Posted on Leave a comment

តើពាក្យ «អនង្គ​លេខា» មានន័យដូចម្ដេច ?

អនង្គ​លេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​ផ្តោះផ្តង​ទៅ​រក​កាម, សំបុត្រ​ចែចង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនង្គុតសត្វ» មានន័យដូចម្ដេច ?

អនង្គុតសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករមណ្ឌុកសត្វ មានកង្កែប គីង្គក់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនង្គណ» មានន័យដូចម្ដេច ?

អនង្គណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិនមាន, ពុំ, ឥត” + អង្គណ “ទួល; កិលេស”; សំ. អន៑ + អង្គន ) ដែលឥតកិលេស; អ្នកដែលឥតកិលេស ( អរហន្ត ); ដែលឥតសៅហ្មង; អ្នកបរិសុទ្ធ ។ អនង្គណភាព ( អៈន៉័ង-គៈនៈភាប ) ភាពឬភាវៈជាអ្នកឥតកិលេស, ឥតសៅហ្មង។
ឧទាហរណ៍៖ ព្រះពុទ្ធអរហន្ត ជាអនង្គណ លើសលន់កន្លង ទាំងជាស្រែបុណ្យ នៃអស់ជនផង ព្រោះក្ដីសៅហ្មង ប្រាសចេញអស់ហើយ ។ នរណាបានទាន់ ពុទ្ធារហន្ត តែងបានសុខស្បើយ ជួនបានសម្រេច មគ្គផលកន្តើយ អាចឆ្លងដល់ត្រើយ គឺនិព្វានហោង។

👉ថ្នាក់ពាក្យជា គុណនាម

តើពាក្យ «អនង្គ» មានន័យដូចម្ដេច ?

អនង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អន៑ “ឥត” + អង្គ “រូបអង្គ” = អ្នកដែលឥតរូបអង្គ ) អទិស្សមានកាយពួកមួយហៅថា កាមទេព ជាអ្នកនាំបណ្ដាលឲ្យកើតសេចក្ដីត្រេកត្រអាល ។ ខ្មែរប្រើជាពាក្យប្រៀប សំដៅសេចក្ដីថា “ស្ត្រីមានរូបល្អ, នាងមានលំអ, នាងឆើតឆោម”
ឧទាហរណ៍៖ អនង្គថ្លៃ, អនង្គមាសស្ងួន, កែវអនង្គ ( ព. កា. ) : អនង្គមាសថ្លៃ ចុះនាងសព្វថ្ងៃ ធ្វើការងារអ្វី នៅជាកញ្ញា ឬមានប្ដីសី ចូរនាងស្រដី ប្រាប់តាមពិតមក ។ ល ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉័ង-គៈ ឬ អៈនង់-គៈ, ដូចជា អនង្គក្រីឌា ល្បែងនាំឲ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឲ្យងប់ចិត្តស៊ប់ទៅរកកាម ។ អនង្គលេខា សំបុត្រផ្ដោះផ្ដងទៅរកកាម, សំបុត្រចែចង់ ។ អនង្គវិទ្យា ឬ —សាស្ត្រ វិទ្យាឬសាស្ត្រខាងផ្លូវនំាឲ្យត្រេកត្រអាល ។ អនង្គសម្ភាស ឬ —សម្ភាសន៍ ការនិយាយផ្ដោះផ្ដងទៅរកកាម; ការនិយាយចែចង់ ។ អនង្គសម្ភាសា សម្ដីផ្ដោះផ្ដងទៅរកកាម; សម្ដីចែចង់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនគ្ឃា» មានន័យដូចម្ដេច ?

អនគ្ឃា

មានន័យថា ម. ព. អនគ្ឃ ឬ អន័គ្ឃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនគ្ឃ» មានន័យដូចម្ដេច ?

អនគ្ឃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អនគ្ឃ < អន៑ “មិន, មិនមែន, ពុំ, ឥត” ) + អគ្ឃ “ថ្លៃ” ; សំ. អនឃ៌ < អន៑ + អឃ៌ ) ដែលកាត់ថ្លៃពុំបាន, ដែលមានតម្លៃឥតបើគណនា : របស់អន័គ្ឃ, ទ្រព្យអន័គ្ឃ ( ឥត្ថី. ឬ ពហុ. អនគ្ឃា ) ។ អនគ្ឃភណ្ឌ ឬ —វត្ថុ ( អៈន៉័ក-ឃៈ— ) ភណ្ឌឬវត្ថុមានតម្លៃច្រើនក្រៃ ។ អន័គ្ឃអនេក ឬ អនេកអន័គ្ឃ ច្រើនកាត់ថ្លៃពុំបាន, ច្រើនឥតបើគណនា ( ព. កា. ឬ ព. ទេ ) : ត្បូងពេជ្រសោភគ្គ ជាទ្រព្យអន័គ្ឃ ពុំអាចកាត់ថ្លៃ ចាស់ថាចម្រើន រាល់យប់រាល់ថ្ងៃ រំងាប់ចង្រៃ ក្នុងផ្ទះលំនៅ ។ កើតលាភកើតយស កើតទ្រព្យរបស់ ប្រសើរឥតសៅ បើអ្នកណាមាន អ្នកនោះនឹងទៅ ជាមនុស្សសន្ធៅ សន្ធោថ្កើងថ្កាន ( ព. បុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន» មានន័យដូចម្ដេច ?

អន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប ។
ឧទាហរណ៍៖ ភ្លេងអន។

                       គេលេងនៅពេលដែលត្រូវសុំឲ្យកូនស្រីចេញពីល្វែងចន្ទន៍ខាងក្នុងមកក្រាបផ្ទឹមជាមួយនឹងកូនប្រុសជាគូគ្នា, ប្រើក្នុងពិធីអាវាហមង្គល; គេច្រៀងថា ។

ឧទាហរណ៍៖ អនអើយស្រីអន សុំបើកវាំងនន អញ្ជើញអនមកផ្ទឹម លុះផ្ទឹមរួចហើយ អញ្ជើញសន្សឹម ដើរចូលតែត្រឹម ល្វែងចន្ទន៍ខាងក្នុង ។ ល ។ រាយទំនុកយ៉ាងណានោះ ស្រេចនឹងការឈ្លាសវៃស្ទាត់ជំនាញរបស់អ្នកច្រៀងដែលច្រៀងរាយទំនុកមិនឲ្យឆ្គង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. អ្ច់ន អ. ថ. អន ) ទន់, ស្រទន់ : សម្បុរអន សម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអន ខៀវខ្ចី ។ ព. កា. សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថា កញ្ញាឈ្មោះអន និងនាងគូកន ពាក់អាវអនខ្ចី ដំណើរញ៉ែងញ៉ង ញ៉ិកញ៉ក់ល្វតល្វៃ មុខមាត់ប្រិមប្រីយ៍ សម្ដីស្រទន់ ។ ឬមួយបែបទៀតថា ទ្រង់ទ្រាយស្រឡន ឆវីវណ្ណអន មុខមាត់ស្រស់បស់ ពេញទាំងសព៌ាង្គ រូបរាងទាំងអស់ សុទ្ធសឹងតែស្រស់ ឥតទាស់ភ្នែកឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្វ័ន» មានន័យដូចម្ដេច ?

អធ្វ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធ្វន៑; បា. អទ្ធា ) ផ្លូវ, ដងផ្លូវ។
ឧទាហរណ៍៖ កណ្ដាលអធ្វ័ន ឬ —អធ្វា កណ្ដាលផ្លូវ ( ព. កា. ) : ចុល្លធនុគ្គហ៍ ដើរស្រួលជាសុខ តាមដងអធ្វ័ន ហេតុតែបុព្វកម្ម តាមផ្ដល់ឲ្យភ័ន្ដ ប្រទះចោរប្លន់ កណ្ដាលអធ្វា ។ ល ។ ( រឿងចុល្លធនុគ្គហបណ្ឌិតត្រូវចោរសម្លាប់កណ្ដាលផ្លូវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្វា» មានន័យដូចម្ដេច ?

អធ្វា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អធ្វ័ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្រាត្រ» មានន័យដូចម្ដេច ?

អធ្រាត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. អធ៌រាត្រិ ឬ —រាត្រ “ពាក់កណ្ដាលយប់”; អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ ។ អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់ ។ ( ព. កា. ) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្យ មកគិតនៃបាន ព្រះស្ដែងយកសេះ កម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់ ។ កាព្យបទផ្ចាញ់មារបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យោគ» មានន័យដូចម្ដេច ?

អធ្យោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សំ. បា. អធិយោគ “ព្យាយាមដ៏លើសលុប, ដ៏មុតមាំ” ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការអត់ឱន; អត់ធ្មត់; ការពុំប្រកាន់ទោស, ពុំយកក្ដី, ការអត់អាស្រ័យឱ្យ”
ឧទាហរណ៍៖ មានអធ្យោគ, ដោយអធ្យោគ។

                       ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ត្រូវអធ្យោគគ្នាទៅ ! ។

                      អធ្យោគអធ្យាស្រ័យ អធ្យាស្រ័យអត់ឱន ។
ឧទាហរណ៍៖ មានអធ្យោគអធ្យាស្រ័យរកគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យុត្តមភាព» មានន័យដូចម្ដេច ?

អធ្យុត្តមភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលដល់ព្រមដោយអធ្យុត្តម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យុត្តម» មានន័យដូចម្ដេច ?

អធ្យុត្តម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរឱ្យស្បើមដោយលំអ និងដោយការចំណាយប្រាក់កាសច្រើន ហ៊ឺហាក្នុងការចាយប្រាក់ដើម្បីបម្រើកាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យាហារូបត្ថម្ភ» មានន័យដូចម្ដេច ?

អធ្យាហារូបត្ថម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធីព្យាបាលរោគ ដោយចេះតែបញ្ច្រកអាហារដល់អ្នកជំងឺទាល់តែលើសពីចំណុះធម្មតា​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យាស្រ័យ» មានន័យដូចម្ដេច ?

អធ្យាស្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធ្យាឝយ ) ដូចគ្នានឹង អជ្ឈាស័យ ដែរ ( ម. ព. នេះ )។
                         សភាវដែលអាស្រ័យនៅក្នុងចិត្ត គឺបំណង ចំណង់ចិត្ត ចំណុចចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យាប័ន» មានន័យដូចម្ដេច ?

អធ្យាប័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង្ហាត់បង្រៀន ការអប់រំឱ្យបានបទ ចំណេះវិជ្ជាដែលដាក់ឱ្យរៀន ឬពន្យល់ឱ្យធ្វើ អី្វៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធ្យាប័ក, – បកា​» មានន័យដូចម្ដេច ?

អធ្យាប័ក, – បកា​

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកបង្ហាត់បង្រៀន សេនានី ឬអនុសេនានី ជាអ្នកបង្ហាត់វិជ្ជាសឹកដល់ទាហាន អ្នកបីបាច់រក្សាកូនក្មេងកំព្រា ឬមនុស្សដែលច្បាប់ហាមឃាត់ ទាំងរូបកាយទាំងសម្បត្តិទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ—» មានន័យដូចម្ដេច ?

អធោ—

មានន័យថា ( មើលក្នុងពាក្យ អធោ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​សេយ្យា» មានន័យដូចម្ដេច ?

អធោ​សេយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ផ្កាប់​មុខ; ការ​ដេក​ផ្ទាល់​លើ​ផែន​ដី ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​លោក» មានន័យដូចម្ដេច ?

អធោ​លោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោក​ខាង​ក្រោម (បាតា-ល); ហៅ អធោ​ភពន៍ ក៏​បាន, អ. ថ. –ភប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​មុខ» មានន័យដូចម្ដេច ?

អធោ​មុខ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​មុខ​សំយុង​ចុះ (បើ​ស្ត្រី​ជា អធោ​មុខា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​ភាគ» មានន័យដូចម្ដេច ?

អធោ​ភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែក​ ឬ​ប៉ែក​ខាង​ក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​បាត» មានន័យដូចម្ដេច ?

អធោ​បាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្លាក់​ចុះ​ក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ​គមវាត» មានន័យដូចម្ដេច ?

អធោ​គមវាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្យល់​ដែល​បក់​ក្នុង​ខ្លួន​ពី​ខាង​លើ​ចុះ​មក​ក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោប្រឹថពី» មានន័យដូចម្ដេច ?

អធោប្រឹថពី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រទាប់ជាប់នឹងដី ដែលឫសឈើចាក់ទៅដល់ ដើម្បីយករសចិញ្ចឹមដើម រូង គូហានៅពីក្រោមហេដ្ឋាភូមិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោន័ទ្ធ» មានន័យដូចម្ដេច ?

អធោន័ទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ដុំសម្រាប់ទាញសរីរាវយវៈឱ្យថយចុះក្រោម​ វត្ថុ ឬប្រដាប់សម្រាប់ទាញវត្ថុអ្វីមួយបញ្ចុះក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធោ» មានន័យដូចម្ដេច ?

អធោ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( បា.; សំ. អធស៑ ) ខាងក្រោម, ក្នុងខាងក្រោម ។ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។ អធោគមវាត ( —គៈមៈ— ) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។ អធោបាត ការធ្លាក់ចុះក្រោម ។ អធោភាគ ចំណែកឬប៉ែកខាងក្រោម ។ អធោមុខ ដែលមានមុខសំយុងចុះ ( បើស្ត្រីជា អធោមុខា ) ។ អធោលោក លោកខាងក្រោម ( បាតាល ); ហៅ អធោភពន៍ ក៏បាន, អ. ថ. —ភប់ ។ អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី។ល។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អធស៑ ) ខាងក្រោម, ក្នុងខាងក្រោម ។ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។ អធោគមវាត ( —គៈមៈ— ) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។ អធោបាត ការធ្លាក់ចុះក្រោម ។ អធោភាគ ចំណែកឬប៉ែកខាងក្រោម ។ អធោមុខ ដែលមានមុខសំយុងចុះ ( បើស្ត្រីជា អធោមុខា ) ។ អធោលោក លោកខាងក្រោម ( បាតាល ); ហៅ អធោភពន៍ ក៏បាន, អ. ថ. —ភប់ ។ អធោសេយ្យា ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធុនិកា» មានន័យដូចម្ដេច ?

អធុនិកា

មានន័យថា ( មើលក្នុងពាក្យ អធុនិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធុនិក» មានន័យដូចម្ដេច ?

អធុនិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលកើតឬមានក្នុងសម័យឥឡូវ; មនុស្សក្នុងជាន់ឥឡូវ; អ្វីៗដែលមានក្នុងសម័យបច្ចុប្បន្ន។
ឧទាហរណ៍៖ មនុស្សអធុនិក, របស់អធុនិក ( បើស្ត្រី ឬឥត្ថី. ជា អធុនិកា ) : កញ្ញាអធុនិកា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលកើតឬមានក្នុងសម័យឥឡូវ; មនុស្សក្នុងជាន់ឥឡូវ; អ្វីៗដែលមានក្នុងសម័យបច្ចុប្បន្ន។
ឧទាហរណ៍៖ មនុស្សអធុនិក, របស់អធុនិក ( បើស្ត្រី ឬឥត្ថី. ជា អធុនិកា ) : កញ្ញាអធុនិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធុនាគតា» មានន័យដូចម្ដេច ?

អធុនាគតា

មានន័យថា (មើលក្នុងពាក្យ អធុនាគត : នាងទាំងនេះជាអធុនាគតា។)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធុនាគត» មានន័យដូចម្ដេច ?

អធុនាគត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អធុនា “ឥឡូវនេះ; អម្បាញ់មិញ, ភ្លាមៗនេះ” + អាគត “ដែលមក, ដែលដល់មក” ) ដែលទើបមកដល់, អ្នកដែលទើបមកដល់ភ្លាមៗ, អ្វីៗដែលទើបដល់មក។
ឧទាហរណ៍៖ មនុស្សអធុនាគត, របស់អធុនាគត ( បើស្ត្រី ឬ ឥត្ថី. ជា អធុនាគតា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អធុនា “ឥឡូវនេះ; អម្បាញ់មិញ, ភ្លាមៗនេះ” + អាគត “ដែលមក, ដែលដល់មក” ) ដែលទើបមកដល់, អ្នកដែលទើបមកដល់ភ្លាមៗ, អ្វីៗដែលទើបដល់មក។
ឧទាហរណ៍៖ មនុស្សអធុនាគត, របស់អធុនាគត ( បើស្ត្រី ឬ ឥត្ថី. ជា អធុនាគតា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធីនភាព» មានន័យដូចម្ដេច ?

អធីនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបរៀបរយតាំងឡើងរវាងមនុស្សផងគ្នា ដោយទុកដាក់ម្នាក់ ឱ្យនៅក្រោមម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធីន» មានន័យដូចម្ដេច ?

អធីន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលពឹងផ្អែក, ដែលផ្អែកលើ, ដែលអាស្រ័យ, ដែលអាងឬអែបអាង; ដែលស្ថិតនៅក្នុងអំណាច; ដែលងាយស្ដីប្រដៅ ( ប្រើជា ន. ក៏បាន ) ។ សម្រាប់ប្រើភ្ជាប់ពីខាងចុងសព្ទដទៃ ដូចជា ទារាធីន ឬ ភរិយាធីន អ្នកដែលអាងភរិយា ។ បរាធីន ឬ អញ្ញាធីន, អនត្តាធីន អ្នកដែលអាងអ្នកដទៃ, ដែលអាងតែគេ ។ បុត្តាធីន ឬ បុត្រាធីន អ្នកដែលអែបអាងកូន ។ អត្តាធីន អ្នកដែលមានអំណាចលើខ្លួនឯង, សេរី ឬ ស្វៃរិន ( ម. ព. ទំាងនេះទៀតផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិស្ឋាន» មានន័យដូចម្ដេច ?

អធិស្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អធិដ្ឋាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិសីល» មានន័យដូចម្ដេច ?

អធិសីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ឝីល ) សីលយ៉ាងខ្ពស់, សីលឧក្រឹដ្ឋ ។ អធិសីលសិក្ខា ( —ល៉ៈ— ) ការសិក្សាអធិសីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិវាសនៈ» មានន័យដូចម្ដេច ?

អធិវាសនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អធិវាសន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិវាសនា» មានន័យដូចម្ដេច ?

អធិវាសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វាសន ) ការទទួលនិមន្ដ, ការទទួលពាក្យអញ្ជើញ ( ម. ព. អជ្ឈេសនា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិវាសន» មានន័យដូចម្ដេច ?

អធិវាសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វាសន ) ដូចគ្នានឹង អធិវាស ដែរ ។ អធិវាសនក្ខន្តី ឬ —ក្សាន្តី ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លំាង, ខន្តីយ៉ាងឧក្រឹដ្ឋ ។ អធិវាសនបត្រ សំបុត្រព្រមទទួលនិមន្ដ, សំបុត្រព្រមទទួលអញ្ជើញ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិវាស» មានន័យដូចម្ដេច ?

អធិវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. ជា អធី— ក៏មាន ) ទីតាំង; ទីនៅ, លំនៅ; ស្រុក, ភូមិ; សេចក្ដីអត់ទ្រាំ; ព្យាយាម; ការអប់យកក្លិន, ការលាបគ្រឿងក្រអូប; ការទទួលនិមន្ដ, ការទទួលពាក្យអញ្ជើញ ( ម. ព. អធិវាសន និង អធិវាសនា ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិវចនៈ» មានន័យដូចម្ដេច ?

អធិវចនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —វចន ) ឈ្មោះ, នាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិលោក» មានន័យដូចម្ដេច ?

អធិលោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) មនុស្សលោក, ឥធលោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិរោហិណី» មានន័យដូចម្ដេច ?

អធិរោហិណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជណ្ដើរ, បង្អោង ( ព. កា. )។
ឧទាហរណ៍៖ អធិរោហិណី ជាទីឡើងចុះ . . .។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិរាជនី» មានន័យដូចម្ដេច ?

អធិរាជនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះអគ្គមហេសី ឬព្រះអគ្គជាយារបស់អធិរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិរាជ» មានន័យដូចម្ដេច ?

អធិរាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះរាជាជាធំចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង; មហារាជ ។ ឥត្ថី. អធិរាជិនី។
មហារាជ ព្រះឋានន្តរនៃព្រះមហាក្សត្រនៅប្រទេសធំៗ មានប្រទេសជប៉ុនជាដើម ស្តេចត្រាញ់ជំនាន់ដើម ដែលមានអានុភាពផ្សាយទៅលើស្តេចត្រាញ់ឯទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិយោគ» មានន័យដូចម្ដេច ?

អធិយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្យាយាមដ៏លើសលុប, ដ៏មុតមាំ។
ឧទាហរណ៍៖ មានអធិយោគ, រៀនដោយអធិយោគ ។ ខ្មែរប្រើក្លាយជា អធ្យោគ ក៏មាន ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមោក្ខ» មានន័យដូចម្ដេច ?

អធិមោក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —មោក្ស ) ការដឹងជាក់, ការយល់ច្បាស់, ការចូលចិត្តស៊ប់, សន្និដ្ឋាន; ការជឿស៊ប់ចិត្ត។
ការជឿផ្កាប់មុខ ដោយប្រាសចាកបញ្ញា ការរ៉ាប់រងថា នឹងកាន់ពាក្យសត្យរបស់ខ្លួន ជំនឿដែលគួរទុកដាក់លើបុគ្គលណាមួយ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមូលជីវភាព» មានន័យដូចម្ដេច ?

អធិមូលជីវភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្លៃទំនិញសព្វមុខ ដែលចេះតែឡើង នាំឱ្យការរស់នៅពិបាកត្រដាបត្រដួស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមុត្ត» មានន័យដូចម្ដេច ?

អធិមុត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលប្រកាន់ស្អិតនូវអធិមុត្តិបុគ្គល ដែលបាក់ចិត្តហ៊ានស៊ូប្តូរជីវិតបែបនេះ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកាន់ស្អិតនូវអធិមុត្តិបុគ្គល ដែលបាក់ចិត្តហ៊ានស៊ូប្តូរជីវិតបែបនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមុតិ្ត» មានន័យដូចម្ដេច ?

អធិមុត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្តូរផ្តាច់ចំពោះលទ្ធិសាសនាណាមួយ ដែលជឿរហូតដល់ទៅហ៊ានកាប់សម្លាប់មនុស្សអ្នកប្រឆាំង អំពើសាហាវ ឃោរឃៅគ្មានអត់ឱន ដែលយកទៅប្រើក្នុងបទណាមួយ ការប្រកាន់ស្អិតលើបុគ្គល លើវត្ថុ លើគំនិតណាមួយ អធិមុត្តិនេះមិនមែនតែអ្នកប្រកាន់ហ៊ានធ្វើបាបធ្វើទុក្ខតែនៅលើអ្នកដទៃទេ សូម្បីតែខ្លួនឯងក៏ហ៊ានប្តូរជីវិតដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមានិកា» មានន័យដូចម្ដេច ?

អធិមានិកា

មានន័យថា ( ម. ព. អធិមានិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមានិក» មានន័យដូចម្ដេច ?

អធិមានិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលមានមានះខ្លំាង; ចចេស, មុខរឹង; អ្នកដែលនឹកស្មានថាខ្លួនជាបុគ្គលមានគុណវិសេសក្រៃលែង។
ឧទាហរណ៍៖ មនុស្សអធិមានិក ( បើស្ត្រីជា អធិមានិកា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នកដែលមានមានះខ្លំាង; ចចេស, មុខរឹង; អ្នកដែលនឹកស្មានថាខ្លួនជាបុគ្គលមានគុណវិសេសក្រៃលែង។
ឧទាហរណ៍៖ មនុស្សអធិមានិក ( បើស្ត្រីជា អធិមានិកា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមាត្រ» មានន័យដូចម្ដេច ?

អធិមាត្រ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អធិមត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិមត្ត» មានន័យដូចម្ដេច ?

អធិមត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលពុំអាចរាប់បាន, ដែលរាប់ពុំអស់, លើសលន់, ហួសប្រមាណ។
ឧទាហរណ៍៖ ច្រើនអធិមត្ត ច្រើនរាប់ពុំអស់ ( ច្រើនប្រើក្នុងពាក្យកាព្យ ) : កងទ័ពអធិមត្ត មានការប្រតិបត្តិ តាមច្បាប់យោធា បើនាយជាធំ បង្គាប់បញ្ជា ឲ្យធ្វើយ៉ាងណា ត្រូវធ្វើយ៉ាងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិភូ» មានន័យដូចម្ដេច ?

អធិភូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អធិបតី ( ព. កា. )។
ឧទាហរណ៍៖ លោកអធិភូ ធំជាងអស់គ្រូ ក្នុងការសិក្សា ឯគ្រូទាំងអស់ ត្រូវស្ដាប់បញ្ជា បង្គាប់យ៉ាងណា ត្រូវធ្វើយ៉ាងនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិព្រឹក្ស» មានន័យដូចម្ដេច ?

អធិព្រឹក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធិ “ក្រៃលែង” + វ្ឫក្ស “ឈើ” , វ > ព, ឫ > រឹ = ព្រឹក្ស; បា. អធិ + រុក្ខ ) ដើមឈើដែលធំខ្ពស់ចម្បងជាងពួកឈើក្នុងព្រៃនីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិប្បាយសុភាសិត» មានន័យដូចម្ដេច ?

អធិប្បាយសុភាសិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីអធិប្បាយ ពន្យល់ពាក្យមួយវគ្គប្រកបដោយ ខ្លឹមសារ និងសេចក្តីពិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិប្បាយ» មានន័យដូចម្ដេច ?

អធិប្បាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិប្រាយ “បំណង; សេចក្ដីប្រាថ្នា; សេចក្ដីត្រូវការ; . . . ” ) ការពន្យល់សេចក្ដីដោយមានគ្រឿងអាង; សេចក្ដីពន្យល់មានអាងឬមានព័ស្ដុតាង, មានគោល ។
ឧទាហរណ៍៖ យល់តាមអធិប្បាយ។

                      ខ្មែរប្រើជា កិ. ឬ គុ. ក៏បាន ។
ឧទាហរណ៍៖ អធិប្បាយឲ្យងាយយល់; ពាក្យអធិប្បាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិប្បញ្ញា» មានន័យដូចម្ដេច ?

អធិប្បញ្ញា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. —ប្រជ្ញា ) បញ្ញាថ្នាក់ខ្ពស់ ( វិបស្សនាបញ្ញា ) ។ អធិប្បញ្ញាសិក្ខា ការសិក្សាខាងផ្លូវអធិប្បញ្ញាឬឲ្យកើតអធិប្បញ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបត្រឧស្សាហកម្ម» មានន័យដូចម្ដេច ?

អធិបត្រឧស្សាហកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបើកសិទ្ធិឱ្យឧស្សាហករយកគ្រឿងសម្ភារខាងឧស្សាហកម្មទៅបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបត្រសណ្ឋាគារ» មានន័យដូចម្ដេច ?

អធិបត្រសណ្ឋាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបើកសិទ្ធិឱ្យម្ចាស់សណ្ឋាគារយកគ្រឿងសម្ភារ ខាងសណ្ឋគារទៅបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបត្រកសិកម្ម» មានន័យដូចម្ដេច ?

អធិបត្រកសិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបញ្ជាបើកសិទ្ធិឱ្យកសិករយកផលដំណាំ ដែល ខ្លួនរក្សាទុកខ្លួនឯងទីបញ្ចាំនឹងឥណទាយក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបត្រ» មានន័យដូចម្ដេច ?

អធិបត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណបញ្ជាមានចុះតម្លៃ ដែលគេចេញឱ្យអ្នកផ្ញើទំនិញក្នុងឃ្លាំងទុក ដើម្បីឱ្យយកទៅចរចាក្នុងផ្លូវពាណិជ្ជកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតេយ្យភាព» មានន័យដូចម្ដេច ?

អធិបតេយ្យភាព

មានន័យថា អំណាចខ្ពស់បំផុតនៅក្នុងរដ្ឋដែលមានសិទ្ធិគ្រប់គ្រង កំណត់ និងត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ។ អធិបតេយ្យភាពនៃរដ្ឋមួយមានទិដ្ឋភាពពីរ គឺទិដ្ឋភាពខាងក្នុង និងទិដ្ឋភាពខាងក្រៅ។ ទិដ្ឋភាពខាងក្នុង គឺរដ្ឋមានអំណាចពេញលេញក្នុងការគ្រប់គ្រងប្រជាជនទាំងអស់នៅក្នុងរដ្ឋ។ ទិដ្ឋភាពខាងក្រៅ គឺរដ្ឋមានឯករាជ្យភាព ឬមុនចំណុះការគ្រប់គ្រងរបស់បរទេស និងទាមទារឱ្យមានការទទួលស្គាល់ពីរដ្ឋដទៃ។
ឧទាហរណ៍៖ ឧ. ក្រោយពីបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាមានអធិបតេយ្យភាពពេញលេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតេយ្យខាងក្រៅ» មានន័យដូចម្ដេច ?

អធិបតេយ្យខាងក្រៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អធិបតេយ្យខាងក្រៅ ផ្ទុយពីអធិបតេយ្យខាងក្នុង ដោយហេតុថាអធិបតេយ្យខាងក្រៅ ឥតមានបញ្ជា ឬការបង្ខិតបង្ខំទេ គឺរដ្ឋត្រូវប្រតិបត្តិក្នុងព្រំដែននៃការចាំបាច់ ដោយត្រូវគោរពចំពោះវិធានទាំងឡាយ ដែលតម្រូវទៅលើសមាគមអន្តរជាតិ ដើម្បីសម្រេចផលប្រយោជន៍រួមគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតេយ្យខាងក្នុង» មានន័យដូចម្ដេច ?

អធិបតេយ្យខាងក្នុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិខាងបញ្ជាដែលជាសម្បត្តិរបស់រដ្ឋ ហើយត្រូវតែរដ្ឋប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍សាធារណៈទូទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតេយ្យ» មានន័យដូចម្ដេច ?

អធិបតេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < បធិបតិ + ភាវ, ដោយអំណាច ឯយ្យ-បច្ច័យត្រូវលុប ឥ របស់ តិ ចេញ ផ្សំជា អាធិបតេយ្យ, ប៉ុន្តែខ្មែរយើងធ្លាប់ប្រើជា អធិបតេយ្យ តាមស្រួលមាត់យូរហើយ ) អធិបតីភាព, ភាវៈនៃបុគ្គលជាអធិបតី, ឥស្សរភាព, អំណាចដាច់ខាតលើខ្លួនតាមគន្លងច្បាប់បើកសិទ្ធិឲ្យ ។
ឧទាហរណ៍៖ ប្រទេសឯករាជ្យ មានអធិបតេយ្យពេញលក្ខណៈ។

                     កុំប្រើជា អធិបតេយ្យភាព ឡើយ ដ្បិត អធិបតេយ្យ ប្រែថា “ភាវៈឬភាពនៃ . . . ជាអធិបតី” ដូចគ្នានឹង អធិបតីភាព** ដែរស្រេចទៅហើយ, បើប្រើជា អធិបតេយ្យភាព ត្រូវប្រែថា “ភាពនៃភាពនៃ . . . ជាអធិបតី”, ប៉ុន្តែបើប្រើជា អធិបតីភាព បាន ។ បើផ្សំជាមួយនឹងសព្ទឯទៀត ត្រូវប្រើជា អាធិបតេយ្យ តាមលំនាំវេយ្យាករណ៍បាលីបាន ដូច ធម្មាធិបតេយ្យ, លោកាធិបតេយ្យ, ប្រជាធិបតេយ្យ ជាដើម ( មើលក្នុងពាក្យ អធិប, អធិបតី ទៀតផង ) ។ **ពាក្យ “អធិបតីភាព” ត្រូវបានកែតម្រូវពីពាក្យដើម “អធិបតិភាព” ដោយហេតុថាមានតែពាក្យ “អធិបតីភាព” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
អំណាចដាច់ខាត តាមច្បាប់ជាបតិដ្ឋាប័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតីភាព» មានន័យដូចម្ដេច ?

អធិបតីភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខងារ ឋានន្តរនៃប្រធាន នៃអធិបតី (ម.ព ប្រធាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបតី» មានន័យដូចម្ដេច ?

អធិបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —បតិ ) អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។
ឧទាហរណ៍៖ អធិបតីនៃសេនាបតី, អធិបតីសាលារៀន, អធិបតីសមាគម។

                     អធិបតីភាព ភាពនៃជនជាអធិបតី; មុខងារ; ឋានន្តរ, អំណាចរបស់អធិបតី
ឧទាហរណ៍៖ ប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពនៃនាយករដ្ឋមន្ត្រី; ធ្វើពិធីសម្ពោធសាលារៀនក្រោមអធិបតីភាពនៃលោករដ្ឋមន្ត្រីក្រសួងអប់រំជាតិ ។

                     អធិបតីរង អធិបតីបន្ទាប់, ចាងហ្វាងរង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិបញ្ជា» មានន័យដូចម្ដេច ?

អធិបញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបង្គាប់យ៉ាងតឹងរឹង ដាច់ខាត ម៉ឺងម៉ាត់ គ្មានផ្លូវប្រកែកបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិប» មានន័យដូចម្ដេច ?

អធិប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះរាជា; អធិបតី។
ឧទាហរណ៍៖ លោកអធិបពុំដែលរឹបជាន់សោះឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិធម្មជាតិ» មានន័យដូចម្ដេច ?

អធិធម្មជាតិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហួសផុតកម្លាំងធម្មជាតិ ដែលប្លែកមិនដែលសូវឃើញ អ្វីៗដែលហួសកម្លាំងធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិត្វច្ច» មានន័យដូចម្ដេច ?

អធិត្វច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែកសើដែលគ្របដណ្តប់កាយនៃសត្វ សំបកសើដែលពាសពីលើសំបកក្រាស់នៃរុក្ខជាតិ​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិដ្ឋាន» មានន័យដូចម្ដេច ?

អធិដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. —ឞ្ឋាន ) ការតាំងចិត្ត, ការតាំងចិត្តនឹកតម្រង់ចំពោះ; ការតាំងចិត្តសំបូងសង្រូងឬការសំបូងសង្រូងដោយចិត្តនឹក; ការនឹកផ្សង, ការតាំងចិត្តប្រាថ្នា : ធ្វើអធិដ្ឋាន ។ ខ្មែរច្រើនប្រើជា កិ. “តាំងចិត្ត, តាំងចិត្តនឹកថាឲ្យទៅជាដូច្នេះដូច្នោះ ឬថាឲ្យបានសម្រេចដូចបំណង; ផ្សង; ប្រាថ្នា” : អធិដ្ឋានថាសូមឲ្យបានសម្រេចដូចបំណង ។ ភិក្ខុអធិដ្ឋានចីពរ ភិក្ខុតាំងចិត្តថា “ផ្ទាំងសំពត់នេះចូរជាចីពរទៅ !” ។ ប្រតិស្ឋអធិស្ឋាន ( មើលក្នុងពាក្យ ប្រតិស្ឋ ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —ន៉ៈ, ដូចជា អធិដ្ឋានធម៌ ធម៌សម្រាប់អធិដ្ឋាន; ធម៌អស្ចារ្យដែលកើតអំពីអធិដ្ឋាន ( អធិដ្ឋានបារមី ) ។ អធិដ្ឋានបារមី បារមីដែលកើតអំពីអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត ( ម. ព. ទសបារមី ផង ) ។ អធិដ្ឋានសីល សីលដែលកើតដោយអធិដ្ឋាន ( មិនមែនកើតដោយសមាទាន ឬ កិ. អធិដ្ឋានឲ្យកើតបានជាសីល )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិជ្យោតិស» មានន័យដូចម្ដេច ?

អធិជ្យោតិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —តិឞ ) ពន្លឺខ្លាំងក្រៃ; ពន្លឺដែលភ្លឺខ្លាំងចាំងភ្នែក; ពន្លឺព្រះអាទិត្យ។ ( ព. កា. )
ឧទាហរណ៍៖ ភ្លើងហ្វាររថយន្ដ ភ្លឺចាំងពេកពន់ មើលយូរពុំបាន អធិជ្យោតិស ហាក់ដូចជាច្រាន សម្លឹងពុំបាន ព្រោះចាំងភ្នែកខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិជ័យ» មានន័យដូចម្ដេច ?

អធិជ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —ជយ) ជម្នះយ៉ាងធំឬយ៉ាងសម្បើម ( ប្រើជា អភិជ័យ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិជេដ្ឋា» មានន័យដូចម្ដេច ?

អធិជេដ្ឋា

មានន័យថា ( មើលក្នុងពាក្យ អធិជេដ្ឋ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិជេដ្ឋ» មានន័យដូចម្ដេច ?

អធិជេដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អធិជេ្យឞ្ឋ ) អ្នកដែលជាចម្បងបំផុត ឬអ្វីៗដែលប្រសើរផុត ( ឥត្ថី. អធិជេដ្ឋា; ប្រើជា អភិ_ ក៏បាន )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អធិជេ្យឞ្ឋ ) ដែលជាចម្បងបំផុត, ដែលជាធំបំផុត; ប្រសើរផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិចិត្ត» មានន័យដូចម្ដេច ?

អធិចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចិត្តដ៏ក្រៃលែង, ចិត្តថ្នាក់ខ្ពស់ គឺចិត្តដែលបានសម្រេចសមាធិ ( សមាធិចិត្ត ) ។ អធិចិត្តសិក្ខា ( —ចិត-តៈសិក-ខា ) ការសិក្សាខាងផ្លូវសមាធិចិត្ត ( មានអធិសីលសិក្ខា, អធិប្បញ្ញាសិក្ខា ជាពួកមួយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគុណា» មានន័យដូចម្ដេច ?

អធិគុណា

មានន័យថា ( មើលក្នុងពាក្យ អធិគុណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគុណ» មានន័យដូចម្ដេច ?

អធិគុណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដែលមានគុណលើសលុបឬច្រើនក្រៃលែង។
ឧទាហរណ៍៖ មាតាបិតាជាអធិគុណរបស់បុត្រធីតា ( បើស្ត្រីជា អធិគុណា )។

                    គុណច្រើនលើសលុប ។

ឧទាហរណ៍៖ មាតាបិតាមានអធិគុណចំពោះបុត្រធីតា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមានគុណលើសលុបឬច្រើនក្រៃលែង។
ឧទាហរណ៍៖ មាតាបិតាជាអធិគុណរបស់បុត្រធីតា ( បើស្ត្រីជា អធិគុណា )។

                      គុណច្រើនលើសលុប ។
ឧទាហរណ៍៖ មាតាបិតាមានអធិគុណចំពោះបុត្រធីតា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគម» មានន័យដូចម្ដេច ?

អធិគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបានដល់; ការបាន; ការបានសម្រេច; ការបានលុះ; ការរៀនសូត្រ; ការចេះដឹង; ផល, អរិយផល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគត—» មានន័យដូចម្ដេច ?

អធិគត—

មានន័យថា ( មើលក្នុងពាក្យ អធិគត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគត​សិល្ប» មានន័យដូចម្ដេច ?

អធិគត​សិល្ប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្ប​ដែល​គេ​បាន​សិក្សា​ស្រេច​ហើយ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគត​វិជ្ជា ឬ–វិទ្យា» មានន័យដូចម្ដេច ?

អធិគត​វិជ្ជា ឬ–វិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ដែល​គេ​រៀន​ចេះ​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគត​ធម៌» មានន័យដូចម្ដេច ?

អធិគត​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​ដែល​គេ​បាន​លុះ​ហើយ ​ឬ​ធម៌​ដែល​គេ​ចេះ​ស្រេច​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិគត» មានន័យដូចម្ដេច ?

អធិគត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលបានដល់ហើយ; ដែលបានស្រេចហើយ; ដែលសម្រេចហើយ; ដែលបានលុះឬបានត្រាស់ដឹងហើយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈធិគៈតៈ, ដូចជា អធិគតកម្ម អំពើឬកិច្ចការដែលសម្រេចហើយ, ដែលធ្វើរួចស្រេចហើយ ។ អធិគតធម៌ ធម៌ដែលគេបានលុះហើយឬធម៌ដែលគេចេះស្រេចហើយ ។ អធិគតវិជ្ជា ឬ —វិទ្យា វិជ្ជាដែលគេរៀនចេះហើយ ។ អធិគតសិល្ប សិល្បដែលគេបានសិក្សាស្រេចហើយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក—» មានន័យដូចម្ដេច ?

អធិក—

មានន័យថា ( មើលក្នុងពាក្យ អធិក )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកបដោយពន្លឺព្រោងព្រាយ ដោយសោភណភាព ដែលបរិបូណ៌ដោយជ័យជំនះ ដោយកិតិ្តគុណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក​សុរ​ទិន ឬ –សូរ្យ​ទិន» មានន័យដូចម្ដេច ?

អធិក​សុរ​ទិន ឬ –សូរ្យ​ទិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ងៃ​មួយ​ដែល​លើក​បន្ថែម​ត្រង់​ខែ​កុម្ភៈ​តាម​សុរិយ​គតិ (តាម​ធម្មតា, ខែ​កុម្ភៈ​មាន ២៨ ថ្ងៃ, កាល​ណា​មាន​អធិក​សុរ​ទិន​ទៅ​ជា​មាន ២៩ ថ្ងៃ) ។ល។ មើល​ក្នុង​ពាក្យ អធម ទៀត​ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក​វារៈ» មានន័យដូចម្ដេច ?

អធិក​វារៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ–ពារ ថ្ងៃ​លើក គឺ​ថ្ងៃ​មួយ​ដែល​ថែម​ត្រង់​ខែ​ជេស្ឋ​តាម​ចន្ទ​គតិ (ខែ​ជេស្ឋ​នោះ​មាន ៣០ ថ្ងៃ) : ឆ្នាំ​មាន​អធិក​វារៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក​មាស» មានន័យដូចម្ដេច ?

អធិក​មាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខែ​លើក គឺ​ខែ​អាសាឍ ទី ២ ដែល​លើក​បង្រ្គប់​តាម​ចន្ទ​គតិ (ខែ​អាសាឍ​ទី ១ ហៅ បឋមាសាឍ, អធិក​មាស​ហៅ ទុតិយា-សាឍ មាន ៣០ ថ្ងៃ​ដូច​គ្នា; ក្នុង​ឆ្នាំ​នោះ​មាន ១៣ ខែ​ហៅ​ថា ឆ្នាំ​មាន​អធិក​មាស) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក​តរ​ភាព» មានន័យដូចម្ដេច ?

អធិក​តរ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ច្រើន​ក្រៃ​លែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក្រឹតិ» មានន័យដូចម្ដេច ?

អធិក្រឹតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធិក្ឫតិ ) សិទ្ធិ, សិទ្ធិភាព; ការយល់ព្រម; អនុញ្ញាត។
ឧទាហរណ៍៖ ធ្វើតាមអធិក្រឹតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក្រមណ៍» មានន័យដូចម្ដេច ?

អធិក្រមណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អធិក្រម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិក្រម» មានន័យដូចម្ដេច ?

អធិក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អធិក្រម ឬ អធិក្រមណ; បា. អធិ + កម ឬ កមន > អធិក្ក—, ច្រើនប្រើ អភិ + កម ឬ កមន > អភិក្ក— ជាង ) ការរុករានចូល; ការលុកលុយចូល។
ឧទាហរណ៍៖ ធ្វើអធិក្រម; អធិក្រមនៃកងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការី» មានន័យដូចម្ដេច ?

អធិការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អធិ + ការិន៑ ) អ្នកដែលជាប្រមុខក្នុងការគ្រប់គ្រងឬក្នុងការត្រួតត្រាកិច្ចការនីមួយៗ; គ្រូធំ ( បើស្ត្រីជា អធិការិណី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការិណី» មានន័យដូចម្ដេច ?

អធិការិណី

មានន័យថា ( មើលក្នុងពាក្យ អធិការី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការភូមិបាល» មានន័យដូចម្ដេច ?

អធិការភូមិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីរដ្ឋបាលដែលចាត់តាំងឱ្យទៅបំពេញនាទីជាអធិការ ក្នុងក្រុមសុរិយោដី មានភារៈខាងពិនិត្យ ត្រួតការិយាល័យភូមិបាល (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការបតី» មានន័យដូចម្ដេច ?

អធិការបតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាន់ដើមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម័យបច្ចុប្បន្ននេះ ឋានន្តររបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ និងអូទ្រិីស។

                      ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន។

ឧទាហរណ៍៖ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់មានងារជាអធិការបតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការនៃកិច្ចការនយោបាយ និងរដ្ឋបាល» មានន័យដូចម្ដេច ?

អធិការនៃកិច្ចការនយោបាយ និងរដ្ឋបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌរដ្ឋបាល មានភារៈពិនិត្យ ត្រួតការងាររបស់ចៅហ្វាយខេត្តនានា ក្នុងព្រះរាជាណាចក្រ និងធ្វើអង្កេតពីកំហុសនៃអ្នករាជការ ដែលមានមន្ទិលថាបានរំលោភលើច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អធិការនៃការងារ និងសង្គមកិច្ច» មានន័យដូចម្ដេច ?

អធិការនៃការងារ និងសង្គមកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីជាន់ខ្ពស់ ក្នុងក្របខណ្ឌរដ្ឋបាល មានភារៈខាងត្រួតពិនិត្យរោងចក្រ សហគ្រាស ឬគ្រឹះស្ថានពាណិជ្ជកម្ម ឱ្យដឹងថាមានយកកម្មករខ្មែរធ្វើការឈ្នួលតាមចំនួនភាគរយហើយ ឬនៅ។