Posted on Leave a comment

តើពាក្យ «អាចម៍ច្រមុះ» មានន័យដូចម្ដេច ?

អាចម៍ច្រមុះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបោរឬមន្ទិលដែលខះកកនៅក្នុងរន្ធច្រមុះ ( ព. គ. ហៅ មន្ទិលច្រមុះ ; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលច្រមុះ ឬ មន្ទិលច្រមុះ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឃានមលៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍គោ» មានន័យដូចម្ដេច ?

អាចម៍គោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះកង្កែបមួយប្រភេទ មាឌតូច ច្រើននៅអាស្រ័យក្នុងកំពាយអាចម៍គោ។
ឧទាហរណ៍៖ កង្កែបអាចម៍គោ ( ពាក្យក្រាបទូលក្សត្រិយ៍ថា កង្កែបមូលគោ ) ។ ព. ទ. បុ. កង្កែបអាចម៍គោលោត ខាំពស់វែក អ្នកឥតអំណាចឬខ្សោយអំណាចហ៊ានប្រទូស្តទៅរកអ្នកមានអំណាច ។

                      ឈ្មោះកំពោងមួយប្រភេទ នៅអាស្រ័យក្នុងកំពាយអាចម៍គោ។
ឧទាហរណ៍៖ កំពោងអាចម៍គោ ( ពាក្យក្រាបទូលក្សត្រិយ៍ថា កំពោងមូលគោ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍ក្រពើ» មានន័យដូចម្ដេច ?

អាចម៍ក្រពើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ. ) ដែលក្ដាំងសោះកក្រោះឥតជីជាតិ ( ចំពោះតែដី )។
ឧទាហរណ៍៖ ដីអាចម៍ក្រពើ ។

                     ដែលសោះអស់ជាតិដើម ហើយក្ដាំងខះជាដុំៗផុយៗ ( ចំពោះតែវត្ថុល្អិតផង់ )។
ឧទាហរណ៍៖ ស៊ីម៉ងត៍អាចម៍ក្រពើ ឬ ស៊ីម៉ងត៍ឡើងអាចម៍ក្រពើ ( ស៊ីម៉ងត៍ដែលសោះប្រើការពុំកើត; ពាក្យក្រាបទូលក្សត្រិយ៍ថា —មូលក្រពើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍ក្រចក» មានន័យដូចម្ដេច ?

អាចម៍ក្រចក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលឬក្អែលដែលនៅជាប់នឹងក្រចក ត្រង់ខាងចុងម្រាម ( ព. គ. ហៅ ក្អែលក្រចក ឬ មន្ទិលក្រចក; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលក្រចក ឬ មន្ទិលក្រចក ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍កុក» មានន័យដូចម្ដេច ?

អាចម៍កុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះត្រីចង្វាមានស្រកាមួយប្រភេទ សម្បុរ-ស ( ស្រដៀងនឹងអាចម៍កុក )។
ឧទាហរណ៍៖ ត្រីអាចម៍កុក ឬ ចង្វាអាចម៍កុក ( ពាក្យក្រាបទូលក្សត្រិយ៍ថា ចង្វាមូលកុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍កន្លង់» មានន័យដូចម្ដេច ?

អាចម៍កន្លង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ. ) កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្តារ (ដោយដែកកណ្ដារ) ជាដើម ស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ឬ កម្ទេចដែកខួង ជាដើម) ។ ស្លឹកចេកទុំជាដើម ដែលញាត់បុកក្នុងប្រហោងកាំភ្លើងធំឲ្យណែនរំសេវ។
ឧទាហរណ៍៖ បុកអាចម៍កន្លង់ឲ្យណែនល្អ ទើបបាញ់ឮខ្លាំង ( ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ) ។

                     ព. កា. ប្រើ អាចម៍ ថា មូល វិញ ។
ឧទាហរណ៍៖ រីពាក្យណាៗ ខាងដើមមានថា អាចម៍ៗនេះផ្សំ ត្រូវស្ដីថាមូល ខាងដើមទើបសម នឹងក្សត្រិយ៍ឧត្តម ដែលត្រូវកោតក្រែង ។ ពាក្យមូលកន្លង់ ជាវាចាផ្ចង់ ដោយក្ដីរអែង គោរពមហាក្សត្រិយ៍ ជាព្រះគម្ដែង ចាស់បូរាណតែង- តែស្ដីយ៉ាងហ្នឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៍» មានន័យដូចម្ដេច ?

អាចម៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចម) អាហារចាស់, អាហារចាស់ដែលបន្ទោចេញមកតាមវច្ចមគ្គ (ឧច្ចារៈ , លាមក)។
ឧទាហរណ៍៖ អាចម៍មនុស្ស, អាចម៍សត្វ (ព. សា. ; ព. ខ្ព. ហៅ ឧច្ចារៈ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះករីសៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៌ដែក, ដើមឈើខ្មៅ» មានន័យដូចម្ដេច ?

អាចម៌ដែក, ដើមឈើខ្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៨-៣៥ ម ដុះក្នុងព្រៃធំ ឬក្នុងព្រៃស្ទើរក្រាស់នៃទ្វីបអាស៊ីក្តៅ។ ឈើពណ៌សមានឆូតខ្មៅៗជាឈើមានតម្លៃសម្រាប់ធ្វើវត្ថុលំអ។ មែកដុតធ្វើអុសឆេះល្អ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៌ឆ្ពឹស» មានន័យដូចម្ដេច ?

អាចម៌ឆ្ពឹស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានផ្កាធុំក្លិនស្អុយខ្មោះក្នុងវេលាល្ងាច ច្រើនដុះក្នុងដីភូមិ ។
ឧទាហរណ៍៖ ធុំស្អុយផ្កាអាចម៍ឆ្ពឹស (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលឆ្ពឹស) ។

                       ឈ្មោះស្មៅតូចម្យ៉ាងស្ទើរគ្មានដើម មានមើមរាងមូលឬទ្រវែងវិជ្ឈមាត្រប្រហែល២ស.ម ដុះលើដីសើមៗនៃអាស៊ីក្តៅ។ តាមក្បួនឳសថបុរាណខ្មែរ គេប្រើមើមតូចៗ ធ្វើថ្នាំបំពោកលើកន្លែងពស់ចិក។ គេជឿថាមើមនេះអាចជញ្ជក់ពិសចេញ។ មើមធំៗអាចផ្សំធ្វើថ្នាំក្អក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម៌កណ្តុរ, ផ្ទល់» មានន័យដូចម្ដេច ?

អាចម៌កណ្តុរ, ផ្ទល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១២-៥០ ម ដុះក្នុងព្រៃល្បោះមាត់ទឹក ឬក្នុងព្រៃរមាននៃប្រទេសខ្មែរ គ្មានដុះនៅប្រទេសដទៃឡើយ គេប្រទះឃើញដើមនេះដុះច្រើននៅខេត្តក្រចេះ។ ដើមស​ម្រាប់ធ្វើប្រដាប់លេង និងធ្វើសំណាក។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចមនៈ» មានន័យដូចម្ដេច ?

អាចមនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាចមន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចមន» មានន័យដូចម្ដេច ?

អាចមន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាចមន) ការលាងជម្រះ ( មាត់ជាដើម ) ឲ្យជ្រះមន្ទិល។
ឧទាហរណ៍៖ ធ្វើអាចមនៈ ។

                     អាចមនកិច្ច កិច្ចលាងជម្រះឲ្យជ្រះមន្ទិល (នៃមាត់ជាដើម)។
ឧទាហរណ៍៖ ធ្វើអាចមនកិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចម» មានន័យដូចម្ដេច ?

អាចម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការលាងជម្រះឲ្យស្អាត, ឲ្យជ្រះមន្ទិលកខ្វក់។
ឧទាហរណ៍៖ ទឹកអាចម ទឹកសម្រាប់លាងជម្រះឧច្ចារៈ ( ខ្មែរហៅ ទឹកមូត្រ ផងក៏មាន ) ។

                      ឧច្ចារៈ (អាចម៍)។
ឧទាហរណ៍៖ បន្ទោអាចម បន្ទោឧច្ចារៈ ។ (ព. កា. ) អាចមជាពាក្យសមជាងអាចម៍ ចាស់ទុំសម្រេចថាត្រូវស្ដី ចំពោះបុគ្គលដែលគប្បី គោរពកោតក្រែងរអែងចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាចក្ដី» មានន័យដូចម្ដេច ?

អាចក្ដី

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា (ស. ស. ; ព. បុ. ) ពាក្យជាបុរិសសព្វនាមសម្រាប់បព្វជិតប្រើជាជំនួសឈ្មោះខ្លួន និយាយទៅរកគ្រហស្ថជាសាធារណជនជាជំនួសពាក្យថា “អាតា្ម” (ដោយសេចក្ដីថា “ជាអ្នកដឹងសេចក្ដីខុសត្រូវរាក់ជ្រៅបាន” ឬថា “ជាអ្នកអាចដឹងកិច្ចការក្នុងក្ដី គឺក្នុងវត្តអារាមបាន”)។
ឧទាហរណ៍៖ អាចក្ដីបួសបាន ១០ វស្សាហើយ ប៉ុន្តែអាចក្ដីមិនចេះទេស្នាទេ ចេះតែសូត្រធម៌ (សម័យសព្វថ្ងៃនេះមិនសូវប្រើ, ប្រើតែពាក្យ អាត្មា ជាធម្មតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាច» មានន័យដូចម្ដេច ?

អាច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហ៊ាន; ប្រព្រឹត្តទៅបាន, ធ្វើបាន; មិនរួញរា, មិនរួញថយ; មិនញញើត; មិនទើសទាក់។
ឧទាហរណ៍៖ អាចទៅបាន, អាចធ្វើកើត, អាចថាបាន (ម. ព. ហាន និង អង់អាច ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងស្រូបកាបូន» មានន័យដូចម្ដេច ?

អាងស្រូបកាបូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ដំណើរការ សកម្មភាព ឬយន្តការណាមួយដែលនាំឲ្យមានការស្រូបយកពិតៗនូវឧស្ម័នផ្ទះកញ្ចក់ ពីបរិយាកាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងស្រូប» មានន័យដូចម្ដេច ?

អាងស្រូប

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា​ ដំណើរការ សកម្មភាព ឬ យន្តការណាមួយដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់អាអេរ៉ូសូល ឬបុរេករនៃឧស្ម័នផ្ទះកញ្ចក់ ឬនែអាអេរ៉ូសូលទៅក្នុងបរិយាកាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងស៊ិបទិក» មានន័យដូចម្ដេច ?

អាងស៊ិបទិក

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ 
មានន័យថា អាងស្ដុកសំណល់បង្គន់អនាម័យបឋម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងបង្ខាំង» មានន័យដូចម្ដេច ?

អាងបង្ខាំង

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សមាសភាពមួយនៃប្រព័ន្ធអាកាសធាតុ ក្រៅពីបរិយាកាស ដែលមានសមត្ថភាពស្ដុកទុក ប្រមូលផ្ដុំ ឬបញ្ចេញសារធាតុដែលពាក់ព័ន្ធ ដូចជា កាបូន ឧស្ម័នផ្ទះកញ្ចក់ប្រភេទណាមួយ ឬបុរេករប្រភេទណាមួយ។
ឧទាហរណ៍៖ មហាសមុទ្រ ដី និងព្រៃឈើ គឺជា អាងបង្ខាំង នៃសារធាតុនានាដែលមានជាអាទិ៍ កាបូន ។ អាង ( Pool) មានន័យសមមូលគ្នា នឹងអាងបង្ខាំង ។ ប៉ុន្តែជាទូទៅ អាង រួម បញ្ចូលទាំងបរិយាកាស ។ បរិមាណច្បាស់លាស់នៃសារធាតុពាក់ព័ន្ថនៅក្នុងអាងបង្ខាំងក្នុងពេលវេលា ជាក់លាក់ណាមួយហៅថា បង្ខាំង (Stock) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងទឹក» មានន័យដូចម្ដេច ?

អាងទឹក

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតម្កល់ទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិតសម្រាប់ប្រើទៅតាមតម្រូវការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងទន្លេរង» មានន័យដូចម្ដេច ?

អាងទន្លេរង

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្នែកមួយនៃអាងទន្លេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងទន្លេ» មានន័យដូចម្ដេច ?

អាងទន្លេ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់ភូមិសាស្រ្ត ដែលកំណត់ដោយព្រំប្រទល់ទីជម្រាលនៃប្រព័ន្ធទឹកហូរ ដោយរាប់បញ្ចូលទាំងទឹកលើដី និងទឹកក្រោមដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាងខ្នាង» មានន័យដូចម្ដេច ?

អាងខ្នាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ស្ទើរ, រារែក, ហ៊ីងហ៊ាង; ទើសមុខទើសក្រោយ។
ឧទាហរណ៍៖ ចេះតែអាងខ្នាងរកធ្វើអ្វីមិនកើត ។

                      ប្រើជា គុ. ក៏បាន “ដែលស្ទាក់ស្ទើរ, រារែក”
ឧទាហរណ៍៖ ចិត្តអាងខ្នាង, សម្ដីអាងខ្នាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាង» មានន័យដូចម្ដេច ?

អាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង។
ឧទាហរណ៍៖ អាងមានចំណេះ, អាងច្បាប់; អាងសាក្សី, អាងចៅហ្វាយនាយ ។

                     អ្នកខ្លះប្រើពាក្យ អាង នេះជា ន. ក៏មាន។

ឧទាហរណ៍៖ ការណ៍នេះពិតណាស់ សឹងមានអាង, មានមាត្រាច្បាប់ជាអាង ។តាមការណ៍ពិត,អាង ជា កិ. សំអាង ជា ន. គួរប្រើថា ការណ៍នេះពិតណាស់ សឹងមានសំអាង,មានមាត្រាច្បាប់ជាសំអាង ដូច្នេះវិញទើបពេញជាត្រឹមត្រូវ ។

                      សំអាង ន. “ការអាង” និង សម្អាង ន. “គ្រឿងស្អិតស្អាង” ទាំងពីរពាក្យនេះ មានអត្ថន័យផ្សេងគ្នាគួរប្រយ័ត្នដែរ កុំសរសេរឲ្យដូចគ្នា ។ អួតអាង (មើលក្នុងពាក្យ អួត ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាងមាឌរាក់ (ប៉ុន្តែខ្ពស់ជាងផើង) មាត់រីកធំ បាតតូច សម្រាប់ដាក់ទឹក។
ឧទាហរណ៍៖ ទឹកមួយអាងខៀវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃ៌» មានន័យដូចម្ដេច ?

អាឃ៌

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មើលក្នុងពាក្យ អឃ៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃោសនា» មានន័យដូចម្ដេច ?

អាឃោសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អឃោសន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃោសន» មានន័យដូចម្ដេច ?

អាឃោសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អា “ទួទៅ, សាយសព្វ, សុសសព្វ” + ឃោសន “ដំណើរគឹកកង; សូរកងរំពង” ; សំ. អា + ឃោឞណ) ការប្រកាសសេចក្ដីឲ្យឮសាយសុស, ការស្រែកប្រកាសឮខ្លាំងៗ; សូរសព្ទគឹកកងឬកងរំពង (ប្រើជា អាឃោសនៈ ក៏បាន) ។ អាឃោសនការ ការប្រកាសដំណឹងផ្សាយឲ្យឮសុសសព្វ ។ អាឃោសនសព្ទ សូរគឹកកង, សូរសព្ទកងរំពង, សូរឮខ្លាំងៗ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត––» មានន័យដូចម្ដេច ?

អាឃាត––

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាឃាត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​វិមុត្ត» មានន័យដូចម្ដេច ?

អាឃាត​វិមុត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​រួច​ស្រឡះ​ចាក​គំនុំ​ហើយ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​វត្ថុ» មានន័យដូចម្ដេច ?

អាឃាត​វត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ដែល​នាំ​ឲ្យ​កើត​អាឃាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​មូល» មានន័យដូចម្ដេច ?

អាឃាត​មូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មូល​ហេតុ​នៃ​អាឃាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​ពន្ធ ឬ –ព័ន្ធ» មានន័យដូចម្ដេច ?

អាឃាត​ពន្ធ ឬ –ព័ន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចង​គំនុំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​បុគ្គល» មានន័យដូចម្ដេច ?

អាឃាត​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​ដែល​មាន​គំនុំ​នឹង​គ្នា; បុគ្គល​អ្នក​បៀតបៀន​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត​ការណ៍ ឬ –ហេតុ ការណ៍​ឬ​ហេតុ» មានន័យដូចម្ដេច ?

អាឃាត​ការណ៍ ឬ –ហេតុ ការណ៍​ឬ​ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ដំណើរ) ដែល​នាំ​ឲ្យ​មាន​គំនុំ​ ឬ​ឲ្យ​មាន​ការ​បៀតបៀន​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាតន៍» មានន័យដូចម្ដេច ?

អាឃាតន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. អាឃាតនៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាតនៈ» មានន័យដូចម្ដេច ?

អាឃាតនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាឃាតន ) ការពិឃាត ។ ទីសម្រាប់ពិឃាត ( ហៅ អាឃាតនដ្ឋាន ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាឃាត» មានន័យដូចម្ដេច ?

អាឃាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការបៀតបៀន; អាក្រោធន៍; សេចក្ដីក្រោធខ្លាំង; គំនុំ។
ឧទាហរណ៍៖ មានអាឃាតនឹងគ្នា មានគំនុំនឹងគ្នា ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ––ឃាតៈ, ដូចជា អាឃាតការណ៍ ឬ ––ហេតុ ការណ៍ឬហេតុ (ដំណើរ) ដែលនាំឲ្យមានគំនុំឬឲ្យមានការបៀតបៀនគ្នា ។ អាឃាតបុគ្គល បុគ្គលដែលមានគំនុំនឹងគ្នា; បុគ្គលអ្នកបៀតបៀនគ្នា ។ អាឃាតពន្ធ ឬ ––ព័ន្ធ (––ពន់ ឬ ព័ន) ការចងគំនុំ ។ អាឃាតមូល មូលហេតុនៃអាឃាត ។ អាឃាតវត្ថុ វត្ថុដែលនាំឲ្យកើតអាឃាត ។ អាឃាតវិមុត្ត អ្នកដែលរួចស្រឡះចាកគំនុំហើយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគ្រីឌីនលឿងទុំ» មានន័យដូចម្ដេច ?

អាគ្រីឌីនលឿងទុំ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល័ខដែលចូលចិត្ដអាស៊ីតនុយកេ្លអ៊ិច។ កុំផ្លិចនៃអាស៊ីត នុយកេ្លអ៊ិច និងល័ខដែលមានចំណាំងពន្លឺអាចមើលឃើញលឿងទុំជាមួយ ARN និងពណ៌បៃតង ជាមួយ ADN ពេលដែលសងេ្កតក្នុងមីក្រូទស្សនចំណាំងពន្លឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគ្នេយ៍» មានន័យដូចម្ដេច ?

អាគ្នេយ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទិសដែលអគ្និទេពគ្រប់គ្រង គឺទិសតូចជាចន្លោះនៃទិសបូព៌និងទិសទក្សិណ។
ឧទាហរណ៍៖ ទិសអាគ្នេយ៍ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អាគ្នេយ ; បា. ប្រើជា អាគនេយ្យ ) ដែលទាក់ទងដោយអគ្និ, ដែលជារបស់អគ្និទេព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគុយ» មានន័យដូចម្ដេច ?

អាគុយ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល secondary cell ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគារិយ» មានន័យដូចម្ដេច ?

អាគារិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាគារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគារិក» មានន័យដូចម្ដេច ?

អាគារិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដូចគ្នានឹង អាគារិយ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគារ» មានន័យដូចម្ដេច ?

អាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) អ្នកដែលមានផ្ទះ ឬអ្នកដែលមានប្រយោជន៍ដោយផ្ទះសំបែង (គ្រហស្ថ) ។ ព. ផ្ទ. អនាគារ, អនាគារិយ, បព្វជិត ។ សំ. អាគារ ប្រែត្រឹមតែថា “ផ្ទះ” ដូចជា អគារ ដែរក៏មាន ។ អាគារធម៌ ឬ អាគារិយ– ធម៌សម្រាប់គ្រហស្ថ (ព. ផ្ទ. អនាគារធម៌ ឬ អនាគារិយធម៌) ។ អាគារវិន័យ ឬ អាគារិយ— វិន័យសម្រាប់គ្រហស្ថ, ច្បាប់គ្រហស្ថ (ព. ផ្ទ. អនាគារវិន័យ ឬ អនាគារិយវិន័យ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគម» មានន័យដូចម្ដេច ?

អាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ការមក, ដំណើរមកដល់; ការរៀនសូត្រ; សេចក្តីដឹង, ការចេះដឹង; គម្ពីរ, សាស្រ្តឬសាស្ត្រា, ពុទ្ធមន្ត; គាថាដែលរៀនចេះចាំតៗគ្នាមក; របៀន ។ ព. វ. អក្សរដែលចុះថែមមក, សម្រាប់បាលីភាសា, ដូចជា ចតុ + អរិយសច្ច ចុះ រ ថែមមកជា ចតុរ ហើយធ្វើ អ ជា អា > ចតុរារិយសច្ច “អរិយសច្ចបួន” ; អក្សរ រ ដែលចុះថែមហៅថា រ–អាគម ។ ខ្មែរច្រើនហៅចំពោះតែមន្តគាថាសម្រាប់សូត្រសែកឬស្ដោះផ្លុំថា អាគម “របៀន”
ឧទាហរណ៍៖ ចេះអាគម, សូត្រអាគម, មន្តអាគម ។

                      អាគមអាស្រ័យ ការអាស្រ័យដោមន្តអាគម; មន្តអាគមរាយរង។
ឧទាហរណ៍៖ ចេះអាគមអាស្រ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក—» មានន័យដូចម្ដេច ?

អាគន្តុក—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​វត្ត» មានន័យដូចម្ដេច ?

អាគន្តុក​វត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ត​ដែល​ភិក្ខុ​សាមណេរ​អ្នក​នៅ​ក្នុង​អាវាស​ត្រូវ​ធ្វើ​ចំពោះ​ភិក្ខុ​សាមណេរ​ជា​អាគន្តុកៈ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​ភិក្ខុ» មានន័យដូចម្ដេច ?

អាគន្តុក​ភិក្ខុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភិក្ខុ​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​ភត្ត» មានន័យដូចម្ដេច ?

អាគន្តុក​ភត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភត្ត​ដែល​ទាយក​ប្រគេន​ចំពោះ​បព្វជិត​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​ប័ដ» មានន័យដូចម្ដេច ?

អាគន្តុក​ប័ដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​ថែម​ថ្មី គឺ​សំពត់​ដែល​គេ​ដាក់​ឬ​ដេរ​ថែម​កុំ​ឲ្យ​ខ្វះ​មិន​ពេញ​ខ្នាត
ឧទាហរណ៍៖ កាល​បើ​ភិក្ខុ​ដេរ​ចីវរ ខ្វះ​សាច់​សំពត់​ត្រូវ​យក​អាគន្តុក​ប័ដ​ផ្សំ (ព. វិ. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​ទាន» មានន័យដូចម្ដេច ?

អាគន្តុក​ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាន​ដែល​គេ​ឲ្យ​ដល់​អាគន្តុកៈ ។ ទាន​ដែល​ទាយក​ប្រគេន​ដល់​បព្វជិត​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក​ជន» មានន័យដូចម្ដេច ?

អាគន្តុក​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​ជា​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុកៈ» មានន័យដូចម្ដេច ?

អាគន្តុកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុកា» មានន័យដូចម្ដេច ?

អាគន្តុកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. អាគន្តុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ» មានន័យដូចម្ដេច ?

អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទទួល​រាក់​ទាក់​ចំពោះ​អាគន្តុកៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុក» មានន័យដូចម្ដេច ?

អាគន្តុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —ក) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក។
ឧទាហរណ៍៖ មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ។ វេវ. អាគន្តុ ។

                       អាគន្តុកជន ជនជាអាគន្តុកៈ ។ អាគន្តុកទាន ទានដែលគេឲ្យដល់អាគន្តុកៈ ។ ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ ។ អាគន្តុកប័ដ សំពត់ថែមថ្មី គឺសំពត់ដែលគេដាក់ឬដេរថែមកុំឲ្យខ្វះមិនពេញខ្នាត។
ឧទាហរណ៍៖ កាលបើភិក្ខុដេរចីវរ ខ្វះសាច់សំពត់ត្រូវយកអាគន្តុកប័ដផ្សំ (ព. វិ. ពុ. ) ។ អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ ការទទួលរាក់ទាក់ចំពោះអាគន្តុកៈ ។ អាគន្តុកភត្ត ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ ។ អាគន្តុកភិក្ខុ ភិក្ខុជាអាគន្តុកៈ ។ អាគន្តុកវត្ត វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគន្តុ» មានន័យដូចម្ដេច ?

អាគន្តុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក ។ វេវ. អាគន្តុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគតសញ្ញា» មានន័យដូចម្ដេច ?

អាគតសញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ស. ) សញ្ញាប្រាប់សេចក្ដីថា មកពី មានរូបសណ្ឋានជាធ្នូ (<) នេះ, សម្រាប់ប្រើប្រាប់សេចក្ដីឲ្យដឹងថា សព្ទនេះមានប្រភពមកពីសព្ទនោះ, ដូចជា ទស្សនាការ < ទស្សន + អាការ (ទស្សនាការ មកពី ទស្សន និង អាការ) ជាដើម, ជាគូគ្នានឹង គតសសញ្ញា (>) នេះដែលត្រូវប្រើជា ទស្សន + អាការ > ទស្សនាការ (ទស្សន និង អាការ ទៅជា ទស្សនាការ) ។ ល ។ (ម. ព. កាកបាទសញ្ញា ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគតដ្ឋាន» មានន័យដូចម្ដេច ?

អាគតដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាគតស្ថាន) ទីដែលមក គឺទីដែលស្រង់ឬចម្លងយកមក, ទីដើម; ដំណើរសេចក្ដីឬរឿង, ពាក្យដែលមានគោលចារឹក។
ឧទាហរណ៍៖ រឿងនិទាននេះមានអាគតដ្ឋានពុំប្រាកដ; គម្ពីរអ្វីជាអាគតដ្ឋាននៃធម៌នេះ ?

                     ដើមកំណើត ឬកន្លែងដើម ទំនិញ ឬវត្ថុដែលមកពីទីណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាគណនា» មានន័យដូចម្ដេច ?

អាគណនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តារាងរាយរាប់យ៉ាងពិស្តារ ពីចំណែកសំណង់ណាមួយត្រូវសាងសង់ ដោយមានប៉ាន់តម្លៃនៃសម្ភារៈ ដែលត្រូវយកមកប្រើការផងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាខ្យាត» មានន័យដូចម្ដេច ?

អាខ្យាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រភេទមួយនៃវេយ្យាករណ៍ភាសាសំស្រ្កឹតនិងបាលី និយាយអំពីកិរិយាសព្ទផ្សេងៗ
ឧទាហរណ៍៖ មូលអាខ្យាត; លុះរៀនតទ្ធិតចប់សព្វគ្រប់ហើយ ត្រូវរៀនអាខ្យាតតទៅ ។

                      អាខ្យាតកិរិយា ឬ ––បទ (––តៈ––) កិរិយាអាខ្យាតឬបទអាខ្យាត (សំ. អាខ្យាតក្រិយា ឬ —បទ) ។ អាខ្យាតបច្ច័យ (––តៈប៉័ច-ចៃ) បច្ច័យអាខ្យាត (សំ. អាខ្យាតប្រត្យយ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលបានពោលឬនិយាយរួចហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាខ្យា» មានន័យដូចម្ដេច ?

អាខ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) នាម, ឈ្មោះ, អធិវចនៈ; ការស្រែកហៅ; ការហៅឈ្មោះ, ការហៅតាមឈ្មោះដែលរៀងក្នុងបញ្ជី ។ ព. កា. ថា
ឧទាហរណ៍៖ អ្នកទាំងអស់គ្នា ប្រុងស្ដាប់អាខ្យា ឮហើយមូលមក កុំបាច់ឲ្យគេ ពិបាកដើររក ជជ្រកមមក នាំឲ្យខាតការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រោស» មានន័យដូចម្ដេច ?

អាក្រោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាក្រោឝ ឬ អាក្រោឝន) ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់ ។ ខ្មែរប្រើពាក្យនេះចំពោះការស្រែក (ដោយមានកំហឹងខ្លាំងភ្លេចគិតដល់សេចក្ដីអៀនខ្មាស) ប្រកាសទោសអ្នកដែលឈ្លោះប្រកែកនឹងខ្លួន ឲ្យអ្នកស្រុកភូមិផងរបងជាមួយបានឮរាល់គ្នា។
ឧទាហរណ៍៖ ស្រែកអាក្រោសឲ្យអ្នកស្រុកទុកភូមិឮរាល់គ្នា ។

                     មួយយ៉ាងទៀត, ប្រើចំពោះការបណ្ដើរមនុស្សមានទោសឲ្យដើរស្រែកប្រកាសទោសកំហុសរបស់ខ្លួនឲ្យសាធារណជនបានឮទួទៅ (ធ្វើជាផ្លូវរាជការ)។
ឧទាហរណ៍៖ បណ្ដើរអាក្រោស (ប្រើតែក្នុងរជ្ជកាលពីដើម) ។

                     ចួនកាល, ក្មេងដែលប្រហែសឲ្យបែករបស់ស្រួយដូចយ៉ាង ក្អមដី, កែវ, ចានជាដើម, ដើម្បីឲ្យក្មេងនោះរាងចាលចេះប្រុងប្រយ័ត្នមិនប្រហែសឲ្យបែកទៀត, គេយកបំណែកអំបែងនោះ ចងព្យួរនឹងកក្មេងនោះឲ្យវាដើរបីជុំផ្ទះលំនៅ ស្រែកប្រកាសឲ្យគេរាល់គ្នាឮថា អាក្រោសអើយ ខ្ញុំឲ្យបែកក្អម!… (ការផ្ចាលទោសបែបនេះលើសលុបណាស់, អ្នកដែលធ្លាប់ប្រកាន់ធ្វើ គួរលើកលែងធ្វើតទៅ) ។

តើពាក្យ «អាក្រោធនៈ» មានន័យដូចម្ដេច ?

អាក្រោធនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាក្រោធន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រោធន» មានន័យដូចម្ដេច ?

អាក្រោធន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាក្រោធន; បា. អាកោធន) កំហឹងខ្លាំង (ប្រើជា អាក្រោធន៍ ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រោធចិត្ត» មានន័យដូចម្ដេច ?

អាក្រោធចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តក្រោធខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រោធ» មានន័យដូចម្ដេច ?

អាក្រោធ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ; បា. អាកោធ ប្រើជា ន.) ក្រោធខ្លាំង, ខឹងច្រឡោត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខឹងខ្លាំង។
ឧទាហរណ៍៖ អាក្រោធចិត្ត (—ធៈ—) ចិត្តក្រោធខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រីឌ» មានន័យដូចម្ដេច ?

អាក្រីឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ការលេង, ការលេងកម្សាន្ត, ល្បែងកម្សាន្ត, កីឡា ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.— ក្រីឌៈ, ដូចជា អាក្រីឌគិរី ឬ— បព៌ត ភ្នំសម្រាប់ឡើងទៅលេងកម្សាន្ត, ភ្នំកីឡា ។ អាក្រីឌស្ថាន ឬ— ភូមិ ទីសម្រាប់លេង, ទីលេងកម្សាន្ត, កីឡាឋាន ឬ កីឡាភូមិ ។ ល ។ (ព. កា. ) ។
ឧទាហរណ៍៖ អាក្រីឌស្ថានសម្រាន្តរម្យ គេតែងនិយមទៅកម្សាន្ត ជាទីជិតមិនឆ្ងាយប៉ុន្មាន គេទៅមកបានដោយងាយស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រាត» មានន័យដូចម្ដេច ?

អាក្រាត

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលលែងខ្លួនធ្លាំងទទេឥតស្លៀកដណ្ដប់សោះ ឬដែលគ្រាន់តែដណ្ដប់ ប៉ុន្តែមិនស្លៀកបិទបាំងកេរ្តិ៍ខ្មាស, ដែលស្រាតធ្លាំង។

                     អាក្រាតធ្លាំង ។ (ព. ខ្ព. ; ព. សា. ស្រាត) ។
ឧទាហរណ៍៖ អាក្រាតខ្លួនទទេ ។ សមណៈ ឬ ស្រមណ៍អាក្រាត អចេលក៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រា» មានន័យដូចម្ដេច ?

អាក្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្កាណា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រមណ៍» មានន័យដូចម្ដេច ?

អាក្រមណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាក្រម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រម» មានន័យដូចម្ដេច ?

អាក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. —ម ឬ —មណ) ការឆ្លងរួចផុត; ការចូលលុក; ការចូលតយុទ្ធគ្នា; ការប្រាបប្រាម។
ឧទាហរណ៍៖ ធ្វើអាក្រម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក្រក់» មានន័យដូចម្ដេច ?

អាក្រក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនល្អ, ពុំប្រសើរ, ពុំប្រពៃ។
ឧទាហរណ៍៖ អំពើអាក្រក់, រូបអាក្រក់, ចិត្តអាក្រក់ ។ ព. ផ្ទ. ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក់ទីនីស» មានន័យដូចម្ដេច ?

អាក់ទីនីស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផលិតផលនៃបណ្ដូរគីមីក្នុងសារធាតុដែលបណ្ដាលមកពីកាំរស្មីអេឡិចត្រូម៉ាញេទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក់ទីនីត» មានន័យដូចម្ដេច ?

អាក់ទីនីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រាល់ស៊េរីលោហៈវិទ្យុសកម្មទាំង ១៥ នៃធាតុគីមីដែលមានម៉ាសអាតូមិច ៨៩ (អាក់ទីញ៉ូម) ទៅ ១០៣ (ល័ររ៉េនស្យូម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក់ទីណូគីមី» មានន័យដូចម្ដេច ?

អាក់ទីណូគីមី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកមួយនៃគីមីទាក់ទងជាមួយប្រតិកម្មគីមីដែលកើតឡើងដោយសារពន្លឺ ឬកាំរស្មីដទៃទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាក់» មានន័យដូចម្ដេច ?

អាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទើសទាក់, ខកខាន, ឈប់ដោយមានអាការទើសទាក់។
ឧទាហរណ៍៖ អាក់ខានទៅ, អាក់ខានធ្វើការ, អាក់ដំណើរ ។

                      មានថ្នាំងថ្នាក់ក្នុងចិត្តនាំឲ្យមិនចង់ចួបមិនចង់ឃើញ។
ឧទាហរណ៍៖ អាក់ចិត្ត ។ អាក់អន់, អន់អាក់ ឬ អាក់អន់ស្រពន់ចិត្ត អន់ចិត្តមានថ្នាំងថ្នាក់ឬស្រយង់ចិត្ត, តូចចិត្ត, រវាតគំនិតបន្តិចៗ; អន់ចិត្តស្រឡេត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អ័ក្ស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកោដ» មានន័យដូចម្ដេច ?

អាកោដ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា. ) វាយ, សំពង, ទួង; ដំ; គោះ ។ អាកោដកម្ម ការវាយ, សំពង, ទួង; ដំ; គោះ ។ អាកោដទណ្ឌ អន្លូង ។ អាកោដសព្ទ សូរវាយ, សំពង, ទួង; ដំ; គោះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកោ» មានន័យដូចម្ដេច ?

អាកោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំចំហុយមួយប្រភេទ ធ្វើដោយម្សៅខ្សាយលាយស្ករ ដាក់ក្នុងពែងចំហុយ មានមេដាក់លាយផង ដើម្បីឲ្យឡើងសាច់ធូរៗ។
ឧទាហរណ៍៖ នំអាកោ, ចំហុយអាកោ, ពែងអាកោ ។ អាកោត្នោត អាកោដែលធ្វើដោយលាយសាច់ត្នោតទុំជាមួយនឹងម្សៅខ្សាយ និងស្ករ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកេ្រកាត» មានន័យដូចម្ដេច ?

អាកេ្រកាត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បណ្ដុំនៃភាគលិ្អតផេ្សងៗរបស់ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកូល» មានន័យដូចម្ដេច ?

អាកូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីវឹកវរ; ដំណើរសុកមម៉ុក; ដំណើរច្របូកច្របល់; ពួក, បន។
ឧទាហរណ៍៖ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាកុល (តាមរូបដើមនៃ សំ. បា. ) អ. ថ.— កុល៉ៈ, ដូចជា អាកុលកម្ម អំពើសៅហ្មង, ពុំប្រសើរ ។ អាកុលចិត្ត ចិត្តវិលវល់, ចិត្តសៅហ្មង ។ អាកុលចិន្ដា (—ចិន-ដា) គំនិតវិលវល់; គំនិតតេងតាង ។ អាកុលដ្ឋាន ឬ— ស្ថាន ទីសុកមម៉ុក ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. អាកុល) ដែលច្រឡូកច្រឡំ, ច្របូកច្របល់, អាកិណ្ណ; សៅហ្មង; ដែលវីវរ, វឹកវរ; វិលវល់; សុកមម៉ុក; មិងមាំង, មមិងមមាំង, ស្រឡាំងកាំង; តេងតាង, តតេងតតាង; ដែលខ្វល់ខ្វាយ, ខ្នះខ្នែង។
ឧទាហរណ៍៖ អំពើអាកូល អំពើច្របូកច្របល់ (អំពើពុំប្រសើរ) ។ ចិត្តអាកូលដោយបាប ចិត្តច្របូកច្របល់ឬច្រឡូកច្រឡំដោយបាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកូដម័យ» មានន័យដូចម្ដេច ?

អាកូដម័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើដោយស្ពាន់, ដែលយកស្ពាន់ធ្វើ, ដែលជាស្ពាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកុល––» មានន័យដូចម្ដេច ?

អាកុល––

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មើលក្នុងពាក្យ អាកូល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកុល​ចិន្តា» មានន័យដូចម្ដេច ?

អាកុល​ចិន្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​វិលវល់; គំនិត​តេងតាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកុល​ចិត្ត» មានន័យដូចម្ដេច ?

អាកុល​ចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​វិលវល់, ចិត្ត​សៅហ្មង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកុលតា» មានន័យដូចម្ដេច ?

អាកុលតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្រួយបារម្ភ សេចក្តីតានតឹង ការខ្វល់ក្នុងចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកុលដ្ឋាន ឬ –ស្ថាន» មានន័យដូចម្ដេច ?

អាកុលដ្ឋាន ឬ –ស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​សុកមម៉ុក ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ––» មានន័យដូចម្ដេច ?

អាកិណ្ណ––

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មើលក្នុងពាក្យ អាកិណ្ណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ​សន្និបាត» មានន័យដូចម្ដេច ?

អាកិណ្ណ​សន្និបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំ​ជន​ច្រើន​ណែនណាន់​ប្រជ្រៀត​ប្របៀត​គ្នា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ​វិហារ ឬ–វាស» មានន័យដូចម្ដេច ?

អាកិណ្ណ​វិហារ ឬ–វាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នៅ​ច្របូក​ច្របល់​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ​មនុស្ស» មានន័យដូចម្ដេច ?

អាកិណ្ណ​មនុស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ច្រើន​ត្រៀបត្រា ឬ​ណែន-ណាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ​ភណ្ឌ ឬ–វត្ថុ» មានន័យដូចម្ដេច ?

អាកិណ្ណ​ភណ្ឌ ឬ–វត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អីវ៉ាន់​ដែល​ដាក់​លាយ​ឡំ​ ឬ​ច្របូក​ច្របល់​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកិណ្ណ» មានន័យដូចម្ដេច ?

អាកិណ្ណ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាកីណ៌) ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ; កុះកុំ; ណែនណាន់, ថ្តែរថ្តុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា;ដេរដាស, ពាសពេញ (ព. កា. )
ឧទាហរណ៍៖ ភូមិនោះមានផ្ទះអាកិណ្ណ ផ្ទះខ្មែរផ្ទះចិន នៅលាយចម្រុះកុះកុំ ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.— កិន-ណៈ, ដូចជា អាកិណ្ណគ្រឹះ ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា។
ឧទាហរណ៍៖ ភូមិអាកិណ្ណគ្រឹះ ។

                       អាកិណ្ណភណ្ឌ ឬ —វត្ថុ អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។ អាកិណ្ណមនុស្ស មនុស្សច្រើនត្រៀបត្រាឬណែនណាន់ ។ អាកិណ្ណវិហារ ឬ —វាស ការនៅច្របូកច្របល់គ្នា ។ អាកិណ្ណសន្និបាត ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស––» មានន័យដូចម្ដេច ?

អាកាស––

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាកាស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​ស័យន៍ ឬ–សយនៈ, –សយនា» មានន័យដូចម្ដេច ?

អាកាស​ស័យន៍ ឬ–សយនៈ, –សយនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ហាល​ ឬ​សំដិល​ខ្លួន​កណ្តាល​វាល, ការ​ដេក​ហាល​អាកាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​វេហាស៍» មានន័យដូចម្ដេច ?

អាកាស​វេហាស៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កណ្តាល​អាកាស (ព. ទេ. ឬ ព. កា.) ។ ម. ព. វេហា ឬ វេហាស៍ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​យាន​វិជ្ជា ឬ–វិទ្យា» មានន័យដូចម្ដេច ?

អាកាស​យាន​វិជ្ជា ឬ–វិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ផ្នែក​ខាង​ធ្វើ​អាកាស​យាន​និង​ផ្នែក​ខាង​ត្រាច់​ទៅ​ឰដ៏​អាកាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​យានិក» មានន័យដូចម្ដេច ?

អាកាស​យានិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ទៅ​មក​ដោយ​អាកាស​យាន, អ្នក​ជិះ​យន្ត​ហោះ; អ្នក​បើក​បរ​យន្ត​ហោះ; បើ​ស្ត្រី​ជា អាកាស​យានិកា (ព. ស. ស.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​យានដ្ឋាន» មានន័យដូចម្ដេច ?

អាកាស​យានដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋាន​នៃ​អាកាស​យាន, ចំណត​អាកាស​យាន, ទី​សម្រាប់​យន្ត​ហោះ​ចុះ​ចត​និង​ចេញ​ដំណើរ​ទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាកាស​យាន» មានន័យដូចម្ដេច ?

អាកាស​យាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាន​ដែល​ទៅ​តាម​អាកាស​បាន, យន្ត​ហោះ (ព. ស. ស.) អាកាស​យាន​ចរណ៍ (–នៈ-ច) ការ​តា្រច់​ទៅ​ដោយ​អាកាស​យាន, ការ​ធ្វើ​ដំណើរ​តាម​អាកាស​ដោយ​យន្ត​ហោះ ។