Posted on Leave a comment

តើពាក្យ «សាបតៃយ» មានន័យដូចម្ដេច ?

សាបតៃយ

មានន័យថា មើលពាក្យ សាបតេយ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាបតេយ្យ» មានន័យដូចម្ដេច ?

សាបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វាបតេយ ) សម្បត្តិ, ទ្រព្យ, ប្រើក្លាយជា សាបតៃយ ក៏មាន ( ច្រើនប្រើក្នុងកាព្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាប» មានន័យដូចម្ដេច ?

សាប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឲ្យដុះជាសំណាប ។
ឧទាហរណ៍៖ ខ្ញុំសាបបានពីរថ្នាលហើយ។

                 សាបព្រោះបណ្ដុះដាំ សាបខ្លះ ព្រោះខ្លះបណ្ដុះខ្លះ ដាំខ្លះ ។ ព. ប្រ. ទំនុកបម្រុងផ្ចុងផ្ដើមឲ្យកើតកាលវាលគុម្ព ។ សាបពូជវិជ្ជា បណ្ដុះវិជ្ជាឲ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ ។ សាបពូជសុជីវធម៌ បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឲ្យចេះ, ឲ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ ។ ព. កា. ថា
ឧទាហរណ៍៖ កុំសាបពូជពាល ក្រែងនាំឲ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឲ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ។

                    ( បា. សាប; សំ. ឝាប ) សម្បថ ។ សាបកៈ ឬ សាបករ អ្នកស្បថ( បើស្ត្រីជា សាបិកា ឬ សាបការិកា) ។ សាបកម្ម ការស្បថ ។ សាបវាទ ពាក្យស្បថ, សម្បថ ។ សាបវាទី អ្នកដែលនិយាយឡើងអាងតែស្បថ ( បើស្រ្តីជា សាបវាទិនី ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតរសប្រៃ ។
ឧទាហរណ៍៖ ទឹកសាប ។

                  ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប ។
ឧទាហរណ៍៖ សម្លសាប ។

                  ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប ។
ឧទាហរណ៍៖ សម្លសាប ។

                 ព. ប្រ. ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ ។
ឧទាហរណ៍៖ សម្ដីសាប, សាបអំណាច, មន្ដអាគមសាប ។

                 ដែលចេញអស់រសជាតិដើមហើយ ។
ឧទាហរណ៍៖ ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង! ។

                  ដែលឥតរសជាតិខ្លាំង ។

ឧទាហរណ៍៖ ថ្នាំសាប ( សម្រាប់ប្រើចុកស៊ីស្លា ) ។

                  ព. ទ. បុ. ស្លឲ្យសាប បង្គុយឲ្យទាប គំនិតឲ្យវៃ ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ ។ សាបឈឹង សាបឥតរសប្រៃសោះ ។ សាបឈ្លេម សាបប្រហាត ។ សាបមាត់ នឹកចង់បរិភោគអាហារដែលមានរសប្រៃឬជូរ ( ច្រើនតែទើបងើបពីឈឺ ) ។ ព. ប្រ. នឹកចង់បានរអូចមិនស្រាក : កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឲ្យចោរសាបមាត់ ! ។ សាបរលាប ឥតអំណាច, ឥតតម្លៃ ។ សាបសូន្យ បាត់សូន្យ, វិនាសអស់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន្តិ» មានន័យដូចម្ដេច ?

សាន្តិ

មានន័យថា ( ម. ព. សន្តិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន្ដ» មានន័យដូចម្ដេច ?

សាន្ដ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝាន្ត; បា. សន្ត ) ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ដ, សុខស្រួល ។
ឧទាហរណ៍៖ ស្រុកសុខសាន្ដ ស្រុកសុខស្រួល, ស្រុកក្សេមក្សាន្ដ។

                  សាន្ដគ្រោះ ( សាន– ) ដែលស្បើយគ្រោះកាច, ស្បើយគ្រោះថ្នាក់ : ព្រៃសាន្ដគ្រោះ ព្រៃដែលឥតគ្រោះកាច, ព្រៃដែលមិនចាញ់ ។ សាន្ដត្រាណ ( សាន– ) ដែលមានការគ្រប់គ្រងឬមានពំនាក់នាំឲ្យបានសុខស្រួលហើយ : ស្រុកសាន្ដត្រាណ ( ម. ព. ត្រាណ ផង ) ។ សាន្ដសុខ សុខស្រួល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ហ្សូស៊េ» មានន័យដូចម្ដេច ?

សាន់ហ្សូស៊េ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូស្តារីកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់សាល់វ៉ាឌ័រ» មានន័យដូចម្ដេច ?

សាន់សាល់វ៉ាឌ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អែលសាល់វ៉ាឌ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វ៉ាន់» មានន័យដូចម្ដេច ?

សាន់វ៉ាន់

មានន័យថា ( ម. ព. សាន់វុ័ណ្ដ ឬ សាន់វុ័ណ្ឌ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វុ័ណ្ឌ» មានន័យដូចម្ដេច ?

សាន់វុ័ណ្ឌ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សាន់វុ័ណ្ដ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់វុ័ណ្ដ» មានន័យដូចម្ដេច ?

សាន់វុ័ណ្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលវ័ណ្ដចុះវ័ណ្ដឡើង, ដែលជំពាក់ពាក់ព័ន្ធ, រសេមរសាម
ឧទាហរណ៍៖ ជំពាក់សាន់វុ័ណ្ដ; ចិត្តសាន់វុ័ណ្ឌ; សម្ដីសាន់វុ័ណ្ដ; សរសេរតាមទម្លាប់ជា សាន់វ៉ាន់ ក៏មាន ( ម. ព. វ័ណ្ដ ឬ វ័ណ្ឌ កិ. និង ន. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ត្យាហ្គោ» មានន័យដូចម្ដេច ?

សាន់ត្យាហ្គោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស៊ីលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន់ដូម៉ាំង» មានន័យដូចម្ដេច ?

សាន់ដូម៉ាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ដូមីនីក (សាធារណរដ្ឋ)។

តើពាក្យ «សានូ» មានន័យដូចម្ដេច ?

សានូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សានុ ) ជម្រាលភ្នំ; ច្រកភ្នំ ( ព. កា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានុសិស្ស» មានន័យដូចម្ដេច ?

សានុសិស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យបំប្រួញមកពីសិស្សានុសិស្ស បា. < សិស្ស + អនុសិស្ស ) សិស្សតូចនិងសិស្សធំ ឬសិស្សផ្ទាល់នឹងចៅសិស្ស ។
ឧទាហរណ៍៖ ពួកសានុសិស្ស ( ម. ប្រ., ច្រ. ប្រ. សិស្សានុសិស្ស ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានណូវ» មានន័យដូចម្ដេច ?

សានណូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សារហ្នូ អ. ថ. សានហ្នូ៎ ) ធាតុពុលមួយប្រភេទប្រើជាថ្នាំពិស ( ច្រើនហៅ ជ័រណូវ ជាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សានក្រម» មានន័យដូចម្ដេច ?

សានក្រម

មានន័យថា មើលពាក្យ សាលក្រម ក្នុងពាក្យ សាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាន» មានន័យដូចម្ដេច ?

សាន

មានន័យថា ( មើលក្នុងពាក្យ សាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វាសាធុ» មានន័យដូចម្ដេច ?

សាធ្វាសាធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាធ្វសាធុ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វាចារ» មានន័យដូចម្ដេច ?

សាធ្វាចារ

មានន័យថា ( មើលក្នុងពាក្យ សាធុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ្វសាធុ» មានន័យដូចម្ដេច ?

សាធ្វសាធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សាធុ “សប្បុរស” + អសាធុ “អសប្បុរស” , ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ ) សប្បុរសនិងអសប្បុរស, អ្នកល្អនិងអ្នកអាក្រក់, អ្នកប្រព្រឹត្តត្រឹមត្រូវនិងអ្នកប្រព្រឹត្តខ្ជីខ្ជា។ ( ព. កា. ) : សាធ្វាសាធុជន ទោះសម្ពន្ធរួបរួមគ្នា យូរទៅគង់ឃ្លាតឃ្លា ព្រោះចរិយាផ្សេងដោយខ្លួន។
ឧទាហរណ៍៖ ពួកសាធ្វសាធុបើទុកជាច្រឡំគ្នា ក៏មិនយូរប៉ុន្មានដូចប្រេងលាយទឹក ។ ប្រើជា សាធ្វាសាធុជន ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ–» មានន័យដូចម្ដេច ?

សាធុ–

មានន័យថា ( មើលក្នុងពាក្យ សាធុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​សម្មត» មានន័យដូចម្ដេច ?

សាធុ​សម្មត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឬ សាធុ​សន្មត (–សន់-ន៉ៈម៉ត់) ដែល​មាន​សេចក្ដី​យល់​ព្រម​អំពី​សប្បុរស ឬ​អំពី​អ្នក​ប្រាជ្ញ, ដែល​អ្នក​កាន់​ត្រឹមត្រូវ​យល់​ព្រម​ផង​ហើយ
ឧទាហរណ៍៖ សេចក្ដី​នេះ​ជា​សាធុ​សម្មត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​សមាចារ ឬ សាធ្វាចារ» មានន័យដូចម្ដេច ?

សាធុ​សមាចារ ឬ សាធ្វាចារ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. < សាធុ + អាចារ “មារយាទ”) មារយាទ​ល្អ; ដែល​មាន​មារយាទ​ល្អ; អ្នក​មាន​មារយាទ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​វាទី» មានន័យដូចម្ដេច ?

សាធុ​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បើ​ស្ត្រី​ជា សាធុ​វាទិនី) អ្នក​ពោល​ពាក្យ​ពីរោះ, ត្រឹមត្រូវ; សាធុ​ការី ឬ សាធុ​ការិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​វាចា ឬ–វាទ» មានន័យដូចម្ដេច ?

សាធុ​វាចា ឬ–វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ពីរោះ, សម្ដី​ត្រឹមត្រូវ; សាធុ​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​រូប» មានន័យដូចម្ដេច ?

សាធុ​រូប

👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែល​មាន​សភាព​ល្អ; ដែល​ច្បាស់លាស់; សភាព​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ភាព» មានន័យដូចម្ដេច ?

សាធុ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ល្អ; ដំណើរ​មាន​ចិត្ត​ល្អ ។

តើពាក្យ «សាធុ​ព្រឹត្តិ» មានន័យដូចម្ដេច ?

សាធុ​ព្រឹត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុវ្ឫត្តិ) ការ​ប្រព្រឹត្ត​ត្រឹមត្រូវ, មារយាទ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ពាហនៈ ឬ–វាហនៈ» មានន័យដូចម្ដេច ?

សាធុ​ពាហនៈ ឬ–វាហនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាហនៈ​ដែល​បង្ហាត់​បាន​បទ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ផល» មានន័យដូចម្ដេច ?

សាធុ​ផល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផល​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​បថ ឬ សាធុ​បទវី» មានន័យដូចម្ដេច ?

សាធុ​បថ ឬ សាធុ​បទវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវ​នៃ​អំពើ​ល្អ, ផ្លូវ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ជាត» មានន័យដូចម្ដេច ?

សាធុ​ជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ; ដែល​ត្រឹមត្រូវ, ដែល​សម្រេច​ត្រឹមត្រូវ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ជន» មានន័យដូចម្ដេច ?

សាធុ​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន​អ្នក​ត្រឹមត្រូវ, មនុស្ស​អ្នក​កាន់​អំពើ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​គត» មានន័យដូចម្ដេច ?

សាធុ​គត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឋិត​នៅ​ក្នុង​អំពើ​ល្អ; អ្នក​ត្រឹមត្រូវ (បើ​ស្ត្រី​ជា សាធុ​គតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ក្រឹត្យ» មានន័យដូចម្ដេច ?

សាធុ​ក្រឹត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុក្ឫត្យ) ក្រឹត្យ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ក្រឹត» មានន័យដូចម្ដេច ?

សាធុ​ក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សាធុក្ឫត) ដែល​បាន​ធ្វើ​ឬ​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ​ហើយ
ឧទាហរណ៍៖ ការ​សាធុ​ក្រឹត, សៀវភៅ​សាធុ​ក្រឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ​សព្ទ» មានន័យដូចម្ដេច ?

សាធុ​ការ​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ​សព្ទ​សាធុ​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ​ពរ» មានន័យដូចម្ដេច ?

សាធុ​ការ​ពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាធុ​ការ​ និង​ពរ ឬ​ពាក្យ​ពរ​ដែល​លាយ​ដោយ​សម្ដី​ថា សាធុ ! ផង ។
ឧទាហរណ៍៖ ឲ្យ​សាធុ​ការ​ពរ, ទទួល​សាធុ​ការ​ពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការី» មានន័យដូចម្ដេច ?

សាធុ​ការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បញ្ចេញ​វាចា​ថា សាធុ ! ឬ​អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ថា សាធុ ! (បើ​ស្ត្រី​ជា សាធុ​ការិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​ការ» មានន័យដូចម្ដេច ?

សាធុ​ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បញ្ចេញ​វាចា​ថា សាធុ !
ឧទាហរណ៍៖ ឲ្យ​សាធុ​ការ ឬ ឲ្យ​សព្ទ​សាធុ​ការ ។

                  ឈ្មោះ​ដំណើរ​ភ្លេង​ពិណពាទ្យ​មួយ​បទ ។
ឧទាហរណ៍៖ ភ្លេង​សាធុ​ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ​កម្ម» មានន័យដូចម្ដេច ?

សាធុ​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ល្អ, បុណ្យ, កុសល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធុ» មានន័យដូចម្ដេច ?

សាធុ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ល្អ; ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឲ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន,..។ ន. សប្បុរស, មនុស្សចិត្តល្អ, មនុស្សចិត្តបុណ្យ, អ្នកប្រាជ្ញ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សព្ទប្រាប់សេចក្ដីថា “” ល្អ!; ល្អហើយ!; ស្រួលហើយ!; ត្រូវហើយ!; មែន!; មែនហើយ!; អរហើយ!; …”” ជាពាក្យសម្រាប់ប្រើក្នុងការទទួលអនុមោទនា, ទទួលអំណរ, ទទួលព្រមផងជាដើម : បើអស់លោក-អ្នកយល់ព្រម សូមឲ្យសទ្ទសញ្ញាថា សាធុ បីដងឲ្យព្រមៗគ្នាមក! ។ ល ។ សាធុកម្ម អំពើល្អ, បុណ្យ, កុសល ។ សាធុការ ការបញ្ចេញវាចាថា សាធុ! : ឲ្យសាធុការ ឬ ឲ្យសព្ទសាធុការ ។ឈ្មោះដំណើរភ្លេងពិណពាទ្យមួយបទ : ភ្លេងសាធុការ ។សាធុការពរ សាធុការនិងពរ ឬពាក្យពរដែលលាយដោយសម្ដីថា សាធុ! ផង : ឲ្យសាធុការពរ, ទទួលសាធុការពរ ។ សាធុការសព្ទ សូរសព្ទសាធុការ ។ សាធុការី អ្នកបញ្ចេញវាចាថា សាធុ! ឬអ្នកដែលច្រើនប្រើសម្ដីថា សាធុ ! ( បើស្ត្រីជា សាធុការិនី ) ។ សាធុកីឡា ឬ –ក្រីឌា ការលេងសាធុ, ល្បែងសាធុ ការរីករាយសប្បាយដោយបញ្ចេញវាចាថា សាធុ! គឺការបញ្ចេញវាចាថា សាធុ! ព្រមៗគ្នាឮខ្លាំងៗរឿយៗ ក្នុងវេលាកំពុងដើរហែព្រះពុទ្ធរូប ឬដើរប្រទក្សិណឧបោសថាគារជាដើម ដែលមានមនុស្សម្នាក់ស្រែកថា អនុមោទនាលោកអឺយ! (អ្ហឺយ) –អ្នកទាំងអស់ទទួលព្រមគ្នាថា សាធុ! ឬទទួលបីដងថា សាធុ! សាធុ! សាធុ! ព្រមៗគ្នាឮខ្លាំងៗ ។ សាធុក្រឹត ( សំ. សាធុក្ឫត ) ដែលបានធ្វើឬផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ : ការសាធុក្រឹត, សៀវភៅសាធុក្រឹត ។ សាធុក្រឹត្យ ( សំ. សាធុក្ឫត្យ ) ក្រឹត្យត្រឹមត្រូវ ។ សាធុគត (–គត់) ដែលឋិតនៅក្នុងអំពើល្អ; អ្នកត្រឹមត្រូវ ( បើស្រ្តីជា សាធុគតា ) ។ សាធុជន ជនអ្នកត្រឹមត្រូវ, មនុស្សអ្នកកាន់អំពើល្អ ។ សាធុជាត ល្អ; ដែលត្រឹមត្រូវ, ដែលសម្រេចត្រឹមត្រូវហើយ ។ សាធុបថ ឬ សាធុបទវី (–បត់ ឬ –បៈទៈវី) ផ្លូវនៃអំពើល្អ, ផ្លូវត្រឹមត្រូវ ។ សាធុផល ផលល្អ ។សាធុពាហនៈ ឬ –វាហនៈ ពាហនៈដែលបង្ហាត់បានបទហើយ ។ សាធុព្រឹត្តិ (–ព្រឹត; សំ. សាធុវ្ឫត្តិ ) ការប្រព្រឹត្តត្រឹមត្រូវ, មារយាទល្អ ។ សាធុភាព ភាពល្អ; ដំណើរមានចិត្តល្អ ។ សាធុរូប ដែលមានសភាពល្អ; ដែលច្បាស់លាស់; សភាពត្រឹមត្រូវ ។ សាធុវាចា ឬ –វាទ សម្ដីពីរោះ, សម្ដីត្រឹមត្រូវ; សាធុការ ។ សាធុវាទី ( បើស្ត្រីជា សាធុវាទិនី ) អ្នកពោលពាក្យពីរោះ, ត្រឹមត្រូវ; សាធុការី ឬ សាធុការិនី ។ សាធុសព្ទ សូរសព្ទថា សាធុ ! សូរស្រែកឲ្យពរ ។ សាធុសមាចារ ( –សៈម៉ាចា ) ឬ សាធ្វាចារ ( សំ. បា. < សាធុ + អាចារ “”មារយាទ”” ) មារយាទល្អ; ដែលមានមារយាទល្អ; អ្នកមានមារយាទត្រឹមត្រូវ ។ សាធុសម្មត (–ស័ម-ម៉ត )ឬ សាធុសន្មត (–សន់-ន៉ៈម៉ត់ ) ដែលមានសេចក្ដីយល់ព្រមអំពីសប្បុរស ឬអំពីអ្នកប្រាជ្ញ, ដែលអ្នកកាន់ត្រឹមត្រូវយល់ព្រមផងហើយ : សេចក្ដីនេះជាសាធុសម្មត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ–» មានន័យដូចម្ដេច ?

សាធារណ–

មានន័យថា ( មើលក្នុងពាក្យ សាធារណៈ ឬ សាធារណ៍ )។

តើពាក្យ «សាធារណ​សុខ» មានន័យដូចម្ដេច ?

សាធារណ​សុខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​សុខ​របស់​ប្រជាជន​ទួទៅ ។ល។ សាធារណ៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​រដ្ឋ» មានន័យដូចម្ដេច ?

សាធារណ​រដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋ​ដែល​បណ្តា​រាស្រ្ត​ជ្រើស​រើស​តំណាង​របស់​ខ្លួន ហើយ​ចាត់​តាំង​ឲ្យ​កាន់​កាប់​ការ​ផែន​ដី ដូច​ជា​ប្រទេស​បារាំងសែស​ជាដើម
ឧទាហរណ៍៖ សាធារណ​រដ្ឋ​បារាំងសែស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​ប្រយោជន៍» មានន័យដូចម្ដេច ?

សាធារណ​ប្រយោជន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រយោជន៍​សម្រាប់​សាធារណ​ជន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​នាម» មានន័យដូចម្ដេច ?

សាធារណ​នាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. វ.) នាម​នាម​ដែល​នៅ​ទួទៅ​ទៀត​បាន (សាមញ្ញ​នាម) ។ ព. ផ្ទ. អសាធារណ​នាម ឬ វិសាមញ្ញ​នាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​ទ្រព្យ» មានន័យដូចម្ដេច ?

សាធារណ​ទ្រព្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ​សាមញ្ញ, របស់​រាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​ទាន» មានន័យដូចម្ដេច ?

សាធារណ​ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាន​ដែល​ឲ្យ​ដល់​ជន​ទួទៅ​មិន​រើស​មុខ (ព. ផ្ទ. អសាធារណ​ទាន ឬ បុគ្គលិក​ទាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ​ជន» មានន័យដូចម្ដេច ?

សាធារណ​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាជន​ទូទៅ, ជន​ទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណ៍» មានន័យដូចម្ដេច ?

សាធារណ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សាធារណៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណៈ» មានន័យដូចម្ដេច ?

សាធារណៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. សាធារណ ) ដែលទួទៅ; ដែលទុកជាកណ្ដាល, ដែលប្រើបានទាំងអស់គ្នា, ដែលមិនចំពោះមួយៗ; សាមញ្ញ, ដែលរាប់រយរាប់ពាន់ : ការសាធារណៈ ការដែលត្រូវធ្វើទាំងអស់គ្នា ។ បង្គន់សាធារណៈ បង្គន់សម្រាប់សាធារណជន ។ ផ្លូវសាធារណៈ ផ្លូវសម្រាប់ប្រជាជនទួទៅ ។ របស់សាធារណៈ របស់ដែលត្រូវប្រើបានទាំងអស់គ្នា ឬរបស់សាមញ្ញ, របស់រយ ។ ស្រីសាធារណ៍ ស្រីពេស្យា ( តាមទម្លាប់, ពុំដែលប្រើជា ស្រីសាធារណៈ ទេ, ធ្លាប់ប្រើតែ សាធារណ៍ ដូច្នេះឯង ) ។ ព.ផ្ទ. អសាធារណៈ ឬ –ធារណ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សាធារណ (–រៈណៈ), ដូចជា សាធារណការ ការជាសាធារណៈ, ការដែលត្រូវតែធ្វើទួទៅ មិនចេះអស់មិនចេះហើយ ។ ហៅដោយសន្មតិ សំដៅការលើកថ្នល់, សង់ស្ពាន, សង់ផ្ទះជាដើម របស់រាជការ : ក្រសួងសាធារណការ ក្រសួងមេការសម្រាប់រាជការ ។ សាធារណជន ប្រជាជនទួទៅ, ជនទាំងពួង ។ សាធារណដ្ឋាន ឬ –ស្ថាន ទីដែលទៅមកឬប្រើប្រាស់បានទាំងអស់គ្នា ។ សាធារណទាន ទានដែលឲ្យដល់ជនទួទៅមិនរើសមុខ( ព. ផ្ទ. អសាធារណទាន ឬ បុគ្គលិកទាន ) ។ សាធារណទ្រព្យ ទ្រព្យសាមញ្ញ, របស់រយ ។ សាធារណនាម ( ព. វ. ) នាមនាមដែលនៅទួទៅទៀតបាន ( សាមញ្ញនាម ) ។ ព. ផ្ទ. អសាធារណនាម ឬ វិសាមញ្ញនាម ។ សាធារណប្រយោជន៍ ប្រយោជន៍សម្រាប់សាធារណជន ។ សាធារណរដ្ឋ រដ្ឋដែលបណ្ដារាស្រ្ដជ្រើសរើសតំណាងរបស់ខ្លួន ហើយចាត់តាំងឲ្យកាន់កាប់ការផែនដី ដូចជាប្រទេសបារាំងសែសជាដើម : សាធារណរដ្ឋបារាំងសែស ។ សាធារណសុខ សេចក្ដីសុខរបស់ប្រជាជនទួទៅ ។ ល។
សាធារណ៍ ដែលទូទៅ ដែលសម្រាប់ប្រើទាំងអស់គ្នា ដូចជាផ្លូវ ឬស្ពានដែលអ្នកផងអាចប្រើបានទាំងអស់គ្នាដូច្នោះឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណសេរី» មានន័យដូចម្ដេច ?

សាធារណសេរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេរីភាពដែលច្បាប់អនុញ្ញាត ហើយឃុំគ្រងដល់ប្រជាពលរដ្ឋឥតរើសមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណរដ្ឋបារាំង» មានន័យដូចម្ដេច ?

សាធារណរដ្ឋបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសបារាំងដែលមានប្រធានាធិបតីជាប្រមុខរដ្ឋជំនួសមហាក្សត្រ (ម.ព សាធារណរដ្ឋ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណរដ្ឋ» មានន័យដូចម្ដេច ?

សាធារណរដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋដែលប្រជារាស្រ្តបាត់អ្នកតំណាងខ្លួនជ្រើសរើសតាំង ឱ្យទៅកាន់ការផែនដី។ តាមប្រវត្តិសាស្រ្តបារាំងឱ្យដឹងថា បន្ទាប់ពីមហាបដិវត្តន៍ក្នុងគ.ស ១៧៨៩ និងការភៀសព្រះអង្គនៃព្រះចៅល្វីទី ដប់ប្រាំមួយទៅកាន់បរទេស តែត្រូវរដ្ឋាភិបាលបណ្តោះអាសន្នស្ទាក់ឃាត់បានវិញនោះ មានចេញច្បាប់លុបចោលនូវពាក្យថា រាជាណាចក្រ ទៅជាសាធារណរដ្ឋរហូតដល់មកឆ្នាំ១៧៩៩ ទើប មានរាជាណាចក្រម្តងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណភាព» មានន័យដូចម្ដេច ?

សាធារណភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់សំញែង ឬផ្សាយឱ្យមហាជនដឹងជ្រួតជ្រាបលក្ខណៈអ្វីៗ ដែលជាសម្បត្តិសាធារណៈ ឬដែលដាក់ឱ្យប្រើប្រាស់ទាំងអស់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណបុគ្គល» មានន័យដូចម្ដេច ?

សាធារណបុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកបំពេញមុខងារក្នុងរាជការរបស់រដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណដ្ឋាន ឬ–ស្ថាន» មានន័យដូចម្ដេច ?

សាធារណដ្ឋាន ឬ–ស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ទៅ​មក ​ឬ​ប្រើ​ប្រាស់​បាន​ទាំងអស់​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណជន» មានន័យដូចម្ដេច ?

សាធារណជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជារាស្រ្តទូទៅឥតរើសមុខ ចំនួនមនុស្សដែលប្រជុំគ្នាស្តាប់ ឬមើលទស្សនីយ​ភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធារណការ» មានន័យដូចម្ដេច ?

សាធារណការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារដែលពលរដ្ឋត្រូវធ្វើទាំងអស់គ្នា ជាប្រយោជន៍ ប្រទេសជាតិ ជាឈ្មោះក្រសួងមួយ មានភារៈខាងកិច្ចការចាត់ចែងសាងសង់ និងថែទាំឱ្យបានឋិតថេរនូវសម្បត្តិទ្រព្យរាជការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធនៈ» មានន័យដូចម្ដេច ?

សាធនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សាធន ( ព. វ. ) “ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឲ្យកើតបានជានាមសព្ទនីមួយ” )ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ- ជនេហិ- សហកម្មំ- កាតុំ- សីលមស្សាតិ > សហការី “ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី””, បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា “អ្នកធ្វើការជាមួយគ្នា”; ទានំ-ទេតីតិ > ទាយក “អ្នកឲ្យទាន អ្នកឲ្យនូវអំណោយ”, បើស្រ្តីជា ទាយិកា ។ សហការី ឬ សហការិណី; ទាយក ឬ ទាយិកា នេះជា ជាសាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី ។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ ( កាត់ > កំណាត់ ); បំណង < គំនិតដែលគេនឹកប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់; ចេះ > ចំណេះ; អរ > អំណរ ។ ល ។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ ល ។ នាមនាម មានប៉ុណ្ណោះជាដើមនេះហៅថា សាធនៈ ឬ ហៅថា កិតនាម ក៏បាន ។ ត្រូវប្រើថា ខ្ញុំមានបំណង, ខ្ញុំមានអំណរ….កុំប្រើថា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ ។ ល។

តើពាក្យ «សាធនីយ» មានន័យដូចម្ដេច ?

សាធនីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានប្រាក់នឹងសងថ្លៃជំពាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធនភាព» មានន័យដូចម្ដេច ?

សាធនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបុគ្គលដែលមានប្រាក់ ឬទ្រព្យរបស់នឹងសង។

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា សមត្ថភាពរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងការរ៉ាប់រងនូវកាតព្វកិច្ច (បំណុល) ទាំងឡាយ នៃគ្រប់កិច្ចសន្យាធានារ៉ាប់រង និងគ្រប់ពេលវេលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធក» មានន័យដូចម្ដេច ?

សាធក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកធ្វើឲ្យសម្រេច; អ្នកបំពេញឬបង្គ្រប់; ការធ្វើឲ្យសម្រេច; ការបំពេញឬបង្គ្រប់; ការពន្យល់ ។ ខ្មែរច្រើនប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “នាំមកសម្ដែង; អធិប្បាយ; ពន្យល់” : ដូចសេចក្ដីដែលបានសាធកមកហើយនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាធ» មានន័យដូចម្ដេច ?

សាធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ប្រើជា កិ. “ធ្វើឲ្យស្រេច, ឲ្យសម្រេច; សម្រេចប្រយោជន៍; បំពេញ, បង្គ្រប់” ) ដែលសុខចិត្តសះជានឹងគ្នា, ទុកថាជាស្រេចបាច់ឬជ្រះស្រឡះត្រឹមប៉ុណ្ណោះ, ដែលទុកថាជាស្មើគ្នា មិនឈ្នះមិនចាញ់.
ឧទាហរណ៍៖ ដំណើរសាធ, ក្ដីសាធ ( ម. ព. សាត និង លាងសាធ ទៀតផង ) ។

                  សុទ្ធសាធ ( ម. ព. សុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទោស» មានន័យដូចម្ដេច ?

សាទោស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយសើរើទោសរបស់ខ្លួន។
ឧទាហរណ៍៖ និយាយសាទោស, សាទោសឲ្យគេស្ដាប់ ( ម. ព. សា កិ. ផង )។

តើពាក្យ «សាទុភោជន» មានន័យដូចម្ដេច ?

សាទុភោជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាទុ; សំ. ស្វាទុ “ឆ្ងាញ់” + ភោជន ) ភោជនឆ្ងាញ់, អាហារឆ្ងាញ់ពិសា ។ សាទុរស រសឆ្ងាញ់; អាហារដែលមានរសឆ្ងាញ់។ ( ព. កា. )
ឧទាហរណ៍៖ សេចក្ដីស្និទ្ធស្នាល មានរសត្រកាល ពិសាពេកពន់ ពិសាជាងរស សាទុភោជន ទោះទីនៅអន់ ចង្អៀតក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទុក្ខ» មានន័យដូចម្ដេច ?

សាទុក្ខ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយសើរើសេចក្ដីទុក្ខរបស់ខ្លួន។
ឧទាហរណ៍៖ និយាយសាទុក្ខ, សាទុក្ខឲ្យគេស្ដាប់ ( ម. ព. សា កិ. ផង )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្តឹងពីបទមិនសុខចិត្ត និងអំពើរំលោភ ឬអយុត្តិធម៌ដែលគេប្រព្រឹត្តមកលើខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទិស» មានន័យដូចម្ដេច ?

សាទិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បានដល់វត្ថុអ្វីៗដែលជាសម្បត្តិច្រើនគ្នា ដែលមាន ពូជជាមួយគ្នា ។ ( ម. ព. សទិស )។
ឧទាហរណ៍៖ បានដល់វត្ថុអ្វីៗដែលជាសម្បត្តិច្រើនគ្នា ដែលមាន ពូជជាមួយគ្នា ។ ( ម. ព. សទិស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទិន» មានន័យដូចម្ដេច ?

សាទិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សាទិន៑ ) អ្នកជិះសេះ; ទាហានសេះ; សារថី; ទម័កសត្វពាហនៈ ( ព. កា. )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទរភាព» មានន័យដូចម្ដេច ?

សាទរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីត្រេកអរ រាក់ទាក់ទទួលដោយក្តីគោរព (ម.ព គារវភក្តី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាទរ» មានន័យដូចម្ដេច ?

សាទរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សហ “ព្រម, ជាមួយ” + អាទរ “សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់” ) ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ
ឧទាហរណ៍៖ មានសាទរ, ទទួលភ្ងៀវដោយសាទរ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាទៈរៈ, ដូចជា សាទរកថា ឬ –វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។

                   សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់; រួសរាយ ។ សាទរវាទី អ្នកពោលពាក្យសាទរ ( បើស្រ្តីជា សាទរវាទិនី ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < សហ “ព្រម, ជាមួយ” + អាទរ “សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់” ) ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ ។
ឧទាហរណ៍៖ មានសាទរ, ទទួលភ្ងៀវដោយសាទរ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាទៈរៈ, ដូចជា សាទរកថា ឬ –វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។

                    សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់; រួសរាយ ។ សាទរវាទី អ្នកពោលពាក្យសាទរ ( បើស្រ្តីជា សាទរវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាត់» មានន័យដូចម្ដេច ?

សាត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ើង, ហើរ តាមខ្យល់ ឬអណ្ដែតតាមខ្សែទឹក (រសាត់) ។ សាត់ព្រាត់ ចេញចោលស្រុកទេសខ្ចាត់ភ្លាត់ព្រាត់បងប្អូនញាតិមិត្រ ។ ព. ទ. បុ. ថា
ឧទាហរណ៍៖ ត្រីកំភ្លាញលាញព្រោះមាត់, មនុស្សសាត់ព្រាត់លាញព្រោះឆោត ។

                 សាត់ភ្លាត់ ដែលខិលខូចដើរសាត់អណ្ដែតតាមតែប្រទះគ្មានលំនៅជាប្រាកដ ។ ព. ទ. បុ. ថា
ឧទាហរណ៍៖ ឈើកោងវល្លិព័ទ្ធ មនុស្សសាត់ភ្លាត់ កុំយកខ្លួនបៀត ។

                  សាត់អណ្ដែត ឬ សាត់អណ្ដែតសែតអញ្ជង់ ដែលដើរសាត់ព្រាត់ទៅតាមតែប្រទះឥតមានទីនៅជាប្រាកដ
ឧទាហរណ៍៖ មនុស្សសាត់អណ្ដែត; ដើរសាត់អណ្ដែតសែតអញ្ជង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាតាំង» មានន័យដូចម្ដេច ?

សាតាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Satin ) សំពត់រលើប, ជាឈ្មោះសំពត់មួយប្រភេទ សាច់រលីងម៉ដ្ឋសម្បុររលើបរលោង មានព័ណ៌ផ្សេងៗ ជាសំពត់មកពីប្រទេសក្រៅ។
ឧទាហរណ៍៖ សំពត់សាតាំង ( សំពត់រលើប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាត» មានន័យដូចម្ដេច ?

សាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ឝាត “ជាសុខ, សុខស្រួល, សប្បាយ; សេចក្ដីសុខ”; សំ. សាត “បីតិ, អំណរ” ) ដែលសុខចិត្តសះជាលែងប្រកាន់គ្នាតទៅទៀត, ដែលទុកជាស្មើគ្នាមិនឈ្នះមិនចាញ់ ។
ឧទាហរណ៍៖ ដំណើរសាត, ក្ដីសាត ( ប្រើជា សាធ ក៏បាន ប្រែថា ជ្រះស្រឡះ ) ។

                   បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាតៈ, ដូចជា សាតគ្រឹះ ឬ –មន្ទីរ ផ្ទះដែលនៅបានសេចក្ដីសុខ, ដែលស្រួលនៅ ។ សាតចិត្ត ចិត្តរីករាយ ។ សាតដ្ឋាន ទីសប្បាយ ។ សាតារម្មណ៍ អារម្មណ៍**រីករាយ ។ ល ។ **ពាក្យ “អារម្មណ៍” ត្រូវបានកែតម្រូវពីពាក្យដើម “អាម្មរណ៍” ដោយហេតុថាពុំមានពាក្យ “អាម្មរណ៍” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណី» មានន័យដូចម្ដេច ?

សាណី

មានន័យថា ( ម. ព. សាណិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណិយា» មានន័យដូចម្ដេច ?

សាណិយា

មានន័យថា ( ម. ព. សាណិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណិ» មានន័យដូចម្ដេច ?

សាណិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាណិ; សំ. ឝាណិ ) វាំងនន, រនាំង; ឆាក; ឡប់ឡែ ។ ខ្មែរប្រើ ជា រ. ស. ច្រើនហៅជាប់ដោយវិភត្តិសត្ដមីថា សាណិយា “ក្នុងវាំងនន”, សំដៅសេចក្ដីត្រឹមតែថា “វាំងនន”; ហៅក្លាយជា សន្ធិយា ក៏មានខ្លះ ។ ( ព. កា. )
ឧទាហរណ៍៖ ពួកក្មេងស្រីៗ នៅក្នុងសាណី សូរសើចកក្អឹក ខ្លះចរចាគ្នា ថាស្អែកពីព្រឹក ត្រូវរៀបបាយទឹក ទទួលភ្ញៀវយើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណា» មានន័យដូចម្ដេច ?

សាណា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស យេម៉ែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណព័ស្ត្រ» មានន័យដូចម្ដេច ?

សាណព័ស្ត្រ

មានន័យថា ( ម. ព. សាណ និង ពស្ត្រ ឬ ពស្ត្រា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណពស្ត្រ» មានន័យដូចម្ដេច ?

សាណពស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សាណ និង ពស្ត្រ ឬ ពស្ត្រា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាណ» មានន័យដូចម្ដេច ?

សាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាណ ) សំពត់សម្បកធ្មៃ ឬសរសៃវល្លិផ្សេងៗ ។
ឧទាហរណ៍៖ សំពត់សាណ; ហៅ សាណពស្ត្រ ឬ –ព័ស្រ្ត ( –ណៈ– ) ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាដៀវ» មានន័យដូចម្ដេច ?

សាដៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាយ “ខ្សែ” ; ដើ្យវ អ. ថ ដៀវ “មួយ, តែមួយ” ) ឈ្មោះគ្រឿងតន្រ្ដីមួយប្រភេទ មានខ្សែលួសស្ពាន់តែមួយ មានសំបក ឃ្លោកមូល ( ឃ្លោកសាដៀវ ) មួយកំណាត់ទ្រភ្ជាប់ពីក្រោមដង មានប៉ោលសម្រាប់រឹតឬបន្ធូរខ្សែ, ប្រើជាគ្រឿងដេញ មានសូរសព្ទមូលរងំ
ឧទាហរណ៍៖ ដេញឯកតន្ដ្រី, សូរឯកតន្ដ្រី ។

                  គួរហៅថា ខ្សែមួយ ឬ ឯកតន្រ្ដី (អែកដន់ត្រី) ។
ឧទាហរណ៍៖ ដេញឯកតន្ដ្រី, សូរឯកតន្ដ្រី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាដាន(តន្រី្ត)» មានន័យដូចម្ដេច ?

សាដាន(តន្រី្ត)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនុកច្រៀង ឬបទភ្លេងដែលត្រូវលេងពីរលើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាដាន» មានន័យដូចម្ដេច ?

សាដាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្របង្កាន់ដៃពន្ធ ( ប្រើតែក្នុងសម័យពីដើម ហៅថា សំបុត្រសាដាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាដក» មានន័យដូចម្ដេច ?

សាដក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាដក ) សំពត់; សំពត់ងូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាញ្ជនសត្វ» មានន័យដូចម្ដេច ?

សាញ្ជនសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ (សំ. សាញ្ជន “ជីងចក់; បង្កួយ” ) សត្វពួកជីងចក់ ឬពួកបង្កួយ។
ឧទាហរណ៍៖​​ ជាស, ថ្លែន, បង្កួយត្រង,…ជាពួកសញ្ជនសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាញ» មានន័យដូចម្ដេច ?

សាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រទាក់ចាក់ស្រែះ, ដែលស៊កសៀត រវីមរវាម ។
ឧទាហរណ៍៖ ឈើសាច់សាញ។

                     សម្ដីសាញ, គំនិតសាញ, មនុស្សសាញ ។

                     ដែលសាំញ៉ាំ, ដែលមិនងាយនឹងដាច់ស្រេច, ដែលល្អិតល្អោចហួសពេក
ឧទាហរណ៍៖ សម្ដីសាញ, គំនិតសាញ, មនុស្សសាញ ។

                     សាញចាក់ស្មុគ ( ព. ប្រ. ) ដែលសាញពេកហួសហេតុហួសទំនង ។
ឧទាហរណ៍៖ សម្ដីសាញចាក់ស្មុគ ។

                     សាញប្រដាញ, សាញក្រៃពេក, សាញមិនងាយនឹងដាច់ស្រេច ។
ឧទាហរណ៍៖ គំនិតសាញប្រដាញ ។

                     ននោងសាញ ននោងដែលមានផ្លែសាច់សាញ ( ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឲ្យឆ្អិនហើយធ្វើអន្លក់ក៏បាន មានរសផ្អែមត្រជាក់ស្រទន់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាជូរ» មានន័យដូចម្ដេច ?

សាជូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សាច់ជូរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាជីវកម្មនិយម» មានន័យដូចម្ដេច ?

សាជីវកម្មនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រពន្ធខាងសាជីវកម្ម និន្នាការដែលងាកទៅរកការប្រមូលផ្តុំគ្នា ជាសាជីវ​កម្ម (ម.ព នោះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាជីវកម្មខ្មែរ» មានន័យដូចម្ដេច ?

សាជីវកម្មខ្មែរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាជីវកម្មដែលបង្កើតនៅកម្ពុជរដ្ឋ មានទីសំណាក់ ការនៅក្នុងបរិវេណនៃសាលាវិចិត្រសិល្បៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កក» មានន័យដូចម្ដេច ?

កក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលតាំងបង្កើតឡើង រវាងអ្នកមានមុខរបរ ឬវិជ្ជាជីវៈត្រូវគ្នា ដូចជាជាងប្រាក់ និងមាស ដែលផ្គុំវត្ថុធ្វើបានយកមកដាក់លក់ចូលគ្នា ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាជីវកម្ម» មានន័យដូចម្ដេច ?

សាជីវកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមដែលតាំងបង្កើតឡើង រវាងអ្នកមានមុខរបរ ឬវិជ្ជាជីវៈត្រូវគ្នា ដូចជាជាងប្រាក់ និងមាស ដែលផ្គុំវត្ថុធ្វើបានយកមកដាក់លក់ចូលគ្នា ដូច្នោះឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាជី» មានន័យដូចម្ដេច ?

សាជី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ ឬរូបគំនូរមានរាងជ្រលមស្រួចចុង ដូចជាគ្រឿងសម្រាប់គ្របថាស បង្ការរុយ និងសត្វល្អិត ដែលខ្មែរយើងតែងប្រើ ។ ( ម. ព. សជី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាច់ព្រះស្ងោយ» មានន័យដូចម្ដេច ?

សាច់ព្រះស្ងោយ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖