Posted on Leave a comment

តើពាក្យ «សោកប៉ត្រោក» មានន័យដូចម្ដេច ?

សោកប៉ត្រោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សោកត្រោក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកនាដកម្ម» មានន័យដូចម្ដេច ?

សោកនាដកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឿងរបាំ ដែលកម្សត់នាំឱ្យអ្នកមើលភិតភ័យខ្លោច ផ្សាចិត្តចង់យំ ដោយនឹកអាណិតដល់តួឯកក្នុងរឿង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកត្រោក» មានន័យដូចម្ដេច ?

សោកត្រោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រខាក, រយាក។
ឧទាហរណ៍៖ ជញ្ជាំងស្លឹកសោកត្រោក, រោងប្រក់ស្លឹកសោកប៉ត្រោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោកគ្រោក» មានន័យដូចម្ដេច ?

សោកគ្រោក

មានន័យថា ( ម. ព. សោគ្រោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោក» មានន័យដូចម្ដេច ?

សោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ឝោក ) សេចក្ដីឈឺផ្សាចិត្ត; សេចក្ដីសង្រេង; សេចក្ដីស្ដាយស្រណោះ ឬ ស្ដាយអាល័យ ។
ឧទាហរណ៍៖ មានសោក, រម្ងាប់សោក ។ ខ្មែរប្រើជា កិ. ក៏មាន “ស្ដាយស្រណោះ, ស្ដាយអាល័យ” : សោកកូនដែលស្លាប់, សោកទ្រព្យដែលលាញ ( ព. កា. ប្រើជា សោកា ក៏មាន ) ។ យំសោក យំស្ដាយស្រណោះ។ សោយសោក ទទួលរងសេចក្ដីស្ដាយស្រណោះ ។ សោកសៅ ឬ សៅសោក សោកទាល់តែសៅសម្បុរ, សោកសង្រេង, សោកជ្រប់ខ្លាំង ។ ល ។ ( ម. ក្នុង ព. ស្ដាយ ផង ) ។

                      ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរឬជ្រក់បាន។
ឧទាហរណ៍៖ ដើមសោកជាឈើមានលំអ គួរដាំក្នុងវត្តអារាម ( បា. អសោក; គួរហៅតាមនាមនេះវិញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សោ» មានន័យដូចម្ដេច ?

សោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយដែកឬស្ពាន់ មានមេមានកូនសម្រាប់ចាក់បិទត្រង់កន្លែងសម្រាប់បើកបិទ ( មានទ្វារជាដើម ) មិនឲ្យបើកបាន។
ឧទាហរណ៍៖ មេសោ, កូនសោ, ចាក់សោ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គម្រក់; ល្ងង់; មិនបានការ។
ឧទាហរណ៍៖ គំនិតសោ ។ អ្នកស្រុកខ្លះប្រើពាក្យ សោ ថា ខ្សោយកម្លាំង: ខ្ញុំវាសោណាស់ទៅហើយ ដើរទៅទៀតពុំកើតទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃយ៉ឺន» មានន័យដូចម្ដេច ?

សៃយ៉ឺន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ជៃ៍ អ. ថ. សៃ “ទ្រូ” ) នេសាទុបករណ៍មួយប្រភេទ សណ្ឋានស្រដៀងនឹងទ្រុងប្រស់ត្រី តែមានរាងវែងដូចទ្រូ មានប្រឹសពុះរំហូតពីលើមកក្រោម សម្រាប់ដាក់បញ្ឈរក្នុងទឹកជ្រៅ ឲ្យពួកមច្ឆាចូល ( អ្នកស្រុកខ្លះ ហៅសាយ៉ឺន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃយាសន៍» មានន័យដូចម្ដេច ?

សៃយាសន៍

មានន័យថា (មើលពាក្យ សយ្យាសន៍ ឬ សេយ្យាសន៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃយា» មានន័យដូចម្ដេច ?

សៃយា

មានន័យថា (មើលពាក្យ សយ្យា ឬ សេយ្យា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃយ» មានន័យដូចម្ដេច ?

សៃយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សេយ្យ; សំ. ឝ្រេយស៑ ) ប្រសើរវិសេស ។
ឧទាហរណ៍៖ គម្ពីរសៃយ, តម្រាសៃយ គម្ពីរឬតម្រាដ៏ប្រសើរវិសេស( សម្ដីខ្មែរបុរាណដែលរាប់អានលទ្ធិព្រាហ្មណ៍ និយាយលើកសរសើរលទ្ធិនេះថាប្រសើរវិសេស; ខ្មែរសម័យឥឡូវក៏នៅយល់ថា សៃយ ជាគម្ពីរឬតម្រាព្រាហ្មណ៍ដែរប៉ុន្តែជឿថាពុំប្រសើរទៅវិញ ព្រោះយល់ថា លទ្ធិពុទ្ធ ប្រសើរជាង ) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៃ-យ៉ៈ, ដូចជា សៃយមន្ត, សៃយវេទ, សៃយសាស្ត្រ, សៃយសាសន៍មន្ត, វិជ្ជា, គម្ពីរ, សាសន៍ជាលទ្ធិព្រាហ្មណ៍ ឬជាលិទ្ធដទៃក្រៅពីលទ្ធិពុទ្ធ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃមម៉ៃ» មានន័យដូចម្ដេច ?

សៃមម៉ៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អិតឆ្មារទន់ស្ដើងរ៉ើងៗរយ៉ៃ។
ឧទាហរណ៍៖ អំបោះសៃមម៉ៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សៃកជា» មានន័យដូចម្ដេច ?

សៃកជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាសធាតុកើតពីការរលាយជាតិមីកា ខ្សាច់ចូលគ្នា ដូចយ៉ាងថ្មដែកភ្លើងជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែសិប» មានន័យដូចម្ដេច ?

សែសិប

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. ល. សីសិប អ. ថ. ស៊ីស៊ិប ) ដប់បួនដង ( ៤០ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែលុយឡូសឌីអេទីលអាមីណូអេទីល» មានន័យដូចម្ដេច ?

សែលុយឡូសឌីអេទីលអាមីណូអេទីល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រេស៊ីនដែលមានបន្ទុកវិជ្ជមាន ប្រើក្នុងក្រូម៉ាតូក្រាភីបណ្ដូរអ៉ីយ៉ុង។ វាជាធាតុបណ្ដូរអាញ៉ុង។ គេហៅម្យ៉ាង ទៀតថា សែលុយឡូស DEAE ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែល» មានន័យដូចម្ដេច ?

សែល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាសធាតុម៉្យាង កើតមកពីការលាយលោហធាតុជំនួសហ៊ីដ្រូហ្សែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែមីណាល់» មានន័យដូចម្ដេច ?

សែមីណាល់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំដៅទៅលើអាតូម ឬក្រុមអាតូមដូចគា្នដែលភ្ជាប់ទៅនឹង អាតូមតែមួយក្នុងម៉ូលេគុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែន្យា» មានន័យដូចម្ដេច ?

សែន្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សែន្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែន្យ» មានន័យដូចម្ដេច ?

សែន្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. សៃន្យ សែន-យ៉ៈ; បា. សេនិយ ) មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម ( សេនីយ៍ )
ឧទាហរណ៍៖ ស្ដេចត្រាស់ឲ្យមេកំណែន ប្រមូលពួកសែន្យ ឲ្យមកប្រជុំរួសរាន់។

                   សែន្យារាប់រយរាប់ពាន់ មូលមកណែនណាន់ ករកាន់អាវុធនានា ។ សែន្យានុភាព ( សំ. សៃន្យ + អានុភាវ ) អនុភាពនៃសែន្យា ប្រើក្លាយជា ស្រែន្យ ដូច ស្រែន្យសង្គ្រាម, ស្រែន្យានុជិត ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែនបទ» មានន័យដូចម្ដេច ?

សែនបទ

មានន័យថា ដូចគ្នានឹង សេនបទ ( ម. ព. ល្បិចចៅក្រម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែនទ្វី» មានន័យដូចម្ដេច ?

សែនទ្វី

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើន, ក្រៃលែង, ទ្វេឡើងជាពីរ។
ឧទាហរណ៍៖ ទុក្ខសែនទ្វី ( ព. កា.; ម. ព. សែន ប. សំ. ផង )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ច្រើន, ក្រៃលែង, ទ្វេឡើងជាពីរ។
ឧទាហរណ៍៖ ទុក្ខសែនទ្វី ( ព. កា.; ម. ព. សែន ប. សំ. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែនត្វ័ន» មានន័យដូចម្ដេច ?

សែនត្វ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សងតះវ័ន អ. ថ. សែ៎ងតៈវុ័ន “ពន្លឺថ្ងៃ” ) ផ្លិតមូល ធ្វើដោយសំពត់ផ្កាមាសឬផ្កាប្រាក់ជាដើម មានដងវែងក្ងក់ខាងចុង ជាគ្រឿងបាំងកម្ដៅថ្ងៃមិនឲ្យចាំងត្រូវ សម្រាប់ប្រើក្នុងព្រះរាជពិធីហែធំៗ។
ឧទាហរណ៍៖ មានចាមរ បៃមន់ សែនត្វ័ន ក្លស់ អភិរម្យ ( ស. ហៅ ប័ងសូរ្យ៍ អ. ថ. បាំងស៊ូ៎ន “បាំងថ្ងៃ”។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែនត្វាន់» មានន័យដូចម្ដេច ?

សែនត្វាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម.ព. សែនត្វ័ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែន» មានន័យដូចម្ដេច ?

សែន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ភោជនាហារសំបូងសង្រូង** ចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច **ពាក្យ “សំបូងសង្រូង” ត្រូវបានកែតម្រូវពីពាក្យដើម “សបូងសង្រូង” ដោយហេតុថាមានតែពាក្យ “សំបូងសង្រូង” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ សែនខ្មោច, សែនដូនតា, សែនពែ, សែនព្រេន, សែនអ្នកតា ។

                      ព. ប្រ. លបសូក, ឲ្យសំណូក
ឧទាហរណ៍៖ ទាល់តែសែនត្រូវទើបបានស្រួល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកនៃម៉ូលេគុល ADN ដែលចំលងក្រមសំរាប់ក្រមយថាប្រភេទ។ ដោយហេតុថាក្រមភាគច្រើនក្លាយទៅជាម៉ូលេគុល ARNAm នោះសែនអាចត្រូវបានចាត់ទុកថាជាពត៌មានក្នុងម៉ូលេគុល ADN ដែលចំលងក្រមសំរាប់ខ្សែប៉ូលីបិុបទីត។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនដប់ហ្មឺន ( ១០០.០០០ )
ឧទាហរណ៍៖ ប្រាក់មួយសែន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែតអញ្ជង់» មានន័យដូចម្ដេច ?

សែតអញ្ជង់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដើរចេញចោលស្រុកទៅតាមតែប្រទះ ឥតកំណត់ទី ឥតមានការរបរអ្វីជាប្រាកដ។
ឧទាហរណ៍៖ ដើរសែតអញ្ជង់; មនុស្សសែតអញ្ជង់; ច្រើននិយាយថា សាត់អណ្ដែតសែតអញ្ជង់ ( ម. ព. សាត់ )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរចេញចោលស្រុកទៅតាមតែប្រទះ ឥតកំណត់ទី ឥតមានការរបរអ្វីជាប្រាកដ។
ឧទាហរណ៍៖ ដើរសែតអញ្ជង់; មនុស្សសែតអញ្ជង់; ច្រើននិយាយថា សាត់អណ្ដែតសែតអញ្ជង់ ( ម. ព. សាត់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែត» មានន័យដូចម្ដេច ?

សែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ពាក្យប្រើក្លាយមកពី បា. សេត ) ស។
ឧទាហរណ៍៖ សម្បុរសែត សម្បុរ-ស; សូត្រសែត សូត្រ-ស ( សរសេរតាមរូបដើមជា សេត អ. ថ. សែត ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែដា-ស» មានន័យដូចម្ដេច ?

សែដា-ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សកំពស់ ១៥-២០ម ដុះកន្លែងលិចទឹក និងលើភ្នំនៃប្រទេសខ្មែរ និងវៀតណាម។ ឈើជាប់ល្អ សត្វល្អិតស៊ីមិនដាច់ មានតម្លៃសម្រាប់សង់ផ្ទះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែដា» មានន័យដូចម្ដេច ?

សែដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម៉្យាងពួកល្មុត កម្ពស់ ៥-១៥ម គេនាំពីប្រទេសអាមេរិកកណ្តាល មកដាំជាដំណាំ និងជាដើមលំអ។ ផ្លែទុំជាអាហារ។ ( មើលក្នុងពាក្យ ល្មុត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែងអាទិត្យ» មានន័យដូចម្ដេច ?

សែងអាទិត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សែងព្រះអាទិត្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែងព្រះអាទិត្យ» មានន័យដូចម្ដេច ?

សែងព្រះអាទិត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. សង “ពន្លឺ” ) ឈ្មោះប្រទាលមួយប្រភេទ សន្ដានត្រាវ ប៉ុន្តែធាងនិងស្លឹកតូចជាងត្រាវ, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល ( អ្នកខ្លះហៅ ប្រទាលវង់ព្រះអាទិត្យ; ម. ព. នេះផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែង» មានន័យដូចម្ដេច ?

សែង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំយកអ្វីៗដោយដាក់ឈើស្នែងលើស្មានៃមនុស្សពីរនាក់ឬច្រើននាក់ ( តាមទម្ងន់តិចច្រើន )។
ឧទាហរណ៍៖ សែងគ្នាពីរនាក់, សែងគ្នាបួននាក់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. សង អ. ថ. សែ៎ង) ពន្លឺ (រ. ស.)
ឧទាហរណ៍៖ ព្រះសែង សស្ត្រាវុធ។

                     សែងត្វ័ន ( ស. សងតះវុ័ន អ. ថ. សែ៎ងតៈវុ័ន ) ពន្លឺថ្ងៃ ( ម. ព. សែនត្វ័ន ) ។ សែងស្វាង ( ស. សងស្វ់ាង ) ពន្លឺភ្លឺច្បាស់ ។ ល ។

តើពាក្យ «សែក» មានន័យដូចម្ដេច ?

សែក

មានន័យថា ( ម. ព. សេក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សែ» មានន័យដូចម្ដេច ?

សែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) គោត្រ, គោត្រកូល ។ សែស្រឡាយ គោត្រកូលជាមួយគ្នា ប៉ុន្តែឃ្លាតពីក្រសែញាតិឆ្ងាយណាស់ទៅហើយ។
ឧទាហរណ៍៖ ចិនគេច្រើនរាប់អានគ្នាតាមសែស្រឡាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេះពាក់បង្កង់» មានន័យដូចម្ដេច ?

សេះពាក់បង្កង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទមួយប្រភេទ រូបស្រដៀងនឹងសេះ តែមាឌតូចជាងសេះ ខ្នងអ៊ែនបន្តិច ដងកន្ទុយស្រុង សម្បុរលាយឆ្នូតៗ ជាបង្កង់ពេញខ្លួន, មានដើមកំណើតនៅប្រទេសអាហ្វ្រិក, គេច្រើននាំយកមកលេងនដកីឡាឬលេងល្ខោនសត្វ ( សៀរក៏ Cirque ) នៅប្រទេសកម្ពុជាមួយដងមួយកាល ( បារ. ហៅ ហ៊ែ្សប្រិ៍ Zébre, ជាពាក្យអាហ្រ្វិក័ងជាតិ កុងគ្ហោលេស៍ Congolais )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេះបង្កង់» មានន័យដូចម្ដេច ?

សេះបង្កង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេះព្រៃម៉្យាងមាឌតូចជាងសេះស្រុក ខ្នងអ៊ែនបន្តិច សម្បុរលាយឆ្នូតៗ ដាច់ជាបង្កង់ពេញខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេះគង់» មានន័យដូចម្ដេច ?

សេះគង់

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទីន័ងអស្សតរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេះ» មានន័យដូចម្ដេច ?

សេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ-ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ…, សម្រាប់ប្រើជិះឬទឹមរថ ( អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន )
ឧទាហរណ៍៖ សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង។

                   សេះទេស សេះមកពីប្រទេសក្រៅ គឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយ មានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុប ដែលជាប់ពូជដើមពីប្រទេស សិន្ធវៈ ( ម. ព. សិន្ធព ផង ) ។
ឈ្មោះក្ដាមសមុទ្រមួយប្រភេទ សម្បុរ-ស មានលាយសម្បុរត្នោតអុចៗរទុះៗ។
ឧទាហរណ៍៖ ក្ដាមសេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេអ៊ូល» មានន័យដូចម្ដេច ?

សេអ៊ូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កូរ៉េខាងត្បូង (សាធារណរដ្ឋ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេសំ» មានន័យដូចម្ដេច ?

សេសំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < សេស ) ដែលសល់, ដែលជាសំណល់, ជាដែល ។ ពាក្យសាមញ្ញ សម្រាប់និយាយចំពោះភោជនាហារឬរបស់ដែលសេសសល់។
ឧទាហរណ៍៖ អាហារសេសំ ឬ អាហារសេសំបាតឆ្នាំង បាតអម្បែង, របស់សេសំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេសោ» មានន័យដូចម្ដេច ?

សេសោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សេសា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សេសា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេសា» មានន័យដូចម្ដេច ?

សេសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សេស ) ដែលសល់; សំណល់, ( ព. កា. )។
ឧទាហរណ៍៖ មនុស្សបរោ សេសោអបល័ក្ខណ៍ អាងវាយអាងធាក់ បំពាក់បំពាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < សេស ) ដែលសល់; សំណល់, ( ព. កា. )។
ឧទាហរណ៍៖ មនុស្សបរោ សេសោអបល័ក្ខណ៍ អាងវាយអាងធាក់ បំពាក់បំពាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេសវគ្គ» មានន័យដូចម្ដេច ?

សេសវគ្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេស “ដែលសល់” + វគ្គ “ពួក”; សំ. ឝេឞ + វគ៌ ) ព្យញ្ជនៈដែលសល់អំពីវគ្គ, មាន ៨ តួគឺ យ រ ល វ ស ហ ឡ ំ , ឬបើរាប់យក ឝ ឞ ផង មាន ១០ តួ; ហៅ អវគ្គ ក៏បាន “ព្យញ្ជនៈឥតពួក” ( ម. ព. វគ្គ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេស» មានន័យដូចម្ដេច ?

សេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់; របស់ជាដែល ។
ឧទាហរណ៍៖ អស់រលីងឥតមានសេស; ភិក្ខុ, សាមណេរ ត្រូវធ្វើកន្សែងត្រៃចីវរឲ្យគត់គូកុំឲ្យមានសេស ( តាមលំអានព្រះវិន័យ )។

                   ខ្មែរប្រើជា កិ. ក៏មាន “សល់” ។

ឧទាហរណ៍៖ សេសមួយ សល់មួយ ។ សេសសល់ ដែលសល់ពីគេ : អាហារសេសសល់ ។ សេសសូន្យ ( —សូន ) សល់សូន្យ ( ០ ) នេះ ( ព. ហ. ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝេឞ ) ដែលសល់; ដែលឥតគូ។
ឧទាហរណ៍៖ របស់សេស, លេខសេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវ័ក» មានន័យដូចម្ដេច ?

សេវ័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សេវកៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវិកា» មានន័យដូចម្ដេច ?

សេវិកា

មានន័យថា ( មើលក្នុងពាក្យ សេវកៈ ឬ សេវ័ក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវិក» មានន័យដូចម្ដេច ?

សេវិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សបម្រើ ស៊ីឈ្នួលដោយបើកប្រាក់ពីម្ចាស់យកមុន។ អ្នកបម្រើរដ្ឋ ក៏ហៅថា សេវិកបានដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាអមវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

សេវាអមវេជ្ជសាស្រ្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា សេវាមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាស្ថាន» មានន័យដូចម្ដេច ?

សេវាស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីកន្លែងសម្រាប់ឱ្យសាធារណជនជួលទុកដាក់ មានការចតរថយន្ត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាស្តារនីតិសម្បទាផ្នែកសង្គម» មានន័យដូចម្ដេច ?

សេវាស្តារនីតិសម្បទាផ្នែកសង្គម

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ដំណើរការនៃការធ្វើសមាហរណកម្មជនពិការចូលទៅក្នុងសង្គម ជួយឱ្យសម្របខ្លួនទៅនឹងតម្រូវការរបស់គ្រួសារ សហគមន៍ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ។

តើពាក្យ «សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ការផ្ដល់ ការជួសជុល ឬការផ្ដល់ជាថ្មីអវយវៈសិប្បនិម្មិត រណប ឬឧបករណ៍ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការផ្ដល់សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រដទៃទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ» មានន័យដូចម្ដេច ?

សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ការតម្រង់ទិសវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬការជ្រើសរើសការងារ ដើម្បីជួយដល់ជនពិការទទួលបានការងារសមស្រប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាស្តារនីតិសម្បទា» មានន័យដូចម្ដេច ?

សេវាស្តារនីតិសម្បទា

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផ្ដល់សេវាស្ដារនីតិសម្បទា ឬសេវាបុននីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងសេវាសង្គម ក្នុងគោលបំណងជួយដល់ជនពិការអាចរក្សា ស្ដារ ឬធ្វើឱ្យប្រសើរឡើងវិញនូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។ ២. សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ សម្រាប់របបថែទាំសុខភាព ក្នុងគោលបំណងជួយដល់ជនរងគ្រោះរក្សា ស្តារ ឬធ្វើឱ្យប្រសើរទ្បើងវិញ នូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជំនាញប្រាស្រ័យទាក់ទងដែលបានបាត់បង់ ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាសាធារណៈ» មានន័យដូចម្ដេច ?

សេវាសាធារណៈ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សេវាដែលត្រូវផ្ដល់ដោយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមមុខងារនិងភារកិច្ចជាធរមាន ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈជូនដល់សាធារណជន ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដោយគិតកម្រៃ ឬដោយឥតគិតកម្រៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាសន្តិសុខឯកជន» មានន័យដូចម្ដេច ?

សេវាសន្តិសុខឯកជន

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការផ្ដល់សេវាថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងការផ្ដល់សេវាកម្មផ្សេងៗទៀត តាមការព្រមព្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាសង្គ្រោះបន្ទាន់» មានន័យដូចម្ដេច ?

សេវាសង្គ្រោះបន្ទាន់

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា អន្តរាគមន៍ទាំងឡាយដែលធ្វើឡើងក្នុងកាលៈទេសៈមួយដែលមិនបានគ្រោងទុក និងត្រូវធ្វើជាបន្ទាន់ក្នុងគោលបំណងសង្គ្រោះជីវិត ឬជួយការពារការបាត់បង់អវយវៈ ឬសរីរាង្គណាមួយរបស់ជនរងគ្រោះ ឬអ្នកជំងឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

សេវាវេជ្ជសាស្រ្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា សេវាពិគ្រោះជំងឺក្រៅ និងសេវាសម្រាកពេទ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាល» មានន័យដូចម្ដេច ?

សេវាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; ប្រើជា សេផាលិកា ក៏មាន; សំ. ឝេវាល ឬ ឝៃវល, ជា ឝេផាលិកា ក៏មាន ) សារាយ; ចក ( ព. កា. )។ សេវាលជាតិ ( —វ៉ាល៉ៈជាត ) វារិជជាតពួកអណ្ដែតទឹកមាន សារាយ, ចកជាដើម។
ឧទាហរណ៍៖ ខ្លួនប្អូនដូចសេវាល ព្រះភូបាលដូចកល់វាត អាចបក់ប្អូនឲ្យឃ្លាត ចេញទៅឆ្ងាយក៏សឹងបាន ( ប្រើជា សេផាលិកា ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា សេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជ-សាស្ត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាពិគ្រោះជំងឺក្រៅ» មានន័យដូចម្ដេច ?

សេវាពិគ្រោះជំងឺក្រៅ

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សេវាពិនិត្យនិងពិគ្រោះជំងឺ ដោយមិនរាប់បញ្ចូលការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ២. សេវាពិនិត្យ និងពិគ្រោះជំងឺក្រៅ ដោយមិនរាប់បញ្ជូលការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបំណុល» មានន័យដូចម្ដេច ?

សេវាបំណុល

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការទូទាត់ប្រាក់ដើម ការប្រាក់ និងកម្រៃពាក់ព័ន្ធផ្សេងទៀតនៃកាតព្វកិច្ចបំណុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបញ្ញើឆាប់រហ័សអន្តរជាតិ» មានន័យដូចម្ដេច ?

សេវាបញ្ញើឆាប់រហ័សអន្តរជាតិ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សេវាកម្មប្រៃសណីយ៍ទំនើបមួយដែលបានរៀបចំប្រព័ន្ធសេវាមានលក្ខណៈអន្តរជាតិ។ សេវានេះ ត្រូវបានធានានូវសុវត្ថិភាពចាប់តាំងពីទទួល បញ្ជូន និងចែកដល់ដៃអ្នកទទួល មានការតាមដានជាប្រចាំ ដោយការកត់ត្រាតាមប្រព័ន្ធព័ត៌មានវិទ្យា និងមានអាទិភាពជាងបញ្ញើដទៃទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបញ្ញើឆាប់រហ័សពិសេស» មានន័យដូចម្ដេច ?

សេវាបញ្ញើឆាប់រហ័សពិសេស

👉ថ្នាក់ពាក្យជា គយ
មានន័យថា សេវាកម្មប្រៃសណីយ៍ទំនើបពិសេសមួយ ដែលត្រូវបានរៀបចំឡើងក្នុងប្រព័ន្ធសេវាមានលក្ខណៈជាអន្តរជាតិ។ សេវានេះធានានូវសុវត្ថិភាព និងមានអាទិភាពលើសសេវាប្រៃសណីយ៍ដទៃទៀត ដោយធ្វើការទទួលផ្ញើ ការបញ្ជូនចេញ និងការបែងចែកយ៉ាងឆាប់រហ័ស។

តើពាក្យ «សេវាបញ្ញើឆាប់រហ័ស» មានន័យដូចម្ដេច ?

សេវាបញ្ញើឆាប់រហ័ស

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សេវាកម្មទំនើបមួយ ដែលបានរៀបចំប្រព័ន្ធសេវាមានលក្ខណៈអន្តរជាតិ។ សេវានេះ ត្រូវមានកំណត់ពេលច្បាស់លាស់ ធានានូវសុវត្ថិភាព អាចជឿទុកចិត្តបាន ចាប់តាំងពីទទួលប្រមូលដឹកជញ្ជូន និងចែកដល់ដៃអ្នកទទួល មានការកត់ត្រាតាមដាន ដោយប្រព័ន្ធព័ត៌មានវិទ្យាជាប្រចាំផ្លាស់ប្ដូរទៅតាមទិសដៅនិងមានបញ្ជាក់ពីការផ្ញើ និងទទួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបញ្ជា» មានន័យដូចម្ដេច ?

សេវាបញ្ជា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារដែលមន្រ្តី ឬសេនាទាហានបំពេញតាមបង្គាប់ពីចៅហ្វាយនាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបច្ចេកទេសផ្ទៃដី» មានន័យដូចម្ដេច ?

សេវាបច្ចេកទេសផ្ទៃដី

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កិច្ចការដែលធ្វើនៅផ្ទាល់ដី ដូចជាការអូសយន្តហោះចាក់ប្រេង និងត្រួតពិនិត្យគ្រឿងចក្រយន្តហោះ និងការដឹកជញ្ជូនចូល និងចេញពីអាកាសយាន (Ground Handling)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបង្ការសុខភាព» មានន័យដូចម្ដេច ?

សេវាបង្ការសុខភាព

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា កំណត់អត្តសញ្ញាណអ្នកដែលមានហានិភ័យសុខភាព និងមានបញ្ហាសុខភាពជាក់លាក់ ការផ្តល់ប្រឹក្សា និងអន្តរាគមន៍ចាំបាច់ដទៃទៀត ដើម្បីការពារកុំឱ្យមានបញ្ហាសុខភាព មានជាអាទិ៍ ការស្រាវជ្រាវរកជំងឺ ការអប់រំសុខភាព និងកម្មវិធីចាក់ថ្នាំបង្ការ។ ២. សកម្មភាពនានាដូចជា ការស្រាវជ្រាវរកជំងឺ ឬការកំណត់ជាមុននូវសញ្ញាណហានិភ័យផ្នែកសុខភាព ការអប់រំសុខភាព ការផ្តល់ប្រឹក្សា កម្មវិធីចាក់ថ្នាំបង្ការ ឬអន្តរាគមន៍នានា ដើម្បីបង្ការកុំឱ្យមានបញ្ហាផ្នែកសុខភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាបង់ថ្លៃរបស់រដ្ឋ» មានន័យដូចម្ដេច ?

សេវាបង់ថ្លៃរបស់រដ្ឋ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា សេវាដែលផ្ដល់ដោយអង្គភាពសេវាសាធារណៈរបស់រដ្ឋទៅឱ្យឯកជន និងអង្គការតតិយ។ កម្រៃសេវារបស់រដ្ឋត្រូវស្ថិតនៅក្រោមអានុភាព នៃតារាងតម្លៃដែលកំណត់ដោយរាជរដ្ឋាភិបាល តាមសំណើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតាមយោបល់របស់ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាធនាគារចល័ត/ធនាគារកិច្ចចល័ត» មានន័យដូចម្ដេច ?

សេវាធនាគារចល័ត/ធនាគារកិច្ចចល័ត

មានន័យថា សេវាផ្តល់ដោយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុពីចម្ងាយដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចល័តដូចជា ទូរសព្ទដៃ កុំព្យូទ័រ ជាដើម និងដោយប្រើកម្មវិធីរបស់ធនាគារ​ ឬគ្រឹះស្ថានហិរញ្ញវត្ថុនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាទូរគមនាគមន៍សាធារណៈ» មានន័យដូចម្ដេច ?

សេវាទូរគមនាគមន៍សាធារណៈ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេវាទូរគមនាគមន៍សម្រាប់បម្រើដល់សាធារណជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាទូរគមនាគមន៍មូលដ្ឋាន» មានន័យដូចម្ដេច ?

សេវាទូរគមនាគមន៍មូលដ្ឋាន

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេវាទូរគមនាគមន៍ទាំងឡាយណា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទង ឬសន្ទនាជាមួយគ្នាដោយផ្ទាល់ ក្នុងពេលវេលាពិតប្រាកដ ស្របតាមការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាទូរគមនាគមន៍តម្លៃបន្ថែម» មានន័យដូចម្ដេច ?

សេវាទូរគមនាគមន៍តម្លៃបន្ថែម

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេវាទាំងឡាយណា ដែលប្រតិបត្តិករទូរគមនាគមន៍ផ្ដល់នូវតម្លៃបន្ថែមលើសេវាទូរគមនាគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវទម្រង់ ឬមាតិកាព័ត៌មាន ឬផ្ដល់ការរក្សាទុកនិងទាញយកព័ត៌មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាទូរគមនាគមន៍» មានន័យដូចម្ដេច ?

សេវាទូរគមនាគមន៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សេវានៃប្រភេទទូរគមនាគមន៍ ក្នុងនោះ រួមមាន ទូរសព្ទ ទូរពុម្ព ទូរលេខ ទូរសារ អ៊ិនធឺណិត អ៊ីមែល ទិន្នន័យ សេវាភ្ជាប់ដោយប្រព័ន្ធកុំព្យូទ័រ និងសេវាផ្សេងៗទៀត។ ២. សេវាទាំងឡាយណា ដែលត្រូវបានផ្ដល់សម្រាប់ការបញ្ជូន និងការទទួលសំឡេង ទិន្នន័យ ស៊ីញ៉ាល់ រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។ សេវាទូរគមនាគមន៍ ក្នុងន័យនៃច្បាប់នេះ រួមបញ្ចូលទាំងសេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាទូរគមនាគមន៍តម្លៃបន្ថែម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាទីប្រឹក្សា» មានន័យដូចម្ដេច ?

សេវាទីប្រឹក្សា

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សេវាជំនាញការ ដែលផ្ដល់ដោយក្រុមហ៊ុនទីប្រឹក្សាឬទីប្រឹក្សាឯកត្តជន ដែលពាក់ព័ន្ធនឹងគម្រោងណាមួយឬសម្រាប់ការពង្រឹងពង្រីកស្ថាប័ន ឬបង្កើនសមត្ថភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាជំនួយវេជ្ជសាស្រ្ត» មានន័យដូចម្ដេច ?

សេវាជំនួយវេជ្ជសាស្រ្ត

👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា ការព្យាបាលដោយស្អំ និងដោយចលនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាគ្រាអាសន្ន» មានន័យដូចម្ដេច ?

សេវាគ្រាអាសន្ន

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សេវាទូរគមនាគមន៍ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាអាសន្នដោយសាធារណជន និងត្រូវបានផ្ដល់ទៅដល់អង្គភាពនគរបាលជាតិ អង្គភាពពន្លត់អគ្គិភ័យ និងអង្គភាពសេវារថយន្តសង្គ្រោះបន្ទាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន» មានន័យដូចម្ដេច ?

សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សេវាប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកា» មានន័យដូចម្ដេច ?

សេវាកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សជាខ្ញុំកញ្ជះគេ នៅប្រទេសខ្លះ ខ្ញុំបម្រើក្រៅផ្ទះដែលធ្វើការ បម្រើពួកសក្តិភូមិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មអចលនវត្ថុ» មានន័យដូចម្ដេច ?

សេវាកម្មអចលនវត្ថុ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មអគ្គិសនី» មានន័យដូចម្ដេច ?

សេវាកម្មអគ្គិសនី

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការផលិត ការបញ្ជូន និងការចែកចាយអគ្គិសនី ព្រមទាំងសេវាកម្មបន្ថែម ឬបន្ទាប់បន្សំភ្ជាប់ជាមួយសកម្មភាពទាំងនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មវិជ្ជាជីវៈ» មានន័យដូចម្ដេច ?

សេវាកម្មវិជ្ជាជីវៈ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សេវាទាំងឡាយ ដែលមានជាអាទិ៍ សេវាកម្មច្បាប់ ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ទីប្រឹក្សាសារពើពន្ធ ស្ថាបត្យកម្ម វិស្វកម្ម សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្មគ្រប់គ្រង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មវាយតម្លៃ» មានន័យដូចម្ដេច ?

សេវាកម្មវាយតម្លៃ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ការវាយតម្លៃធ្វើឡើងដោយគោរពទៅតាមលក្ខខណ្ឌ ដូចមានកំណត់នៅក្នុងលិខិតផ្តល់អាណត្តិ តាមរយៈការចេញជារបាយ-ការណ៍លាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់អំពីមតិយោបល់របស់អ្នកវាយតម្លៃទៅលើលទ្ធផលនៃការវាយតម្លៃនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មភាពយន្ត» មានន័យដូចម្ដេច ?

សេវាកម្មភាពយន្ត

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំំណូល ឬអត្ថប្រយោជន៍អ្វីមួយពីការផ្គត់ផ្គង់សេវាកម្មផ្សេងៗដល់ការផលិតស្នាដៃភាពយន្ត មានដូចជា ផ្គត់ផ្គង់សម្ភារៈថតភាពយន្ត ស្ទូឌីយោថតភាពយន្ត ស្ទូឌីយោដំឡើងរូបភាព ផ្គុំសំឡេងនិងថតចម្លង ស្ឌូឌីយោបញ្ចូលសំឡេង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មភ្នាក់ងារអចលនវត្ថុ» មានន័យដូចម្ដេច ?

សេវាកម្មភ្នាក់ងារអចលនវត្ថុ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សេវាកម្មដែលធ្វើប្រតិបត្តិការលើអចលនវត្ថុរួមមាន៖ ការលក់-ទិញ និងជួលលើអចលនវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មផ្គត់ផ្គង់សម្ភារៈតថភាពយន្ត» មានន័យដូចម្ដេច ?

សេវាកម្មផ្គត់ផ្គង់សម្ភារៈតថភាពយន្ត

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការធ្វើសកម្មភាពផ្ដល់សេវាកម្ម ជួលឧបករណ៍សម្ភារៈដែលបម្រើដល់ការថតភាពយន្ត ក្នុងនោះរួមមាន៖ ▪សម្ភារៈភ្លើងបំភ្លឺថតភាពយន្ត (Lighting Equipment) ▪កាមេរ៉ាថតភាពយន្តនិងឧបករណ៍ជំនួយកាមេរ៉ា (Camera and Accessories) ▪ឧបករណ៍ជំនួយថតភាពយន្ត (Equipment)។លើកលែងតែសម្ភារៈបរិក្ខារបម្រើដល់ការផលិតកម្មវិធីទូរទស្សន៍ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងព័ត៌មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មប្រព័ន្ធអេកូឡូស៊ី» មានន័យដូចម្ដេច ?

សេវាកម្មប្រព័ន្ធអេកូឡូស៊ី

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការប្រព័ន្ធអេកូឡួស៊ី មុខងារនានាដែលមានតម្លៃជារួបិយវត្ថុ ឬមិនមែនរូបិយវត្ថុសម្រាប់បុគ្គលម្នាក់ៗ ឬសង្គមទាំងមូល ដែលមានចំនួន៤ប្រភេទគឺ ទី១​ សេវាកម្មគាំទ្រ ដូចផលិតភាព ឬការថែទាំជីវៈចម្រុះ ទី២ សេវាកម្មផ្ដល់ឲ្យដូចជាចំណីអាហារ សារធាតុសរសៃ ត្រី ទី៣ សេវាកម្មកំណត់ដូចជា​និយ័តកម្មអាកាសធាតុ ឬការស្រូបកាបូន និងទី៤ សេវាកម្មវប្បធម៌ ដូចជា ទេសចរណ៍ជំនឿខាងព្រលឹងវិញ្ញាណ និងសោភណភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មដឹកជញ្ជូនទេសចរណ៍» មានន័យដូចម្ដេច ?

សេវាកម្មដឹកជញ្ជូនទេសចរណ៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជីវកម្មរៀបចំឡើង ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសម្រាប់ទេសចរណ៍ តាមផ្លូវគោកនិងផ្លូវទឹក ដោយរួមទាំងនាវាទេសចរណ៍សមុទ្រផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មដឹកជញ្ជូនក្នុងស្រុក» មានន័យដូចម្ដេច ?

សេវាកម្មដឹកជញ្ជូនក្នុងស្រុក

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អាជីវកម្មរៀបចំឡើងដើម្បីបម្រើសេវាដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ប្រជាពលរដ្ឋទូទៅ និងដោយរួមទាំងទេសចរផងដែរ។

តើពាក្យ «សេវាកម្មគ្រប់គ្រងអចលនវត្ថុ» មានន័យដូចម្ដេច ?

សេវាកម្មគ្រប់គ្រងអចលនវត្ថុ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សេវាកម្មដែលធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណាដែលមានលក្ខណៈដូចជា៖ អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ និងអគារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ក្នុងនាមនិង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដោយទទួលបានមកវិញនូវថ្លៃសេវាវិជ្ជាជីវៈ។ ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងលើអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡដ្ឋាន មជ្ឈមណ្ឌលកីឡា និងមន្ទីរពេទ្យឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្មកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងញៀន» មានន័យដូចម្ដេច ?

សេវាកម្មកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងញៀន

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា កម្មវិធីសេវាកម្ម ឬសកម្មភាពទាំងឡាយ ដែលជាប្រយោជន៍ ធ្វើឱ្យមានការថយចុះនូវគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពមនុស្ស សហគមន៍ សេដ្ឋកិច្ច និងសង្គមទាំងមូល ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវាកម្ម» មានន័យដូចម្ដេច ?

សេវាកម្ម

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ១. សកម្មភាពដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងបរិក្ខារ ឬបច្ចេកវិទ្យា ដែលនាំមកនូវផលប្រយោជន៍ដល់ស្ថាប័នសាធារណៈ ប៉ុន្តែមិនរាប់បញ្ចូលការងារសាងសង់ និងសេវាទីប្រឹក្សាទេ។ ២. សកម្មភាពដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងបរិក្ខារ ឬបច្ចេកវិទ្យា ដែលនាំមកនូវប្រយោជន៍រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប៉ុន្ដែមិនរាប់បញ្ចូលការងារសាងសង់ និងសេវាទីប្រឹក្សាទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវា» មានន័យដូចម្ដេច ?

សេវា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបម្រើ ភាពស្រួលប្រើ ការបំពេញមុខនាទីតាមដែលគេចាត់ប្រើ មុខងារដែលបំពេញក្នុងកិច្ចបម្រើ រដ្ឋ។

👉ថ្នាក់ពាក្យជា ពន្ធដារ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផ្តល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។ ២. សកម្មភាពដែលពាក់ព័ន្ធដល់ការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងបរិក្ខារ ឬបច្ចេកវិទ្យា ដែលនាំមកនូវផលប្រយោជន៍ដល់ស្ថាប័នសាធារណៈ ប៉ុន្តែមិនរាប់បញ្ចូលការងារសាងសង់ និងមុខរបរសេវាទីប្រឹក្សាទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវភាព» មានន័យដូចម្ដេច ?

សេវភាព

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ (ដីបម្រើ ឬដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឬដីលើ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត។ ឧទា៖ ស្រែក្រោមមានសេវភាពខាងទទួលទឹកពីស្រែលើ។ ស្រែក្រោម ហៅថាស្រែបម្រើ ហើយស្រែលើហៅថា ស្រែប្រើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវនៈ» មានន័យដូចម្ដេច ?

សេវនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេវន ឬ —នា; សំ. សេវន ) ការសេពគប់, ការគប់រក, ការរាប់រក, ការរាប់រកយកជាគ្នា; ការជិតដិតស្និទ្ធស្នាល
ឧទាហរណ៍៖ សេវនៈជាធម្មជាតនាំឲ្យដោយតាម ។

                     សេវនធម៌ ធម៌សេពគប់, ដំណើរាប់រកយកជាគ្នា ។ សេវនភាព ភាវៈឬដំណើរសេពគប់ ។ ល ។ ពាក្យកាព្យប្រើជា សេវ័ន ក៏បាន, ដូចជាកាព្យថា
ឧទាហរណ៍៖ ពាលសេវ័ន រមែងតែងភ័ន្ដ គំនិតតាមពាល ប្រព្រឹត្តទុច្ចរិត មានចិត្តរង្គាល រង្គំរោលរាល ដោយទុក្ខរង្គើ ។ បណ្ឌិតសេវ័ន រមែងគ្រប់គ្រាន់ ដោយក្ដីអើពើ ស្អប់ខ្ពើមទុច្ចរិត មិនស្បិតចង់ធ្វើ ទោះប៉ះពាល់លើ ក៏ផាត់ចេញបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវនា» មានន័យដូចម្ដេច ?

សេវនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សេវនៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «សេវគតិភាព» មានន័យដូចម្ដេច ?

សេវគតិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជាទាស ជាខ្ញុំកញ្ជះគេ ភាពនៃមនុស្សដែលជាខ្ញុំតណ្ហា។

តើពាក្យ «សេវគតិ» មានន័យដូចម្ដេច ?

សេវគតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិតជាខ្ញុំកញ្ជះគេ គំនិតទាបថោកលុតក្រាបហួសប្រមាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖