Posted on Leave a comment

តើពាក្យ «អន្តេ​បុរ​បាល ឬ–បាលក, –កៈ» មានន័យដូចម្ដេច ?

អន្តេ​បុរ​បាល ឬ–បាលក, –កៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ចាំ​រក្សា​ព្រះ​រាជ​វាំង (ទាហាន​យាម​ព្រះ​រាជ​វាំង​ឬ​ក្រុម​វាំង); បើ​ស្ត្រី​ជា អន្តេ​បុរ​បាលិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​បុរ​បរិចារិកា» មានន័យដូចម្ដេច ?

អន្តេ​បុរ​បរិចារិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រី​បម្រើ​ក្នុង​ព្រះ​រាជ​វាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​បុរ​ចរ, –ចារក ឬ –ចារកៈ» មានន័យដូចម្ដេច ?

អន្តេ​បុរ​ចរ, –ចារក ឬ –ចារកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដើរ​យាម​ល្បាត​ព្រះ​រាជ​វាំង (បើ​ស្ត្រី​ជា អន្តេ​បុរ​ចារិកា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​បុរិកា» មានន័យដូចម្ដេច ?

អន្តេ​បុរិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ត្រី​ក្នុង​ព្រះ​រាជ​វាំង, ស្ត្រី​ព្រះ​ស្នំ, អស់​អ្នក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​បុរិក ឬ–បុរិកៈ» មានន័យដូចម្ដេច ?

អន្តេ​បុរិក ឬ–បុរិកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​រាជការ​ក្នុង​ព្រះ​រាជ​វាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ​បុរ ឬ –បុរៈ» មានន័យដូចម្ដេច ?

អន្តេ​បុរ ឬ –បុរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្នុង​ព្រះ​រាជ​សម្នាក់​ ឬ​ខាង​ក្នុង​ព្រះ​រាជ​វាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេវាសី» មានន័យដូចម្ដេច ?

អន្តេវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អន្តេវាសិក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេវាសិនី» មានន័យដូចម្ដេច ?

អន្តេវាសិនី

មានន័យថា ( មើលក្នុងពាក្យ អន្តេវាសិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេវាសិន» មានន័យដូចម្ដេច ?

អន្តេវាសិន

មានន័យថា ( មើលក្នុងពាក្យ អន្តេវាសិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេវាសិកភាព» មានន័យដូចម្ដេច ?

អន្តេវាសិកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព និងសារព័ននៃសិស្សដែលស្នាក់អាស្រ័យ និងបរិភោគក្នុងគ្រឹះស្ថានសិក្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេវាសិក» មានន័យដូចម្ដេច ?

អន្តេវាសិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អន្តវាសិន៑ ឬ អន្តេវាសិន៑ “អ្នកច្រើនតែនៅក្នុងសម្នាក់ឬក្នុងទីជិតគ្រូ” ) សិស្ស, កូនសិស្ស ( ប្រើជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ) ។ អន្តេវាសិក ( ដោយសង្ខេប ) មាន ៥ ប្រភេទគឺ ១- បព្វជ្ជន្តេវាសិក សិស្សបំបួស ( ឲ្យបានជាសាមណេរ ); ២- ឧបសម្បទន្តេវាសិក សិស្សសូត្រ ( ឲ្យបានជាភិក្ខុ ); ៣- ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤- និស្សយន្តេវាសិក សិស្សនិស្ស័យ ( សិស្សសូមនិស្ស័យនៅអាស្រ័យផង ); ៥- ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ( ហៅ វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន ) ។ ម. ព. អន្តេ, សិស្ស និង អាចារ្យ ផង។
សិស្សដែលស្នាក់អាស្រ័យ និងបរិភោគអាហារក្នុងគ្រឹះស្ថានសិក្សាណាមួយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សិស្សដែលស្នាក់អាស្រ័យ និងបរិភោគអាហារក្នុងគ្រឹះស្ថានសិក្សាណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេបអន្តាប» មានន័យដូចម្ដេច ?

អន្តេបអន្តាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានដំណើរលំបាក ត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ។
ឧទាហរណ៍៖ ដំណើរអន្តេបអន្តាប; ខំឆ្លងទឹកអន្តេបអន្តាប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានដំណើរលំបាក ត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ។
ឧទាហរណ៍៖ ដំណើរអន្តេបអន្តាប; ខំឆ្លងទឹកអន្តេបអន្តាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តេ» មានន័យដូចម្ដេច ?

អន្តេ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) និបាតសព្ទប្រាប់សេចក្ដីថា “ខាងក្នុង; ក្នុងទីជិត; ក្នុងសម្នាក់” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា អន្តេបុរ ឬ —បុរៈ ក្នុងព្រះរាជសម្នាក់ឬខាងក្នុងព្រះរាជវាំង ។ អន្តេបុរចរ, —ចារក ឬ —ចារកៈ អ្នកដើរយាមល្បាតព្រះរាជវាំង ( បើស្ត្រីជា អន្តេបុរចារិកា ) ។ អន្តេបុរបរិចារិកា ស្ត្រីបម្រើក្នុងព្រះរាជវាំង ។ អន្តេបុរបាល ឬ —បាលក, —កៈ អ្នកចាំរក្សាព្រះរាជវាំង ( ទាហានយាមព្រះរាជវាំងឬក្រុមវាំង ), បើស្ត្រីជា អន្តេបុរបាលិកា ។ អន្តេបុរិក ឬ —បុរិកៈ អ្នករាជការក្នុងព្រះរាជវាំង ។ អន្តេបុរិកា ស្ត្រីក្នុងព្រះរាជវាំង, ស្ត្រីព្រះស្នំ, អស់អ្នក ។ អន្តេវាសិក អ្នកច្រើនតែនៅក្នុងទីជិតគ្រូ ( សិស្ស ), ម. ព. នេះទៀតផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តុល» មានន័យដូចម្ដេច ?

អន្តុល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អង្កុលញាប់ជើង ( ប្រើចំពោះតែសត្វមាឌតូចទាបខ្លួនខ្លីជើងខ្លី )
ឧទាហរណ៍៖ ក្រួចអ៊ឺតរត់អន្តុលៗ។

                       មនុស្សតឿជាដើមក៏ប្រើបានដែរ ។

ឧទាហរណ៍៖ ដំណើរអន្តុលៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អង្កុលញាប់ជើង ( ប្រើចំពោះតែសត្វមាឌតូចទាបខ្លួនខ្លីជើងខ្លី )
ឧទាហរណ៍៖ ក្រួចអ៊ឺតរត់អន្តុលៗ។

                      មនុស្សតឿជាដើមក៏ប្រើបានដែរ ។
ឧទាហរណ៍៖ ដំណើរអន្តុលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តុយ» មានន័យដូចម្ដេច ?

អន្តុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្កុយ, ឆ្កុយៗ, រ៉ុយ, រ៉ុយៗ យ៉ាងញាប់ជើង។
ឧទាហរណ៍៖ ដើរអន្តុយ; ដំណើរអន្តុយ ( ព. សា. )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឆ្កុយ, ឆ្កុយៗ, រ៉ុយ, រ៉ុយៗ យ៉ាងញាប់ជើង។
ឧទាហរណ៍៖ ដើរអន្តុយ; ដំណើរអន្តុយ ( ព. សា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តឺរ៉ឺរ៉ឺត» មានន័យដូចម្ដេច ?

អន្តឺរ៉ឺរ៉ឺត

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឯកខ្លែងតូច ( សម្តីកូនក្មេង ) ។ សូរឮ អន្ទឺរឺរឺត ក៏មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តឺត» មានន័យដូចម្ដេច ?

អន្តឺត

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮតឺតៗរឿយៗ។
ឧទាហរណ៍៖ ឮសូរឯកខ្លែងអន្តឺតរាល់ព្រឹក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្ងាយលន្លឹម, ឆ្ងាយណាស់; ដែលខ្ពស់សន្លឹម។
ឧទាហរណ៍៖ ផ្លូវឆ្ងាយអន្តឺត; ខ្ពស់អន្តឺត; ខំដើរអន្តឺត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឆ្ងាយលន្លឹម, ឆ្ងាយណាស់; ដែលខ្ពស់សន្លឹម។
ឧទាហរណ៍៖ ផ្លូវឆ្ងាយអន្តឺត; ខ្ពស់អន្តឺត; ខំដើរអន្តឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តិម—» មានន័យដូចម្ដេច ?

អន្តិម—

មានន័យថា ( មើលក្នុងពាក្យ អន្តិម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តិម» មានន័យដូចម្ដេច ?

អន្តិម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អន្ត្យ ) ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ ។ វេវ. បច្ឆិម ។ អន្តិមកិច្ច កិច្ចជាបំផុត គឺកិច្ចដែលហើយក្រោយបំផុត ឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត ( បច្ឆិមកិច្ច ) ។ អន្តិមជាតិ ជាតិជាខាងក្រោយបំផុត ( បច្ឆិមជាតិ ) ។ អន្តិមត្តភាព អត្តភាពជាខាងចុងបំផុត ( បច្ឆិមត្តភាព ) ។ អន្តិមទេហធារី ( —ហៈ— ) អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ព្រះអរហន្តីជា អន្តិមទេហធារិនី ។ អន្តិមភព បច្ឆិមភព ។ អន្តិមវត្ថុ អាបត្តិបារាជិក ( ព. វិ. ពុ. ) ។ អន្តិមវត្ថុអជ្ឈាបនក ( —ប៉ៈន៉ៈកៈ ឬ —ប៉ៈន៉ក់ ) មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក ។ អន្តិមសាសន៍ ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត ( បច្ឆិមសាសន៍ ) ។ ល ។ ព. កា. ថា : អន្តិមសាសន៍នៃម៉ែឪ ដែលត្រូវកូនកាន់កុំបំភ្លេច ព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន ។ កុំឲ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ ។ ម. ព. ធូមកាលិក ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តិតអន្តូង» មានន័យដូចម្ដេច ?

អន្តិតអន្តូង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំតិតចំតូង, ប៉ផ្តិតប៉ផ្តូង។
ឧទាហរណ៍៖ ខំប្រឹងដកស្ទូងអន្តិតអន្តូង; នឿយអន្តិតអន្តូង; ខំផ្គាប់ផ្គុនអន្តិតអន្តូង ( ព. សា. )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចំតិតចំតូង, ប៉ផ្តិតប៉ផ្តូង។
ឧទាហរណ៍៖ ខំប្រឹងដកស្ទូងអន្តិតអន្តូង; នឿយអន្តិតអន្តូង; ខំផ្គាប់ផ្គុនអន្តិតអន្តូង ( ព. សា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តាយ» មានន័យដូចម្ដេច ?

អន្តាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានវែងរតាយឬដែលវែងអន្លាយ។
ឧទាហរណ៍៖ វែងអន្តាយ; ធ្លាក់អន្តាយ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសណ្ឋានវែងរតាយឬដែលវែងអន្លាយ។
ឧទាហរណ៍៖ វែងអន្តាយ; ធ្លាក់អន្តាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តាក់អន្តិច» មានន័យដូចម្ដេច ?

អន្តាក់អន្តិច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. សា. ) បន្តិចបន្តួច
ឧទាហរណ៍៖ ខ្ញុំឥតបានដឹងអន្តាក់អន្តិចសោះ ( សម្ដីសាមញ្ញនៃអ្នកសៀមរាប, បាត់ដំបង ច្រើនប្រើជាងអ្នកខែត្រឯទៀត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តសេយ្យា» មានន័យដូចម្ដេច ?

អន្តសេយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អន្តសយ្យា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តសយ្យា» មានន័យដូចម្ដេច ?

អន្តសយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —ឝយ្យា; បា. —សេយ្យា ) ការដេកក្នុងកាលជាទីបំផុត ( ការដេកស្លាប់, ការដេកស្លាប់លើផែនដី ); ទីដីបញ្ចុះសព, ដីកប់ខ្មោច ។ ( ព. កា. )
ឧទាហរណ៍៖ អន្តសេយ្យា ឥតមានសត្វណា គេចចៀសវាងបាន ដល់កាលកំណត់ មច្ចុរុញច្រាន ឲ្យសត្វផងបាន ដូចៗជាគ្នា ។ រីកម្មនិងផល ពុំដែលខានផ្ដល់ ទុក្ខសុខកាចជា ឲ្យឃើញជាក់ស្ដែង ជិតពេលមរណា ព្រះពុទ្ធប្រាប់ថា ឃើញតាមផ្លូវចិត្ត ។ ឃើញតែម្នាក់ឯង ពុំអាចនឹងថ្លែង ប្រាប់អ្នកនៅជិត បន្ទាប់ពីនោះ ទើបអស់ជីវិត កម្មណានៅជិត ទៅតាមកម្មនោះ ។ ព. ពុ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តលិក្ខ» មានន័យដូចម្ដេច ?

អន្តលិក្ខ

មានន័យថា ( មើលពាក្យ អន្តរីក្ស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តលសៈ» មានន័យដូចម្ដេច ?

អន្តលសៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកអាហារដែលលម្អិតដោយរសជីរណិក រួច ល្មមរលាយចូលទៅក្នុងពោះវៀនបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ—» មានន័យដូចម្ដេច ?

អន្តរ—

មានន័យថា ( មើលក្នុងពាក្យ អន្តរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​ជាតិ» មានន័យដូចម្ដេច ?

អន្តរ​ជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​ដទៃ, ជាតិ​នានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​គ្រឹះ» មានន័យដូចម្ដេច ?

អន្តរ​គ្រឹះ

មានន័យថា ចន្លោះ​ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​គវេសី» មានន័យដូចម្ដេច ?

អន្តរ​គវេសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ស្វែង​ ឬ​រំពៃ​រក​ទោស​គេ (បើ​ស្ត្រី​ជា អន្តរ​គវេសិនី) ។វេវ. រន្ធ​គវេសី, រន្ធ​គវេសិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​កាល ឬ–សម័យ» មានន័យដូចម្ដេច ?

អន្តរ​កាល ឬ–សម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ ឬ​សម័យ​ដែល​មាន​ហេតុ​នាំ​ឲ្យ​ទើសទាក់​ពុំ​ស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​ការណ៍ ឬ –ហេតុ» មានន័យដូចម្ដេច ?

អន្តរ​ការណ៍ ឬ –ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការណ៍​ដែល​នាំ​ឲ្យ​ទើសទាក់, រឿង​ហេតុ​ទើស​ទាក់, ឧបសគ្គ; ហេតុ​ជា​ទោស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ​កប្ប» មានន័យដូចម្ដេច ?

អន្តរ​កប្ប

មានន័យថា កប្ប​ជា​ចន្លោះ​ ឬ​ក្នុង​រវាង​នៃ​កប្ប​មួយ​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរោកាស» មានន័យដូចម្ដេច ?

អន្តរោកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លេស បុព្វហេតុដែលបង្កាច់ ដែលយកមកសំអាងដើម្បីបិទបាំងគំនិតអាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរីប» មានន័យដូចម្ដេច ?

អន្តរីប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន្តរ “ចន្លោះ, រវាង; ពាក់កណ្ដាល” + អាប “ទឹក” = ប្រទេសនៅកណ្ដាលទឹក; អា > ឦ គឺ អាប > ឦប ) កោះ ។ វេវ. ទ្វីប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរីក្ស ឬអន្តលិខ» មានន័យដូចម្ដេច ?

អន្តរីក្ស ឬអន្តលិខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពកដុំវែងអន្លាយ ឬដែលឃើញជាស្រទាប់ច្រូងច្រាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរីក្ស» មានន័យដូចម្ដេច ?

អន្តរីក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឬ បា. ) អាកាស, មេឃ ( ត្រង់ដែលមើលទៅឃើញពពកជាស្រទាប់ៗឬឃើញពពកច្រូងច្រាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា—» មានន័យដូចម្ដេច ?

អន្តរា—

មានន័យថា ( មើលក្នុងពាក្យ អន្តរ និង អន្តរា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា​សភា» មានន័យដូចម្ដេច ?

អន្តរា​សភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្នុង​កណ្តាល​សភា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា​សន្និបាត» មានន័យដូចម្ដេច ?

អន្តរា​សន្និបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្នុង​កណ្តាល​ទី​ប្រជុំ, កណ្តាល​ជំនុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា​មគ្គ ឬ –មាគ៌ា» មានន័យដូចម្ដេច ?

អន្តរា​មគ្គ ឬ –មាគ៌ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្នុង​ពាក់​កណ្តាល​ផ្លូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា​កថា» មានន័យដូចម្ដេច ?

អន្តរា​កថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ក្នុង​ចន្លោះ គឺ​ពាក្យ​ដែល​ជ្រែក​ចូល​មក​ក្នុង​ចន្លោះ​នៃ​ធម៌, នៃ​ច្បាប់; ពាក្យ​ជជែក​គ្នា​ពី​នេះ​ពី​នោះ​ដោយ​សេចក្ដី​សង្ស័យ, ដោយ​សេចក្ដី​ស្ងើច​សរសើរ​ជាដើម
ឧទាហរណ៍៖ ប្រជុំ​គ្នា​ធ្វើ​អន្តរា​កថា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាយិកធម៌» មានន័យដូចម្ដេច ?

អន្តរាយិកធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. —ធម្ម ) ធម៌ដែលធ្វើឲ្យកើតអន្តរាយ ( បាប, អកុសល ) ។ រឿងហេតុដែលលោកគ្រូសូត្រចេញទៅក្រៅជំនុំសង្ឃ សួរកុលបុត្រជាឧបសម្បទាបេក្ខៈ ពន្យល់ឲ្យចេះឆ្លើយហើយហៅកុលបុត្រនោះឲ្យចូលមកក្នុងកណ្ដាលជំនុំសង្ឃ សួរម្ដងទៀតរួចហើយទើបសូត្រញ្ញត្តិចតុត្ថកម្មវាចាដរាបដល់ចប់។
ឧទាហរណ៍៖ លោកគ្រូសូត្រសួរអន្តរាយិកធម៌ចំពោះឧបសម្បទាបេក្ខៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាយ» មានន័យដូចម្ដេច ?

អន្តរាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន្តរា “ក្នុងពាក់កណ្ដាល; ក្នុងរវាងឬក្នុងចន្លោះ” + អាយ “មក” ) ធម៌ដែលមកក្នុងរវាងនៃចុតិនិងបដិសន្ធិ ( ព. ពុ. ); ហេតុដែលមកជំទាស់ក្នុងចន្លោះឬក្នុងពាក់កណ្ដាល; សេចក្ដីទើសទាក់, ឧបសគ្គការណ៍; ភ័យ; ដំណើរខូចប្រយោជន៍, ការខូចបង់សៀត, សេចក្ដីវិនាស ។
ឧទាហរណ៍៖ ប្រទះលើអន្តរាយ; សូមកុំឲ្យមានអន្តរាយតាមផ្លូវ !។

                     ខ្មែរប្រើជា កិ. ផងក៏បាន សំដៅសេចក្ដីថា “ខូច, វិនាស”
ឧទាហរណ៍៖ លិចទូកទំនិញអន្តរាយអស់; អន្តរាយខ្លួន ឬ ខ្លួនត្រូវអន្តរាយ ។

                     ការវិនាស ខូចខាតវត្ថុអ្វីមួយ ដែលបណ្តាលពីបុព្វហេតុដ៏ខ្លាំងក្លា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាបត្តិ» មានន័យដូចម្ដេច ?

អន្តរាបត្តិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (< អន្តរ + អាបត្តិ) អាបត្តិ​ក្នុង​ចន្លោះ​គឺ​អាបត្តិ​សង្ឃាទិសេស​ដែល​ភិក្ខុ​ត្រូវ​ក្នុង​កាល​កំពុង​នៅ​បរិវាស (ព. វិ. ពុ.) ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា ពុទ្ធន្តរ, លោកន្តរ ជាដើម (ម. ព. ទាំង​នេះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាត្ម័ន ឬ អន្តរាត្មា» មានន័យដូចម្ដេច ?

អន្តរាត្ម័ន ឬ អន្តរាត្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< អន្តរ + អាត្មន៑, អាត្មា) ចិត្ត​ឯង, ខ្លួន​ឯង; ក្នុង​ចិត្ត; ក្នុង​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាគមន៍ផ្នែកសេដ្ឋកិច្ច» មានន័យដូចម្ដេច ?

អន្តរាគមន៍ផ្នែកសេដ្ឋកិច្ច

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ចំណាយទាក់ទងទៅនឹងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឃុំ សង្កាត់ ដូចជា ចំណាយឧបត្ថម្ភគាំទ្រដល់អាជីវកម្មខ្នាតតូច ដែលមានផលប្រ-យោជន៍រួមក្នុងមូលដ្ឋាន ចំណាយគាំទ្រដល់ការរៀបចំជាផ្សារណាត់ ក្នុងការជួយលើកស្ទួយដល់ផលិតផលរបស់មូលដ្ឋាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាគមន៍ផ្នែកសង្គមកិច្ច» មានន័យដូចម្ដេច ?

អន្តរាគមន៍ផ្នែកសង្គមកិច្ច

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការចំណាយក្នុងប្រភេទនេះ ជាជំនួយផ្ដល់ទៅឱ្យគ្រួសារក្រីក្រ ឬងាយរងគ្រោះ និងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សហគមន៍ដែលគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការដែលមានមូលដ្ឋាននៅក្នុងសហគមន៍ ដូចជា ការអប់រំ និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសម្រាប់យុវជននិងស្រ្តី ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងកម្មវិធីដទៃទៀត ដែលមានផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនមូលដ្ឋាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាគមន៍ការទូត» មានន័យដូចម្ដេច ?

អន្តរាគមន៍ការទូត

មានន័យថា អន្តរាគមន៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនៅពេលមានជម្លោះអន្តរជាតិកើតឡើង។ អន្តរាគមន៍នេះមិនមានប្រើអំពើហិង្សាដូចអន្តរាគមន៍យោធាទែ ហើយមានទម្រង់ចំនួន៤ ដូចខាងក្រោម៖ ១- ការអង្កេត(inquiry)៖ ការស្វែងរកការពិតដោយអ្នកអង្កេតការណ៍អព្យាក្រឹត។ ២- ការសម្របសម្រួល(good offices)៖ ការលើកទឹកចិត្តភាគីនានាឱ្យចរចាគ្នាដោយប្រកាន់ជំហរអព្យាក្រឹត្យក្នុងការចរចា។ ៣- សន្ធានកម្ម(Mediation)៖ ការស្នើឡើងជាដំណោះស្រាយដោយធ្វើជាអន្តរការីរវវាងភាគីទាំងសងខាង។ ភ្នាក់ងារនេះមានតួនាទីសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែគ្មានអំណាចចាប់បង្ខំឱ្យភាគីជម្លោះទទួលយកដំណោះស្រាយរបស់ខ្លួនឡើយ។ តួនាទីរបស់អ្នកសម្របសម្រួលគឺគ្រាន់តែផ្តល់ឱវាទតែប៉ុណ្ណោះ។ ៤- ការសម្រុះសម្រួល(conciliation)៖ នីតិវិធីដែលត្រូបានបង្កើតឡើងដោយគណៈកម្មការមួយដែលទទួលបានការទុកចិត្ត និងមានការឯកភាពពីភាគីនានាក្នុងការស្វែងរកដំណោះស្រាយមួយដែលមិនចងកាតព្វកិច្ច និងដើម្បីផ្សះផ្សាជម្លោះរវាងភាគីនានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាគមន៍» មានន័យដូចម្ដេច ?

អន្តរាគមន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. < អន្តរ ឬ អន្តរា “ក្នុងចន្លោះឬក្នុងរវាង” + អាគមន “ការមក” ) ការចូលរួមដោយសេចក្ដីស្ម័គ្រ; ការជួយអះអាងសម្រុះសម្រួល; ការចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ, . . .។
ឧទាហរណ៍៖ ធ្វើអន្តរាគមន៍ក្នុងរឿងវិវាទ ( បារ. Intervention )។

                     ការចូលរួមដៃដោយចេតនា ការពាំងមុខដោយពលានុភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាគមនិយម» មានន័យដូចម្ដេច ?

អន្តរាគមនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលប្រកាន់ថា អន្តរាគមន៍របស់រដ្ឋ ទៅក្នុងកិច្ចការរបស់ឯកជន ឬអន្តរាគមន៍នៃប្រជាជាតិ មួយ ក្នុងជម្លោះរបស់ប្រទេសដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរាការ» មានន័យដូចម្ដេច ?

អន្តរាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការខាងក្នុង គឺសរីរាវយវៈនៃមនុស្ស និងសត្វ ដែលតាំងនៅខាងក្នុងរន្ធ ដូចយ៉ាងខួរ សួត និងបេះដូង ពោះវៀន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរា» មានន័យដូចម្ដេច ?

អន្តរា

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) ក្នុងពាក់កណ្ដាល; ក្នុងចន្លោះ, ក្នុងរវាង ។ អន្តរាកថា ពាក្យក្នុងចន្លោះ គឺពាក្យដែលជ្រែកចូលមកក្នុងចន្លោះនៃធម៌, នៃច្បាប់; ពាក្យជជែកគ្នាពីនេះពីនោះដោយសេចក្ដីសង្ស័យ, ដោយសេចក្ដីស្ងើចសរសើរជាដើម : ប្រជុំគ្នាធ្វើអន្តរាកថា ។ អន្តរាមគ្គ ឬ —មាគ៌ា ក្នុងពាក់កណ្ដាលផ្លូវ ។ អន្តរាសន្និបាត ក្នុងកណ្ដាលទីប្រជុំ, កណ្ដាលជំនុំ ។ អន្តរាសភា ក្នុងកណ្ដាលសភា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរវាសកៈ» មានន័យដូចម្ដេច ?

អន្តរវាសកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អន្តរវាសក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរវាសក» មានន័យដូចម្ដេច ?

អន្តរវាសក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វាសក ) ស្បង់ ( ម. ព. អន្តរ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរវត្ថុ» មានន័យដូចម្ដេច ?

អន្តរវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗ ដែលមាននៅខាងក្នុង ដែលបង្កប់ខាងក្នុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តររេខា» មានន័យដូចម្ដេច ?

អន្តររេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចន្លោះលាតនៅកណ្តាលបន្ទាត់ពីរ ជាអក្សរដៃ ឬពុម្ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តររដ្ឋ» មានន័យដូចម្ដេច ?

អន្តររដ្ឋ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រព្រឹត្តទៅ ឬកើតមានរវាងរដ្ឋនឹងរដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរប្រទេស» មានន័យដូចម្ដេច ?

អន្តរប្រទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការដែលប្រព្រឹត្តទៅ រវាងនានាប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរប្បញ្ញត្តិ» មានន័យដូចម្ដេច ?

អន្តរប្បញ្ញត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ញត្តិក្នុងចន្លោះពេល ជាបណ្តោះអាសន្នទម្រាំនឹងមានច្បាប់ ឬការសម្រេចជាស្ថាពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរធាន» មានន័យដូចម្ដេច ?

អន្តរធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬភាពដែលបាត់សូន្យទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរត្ថិភាព» មានន័យដូចម្ដេច ?

អន្តរត្ថិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខណិកភាព លក្ខណៈអ្វីៗដែលឃើញរួចបាត់ បាត់ រួចឃើញ ឬដែលឮហើយបាត់ បាត់ហើយ ឮវិញ ភាពអណ្តាក់អណ្តើត ដូចយ៉ាងមនុស្សដែលកំពុងដកចង្កាមាន់ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរត្ថវាចក» មានន័យដូចម្ដេច ?

អន្តរត្ថវាចក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) និបាតសព្ទប្រាប់សេចក្ដីថា “ក្នុងពាក់កណ្ដាល; ក្នុងចន្លោះ, ក្នុងរវាង; ខាងក្នុង; . . . ” ; សំ. បា. ប្រើពាក្យ អន្តរ, អន្តរ៑, អន្តរា, អន្តោ . . . ( ម. ព. ទាំងនេះ )។

តើពាក្យ «អន្តរដ្ឋាភិបាល» មានន័យដូចម្ដេច ?

អន្តរដ្ឋាភិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសពីពីរឡើងទៅ ។ប្រទេសពីពីរឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរដ្ឋកា» មានន័យដូចម្ដេច ?

អន្តរដ្ឋកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អន្តរ + អដ្ឋកា > អន្តរដ្ឋកា; សំ. អន្តរ៑ + អស្ដកា > អន្តរស្ដកា ) រាត្រីក្នុងរវាង ៨ យប់ គឺត្រង់យប់ ១១-១២-១៣-១៤ រោច ខែមាឃ និងយប់ ១- ២- ៣- ៤ កើតខែផល្គុន, រាត្រីទាំង ៨ នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ ( ចាស់ទុំថា ត្រជាក់ឆ្ងាញ់ ) ។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្ដេចចេញគង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្ដប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើសង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើសំពត់ស្ដើងឬសំពត់ជំនំ ឲ្យធ្វើសង្ឃាដី ៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ ( ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប ( ប្រទេសឥណ្ឌា ), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរជាតិ» មានន័យដូចម្ដេច ?

អន្តរជាតិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតមាន ដែលប្រព្រឹត្តទៅរវាងនានាជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរការី» មានន័យដូចម្ដេច ?

អន្តរការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកកណ្តាល គឺអ្នកដែលនាំសំដីពីជនណាមួយ ទៅប្រាប់ជនឯទៀត ឬមនុស្សដែលទិញទំនិញចូលមកហើយ មិនលក់ក្នុងប្រទេស នាំចេញទៅទីដទៃ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នកកណ្តាល គឺអ្នកដែលនាំសំដីពីជនណាមួយ ទៅប្រាប់ជនឯទៀត ឬមនុស្សដែលទិញទំនិញចូលមកហើយ មិនលក់ក្នុងប្រទេស នាំចេញទៅទីដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តរ» មានន័យដូចម្ដេច ?

អន្តរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក ។ អន្តរកប្ប ( —ក័ប ) កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ ។ ច្រើននិយាយថា កើតអន្តរកប្ប ( —អន់-ដ-រ៉ៈក័ប ឬ អន់-ដ-ក័ប ) សំដៅសេចក្ដីថា “កើតជម្លោះវាយកាប់ចាក់គ្នា” : កំពុងតែសុខៗ ស្រាប់តែស្រុកទេសកើតអន្តរកប្ប ។ អន្តរការណ៍ ឬ —ហេតុ ការណ៍ដែលនាំឲ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស ។ អន្តរកាល ឬ —សម័យ កាលឬសម័យដែលមានហេតុនាំឲ្យទើសទាក់ពុំស្រួល ។ អន្តរគវេសី ( —គៈ— ) អ្នកស្វែងឬរំពៃរកទោសគេ ( បើស្ត្រីជា អន្តរគវេសិនី ) ។ វេវ. រន្ធគវេសី, រន្ធគវេសិនី ។ អន្តរគ្រឹះ ចន្លោះផ្ទះ ។ អន្តរជាតិ ជាតិដទៃ, ជាតិនានា ។ អន្តរាត្ម័ន ឬ អន្តរាត្មា ( < អន្តរ + អាត្មន៑, អាត្មា ) ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន ។ អន្តរាបត្តិ ( < អន្តរ + អាបត្តិ ) អាបត្តិក្នុងចន្លោះ គឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស ( ព. វិ. ពុ. ) ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ពុទ្ធន្តរ, លោកន្តរ ជាដើម ( ម. ព. ទាំងនេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តយ» មានន័យដូចម្ដេច ?

អន្តយ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តយង៉យអៀនប្រៀន។
ឧទាហរណ៍៖ ក្រោកដើរអន្តយចេញទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្តគុណ» មានន័យដូចម្ដេច ?

អន្តគុណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អន្ត្រគុណ ) ពោះវៀនរង, ពោះវៀនបន្ទាប់ ( ពោះវៀនតូច ), ( រ. ស. )។
ឧទាហរណ៍៖ ព្រះអន្តគុណ ឬ ព្រះអន្តគុណំ ( —អន់-តៈគុណ័ង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ត» មានន័យដូចម្ដេច ?

អន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលជាទីបំផុត; ដែលចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំប្រសើរ ។ ន. ទីបំផុត; ការស្រេច; សេចក្ដីវិនាស, សេចក្ដីស្លាប់; ជាតិ, ធម្មតា; អារម្មណ៍; ចំណែក; ខេត្តដែន; អវយវៈ ។ ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អន្តកម្ម អំពើអាក្រក់; ការថោកទាប; ការជាចុងបំផុត ។ អន្តករ អ្នកធ្វើនូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ អន្តកាល កាលជាទីបំផុត; ពេលស្លាប់ ។ អន្តគត ( —គត់ ) ដែលស្លាប់ហើយ ( បើស្ត្រីជា អន្តគតា ) ។ អន្តគូ អ្នកដល់នូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ អន្តជាតិ ជាតិទាប; អ្នកដែលមានជាតិថោកទាប ។ អន្តធម៌ ធម៌លាមកឬធម៌អមខាង; មាន ២ យ៉ាងគឺ ១- កាមសុខល្លិកានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិខ្ជីខ្ជាតាមតែបាន; ២- អត្តកិលមថានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិតឹងពេកធ្វើខ្លួនឲ្យលំបាកហួសហេតុឃ្វាងខុសផ្លូវប្រតិបត្តិល្អ ( ព. ពុ. ) ។ អន្តព័ណ៌ ឬ អន្តវណ្ណ មនុស្សជាតិទាប, ជនជាតិសូទ្រៈ ។ អន្តវាសិន ឬ អន្តេវាសី សិស្ស, កូនសិស្ស; បើស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ( ម. ព. អន្តេវាសិក ផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ដរភាពជាតិកែវ» មានន័យដូចម្ដេច ?

អន្ដរភាពជាតិកែវ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការផា្លស់ប្ដូរក្នុងតំបន់និសណ្ឋាននៃបូលីមែក្រាមដោយ ផ្នែកពីសណ្ឋានអន្ធិល ឬកៅស៊ូទៅជាសណ្ឋានរឹងនិងស្រួយ។ ជាធម្មតាបណា្ដល មកពីការផា្លស់ប្ដូរសីតុណ្ហភាព។ គេហៅម្យ៉ាងទៀតជាអន្ដរភាពកាម៉ាអន្ដរភាពកែវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ដរភាពកាម៉ា» មានន័យដូចម្ដេច ?

អន្ដរភាពកាម៉ា

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល glass transition ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ដរធាន» មានន័យដូចម្ដេច ?

អន្ដរធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. អន្តធ៌ាន ) ការបាត់; ការខូច, សេចក្ដីវិនាស : នាំបណ្ដាលឲ្យមានអន្ដរធាន ។ ខ្មែរច្រើនប្រើជា កិ. ជាង ( អ. ថ. អន់-ដ-ធាន ) “បាត់, បាត់ទៅ; ខូច, ខូចបង់, វិនាស, អន្តរាយ” : អន្ដរធានទ្រព្យធនអស់រលីង ។ ប្រើជាពាក្យជេរគ្នាលេង ដោយសេចក្ដីស្និទ្ធស្នាលស្មោះស្មើក៏មាន : អន្ដរធាន ! មកពីអង្កាល់ ?; អាអន្ដរធាន ! កុំមកវីវរជិតអញ ! ( ព. សា. ) ។ អន្ដរធានទៅ ! ខូចទៅ ! , វិនាសទៅ ! ( ពាក្យឧទានផ្ដន្ទា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ដរកម្មឌីប៉ូល-ឌីប៉ូល» មានន័យដូចម្ដេច ?

អន្ដរកម្មឌីប៉ូល-ឌីប៉ូល

👉ថ្នាក់ពាក្យជា គីមី
មានន័យថា (ម៉ូម៉ង់ឌីប៉ូល) កំលាំងអន្ដរម៉ូលេគុលខ្សោយ បានមកពីទំនាយនៃដំបន់បន្ទុកផ្ទុយគ្នានៃម៉ូលេគុលប៉ូលែអចិន្ដ្រៃយ៍។ អន្ដរកម្ម ឌីប៉ូល-ឌីប៉ូលទទួលខុសត្រូវខ្លះៗសំរាប់កំលាំងវ៉ានដឺវ៉ាល និងតំណឹងផ្ទៃក្នុងវត្ថុរាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន្ដរ !» មានន័យដូចម្ដេច ?

អន្ដរ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យជេរសាមញ្ញប្រើកាត់ខ្លីអំពីពាក្យ អន្ដរធាន ! ជេរគ្នាលេងដោយសេចក្ដីស្និទ្ធស្នាលស្មោះស្មើ។
ឧទាហរណ៍៖ អាអន្ដរ ! កុំលេងច្រើនពេក !, មេ អន្ដរ ! ឲ្យមកអញ ! ( មើលក្នុងពាក្យ អន្ដរធាន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន័គ្ឃ» មានន័យដូចម្ដេច ?

អន័គ្ឃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អនគ្ឃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អន់» មានន័យដូចម្ដេច ?

អន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលថយចុះ, ទន់ចុះ; តិចចុះ; ខ្សោយ។
ឧទាហរណ៍៖ កម្លាំងអន់ កម្លាំងថយ ។ ចំណេះអន់ ចំណេះខ្សោយ ។ អន់ចិត្ត ស្រពន់ចិត្ត, តូចចិត្ត ។ អន់ឈឺ ស្រាលឈឺ ។ អាក់អន់ មានថ្នាំងថ្នាក់ចិត្ត, ខឹងសម្បាបន្តិចបន្តួច ។ អាប់អន់ ទន់ខ្សោយថយលម្អ, ថយរាសី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោសជ្ជភាព» មានន័យដូចម្ដេច ?

អនោសជ្ជភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ភាវ < អន៑ “មិន, ពុំ, ឥត” + ឱសជ្ជ “លះបង់, បោះបង់” + ភាវ ) ការមិនលះបង់ព្យាយាមឬគំនិតឬក៏កិច្ចការណាមួយ។
ឧទាហរណ៍៖ ខំប្រឹងរៀនដោយអនោសជ្ជភាព; អ្នករៀនមានអនោសជ្ជភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោម—» មានន័យដូចម្ដេច ?

អនោម—

មានន័យថា ( មើលក្នុងពាក្យ អនោម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោមទស្សី» មានន័យដូចម្ដេច ?

អនោមទស្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព្រះនាមព្រះសព្វញ្ញុពុទ្ធមួយព្រះអង្គ បានត្រាស់ក្នុងអតីតកាលយូរអង្វែងណាស់ទៅហើយ ប៉ុន្តែមានសេចក្ដីតំណាលញឹកញយក្នុងគម្ពីរពុទ្ធសាសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោម» មានន័យដូចម្ដេច ?

អនោម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + ឱម < អវម “ទាប, ថោកទាប, ទន់ទាប”; សំ. អនវម < អន + អវម ) ដែលមិនថោកទាប, មិនទន់ទាប, មិនថយថោក, មិនមែនល្មាក់ល្មម ( លើសលែង, ប្រសើរ, ថ្លៃថ្លា, ខ្ពង់ខ្ពស់ ) ។ អនោមគុណ គុណខ្ពង់ខ្ពស់; ដែលមានគុណខ្ពង់ខ្ពស់ : ព្រះសព្វញ្ញុពុទ្ធ អនោមគុណ ។ អនោមញ្ញាណ ញាណដ៏ខ្ពង់ខ្ពស់; ដែលមានញាណខ្ពង់ខ្ពស់ ។ អនោមប្បញ្ញា ប្រាជ្ញាស្រួចស្រាល់, ប្រាជ្ញាមុត ។ អនោមសត្ត ឬ អនោមកសត្ត សត្វប្រសើរ ( បរមពោធិសត្វ, មហាសត្វ ); ប្រើជា —សត្វ ក៏បាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោតស្រះ» មានន័យដូចម្ដេច ?

អនោតស្រះ

មានន័យថា ( មើលក្នុងពាក្យ អនោតត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោតត្តស្រះ» មានន័យដូចម្ដេច ?

អនោតត្តស្រះ

មានន័យថា ( មើលក្នុងពាក្យ អនោតត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោតត្ត» មានន័យដូចម្ដេច ?

អនោតត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ន > អន “មិន, ពុំ, ឥត” + ឱ < អវ “ទាប, ចុះ, សព្វ, ទួទៅ” + តត្ត < តប + ត “ក្ដៅ”; សំ. អនវតប្ត < អន៑ + អវ + តប្ដ < តប + ត “ស្រះធំមានទឹកមិនត្រូវកម្ដៅថ្ងៃ” ) ឈ្មោះស្រះធំឬបឹងធំមួយក្នុងពួកស្រះធំឬបឹងធំដែលហៅ មហាស្រះ ទាំង ៧ ក្នុងទីប្រជុំភ្នំហិមពាន្ត។
ឧទាហរណ៍៖ ស្រះអនោតត្តមានទឹកថ្លាឆ្ងាញ់គួរឲ្យនឹកចង់ផឹកចង់ងូត ( ខ្មែរច្រើនហៅអនោតត្តស្រះ អ. ថ. —ត័ត-តៈ—, ឬហៅក្លាយជា អនោតស្រះ ក៏មាន អ. ថ. —តៈ— )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនោកាស» មានន័យដូចម្ដេច ?

អនោកាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + ឱកាស; សំ. អនវកាឝ < អន៑ + អវកាឝ ) ដែលមិនមានឱកាស : ទីអនោកាស, ពេលអនោកាស ។ ន. ប្រទេសឬទីដែលមិនទំនេរ : ដីនោះជាអនោកាស ។ អនោកាសគ្រឹះ ( —សៈ—) ផ្ទះដែលមិនទំនេរ ។ អនោកាសដ្ឋាន ( —ស័ត-ឋាន ) ទីដែលមិនមានឱកាស, ទីមិនទំនេរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេសនៈ» មានន័យដូចម្ដេច ?

អនេសនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —នា < អន៑ “មិន, ពុំ, ឥត” + ឯសនា “ការស្វែង, ការស្វះស្វែង, ការរក” ) ការស្វែងរកពុំត្រូវតាមធម៌ឬពុំត្រូវតាមបែបបទ ។
ឧទាហរណ៍៖ កុំចិញ្ចឹមជីវិតដោយអនេសនៈ។

                      ការចិញ្ចឹមជីវិតដោយដំណើរស្វែងរកចតុប្បច្ច័យ មិនត្រូវតាមធម៌វិន័យ ។
ឧទាហរណ៍៖ បព្វជិតពុទ្ធសាសនិកត្រូវវៀរចាកអនេសនៈម្ភៃមួយ និងបាបធម៌៥ ( ព. វិ. ពុ. ) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អនេសន, ដូចជា អនេសនប្បហាន ( —ន៉ាប់-ប៉ៈ— ) ការលះអនេសនៈ គឺការស្វែងរកត្រូវតាមធម៌ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេសនា» មានន័យដូចម្ដេច ?

អនេសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អនេសនៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេក—» មានន័យដូចម្ដេច ?

អនេក—

មានន័យថា ( មើលក្នុងពាក្យ អនេក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេកអនន្ត» មានន័យដូចម្ដេច ?

អនេកអនន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាប់មិនអស់ ដែលគណនាត្រារាប់មិនបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេកត្ថសំខ្យា» មានន័យដូចម្ដេច ?

អនេកត្ថសំខ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សំខ្យាសព្ទប្រាប់សេចក្ដីថា “ច្រើន” គឺ សត, សហស្ស កុំប្រែថា “រយ, ពាន់” ឲ្យប្រែថា “ច្រើន” ឬថា “អនេក” វិញ, ដូចជា សតបទី, សហស្សបទី “សត្វមានជើងច្រើន” គឺម្រើមព្រះ, ក្អែប; សតតេជះ “មានតេជះច្រើន”, សហស្សរំសី “មានរស្មីច្រើន” ( ព្រះអាទិត្យ ); សតបុញ្ញលក្ខណៈ “មានលក្ខណៈនៃបុណ្យច្រើន” ( ព្រះសម្មាសម្ពុទ្ធ ); សហស្សនេត្ត “មានបញ្ញាចក្ខុច្រើន” គឺអាចដឹងនូវហេតុដ៏ច្រើន ក្នុងការគិតមួយរំពេចក៏អាចឃើញភ្លាមៗ ( ព្រះឥន្ទ្រ ); សហស្សធនុ ឬ សហស្សធ្នូ “ធ្នូមានទម្ងន់ច្រើន” ឬក៏ សហស្សត្ថាមធ្នូ “ធ្នូធ្ងន់ច្រើន បើលុះតែកម្លាំងមនុស្សច្រើននាក់ទើបអាចលើករួចឬយឹតបាញ់បាន” ។ លក្ខ កុំឲ្យប្រែថា “គ្រឿងចំណាំ, គ្រឿងកំណត់” ឲ្យប្រែថា “សែន, មួយសែន”, ដូចជា លក្ខសំវច្ឆរៈ “មួយសែនឆ្នាំ”, លក្ខកប្ប ឬ លក្សកល្ប “មួយសែនកប្ប, មួយសែនកល្ប៍”។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនេក» មានន័យដូចម្ដេច ?

អនេក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + ឯក “មួយ” ) មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់
ឧទាហរណ៍៖ ច្រើនអនេក ច្រើនក្រៃ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. អៈន៉េកៈ ឬ អៈន៉ែកៈ, ដូចជា អនេកជាតិ ជាតិច្រើនរាប់ពុំអស់ ។ អនេកន័យ ន័យដ៏ច្រើន; ដែលមានន័យច្រើន ។ អនេកបរិយាយ បរិយាយច្រើន; ដែលមានបរិយាយច្រើន ។ អនេកប្បការ ឬ —ប្រការ ប្រការច្រើន; ដែលមានប្រការច្រើន ។ អនេកប្បភេទ ឬ —ប្រភេទ ប្រភេទច្រើន; ដែលមានប្រភេទច្រើន ។ អនេកប្បមាណ ឬ —ប្រមាណ ចំនួនច្រើន; ដែលមានចំនួនច្រើន ។ អនេកពាន់ជាតិ ( អៈន៉ែកៈ— ) ជាតិច្រើនពាន់ ឬ ច្រើនពាន់ជាតិ, អនេកជាតិ : អនេកពាន់ជាតិទៅមុខ សូមកុំឲ្យខ្ញុំប្រទះសេចក្ដីទុក្ខយ៉ាងនេះទៀត ! ។ អនេកពិធ ឬ —វិធ ច្រើនយ៉ាង, ច្រើនបែប ។ អនេកអន័គ្ឃ ( អៈន៉ែក-អៈន៉ាក់ ) ដែលច្រើនណាស់កាត់ថ្លៃពុំបាន ។ អនេកអនន្ត ( អៈន៉ែក-អៈន៉ន់ ) ច្រើនក្រៃលែងមិនមានទីបំផុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនូនភាព» មានន័យដូចម្ដេច ?

អនូនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលលើសពីចំនួនប្រាក់ និងបរិមាណដែលបានកម្រិតទុករួចហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ—» មានន័យដូចម្ដេច ?

អនុ—

មានន័យថា ( មើលក្នុងពាក្យ អនុ តាមលំដាប់អក្សរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ​ស័យ» មានន័យដូចម្ដេច ?

អនុ​ស័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិលេស​ដែល​ដេក​នៅ​ក្នុង​សន្តាន… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ​សំវច្ឆរ​មហា​សន្និបាត» មានន័យដូចម្ដេច ?

អនុ​សំវច្ឆរ​មហា​សន្និបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហា​សន្និបាត​ប្រចាំ​ឆ្នាំ គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ម្តង
ឧទាហរណ៍៖ អនុ​សំវច្ឆរ​មហា​សន្និបាត​ទី ២៤ នៃ​មន្រ្តី​សង្ឃ​សម្រាប់ ព. ស. ២៥១១ (រាប់​តាំង​ពី​ទី​១​រៀង​មក​ក្នុង​កម្ពុជ​រដ្ឋ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ​សំវច្ឆរៈ ឬ អនុ​សំវត្សរ៍» មានន័យដូចម្ដេច ?

អនុ​សំវច្ឆរៈ ឬ អនុ​សំវត្សរ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាល់​ឆ្នាំ, រៀង​រាល់​ឆ្នាំ; ប្រចាំ​ឆ្នាំ; ផ្តាច់​ឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ​សោក» មានន័យដូចម្ដេច ?

អនុ​សោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សោក​ស្តាយ​រឿយ​ៗ, ការ​នឹក​ស្តាយ​មិន​ចេះ​ភ្លេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អនុ​សាសនៈ សាសន៍ –សាសនី ឬ –សិដ្ឋិ» មានន័យដូចម្ដេច ?

អនុ​សាសនៈ សាសន៍ –សាសនី ឬ –សិដ្ឋិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ប្រៀន​ប្រដៅ, ការ​ប្រៀន​ប្រដៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖