Posted on Leave a comment

តើពាក្យ «អ្នកត្រួសត្រាយ» មានន័យដូចម្ដេច ?

អ្នកត្រួសត្រាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកកាប់គាស់រានដី ដែលដុះព្រៃ ឬមិនទាន់ធ្វើផល ដើម្បីធ្វើរបរផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on 152 Comments

តើពាក្យ «អ្នកត្រួតពិនិត្យផ្នែកលក់» មានន័យដូចម្ដេច ?

អ្នកត្រួតពិនិត្យផ្នែកលក់

មានន័យថា អ្នកទទួលខុសត្រូវបន្ទាប់ពីប្រធានផ្នែកលក់ ដែលទទួលបន្ទុកអនុវត្តផែនការលក់ និងគ្រប់គ្រងបុគ្គលិកផ្នែកលក់ក្នុងអង្គភាពអាជីវកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកត្រួតត្រាឋបនកណ្ឌវិទ្យុ អគ្គិសនី» មានន័យដូចម្ដេច ?

អ្នកត្រួតត្រាឋបនកណ្ឌវិទ្យុ អគ្គិសនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកត្រួត និងមើលថែទាំគ្រឿងប្រដាប់នៃវិទ្យុអគ្គិសនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកត្រួតត្រា» មានន័យដូចម្ដេច ?

អ្នកត្រួតត្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកអភិបាល ជនជាអ្នកមានភារៈខាងត្រួតពិនិត្យ (ម.ព អភិបាល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកត្រួត និងពិនិត្យសាច់» មានន័យដូចម្ដេច ?

អ្នកត្រួត និងពិនិត្យសាច់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បសុពេទ្យ ជាអ្នកមានភារៈខាងពិនិត្យមើលសាច់សត្វ ដែលពិឃាត ឬដាក់លក់ បើឃើញថាសាច់សត្វមានរោគ ត្រូវយកទៅបំផ្លាញចោល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកតំណាងច្បាប់» មានន័យដូចម្ដេច ?

អ្នកតំណាងច្បាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកតំណាងដែលបំពេញមុខនាទី តាមដោយគន្លង ច្បាប់ ដូចយ៉ាងជនដែលចេញពាំងមុខគិតគូរការណ៍អ្វីៗ ជាប្រយោជន៍ដល់អនីតិជន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកតំណាង» មានន័យដូចម្ដេច ?

អ្នកតំណាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានអាណត្តិឱ្យតំណាងជនណាមួយ ឬជនដែលប្រជារាស្រ្តជ្រើសតាំង ដើម្បីឱ្យទៅមើលកិច្ចការរបស់រដ្ឋ ជាជំនួស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកតែងសេចក្តី» មានន័យដូចម្ដេច ?

អ្នកតែងសេចក្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកររៀបរៀងសេចក្តីតាមគំនិតហូរហែ និងតាមហេតុការណ៍យ៉ាងត្រឹមត្រូវ ឋានន្តរនៃមន្រ្តីមធ្យមក្នុងក្របខ័ណ្ឌរដ្ឋបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on 1 Comment

តើពាក្យ «អ្នកតិណសិក្សា» មានន័យដូចម្ដេច ?

អ្នកតិណសិក្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដើរសន្សំស្មៅគ្រប់មុខ យកមកសិក្សា ឬយកមកដាក់តាំងទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកតា» មានន័យដូចម្ដេច ?

អ្នកតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជីតា ។ ពាក្យសម្រាប់ហៅភូតបិសាចប្រុស ឬទេពារ័ក្សប្រុសដែលមានខ្ទមឬរោងអាស្រមជាលំនៅ ឬឥតលំនៅយ៉ាងនោះក៏មាន។
ឧទាហរណ៍៖ ខ្ទមអ្នកតា, បន់អ្នកតា ។ ឡើងអ្នកតា ប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម ។ អ្នកតាចាស់ស្រុក អ្នកតាសម្រាប់ស្រុកជាយូរអង្វែងមកហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកដំណើរការតតិយភាគី/ប្រតិបត្តិករតតិយភាគី» មានន័យដូចម្ដេច ?

អ្នកដំណើរការតតិយភាគី/ប្រតិបត្តិករតតិយភាគី

មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធនាគារបានប្រគល់សិទ្ធិឱ្យធ្វើប្រតិបត្តិការលើកមួយ ឬច្រើនផ្នែកនៃសេវាប្រតិបត្តិការទូទាត់ប្រាក់របស់ធនាគារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកដើរផ្សងព្រេង» មានន័យដូចម្ដេច ?

អ្នកដើរផ្សងព្រេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រថុយដើរ ដែលដើរស្វែងរកលាភទាំងប្រថុយជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកដូន» មានន័យដូចម្ដេច ?

អ្នកដូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជីដូន, អ្នកយាយ ។ ពាក្យសម្រាប់ហៅភូតបិសាចស្រី ឬទេព្រ័ក្សស្រី, យាយទែព ដែលមានខ្ទម ឬរោងអាស្រមជាលំនៅ, ជាគូគ្នានឹង អ្នកតា, ច្រើននិយាយថា អ្នកតាអ្នកដូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកដណ្តើម» មានន័យដូចម្ដេច ?

អ្នកដណ្តើម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនអ្នកដណ្តើមយកអំណាចដោយអយុតិ្តធម៌ (អ្នកជ្រែករាជ)។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកឈ្លានពាន» មានន័យដូចម្ដេច ?

អ្នកឈ្លានពាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលចាប់វាយប្រហារមុនគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជំរឿន» មានន័យដូចម្ដេច ?

អ្នកជំរឿន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកមានភារៈ ធ្វើប្រតិបត្តិការឱ្យដឹងប្រាកដ ពីចំនួនប្រជាជននៅក្នុងរដ្ឋ ក្រុងណាមួយ ឬពីផលិតផលដែលគួរដល់ការកេណ្ឌយក ក្នុងពេលមានសង្គ្រាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជំនាញគណនេយ្យ» មានន័យដូចម្ដេច ?

អ្នកជំនាញគណនេយ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជំនាញខាងគណនេយ្យ ដែកគេចាត់តាំងឱ្យពិនិត្យគណនេយ្យរបស់ជនណាម្នាក់ ដើម្បីឱ្យដឹងថា ត្រូវ ឬខុស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជំនាញ» មានន័យដូចម្ដេច ?

អ្នកជំនាញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលស្ទាត់ស្ទាញក្នុងវិជ្ជាណាមួយ មនុស្សដែលតុលាការចាត់តាំង ដើម្បីឱ្យពិនិត្យ ឬឱ្យសិក្សាពីការណាមួយ ជាគ្រឿងបំភ្លឺដោយខ្លួនឯង ជាអ្នកស្ទាត់ស្ទាញក្នុងរឿងនោះៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជើងឯក» មានន័យដូចម្ដេច ?

អ្នកជើងឯក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលប្រកួតឈ្នះរាបលើគេ ក្នុងវិញ្ញាសាកីឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជួញក្តី» មានន័យដូចម្ដេច ?

អ្នកជួញក្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសន្សំរឿង មនុស្សដែលយកចិត្តទុកដាក់ក្នុងរឿងបន្តិចបន្តួច ហើយទៅប្តឹងដល់តុលាការ ដែលចេះតែស្តីថា ឱ្យគេឥតគិតមុខក្រោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជូន» មានន័យដូចម្ដេច ?

អ្នកជូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី ឬភ្នាក់ងារដែលចាត់ឱ្យទៅតាមក្បួនដឹកនាំវត្ថុដ៏មានតម្លៃ មានប្រាក់កាស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជិតខាង» មានន័យដូចម្ដេច ?

អ្នកជិតខាង

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រជាពលរដ្ឋ ឬសហគមន៍ទាំងឡាយ ឬអាជ្ញាធរកាន់កាប់ដីរដ្ឋដែលមានព្រំប្រទល់ដីជាប់នឹងដីរបស់សហគមន៍ ដែលបានស្នើសុំចុះបញ្ជីដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ពាក់ព័ន្ធផ្លូវថ្នល់» មានន័យដូចម្ដេច ?

អ្នកជាប់ពាក់ព័ន្ធផ្លូវថ្នល់

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកគ្រប់គ្រង អ្នកសាងសង់ អ្នកត្រួតពិនិត្យ អ្នកផ្ដល់ហិរញ្ញវត្ថុ ឬសម្បទានិកអភិវឌ្ឍនិងថែទាំផ្លូវថ្នល់ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នករស់នៅសងខាងផ្លូវថ្នល់ អ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿងចក្រ បរិក្ខារផ្លូវថ្នល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ពន្ធនិវាសនជន» មានន័យដូចម្ដេច ?

អ្នកជាប់ពន្ធនិវាសនជន

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ១. សំដៅដល់៖ ក-រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែ ណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ខ-នីតិបុគ្គល ឬក្រុមហ៊ុនសហកម្មសិទ្ធិដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្ម ជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ពន្ធ» មានន័យដូចម្ដេច ?

អ្នកជាប់ពន្ធ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បុគ្គលដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យទាំងមូល ឬប្រភេទអចលនទ្រព្យណាមួយ ដូចមានចែងក្នុងកថាខណ្ឌ១ នៃប្រការនេះ។
រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ចោទក្រៅឃុំ» មានន័យដូចម្ដេច ?

អ្នកជាប់ចោទក្រៅឃុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជាប់ចោទ ដែលចៅក្រមអនុញ្ញាតឱ្យនៅក្រៅការឃុំខាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ចោទក្នុងឃុំ» មានន័យដូចម្ដេច ?

អ្នកជាប់ចោទក្នុងឃុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជាប់ចោទដែលត្រូវឃុំខ្លួននៅក្នុងពន្ធនាគារទម្រាំ ជូនខ្លួនទៅឱ្យតុលាការជំនុំជំរះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាប់ចោទ» មានន័យដូចម្ដេច ?

អ្នកជាប់ចោទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលគេចោទថា បានប្រព្រឹត្តបទអាជ្ញា ឬដែលត្រូវបញ្ជូនខ្លួនទៅឱ្យសាលាឧក្រិដ្ឋជំនុំជំរះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជាតិនិយម» មានន័យដូចម្ដេច ?

អ្នកជាតិនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកស្នេហាជាតិ មនុស្សជាអ្នកស្រឡាញ់ជាតិភូមិរបស់ខ្លួន ហើយហ៊ានធ្វើពលិកម្មសព្វយ៉ាងទៀត ឱ្យតែមានប្រយោជន៍ដល់ប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកជម្រះបញ្ជី» មានន័យដូចម្ដេច ?

អ្នកជម្រះបញ្ជី

👉ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា រូបវន្តបុគ្គលដែលត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតុលាការ ដើម្បីធ្វើការដោះស្រាយទូទាត់បំណុលនៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវជម្រះបញ្ជី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកឆ្លៀត» មានន័យដូចម្ដេច ?

អ្នកឆ្លៀត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកលួចល្បក់ មនុស្សដែលឈ្លបចាំឱ្យតែមានឱកាស នឹងអាលប្រព្រឹត្ត នូវអំពើទុច្ចរិត ដើម្បីយកប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចូលហ៊ុន» មានន័យដូចម្ដេច ?

អ្នកចូលហ៊ុន

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល។ សម្រាប់គោលដៅនៃពន្ធនេះ នីតិបុគ្គលណាមួយ ទោះបីមិនមែនជាក្រុមហ៊ុនមូលធនក្ដី ត្រូវចាត់ទុកដូចជាក្រុមហ៊ុនមូលធន ហើយបុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល ឬក៏បុគ្គលអាចបានទទួលប្រាក់ចំណូលក្នុងឋានៈជាអ្នកបានចូលរួមក្នុងនីតិបុគ្គលនោះ ត្រូវចាត់ទុកថាជាអ្នកចូលហ៊ុនរបស់នីតិបុគ្គលដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចូលសង្គម» មានន័យដូចម្ដេច ?

អ្នកចូលសង្គម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលជាសមាជិកក្នុងសមាគម ឬក្រុមបរិស័ទ (ម.ព. សង្គមិក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចូលរួមគម្រោង» មានន័យដូចម្ដេច ?

អ្នកចូលរួមគម្រោង

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភាគីពាក់ព័ន្ធមួយដែលមានបំណងចូលរួម ឬវិស័យឯកជននិង ឬ អង្គភាពសាធារណៈដែលទទួលការអនុញ្ញាតពីអាជ្ញាធរជាតិទទួលបន្ទុកដែលអាចចូលរួមក្នុងសកម្មភាពគម្រោងឬ សកម្មភាពតាមកម្មវិធីរបស់យន្តការអភិវឌ្ឍនស្អាតដែលអាចអនុវត្តបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចុះកិច្ចសន្យាបន្ត» មានន័យដូចម្ដេច ?

អ្នកចុះកិច្ចសន្យាបន្ត

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភាគីដែលជួលដោយអ្នកចុះកិច្ចសន្យាដើម្បីអនុវត្តកិច្ចប្រតិបត្តិការប្រេងកាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចុះកិច្ចសន្យា» មានន័យដូចម្ដេច ?

អ្នកចុះកិច្ចសន្យា

👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ក្រុមហ៊ុនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតជាមួយរដ្ឋាភិបាល។ ២. សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ដោយផ្ទាល់ នូវអង្ករ ឬសេវាផលិតអង្ករសម្រាប់បម្រើឱ្យការនាំចេញរបស់អ្នកនាំចេញអង្ករ។ ៣. សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ដោយផ្ទាល់នូវទំនិញ ឬសេវារបស់ខ្លួនចាប់ពី ៨០% ឡើងទៅ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងកាបូបដៃ និងឧស្សាហកម្មផលិតមួក។ ៤. អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស (របបពិត) ដែលមិនមែនជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចមានចែងក្នុងមាត្រា២ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ដោយផ្ទាល់នូវផលិតផល ឬសេវារបស់ខ្លួនចាប់ពី ៨០% ឡើងទៅ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភណ្ឌនិងឧស្សាហកម្មផលិតស្បែកជើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចរច្រប់» មានន័យដូចម្ដេច ?

អ្នកចរច្រប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដើរមិនដឹងមុខបាត់ ពីនេះទៅ នោះសព្វច្រកល្ហក (ក្នុងគំនិតទុច្ចរិត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកចម្លង» មានន័យដូចម្ដេច ?

អ្នកចម្លង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសរសេរដៃ ឬវាយពុម្ពអក្សរ តាមសំណៅដែលគេធ្វើឱ្យរួចស្រេច អ្នកចម្លងតាមស្នាដៃគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកងារ» មានន័យដូចម្ដេច ?

អ្នកងារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើការងារមានកម្រិតតាមរាជប្បញ្ញត្តិ គឺជនដែលត្រូវទោសរបឹបជាដើមហើយធ្លាក់ខ្លួនទៅជាមនុស្សថ្នាក់ទី ៤( សូទ្រៈ ) ជាប់ជាពូជវង្សតរៀងទៅ ឬជនដែលកើតក្នុងពូជវង្សនោះ។
ឧទាហរណ៍៖ ពួកអ្នកងារ, ពូជអ្នកងារ ( មានច្រើនពួកច្រើនពូជ ) ។ ព. ផ្ទ. ព្រៃងារ( វេស្សៈឬវៃស្យៈ ) ។ ក្នុងកម្ពុជរដ្ឋ លើកលែងមិនឲ្យមានអ្នកងារពីក្នុងឆ្នាំរោងចត្វាស័ក ព. ស. ២៤៣៦ គ. ស. ១៨៩២; តាំងពីនោះមក ពាក្យថា អ្នកងារ ថា ព្រៃងារ ក៏បាត់បន្តិចម្ដងៗ ដរាបមកដល់សម័យបច្ចុប្បន្ននេះ ( ម. ព. វណ្ណ ឬ វណ្ណៈ ន. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកគ្រូបង្រៀន» មានន័យដូចម្ដេច ?

អ្នកគ្រូបង្រៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រ្តីជាអ្នកបង្រៀនសិស្ស ក្នុងបឋមភូមិវិជ្ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកគ្រប់គ្រងផ្នែកលក់» មានន័យដូចម្ដេច ?

អ្នកគ្រប់គ្រងផ្នែកលក់

មានន័យថា អ្នកអនុវត្តយុទ្ធសាស្ត្រលក់ដោយកមណត់គោលដៅកម្រិតចំនួននៃការលក់ រៀបចំផែនការលក់ វិភាគទិន្នន័យ រៀបចំបណ្តុះបណ្តាលរបៀបលក់ កំណត់ទីតាំងលក់ និងត្រួតពិនិត្យសមាជិកក្រុមអ្នកលក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកគ្រប់គ្រងគម្រោង» មានន័យដូចម្ដេច ?

អ្នកគ្រប់គ្រងគម្រោង

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា បុគ្គល (ឬបុគ្គលមានសមត្ថភាពផ្សេងណាមួយ ដែលត្រូវបានតែងតាំងដោយអ្នកម្ចាស់ការ ហើយត្រូវបានជូនដំណឹងទៅឱ្យអ្នកទទួលការ ដើម្បីបំពេញតួនាទីជំនួសមុខឱ្យអ្នកម្ចាស់ការ) ដែលទទួលខុសត្រូវក្នុងការត្រួតលើការអនុវត្តការងារសំណង់ និងការគ្រប់គ្រងកិច្ចសន្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកគិតលេខ» មានន័យដូចម្ដេច ?

អ្នកគិតលេខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានចំណេះខាងការគិតលេខ គ្នេរគ្នាន់ឱ្យដឹងចំនួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកគាំទ្រនយោបាយ» មានន័យដូចម្ដេច ?

អ្នកគាំទ្រនយោបាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពលរដ្ឋទាំងឡាយណាដែលចូលរួមគាំទ្រ ដោយផ្ទាល់ក្តី ដោយប្រយោលក្តី ទាំងផ្នែកស្មារតី និងសម្ភារៈចំពោះគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។
ឧទាហរណ៍៖ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ចំនួនអាសនៈដែលទទួលបានបញ្ជាក់ពីសំឡេងនៃអ្នកគាំទ្រនយោបាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកក្រវែល» មានន័យដូចម្ដេច ?

អ្នកក្រវែល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដើរមើលភិន ចុះឡើងនៅទីណាមួយ ដោយមានបំណងអាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកក្បត់» មានន័យដូចម្ដេច ?

អ្នកក្បត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកចូលដៃ ឬសមគំនិតនឹងបរទេស ដើម្បីបំផ្លាញ ឬរំលំអំណាចរាជការក្នុងប្រទេសរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកូដោបាយ» មានន័យដូចម្ដេច ?

អ្នកកូដោបាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកប្រើកលប្រចុបគិតគូរ ឱ្យបានសម្រេចពីរឿងអ្វីមួយ (ម.ព កូដោបាយ និងរហស្សូបាយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកាលប្រវត្តិ» មានន័យដូចម្ដេច ?

អ្នកកាលប្រវត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករៀបរៀងកាលប្រវត្តិ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកការទូត» មានន័យដូចម្ដេច ?

អ្នកការទូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អ្នកដែលធ្វើការងារទាក់ទងទៅនឹងការទូត ហើយដែលត្រូវបានបញ្ជូនពីប្រទេស ឬស្ថាប័នសាមីណាមួយដើម្បីទៅបំពេញការងារការទូតនៅបរទេស។
ឧទាហរណ៍៖ លោក យ៉ាស៊ូស៊ី អាកាស៊ី ជាអ្នកការទូតតំណាងអង្គការសហប្រជាជាតិដែលមានបេសកម្មសម្របសម្រួលការងារក្នុងការរៀបចំការបោះឆ្នោតសាកលតាមបែបប្រជាធិបតេយ្យនៅកម្ពុជាចាប់ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣។

                        លោកស្រី ម៉ាដឺលែន អលប្រាយ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកគឺជាអ្នកការទូតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកដែលទទួលបេសកកម្មក្នុងការបញ្ចុះបញ្ចូលសមាជិកអង្គការណាតូ (NATO) និងបណ្តាប្រទេសដែលពាក់ព័ន្ធឱ្យចូលរួមធ្វើសង្រ្គាមនៅប្រទេសយូហ្គោស្លាវីនៅឆ្នាំ១៩៩៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកាន់អាជ្ញាបណ្ណអប់រំ» មានន័យដូចម្ដេច ?

អ្នកកាន់អាជ្ញាបណ្ណអប់រំ

👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា បុគ្គលដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យដំណើរការសកម្មភាពអប់រំ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចស្របតាមនីតិវិធីច្បាប់ជាធរមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកាន់អាជ្ញាបណ្ណ» មានន័យដូចម្ដេច ?

អ្នកកាន់អាជ្ញាបណ្ណ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បុគ្គលដែលកាន់កាប់អាជ្ញាបណ្ណស្របច្បាប់ និងមានសុពលភាពចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកាន់កាប់» មានន័យដូចម្ដេច ?

អ្នកកាន់កាប់

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នកកន្តៀត» មានន័យដូចម្ដេច ?

អ្នកកន្តៀត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនឯទៀតក្រៅពីញាតិ គឺជនដែលមិនមែនជាសាច់ញាតិ ( អញ្ញាតកជន )។
ឧទាហរណ៍៖ គាត់នឹងខ្ញុំជាអ្នកកន្តៀតទេ ប៉ុន្តែរាប់អានគ្នាទុកស្មើញាតិ ។ ព. ផ្ទ. ញាតិ, សាច់ញាតិ, បងប្អូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្នក» មានន័យដូចម្ដេច ?

អ្នក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យខ្មែរបុរាណព្រេងព្រឹទ្ធសព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខ សម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសម មិនចេញឈ្មោះបុគ្គលនោះ ( ប្រើបានទាំងបុរសទាំងស្ត្រី )។
ឧទាហរណ៍៖ អ្នកអញ្ជើញទៅណា ? អញ្ជើញអ្នកចូលអង្គុយលេងសិន ! អ្នកស្រីសុខសប្បាយទេឬ?

                     សាធារណជនហៅបងថ្លៃក៏ប្រើពាក្យ អ្នក ដែរ ។ ប្រើជាពាក្យនាំមុខឈ្មោះបុគ្គលក៏បាន។

ឧទាហរណ៍៖ អ្នកទេព, អ្នកនន្ទ, អ្នកចន្ទ, អ្នកសុខ ។ ទំនៀមសាធារណជនខ្មែរក្នុងសម័យពីដើម មុនសម័យបច្ចុប្បន្ននេះ, បើបុរសណាបានបួសជាភិក្ខុហើយសឹកមក ត្រូវហៅ អ្នក ( អ្នកសោម, អ្នកសម ); បើបានបួសជាសាមណេរហើយសឹកមកត្រូវហៅ ជី( ជីមាស, ជីមិត្រ ); បើមិនបានបួសសោះទេ ត្រូវហៅ ចៅ ( ចៅប្រាក់ ចៅមាស ); បើនៅជទង់ឬនៅកំលោះហៅ អា ។ ដោយហេតុនេះ ទើបមានពាក្យចាស់ទុំខ្លះនិយាយបង្អាប់គ្នាថា បួសឲ្យតែព្រះពុទ្ធឲ្យងារ គឺបួសហើយសឹកមកគ្មានចេះអ្វី បួសយកតែងារ អ្នក ឬ ជី ប៉ុណ្ណោះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ជាអញ្ញត្រសព្ទ ) បុគ្គល, ជន, មនុស្ស ។ ពាក្យសម្រាប់នាំមុខសព្ទដទៃ, ប្រើបានតាមគួរដល់ការប្រកប, ដូចជា អ្នកការ ឬ អ្នកកាន់ការ , អ្នកធ្វើការ បុគ្គលដែលធ្វើការឬដែលកាន់ការ ។ អ្នកកីឡា បុគ្គលដែលលេងល្បែងកម្សាន្តចិត្ត ។ ព. ស. ស. ជនអ្នកលេងល្បែងមានប្រយោជន៍តាមសម័យនិយម ។ អ្នកក្រ ជនដែលក្រទ្រព្យ ។ អ្នកក្រុង ជនដែលនៅក្នុងក្រុង ។ អ្នកក្លាហាន បុគ្គលក្លាហាន ។ អ្នកខ្លាច ជនដែលខ្លាច ។ អ្នកខ្លៅ បុគ្គលខ្លៅ ។ អ្នកខ្លះ ជនខ្លះ ។ អ្នកគ្រួ ជនដែលចម្អិនភោជនាហារ ( អារាលិកឬ អាឡារិក ) ។ អ្នកចេះ បុគ្គលមានចំណេះ ។ អ្នកចោទ បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ ។ អ្នកចម្ការ មនុស្សដែលធ្វើចម្ការ ។ អ្នកឆ្លើយ ជនអ្នកឆ្លើយ។អ្នកជា ភុជិស្សជន ។ អ្នកជំនួញ ជនដែលធ្វើជំនួញ។អ្នកឈ្លប បុគ្គលដែលឈ្លប។ អ្នកដឹង ជនដែលដឹង ។ អ្នកតូច បុគ្គលដែលតូចជាងគេ ។ អ្នកទាប បុគ្គលដែលទាបថោក ។ អ្នកទេសន៍ បព្វជិតដែលចេះទេសន៍( ធម្មកថិក ) ។ អ្នកធំ បុគ្គលជាធំ ( ឥស្សរជន ) ។ អ្នកបួស ជនដែលបួស ( បព្វជិត ) ។ អ្នកប្រាជ្ញ បុគ្គលដែលមានប្រាជ្ញាស្គាល់ខុសត្រូវ ។ អ្នកផ្សារ ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារ ឬដែលលក់ទំនិញក្នុងផ្សារ ។ អ្នកព្រៃ ជនដែលនៅក្នុងស្រុកព្រៃ។អ្នកភ្លេង មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង ។ អ្នកមាន អ្នកដែលមានទ្រព្យច្រើន ។ អ្នកមុខអ្នកការ ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ ។ អ្នករក ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី ។ អ្នករាជការ មនុស្សដែលធ្វើរាជការ ។ អ្នករៀន ជនដែលកំពុងរៀន, សិស្សរៀន ។ អ្នកលេង ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង… ( មានច្រើនប្រភេទ ) ។ អ្នកស៊ើប ជនដែលស៊ើបការណ៍ ។ អ្នកស្រុក ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ ។ អ្នកស្រែ ជនដែលធ្វើស្រែ ។ អ្នកអស់ហ្នឹង ជនអស់ហ្នឹង ។ អ្នកឧកញ៉ា ( ម. ព. ឧកញ៉ា ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ្ងែង» មានន័យដូចម្ដេច ?

អ្ងែង

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ( ព. សា. ) ហងឯង ។ សម្រាប់និយាយទៅរកស្រីក្មេងឬមានសភាពស្មើគ្នាដោយស្និទ្ធស្នាល
ឧទាហរណ៍៖ ចុះអ្ងែងមិនទៅទេឬ ? ចុះហងឯងមិនទៅទេឬ ? នែមេនេះ, អ្ងែងទៅណាហ្នឹង ? នែមេនេះ, ហងឯងទៅណាហ្នឹង ? អ្ងែងកុំទៅអី, នៅចាំផ្ទះចុះ ! ហងឯងកុំទៅអី, នៅចាំផ្ទះចុះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ័ភ្រ» មានន័យដូចម្ដេច ?

អ័ភ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អ័ព្ទ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ័ព្ភ» មានន័យដូចម្ដេច ?

អ័ព្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អព្ភ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ័ព្ទអួ» មានន័យដូចម្ដេច ?

អ័ព្ទអួ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទឹកមុខមិនស្រស់ចេះតែកើតទុក្ខ ដែលមិនសូវស្រឡះ ងងឹតឈ្លប់ មេឃអ័ព្ទអួ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ័ព្ទ» មានន័យដូចម្ដេច ?

អ័ព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អព្ទ ឬ អភ្រ; បា. អព្ភ ) ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; មេឃមីរ; ផ្សែងខាប់ដែលបណ្ដាលកើតឡើងអំពីអាកាសធាតុ ងងឹតដាសជិតចាក់ភ្នែកពុំយល់ ឬមើលឃើញអ្វីៗស្ទុងៗពុំប្រាកដ ( ខ្មែរប្រើសំដៅសេចក្ដីខាងក្រោយនេះ )។
ឧទាហរណ៍៖ ចុះអ័ព្ទពេញទន្លេ ( សរសេរជា អ័ព្ភ ក៏បាន ) ។

                      ប្រើជាពាក្យប្រៀបផងក៏បាន
ឧទាហរណ៍៖ ធូលីហុយអ័ព្ទ; ងងឹតអ័ព្ទ ( ងងឹតដូចជាចុះអ័ព្ទ ); អ័ព្ទអន់ ឬ អន់អ័ព្ទ; អួអ័ព្ទ ឬ អ័ព្ទអួ ។ ល ។ ( ពាក្យប្រៀបទាំងនេះប្រើផ្លាស់ប្ដូរគ្នានឹងពាក្យ អាប់ បានតាមដោយពេញចិត្ត ) ។

                      កំសួលទឹកសើមក្រាស់ ដែលបិទពាលពេញអាកាសនាំឱ្យមើលទៅឆ្ងាយមិនឃើញ តាមផ្លូវវិទ្យាសាស្ត្រថា អ័ព្ទកើតពីអាកាសសើមដែលប៉ះនឹងធាតុត្រជាក់នៅពេលដែលកំសួលទឹកទើបនឹងកើតចេញពីទីសើម ហើយប៉ះនឹងបរិយាកាសត្រជាក់ខ្លាំងទៀត ឬកាលណាដែលស្រទាប់ក្រោមនៃអាកាសទៅប៉ះនឹងស្រទាប់លើដែលក្តៅជាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ័ក្សភូគោល» មានន័យដូចម្ដេច ?

អ័ក្សភូគោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ័ក្សជាមនោគតដែលផែនដីវិលជុំវិញក្នុងម្ភៃបួនម៉ោង (ម.ព អក្ខោសានផង)។

តើពាក្យ «អ័ក្ស» មានន័យដូចម្ដេច ?

អ័ក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អក្ស; បា. អក្ខ “ស្នូល; ភ្លៅ ( មានភ្លៅរទេះជាដើម ) ” គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទ ធ្វើដោយឈើខ្លឹម មានកាំ, មានរបារ ខាងខ្នង មានសណ្ឋានមូលៗ ខាងពោះមានសណ្ឋានសំប៉ាតៗ រាយរង្វើលៗ ចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ ( អ័ក្ស ) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឲ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរ មានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក។
ឧទាហរណ៍៖ ម្សិលមិញ ខ្ញុំផាត់សូត្របានមួយអ័ក្ស ។ ធ្លាប់សរសេរភ្លាត់ជា អាក់ មកយូរហើយ, គួរសរសេរ អ័ក្ស វិញ ទៀងទាត់តាមកំណើតពាក្យ ព្រោះ អ័ក្ស និង អាក់ គង់មានសំឡេងប៉ុនគ្នាទេ ( បារ. ក៏ថា AXE ដូចសំស្រ្កឹត** អក្ស “ស្នូល; ភ្លៅ” នេះដែរ ) ។ **ពាក្យ “សំស្រ្កឹត” ត្រូវបានកែតម្រូវពីពាក្យដើម “សំស្រ្តឹត” ដោយហេតុថាពុំមានពាក្យ “សំស្រ្តឹត” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

                     បន្ទាត់ជាគ្រឿងស្មាន ដែលផ្កាយព្រះគោចរព័ទ្ធជុំវិញ ស្នូល (ដុំកង់) បន្ទាត់ជាមនោគតជាទីប្រជុំចុះនៃនយោបាយរបស់ប្រទេសពីរ ឬច្រើនលើសពីនេះ ដូចជាអ័ក្ស បេរ្ល័ង-រ៉ូម ក្នុងឆ្នាំ គ.ស ១៩៣៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៎ះ!» មានន័យដូចម្ដេច ?

អ៎ះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អះ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៎ាះ!» មានន័យដូចម្ដេច ?

អ៎ាះ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អាះ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៎ !» មានន័យដូចម្ដេច ?

អ៎ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊្ហែៈ !» មានន័យដូចម្ដេច ?

អ៊្ហែៈ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់បន្ទច់, បន្ទោស, ឃាត់ ( នែៈ )។
ឧទាហរណ៍៖ អ៊្ហែៈ ! ម៉េចអ៊ីចុះ ? ; អ៊្ហែៈ ! ខុសទេ ! ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊្ហុះ !» មានន័យដូចម្ដេច ?

អ៊្ហុះ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយលាន់មាត់ថ្ងូររអ៊ុះៗរទូៗជាដើម។
ឧទាហរណ៍៖ គាន់គ្រុនចេះតែថ្ងូរអ៊្ហុះៗ ! ទាល់ព្រឹក ( សូរសាមញ្ញ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ំ» មានន័យដូចម្ដេច ?

អ៊ំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធំ ( ឪពុកធំ ឬម្ដាយធំ ) ។ សម្ដីថ្នម ឬទំយើសម្រាប់ក្មួយហៅឪពុកធំ ឬម្ដាយធំក្នុងទីចំពោះមុខ ឬកំបាំង។
ឧទាហរណ៍៖ អ៊ំអញ្ជើញទៅណា ? អ៊ំប្រុសគ្រុន អ៊ំស្រីឈឺភ្នែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ៃ្ហ ?» មានន័យដូចម្ដេច ?

អ៊ៃ្ហ ?

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឬ ?
ឧទាហរណ៍៖ ម៉េច មិនទៅទេអ៊ៃ្ហ ? ម៉េចមិនទៅទេឬ ? ក្រែងមានបម្រាមមិនឲ្យចូលតាមទ្វារហ្នឹងទេអ៊ៃ្ហ ? មិនដឹងទេអ៊ៃ្ហ ? ក្រែងហ្នឹងហើយអ៊ៃ្ហ ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែសមែស» មានន័យដូចម្ដេច ?

អ៊ែសមែស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អ៊ែសមមែស ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អ៊ែសមមែស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែសមមែស» មានន័យដូចម្ដេច ?

អ៊ែសមមែស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស៊ែសគ្រមែស, ស៊សគ្រលស, ដែលមានអាការព្រងើយឥតគោរពកោតក្រែងអ្នកណា។
ឧទាហរណ៍៖ ដើរអ៊ែសមមែស; ដំណើរអ៊ែសមែស, ឫកអ៊ែសមែស ។

                      ( ព. កា. ) : ជនឫកអ៊ែសមែស ច្រើនភ្លេចប្រហែស សុជីវធម៌ ឃើញគេត្រឹមត្រូវ ពុំសូវត្រេកអរ ច្រើនមានអំណរ ឆ្ពោះក្ដីរាយមាយ ។ កិច្ចការពិបាក ច្រើនតែឈប់ផ្អាក ចង់បានការងាយ ទម្ងន់ត្រូវរែក ចូលចិត្តតែស្ពាយ បើខាងចាយវាយ ងាយឥតបើគិត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស៊ែសគ្រមែស, ស៊សគ្រលស, ដែលមានអាការព្រងើយឥតគោរពកោតក្រែងអ្នកណា។
ឧទាហរណ៍៖ ដើរអ៊ែសមមែស; ដំណើរអ៊ែសមែស, ឫកអ៊ែសមែស ។

                    ( ព. កា. ) : ជនឫកអ៊ែសមែស ច្រើនភ្លេចប្រហែស សុជីវធម៌ ឃើញគេត្រឹមត្រូវ ពុំសូវត្រេកអរ ច្រើនមានអំណរ ឆ្ពោះក្ដីរាយមាយ ។ កិច្ចការពិបាក ច្រើនតែឈប់ផ្អាក ចង់បានការងាយ ទម្ងន់ត្រូវរែក ចូលចិត្តតែស្ពាយ បើខាងចាយវាយ ងាយឥតបើគិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែលអ៊ល» មានន័យដូចម្ដេច ?

អ៊ែលអ៊ល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដូចគ្នានឹង អែលអល ដែរ ( មើលក្នុងពាក្យនេះ ) ។

តើពាក្យ «អ៊ែមភ្លែម» មានន័យដូចម្ដេច ?

អ៊ែមភ្លែម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អែមផ្លែម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែប្យូមអាឡូសែនួ» មានន័យដូចម្ដេច ?

អ៊ែប្យូមអាឡូសែនួ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុនៃអ៊ែប្យូម និងធាតុអាឡូសែនមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែនស៊ែ» មានន័យដូចម្ដេច ?

អ៊ែនស៊ែ

មានន័យថា ( ម. ព. ស៊ែ គុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែន» មានន័យដូចម្ដេច ?

អ៊ែន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពាប់ទាបត្រង់កណ្ដាលមិនស្មើនឹងចុងដើម។
ឧទាហរណ៍៖ មែកឈើអ៊ែន, ខ្នងអ៊ែន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ែកូ» មានន័យដូចម្ដេច ?

អ៊ែកូ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា គូណាមួយនៃគូអ៉ីសូមែអុបទិចប្រាំរបស់អាល់កាឡូអ៉ីតបានមកពីផ្សិត។ មានតែអ៊ីសូមែលេវូរូតាតូរីតែដែលសកម្មសរីរៈ។

តើពាក្យ «អ៊ូ៎យ!» មានន័យដូចម្ដេច ?

អ៊ូ៎យ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អូយ ! ឬ អូ៎យ ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូអ៊ា» មានន័យដូចម្ដេច ?

អ៊ូអ៊ា

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អ៊ូអា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូអែ» មានន័យដូចម្ដេច ?

អ៊ូអែ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈូឆរឮតែមាត់ជជែកគ្នាអែ ឬដែលចួបជុំគ្នាច្រើនដោយពួកៗឮសូរមាត់ជជែកគ្នាអែ។
ឧទាហរណ៍៖ មនុស្សមកចួបជុំអ៊ូអែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូអា» មានន័យដូចម្ដេច ?

អ៊ូអា

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អើលស្ទុះស្ទារចល់រាល់គ្នា។
ឧទាហរណ៍៖ មនុស្សផ្អើលអ៊ូអា ( និយាយថា អ៊ូអ៊ា ក៏មាន, តាមទម្លាប់ប្រើដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូអរ» មានន័យដូចម្ដេច ?

អ៊ូអរ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈូឆរដោយមានអំណរ, ដោយស្រុះស្រួល។
ឧទាហរណ៍៖ បងប្អូនមកចួបជុំអ៊ូអរពេញផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូឡង់បាទ័រ» មានន័យដូចម្ដេច ?

អ៊ូឡង់បាទ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ុងហ្គោលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូហ្កង់ដា» មានន័យដូចម្ដេច ?

អ៊ូហ្កង់ដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អ៊ូហ្កង់ដា, (រាជធានី/​រដ្ឋធានី) កំប៉ាឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូសបេគីស្ថាន» មានន័យដូចម្ដេច ?

អ៊ូសបេគីស្ថាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អ៊ូសបេគីស្ថាន, (រាជធានី/​រដ្ឋធានី) តាស្កិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូយ!» មានន័យដូចម្ដេច ?

អ៊ូយ!

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. អូយ! ឬ អូ៎យ! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូប៉ទ្រូ» មានន័យដូចម្ដេច ?

អ៊ូប៉ទ្រូ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ស៊ូប៉ទ្រូ ( និយាយតាមទម្លាប់ប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូទ្រូ» មានន័យដូចម្ដេច ?

អ៊ូទ្រូ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ស៊ូទ្រូ ( និយាយតាមទម្លាប់ប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូញ» មានន័យដូចម្ដេច ?

អ៊ូញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្មៅឥតលម្អ, ខ្មៅព្រមឹក, ញូញ។
ឧទាហរណ៍៖ ខ្មៅអ៊ូញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូច» មានន័យដូចម្ដេច ?

អ៊ូច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទូច ( តូច ) ។ សម្ដីទំយើសម្រាប់ហៅក្មេងតូច។
ឧទាហរណ៍៖ អាអ៊ូច អាទូច; មេអ៊ូច មេទូច ( សម្ដីអ្នកខែត្រតាកែវនិងខែត្រកំពត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូងព្រនូង» មានន័យដូចម្ដេច ?

អ៊ូងព្រនូង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) ដែលធំសំពោងមិនសមរម្យ។
ឧទាហរណ៍៖ ស្ពាយសំពាយអ៊ូងព្រនូង, បង្វេចធំអ៊ូងព្រនូង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូង» មានន័យដូចម្ដេច ?

អ៊ូង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) ធំគ្រមាំង។
ឧទាហរណ៍៖ ធំអ៊ូង, ឆ្នាំងអ៊ូង ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ូ» មានន័យដូចម្ដេច ?

អ៊ូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រឡាយធំជ្រៅ ដែលជីកនៅមាត់ទឹកជ្រៅសម្រាប់ទាញនាវា ឬទូកធំៗឬក៏ឈើហុបឡើងពីក្នុងទឹក។
ឧទាហរណ៍៖ ទាញកប៉ាល់ចូលអ៊ូ ។

                       ឈ្មោះទ្រមួយបែប សូរធំក្រអួន។
ឧទាហរណ៍៖ ទ្រអ៊ូ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អើលឈូ។
ឧទាហរណ៍៖ ស្រមោចផ្អើលអ៊ូ ( ម. ព. អ៊ូអរ, អ៊ូអា, អ៊ូអែ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ុលអាល់» មានន័យដូចម្ដេច ?

អ៊ុលអាល់

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រញ៉ាល់; រចល់; អ៊ូអា, ឈូឆរ។
ឧទាហរណ៍៖ ផ្អើលអ៊ុលអាល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ុយរ៉ាហ្ហាយ» មានន័យដូចម្ដេច ?

អ៊ុយរ៉ាហ្ហាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អ៊ុយរ៉ាហ្ហាយ, (រាជធានី/​រដ្ឋធានី) ម៉ុងតេវីដេអូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ុយក្រែន» មានន័យដូចម្ដេច ?

អ៊ុយក្រែន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អ៊ុយក្រែន (រាជធានី/​រដ្ឋធានី) កៀវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ុយ» មានន័យដូចម្ដេច ?

អ៊ុយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្អីភាជន៍តូច មានដៃយួរបាន សម្រាប់ដាក់អីវ៉ាន់កាន់យួរ ឬសម្រាប់ដាក់អីវ៉ាន់ថ្លឹង។
ឧទាហរណ៍៖ ល្អីអ៊ុយ, ផ្លែក្រូចមួយអ៊ុយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ៊ុត» មានន័យដូចម្ដេច ?

អ៊ុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្កត់ឲ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ
ឧទាហរណ៍៖ អ៊ុតខោ, អ៊ុតអាវ ។

                     សង្កត់ដោយកញ្ចប់ដីខ្សាច់ក្ដៅជាដើមឲ្យរាបស្លាប់សាច់ ។
ឧទាហរណ៍៖ អ៊ុតស្លឹកសង្កែ ។

                    បើកបង្ហើបគម្របចានអាប៉ោងសន្សឹមៗបន្តិចម្ដងៗ ដោយឱនផ្ដេកក្បាលពិនិត្យសង្កេតផ្ទៀងមើលភ្នែកអាប៉ោងនោះយ៉ាងហ្មត់ចត់
ឧទាហរណ៍៖ អ៊ុតអាប៉ោង, អាល័យតែអ៊ុតអាប៉ោង គោស៊ីស្រូវអស់ ។

                   ពិនិត្យសង្កេតផ្ទៀងមើលយ៉ាងហ្មត់ចត់និងយ៉ាងសន្សឹមៗនូវអាការឬល្បិចជាដើមនៃល្បែងស៊ីសងឯទៀតៗ ក៏ហៅថា អ៊ុត ដែរ
ឧទាហរណ៍៖ អ៊ុតសន្លឹកបៀ ។ ល ។ អ៊ុតសក់ ធ្វើសក់ក្បាលឲ្យមានសណ្ឋានផ្សេងៗដោយប្រដាប់អ៊ុតតាមសម័យនិយម ។ ឆ្នាំងអ៊ុត ឆ្នាំងសម្រាប់អ៊ុត, ប្រដាប់សម្រាប់អ៊ុត ។

                     ព. ប្រ. ស្ដីបន្ទោសជ្រក់ជ្រេញកម្ដៅចិត្តរាល់វេលាងើបមុខពុំរួច ឬសង្កត់សង្កិនញាំញីជានិច្ច
ឧទាហរណ៍៖ បើព្រឹកអ៊ុតល្ងាចអ៊ុតយ៉ាងនេះ នឹងទ្រាំនៅតទៅទៀតមិនកើតទេ ! ( ព. សា. ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត