេច ?


អាចយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចយ) ការសន្សំ; ការសំច័យ; ការសំច័យក្បិតក្បៀត។
ឧទាហរណ៍៖ ធ្វើអាចយៈ ។

                     អាចយការី អ្នកដែលច្រើនតែធ្វើអាចយភាព (បើស្ត្រីជា អាចយការិនី) ។ អាចយគាមិន ឬ —គាមី អ្នកដែលលុះក្នុងការសន្សំ… ។ អ្នកដែលស៊ប់ចិត្តក្នុងការសន្សំ (បើស្ត្រីជា អាចយគាមិនី) ។ អាចយធម៌ ឬ —ភាព ទម្លាប់ឬភាពនៃការសន្សំ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍អណ្ដើក» មានន័យដូចម្ដេច ?


អាចម៍អណ្ដើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) មន្ទិលមានសម្បុរខ្មៅជាំរទុះៗ ដែលកើតនាវត្ថុផ្សេងៗមានស្លឹកត្នោតឆៅ, កន្ទេលចចូត, សំពត់ទទឹកជាដើម ដោយមានអាកាសធាតុត្រជាក់អួអ័ព្ទ (ប្រៀបប្រដូចនឹងសម្បុរអាចម៍អណ្ដើក)។
ឧទាហរណ៍៖ មេឃស្រទំពីរបីថ្ងៃ ហាលសំពត់ទទឹកមិនស្ងួតឡើងអាចម៍អណ្ដើកខូចអស់!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍សេះ» មានន័យដូចម្ដេច ?


អាចម៍សេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ឈ្មោះត្នោតញីដែលមានផ្លែតូចៗរដុបរដៀន (ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍សេះ)។
ឧទាហរណ៍៖ ត្នោតអាចម៍សេះ (ពាក្យក្រាបទូលក្សត្រិយ៍ថា ត្នោតមូលសេះ ឬ ត្នោតម្រេច គឺត្នោតផ្លែតូចៗ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍សត្វ» មានន័យដូចម្ដេច ?


អាចម៍សត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រាប់ម្រេចទុំដែលមានបក្សីពួកខ្លះចឹកស៊ី ហើយបន្ទោវច្ចៈធ្លាក់ចុះមកនៅលើផែនដី គេរើសសន្សំយកមកលាងទឹកឲ្យស្អាតហើយហាលថ្ងៃឲ្យស្ងួត។
ឧទាហរណ៍៖ ម្រេចអាចម៍សត្វសម្រាប់ប្រើការផ្សំថ្នាំក្ដៅ (ព. គ. ហៅ ម្រេចស; ពាក្យក្រាបទូលក្សត្រិយ៍ថា ម្រេចមូលសត្វ ឬម្រេចវច្ចសត្វ,: ម្រេចស ក៏បាន) ។

                       ព្រឹក្សម្យ៉ាង មានកម្ពស់ ៨-១០ ម ពេលខ្លះជាវល្លិម៉្យាងធំវារឡើងដើមឈើក្នុងព្រៃធំក្រាស់ជ្រុះស្លឹក នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ ឈើមានពណ៌ក្រហមល្អណាស់ គេប្រើសម្រាប់ធ្វើផ្លាន បង្គោល ដងកាំបិត ពូថៅ និងសង់ផ្ទះ។ ដើមអាចឱ្យ។ធ្យូងល្អណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ល័ខ» មានន័យដូចម្ដេច ?


អាចម៍ល័ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាចម៍ល័ក្ដ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ល័ក្ដ» មានន័យដូចម្ដេច ?


អាចម៍ល័ក្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាកល័ក្ដស្រម៉ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការភ្ជ័រភ្ជាប់អ្វីផ្សេងៗ (ព. គ. ឬពាក្យក្រាបទូលក្សត្រិយ៍ថា កាកល័ក្ដ) ។ កាកល័ក្ដដែលប្រើភ្ជ័រភ្ជាប់ភ្ជិតមាត់ដបនិងស្រោមសំបុត្រជាដើម (ក្នុងសម័យបច្ចុប្បន្ននេះ) ហៅថា អាចម៍ល័ក្ដបារាំង ឬ កាកល័ក្តបារាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍រុយ (ប្រជ្រុយ)» មានន័យដូចម្ដេច ?


អាចម៍រុយ (ប្រជ្រុយ)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ស្នាមខ្មៅតូចៗចេញនៅស្បែកមនុស្សចាស់ រាបស្មើនឹងស្បែក។
ឧទាហរណ៍៖ គាត់ចាស់ណាស់ហើយ បែកអាចម៍រុយពេញខ្លួន (រ. ស. ហៅ ព្រះអាឡកៈ) ។ អាចម៍រុយនុះឯង កាលណាបើឡើងជាកន្ទួលខ្ពស់ៗបន្តិចជាងស្បែក ហៅថា បែកប្រជ្រុយ (ពាក្យក្រាបទូលក្សត្រិយ៍ ឬ ព. គ. ទោះបី អាចម៍រុយ ក៏ត្រូវហៅ បែកប្រជ្រុយ ដែរ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកាឡកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍រមាំង» មានន័យដូចម្ដេច ?


អាចម៍រមាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ឈ្មោះខ្យងស្រែមួយប្រភេទ តូចៗ។
ឧទាហរណ៍៖ ខ្យងអាចម៍រមាំង (ហៅដោយប្រៀបថាតូចៗ មូលៗ ដូចដុំអាចម៍រមាំង ។ ពាក្យក្រាបទូលក្សត្រិយ៍ថា ខ្យងមូលរមាំង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍មាន់» មានន័យដូចម្ដេច ?


អាចម៍មាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្ទីមួយប្រភេទឥតបន្លា។
ឧទាហរណ៍៖ ផ្ទីអាចម៍មាន់ (ពាក្យក្រាបទូលក្សត្រិយ៍ថា ផ្ទីមូលមាន់ ឬ ផ្ទីឥតបន្លា) ។ ព. ប្រ. មនុស្សផ្ទីអាចម៍មាន់ មនុស្សថោកទាប, សាបរលាប (ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ផ្ចិត» មានន័យដូចម្ដេច ?


អាចម៍ផ្ចិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលឬក្អែលដែលកកនៅក្នុងក្រហូងផ្ចិតមនុស្ស (ព. គ. ហៅ ក្អែលផ្ចិត ឬ មន្ទិលផ្ចិត; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលផ្ចិត ឬថា មន្ទិលផ្ចិត ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ផ្កាយ» មានន័យដូចម្ដេច ?


អាចម៍ផ្កាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រួសមូលៗ ឬសណ្ឋានផ្សេងក៏មានខ្លះ សាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ។

ឧទាហរណ៍៖ ក្រួសអាចម៍ផ្កាយ (ពាក្យក្រាបទូលក្សត្រិយ៍ថា ក្រួសមូលផ្កាយ) ។

                      ពន្លឺតូចដែលធ្លាក់រ៉ុយឬរតាយៗ ពីផ្ទៃអាកាសខាងលើចុះមកហើយបាត់ទៅវិញ មានសណ្ឋានស្រដៀងនឹងពន្លឺកាំជ្រួចយ៉ាងតូចដែលធ្លាក់ចុះមកខាងក្រោមវិញ។
ឧទាហរណ៍៖ យប់មិញខ្ញុំឃើញអាចម៍ផ្កាយធ្លាក់ចុះត្រង់ផ្ទះអ្នក, ខ្ញុំនឹកថាអ្នកមុខជានឹងបានកូន (បើធ្លាក់មកធំបន្តិច ច្រើនហៅ ទេពច្យុត) ។

                      ឧក្កាបាត បំណែកខនិជ ដែលធ្លាក់ចាកអាកាសមក ច្រើនមើលឃើញតែនៅពេលយប់ងងឹត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍បំណះ» មានន័យដូចម្ដេច ?


អាចម៍បំណះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះដីដែលរបើកធ្លាក់តម្រួតៗប៉ះលើគ្នាព្រោះភ្ជួរ។
ឧទាហរណ៍៖ អ្នកចម្ការគេច្រើនភ្ជួរដីពីក្នុងខែរំហើយ ហាលអាចម៍បំណះឲ្យឆ្អិនដី ដើម្បីឲ្យល្អដំណាំ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលនង្គ័ល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍បន្ទោះ» មានន័យដូចម្ដេច ?


អាចម៍បន្ទោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចឬចម្រៀកដែលកើតពីបិតបន្ទោះឫស្សី ឬក៏ផ្ដៅជាដើម
ឧទាហរណ៍៖ អញប្រឹងប្រមូលអាចម៍បន្ទោះទុកធ្វើសំបុកមាន់, វាចេះតែមកយកទៅបង្កាត់ភ្លើងអស់ ! ( ពាក្យក្រាបទូលក្សត្រិយ៍ថា មូលបន្ទោះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ធ្មេញ» មានន័យដូចម្ដេច ?


អាចម៍ធ្មេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលដែលនៅជាប់នឹងធ្មេញ (ព. ព. សម្អេកធ្មេញ; ព. គ. មន្ទិលធ្មេញ; ពាក្យក្រាបទូលក្សត្រិយ៍ក៏ថា មន្ទិលធ្មេញ ដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ត្រចៀក» មានន័យដូចម្ដេច ?


អាចម៍ត្រចៀក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលដែលខះកកក្ដាំងនៅក្នុងរន្ធត្រចៀក។
ឧទាហរណ៍៖ ឆ្កៀលអាចម៍ត្រចៀក (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលត្រចៀក ឬ មន្ទិលត្រចៀក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ដំរី» មានន័យដូចម្ដេច ?


អាចម៍ដំរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ឈ្មោះខ្នុរមួយប្រភេទ មានផ្លែតូចៗមូលៗ (ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍ដំរី)។
ឧទាហរណ៍៖ ខ្នុរអាចម៍ដំរីផ្លែតូចៗមែន ប៉ុន្តែក្នុងមួយដើមៗមានផ្លែច្រើន ហើយមានរសផ្អែមពិសាណាស់ (ពាក្យក្រាបទូលក្សត្រិយ៍ថា ខ្នុរមូលដំរី ឬ ខ្នុរម្រេច) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ដែក» មានន័យដូចម្ដេច ?


អាចម៍ដែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចដែកដែលដុតហើយវាយដំ ឬកាកដែកដែលរម្លាយហើយសល់ពីដែកសម្រាំង (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលដែក) ។ថ្មអាចម៍ដែក ថ្មតាន់ដែលមានសាច់និងសម្បុរដូចអាចម៍ដែក (បា. ហៅ អយគូថ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ដី» មានន័យដូចម្ដេច ?


អាចម៍ដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលជីក, កាប់, គាស់, កកាយជាដើម។
ឧទាហរណ៍៖ កកាយអាចម៍ដី, កៀរអាចម៍ដីលុបរណ្ដៅសសរ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលដី, កាយមូលដី) ។

👉

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ជ្រូក» មានន័យដូចម្ដេច ?


អាចម៍ជ្រូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចម្យ៉ាងកម្ពស់ ១-១,៥០ ម មានរោមរាងជាផ្កាយច្រើន ដុះក្នុងទីវាលមានថ្ងៃ តាមមាត់ផ្លូវ នៃប្រទេសក្តៅសកលលោក។ គេអាចប្រើសរសៃសំបកត្បាញបាន។ គ្រូបុរាណខ្មែរស្ងោរឫសព្យាបាលរោគឈាមដើរមិនស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ឆ្មា» មានន័យដូចម្ដេច ?


អាចម៍ឆ្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) ឈ្មោះអម្ពិលមួយប្រភេទ ផ្លែតូចៗ (ស្រដៀងនឹងអាចម៍ឆ្មា)។
ឧទាហរណ៍៖ អម្ពិលអាចម៍ឆ្មា (ពាក្យក្រាបទូលក្សត្រិយ៍ថា អម្ពិលមូលឆ្មា ។ ម. ព. អម្ពិល ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ឆ្ពឹស» មានន័យដូចម្ដេច ?


អាចម៍ឆ្ពឹស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានផ្កាធុំក្លិនស្អុយខ្មោះក្នុងវេលាល្ងាច ច្រើនដុះក្នុងដីភូមិ។
ឧទាហរណ៍៖ ធុំស្អុយផ្កាអាចម៍ឆ្ពឹស (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលឆ្ពឹស) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ឆ្កែ» មានន័យដូចម្ដេច ?


អាចម៍ឆ្កែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. )សាច់កំពូកបន្តិចនៅលើចុងច្រមុះក្រពើ (ប្រដូចនឹងដុំអាចម៍ឆ្កែ)។
ឧទាហរណ៍៖ អាចម៍ឆ្កែក្រពើ ( ពាក្យក្រាបទូលក្សត្រិយ៍ថា មូលសុនខក្រពើ ឬ មូលឆ្កែក្រពើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ច្រមុះ» មានន័យដូចម្ដេច ?


អាចម៍ច្រមុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបោរឬមន្ទិលដែលខះកកនៅក្នុងរន្ធច្រមុះ ( ព. គ. ហៅ មន្ទិលច្រមុះ ; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលច្រមុះ ឬ មន្ទិលច្រមុះ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឃានមលៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍គោ» មានន័យដូចម្ដេច ?


អាចម៍គោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកង្កែបមួយប្រភេទ មាឌតូច ច្រើននៅអាស្រ័យក្នុងកំពាយអាចម៍គោ។
ឧទាហរណ៍៖ កង្កែបអាចម៍គោ ( ពាក្យក្រាបទូលក្សត្រិយ៍ថា កង្កែបមូលគោ ) ។ ព. ទ. បុ. កង្កែបអាចម៍គោលោត ខាំពស់វែក អ្នកឥតអំណាចឬខ្សោយអំណាចហ៊ានប្រទូស្តទៅរកអ្នកមានអំណាច ។

                      ឈ្មោះកំពោងមួយប្រភេទ នៅអាស្រ័យក្នុងកំពាយអាចម៍គោ។
ឧទាហរណ៍៖ កំពោងអាចម៍គោ ( ពាក្យក្រាបទូលក្សត្រិយ៍ថា កំពោងមូលគោ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ក្រពើ» មានន័យដូចម្ដេច ?


អាចម៍ក្រពើ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ. ) ដែលក្ដាំងសោះកក្រោះឥតជីជាតិ ( ចំពោះតែដី )។
ឧទាហរណ៍៖ ដីអាចម៍ក្រពើ ។

                     ដែលសោះអស់ជាតិដើម ហើយក្ដាំងខះជាដុំៗផុយៗ ( ចំពោះតែវត្ថុល្អិតផង់ )។
ឧទាហរណ៍៖ ស៊ីម៉ងត៍អាចម៍ក្រពើ ឬ ស៊ីម៉ងត៍ឡើងអាចម៍ក្រពើ ( ស៊ីម៉ងត៍ដែលសោះប្រើការពុំកើត; ពាក្យក្រាបទូលក្សត្រិយ៍ថា —មូលក្រពើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍ក្រចក» មានន័យដូចម្ដេច ?


អាចម៍ក្រចក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលឬក្អែលដែលនៅជាប់នឹងក្រចក ត្រង់ខាងចុងម្រាម ( ព. គ. ហៅ ក្អែលក្រចក ឬ មន្ទិលក្រចក; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលក្រចក ឬ មន្ទិលក្រចក ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍កុក» មានន័យដូចម្ដេច ?


អាចម៍កុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះត្រីចង្វាមានស្រកាមួយប្រភេទ សម្បុរ-ស ( ស្រដៀងនឹងអាចម៍កុក )។
ឧទាហរណ៍៖ ត្រីអាចម៍កុក ឬ ចង្វាអាចម៍កុក ( ពាក្យក្រាបទូលក្សត្រិយ៍ថា ចង្វាមូលកុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍កន្លង់» មានន័យដូចម្ដេច ?


អាចម៍កន្លង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្តារ (ដោយដែកកណ្ដារ) ជាដើម ស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ឬ កម្ទេចដែកខួង ជាដើម) ។ ស្លឹកចេកទុំជាដើម ដែលញាត់បុកក្នុងប្រហោងកាំភ្លើងធំឲ្យណែនរំសេវ។
ឧទាហរណ៍៖ បុកអាចម៍កន្លង់ឲ្យណែនល្អ ទើបបាញ់ឮខ្លាំង ( ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ) ។

                     ព. កា. ប្រើ អាចម៍ ថា មូល វិញ ។
ឧទាហរណ៍៖ រីពាក្យណាៗ ខាងដើមមានថា អាចម៍ៗនេះផ្សំ ត្រូវស្ដីថាមូល ខាងដើមទើបសម នឹងក្សត្រិយ៍ឧត្តម ដែលត្រូវកោតក្រែង ។ ពាក្យមូលកន្លង់ ជាវាចាផ្ចង់ ដោយក្ដីរអែង គោរពមហាក្សត្រិយ៍ ជាព្រះគម្ដែង ចាស់បូរាណតែង- តែស្ដីយ៉ាងហ្នឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៍» មានន័យដូចម្ដេច ?


អាចម៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចម) អាហារចាស់, អាហារចាស់ដែលបន្ទោចេញមកតាមវច្ចមគ្គ (ឧច្ចារៈ , លាមក)។
ឧទាហរណ៍៖ អាចម៍មនុស្ស, អាចម៍សត្វ (ព. សា. ; ព. ខ្ព. ហៅ ឧច្ចារៈ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះករីសៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៌ដែក, ដើមឈើខ្មៅ» មានន័យដូចម្ដេច ?


អាចម៌ដែក, ដើមឈើខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៨-៣៥ ម ដុះក្នុងព្រៃធំ ឬក្នុងព្រៃស្ទើរក្រាស់នៃទ្វីបអាស៊ីក្តៅ។ ឈើពណ៌សមានឆូតខ្មៅៗជាឈើមានតម្លៃសម្រាប់ធ្វើវត្ថុលំអ។ មែកដុតធ្វើអុសឆេះល្អ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៌ឆ្ពឹស» មានន័យដូចម្ដេច ?


អាចម៌ឆ្ពឹស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានផ្កាធុំក្លិនស្អុយខ្មោះក្នុងវេលាល្ងាច ច្រើនដុះក្នុងដីភូមិ ។
ឧទាហរណ៍៖ ធុំស្អុយផ្កាអាចម៍ឆ្ពឹស (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលឆ្ពឹស) ។

                       ឈ្មោះស្មៅតូចម្យ៉ាងស្ទើរគ្មានដើម មានមើមរាងមូលឬទ្រវែងវិជ្ឈមាត្រប្រហែល២ស.ម ដុះលើដីសើមៗនៃអាស៊ីក្តៅ។ តាមក្បួនឳសថបុរាណខ្មែរ គេប្រើមើមតូចៗ ធ្វើថ្នាំបំពោកលើកន្លែងពស់ចិក។ គេជឿថាមើមនេះអាចជញ្ជក់ពិសចេញ។ មើមធំៗអាចផ្សំធ្វើថ្នាំក្អក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម៌កណ្តុរ, ផ្ទល់» មានន័យដូចម្ដេច ?


អាចម៌កណ្តុរ, ផ្ទល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១២-៥០ ម ដុះក្នុងព្រៃល្បោះមាត់ទឹក ឬក្នុងព្រៃរមាននៃប្រទេសខ្មែរ គ្មានដុះនៅប្រទេសដទៃឡើយ គេប្រទះឃើញដើមនេះដុះច្រើននៅខេត្តក្រចេះ។ ដើមស​ម្រាប់ធ្វើប្រដាប់លេង និងធ្វើសំណាក។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចមនៈ» មានន័យដូចម្ដេច ?


អាចមនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាចមន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចមន» មានន័យដូចម្ដេច ?


អាចមន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចមន) ការលាងជម្រះ ( មាត់ជាដើម ) ឲ្យជ្រះមន្ទិល។
ឧទាហរណ៍៖ ធ្វើអាចមនៈ ។

                     អាចមនកិច្ច កិច្ចលាងជម្រះឲ្យជ្រះមន្ទិល (នៃមាត់ជាដើម)។
ឧទាហរណ៍៖ ធ្វើអាចមនកិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចម» មានន័យដូចម្ដេច ?


អាចម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការលាងជម្រះឲ្យស្អាត, ឲ្យជ្រះមន្ទិលកខ្វក់។
ឧទាហរណ៍៖ ទឹកអាចម ទឹកសម្រាប់លាងជម្រះឧច្ចារៈ ( ខ្មែរហៅ ទឹកមូត្រ ផងក៏មាន ) ។

                      ឧច្ចារៈ (អាចម៍)។
ឧទាហរណ៍៖ បន្ទោអាចម បន្ទោឧច្ចារៈ ។ (ព. កា. ) អាចមជាពាក្យសមជាងអាចម៍ ចាស់ទុំសម្រេចថាត្រូវស្ដី ចំពោះបុគ្គលដែលគប្បី គោរពកោតក្រែងរអែងចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាចក្ដី» មានន័យដូចម្ដេច ?


អាចក្ដី


👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (ស. ស. ; ព. បុ. ) ពាក្យជាបុរិសសព្វនាមសម្រាប់បព្វជិតប្រើជាជំនួសឈ្មោះខ្លួន និយាយទៅរកគ្រហស្ថជាសាធារណជនជាជំនួសពាក្យថា “អាតា្ម” (ដោយសេចក្ដីថា “ជាអ្នកដឹងសេចក្ដីខុសត្រូវរាក់ជ្រៅបាន” ឬថា “ជាអ្នកអាចដឹងកិច្ចការក្នុងក្ដី គឺក្នុងវត្តអារាមបាន”)។
ឧទាហរណ៍៖ អាចក្ដីបួសបាន ១០ វស្សាហើយ ប៉ុន្តែអាចក្ដីមិនចេះទេស្នាទេ ចេះតែសូត្រធម៌ (សម័យសព្វថ្ងៃនេះមិនសូវប្រើ, ប្រើតែពាក្យ អាត្មា ជាធម្មតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាច» មានន័យដូចម្ដេច ?


អាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហ៊ាន; ប្រព្រឹត្តទៅបាន, ធ្វើបាន; មិនរួញរា, មិនរួញថយ; មិនញញើត; មិនទើសទាក់។
ឧទាហរណ៍៖ អាចទៅបាន, អាចធ្វើកើត, អាចថាបាន (ម. ព. ហាន និង អង់អាច ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងស្រូបកាបូន» មានន័យដូចម្ដេច ?


អាងស្រូបកាបូន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ដំណើរការ សកម្មភាព ឬយន្តការណាមួយដែលនាំឲ្យមានការស្រូបយកពិតៗនូវឧស្ម័នផ្ទះកញ្ចក់ ពីបរិយាកាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងស្រូប» មានន័យដូចម្ដេច ?


អាងស្រូប


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា​ ដំណើរការ សកម្មភាព ឬ យន្តការណាមួយដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់អាអេរ៉ូសូល ឬបុរេករនៃឧស្ម័នផ្ទះកញ្ចក់ ឬនែអាអេរ៉ូសូលទៅក្នុងបរិយាកាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងស៊ិបទិក» មានន័យដូចម្ដេច ?


អាងស៊ិបទិក


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ 
មានន័យថា អាងស្ដុកសំណល់បង្គន់អនាម័យបឋម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងបង្ខាំង» មានន័យដូចម្ដេច ?


អាងបង្ខាំង


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសភាពមួយនៃប្រព័ន្ធអាកាសធាតុ ក្រៅពីបរិយាកាស ដែលមានសមត្ថភាពស្ដុកទុក ប្រមូលផ្ដុំ ឬបញ្ចេញសារធាតុដែលពាក់ព័ន្ធ ដូចជា កាបូន ឧស្ម័នផ្ទះកញ្ចក់ប្រភេទណាមួយ ឬបុរេករប្រភេទណាមួយ។
ឧទាហរណ៍៖ មហាសមុទ្រ ដី និងព្រៃឈើ គឺជា អាងបង្ខាំង នៃសារធាតុនានាដែលមានជាអាទិ៍ កាបូន ។ អាង ( Pool) មានន័យសមមូលគ្នា នឹងអាងបង្ខាំង ។ ប៉ុន្តែជាទូទៅ អាង រួម បញ្ចូលទាំងបរិយាកាស ។ បរិមាណច្បាស់លាស់នៃសារធាតុពាក់ព័ន្ថនៅក្នុងអាងបង្ខាំងក្នុងពេលវេលា ជាក់លាក់ណាមួយហៅថា បង្ខាំង (Stock) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងទឹក» មានន័យដូចម្ដេច ?


អាងទឹក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតម្កល់ទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិតសម្រាប់ប្រើទៅតាមតម្រូវការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងទន្លេរង» មានន័យដូចម្ដេច ?


អាងទន្លេរង


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកមួយនៃអាងទន្លេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងទន្លេ» មានន័យដូចម្ដេច ?


អាងទន្លេ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ភូមិសាស្រ្ត ដែលកំណត់ដោយព្រំប្រទល់ទីជម្រាលនៃប្រព័ន្ធទឹកហូរ ដោយរាប់បញ្ចូលទាំងទឹកលើដី និងទឹកក្រោមដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាងខ្នាង» មានន័យដូចម្ដេច ?


អាងខ្នាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ស្ទើរ, រារែក, ហ៊ីងហ៊ាង; ទើសមុខទើសក្រោយ។
ឧទាហរណ៍៖ ចេះតែអាងខ្នាងរកធ្វើអ្វីមិនកើត ។

                      ប្រើជា គុ. ក៏បាន “ដែលស្ទាក់ស្ទើរ, រារែក”
ឧទាហរណ៍៖ ចិត្តអាងខ្នាង, សម្ដីអាងខ្នាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាង» មានន័យដូចម្ដេច ?


អាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង។
ឧទាហរណ៍៖ អាងមានចំណេះ, អាងច្បាប់; អាងសាក្សី, អាងចៅហ្វាយនាយ ។

                     អ្នកខ្លះប្រើពាក្យ អាង នេះជា ន. ក៏មាន។

ឧទាហរណ៍៖ ការណ៍នេះពិតណាស់ សឹងមានអាង, មានមាត្រាច្បាប់ជាអាង ។តាមការណ៍ពិត,អាង ជា កិ. សំអាង ជា ន. គួរប្រើថា ការណ៍នេះពិតណាស់ សឹងមានសំអាង,មានមាត្រាច្បាប់ជាសំអាង ដូច្នេះវិញទើបពេញជាត្រឹមត្រូវ ។

                      សំអាង ន. “ការអាង” និង សម្អាង ន. “គ្រឿងស្អិតស្អាង” ទាំងពីរពាក្យនេះ មានអត្ថន័យផ្សេងគ្នាគួរប្រយ័ត្នដែរ កុំសរសេរឲ្យដូចគ្នា ។ អួតអាង (មើលក្នុងពាក្យ អួត ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាងមាឌរាក់ (ប៉ុន្តែខ្ពស់ជាងផើង) មាត់រីកធំ បាតតូច សម្រាប់ដាក់ទឹក។
ឧទាហរណ៍៖ ទឹកមួយអាងខៀវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃ៌» មានន័យដូចម្ដេច ?


អាឃ៌


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មើលក្នុងពាក្យ អឃ៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃោសនា» មានន័យដូចម្ដេច ?


អាឃោសនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អឃោសន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃោសន» មានន័យដូចម្ដេច ?


អាឃោសន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អា “ទួទៅ, សាយសព្វ, សុសសព្វ” + ឃោសន “ដំណើរគឹកកង; សូរកងរំពង” ; សំ. អា + ឃោឞណ) ការប្រកាសសេចក្ដីឲ្យឮសាយសុស, ការស្រែកប្រកាសឮខ្លាំងៗ; សូរសព្ទគឹកកងឬកងរំពង (ប្រើជា អាឃោសនៈ ក៏បាន) ។ អាឃោសនការ ការប្រកាសដំណឹងផ្សាយឲ្យឮសុសសព្វ ។ អាឃោសនសព្ទ សូរគឹកកង, សូរសព្ទកងរំពង, សូរឮខ្លាំងៗ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត––» មានន័យដូចម្ដេច ?


អាឃាត––


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាឃាត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​វិមុត្ត» មានន័យដូចម្ដេច ?


អាឃាត​វិមុត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​រួច​ស្រឡះ​ចាក​គំនុំ​ហើយ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​វត្ថុ» មានន័យដូចម្ដេច ?


អាឃាត​វត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ដែល​នាំ​ឲ្យ​កើត​អាឃាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​មូល» មានន័យដូចម្ដេច ?


អាឃាត​មូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មូល​ហេតុ​នៃ​អាឃាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​ពន្ធ ឬ –ព័ន្ធ» មានន័យដូចម្ដេច ?


អាឃាត​ពន្ធ ឬ –ព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង​គំនុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​បុគ្គល» មានន័យដូចម្ដេច ?


អាឃាត​បុគ្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​ដែល​មាន​គំនុំ​នឹង​គ្នា; បុគ្គល​អ្នក​បៀតបៀន​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត​ការណ៍ ឬ –ហេតុ ការណ៍​ឬ​ហេតុ» មានន័យដូចម្ដេច ?


អាឃាត​ការណ៍ ឬ –ហេតុ ការណ៍​ឬ​ហេតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ដំណើរ) ដែល​នាំ​ឲ្យ​មាន​គំនុំ​ ឬ​ឲ្យ​មាន​ការ​បៀតបៀន​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាតន៍» មានន័យដូចម្ដេច ?


អាឃាតន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. អាឃាតនៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាតនៈ» មានន័យដូចម្ដេច ?


អាឃាតនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាឃាតន ) ការពិឃាត ។ ទីសម្រាប់ពិឃាត ( ហៅ អាឃាតនដ្ឋាន ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាឃាត» មានន័យដូចម្ដេច ?


អាឃាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការបៀតបៀន; អាក្រោធន៍; សេចក្ដីក្រោធខ្លាំង; គំនុំ។
ឧទាហរណ៍៖ មានអាឃាតនឹងគ្នា មានគំនុំនឹងគ្នា ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ––ឃាតៈ, ដូចជា អាឃាតការណ៍ ឬ ––ហេតុ ការណ៍ឬហេតុ (ដំណើរ) ដែលនាំឲ្យមានគំនុំឬឲ្យមានការបៀតបៀនគ្នា ។ អាឃាតបុគ្គល បុគ្គលដែលមានគំនុំនឹងគ្នា; បុគ្គលអ្នកបៀតបៀនគ្នា ។ អាឃាតពន្ធ ឬ ––ព័ន្ធ (––ពន់ ឬ ព័ន) ការចងគំនុំ ។ អាឃាតមូល មូលហេតុនៃអាឃាត ។ អាឃាតវត្ថុ វត្ថុដែលនាំឲ្យកើតអាឃាត ។ អាឃាតវិមុត្ត អ្នកដែលរួចស្រឡះចាកគំនុំហើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគ្រីឌីនលឿងទុំ» មានន័យដូចម្ដេច ?


អាគ្រីឌីនលឿងទុំ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល័ខដែលចូលចិត្ដអាស៊ីតនុយកេ្លអ៊ិច។ កុំផ្លិចនៃអាស៊ីត នុយកេ្លអ៊ិច និងល័ខដែលមានចំណាំងពន្លឺអាចមើលឃើញលឿងទុំជាមួយ ARN និងពណ៌បៃតង ជាមួយ ADN ពេលដែលសងេ្កតក្នុងមីក្រូទស្សនចំណាំងពន្លឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគ្នេយ៍» មានន័យដូចម្ដេច ?


អាគ្នេយ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទិសដែលអគ្និទេពគ្រប់គ្រង គឺទិសតូចជាចន្លោះនៃទិសបូព៌និងទិសទក្សិណ។
ឧទាហរណ៍៖ ទិសអាគ្នេយ៍ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អាគ្នេយ ; បា. ប្រើជា អាគនេយ្យ ) ដែលទាក់ទងដោយអគ្និ, ដែលជារបស់អគ្និទេព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគុយ» មានន័យដូចម្ដេច ?


អាគុយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល secondary cell ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគារិយ» មានន័យដូចម្ដេច ?


អាគារិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាគារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគារិក» មានន័យដូចម្ដេច ?


អាគារិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដូចគ្នានឹង អាគារិយ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគារ» មានន័យដូចម្ដេច ?


អាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) អ្នកដែលមានផ្ទះ ឬអ្នកដែលមានប្រយោជន៍ដោយផ្ទះសំបែង (គ្រហស្ថ) ។ ព. ផ្ទ. អនាគារ, អនាគារិយ, បព្វជិត ។ សំ. អាគារ ប្រែត្រឹមតែថា “ផ្ទះ” ដូចជា អគារ ដែរក៏មាន ។ អាគារធម៌ ឬ អាគារិយ– ធម៌សម្រាប់គ្រហស្ថ (ព. ផ្ទ. អនាគារធម៌ ឬ អនាគារិយធម៌) ។ អាគារវិន័យ ឬ អាគារិយ— វិន័យសម្រាប់គ្រហស្ថ, ច្បាប់គ្រហស្ថ (ព. ផ្ទ. អនាគារវិន័យ ឬ អនាគារិយវិន័យ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគម» មានន័យដូចម្ដេច ?


អាគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្តីដឹង, ការចេះដឹង; គម្ពីរ, សាស្រ្តឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន ។ ព. វ. អក្សរដែលចុះថែមមក, សម្រាប់បាលីភាសា, ដូចជា ចតុ + អរិយសច្ច ចុះ រ ថែមមកជា ចតុរ ហើយធ្វើ អ ជា អា > ចតុរារិយសច្ច “អរិយសច្ចបួន” ; អក្សរ រ ដែលចុះថែមហៅថា រ–អាគម ។ ខ្មែរច្រើនហៅចំពោះតែមន្តគាថាសម្រាប់សូត្រសែកឬស្ដោះផ្លុំថា អាគម “របៀន”
ឧទាហរណ៍៖ ចេះអាគម, សូត្រអាគម, មន្តអាគម ។

                      អាគមអាស្រ័យ ការអាស្រ័យដោមន្តអាគម; មន្តអាគមរាយរង។
ឧទាហរណ៍៖ ចេះអាគមអាស្រ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក—» មានន័យដូចម្ដេច ?


អាគន្តុក—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​វត្ត» មានន័យដូចម្ដេច ?


អាគន្តុក​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ត​ដែល​ភិក្ខុ​សាមណេរ​អ្នក​នៅ​ក្នុង​អាវាស​ត្រូវ​ធ្វើ​ចំពោះ​ភិក្ខុ​សាមណេរ​ជា​អាគន្តុកៈ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​ភិក្ខុ» មានន័យដូចម្ដេច ?


អាគន្តុក​ភិក្ខុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិក្ខុ​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​ភត្ត» មានន័យដូចម្ដេច ?


អាគន្តុក​ភត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភត្ត​ដែល​ទាយក​ប្រគេន​ចំពោះ​បព្វជិត​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​ប័ដ» មានន័យដូចម្ដេច ?


អាគន្តុក​ប័ដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ថែម​ថ្មី គឺ​សំពត់​ដែល​គេ​ដាក់​ឬ​ដេរ​ថែម​កុំ​ឲ្យ​ខ្វះ​មិន​ពេញ​ខ្នាត
ឧទាហរណ៍៖ កាល​បើ​ភិក្ខុ​ដេរ​ចីវរ ខ្វះ​សាច់​សំពត់​ត្រូវ​យក​អាគន្តុក​ប័ដ​ផ្សំ (ព. វិ. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​ទាន» មានន័យដូចម្ដេច ?


អាគន្តុក​ទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាន​ដែល​គេ​ឲ្យ​ដល់​អាគន្តុកៈ ។ ទាន​ដែល​ទាយក​ប្រគេន​ដល់​បព្វជិត​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក​ជន» មានន័យដូចម្ដេច ?


អាគន្តុក​ជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុកៈ» មានន័យដូចម្ដេច ?


អាគន្តុកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុកា» មានន័យដូចម្ដេច ?


អាគន្តុកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ» មានន័យដូចម្ដេច ?


អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទទួល​រាក់​ទាក់​ចំពោះ​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុក» មានន័យដូចម្ដេច ?


អាគន្តុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —ក) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក។
ឧទាហរណ៍៖ មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ។ វេវ. អាគន្តុ ។

                       អាគន្តុកជន ជនជាអាគន្តុកៈ ។ អាគន្តុកទាន ទានដែលគេឲ្យដល់អាគន្តុកៈ ។ ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ ។ អាគន្តុកប័ដ សំពត់ថែមថ្មី គឺសំពត់ដែលគេដាក់ឬដេរថែមកុំឲ្យខ្វះមិនពេញខ្នាត។
ឧទាហរណ៍៖ កាលបើភិក្ខុដេរចីវរ ខ្វះសាច់សំពត់ត្រូវយកអាគន្តុកប័ដផ្សំ (ព. វិ. ពុ. ) ។ អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ ការទទួលរាក់ទាក់ចំពោះអាគន្តុកៈ ។ អាគន្តុកភត្ត ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ ។ អាគន្តុកភិក្ខុ ភិក្ខុជាអាគន្តុកៈ ។ អាគន្តុកវត្ត វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគន្តុ» មានន័យដូចម្ដេច ?


អាគន្តុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក ។ វេវ. អាគន្តុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគតសញ្ញា» មានន័យដូចម្ដេច ?


អាគតសញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស. ) សញ្ញាប្រាប់សេចក្ដីថា មកពី មានរូបសណ្ឋានជាធ្នូ (<) នេះ, សម្រាប់ប្រើប្រាប់សេចក្ដីឲ្យដឹងថា សព្ទនេះមានប្រភពមកពីសព្ទនោះ, ដូចជា ទស្សនាការ < ទស្សន + អាការ (ទស្សនាការ មកពី ទស្សន និង អាការ) ជាដើម, ជាគូគ្នានឹង គតសសញ្ញា (>) នេះដែលត្រូវប្រើជា ទស្សន + អាការ > ទស្សនាការ (ទស្សន និង អាការ ទៅជា ទស្សនាការ) ។ ល ។ (ម. ព. កាកបាទសញ្ញា ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អាគតដ្ឋាន» មានន័យដូចម្ដេច ?


អាគតដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាគតស្ថាន) ទីដែលមក គឺទីដែលស្រង់ឬចម្លងយកមក, ទីដើម; ដំណើរសេចក្ដីឬរឿង, ពាក្យដែលមានគោលចារឹក។
ឧទាហរណ៍៖ រឿងនិទាននេះមានអាគតដ្ឋានពុំប្រាកដ; គម្ពីរអ្វីជាអាគតដ្ឋាននៃធម៌នេះ ?

                     ដើមកំណើត ឬកន្លែងដើម ទំនិញ ឬវត្ថុដែលមកពីទីណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖