Posted on Leave a comment

តើពាក្យ «អ៊ុង៉ាៗ» មានន័យដូចម្ដេច ?

អ៊ុង៉ាៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរកូនខ្ចីយំខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីស្លាម៉ាបាដ» មានន័យដូចម្ដេច ?

អ៊ីស្លាម៉ាបាដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៉ាគីស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីសូមែធរណីមាត្រ» មានន័យដូចម្ដេច ?

អ៊ីសូមែធរណីមាត្រ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បាតុភូតដែលក្នុងនោះសមាសធាតុគីមីមានរូបមន្ដ ម៉ូលេគុលដូចគា្ន ប៉ុន្ដែមានទំរង់ម៉ូលេគុលខុសគា្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីសូបាសំរូបសើ» មានន័យដូចម្ដេច ?

អ៊ីសូបាសំរូបសើ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្រាបដែលបង្ហាញពីរបៀបនៃការស្រូបផេ្សងគ្នាជាមួយនឹងបារ៉ាម៉ែតជាច្រើនដូចជាសីតុណ្ហភាពពេលដែលសំពាធថេរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ីសូទែមសំរូបសើ» មានន័យដូចម្ដេច ?

អ៊ីសូទែមសំរូបសើ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនាក់ទំនងរវាងសំពាធឧស្ម័ន p និងបរិមាណ w ក្នុងក្រាមនៃឧស្ម័ន ឬចំហាយដែលទាញចេញពីក្រាមនៃវត្ថុរឹងនៅសីតុណ្ហភាពថេរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ាង សុផល្លែត» មានន័យដូចម្ដេច ?

អ៊ាង សុផល្លែត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ថាបនិកប្រជុំវចនានុក្រម និងវាក្យបរិវត្តន៍ ខ្មែរផេឌៀ (KhmerPedia Dictionary) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៉ីសូមែសម្ព័ន្ធពីរជាន់» មានន័យដូចម្ដេច ?

អ៉ីសូមែសម្ព័ន្ធពីរជាន់

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អ៉ីសូមែដែលក្នុងនោះសារធាតុពីរ ឬច្រើនមាន សមាសភាពធាតុដូចគា្ន ប៉ុន្ដែខុសគា្នត្រង់សម័្ពន្ធពីរជាន់មានទីតាំងខុសគា្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៉ីយ៉ុងអេញ៉ូម» មានន័យដូចម្ដេច ?

អ៉ីយ៉ុងអេញ៉ូម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកកាចុងរបស់អ៉ីយ៉ុងដែលក្នុងនោះស្រទាប់វ៉ាឡង់របស់អាតូមអលោហៈបន្ទុកវិជ្ជមានមានអេឡិចត្រុងពីរតិចជាងធម្មតា ហើយសរុបបន្ទុកមានសម័្ពន្ធកូវ៉ាឡង់មួយតិចជាងប្រភេទគ្មានបន្ទុកដែលត្រូវគ្នា។ គេប្រើជាបច្ឆិមបទជាមួយនឹងឈ្មោះដើម។ គេហៅម្យ៉ាងទៀតថា អ៉ីយ៉ុងអ៉ីល្យូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៉ីយ៉ុងសេរី» មានន័យដូចម្ដេច ?

អ៉ីយ៉ុងសេរី

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អ៉ីយ៉ុង ដូចជាប្រទះឃើញក្នុងឧស័្មនកម្មអ៉ីយ៉ុង ដែលលក្ខណៈ របស់វាដូច ជាស្ប៉ិច និងម៉ូម៉ង់ម៉ាញ៉េទិច(កំលាំងរបត់)មិនរងឥទ្ធិពលជាសំខាន់ ដោយអាតូម អ៉ីយ៉ុង ផេ្សងទៀត ឬម៉ូលេគុលក្បែរៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៉ីយ៉ុងនឹង» មានន័យដូចម្ដេច ?

អ៉ីយ៉ុងនឹង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អ៉ីយ៉ុងក្នុងបណ្ដាញនៃធាតុបណ្ដូរអ៉ីយុងរឹង។

តើពាក្យ «អ៉ីយ៉ុងឌីប៉ូលែ» មានន័យដូចម្ដេច ?

អ៉ីយ៉ុងឌីប៉ូលែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា អ៉ីយ៉ុងដែលមានបន្ទុកវិជ្ជមាន និងអវិជ្ជមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៉ីដ្រូលីសអេស្ទែ» មានន័យដូចម្ដេច ?

អ៉ីដ្រូលីសអេស្ទែ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មដែលក្នុងនោះអេស្ទែត្រូវបានបំលែងទៅជាអាល់កុលរបស់វា និងម៉ូលេគុលអាស៊ីត។ គេហៅម្យ៉ាងទៀតថា ការបំបែកអេស្ទែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អះអាងបន្ថែម» មានន័យដូចម្ដេច ?

អះអាងបន្ថែម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឱ្យមានថិរភាព ឱ្យសេចក្តីយល់ព្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អះអាង» មានន័យដូចម្ដេច ?

អះអាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួលខ្លួនជាសំអាង, ទទួលខុសត្រូវលើខ្លួន, ទទួលរ៉ាប់រង។
ឧទាហរណ៍៖ ខ្ញុំហ៊ានអះអាងការខុសត្រូវគ្រប់ចំពូក ។ អះអាងជួស ទទួលរ៉ាប់រងជួស, ទទួលខុសត្រូវជួស ។ ធានាអះអាង ធានាទទួលខុសត្រូវលើខ្លួន ។

                    ( ព. កា. ) : ខ្ញុំហ៊ានធានា- អះអាងជួសវា ដ្បិតវាស្លូតត្រង់ បើបែរជាវា ធ្វើតាមចំណង់ ឲ្យខុសពីអង្គ- ច្បាប់ខ្ញុំទទួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អះ!» មានន័យដូចម្ដេច ?

អះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូលាន់មាត់ ដោយក្រោធខ្លាំង, ដោយភ្ញាក់, ស្លន់, ភ្លាត់ ឬដោយថាជ្រួសជាដើម។
ឧទាហរណ៍៖ អះ! អត់មិនបានទេអញ ! ឆ្វេង, អ៎ះស្ដាំទេតើ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំឡុងពេលធ្វើការដឹកជញ្ជូនក្នុងប្រទេស» មានន័យដូចម្ដេច ?

អំឡុងពេលធ្វើការដឹកជញ្ជូនក្នុងប្រទេស

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា រយៈពេលដែលអីវ៉ាន់ ឬទំនិញស្ថិតនៅក្នុងបន្ទុករបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស ដែលនៅក្នុងចំណតអាកាសយានដ្ឋានមួយ ឬស្ថិតនៅលើអាកាសយានមួយ ឬករណីនៃការចុះចតនៅក្រៅអាកាសយានដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំឡុង» មានន័យដូចម្ដេច ?

អំឡុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលយូរ។
ឧទាហរណ៍៖ ក្នុងអំឡុង ១០ ឆ្នាំ ( បុ. សរ. អំលុង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំលុង» មានន័យដូចម្ដេច ?

អំលុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ព. អំឡុង ។

តើពាក្យ «អំមិញ» មានន័យដូចម្ដេច ?

អំមិញ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសាមញ្ញសម្រាប់និយាយដោយប្រញាប់ ក្លាយមកពីពាក្យ អម្បាញ់មិញ ( ម. ព. នេះ ) ។ ព. កា. សាមញ្ញ។
ឧទាហរណ៍៖ ឃើញវាមកទិញ អីវ៉ាន់អំមិញ រួចចេញបាត់ទៅ វាថាទៅផ្ទះ ម្ដាយមីងដែលនៅ ជិតផ្ទះក្បែរផ្លូវ ត្រឡែងកែងបួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំព្រំប្រែក្រោយ» មានន័យដូចម្ដេច ?

អំព្រំប្រែក្រោយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមតូចៗស្ទើរជាវល្លិរឹង ស្លឹកខ្លីកំប៉ុះៗជាគូៗបែរខ្នងទល់គ្នា។
ឧទាហរណ៍៖ ដើមអំព្រំប្រែក្រោយច្រើនដុះនៅទីទួលនិងដំបូក ។

                       ឈ្មោះអាវដៃខ្លីឬឥតដៃមានឡេវខាងខ្នង។
ឧទាហរណ៍៖ អាវអំព្រំប្រែក្រោយ ( ច្រើនតែសម្រាប់ក្មេងស្រី ) ។កិ.វិ.ទោះបីអាវបែបនោះ ដែលមានឡេវខាងមុខក៏ដោយ បើគេពាក់យកពោះជាខ្នង ក៏ហៅថា ពាក់អាវអំព្រំប្រែក្រោយ ដែរ ។ ព. កា. ថា : ពួកក្មេងស្រីៗ ពាក់អាវដៃខ្លី អំព្រំប្រែក្រោយ នាំគ្នាដើរលេង តាមផ្លូវរជយ ធំៗដើរក្រោយ តូចៗដើរមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំព្រំ» មានន័យដូចម្ដេច ?

អំព្រំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លាវែងៗស្រួចៗ បើមុតសាច់ឈឺចាប់ពើត, ផ្កាតូចៗ សម្បុរស ក្លិនក្រអូបឆ្ងាញ់ ស្រដៀងនឹងក្លិនផ្កាកែវ, ផ្លែតូចៗស្រួចៗមានជ័រ វេលាទុំឡើងសម្បុរក្រមៅ មានរសផ្អែម លាយល្វីងបន្តិចៗបរិភោគបាន ( ជាចំណីក្មេង )។
ឧទាហរណ៍៖ ដើមអំព្រំច្រើនដុះនៅដីទួលឬនៅដំបូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំព័រ (វល្លិ) , សំព័រ (វល្លិ)» មានន័យដូចម្ដេច ?

អំព័រ (វល្លិ) , សំព័រ (វល្លិ)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំណាស់ ដុះតាមមាត់ព្រៃ ឬក្នុងព្រៃជ្រៅត្រជាក់តាមមាត់ទឹកនៃប្រទេសថៃ និងកម្ពុជា។ សំបក គេតែងវេញធ្វើខ្សែពួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំព័ន្ធ» មានន័យដូចម្ដេច ?

អំព័ន្ធ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( មើលក្នុងពាក្យ អំពាន់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពះ» មានន័យដូចម្ដេច ?

អំពះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស៊ីរវះរវាមដោយល្មោភអាហារ ( ព. ទ្រ. ម. )។
ឧទាហរណ៍៖ វាអំពះបាយសម្លអស់រលីង មិនទុកឲ្យគេស៊ីផង ! ( ព. ទ្រ. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពៅព្រៃ» មានន័យដូចម្ដេច ?

អំពៅព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិដើមរឹងមួយប្រភេទពួកបបុស ច្រើនដុះនៅទីដីសើមមានជីជាតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពៅ» មានន័យដូចម្ដេច ?

អំពៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងដូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។ អំពៅមានច្រើនប្រភេទគឺ អំពៅកែវ, អំពៅក្ដាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករ ជាដើម។
ឧទាហរណ៍៖ អំពៅជាដំណាំមានប្រយោជន៍សំខាន់មួយយ៉ាងក្នុងសកលលោក ។ ព. ទ. បុ. អំពៅជិតដៃដំរី ស្ត្រីជិតបុរស ឬក្រមុំជិតកំលោះ ។ អំពៅទោះចូលឃ្នាបមិនលះសភាពផ្អែម ធម្មតាបណ្ឌិតសប្បុរសទោះជាប់ឃុំខាំងឬជាប់កុនជាប់ចំណោម ក៏មិនលះសុចរិតធម៌ឡើយ ។ ព. កា. ប្រៀបប្រដូចនឹង អំពៅ ថា : អំពៅទោះនៅក្នុងការគាប មិនលះសភាពរសជាតិផ្អែម បណ្ឌិតគំនិតស្រួចរលែម ទោះមានទុក្ខថែមផ្ទួនៗក្ដី ។ នៅតែប្រព្រឹត្តធម៌សុចរិត មិនស្បិតនឹងកម្មមិនគប្បី ទោះគេគំរាមឲ្យស្រដី ស៊ូកាន់សច្ចៈមិនឲ្យល្អៀង ។

                     ឈ្មោះតិណជាតិធាតុរឹង កំពស់ ១-៣ ម ដើមកំណើតនៅប្រទេសឥណ្ឌា ឬឥណ្ឌូណេស៊ី គេដាំជាដំណាំគ្រប់ប្រទេសក្រៅសកលលោក។ ក្នុងស្រុកខ្មែរ គេដាំអំពៅរប៉ាត់រប៉ាយពាសពេញប្រទេសកន្លែងជិតទឹក។ ដើមអំពៅ មានជាតិស្ករច្រើនណាស់។ គេដាក់លក់ទាំងមូល ឬកាត់ជាកង់ៗ ពេលខ្លះបកសំបកហើយស្រេច។ មានពូជបង្កាត់ខ្លះ ដើមពណ៌ខ្មៅ ឬស្វាយ គេប្រើធ្វើថ្នាំរម្ងាប់ជំងឺផ្សេងៗ។ ថ្នាំងវាសម្រាប់ព្យាបាលជំងឺរាក់ធ្មេញ កាកវាគេដុតយកផេះលាយជាមួយប្រេងល្ង ធ្វើថ្នាំលាបលើកមរមាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពែះ» មានន័យដូចម្ដេច ?

អំពែះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អំពេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពែ» មានន័យដូចម្ដេច ?

អំពែ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែគោ )។
ឧទាហរណ៍៖ គោអំពែ គោតូច ឬគោធំនិងគោតូច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពេះ» មានន័យដូចម្ដេច ?

អំពេះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែសេះ )។
ឧទាហរណ៍៖ សេះអំពេះ សេះតូច ឬសេះធំនិងសេះតូច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពៀរ» មានន័យដូចម្ដេច ?

អំពៀរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរសសៀរគន់មើលម្ដងៗ; សសៀរមមៀរងាកនាយងាកអាយ។
ឧទាហរណ៍៖ អំពៀរក្បែររបងផ្ទះ, ដើរអំពៀរ, ដោះអំពៀរ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដើរសសៀរគន់មើលម្ដងៗ; សសៀរមមៀរងាកនាយងាកអាយ។
ឧទាហរណ៍៖ អំពៀរក្បែររបងផ្ទះ, ដើរអំពៀរ, ដោះអំពៀរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើអនារ្យធម៌» មានន័យដូចម្ដេច ?

អំពើអនារ្យធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើរបស់មនុស្សដែលខ្វះអារ្យធម៌ (ម.ព អារ្យធម៌)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើសញ្ចារកម្ម» មានន័យដូចម្ដេច ?

អំពើសញ្ចារកម្ម

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មានន័យថា៖១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ២-ជួយ ឬការពារអំពើពេស្យាចាររបស់ជនដទៃ ៣-ជ្រើសរើស អូសទាញ ឬបណ្ដុះបណ្ដាលបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ៤-ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថាដូចគ្នាទៅនឹងសញ្ចារកម្ម៖១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬឱ្យលាភការដល់ពេស្យាចារជនដទៃ។២-អំពើរបស់ជនណាដែលបានជួយសម្រួល ឬបិទបាំងនូវធនធានដែលខ្លួនបានដឹងថា បានមកពីអំពើសញ្ចារកម្ម។៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គល ដែលប្រព្រឹត្តពេស្យាចារ ឬកំពុងមានគ្រោះដោយការធ្វើពេស្យាចារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គល» មានន័យដូចម្ដេច ?

អំពើល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គល

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អំពើល្មើសដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើលក់-ដូរមនុស្ស» មានន័យដូចម្ដេច ?

អំពើលក់-ដូរមនុស្ស

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រគល់ឱ្យដោយខុសច្បាប់ នូវការគ្រប់គ្រងលើជនណាម្នាក់ទៅជនដទៃ ឬទទួលយកដោយខុសច្បាប់ នូវការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពីជនដទៃ ដោយផ្ដោះប្ដូរទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើមុនបញ្ញត្តិ» មានន័យដូចម្ដេច ?

អំពើមុនបញ្ញត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ ផលប្រតិសកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើពេស្យាចារកុមារ» មានន័យដូចម្ដេច ?

អំពើពេស្យាចារកុមារ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អំពើរួមភេទ ឬអំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ រវាងអនីតិជនជាមួយជនដទៃ ដើម្បីផ្ដោះប្ដូរទៅនឹងវត្ថុមានតម្លៃអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើពេស្យាចារ» មានន័យដូចម្ដេច ?

អំពើពេស្យាចារ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬអំពើគ្រប់រូបភាពផ្សេងទៀតដែលទាក់ទងនឹងភេទ ដោយផ្ដោះប្ដូរនឹងវត្ថុមានតម្លៃអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើប្រល័យពូជសាសន៍» មានន័យដូចម្ដេច ?

អំពើប្រល័យពូជសាសន៍

មានន័យថា អំពើមួយក្នុងចំណោមអំពើខាងក្រោមហើយ ដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយដូចជា៖ – ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម – ការធ្វើឱ្យរបួសយ៉ាងធ្ងន់ធ្ងរដល់រូបរាងកាយ ឬសតិបញ្ញាសមាជិកនៃក្រុម – ការធ្វើដោយចេតនាឱ្យក្រុមនេះទទួលរងនូវស្ថានភាពរស់នៅមួយ ដែលរៀបចំឡើងសម្រាប់បំផ្លិចបំផ្លាញរាងកាយទាំងស្រុង ឬមួយផ្នែក – ការដាក់នូវវិធានការនានា ដែលមានបំណងរារាំងមិនឱ្យមានការផ្តល់កំណើតទារក – ការបញ្ជូនកុមារដោយបង្ខំពីក្រុមមួយទៅឱ្យក្រុមមួយទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើបន្លំ» មានន័យដូចម្ដេច ?

អំពើបន្លំ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការបកស្រាយបំភ្លៃហេតុការណ៍ ដើម្បីធ្វើឱ្យមានឥទ្ធិពលលើដំណើរការលទ្ធកម្មសាធារណៈ។ ២. ការបកស្រាយបំភ្លៃហេតុការណ៍ ដើម្បីឱ្យមានឥទ្ធិពលលើដំណើរការជ្រើសរើសប្រគល់កិច្ចសន្យា ឬការអនុវត្តកិច្ចសន្យា ធ្វើឱ្យខូចប្រយោជន៍របស់រាជរដ្ឋាភិបាល និងរួមជាមួយអំពើឃុបឃិតក្នុងចំណោមអ្នកដេញថ្លៃ (មុន ឬក្រោយពេលដាក់សំណើសុំដេញថ្លៃ) ដើម្បីរៀបចំបង្កើតតម្លៃដេញថ្លៃសិប្បនិម្មិត បង្កើតកម្រិតមិនមែនជាលក្ខណៈប្រកួតប្រជែង ធ្វើឱ្យខូចប្រយោជន៍របស់រាជរដ្ឋាភិបាល ក្នុងន័យមិនមែនជាលក្ខណៈប្រកួតប្រជែងដោយចំហ និងសេរី។ ៣. ការបកស្រាយបំភ្លៃហេតុការណ៍ ដើម្បីធ្វើឱ្យមានឥទ្ធិពលលើដំណើរការវាយតម្លៃប្រគល់កិច្ចសន្យា ឬដំណើរការអនុវត្តកិច្ចសន្យា និងការចូលរួមចំណែកក្នុងអំពើឃុបឃិតជាមួយអ្នកដេញថ្លៃ ឬទីប្រឹក្សា (មុន ឬក្រោយពេលដាក់សំណើសុំដេញថ្លៃ) ធ្វើឱ្យខូចប្រយោជន៍របស់ជាតិ។ ៤. ការបកស្រាយបំភ្លៃហេតុការណ៍ ដើម្បីធ្វើឱ្យមានឥទ្ធិពលលើដំណើរការវាយតម្លៃប្រគល់កិច្ចសន្យាឬដំណើរការអនុវត្តកិច្ចសន្យា និងការចូលរួមចំណែកក្នុងអំពើឃុបឃិតក្នុងចំណោមទីប្រឹក្សា ឬជាមួយម្ចាស់គម្រោង (មុន ឬក្រោយពេលដាក់សំណើសុំដេញថ្លៃ) ធ្វើឱ្យខូចប្រយោជន៍របស់រាជរដ្ឋាភិបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើបដិក្ខិត» មានន័យដូចម្ដេច ?

អំពើបដិក្ខិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលកើតមានដោយឥតគិតទុក ដូចយ៉ាងមនុស្សខ្លះដែលកំពុងដើរ មានពស់លោតមកចឹក ស្រាប់តែហក់ស្ទុះគេចចេញឱ្យផុតភ័យបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើបង្ខិតបង្ខំ» មានន័យដូចម្ដេច ?

អំពើបង្ខិតបង្ខំ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការហាមឃាត់ ឬការគំរាមកំហែងដោយផ្ទាល់ ឬដោយប្រយោល ធ្វើឱ្យមានគ្រោះថ្នាក់ដល់បុគ្គល ឬទ្រព្យសម្បត្តិរបស់បុគ្គល ដើម្បីធ្វើឱ្យមានឥទ្ធិពល ដល់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈរបស់បុគ្គលនោះ ឬធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើធ្មប់» មានន័យដូចម្ដេច ?

អំពើធ្មប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើរបស់គ្រូធ្មប់ គឺមនុស្សដែលអ្នកស្រុកតែងជឿថា អាចធ្វើឱ្យឈឺថ្កាត់បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើទៀងទាត់» មានន័យដូចម្ដេច ?

អំពើទៀងទាត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ និយតកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើទទួលផលបន្តពីបទល្មើសពុករលួយ» មានន័យដូចម្ដេច ?

អំពើទទួលផលបន្តពីបទល្មើសពុករលួយ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អំពើលាក់បំបាំង រក្សាទុក ឬជញ្ជូនរបស់អ្វីមួយដោយដឹងថារបស់នោះបានមកពីបទល្មើសពុករលួយ ដូចមានចែងនៅក្នុងច្បាប់នេះ។ ត្រូវចាត់ទុកជាអំពើទទួលផលបន្តពីបទល្មើសពុករលួយផងដែរ ចំពោះ៖ ១-អំពើធ្វើជាអន្តរការី ដើម្បីបញ្ជូនរបស់អ្វីមួយដោយដឹងថារបស់នោះបានមកពីបទល្មើសពុករលួយ។២-អំពើដែលបានទទួលប្រយោជន៍ពីផលបន្ត ពីបទល្មើសពុករលួយដោយបានដឹងហេតុការណ៍ច្បាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើឃុបឃិត» មានន័យដូចម្ដេច ?

អំពើឃុបឃិត

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ផែនការ ឬការរៀបចំឡើងរវាងអ្នកដេញថ្លៃពីរ ឬច្រើននាក់ ដើម្បីបង្កើតតម្លៃដេញថ្លៃសិប្បនិម្មិតគ្មានលក្ខណៈប្រកួតប្រជែងពិតប្រាកដ ឬធ្វើឱ្យមានឥទ្ធិពលលើសកម្មភាពរបស់ភាគីណាមួយ ក្នុងដំ-ណើរការលទ្ធកម្មសាធារណៈ ឬធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើគួរខ្លាច, គួរស្ញែង» មានន័យដូចម្ដេច ?

អំពើគួរខ្លាច, គួរស្ញែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើដែលពួកភេរវជនប្រព្រឹត្ត ដោយចង់បង្កើតកោលាហល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើ, សំដីភ្លីភ្លើ» មានន័យដូចម្ដេច ?

អំពើ, សំដីភ្លីភ្លើ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរឥតប្រាជ្ញា ខ្វះការត្រិះរិះ ការមិនសូវដឹងខុសត្រូវ ធ្វើអ្វីៗ ចេះតែឆ្គង ទាស់ភ្នែកអ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពើ» មានន័យដូចម្ដេច ?

អំពើ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ ( កម្ម )។
ឧទាហរណ៍៖ អំពើល្អ, អំពើអាក្រក់ ។ កិរិយាសព្ទប្រាប់អំពើ សកម្មកិរិយា ។

                      មានអំពើ មានប្រយោជន៍; ដែលមានការធ្វើ ( ព. ផ្ទ. ឥតអំពើ ) ។ ឥតអំពើ ( មើលក្នុងពាក្យ ឥត ) ។ ព. កា. ពន្យល់ពីពាក្យ អំពើ ថា
ឧទាហរណ៍៖ ពាក្យថាអំពើ កើតមកពីធ្វើ បាលីហៅកម្ម ព្រះពុទ្ធប្រាប់ថា ត្រូវសត្វចងចាំ សុខទុក្ខស៊ាំទាំ កើតពីអំពើ ។

                    កម្មអាក្រក់ឬកិច្ចកលលាមក ដែលធ្វើអ្នកដទៃឲ្យឈឺចាប់ដោយមន្តអាគមជាដើម។
ឧទាហរណ៍៖ ត្រូវអំពើគេ, ដោះអំពើ ( ម. ព. អំពាន់ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពុះ» មានន័យដូចម្ដេច ?

អំពុះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អម្ពុះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពុត» មានន័យដូចម្ដេច ?

អំពុត

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា បំណាច់នឹង, បើបានជា។
ឧទាហរណ៍៖ អំពុតនឹងធ្វើ គួរឲ្យមានប្រយោជន៍ខ្លះទៅអេះ ! ។ អំពុតអ្វី ? ឬអំពុតអី ? ប្រយោជន៍អ្វី ? ឬអំពល់អី ? : អំពុតអ្វីនឹងគាត់ ? , អំពុតអីនឹងទៅ ? ។

                      ( ព. កា. ) : គិតសិនកុំធ្លោយ អំពុតនឹងឲ្យ ត្រូវដឹងវែងខ្លី ឲ្យដាច់តែម្ដង ស្រួលជាងឲ្យខ្ចី ព្រោះគ្នាគ្មានអ្វី នឹងសងវិញទេ ។ ការឲ្យមានបី មួយគឺឲ្យខ្ចី មួយឲ្យទទេ ដោយចិត្តអាណិត មេត្តាឆ្ពោះគេ មួយដោយរិះរេ ឲ្យព្រោះគ្នាសូម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពុក» មានន័យដូចម្ដេច ?

អំពុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលគេលាយឆ្អឹងសត្វ ជាតិកំបោរនឹងពពុលផេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពី» មានន័យដូចម្ដេច ?

អំពី

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពី; ឯ, ខាង
ឧទាហរណ៍៖ អំពីអ្វី ?, អំពីខ្ញុំ ; ភ័យអំពីមរណៈ ។ ព. ផ្ទ ចាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពិលអំពែក» មានន័យដូចម្ដេច ?

អំពិលអំពែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តពួកដង្កូវ មានពន្លឺព្រាកៗនៅក្រោមពោះត្រង់ចុងកន្ទុយ ភ្លឺតែក្នុងវេលាយប់ងងឹត, ឈ្មោលមានស្លាបហើរបាន ញីឥតស្លាប, ជាពួកសត្វរត្តិចរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពិលបារាំង» មានន័យដូចម្ដេច ?

អំពិលបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពិលបារាំង ជារុក្ខជាតិមានដើមកំណើត ក្នុងស្រុកអាមេរិកក្តៅ។ គេដាំនៅស្រុកអាហ្វ្រិក និងអាស៊ី ជាលំអតាមផ្លូវ ឬសម្រាប់ម្លប់ជ្រកជិតផ្ទះ។ ស្លឹកខ្ចីៗ អាចធ្វើអន្លក់ពេលទុរ្ភិក្ស។ ផ្លែក៏បរិភោគបានដែរ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពាស» មានន័យដូចម្ដេច ?

អំពាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ច្រើនពោរពាស, ច្រើនក្រាស់ក្រែល។
ឧទាហរណ៍៖ មានអីវ៉ាន់ច្រើនអំពាស, សល់ម្ហូបអំពាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពាវនាវ» មានន័យដូចម្ដេច ?

អំពាវនាវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. អំពាវ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពាវ» មានន័យដូចម្ដេច ?

អំពាវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកហៅឮខ្លាំងៗ ឬស្រែកប្រកាសឲ្យឮរាល់គ្នា ក្នុងកិច្ចការណាមួយ។
ឧទាហរណ៍៖ អំពាវរកគ្នាឲ្យបានច្រើននាក់, អំពាវនាវរកមនុស្សធ្វើការឈ្នួល ។

                    ព. កា. ថា : ចូលព្រៃសត្វសាហាវ ស្រែកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង ។ . . .( សាស្ត្រាច្បាប់ពាក្យចាស់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពាន់» មានន័យដូចម្ដេច ?

អំពាន់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អំពើថា
ឧទាហរណ៍៖ អំពើអំពាន់ អំពើធ្មប់អាប ( សរសេរជា អំព័ន្ធ ក៏មាន ប៉ុន្តែមិនសូវដែលប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពាច» មានន័យដូចម្ដេច ?

អំពាច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) អូរដែលកំបុតទាល់មានសណ្ឋានប៉ាចរហាចទាំងពីរខាង។
ឧទាហរណ៍៖ អំពាចក្នុងដងព្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពល់ចិត្ត» មានន័យដូចម្ដេច ?

អំពល់ចិត្ត

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់អនីឃៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពល់» មានន័យដូចម្ដេច ?

អំពល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង្វល់ ឬសេចក្ដីខ្វល់ចិត្ត, ដំណើរដែលនាំឲ្យមានរវល់ខ្វល់ចិត្ត។
ឧទាហរណ៍៖ មានអំពល់, អស់អំពល់ ( កុំប្រើថា សេចក្ដីអំពល់ ឬ ការអំពល់ ដូច្នេះឡើយ ) ។ នាំអំពល់ នាំឲ្យមានអំពល់ ។ កុំអំពល់ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កុំរវល់!, កុំអើពើ!
ឧទាហរណ៍៖ កុំអំពល់! តាមតែគេចុះ! ។ អំពល់អី! រវល់អី! ។ អំពល់ទុក្ខ មានទុក្ខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំពក» មានន័យដូចម្ដេច ?

អំពក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច ( ចំពោះតែទីដីដែលជាថ្នាលឬស្រែ ) : ថ្នាលអំពក, ស្រែអំពក, ត្រពាំងអំពក ។ អំពកច្រកថ្នាល អំពកច្រកល្ហក និងថ្នាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំប៉េះអំប៉ោះ» មានន័យដូចម្ដេច ?

អំប៉េះអំប៉ោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តេះតោះ ឬតតេះតតោះ, នេះខ្លះនោះខ្លះបន្តិចបន្តួច, រប៉ិចរប៉ីរាយរង; ផ្សែផ្សំ។
ឧទាហរណ៍៖ រកស៊ីអំប៉េះអំប៉ោះ, លក់ដូរអំប៉េះអំប៉ោះ; របរអំប៉េះអំប៉ោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តេះតោះ ឬតតេះតតោះ, នេះខ្លះនោះខ្លះបន្តិចបន្តួច, រប៉ិចរប៉ីរាយរង; ផ្សែផ្សំ។
ឧទាហរណ៍៖ រកស៊ីអំប៉េះអំប៉ោះ, លក់ដូរអំប៉េះអំប៉ោះ; របរអំប៉េះអំប៉ោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំប៉ើក» មានន័យដូចម្ដេច ?

អំប៉ើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកម្រើកងើបៗដាក់ៗរបះរបើងរឿយៗ; ប្លើកៗរឿយៗ។
ឧទាហរណ៍៖ ក្ដាររលាស់អំប៉ើក; សត្វប៉ាក់ប៉ើកកម្រើកកន្ទុយអំប៉ើកៗ ដំណើរវាក៏អំប៉ើកៗដែរ ( គេហៅវាថា សត្វប៉ាក់ប៉ើក ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកម្រើកងើបៗដាក់ៗរបះរបើងរឿយៗ; ប្លើកៗរឿយៗ។
ឧទាហរណ៍៖ ក្ដាររលាស់អំប៉ើក; សត្វប៉ាក់ប៉ើកកម្រើកកន្ទុយអំប៉ើកៗ ដំណើរវាក៏អំប៉ើកៗដែរ ( គេហៅវាថា សត្វប៉ាក់ប៉ើក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបៅអំបែក» មានន័យដូចម្ដេច ?

អំបៅអំបែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទ កើតក្នុងរន្ធត្រចៀក មានទឹករងៃកខៀច, បណ្ដាលមកអំពីទឹកចូលក្នុងត្រចៀកត្រាំនៅយូរជាដើម។
ឧទាហរណ៍៖ កើតអំបៅអំបែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបោះព្រះ» មានន័យដូចម្ដេច ?

អំបោះព្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមទន់ស្លឹកស្រដៀងនឹងស្លឹកបណ្ដូលពេជ្រស្ទើរចាប់ច្រឡំ ប៉ុន្តែដើមស្រលួតឥតបន្លា ឡើងតោងអាស្រ័យនឹងដើមឈើធំ ទម្លាក់ឫសវែងៗ រយោងរយានចុះមកខាងក្រោមរហូតដល់ដីក៏មាន។
ឧទាហរណ៍៖ វល្លិអំបោះព្រះ ( ហៅ វល្លិយឺត ក៏បាន ) ។

                     សរសៃពីងពាងព្រៃពួកមូយដែលវាគ្រាន់តែបញ្ចេញចោលមិនព័ទ្ធមងឬសំបុកឡើយ, មានសាច់ម៉ដ្ឋល្អិតឆ្មារសម្បុរ-ស-ក្បុសរលើប, ខ្យល់បក់រសាត់តាមផ្ទៃអាកាសធ្លាក់ចុះមកជាប់នឹងមែកឈើជាដើម, ចួនកាលរសាត់ជាប់ដោយទាំងតួពីងពាងមកផងក៏មាន; បើសរសៃនោះចូលភ្នែកបណ្ដាលឲ្យភ្នែកហើមភ្លាម។
ឧទាហរណ៍៖ ពីរបីថ្ងៃនេះ ឃើញអំបោះព្រះរសាត់ព្រាតឯអាកាស, ត្រូវប្រយ័ត្ន ក្រែងចូលភ្នែក ( ហៅ អំបោះខ្មោច ឬសរសៃឈូក ក៏មាន, តាមទម្លាប់ដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបោះខ្មោច» មានន័យដូចម្ដេច ?

អំបោះខ្មោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អំបោះព្រះ ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបោះ» មានន័យដូចម្ដេច ?

អំបោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃសំឡីដែលរវៃរួចហើយ មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម។
ឧទាហរណ៍៖ អំបោះឆៅ, សំពត់អំបោះ ។ អំបោះភ្លុក ( ម. ព. ភ្លុក ) ។ ព. ទ. បុ. ហុចអំបោះស្រណោះដៃ ឲ្យអ្វីៗមាននំចំណីជាដើមទៅអ្នកដទៃ ដោយមានសង្ឃឹមថាគេនឹងឲ្យអ្វីៗតបមកវិញពុំខាន( ឲ្យដោយសម្លឹងប្រយោជន៍ភ្លាមៗ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបោស» មានន័យដូចម្ដេច ?

អំបោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទកម្ពស់ ១-៣ ម ដុះតាមមាត់ផ្លូវ និងមាត់ព្រៃធំ នៃប្រទេសក្តៅសកលលោក។ ដើមនេះធ្វើជាអំបោស។ ( ម. ព. អម្បោស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងបែក, ប៉េងប៉ោះស្រោម» មានន័យដូចម្ដេច ?

អំបែងបែក, ប៉េងប៉ោះស្រោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារលើដើមជិតខាង មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេនាំចូលជាយូរណាស់ហើយ ឥឡូវដុះឯងៗនៅគ្រប់ប្រទេសក្តៅសកលោក។ ក្នុងស្រុកកម្ពុជា ដើមអំបែងបែកដុំតាមមាត់ផ្លូវ ឬក្នុងគុម្ពោត ឬជិតផ្ទះ។ ក្មេងៗនិយមបេះយកមកលេងជាល្បែង។ គេអាចបរិភោគបាន តែគ្មានឱជារសទេ។ ជាដើមដែលគ្រូថ្នាំខ្មែរយកផ្សំធ្វើឱសថ។ ស្លឹកប្រើព្យាបាលរោគស្បែក។ គេស្ងោរដើមនេះយកទឹកលាងភ្នែក។ ឫសជាសថ ធ្វើឱ្យនោមច្រើន ឱ្យក្អួត និងបញ្ចុះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងថ្ងៃ, ពពាលខែ-វាក់រើ, ឆ័ត្ររួត» មានន័យដូចម្ដេច ?

អំបែងថ្ងៃ, ពពាលខែ-វាក់រើ, ឆ័ត្ររួត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកម្ពស់ពី ២ ទៅ ៨ម ដុះក្នុងព្រៃស្រោង ឬទីវាលនៃប្រទេសក្តៅទ្វីបអាស៊ី និងអាហ្វ្រិក គេនិយមដាំក្នុងសួនសាធារណៈជាលំអ។ ឈើពពាលខែ គេនិយមប្រើសម្រាប់ធ្វើមឈូស។ សំបក និងឫសអាចធ្វើឱសថជំងឺថ្លើម។ សំបកលាយជាមួយ សំបកព្រះភ្នៅ គេអាចស្ងោរផឹករំងាប់រោគរាកមួល។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងថ្ងៃ» មានន័យដូចម្ដេច ?

អំបែងថ្ងៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ជាពួកសារកព្រឹក្ស ស្លឹកទ្រវែងៗស្រួចៗ ពីខាងខ្នងស្លឹកមានសម្បុរសប្រផេះសំបកមានសរសៃ, បើដើមខ្ចីយកសំបកវេញខ្សែបានខ្លះ, បើដើមធំមានខ្លឹមសម្បុរក្រហមប្រឿង សាច់ស្វិត។
ឧទាហរណ៍៖ គេច្រើនយកខ្លឹមអំបែងថ្ងៃធ្វើទូករទេះ ។

                     ឈ្មោះព្រឹក្សម្យ៉ាងកំពស់ ១៥-២៥ ម ដុះក្នុងព្រៃល្បោះនៃប្រទេសកម្ពុជា និងវៀតណាម។ ឈើសម្រាប់សង់នាវា និងសង់ផ្ទះ ធ្វើជាគ្រឿងដំបូល។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងចែះ» មានន័យដូចម្ដេច ?

អំបែងចែះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អំបែងចេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងចែស, វាយឧក» មានន័យដូចម្ដេច ?

អំបែងចែស, វាយឧក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១០-១២ ម ដុះក្នុងព្រៃក្រាស់ ឬស្ទើរក្រាស់នៅប្រទេសកម្ពុជា និងវៀតណាម។ ឈើសម្រាប់ធ្វើគ្រឿងផ្ទះ ឬធ្វើក្តារចត្រង្គ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងចែស, វាយឧក» មានន័យដូចម្ដេច ?

អំបែងចែស, វាយឧក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទកម្ពស់ ១០-១២ ម ដុះក្នុងព្រៃក្រាស់ ឬស្ទើរក្រាស់នៅប្រទេសកម្ពុជា និងវៀតណាម។ ឈើសម្រាប់ធ្វើគ្រឿងផ្ទះ ឬធ្វើក្តារចត្រង្គ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងចេះ» មានន័យដូចម្ដេច ?

អំបែងចេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបែងល្អិតល្អោចច្រើនបែបដែលកប់លាយគ្នាក្ដាំងនៅក្នុងដីយូរអង្វែងហើយ។
ឧទាហរណ៍៖ ជីកដីទៅឃើញសុទ្ធតែអំបែងចេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែងក្បាល» មានន័យដូចម្ដេច ?

អំបែងក្បាល

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមត្ថកៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបែង» មានន័យដូចម្ដេច ?

អំបែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះបំណែកនៃក្អម, ឆ្នាំង, ចានជាដើម។
ឧទាហរណ៍៖ អំបែងក្អម, អំបែងចាន ។

                     ក្អមដី ឬឆ្នាំងដីដែលគោះចោះត្រង់ក្អេងម្ខាងឲ្យមានចន្លោះធំល្មមដល់ការ សម្រាប់លីងអ្វីៗ។
ឧទាហរណ៍៖ លីងពោតពីរបីអំបែង ។ អំបែងក្បាល ( ព. ទ្រ. ម. ) តួក្បាល : ប្រយ័ត្ន ! អញវ៉ៃបែកអំបែងក្បាលឥឡូវ !( ប្រដូចក្បាលទៅនឹងអំបែងសម្រាប់លីងអ្វីៗ ) ។ ព. ទ. បុ. អំបែងបែកឲ្យយកអំបែងដដែលសង មានអត្ថន័យថា ទារយកឲ្យបានចំពោះតែរូបរបស់ដើមមកវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបើះ» មានន័យដូចម្ដេច ?

អំបើះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបើះ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបូរ» មានន័យដូចម្ដេច ?

អំបូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អម្បូរ ) ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ក្រុមធាតុដែលលក្ខណៈគីមីរបសវាដូចជាវាឡង់ លក្ខណៈរលាយនៃអំបិល និងលក្ខណៈចំពោះធាតុបន្ទាល់ស្រដៀងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបូង» មានន័យដូចម្ដេច ?

អំបូង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចេកមានផ្លែវែងៗ ស្មើចុងស្មើដើម, វេលាទុំ សម្បុរសំបកបៃតងចាស់ ឬលឿងចាស់ក៏មាន, ស្និតធំៗមានរសផ្អែម។
ឧទាហរណ៍៖ ចេកអំបូងមានឈ្មោះផ្សេងៗ គ្នា គឺអំបូងភ្លុក, អំបូងស្នែង, អំបូងវល្លិ, អំបូងទេស . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបុក» មានន័យដូចម្ដេច ?

អំបុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចំណីធ្វើដោយយកគ្រាប់ស្រូវទុំនៅស្រស់មកលីងឲ្យល្មមដល់ការ ហើយដាក់ក្នុងត្បាល់ធំបុកផង ឆ្កៀសឆ្កៀលផង ( ហៅ ដាល់អំបុក ) ឲ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ។
ឧទាហរណ៍៖ អំបុកដំណើប, អំបុកខ្សាយ ( តាមធម្មតា ប្រើតែស្រូវដំណើបជាងស្រូវខ្សាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបឹះ» មានន័យដូចម្ដេច ?

អំបឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិពួកមួយ មានពីរប្រភេទគឺ អំបឹះធំ អំបឹះមានដើមធំ ស្លឹកតូចៗ ប៉ុន្តែញឹកជិត; អំបឹះតូច អំបឹះមានដើមតូច ស្លឹកធំៗរង្វើលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលអាស៊ីត» មានន័យដូចម្ដេច ?

អំបិលអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុប្លែងពីអាស៊ីត និងបាសដែលក្នុងនោះមានតែអ៊ីដ្រូសែនមួយប៉ុណ្ណោះត្រូវជំនូសដោយរ៉ា ឌីកាល់) បាស។
ឧទាហរណ៍៖អាស៊ីតស៊ុលផាត NaHSO4។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលសមុទ្រ» មានន័យដូចម្ដេច ?

អំបិលសមុទ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបិលដែលគេបង្ហួតទឹកសមុទ្របញ្ចូលក្នុងស្រែ ទុកឱ្យកកទៅជាអំបិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលម្ទេស» មានន័យដូចម្ដេច ?

អំបិលម្ទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឲ្យល្អិត។
ឧទាហរណ៍៖ អំបិលម្ទេសក្រសាំង ។ ( បែបបុកអំបិលម្ទេសក្រសាំងឲ្យមានរសជាតិឆ្ងាញ់ត្រូវជជុះយកគ្រាប់កុំឲ្យលាយសាច់ ហើយបុកគ្រាប់ឲ្យល្អិតម៉ដ្ឋដូចក្រមួន រួចហើយសឹមលាយបញ្ចុះជ្រំជាមួយនឹងគ្រឿងផ្សំគ្រប់មុខមានស្លឹកក្រូចសើចជាដើម បុកគ្រលុកឲ្យបានជាអំបិលម្ទេស, បុកបែបនេះទើបឆ្ងាញ់ ព្រោះគ្រាប់ក្រសាំងមានប្រេង, បុកញំៗមិនបែកគ្រាប់ក្រសាំង មិនចេញប្រេង មិនសូវឆ្ងាញ់ទេ ច្រើនតែជូរៗ, បើដាក់ក្នុងក្រឡបិទគម្របឲ្យជិតទុកយូរថ្ងៃ រឹតតែឆ្ងាញ់ជាងបុកភ្លាមបរិភោគភ្លាម, អំបិលម្ទេសក្រសាំងបែបនេះ រាប់ជាព្យញ្ជនាហារមួយប្រភេទរបស់ខ្មែរ ពុំមែនថយថោកឡើយ ) ។ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលទ្វេ» មានន័យដូចម្ដេច ?

អំបិលទ្វេ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.អំបិលដែលរងអ៉ីដ្រូលីសបង្កើតបានជាអាញ៉ុង និងកាចុងពីរខុសគា្ន។
២.អំបិលដែលជាបន្សំម៉ូលេគុលមួយនៃអំបិលផេ្សងគ្នាពីរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលឌីអាសូញ៉ូម» មានន័យដូចម្ដេច ?

អំបិលឌីអាសូញ៉ូម

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុប្រភេទ R.X.N:N ដែល R តាងអោយ ក្រុមអាល់គីល ឬអារីល និង X តាងអោយអាញ៉ុងដូចជាអាឡូសែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលដី» មានន័យដូចម្ដេច ?

អំបិលដី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបិលកប់នៅក្នុងដី ដែលកើតពីទឹកសមុទ្រហួតជាយូរអង្វែងមក​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិលកម្ម» មានន័យដូចម្ដេច ?

អំបិលកម្ម

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការកើនឡើងនៃជាតិប្រៃនៅក្នុងដី ដែលបណ្ដាលឲ្យខូចខាតដី និងប៉ះពាល់ដល់រុក្ខជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបិល» មានន័យដូចម្ដេច ?

អំបិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុរឹងស្រួយ មានរសប្រៃ, បុកឬកិនឲ្យខ្ទេចល្អិតម៉ដ្ឋបានដោយងាយ, អាចរលាយទៅជាទឹកបាន, សម្រាប់ប្រើជាគ្រឿងផ្សំយករសប្រៃ, មានឈ្មោះផ្សេងៗតាមសញ្ជាតិនិងបែបភាព។
ឧទាហរណ៍៖ អំបិលដុំ, អំបិលស, អំបិលសិន្ធៅរ៍ . . . ។

                       ឥតអំបិល ( ព. ប្រ. ) ឥតអំណាច; បង់កម្លាំងទទេ, អសារឥតការ, ឥតប្រយោជន៍។
ឧទាហរណ៍៖ ធ្វើការឥតអំបិល, នឿយហត់ឥតអំបិល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាល–» មានន័យដូចម្ដេច ?

អំបាល–

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អម្បាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាលម៉ាន» មានន័យដូចម្ដេច ?

អំបាលម៉ាន

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អម្បាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាល» មានន័យដូចម្ដេច ?

អំបាល

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អម្បាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាយ» មានន័យដូចម្ដេច ?

អំបាយ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អម្បាយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាត» មានន័យដូចម្ដេច ?

អំបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនចៃ។
ឧទាហរណ៍៖ ចៃអំបាត ចៃនិងកូនចៃ ឬចៃធំនិងចៃតូច ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ​(ព.ប្រ.) ដែលមានរូបតូចពេកខុសពីគេ
ឧទាហរណ៍៖ មនុស្សអំបាត, សេះអំបាត ( ព. ព. ) ។

                       ដែលថយថោក, តូចទាប, សាបរលាប
ឧទាហរណ៍៖ មនុស្សអំបាត ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំបាញ់មិញ» មានន័យដូចម្ដេច ?

អំបាញ់មិញ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. អម្បាញ់មិញ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អំនួត» មានន័យដូចម្ដេច ?

អំនួត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពោលអួត ឬសម្ដីអួត។
ឧទាហរណ៍៖ មនុស្សមានអំនួត មនុស្សអ្នកអួត ( កុំប្រើថា សេចក្ដីអំនួត, បើត្រូវការប្រើពាក្យថា សេចក្ដី ត្រូវថា សេចក្ដីអួត ក៏គឺ អំនួត ហ្នឹងឯង ) ។ ព. កា. ពន្យល់ឲ្យប្រើពាក្យ អំនួត ថា : អំនួតជានាមសព្ទ មានបែបប្រាប់ថាកុំប្រើ– “សេចក្ដី” ថែមស៊ែមលើ ទាំងកុំប្រើ “ក្ដី” ផ្សំឡើយ ។ ( ម. ព. សេចក្ដី ផង ) ។

                    ការពោលសរសើរដោយខ្លួនឯង ថាគ្រាន់បើជាងគេ សំដីអួតខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត