Posted on Leave a comment

តើពាក្យ «អថ៌» មានន័យដូចម្ដេច ?

អថ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) អត្ថ។
ឧទាហរណ៍៖ ធម៌អថ៌ ធម៌និងអត្ថគឺបាលីនិងអដ្ឋកថាឬបាលីព្រមទាំងសេចក្ដីអធិប្បាយ : រៀនធម៌អថ៌, ចេះធម៌ចេះអថ៌ ឬ ចេះធម៌អាថ៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អថិរវន្ត» មានន័យដូចម្ដេច ?

អថិរវន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អស្ថិរវន្ត ដែលមិនឋិតថេរ មិនតាំងនៅយូរ ដែលតែងតែដល់នៅការប្រែប្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អថិរភាព» មានន័យដូចម្ដេច ?

អថិរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អថិរភាវ; សំ. អស្ថិរភាវ ) ភាពដែលមិនឋិតថេរ, លក្ខណៈដែលមិនតាំងនៅមាំមួន, ការមិនទៀងទាត់, ការប្រែប្រួល
ឧទាហរណ៍៖ សង្ខារទាំងឡាយតែងប្រកបដោយអថិរភាពជាធម្មតា ( ប្រើជា អស្ថិរភាព ក៏បាន )។

                     ភាព លក្ខណៈជាអថិរវន្ត ដែលដល់នូវការប្រែប្រួល ដែលខ្វះលក្ខណៈជានិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អថាវរៈ» មានន័យដូចម្ដេច ?

អថាវរៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងនៅបានដោយមានអនុញ្ញាតជាមុន ហើយចង់ដកយកវិញពេលណាក៏បាន ដែលមិនឋិតថេរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អថាវរភាព» មានន័យដូចម្ដេច ?

អថាវរភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈជាអថាវរៈ (ម.ព. នោះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អថព្វ» មានន័យដូចម្ដេច ?

អថព្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អថព្វ, អថព្វន ឬ អាថព្វន; សំ. អថវ៌ណ ឬ អាថវ៌ណ ) ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ ។ ខ្មែរសម័យបុរាណច្រើនហៅក្លាយជា អថ័ន មកពីពាក្យសំស្ក្រឹត អថវ៌ន៑ កាត់ វ៌ ចេញនៅត្រឹមតែ ន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម និងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ
ឧទាហរណ៍៖ មន្តអថ័ន, បញ្ចុះអថ័ន។

                     អថព្វវេទ ឬ អថព៌វេទ ( អៈថ័ប-ពៈវេត ឬ អៈថ័រ-ពៈ— ; បា. ឬ ស. អថវ៌—, វ, > ព ) ឈ្មោះវេទទី ៤ និយាយអំពីមន្តវិជ្ជាសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម ( ម. ព. វេទ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រានុកូលដ្ឋាន» មានន័យដូចម្ដេច ?

អត្រានុកូលដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស.; បា. < អត្រ < អត្ត “ខ្លួន” + អនុកូល “អនុលោមតាម” + ឋាន “ទីតាំង” ) ពាក្យប្រើដោយសន្មតិហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ ឬ អាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ ( បារ. អេតាត៍ ស៊ីវិល Etat civil )។
ឧទាហរណ៍៖ មន្ត្រីអត្រានុកូលដ្ឋាន មន្ត្រីអ្នកកាន់បញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រាតំហយកម្ដៅ» មានន័យដូចម្ដេច ?

អត្រាតំហយកម្ដៅ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា នៅរយៈកម្ពស់កាន់តែខ្ពស់ អត្រាសីតុណ្ហភាពបរិយាកាសកាន់តែត្រជាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រាកម្រិតប្រមូលផលប្រកបដោយនិរន្តរភាព» មានន័យដូចម្ដេច ?

អត្រាកម្រិតប្រមូលផលប្រកបដោយនិរន្តរភាព

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បរិមាណធនធានព្រៃឈើប្រមូលដោយសហគមន៍ព្រៃឈើ ក្នុងអំឡុងពេលជាក់លាក់មួយ ដែលបានកំណត់ដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងបានឯកភាពដោយរដ្ឋបាលព្រៃឈើ ផ្អែកលើមូលដ្ឋាននៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រាកម្មអង់តាល់ពី» មានន័យដូចម្ដេច ?

អត្រាកម្មអង់តាល់ពី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល thermometric titration ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រជៈ» មានន័យដូចម្ដេច ?

អត្រជៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អត្រជ; សំ. អាត្មជ ) កូនបង្កើត ( បុត្រ; បើបុត្រីជា អត្រជា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្រជា» មានន័យដូចម្ដេច ?

អត្រជា

មានន័យថា មើលក្នុងពាក្យ អត្រជៈ។

តើពាក្យ «អត្ថ—» មានន័យដូចម្ដេច ?

អត្ថ—

មានន័យថា ( មើលក្នុងពាក្យ អត្ថ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​សិរី» មានន័យដូចម្ដេច ?

អត្ថ​សិរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិរី​ជា​ទ្រព្យ; ទ្រព្យ​មាន​សិរី; ការ​មាន​ទ្រព្យ​ស្តុកស្តម្ភ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​សាធក» មានន័យដូចម្ដេច ?

អត្ថ​សាធក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​សម្រេច​សេចក្ដី; អ្នក​ដែល​បាន​សម្រេច​ផល​ប្រយោជន៍ (បើ​ស្ត្រី​ជា អត្ថ​សាធិកា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​សម្ពន្ធិន ឬ –សម្ពន្ធី» មានន័យដូចម្ដេច ?

អត្ថ​សម្ពន្ធិន ឬ –សម្ពន្ធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ត្រូវ​បាន​ទ្រព្យ​សម្បាច់ (បើ​ស្ត្រី​ជា អត្ថ​សម្ពន្ធិនី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​សម្ពន្ធ» មានន័យដូចម្ដេច ?

អត្ថ​សម្ពន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ត្រូវ​បាន​ទ្រព្យ​សម្បាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​សង្គហៈ, –សង្រ្គោះ ឬ –សន្និច័យ» មានន័យដូចម្ដេច ?

អត្ថ​សង្គហៈ, –សង្រ្គោះ ឬ –សន្និច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រមូល​ ឬ​សន្សំ​ទ្រព្យ​សម្បត្តិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វិបត្តិ ឬ –វិប័ទ» មានន័យដូចម្ដេច ?

អត្ថ​វិបត្តិ ឬ –វិប័ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិបត្ថិ​សេចក្ដី ឬ វិប័ទ​ប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វិនិច្ឆ័យ» មានន័យដូចម្ដេច ?

អត្ថ​វិនិច្ឆ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កាត់​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វិនាស» មានន័យដូចម្ដេច ?

អត្ថ​វិនាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ខូច​ប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វិញ្ញាបនី» មានន័យដូចម្ដេច ?

អត្ថ​វិញ្ញាបនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​បញ្ជាក់​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វិជ្ជា ឬ–សាស្រ្ត» មានន័យដូចម្ដេច ?

អត្ថ​វិជ្ជា ឬ–សាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ ឬ​សាស្រ្ត​សម្រាប់​រៀន​ឲ្យ​ស្គាល់​កិច្ច​ការ​ចិញ្ចឹម​ជីវិត និង​ការ​គ្រប់គ្រង​ស្រុក​ទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​វណ្ណនា» មានន័យដូចម្ដេច ?

អត្ថ​វណ្ណនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ពន្យល់​សេចក្ដី, អដ្ឋ​កថា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​លាភ» មានន័យដូចម្ដេច ?

អត្ថ​លាភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បាន​ប្រយោជន៍; ការ​បាន​ទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​រូប» មានន័យដូចម្ដេច ?

អត្ថ​រូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​រស» មានន័យដូចម្ដេច ?

អត្ថ​រស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ប្រយោជន៍» មានន័យដូចម្ដេច ?

អត្ថ​ប្រយោជន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​មាន​ផល​ប្រយោជន៍, ប្រយោជន៍​ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​បទ» មានន័យដូចម្ដេច ?

អត្ថ​បទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​អធិប្បាយ​នៃ​រឿង​អ្វី​នីមួយ​ៗ; សេចក្ដី​ជា​ខ្លឹម​សារ​របស់​អ្នក​និពន្ធ; សេចក្ដី​ដែល​ចុះ​ផ្សាយ​ក្នុង​សារ​ពត៌មាន​ផ្សេង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​បតី» មានន័យដូចម្ដេច ?

អត្ថ​បតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ចាស់​ទ្រព្យ; អ្នក​មាន​ទ្រព្យ​ច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​បដិរូប» មានន័យដូចម្ដេច ?

អត្ថ​បដិរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀប​ធៀប”) សេចក្ដី​ប្រៀប​ធៀប, ន័យ​ប្រដូច គឺ​ន័យ​របស់​ពាក្យ​ដែល​បង្វិល​បញ្ចៀស​ពី​ន័យ​ត្រង់​ៗ ដូច​ជា​ពាក្យ​ថា “ស៊ី” តាម​អត្ថានុរូប គឺ​ន័យ​ត្រង់​ៗ​ទៅ​តាម​ដំណើរ​ដើម​ថា “បរិភោគ​ភោជនាហារ” តែ​បើ​គេ​យក​ទៅ​ប្រើ​ជា​សេចក្ដី​ប្រៀប​ប្រដូច​វិញ បែរ​ជា​មាន​ន័យ​ផ្សេង​ពី​ន័យ​ដើម ដូច​ជា “ស៊ី​គ្នា” គឺ​សម​គ្នា, ត្រូវ​គ្នា, “ស៊ី​ថ្លៃ” គឺ​យក​តម្លៃ​ច្រើន ។ “ស៊ី​ថោក” គឺ​យក​តម្លៃ​ថោក យ៉ាង​នេះ​ជាដើម ហៅ​ថា អត្ថ​បដិរូប (គួរ​ប្រើ​ជា​អត្ថប្បដិរូប) ។ ព. ផ្ទ. អត្ថានុរូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ន័យ» មានន័យដូចម្ដេច ?

អត្ថ​ន័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ពន្យល់​សេចក្ដី, ការ​រាយ​រាប់​ពី​លក្ខណៈ​នៃ​វត្ថុ​ផ្សេង​ៗ
ឧទាហរណ៍៖ តាម​អត្ថ​ន័យ​នេះ; ពាក្យ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​ណា ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ទោស» មានន័យដូចម្ដេច ?

អត្ថ​ទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ខុស​សេចក្ដី​ ឬ​ខុស​បំណង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ទាន» មានន័យដូចម្ដេច ?

អត្ថ​ទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឲ្យ​ប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ចិន្តា» មានន័យដូចម្ដេច ?

អត្ថ​ចិន្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គំនិត​គិត​ឲ្យ​មាន​ប្រយោជន៍​ ឬ​ឲ្យ​មាន​សេចក្ដី​ចម្រើន, ឲ្យ​កើត​ទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​ចរិយា» មានន័យដូចម្ដេច ?

អត្ថ​ចរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រព្រឹត្ត​ឲ្យ​ខ្លួន​កើត​ផល​ប្រយោជន៍​ ឬ​ឲ្យ​កើត​សេចក្ដី​ចម្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​គ្រឹះ» មានន័យដូចម្ដេច ?

អត្ថ​គ្រឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​ដាក់​អីវ៉ាន់, ឃ្លាំង​ដាក់​របស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​គវេសនា» មានន័យដូចម្ដេច ?

អត្ថ​គវេសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ស្វែង​រក​ប្រយោជន៍​ ឬ​រក​ទ្រព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ​កោវិទ» មានន័យដូចម្ដេច ?

អត្ថ​កោវិទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ឈ្លាស​ ឬ​ជំនាញ​ក្នុង​អត្ថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថិភាព» មានន័យដូចម្ដេច ?

អត្ថិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អត្ថិភាវ; សំ. អស្តិភាវ ) ភាវៈមាន, ភាពនៃអ្វីៗដែលមាន, ការមាន។
ឧទាហរណ៍៖ កាលពីដើម គាត់ធ្លាក់ចុះក្នុងនត្ថិភាព, ប៉ុន្តែឥឡូវនេះ គាត់បានចូលក្នុងអត្ថិភាពហើយ ។ ព. ផ្ទ. នត្ថិភាព ។ ព. កា. ថា : រីនត្ថិភាព បានសាបរលាប រលាយបាត់ទៅ ទើបអត្ថិភាព បានជ្រាបចូលជ្រៅ ពីថ្ងៃនេះទៅ នឹងរីកមុខមាត់ ។ អត្ថិភាពកើត ចាកដើមកំណើត គឺការនឿយហត់ ព្យាយាមរឹងប៉ឹង ខំប្រឹងខំអត់ ធ្វើអ្វីប្រាកដ- ជាធ្វើនោះមែន។

                     ខ្លឹមសារ សារព័ននៃគុណភាពដែលជាគ្រឿងផ្សំបង្កើតជារូបសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថានុរូប» មានន័យដូចម្ដេច ?

អត្ថានុរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ន័យរបស់ពាក្យត្រង់ចំតែម្តង ឥតមានការប្រៀបប្រាយឡើយ (ម.ព អត្ថប្បដិរូប) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សម​ទៅ​តាម, ត្រូវ​តាម​ទំនង”) ន័យ​របស់​ពាក្យ​ដែល​សម​ទៅ​តាម​សេចក្ដី, ន័យ​របស់​ពាក្យ​ត្រង់​ៗ, ន័យ​ដែល​មិន​បង្វិល​បញ្ចៀស​ខុស​ឃ្លាត​ចាក​សេចក្ដី​ដើម គឺ​ពាក្យ​ដែល​មិន​ប្រើ​ជា​សេចក្ដី​ប្រៀប​ប្រដូច ។ ព. ផ្ទ. អត្ថ​បដិរូប ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថាធិប្បាយ» មានន័យដូចម្ដេច ?

អត្ថាធិប្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបរិយាយ ពន្យល់អត្ថបទ ឬភាសិតណាមួយដែលមានអត្ថន័យជ្រៅ ឬជាទីកំបាំង ដើម្បីឱ្យអ្នកផងងាយចូលចិត្តហើយស្តាប់បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អត្ថ + អធិប្បាយ) អធិប្បាយ​សេចក្ដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថរស» មានន័យដូចម្ដេច ?

អត្ថរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្លឹមសារក្នុងអត្ថបទនីមួយៗ ដែលគួរចងចាំទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថប្រយោជន៍បន្សុំា» មានន័យដូចម្ដេច ?

អត្ថប្រយោជន៍បន្សុំា

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តម្លៃនៃការខូចខាតដែលបានបញ្ចៀស ឬអត្ថប្រយោជន៍បន្ថែម បន្ទាប់ពីមានការអនុម័យនិងការអនុវត្តវិធានការបន្សុំា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថប្រយោជន៍បន្ថែម» មានន័យដូចម្ដេច ?

អត្ថប្រយោជន៍បន្ថែម

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រួមមានទំនិញ សេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬជាវត្ថុផ្សេងទៀតដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬដោយប្រយោលដល់រូបវន្តបុគ្គល ចំពោះសកម្មភាពបម្រើការងារដែលរូបវន្តបុគ្គលនោះបានបំពេញ ដើម្បីជាផលប្រយោជន៍ដល់និយោជក។

តើពាក្យ «អត្ថប្រយោជន៍កាបូន» មានន័យដូចម្ដេច ?

អត្ថប្រយោជន៍កាបូន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលត្រូវបានកាត់បន្ថយ ឬបរិមាណកាបូនដែលបានស្រូបលើសពីចំហាកតាមទម្លាប់ធម្មតា បន្ទាប់ពីការដកចេញដ៏សមស្របចំពោះ ការធ្លាយចេញ និងភាពមិនអចិន្រ្តៃយ៍។ អត្ថប្រយោជន៍កាបូន ត្រូវបានវាស់វែងដោយគិតជាតោននៃសមមូលឧស្ម័នកាបូនិក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថប្រយោជន៍» មានន័យដូចម្ដេច ?

អត្ថប្រយោជន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមានប្រយោជន៍ ដែលគួរឱ្យចង់បាន។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មានន័យថា៖ ក-អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬកម្រៃជើងសាដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ។ ខ-ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬកិច្ចសន្យាអ្វីមួយ។ គ-ការបង់ប្រាក់ ការលើកលែង ការលុបចោល ការលុបបំបាត់នូវប្រាក់កម្ចីអ្វីមួយ កាតព្វកិច្ច ឬបំណុលដទៃទៀត ទោះជាទាំងមូលក្ដី ឬដោយផ្នែកក្ដី។ ឃ-សេវាកម្មឯទៀត ឬការផ្ដល់ជាគុណប្រយោជន៍ រួមទាំងកិច្ចការពារមិនឱ្យមានការដាក់ទណ្ឌកម្មដែលលេចចេញពីអំពើ ឬដំណើរការនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់ត្រូវបានកំណត់ក៏ដោយ។ ង-ការអនុវត្ត ឬការរារាំងមិនឱ្យអនុវត្តនូវសិទ្ធិ ឬអំណាច ឬភារកិច្ចអ្វីមួយ។ ច-ការស្នើជូន ឬការសន្យាថាជូន ទោះបីមានលក្ខខណ្ឌ ឬគ្មានលក្ខខណ្ឌក្ដី នូវអត្ថប្រយោជន៍ ដូចមានចែងក្នុងស្មារតី នៃកថាខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថប្បយោគ ឬ –ប្រយោគ» មានន័យដូចម្ដេច ?

អត្ថប្បយោគ ឬ –ប្រយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចាយ​ទ្រព្យ​ឲ្យ​កើត​ប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថប្បដិរូប» មានន័យដូចម្ដេច ?

អត្ថប្បដិរូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ន័យប្រៀបប្រដូច គឺន័យរបស់ពាក្យណាមួយដែលគេយកមកប្រើ ដោយប្រៀបទៅនឹងអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថបទអានន្ទព្រឹត្តិ» មានន័យដូចម្ដេច ?

អត្ថបទអានន្ទព្រឹត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អត្ថបទបញ្ចិតបញ្ឆៀង ឡកឡឺយ រិះគន់ដល់ជនណាមួយយ៉ាងខ្លាំង តែសំដីលាយកំប្លុកកំប្លែងច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថបទនិពន្ធភាពយន្ត» មានន័យដូចម្ដេច ?

អត្ថបទនិពន្ធភាពយន្ត

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អត្ថបទសម្ដែងរឿង អត្ថបទរឿងពិស្ដារ ជាភាសាជាតិ មានពាក្យសន្ទនា ទំនុកច្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថបទ» មានន័យដូចម្ដេច ?

អត្ថបទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីជាខ្លឹមសារត្រង់ៗរបស់អ្នកនិពន្ធ ឬសារលិខិត (ផ្ទុយនឹងសេចក្តីប្រែដកស្រង់ ឬអត្ថាធិប្បាយ) សេចក្តីដែលមានចុះផ្សាយក្នុងសារព័ត៌ មានផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថន័យ» មានន័យដូចម្ដេច ?

អត្ថន័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថ្លែងរាយរាប់ពីលក្ខណៈផ្ទាល់នៃវត្ថុមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថញ្ញូ» មានន័យដូចម្ដេច ?

អត្ថញ្ញូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ស្គាល់​ផល​របស់​ហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថញ្ញុតា» មានន័យដូចម្ដេច ?

អត្ថញ្ញុតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ស្គាល់​ផល​របស់​ហេតុ។

តើពាក្យ «អត្ថង្គត» មានន័យដូចម្ដេច ?

អត្ថង្គត

មានន័យថា ដូចគ្នានឹង អស្ដង្គត ដែរ ។ អត្ថង្គតកាល ( អ័ត-ថង់-គ តៈ— ) ដូចគ្នានឹង អស្ដង្គតកាលដែរ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អស្តង្គត ដំណើរសសៀរទៅរកការលិចចុះ ទៅរកសេចក្តីវិនាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថគាហកៈចុងក្រោយ» មានន័យដូចម្ដេច ?

អត្ថគាហកៈចុងក្រោយ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា បុគ្គលដែលកាន់កាប់ ឬត្រួតត្រាចុងក្រោយបង្អស់លើអតិថិជន និង/ឬបុគ្គលដែលធ្វើប្រតិបត្តិការជំនួស រាប់បញ្ចូលទាំងបុគ្គលទាំងឡាយដែលកំពុងធ្វើប្រតិបត្តិការជាចុងក្រោយលើនីតិបុគ្គល ឬកិច្ច-សម្របសម្រួលណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថគាហកៈ» មានន័យដូចម្ដេច ?

អត្ថគាហកៈ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ ពីគុណប្រយោជន៍អ្វីមួយ ឬពីឯកសិទ្ធិណាមួយ។ ២. បុគ្គលដែលទទួលផលប្រយោជន៍ពីបរធនបាលកិច្ច។ ៣. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលទទួលប្រយោជន៍អំពីបរធនបាលកិច្ចហិរញ្ញវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថគាហក» មានន័យដូចម្ដេច ?

អត្ថគាហក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកត្រូវបានចំណេញ ត្រូវបានអត្ថប្រយោជន៍ណាមួយដូចអ្នកផង ទាយាទអត្ថគាហក គឺទាយាទដែលសុខចិត្តទទួលមត៌ក​ តែចាំឱ្យពិនិត្យមើលធនធានសិន បើឃើញថាមានបំណុលច្រើននឹងប្រកែកវិញ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នកត្រូវបានចំណេញ ត្រូវបានអត្ថប្រយោជន៍ណាមួយដូចអ្នកផង ទាយាទអត្ថគាហក គឺទាយាទដែលសុខចិត្តទទួលមត៌ក​ តែចាំឱ្យពិនិត្យមើលធនធានសិន បើឃើញថាមានបំណុលច្រើននឹងប្រកែកវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ថ» មានន័យដូចម្ដេច ?

អត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាថ៌ ) ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់; . . . ។ ស្គាល់អត្ថ ស្គាល់ដំណើរ; ស្គាល់សេចក្ដី ។ រៀនអត្ថ រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា ។ ព. សា. រៀនប្រែបាលី ។ ចេះអត្ថប្រែ ( ព. សា. ) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ថៈ, ដូចជា អត្ថកាម អ្នកមានបំណងល្អ; អ្នកចង់ឲ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍ ។ អត្ថកោវិទ អ្នកឈ្លាសឬជំនាញក្នុងអត្ថ ។ អត្ថគវេសនា ( —គៈវេសៈន៉ា ) ការស្វែងរកប្រយោជន៍ឬរកទ្រព្យ ។ អត្ថគ្រឹះ ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់ ។ អត្ថចរិយា ការប្រព្រឹត្តឲ្យកើតផលប្រយោជន៍ឬឲ្យកើតសេចក្ដីចម្រើន ។ អត្ថចិន្ដា គំនិតគិតឲ្យមានប្រយោជន៍ ឬឲ្យមានសេចក្ដីចម្រើន, ឲ្យកើតទ្រព្យ ។ អត្ថញ្ញុតា ការស្គាល់ផលរបស់ហេតុ ។ អត្ថញ្ញូ អ្នកស្គាល់ផលរបស់ហេតុ ។ អត្ថទាន ការឲ្យប្រយោជន៍ ។ អត្ថទោស ដំណើរខុសសេចក្ដីឬខុសបំណង ។ អត្ថន័យ ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ : តាមអត្ថន័យនេះ; ពាក្យនេះមានអត្ថន័យយ៉ាងណា ? ។ អត្ថបដិរូប ( បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀបធៀប” ) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា “ស៊ី” តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា “បរិភោគភោជនាហារ” តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា “ស៊ីគ្នា” គឺសមគ្នា, ត្រូវគ្នា, “ស៊ីថ្លៃ” គឺយកតម្លៃច្រើន ។ “ស៊ីថោក” គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប ( គួរប្រើជា អត្ថប្បដិរូប ) ។ ព. ផ្ទ. អត្ថានុរូប ។ អត្ថបតី (—ប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន ។ អត្ថបទ សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារពត៌មានផ្សេងៗ ។ អត្ថប្បយោគ ( អ័ត-ថ័ប-ប៉ៈយោក ) ឬ —ប្រយោគ ការចាយទ្រព្យឲ្យកើតប្រយោជន៍ ។ អត្ថប្រយោជន៍ ( អ័ត-ថៈ—) អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន ។ អត្ថរស ( —រស់ ) ដំណើរសេចក្ដី ។ អត្ថរូប រូបសេចក្ដី ។ អត្ថលាភ ការបានប្រយោជន៍; ការបានទ្រព្យ ។ អត្ថវណ្ណនា ការពន្យល់សេចក្ដី, អដ្ឋកថា ។ អត្ថវិជ្ជា ឬ —សាស្រ្ត វិជ្ជាឬសាស្ត្រសម្រាប់រៀនឲ្យស្គាល់កិច្ចការចិញ្ចឹមជីវិត និងការគ្រប់គ្រងស្រុកទេស ។ អត្ថវិញ្ញាបនី ( —ប៉ៈន៉ី ) សម្ដីបញ្ជាក់សេចក្ដី ។ អត្ថវិនាស ការខូចប្រយោជន៍ ។ អត្ថវិនិច្ឆ័យ ការកាត់សេចក្ដី ។ អត្ថវិបត្តិ ឬ —វិប័ទ វិបត្តិសេចក្ដី ឬវិប័ទប្រយោជន៍ ។ អត្ថសង្គហៈ, —សង្រ្គោះ ឬ —សន្និច័យ ការប្រមូលឬសន្សំទ្រព្យសម្បតិ្ត ។ អត្ថសម្ពន្ធ ការត្រូវបានទ្រព្យសម្បាច់ ។ អត្ថសម្ពន្ធិន ឬ —សម្ពន្ធី អ្នកដែលត្រូវបានទ្រព្យសម្បាច់ ( បើស្ត្រីជា អត្ថសម្ពន្ធិនី ) ។ អត្ថសាធក ( —ធៈកៈ ឬ —ធក់ ) អ្នកសម្រេចសេក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍ ( បើស្ត្រីជា អត្ថសាធិកា ) ។ អត្ថសិរី សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្ដុកស្ដម្ភ ។ អត្ថាធិប្បាយ ( បា. អត្ថ + អធិប្បាយ ) អធិប្បាយសេចក្ដី ។ អត្ថានុរូប ( បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សមទៅតាម, ត្រូវតាមទំនង” ) ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច ។ ព. ផ្ទ. អត្ថបដិរូប។ល។
ន័យជាជម្រៅរបស់ពាក្យក្នុងភាសានីមួយៗ ការពន្យល់ និងបកស្រាយពាក្យក្នុងភាសានីមួយៗតែងមានអត្ថពីរប្រការគឺ អត្ថត្រង់ៗ និងអត្ថប្រដូច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត—» មានន័យដូចម្ដេច ?

អត្ត—

មានន័យថា ( មើលក្នុងពាក្យ អត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ហេតុ» មានន័យដូចម្ដេច ?

អត្ត​ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រោះ​ហេតុ​ខ្លួន; ការ​ឃើញ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​សម្មា​បណិធិ» មានន័យដូចម្ដេច ?

អត្ត​សម្មា​បណិធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​តាំង​ខ្លួន​ឲ្យ​ល្អ គឺ​ការ​តាំង​ចិត្ត​ប្រតិបត្តិ​តាម​ធម៌ តាម​ច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​សន្និយាតន៍» មានន័យដូចម្ដេច ?

អត្ត​សន្និយាតន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រគល់​ខ្លួន​ឲ្យ​នៅ​ក្នុង​អំណាច​គេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​សញ្ញាណ​ប័ណ្ណ ឬ–បត្រ» មានន័យដូចម្ដេច ?

អត្ត​សញ្ញាណ​ប័ណ្ណ ឬ–បត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិត​ជា​ផ្លូវ​ការ​នៃ​អត្ត​សញ្ញាណ, សំបុត្រ​ជា​គ្រឿង​សម្គាល់​ខ្លួន​មនុស្ស​សត្វ​និង​វត្ថុ​ផ្សេង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​សញ្ញាណ» មានន័យដូចម្ដេច ?

អត្ត​សញ្ញាណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សម្គាល់​ខ្លួន; សញ្ញា​ដែល​អាច​សម្គាល់​បាន​ថា​ពត៌មាន​នោះ​ៗ​ពិត​ជា​មាន ឬ​ត្រូវ​ចំ​លើ​រូប​បុគ្គល ឬ​ក៏​វត្ថុ​ណា​មួយ
ឧទាហរណ៍៖ មនុស្ស​និង​សត្វ តែង​មាន​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ជា​ដរាប ។ (បារ. Identité) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​លេខ» មានន័យដូចម្ដេច ?

អត្ត​លេខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេខ​ប្រចាំ​ខ្លួន, លេខ​សម្គាល់​ខ្លួន​នៃ​ទាហាន​ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ពល​កម្ម ឬ –កិច្ច» មានន័យដូចម្ដេច ?

អត្ត​ពល​កម្ម ឬ –កិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​ ឬ​កិច្ច​ការ​ដែល​កើត​អំពី​កម្លាំង​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​បរិហារ ឬ–ព្យាបាល» មានន័យដូចម្ដេច ?

អត្ត​បរិហារ ឬ–ព្យាបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​រក្សា​ ឬ​ថែទាំ​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ទន្ត» មានន័យដូចម្ដេច ?

អត្ត​ទន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ទូន្មាន​ខ្លួន, អ្នក​បង្វឹក​ចិត្ត បើ​ស្ត្រី​ជា អត្ត​ទន្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ទត្ថ​ភាព» មានន័យដូចម្ដេច ?

អត្ត​ទត្ថ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​នៃ​ប្រយោជន៍​ចំពោះ​ខ្លួន, ការ​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ទត្ថ​បុគ្គល» មានន័យដូចម្ដេច ?

អត្ត​ទត្ថ​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​ដែល​ខ្វល់ខ្វាយ​ ឬ​ដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ទត្ថ» មានន័យដូចម្ដេច ?

អត្ត​ទត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រយោជន៍​ចំពោះ​ខ្លួន, ប្រយោជន៍​ផ្ទាល់​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្ត​ឃាត» មានន័យដូចម្ដេច ?

អត្ត​ឃាត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អត្ត​ឃាត suicide ការ​សម្លាប់​ខ្លួន​ឯង (ហៅ អត្ត​ឃាត​កម្ម ឬ អត្តវិនិបាត​កម្ម អ. ថ. –ប៉ាតៈ– “ការ​ធ្វើ​ខ្លួន​ឲ្យ​ឃ្លាត​ចាក​ជីវិត” ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តៈ» មានន័យដូចម្ដេច ?

អត្តៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អត្ត; សំ. អាត្មន៑ “ខ្លួន; ចិត្ត” ) ឈ្មោះក្បួន ឬវិជ្ជាកែនលេខទាយលក្ខណៈ, ទាយភ័ព្វព្រេងសំណាង និងគ្រោះថ្នាក់សុខទុក្ខរបស់មនុស្ស។
ឧទាហរណ៍៖ ហោរទាយតាមជើងអត្តៈ, វាយអត្តៈ, លេខអត្តៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តុ—» មានន័យដូចម្ដេច ?

អត្តុ—

មានន័យថា ( មើលក្នុងពាក្យ អត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តុក្កង្សន​ភាព» មានន័យដូចម្ដេច ?

អត្តុក្កង្សន​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​​ ឬ​ការ​លើក​តម្កើង​ខ្លួន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តុក្កង្សន​កថា» មានន័យដូចម្ដេច ?

អត្តុក្កង្សន​កថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការ​លើក​សរសើរ” + កថា) សម្ដី​លើក​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តិខាត់—» មានន័យដូចម្ដេច ?

អត្តិខាត់—

មានន័យថា ( មើលក្នុងពាក្យ អត្តខាត់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តា—» មានន័យដូចម្ដេច ?

អត្តា—

មានន័យថា ( មើលក្នុងពាក្យ អត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាវសី» មានន័យដូចម្ដេច ?

អត្តាវសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលបង្ខំគេឱ្យធ្វើតាមតែឆន្ទៈរបស់ខ្លួនតែម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាវសិក» មានន័យដូចម្ដេច ?

អត្តាវសិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញមកតែពីអត្តាវសី រដ្ឋាភិបាលអត្តាវសិក បញ្ញត្តិអត្តាវសិក ដែលប្រើអំណាចជាអត្តាវសី ដែលនៅក្រោមការត្រួតត្រារបស់អត្តាវសី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាវសាធិបតេយ្យ» មានន័យដូចម្ដេច ?

អត្តាវសាធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្រង់រដ្ឋាភិបាល ដែលអំណាចសព្វគ្រប់ ធ្លាក់ទៅក្នុងកណ្តាប់ដៃអត្តាវសី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាវសនិយម» មានន័យដូចម្ដេច ?

អត្តាវសនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បូណ៌ាជ្ញាសិទ្ធិរាជ ប្រកបដោយការបំពានលើច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាភិបាល» មានន័យដូចម្ដេច ?

អត្តាភិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អត្ត + អភិបាល “ការ​រក្សា, ថែទាំ”) ដូច​គ្នា​នឹង អត្ត​បរិហារ, អត្ត​ព្យាបាល ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាពិគ្រោះ» មានន័យដូចម្ដេច ?

អត្តាពិគ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អន្តោបនិជ្ឈាន ការត្រឹះរិះជញ្ជឹងដោយយកធម្មារម្មណ៌មកជាប្រមាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តានុវាទ​ភ័យ» មានន័យដូចម្ដេច ?

អត្តានុវាទ​ភ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (–ទៈ–; បា. < អត្ត + អនុវាទ “ការ​ពោល​ទោស; ការ​តិះ​ដៀល” + ភយ) ភ័យ​អំពី​ការ​តិះ​ដៀល​ខ្លួន​ឯង គឺ​ការ​ខ្លាច​ក្រែង​ខ្លួ​ន​ធ្វើ​អំពើ​អាក្រក់​ហើយ នឹង​កើត​ក្ដៅ​ក្រហាយ​នឹក​ស្តាយ​ក្រោយ​ស្រឡេត​ចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធីន​ភាព» មានន័យដូចម្ដេច ?

អត្តាធីន​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេរី​ភាព​ ឬ​ស្វៃរី​ភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធីនភាព» មានន័យដូចម្ដេច ?

អត្តាធីនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដាក់ឱ្យនៅក្រៅការឧបត្ថម្ភ ឬអាណាព្យាបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធីន» មានន័យដូចម្ដេច ?

អត្តាធីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អត្ត + អធីន “ការ​ឋិត​នៅ​ក្នុង​អំណាច​ខ្លួន; ការ​ពឹង​ផ្អែក​ខ្លួន;…”) អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន​ឯង (សេរី​ឬ​ស្វៃរិន, ស្វៃរី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធិបតេយ្យ» មានន័យដូចម្ដេច ?

អត្តាធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគ្រប់គ្រងរបស់មហាក្សត្រតាមរបៀបសម្បូណ៌ាជ្ញាសិទ្ធិរាជ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធិបតី» មានន័យដូចម្ដេច ?

អត្តាធិបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះមហាក្សត្រដែលគ្រប់គ្រងប្រទេស ដោយសម្បូណ៌ាជ្ញាសិទ្ធិរាជ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រះមហាក្សត្រដែលគ្រប់គ្រងប្រទេស ដោយសម្បូណ៌ាជ្ញាសិទ្ធិរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តាធិនភាព» មានន័យដូចម្ដេច ?

អត្តាធិនភាព

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការបើកឱ្យក្មេងដែលនៅក្នុងអនីតិភាពនៅឡើយគ្រប់គ្រងខ្លួន និងទ្រព្យសម្បត្តិខ្លួនដោយខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តា» មានន័យដូចម្ដេច ?

អត្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អត្ត ) ខ្លួន; ចិត្ត ( អាត្ម័ន, អាត្មា ) ។ ព. ផ្ទ. អនត្តា។
រូបដែលកើតដោយចិត្តនឹកឃើញ ដូចជាខ្មោចបិសាចជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តសញ្ញាណលិខិត» មានន័យដូចម្ដេច ?

អត្តសញ្ញាណលិខិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតតាមផ្លូវការ ជាគ្រឿងសម្គាល់មនុស្សសត្វ និងវត្ថុផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តសញ្ញាណប័ណ្ណសត្វ» មានន័យដូចម្ដេច ?

អត្តសញ្ញាណប័ណ្ណសត្វ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ប័ណ្ណចេញដោយអង្គភាពផលិតកម្ម និងបសុព្យា-បាលមានសមត្ថកិច្ច ដើម្បីសម្គាល់លក្ខណៈសត្វចតុប្បាទ ធំ តូច និងបក្សី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អត្តសញ្ញាណកម្ម» មានន័យដូចម្ដេច ?

អត្តសញ្ញាណកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើ ឬប្រកាសពីអត្តសញ្ញាណឱ្យជាក់ច្បាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖