Posted on Leave a comment

តើពាក្យ «អសំហារិមៈ» មានន័យដូចម្ដេច ?


អសំហារិមៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អសង្ហារិមៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសំហារិមៈ» មានន័យដូចម្ដេច ?


អសំហារិមៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អសង្ហារិមៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសោចិ៍» មានន័យដូចម្ដេច ?


អសោចិ៍


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អសោច )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសោច» មានន័យដូចម្ដេច ?


អសោច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អសុចិ, ខ្មែរប្រើ ឧ > ឱ គឺ សុ > សោ ; សំ. អឝុចិ ឬជា អឝោច ក៏មាន “មិនស្អាត”) ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់; អាក្រក់; ស្អុយអាក្រក់គួរខ្ពើម, គួរឆ្អើម ។
ឧទាហរណ៍៖ ក្លិនអសោច។

                      អសោចកេរ្តិ៍ឈ្មោះ ស្អុយកេរ្តិ៍ឈ្មោះ ។ កេរ្តិ៍អសោច កេរ្តិ៍ឈ្មោះអាក្រក់ ។ មនុស្សអសោច មនុស្សដែលមានឈ្មោះអាក្រក់ក្រៃពេក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសោក» មានន័យដូចម្ដេច ?


អសោក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អឝោក) ដែលឥតសោក, ឥតស្ដាយស្រណោះ ។ ន. ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ត្រួយខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើជាបន្លែស្លម្ជូរឬជ្រក់បាន, ជាឈើមានលម្អនិងប្រយោជន៍ដោយឡែក គួរដាំក្នុងវត្តអារាមឬក្នុងភូមិ ។
ឧទាហរណ៍៖ សម្លផ្កាអសោក (ឈើនេះខ្មែរច្រើនហៅក្លាយជា សោក, គួរហៅ អសោក តាមពាក្យដើមវិញ; ម. ព. សោក ន. ទៀតផង)។

                   ព្រះនាមមហាក្សត្រិយ៍មួយព្រះអង្គក្នុងប្រទេសឥណ្ឌា ក្នុងសតវត្សរ៍ទី ៣ នៃពុទ្ធសករាជ ជាក្សត្រិយ៍មានតេជានុភាពច្រើន ជាពុទ្ធសាសនូបត្ថម្ភកៈ បានទំនុកបម្រុងព្រះពុទ្ធសាសនាដោយពេញព្រះសមត្ថភាព
ឧទាហរណ៍៖ ព្រះបាទអសោក ឬ អសោករាជ, អសោកមហារាជ (ហៅ ធម្មាសោក ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេរី––» មានន័យដូចម្ដេច ?


អសេរី––


មានន័យថា ( មើលក្នុងពាក្យ អសេរី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេរី» មានន័យដូចម្ដេច ?


អសេរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អសេរ “មិនមែនអំណាចលើខ្លួន” + ឦ “មាន”; សំ. អស្វៃរិន៑ < អស្វៃរ + ឥន៑) អ្នកដែលមិនមានអំណាចលើខ្លួន, អ្នកដែលនៅក្រោមបង្គាប់គេ (ប្រើជា អស្វៃរិន ក៏បាន);បើស្ត្រីជា អសេរិនី ឬ អស្វៃរិនី ។ វេវ. អនត្តាធីន, បរាធីន ។ ព. ផ្ទ. សេរី ឬ ស្វៃរិន, អត្តាធីន, អាត្មាធីន; សេរិនី ឬ ស្វៃរិនី ។ អសេរីបទេស ឬ អស្វៃរីប្រទេស (បា. អសេរិប្បទេស; សំ. អស្វៃរិប្រទេស) ប្រទេសឥតអំណាច, ប្រទេសជាចំណុះគេ (ព. ផ្ទ. សេរីបទេស ឬ ស្វៃរីប្រទេស) ។ អសេរីភាព ឬ អស្វៃរីភាព (បា. អសេរិភាវ; សំ. អស្វៃរិភាវ) ភាវៈនៃអ្នកឥតអំណាច (ព. ផ្ទ. សេរីភាព ឬ ស្វៃរីភាព)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេរិនី» មានន័យដូចម្ដេច ?


អសេរិនី


មានន័យថា មើលក្នុងពាក្យ អសេរី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេរិច្ឆា» មានន័យដូចម្ដេច ?


អសេរិច្ឆា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាសដែលគ្មានផ្លូវចេញផុតពីកណ្តាប់ដៃសក្តីភូមិ គឺមិនពីការជិះជាន់នៃពួកនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេនិក» មានន័យដូចម្ដេច ?


អសេនិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទីទៃពីសេនាទាហាន បានតែខាងសឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេខ––» មានន័យដូចម្ដេច ?


អសេខ––


មានន័យថា ( មើលក្នុងពាក្យ អសេក្ខៈ ឬ អសេខៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេខៈ» មានន័យដូចម្ដេច ?


អសេខៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អសេក្ខៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេក្ខ––» មានន័យដូចម្ដេច ?


អសេក្ខ––


មានន័យថា ( មើលក្នុងពាក្យ អសេក្ខៈ ឬ អសេខៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសេក្ខៈ» មានន័យដូចម្ដេច ?


អសេក្ខៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អសេក្ខ ឬ អសេខ; សំ. អឝៃក្ស) អ្នកដែលអស់កិច្ចក្នុងការសិក្សាហើយ; អ្នកដែលឈប់លែងសិក្សាតទៅទៀតហើយ (ព. ពុ. ហៅចំពោះព្រះអរហន្ត; ពាក្យក្រៅពីពុទ្ធសាសនា ហៅចំពោះអ្នកដែលបានរៀនអស់ថ្នាក់វិជ្ជាក្នុងសាលារៀនជាន់ខ្ពស់បំផុតហើយ) ។ ព. ផ្ទ. សេក្ខៈ ឬ សេខៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អសេក្ខ ឬ អសេខ អ. ថ. អៈសេក-ខៈ ឬ អៈសេខៈ ដែរ, ដូចជា អសេក្ខបុគ្គល ឬ អសេខ–– (ព. ពុ. ) បុគ្គលដែលអស់ការសិក្សាតទៅទៀតហើយ គឺព្រះអរហន្ត (ព. ផ្ទ. សេក្ខបុគ្គល) ។ អសេក្ខភូមិ ថ្នាក់នៃអសេក្ខបុគ្គល (ព. ផ្ទ. សេក្ខភូមិ)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរ––» មានន័យដូចម្ដេច ?


អសុរ––


មានន័យថា ( មើលក្នុងពាក្យ អសុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរោះ» មានន័យដូចម្ដេច ?


អសុរោះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មកពី បា. អសុរ > អសុរោ, អសុរោ > អសុរោះ ?) សោះកក្រោះ, ខ្មោះខ្មួរ, បោកបោះ, ខ្ជោកខ្ជាក; ឥតគួរឥតសម; ដែលជារបស់អសុរឬអសប្បុរស (ចំពោះតែវាចា)។
ឧទាហរណ៍៖ សម្ដីអសុរោះ, ពាក្យអសុរោះ ។ មើលក្នុងពាក្យ ពាន កិ. ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរេន្ទ្រ» មានន័យដូចម្ដេច ?


អសុរេន្ទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អសុរិន្ទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរី» មានន័យដូចម្ដេច ?


អសុរី


មានន័យថា ( មើលក្នុងពាក្យ អសុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរិន្ទ» មានន័យដូចម្ដេច ?


អសុរិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អសុរ “អសុរ” + ឥន្ទ “ជាធំ” ; សំ. < អសុរ + ឥន្ទ្រ) ស្ដេចនៃពួកអសុរ គឺព្រះបាទវេបចិត្តិដែលជាអធិបតីក្នុងអសុរភព
ឧទាហរណ៍៖ ព្រះបាទវេបចិត្តិអសុរិន្ទជាបិតានៃនាងសុជាតាជាជាយារបស់ព្រះឥន្ទ្រ។

                     ប្រើជាវិសេសនាមនៃរាហូផងក៏បាន ។
ឧទាហរណ៍៖ រាហូអសុរិន្ទ ។

                     ខ្មែរហៅស្ដេចយក្សទាំងពួងថា អសុរិន្ទ ឬ អសុរេន្ទ្រ ដែរក៏មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរា» មានន័យដូចម្ដេច ?


អសុរា


មានន័យថា ( មើលក្នុងពាក្យ អសុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរកាយ» មានន័យដូចម្ដេច ?


អសុរកាយ


មានន័យថា ( មើលក្នុងពាក្យ អសុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុរ» មានន័យដូចម្ដេច ?


អសុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) គំនិតអាក្រក់; វិញ្ញាណជ្រោកជ្រាក ។ អមនុស្សពួកមួយ, ទីទៃពីពួកទេវតា, នៅក្នុងអសុរភព មានវេបចិត្តិអសុរិន្ទជាស្ដេច, ជាសត្រូវនៃពួកទេវតានៅឋានត្រ័យត្រិង្ស ។
ឧទាហរណ៍៖ ពួកអសុរ (បើស្ត្រីជា អសុរី អ. ថ. អៈសុរ៉ី, ប៉ុន្តែខ្មែរប្រើក្នុងកាព្យ សំដៅសេចក្ដីថា “អសុរប្រុស” ឬ “យក្សអង់អាច” ក៏មាន, ចួនប្រើជា អសុរា (អៈសុរ៉ា) សំដៅចំពោះអសុរប្រុសច្រើននាក់ឬតែម្នាក់ក៏មាន; ចំពោះយក្សប្រុសច្រើននាក់ឬតែម្នាក់ក៏មាន) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុរ៉ៈ, ដូចជា អសុរកញ្ញា ឬ ––កន្យា កូនក្រមុំនៃអសុរ (ហៅចំពោះនាងសុជាតាជាធីតានៃវេបចិត្តិអសុរិន្ទដែលបានមកជាជាយានៃព្រះឥន្ទ)
ឧទាហរណ៍៖ នាងសុជាតាអសុរកញ្ញា ។

                      អសុរកាយ អទិស្សមានកាយច្រើនពួក ជាអបាយសត្វ កើតអាស្រ័យនៅក្នុងមនុស្សលោក ជាពួកនិសាចរ ច្រើនត្រាច់ក្នុងវេលាយប់ រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាច ធ្វើឲ្យនៅក៏មាន (ខ្មោចអារក្ស ក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ) ។ អសុរភព ឬ ––លោក ឋានលំនៅពួកអសុរ (នៅនាជើងភ្នំព្រះសុមេរុ៍) ។ អសុររាជ ស្ដេចនៃពួកអសុរ (ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ ) ។ អសុរវិមាន វិមាននៃអសុរ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុភ––» មានន័យដូចម្ដេច ?


អសុភ–


មានន័យថា (មើលក្នុងពាក្យ អសុភ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុភំ» មានន័យដូចម្ដេច ?


អសុភំ


មានន័យថា ( មើលក្នុងពាក្យ អសុភ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុភោ» មានន័យដូចម្ដេច ?


អសុភោ


មានន័យថា ( មើលក្នុងពាក្យ អសុភ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុភា» មានន័យដូចម្ដេច ?


អសុភា


មានន័យថា ( មើលក្នុងពាក្យ អសុភ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុភ» មានន័យដូចម្ដេច ?


អសុភ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អឝុភ) មិនល្អ; គួរខ្ពើម, គួរឆ្អើម ។
ឧទាហរណ៍៖ រូបអសុភ, របស់អសុភ ។

                     ខ្មែរប្រើជា ន. ផងក៏បាន សំដៅចំពោះរូបស្លាប់, សព, សាកសព ឬរូបដែលស្លាប់ស្អុយហើយ, គំរង់ ។
ឧទាហរណ៍៖ សំពត់រុំអសុភ (សំពត់ស្នប); អសុភឆ្កែអណ្ដែតទឹក, អសុភហើមពេញ ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសុភៈ, ដូចជា អសុភកម្មដ្ឋាន កម្មដ្ឋានដែលទាញយករូបមិនស្អាត (ដូចយ៉ាងរូបសាកសពហើមប្រេះបែកជាដើម) មកជាអារម្មណ៍ (ពិចារណាឲ្យឃើញថាប្រាកដជាមិនស្អាតគួរខ្ពើមឆ្អើមមែន) ។ អសុភាវនា ភាវនារំពឹងចំពោះរូបអសុភជាអារម្មណ៍ ។ អសុភានុបស្សី (––ប៉័ស-សី; បា. < អសុភ + អនុបស្សី “អ្នករមែងឃើញរឿយៗ”) អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាមិនល្អ; បើស្ត្រីជា អសុភានុបស្សិនី (ព. ផ្ទ. សុភានុបស្សី; សុភានុបស្សិនី ) ។ អសុភារម្មណ៍ (បា. < អសុភ + អារម្មណ) អារម្មណ៍ដែលតោងជាប់ចំពោះទៅរករូបអសុភ (ព. ផ្ទ. សុភារម្មណ៍) ។ ល ។ (ព. កា. ប្រើជា អសុភា, អសុភោ, អសុភំ ក៏បាន អ. ថ. ––ភ័ង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុន្ទរ––» មានន័យដូចម្ដេច ?


អសុន្ទរ––


មានន័យថា (មើលក្នុងពាក្យ អសុន្ទរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុន្ទរំ» មានន័យដូចម្ដេច ?


អសុន្ទរំ


មានន័យថា មើលក្នុងពាក្យ អសុន្ទរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុន្ទរោ» មានន័យដូចម្ដេច ?


អសុន្ទរោ


មានន័យថា មើលក្នុងពាក្យ អសុន្ទរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុន្ទរា» មានន័យដូចម្ដេច ?


អសុន្ទរា


មានន័យថា មើលក្នុងពាក្យ អសុន្ទរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុន្ទរ» មានន័យដូចម្ដេច ?


អសុន្ទរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនល្អ; ពុំពីរោះ (ព. កា. ប្រើជា អសុន្ទរា, អសុន្ទរោ, អសុន្ទរំ ក៏បាន) ។ ព. ផ្ទ. សុន្ទរ ។ អសុន្ទរវាចា ឬ ––វាទ សម្ដីពុំពីរោះ; សម្ដីអាក្រក់; ប្រើជា អសុន្ទរពាក្យ ឬ ––ពេចន៍ ក៏បាន (ព. ផ្ទ. សុន្ទរវាចា, ––វាទ, ––ពាក្យ, ––ពេចន៍) ។ អសុន្ទរវាទិន ឬ ––វាទី អ្នកដែលច្រើនតែប្រើសម្ដីអាក្រក់; បើស្ត្រីជា អសុន្ទរវាទិនី (ព. ផ្ទ. សុន្ទរវាទិន ឬ ––វាទី; សុន្ទរវាទិនី) ។ អសុន្ទរសព្ទ សូរសព្ទពុំពីរោះ (ព. ផ្ទ. សុន្ទរសព្ទ)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុទ្ធិ––» មានន័យដូចម្ដេច ?


អសុទ្ធិ––


មានន័យថា ( មើលក្នុងពាក្យ អសុទ្ធិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុទ្ធិ» មានន័យដូចម្ដេច ?


អសុទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អឝុទ្ធិ ) សេចក្ដីមិនបរិសុទ្ធ, ដំណើរសៅហ្មង, ដំណើរមោះហ្មងឬមោះមិនគាប់; អំពើអាក្រក់; បាប, អកុសល (ព. ផ្ទ. សុទ្ធិ)
ឧទាហរណ៍៖ សព្វសត្វក្នុងលោក រមែងបាននូវសុទ្ធិនិងអសុទ្ធិចំពោះខ្លួនរាល់រូប។

                      អសុទ្ធិភាព ភាពនៃសេចក្ដីមិនបរិសុទ្ធ (ព. ផ្ទ. សុទ្ធិភាព) ។ អសុទ្ធិមន្ត (––ម៉ន់) អ្នកដែលមានសេចក្ដីមិនបរិសុទ្ធ; បើស្រ្តីជា អសុទ្ធិមតី ឬ អសុទ្ធិមន្តី (ព. ផ្ទ. សុទ្ធិមន្ត; សុទ្ធិមតី ឬ —មន្តី ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុចិ––» មានន័យដូចម្ដេច ?


អសុចិ––


មានន័យថា ( មើលក្នុងពាក្យ អសុចិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុចិ» មានន័យដូចម្ដេច ?


អសុចិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកសុក្កៈ ; ទឹកកាម ។
ឧទាហរណ៍៖ ទឹកអសុចិ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អឝុចិ ) ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់ ។
ឧទាហរណ៍៖ ទីអសុចិ ។ ព. ផ្ទ. សុចិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសុក្រិតភាព» មានន័យដូចម្ដេច ?


អសុក្រិតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលមិនសម្រិតសម្រាំង ដែលមិនទាន់ស្រេច គុណវិបត្តិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសីត្យានុព្យញ្ជនៈ» មានន័យដូចម្ដេច ?


អសីត្យានុព្យញ្ជនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ––នុព្យញ្ជន < អសីតិ “៨០” + អនុព្យញ្ជន “លក្ខណៈតូចៗនៃអវយវៈ”, អសីតិ > អសីត្យ, អនុ–– > អានុ––) លក្ខណៈតូចៗឬលក្ខណៈរាយរងនៃអវយវៈនាសព៌ាង្គកាយនៃមហាបុរស គឺព្រះសព្វញ្ញុពុទ្ធនិងចក្កវត្តិរាជ (ធម្មតាមហាបុរសគឺលោកអ្នកមានបុញ្ញាភិនីហារខ្ពង់ខ្ពស់បំផុត ជាអច្ឆរិយមនុស្សក្នុងសកលលោក, ដែលទៀងតែបានជាស្ដេចចក្រពត្តិ ឬបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, រមែងតែមានលក្ខណៈនៃមហាបុរស ៣២ យ៉ាង មានស្នាមជារូបកង់ដ៏វិចិត្រ ត្រង់កណ្ដាលបាតព្រះបាទាជាដើមហៅថា ទ្វត្តឹសមហាបុរិសលក្ខណៈ “លក្ខណៈនៃមហាបុរស ៣២ យ៉ាង” និងលក្ខណៈតូចៗមាន ៨០ យ៉ាងហៅថា អសីត្យានុព្យញ្ជនៈ “អនុព្យញ្ជនៈ ៨០ យ៉ាង”។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយមហាបុរិសលក្ខណៈ ៣២ និង អនុព្យញ្ជនៈ ៨០ យ៉ាង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសីតិសាវ័ក» មានន័យដូចម្ដេច ?


អសីតិសាវ័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អសីតិសាវក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសីតិសាវក» មានន័យដូចម្ដេច ?


អសីតិសាវក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ––សាវក ) សាវ័ក ៨០ អង្គ; ហៅ អសីតិមហាសាវក ឬ ––សាវ័ក ក៏បាន “សាវ័កធំ ៨០ អង្គ” ( ម. ព. មហាសាវក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសិរី» មានន័យដូចម្ដេច ?


អសិរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. អឝ្រី ) ដែលឥតសិរី, ដែលគ្មានស្រីសួស្ដី; អ្នកឥតសិរី, អ្នកឥតបុណ្យ។
ឧទាហរណ៍៖ មនុស្សអសិរី, បុគ្គលអស្រី; បើស្រ្តីជា អសិរិកា (បា. ច្រើនប្រើជា និស្សិរី, និស្សិរិកា ជាង “ឥតសិរី”)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. អឝ្រី ) ដែលឥតសិរី, ដែលគ្មានស្រីសួស្ដី; អ្នកឥតសិរី, អ្នកឥតបុណ្យ។
ឧទាហរណ៍៖ មនុស្សអសិរី, បុគ្គលអស្រី; បើស្រ្តីជា អសិរិកា (បា. ច្រើនប្រើជា និស្សិរី, និស្សិរិកា ជាង “ឥតសិរី”)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសិរិកា» មានន័យដូចម្ដេច ?


អសិរិកា


មានន័យថា មើលក្នុងពាក្យ អសិរី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសិទ្ធ» មានន័យដូចម្ដេច ?


អសិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កម្រោល មិនទាន់សម្អាត ឬធ្វើឱ្យសុទ្ធនៅឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារ––» មានន័យដូចម្ដេច ?


អសារ––


មានន័យថា មើលក្នុងពាក្យ អសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារៈ» មានន័យដូចម្ដេច ?


អសារៈ


មានន័យថា មើលក្នុងពាក្យ អសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារភាព» មានន័យដូចម្ដេច ?


អសារភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព លក្ខណៈអ្វីៗដែលកំប៉ិកកំប៉ុក រញ៉ិករញ៉ុកមិនសូវបានការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារក» មានន័យដូចម្ដេច ?


អសារក


មានន័យថា មើលក្នុងពាក្យ អសារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារ-កម្មសិទ្ធិ» មានន័យដូចម្ដេច ?


អសារ-កម្មសិទ្ធិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កម្មសិទ្ធិដែលឥតឱ្យផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថាម្ចាស់កម្មសិទ្ធិនោះឱ្យសិទ្ធិខ្លួនទៅអ្នកដទៃស៊ីផលនៃកម្មសិទ្ធិនោះទាំងអស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសារ» មានន័យដូចម្ដេច ?


អសារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលឥតខ្លឹម; ឥតប្រយោជន៍, ឥតអំពើ; ដែលមិនកើតការឬមិនបានការ; ដែលមិនខ្ជាប់ខ្ជួន, មិនរឹងប៉ឹង; ដែលគ្មានតម្លៃ; ដែលមិនពិត, ពុំប្រាកដ;… (ច្រើនប្រើផ្សំជាមួយនឹងពាក្យ ឥតការ)
ឧទាហរណ៍៖ សម្ដីអសារឥតការ, របស់អសារឥតការ ។

                     ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ សម្ដីអសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។

                     ប្រើជា អសារៈ ក៏បាន ។
ឧទាហរណ៍៖ សម្ដីអសារៈ ។ ព. ផ្ទ. សារ ឬ សារៈ ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសារ៉ៈ, ដូចជា អសារគតិ គតិមិនខ្ជាប់ខ្ជួន; គតិមិននឹង (ព. ផ្ទ. សារគតិ) ។ អសារជាត ឬ អសារព្រឹក្ស ឈើឥតខ្លឹម មានសុទ្ធតែសាច់ស្រាយ : រកា, គ, ស្ពង់… ជា អសារជាត ឬ អសារព្រឹក្ស ( ប្រើជា អសារកជាត ឬ អសារកព្រឹក្ស ក៏បាន ) ។ ព. ផ្ទ. សារជាត ឬ សារព្រឹក្ស ។ អសារទ្រព្យ ឬ ––ធន ទ្រព្យថយថោក, ទ្រព្យឥតតម្លៃ ( ព. ផ្ទ. សារទ្រព្យ ឬ សារធន) ។ អសារធម្ម ឬ ––ធម៌ ធម៌ឥតខ្លឹម, ធម៌ឥតគោល គឺមិច្ឆាប្រតិប័ទ (ព. ផ្ទ. សារធម្ម ឬ សារធម៌) ។ អសារវាចា ឬ ––វាទ សម្ដីឥតសារៈ, សម្ដីឥតសព្ទឥតសារ (ព. ផ្ទ. សារវាចា ឬ ––វាទ) ។ អសារវាទិន ឬ ––វាទី អ្នកដែលច្រើនតែប្រើសម្ដីឥតសារៈ; បើស្ត្រីជា អសារវាទិនី (ព. ផ្ទ. សារវាទិន–– វាទី; សារវាទិនី ) ។ ល ។
ដែលឥតតម្លៃ កំប៉ិកកំប៉ុក ដែលជួញរវល់ក្នុងរឿងរញ៉ិករញ៉ុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធុ––» មានន័យដូចម្ដេច ?


អសាធុ––


មានន័យថា ( មើលក្នុងពាក្យ អសាធុ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធុ» មានន័យដូចម្ដេច ?


អសាធុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អសប្បុរស, ជនចិត្តអាក្រក់, មនុស្សចិត្តបាប ។ ព. ផ្ទ. សាធុ ។ អសាធុកម្ម អំពើមិនល្អ, អំពើរបស់អសប្បុរស (ព. ផ្ទ. សាធុកម្ម ) ។ អសាធុជន ជនចិត្តអាក្រក់ (ព. ផ្ទ. សាធុជន ) ។ អសាធុបថ (––បត់) ផ្លូវនៃអំពើពុំប្រសើរ, ផ្លូវអកុសល (ព. ផ្ទ. សាធុបថ) ។ អសាធុវាចា ឬ ––វាទ សម្ដីអាក្រក់, សម្ដីអសប្បុរស (ព. ផ្ទ. សាធុវាចា ឬ ––វាទ) ។ អសាធុវាទិន ឬ ––វាទី អ្នកដែលច្រើនតែប្រើសម្ដីផ្ដន្ទាឬប្រើសម្ដីនៃអសប្បុរស, បើស្រ្តីជា អសាធុវាទិនី (ព. ផ្ទ. សាធុវាទិន ឬ ––វាទី; សាធុវាទិនី)។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនល្អ, ពុំប្រពៃ, មិនត្រឹមត្រូវ; អាក្រក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធារណ––» មានន័យដូចម្ដេច ?


អសាធារណ––


មានន័យថា ( មើលក្នុងពាក្យ អសាធារណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធារណៈ» មានន័យដូចម្ដេច ?


អសាធារណៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អសាធារណ ) ដែលមិនមែនសាធារណៈ, ដែលមិនទួទៅ, ដែលចំពោះតែមួយៗ; ផ្ទាល់ខ្លួន ។
ឧទាហរណ៍៖ ការអសាធារណៈ ការដែលចំពោះតែមនុស្សម្នាក់ៗត្រូវធ្វើ, ការផ្ទាល់ខ្លួន ។ របស់អសាធារណៈ របស់ដែលត្រូវតែមនុស្សម្នាក់ៗប្រើចំពោះខ្លួន ។ ល ។ ព. ផ្ទ. សាធារណៈ ។

                       បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អសាធារណ (––រៈណៈ), ដូចជា អសាធារណជន ជនថ្នាក់ខ្ពស់ (ព. ផ្ទ. សាធារណជន) ។ អសាធារណដ្ឋាន ឬ ––ស្ថាន ទី, កន្លែងសម្រាប់ជនម្នាក់ៗ (ព. ផ្ទ. សាធារណដ្ឋាន ឬ ––ស្ថាន) ។ អសាធារណទាន ទានដែលទាយកឲ្យចំពោះបុគ្គល គឺឲ្យសំដៅបុគ្គលម្នាក់ៗមិនទូទៅដល់បុគ្គលឯទៀត, បុគ្គលិកទាន (ព. ផ្ទ. សាធារណទាន, សង្ឃទាន ) ។ អសាធារណទ្រព្យ ទ្រពដែលមិនទួទៅដល់បុគ្គលដទៃ; ទ្រព្យឧត្តម (ព. ផ្ទ. សាធារណទ្រព្យ) ។ អសាធារណនាម (ព. វ. ) នាមនាមដែលមិនទួទៅទៀត, វិសាមញ្ញនាម
ឧទាហរណ៍៖ ភ្នំពេញ, ព្រៃនគរ ជាអសាធារណនាម (ព. ផ្ទ. សាធារណនាម, សាមញ្ញនាម) ។

                      អសាធារណបណ្ណ ឬ ––បត្រ សំបុត្រផ្ទាល់ខ្លួន ។ អសាធារណប្បញ្ញត្តិ (ព. វ. ពុ. ) ពុទ្ធប្បញ្ញត្តិ ដែលមិនទួទៅដល់សហធម្មិកទាំងប្រាំ (ព. ផ្ទ. សាធារណប្បញ្ញត្តិ) ។ អសាធារណប្រយោជន៍ ប្រយោជន៍ផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណប្រយោជន៍) ។ អសាធារណសុខ សេចក្តីសុខផ្ទាល់ខ្លួន (ព. ផ្ទ. សាធារណសុខ ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធនីយ» មានន័យដូចម្ដេច ?


អសាធនីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគ្មានប្រាក់នឹងសងជំពាក់ ឥណាយិកធសាធនីយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាធនភាព» មានន័យដូចម្ដេច ?


អសាធនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសងប្រាក់ជំពាក់មិនបាន ឬគ្មានប្រាក់នឹងសងបំណុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាទិស» មានន័យដូចម្ដេច ?


អសាទិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អសទិស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាកល្យត្ថវាចកៈ» មានន័យដូចម្ដេច ?


អសាកល្យត្ថវាចកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព.អសាកល្យត្ថវាចក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសាកល្យត្ថវាចក» មានន័យដូចម្ដេច ?


អសាកល្យត្ថវាចក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ––វាចក) និបាតសព្ទប្រាប់សេចក្ដីថា “ចួន; ចួនកាល; ចួនណា; ចួនក្រែង, ចួនក្រែងលោ; ចួនជា; ខ្លះ; ណាខ្លះ?; អ្វីខ្លះ?” (ព. វ. )។
ឧទាហរណ៍៖ ចួនក៏បាន ចួនក៏ពុំបាន; ចួនកាលឃើញមក ចួនកាលបាត់, ចួនណាត្រូវ ចួនណាខុស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសម្ភិន្ន––» មានន័យដូចម្ដេច ?


អសម្ភិន្ន––


មានន័យថា ( មើលក្នុងពាក្យ អសម្ភិន្ន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសម្ភិន្ន» មានន័យដូចម្ដេច ?


អសម្ភិន្ន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. ) មិនបែក, មិនធ្លាយ; ដែលមិនបែកឬមិនធ្លាយ; ដែលមិនលាយច្រឡំ, មិនច្រឡំបល់, មិនច្របូកច្របល់; ដែលមិនឈ្លោះប្រកែកបែកបាក់គ្នា ។ ព. ផ្ទ. សម្ភិន្ន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈស័ម-ភិន-នៈ, ដូចជា អសម្ភិន្នញាតិ ញាតិដែលមិនឈ្លោះប្រកែកបែកបាក់គ្នា; ញាតិពិត (ព. ផ្ទ. សម្ភិន្នញាតិ) ។ អសម្ភិន្នពង្ស ឬ–– វង្ស វង្ស, ត្រកូល ដែលមិនលាយច្រឡំ, មិនច្របូកច្របល់, សុទ្ធ (ព. ផ្ទ. សម្ភិន្នពង្ស ឬ ––វង្ស)។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) មិនបែក, មិនធ្លាយ; ដែលមិនបែកឬមិនធ្លាយ; ដែលមិនលាយច្រឡំ, មិនច្រឡំបល់, មិនច្របូកច្របល់; ដែលមិនឈ្លោះប្រកែកបែកបាក់គ្នា ។ ព. ផ្ទ. សម្ភិន្ន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈស័ម-ភិន-នៈ, ដូចជា អសម្ភិន្នញាតិ ញាតិដែលមិនឈ្លោះប្រកែកបែកបាក់គ្នា; ញាតិពិត (ព. ផ្ទ. សម្ភិន្នញាតិ) ។ អសម្ភិន្នពង្ស ឬ–– វង្ស វង្ស, ត្រកូល ដែលមិនលាយច្រឡំ, មិនច្របូកច្របល់, សុទ្ធ (ព. ផ្ទ. សម្ភិន្នពង្ស ឬ ––វង្ស)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសម្បជញ្ញ» មានន័យដូចម្ដេច ?


អសម្បជញ្ញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃបុគ្គលដែលមិនមានសម្បជញ្ញៈ (ម.ព.នោះ) ដែលធ្វើការអ្វីឥតគិតមុខក្រោយ ដែលនិយាយស្តី ឬធ្វើការអ្វីឱ្យតែផុតពីដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសមត្ថភាព» មានន័យដូចម្ដេច ?


អសមត្ថភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលខ្វះចំណេះវិជ្ជា ដែលធ្វើអ្វីមិនកើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសមត្ថ» មានន័យដូចម្ដេច ?


អសមត្ថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលធ្វើមិនកើត មិនបានសម្រេច ដែលខ្វះចំណេះវិជ្ជានឹងបំពេញមុខការ​។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សដែលធ្វើមិនកើត មិនបានសម្រេច ដែលខ្វះចំណេះវិជ្ជានឹងបំពេញមុខការ​។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសព្ភិ––» មានន័យដូចម្ដេច ?


អសព្ភិ––


មានន័យថា ( មើលក្នុងពាក្យ អសព្ភិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសព្ភិ» មានន័យដូចម្ដេច ?


អសព្ភិ


👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា (បា. < អសន្ត > អស + ហិ > ភិ តម្រួត ព ជា ព្ភិ) ដោយអសប្បុរសទាំងឡាយ; ជាមួយនឹងពួកអសប្បុរស ។ ព. ផ្ទ. សព្ភិ ។ ពាក្យសម្រាប់ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, មានសេចក្តីថា “របស់ពួកអសប្បុរស”, ដូចជា អសព្ភិកម្ម អំពើរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិកម្ម ) ។ អសព្ភិធម៌ ធម៌របស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិធម៌) ។ អសព្ភិវាចា ឬ ––វាទ សម្ដីរបស់ពួកអសប្បុរស (ព. ផ្ទ. សព្ភិវាចា ឬ ––វាទ)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បុរិស–» មានន័យដូចម្ដេច ?


អសប្បុរិស–


មានន័យថា ( មើលក្នុងពាក្យ អសប្បុរិស )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បុរិសវាចា ឬ អសព្ភិវាចា» មានន័យដូចម្ដេច ?


អសប្បុរិសវាចា ឬ អសព្ភិវាចា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដីរបស់អសប្បុរស, សម្ដីមនុស្សមិនត្រឹមត្រូវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បុរិស» មានន័យដូចម្ដេច ?


អសប្បុរិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. អសត្បុរុឞ ) បុរសអ្នកមិនស្ងប់ ( អសប្បុរស ) ។ ព. ផ្ទ. សប្បុរិស ។ អសប្បុរិសកម្ម អំពើឬកិច្ចការរបស់អសប្បុរស (ព. ផ្ទ. សប្បុរិសកម្ម) ។ អសប្បុរិសចរិយា ចរិយារបស់អសប្បុរស (ព. ផ្ទ. សប្បុរិសចរិយា ) ។ អសប្បុរិសជាតិ ជាតិនៃអសប្បុរស (ព. ផ្ទ. សប្បុរិសជាតិ) ។ អសប្បុរិសទាន ទានរបស់អសប្បុរស គឺទានដែលឲ្យដោយខ្ជីខ្ជា (ព. ផ្ទ. សប្បុរិសទាន) ។ អសប្បុរិសធម៌ ធម៌របស់អសប្បុរស (ទុច្ចរិតធម៌ )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បុរស» មានន័យដូចម្ដេច ?


អសប្បុរស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អសប្បុរិស; សំ. អសត្បុរុឞ ) បុរសអ្នកមិនស្ងប់ គឺបុរសស្ត្រីអ្នកកាន់អំពើអាក្រក់ដោយកាយវាចាចិត្ត; អ្នកមានចិត្តអាក្រក់ ។
ឧទាហរណ៍៖ សូមប្រាថ្នាកុំឲ្យចួបប្រទះអសប្បុរស!

                      ខ្មែរប្រើជា គុ. ក៏មាន, សំដៅសេចក្តីថា “អាក្រក់; ដែលមានចិត្តអាក្រក់”
ឧទាហរណ៍៖ ចិត្តអសប្បុរស; មនុស្សអសប្បុរស ។ ព. ផ្ទ. សប្បុរស (ម. ព. អសប្បុរិស ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បាយភាព» មានន័យដូចម្ដេច ?


អសប្បាយភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពអ្វីៗដែលបង្ខូចសុខភាព (ម.ព. អសប្បាយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសប្បាយ» មានន័យដូចម្ដេច ?


អសប្បាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបង្ខូចសុខភាព ដែលនាំឱ្យមានជំងឺតម្កាត់ផ្សេងៗ ភូមិភាគអសប្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសន្យាណូវិទ្យា» មានន័យដូចម្ដេច ?


អសន្យាណូវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តមានកម្មវត្ថុខាងការសិក្សា ពីបាតុភូតដែលអសន្យាណូបង្កើតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសន្យាណូ» មានន័យដូចម្ដេច ?


អសន្យាណូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុណ្ណភាពជាគ្រឿងបង្គំបង្កើតធាតុក្នុងរូបធាតុ ហើយមានទ្រង់ទ្រាយនូវកម្លាំងអគ្គិសនី អវិជ្ជមានខ្លះផងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសន្ទិដ្ឋភាព» មានន័យដូចម្ដេច ?


អសន្ទិដ្ឋភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមិនមានសន្ទិដ្ឋភាព (ម.ព.នោះ) គឺមិនស្រុះចិត្តគ្នា ដើម្បីគិតការ ឬធ្វើអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសន្តិសុខ» មានន័យដូចម្ដេច ?


អសន្តិសុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អ + សន្តិ + សុខ ) ការមិនមានសេចក្តីសុខសាន្ត, ដំណើរដែលឥតមានសេចក្តីស្ងប់រៀបរយក្នុងស្រុក, ចលាចល, ការរបះរបោរ
ឧទាហរណ៍៖ ស្រុកកើតអសន្តិសុខ, បង្រ្កាបអសន្តិសុខ ។ ព. ផ្ទ. សន្តិសុខ។

                     ដំណើរមិនមានសេចក្តីសុខសាន្ត ​ដំណើរចិត្តដែលចេះតែភ័យរអែង ដោយមានភពមណ្ឌលក្នុងស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសនី––» មានន័យដូចម្ដេច ?


អសនី––


មានន័យថា ( មើលក្នុងពាក្យ អសនី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសនីបាត» មានន័យដូចម្ដេច ?


អសនីបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្លៀងមួយមេយ៉ាងធំដែលមានលាយព្យុះ ផ្គរ និងរន្ទះតែឆាប់បាត់ទៅវិញ កម្លាំងកាមរាគដែលឡើងដល់កម្រិត ក៏ហៅថាអសនីបាតបានដែរ (ច្រើនប្រើក្នុងកាព្យ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសនីបថ» មានន័យដូចម្ដេច ?


អសនីបថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង ជាទីដែលចរន្តអគ្គិសនីរត់ចូលទៅក្នុងអង្គណាមួយ គ្រឿងនាំចរន្តអគ្គិសនីណាមួយ ដែលនៅក្នុងទឹកអាស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសនី» មានន័យដូចម្ដេច ?


អសនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អសនិ ; សំ. អឝនិ ) អវុធព្រះឥន្ទ; រន្ទះ; កាំរន្ទះ ។ អសនីបាត រន្ទះបាញ់ ។ អសនីប្រភា ពន្លឺរន្ទះ ។ អសនីសព្ទ សូររន្ទះ ។ អសនីសាទិស ប្រហែលដូចរន្ទះ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសទ្ធម្ម» មានន័យដូចម្ដេច ?


អសទ្ធម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អសន្ត “អសប្បុរស” + ធម្ម “ធម៌, ទម្លាប់” អសន្ត > អស, តម្រួត ទ លើ ធ ជា ទ្ធ; សំ. អ + សន្ត៑ > អសត៑, ត៑ > ទ៑ + ធម៌ > អសទ្ធម៌) មេថុន, មេថុនសេវនៈ, មេថុនសំវាស។
ឧទាហរណ៍៖ ធ្វើអសទ្ធម្ម, រួមអសទ្ធម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសទិសភាព» មានន័យដូចម្ដេច ?


អសទិសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមិនដូច គ្មានស្រដៀងគ្នា គ្មានប្រហាក់ប្រហែលគ្នាទាល់តែសោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសទិសទាន» មានន័យដូចម្ដេច ?


អសទិសទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អសទ្ឫឝ + ទាន) ទានដែលឥតមានទានដទៃណាមួយប្រដូចបាន គឺទានដែលព្រះមហាក្សត្រិយ៍ទ្រង់មានព្រះរាជានុញ្ញាតឲ្យប្រជានុរាស្ត្រមានសិទ្ធិធ្វើប្រណាំងនឹងព្រះអង្គ ។ អសទិសទាននេះ ក្នុងកាលនៃព្រះពុទ្ធមួយព្រះអង្គ មានត្រឹមតែម្ដងគត់ ឥតដែលមានពីរដងឡើយ, មានន័យថា គឺព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យចាត់ចែងធ្វើទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃច្រើនអង្គ មានព្រះពុទ្ធជាប្រធាន, ទ្រង់ធ្វើក្នុងមួយថ្ងៃ, ប្រជានុរាស្ត្រធ្វើមួយថ្ងៃ, ធ្វើបែបនេះរៀងរាល់ថ្ងៃតៗគ្នា, ព្រះរាជានិងប្រជានុរាស្ត្រចេះតែធ្វើឲ្យមានរបៀបនិងទេយ្យទានប្លែកលើសពីគ្នា, ធ្វើទានបែបនេះយូរថ្ងៃណាស់, ចេះតែឈ្នះគ្នាម្ដងម្នាក់ គឺជួនឈ្នះគ្នាដោយរបៀប ជួនឈ្នះគ្នាដោយទេយ្យទាន, លុះថ្ងៃចុងក្រោយបំផុត ព្រះរាជាទ្រង់ឈ្នះ ព្រោះប្រជានុរាស្ត្រទាល់គំនិតពុំអាចលៃលកឲ្យឈ្នះព្រះអង្គបានឡើយ, ក៏ចប់ស្រេចត្រឹមប៉ុណ្ណោះឯង។
ឧទាហរណ៍៖ ក្នុងកាលនៃព្រះសក្យមុនីសម្ពុទ្ធ ព្រះបាទបសេនទិកោសល ព្រះរាជាក្រុងសាវត្ថី ទ្រង់ធ្វើអសទិសទានឈ្នះប្រជានុរាស្ត្រ ដោយសារមធ្យោបាយឈ្លាសវៃនៃព្រះអគ្គមហេសីទ្រង់ព្រះនាមមល្លិកាទេវី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសទិស» មានន័យដូចម្ដេច ?


អសទិស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អសទ្ឫឝ ឬ អសាទ្ឫឝ) ដែលមិនដូចគ្នា, មិនត្រូវគ្នា, មិនត្រូវបែបគ្នា, មិនប្រហែលគ្នា, មិនលាំគ្នា (ព. ផ្ទ. សទិស, សទិសៈ ឬ សាទិស, សាទិសៈ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈសៈទិសៈ, អៈសាទិសៈ, ដូចជា អសទិសន័យ ន័យមិនដូចគ្នា ។ អសទិសព័ណ៌ ព័ណ៌ខុសគ្នា ។ អសទិសភាព ភាពមិនដូចគ្នា ។ អសទិសសព្ទ សព្ទផ្សេងគ្នា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសត្យ––» មានន័យដូចម្ដេច ?


អសត្យ––


មានន័យថា ( មើលក្នុងពាក្យ អសត្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសត្យ» មានន័យដូចម្ដេច ?


អសត្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ; បា. អ + សច្ច) ដែលមិនទៀង, មិនពិត ។
ឧទាហរណ៍៖ សម្ដីអសត្យ ។ (ព. ផ្ទ. សត្យ, សច្ច ឬ សច្ចៈ)។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈស័ត-ត្យៈ, ដូចជា អសត្យវាចា ឬ ––វាទ សម្ដីមិនពិត ។ អសត្យវាទិន អ្នកដែលច្រើនតែឬតែងតែពោលពាក្យមិនពិត ។ (បើស្ត្រីជា អសត្យវាទិនី) ។ ព. ផ្ទ. សត្យ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសញ្ញី» មានន័យដូចម្ដេច ?


អសញ្ញី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលឥតសញ្ញា, ដែលគ្មានគ្រឿងកំណត់ចាំ, ដែលឥតគ្រឿងចំណាំ ។ អសញ្ញីភាព ដំណើរសន្លប់ ។
ឧទាហរណ៍៖ ដល់នូវអសញ្ញីភាព (ព. ខ្ព. )។

                      អសញ្ញីសត្ត ឬ ––សត្វ ព្រហ្មពួកមួយមានរូបតែមិនមានសញ្ញា កើតនៅព្រហ្មលោកជាន់ទី ១១ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសញ្ញភាព» មានន័យដូចម្ដេច ?


អសញ្ញភាព


មានន័យថា ( មើលក្នុងពាក្យ អសញ្ញកម្ម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសញ្ញកម្ម» មានន័យដូចម្ដេច ?


អសញ្ញកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អសញ្ញា + កម្ម = ការឥតសញ្ញា) ដំណើរអស់ជីវិត ( បុរាណប្រើចំពោះតែសេនាបតី )។
ឧទាហរណ៍៖ ទទួលអសញ្ញកម្ម, ដល់នូវអសញ្ញកម្ម ( ប្រើជា អសញ្ញភាព ក៏បាន, អ. ថ. អៈស័ញ-ញ៉ៈភាប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ហារិម––» មានន័យដូចម្ដេច ?


អសង្ហារិម––


មានន័យថា ( មើលក្នុងពាក្យ អសង្ហារិមៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ហារិមៈ» មានន័យដូចម្ដេច ?


អសង្ហារិមៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អសំហារិម) ដែលនាំយក ឬដែលលើកយកទៅមកពុំបាន, ដែលពុំអាចធ្វើឲ្យកក្រើកឬឲ្យឃ្លាតចាកទីបាន ។
ឧទាហរណ៍៖ ស្រែ, ចម្ការ, ផ្ទះលំនៅ… ជាអសង្ហារិមៈ។

                      ព. ផ្ទ. សង្ហារិមៈ ឬ សំហារិមៈ ។ អសង្ហារិមទ្រព្យ ទ្រព្យជាអសង្ហារិមៈ ។ អសង្ហារិមភណ្ឌ ឬ ––វត្ថុ ភណ្ឌៈ ឬវត្ថុជាអសង្ហារិមៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ហារិមទ្រព្យ, -វត្ថុ» មានន័យដូចម្ដេច ?


អសង្ហារិមទ្រព្យ, -វត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ ឬវត្ថុដែលពុំអាចយកចាកទីបាន ដូចជាផ្ទះ ដី ជាដើម (ម.ព. អសង្ហារិម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ហារិមកម្ម» មានន័យដូចម្ដេច ?


អសង្ហារិមកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើមិនឱ្យកម្រើកបាន ឱ្យនៅស្ងៀមតែមួយកន្លែង ដូចជាគ្រូពេទ្យព្យាបាលមនុស្សបាក់ឆ្អឹងដោយអសង្ហារិមកម្មនៃអ្នករបួសជាដើ​ម។ ដំណើរចាត់ទុកសង្ហារិមវត្ថុ ជាអសង្ហារិមវត្ថុតាមផ្លូវច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ហារិម» មានន័យដូចម្ដេច ?


អសង្ហារិម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បត្តិដែលគេយកចាកទីមិនកើត ដូចជា ដី ផ្ទះ ជាដើម។ ពាក្យនេះ ពីដើម ខ្មែរប្រើថា អចល ឬអចលនវត្ថុដែលមានន័យថា ស្លប់ មិនរំភើប មិនកម្រើក លុះក្រោយមកគណៈកម្មការវប្បធម៌ ប្រែជាអសង្ហារិម ដែលមានន័យថា នាំយកឬលើកយកទៅមកពុំបានវិញ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សម្បត្តិដែលគេយកចាកទីមិនកើត ដូចជា ដី ផ្ទះ ជាដើម។ ពាក្យនេះ ពីដើម ខ្មែរប្រើថា អចល ឬអចលនវត្ថុដែលមានន័យថា ស្លប់ មិនរំភើប មិនកម្រើក លុះក្រោយមកគណៈកម្មការវប្បធម៌ ប្រែជាអសង្ហារិម ដែលមានន័យថា នាំយកឬលើកយកទៅមកពុំបានវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ខៃយ» មានន័យដូចម្ដេច ?


អសង្ខៃយ


មានន័យថា ម. ព. អសង្ខេយ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ខេយ្យ» មានន័យដូចម្ដេច ?


អសង្ខេយ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំខ្យាចំនួនមួយរយសែនមហាកថាន (មាន ១៤០ សូន្យ) ។ អសង្ខេយ្យអប្បមេយ្យ ច្រើនរាប់ពុំបានស្មានឬប្រៀបប្រដូចពុំកើត…
ឧទាហរណ៍៖ មានផលានិសង្សជាអសង្ខេយ្យអប្បមេយ្យ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលច្រើនរាប់ពុំអស់, ដែលរាប់ពុំបានប្រមាណពុំអស់ ។
ឧទាហរណ៍៖ ច្រើនជាអសង្ខេយ្យ (ប្រើក្លាយជា អសង្ខៃយ ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ខតធាតុ» មានន័យដូចម្ដេច ?


អសង្ខតធាតុ


មានន័យថា មើលក្នុងពាក្យ អសង្ខតធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសង្ខតធម៌» មានន័យដូចម្ដេច ?


អសង្ខតធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. និង សំ. ; បា. អសង្ខត + ធម្ម; សំ. អសំស្ក្ឫត + ធម៌) ធម៌ដែលបច្ច័យប្រជុំតាក់តែងពុំបាន។
ឧទាហរណ៍៖ ព្រះនិព្វានជាអសង្ខតធម៌ (ហៅ អសង្ខតធាតុ ក៏បាន) ។ ព. ផ្ទ. សង្ខតធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អសកម្មភាព» មានន័យដូចម្ដេច ?


អសកម្មភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរខ្វះសកម្មភាព ភាពដែលឈប់ស្ងៀមមិនធ្វើអ្វី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អវ៉ាសែ» មានន័យដូចម្ដេច ?


អវ៉ាសែ


មានន័យថា ( ម. ព. អវាសែ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Posted on Leave a comment

តើពាក្យ «អវេវចនសព្ទ» មានន័យដូចម្ដេច ?


អវេវចនសព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យដែលមានន័យផ្ទុយពីគ្នា ដូចជាស និងខ្មៅ ល្អ និងអាក្រក់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖