Posted on Leave a comment

តើពាក្យ «អយុទ្ធ» មានន័យដូចម្ដេច ?

អយុទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតចម្បាំង; ឥតសង្គ្រាម ។
អយុទ្ធប្បទេស ឬ—ប្រទេស

                          អយុទ្ធភាព ដំណើរឥតចម្បាំង, ឥតសង្គ្រាម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយុត្ត—» មានន័យដូចម្ដេច ?

អយុត្ត—

មានន័យថា (មើលក្នុងពាក្យ អយុត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយុត្តិធម៌ក្នុងសង្គម» មានន័យដូចម្ដេច ?

អយុត្តិធម៌ក្នុងសង្គម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អយុត្តិធម៌ដែលប្រព្រឹត្តលើមនុស្សក្នុងសង្គម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយុត្តិធម៌» មានន័យដូចម្ដេច ?

អយុត្តិធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; បា. អយុត្តិ + ធម្ម; សំ. អយុក្ដិ + ធម៌ ) សភាពមានដំណើរខុសធម៌ឬខុសច្បាប់, ការប្រព្រឹត្តពុំត្រឹមត្រូវតាមគន្លងធម៌ ឬគន្លងច្បាប់ ។
ឧទាហរណ៍៖ ចៅក្រមវិនិច្ឆ័យក្ដីដោយអយុត្តិធម៌ ។ ព. ផ្ទ. យុត្តិធម៌ ( ម. ព. អយុត្ត ផង )។

                      ដំណើរខ្វះយុត្តិធម៌ គឺគុណធម៌ជាគ្រឿងឱ្យដល់បុគ្គលម្នាក់នូវវត្ថុ ឬអ្វីៗ ដែលជាសម្បត្តិរបស់ខ្លួនដែលចាកគន្លងច្បាប់នឹងគន្លងធម៌ អំណាចរាជការ ឬការវិនិច្ឆ័យសេចក្តីដោយទុច្ចរិត គឺមិនតាមទោស និងកំហុសនៃបុគ្គលម្នាក់ៗ ឬដែលឱ្យបាននូវវត្ថុរង្វាន់ ដល់បុគ្គលដ៏មិនគួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយុត្ត» មានន័យដូចម្ដេច ?

អយុត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អយុក្ដ ) ដែលមិនគួរ, មិនទំនង, ពុំសមគួរ, ពុំសមប្រកប, មិនត្រឹមត្រូវ ។ អយុត្តកម្ម ឬ —កិច្ច អំពើឬកិច្ចពុំសមគួរ, ពុំត្រឹមត្រូវ ។ អយុត្តធម៌ ធម៌ពុំសមគួរ, ធម៌ដែលពុំគួរប្រកប ។ អយុត្តភាព ភាពពុំសមគួរ; ដំណើរខុសច្បាប់ ។ អយុត្តរូប ដែលមានសភាពពុំសមគួរ; សភាពពុំត្រឹមត្រូវ ។ អយុត្តវាចា ឬ —វាទ សម្ដីពុំសមគួរ, សម្ដីដែលពុំគូរនិយាយ ។ អយុត្តវាទី អ្នកដែលច្រើនតែនិយាយសម្ដីពុំសមគូរ ( បើស្ត្រីជា អយុត្តវាទិនី ) ។ អយុត្តសន្និដ្ឋាន ការចូលចិត្តខុស, ការយល់ខុសផ្លូវខុសទំនង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយីដា» មានន័យដូចម្ដេច ?

អយីដា

មានន័យថា មើលក្នុងពាក្យ អមិតាភៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយស្ម័យយាន» មានន័យដូចម្ដេច ?

អយស្ម័យយាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវគមនាគមន៍ ប្រដាប់ដោយផ្លូវដែកមួយគូបណ្តោយគ្នាលៀនចេញខ្ពស់ពីដី សម្រាប់ឱ្យចលនាចក្ររត់លូនខាំជាប់ពីលើ សណ្តោងទាំងទូរថផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយស្ម័យ» មានន័យដូចម្ដេច ?

អយស្ម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អយស្មយ < អយស៑ + មយ ឬ អយោមយ; បា. អយ + មយ > អយោមយ ) ដែលគេធ្វើដោយដែក, ដែលគេយកដែកធ្វើ, ដែលហើយដោយដែក, ដែលជាវិការនៃដែក, ដែលជាដែក ។
ឧទាហរណ៍៖ របស់អយស្ម័យ, កាំបិតអយស្ម័យ ។ ប្រើជា អយោម័យ ក៏បាន។

                      អយស្ម័យយាន ( អៈយ៉័ស-ស្មៃយាន ) ន. យានដែលលឿនដោយរឥលតាមផ្លូវដែក ( បារ. Chemin de fer ) ព. សា. រថភ្លើង, រទេះភ្លើង ។ សម័យសង្គមនិយមពុទ្ធសាសនាហៅ រាជាយស្ម័យយាន “អយស្ម័យយានរបស់រាជការ” ឬ “អយស្ម័យយានរបស់រាជរដ្ឋាភិបាល” ( បើពេញចិត្តចង់ឲ្យភាសាជាតិចម្រើនល្អគួររៀនធ្វើទម្លាប់មាត់ហៅតាមនេះ ព្រោះមិនពិបាកថាពិបាកហៅប៉ុន្មានទេ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយស្កុម្ភ» មានន័យដូចម្ដេច ?

អយស្កុម្ភ

មានន័យថា មើលក្នុងពាក្យ អយោ។

តើពាក្យ «អយស្ការ» មានន័យដូចម្ដេច ?

អយស្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អយស៑ “ដែក” + ការ “អ្នកធ្វើ” ; បា. អយោការ < អយ + ការ ) អ្នកធ្វើដែក គឺជាងរម្លាយដែកឬសិតដែក, ដំដែក; ជាងដែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយស្កាន្ត» មានន័យដូចម្ដេច ?

អយស្កាន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អយស៑ “ដែក” + កាន្ត “កាត់”; បា. អយោកន្ត < អយ + កន្ត ) ដែកសម្រាប់កាត់ដែក; មេដែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយសង្ខលិក» មានន័យដូចម្ដេច ?

អយសង្ខលិក

តើពាក្យ «អយរថអគ្គិសនី» មានន័យដូចម្ដេច ?

អយរថអគ្គិសនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថភ្លើងលូនលើផ្លូវដែករាប ដោយកម្លាំងចរន្តអគ្គិសនី សម្រាប់ផ្ទុកមនុស្សនៅក្នុងបរិវេណក្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយបថ» មានន័យដូចម្ដេច ?

អយបថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវដែក ផ្លូវជាគូ ធ្វើពីដែក ដាក់នៅលើកំណល់ទទឹង សម្រាប់ឱ្យក្បួនរទេះភ្លើងរត់ពីលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អយនភាគ» មានន័យដូចម្ដេច ?

អយនភាគ

មានន័យថា ( មើលក្នុងពាក្យ អយនកាល )។

តើពាក្យ «អយនកាល» មានន័យដូចម្ដេច ?

អយនកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អយន “ផ្លូវ; គន្លង; សុរិយគតិ” + កាល ) សុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា ( ចំណែកថ្ងៃនិងយប់ស្មើគ្នានោះហៅថា អយនភាគ អ. ថ. អៈយ៉ៈន៉ៈភាក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្រឹត» មានន័យដូចម្ដេច ?

អម្រឹត

មានន័យថា មើលពាក្យ អមត ឬ អមតៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្រាម» មានន័យដូចម្ដេច ?

អម្រាម

មានន័យថា ព. បុ. ( ដូចគ្នានឹង ម្រាម )។
ឧទាហរណ៍៖ ព. កា. ថា អម្រាមដៃដប់ លើកឡើងគោរព ឆ្ពោះគុណត្រ័យរត្ន សូមតេជជោគជ័យ និងសួស្ដីភទ្រ កើតមានអភិវឌ្ឍន៍ ជានិច្ចនិរន្តរ៍!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្រស់» មានន័យដូចម្ដេច ?

អម្រស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របរ, មុខការរបរ ( សម្រាប់ចិញ្ចឹមជីវិត )។
ឧទាហរណ៍៖ អម្រស់អម្រ ( ម. ព. អម្រ )

                          មនុស្សណែលណោលឥតអម្រស់។

                          ព. កា. ថា អម្រស់អម្រ បំបាត់ទ័លក្រ មិនឲ្យឡើងចាង ទោះបីអ្នកដែល តិចព្រេងសំណាង ក៏គង់មានអាង អម្រស់អម្រ ។ មនុស្សដេកផ្សងព្រេង កណ្ដោចកណ្ដែង ត្អូញត្អែរថាក្រ ដូចរាជសីហ៍ ហាមាត់ច្រហ ឲ្យម្រឹគបោលស្រ ចូលមាត់នឹងស៊ី។

                   របររកស៊ីជាប្រក្រតីរបស់មនុស្សម្នាក់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្រ» មានន័យដូចម្ដេច ?

អម្រ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អម្រស់ ។
ឧទាហរណ៍៖ អម្រស់អម្រ របររាយរង, របររប៉ិចរប៉ី ( សម្រាប់ចិញ្ចឹមជីវិត ) : ខំប្រឹងតតេះតតោះរកអម្រស់អម្រចិញ្ចឹមអាត្មានិងបុត្រភរិយា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្មា» មានន័យដូចម្ដេច ?

អម្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អម្ពា ) មាតា, ម្ដាយ, ម៉ែ ។ វេវ. អម្ពកា, អម្ពា, អម្ពាលា, អម្ពាលិកា, ជននី, ជនេត្តិកា, ជនេត្តី, មាតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភ័ស» មានន័យដូចម្ដេច ?

អម្ភ័ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អម្ភស៑ ) ទឹក។
ឧទាហរណ៍៖ ( ព. កា. ) ឈើស្មៅនៅស្រស់ ដោយសារអម្ភ័ស ជួយឲ្យកម្លាំង លូតលាស់ចម្រើន សូម្បីខែប្រាំង អម្ភ័សប្រឆំាង នឹងឧណ្ហភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោរាសី» មានន័យដូចម្ដេច ?

អម្ភោរាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អម្ភោធិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោធិ» មានន័យដូចម្ដេច ?

អម្ភោធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —រាឝិ ) សមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោធរ» មានន័យដូចម្ដេច ?

អម្ភោធរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អម្ភោទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោទ» មានន័យដូចម្ដេច ?

អម្ភោទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) មេឃ, ពពក, ពពកខាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោជិនី» មានន័យដូចម្ដេច ?

អម្ភោជិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ត្រពាំងមានឈូក; ស្រះឈូក។
ឧទាហរណ៍៖ ( ព. កា. ) អម្ភោជិនី មាននៅជិតទី ភូមិឋានណាៗ ភូមិឋាននោះៗ ជាទីសោភា ជនផងនានា រមែងសរសើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ភោ !» មានន័យដូចម្ដេច ?

អម្ភោ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) និបាតសព្ទជាអាលបនៈ សម្រាប់ស្រែកហៅមនុស្សក្នុងទីចំពោះមុខ ប៉ុន្តែពុំចេញចំឈ្មោះ មានសេចក្ដីថា “អ្នកអើយ !, អ្នកទាំងឡាយអើយ ! ” ( ព. កា. )
ឧទាហរណ៍៖ អម្ភោ ! អស់នាងអ្នកទាំងឡាយ ចូរខំខ្វល់ខ្វាយរៀនវិជ្ជា ទាន់ខ្លួននៅក្មេងមានប្រាជ្ញា ក្លៀវក្លាឆាប់ចាំឆាប់យល់ងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពុ—» មានន័យដូចម្ដេច ?

អម្ពុ—

មានន័យថា ( មើលក្នុងពាក្យ អម្ពុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពុះ» មានន័យដូចម្ដេច ?

អម្ពុះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អម្ពុ “ទឹក” ) ស្របក់ ឬវេលាដែលទឹកពុះម្ដងៗ។
ឧទាហរណ៍៖ ដាំទឹកមួយអម្ពុះ, ទឹកពុះពីរអម្ពុះ ( ប្រើជា រំពុះ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពុ» មានន័យដូចម្ដេច ?

អម្ពុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទឹក ។ អម្ពុគ័ភ៌, អម្ពុទ, អម្ពុធរ, អម្ពុធារ, អម្ពុពាហ៍ ឬ —វាហៈ ពពក, មេឃ ។ អម្ពុចរ, —ចារិន ឬ —ចារី សត្វទឹក ( វេវ. វារិគោចរ, វារិចរ ) ។ អម្ពុជ មច្ឆជាតិ; វារិជជាតិ; បទុមជាតិ ។ អម្ពុជាករ ស្រះ; ត្រពាំង; បឹង ។ អម្ពុជាសនា ( —សៈន៉ា ) ស្ត្រីមានផ្កាឈូកជាអាសនៈ ( នាងលក្ស្មី ) ។ អម្ពុជិនី ស្រះឬត្រពាំងមានឈូក ។ អម្ពុធិ, អម្ពុនាថ, —និធិ, —បតី, —រាសី សមុទ្រ, មហាសមុទ្រ ។ អម្ពុបក្សី បក្សីទឹក គឺសត្វស្លាបដែលរកស៊ីក្នុងទឹក ( វេវ. ជលបក្សី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលភាពនៃដី» មានន័យដូចម្ដេច ?

អម្ពិលភាពនៃដី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃដីដែលមានរសជូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលភាព» មានន័យដូចម្ដេច ?

អម្ពិលភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព រសជូរនៃសារធាតុផ្សេងៗ មានទឹកខ្មេះ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលប្រក់ផ្លែ» មានន័យដូចម្ដេច ?

អម្ពិលប្រក់ផ្លែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិស្ទើរជាឈើមួយប្រភេទដើមរឹងស្លឹកល្អិតៗ, ដុះហែជាជួរតាមធាង, ផ្លែល្អិតៗចេញស្កះតាមខ្នងធាងហាក់ដូចគេប្រក់, មានរសជាតិល្វីងខ្លាំង; គេច្រើនយកមកស្ងោរផឹកកែរោគគ្រុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលទឹកព្រៃ» មានន័យដូចម្ដេច ?

អម្ពិលទឹកព្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាងកម្ពស់ ១០-២០ម ដុះក្នុងព្រៃរនាមនៅស្រុកខ្មែរ ឬតាមមាត់ទឹកនៅប្រទេសវៀតណាម។ ខ្លឹមឈើពណ៌ក្រហមក្រមៅ សាច់រឹង សត្វល្អិតស៊ីមិនបាន។ គេប្រើសម្រាប់ធ្វើការ ជញ្ជាំងផ្ទះ និងគ្រោងទ្វារបង្អួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលទឹក» មានន័យដូចម្ដេច ?

អម្ពិលទឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមមានបន្លារង្វើលៗ ស្លឹកតូច, សាច់ផ្លែមានរសផ្អែមចត់ល្មមបរិភោគបាន, គ្រាប់ខ្មៅ ងាយបណ្ដុះដាំ, គេច្រើនដាំធ្វើជារបងរស់ នៅបានយូរឆ្នាំ, កាលណាលូតលាស់ហួសប្រមាណ គេកាត់តម្រឹមឲ្យសមរម្យបានដោយងាយ។
ឧទាហរណ៍៖ របងអម្ពិលទឹក។

                      ឈ្មោះឈើតូចមួយប្រភេទកម្ពស់ ៦-១០ ម កំណើតក្នុងទ្វីបអាមេរិកណ្តាល គេនាំមកដាំនៅប្រទេសក្តៅសកលលោក។ គេច្រើនដាំធ្វើជារបងរស់។ សាច់ផ្លែរស់ចត់ល្មមបរិភោគ។ ឈើដើមចាស់ៗ អាចប្រើធ្វើជាគ្រឿងផ្ទះបាន។ សំបកអាចធ្វើថ្នាំរំងាប់រោគ។ ស្លឹកចាស់ៗ មានសារជាតិមួយដូច “Insuline” (ថ្នាំទឹកនោមផ្អែម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិលខ្សែ» មានន័យដូចម្ដេច ?

អម្ពិលខ្សែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិ៍ម៉្យាងតោងលើឈើខ្ពស់ៗ ក្នុងព្រៃក្រាស់ ឬព្រៃគម្ពោតលើដីទំនាប មានប្រវែងរហូតដល់ ៥០ម ដុះក្នុងឧបទ្វីបឥណ្ឌូចិន ជ្វា លើកោះ Andaman, Nicobar (ប្រទេសឥណ្ធា) និង Sumatra, Java, borneo ។ ដើមអាចប្រើធ្វើជាចំណងជាប់ល្អ និងបានយូរ ។ គេត្រាំសំបកក្នុងស្រាទុកផឹក ជាថ្នាំលើកកំលាំង និងជាថ្នាំប៉ូវផង ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពិល» មានន័យដូចម្ដេច ?

អម្ពិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូចម្យ៉ាងកំពស់៨-១៥ម ដើមកំណើតក្នុងទ្វីបអាហ្វ្រិក ឬប្រទេសឥណ្ឌា គេនិយមដាំនៅគ្រប់ប្រទេសក្តៅសកលលោកជារុក្ខជាតិមានប្រយោជន៍ និង អោយម្លប់ផង។ ស្លឹកខ្លីៗ​ និងផ្លែគេប្រើសំរាប់ធ្វើគ្រឿងទេសជូរ។ គ្រាប់អាចលីង និងធ្វើបង្អែមបាន។ ឈើសំរាប់សង់ផ្ទះ។

                      រុក្ខជាតិ ដែលគេនិយមដាំយកស្លឹក ផ្កា និងផ្លែសម្រាប់ធ្វើជាគ្រឿងម្ជូរនិងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ អម្ពិល – អំបូរ ៖ LEGUMINOSAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Tamarindus indica – ឈ្មោះអង់គ្លេស ៖ Tamarind – ឈ្មោះបារាំង ៖ Tamarinier – ប្រភពដើម ៖ អាហ្វ្រិក ឬឥណ្ឌា(៧៦) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៨-១៥ម(៧៦)។ ដើម និងមែក ស្វិតមិនងាយបាក់ ទោះបីជាមែកតូចក៏ដោយ។ – លក្ខណៈជីវសាស្ត្រ ៖ រសជាតិជូរ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតាមគ្រប់ស្ថានភាពដីនៅតំបន់ក្តៅ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីនិងផ្លែ ប្រើសម្រាប់ធ្វើជាគ្រឿងទេសជូរ(៧៦)។ ជាឱសថ៖ ស្លឹកស្ងោរត្រាំព្យាបាលជំងឺរមាស់ជើង។ ស្ងោរសម្បកផឹកព្យាបាលរាក(៧៦)។។ លីងគ្រាប់យកសម្បក (គ្រាប់) បុកឱ្យម៉ត លាយជាមួយទឹកក្តៅ ព្យាបាលរាកមួល (៧៥)។ ផ្សេងៗ៖ គ្រាប់លីង យកធ្វើបង្អែមបាន(៧៦)។
ឧទាហរណ៍៖ (៧៦) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥៩៣

                       វល្លិធំវារឡើងដើមឈើធំ ពេលខ្លះជាចុល្លព្រឹក្សកម្ពស់ ៤-៨ ម ដុះក្នុងព្រៃស្រោង ឬព្រៃមាត់សមុទ្រនៃអាស៊ីអាគ្នេយ៍។ សំបកគេប្រើជំនួសស្លាបាន។ ស្លឹកគេបុកជ្រលក់សំពត់ដូចមាកក្លឿ។ ដើមគេធ្វើជាចំណងផ្សេងៗ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អម្ពល, អម្ល, អាម្ល ) ជូរ; រសជូរ ។ ខ្មែរប្រើជា ន. ហៅឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ, ផ្លែវែងៗ ផ្លែមួយៗ ហៅថា មួយកួរ, ខ្លះមានរសជូរ សម្រាប់ប្រើជាម្ជូរ, ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន; ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន ។ អម្ពិលមានឈ្មោះ ៣ ប្រភេទគឺ អម្ពិលក្ដារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន; អម្ពិលក្ដាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់; អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច ។ អម្ពិលទាំង ៣ ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ, ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ, ជាឈើមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ, គួរឧស្សាហ៍ដាំនៅទីដីដែលមានទំនងគួរដាំបាន ដូចយ៉ាងក្បែរចិញ្ចើមថ្នល់ជាដើម។
ឧទាហរណ៍៖ ឆ្នាំនេះអម្ពិលមានតម្លៃ មួយហាប ២៥ រៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពាលិកា» មានន័យដូចម្ដេច ?

អម្ពាលិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អម្ពាលា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពា» មានន័យដូចម្ដេច ?

អម្ពា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដើមស្វាយទាំងឡាយ ( ព. កា. ) ។ ( សំ. បា. ) មាតា, ម្ដាយ, ម៉ែ ។ វេវ. អម្មា, អម្ពកា, អម្ពាលា, អម្ពាលិកា, ជននី, ជនេត្តិកា, ជនេត្តី, មាតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពរ» មានន័យដូចម្ដេច ?

អម្ពរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សំពត់; អាកាស ។ អម្ពរពស្រ្តា សំពត់ផ្សេងៗសម្រាប់ស្លៀកពាក់តាក់តែងខ្លួន ។ គ្រឿងអម្ពរ គ្រឿងស្លៀកពាក់ ។ ធ្និមអម្ពរ ឬ ធ្និមអម្ពរពស្ត្រា ( ម. ព. ធ្និម ) ។ កណ្ដាលអម្ពរ កណ្ដាលអាកាស ។ អម្ពរគ័ភ៌ ( អំ-ពៈរៈគ័រ ) ផ្ទៃអាកាស, ផ្ទៃមេឃ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ពកា» មានន័យដូចម្ដេច ?

អម្ពកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) មាតា, ម្ដាយ, ម៉ែ ។ វេវ. អម្មា, អម្ពា, អម្ពាលា, អម្ពាលិកា, ជននី, ជនិកា, ជនេត្តិកា, ជនេត្តី, មាតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ព» មានន័យដូចម្ដេច ?

អម្ព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អម្រ ) ស្វាយ ។ អម្ពផល ផ្លែស្វាយ ។ អម្ពព្រឹក្ស ដើមស្វាយ ( ម. ព. ព្រឹក្ស ផង ) ។ អម្ពវ័ន ព្រៃស្វាយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បោស» មានន័យដូចម្ដេច ?

អម្បោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បោស។
ឧទាហរណ៍៖ អម្បោសជក់ត្នោត, អម្បោសជក់ដូង, អម្បោសស្លាបសត្វ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បូរ» មានន័យដូចម្ដេច ?

អម្បូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជ, ពូជពង្ស; វង្ស, ត្រកូល។
ឧទាហរណ៍៖ អម្បូរក្សត្រិយ៍, អម្បូរខ្ពស់ ( សរសេរជា អំបូរ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បាល—» មានន័យដូចម្ដេច ?

អម្បាល—

មានន័យថា ( មើលក្នុងពាក្យ អម្បាល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បាល» មានន័យដូចម្ដេច ?

អម្បាល

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូចជា, ប្រហែលដូច, ប្រហែលដូចជា។
ឧទាហរណ៍៖ អម្បាលលោកសង្ឃម៉េច វាហ៊ានជេរ, ចំណង់បើយើងជាគ្រហស្ថ វាខ្លាចអ្វីវា ! ។ អម្បាលដូច ដូចយ៉ាង : អម្បាលដូចខ្ញុំ ។ អម្បាលណា ? ត្រឹមណា ?, ប៉ុនណា ?, យ៉ាងណា ? : ល្អអម្បាលណាទៅ ?, ឆ្ងាយអម្បាលណាទៅ ? ។ អម្បាលថ្ងៃ ? ប៉ុន្មានថ្ងៃ ? ( ច្រ. ប្រ. អម្បាលង៉ៃ ព. សា. ) ។ អម្បាលម៉ាន ប៉ុន្មាន, ម្ល៉ា, យ៉ាងណា : ល្អអម្បាលម៉ានទៅ ?; ធំអម្បាលម៉ានក៏ដោយ ! ។ ព. ទ. បុ. ពិសាក្រៃណានឹងឃ្លាន អាក្រក់អម្បាលម៉ាន ក្រៃណានឹងគាប់ចិត្ត ឆ្ងាញ់ព្រោះឃ្លាន ទោះរូបអាក្រក់យ៉ាងណាក៏ដោយ ស្រេចហើយនឹងគាប់ចិត្ត ។ អម្បាលយ៉ាង ឬ អម្បាលដូចយ៉ាង ប្រហែលដូចយ៉ាង : អម្បាលដូចយ៉ាងខ្ញុំ វាហ៊ានស្ដីឲ្យខ្ជាំងៗ ឥតញញើត ។ អម្បាលអី ? ប្រហែលនឹងអ្វី ? ។ ប៉ុនអម្បាល ទុកជា, សូម្បី : ប៉ុនអម្បាលឪពុកវាម៉េច វាមិនស្ដាប់, ចំណង់បើខ្ញុំ ធ្វើម្ដេចវានឹងស្ដាប់!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បាយ» មានន័យដូចម្ដេច ?

អម្បាយ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប្រើជា គុ. ( ព. បុ. ) មាល្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្បាញ់មិញ» មានន័យដូចម្ដេច ?

អម្បាញ់មិញ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយរំពេចមុននេះ, ភ្លាមៗមុននេះ។
ឧទាហរណ៍៖ គេទើបនឹងចេញទៅអម្បាញ់មិញ ( ព. សា. អំមិញ ឬ អំម៉េញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្នេញ» មានន័យដូចម្ដេច ?

អម្នេញ

មានន័យថា ព. បុ. ( ដូចគ្នានឹង ម្នេញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្តា, ល្កូ» មានន័យដូចម្ដេច ?

អម្តា, ល្កូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សតូចម្យ៉ាង ដើមមានជ្រុង កំពស់ 6-10ម ដុះក្នុង ព្រៃកោងកាងនៃទ្វីបអាស៊ី អូស្រ្តាលី ផ្នែកក្តៅ និងលើកោះនៃសមុទ្រប៉ាស៊ីហ្វិក។ ស្លឹកខ្ចីៗ អាចធ្វើបន្លែ ឬអន្លក់បាន។ ផ្លែខ្ចី ឬទុំក៏អាចបរិភោគបានដែរ។ ក្នុងក្បួនឱសថបុរាណ ផ្លែសម្រាប់ប្រើជាថ្នាំព្យាបាលជំងឺឫសដូងបាត ឬថ្នាំព្រូន ឬជាថ្នាំក្អក។ គេអាចបុកស្លឹកជាមួយអំបិល ធ្វើថ្នាំបំពោកលើរបួសស្រាលៗបាន។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ចាស់» មានន័យដូចម្ដេច ?

អម្ចាស់

មានន័យថា ព. បុ. ( មើលក្នុងពាក្យ ម្ចាស់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម្ចត់» មានន័យដូចម្ដេច ?

អម្ចត់

មានន័យថា ព. បុ. ( មើលក្នុងពាក្យ ម្ចត់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោហៈ» មានន័យដូចម្ដេច ?

អមោហៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អមោហ ) ការមិនវង្វេងស្មារតី, ការមិនភ័ន្តច្រឡំ, សេចក្ដីដឹង; ការស្គាល់ខុសត្រូវ; ប្រីជា, ប្រាជ្ញា។
ឧទាហរណ៍៖ ធ្វើការដោយអមោហៈ ។ ព. ផ្ទ. មោហៈ ឬ មោហោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោហោ» មានន័យដូចម្ដេច ?

អមោហោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អមោហៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោឃ—» មានន័យដូចម្ដេច ?

អមោឃ—

មានន័យថា ( មើលក្នុងពាក្យ អមោឃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោឃ» មានន័យដូចម្ដេច ?

អមោឃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែត គឺកើតការ, បានការ, មានប្រយោជន៍ ។ ព. ផ្ទ. មោឃ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈមោឃៈ, ដូចជា អមោឃកម្ម អំពើមានប្រយោជន៍ ។ អមោឃជីវិត ជីវិតមិនឥតអំពើ, ការរស់នៅប្រកបដោយសុចរិត ។ អមោឃបថ ឬ —មគ្គ ( —បត់ ឬ —ម័ក ) ផ្លូវមានប្រយោជន៍, ផ្លូវត្រូវ ។ អមោឃបរិច្ចាគ ការចំណាយទ្រព្យដើម្បីអំពើមានប្រយោជន៍ ។ អមោឃប្រតិបត្តិ ឬ —ប្រតិប័ទ ប្រតិបត្តិត្រូវទំនង ។ អមោឃពាក្យ, —វាចា ឬ —វាទ ពាក្យមានប្រយោជន៍, សម្ដីបានការ ។ អមោឃវាទិន ឬ —វាទី អ្នកដែលច្រើនតែនិយាយសម្ដីមានប្រយោជន៍ឬសម្ដីបានការ ( បើស្រ្តីជា អមោឃវាទិនី ) ។ អមោឃសព្ទ សព្ទមានប្រយោជន៍; អមោឃពាក្យ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោក្សា» មានន័យដូចម្ដេច ?

អមោក្សា

មានន័យថា (មើលក្នុងពាក្យ អមោក្ស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមោក្ស» មានន័យដូចម្ដេច ?

អមោក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អមោក្ខ ) អ្នកដែលស្ទុះពុំរួចឬគេចមិនផុតពីកណ្ដាប់ដៃគេ; អ្នកដែលជាប់ទោសឃុំខាំងអស់មួយជីវិត ( បើស្ត្រីជា អមោក្សា អ. ថ. អៈម៉ោក-ក្សា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមូលកែ» មានន័យដូចម្ដេច ?

អមូលកែ

មានន័យថា (មើលក្នុងពាក្យ អមូល ឬ អមូលក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមូលកភាព» មានន័យដូចម្ដេច ?

អមូលកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលមិនត្រូវតាមហេតុនឹងបច្ច័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមូលក» មានន័យដូចម្ដេច ?

អមូលក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អមូល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមូល» មានន័យដូចម្ដេច ?

អមូល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតមូល, ឥតហេតុ, ឥតដើមទង។
ឧទាហរណ៍៖ ដំណើរអមូល។

                       ខ្មែរច្រើនប្រើជាពាក្យសាមញ្ញថា អមូលកែ ( អៈមូលៈ— )។
ឧទាហរណ៍៖ ក្តីអមូលកែ ក្ដីឥតមូលហេតុឬដែលមានមូលហេតុពុំប្រាកដ។

តើពាក្យ «អមិត្រ» មានន័យដូចម្ដេច ?

អមិត្រ

មានន័យថា ( ម. ព. អមិត្ត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមិត្តភាព» មានន័យដូចម្ដេច ?

អមិត្តភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស សំអប់ខ្លាំងដែលកម្រនឹងសាបរលាបបាត់ អំពើនៃមនុស្សដែលជាខ្មាំងនឹងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមិត្ត» មានន័យដូចម្ដេច ?

អមិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អ្នកដែលមិនមែនជាមិត្រ ( សត្រូវ ) ។ វេវ. បច្ចាមិត្ត ។ ព. ផ្ទ. មិត្ត ឬ មិត្រ ។ អមិត្តភាព ( អៈមិត-តៈ— ) ភាពនៃបុគ្គលមិនមែនជាមិត្ត, ភាពនៃជនជាសត្រូវ, ការដែលជាខ្មំាងសត្រូវនឹងគ្នា, ទោសសត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមិតាយុស» មានន័យដូចម្ដេច ?

អមិតាយុស

មានន័យថា ( មើលក្នុងពាក្យ អមិតាភៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមិតាភៈ» មានន័យដូចម្ដេច ?

អមិតាភៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អមិត “ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា” + អាភា “ពន្លឺ, រស្មី” ) អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបាន គឺមានពន្លឺឬរស្មីច្រើនឥតគណនា ។ ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត។
ឧទាហរណ៍៖ ព្រះអមិតាភៈ ទ្រង់ប្រតិស្ឋាននៅឯឋានសុខាវតី ។ មហាយានិកពួកខ្លះហៅ អមិតាយុស “ព្រះពុទ្ធមានព្រះជន្មរាប់ពុំអស់ គឺមានព្រះជន្មវែងឥតគណនា”; ហៅខ្លីត្រឹមតែ អមិតា; ពួកខ្លះហៅក្លាយជា អមិដា, ខ្លះហៅ អយីដា ។ ល ។ ( មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរលទ្ធិមហាយាន, ខាងលទ្ធិហីនយានមិនមាននិយាយសោះឡើយ )។

តើពាក្យ «អមិត» មានន័យដូចម្ដេច ?

អមិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា ។ អមិតទ្រព្យ, អមិតធន ឬ អមិតភោគ ទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនឥតគណនា ។ អមិតផល ផ្លែច្រើនឬឈើដែលមានផ្លែច្រើនរាប់ពុំអស់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមិដា» មានន័យដូចម្ដេច ?

អមិដា

មានន័យថា ( មើលក្នុងពាក្យ អមិតាភៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមាវាសី» មានន័យដូចម្ដេច ?

អមាវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អមាវសី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមាវសី» មានន័យដូចម្ដេច ?

អមាវសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្ទ្រនៅរួមជាមួយគ្នា ឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្រ្ទ គឺយប់ខែដាច់ ( យប់ ១៤ រោចឬ ១៥ រោចនៃខែខាងចន្ទគតិ )។
ឧទាហរណ៍៖ ព. កា. ថា អមាវាសី ពុំមានរស្មី នៃព្រះចន្រ្ទា ងងឹតសូន្យសុង ឃើញតែតារា ពាសពេញមេឃា មើលគ្នាពុំយល់ ។ ហៅយប់ខែដាច់ អ្នកប្រាជ្ញសម្រេច ថាទុកដូចកល់ ជនឥតបើគិត គំនិតសល់វ៉ល់ ពុំដឹងពុំយល់ គុណទោសត្រូវខុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមាត្យ» មានន័យដូចម្ដេច ?

អមាត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អមច្ច ) មន្ត្រីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្ត្រីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ ឬខ្ញុំរាជការជិតព្រះអង្គ” ។ មហាអមាត្យ អមាត្យធំ ( សេនាបតី ) ។ រាជអមាត្យ ( មើលក្នុង ពាក្យ រាជ ) ។ អមាត្យាធិបតី អធិបតីនៃពួកអមាត្យ ( សេនាបតីធំ; នាយករដ្ឋមន្ត្រី )។ល។
( សំ.; បា. អមច្ច ) សម្លាញ់ ។ ច្រើនប្រើជា មិត្រអមាត្យ ឬ មិត្តាមាត្យ ( បា. មិត្តាមច្ចា ) មិត្រនិងសម្លាញ់។

ឧទាហរណ៍៖ ចេះសង្គ្រោះមិត្រអមាត្យ ( ចេះសង្គ្រោះមិត្រសម្លាញ់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរ—» មានន័យដូចម្ដេច ?

អមរ—

មានន័យថា ( មើលក្នុងពាក្យ អមរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរេន្ទ្រ» មានន័យដូចម្ដេច ?

អមរេន្ទ្រ

មានន័យថា ( មើលក្នុងពាក្យ អមរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរិន្ទ» មានន័យដូចម្ដេច ?

អមរិន្ទ

មានន័យថា ( មើលក្នុងពាក្យ អមរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរា—» មានន័យដូចម្ដេច ?

អមរា—

មានន័យថា ( មើលក្នុងពាក្យ អមរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរាវិក្ខេប» មានន័យដូចម្ដេច ?

អមរាវិក្ខេប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការនិយាយមិនឲ្យស្លាប់ពាក្យ ។ ឈ្មោះមិច្ឆាទិដ្ឋិមួយយ៉ាង ប្រកាន់ប្រើសម្ដីមិនឲ្យដាច់ស្រេចទៅខាងណា គឺប្រកាន់ប្រើសម្ដីបន្លំប្រឡិមប្រឡុំមិនឲ្យប្រាកដ ( ហៅ អមរាវិក្ខេបទិដ្ឋិ ក៏បាន អ. ថ. —វិកខេប៉ៈ— )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរគោយាន» មានន័យដូចម្ដេច ?

អមរគោយាន

មានន័យថា ( មើលក្នុងពាក្យ អបរគោយាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមរ» មានន័យដូចម្ដេច ?

អមរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទេវតា ( ទេវតាបានជាហៅ អមរ ដោយអត្ថន័យថា “មិនស្លាប់ ឬក្រស្លាប់” សំដៅសេចក្ដីថា “មានអាយុវែង នៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់” ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈម៉ៈរ៉ៈ, ដូចជា អមរកញ្ញា ឬ —កន្យា ស្រ្តីក្រមុំទេវតា
ឧទាហរណ៍៖ ពួកទេពនិករអមរកញ្ញា។

                       អមរទ្រុម ឈើរបស់ទេវតា គឺបារិជាតព្រឹក្ស ( ក្នុងឋានត្រ័យត្រិង្ស ) ។ អមរនិករ ឬ —និកាយ ពួកទេវតា ។ អមរបតី ( —ប៉ៈដី ) ម្ចាស់ឬចៅហ្វាយទេវតា ( ព្រះឥន្ទ្រ ) ។ អមរបព៌ត ឬ អមរាទ្រិ ភ្នំទេវតា គឺភ្នំសុមេរុ ។ អមរបុរៈ ឬ —បុរី ក្រុងរបស់ទេវតា ។ ព. ប្រ. ក្រុងមានលម្អប្រហែលដូចនគរទេវតា ។ អមរយោសិត ឬ —ស្រ្តី ស្រីសួគ៌ ។ អមររ័ត្ន ពេជ្រ ។ អមររាជ ស្ដេចទេវតា ( ព្រះឥន្រ្ទ ) ។អមរលោក ឋានសួគ៌ ។ អមរវិមាន, —ពិមាន ឬ —វេស្ម័ន វិមានឬលំនៅទេវតា ។ អមរសព្ទ សំឡេងទេវតា ។ អមរាគារ ផ្ទះទេវតា; ទេវស្ថាន; ចេតិយ, ចេតិយដ្ឋាន ។ អមរិន្ទ ឬ អមរេន្រ្ទ ( បា. ឬ សំ. < អមរ + ឥន្ទ ឬ ឥន្ទ្រ “ដែលជាធំ” ) អ្នកដែលជាធំជាងទេវតា ( ព្រះឥន្ទ្រ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមនុស្សធម៌» មានន័យដូចម្ដេច ?

អមនុស្សធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ ចិត្តដែលសាហាវ ឃោរឃៅដូចសត្វតិរច្ឆាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមនុស្ស» មានន័យដូចម្ដេច ?

អមនុស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អមនុឞ្យ ) សត្វអទិស្សមានកាយមិនមែនមនុស្ស គឺទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ, . . . ( ច្រើនសំដៅភូត, បិសាច, ខ្មោច, អសុរកាយ )
ឧទាហរណ៍៖ ពួកអមនុស្ស; ព្រៃមានអមនុស្សកាន់កាប់ ។ អមនុស្ស ! ខ្មោច ! ( ព. ស្ន. ឬ ព. ម. )។

                   អមនុស្សធម៌ ( —នុស-សៈ— ) អំពើឬសន្ដានចិត្តកាចសាហាវឃោរឃៅដូចសត្វតិរច្ឆាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមត—» មានន័យដូចម្ដេច ?

អមត—

មានន័យថា ( មើលក្នុងពាក្យ អមត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមត្តញ្ញូ» មានន័យដូចម្ដេច ?

អមត្តញ្ញូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ជនអ្នកមិនដឹងប្រមាណ; ដែលមិនស្គាល់ប្រមាណ, ដែលមិនចេះលៃលកឲ្យបានសមរម្យក្នុងទីប្រជុំជាដើម។
ឧទាហរណ៍៖ អមត្តញ្ញូ ឬ ជនអមត្តញ្ញូ រមែងទទួលនូវដំណៀលជាដរាប។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ជនអ្នកមិនដឹងប្រមាណ; ដែលមិនស្គាល់ប្រមាណ, ដែលមិនចេះលៃលកឲ្យបានសមរម្យក្នុងទីប្រជុំជាដើម។
ឧទាហរណ៍៖ អមត្តញ្ញូ ឬ ជនអមត្តញ្ញូ រមែងទទួលនូវដំណៀលជាដរាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមត្តញ្ញុតា» មានន័យដូចម្ដេច ?

អមត្តញ្ញុតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភាពនៃជនអ្នកមិនដឹងប្រមាណ, ការមិនស្គាល់ប្រមាណក្នុងទីប្រជុំ, ក្នុងភោជនាហារ, ក្នុងវេលានីមួយជាដើម។
ឧទាហរណ៍៖ អមត្តញ្ញុតាជាគុណវិបត្តិមួយយ៉ាងធំ ដែលបុគ្គលគ្រប់រូបគួរតែបំបាត់ចោលចាកខន្ធសន្ដាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមត្តញ្ញតា» មានន័យដូចម្ដេច ?

អមត្តញ្ញតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណវិបត្តិនៃបុគ្គលដែលមិនស្គាល់ប្រមាណ មានការមិនស្គាល់ប្រមាណក្នុងទីប្រជុំ ក្នុងអាហារភោជនក្នុងពេលវេលា ក្នុងពាក្យសំដី ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមតៈ» មានន័យដូចម្ដេច ?

អមតៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អមត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមតភាព» មានន័យដូចម្ដេច ?

អមតភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗ ដែលមិនដល់នូវសេចក្តីស្លាប់ ដែលតាំងនៅអស់កាលយ៉ាងយូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមត» មានន័យដូចម្ដេច ?

អមត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អមត; សំ. អម្ឫត ) ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក ( ដែលមានជានិច្ច ) ។ ន. ដំណើរមិនស្លាប់; ព្រះនិព្វាន; ទឹកទិព្វ; សុធាភោជន ( ប្រើជា អម្ឫត ឬ អម្រឹត ក៏បាន ) ។ អមតបទ ផ្លូវព្រះនិព្វាន គឺបដិបទាជាផ្លូវទៅព្រះនិព្វាន ( ព. ពុ. ) ។ អមតបុប្ផ ឬ អម្រឹតបុស្ប ( —បុស ) ដែលមានផ្កាមិនដាច់ ( ដែលមានផ្កាជានិច្ច ) : ឈើអមតបុប្ផ ។ អមតផល ឬ អម្រឹត— ដែលមានផ្លែមិនដាច់ ( ដែលមានផ្លែបន្តជានិច្ច ): ឈើអមតផល ។ អមតមហានិព្វាន ឬ អម្រឹត— មហានិព្វានឈ្មោះអមតៈឬអម្រឹត ( ព្រោះមិនចេះស្លាប់ ) ។អមតរស ឬ អម្រឹត— រសនៃព្រះនិព្វាន ឬរសនៃទឹកទិព្វ, រសនៃសុធាភោជន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមច្ចា» មានន័យដូចម្ដេច ?

អមច្ចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. < អមច្ច “អមាត្យ” ) អមាត្យទាំងឡាយ, ពួកអមាត្យ ( ព. កា. )។
ឧទាហរណ៍៖ ស្ដេចទ្រង់ត្រាស់សួរអមច្ចា ដែលគាល់ត្រៀបត្រា ថាយើងគួរធ្វើដូចម្ដេច ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមគាង» មានន័យដូចម្ដេច ?

អមគាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. គាង អ. ថ. ខាង “ចង្កា” ) ពុកចង្កាដែលដុះជាប់ពីចង្កាទៅដល់ចុងឆ្អឹងថ្គាមឬដុះឡើងទៅទល់នឹងជើងសក់ទាំងពីរខាងក៏មាន។
ឧទាហរណ៍៖ អមគាងដុះស្រមូម, ទុកអមគាងមិនកោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អមគម» មានន័យដូចម្ដេច ?

អមគម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. អ្ចមគ្ចម អ. ថ. អម់ខម់ “វៀចវេរ, វៀចចុះវៀចឡើង; វាសវាង” ) អបស្ទប, ទល់ទប់, ជ្រោមជ្រែងឲ្យមាំ, ឲ្យនឹង
ឧទាហរណ៍៖ ទឡ្ហអមគមកុំឲ្យរលំ ។ ព. កា. ថា : ជនចាស់ទ្រែមទ្រម ឈើច្រត់អមគម បង្ការក្រែងដួល ចាស់ដួលម្ដងៗ ច្រើនតែពុំស្រួល ជួនស្លាប់ព្រោះដួល ក៏សឹងតែមាន ។ គួរចាស់ព្រឹទ្ធា កាលបើជរា ចូលមកទន្ទ្រាន ត្រូវប្រើឈើច្រត់ អមគមគ្រាន់បាន ទឡ្ហទប់រូបប្រាណ កុំឲ្យជ្រុលដួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អម» មានន័យដូចម្ដេច ?

អម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអែបទាំងពីរខាង តែមិនដិតដល់គ្នា មិនប៉ះគ្នា។
ឧទាហរណ៍៖ ដើរអម; ផ្ទះខ្ញុំនៅកណ្ដាលមានផ្ទះប្អូនខ្ញុំពីរអមសងខាង។

                      សម្ដីអម សម្ដីអនុលោមចាក់បណ្ដោយឲ្យបានត្រូវទាំងពីរខាង ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអែបទាំងពីរខាង តែមិនដិតដល់គ្នា មិនប៉ះគ្នា ។
ឧទាហរណ៍៖ ដើរអម; ផ្ទះខ្ញុំនៅកណ្ដាលមានផ្ទះប្អូនខ្ញុំពីរអមសងខាង។

                      សម្ដីអម សម្ដីអនុលោមចាក់បណ្ដោយឲ្យបានត្រូវទាំងពីរខាង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «អភ្រំសៈ» មានន័យដូចម្ដេច ?

អភ្រំសៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. ប្រាក្រឹត )។