Posted on Leave a comment

តើពាក្យ «អំណោយ» មានន័យដូចម្ដេច ?

អំណោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឲ្យ; អ្វីៗដែលឲ្យ ( កុំប្រើថា សេចក្ដីអំណោយ, ការអំណោយ, របស់អំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើជា របស់ជាអំណោយ ដូច្នេះបាន ) ។ អំណោយផល ផលទាន : មានអំណោយផល ។ ទទួលអំណោយ ទទួលរបស់ដែលគេឲ្យដោយសទ្ធា ។ ធ្វើអំណោយ ឲ្យអ្វីៗ ដោយសទ្ធា ។ ( កុំប្រើជា សេចក្ដីអំណោយ, ការអំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើស្ទើរជា គុ. ថា របស់អំណោយ ដូច្នេះបានជាជំនួស របស់ជាអំណោយ ។ មួយវិញទៀត គួរកុំប្រើជា កិ. តាមសៀម ព្រោះសៀមយកពាក្យខ្មែរថា អំណោយ ន. នេះទៅប្រើជា កិ. ថា អាំន្វយ អ. ថ. អាំនួយ គេប្រែថា អ្វយ អ. ថ. អួយ “ឲ្យ” ទីទៃពីខ្មែរស្រឡះធេង ) ។
ការលើកនូវវត្ថុជារបស់ខ្លួន ឱ្យទៅជនដទៃ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្នង ឬកាតព្វកិច្ចត្រឡប់។ ២. ទ្រព្យ ឬសេវាដែលត្រូវបានផ្ដល់ឱ្យទៅបុគ្គលណាម្នាក់ ឬដើម្បីជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ហើយដែលមិនត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង និងមិនមែនជាជំនូនតាមទំនៀមទម្លាប់ ឬប្រពៃណី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណើះ» មានន័យដូចម្ដេច ?

អំណើះ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អំណឹះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណឹះ» មានន័យដូចម្ដេច ?

អំណឹះ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តមក ឬតទៅ, ចំណេរកាលតមក ឬចំណេរកាលតទៅ។
ឧទាហរណ៍៖ អំណឹះពីនោះមក តពីនោះមក ។ អំណឹះតទៅ ចំណេរកាលតទៅ ។ អំណឹះឥតពី លុះដល់ឥតពី, កាលបើឥតពី : ម្នាលអាន្ទ, អំណឹះឥតពីអញតថាគតទៅ ធម៌វិន័យនឹងជាសាស្ដានៃអ្នកទាំងឡាយជាតំណាងអញតថាគត( ពុទ្ធបណ្ដាំ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចសំរូប» មានន័យដូចម្ដេច ?

អំណាចសំរូប

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល absorptivity ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចសាល» មានន័យដូចម្ដេច ?

អំណាចសាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចវិនិច្ឆ័យ តាមសេចក្តីសុច្ចរិត និងយុត្តិធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចសាធារណៈ» មានន័យដូចម្ដេច ?

អំណាចសាធារណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចរាជការជាសាធារណៈ ដែលអាចបាត់ការបង្ការ ឬបង្ក្រាបបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចនីតិប្រតិបត្តិ» មានន័យដូចម្ដេច ?

អំណាចនីតិប្រតិបត្តិ

មានន័យថា អំណាចមួយក្នុងចំណោមអំណាចទាំងបីរបស់រដ្ឋដែលទទួលបន្ទុកប្រតិបត្តិតាមច្បាប់ និងអនុវត្តច្បាប់។
ឧទាហរណ៍៖ នៅប្រទែសកម្ពុជា អំណាចនីតិប្រតិបត្តិសំដៅដល់គណៈរដ្ឋមន្រ្តីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខធិការជាសមាជិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចនីតិបញ្ញត្តិ» មានន័យដូចម្ដេច ?

អំណាចនីតិបញ្ញត្តិ

មានន័យថា – អំណាចក្នុងការតាក់តែង និងអនុម័តច្បាប់។
ឧទាហរណ៍៖ នៅក្នុងប្រទេសសេរី ពហុបក្ស ដូចនៅក្នុងប្រទេសកម្ពុជា អំណាចនីតិបញ្ញត្តិត្រូវបានប្រគល់ជូនរដ្ឋសភា និងព្រឹទ្ធសភា។

                        – អំណាចរបស់ស្ថាប័នសភាដែលមានកាតព្វកិច្ចបង្កើត និងអនុម័តច្បាប់។ នៅក្នុងប្រទេសកម្ពុជាអង្គការនីតិបញ្ញត្តិ(សភា) គឺមានរដ្ឋសភា និងពឹ្រទ្ធសភា។
ឧទាហរណ៍៖ មាត្រា៩០ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាចាណាចក្រកម្ពុជាចែងថា រដ្ឋសភាជាអង្គការដែលមានអំណាចនីតីបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងតាមមាត្រា៩៩ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា ព្រឹទ្ធសភាជាអង្គការដែលមាន អំណាចនីតបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ និងច្បាប់ជាធរមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចតុលាការ» មានន័យដូចម្ដេច ?

អំណាចតុលាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចប្រើច្បាប់ ដែលតាំងទុកមកយូរហើយ អំណាចយកច្បាប់ទៅដាក់ឱ្យប្រតិបត្តិតាម។

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អំណាចឯករាជ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាចតុលាការ» មានន័យដូចម្ដេច ?

អំណាចតុលាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចប្រើច្បាប់ ដែលតាំងទុកមកយូរហើយ អំណាចយកច្បាប់ទៅដាក់ឱ្យប្រតិបត្តិតាម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំណាចឯករាជ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណាច» មានន័យដូចម្ដេច ?

អំណាច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អានុភាព គឺសេចក្ដីអាច, ដំណើរអង់អាច, សេចក្ដីអាចហាន, ដំណើរអាចធ្វើអ្វីៗបានតាមចិត្ត ឬតាមលំអានច្បាប់។
ឧទាហរណ៍៖ មានអំណាច, អំណាចរាជការ , អំណាចច្បាប់ ។ ដោយអំណាច ដោយសារ, ដោយកម្លាំង : ដោយអំណាចគុណបុណ្យ . . . ។ តាមអំណាចចិត្ត តាមអំពើចិត្ត : ធ្វើតាមអំណាចចិត្តឥតក្រែងច្បាប់ ។ ឡើងអំណាច ឡើងចាង, ឡើងដៃ ។ អស់អំណាច អស់សេចក្ដីអាច, អស់អានុភាព ។ ល ។

                     ការអាច តេជោនុភាព ការធ្វើអី្វបានតាមដោយគន្លងច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណស់» មានន័យដូចម្ដេច ?

អំណស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ.; បុ. សរ. អំណស្ស ) ការអស់; វេលាឬកាលដែលអស់ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា អំណឹះ; ឥតពី
ឧទាហរណ៍៖ លុះអំណស់ពី លុះអំណឹះពី ឬលុះឥតពី ( ប្រើតែពីក្នុងសម័យបុរាណព្រេងនាយ ) ។

មានន័យថា អំណឹះ; ឥតពី ។
ឧទាហរណ៍៖ លុះអំណស់ពី លុះអំណឹះពី ឬលុះឥតពី ( ប្រើតែពីក្នុងសម័យបុរាណព្រេងនាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណរ» មានន័យដូចម្ដេច ?

អំណរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីអរ។
ឧទាហរណ៍៖ មានអំណរ ( កុំប្រើថា សេចក្ដីអំណរ ព្រោះពាក្យនេះជានាមនាមប្រាប់ដំណើររបស់កិរិយាសព្ទ អរ ស្រេចហើយ; បើចង់ប្រើពាក្យថា សេចក្ដី ត្រូវថា មានសេចក្ដីអរ ក៏គឺ មានអំណរ ហ្នឹងឯង ) ។ ម. ព. សេចក្ដី ផង ។ ព. កា. ពន្យល់ការប្រើនាមសព្ទ អំណរ ថា : ពាក្យថាអំណរ ជានាមនៃអរ ជាកិរិយាសព្ទ ចេញមកជានាម ប្រើតាមប្រញប្តិ វេយ្យាករណ៍ប្រាប់ ឲ្យប្រើស្រេចហើយ ។ កុំថែមពាក្យថ្មី ថា ” មានសេចក្ដី– អំណរ ” ច្នេះឡើយ ព្រោះកាលបើថែម ស៊ែមលើសបែបហើយ នឹងទៅជាឈ្លើយ ខុសពីរបៀប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំណត់» មានន័យដូចម្ដេច ?

អំណត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីខំអត់, ការអត់ទ្រាំ។
ឧទាហរណ៍៖ មានអំណត់ ( កុំប្រើថា សេចក្ដីអំណត់ ព្រោះពាក្យនេះជានាមនាមប្រាប់សេចក្ដីអត់ ស្រេចហើយ; បើចង់ប្រើពាក្យថា សេចក្ដី ត្រូវថា មានសេចក្ដីអត់ ឬ មានការអត់ ក៏គឺមាន អំណត់ ហ្នឹងឯង ) ។គុ.ដែលមានសេចក្ដីអត់ឃ្លាន, ដែលអត់បាយ : គ្រាអំណត់, ស្រុកអំណត់ ។ ព. កា. ពន្យល់ឲ្យប្រើពាក្យ អំណត់ ថា : អំណត់ជានាម កុំបាច់តោងទាម ថែមពាក្យ ” សេចក្ដី ” ពុំនោះកុំថែម ស៊ែមពាក្យថា ” ក្ដី ” មកទៀតធ្វើអ្វី ឲ្យឃ្លាតចាកបែប។ ( ម. ព. សេចក្តីផង ) ។

                       សេចក្តីខំអត់ ការធុញទ្រាន់ ខាំមាត់មិនថ្ងូរក្នុងក្តីនឿយហត់ យ៉ាប់យ៉ឺន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៅហ្កាឌូហ្គូ» មានន័យដូចម្ដេច ?

អៅហ្កាឌូហ្គូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បួគីណាហ្វាសូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៅ!» មានន័យដូចម្ដេច ?

អៅ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ឳ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អោ៎ះអោ៎ !» មានន័យដូចម្ដេច ?

អោ៎ះអោ៎ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អុះ! ឬ អុ៎ះ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អោ៎ះ !» មានន័យដូចម្ដេច ?

អោ៎ះ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អុះ! ឬ អុ៎ះ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អោ៎» មានន័យដូចម្ដេច ?

អោ៎

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ ឱ ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អោត» មានន័យដូចម្ដេច ?

អោត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ឱត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អោងឡោង» មានន័យដូចម្ដេច ?

អោងឡោង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អូងឡូង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អូងឡូង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃ–» មានន័យដូចម្ដេច ?

អៃ–

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ ឰ! ឬ អៃ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃ៎–» មានន័យដូចម្ដេច ?

អៃ៎–

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ ឰ! ឬ អៃ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃ៎» មានន័យដូចម្ដេច ?

អៃ៎

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( មើលក្នុងពាក្យ ឰ! ឬ អៃ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃសូរ្យ» មានន័យដូចម្ដេច ?

អៃសូរ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ឰសូរ ឬ ឰសូរ្យ ដែរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ឰសូរ ឬ ឰសូរ្យ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃសូរ» មានន័យដូចម្ដេច ?

អៃសូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង ឰសូរ ឬ ឰសូរ្យ ដែរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ឰសូរ ឬ ឰសូរ្យ ដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃរ៉ា» មានន័យដូចម្ដេច ?

អៃរ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទែនទយគ្រឹហាមានរាងសណ្ឋានស្ទើរជារូបគ្រុឌ សម្រាប់ដាក់ទ្ររងស្បូវគ្រប់សសរប្រាសាទ, វិហារឬសាលាជាដើម ប្រើជាគ្រឿងរចនាឲ្យលេចលម្អ។
ឧទាហរណ៍៖ អៃរ៉ាវិហារ ( ប្រហែលជាហៅកាត់ខ្លីពីពាក្យ ឰរាវ័ណ ឬ ឰរាវ័ត ទេដឹង ? ព្រោះវិហារខ្លះគេធ្វើទែនទយមានសណ្ឋានស្រដៀងនឹងរូបនាគឬរូបប្រមោយដំរីក៏មាន ។ ម. ព. ឰរាវ័ណ និង ឰរាវ័ត ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃរាវ័ត» មានន័យដូចម្ដេច ?

អៃរាវ័ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឰរាវ័ត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃរាវ័ណ» មានន័យដូចម្ដេច ?

អៃរាវ័ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ឯរាវ័ណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែ» មានន័យដូចម្ដេច ?

អែ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដថាជាអ្វី ឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា.
ឧទាហរណ៍៖ ជជែកគ្នាអែ; សូរអែ ( ម. ព. អ៊ូអែ និង អែអុក ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដថាជាអ្វី ឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា.
ឧទាហរណ៍៖ ជជែកគ្នាអែ; សូរអែ ( ម. ព. អ៊ូអែ និង អែអុក ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃក–» មានន័យដូចម្ដេច ?

អៃក–

👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ( មើលក្នុងពាក្យ ឯក សំខ្យា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃក្យ–» មានន័យដូចម្ដេច ?

អៃក្យ–

👉ថ្នាក់ពាក្យជា សំខ្យាសព្វ
មានន័យថា ( មើលក្នុងពាក្យ ឯក សំខ្យា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃ!» មានន័យដូចម្ដេច ?

អៃ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ឰ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អៃ» មានន័យដូចម្ដេច ?

អៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧស្ម័ន ( ចំហាយ, កម្សួល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែអុក» មានន័យដូចម្ដេច ?

អែអុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រច្រៀតគ្នាឮតែសូរមាត់អែ; ចង្អៀតថ្តែថ្តុក, ចង្អៀតក្ដន់, ស្ញែស្ញុក។
ឧទាហរណ៍៖ ជជែកគ្នាអែអុក; ចង្អៀតអែអុក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រច្រៀតគ្នាឮតែសូរមាត់អែ; ចង្អៀតថ្តែថ្តុក, ចង្អៀតក្ដន់, ស្ញែស្ញុក។
ឧទាហរណ៍៖ ជជែកគ្នាអែអុក; ចង្អៀតអែអុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែអង់» មានន័យដូចម្ដេច ?

អែអង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្អែបង្អង់, រារង់។
ឧទាហរណ៍៖ អែអង់ចាំគ្នា; ឈរអែអង់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បង្អែបង្អង់, រារង់។
ឧទាហរណ៍៖ អែអង់ចាំគ្នា; ឈរអែអង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែលអល» មានន័យដូចម្ដេច ?

អែលអល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ងីកងាកៗ យឺតៗ; ទ្រែលទ្រល។
ឧទាហរណ៍៖ ដើរអែលអល ឬដើរអែលអលៗ ( ប្រើតាមទម្លាប់និយាយថា អ៊ែលអ៊ល ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែលសាល់វ៉ាឌ័រ» មានន័យដូចម្ដេច ?

អែលសាល់វ៉ាឌ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អែលសាល់វ៉ាឌ័រ, (រាជធានី/​រដ្ឋធានី) សាន់សាល់វ៉ាឌ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែមផ្លែម» មានន័យដូចម្ដេច ?

អែមផ្លែម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់បង្កើតភ្លើងមួយប្រភេទ ធ្វើដោយឈើខ្លឹមសាច់ជិតឬដោយភ្លុក, ដោយស្នែងមានរាងស្រដៀងគ្នានឹងត្បាល់បុកស្លា, មានស្នូលសម្រាប់ដាក់ប៉ុយគឬប៉ុយទន្សែនៅត្រង់ចុងបំផុតខាងក្រោម, ប្រើទះនឹងបាតដៃឲ្យទង្គិចគ្នាកើតជាភ្លើងឆេះប៉ុយ។
ឧទាហរណ៍៖ អែមផ្លែមជាប្រដាប់របស់ខ្មែរ ប្រើជាជំនួសដែកភ្លើង ( ហៅ ទះឆេះ ឬ បំពង់ទះឆេះ ក៏បាន; គួរប្រើពាក្យនេះវិញសមរម្យជាង ) ។

                     ព. កា. ឲ្យងាយចាំថា : បំពង់ទះឆេះ នេះជាចំណេះ ខ្មែរក្នុងបុរាណ ប្រើជួសដែកភ្លើង ដែលយើងធ្វើបាន ចាស់ទុំបុរាណ ហៅអរណី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែម (វល្លិ) , អែម (ឈើ) , ក្រាយស, ទ្រនំអាអូក, សម្បួរកក់» មានន័យដូចម្ដេច ?

អែម (វល្លិ) , អែម (ឈើ) , ក្រាយស, ទ្រនំអាអូក, សម្បួរកក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាចុល្លព្រឹក្ស វារលើដើមឈើ ឬជាចុល្លព្រឹក្សធម្មតា ដុះក្នុងព្រៃធំជិតមាត់ទឹក នៃអាស៊ីផ្នែកអាគ្នេយ៍។ សំបកមានជាតិផ្អែមសម្រាប់ធ្វើម្ហូប ដូចជាស្ងោរត្រចៀកជ្រូកជាដើម។ ក្នុងផ្ទះជំនួញ គេយកសំបកផ្សំតាប៉ែក្នុងពិធីបិទស្រា។ គ្រូថ្នាំយកសំបកធ្វើ Sirop ព្យាបាលជំងឺសួត និងក្អក។ ស្លឹកទំពារ ឬបុកឱ្យម៉ត់ អាចបិទកន្លែងមុតដៃជើង កុំឱ្យចេញឈាមច្រើន។ ឈើជាឈើទី៣ សំខាន់ណាស់ សម្រាប់សង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែម» មានន័យដូចម្ដេច ?

អែម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្អែម។
ឧទាហរណ៍៖ ជូរអែម ជូរនិងផ្អែមលាយគ្នា : ត្របែកជូរអែម ផ្លែត្របែកពេញចំណាស់រកកល់នឹងទុំ, មានរសជូរលាយផ្អែម។

                   ឈើអែម ( ម. ព. នេះ ) ។ ដូងអែម ដូងមានទឹកផ្អែម ។ អែមឱជ ឬ អែមឱជា ឱជារសផ្អែម ( ព. កា. ) : ស្វាយនោះមានអែមឱជា ជាងស្វាយនានា គួរនាំគ្នាដាំឲ្យច្រើន ។ បើដាំនឹងបានចម្រើន ទ្រព្យធនកើតកើន ក្រវើនដាំទៅកុំខ្ជិល ។ កុំឲ្យរបររេចរិល ព្រោះតែការខ្ជិល រមិលពុំឃើញទ័លក្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែប» មានន័យដូចម្ដេច ?

អែប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ទាប់លាក់ខ្លួនប្រប ឬពួនបំបៀតខ្លួនប្រប។
ឧទាហរណ៍៖ អែបប្របជញ្ជាំង, ឈរអែបនឹងទ្វារ ។

                       នែបជិត, បំបៀតជិត។
ឧទាហរណ៍៖ អែបទូក ។

                      ដាក់ផ្ទាប់ប្របៀតគ្នា, ដាក់ឬតាំងប្របគ្នា។
ឧទាហរណ៍៖ ដាក់របស់អែបគ្នា ។

                     ទន្ទឹមកៀកគ្នា ឬប្របៀតគ្នា។
ឧទាហរណ៍៖ ឈើដុះអែបគ្នា, ឈរអែបគ្នា ។

                     ព. ប្រ. ចូលប្របឬចូលផ្គាប់ផ្គុនឲ្យជិតដិត។
ឧទាហរណ៍៖ អែបលោកអ្នកធំ។ អែបជិត ផ្គាប់ផ្គុនដើម្បីឲ្យជិតដិតទុកចិត្តជឿស្ដាប់ ។ ប៉ិនអែប ប៉ិនផ្គាប់ផ្គុនឲ្យទុកចិត្ត ។ អែបនែប អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឲ្យជិតជាប់គ្នា ។ អែបអប ( ព. ប្រ. ) ផ្គាប់ផ្គុនរណេបរណិបដើម្បីឲ្យជិតស្និទ្ធស្នាល, ឡែបឡប ។ ព. កា. ថា : រីជនអែបអប ប្រើបែបឡែបឡប ប្រចុបប្រចែង បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយោជន៍ ។ ពុំសូវអៀនខ្មាស បញ្ជោរផ្ដេសផ្ដាស មានឆៅមានខ្លោច អ្នកខ្សោយគំនិត ពុំគិតល្អិតល្អោច ជួនកាលដោយហោច គង់លង់តាមខ្លះ ។ អែបអាង អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែនអន» មានន័យដូចម្ដេច ?

អែនអន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរេ ឬពត់ខ្លួនងាកឆ្វេងងាកស្ដាំយឺតៗ។
ឧទាហរណ៍៖ ដើរអែនអន, ក្រោកពីដេកហើយ អង្គុយអែនអន; ដំណើរអែនអន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរេ ឬពត់ខ្លួនងាកឆ្វេងងាកស្ដាំយឺតៗ។
ឧទាហរណ៍៖ ដើរអែនអន, ក្រោកពីដេកហើយ អង្គុយអែនអន; ដំណើរអែនអន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែន» មានន័យដូចម្ដេច ?

អែន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អ៊ែន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែងអោង» មានន័យដូចម្ដេច ?

អែងអោង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញឫក ឬឥរិយាបថដើរក្រអឺតក្រអោង។
ឧទាហរណ៍៖ ដើរអែងអោង; ដំណើរអែងអោង ។ វេវ. ក្រអែងក្រអោង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញឫក ឬឥរិយាបថដើរក្រអឺតក្រអោង។
ឧទាហរណ៍៖ ដើរអែងអោង; ដំណើរអែងអោង ។ វេវ. ក្រអែងក្រអោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អែ» មានន័យដូចម្ដេច ?

អែ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដថាជាអ្វី ឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា.
ឧទាហរណ៍៖ ជជែកគ្នាអែ; សូរអែ ( ម. ព. អ៊ូអែ និង អែអុក ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដថាជាអ្វី ឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា.
ឧទាហរណ៍៖ ជជែកគ្នាអែ; សូរអែ ( ម. ព. អ៊ូអែ និង អែអុក ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេ​ពី-» មានន័យដូចម្ដេច ?

អេ​ពី-

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បុព្វបទប្រើក្នុងការហៅឈ្មោះសមាសធាតុដើម្បីបងា្ហញពីវត្ដមាននៃការភ្ជាប់ស្ពាន ឬអន្ដរម៉ូលេគុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេ៎ប!» មានន័យដូចម្ដេច ?

អេ៎ប!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អេប! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេៈអុ!» មានន័យដូចម្ដេច ?

អេៈអុ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់ចេញពីមាត់ ប៉ុន្តែមិនឮជាសម្ដីថាអ្វី, សូរនិយាយមិនចេញសំឡេង, សូរសម្ដីមនុស្សគ។
ឧទាហរណ៍៖ រឹងអណ្ដាតនិយាយមិនចេញចេះតែអេៈអុៗ ( រអេៈរអុ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេះអុះ» មានន័យដូចម្ដេច ?

អេះអុះ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រេះត្រុះ ដោយទាល់គំនិតឬទាល់សម្ដី, ទាល់សេចក្ដីឆ្លើយ ឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញ ប៉ុន្តែមិនហ៊ាន ព្រោះខ្លាចឬព្រោះញញើតជាដើម។
ឧទាហរណ៍៖ ធ្វើអេះអុះ, ចេះតែអេះអុះៗ ( ម. ព. រអេះរអុះ ទៀតផង ) ។ ព. កា. រំលឹកកុំឲ្យធ្វើ អេះអុះ ថា : កូនខ្មែរទាំងឡាយ ត្រូវហាត់និយាយ កុំធ្វើអេះអុះ ញញើតញញើម ច្រិមច្រុមត្រេះត្រុះ ត្រូវហាត់ឲ្យលុះ ជំនុំចំណោម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេះ» មានន័យដូចម្ដេច ?

អេះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្វារស្រាលៗដោយចុងម្រាមដៃឬដោយក្រចកឲ្យបាត់រមាស់។
ឧទាហរណ៍៖ អេះរមាស់, អេះខ្នង ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ហ្ន៎; ហ៏; ហៈ; រ៉ា ។
ឧទាហរណ៍៖ អ្វីអេះ ? អ្វីហ្ន៎?, អ្វីហ៏! ឬអ្វីហៈ? ។ ទៅអេះ ទៅរ៉ា : បើមានច្រើន ទៅអេះ ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ; ដូច្នេះទៅអេះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡែឌីនកម្ម» មានន័យដូចម្ដេច ?

អេឡែឌីនកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំនៃបណ្ដូរសណ្ឋានធរណីមាត្រស៊ីសនៃអាស៊ីតខ្លាញ់មិន ឆ្អែតទៅជាសណ្ឋានត្រង់ ដែលជាលទ្ធផលនៅក្នុងអាស៊ីតដែលធន់នឹងអុកស៊ីតកម្មខ្លាំងជាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូអវិជ្ជមាន» មានន័យដូចម្ដេច ?

អេឡិចត្រូអវិជ្ជមាន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការពណ៌នាពីអាតូម ឬក្រុមនៃអាតូមដែលមានទំនោរទាញយកអេឡិចត្រុងហើយបង្កើតជាអ៊ីយ៉ុងអវិជ្ជមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូស្ដាទិច» មានន័យដូចម្ដេច ?

អេឡិចត្រូស្ដាទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពន្យល់អំពីផលដែលបានបង្កឡើងដោយបន្ទុកអគ្គិសនីនៅនឹងដូចជាបន្ទុកអគ្គិសនីលើវត្ថុមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូសំយោគ» មានន័យដូចម្ដេច ?

អេឡិចត្រូសំយោគ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មដែលក្នុងនោះការសំយោគកើតឡើងដោយសារចរន្ដអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូវ៉ាឡង់» មានន័យដូចម្ដេច ?

អេឡិចត្រូវ៉ាឡង់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា វ៉ាឡង់របស់អាតូមដែលបង្កើតសម័ន្ធអ៉ីយូនិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូវិជ្ជមាន» មានន័យដូចម្ដេច ?

អេឡិចត្រូវិជ្ជមាន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការពណ៌នាអំពីធាតុអ៉ីយុង ឬរ៉ាឌីកាលដែលមានទំនោរផ្ដល់អោយ ឬបាត់បង់អេឡិចត្រុង។
ឧទាហរណ៍៖ លោហៈអាល់កាឡាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូលីតអាស៊ីត» មានន័យដូចម្ដេច ?

អេឡិចត្រូលីតអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដូចជាអាស៊ីតស៊ុលផួរិចដែលបំបែក ទៅជាអ៊ីយ៉ុងពេលដែលរលាយបងើ្កតជាសូលុយស្យុងអាស៊ីតដែលចំលងចរន្ដ អគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូលីតថ្មពិលឥន្ទនៈ» មានន័យដូចម្ដេច ?

អេឡិចត្រូលីតថ្មពិលឥន្ទនៈ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សារធាតុដែលចំលងអគ្គិសនីរវាងអេឡិចត្រូតថ្មពិល ឥន្ទនៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូលីត» មានន័យដូចម្ដេច ?

អេឡិចត្រូលីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលចំលងចរន្ដអគ្គិសនីក្នុងសូលុយស្យុងទឹក ឬក្នុងសណ្ឋានរលាយ។ គ្រប់សមាសធាតុអ៉ីយ៉ូនិចជាអេឡិចត្រូលីត ប៉ុន្ដែភាគច្រើនមិនមែនជាសមាសធាតុកូវ៉ាឡង់ទេ។ សូលុយស្យុងដែលមានអ៉ីយ៉ុង និងចំលងចរន្ដអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូម៉ាញេទិច» មានន័យដូចម្ដេច ?

អេឡិចត្រូម៉ាញេទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ាញេទិចដែលបង្កើតឡើងដោយចរន្ដអគ្គិសនីក្នុងខ្សែលួសរាងជារងេ្វលព័ទ្ធជុំវិញស្នូលដែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូផេរូក្រាភី» មានន័យដូចម្ដេច ?

អេឡិចត្រូផេរូក្រាភី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល lectrophoresis ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូផរេសជែល» មានន័យដូចម្ដេច ?

អេឡិចត្រូផរេសជែល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បចេ្ចកទេសមួយដែលក្នុងនោះអាស៊ីតនុយកេ្លអ៉ិច ឬប្រូតេអ៉ីនត្រូវបានញែកចេញពីគ្នាក្នុងជេលដែលដាក់នៅក្នុងដែនអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូផរេស» មានន័យដូចម្ដេច ?

អេឡិចត្រូផរេស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បចេ្ចកទេសញែកភាគល្អិតមានបន្ទុកអគ្គិសនីក្នុងដែនអគិ្គសនីជាពិសេសសំរាប់រកអាស៊ីតអាមីនេ ប៉ិបទីត ឬប្រូតេអ៉ីន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូតវ៉ុល» មានន័យដូចម្ដេច ?

អេឡិចត្រូតវ៉ុល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល electrode potential ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូតចំណាំងត្រឡប់» មានន័យដូចម្ដេច ?

អេឡិចត្រូតចំណាំងត្រឡប់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេឡិចត្រូម៉ូឌីលកម្មដែលក្នុងនោះគេសិក្សា លើស្ប៉ិចចំណាំងត្រឡប់។ សរសេរកាត់ ER ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូតកណ្ដក់បារត» មានន័យដូចម្ដេច ?

អេឡិចត្រូតកណ្ដក់បារត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេឡិចត្រូតដែលបង្កឡើងដោយបំពង់បរមាន រន្ធតូចឆ្មារដែលខាងលើមានកណ្ដក់បារតថេរ។ បារតចេញពីចុងនៃបំពង់តូចឆ្មារ នោះនៅល្បឿននៃពីរបីមីលីក្រាមក្នុងមួយវិនាទី និងបង្កើតជាដំណក់រាងស្វែ ដែលធ្លាក់ទៅក្នុងសូលុយស្យុងក្នុងល្បឿនមួយដំណក់រៀងរាល់ពី ២-១០ វិនាទី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូដ្យាលីស» មានន័យដូចម្ដេច ?

អេឡិចត្រូដ្យាលីស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍ដែលប្រើដើម្បីដំណើរការអេឡិចត្រូដ្យាលីស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូដេកង់តាស្យុង» មានន័យដូចម្ដេច ?

អេឡិចត្រូដេកង់តាស្យុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កំណែប្រែនៃអេឡិចត្រូដ្យាលីដែលពិល ត្រូវបានចែកជាបីផ្នែកដោយភ្នាសពីរស្រទាប់ ហើយអេឡិចត្រូតត្រូវបានដាក់ នៅក្នុងផ្នែកខាងចុង។ រូបធាតុកូឡូអ៊ីតផ្ដុំ់នៅចំហៀង និងខាងក្រោមនៃផ្នែក កណ្ដាល ហើយវត្ថុរាវដែលអណ្ដែតនៅខាងលើត្រូវបានយកចេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូគីមី» មានន័យដូចម្ដេច ?

អេឡិចត្រូគីមី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការសិក្សាអំពីលក្ខណៈគីមី និងប្រតិកម្មដែលទាក់ទងនឹងអ៉ីយ៉ុងក្នុងសូលុយស្យុងរាប់បញ្ចូលទាំងអេឡិចត្រូលីស និងថ្មពិលវ៉ុលតាផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូក្រូម៉ាតូក្រាភ» មានន័យដូចម្ដេច ?

អេឡិចត្រូក្រូម៉ាតូក្រាភ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទក្រូម៉ាតូក្រាភដែលប្រើបូតងស្យែលអគ្គិសនី។ គេហៅម្យ៉ាងទៀតថា អេឡិចត្រូផរេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូក្រាវីមេទ្រី» មានន័យដូចម្ដេច ?

អេឡិចត្រូក្រាវីមេទ្រី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា វិភាគអេឡិចត្រូដេបូស៊ីស្យុងដែលក្នុងនោះបរិមាណលោហៈកកគរអាចត្រូវបានកំណត់ដោយការថឹ្លងអេឡិចត្រូតសមស្របមុន និងក្រោយដេប៉ូស៊ីស្យុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូក្រាទិច» មានន័យដូចម្ដេច ?

អេឡិចត្រូក្រាទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សំដៅទៅលើចំរានបង្ហាញដោយស្រទាប់សាប៊ូ ហើយនឹងកូឡូអ៊ីតផេ្សងទៀតក្នុងសូលុយស្យុង។ ចំរាននេះត្រូវបានត្រួតពិនិត្យដោយ កំលាំងអគ្គិសនី ប៉ុន្ដែក៏ទាក់ទងទៅនឹងកំលាំងអូស្មូសផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រូកាតាលីស» មានន័យដូចម្ដេច ?

អេឡិចត្រូកាតាលីស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ចលនការដែលបង្កើនល្បឿនប្រតិកម្មភាគកណ្ដាល ពីលនៅផ្ទៃអេឡិចត្រូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រុងវ៉ុល (eV)» មានន័យដូចម្ដេច ?

អេឡិចត្រុងវ៉ុល (eV)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ឯកតាបញ្ជាក់ពីថាមពលរបសអេឡិចត្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេឡិចត្រុង» មានន័យដូចម្ដេច ?

អេឡិចត្រុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពន្លឺជាភាគល្អិតអវិជ្ជមានស្រាលដែលអាចផ្ដាច់ចេញពីអាតូម បានយ៉ាងងាយ។ ម៉ាសរបស់អេឡិចត្រុងគឺ ១,១៨៣៧នៃម៉ាសអាតូមអ៊ីដ្រូសែន និងបន្ទុកវាស្មើ -១។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេហ្ស៊ីប» មានន័យដូចម្ដេច ?

អេហ្ស៊ីប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេហ្ស៊ីប (រាជធានី/​រដ្ឋធានី): គែរ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស្ទែអាស៊ីតអាលីផាទិច» មានន័យដូចម្ដេច ?

អេស្ទែអាស៊ីតអាលីផាទិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេស្ទែសរីរាង្គដែលប្លែងចេញពីអុីដ្រូកាបួអាលីផាទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស្ទែខ្លាញ់ RCOOR’» មានន័យដូចម្ដេច ?

អេស្ទែខ្លាញ់ RCOOR’

👉ថ្នាក់ពាក្យជា គីមី
មានន័យថា “អាស៊ីតខ្លាញ់ដែលក្នុងនោះក្រុមអាល់គីល (R’) នៃអាល់កុលម៉ូណូអ៊ីទ្រិចជំនួសអ៊ីដូសែនសកម្ម។
ឧទាហរណ៍៖ RCOOCH3 បានមកពីប្រតិកម្មនៃ RCOOH ជាមួយមេតាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស្ទែកម្ម» មានន័យដូចម្ដេច ?

អេស្ទែកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មគីមីដែលបង្កីតបានអេស្ទែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស្ទែ» មានន័យដូចម្ដេច ?

អេស្ទែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលបង្កើតឡើងដោយការចងសម័ន្ធនៃអាល់កុល និងអាស៊ីតសរីរាង្គដោយមានការយកទឹកចេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស្តូនី» មានន័យដូចម្ដេច ?

អេស្តូនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេស្តូនី, (រាជធានី/​រដ្ឋធានី): តាលិន

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេស៉្បាញ» មានន័យដូចម្ដេច ?

អេស៉្បាញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេស៉្បាញ, (រាជធានី/​រដ្ឋធានី) ម៉ាឌ្រីដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេលុយអាត» មានន័យដូចម្ដេច ?

អេលុយអាត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងដែលបានមកពីលំនាំអេលុយស្យុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេលុយអង់» មានន័យដូចម្ដេច ?

អេលុយអង់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ធាតុរំលាយប្រើសំរាប់ចំរាញ់សារធាតុគីមីដែលត្រូវបានស្រូបលើមជ្ឈដ្ឋាននឹង ដូចជាក្នុងក្រូម៉ាតូក្រាភី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេលុយស្យុង» មានន័យដូចម្ដេច ?

អេលុយស្យុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការផ្ដាច់ប្រភេទគីមីសំរូបពីថ្នាលសោត ឬកូលោនក្រូម៉ាតូក្រាភដោយវិធីចរន្ដវត្ថុរាវ ឬឧស័្មន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេលីបសូអ៊ីដ» មានន័យដូចម្ដេច ?

អេលីបសូអ៊ីដ

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ជាទូទៅហៅថា អេលីបសូអ៊ីដយោង សំដៅដល់ផ្ទៃគណិតដែលស្ទើរតែដូចទៅនឹងផ្ទៃផែនដី និងត្រូវកំណត់ឡើង សម្រាប់បម្រើឱ្យការងារវាស់វែងនិងផលិតផែនទី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេរ៉ូជែល» មានន័យដូចម្ដេច ?

អេរ៉ូជែល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា វត្ថុរឹងមានរន្ធតូចៗកើតឡើងពីជែលដោយការជំនួសវត្ថុរាវមានការផ្លាស់ប្ដូរមាឌបន្ដិចបន្ដួច ដូចនេះហើយវត្ថុរឹងមានរន្ធជាច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេរីត្រេ» មានន័យដូចម្ដេច ?

អេរីត្រេ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេរីត្រេ, (រាជធានី/​រដ្ឋធានី) អាស្មារ៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេមុលស្យុងកម្ម» មានន័យដូចម្ដេច ?

អេមុលស្យុងកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំនៃការពង្រាយវត្ថុវាវមួយនៅក្នុងវត្ថុរាវទីពីរមិនរលាយចូលគ្នា។ ក្រុមធំជាងគេរបស់ភ្នាក់ងារអេម៉ុលស្យុងគឺសាប៊ូ សារធាតុជំរះ ក្អែល និងសមាសធាតុផេ្សងទៀតដែលទំរង់សំខាន់របស់វាជាខ្សែប៉ារ៉ាភីនដែល មានក្រុមប៉ូលែខាងចុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេមុលស្យុង» មានន័យដូចម្ដេច ?

អេមុលស្យុង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការពង្រាយថេរនៃវត្ថុរាវមួយក្នុងវត្ថុរាវទីពីរមិនរលាយចូលគ្នា ដូចជាទឹកដោះគោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេមីរ៉ាតអារ៉ាប់រួម» មានន័យដូចម្ដេច ?

អេមីរ៉ាតអារ៉ាប់រួម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អេមីរ៉ាតអារ៉ាប់រួម, (រាជធានី/​រដ្ឋធានី) អាប៊ុយដាប៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេពីមែកម្ម» មានន័យដូចម្ដេច ?

អេពីមែកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងសមាសធាតុសកម្មអុបទិចដែលផ្ទុកមណ្ឌលអស៊ីមេទ្រីពីរ ឬ ច្រើន ជាលំនាំដែលក្នុងនោះមានមណ្ឌលតែមួយកត់ដែលត្រូវបានបំប្លែងដោយប្រតិកម្មមួយចំនួនទៅជាសណ្ឋានអេពីមែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេពីមែ» មានន័យដូចម្ដេច ?

អេពីមែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រភេទអ៉ីសូមែដែលក្នុងនោះភាពខុសគ្នារវាងសមាសធាតុពីរគឺជាទី តាំងធៀបនៃក្រុម H (អ៉ីដ្រូសែន) និង ក្រុម OH (អ៊ីដ្រូស៊ីល) នៅលើអាតូម កាបូន C អស៊ីមេទ្រី ចុងក្រោយរបស់ខ្សែ ដូចជានៅក្នុងស្ករ D-គ្លុយកូស និង D-ម៉ាណូស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេប៉ុកស៊ីរេស៊ីន» មានន័យដូចម្ដេច ?

អេប៉ុកស៊ីរេស៊ីន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បូលីអេទែរេស៊ីនកកើតឡើងពីភាពដើមដោយបូលីមែកម្មនៃប៊ីផេណុល A និងអេពីក្លរ៉ូអ៊ីឌ្រីនដែលមានកំលាំងខ្លាំង និងការរួញខ្លីតិច នៅពេលដំណើរការត្រូវបានប្រើជាសារធាតុស្រោប ស្អិត ស្មិត ឬពពុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេប៉ុកស៊ីតកម្ម» មានន័យដូចម្ដេច ?

អេប៉ុកស៊ីតកម្ម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មដែលផ្ដល់ផលជាសមាសធាតុអេបុកស៊ីដូចជា បំលែងអេទីឡែនទៅជាអេទីឡែនអុកស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេប៉ុកស៊ីត» មានន័យដូចម្ដេច ?

អេប៉ុកស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. ក្រុមប្រតិកម្មដែលក្នុងនោះអាតូមអុកស៊ីសែនបានភ្ជាប់ ទៅនឹងអាតូមកាបូនពីរដែលបានចងសម័្ពន្ធរួចជាសេ្រច។
២. អេទែខ្សែបិទដែលមានបីជ្រុង។ គេហៅម្យ៉ាងទៀតថា អុកស៊ីរ៉ាន។

                         ជុំដែលមានអុកស៊ីសែនបីជ្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេប៉ុកស៊ី» មានន័យដូចម្ដេច ?

អេប៉ុកស៊ី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បុព្វបទបងា្ហញពីវត្ដមានក្រុមអេបុកស៊ីតក្នុងម៉ូលេគុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អេប!» មានន័យដូចម្ដេច ?

អេប!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូមចៀស! ។ ពាក្យសម្រាប់អ្នកបររថសេះស្រែកបន្លឺឲ្យសញ្ញាដល់អ្នកដើរក្នុងផ្លូវចំពីមុខរថឲ្យចៀសតាមច្បាប់ចរាចរដើរក្នុងផ្លូវ ( ដោយមិនប្រើកណ្ដឹង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត