Posted on Leave a comment

តើពាក្យ «សាលាដំបូង» មានន័យដូចម្ដេច ?


សាលាដំបូង


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សាលាជម្រះក្ដីជាន់ទាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលាដ» មានន័យដូចម្ដេច ?


សាលាដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. សាលាដិ៍ Salade ) ម្ហូបញាំបារាំង ឬបន្លែផ្សេងៗដែលប្រើជាញាំបាន ។ ខ្មែរហៅចំពោះតែស្ពៃមួយប្រភេទ ដែលហៅស្ពៃញាំ ឬ ស្ពៃស ក៏បាន។
ឧទាហរណ៍៖ របោយសាលាដ, ស្ពៃសាលាដ ។

                  ដាំណាំប្រចាំឆ្នាំដែលគេដាំក្នុងសកលលោក ដើម្បីប្រើស្លឹកជាបន្លែ។ មានពូជក្លាយច្រើនប្រភេទណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលាក្តី» មានន័យដូចម្ដេច ?


សាលាក្តី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យុត្តាធិការ លំដាប់សាលាជំនុំជាកន្លែងជម្រះក្តី តាមគោលការណ៍ដែលបែងចែកអំណាច សាលាក្តីមានពីរប្រការ គឺសាលាក្តីខាងតុលាការ និងសាលាក្តីខាងរដ្ឋបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលា» មានន័យដូចម្ដេច ?


សាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝាលា ) ផ្ទះ, មន្ទីរ; រោង ។ សាលាជំនុំ មន្ទីរសម្រាប់ធ្វើការជំនុំក្ដី, មន្ទីរតុលាការ ។ សាលាដំបូង មន្ទីរសម្រាប់ជំនុំក្ដីជាដំបូងបង្អស់ក្នុងក្រុងនិងក្នុងខេត្តក្រៅ, មន្ទីរតុលាការថ្នាក់ដំបូង ។ សាលារៀន ឬ សាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា, រោងរៀន ។ សាលាសម្នាក់ សាលាសម្រាប់សាធារណជនឈប់សម្នាក់បានតាមកាលគួរ ។ ល ។ ឧបដ្ឋានសាលា សាលាសម្រាប់ប្រើប្រាស់ក្នុងវត្តអារាម, សាលាបុណ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលសាស្រ្តាចារ្យ» មានន័យដូចម្ដេច ?


សាលសាស្រ្តាចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីប្រជុំ ឬជាទីសម្រាករបស់សាស្រ្តាចារ្យ ក្នុងគ្រឹះស្ថានសិក្សាជាន់ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលសន្និសីទ» មានន័យដូចម្ដេច ?


សាលសន្និសីទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីប្រជុំពិភាក្សាការផ្សេងៗ ដូចជាគ្រឹះ ស្ថានដែលសង់នៅជិតពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលសន្ទនា» មានន័យដូចម្ដេច ?


សាលសន្ទនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីទុកទទួលភ្ញៀវក្នុងគ្រឹះស្ថានសិក្សាណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលរង់ចាំ» មានន័យដូចម្ដេច ?


សាលរង់ចាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីទុកឱ្យភ្ញៀវអង្គុយរង់ចាំឥស្សរជន ដែលខ្លួនសុំសវនាការ (ម.ព. នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលយុទ្ធតុលាការ» មានន័យដូចម្ដេច ?


សាលយុទ្ធតុលាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាអាជ្ញាសឹកតុលាការមានចៅក្រមជាសេនានី ចូលមកជំនុំជម្រះ រឿងក្តីជាមួយនឹងចៅក្រមស៊ីវិល ដែលតាំងបង្កើតឡើងមួយកាលមួយគ្រា ក្នុងពេលដែលមានការច្របូកច្របល់ក្នុងស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលព្រឹក្ស» មានន័យដូចម្ដេច ?


សាលព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សាល + វ្ឫក្ស; បា. សាល + រុក្ខ ) ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗផ្កាមូលៗធំៗ ( មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន ) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដង ហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។ ល ។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូត្រទាំងទ្រង់បរិនិព្វានផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត ) ។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្ស ក៏បាន, ហៅ អស្សកណ្ណព្រឹក្ស ក៏បាន, ហៅ សជ្ជព្រឹក្ស ក៏បាន ។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលផែនទី» មានន័យដូចម្ដេច ?


សាលផែនទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលជាទីដំកល់ទុកនូវផែនទីសម្រាប់សាស្រ្តាចារ្យ ឬសិស្សឱ្យទៅចូលរកមើលបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលទណ្ឌកម្ម» មានន័យដូចម្ដេច ?


សាលទណ្ឌកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី កន្លែងសម្រាប់បង្ខាំងសិស្ស ឬទាហានមិនឱ្យចេញទៅខាងក្រៅសាលា ឬបន្ទាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលតន្រ្តី» មានន័យដូចម្ដេច ?


សាលតន្រ្តី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង ល្វែងជាទីប្រគំតន្ត្រី ជាទីសំដែងរបាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលដីកា» មានន័យដូចម្ដេច ?


សាលដីកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសម្រេច ការវិនិច្ឆ័យរបស់ចាងហ្វាងសន្តិសាលា (សាលាលហុ) ឬអ្នកជំនាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលចតុម្មុខ» មានន័យដូចម្ដេច ?


សាលចតុម្មុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស., បា. សាល + ចតុ + មុខ, ដោយមាន ចតុ ពីខាងដើម ត្រូវតម្រួត ម ជា ចតុម្មុខ ) ឈ្មោះមហាសាលមួយខ្នងឋិតនៅក្បែរមាត់ទន្លេចតុម្មុខ ក្នុងព្រះរាជធានីភ្នំពេញ មានទ្រង់ទ្រាយល្អប្លែកតាមសម័យនិយម ដោយស្នាដៃនៃវិស្វករខ្មែរ, ជាសាលសម្រាប់ប្រើការបានច្រើនពិធី មានការប្រជុំធ្វើសន្និសីទធំៗនិងមហោស្រពពិសេសម្ដងម្កាលជាដើម, សាលចតុម្មុខ នេះកើតមានឡើង ក្នុងសម័យរាជរដ្ឋាភិបាល សង្គមរាស្រ្ដនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ, ជាមហាសាលសម្រាប់ចក្រទាំង២ គឺ ពុទ្ធចក្រ និង អាណាចក្រ ប្រើប្រាស់ម្ដងៗតាមតម្រូវការ។
ឧទាហរណ៍៖ សាលចតុម្មុខ មានរូបសណ្ឋាននិងប្រជុំទន្លេ ៤ មុខ ជាលំអមួយកន្លែង របស់ក្រុងភ្នំពេញ មានខ្យល់អាកាសទន្លេបក់រំភើយៗ រហើយស្រួលជានិច្ចនិរន្ដរ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលក្រមចាត់របៀប» មានន័យដូចម្ដេច ?


សាលក្រមចាត់របៀប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលក្រមដែលចៅក្រមចាត់ចែងមុនពេលនឹងសម្រេចសេចក្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាលក្រម» មានន័យដូចម្ដេច ?


សាលក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវិនិច្ឆ័យ សេចក្តីសម្រេចរបស់សាលាក្តីដំបូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សាល» មានន័យដូចម្ដេច ?


សាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាល, សាលា; សំ. ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្ដី”
ឧទាហរណ៍៖ ( បា. សាល, សាលា; សំ. ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្ដី”

                   សាលក្រម( –ក្រំ ) សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឲ្យគូក្ដីអ្នកឈ្នះ កាន់រក្សាទុកជាសម្គាល់ ( ពាក្យធម្មតាហៅ សានក្រម ) ។ សាលតន្ដ្រី សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ដ្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ ។ សាលសន្និសីទ សាលសម្រាប់ប្រជុំធ្វើសន្និសីទ ( ម. ព. សន្និសីទ ផង ) ។
ល្វែងធំក្នុងគេហដ្ឋាននីមួយៗ សម្រាប់ដាក់តាំងលក់ ឬធ្វើការអ្វីៗផ្សេងៗ មានការជំនុំពិភាក្សាគ្នាជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ–» មានន័យដូចម្ដេច ?


សារ–


មានន័យថា (ម. ព. សារ ឬ សារៈ ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​សូន្យ» មានន័យដូចម្ដេច ?


សារ​សូន្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. សារឝូន្យ) ដែល​សូន្យ​ចាក​តម្លៃ; ដំណើរ​សូន្យ​ចាក​ប្រយោជន៍​ឬ​សូន្យ​ចាក​តម្លៃ, ការ​ខូច​ប្រយោជន៍, ការ​អស់​តម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​សព្ទ» មានន័យដូចម្ដេច ?


សារ​សព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ពិត; ពាក្យ​មាន​ប្រយោជន៍, មាន​តម្លៃ (ម. ព. សា​សព្ទ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​វិទូ» មានន័យដូចម្ដេច ?


សារ​វិទូ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នក​ដឹង​អ្វី​ៗ​ដែល​ជា​ប្រយោជន៍​ឬ​ដែល​មាន​តម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​វិទ» មានន័យដូចម្ដេច ?


សារ​វិទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ–វិទូ អ្នក​ដឹង​អ្វី​ៗ​ដែល​ជា​ប្រយោជន៍​ឬ​ដែល​មាន​តម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​វន្ត» មានន័យដូចម្ដេច ?


សារ​វន្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សារៈ, ដែល​មាន​ប្រយោជន៍, ដែល​សំខាន់, ប្រកប​ដោយ​ខ្លឹម​សារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​មន្ទីរ» មានន័យដូចម្ដេច ?


សារ​មន្ទីរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីរ​ដាក់​របស់​មាន​តម្លៃ; វិវិធ​ភណ្ឌដ្ឋាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​មតី» មានន័យដូចម្ដេច ?


សារ​មតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​គំនិត​យល់​ថា​ជា​សារៈ (បើ​ស្ត្រី​ជា សារ​មតិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​មតិ» មានន័យដូចម្ដេច ?


សារ​មតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ដែល​យល់​ធម៌​ឬ​អ្វី​មួយ​ថា​ជា​សារៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ភូត» មានន័យដូចម្ដេច ?


សារ​ភូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជា​សារៈ, ដើម​ចម, ជា​គោល, ជា​ហ្ល័កឋាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ភាព» មានន័យដូចម្ដេច ?


សារ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ពិត, ដំណើរ​ឬ​សេចក្ដី​ពិត ។
ឧទាហរណ៍៖ ទទួល​សារ​ភាព ទទួល​តាម​ដំណើរ​ពិត, ទទួល​ខុស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ភណ្ឌ» មានន័យដូចម្ដេច ?


សារ​ភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភណ្ឌៈ​មាន​តម្លៃ; ទំនិញ​មាន​តម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ព្រឹក្ស» មានន័យដូចម្ដេច ?


សារ​ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង សារ​ជាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ព័ស្តុ ឬ –វត្ថុ» មានន័យដូចម្ដេច ?


សារ​ព័ស្តុ ឬ –វត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជា​សារៈ, របស់​មាន​តម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​បណ្ណ (–ប័ន) ឬ សារ​ប័ព្វ,» មានន័យដូចម្ដេច ?


សារ​បណ្ណ (–ប័ន) ឬ សារ​ប័ព្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ សារ​បញ្ជី សន្លឹក​ប្រាប់​បញ្ជី​មាតិកា ​ឬ​សន្លឹក​ប្រាប់​បញ្ជី​រឿង, បញ្ជី​មាតិកា, បញ្ជី​រឿង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ធម្ម ឬ–ធម៌» មានន័យដូចម្ដេច ?


សារ​ធម្ម ឬ–ធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​ជា​សារៈ, ធម៌​ជា​គោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារទ្រព្យ» មានន័យដូចម្ដេច ?


សារទ្រព្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ធន ទ្រព្យមានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ទុក្ខ» មានន័យដូចម្ដេច ?


សារ​ទុក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទុក្ខ​គ្រប់​សព្វ, ទុក្ខ​ទាំងពួង (ម. ព. សា​ទុក្ខ ក្នុង​ពាក្យ សា ១ កិ. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ទិស» មានន័យដូចម្ដេច ?


សារ​ទិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រប់​ទិស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ទស្សី» មានន័យដូចម្ដេច ?


សារ​ទស្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​យល់​ឃើញ​ធម៌​ឬ​អ្វី​មួយ​ថា​ជា​សារៈ (បើ​ស្ត្រី​ជា សារ​ទស្សិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ត្រា» មានន័យដូចម្ដេច ?


សារ​ត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​របស់​អគ្គ​សេនាបតី​ប្រើ​ជា​ផ្លូវ​រាជការ (សម័យ​ពី​ដើម)
ឧទាហរណ៍៖ សំបុត្រ​ប្រកាស​របស់​រដ្ឋ​មន្រ្តី​ណា​មួយ​ប្រើ​ជា​ផ្លូវ​រាជការ

                   (សម័យ​បច្ចុប្បន្ន) ។
ឧទាហរណ៍៖ សារ​ត្រា​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ជាតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​ជាត ឬ សារ​ព្រឹក្ស» មានន័យដូចម្ដេច ?


សារ​ជាត ឬ សារ​ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​មាន​ខ្លឹម (ព. ផ្ទ. អសារ​ជាតិ ឬ អសារ​ព្រឹក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​គន្ធ» មានន័យដូចម្ដេច ?


សារ​គន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិន​ខ្លឹម (មាន​ខ្លឹម​ចន្ទន៍​ជា​ដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​គតិ» មានន័យដូចម្ដេច ?


សារ​គតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គតិ​ខ្ជាប់ខ្ជួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ​កម្ម​ទណ្ឌ» មានន័យដូចម្ដេច ?


សារ​កម្ម​ទណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​ដែល​សាមី​ខ្លួន​អ្នក​ទ័ល​ក្រ​ធ្វើ​ដាក់​ដៃ​អ្នក​ម្ចាស់​ប្រាក់ ប្រគល់​ខ្លួន​ជា​ទាសៈ ​ឬ​ទាសី​នៅ​បម្រើ​គេ (ប្រើ​តែ​ក្នុង​សម័យ​ពី​ដើម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារ៉ាយ៉េវ៉ូ» មានន័យដូចម្ដេច ?


សារ៉ាយ៉េវ៉ូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស បូស្ន៊ី, (រាជធានី/​រដ្ឋធានី) សារ៉ាយ៉េវ៉ូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារៈសំខាន់ស្មើជីវិត» មានន័យដូចម្ដេច ?


សារៈសំខាន់ស្មើជីវិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគ្រឿងចាំបាច់ដើម្បីទ្រទ្រង់ជីវិត ដើម្បីទុកជាខ្លឹមសារដល់អាយុជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារៈសំខាន់» មានន័យដូចម្ដេច ?


សារៈសំខាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចរិតលក្ខណៈនៃអ្វីៗដែលធំ ដែលមានប្រយោជន៍ ដែលគួររិះគិតយ៉ាងហ្មត់ចត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារៈ» មានន័យដូចម្ដេច ?


សារៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សារ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារោជ» មានន័យដូចម្ដេច ?


សារោជ


មានន័យថា ( ម. ព. សរោជ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារូប» មានន័យដូចម្ដេច ?


សារូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សារុប្ប ) ដែលសមរម្យ, សមគួរ; ដែលគួរដល់ភ្នែក; ដែលត្រូវបែប, ចុះបែបរបស់សារូប, សម្លៀកបំពាក់សារូប ។ សមណសារូប ( ម. ព. សមណ ឬ សមណៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារូ» មានន័យដូចម្ដេច ?


សារូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំពត់មួយប្រភេទ សាច់ស្ដើងម៉ដ្ឋខៃ, មកពីប្រទេសក្រៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារុប្ប» មានន័យដូចម្ដេច ?


សារុប្ប


មានន័យថា ( ម. ក្នុង ព. សារូប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារុង» មានន័យដូចម្ដេច ?


សារុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់អំបោះឬសូត្រ ត្បាញចាក់ជាក្រឡាឆ្លាស់ព័ណ៌ ឬធ្វើជាផ្កា ជាគំនូរ រំលេចព័ណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ, ជាសម្លៀករបស់ចាមជ្វា ជាដើម
ឧទាហរណ៍៖ សារុងអំបោះ, សារុងសូត្រ ។

                 សារុងដែលខ្មែរប្រើមាន ២ ប្រភេទគឺ សារុងស្រី សារុងប្រុស; សារុងសម្រាប់ស្រីៗសុទ្ធតែមកពីបរទេស, ស្រីៗអាចប្រើជាប្រក្រតីបាន មិនទាស់ទំនងរបស់សុជីវធម៌ខ្មែរទេ, ឯសារុងសម្រាប់ប្រុសៗ ច្រើនតែត្បាញក្នុងប្រទេសកម្ពុជា, ប្រុសៗស្លៀកបានចំពោះតែក្នុងផ្ទះលំនៅ ក្នុងពេលដែលយល់ថាគួរស្លៀកបាន, ពុំអាចស្លៀកដើរចេញទៅខាងក្រៅផ្ទះលំនៅឡើយ ( នេះជាសុជីវធម៌ដ៏សមរម្យរបស់ខ្មែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារីរិក» មានន័យដូចម្ដេច ?


សារីរិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝារីរិក ) ដែលកើតឬមានក្នុងសរីរៈ; ដែលជាប់ទាក់ទងដោយសរីរៈ ។ សារីរិកធាតុ ( –កៈធាត ) ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ ( ហៅដោយគោរពយ៉ាងក្រៃលែងថា ព្រះបរមសារីរិកធាតុ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារីរសាស្ត្រ» មានន័យដូចម្ដេច ?


សារីរសាស្ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝារីរ + ឝាស្រ្ត ) គម្ពីរ, ក្បួន, តម្រា, វិជ្ជា សម្រាប់រៀនសង្កេតឲ្យស្គាល់លក្ខណៈអាការក្នុងរូបកាយ ឬសម្រាប់សង្កេតឲ្យស្គាល់អាការរោគក្នុងសរីរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារីបុត្រ» មានន័យដូចម្ដេច ?


សារីបុត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សារីបុត្ត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារីបុត្ត» មានន័យដូចម្ដេច ?


សារីបុត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ឝារីបុត្រ ) នាមព្រះអរហន្ដអង្គមួយ ជាអគ្គសាវ័ក( សាវ័កស្ដាំ ) នៃព្រះសក្យមុនីគោតម, ជាគូនឹងព្រះមោគ្គល្លាន; បកតិនាមរបស់ព្រះមហាថេរអង្គនេះជា ឧបតិស្សៈ, លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្តាទ្រង់ហៅថា សារីបុត្ត ព្រោះលោកជាបុត្តនៃនាងព្រាហ្មណីឈ្មោះ សារី; ហៅដោយដាក់ពាក្យ មហា ស៊ែមមកផងជា មហាសារីបុត្ត ក៏បាន ( ម. ព. ធម្មសេនាបតី ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារី» មានន័យដូចម្ដេច ?


សារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្លែឈើមួយប្រភេទ មកពីប្រទេសក្រៅ, ប្រើជាអាហារជម្រះមាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារិការកែវគោ ឬរីក» មានន័យដូចម្ដេច ?


សារិការកែវគោ ឬរីក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៤.៥-២៧ ស.ម ។ ផ្នាំងស្លាប និងដងខ្លួនពណ៌ត្នោតក្រម៉ៅ ក្បាល បំពង់ក និងផ្នែកលើទ្រូងពណ៌ប្រផេះក្រម៉ៅ ស្បែកមុខនៅជាប់ភ្នែកពណ៌លឿងភ្លឺ។សំឡេង៖ បី – បី ជ្រៀកកាៗៗ ។ ទីជំរក៖ តំបន់វាល តំបន់កសិកម្ម ក្បែរលំនៅដ្ឋានមនុស្ស។ ជីវសាស្រ្ត៖ ជារឿយៗរកស៊ីតាមហ្វូងគោពិសេសនៅតាមវាលស្រែ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ពេញមួយឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារិការកែវក្របី ឬរីកក្របី» មានន័យដូចម្ដេច ?


សារិការកែវក្របី ឬរីកក្របី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៤.៥-២៧.៥ ស.ម ។ មានចំពុះលឿង មានកំប៉ោយមួយកញ្ចុំលើស្លាប និងចុងកន្ទុយជ្រលក់ស។ សំឡេង៖ ស្រដៀងសារិការកែវគោ រួចបន្តដោយ ឈូរ-ឈូរ បន្ទាប់មកស្រែក កា-កា ។ ទីជំរក៖ តំបន់វាល ដំណាំកសិកម្ម វាលស្រែ ទីប្រជុំជន។ របាយ៖ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែមេសា ដល់ខែសីហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារិកាកែវវង» មានន័យដូចម្ដេច ?


សារិកាកែវវង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែងបណ្ដោយខ្លួន ២៧-៣១ ស.ម។ ខ្លួនពណ៌ខ្មៅរលោង ដោយមានស្បែកមុខពណ៌លឿង មានដៅសមួយដុំលើស្លាបនៅពេលហើរ ។ ទីជំរក: ព្រៃស្រោង ព្រៃរបោះ តាមជាយព្រៃ និងតំបន់កាប់ឆ្កា ។ ជីវសាស្រ្ត: ជាប្រភេទកំពុងរងការគំរាមកំហែង ដោយការទាក់ចាប់កូនមកចិញ្ចឹមដើម្បីលក់ ព្រោះជាប្រភេទដែលចេះនិយាយ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កញ្ញា ដល់មិថុនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារិកាកែវក្បាលលឿង» មានន័យដូចម្ដេច ?


សារិកាកែវក្បាលលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២២-២៤ ស.ម.។ ឈ្មោល: ដងខ្លួនខ្មៅរលោង បន្ទូលក្បាល និងកពណ៌លឿង មានដៅពណ៌លឿងមួយដុំនៅលើស្លាប ជុំវិញរង្វង់ភ្នែកពណ៌លឿង ។ ញី: បន្ទូលក្បាល និងកមានដៅពណ៌លឿងបន្តិចបន្តួចប៉ុណ្ណោះ ។ ទីជំរក: ព្រៃស្រោង និងព្រៃរបោះចំរុះ តាមជាយព្រៃ ។ របាយ: វត្តមានពេញមួយឆ្នាំ មានច្រើននៅខេត្តមណ្ឌលគិរី និងគីរីរម្យតែម្ដងគត់ ។ ជីវសាស្រ្ត: ជាប្រភេទកំពុងរងការគំរាមកំហែង ដោយការទាក់ចាប់កូនមកចិញ្ចឹម ឬលក់ចេញទៅក្រៅប្រទេស ព្រោះជាប្រភេទដែលចេះនិយាយ ។ រដូវបន្តពូជ: ចាប់ពីខែ មេសា ដល់សីហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារិកា» មានន័យដូចម្ដេច ?


សារិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សារិក, សារិកា ឬ ឝារិកា; បា. សាលិកា ) ឈ្មោះបក្សីពួកមួយ, មាន ៣ ប្រភេទគឺ សារិកាកែវ ឬសារិកាឪឡុង សម្បុរខ្មៅ ចំពុះលឿងទុំ ទងត្រចៀកយារ សម្បុរ-ស និងលឿងខ្ចី សំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឲ្យរៀនថាតាម អាចនិយាយភាសាមនុស្សបាន ប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ; សារិកាក្របី សម្បុរខ្មៅមាត្រតូចជាងសារិកាកែវ ចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោ ចឹកដង្កែជាអាហារ; សារិកាឪម៉ែ មាត្រនិងសម្បុរស្រដៀងនឹងប្រចៀច ចំពុះលឿងខាងចុង ត្រចៀកសម្បុរលឿង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារា–» មានន័យដូចម្ដេច ?


សារា–


មានន័យថា (ម. ព. សារ ឬ សារៈ ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាសារៈ» មានន័យដូចម្ដេច ?


សារាសារៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សារ + អាសារ) សារៈ និង​អសារៈ; ខ្លាំង​និង​ខ្សោយ; កម្លាំង​និង​កម្សោយ ។ល។
ឧទាហរណ៍៖ ឬ សារាសារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាសារ» មានន័យដូចម្ដេច ?


សារាសារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សារ + អាសារ) សារៈ និង​អសារៈ; ខ្លាំង​និង​ខ្សោយ; កម្លាំង​និង​កម្សោយ ។ល។
ឧទាហរណ៍៖ ឬ សារាសារៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាយអណ្តែត, សារាយកន្ទុយឆ្កែ» មានន័យដូចម្ដេច ?


សារាយអណ្តែត, សារាយកន្ទុយឆ្កែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិដុះក្នុងតឹកបឹងនៃប្រទេសក្តៅ។ សារាយអណ្តែតជាដើមដែលគយកមកប្រើក្នុងជលវប្បដ្ឋាន ឬផើងចិញ្ចឹមត្រី (aquarium)។

ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាយអណ្ដែត» មានន័យដូចម្ដេច ?


សារាយអណ្ដែត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ។
ឧទាហរណ៍៖ ភ្លេងសារាយអណ្ដែត ( សម្រាប់លេងបឹងក្នុងពេលចំណេញវស្សា ជាពួកជាមួយនឹងភ្លេងសំពៅថយ, ភ្លេងអុំទូក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាយត្រី» មានន័យដូចម្ដេច ?


សារាយត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិ​តូចម្យ៉ាងដុះលិចក្នុងទឹក សាបតែផ្កាអណ្ដែតលើទឹក មានដុះក្នុងទឹកបឹង ស្រះ ត្រពាំង នៃពិភពលោកភាពថ្មី ។ គេនិយមដាំ តិណជាតិនេះក្នុងផើងចិញ្ចឹមត្រី (oquarium) ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាយ» មានន័យដូចម្ដេច ?


សារាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃ ដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ ។
ឧទាហរណ៍៖ សារាយបឹង, សារាយសមុទ្រ ។

                   សារាយសមុទ្រមាន ៣ ប្រភេទគឺ សារាយភ្លុក ដើមថ្លោសៗ សាច់រឹងបន្តិច; សារាយជើងមាន់ ដើមខ្លីៗបែកសាងញ៉ាង; សារាយអំបោះ ឬ សារាយស័ង្ខ ដើមល្អិតៗជាងសារាយឯទៀត សាច់ទន់ល្មៃ សម្បុរ-ស ។ សារាយសមុទ្រទាំង ៣ ប្រភេទនេះ ប្រើការញាំជាម្ហូបក៏បាន ស្ងោរឲ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន
ឧទាហរណ៍៖ ញាំសារាយ, ចាហួយសារាយ ( ម.ព. សេវាល និង សេវាលជាតិ ផង ) ។

                   ឈ្មោះសេវាលជាតិតូចមួយប្រភេទ ស្លឹកដុះក្រោមទឹក រាងដូចសសៃសក់​ដុះក្នុងបឹង ស្រះ ត្រពាំងនៃអាស៊ី និងអូស្ត្រាលីក្តៅ។ គេច្រើនស្រង់សារាយអោយជ្រូកស៊ីលាយជាមួយកន្ទក់។ គ្រូបុរាណយកស្លឹក បុកឱ្យម៉ដ្ឋធ្វើថ្នាំបំពោកបូសលើក្មេង និងលើស្បែកដែលក្រហាយដោយត្រូវថ្ងៃយូរ។

                   រុក្ខជាតិដុះនៅទឹកសាប ឬប្រៃ ខ្លះមានរសជាតិប្រើជាបន្លែអន្លក់បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាណីយ» មានន័យដូចម្ដេច ?


សារាណីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលជាហេតុនាំឲ្យរឭក; ដែលគួរឲ្យនឹករឭក; ឲ្យនឹកឃើញមិនភ្លេច ។
ឧទាហរណ៍៖ ពាក្យសារាណីយ ។

                   សារាណីយកថា (–រ៉ាណីយ៉ៈកៈ–) សម្ដីដែលគួរឲ្យនឹករឭក គឺសម្ដីដែលបានចួបសន្ទនាគ្នាហើយគួរឲ្យនឹករឭកគ្នាមិនភ្លេច, ពាក្យសំណេះសំណាល ។
ឧទាហរណ៍៖ សារាណីយកថា ជាវាចានាំឲ្យមានមិត្តភាព ។

                    សារាណីយកម្ម (–យ៉ៈ–) អំពើដែលត្រូវនឹកឃើញមិនភ្លេច, អំពើដែលជាហេតុនាំឲ្យនឹកឃើញ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារាចរ» មានន័យដូចម្ដេច ?


សារាចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិត​មាន​កម្ម​វត្ថុ​ដូច​គ្នា​តែ​មួយ​ដែល​ប្រាស្រ័យ​ចំពោះ​បុគ្គល​ច្រើន​គ្នា ដូច​យ៉ាង​លិខិត​របស់​នាយក​រដ្ឋ​មន្រ្តី ដែល​ប្រាស្រ័យ​កិច្ច​ការ​ជា​មួយ​នឹង​ក្រសួង​រដ្ឋ​មន្រ្តី​នានា​ជាដើម ។
ឧទាហរណ៍៖ ប្រតិបត្តិ​តាម​សារាចរ, ធ្វើ​សារាចរ​បង្គាប់​ទៅ​គ្រប់​ក្រុម​ក្រោម​ឱវាទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារឱកាសទាន» មានន័យដូចម្ដេច ?


សារឱកាសទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារដែលប្រមុខរដ្ឋបើកឱកាសឱ្យកុងស៊ុលបរទេសបំពេញមុខនាទី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារឥណប្រតិទាន» មានន័យដូចម្ដេច ?


សារឥណប្រតិទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារជាតម្លៃសងបំណុល បញ្ជីកាសម្រាប់ទទួលផលបត្រដោយមានកត់ត្រាកាលបរិច្ឆេទដែលត្រូវសង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារអនុលោម» មានន័យដូចម្ដេច ?


សារអនុលោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារដែលប្រមុខរដ្ឋឆ្លើយថាយល់ព្រមឱ្យតាំងទូតបរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារហារី» មានន័យដូចម្ដេច ?


សារហារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទទួលភារៈនាំសា នាំដំណឹង គ្រឿងជាប្រផ្នូលឱ្យដឹងពីហេតុល្អ អាក្រក់ ។
ឧទាហរណ៍៖ ព្រាបស ជានិមិត្តរូបនៃសារហារីខាសន្តិភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារសបក្សី» មានន័យដូចម្ដេច ?


សារសបក្សី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករបក្សីដែលរត់ច្រើនជាងហើរ ដូចយ៉ាងសត្វតាសេះ សេក ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារវ័ត្រ» មានន័យដូចម្ដេច ?


សារវ័ត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សវ៌ត្រ “ក្នុង…..ទាំងពួង, ក្នុងទីទាំងពួង, សព្វអន្លើ, ទួទៅ”; បា. សព្វត្រ, សព្វត្ថ ) អ្នកត្រួតត្រាកិច្ចការទួទៅ, អ្នកមើលការខុសត្រូវគ្រប់ទីតំបន់ ។ សម័យសព្វថ្ងៃហៅចំពោះតែអ្នកដែលត្រួតក្បួនហែធំមើលប្រយ័ត្នមិនឲ្យមនុស្សដើរទទីសទទាសខុសរបៀប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារវន្ត» មានន័យដូចម្ដេច ?


សារវន្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកបដោយខ្លឹមសារ មានសារសំខាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារវត្ថុ» មានន័យដូចម្ដេច ?


សារវត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាសារៈ, របស់មានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតអាពាហ៍ពិពាហ៍» មានន័យដូចម្ដេច ?


សារលិខិតអាពាហ៍ពិពាហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាគ្រឿងកំជាប់នៃអត្រានុកូលដ្ឋាន ខាងសមគ្គ សង្វាសរវាងនីតិជនខុសភេទគ្នា (ព.សា. អេតាស៊ីវិល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតលក់» មានន័យដូចម្ដេច ?


សារលិខិតលក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលជនណាម្នាក់ធ្វើដើម្បីលក់វត្ថុសង្ហារិម ឬអសង្ហារិមរបស់ខ្លួនឱ្យទៅអ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតមរណភាព» មានន័យដូចម្ដេច ?


សារលិខិតមរណភាព


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា និបាត (ធ្នាក់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សន្ធាន (ឈ្នាប់)
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា សព្ទនាម
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា
ឧទាហរណ៍៖

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតព្យាបាលភាព» មានន័យដូចម្ដេច ?


សារលិខិតព្យាបាលភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាគ្រឿងបង្អោននូវសិទ្ធិឱ្យជ​នណាមួយ ដើម្បីថែទាំរក្សាទ្រព្យសម្បត្តិរបស់អនីតិជន ឬរបស់ជនដែលត្រូវហាមឃាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតបំពេញច្បាប់» មានន័យដូចម្ដេច ?


សារលិខិតបំពេញច្បាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលមានបំពេញរូបមន្ត ដើម្បីឱ្យមានតម្លៃតាមគន្លងច្បាប់ គឺមានហត្ថលេខានៃមន្រ្តីមានសមត្ថកិច្ចចុះសេចក្តីបញ្ជាក់ ទុកជាត្រឹមត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតជាបតិដ្ឋាប័ន» មានន័យដូចម្ដេច ?


សារលិខិតជាបតិដ្ឋាប័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាគ្រឿងបង្កើតនូវអង្គការណាមួយ ។
ឧទាហរណ៍៖ រដ្ឋធម្មនុញ្ញជាសារលិខិតបតិដ្ឋាប័ន នៃរបបគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិតកំណើត» មានន័យដូចម្ដេច ?


សារលិខិតកំណើត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតជាគ្រឿងកំជាប់នូវហេតុការណ៍ខាងកំណើត (ព.សា សំបុត្រកំណើត ឬបញ្ជីជាតិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារលិខិត» មានន័យដូចម្ដេច ?


សារលិខិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលអង្គការនីតិប្រតិបត្តិប្រាស្រ័យជាផ្លូវការជាមួយនឹងអង្គការនីតិប្បញ្ញត្តិ ឬលិខិតដែលសភាទាំងពីរប្រាស្រ័យកាន់គ្នាទៅវិញទៅមក (ម.ព សារ) លិខិតជាគ្រឿងកំជាប់នូវអត្រានុកូល​ដ្ឋានរបស់មនុស្សម្នាក់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារម្ភកថា» មានន័យដូចម្ដេច ?


សារម្ភកថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីប្រណាំងប្រជែង, សម្ដីដណ្ដើមយកឈ្នះ, ពាក្យប្រកួតប្រណាំង។
ឧទាហរណ៍៖ សារម្ភកថាជាវាចាច្រើនតែ-កជម្លោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារម្ភ» មានន័យដូចម្ដេច ?


សារម្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដណើ្តមជើង ការដេញជើងគ្នាយកឈ្នះដូចជាសិស្សដែលប្រឹងលួចល្បក់រៀនយកឈ្នះគូកនជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារភាព» មានន័យដូចម្ដេច ?


សារភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ពិត, ដំណើរ​ឬ​សេចក្ដី​ពិត ។
ឧទាហរណ៍៖ ទទួល​សារ​ភាព ទទួល​តាម​ដំណើរ​ពិត, ទទួល​ខុស ។

                    ( មើលក្នុងពាក្យ សារ ឬ សារៈ ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារភណ្ឌ» មានន័យដូចម្ដេច ?


សារភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភណ្ឌៈមានតម្លៃ; ទំនិញមានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព្រឹក្ស» មានន័យដូចម្ដេច ?


សារព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើមានខ្លឹម ( ព. ផ្ទ. អសារជាត ឬ អសារព្រឹក្ស ) ។
ឧទាហរណ៍៖ ដូចគ្នានឹង សារជាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព្រមានសុខភាព» មានន័យដូចម្ដេច ?


សារព្រមានសុខភាព


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា សារជាភាសាខ្មែរនិងជារូបភាព ដែលបោះពុម្ពលើកញ្ចប់ផលិតផលថ្នាំជក់ បង្ហាញពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព័ស្ដុ» មានន័យដូចម្ដេច ?


សារព័ស្តុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –វត្ថុ វត្ថុជាសារៈ, របស់មានតម្លៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព័នសីតកម្ម» មានន័យដូចម្ដេច ?


សារព័នសីតកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងធ្វើឱ្យត្រជាក់សម្រាប់ទុកវត្ថុ ដែលបម្រុងនឹងខូច រលួយឱ្យនៅស្រស់បានយូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព័ន» មានន័យដូចម្ដេច ?


សារព័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំចុះលទ្ធផលនៃការផ្គុំវត្ថុច្រើនផ្នែក ឱ្យកើតបានទៅជាមួយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សវ៌, សវ៌េ ) សព្វ, សារពើ ( ព. កា. )។
ឧទាហរណ៍៖ សព្វសារព័ន ត្រូវមានគ្រប់គ្រាន់ កុំឲ្យមានខ្វះ អ្វីៗក៏ដោយ នេះខ្លះនោះខ្លះ ណាដែលកន្លះ ត្រូវដាក់បន្ថែម ។

👉ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា ( សំ. សវ៌, សវ៌េ ) សព្វ, សារពើ ( ព. កា. )។
ឧទាហរណ៍៖ សព្វសារព័ន ត្រូវមានគ្រប់គ្រាន់ កុំឲ្យមានខ្វះ អ្វីៗក៏ដោយ នេះខ្លះនោះខ្លះ ណាដែលកន្លះ ត្រូវដាក់បន្ថែម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារព័ត៌មាន» មានន័យដូចម្ដេច ?


សារព័ត៌មាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាសែត ក្រដាសដែលមានចុះផ្សាយនូវដំណឹងផ្សេងៗ តាមថ្លៃយ៉ាងហូរហែ ក្រដាស​ដែលគេបោះផ្សាយ នូវដំណឹងខាងនយោបាយ ខាងអក្សរសាស្រ្ត និងវិទ្យាសាស្ត្រ ជាដើម។
ដំណឹងពិត; កាសែត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារពេជ្ញ» មានន័យដូចម្ដេច ?


សារពេជ្ញ


មានន័យថា (មើលពាក្យ សព៌េជ្ញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារពើសូត្រ» មានន័យដូចម្ដេច ?


សារពើសូត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះភាពការរចនាមួយបែប មានសណ្ឋានរបត់ញោចជាបីជ្រុង។
ឧទាហរណ៍៖ ជើងកោសសារពើសូត្រ, កំពែងសារពើសូត្រ, ក្បាច់សារពើសូត្រ ( ម. ព. សារពើ ឬ សរពើ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «សារពើសូត» មានន័យដូចម្ដេច ?


សារពើសូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សារពើសូត្រ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖