Posted on Leave a comment

តើពាក្យ «សុប្បភាត» មានន័យដូចម្ដេច ?

សុប្បភាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អរុណោទ័យ, ពេលថ្ងៃរះ, ពេលភ្លឺឯកើត។
ឧទាហរណ៍៖ ចេញដំណើរទៅតាំងពីសុប្បភាត ។ គុ.ដែលរះភ្លឺច្បាស់ពីទិសបូព៌ : វេលាសុប្រភាត ។ សុប្បភាត សុវត្ថិ! ឬ សុប្រភាត សួស្ដី ! អរុណ សុវត្ថិ ! ឬ អរុណ សួស្ដី! ( ម. ព. វាសរង្គាភិវាទ ក្នុងពាក្យ វាសរ ឬ វាសរៈផង ) ។ សុប្បភាតកាល, —សម័យ ឬ សុប្រភាត—(—តៈ—) ពេលថ្ងៃរះ (ដែរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុប្បថ» មានន័យដូចម្ដេច ?

សុប្បថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សត្បថ ) ផ្លូវល្អ, ផ្លូវស្រួលទៅមក; ការប្រព្រឹត្តត្រូវតាមគន្លងធម៌, គន្លងឬលំអានធម៌ត្រឹមត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុបិនព្យាករណ៍» មានន័យដូចម្ដេច ?

សុបិនព្យាករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកាត់សប្តិ ការទាយតាមដំណើរដែលយល់សប្តិឃើញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុបិន» មានន័យដូចម្ដេច ?

សុបិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វប្ន ) ការដេកលក់ ។ ប្រើសំដៅសេចក្ដីថា “ការយល់សប្ដិឃើញ”។
ឧទាហរណ៍៖ យប់មិញខ្ញុំមានសុបិនមិនល្អ ។ សុបិននិមិត្ត ការយល់សប្ដិឃើញមានទំនងជាគ្រឿងសង្កេតបាន ( ថានឹងមានហេតុអាក្រក់ឬល្អ )។

                   ការយល់សប្តិឃើញអ្វីៗនៅពេលដែលគេងលក់ គំនិតរវើរវាយផ្តេសផ្តាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុបសៅ» មានន័យដូចម្ដេច ?

សុបសៅ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. សរសេរជា ជ៍បជៅ៍ ឬ ទ្របទ្រៅ អ. ថ. សុបសៅ ) ជ្រប់មុខចុះឬសំកុកសំកុលដោយកើតទុក្ខព្រួយចិត្តខ្លាំង, ជ្រប់ជ្រៅ។
ឧទាហរណ៍៖ ចេះតែសុបសៅងើបមុខមិនរួច; កើតទុក្ខសុបសៅ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. សរសេរជា ជ៍បជៅ៍ ឬ ទ្របទ្រៅ អ. ថ. សុបសៅ ) ជ្រប់មុខចុះឬសំកុកសំកុលដោយកើតទុក្ខព្រួយចិត្តខ្លាំង, ជ្រប់ជ្រៅ។
ឧទាហរណ៍៖ ចេះតែសុបសៅងើបមុខមិនរួច; កើតទុក្ខសុបសៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុបប្រឡុប» មានន័យដូចម្ដេច ?

សុបប្រឡុប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលយុលស្លុបខ្លាំង, ដែលស្លុបទាបចុះក្រោម។
ឧទាហរណ៍៖ ដំបូលសុបប្រឡុប, មែកឈើយុលសុបប្រឡុប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុបណ្ណ» មានន័យដូចម្ដេច ?

សុបណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សុបណ៌ “សត្វមានស្លាបល្អ”) គ្រុឌ ។ សុបណ្ណមាតា ( —បុ័ន-ណៈមាដា ) មេគ្រុឌ ។ សុបណ្ណរាជ ( —បុ័ន-ណៈ— ) ស្ដេចគ្រុឌ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​សូបៈ» មានន័យដូចម្ដេច ?

សុន្ទរ​សូបៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ល​ឆ្ងាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​សម្បត្តិ» មានន័យដូចម្ដេច ?

សុន្ទរ​សម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិ​ល្អ; សម្បត្តិ​របស់​អ្នក​ល្អ (ការ​ប្រព្រឹត្ត​ល្អ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​វាទិន ឬ –វាទី» មានន័យដូចម្ដេច ?

សុន្ទរ​វាទិន ឬ –វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​សំដី​ពីរោះ (បើ​ស្ត្រី​ជា សុន្ទរ​វាទិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​វាចា ឬ–វាទ» មានន័យដូចម្ដេច ?

សុន្ទរ​វាចា ឬ–វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ពីរោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​លក្ខណ៍ ឬ –លក្សណ៍» មានន័យដូចម្ដេច ?

សុន្ទរ​លក្ខណ៍ ឬ –លក្សណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​យាន» មានន័យដូចម្ដេច ?

សុន្ទរ​យាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាន​ល្អ, យាន​ស្រួល​ជិះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​យាត្រា» មានន័យដូចម្ដេច ?

សុន្ទរ​យាត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ល្អ, ដំណើរ​មាន​សុខ​ស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​មតិ» មានន័យដូចម្ដេច ?

សុន្ទរ​មតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​ភាព» មានន័យដូចម្ដេច ?

សុន្ទរ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ល្អ, សេចក្ដី​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​កម្ម» មានន័យដូចម្ដេច ?

សុន្ទរ​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ល្អ; ការ​ងារ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ​កថា» មានន័យដូចម្ដេច ?

សុន្ទរ​កថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ពីរោះ, សម្ដី​គួរ​ចង់​ស្ដាប់ ។ ខ្មែរ​ហៅ​សម្ដី​សូត្រ​ថ្លែង​សេចក្ដី​ក្នុង​ទី​ប្រជុំ​ជន​ថា សុន្ទរ​កថា ដែរ
ឧទាហរណ៍៖ សូត្រ​សុន្ទរ​កថា​ក្នុង​មហា​សន្និបាត… (ហៅ សុន្ទរ​ពាក្យ ឬ សុន្ទរ​ពេចន៍ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ៍ទាន» មានន័យដូចម្ដេច ?

សុន្ទរ៍ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុន្ទរ “ល្អ” + ទាន “អំណោយ” ) ទានល្អ គឺអំណោយដែលគេឲ្យដោយប្រពៃ។
ឧទាហរណ៍៖ ធ្វើបុណ្យសុន្ទរ៍ទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរោវាទ» មានន័យដូចម្ដេច ?

សុន្ទរោវាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុន្ទរ + ឱវាទ) ឱវាទ​ល្អ, ដំបូន្មាន​ត្រូវ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរោកាស» មានន័យដូចម្ដេច ?

សុន្ទរោកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សុន្ទរ + ឱកាស) ឱកាស​ល្អ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរោ-» មានន័យដូចម្ដេច ?

សុន្ទរោ-

មានន័យថា ( មើលក្នុងពាក្យ សុន្ទរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរី» មានន័យដូចម្ដេច ?

សុន្ទរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្ត្រី; នាងមានលំអ, នាងឆើតឆោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរកថា» មានន័យដូចម្ដេច ?

សុន្ទរកថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំដីថ្លែងក្នុងទីប្រជុំជន ដោយអានតាមសេចក្តីព្រាងទុករួចជាមុន ដើម្បីបំភ្លឺដល់មហាជនឱ្យដឹងជឿតាមគំនិតរបស់ខ្លួន ឬយល់តាមការពិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ-» មានន័យដូចម្ដេច ?

សុន្ទរ-

មានន័យថា ( មើលក្នុងពាក្យ សុន្ទរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុន្ទរ» មានន័យដូចម្ដេច ?

សុន្ទរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮ គួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ; គួររីករាយ ។ សុន្ទរកថា សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់ ។ ខ្មែរហៅសម្ដីសូត្រថ្លែងសេចក្ដីក្នុងទីប្រជុំជនថា សុន្ទរកថា ដែរ ។
ឧទាហរណ៍៖ សូត្រសុន្ទរកថាក្នុងមហាសន្និបាត… (ហៅ សុន្ទរពាក្យ ឬ សុន្ទរពេចន៍ ក៏បាន)។

                     សុន្ទរកម្ម អំពើល្អ; ការងារល្អ ។ សុន្ទរភាព ភាពល្អ, សេចក្ដីល្អ ។ សុន្ទរមតិ គំនិតត្រូវ ។ សុន្ទរយាត្រា ដំណើរល្អ, ដំណើរមានសុខស្រួល ។ សុន្ទរយាន យានល្អ, យានស្រួលជិះ ។ សុន្ទរលក្ខណ៍ ឬ —លក្សណ៍ លក្ខណៈល្អ ។ សុន្ទរវាចា ឬ —វាទ ពាក្យពីរោះ ។ សុន្ទរវាទិន ឬ —វាទី អ្នកដែលមានសម្ដីពីរោះ ( បើស្រ្តីជា សុន្ទរវាទិនី ) ។ សុន្ទរសម្បត្តិ សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ ( ការប្រព្រឹត្តល្អ ) ។ សុន្ទរសូប សម្លឆ្ងាញ់ ។

ឧទាហរណ៍៖ សម្លឆ្ងាញ់ ។

                   សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ ) ឱវាទល្អ, ដំបូន្មានត្រូវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនីតិ» មានន័យដូចម្ដេច ?

សុនីតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ច្បាប់ល្អ, ច្បាប់មានលក្ខណប្បញ្ញត្តិត្រឹមត្រូវ; ការប្រព្រឹត្តល្អ; មារយាទឬសណ្ដាប់ធ្នាប់ល្អ ។ សុនីតិភាព បែបបទនៃការប្រព្រឹត្តល្អ…។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនី» មានន័យដូចម្ដេច ?

សុនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុនខី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនន្ទា» មានន័យដូចម្ដេច ?

សុនន្ទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) នាមជាយាម្នាក់របស់ព្រះឥន្រ្ទ (ម. ព. សុធម្មា ផង) ។ ឈ្មោះស្រះបោក្ខរណីក្នុងឋានត្រៃត្រិង្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនត្រុន» មានន័យដូចម្ដេច ?

សុនត្រុន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រុនៗ, តត្រុន; ត្រេះត្រុះ; ប្រុនៗ ។
ឧទាហរណ៍៖ ធ្វើសុនត្រុន; ដំណើរសុនត្រុន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រុនៗ, តត្រុន; ត្រេះត្រុះ; ប្រុនៗ។
ឧទាហរណ៍៖ ធ្វើសុនត្រុន; ដំណើរសុនត្រុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនខី» មានន័យដូចម្ដេច ?

សុនខី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; ឬ សំ. ឝុនី ) ឆ្កែញី, មេឆ្កែ (ប្រើជា ព. ខ្ព.) ។ រាជសុនខី ឬ —សុនី ឆ្កែញីរបស់ព្រះរាជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនខ» មានន័យដូចម្ដេច ?

សុនខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុនក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុនក» មានន័យដូចម្ដេច ?

សុនក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝុនក; បា. សុនខ ) ឆ្កែ ( ឈ្មោល ); បើញីជា សុនខី ឬ សុនី ( ប្រើជា ព. ខ្ព. ) ។ រាជសុនក ឬ —សុនខ ឆ្កែរបស់ព្រះរាជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធីរ» មានន័យដូចម្ដេច ?

សុធីរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានចំណេះខ្ពស់, អគ្គបណ្ឌិត ( បើស្ដ្រីជា សុធីរា ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមានគំនិតរឹងប៉ឹងឬខ្ជាប់ខ្ជួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធី» មានន័យដូចម្ដេច ?

សុធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រាជ្ញា; សេចក្ដីឈ្លាស; ការយល់ជាក់; អ្នកប្រាជ្ញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា—» មានន័យដូចម្ដេច ?

សុធា—

មានន័យថា ( មើលក្នុងពាក្យ សុធា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​សី» មានន័យដូចម្ដេច ?

សុធា​សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុធា + អាសី “អ្នក​ស៊ី”; សំ. សុធាសិន៑) អ្នក​បរិភោគ​អាហារ​ទិព្យ (ទេវតា); សុធា​សិនី ទេវតា​ស្រី (ទេវ​ធីតា) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​សិន្ធុ» មានន័យដូចម្ដេច ?

សុធា​សិន្ធុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមុទ្រ​ទិព្យ (មេឃ, ពពក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​រស» មានន័យដូចម្ដេច ?

សុធា​រស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស​ទិព្យ, ទឹក​ទិព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​ម័យ» មានន័យដូចម្ដេច ?

សុធា​ម័យ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ដោយ​កំបោរ​ឬ​ដោយ​បាយអ
ឧទាហរណ៍៖ ផ្ទះ​សុធា​ម័យ ផ្ទះ​ឥដ្ឋ, ផ្ទះ​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​មត្តិកា» មានន័យដូចម្ដេច ?

សុធា​មត្តិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាយអ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​ភោជន ឬ–ភោជន៍» មានន័យដូចម្ដេច ?

សុធា​ភោជន ឬ–ភោជន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជន​ទិព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​ភុជ ឬ–ភោគី» មានន័យដូចម្ដេច ?

សុធា​ភុជ ឬ–ភោគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បរិភោគ​អាហារ​ទិព្យ (ទេវតា); សុធា​ភោគិនី ទេវតា​ស្រី (ទេវ​ធីតា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​បិណ្ឌ» មានន័យដូចម្ដេច ?

សុធា​បិណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំ​កំបោរ, ដុំ​បាយអ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​បរិកម្ម» មានន័យដូចម្ដេច ?

សុធា​បរិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លាប​ ឬ​បោក​កំបោរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា​ជីវិន ឬ–ជីវី» មានន័យដូចម្ដេច ?

សុធា​ជីវិន ឬ–ជីវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាង​កំបោរ, ជាង​បាយអ, ជាង​រៀប​ឥដ្ឋ (បើ​ស្ត្រី​ជា សុធា​ជីវិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធាគារ, សុធា​គ្រឹះ ឬ –ភពន៍» មានន័យដូចម្ដេច ?

សុធាគារ, សុធា​គ្រឹះ ឬ –ភពន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​ឥដ្ឋ, ផ្ទះ​ថ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធាការ» មានន័យដូចម្ដេច ?

សុធាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដុត​កំបោរ; ជាង​កំបោរ, ជាង​បាយអ (បើ​ស្ត្រី​ជា សុធាការិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធា» មានន័យដូចម្ដេច ?

សុធា

មានន័យថា ( សំ. បា. ) ទឹកទិព្យ; អាហារទិព្យ; របស់ទិព្យ; ទឹកដោះ; ទឹកដម, ទឹកដមផ្កា; ទឹកក្នុងផ្លែ; រស; កំបោរ, កំបោរស; ថ្នាំទឹកសម្រាប់បោក ឬលាបឲ្យស; ពន្លឺ, រស្មី;… ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្អាត; បរិសុទ្ធ; ត្រចះ; ផូរផង់ ។ សុធាករ, សុធាធារ, សុធានិធិ ព្រះចន្ទ្រ ។ សុធាការ អ្នកដុតកំបោរ; ជាងកំបោរ, ជាងបាយអ ( បើស្ដ្រីជា សុធាការិកា ) ។ សុធាគារ, សុធាគ្រឹះ ឬ —ភពន៍ ( —ភប់) ផ្ទះឥដ្ឋ, ផ្ទះថ្ម ។ សុធាជីវិន ឬ —ជីវី ជាងកំបោរ, ជាងបាយអ, ជាងរៀបឥដ្ឋ ( បើស្ដ្រីជា សុធាជីវិនី ) ។ សុធាបរិកម្ម ការលាបឬបោកកំបោរ ។ សុធាបិណ្ឌ. ( —បិន ) ដុំកំបោរ ,ដុំបាយអ ។ សុធាភុជ ឬ—ភោគី អ្នកបរិភោគអាហារទិព្យ (ទេវតា); សុធាភោគិនី ទេវតាស្រី ( ទេវធីតា ) ។ សុធាភោជន ឬ —ភោជន៍ ភោជនទិព្យ ។ សុធាមត្តិកា បាយអ ។ សុធាម័យ ដែលធ្វើដោយកំបោរឬដោយបាយអ : ផ្ទះសុធាម័យ ផ្ទះឥដ្ឋ, ផ្ទះថ្ម ។ សុធារស រសទិព្យ, ទឹកទិព្យ ។ សុធាសិន្ធុ សមុទ្រទិព្យ (មេឃ, ពពក) ។ សុធាសី ( បា. < សុធា + អាសី “អ្នកស៊ី”; សំ. សុធាសិន៑ ) អ្នកបរិភោគអាហារទិព្យ (ទេវតា) : សុធាសិនី ទេវតាស្រី (ទេវធីតា)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធម្មាធិបតី» មានន័យដូចម្ដេច ?

សុធម្មាធិបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុធម្ម + អធិបតិ; ម. ព. ទាំងពីរនេះ ) ឋានន្ដរសមណស័ក្តិ សម្រាប់ព្រះសង្ឃនាយក ឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈធម្មយុត្តិកនិកាយក្នុងប្រទេសកម្ពុជា។
ឧទាហរណ៍៖ សម្ដេចព្រះសុធម្មាធិបតី សង្ឃនាយក គណៈធម្មយុត្តិកនិកាយ ឬសម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធម្មា» មានន័យដូចម្ដេច ?

សុធម្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) នាមជាយាម្នាក់របស់ព្រះឥន្រ្ទ ( ព្រះឥន្ទ្រមានជាយាធំ៤ នាក់គឺនាង សុធម្មា, សុនន្ទា, សុចិត្តា, សុជាតា ) ។ ( សំ. សុធម៌ ) ឈ្មោះសាលាធំមួយនៅឋានត្រៃត្រិង្សជាទីសម្រាប់ប្រជុំរបស់ពួកទេវតា ( ច្រើន ហៅសុធម្មា- ទេវសភា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធម្ម» មានន័យដូចម្ដេច ?

សុធម្ម

មានន័យថា ( បា. ឬ សំ. ) ធម៌ឬច្បាប់ត្រឹមត្រូវ, យុត្តិធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុធម៌» មានន័យដូចម្ដេច ?

សុធម៌

មានន័យថា ( ម. ព. សុធម្ម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ—» មានន័យដូចម្ដេច ?

សុទ្ធ—

មានន័យថា ( មើលក្នុងពាក្យ សុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​សូន្យ» មានន័យដូចម្ដេច ?

សុទ្ធ​សូន្យ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បរិសុទ្ធ​ស្អាត, ឥត​មោះហ្មង ។
ឧទាហរណ៍៖ មារយាទ​សុទ្ធ​សូន្យ, ល្អ​សុទ្ធ​សូន្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​សីល» មានន័យដូចម្ដេច ?

សុទ្ធ​សីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សីល​បរិសុទ្ធ, មារយាទ​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​រស» មានន័យដូចម្ដេច ?

សុទ្ធ​រស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​មតិ» មានន័យដូចម្ដេច ?

សុទ្ធ​មតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​ហ្មត់ចត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​ភោជន» មានន័យដូចម្ដេច ?

សុទ្ធ​ភោជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភោជន​ស្អាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​ភាព» មានន័យដូចម្ដេច ?

សុទ្ធ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ស្អាត; ចិត្ត​បរិសុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​ព័ណ៌ ឬ–វណ្ណ» មានន័យដូចម្ដេច ?

សុទ្ធ​ព័ណ៌ ឬ–វណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ណ៌​សុទ្ធ; ព័ណ៌​ស្អាត, សម្បុរ​ផូរផង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​បក្ខ ឬ–បក្ស» មានន័យដូចម្ដេច ?

សុទ្ធ​បក្ខ ឬ–បក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខាង​ខ្នើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ​ចិត្ត» មានន័យដូចម្ដេច ?

សុទ្ធ​ចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​បរិសុទ្ធ; ចិត្ត​ស្មោះ​ស្មើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធោទន៍» មានន័យដូចម្ដេច ?

សុទ្ធោទន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុទ្ធោទនៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធោទនៈ» មានន័យដូចម្ដេច ?

សុទ្ធោទនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុទ្ធោទន <សុទ្ធ”ស, ស្អាត” + ឱទន “បាយ”; សំ. ឝុទ្ធោទន ឬ ឝុទ្ធៅទន < ឝុទ្ធ + ឱទន ) បាយសុទ្ធឬបាយ-ស ។ ព្រះនាមព្រះវរបិតានៃព្រះសក្យមុនីគោតម។
ឧទាហរណ៍៖ ព្រះបាទសុទ្ធោទនៈពុទ្ធបិតា ឬ ព្រះបាទស្រីសុទ្ធោទន៍ក្សត្រិយ៍ ក្រុងកបិលពស្ដុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធោទនិ» មានន័យដូចម្ដេច ?

សុទ្ធោទនិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝោទ្ធោទនិ ឬ ឝោទ្ធៅទនិ ) បុត្រនៃព្រះបាទសុទ្ធោទនៈ ( ព្រះសក្យមុនីសព្វញ្ញុពុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធោទ ឬ សុទ្ធោ​ទក» មានន័យដូចម្ដេច ?

សុទ្ធោទ ឬ សុទ្ធោ​ទក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង, ទឹក​តម្រង, សុទ្ធ​រស ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធិ—» មានន័យដូចម្ដេច ?

សុទ្ធិ—

មានន័យថា ( ម. ព. សុទ្ធិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធិ​មន្ត» មានន័យដូចម្ដេច ?

សុទ្ធិ​មន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​សេចក្ដី​បរិសុទ្ធ (បើ​ស្ត្រី​ជា សុទ្ធិ​មតី ឬ សុទ្ធិ​មន្តី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធិ​បត្រ ឬ សុទ្ធិ​លេខា» មានន័យដូចម្ដេច ?

សុទ្ធិ​បត្រ ឬ សុទ្ធិ​លេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​សេចក្ដី​សុចរិត​របស់​អ្នក​កាន់​ដើរ​ចេញ​ចូល​ទៅ​មក; សំបុត្រ​បើក​ខែត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធិកម្ម» មានន័យដូចម្ដេច ?

សុទ្ធិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យបរិសុទ្ធ ពិធីមហាស្និទ្ធជម្រះបាប ដែលគ្រិស្តបរិស័ទសំដែងទោសរបស់ខ្លួន ប្រាប់បព្វជិតកាតូលិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធិ» មានន័យដូចម្ដេច ?

សុទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝុទ្ធិ ) ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ; សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ
ឧទាហរណ៍៖ មានសុទ្ធិ។

                     សុទ្ធិបត្រ ( —ប័ត) ឬ សុទ្ធិលេខា សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ ។ សុទ្ធិមន្ដ ( —ម៉ន់) អ្នកដែលមានសេចក្ដីបរិសុទ្ធ ( បើស្ដ្រីជា សុទ្ធិមតី ឬ សុទ្ធិមន្តី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធា—» មានន័យដូចម្ដេច ?

សុទ្ធា—

មានន័យថា ( ម. ព. សុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធាវាស» មានន័យដូចម្ដេច ?

សុទ្ធាវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅ​របស់​អ្នក​បរិសុទ្ធ; ឈ្មោះ​ព្រហ្ម​លោក​ជា​លំនៅ​នៃ​ពួក​អរិយ​បុគ្គល​ជា​អនាគាមី
ឧទាហរណ៍៖ ឋាន​សុទ្ធាវាស មាន ៥ ជាន់​គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធាជីព ឬ សុទ្ធាជីវៈ» មានន័យដូចម្ដេច ?

សុទ្ធាជីព ឬ សុទ្ធាជីវៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + អាជីវ) ការ​ចិញ្ចឹម​ជីវិត​បរិសុទ្ធ ​ឬ​អ្នក​ដែល​មាន​ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធាគារ» មានន័យដូចម្ដេច ?

សុទ្ធាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី កន្លែងដែលច្រោះ ចម្រាញ់យកកាកចេញ (ស្ករ ប្រេងកាត)
ឧទាហរណ៍៖ ដំណឹងថ្មីៗថា រាជការបានស្ថាបនាសុទ្ធគារ (ស្ករត្នោត) មួយនៅស្រុកភ្នំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធសឹងតែ» មានន័យដូចម្ដេច ?

សុទ្ធសឹងតែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. សុទ្ធតែ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធសាធ» មានន័យដូចម្ដេច ?

សុទ្ធសាធ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រប់​ព្រម, ទាំង​គ្រប់ ។
ឧទាហរណ៍៖ ដូច​សុទ្ធសាធ ដូច​គ្នា​ចាប់​ច្រឡំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធតែ» មានន័យដូចម្ដេច ?

សុទ្ធតែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សុទ្ធឥតលាយឡំ, តែទាំងអស់ ឬស្ទើរតែសុទ្ធទាំងអស់។
ឧទាហរណ៍៖ សុទ្ធតែផ្លែខ្ចី; សុទ្ធសឹងតែល្អៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ធ» មានន័យដូចម្ដេច ?

សុទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝុទ្ធ ) ដែលជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥតមន្ទិល; ឥតលាយ; តែមួយប្រភេទ, តែមួយមុខ; ហ្មត់ចត់,
ឧទាហរណ៍៖ ថ្មីសុទ្ធ, ចិនសុទ្ធ, បាយសុទ្ធ, ប្រាកសុទ្ធ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. សុត-ធៈ, ដូចជា សុទ្ធកម្ម អំពើបរិសុទ្ធ ។ សុទ្ធចិត្ត ចិត្តបរិសុទ្ធ; ចិត្តស្មោះស្មើ ។ សុទ្ធបក្ខ ឬ-បក្ស (—បុ័ក) ខាងខ្នើត ។ សុទ្ធព័ណ៌ ឬ —វណ្ណ ព័ណ៌សុទ្ធ; ព័ណ៌ស្អាត, សម្បុរផូរផង់ ។ សុទ្ធភាព ភាវៈស្អាត; ចិត្តបរិសុទ្ធ ។ សុទ្ធភោជន ភោជនស្អាត ។ សុទ្ធមតិ (— មៈតិ ) គំនិតហ្មត់ចត់ ។ សុទ្ធរស (—រស់) ទឹកសុទ្ធ; ទឹកស្អាត, ទឹកសម្រាំង ។

                      សុទ្ធសាធ (សុត-សាត) គ្រប់ព្រម, ទាំងគ្រប់ ។
ឧទាហរណ៍៖ ដូចសុទ្ធសាធ ដូចគ្នាចាប់ច្រឡំ ។ សុទ្ធសីល សីលបរិសុទ្ធ, មារយាទត្រឹមត្រូវ ។

                     សុទ្ធសូន្យ (សុត-សូន) បរិសុទ្ធស្អាត, ឥតមោះហ្មង ។
ឧទាហរណ៍៖ មារយាទសុទ្ធសូន្យ, ល្អសុទ្ធសូន្យ ។

                     សុទ្ធាជីព ឬ សុទ្ធាជីវៈ ( បា. < សុទ្ធ + អាជីវ ) ការចិញ្ចឹមជីវិតបរិសុទ្ធ ឬ អ្នកដែលមានការចិញ្ចឹមជីវិតត្រឹមត្រូវ ។
សុទ្ធាវាស ( បា. < សុទ្ធ + អាវាស “លំនៅ” ) លំនៅរបស់អ្នកបរិសុទ្ធ; ឈ្មោះព្រហ្មលោកជាលំនៅនៃពួកអរិយបុគ្គលជាអនាគាមី
ឧទាហរណ៍៖ ឋានសុទ្ធាវាស មាន៥ជាន់គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា ( ព. ពុ. ) ។

                     សុទ្ធោទ ឬ សុទ្ធោទក (—ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក” ) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ទៈ» មានន័យដូចម្ដេច ?

សុទ្ទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុទ្ទ; សំ. ឝូទ្រ ) មនុស្សពូជសូទ្រៈ គឺមនុស្សពូជថ្នាក់ទី៤; មនុស្សពូជអ្នកងារ; បើស្ដ្រីជា សុទ្ទី (ម. ព. វណ្ណ ឬ វណ្ណៈ ន. និង សូទ្រៈ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទ្ទី» មានន័យដូចម្ដេច ?

សុទ្ទី

មានន័យថា ( ម. ព. សុទ្ទៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទុក្ករ» មានន័យដូចម្ដេច ?

សុទុក្ករ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. សុទុឞ្ករ ) ដែលធ្វើបានដោយកម្រក្រៃពេក, ដែលកម្រណាស់នឹងធ្វើកើត, ដែលពិបាកធ្វើជាទីបំផុត ។
ឧទាហរណ៍៖ ការសុទុក្ករ។

                     សុទុក្ករកម្ម, —កិច្ច ឬ —កិរិយា ( —ទុក-កៈរ៉ៈ— ) ការ ឬអំពើដែលពិបាកធ្វើជាបំផុត ។ សុទុក្ករភាព ( —ទុក-កៈរ៉ៈភាប ) ភាព, បែប, ដំណើរ ដែលពិបាកធ្វើជាបំផុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទិន្ន» មានន័យដូចម្ដេច ?

សុទិន្ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលបានឲ្យហើយដោយប្រពៃ, ដែលបានឲ្យដោយស្មោះអស់ពីចិត្ត ។ សុទិន្នទាន (—ទិន-នៈ—) ទានដែលគេបានឲ្យហើយដោយប្រពៃ ។ សុទិន្នភណ្ឌ ឬ —វត្ថុ របស់ឬវត្ថុដែលគេបានឲ្យហើយដោយប្រពៃ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទិន» មានន័យដូចម្ដេច ?

សុទិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ថ្ងៃល្អ ។ ព. ហ. ថ្ងៃដែលបូករួមក្នុងចំនួនមួយឆ្នាំ។
ឧទាហរណ៍៖ ឆ្នាំសុរិយគតិ មានសុទិន ៣៦៥ ឬ ៣៦៦; ឆ្នាំចន្ទគតិ មានសុទិន ៣៥៤ឬ ៣៥៥ ឬក៏ ចួនកាលមាន ៣៨៤ ( ម. ព. រាសី ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទិដ្ឋិនិយម» មានន័យដូចម្ដេច ?

សុទិដ្ឋិនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការនិយមចំពោះសុទិដ្ឋិ, ការនិយមដោយទិដ្ឋិត្រូវ; ការចូលចិត្ត ឬការយល់ឃើញថារបស់អ្វីក្នុងលោកសុទ្ធតែល្អ, សុទ្ធតែប្រសើរសុខស្រួល,…។
ឧទាហរណ៍៖ បុគ្គលប្រកបដោយសុទិដ្ឋិនិយម ។ ព. ផ្ទ. ទុទ្ទិដ្ឋិនិយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទស្សី» មានន័យដូចម្ដេច ?

សុទស្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី ៤ ជាលំនៅនៃពួកអរិយបុគ្គល។
ឧទាហរណ៍៖ ឋានសុទស្សី ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទស្សា» មានន័យដូចម្ដេច ?

សុទស្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី៣ ជាលំនៅនៃពួកអរិយបុគ្គល។
ឧទាហរណ៍៖ ឋានសុទស្សា ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុទន្ត» មានន័យដូចម្ដេច ?

សុទន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សុទាន្ត ) ដែលទូន្មានល្អហើយ, ដែលបានហាត់ឬបង្ហាត់ថ្នឹកហើយ, ដែលហ្វឹកឬបង្វឹកបានបទហើយ ។ សុទន្តចិត្ត ចិត្តដែលបានទូន្មានប្រពៃហើយ ។ សុទន្តបុរស បុរសអ្នកហាត់រៀនបានបទ ។ សុទន្តសត្ត ឬ —សត្វ សត្វដែលគេបង្ហាត់ថ្នឹកហើយ, បានបទហើយ ។ សុទន្តី សត្វញីដែលគេបានបង្វឹកបានបទហើយ ។ បើមនុស្សថា ស្ត្រីដែលបានបង្វឹកខ្លួនបានបទហើយ ( ព. កា. )។
ឧទាហរណ៍៖ សុទន្តសុទន្តី ដែលឃ្មាតខ្មីបង្វឹកចិត្ត គេរែងមានគំនិត គិតឆ្អិនឆ្អៅមិនសៅហ្មង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុត្តីយភាព» មានន័យដូចម្ដេច ?

សុត្តីយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាពនៃអង្គជាថទ្ធធាតុ ដែលលាតឱ្យធំ ឬហូតជាខ្សែយ៉ាងឆ្មារបាន ដូចជាមាស និងប្រាក់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុត្តភូតគាម» មានន័យដូចម្ដេច ?

សុត្តភូតគាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខារជ្ជភូតគាមដែលមានផ្សិត សារាយ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុត្តន្តបិដក» មានន័យដូចម្ដេច ?

សុត្តន្តបិដក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះគម្ពីរព្រះពុទ្ធសាសនាមួយប៉ែក ក្នុងបិដកទាំងបីផ្នែក គឺព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ( ម. ព. បិដក និង ត្រៃបិដក ឬ ត្រ័យបិដក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុតៈ» មានន័យដូចម្ដេច ?

សុតៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឮ, ការស្ដាប់ ។ សុតកិច្ច កិច្ចឬការស្ដាប់ ។ សុតធន ( —ធន់ ) ទ្រព្យគឺការស្ដាប់, ការស្ដាប់ដែលទុកថាជាទ្រព្យ (របស់មនុស្ស) ។ សុតម័យ ដែលកើតអំពីការស្ដាប់ ។ សុតមយប្បញ្ញា ( សុ-តៈមៈយ័ប-ប៉័ញ-ញ៉ា ) ប្រាជ្ញាដែលកើតអំពីការស្ដាប់; ការយល់ឃើញព្រោះការស្ដាប់ ។ សុតមយវិជ្ជា វិជ្ជាកើតពីការស្ដាប់។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សុត; សំ. ឝ្រុត ) ដែលបានឮ, ដែលបានស្ដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុតសព្ទ» មានន័យដូចម្ដេច ?

សុតសព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់កត់សំឡេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុណ្ហា» មានន័យដូចម្ដេច ?

សុណ្ហា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុណិសា )។

តើពាក្យ «សុណិសា» មានន័យដូចម្ដេច ?

សុណិសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្នុឞ ) កូនប្រសាស្រី; ( រ. ស. )។
ឧទាហរណ៍៖ ព្រះសុណិសា ឬ ព្រះសុណ្ហា ( បុត្រីប្រសា ឬព្រះរាជបុត្រីប្រសា ) ។ ព. ផ្ទ. ជាមាតា ( -ដា ) “កូនប្រសាប្រុស” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុដន់» មានន័យដូចម្ដេច ?

សុដន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យនិយាយក្លាយមកពី ស្ដន “ដោះ” (ម. ព. ស្ដន, ថនៈ; ថនា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុញ្ញ—» មានន័យដូចម្ដេច ?

សុញ្ញ—

មានន័យថា ( មើលក្នុងពាក្យ សុញ្ញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សុញ្ញ​វាទី» មានន័យដូចម្ដេច ?

សុញ្ញ​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រកាន់​សុញ្ញ​វាទ (បើ​ស្ត្រី​ជា សុញ្ញ​វាទិនី) ។