Posted on Leave a comment

តើពាក្យ «សិក្ខាគារិកភាព» មានន័យដូចម្ដេច ?

សិក្ខាគារិកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខវិជ្ជាដែលកំពុងសិក្សានៅក្នុងសាលា ភាពជាអ្នកគួរដល់ការសិក្សា ឬកំពុងសិក្សា
ឧទាហរណ៍៖ សិក្ខាគារិក ភាពនៃកុមារមានតាំងពីអាយុ ៦ឆ្នាំគត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិក្ខា» មានន័យដូចម្ដេច ?

សិក្ខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝិក្សា ) ការសិក្សាគឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខំប្រតិបត្តិ ។ សិក្ខាកាម អ្នកដែលពេញចិត្តកាន់តាមសិក្ខា; អ្នកស្រឡាញ់ការសិក្សា ។ សិក្ខាបទ ( –បត់ ) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។ សិក្ខាសម្មតិ ការសន្មតិសាមណេរីដែលមានអាយុគ្រប់ ១៨ ឆ្នាំឲ្យសិក្សាគរុធម៌ ៨ យ៉ាង ( ម. ព. សិក្ខមានា ផង ) ។ ត្រ័យសិក្ខា ឬ ត្រៃ–ខប្រតិបត្តិ ៣ យ៉ាងគឺសីល, សម្មាធិ, បញ្ញា
ឧទាហរណ៍៖ ( បា.; សំ. ឝិក្សា ) ការសិក្សាគឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខំប្រតិបត្តិ ។ សិក្ខាកាម អ្នកដែលពេញចិត្តកាន់តាមសិក្ខា; អ្នកស្រឡាញ់ការសិក្សា ។ សិក្ខាបទ ( –បត់ ) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។ សិក្ខាសម្មតិ ការសន្មតិសាមណេរីដែលមានអាយុគ្រប់ ១៨ ឆ្នាំឲ្យសិក្សាគរុធម៌ ៨ យ៉ាង ( ម. ព. សិក្ខមានា ផង ) ។ ត្រ័យសិក្ខា ឬ ត្រៃ–ខប្រតិបត្តិ ៣ យ៉ាងគឺសីល, សម្មាធិ, បញ្ញា ។

                      វិន័យសិក្ខា មាត្រាបញ្ញត្ត ក្នុងវិន័យ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិក្ខមានា» មានន័យដូចម្ដេច ?

សិក្ខមានា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សាមណេរីមានអាយុ ១៨ ឆ្នាំ ដែលបានទទួលសិក្ខាសម្មតិ ដើម្បីសិក្សាគរុធម៌ ៨ យ៉ាង គ្រប់ ២ ឆ្នាំហើយ នឹងបំពេញឧបសម្បទាជាភិក្ខុនី ( ព. វិ. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិក្ខមានកាល» មានន័យដូចម្ដេច ?

សិក្ខមានកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិក្ខមានភាព ពេលហាត់រៀនមុនកាន់យកផ្នួស ភាពជាអ្នកនៅខ្ចីសេចក្តី (ម.ព នវកភាព)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សិក្ខ» មានន័យដូចម្ដេច ?

សិក្ខ

មានន័យថា (មើលពាក្យ សឹក កិ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំមណោគ្រួ» មានន័យដូចម្ដេច ?

សាំមណោគ្រួ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលពាក្យ សមណោគ្រួ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំប៉ៃសាំម៉ា» មានន័យដូចម្ដេច ?

សាំប៉ៃសាំម៉ា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជា៍ំប៉ៃជា៍ំមា ឬ ទ្រាំប៉ៃទ្រាំមា អ. ថ. សាំប៉ៃសាំម៉ា “សាំទៅសាំមក; ថែមហើយថែមទៀត, ថែមៗដដែលៗ” ) សមគំនិតប្រសិបប្រសុបជាមួយគ្នា; លបលាក់រួមរ័កស្នេហាគ្នា, ខូចកាចនឹងគ្នា។
ឧទាហរណ៍៖ សាំប៉ៃសាំម៉ាគ្នាតែពីរនាក់; ឥតមានអ្នកណារៀបចំឲ្យទេ, វាសាំប៉ៃសាំម៉ានឹងគ្នាវាទេតើ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំទាំ» មានន័យដូចម្ដេច ?

សាំទាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើលក្នុងពាក្យ សាំ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំដែល» មានន័យដូចម្ដេច ?

សាំដែល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផ្ទួនដដែលៗ, ច្រំដែល។
ឧទាហរណ៍៖ និយាយសាំដែល; សម្ដីសាំដែល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្ទួនដដែលៗ, ច្រំដែល។
ឧទាហរណ៍៖ និយាយសាំដែល; សម្ដីសាំដែល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំញ៉ាំ» មានន័យដូចម្ដេច ?

សាំញ៉ាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសាំរញ៉ាំ, ដែលរញ៉ិមរញ៉ាំរសេមរសាម។
ឧទាហរណ៍៖ និយាយសាំញ៉ាំ; សម្ដីសាំញ៉ាំ, ចិត្តសាំញ៉ាំ, ក្បាច់សាំញ៉ាំ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសាំរញ៉ាំ, ដែលរញ៉ិមរញ៉ាំរសេមរសាម។
ឧទាហរណ៍៖ និយាយសាំញ៉ាំ; សម្ដីសាំញ៉ាំ, ចិត្តសាំញ៉ាំ, ក្បាច់សាំញ៉ាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំង្កសី» មានន័យដូចម្ដេច ?

សាំង្កសី

មានន័យថា (មើលពាក្យ ស័ង្កសី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងហ្ស៊ក» មានន័យដូចម្ដេច ?

សាំងហ្ស៊ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្រ្គើណាដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងហ្សង់» មានន័យដូចម្ដេច ?

សាំងហ្សង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ព័រតូរីកូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងលូស៊ី» មានន័យដូចម្ដេច ?

សាំងលូស៊ី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សាំងលូស៊ី, (រាជធានី/​រដ្ឋធានី) កាស្ទ្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងម៉ារ៉ាំង» មានន័យដូចម្ដេច ?

សាំងម៉ារ៉ាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សាំងម៉ារ៉ាំង, (រាជធានី/​រដ្ឋធានី) សាំងម៉ារ៉ាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងព្យែរ» មានន័យដូចម្ដេច ?

សាំងព្យែរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្គេនស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំងចន» មានន័យដូចម្ដេច ?

សាំងចន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អង់ទីហ្កា និងបាប៊ុយដា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំង» មានន័យដូចម្ដេច ?

សាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនផ្លាង, មិនផ្អើល, ដែលងាយឲ្យចាប់ឲ្យកាន់ ( ចំពោះតែសត្វ )។
ឧទាហរណ៍៖ មាន់សាំង, សារិកាសាំង ។ ព. ផ្ទ. ផ្លាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាំ» មានន័យដូចម្ដេច ?

សាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ជា៍ំ ឬ ទ្រាំ អ. ថ. សាំ “ធ្វើទៀត; ដូចៗគ្នា” ) ដែលផ្ទួនឬថែមដដែលៗ, ដែលដូចគ្នាដដែលៗ
ឧទាហរណ៍៖ និយាយសាំ; សម្ដីសាំ, ក្បាច់សាំ ។

                   សាំទាំ ទាំនៅដដែលៗ, ដែលថ្នឹកទាំដដែលៗ ។ សុខទុក្ខសាំទាំ សុខនិងទុក្ខដែលទាំនៅផ្លាស់ប្តូរគ្នាដដែលៗ( អ្នកខ្លះនិយាយតាមទម្លាប់ថា ស៊ាំទាំ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ជា៍ំ ឬ ទ្រាំ អ. ថ. សាំ “ធ្វើទៀត; ដូចៗគ្នា” ) ដែលផ្ទួនឬថែមដដែលៗ, ដែលដូចគ្នាដដែលៗ ។
ឧទាហរណ៍៖ និយាយសាំ; សម្ដីសាំ, ក្បាច់សាំ ។

                  សាំទាំ ទាំនៅដដែលៗ, ដែលថ្នឹកទាំដដែលៗ ។ សុខទុក្ខសាំទាំ សុខនិងទុក្ខដែលទាំនៅផ្លាស់ប្តូរគ្នាដដែលៗ( អ្នកខ្លះនិយាយតាមទម្លាប់ថា ស៊ាំទាំ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហ័ស» មានន័យដូចម្ដេច ?

សាហ័ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សាហស ) សេចក្ដីក្លាហាន; អាជ្ញា; ពលក្ការ; ការបៀតបៀន; ភាវៈកាច ។ ប្រើជា គុ. ក៏បាន, សេចក្ដីដូចគ្នានឹង សហ័ស ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហេតុ» មានន័យដូចម្ដេច ?

សាហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សហេតុ, សហេតុក “ដែលប្រកបដោយហេតុ; ព្រមទាំងហេតុ” ) ដើមហេតុ, ដំណើរដើម, ការទាស់ដំណើរគ្នា; អធិករណ៍។
ឧទាហរណ៍៖ កើតសាហេតុ, នាំឲ្យមានសាហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហុ!» មានន័យដូចម្ដេច ?

សាហុ!

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) ប្រពៃហើយ!, ល្អហើយ!, ស្រួលហើយ!, សាធុ!; ពាក្យសម្រាប់ព្រះថេរៈជាឧបជ្ឈាយ៍ឬអាចារ្យទទួលព្រមក្នុងវេលាដែលភិក្ខុឬសាមណេរ សូមនិស្ស័យ ( ព. វិ. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហាវ» មានន័យដូចម្ដេច ?

សាហាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កាច, កាចមោះមុតឥតញញើត។
ឧទាហរណ៍៖ សត្វសាហាវ, ចិត្តសាហាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហារ» មានន័យដូចម្ដេច ?

សាហារ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សហារ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហត្ថិក» មានន័យដូចម្ដេច ?

សាហត្ថិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាហត្ថ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាហត្ថ» មានន័យដូចម្ដេច ?

សាហត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អំពើឬការដែលធ្វើដោយដៃខ្លួនឯង, ដែលកើតពីស្នាដៃរបស់ខ្លួន ( ហៅ សាហត្ថិកកម្ម ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស្ត្រាចារ្យជាប់កិច្ចសន្យា» មានន័យដូចម្ដេច ?

សាស្ត្រាចារ្យជាប់កិច្ចសន្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាស្រ្តាចារ្យដែលពុំទាន់បានចូលក្នុងក្របខ័ណ្ឌ ដោយមានអាយុលើសកម្រិត ឬដោយរាជការឱ្យចូលក្នុងក្របខ័ណ្ឌពុំទាន់កើត ហើយក៏ឱ្យចូលធ្វើការដោយកិច្ចសន្យាទៅវិញទៅមក ជាបណ្តោះអាសន្នទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស្ត្រាចារ្យ» មានន័យដូចម្ដេច ?

សាស្ត្រាចារ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្ហាត់បង្រៀននូវវិទ្យាសាស្រ្ត ឬសិល្បៈណាមួយ សាស្រ្តាចារ្យ និងគ្រូបង្រៀនខុសគ្នាត្រង់សាស្រ្តចារ្យជាអ្នកបង្រៀននូវវិជ្ជាខ្ពស់ក្នុងអនុវិទ្យាល័យ មហាវិទ្យាល័យ ឬនៅសាលាជាន់ខ្ពស់ដទៃទៀត ឯគ្រូបង្រៀនជាអ្នកបង្ហាត់នូវវិជ្ជាជាន់ទាបនិងមធ្យមប៉ុណ្ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស្ត្រា» មានន័យដូចម្ដេច ?

សាស្ត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ឝាស្រ្ត ) សាត្រា ( ម. ព. សាស្រ្ត ន. )
ឧទាហរណ៍៖ សាស្ត្រាទេសន៍, សាស្រ្តាល្បែង ( ប្រើក្លាយទៅទៀតជា សាត្រា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស្ត្រ» មានន័យដូចម្ដេច ?

សាស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝាស្ត្រ; បា. សត្ថ ) គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ. សាស, ដូចជា ប្រវត្តិសាស្ត្រ គម្ពីរ, ក្បួននិយាយអំពីពង្សាវតារប្រទេស…។ វិទ្យាសាស្ត្រ គម្ពីរឬក្បួនប្រាប់វិទ្យាផ្សេងៗ; វិជ្ជាពួកមួយដែលគេរកឃើញដោយការលៃផ្សំធាតុជាដើម ។ សិល្បសាស្ត្រ តម្រាសម្រាប់រៀនសិល្បៈ ។ ប្រើក្លាយជា សាស្ត្រា ឬក្លាយមកទៀតជា សាត្រា ( ហៅចំពោះតែគម្ពីរឬច្បាប់ប្រដៅដែលចារដោយស្លឹករឹត )
ឧទាហរណ៍៖ សាត្រាច្បាប់; សាត្រាទេសន៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាស-ស្រ្តៈ, ដូចជា សាស្ត្រក្រឹត ( សំ. ឝាស្ត្រក្ឫត )អ្នកតែងគម្ពីរ, អ្នកតែងច្បាប់ ។

                   សាស្ត្រចក្សុ, សាស្ត្រន័យន៍ ឬ –នេត្រ ភ្នែករបស់សាស្ត្រ ( វេយ្យាករណ៍ ) ។ សាស្ត្រវិទ អ្នកចេះសាស្ត្រ, អ្នកប្រាជ្ញខាងសាស្ត្រ ។ សាស្ត្រាចារ្យ ( សំ. ឝាស្រ្ត + អាចាយ៌ ) គ្រូបង្រៀនសាស្ត្រ ។ ល ។

                     ( សំ. ឝស្ត្រ; បា. សត្ថ ) ពាក្យក្លាយមកពី សស្ត្រ សស្ត្រា; ប្រើចំពោះតែ មុខសាស្ត្រ មុខរបួសដែលមុតដោយគ្រឿងសស្ត្រា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស្ដា» មានន័យដូចម្ដេច ?

សាស្ដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝាស្តា < ឝាស្ត្ឫ; បា. សត្ថា < សត្ថុ ) គ្រូ, គ្រូប្រៀនប្រដៅ, គ្រូប្រដៅសាសនា; ព្រះសព្វញ្ញុពុទ្ធ ។ សាស្ដាចារ្យ អាចារ្យជាគ្រូប្រៀនប្រដៅ ( ខ្មែរហៅចំពោះព្រះសព្វញ្ញុពុទ្ធថា ព្រះសាស្ដាចារ្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាស័ព្ទ» មានន័យដូចម្ដេច ?

សាស័ព្ទ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. សាសព្ទ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសរោគ» មានន័យដូចម្ដេច ?

សាសរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាស; សំ. ឝ្វាស; ឬ – + រោគ ) រោគហឺត ។ វេវ. ហិតរោគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសព្ទ» មានន័យដូចម្ដេច ?

សាសព្ទ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបូរបាច់, និយាយរៀបរាប់ប្រាប់ តាំងពីខាងដើមដល់ខាងចុង។
ឧទាហរណ៍៖ សាសព្ទប្រាប់ឲ្យអស់អាថ៌សេចក្ដី ( ម. ព. សារសព្ទ ក្នុងពាក្យ សារ ឬ សារៈ ន. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន–» មានន័យដូចម្ដេច ?

សាសន–

មានន័យថា ( មើលក្នុងពាក្យ សាសន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​សម្បត្តិ» មានន័យដូចម្ដេច ?

សាសន​សម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិ​សម្រាប់​ទំនុក​ចម្រុង​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​វោហារ» មានន័យដូចម្ដេច ?

សាសន​វោហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វោហា​របស់​សាសនា, ពាក្យ​ប្រើ​ក្នុង​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​វិទ ឬ–វិទូ» មានន័យដូចម្ដេច ?

សាសន​វិទ ឬ–វិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រាជ្ញ​ខាង​ការ​ប្រកាស​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​មូល» មានន័យដូចម្ដេច ?

សាសន​មូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​តាំង​ ឬ​ឫស​គល់​នៃ​សាសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​មណ្ឌល» មានន័យដូចម្ដេច ?

សាសន​មណ្ឌល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មណ្ឌល​សាសនា, សាសនា​ទាំងមូល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​បត្រ» មានន័យដូចម្ដេច ?

សាសន​បត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​បញ្ជាក់​ការ​យ៉ាង​ដាច់​ខាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​ធម៌» មានន័យដូចម្ដេច ?

សាសន​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ ក៏​គឺ​សាសនា​នុះ​ឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​ទូសកៈ» មានន័យដូចម្ដេច ?

សាសន​ទូសកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រទូស្ដ​សាសនា (បើ​ស្ត្រី​ជា សាសន​ទូសិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​ទូត, សាសនហារិន ឬ–ហារី» មានន័យដូចម្ដេច ?

សាសន​ទូត, សាសនហារិន ឬ–ហារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​នាំ​សំបុត្រ, អ្នក​នាំ​ដំណឹង​ឬ​ពាក្យ​បណ្តាំ (បើ​ស្ត្រី​ជា សាសន​ទូតី, សាសន​ហារិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​កិច្ច ឬ –ក្រឹត្យ» មានន័យដូចម្ដេច ?

សាសន​កិច្ច ឬ –ក្រឹត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ច​ ឬ​ក្រឹត្យ​ក្នុង​សាសនា​ ឬ​របស់​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន​កាល ឬ–សម័យ» មានន័យដូចម្ដេច ?

សាសន​កាល ឬ–សម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល ឬ​សម័យ​ដែល​ឥត​អំពី​សាស្ដា​ដើម​ទៅ​ហើយ នៅ​សល់​តែ​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន៍» មានន័យដូចម្ដេច ?

សាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាសន; សំ. ឝាសន ) សាសន, សាសនា។
ឧទាហរណ៍៖ សាសន៍ព្រះពុទ្ធ ឬ ពុទ្ធសាសន៍, សាសន៍ព្រាហ្មណ៍; ចូលសាសន៍; មនុស្យខ្លះមានជាតិត្រូវគ្នា ប៉ុន្តែសាសន៍ខុសគ្នា; ខ្មែរ, សៀម, លាវ, មន, ភូមា, សិង្ហល,… មានជាតិផ្សេងគ្នា ប៉ុន្តែសាសន៍ត្រូវគ្នា ព្រោះជាព្រះពុទ្ធសាសន៍ដូចគ្នា ( ម. ព. សាសន ផង )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនោ–» មានន័យដូចម្ដេច ?

សាសនោ–

មានន័យថា ( មើលក្នុងពាក្យ សាសន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនោវាទ» មានន័យដូចម្ដេច ?

សាសនោវាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សាសន + ឱវាទ ) ដំបូន្មាន​ក្នុង​សាសនា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនូបត្ថម្ភក៏» មានន័យដូចម្ដេច ?

សាសនូបត្ថម្ភក៏

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សាសន + ឧបត្ថម្ភក) អ្នក​ទំនុក​បម្រុង​សាសនា (បើ​ស្ត្រី​ជា សាសនូបត្ថម្ភិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនូបត្ថម្ភ» មានន័យដូចម្ដេច ?

សាសនូបត្ថម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សាសន + ឧបត្ថម្ភ) ការ​ទំនុក​បម្រុង​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនិក» មានន័យដូចម្ដេច ?

សាសនិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកកាន់សាសនា ( បើស្រ្តីជា សាសនិកា ) ។ តាមតែជឿកាន់តាមសាសនាណាក៏ដោយ ហៅថា សាសនិក, សាសនិកា បានដូចគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនាយុ» មានន័យដូចម្ដេច ?

សាសនាយុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សាសន + អាយុ) អាយុ​សាសនា គឺ​ការ​ឋិត​នៅ​នៃ​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនា» មានន័យដូចម្ដេច ?

សាសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពីសាសន ( ម. ព. នេះ )។
ឧទាហរណ៍៖ សាសនាព្រះពុទ្ធ, សាសនាព្រាហ្មណ៍ ( ព. កា. សរសេរជា សាស្នា តាមសូរសំនៀង ថាក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនវិទ្យា» មានន័យដូចម្ដេច ?

សាសនវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តសម្រាប់សិក្សាពីលទ្ធិសាសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនវិទូ» មានន័យដូចម្ដេច ?

សាសនវិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រាជ្ញមានចំណេះជ្រៅជ្រះខាងសាសនវិទ្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនប្បវត្តិ ឬ–ប្រវត្តិ» មានន័យដូចម្ដេច ?

សាសនប្បវត្តិ ឬ–ប្រវត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណឹង​សាសនា, ពង្សាវតារ​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសនប្បដិបត្តិ ឬ–ប្រតិបត្តិ» មានន័យដូចម្ដេច ?

សាសនប្បដិបត្តិ ឬ–ប្រតិបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រតិបត្តិ​តាម​សាសនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសន» មានន័យដូចម្ដេច ?

សាសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ឝាសន ) ពាក្យបណ្ដាំ, ពាក្យផ្ដាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា ។ សាសនកាល ឬ –សម័យ កាលឬសម័យដែលឥតអំពីសាស្ដាដើមទៅហើយ នៅសល់តែសាសនា ។ សាសនកិច្ច ឬ –ក្រឹត្យ កិច្ចឬក្រឹតក្នុងសាសនាឬរបស់សាសនា ។ សាសនទូត, សាសនហារិន ឬ –ហារី អ្នកនាំសំបុត្រ, អ្នកនាំដំណឹងឬពាក្យបណ្ដាំ ( បើស្ត្រីជា សាសនទូតី, សាសនហារិនី ) ។ សាសនទូសកៈ អ្នកប្រទូស្ដសាសនា ( បើស្ត្រីជា សាសនទូសិកា ) ។ សាសនធម៌ ធម៌ជាពាក្យប្រៀនប្រដៅ ក៏គឺសាសនានុះឯង ។ សាសនបត្រ សំបុត្របញ្ជាក់ការយ៉ាងដាច់ខាត ។ សាសនប្បដិបត្តិ ឬ –ប្រតិបត្តិ ការប្រតិបត្តិតាមសាសនា ។ សាសនប្បវត្តិ ឬ –ប្រវត្តិ ដំណឹងសាសនា, ពង្សាវតារសាសនា ។ សាសនមណ្ឌល មណ្ឌលសាសនា, សាសនាទាំងមូល ។ សាសនមូល ទីតាំងឬឫសគល់នៃសាសនា ។ សាសនវិទ ឬ –វិទូ អ្នកប្រាជ្ញខាងការប្រកាសសាសនា ។ សាសនវោហារ វោហាររបស់សាសនា, ពាក្យប្រើក្នុងសាសនា ។ សាសនសម្បត្តិ សម្បត្តិសម្រាប់ទំនុកបម្រុងសាសនា ។ សាសនាយុ( បា. < សាសន + អាយុ ) អាយុសាសនា គឺការឋិតនៅនៃសាសនា ។ សាសនូបត្ថម្ភ ( បា. < សាសន + ឧបត្ថម្ភ ) ការទំនុកបម្រុងសាសនា ។ សាសនូបត្ថម្ភក៍ ( បា. < សាសន + ឧបត្ថម្ភក ) អ្នកទំនុកបម្រុងសាសនា ( បើស្រ្តីជា សាសនូបត្ថម្ភិកា ) ។ សាសនោវាទ ( បា. < សាសន + ឱវាទ ) ដំបូន្មានក្នុងសាសនា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាសង» មានន័យដូចម្ដេច ?

សាសង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្លើយឆ្លងសាត្រឡប់តបវិញ។
ឧទាហរណ៍៖ និយាយសាសង; សម្ដីសាសង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឆ្លើយឆ្លងសាត្រឡប់តបវិញ។
ឧទាហរណ៍៖ និយាយសាសង; សម្ដីសាសង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវ័ក» មានន័យដូចម្ដេច ?

សាវ័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកស្តាប់ឱវាទជាពាក្យប្រៀនប្រដៅ ហើយជួញចិត្តក្នុងការផ្សាយតទៅទៀត។ (ម. ព. សាវក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវ៉ា» មានន័យដូចម្ដេច ?

សាវ៉ា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សាវា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវិកា» មានន័យដូចម្ដេច ?

សាវិកា

មានន័យថា ( ម. ព. សាវក ឬ សាវ័ក )។

តើពាក្យ «សាវា» មានន័យដូចម្ដេច ?

សាវា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝាវ “ដែលជាប់ទាក់ទងដោយសាកសព; ដែលមានក្លិនស្អុយអាក្រក់; ថោកទាប, ឥតតម្លៃ” ) ដែលឆាប់រើរុះ, ដែលមិននឹង, មិនប្រាកដ, ដែលរាយមាយ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
ឧទាហរណ៍៖ គំនិតសាវា, ចិត្តសាវា, មនុស្សសាវា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវឡិក» មានន័យដូចម្ដេច ?

សាវឡិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាវ “ក្រមុំ”, លេ៏ក អ.ថ.ល៉ិក “តូច” = ក្រមុំតូច ) ស្ត្រីជំទង់អ្នកបម្រើព្រះអង្គម្ចាស់ក្សត្រា ។ ប្រើក្លាយមកទៀត ហៅស្ត្រីជាតិរាស្ត្រដែលជាភរិយាតូចរបស់ព្រះអង្គម្ចាស់ ( ច្រើនហៅ សៅឡិក ជាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវសេស» មានន័យដូចម្ដេច ?

សាវសេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. សាវឝេឞ ) ដែលនៅសល់, ដែលសេសសល់; ដែលមិនពេញ, មិនគ្រប់គ្រាន់។
ឧទាហរណ៍៖ របស់សាវសេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវយុត» មានន័យដូចម្ដេច ?

សាវយុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាយយុត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវម៉ាវ» មានន័យដូចម្ដេច ?

សាវម៉ាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងបំពេញរាជ្យ តែតូចៗជាង ផ្លែជាចង្កោម សំបកផ្លែមានព្រុយស្មាញ ប្រើបរិភោគជាចំណី ខ្លះមានរសជូរអែម ខ្លះផ្អែមឆ្ងាញ់, ជាឈើមានប្រយោជន៍គួរដាំឲ្យក្រាស់ក្រែលក្នុងស្រុក ។ ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានក្លិនក្រពុល គេច្រើនច្របាច់លាយទឹកប្រើជាថ្នាំរម្ងាប់គ្រុនក្ដៅ, ផ្លែមានព្រុយស្មាញ ស្រដៀងនឹងផ្លែសាវម៉ាវដើម ប៉ុន្តែតូចៗជាង សាច់ជ្រាយបរិភោគជាចំណីបាន។
ឈ្មោះព្រឹក្សមួយប្រភេទ កំពស់ ៨-១៥ម ដុះក្នុងព្រៃធំនៃប្រទេសជ្វា គេនាំចូលមកសម្រាប់ដាំក្នុងឧបទ្វីបឥណ្ឌូចិន និងនៅប្រទេសឥណ្ឌូណេស៊ី។ ផ្លែទុំៗមានលក់ក្នុងផ្សារ។ សាច់ពណ៌សជាប់នឹងគ្រាប់មានរសជាតិជូរអែម គេបរិភោគជាអាហារ។ តាមក្បួនឱសថបុរាណ ផ្លែខ្ចីៗ គេអាចប្រើសម្រាប់ ព្យាបាលរោគផ្សេងៗ ដូចជាគ្រុន រាគជាដើម។ នៅប្រទេសជ្វា គេប្រើសំបកធ្វើថ្នាំរម្ងាប់រោគ ដែលមានលើអណ្តាត។

                    ឈ្មោះវល្លិមួយប្រភេទកើតក្នុងទ្វីបអាមេរិក គេនាំយកមកដាំជាយូរណាស់ហើយក្នុងឥណ្ឌូចិន។ វល្លិនេះប្រវែង ២-១០ម ។ ផ្លែទុំបរិភោគជាចំណីចាស់ ក្មេង។ ក្នុងពេលទុរ្ភិក្ស (១៩៧៥-១៩៧៩) ស្លឹក និងមែកខ្ចីៗ គេយកទៅស្ងោរលាយបបរបរិភោគ។ តាមក្បួនឱសថបុរាណ គេប្រើស្លឹកបុកឱ្យម៉ត់ ព្យាលបាលការស្កៀបរមាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវទាវ» មានន័យដូចម្ដេច ?

សាវទាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបង្កងយ៉ាងធំ ។
ឧទាហរណ៍៖ បង្កងសាវទាវ ។

                  ឈ្មោះឈើមួយប្រភេទ សាច់មានឆ្នូតសខ្មៅឆ្លាស់គ្នា
ឧទាហរណ៍៖ ដើមសាវទាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវត្ថី» មានន័យដូចម្ដេច ?

សាវត្ថី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រាវស្ដី ) ឈ្មោះក្រុងជារាជធានីរបស់ដែនកោសល ក្នុងពុទ្ធកាល, មាននិយាយតំណាលជាញឹកញយក្នុងប្រវត្តិពុទ្ធសាសនា និងក្នុងរឿងនិទានផ្សេងៗ។
ឧទាហរណ៍៖ សម័យមួយ ព្រះភគវ័តទ្រង់គង់នៅក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ធី ជិតក្រុងសាវត្តី…( សម័យសព្វថ្ងៃនេះហៅ សហេតម៉ហេត អ. ថ. សៈហេតម៉ៈហេត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវតារ» មានន័យដូចម្ដេច ?

សាវតារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើលក្នុងពាក្យ ពង្សាវតារ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវណមាស» មានន័យដូចម្ដេច ?

សាវណមាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាវណ; សំ. ឝ្រាវណ; ឬ– + មាស ) ខែស្រាពណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវជៃ» មានន័យដូចម្ដេច ?

សាវជៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាវ “ក្រមុំ”, ជៃ អ. ថ. ឆៃ “ប្រើ” = ស្រី្តក្រមុំសម្រាប់ប្រើប្រាស់ ) ខ្មែរហៅស្រីពេស្យាថា ស្រីសាវជៃ ( ច្រើនហៅ សៅជៃ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវកែ» មានន័យដូចម្ដេច ?

សាវកែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សាវ “ក្រមុំ” , ក់ អ. ថ. កែ ” ចាស់ ” ) ក្រមុំចាស់ ។ ខ្មែរច្រើនហៅ សៅកែ ជាង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. សាវ “ក្រមុំ” , ក់ អ. ថ. កែ ” ចាស់ ” ) ក្រមុំចាស់ ។ ខ្មែរច្រើនហៅ សៅកែ ជាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវក» មានន័យដូចម្ដេច ?

សាវក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាវក; សំ. ឝ្រាវក ) អ្នកស្ដាប់, អ្នកស្ដាប់ឱវាទ; សិស្សស្ដាប់ឱវាទ។
ឧទាហរណ៍៖ សាវ័កព្រះពុទ្ធ, សង្ឃសាវ័កព្រះភគវ័ត, សាវ័កនិគ្រន្ថ ( ប្រើជា ស្រាវក ឬ ស្រាវ័ក ក៏បាន; បើស្ត្រីជា សាវិកា ឬ ស្រាវិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាវ» មានន័យដូចម្ដេច ?

សាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ) ក្រមុំ, ស្ត្រីក្រមុំ ។ ខ្មែរប្រើបានទាំងស្ត្រីទាំងបុរសដែលកំពុងពេញជំទង់ ឬពេញក្រមុំកំលោះ។ រុក្ខជាតិដែលរកកល់នឹងមានផ្កាផ្លែជាដំបូងបំផុត។
ឧទាហរណ៍៖ ក្មេងសាវ, នៅសាវ, ក្រមុំសាវ, កំលោះសាវ ។

                  រុក្ខជាតិដែលរកកល់នឹងមានផ្កាផ្លែជាដំបូងបំផុត ។

ឧទាហរណ៍៖ ឈើសាវ, ត្នោតសាវ, ដូងសាវ ។

                  ឈើ ឬឫស្សីវែង ប្រើជាដងសម្រាប់រុករុញ ឬយោងទប់។

ឧទាហរណ៍៖ សាវក្ដោង, ដងសាវ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ) ក្រមុំ, ស្ត្រីក្រមុំ ។ ខ្មែរប្រើបានទាំងស្ត្រីទាំងបុរសដែលកំពុងពេញជំទង់ ឬពេញក្រមុំកំលោះ ។
ឧទាហរណ៍៖ ក្មេងសាវ, នៅសាវ, ក្រមុំសាវ, កំលោះសាវ ។

                  រុក្ខជាតិដែលរកកល់នឹងមានផ្កាផ្លែជាដំបូងបំផុត ។
ឧទាហរណ៍៖ ឈើសាវ, ត្នោតសាវ, ដូងសាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាល់» មានន័យដូចម្ដេច ?

សាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញឹន, រាងចាល ; ធុញទ្រាន់។
ឧទាហរណ៍៖ ស្ដីឲ្យណាស់ដែរ មិនសាល់សោះ!

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រើមិនអស់, ដែលនៅសល់, ដែលចាល់ ដោយប្រើរបស់ដទៃជាជំនួស ឬដោយមានរបស់ដទៃជាជំនួយ។
ឧទាហរណ៍៖ ម្ហូបសាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលោហិត» មានន័យដូចម្ដេច ?

សាលោហិត

ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វលោហិត ) អ្នកដែលមានក្រសែលោហិតជាប់ជាមួយគ្នាមក, ញាតិពិត, ញាតិជិត, បងប្អូន
ឧទាហរណ៍៖ ពួកញាតិនិងសាលោហិត ពួកញាតិពន្ធនិងញាតិពិត ។

                  ញាតិសាលោហិត ញាតិពន្ធនិងញាតិជិត ឬញាតិដែលមានក្រសែជាប់ជាមួយគ្នាមក, ញាតិនិងបងប្អូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលី» មានន័យដូចម្ដេច ?

សាលី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សាលិ; សំ. ឝាលិ ) ស្រូវខ្សាយ។
ឧទាហរណ៍៖ ស្រូវសាលី, អង្ករសាលី ។ សម័យសព្វថ្ងៃនេះ ច្រើនហៅស្រូវមួយប្រភេទ កើតនៅប្រទេសត្រជាក់ដែលប្រើម្សៅធ្វើនំបុ័ង : ម្សៅសាលី ។

                   ឈ្មោះស្រូវម៉្យាង ច្រើនដុះតែនៅលើដី ក្នុងស្រុកត្រជាក់ គ្រាប់សាលីប្រើដូចស្រូវយើង ដោយគ្រាន់តែជម្រះសំបក ហើយយកទៅចម្អិនតែម្តងមិនបានទេ គឺត្រូវកិនជាម្សៅ រូចដុតជានំប៉័ងទៀត ទើបបរិភោគកើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលិកា» មានន័យដូចម្ដេច ?

សាលិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សារិកា) ។ ( ដូចគ្នានឹង សារិកា ដែរ ម. ព. នោះ )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាឧទ្ធរណ៍ និងតុលាការកំពូល» មានន័យដូចម្ដេច ?

សាលាឧទ្ធរណ៍ និងតុលាការកំពូល

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា សាលាជម្រះក្ដីជាន់ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាឧទ្ធរណ៍ ​» មានន័យដូចម្ដេច ?

សាលាឧទ្ធរណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតុលាកាជាទីទទួលបណ្តឹងសារទុក្ខពីគូក្តី ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សន្តិសាលា ឬសាលាក្តី ហើយរើពិនិត្យ និងវិនិច្ឆ័យសេចក្តីជាថ្មីឡើងវិញ។ សាលាឧទ្ធរណ៍ និងសាលាវិនិច្ឆ័យខុសគ្នាត្រង់ថា សាលាឧទ្ធរណ៍រើពិនិត្យសំណុំរឿង ហើយជំនុំជម្រះដូចជានៅសាលាក្តីឡើងវិញ គឺពិនិត្យទាំងអង្គសេចក្តី ទាំងអង្គច្បាប់ ឯសាលាវិនិច្ឆ័យមិនពិនិត្យពីអង្គសេចក្តីទេ ពិនិត្យរកខុសត្រូវតែពីអង្គច្បាប់ប៉ុណ្ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាឧក្រិដ្ឋ​» មានន័យដូចម្ដេច ?

សាលាឧក្រិដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតុលាការមានភារៈខាងជំនុំជម្រះរឿងក្តី ដែលទាក់ទងដល់បទល្មើសជាឧក្រិដ្ឋ គឺបទល្មើស ដែលត្រូវផ្តន្ទាទោសលើប្រព្រឹត្តិករ តាំងពីទោសគុក ៥ឆ្នាំ រហូតដល់ប្រហារជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាអារញ្ញសង្គ្រាម​» មានន័យដូចម្ដេច ?

សាលាអារញ្ញសង្គ្រាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតាំងនៅក្នុងព្រៃ សម្រាប់បង្ហាត់ពីវិជ្ជាសឹក ដល់សិស្សឱ្យចេះខាងឧបាយប្រយុទ្ធទល់នឹងខ្មាំង ដែលពួនស្ទាក់ប្រហារនៅក្នុងព្រៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាអនុវត្តន៍​» មានន័យដូចម្ដេច ?

សាលាអនុវត្តន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាជាទីបង្រៀនបព្វជិត ដែលជ្រើសយកពីវត្តនានា ក្នុងខេត្តមកឱ្យមកបំពេញវិជ្ជាខាងគ្រូបង្ហាត់រួចឱ្យទៅបង្រៀន នៅក្នុងសាលាតាមវត្តកំណើតរៀងរាល់អង្គ (ម.ព សាលានវីករណ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាសិក្សាមន្រ្តីសុខាភិបាល​» មានន័យដូចម្ដេច ?

សាលាសិក្សាមន្រ្តីសុខាភិបាល​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាបង្រៀនដល់សិស្ស ដែលប្រឡងចូលជាប់ខាងវិជ្ជាពេទ្យ លុះរៀនចប់ចេញមកបំពេញមុខងារជាគ្រូពេទ្យថ្នាក់បន្ទាប់ពីវេជ្ជបណ្ឌិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាសិក្សាភូមិន្ទវិជ្ជាពេទ្យ​» មានន័យដូចម្ដេច ?

សាលាសិក្សាភូមិន្ទវិជ្ជាពេទ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាបង្រៀនខាងវិជ្ជាពេទ្យដល់សិស្សដែលមានមធ្យមសិក្សាបត្រ ឬសិស្សដែលប្រឡងចូលជាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាសិក្សាពិសេសសាធារណការ» មានន័យដូចម្ដេច ?

សាលាសិក្សាពិសេសសាធារណការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាបង្រៀនជាពិសេសដល់សិស្សឱ្យចេះវិជ្ជាខាងសាធារណការ (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាសិក្សាជាតិវិជ្ជាជីវៈ​» មានន័យដូចម្ដេច ?

សាលាសិក្សាជាតិវិជ្ជាជីវៈ​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាជាទីបង្ហាត់មុខវិជ្ជាផ្សេងៗ ខាងហត្ថកម្មឱ្យល្មមតែសិស្សនឹងចេញទៅប្រកបរបររកស៊ីបាន ដូចជាការរៀនកាត់ដេរខោអាវ ស្បែកជើង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាសិក្សាជាតិគរុវិជ្ជានារី​» មានន័យដូចម្ដេច ?

សាលាសិក្សាជាតិគរុវិជ្ជានារី​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាបង្រៀនស្រ្តី ឱ្យចេះវិជ្ជាខាងការធ្វើជាគ្រូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាវិនិច្ឆ័យ​» មានន័យដូចម្ដេច ?

សាលាវិនិច្ឆ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតុលាការជាន់ខ្ពស់បំផុត ក្នុងប្រទេសនីមួយៗ មាននាទីក្រាលពេញពាសលើអាណាចក្រទាំងមូល ពិនិត្យមើលសេចក្តីសម្រេចនៃយុត្តាធិការទាំងឡាយមាន សន្តិសាលា សាលាក្តី និងសាលាឧទ្ធរណ៍ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាវិជ្ជាជីវៈទេសចរណ៍» មានន័យដូចម្ដេច ?

សាលាវិជ្ជាជីវៈទេសចរណ៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា គ្រឹះស្ថានសិក្សាដែលបង្កើតឡើងដោយផ្នែកសាធារណៈ ផ្នែកឯកជន ចម្រុះរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានការអប់រំបណ្ដុះបណ្ដាល អ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច សំដៅបម្រើឱ្យឧស្សាហកម្មទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលារៀនសាធារណៈ» មានន័យដូចម្ដេច ?

សាលារៀនសាធារណៈ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា រួមមាន សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ដែលអនុវត្តថវិការដ្ឋ សម្រាប់ដំណើរការរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចនៃក្រសួងអប់រំ យុវជន និងកីឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាបង្រៀនទារក» មានន័យដូចម្ដេច ?

សាលាបង្រៀនទារក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាបង្រៀនទារក ដែលមានអាយុពី ៤ ឆ្នាំ ទៅ ៦ឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលានវករណ៍​» មានន័យដូចម្ដេច ?

សាលានវករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតាំងនៅក្នុងវត្ត មានគ្រូបង្រៀនជាបព្វជិត ដែលបានសិក្សាបំពេញវិជ្ជានៅសាលាអនុវត្តន៍ សាលានេះអធិការបារាំងម្នាក់ឈ្មោះ ម៉ានីពូ ជាអ្នកផ្តើមបង្កើត តាមវត្តខ្លះនៅក្នុងខេត្តកំពត លុះក្រោយមកទើបមានការពង្រឹងដល់ខេត្រនានាឯទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាទែន ​» មានន័យដូចម្ដេច ?

សាលាទែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជំងឺឆ្លងម៉្យាងធ្វើឱ្យហើមគុម្ពត្រចៀក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាតុលាការជាន់ខ្ពស់» មានន័យដូចម្ដេច ?

សាលាតុលាការជាន់ខ្ពស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាលាតុលាការមានសមាជិកចម្រុះ ដោយអ្នកតំណាងរដ្ឋសភា ក្រុមប្រឹក្សាព្រះរាជអាណាចក្រ និងតំណាងមន្រ្តីខាងរដ្ឋបាល សម្រាប់ជំនុំជម្រះលើរដ្ឋមន្រ្តីដែលប្រព្រឹត្តល្មើសក្នុងការបំពេញមុខងារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សាលាដ៏» មានន័យដូចម្ដេច ?

សាលាដ៏

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. សាលាដ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖