Posted on Leave a comment

តើពាក្យ «សម្បទានិកដែលមានអាជ្ញាបណ្ណ» មានន័យដូចម្ដេច ?


សម្បទានិកដែលមានអាជ្ញាបណ្ណ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណស្វែងរុករក និង/ឬអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទានិក» មានន័យដូចម្ដេច ?


សម្បទានិក


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អ្នកទទួលបានសម្បទាន។ ២. បុគ្គលដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រោមកិច្ចសន្យាសម្បទាន ដែលបានធ្វើជាមួយស្ថាប័នជាប់កិច្ចសន្យា។ ៣. ក្រុមហ៊ុនឯកជនដែលបានចុះបញ្ជីក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាដែលជាភាគីមួយទទួលបានកិច្ចព្រមព្រៀងសម្បទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទានអណ្តូងរ៉ែ» មានន័យដូចម្ដេច ?


សម្បទានអណ្តូងរ៉ែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បទានដែលរាជការបង្អោនឱ្យបុគ្គល ឬសមាគមណាមួយ ដើម្បីធ្វើយកផលពីក្នុងដី ដូចជាជីកយកបឋមរូបធាតុ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទានដីសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


សម្បទានដីសេដ្ឋកិច្ច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា យន្តការសម្រាប់ផ្ដល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយជាក់លាក់ទៅឱ្យសម្បទានិក ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទានដីសង្គមកិច្ច» មានន័យដូចម្ដេច ?


សម្បទានដីសង្គមកិច្ច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា យន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណងសង្គមកិច្ច ដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទាន» មានន័យដូចម្ដេច ?


សម្បទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. សំប្រទានឬសម្រ្បទាន ) ការប្រគល់ឲ្យ, ការឲ្យដល់ដៃ; ការឲ្យដាច់; ការទទួលអំណោយ ។
ឧទាហរណ៍៖ ដីសម្បទាន, ទ្រព្យសម្បទាន ដី, ទ្រព្យដែលឲ្យដាច់ ។

                  ឈ្មោះវិភត្តិនាមលំដាប់ទី៤ ដែលហៅថា ចតុត្ថីវិភត្តិ, ប្រាប់សេចក្ដីទទួល…, សម្រាប់ប្រើក្នុងភាសាសំស្រ្កឹតនិងបាលី ប្រើពាក្យអាយតនិបាតថា ដល់, ដើម្បី, បម្រុង, ចំពោះ, នឹង ( ព. វ. ) ។ សម្បទានសាធន ឬ —សាធនៈ ( ស័ម-ប៉ៈទានៈសាធៈនៈ) សាធនៈប្រាប់សេចក្ដីទទួលអំណោយ ( ចតុត្ថីវិភត្តិស្ទុះចេញជាអញ្ញបទ ), ប្រើក្នុងភាសាសំស្រ្កឹតនិងបាលី ( ព. វ. ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់ឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល សម្រាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផល ដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសម្រាប់ធ្វើការដាំដុះ ធ្វើអាជីវកម្មកសិ-ឧស្សាហកម្ម ក្នុងទំហំដីធំទូលាយពិសេសសម្រាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ។ ២. ទង្វើណាមួយជារបស់រដ្ឋ ដែលស្ថាប័នមានសមត្ថ-កិច្ចផ្ដល់ទង្វើនោះ ទៅឱ្យឯកជននូវផ្នែកណាមួយឬទាំងស្រុង នៃការអនុវត្តគម្រោងលើផ្នែកហេដ្ឋា-រចនាសម្ព័ន្ធណាមួយ ដែលជាធម្មតាស្ថាប័នមានសមត្ថកិច្ចនោះ ជាអ្នកទទួលខុសត្រូវ ហើយដែលឯកជននោះ ទទួលភារកិច្ចមួយផ្នែកធំលើការសាងសង់និង/ឬហានិភ័យ ឬទទួលបាននូវផលចំណេញ តាមរយៈការទូទាត់សងវិញពីរដ្ឋាភិបាលនូវប្រាក់ចំណូលឬកម្រៃ និងការយកថ្លៃឈ្នួលដែលបានប្រមូលយកពីអ្នកប្រើប្រាស់ ឬពីអតិថិជន។ ទង្វើរបស់រដ្ឋទាំងនោះ ចាប់ពីពេលនេះតទៅនឹងត្រូវកំណត់ថា “សម្បទាន”នៅក្រោមច្បាប់នេះ ដោយមិនគិតពីឈ្មោះស្របច្បាប់ដែលបានប្រើប្រាស់សម្រាប់ទង្វើនោះឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បទា» មានន័យដូចម្ដេច ?


សម្បទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ប័ទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បថ» មានន័យដូចម្ដេច ?


សម្បថ


មានន័យថា ( ម. ព. សំបថ ឬ សម្បថ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បត្តិសម្បូណ៌» មានន័យដូចម្ដេច ?


សម្បត្តិសម្បូណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបរិបូណ៌ដោយសម្បត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បត្ដិ» មានន័យដូចម្ដេច ?


សម្បត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីសម្រេច, ការសមប្រកប; ការបរិបូណ៌; ការគ្រប់ព្រមឬគ្រប់គ្រាន់; សេចក្ដីសុខ; លំអ; គុណភាព; ទ្រព្យ, ធនធាន ។
ឧទាហរណ៍៖ មានសម្បត្ដិ; សម្បត្តិមនុស្ស, សម្បត្តិសួគ៌, សម្បត្តិនិព្វាន។

                 សម្បត្តិសម្បូណ៌ ការបរិបូណ៌ដោយសម្បត្តិ ។ គុណសម្បត្តិ ឬ គុណសម្ប័ទ, —សម្បទា ការបរិបូណ៌ដោយគុណ ។ ល ។ ពាក្យសុភាសិតបុរាណ : សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បជានមុសាវាទ» មានន័យដូចម្ដេច ?


សម្បជានមុសាវាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. សំប្រជ្ញានម្ឫឞវាទ ឬ សម្ប្រ– ) ពាក្យកុហកដែលពោលដោយដឹងខ្លួន គឺដឹងថាខ្លួនមានទោសខុសពិតហើយពោលកុហក ឬដឹងថាខ្លួនមានកំហុសពិត ក៏បិទបាំងលាក់ទោសមិនប្រាប់គេ ក្នុងវេលាដែលគេត្រូវសួរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បជញ្ញៈ» មានន័យដូចម្ដេច ?


សម្បជញ្ញៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សម្បជញ្ញ; សំ. សំប្រជ្ញ, សំប្រជ្ញា ឬ សម្ប្រ– ) សេចក្ដីដឹងខ្លួន, ការមិនភ្លេចខ្លួន, ការប្រុងប្រយ័ត្នជានិច្ច; ការត្រិះរិះរំពឹងដឹងខ្លួនជាដរាប ។
ឧទាហរណ៍៖ មានសម្បជញ្ញៈ, ច្រើនប្រើជា សតិសម្បជញ្ញៈ ស្មារតីនិងសេចក្ដីដឹងខ្លួន : បព្វជិតគួរមានសតិសម្បជញ្ញៈជានិច្ច ( ព. ពុ. ) ។

                  សេចក្តីដឹងខ្លួន ការមិនភ្លេចស្មារតី ការប្រុងប្រយ័ត្នជានិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្បក» មានន័យដូចម្ដេច ?


សម្បក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈនៃដើមឈើ, នៃផ្លែឈើជាដើមឬអវយវៈនៃសត្វពួកខ្លះដែលស្រោបពីខាងក្រៅ ដូចជា
ឧទាហរណ៍៖ សម្បកឈើ, សម្បកចេក, សម្បកខ្នុរ; សម្បកខ្យង ។

                  ព. ប្រ. រង្វាល់, ចម្រក, ប្រដាប់ដាក់របស់លើកថ្លឹង ។
ឧទាហរណ៍៖ សម្បកតៅ, សម្បកបាវ; ទម្ងន់ ៥ នាឡិក្រៅសម្បក ឬ ផាត់សម្បកចេញ ។

                  ប្រដាប់ដាក់អីវ៉ាន់ដែលប្រគេនបព្វជិត ឬជូនឥស្សរជនហើយសុំឲ្យផ្ទេរអីវ៉ាន់ចេញ ។
ឧទាហរណ៍៖ ទានប្រោស! សុំឲ្យផ្ទេរយកសម្បក! ។

                  ក្រៅសម្បក ( ព. ប្រ. ) ដែលមិនរាប់យកជាការ; ផាត់ទាត់ចេញមិនយកជាការ ( ដូចជាទម្ងន់ដែលថ្លឹងផាត់សម្បកចេញ ) ។
ឧទាហរណ៍៖ មនុស្សក្រៅសម្បក; ផាត់ក្រៅសំបក ។

                  សំបកធម៌ ធម៌ឥតខ្លឹមសារ ។

                  ( ម. ព. សំបក ឬ សម្បក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្និទ្ធ» មានន័យដូចម្ដេច ?


សម្និទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យសឹក រត់ស្រួលនូវគ្រឿងយន្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្នាម» មានន័យដូចម្ដេច ?


សម្នាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម ។
ឧទាហរណ៍៖ សម្នាមដំបៅ ។ សរ. ជា សំណាម ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្នាដៃ» មានន័យដូចម្ដេច ?


សម្នាដៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាដៃ, ថ្វីដៃ, ការដែលកើតឡើងដោយដៃ ។
ឧទាហរណ៍៖ ក្បាច់រចនានគរវត្តជាសម្នាដៃរបស់ពួកជាងខ្មែរក្នុងបុរាណសម័យ ។ សរសេរជា សំណាដៃ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្នាក់» មានន័យដូចម្ដេច ?


សម្នាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា ។
ឧទាហរណ៍៖ ខ្ញុំមកសម្នាក់នៅផ្ទះសម្លាញ់ ។ សរសេរជា សំណាក់ ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីជ្រកអាស្រ័យ, បន្ទុក; ការនៅដោយសារ; ទីជិត ។
ឧទាហរណ៍៖ នៅក្នុងសម្នាក់ចៅហ្វាយនាយ; ទៅកាន់សម្នាក់គ្រូ ។ រាជសម្នាក់ ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។ សរ. ជា សំណាក់ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទែះ» មានន័យដូចម្ដេច ?


សម្ទែះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ទេះ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សម្ទេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទែល» មានន័យដូចម្ដេច ?


សម្ទែល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទែល ។
ឧទាហរណ៍៖ ពោះសម្ទែល ។ កិ. ធ្វើឲ្យឃើញស្ទែល : ឈរសម្ទែលពោះ ។ សរ. ជា សំទែល ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទេះ» មានន័យដូចម្ដេច ?


សម្ទេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទេះ, ដែលរបេះរេចមាត់; សណ្ឋានដែលស្ទេះ, ដែលរបេះរេច ។
ឧទាហរណ៍៖ ឆ្នាំងសម្ទេះមាត់ ។ សរ. ជា សំទេះ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទេះ, ដែលរបេះរេចមាត់; សណ្ឋានដែលស្ទេះ, ដែលរបេះរេច ។
ឧទាហរណ៍៖ ឆ្នាំងសម្ទេះមាត់ ។ សរ. ជា សំទេះ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទើញ» មានន័យដូចម្ដេច ?


សម្ទើញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទើញ; អ្វីៗដែលមានសណ្ឋានស្ទើញ ។
ឧទាហរណ៍៖ បបូរមាត់សម្ទើញ; សម្ទើញដូចជាច្រមុះជ្រូក ។ សរ. ជា សំទើញ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទើញ; អ្វីៗដែលមានសណ្ឋានស្ទើញ ។
ឧទាហរណ៍៖ បបូរមាត់សម្ទើញ; សម្ទើញដូចជាច្រមុះជ្រូក ។ សរ. ជា សំទើញ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទូង» មានន័យដូចម្ដេច ?


សម្ទូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវដែលយកសំណាបស្ទូង, ស្រូវស្ទូង ។
ឧទាហរណ៍៖ សម្ទូងរំសាយត្រណោត សម្ទូងដែលទើបផ្ដើមលាស់រីកសាយបន្តិចៗ ។ សម្ទូងបែកគុម្ព សម្ទូងដែលលាស់បែកចេញជាគុម្ព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទុះក្អែក» មានន័យដូចម្ដេច ?


សម្ទុះក្អែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ ) សម្ទុះឬដំណើរដែលលោតអញ្ជើលៗ ដូចជាក្អែកលោត (ច្រើនប្រើ សម្ទុះ ឬ សំទុះ ជាង) ។
ឧទាហរណ៍៖ លោតសម្ទុះក្អែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទុះក្អែក» មានន័យដូចម្ដេច ?


សម្ទុះក្អែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ ) សម្ទុះឬដំណើរដែលលោតអញ្ជើលៗ ដូចជាក្អែកលោត (ច្រើនប្រើ សម្ទុះ ឬ សំទុះ ជាង)
ឧទាហរណ៍៖ លោតសម្ទុះក្អែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទុះ» មានន័យដូចម្ដេច ?


សម្ទុះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំងឬទំហឹង ល្បឿនដែលស្ទុះ, ដែលលឿន
ឧទាហរណ៍៖ បោលមួយសម្ទុះ, ទៅមួយសំទុះ; ដើរមួយសំទុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទីក» មានន័យដូចម្ដេច ?


សម្ទីក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទីក; អ្វីៗដែលស្ទីក ។
ឧទាហរណ៍៖ ជ្រនីកសម្ទីក, ដំបងសម្ទីក ។ សរសេរជា សំទីក ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទីក; អ្វីៗដែលស្ទីក ។
ឧទាហរណ៍៖ ជ្រនីកសម្ទីក, ដំបងសម្ទីក ។ សរសេរជា សំទីក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទារ» មានន័យដូចម្ដេច ?


សម្ទារ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលស្រែកឮខ្ទរខ្ទារ, ស្រែកខ្លាំងដំរីសម្ទារកោញ្ចនាទ; ស្រែកសម្ទារពេញសំឡេង ។ សរ. ជា សំទារ ក៏បាន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រែកឮខ្ទរខ្ទារ, ស្រែកខ្លាំងដំរីសម្ទារកោញ្ចនាទ; ស្រែកសម្ទារពេញសំឡេង ។ សរ. ជា សំទារ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទាយ» មានន័យដូចម្ដេច ?


សម្ទាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សមទាយ ន. “របស់ដែលត្រូវឲ្យស្មើគ្នា, រង្វាន់ស្មើភាគគ្នា; រង្វាន់សាមញ្ញ ឬដែលជាធម្មតា” ) សាមញ្ញ, ដែលជាធម្មតា, រាយរង, បន្ទាប់បន្សំ; ដែលរាប់រយរាប់ពាន់ ។
ឧទាហរណ៍៖ ការសម្ទាយ ការងាររាយរង, ការបន្ទាប់បន្សំ ។

                  មនុស្សសម្ទាយ មនុស្សសាមញ្ញ, មនុស្សរយ ។ សុខទុក្ខសម្ទាយ សុខទុក្ខជាធម្មតា ។ ( ព. កា. ) ។
ឧទាហរណ៍៖ ការក្រកុំគិតងាយ ការសម្ទាយជាកម្រោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ( សាស្ត្រាច្បាប់កេរ្ដិ៍កាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទាញ» មានន័យដូចម្ដេច ?


សម្ទាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទាញ; អ្វីៗដែលរីកស្ទាញ ។ សរ. ជា សំទាញ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទាញ; អ្វីៗដែលរីកស្ទាញ ។ សរ. ជា សំទាញ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទល» មានន័យដូចម្ដេច ?


សម្ទល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទល; អ្វីៗដែលមានរាងស្ទល ។ សរ. ជា សំទល ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទល; អ្វីៗដែលមានរាងស្ទល ។ សរ. ជា សំទល ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទង់» មានន័យដូចម្ដេច ?


សម្ទង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ស្ទង់, គ្រឿងស្ទង់ ។
ឧទាហរណ៍៖ សម្ទង់ទឹក ។ សរ. ជា សំទង់ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ទក់» មានន័យដូចម្ដេច ?


សម្ទក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ទក់, ដែលមានជើងស្ទក់; អ្វីៗដែលស្ទក់ ។
ឧទាហរណ៍៖ ជើងសម្ទក់, មនុស្សជើងសម្ទក់ ។ សរសេរជា សំទក់ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទក់, ដែលមានជើងស្ទក់; អ្វីៗដែលស្ទក់
ឧទាហរណ៍៖ ជើងសម្ទក់, មនុស្សជើងសម្ទក់ ។ សរសេរជា សំទក់ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្តោក» មានន័យដូចម្ដេច ?


សម្តោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្យួរស្តោក, ប្រតោងស្តោកចុះក្រោម ។
ឧទាហរណ៍៖ សម្ដោកខ្លួន; ប្រចៀវតោងដំបូលសម្ដោកក្បាលចុះក្រោម ។ សរ. ជា សំតោក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្តេចព្រះវររាជជននី» មានន័យដូចម្ដេច ?


សម្តេចព្រះវររាជជននី


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ម្តាយជាស្តេចកូនជាស្តេចទ្រង់រាជ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្តេចព្រះរាជជននី» មានន័យដូចម្ដេច ?


សម្តេចព្រះរាជជននី


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ម្តាយជាសាស្ត្រកូនជាស្តេចទ្រង់រាជ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្តុល» មានន័យដូចម្ដេច ?


សម្តុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលឡើងស្តុល; អ្វីៗដែលប៉ោងស្តុល ។ សរសេរជា សំតុល ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលឡើងស្តុល; អ្វីៗដែលប៉ោងស្តុល ។ សរសេរជា សំតុល ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្តត» មានន័យដូចម្ដេច ?


សម្តត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលយារស្តត; អ្វីៗដែលយារស្តត ។
ឧទាហរណ៍៖ អណ្ឌៈសម្តត ( ព. ព. ) ។ សរសេរជា សំតត ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយារស្តត; អ្វីៗដែលយារស្តត ។
ឧទាហរណ៍៖ អណ្ឌៈសម្តត ( ព. ព. ) ។ សរសេរជា សំតត ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដោះ» មានន័យដូចម្ដេច ?


សម្ដោះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកមាត់ដែលស្ដោះ ។
ឧទាហរណ៍៖ សម្ដោះស្លា ទឹកមាត់ស៊ីស្លាដែលស្ដោះ។ សរសេរជា សំដោះ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដែង» មានន័យដូចម្ដេច ?


សម្ដែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឬបញ្ចេញឲ្យឃើញស្ដែង ។
ឧទាហរណ៍៖ សម្ដែងឫទ្ធិ, សម្ដែងខ្លួន ។

                   ថ្លែង, ប្រកាសសេចក្ដី ។
ឧទាហរណ៍៖ សម្ដែងធម៌ ។ សរសេរជា សំដែង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដេជ» មានន័យដូចម្ដេច ?


សម្ដេជ


មានន័យថា មើលពាក្យ សម្ដេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដេច» មានន័យដូចម្ដេច ?


សម្ដេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោកអ្នកមានតេជះច្រើន, លោកអ្នកមានបុណ្យមានអំណាចធំ ។ គុ. ខ្ពង់ខ្ពស់, ឧដុង្គឧត្ដម, ថ្កើងស័ក្ដិ ថ្កើងអំណាច, ថ្កើងថ្កាន( សមតែនឹងយល់ថាក្លាយមកពី បា. សំ + តេជ ឬ សំ. សំតេជស៑ “ដែលមានតេជះខ្លាំង” ព្រោះខ្មែរបុរាណសរសេរជា សម្ដេជ ក៏មាន ) ។ ពាក្យសម្រាប់ប្រើបន្ថែមលើព្រះនាម ឬលើឋានន្ដរក្សត្រិយ៍ មន្រ្តីស័ក្តិខ្ពស់ : ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី…, សម្ដេចព្រះមហាក្សត្រិយានី; សម្ដេចព្រះឧបយុវរាជ; សម្ដេចព្រះឧភយោរាជ; សម្ដេចព្រះវររាជជននី; សម្ដេចព្រះមហាឧបរាជ; សម្ដេចព្រះសង្ឃរាជ; សម្ដេចព្រះរៀម; សម្ដេចព្រះអនុជ ។ ល ។ សម្ដេចចៅពញា ឋានន្ដរសេនាបតីទី ១ សម្រាប់ទោ ( មានតែពីក្នុងសម័យបុរាណ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដើង» មានន័យដូចម្ដេច ?


សម្ដើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ដើង; អ្វីៗដែលស្ដើង ។
ឧទាហរណ៍៖ សំពត់សម្ដើង ។

                  សម្ដើងហៀ ស្ដើងហៀ ។ សរ. ជា សំដើង ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ដើង; អ្វីៗដែលស្ដើង ។
ឧទាហរណ៍៖ សំពត់សម្ដើង ។

                  សម្ដើងហៀ ស្ដើងហៀ ។ សរ. ជា សំដើង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដឺត» មានន័យដូចម្ដេច ?


សម្ដឺត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្ដឺត; រាងស្ដឺត ។
ឧទាហរណ៍៖ រាងសម្ដឺត ។ សរ. ជា សំដឺត ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ដឺត; រាងស្ដឺត ។
ឧទាហរណ៍៖ រាងសម្ដឺត ។ សរ. ជា សំដឺត ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដឹង» មានន័យដូចម្ដេច ?


សម្ដឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យឃើញស្ដឹង ។
ឧទាហរណ៍៖ ត្រីរ៉ស់សម្ដឹងខ្លួន, ឈរសម្ដឹងកណ្ដាលផ្លូវក្នុងវេលាយប់ ។ សរ. ជា សំដឹង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ដី» មានន័យដូចម្ដេច ?


សម្ដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលស្ដី, ដែលនិយាយ, ភាសា ។
ឧទាហរណ៍៖ សម្ដីពីរោះ, សម្ដីទន់; ចេះសម្ដី ។

                   សម្ដីសំដៅ ( ម. ព. សំដៅ ប. ) ។ ព. ទ. បុ. សម្ដីជាឯក លេខជាទោ អក្សរជាត្រី ចេះសម្ដីទុកជាទី ១ ចេះវិជ្ជាលេខទុកជាទី ២ ចេះសរសេរអក្សរល្អជាទី ៣ គឺការពូកែសម្ដីប្រសើរជាងការពូកែវិជ្ជាលេខនិងការពូកែសរសេរអក្សរល្អ។ សម្ដី-សជាតិ មារយាទ សត្រកូល ( ម. ព. ស កិ. ) ។ សរសេរជា សំដី ក៏បាន ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាជតម្រាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ញែង» មានន័យដូចម្ដេច ?


សម្ញែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យគេស្ញែញ, បញ្ចេញឲ្យគេស្ញែង ។
ឧទាហរណ៍៖​​ ដាក់របស់សម្ញែងឲ្យគេឃើញ, សម្ញែងខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ញេញ» មានន័យដូចម្ដេច ?


សម្ញេញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើលទៅឃើញស្ញេញ ។
ឧទាហរណ៍៖ ធ្មេញសម្ញេញ, មាត់សម្ញេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ញាញ» មានន័យដូចម្ដេច ?


សម្ញាញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមើលទៅឃើញស្ញាញធ្មេញសម្ញាញ គឺធ្មេញស្ញាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ងំ» មានន័យដូចម្ដេច ?


សម្ងំ


មានន័យថា ( ម. ព. សំងំ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ងើច» មានន័យដូចម្ដេច ?


សម្ងើច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីស្ងើច; ដំណើរដែលគួរស្ងើច ។
ឧទាហរណ៍៖ សម្ងើចអ្នកផង; សម្ងើចអ្នកប្រាជ្ញអាចយកជាការណ៍ពិតបាន ។ សរសេរជា សំងើច ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ងាត់» មានន័យដូចម្ដេច ?


សម្ងាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្ងាត់, មិនឲ្យឮមាត់ ។
ឧទាហរណ៍៖ សម្ងាត់មាត់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ងាត់ ។
ឧទាហរណ៍៖ ការសម្ងាត់ ។ សរសេរជា សំងាត់ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្ងាច» មានន័យដូចម្ដេច ?


សម្ងាច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យឃើញស្ងាច; ដាក់ឲ្យគេឃើញច្បាស់, បញ្ចេញមកបង្អួតគេ ។
ឧទាហរណ៍៖ កុំសម្ងាចឲ្យគេឃើញ; ដាក់របស់សម្ងាចឲ្យគេឃើញ ។

                   ចេញឲ្យគេឃើញ ។
ឧទាហរណ៍៖ ឈរសម្ងាចខ្លួន ។

                   សរសេរជា សំងាច ក៏បាន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យឃើញស្ងាច; ដាក់ឲ្យគេឃើញច្បាស់, បញ្ចេញមកបង្អួតគេ ។
ឧទាហរណ៍៖ កុំសម្ងាចឲ្យគេឃើញ; ដាក់របស់សម្ងាចឲ្យគេឃើញ ។

                   ចេញឲ្យគេឃើញ ។
ឧទាហរណ៍៖ ឈរសម្ងាចខ្លួន ។

                   សរសេរជា សំងាច ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្គោក» មានន័យដូចម្ដេច ?


សម្គោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្គោក; អ្វីៗដែលស្គោក ។ សរសេរជា សំគោក ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្គោក; អ្វីៗដែលស្គោក ។ សរសេរជា សំគោក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្គុល» មានន័យដូចម្ដេច ?


សម្គុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលរីកស្គុល ។
ឧទាហរណ៍៖ សរសេរជា សំគុល ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្គុល ។
ឧទាហរណ៍៖ សរសេរជា សំគុល ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្គាំង» មានន័យដូចម្ដេច ?


សម្គាំង


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសម្គម, សម្គោក ថា ។
ឧទាហរណ៍៖ សម្គាំងសម្គម ដែលស្គាំងស្គមខ្លាំង; សម្គោកសម្គាំង ដែលស្គោកស្គាំងខ្លាំង ។ សរសេរជា សំគាំង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្គាល់» មានន័យដូចម្ដេច ?


សម្គាល់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំណាំ, ចំណាំទុកឲ្យស្គាល់ ។
ឧទាហរណ៍៖ សម្គាល់ការ, សម្គាល់ចិត្ត, សម្គាល់ពុត, សម្គាល់ថា។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចំណាំទុកឲ្យស្គាល់ : មានសម្គាល់ក្នុងចិត្ត ។ សម្គាល់ហេតុ សេចក្ដីដែលសរសេរនៅភាគខាងក្រោមដោយឡែក មានយោងលេខមួយគូស្របគ្នា ជាគ្រឿងសម្គាល់ហេតុឬសេចក្ដីផ្សេង ( ហៅ នយលក្ខណៈ ក៏បាន ) ។ សរសេរជា សំគាល់ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្គម» មានន័យដូចម្ដេច ?


សម្គម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្គម; មនុស្សឬសត្វដែលស្គម ។
ឧទាហរណ៍៖ មនុស្សសម្គម, សេះសម្គម; អាសម្គម (ព. ម.) ។ សរសេរជា សំគម ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្គម; មនុស្សឬសត្វដែលស្គម ។
ឧទាហរណ៍៖ មនុស្សសម្គម, សេះសម្គម; អាសម្គម (ព. ម.) ។ សរសេរជា សំគម ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កូវ» មានន័យដូចម្ដេច ?


សម្កូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្កូវ; មនុស្ស ឬសត្វ ដែលមានសក់ឬរោមស្កូវ ( ព. ព.; ព. គ. ឬ ព. រា. ស្កូវ ) ។ សរសេរជា សំកូវ ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្កូវ; មនុស្ស ឬសត្វ ដែលមានសក់ឬរោមស្កូវ ( ព. ព.; ព. គ. ឬ ព. រា. ស្កូវ ) ។ សរសេរជា សំកូវ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កូញ» មានន័យដូចម្ដេច ?


សម្កូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលស្កូញ ។
ឧទាហរណ៍៖ សរសេរជា សំកូញ ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្កូញ ។
ឧទាហរណ៍៖ សរសេរជា សំកូញ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កុល» មានន័យដូចម្ដេច ?


សម្កុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលស្កុល ។ សរសេរជា សំកុល ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងស្កុលរោមសម្កុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កុង» មានន័យដូចម្ដេច ?


សម្កុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទូរស្កុងឬដែលមើលទៅឃើញស្កុង ។
ឧទាហរណ៍៖ អង្គុយសម្កុង, ឈរសម្កុង ( ម. ប្រ., ច្រ. ប្រ. ស្កុង ជាង ) ។ សរសេរជា សំកុង ក៏បាន ។

                  បញ្ចេញសំឡេង ឬយំឮសូរ អឺុតៗ… ក្នុងវេលាយប់ ( ចំពោះតែក្រួចអឺុត )

ឧទាហរណ៍៖ ក្រួចសម្កុង ( បើយំក្នុងវេលាថ្ងៃហៅ អីឺុត ) ។ សរសេរជា សំកុង ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មែកយុលស្លុបជាដរាប ស្លឹកស្រដៀងនឹងសណ្ដាន់ ប្រើស្ងោរយកទឹកជ្រលក់សូត្រជាដើមបាន ។សរសេរជា សំកុង ក៏បាន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទូរស្កុងឬដែលមើលទៅឃើញស្កុង ។
ឧទាហរណ៍៖ អង្គុយសម្កុង, ឈរសម្កុង ( ម. ប្រ., ច្រ. ប្រ. ស្កុង ជាង ) ។ សរសេរជា សំកុង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កាក» មានន័យដូចម្ដេច ?


សម្កាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំសាយឲ្យធ្លាក់ស្រកាក ។
ឧទាហរណ៍៖​ សម្កាកសក់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សក់សម្កាក ។ សរសេរជា សំកាក ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម្កក» មានន័យដូចម្ដេច ?


សម្កក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់ចាំតាមផ្លូវ, ធ្វើឲ្យស្កកដំណើរ ។
ឧទាហរណ៍៖ សម្កកដំណើរ ។ សរសេរជា សំកក ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លែដំណាំដែលស្កក ។
ឧទាហរណ៍៖ ស្រូវសម្កក, ពោតសម្កក ( ពាក្យនិយាយដោយតូចចិត្ត, ដោយខឹងឬដោយទ្រគោះ; ពាក្យរាបសាថា ស្រូវស្កក, ពោតស្កក ) ។ សរសេរជា សំកក ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្លែដំណាំដែលស្កក ។
ឧទាហរណ៍៖ ស្រូវសម្កក, ពោតសម្កក ( ពាក្យនិយាយដោយតូចចិត្ត, ដោយខឹងឬដោយទ្រគោះ; ពាក្យរាបសាថា ស្រូវស្កក, ពោតស្កក ) ។ សរសេរជា សំកក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យហូឡូសែន» មានន័យដូចម្ដេច ?


សម័យហូឡូសែន


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សម័យធរណីវិទ្យាចុងក្រោយនៃកាលសម័យក្វាទែណែ ក្នុងស័កសេណូសូអ៊ិកនៃអនន្តកាលហ្វានេរ៉ូសូអ៊ិក ដែលមានរយៈពេលប្រមាណ ១១ ៦០០ ឆ្នាំ​ដោយគិតរហូតមកដល់បច្ចុប្បន្ននេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យប្រជុំសាមញ្ញ» មានន័យដូចម្ដេច ?


សម័យប្រជុំសាមញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំឡុងពេលប្រជុំ ដែលប្រព្រឹត្តតាមកាលកំណត់ ស្រេច (ម. ព សម័យប្រជុំ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យប្រជុំវិសាមញ្ញ» មានន័យដូចម្ដេច ?


សម័យប្រជុំវិសាមញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំឡុងពេលប្រជុំ ដែលប្លែកពីកាលកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យប្រជុំ» មានន័យដូចម្ដេច ?


សម័យប្រជុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំឡុងពេលដែលអង្គការពិភាក្សាត្រូវនៅប្រជុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យនិយម» មានន័យដូចម្ដេច ?


សម័យនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –និយាម សេចក្ដីកំណត់តាមកាល ។
ឧទាហរណ៍៖ ប្រើរបស់តាមសម័យនិយម ប្រើរបស់តាមកាលដែលមហាជនរាប់អាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យថ្មី» មានន័យដូចម្ដេច ?


សម័យថ្មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រើប្រាស់ មួយគ្រាតាមចំណង់ និងចំណូលចិត្តរបស់មនុស្សម្នាក់ៗ ដូចជាគ្រឿងសម័យថ្មី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម័យ» មានន័យដូចម្ដេច ?


សម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមយ ) កាល, ពេលឬវេលា, គ្រា; រដូវ; វេលាដែលស្រួល, ដែលត្រូវទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែបប្រើ; គ្រឿងសង្កេត; សញ្ញា; ពាក្យប្រៀនប្រដៅ; មុខការ; ហេតុ, ការណ៍, គោលចារឹក
ឧទាហរណ៍៖ សម័យមួយ, គ្រាមួយ; សម័យនេះ ពេលនេះ, គ្រានេះ; តាមសម័យ តាមកាល; ទាន់សម័យ ទាន់កាល, ទាន់វេលា ។ ល ។

                   សម័យនិយម ឬ –និយាម សេចក្ដីកំណត់តាមកាល ។
ឧទាហរណ៍៖ ប្រើរបស់តាមសម័យនិយម ប្រើរបស់តាមកាលដែលមហាជនរាប់អាន ។

                  គិលានសម័យ ( –នៈ– ) វេលាមានជំងឺ ។ ទុព្ភិក្ខសម័យ ( ទុប-ភិក-ខៈ– ) គ្រាអត់បាយ, គ្រាអំណត់ ។ បុព្វណ្ហសម័យ ( បុប-ព័ន-ហៈ– ) ពេលព្រឹកព្រៀង ) ។ សាយណ្ហសម័យ ( សាយុ័ន-ហៈ– ) វេលាល្ងាច ។ អក្ខរសម័យ វិធីប្រើអក្សរ គឺការសរសេរឬអានអក្សរ ។
ឧទាហរណ៍៖ ស្ទាត់ក្នុងអក្ខរសម័យ ។

                   អទ្ធានគមនសម័យ ( អ័ត-ធានៈគៈមៈនៈ– ) វេលាដើរផ្លូវឆ្ងាយ ។ ល ។
ផ្នែកនៃផ្កាយគ្រោះដែលមើលឃើញ ក្នុងដំណើរគោចរ ដូចយ៉ាងសម័យខាងខ្នើត និងរនោចនៃព្រះចន្ទជាដើម ដំណើរប្រែប្រួលនៃជំងឺ ពីធ្ងន់ទៅស្រាល ពីស្រាលទៅធ្ងន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម៉ូវ» មានន័យដូចម្ដេច ?


សម៉ូវ


មានន័យថា ( ម. ព. សមូវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សម៉» មានន័យដូចម្ដេច ?


សម៉


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើព្រៃ ផ្លែមានរសល្វីង, ប្រើជាថ្នាំបញ្ចុះឬប្រើបរិភោគផ្ទាប់នឹងផ្អកត្រីប្រៃជាដើមក៏បាន ។ សម៉មានឈ្មោះច្រើនយ៉ាង មាន សម៉ក្អែក, សម៉ភ្លុក, សម៉ពិភេក ឬ សម៉ពិភេទក៍ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមោសរណៈ» មានន័យដូចម្ដេច ?


សមោសរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមោសរណ ) ការប្រជុំ, ការចួបជុំ ។ សមោសរណដ្ឋាន ទីសម្រាប់ប្រជុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមោសរដ្ឋាន» មានន័យដូចម្ដេច ?


សមោសរដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងជាទីសន្និបាត ដើម្បីជជែកពិភាក្សាពីកិច្ចការ សាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមោសរ» មានន័យដូចម្ដេច ?


សមោសរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីប្រជុំ
ឧទាហរណ៍៖ ក្នុងសមោសរ ។

                  ប្រជុំ, ភ្ជុំគ្នា, ចួបជុំ ។
ឧទាហរណ៍៖ មកសមោសរក្នុងទីមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមោធាន» មានន័យដូចម្ដេច ?


សមោធាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សំ > សម + ឱធាន; សំ. < សំ > សម + អវធាន > សមវធាន ឬ សមាវធាន ) ការប្រជុំ, ការប្រមូល, រួបរួម ។ ខ្មែរច្រើនប្រើជា កិ. ប្រជុំ, ភ្ជុំ, ប្រមូល, រួម, រួបរួម : សមោធានរឿង, សមោធានជាតក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមេសី» មានន័យដូចម្ដេច ?


សមេសី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រកាន់ខ្ជាប់នូវសមេសនា ក្នុងវត្ថុណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមេសនា» មានន័យដូចម្ដេច ?


សមេសនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរំពៃតាមរកអ្វីមួយ មិនព្រមបោះបង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមូហភាវកម្ម» មានន័យដូចម្ដេច ?


សមូហភាវកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ សមុទាយកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមូហភាព» មានន័យដូចម្ដេច ?


សមូហភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព សារព័ននៃមនុស្ស សត្វដែលរួមគ្នាទៅជារូបមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមូហនិយម» មានន័យដូចម្ដេច ?


សមូហនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រព័ន្ធដែលជនខ្លះយល់ថា ដើម្បីដោះស្រាយបញ្ហា ផ្សេងៗក្នុងសង្គមមនុស្ស ត្រូវគេដកហូតមធ្យោបាយ បង្កើតផល ដាក់ទៅជាប្រយោជន៍នៃសមូហភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមូហ» មានន័យដូចម្ដេច ?


សមូហ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង; ការរួបរួម, ការប្រមូល ។ សមូហដ្ឋាន ឬ –ស្ថាន ទីសម្រាប់ប្រជុំ, ទីប្រជុំគ្នា ។ សមូហនាម នាមនាមប្រាប់សេចក្ដីប្រជុំ, ប្រមូល, រួបរួម; ដូចពាក្យថា ពួក, បន, ក្រុម, ហ្វូង,… ជា សមូហនាម ( ព. វ. ) ។ សមូហភណ្ឌ ឬ –វត្ថុ របស់ដែលប្រមូលរួបរួម, របស់មួយគ្រឿងឬមួយប្រដាប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមូវ» មានន័យដូចម្ដេច ?


សមូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសម៉មួយប្រភេទផ្លែធំៗជាងសម៉បែបឯទៀត មានរសល្វីងជាងសម៉ឯទៀត ( ម. ព. ពិភេទក៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុហ៍» មានន័យដូចម្ដេច ?


សមុហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមូហ ) ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសម្រាប់បព្វជិត ទីឋានានុក្រមចុះរងបន្ទាប់ពីទីបាឡាត់មក, មានមុខងារជាអ្នកកាន់បញ្ជីសង្ឃ ។
ឧទាហរណ៍៖ លោកសមុហ៍ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុហបញ្ជី» មានន័យដូចម្ដេច ?


សមុហបញ្ជី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស.; សំ. សមូហ + បញ្ជិ ឬ បញ្ជិកា )ខ្មែរយើងប្រើជាឋានន្តរមន្ត្រីអាណាចក្រខាងតុលាការក្នុងកម្ពុជរដ្ឋសម័យពីដើម, មានមុខងារជាអ្នកកាន់បញ្ជីផ្សេងៗ, សម័យសព្វថ្ងៃនេះប្រែហៅថា ក្រឡាបញ្ជី វិញ (ម. ព. បញ្ជិកាក្រឹត និង សមុហ៍, សមូហ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រសារ» មានន័យដូចម្ដេច ?


សមុទ្រសារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រយាន» មានន័យដូចម្ដេច ?


សមុទ្រយាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រយាត្រា» មានន័យដូចម្ដេច ?


សមុទ្រយាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដើរសមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រមេខលា» មានន័យដូចម្ដេច ?


សមុទ្រមេខលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រមាលិនី» មានន័យដូចម្ដេច ?


សមុទ្រមាលិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រងសមុទ្រគឺផែនដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្របត្នី» មានន័យដូចម្ដេច ?


សមុទ្របត្នី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រពន្ធសមុទ្រ គឺទន្លេ នទី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្រ» មានន័យដូចម្ដេច ?


សមុទ្រ


មានន័យថា ( ម. ព. សមុទ្ទ )។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រភពធនធានទឹកប្រៃ និងជាកន្លែងទទួលរំហូរទឹកមកពីទន្លេ ស្ទឹង ព្រែក ជ្រោះ អូរ ទឹកក្រោមដី និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្ទសូករ» មានន័យដូចម្ដេច ?


សមុទ្ទសូករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថនិកសត្វសមុទ្រម៉្យាង ច្រើនរស់នៅតែក្នុងសមុទ្រ ត្រជាក់ ជួនកាលគេហៅថា ជ្រូកសមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្ទសុប័ដ្តន៍» មានន័យដូចម្ដេច ?


សមុទ្ទសុប័ដ្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ កំពង់មាត់សមុទ្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្ទជាត» មានន័យដូចម្ដេច ?


សមុទ្ទជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្ទកន្ដារ» មានន័យដូចម្ដេច ?


សមុទ្ទកន្ដារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ
ឧទាហរណ៍៖ ការជិះមហានាវាក្នុងសមុទ្ទកន្ដារ ត្រូវផ្គង់ស្បៀងអាហារនិងទឹកសាបឲ្យមានជានិច្ច ។

               សមុទ្រកន្ដារ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ្ទ» មានន័យដូចម្ដេច ?


សមុទ្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អន្លង់ទឹកធំធេងជ្រាលជ្រៅល្ហល្ហេវលន្លឹមបាត់ត្រើយ ដែលមានអំបិលឬរសជាតិប្រៃស្មើភាគគ្នានឹងទឹក, សាគរ
ឧទាហរណ៍៖ ឆ្នេរសមុទ្ទ, មាត់សមុទ្រ ។

                  បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈម៉ុត-ទៈ ឬ –ទ្រៈ, ដូចជា សមុទ្ទកន្តា ឬ សមុទ្រកាន្តា សម្លាញ់របស់សមុទ្រ គឺទន្លេ, នទី ។ សមុទ្ទកន្ដារ ឬ សមុទ្រ– ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ
ឧទាហរណ៍៖ ការជិះមហានាវាក្នុងសមុទ្ទកន្ដារ ត្រូវផ្គង់ស្បៀងអាហារនិងទឹកសាបឲ្យមានជានិច្ច ។

                  សមុទ្ទជាត អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ ។ សមុទ្របត្នី ប្រពន្ធសមុទ្រ គឺទន្លេ នទី ។ សមុទ្រមាលិនី កម្រងសមុទ្រគឺផែនដី ។ សមុទ្រមេខលា (–ខៈល៉ា ) ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក ។ សមុទ្រយាត្រា ការដើរសមុទ្រ ។ សមុទ្រយាន ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ ។ សមុទ្រសារ ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ ។ សមុទ្ទសុប័ដ្តន៍ (–បុ័ត ) កំពង់មាត់សមុទ្ទ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទ័យ» មានន័យដូចម្ដេច ?


សមុទ័យ


មានន័យថា ( ម. ព. សមុទយៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទាយវាចា» មានន័យដូចម្ដេច ?


សមុទាយវាចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វោហារ សម្ដីស្មាន; ពាក្យរួបរួម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុទាយភាព» មានន័យដូចម្ដេច ?


សមុទាយភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំ ភាពនៃបុគ្គល សត្វ ឬវត្ថុដែលផ្តុំ ឬនៅជាពួក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត