Posted on Leave a comment

តើពាក្យ «អាបាយិកសត្ត» មានន័យដូចម្ដេច ?

អាបាយិកសត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អាបាយិក < អបាយ + ណិក > ឥក “ដែលកើតក្នុងអបាយ” + សត្ត, សំ. សត្វ) សត្វដែលកើតក្នុងអបាយ, វិនិបាតិកសត្វ (ហៅ អបាយសត្វ ក៏បាន ។ មើលក្នុងពាក្យ អបាយ ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបានៈ» មានន័យដូចម្ដេច ?

អាបានៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបាន» មានន័យដូចម្ដេច ?

អាបាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាបាន “ការផឹក”) ការផឹកសុរា ។ អាបានគ្រឹះ ឬ អាបានាគារ (—ប៉ាន៉ា—) ផ្ទះសម្រាប់ផឹកសុរា គឺផ្ទះលក់សុរា, តៀមស្រា ។ អាបានភូមិ កន្លែងសម្រាប់ផឹកសុរា, កន្លែងសម្រាប់ស៊ីផឹក, ទីប្រជុំលៀងភោជនាហារមានសុរាផង ។ ល ។ (មើលក្នុងពាក្យ សុរា ន. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបឡាប» មានន័យដូចម្ដេច ?

អាបឡាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រវីព្រវារ, តតេបតតាប; កខ្វេសកខ្វាស។
ឧទាហរណ៍៖ ខ្វិនអាបឡាប ។ ព. កា. ថា : ដូចខ្វាក់បាំងស្បែក ដូចកល់តម្ពែក ចង់សូមប្រេងលាប ដូចថ្លង់ស្ដាប់ច្រៀង ទះដៃទាបៗ ដូចខ្វិនអាបឡាប ចង់ចងក្បិនរត់ (សាស្ត្រាច្បាប់រាជនេតិ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបទា» មានន័យដូចម្ដេច ?

អាបទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាប័ទ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបត្តិ» មានន័យដូចម្ដេច ?

អាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ទោសដែលភិក្ខុត្រូវព្រោះកន្លងឬល្មើសពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ. )
ឧទាហរណ៍៖ ភិក្ខុត្រូវអាបត្តិ ។

                     ភិក្ខុសម្តែងអាបត្តិ ភិក្ខុប្រកាសទោសដែលខ្លួនត្រូវព្រោះល្មើសពុទ្ធប្បញ្ញត្តិ (ចំពោះមុខសង្ឃឬគណៈឬក៏ភិក្ខុផងគ្នា…) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណ—» មានន័យដូចម្ដេច ?

អាបណ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាបណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណ​វណិជ្ជ ឬ –វណិជ្យ» មានន័យដូចម្ដេច ?

អាបណ​វណិជ្ជ ឬ –វណិជ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនិញ​ផ្សារ (ប្រើ​ជា អាបណ​ភណ្ឌ, អាបណ​វិក្កាយិក, អាបណ​វិក្រាយិក “របស់​ដែល​ត្រូវ​ដាក់​លក់​ក្នុង​ផ្សារ” ក៏​បាន) ។ បើ​ផ្សំ​ជា​បទ​សមាស រៀង​ភ្ជាប់​ពី​ខាង​ចុង​គុណ​សព្ទ​ឯ​ទៀត​ជា ចុល្លាប័ណ ឬ ចូឡាប័ណ ផ្សារ​តូច; បកិណ្ណកាប័ណ ផ្សារ​រាយ​រង; មហន្តាប័ណ ផ្សារ​ធំ; អធិកាប័ណ ផ្សារ​ហ៊ឹកហ៊ាក់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណ​គ្រឹះ ឬ អាបណាគារ» មានន័យដូចម្ដេច ?

អាបណ​គ្រឹះ ឬ អាបណាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​ផ្សារ (វេវ. វិក្កយាគារ ឬ វិក្រយាគារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណិកា» មានន័យដូចម្ដេច ?

អាបណិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ អាបណក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណិក» មានន័យដូចម្ដេច ?

អាបណិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាបណក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណសញ្ញាមានបុព្វលាភ» មានន័យដូចម្ដេច ?

អាបណសញ្ញាមានបុព្វលាភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាបណសញ្ញាក្នុងការទិញ ដែលគូសន្យាអាចឈប់ទទួលយកទំនិញវិញបាន ដោយគ្រាន់តែចេញថ្លៃជាសំណងខ្លះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណសញ្ញាព្រមព្រៀង» មានន័យដូចម្ដេច ?

អាបណសញ្ញាព្រមព្រៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាបណសញ្ញា ដែលរាជការធ្វើឡើងជាមួយនឹងឯកជនណាមួយ ផ្ទាល់ដៃតែម្តង ឥតចាំឱ្យមានការដេញថ្លៃដូចប្រក្រតីឡើយ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណសញ្ញាឋាពរ» មានន័យដូចម្ដេច ?

អាបណសញ្ញាឋាពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាបណសញ្ញាដែលគិតគូរសងថ្លៃគ្នា តាមថ្លៃជើងកំពង់នៅមានពេលកំណត់។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណសញ្ញា» មានន័យដូចម្ដេច ?

អាបណសញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចព្រមព្រៀងក្នុងការទិញ លក់ ការផ្គត់ផ្គង់នូវវត្ថុ ឬបំពេញហិតប្រយោជន៍ ដែលធ្វើឡើងរវាងឯកជនផងគ្នា ឬរវាងឯកជន ​និងរាជការ ទុកជាគ្រឿងពិសិដ្ឋ នូវកាតព្វកិច្ចទៅវិញទៅមក។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណដ្ឋាន ឬ–ស្ថាន» មានន័យដូចម្ដេច ?

អាបណដ្ឋាន ឬ–ស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីផ្សារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាបណ» មានន័យដូចម្ដេច ?

អាបណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាបណ) ផ្សារ (ផ្សារលក់ទំនិញ) ។ ម. ព. ផ្សារ ទៀតផង។ ខ្មែរក្នុងសម័យបុរាណប្រើពាក្យ អាប័ណ នេះ ។ អាបណគ្រឹះ ឬ អាបណាគារ ផ្ទះផ្សារ (វេវ. វិក្កយាគារ ឬ វិក្រយាគារ) ។ អាបណដ្ឋាន ឬ —ស្ថាន ទីផ្សារ ។ អាបណពាណិជ អ្នកលក់ទំនិញក្នុងផ្សារ (អ្នកផ្សារ); ស្រ្តីជា អាបណពាណិជា ។ អាបណវណិជ្ជ ឬ —វណិជ្យ ទំនិញផ្សារ (ប្រើជា អាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក “របស់ដែលត្រូវដាក់លក់ក្នុងផ្សារ” ក៏បាន) ។ បើផ្សំជាបទសមាស រៀងភ្ជាប់ពីខាងចុងគុណសព្ទឯទៀតជា ចុល្លាប័ណ ឬ ចូឡាប័ណ ផ្សារតូច; បកិណ្ណកាប័ណ ផ្សាររាយរង; មហន្តាប័ណ ផ្សារធំ; អធិកាប័ណ ផ្សារហ៊ឹកហ៊ាក់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាប» មានន័យដូចម្ដេច ?

អាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់មនុស្សស្រី មានពិធីចងបិសាចឲ្យកាន់កាប់ សម្រាប់ប្រើធ្វើគេឲ្យឈឺចាប់ចុកសៀត។
ឧទាហរណ៍៖ របៀនចាប់អាប ។

                     អាបប្រពៃណី ខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ ។ ស្រីពូជអាប ស្រីដែលជាប់ពូជពីស្រីអ្នកចេះអាបពីមុនៗមក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាន់ជ្រី» មានន័យដូចម្ដេច ?

អាន់ជ្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ. ) អ្នកលេងកាប់ចាក់។
ឧទាហរណ៍៖ ពួកអាន់ជ្រី ។

                       ប្រើជា គុ. ក៏បាន “ដែលជាអ្នកលេងកាប់ចាក់”
ឧទាហរណ៍៖ អ្នកលេងអាន់ជ្រី (ពាក្យសាមញ្ញទំនើបថ្មី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានៈ» មានន័យដូចម្ដេច ?

អានៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានុភាព» មានន័យដូចម្ដេច ?

អានុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អានុភាវ) អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន។
ឧទាហរណ៍៖ មានអានុភាពច្រើន, អានុភាពនៃគុណបុណ្យ ។

                      សព្ទនេះច្រើនប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ តាមគួរដល់ការប្រកប, ដូចជា គុណានុភាព, បុញ្ញានុភាព, ពលានុភាព, ឥទ្ធានុភាព ឬ ឫទ្ធានុភាព “អានុភាពនៃគុណ,— នៃបុណ្យ, —នៃកម្លាំង,— នៃឫទ្ធិ” ជាដើម ។
ផលដែលកើតមកពីហេតុ កម្លាំងចេញមកពីប្រភេទណាមួយ ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានីតវត្ថុ» មានន័យដូចម្ដេច ?

អានីតវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អានីតភណ្ឌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានីតភណ្ឌ» មានន័យដូចម្ដេច ?

អានីតភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) របស់, វត្ថុ, អីវ៉ាន់, ព័ស្តុភារ ដែលនាំមកឬដែលយកជាប់នឹងខ្លួនមក; អីវ៉ាន់អ្នកដំណើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានីឌ្រីតអាស៊ីត» មានន័យដូចម្ដេច ?

អានីឌ្រីតអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា 1. អាស៊ីតដែលក្នុងនោះមួយ ឬពីរម៉ូលេគុលរបស់ទឹកត្រូវ បានផ្ដាច់ចេញ។ ឧទាហរណ៍៖ SO3 ជាអានីឌ្រិចអាស៊ីតនៃអាស៊ីតស៊ុលផួរិច។ ២។ ស្រលាយរបស់អាស៊ីតសរីរាង្គដែលទទួលរងដេស៊ីដ្រាតកម្មដែលមានទំរង់ជា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានិសន្ទានុភាព» មានន័យដូចម្ដេច ?

អានិសន្ទានុភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អានិសន្ទ + អានុភាវ) អានុភាពនៃអានិសង្ស ដែលបង្ហូរផលមកឲ្យ, ដែលផ្ដល់ផលឲ្យឬដែលចេញមុខឲ្យផល។
ឧទាហរណ៍៖ ដោយអានិសន្ទានុភាពនៃកុសលនេះ សូមឲ្យបុព្វបុរសទាំងឡាយរបស់យើងបានសេចក្ដីសុខ-ចម្រើនជាភិយ្យោភាព!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានិសង្ស» មានន័យដូចម្ដេច ?

អានិសង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អានិសំស; សំ. អានិឝំស) ផលនៃកុសល, ផលបុណ្យ; គុណប្រយោជន៍ឬសេចក្ដីសុខ-ចម្រើន ដែលបានអំពីការប្រព្រឹត្តល្អ។
ឧទាហរណ៍៖ អានិសង្សទាន, អានិសង្សសីល, អានិសង្សនៃសុចរិត ។ មនុស្សមានអានិសង្ស មនុស្សមានកុសល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានាហរោគ» មានន័យដូចម្ដេច ?

អានាហរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អានាហ “ដំណើរទល់ឧច្ចារៈឬបស្សាវៈ” + រោគ “ជំងឺ”) រោគទល់ គឺជំងឺទល់ឧច្ចារៈឬបស្សាវៈ, ជំងឺទល់ខ្យល់, ជំងឺទល់ពោះច្រអរ។
ឧទាហរណ៍៖ ថ្នាំកែអានាហរោគ ។ (ព. កា. ) អានាហរោគមានម្ដងៗ ពុំគួរផ្សូរផ្សងត្រូវរកថ្នាំ មន្ទីរព្យាបាលមានប្រចាំ ប្រយ័ត្នកុំប្រើថ្នាំព្រៃផ្សៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានាប្រាណ» មានន័យដូចម្ដេច ?

អានាប្រាណ

មានន័យថា មើលក្នុងពាក្យ អានាបាណ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានាបាណ» មានន័យដូចម្ដេច ?

អានាបាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អាន “ខ្យល់ដង្ហើមចេញ” + អាបាណ “ខ្យល់ដង្ហើមចូល”) ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល ។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) “ខ្យល់ដង្ហើមចូល”, អាបាណ (= បស្សាស) “ខ្យល់ដង្ហើមចេញ” ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា “ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ. ថ. —ន៉ាប៉ា”) ។ ឈ្មោះកម្មដ្ឋានមួយយ៉ាង (ក្នុងពួកអនុស្សតិកម្មដ្ឋាន ១០) ប្រើវិធីរាប់ខ្យល់ដង្ហើមចេញចូល
ឧទាហរណ៍៖ ចម្រើនអានាបា ឬ អានាប្រាណ ។

                      ខ្មែរប្រើពាក្យនេះជាឈ្មោះវិធីស្មិងស្មាធិ៍មួយយ៉ាង (ខាងផ្លូវឆ្វេងក្រៅពីបែបកម្មដ្ឋាន) ប្រើវិធីភាវនារាប់ខ្យល់ដង្ហើមដែរ
ឧទាហរណ៍៖ ចេះអានាប្រាណ, បែកអានាប្រាណទៅជាខូចស្មារតី ។ (ច្រើនមានតែពីក្នុងបុរាណសម័យ) ។

                     អានាបាណស្សតិ ឬ អានាបាណស្សតិកម្មដ្ឋាន (—ប៉ាណ័ស-សៈ—) កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ (ហៅកាត់ខ្លីត្រឹមតែ អានាបា ក៏បានដែរ
ឧទាហរណ៍៖ រៀនអានាបា)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានាបា» មានន័យដូចម្ដេច ?

អានាបា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើកាត់ខ្លីពី អានាបាណ (ម. ព. នេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានាទរាបត្តិ» មានន័យដូចម្ដេច ?

អានាទរាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (–ទៈរា–; បា. < អនាទរ + អាបត្តិ) អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានន្ទ» មានន័យដូចម្ដេច ?

អានន្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) សេចក្ដីរីករាយ, សេចក្ដីត្រេកអរច្រើន ។

                         (សំ. បា. ) សេចក្ដីរីករាយ, សេចក្ដីត្រេកអរច្រើន ។ (អ. ថ. —ន៉ន់) ព្រះនាមព្រះមហាថេរមួយព្រះអង្គ (រាប់បញ្ចូលក្នុងពួកអសីតិសាវ័ក ៨០) ជាពុទ្ធុបដ្ឋាកនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ
ឧទាហរណ៍៖ ព្រះអានន្ទពុទ្ធុបដ្ឋាក (ហៅ ព្រះមហាអានន្ទ ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អានដូរ៉ាឡាវ៉េឡា» មានន័យដូចម្ដេច ?

អានដូរ៉ាឡាវ៉េឡា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អង់ដូរ៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាន» មានន័យដូចម្ដេច ?

អាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលថាតាមអក្សរ។
ឧទាហរណ៍៖ អានបាលី, អានសំបុត្រ ។

                     សំលៀង, សំលៀងឲ្យមុត (ប្រើចំពោះតែដាវនិងព្រះខ័នឬលំពែង)។

ឧទាហរណ៍៖ អានដាវ, អានព្រះខ័ន (អានព្រះខ័ឌ្គ) គឺសំលៀងដាវឬព្រះខ័ន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែបសេះ (ច្រើនហៅកែបដែលធ្វើដោយស្បែកឬក្នុងសម័យបុរាណហៅកែបដែលធ្វើដោយឈើ គឺលុងសាច់ឈើស្រាលៗធ្វើ)។
ឧទាហរណ៍៖ អានសេះ (ស. ល. ហៅកែបសេះគ្រប់បែបថា អាន ដូចគ្នា) ។

                      (សំ. បា. ) ខ្យល់ដកដង្ហើមចេញ, ដង្ហើមចេញ, អស្សាសៈ (ជាគូគ្នានឹង អាបាណ “ខ្យល់ដកដង្ហើមចូល”, បស្សាសៈ; អានាបាណ ( < អាន + អាបាណ) “ដង្ហើមចេញនិងដង្ហើមចូល”; ហៅ អានាប្រាណ ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធ័ម» មានន័យដូចម្ដេច ?

អាធ័ម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អាធម) ដែលពេញ, ពោរពេញ, ដែលហើមឡើង, ប៉ោងឡើង ។ ខ្មែរប្រើសំដៅសេចក្ដីថា “ពោរពេញដោយសេចក្ដីទុក្ខ” ប្រើផ្សំជាមួយនឹងពាក្យ អាណោច ជា អាណោចអាធ័ម ស្រងោចលន្លោចចិត្ត ពោរពេញដោយសេចក្ដីទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង។
ឧទាហរណ៍៖ កើតទុក្ខអាណោចអាធ័ម (ម. ព. អាធម្ម ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធិបតេយ្យ» មានន័យដូចម្ដេច ?

អាធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អធិបតេយ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធារ» មានន័យដូចម្ដេច ?

អាធារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. ) ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង; ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ; អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ ។ សត្តមីវិភត្តិនាម (ព. វ. ) ។ ខ្មែរប្រើជា កិ. ក៏មាន “ធន់ទ្រាំ, ទ្រាំទ្រ, រ៉ាប់រង “។
ឧទាហរណ៍៖ គ្មានអ្នកណានឹងអាធារចិញ្ចឹមវាទេ! ។

                       អាធារធ្វើការ ធន់ទ្រាំធ្វើការ ។ ជើងអាធារ ប្រដាប់ធ្វើដោយឈើសម្រាប់ដំឡើងបញ្ឈរទ្រគម្ពីរសាស្រ្តា។
ឧទាហរណ៍៖ ជើងអាធាររៀន ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន; ជើងអាធារទេសន៍ ឬ ជើងអាធារគ្រែធម្មាសន៍ ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា ។

                     បត្តាធារ ឬ បាត្រាធារ (ប៉័ត-តា— ឬ បាត្រា—) ជើងបាត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធានគ្គហី» មានន័យដូចម្ដេច ?

អាធានគ្គហី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឆោត​ ឆាប់ជឿងប់ឥតគិតមុខក្រោយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សឆោត​ ឆាប់ជឿងប់ឥតគិតមុខក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធានគ្គហិភាព» មានន័យដូចម្ដេច ?

អាធានគ្គហិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការជឿ គោរពប្តូរផ្តាច់ ដោយឥតពិចារណារកខុសត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាធម្ម» មានន័យដូចម្ដេច ?

អាធម្ម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យប្រើក្លាយមកពី បា. អធម្ម “ដែលមិនមែនធម៌, ដែលខុសធម៌, ក្រៅគន្លងធម៌, ខុសច្បាប់” ឬ ក្លាយមកពី សំ. អាធរ្មិក “ដែលមិនប្រកបដោយធម៌, មិនតាមយុត្តិធម៌”។
ឧទាហរណ៍៖ មនុស្សអាធម្ម មនុស្សក្រៅធម៌, ក្រៅច្បាប់ (ម. ព. អធម្ម ផង) ។ អាណោចអាធម្ម (មើលក្នុងពាក្យ អាណោច) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទ្យូន» មានន័យដូចម្ដេច ?

អាទ្យូន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលមានពោះធំកំប៉ោង, ដែលដុះពោះកំប៉ោង; ដែលបរិភោគបានច្រើនហួសប្រមាណ (ស៊ីច្រើន)។
ឧទាហរណ៍៖ មនុស្សអាទ្យូន (ព. កា. ) : មនុស្សអាទ្យូន ដុះពោះធំពូន កំប៉ោងដូចហ៊ីង អាហារមួយថាស ស៊ីអស់រលីង ពោះធំត្រពីង នៅតែដដែល ។ ឬ មួយបែបទៀតថា : រូបរាងអាទ្យូន ប៉ុន្តែមានកូន សុទ្ធតែស្រស់បស់ គាត់មានកេរ្តិ៍ឈ្មោះ ថាជាសប្បុរស កូនគាត់ទាំងអស់ សុទ្ធតែបានការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទ្យ» មានន័យដូចម្ដេច ?

អាទ្យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលជាដើម, ជាខាងដើម, ដំបូង; ទី១ (មើលក្នុងពាក្យ អាទិ ឬ អាទិ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទេសី» មានន័យដូចម្ដេច ?

អាទេសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនមានភារៈ និងស្តីការជំនួស កាលបើអ្នកដែលត្រូវបំពេញមិននៅ ឬមានធុរៈ ដូចយ៉ាងព្រះរាជអាជ្ញាអាទេសី ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទេសកម្ម» មានន័យដូចម្ដេច ?

អាទេសកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការយកមនុស្ស ឬវត្ថុដទៃ មកជាជំនួសវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទេស» មានន័យដូចម្ដេច ?

អាទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អាទេឝ ) ការពន្យល់, សេចក្ដីពន្យល់; ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់; ដំណើរថ្លែងការណ៍; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ; ការផ្លាស់ប្រែ ។ ពាក្យនេះ ប្រើក្នុងវេយ្យាករណ៍សំស្រ្កឹតនិងបាលី ចំពោះសេចក្ដីថា “ការផ្លាស់រូបអក្សរឲ្យប្លែកចាកភាពដើម” ដូចជា ផ្លាស់ រ > ល : បរិពោធ > បលិពោធ “កង្វល់”; វ > ព : វ្យញ្ជន > ព្យញ្ជន; កាវ្យ > កាព្យ; វ្យាករណ > “ព្យាករណ “ទំនាយ”; ឆ + វណ្ណរំសិ > ឆព្វណ្ណរង្សី “ព័ណ៌ ៦”; ឆ > ស + វ > ព = សព : បុណ្យសព, ហែសព, រម្លាយសព; ត > ដ : ទុក្កត > ទុក្កដ (អាបត្តិទុក្កដ) ។ ល ។ ម. ព. អាទិដ្ឋសព្ទ ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទីនវ» មានន័យដូចម្ដេច ?

អាទីនវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាទីនព ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទីនព» មានន័យដូចម្ដេច ?

អាទីនព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាទីនវ) ទោស; ដំណើរទាក់ទងដោយសេចក្ដីទុក្ខព្រួយឬដោយអំពល់, គ្រឿងអំពល់។
ឧទាហរណ៍៖ រូបរាងកាយនៃសព្វសត្វសុទ្ធសឹងតែប្រកបដោយអាទីនព ។

                     អាទីនវការណ៍ ហេតុឬដំណើរនៃអាទីនព ។ អាទីនវភាព ភាពនៃអាទីនព ។ អាទីនវសញ្ញា សេចក្ដីសម្គាល់ឃើញថាជាអាទីនព ។ អាទីនវានុបស្សី (—ប៉័ស-សី; បា < អាទីនវ + អនុបស្សី “អ្នកឃើញរឿយៗ; អ្នកឃើញតាម”) អ្នកដែលតែងតែពិចារណាឃើញរូបកាយថាជាទោស (បើស្ត្រីជា អាទីនវានុបស្សិនី) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ—» មានន័យដូចម្ដេច ?

អាទិ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុពាក្យ អាទិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​សម្ភាស ឬ–សម្ភាសន៍» មានន័យដូចម្ដេច ?

អាទិ​សម្ភាស ឬ–សម្ភាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​និយាយ​រាក់ទាក់​ទៅ​រក​មុន​ ឬ​មក​រក​មុន, សម្ដី​រួសរាយ​រក​មុន ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​សព្ទ» មានន័យដូចម្ដេច ?

អាទិ​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទ​ដែល​ជាដើម គឺ​សព្ទ​មាន​ចំនួន​ច្រើន ប៉ុន្តែ​យក​តែ​ចំនួន​ប៉ុណ្ណោះ​ៗ​មក​ប្រាប់​ថា “មាន​នេះ​មួយ​ៗ ជាដើម”, ដូច​ជា សង្ហារិម​ទ្រព្យ​មាន​ចាន, ឆ្នាំង, កែវ, គោម ជាដើម (ចាន, ឆ្នាំង, កែវ, គោម ជាដើម ជា អាទិ​សព្ទ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​សង្កេត» មានន័យដូចម្ដេច ?

អាទិ​សង្កេត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​សង្ខេប​ដែល​ដក​យក​តែ​មួយ​តួ​ៗខាង​ដើម​ពី​ក្នុង​ពាក្យ​មួយ​ៗ​មក​ប្រើ, ដូច​ជា កិ. គឺ​កិរិយា​សព្ទ; គុ. គឺ​គុណ​សព្ទ; ន. គឺ​នាម​សព្ទ; ពុ. ស. ឬ ព. ស. គឺ​ពុទ្ធ​សករាជ; ភ. ព. គឺ​ភ្នំពេញ ជាដើម
ឧទាហរណ៍៖ អក្សរ​អាទិ​សង្កេត (ហៅ អក្សរ​សង្ខេប ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​វាចា ឬ–វាទ» មានន័យដូចម្ដេច ?

អាទិ​វាចា ឬ–វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​លុប ឬ–លោប» មានន័យដូចម្ដេច ?

អាទិ​លុប ឬ–លោប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. វ.) ការ​លុប​អក្សរ​ដើម​នៃ​ពាក្យ​មួយ​ៗ​ចេញ, ដូច​ជា ឧបាសក ជា បាសក, ឧបាសិកា ជា សិកា, ឧបាធ្យាយ ជា បាធ្យាយ ជាដើម (ក្នុង​វេយ្យាករណ៍​សំស្រ្កឹត​និង​បាលី​មាន​ន័យ​ប្លែក​ៗ ពី​នេះ​ទៅ​ទៀត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​រាជ» មានន័យដូចម្ដេច ?

អាទិ​រាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​រាជា​ដើម​វង្ស​នៃ​ក្សត្រិយ៍​ក្នុង​លោក, ប្រថម​ក្សត្រិយ៍ (ព្រះ​បាទ​មនុ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​មជ្ឈិម ឬ–មធ្យម» មានន័យដូចម្ដេច ?

អាទិ​មជ្ឈិម ឬ–មធ្យម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ដើម ​និង​កណ្ដាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ព្រហ្មចរិយ​សិក្ខា» មានន័យដូចម្ដេច ?

អាទិ​ព្រហ្មចរិយ​សិក្ខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សិក្សា​អាទិ​ព្រហ្មចរិយ​ធម៌; សិក្ខាបទ​ក្នុង​បាតិមោក្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ព្រហ្មចរិយ​ធម៌» មានន័យដូចម្ដេច ?

អាទិ​ព្រហ្មចរិយ​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រហ្មចរិយ​ធម៌​ដែល​ត្រូវ​សិក្សា​មុន​ដំបូង; បាតិមោក្ខ​សំវរ​សីល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ពុទ្ធ» មានន័យដូចម្ដេច ?

អាទិ​ពុទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​ពុទ្ធ​ដើម គឺ​ព្រះ​ពុទ្ធ​ដែល​បង្កើត​ព្រះ​ពុទ្ធ​និង​ពោធិសត្វ​គ្រប់​ព្រះ​អង្គ
ឧទាហរណ៍៖ ព្រះ​អាទិ​ពុទ្ធ (តាម​លទ្ធិ​ពុទ្ធ​សាសនិក​ខាង​មហា​យាន​ដែល​ធៀប​គ្នា​នឹង​លទ្ធិ​ព្រាហ្មណ៍) ។

តើពាក្យ «អាទិ​ប្រយោគ» មានន័យដូចម្ដេច ?

អាទិ​ប្រយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រយោគ​ដើម, ប្រយោគ​មុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​បុរស» មានន័យដូចម្ដេច ?

អាទិ​បុរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុព្វ​បុរស; វិស្ណុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ទេព» មានន័យដូចម្ដេច ?

អាទិ​ទេព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទេញ្ត​ខាង​ដើម, ទេញ្ត​មុន​បង្អស់ ។ ពាក្យ​សន្មត​ហៅ​អនុត្តរ​បុគ្គល​ដែល​គេ​ជឿ​សម្គាល់​ទុក​ថា ជា​ព្រះ​ជា​អ្នក​បង្កើត​ទឹក​ដី​និង​សត្វ​លោក, ជា​អ្នក​រក្សា​ការពារ​និង​ឲ្យ​សុខ​ទុក្ខ​ដល់​មនុស្ស​លោក
ឧទាហរណ៍៖ ព្រះ​អាទិ​ទេព; ព្រះ​ពុទ្ធ​មិន​មែន​ជា​ព្រះ​អាទិ​ទេព​ទេ ព្រះ​អង្គ​ក្រាន់​តែ​ជា​មនុស្ស​អស្ចារ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​បរិយោសាន» មានន័យដូចម្ដេច ?

អាទិ​បរិយោសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ដើម​ និង​ខាង​ចុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​គុរុ» មានន័យដូចម្ដេច ?

អាទិ​គុរុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូ​ដើម; សេនាបតី​ទី ១ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​គរុ» មានន័យដូចម្ដេច ?

អាទិ​គរុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​គរុ​នៅ​ខាង​ដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​អក្សរ​គរុ​នៅ​ខាង​ដើម (ព. វ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​កាល» មានន័យដូចម្ដេច ?

អាទិ​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ខាង​ដើម, កាល​ពី​ដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ការណ៍ ឬ–មូល» មានន័យដូចម្ដេច ?

អាទិ​ការណ៍ ឬ–មូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដើម ​ឬ​ដើម​ហេតុ, ហេតុ​ដំបូង, មូល​ហេតុ, ប្រថម​ហេតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​កល្យាណ» មានន័យដូចម្ដេច ?

អាទិ​កល្យាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លម្អ​ ឬ​ពីរោះ​ខាង​ដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​លម្អ​ ឬ​ពីរោះ​ខាង​ដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​ករ» មានន័យដូចម្ដេច ?

អាទិ​ករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ផ្តើម​ធ្វើ​មុន ។ អ្នក​សាង​លោក គឺ​ព្រហ្ម​ឬ​វិស្ណុ (តាម​លទ្ធិ​ព្រាហ្មណ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ​កម្មិក ឬ–កម្មិក​បុគ្គល» មានន័យដូចម្ដេច ?

អាទិ​កម្មិក ឬ–កម្មិក​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​ដើម​បញ្ញត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ៍» មានន័យដូចម្ដេច ?

អាទិ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អាទិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិសិក្ខា ឬអាទិសិក្សា» មានន័យដូចម្ដេច ?

អាទិសិក្ខា ឬអាទិសិក្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះខាងដើម ចំណេះថោកថយ
ឧទាហរណ៍៖ ប្រជាជនខ្មែរភាគច្រើន នៅលើអាទិសិក្ខាក្នុងរបរកសិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិភាពដាច់ខាត» មានន័យដូចម្ដេច ?

អាទិភាពដាច់ខាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាទិភាពដែលគ្មាននរណាកន្លងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិភាព» មានន័យដូចម្ដេច ?

អាទិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិដែលត្រូវបាននិយាយ ទៅឬឱ្យគេបម្រើមុនអ្នកផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិទេពនិយម» មានន័យដូចម្ដេច ?

អាទិទេពនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធទស្សនវិជ្ជានៃជនខ្លះ ដែលប្រកាន់ជឿថា មានអាទិទេព និងលទ្ធិសាសនាកើតឯង ហើយបដិសេធមិនជឿចំពោះប្រកាសនា។

តើពាក្យ «អាទិត្យ» មានន័យដូចម្ដេច ?

អាទិត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាទិច្ច) ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ។
ឧទាហរណ៍៖ ព្រះអាទិត្យរះ (ថ្ងៃរះ); ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច) ។

                     តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ថា “បុត្រនៃនាងអទិតិ”, ជានាមនៃទេវតាពួកមួយជាបុត្រនាង អទិតិ, បណ្ដាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ ។(គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ) ឈ្មោះនក្សត្រនព្វគ្រោះទី១ ក្នុងពួកផ្កាយនព្វគ្រោះ៩
ឧទាហរណ៍៖ ផ្កាយអាទិត្យ ។

                     ឈ្មោះថ្ងៃទី ១ នៃសត្តាហៈ ហៅថា ថ្ងៃអាទិត្យ (អាទិត្យពារឬអាទិច្ចវារៈ) ។ ខ្មែរប្រើជាឈ្មោះនៃសប្តាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង ៧។
ឧទាហរណ៍៖ មួយអាទិត្យ, ពីរអាទិត្យ (គួរហៅ សត្តាហៈ ឬ សប្តាហៈ ឬក៏ សប្តាហ៍ ដូច្នេះវិញ (មួយសត្តាហៈ ; ចាំដល់សប្តាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី ១ ទៅគ្រប់ ៧ ត្រឹមថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅ មួយព្រះចន្ទ្រ ព្រោះរាប់ថ្ងៃចន្ទ្រជាថ្ងៃទី ១, លុះចំណេរកាលតៗមក មួយព្រះចន្ទ្រ ប្រើជាសព្ទអារក្សទៅវិញ) ។

                     ពាក្យ អាទិត្យ នេះ, តាមវិធីវេយ្យាករណ៍សំស្ក្រឹត, បើរៀងភ្ជាប់ពីខាងដើមឬពីខាងចុងសព្ទដទៃបានតាមការគួរដល់ការប្រកប, ដូចជា អាទិត្យពន្ធុ, អាទិត្យមាលា, វរុណាទិត្យ, សូរ្យាទិត្យ, ឥន្ទ្រាទិត្យ ជាដើម (មើលក្នុងពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិទេព» មានន័យដូចម្ដេច ?

អាទិទេព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧត្តរិបុគ្គលដែលគេទុកថា ជាអ្នកកសាងផែនដី និងសត្វលោក ជាអ្នកឱ្យសុខ ទុក្ខដល់មនុស្សលោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិដ្ឋសព្ទ» មានន័យដូចម្ដេច ?

អាទិដ្ឋសព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និង សំ. ) សព្ទដែលអាទេស គឺសព្ទដែលផ្លាស់អក្សរនេះជាអក្សរនោះតាមវិធីវេយ្យាករណ៍, ដូចជា អានុភាវ ផ្លាស់ វ ជា ព ទៅជា អានុភាព; អា-ទិប្ប > អាទិច្ច (ប្ប >ច្ច); អទិតិ > អាទិត្យ (តិ > ត្យ) ជាដើម។
ឧទាហរណ៍៖ ភព, សព, អត្តភាព, អាទីនព, អាទិត្យ ជា អាទិដ្ឋសព្ទ (ម. ព. អាទេស ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិច្ចច» មានន័យដូចម្ដេច ?

អាទិច្ចច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាទិត្យ) ព្រះអាទិត្យ ។ អាទិច្ចគោត្ត ឬ— ពន្ធុ សុរិយគោត្ត ។ អាទិច្ចពារ ឬ— វារៈ ថ្ងៃអាទិត្យ ។ អាទិច្ចមាលា សុរិយមាលា ។ អាទិច្ចវង្ស សុរិយវង្ស ។ ល ។ (ម. ព. អាទិត្យ និង សុរិយ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិច្ច» មានន័យដូចម្ដេច ?

អាទិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាទិត្យ) ព្រះអាទិត្យ ។ អាទិច្ចគោត្ត ឬ— ពន្ធុ សុរិយគោត្ត ។ អាទិច្ចពារ ឬ— វារៈ ថ្ងៃអាទិត្យ ។ អាទិច្ចមាលា សុរិយមាលា ។ អាទិច្ចវង្ស សុរិយវង្ស ។ ល ។ (ម. ព. អាទិត្យ និង សុរិយ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទិ» មានន័យដូចម្ដេច ?

អាទិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាទិ) ដើម, ខាងដើម; ដើមដំបូង; ការផ្ដួចផ្ដើមមុន។
ឧទាហរណ៍៖ មានដូច្នេះជាអាទិ មានដូច្នេះជាដើម ។ ដើមអាទិ៍ ដើមដំបូង, ដើមចម ។ នាំអាទិ៍ នាំផ្ដើមមុន; ផ្ដួចផ្ដើមសេចក្ដីមុន; ផ្ដើមហេតុឬផ្ដើមដំណើរមុន (ប្រើជា អាទ្យ ក៏បាន, អ. ថ. អាត) ។

                       ខ្មែរប្រើពាក្យនេះជា កិ. ផងក៏មានខ្លះ “ផ្ដើម, ផ្ដួចផ្ដើម, តាំងផ្ដើមមុន; រៀបរបមុន”។
ឧទាហរណ៍៖ កាលគេអាទិ៍ កាលគេផ្ដួចផ្ដើម, កាលគេរៀបរប : ធម្មតាអ្នកជាជាតិ កាលគេអាទិ៍ឲ្យគិតគូរ កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ (សាស្ត្រាច្បាប់កេរ្តិ៍កាល) ។

                       អាទិកម្មិក ឬ —កម្មិកបុគ្គល បុគ្គលដើមបញ្ញត្តិ ។ អាទិករ អ្នកផ្ដើមធ្វើមុន ។ អ្នកសាងលោក គឺព្រហ្មឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។ អាទិកល្យាណ (—កល់-យ៉ាន) លម្អឬពីរោះខាងដើម; ដែលមានលម្អឬពីរោះខាងដើម ។ អាទិការណ៍ ឬ —មូល ហេតុដើមឬដើមហេតុ, ហេតុដំបូង, មូលហេតុ, ប្រថមហេតុ ។ អាទិកាល កាលខាងដើម, កាលពីដើម ។ អាទិគរុ អក្សរគរុនៅខាងដើម; ដែលមានអក្សរគរុនៅខាងដើម (ព. វ. ) ។ អាទិគុរុ គ្រូដើម​; សេនាបតីទី ១ ។ អាទិទេព ទេព្ដាខាងដើម, ទេព្ដាមុនបង្អស់ ។ ពាក្យសន្មតហៅអនុត្តរបុគ្គលដែលគេជឿសម្គាល់ទុកថាជាព្រះជាអ្នកបង្កើតទឹកដីនិងសត្វលោក, ជាអ្នករក្សាការពារនិងឲ្យសុខទុក្ខដល់មនុស្សលោក។
ឧទាហរណ៍៖ ព្រះអាទិទេព; ព្រះពុទ្ធមិនមែនជាព្រះអាទិទេពទេ ព្រះអង្គគ្រាន់តែជាមនុស្សអស្ចារ្យ ។

                      អាទិបរិយោសាន (—ប៉ៈរ៉ិយ៉ោ—) ខាងដើមនិងខាងចុង ។ អាទិបុរស បុព្វបុរស; វិស្ណុ ។ អាទិប្រយោគ ប្រយោគដើម, ប្រយោគមុន ។ អាទិពុទ្ធ ព្រះពុទ្ធដើម គឺព្រះពុទ្ធដែលបង្កើតព្រះពុទ្ធនិងពោធិសត្វគ្រប់ព្រះអង្គ។
ឧទាហរណ៍៖ ព្រះអាទិពុទ្ធ (តាមលទ្ធិពុទ្ធសាសនិកខាងមហាយាន ដែលធៀបគ្នានឹងលទ្ធិព្រាហ្មណ៏) ។

                     អាទិព្រហ្មចរិយធម៌ ព្រហ្មចរិយធម៌ដែលត្រូវសិក្សាមុនដំបូង; បាតិមោក្ខសំវរសីល ។ អាទិព្រហ្មចរិយសិក្ខា ការសិក្សាអាទិព្រហ្មចរិយធម៌; សិក្ខាបទក្នុងបាតិមោក្ខ ។ អាទិរាជ ព្រះរាជាដើមវង្សនៃក្សត្រិយ៍ក្នុងលោក, ប្រថមក្សត្រិយ៍ (ព្រះបាទមនុ) ។ អាទិមជ្ឈិម ឬ —មធ្យម ខាងដើមនិងកណ្ដាល ។ អាទិលុប ឬ— លោប (ព. វ. ) ការលុបអក្សរដើមនៃពាក្យមួយៗចេញ, ដូចជា ឧបាសក ជា បាសក, ឧបាសិកា ជា សិកា, ឧបាធ្យាយ ជា បាធ្យាយ ជាដើម (ក្នុងវេយ្យាករណ៍សំស្រ្កឹតនិងបាលីមានន័យប្លែកៗ ពីនេះទៅទៀត) ។ អាទិវាចា ឬ —វាទ សម្ដីដើម ។ អាទិសង្កេត អក្សរសង្ខេបដែលដកយកតែមួយតួៗខាងដើមពីក្នុងពាក្យមួយៗមកប្រើ, ដូចជា កិ. គឺកិរិយាសព្ទ; គុ. គឺគុណសព្ទ; ន. គឺនាមសព្ទ; ពុ. ស. ឬ ព. ស. គឺពុទ្ធសករាជ; ភ. ព. គឺភ្នំពេញ ជាដើម។
ឧទាហរណ៍៖ អក្សរអាទិសង្កេត (ហៅ អក្សរសង្ខេប ក៏បាន) ។

                     អាទិសព្ទ សព្ទដែលជាដើម គឺសព្ទមានចំនួនច្រើន ប៉ុន្តែយកតែចំនួនប៉ុណ្ណោះៗមកប្រាប់ថា “មាននេះមួយៗ ជាដើម”, ដូចជា សង្ហារិមទ្រព្យមានចាន, ឆ្នាំង, កែវ, គោម ជាដើម (ចាន, ឆ្នាំង, កែវ, គោម ជាដើម ជាអាទិសព្ទ) ។ អាទិសម្ភាស ឬ— សម្ភាសន៍ ការនិយាយរាក់ទាក់ទៅរកមុនឬមករកមុន, សម្ដីរួសរាយរកមុន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទាហនស្ថាន» មានន័យដូចម្ដេច ?

អាទាហនស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អាឡាហណដ្ឋាន ។

តើពាក្យ «អាទរ––» មានន័យដូចម្ដេច ?

អាទរ––

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាទរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទរ​មិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?

អាទរ​មិត្ត ឬ –មិត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រ​ដែល​រាប់​រក​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ (វេវ. ទឡ្ហ​មិត្ត ។ ព. ផ្ទ. អនាទរ​មិត្ត) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទរ​ភាព» មានន័យដូចម្ដេច ?

អាទរ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​នៃ​សេចក្ដី​អើពើ (ព. ផ្ទ. អនាទរ​ភាព) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទរ​ប្រតិបត្តិ» មានន័យដូចម្ដេច ?

អាទរ​ប្រតិបត្តិ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រតិបត្តិ​ដោយ​យក​ចិត្ត​ទុក​ដាក់, ដោយ​គោរព (ព. ផ្ទ. អានាទរ​ប្រតិបត្តិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទរប្បដិ​សណ្ឋារ» មានន័យដូចម្ដេច ?

អាទរប្បដិ​សណ្ឋារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទទួល​រាក់ទាក់​ដោយ​គោរព, ដោយ​ស្រវាស្រទេញ (ព. ផ្ទ. អនាទរប្បដិ​សណ្ឋារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាទរ» មានន័យដូចម្ដេច ?

អាទរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីអើពើ, ការគោរព; ការយកចិត្តទុកដាក់; ការប្រុងប្រយ័ត្ន; ការស្រវាស្រទេញ, ការនាំពា ។ ព. ផ្ទ. អនាទរ ។ អាទរប្បដិសណ្ឋារ ការទទួលរាក់ទាក់ដោយគោរព, ដោយស្រវាស្រទេញ ( ព. ផ្ទ. អនាទរប្បដិសណ្ឋារ ) ។ អាទរប្រតិបត្តិ ប្រតិបត្តិដោយយកចិត្តទុកដាក់, ដោយគោរព ( ព. ផ្ទ. អនាទរប្រតិបត្តិ ) ។ អាទរភាព ភាវៈនៃសេចក្ដីអើពើ ( ព. ផ្ទ. អនាទរភាព ) ។ អាទរមិត្ត ឬ ––មិត្រ មិត្រដែលរាប់រកគ្នាដោយយកចិត្តទុកដាក់ ( វេវ. ទឡ្ហមិត្ត ។ ព. ផ្ទ. អនាទរមិត្ត ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាថ៌កំបាំង» មានន័យដូចម្ដេច ?

អាថ៌កំបាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលគេមិនចង់ឱ្យដឹងដល់មនុស្សច្រើនគ្នា ឬថាទុកឱ្យមនុស្សចេះតែស្មាន ដូចយ៉ាងអាថ៌កំបាំងក្នុងផ្លូវនយោបាយ ក្នុងរឿងស្រុកទេស ជាដើម។

តើពាក្យ «អាថ៌» មានន័យដូចម្ដេច ?

អាថ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អថ៌ ឬ អាថ៌ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាថែន» មានន័យដូចម្ដេច ?

អាថែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ក្រិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាត្រាករអាស៊ីត(អាស៊ីតស្ដង់ដា)» មានន័យដូចម្ដេច ?

អាត្រាករអាស៊ីត(អាស៊ីតស្ដង់ដា)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងអាស៊ីតដែលស្គាល់កំហាប់ប្រើក្នុងការកំណត់ភាពបាសនៃសូលុយស្យុងមួយទៀតដោយអត្រាកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាត្រាកម្មអាស៊ីត-បាស» មានន័យដូចម្ដេច ?

អាត្រាកម្មអាស៊ីត-បាស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អត្រាកម្មដែលក្នុងនោះអាស៊ីតដែលស្គាល់កំហាប់ត្រូវបានបន្ថែមចូលទៅក្នុងសូលុយស្យុងបាសដែលមិនស្គាល់កំហាប់ ឬបញ្រ្ជាស់មកវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាត្ម––» មានន័យដូចម្ដេច ?

អាត្ម––

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អាត្ម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាត្ម​ទ្រោហិន» មានន័យដូចម្ដេច ?

អាត្ម​ទ្រោហិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ហួស​ហេតុ ​(ដូច​យ៉ាង​ការ​បង្អត់​អាហារ​ខ្លួន​ជាដើម) ។ វេវ. អត្តកិលមថានុយោគ ។ អាត្ម​ភាព អត្ត​ភាព, អាត្មាភាព ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អាត្ម​ជៈ ឬ អាត្ម​ជាត» មានន័យដូចម្ដេច ?

អាត្ម​ជៈ ឬ អាត្ម​ជាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុត្រ (ប្រើ​បាន​ទាំង​បុត្រ ​និង​បុត្រី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖