ហោច
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់ហោច; រកបានដោយនូវហោច មានយ៉ាងហោច។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្តិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ (មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ) ។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ យ៉ាងក្រណាស់ទៅ ឬដោយតិចណាស់ទៅ ដោយពិបាករកណាស់ទៅ (ត្រូវប្រើពាក្យ សូម្បី សព្វបើ គ្រាន់តែ ទុកជា នេះ ពាក្យណាមួយបន្ទាប់ជាដរាប): ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ ។ ហិនហោច (ម. ព. ហិន) ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច ។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ ( មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ ) ។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ( ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប ) : ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច ( ម. ព. ហិន ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖